Friday, July 5, 2024

ខេត្ត ព្រៃវែង--ព្រៃឡង់

ឯកសារយោង ឯកសារពាក់ព័ន្ធរួមមាន៖
  1. រដ្ឋបាលដែនដី ខេត្ត ព្រៃវែង--ព្រៃឡង់
  2. តំបន់ព្រំដែន ខេត្ត ព្រៃវែង
  3. តំបន់​ទេសចរណ៍​ ព្រៃវែង
ខេត្ត ព្រៃវែង ហេតុអ្វីបានជាគេហៅថា ខេត្ត ព្រៃវែង? សំបូរភ្នំ សំបួរព្រៃ? យោងតាមការវិភាគផែនទីចាស់ជំនាស់​សៀម វៀតណាម និង បារាំងកាន់កាប់នគរខ្មែរ គឺកាលណោះមាន ខេត្តមួយធំ (ស្មើរនឹងរដ្ឋដែរ) ឈ្មោះថា បាភ្នំ ដែលជាអតីតនគរខ្មែរពីដើម។ ការសរសេរលំអៀង ដោយជនជាតិបរទេស ពេលខ្លះសរសេរថា បាណាម ក៍មាន។ តំបន់ព្រៃវែង គឺ ទីតាំងមួយដែលលាតសន្ទឹង ពី ព្រៃវែង បាភ្នំ ទៅព្រៃសួយ ទៅព្រៃនគរកំពង់ចាម ទៅព្រៃ គោ ទៅ ព្រៃអន្លង់ភេ Prey Long Phee  ដែលសព្វថ្ងៃ គេហៅក្លាយជា ព្រៃឡង់ ខ្លះថាព្រៃវែង Long Forest/Prey Long/ Prey Lang  តាមពិតគឺ អន្លង់។ ព្រៃវែងកាលដើម ឡើយមកជាប់ជាមួយ ព្រៃវែងនៅភ្នំពេញ (សង្កាត់ព្រៃវែង) កាលណោះមិនទាន់ឃើញមាន ខេត្តកណ្តាលទេ។

ផែនទី តំបន់ព្រៃឡង់
តំបន់ការពារធម្មជាតិ​១៩​កន្លែង​នៅ​ដែនជម្រកសត្វព្រៃ «​ព្រៃ​ឡង់​» ត្រូវបាន​ដាក់បញ្ចូល​ជា​តំបន់​ការពារ និង​អភិរក្ស ​ភ្នំពេញ​៖ ក្រសួងបរិស្ថាន បានប្រកាស​ដាក់បញ្ចូល​តំបន់ការពារធម្មជាតិ​ចំនួន​១៩​កន្លែង​នៅ​ដែនជម្រកសត្វព្រៃ​«​ព្រៃ​ឡង់​» ក្នុងភូមិ​សាស្ត្រ​ខេត្ត ស្ទឹងត្រែង កំពង់ធំ ព្រះវិហារ  និង​ក្រចេះ ជា​តំបន់​ការពារ និង​អភិរក្ស​។ នេះ​បើតាម​សេចក្តីប្រកាស​របស់​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី​២៧ មិថុនា​។​

យោងតាម​សេចក្តីប្រកាស​របស់​ក្រសួង តំបន់ការពារធម្មជាតិ​ទាំង​១៩​កន្លែង​នោះ រួមមាន ខេត្តស្ទឹងត្រែង មាន​៥​សហគមន៍ គឺ​តំបន់ការពារធម្មជាតិ​ផ្អាវ ទាល់ អន្លង់​ភេ គី​រី​សុខសាន្ត និង​អន្លង់​ជ្រៃ​។ ខេត្តកំពង់ធំ មាន​២​សហគមន៍ គឺ​សហគមន៍​តំបន់ការពារធម្មជាតិ ក្បាល​ដូន​ក្រី និង​កងមាស​។ ខេត្តព្រះវិហារ មាន​៨​សហគមន៍ គឺ​សហគមន៍​តំបន់ការពារធម្មជាតិ ឈើទាល​កោង ស្រែ​វាល ភ្នំ​ជ្រាប់​ត្រី​កម្សាន្ត ភ្នំ​ល្អាង ភូមិ​ពើក ព្រៃ​កំ​វ៉ែ​ង បង្ក​ន​សែន​ជ័យ និង​ខេត្តក្រចេះ​មាន​៤​សហគមន៍ គឺ​តំបន់ការពារធម្មជាតិ​កំពង់​ក្បឿង អង្គរ​ឥន្ទ ឥន្ទ​ជ័យ និង​កំពង់​ដំរី​។ 
 
