ប្រាសាទ នៅកម្ពុជា ត្រូវបាន បញ្ជូនក្នុងទំព៍រ ទេសចរណ៍ តាមខេត្ត ដើម្បីងាយស្រួល រកមើលថា ខេត្តណានៃប្រទេសកម្ពុជា មានប្រាសាទអ្វីខ្លះ? តើប្រទេសកម្ពុជាមានប្រាសាទសរុបចំនួនប៉ុន្មាន? ប្រទេសកម្ពុជាមានប្រាសាទសរុបចំនួន ១០៨០ ប្រាសាទ។ ប្រទេសកម្ពុជាយើងប្រហែលមានប្រាសាទបុរាណចំនួន ១២៩៨ ។ ខេត្តដែលសំបូរប្រសាទច្រើនជាងគេគឺខេត្តបាត់ដំបង ។
ប្រាក់ សុណ្ណារ៉ា ៖ ស្ថានីយបុរាណ វិទ្យា គឺសំដៅលើបណ្ដុំសម្បត្តិវប្បធម៌ ក្នុងនោះមានដូចជា ប្រាសាទបុរាណ ប្រាសាទបាក់បែកសល់តែគ្រឹះ ទួលបុរាណ ស្ពាន បុរាណ និងការដ្ឋានផ្សេងៗទៀត។ គិតត្រឹមឆ្នាំ២០១០ មាន ៦ ៥៩០ ស្ថានីយបុរាណវិទ្យា នៅក្នុងទឹកដីកម្ពុជាបច្ចុប្បន្ន ក្នុងនោះ មាន ប្រាសាទដែលមានរូបរាងប្រមាណ ៥៨២ ប្រសាទ បាក់បែកសល់តែគ្រឹះមាន ៣៩៣ ទួលបុរាណ ៤ ១៩៧ វត្តបុរាណ ១១០៤ ស្ពានបុរាណ១០៧ និងការដ្ឋាន ចម្លាក់ និងសិលាចារឹកមានចំនួន ២០៧។
ភ្នំពេញ៖ បើយោងតាមរបាយការណ៍របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រះរាជាណាចក្រកម្ពុជាទាំងមូល មានស្ថានីយបុរាណ(ប្រាសាទមានរូបរាង, ប្រាសាទបែកបាក់, ទួលបុរាណ, ស្ពានបុរាណ, វត្តបុរាណ, ស្រះបុរាណ, ផ្លូវបុរាណ, ការដ្ឋានបុរាណ…) សរុបចំនួន ៦៥៨៧ ។ សូមបញ្ជាក់ថា ក្នុងបទសម្ភាសវីដេអូខាងក្រោមនេះ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចង់មានប្រសាសន៍ជារួមថា ប្រទេសកម្ពុជាមានស្ថានីយបុរាណសរុបទាំងអស់ប្រមាណជាជាង ៦ ពាន់ ពោល គឺមិនមែនចំនួនប្រាសាទតែឯកឯងនោះទេ។
ក្នុងចំណោមប្រាសាទបុរាណជាង ៥ ៣០០ កន្លែង មាន ៤២៦ កន្លែង ស្ថិតនៅក្នុងឧទ្យានជាតិព្រះបាទជ័យវរ្ម័ន «ភ្នំគូលែន»ភ្នំពេញៈ ក្នុងចំណោមប្រាសាទបុរាណដ្ឋានសរុបជាង ៥ ៣០០ កន្លែង នៅទូទាំងប្រទេស មានបុរាណដ្ឋានប្រាសាទស្ថិតក្នុងតំបន់ការពារធម្មជាតិសរុបចំនួន ៨៥៧ ទីតាំង ក្នុងនោះមាន ៤២៦ បុរាណដ្ឋាន ស្ថិតនៅក្នុងឧទ្យានជាតិព្រះបាទជ័យវរ្ម័ន «ភ្នំគូលែន»។ នេះបើតាមលោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន។
លោក នេត្រ ភក្ត្រា បានថ្លែងប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ កាលពីម្សិលមិញថា ចំនួនបុរាណដ្ឋាននៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវចម្រុះអាចនៅមានច្រើនទៀត ដែលស្ថិតក្នុងព្រៃជ្រៅមិនទាន់រកឃើញ។ លោកថ្លែងថា៖ «យោងតាមមន្ត្រីជំនាញនៃក្រសួងបរិស្ថានក្នុងចំណោមប្រាសាទបុរាណដ្ឋានសរុបជាង ៥ ៣០០ កន្លែង នៅទូទាំងប្រទេសក្នុងនោះបុរាណដ្ឋានប្រាសាទ ស្ថិតក្នុងតំបន់ការពារធម្មជាតិសរុបមានចំនួន ៨៥៧ ទីតាំងក្នុងនោះ ៤២៦ បុរាណដ្ឋានស្ថិតនៅក្នុងឧទ្យានជាតិព្រះបាទជ័យវរ្ម័ន ភ្នំគូលែន»។
បញ្ជីឈ្មោះរម្យនីដ្ឋានចុះបញ្ជីជាមួយ អង្គការ UNESCO រួមមាន៖
- ប្រាសាទ អង្គរវត្ត Angkor 👈 ឆ្នាំ ១៩៩២
- ប្រាសាទ ព្រះវិហារ Temple of Preah Vihear 👈 ឆ្នាំ ២០០៨
- ប្រាសាទ សម្បូរព្រៃគុក Temple Zone of Sambor Prei Kuk, Archaeological Site of Ancient Ishanapura 👈 ឆ្នាំ ២០១៧
- Koh Ker: Archeological Site of Ancient Lingapura or Chork Gargyar ប្រាសាទ កោះកេរ្តិ 👈
- Phnom Kulen: Archeological Site/ Ancient Site of Mahendrapavarta ប្រាសាទ ភ្នំគូលេន 👈
- The site of Angkor Borei and Phnom Da ប្រាសាទ អង្គរបុរី ភ្នំដា 👈
- Ancient City of Oudong វាំង្គចាស់ ភ្នំឧត្តុង្គ 👈
- Beng Mealea Temple រម្យនីយដ្ឋាន បឹងមាលា 👈
- The ancient complex of Preah Khan Kompong Svay រម្យនីយដ្ឋាន ព្រះខន្តកំពង់ស្វាយ 👈
- The Archeological Complex of Banteay Chhmar រម្យនីយដ្ឋាន បន្ទាយឆ្មា 👈
- Banteay Prey Nokor ប្រាសាទ បន្ទាយព្រៃនគរ 👈
- Former M-13 prison/ Tuol Sleng Genocide Museum (former S-21)/ Choeung Ek Gencidal Centre (former Execution Site of S-21) គុកទួលស្លែង 👈 និង ទីវាលពិឃាដ ជើងឯក ភ្នំពេញ 👈