Thursday, September 1, 2022

ប្រាសាទ នៅកម្ពុជា

ប្រាសាទ នៅកម្ពុជា ត្រូវបាន បញ្ជូនក្នុងទំព៍រ ទេសចរណ៍ តាមខេត្ត ដើម្បី​ងាយស្រួល រកមើលថា ខេត្តណានៃប្រទេសកម្ពុជា មានប្រាសាទអ្វីខ្លះ? តើប្រទេសកម្ពុជាមានប្រាសាទសរុបចំនួនប៉ុន្មាន? ប្រទេសកម្ពុជាមានប្រាសាទសរុបចំនួន ១០៨០ ប្រាសាទ។ ប្រទេសកម្ពុជាយើងប្រហែលមានប្រាសាទបុរាណចំនួន ១២៩៨ ។ ខេត្តដែលសំបូរប្រសាទច្រើនជាងគេគឺខេត្តបាត់ដំបង ។

ប្រាក់ សុណ្ណារ៉ា​ ៖ ស្ថានីយ​បុរាណ​​​​ វិទ្យា គឺ​សំដៅ​លើ​បណ្ដុំ​​សម្បត្តិ​វប្បធម៌​​​ ក្នុង​នោះ​មាន​ដូច​ជា​ ប្រាសាទ​បុរាណ ​ប្រាសាទ​បាក់​បែក​សល់​តែ​គ្រឹះ ទួល​បុរាណ ស្ពាន ​បុរាណ និង​ការដ្ឋាន​​​ផ្សេង​​ៗ​ទៀត​។ ​គិត​ត្រឹម​ឆ្នាំ​២០១០​ មាន ​៦ ៥៩០​ ស្ថានីយ​បុរាណ​វិទ្យា នៅ​ក្នុង​ទឹក​ដី​កម្ពុជា​បច្ចុប្បន្ន​ ក្នុង​នោះ​ មាន​​​ ប្រាសាទ​​ដែល​មាន​រូប​រាង​​ប្រមាណ ​៥៨២ ប្រសាទ ​បាក់​បែក​សល់​តែ​គ្រឹះ​មាន ​៣៩៣ ទួល​បុរាណ​​ ៤ ១៩៧ វត្ត​បុរាណ​ ១១០៤ ស្ពាន​បុរាណ​១០៧ និង​​ការដ្ឋាន ​ចម្លាក់​ និង​សិលា​ចារឹក​មាន​ចំនួន ​២០៧។

ភ្នំពេញ​៖ បើ​យោងតាម​របាយការណ៍រ​បស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ព្រះរាជាណាចក្រ​កម្ពុជា​ទាំងមូល មាន​ស្ថានីយ​បុរាណ​(​ប្រាសាទ​មាន​រូបរាង​, ប្រាសាទ​បែកបាក់​, ទួល​បុរាណ​, ស្ពាន​បុរាណ​, វត្ត​បុរាណ​, ស្រះ​បុរាណ​, ផ្លូវ​បុរាណ​, ការដ្ឋាន​បុរាណ​…) សរុប​ចំនួន ​៦៥៨៧​ ។ សូមបញ្ជាក់ថា ក្នុង​បទ​សម្ភាស​វីដេអូ​ខាងក្រោម​នេះ លោកស្រី ភឿង ស​កុ​ណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌ ចង់​មានប្រសាសន៍​ជារួម​ថា ប្រទេស​កម្ពុ​ជាមាន​ស្ថានីយ​បុរាណ​សរុប​ទាំងអស់​ប្រមាណ​ជាជាង ​៦ ​ពាន់ ពោល គឺ​មិនមែន​ចំនួន​ប្រាសាទ​តែ​ឯកឯង​នោះទេ​។