​លោក សាយ សំអុល រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បានបញ្ជាក់​ក្នុង​សេចក្តី​ប្រកាសថា តំបន់​ដែល​ដាក់បញ្ចូល​ជា​តំបន់​ការពារ និង​អភិរក្ស​នោះ ក្នុង​គោលបំណង​បង្កើន​ការចូលរួម​គ្រប់គ្រង​ប្រើប្រាស់​ធនធានធម្មជាតិ​ប្រកបដោយ​ចីរភាព និង​រួមចំណែក​លើកកម្ពស់​ជីវ​ភាព​សហគមន៍​មូលដ្ឋាន ស្របតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​៕

ព្រៃឡង់នៅក្នុងការអភិវឌ្ឍ
ព្រំប្រទល់ជាក់លាក់​តំបន់​ទេសភាពព្រៃឡង់​ នៅ​តែ​មិនទាន់​ច្បាស់​នៅឡើយ​ ហើយ​នេះ​ជា​ប្រធានបទ​ដ៏​សំខាន់​នៃ​កិច្ច​ពិភាក្សា​នា​ពេល​បច្ចុប្បន្ន​ នៅ​ពេល​ដែល​ក្រសួងបរិស្ថាន​កំពុង​បង្កើត​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់​។2​ សម្រាប់​ព័ត៌មាន​បន្ថែម​ សូម​ចូល​ទៅ​កាន់​ទំព័រ​ កិច្ច​ការពារ​ព្រៃ​ឡង់​។​ វា​ជា​ការ​ប្រទាញប្រទុង​មួយ​សម្រាប់​ប្រជាជន​ ដើម្បី​តស៊ូ​មតិ​សម្រាប់​ការ​ការពារ​ដី​មួយ​ដែល​គ្មាន​ព្រំប្រទល់​កំណត់​ជាក់លាក់​។​

​បន្ថែម​ពី​នេះ​ទៀត​ ផ្លូវថ្នល់​នានា​ដែល​ត្រូវ​បាន​ស្ថាបនា​តាំងពី​ឆ្នាំ​ ២០០៨​ មក​ បាន​ធ្វើ​ឱ្យ​តំបន់​ដាច់​ស្រ​យ៉ា​ល​នានា​ ដូច​ជា​ ព្រៃ​ឡង់​ជាដើម​ អាច​ឱ្យ​មនុស្ស​ម្នា​ និង​ក្រុមហ៊ុន​នានា​ចូល​ទៅ​កាន់​ទីនោះ​បាន​។3​ មូលហេតុ​នេះ​ហើយ​បាន​នាំ​ឱ្យ​មាន​កំណើន​នៃ​ការ​រុករក​ធនធាន​ ដែល​វា​បាន​កំពុង​កើតឡើង​យ៉ាង​គគ្រឹកគគ្រេង​នៅ​ទូ​ទាំង​ព្រៃ​ឡង់​។​ ព្រៃ​ឡង់​កំពុង​តែ​ត្រូវ​បាន​បើក​ចំហ​កាន់តែ​ខ្លាំង​ឡើង​ ដែល​ជា​ហេតុ​នាំ​ឱ្យ​មានការ​ផ្លាស់​ប្តូរ​យ៉ាង​សម្បើម​ និង​នាំ​មក​នូវ​សំនួរ​ជា​ច្រើន​អំពី​អនាគត​របស់​សត្វព្រៃ​ ក្រុម​ជនជាតិ​ដើម​ភាគតិច​ និង​ទីជម្រក​របស់​ពួក​គេ​នៅ​ក្នុង​ព្រៃ​នេះ​។​

កោះសន្តិភាព ខេត្តព្រៃវែង ៖ ខេត្តព្រៃវែង គឺជា​ខេត្ត​មួយ​ដែល​ស្ថិត​នៅ​ភាគ​ខាងកើត និង​មាន​ចម្ងាយ​ប្រមាណ​ជា​៩០​គីឡូម៉ែត្រ ពី​រាជធានី​ភ្នំពេញ ។ខេត្ត​នេះ​បែងចែក​ជា​១៣​ក្រុង​-​ស្រុក ក្នុង​នោះ​ស្រុក​បាភ្នំ គឺជា​ស្រុក​តែ​មួយ​គត់ ដែល​មាន​ភ្នំ​ដែល​មហាជន​ទូទៅ​បាន​ស្គាល់​យ៉ាង​ច្បាស់ គឺ​ភ្នំ​ឈើ​កាច់ ហើយ​ភ្នំ​នេះ​ក៏​មាន​ជាប់​ទាក់ទិន​ទៅ​និង​រឿងរ៉ាវ​ប្រវត្តិសាស្ត្រ​ក៏​ដូច​ជា រឿងព្រេង​ជា​ច្រើន​ផង​ដែរ ។តាម​ការ​បញ្ជាក់​ពី​អាជ្ញាធរ​ស្រុក​បាភ្នំ​បាន​ឲ្យ​ដឹង​ថា
ភ្នំ​ឈើ​កាច់​នេះ​ជា​កម្រង​ជួរ​ភ្នំ​ដ៏​ធំ​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ឃុំ​ជើងភ្នំ និង​ឃុំ​ឈើ​កាច់​នៃ​ស្រុក​បាភ្នំ​កម្រង​ជួរ​ភ្នំ​នេះ​មាន​ភ្នំ​ទាំង​តូច ទាំង​ធំ សរុប​ចំនួន​១៤​ភ្នំ ស្ថិត​នៅ​ក្បែ​ៗ​គ្នា និង​មានឈ្មោះ​រៀង​ៗ​ខ្លួន​ដែល​ចាស់ទុំ​ពី​មុន​ដាក់​ឲ្យ​ទៅ​តាម​រូបសណ្ឋាន​របស់​វា​ដូច​ជា ភ្នំ​សំពៅ ភ្នំ​បាញ់​ចារ ភ្នំ​តូច ភ្នំ​ធំ ភ្នំ​ល្អាង ភ្នំ​អ្នកតា​ទូល​ឈ្នាង ភ្នំ​យាយ​ទូល​កញ្ច្រែង ភ្នំ​គុក​ប្រជៀវ ភ្នំ​កំ​ផ្លុ​ក ភ្នំ​ស្លឹកគ្រៃ ភ្នំ​ថ្ម​បាញ់ ភ្នំ​ថ្ម​សរ ភ្នំ​យាយ​មេសរ និង​ភ្នំ​កំពូល​ឈើ​កាច់ ។បើ​តាម​ការ​រៀបរាប់​របស់​ចាស់ព្រឹទ្ធាចារ្យ​ដែល​រស់នៅ​ក្នុង​តំបន់​ភ្នំ​ឈើ​កាច់​នេះ​បាន​ឲ្យ​ដឹង​ថា ភ្នំ​មួយ​ចំនួន​ក្នុង​ចំណោម​ភ្នំ​ទាំង​អស់នេះ​មាន​ភ្នំ​មួយ​ចំនួន​មានរឿង​រ៉ាវ​ទាក់ទង​ទៅ​នឹង​រឿងព្រេង​និទាន​ដូច​ជា ភ្នំ​សំពៅ​ដែល​នៅ​ក្បែ​វត្ត​វិហារ​ធំ ឬ​វិហារ​គុក ដូនតា​ពី​សម័យ​មុន​បាន​នាំ​គ្នា​ហៅ​ភ្នំ​នេះ​ថា ភ្នំ​សំពៅ ព្រោះ​ទីតាំង​នោះ​មានរឿង​ព្រេង​និទាន​ដំណាល​ថា មាន​សំពៅ​ធំ​១​គ្រឿង​បាន​បើក​មក​លិច​បាត់​នៅ​ត្រង់​ទីតាំង​នោះ​តែ​មិនដឹង​ពិត ឬ​មិន​ពិត​នោះ​ទេ លឺ​តែ​ចាស់​ៗ​ដំណាល​ត​ៗ​គ្នា​មក​ទើប​នាំ​គ្នា​ហៅ​ភ្នំ​នោះ​ថា ភ្នំ​សំពៅ រហូត​មក​ដល់​សព្វ​ថ្ងៃនេះ ។ភ្នំ​អ្នកតា​ទូល​ឈ្នាង នៅ​លើ​កំពូលភ្នំ​នេះ​មាន​ដុំ​ថ្ម​១​ផ្ទាំង​ធំ ដែល​មាន​រាង​ដូច​ឈ្នាង និង​មាន​ដុំ​ថ្ម​១​ដុំ​ទៀត នៅ​ទូល​ពីក្រោម​ដែល​គេ​មើលទៅ​មិន​សម​អាច​បន្តុប​ជាប់​គ្នា​សោះ ព្រោះ​ថ្ម​ខាងលើ​មាន​ទំហំ​ធំ ឯ​ថ្ម​ខាងក្រោម​តូច​ខុស​គ្នា​ឆ្ងាយ តែ​បែរជា​អាច​ទ្រ​ថ្ម​ខាងលើ​ជាប់ ទោះបីជា​ប្រឈម​និង​ភ្លៀង​ខ្យល់​បោកបក់​មក​រាប់រយ​ឆ្នាំ​ហើយ​ក៏​ដោយ ។ ភ្នំ​នេះ​ចាស់​ៗ​បាន​ដំណាល​ត​ៗ​គ្នា​មក​ថា មាន​បុរស​ម្នាក់​ដែល​រស់នៅ​ជាមួយ​ម្តាយ​នៅ​ក្នុង​ខេត្ត​បាភ្នំ ( ឈ្មោះ​ខេត្តព្រៃវែង​សម័យ​មុន ក្រោយមក​ដូរ​ជា​ខេត្តព្រៃវែង​វិញ​) បាន​វាយ​សម្លាប់​ម្តាយ​របស់​ខ្លួន​ដោយសារ​តែ​ឃើញ​បាយ​ដែល​ម្តាយ​យក​មក​ឲ្យ​ហូប​តិច​ពេក លុះ​ពេល​វាយ​ម្តាយ​ស្លាប់​ហើយ​ហូប​បាយ​នោះ​មិនអស់​ទើប​ភ្ញាក់ខ្លួន​ស្តាយស្រណោះ​អាណិតម្តាយ ហើយ​បាន​ដាក់​អង្ករ​ក្នុង​ឈ្នាង​ដើរ​រក​ដូរ​ម្តាយ ពី​អ្នកស្រុក តែ​គ្មាន​អ្នក​ណា​ដូរ​ឲ្យ​រហូត​ចុង​ក្រោយ​ក៏​ដើរមក​ដួល​ស្លាប់​នៅ​លើ​ភ្នំ​នេះ​កើត​ទៅ​ជា​ដុំ​ថ្ម​២​ដុំ ខាងក្រោម​តូច​ទូល​ដុំ​ថ្ម​ផ្ទាំង​ធំ​នៅ​ខាងលើ​ដូច​ជា បុរស​ទូល​ឈ្នាង​ដើរ​រក​ម្តាយ​ទើប​ចាស់​ៗ​នាំ​គ្នា​ហៅ​ភ្នំ​នេះ​ថា អ្នកតា​ទូល​ឈ្នាង​រហូត​ដល់​សព្វថ្ងៃ ។