ក្នុង​ចំណោម​ប្រាសាទ​​បុរាណ​ជាង​ ៥ ៣០០ ​កន្លែង​​ មាន​ ៤២៦ ​កន្លែង​ ស្ថិតនៅ​​ក្នុង​ឧទ្យាន​ជាតិ​ព្រះបាទ​ជ័យវរ្ម័ន «​ភ្នំគូលែន​»ភ្នំពេញៈ ​ក្នុងចំណោម​ប្រាសាទបុរាណដ្ឋាន​សរុប​ជាង ៥ ៣០០ ​កន្លែង​ នៅ​ទូទាំងប្រទេស​ មាន​បុរាណដ្ឋាន​ប្រាសាទ​ស្ថិតក្នុង​តំបន់​ការពារ​ធម្មជាតិសរុប​ចំនួន​ ៨៥៧ ​ទីតាំង ក្នុងនោះ​មាន​ ៤២៦ បុរាណដ្ឋាន ស្ថិត​នៅក្នុង​ឧទ្យាន​ជាតិ​ព្រះបាទ​ជ័យវរ្ម័ន​ «​ភ្នំ​គូលែន​»​។ នេះ​បើតាម​លោក នេត្រ ភក្ត្រា អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​។

លោក នេត្រ ភក្ត្រា បាន​ថ្លែងប្រាប់ ​ភ្នំពេញ​ ប៉ុស្ដិ៍​ កាលពី​ម្សិលមិញ​ថា ចំនួន​បុរាណដ្ឋាន​នៅក្នុង​តំបន់​ការពារ​ធម្មជាតិ​ និង​របៀង​អភិរក្ស​ជីវចម្រុះ​អាច​នៅមាន​ច្រើន​ទៀត ដែល​ស្ថិត​ក្នុងព្រៃ​ជ្រៅ​មិនទាន់​រកឃើញ​។ លោក​ថ្លែងថា​៖ «​យោងតាម​មន្ត្រី​ជំនាញ​នៃ​ក្រសួងបរិស្ថាន​ក្នុង​ចំណោម​ប្រាសាទបុរាណដ្ឋាន​សរុប​ជាង​ ៥ ៣០០ ​កន្លែង ​នៅ​ទូទាំង​ប្រទេស​ក្នុង​នោះ​បុរាណដ្ឋាន​ប្រាសាទ ស្ថិតក្នុង​តំបន់​ការពារ​ធម្មជាតិ​សរុប​មាន​ចំនួន​ ៨៥៧ ​ទីតាំង​ក្នុងនោះ​ ៤២៦ បុរាណដ្ឋាន​ស្ថិតនៅក្នុង​ឧទ្យាន​ជាតិ​ព្រះបាទ​ជ័យវរ្ម័ន ភ្នំ​គូលែន​»​។

បញ្ជី​ឈ្មោះរម្យនីដ្ឋានចុះបញ្ជីជាមួយ អង្គការ UNESCO រួមមាន៖

  1. ប្រាសាទ អង្គរវត្ត Angkor 👈 ឆ្នាំ ១៩៩២ 
  2. ប្រាសាទ ព្រះវិហារ Temple of Preah Vihear 👈 ឆ្នាំ ២០០៨ 
  3. ប្រាសាទ សម្បូរព្រៃគុក Temple Zone of Sambor Prei Kuk, Archaeological Site of Ancient Ishanapura 👈 ឆ្នាំ ២០១៧
បញ្ជី​ឈ្មោះរម្យនីយដ្ឋាន គ្រោង នឹងចុះបញ្ជីជាមួយ អង្គការ UNESCO រួមមាន៖
  1. Koh Ker: Archeological Site of Ancient Lingapura or Chork Gargyar​ ប្រាសាទ កោះកេរ្តិ 👈
  2. Phnom Kulen: Archeological Site/ Ancient Site of Mahendrapavarta ប្រាសាទ ភ្នំគូលេន 👈
  3. The site of Angkor Borei and Phnom Da ប្រាសាទ អង្គរបុរី ភ្នំដា 👈
  4. Ancient City of Oudong វាំង្គចាស់ ភ្នំឧត្តុង្គ 👈
  5. Beng Mealea Temple រម្យនីយដ្ឋាន បឹងមាលា 👈
  6. The ancient complex of Preah Khan Kompong Svay រម្យនីយដ្ឋាន ព្រះខន្តកំពង់ស្វាយ 👈
  7. The Archeological Complex of Banteay Chhmar រម្យនីយដ្ឋាន បន្ទាយឆ្មា 👈
  8. Banteay Prey Nokor ប្រាសាទ បន្ទាយព្រៃនគរ 👈
  9. Former M-13 prison/ Tuol Sleng Genocide Museum (former S-21)/ Choeung Ek Gencidal Centre (former Execution Site of S-21) គុកទួលស្លែង 👈 និង ទីវាលពិឃាដ ជើងឯក ភ្នំពេញ  👈