ផែនទីរដ្ឋបាលស្រុក ខេត្ត ព្រៃវែង

ចំណែក​ភ្នំ​ល្អាង​វិញ​ភ្នំ​នេះ​មាន​ល្អាង​ដ៏​ធំ​មួយ​នៅ​ចង្កេះភ្នំ​ហើយ​មាន​ជម្រៅ​ជ្រៅ​ចុះ​ទៅ​ក្រោម ងងឹត​សូន្​យឈឹង​ប្រៀប​ដូច​ជា រូងភ្នំ​ដ៏​វែង​មួយ​ចាស់​ៗ​បាន​ដំណាល​ប្រាប់ត​ៗ​គ្នា​ថា នៅ​ក្នុង​រូង​នេះ​មាន​សត្វ​គ្រប់​ប្រភេទ​រស់នៅ ហើយ​ធ្លាប់​មាន​អ្នក​សច្ចំ អ្នករៀន​មន្តអាគម​ចុះ​ទៅ​ក្នុង​រូងភ្នំ​នេះ ហើយ​បាន​ទៅ​ផុស​ឡើង​មក​លើ​វិញ​នៅ​ភ្នំ​ជើង​អណ្តែង​ឯ​ខេត្តស្វាយរៀង​ដែល​បច្ចុប្បន្ន​ស្ថិត​នៅ​ក្នុង​ដី​ប្រទេស​វៀតណាម​ឯណោះ តែ​ទោះជា​យ៉ាងណា​រាប់​សិប​ឆ្នាំ​មកនេះ​មិន​ដែល​មាន​អ្នក​ណា​ហ៊ាន​ចុះ​ទៅ​ក្នុង​រូងភ្នំ​នេះ​ទៀត​ទេ​ព្រោះ វា​ប្រថុយ និង​គ្រោះថ្នាក់​ខ្លាំង​មិនដឹង​ថា ក្នុង​នោះ​ពេល​នេះ​មាន​សត្វ​សាហាវ និង​កត្តា​គ្រោះថ្នាក់​អ្វីខ្លះ ។ រីឯ​ភ្នំ​យាយ​ទូល​កញ្ច្រែង​មាន​ផ្ទាំង​ថ្ម​ដ៏​ធំ​មួយ​នៅ​លើ​កំពូលភ្នំ​រូប​រាងដូចជា កញ្ច្រែង និង​មានរឿង​ព្រេង​និទាន​ដូច​ជា ភ្នំ​អ្នកតា​ទូល​ឈ្នាង​ដែរ ប៉ុន្តែ​ដោយសារ តែ​មិន​មាន​អ្នក​យក​មក​និយាយ ទើប​យូរ​ៗ​ទៅ​អ្នកស្រុក​ភ្លេច​រឿងនិទាន​នេះ​អស់​នៅ​សល់​តែ​ឈ្មោះ​រហូត​ដល់​សព្វថ្ងៃ ។ទោះជា​យ៉ាងណា​ក៏​ដោយ​ក្នុង​ចំណោម​ភ្នំ​ទាំង​អស់នោះ​មាន​ភ្នំ​មួយ​ដែល​អ្នកស្រុក​មាន​ជំនឿ​ថា​ជា​ភ្នំ​មាន​បារមី​ស័ក្ដិសិទ្ធិ ហើយ​តែងតែ​នាំ​គ្នា​ធ្វើ​ពិធីបុណ្យ​សែនព្រេន​ជា​រៀង​រាល់​ឆ្នាំ រហូត​ដល់​សព្វ​ថ្ងៃនេះ ដោយ​ឲ្យ​ឈ្មោះ​ថា បុណ្យ​ឡើងអ្នកតា​នោះ គឺ​ភ្នំ​យាយ​មេសរ ។
ផែនទី បង្គោលព្រំដែន


 ភ្នំ​នេះ​មានរឿង​ព្រេង​និទាន​ទាក់ទង​ទៅ​នឹង​ប្រវត្តិសាស្ត្រ​របស់​ប្រទេស​កម្ពុជា​ផង​ដែរ ដោយ​ចាស់​ៗ​បាន​ដំណាល​ថា កាលសម័យ​នគរ​ភ្នំ​ស្តេច​ខ្មែរ​បាន​បញ្ជូន​មេទ័ព​ម្នាក់​ឈ្មោះ​គី​រី​ផល​ឲ្យ​ទៅ​រៀន​ក្បួន​យុទ្ធសាស្ត្រ​ធ្វើសឹក​សង្គ្រាម និង​មន្ត​វិជ្ជា​សិ​ល៌្ប​សាស្ត្រ​នៅ​ប្រទេស​ក្រិ​ច​ជាមួយ​បុរស​ខ្មែរ​ម្នាក់​ទៀត ដែល​ខ្លាំងពូកែ​នៅ​ក្នុង​នគរ ។នៅ​នគរ​ក្រិ​ចក​ម្លោះ​គី​រី​ផល​បាន​ជួប និង​នារី​ម្នាក់​ឈ្មោះ មេ​.​សរ ដែល​ជា​មេទ័ព​ប្រទេស​ក្រិ​ច ហើយ​ក្រោយ​ពី​រៀន​ចប់​ស្តេច​ប្រទេស​ក្រិ​ច​បាន​រៀប​ការ​ឲ្យ​អ្នក​ទាំង​២​តែ​មិន​ឲ្យ​គី​រី​ផល​ត្រឡប់​មក​នគរ​ភ្នំ​វិញ​ទេ ។ ចំណែក​គី​រី​ផល ពេល​ដែល​រួមរស់​ជាមួយ​គ្នា​បានកូន​ប្រុស​ម្នាក់​ឈ្មោះ គី​រី​ជោ​ត ហើយ​ក្រោយមក​គី​រី​ផល​បានលឺ​ដំណឹង​ថា នគរ​ភ្នំ​កំពុង​មាន​ចម្បាំង​ជាមួយ​នគរ​ចំប៉ា​ក៏​រត់គេច​ខ្លួន​ត្រឡប់​មក​នគរ​វិញ​តែ​ម្នាក់ឯង ហើយ​រឿង​នេះ​បានដឹង​ដល់​ស្តេច​ក្រិ​ច​មានការ​ខឹងសម្បា​ជា​ខ្លាំង​ក៏​បញ្ជា​ឲ្យ​គេ​តាម​មក​កាត់​ក្បាល​គី​រី​ផល​ដាក់​ហឹប​យក​ទៅ​វិញ ។ រីឯ​ប្រពន្ធ​គី​រី​ផល និង​កូនប្រុស​ក៏​តាម​មក​ដែរ តែ​យឺត​ពេល​ទៅ​ហើយ​ព្រោះ​គី​រី​ផល​បាន​ព្រម​ឲ្យ​គេ​កាត់​ក្បាល ដើម្បី​ជា​ថ្នូរ​មិន​ប្រកាសសង្គ្រាម​ជាមួយ​ប្រទេស​ក្រិ​ច ពេល​ឃើញ​សព​ប្តី​អត់​ក្បាល​នាង​មេសរ​ក៏​កាត់​ក្បាល​កូន​ដំរី​យក​មក​ភ្ជាប់ និង​ដងខ្លួន​ប្តី​ធ្វើ​ឲ្យ​ប្តី​រស់​ឡើង​វិញ តែ​និយាយ​មិនកើត ព្រោះ​ដំរី​មិន​ចេះ​និយាយ ។ អស់​រយៈពេល​ច្រើន​ឆ្នាំ​ក្រោយមក​ទាំង​៣​នាក់​ឳ​ពុក​ម្តាយកូន​ក៏​បាន​ស្លាប់​អស់​ព្រះរាជា​នគរ​ភ្នំ​ក៏​បាន​ចាត់​ឲ្យ​គេ​សាងសង់​ប្រាសាទ​មួយ​តម្កល់​រូបសំណាក​អ្នក​ទាំង​៣​នៅ​លើ​ទីទួល​ដ៏​ខ្ពស់​នេះ​សម្រាប់​ធ្វើបុណ្យ​រំលឹក​គុណ​អ្នក​ទាំង​៣ ហើយ​ចំណេរ​ក្រោយ​ៗ​មក​អ្នកស្រុក​ក៏​នាំ​គ្នា​ហៅ​រូបសំណាក​នោះ​ថា អ្នកតា​មេសរ និង​នាំ​គ្នា​ធ្វើបុណ្យ​សែនព្រេន​គោរព​បូជា​រហូត​ដល់​សព្វ​ថ្ងៃនេះ ។

ចំណែក​ភ្នំ​ថ្ម​បាញ់ គឺជា​ទីតាំង​ដែល​បារាំង​វាយ​យក​ថ្ម ក្នុង​សម័យ​ដែល​ជនជាតិ​បារាំង​គ្រប់គ្រង​ទឹកដី​កម្ពុជា ហើយ​គេ​ក៏​បន្ត​យក​ថ្ម​នៅ​ទីតាំង​នេះ​រហូត​ដល់​សព្វថ្ងៃ ។ រីឯ​ភ្នំ​កំ​ផ្លុ​ក​នៅ​ក្នុង​សម័យ​ប៉ុ​ល​ពត​ទីតាំង​នេះ គឺជា​រណ្តៅ​ពិឃាដ​ដែល​ពួក​ខ្មែរក្រហម​បាន​យក​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់​រាប់​ពាន់​នាក់​មក​សម្លាប់​កប់​ក្នុង​រណ្តៅ​នៅ​តំបន់​នេះ ។
គួរ​បញ្ជាក់​ផង​ដែរ​ថា បច្ចុប្បន្ន​នេះ​ក្នុង​ចំណោម​ភ្នំ​ទាំង​១៤​ភ្នំ​នេះ​មាន​ភ្នំ​ចំនួន​៣ ហើយ​ដែល​ត្រូវ​បាន​ប្រជាពលរដ្ឋ​មួយ​ក្រុម និង​ក្រុមហ៊ុន​ឯកជន​ចំនួន​៧​កំពុង​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ គឺ​ភ្នំ​កំ​ផ្លុ​ក ភ្នំ​ថ្ម​បាញ់ និង​ភ្នំ​ស្លឹកគ្រៃ ដោយ​ភ្នំ​ស្លឹកគ្រៃ និង​ភ្នំ​ថ្ម​បាញ់​គេ​កំពុង​បាញ់​យក​ថ្ម ។ ចំណែក​ភ្នំ​កំ​ផ្លុ​ក​គេ​យក​ធ្វើ​ជា​ការដ្ឋាន​កិន​ថ្ម​សម្រាប់​ដឹក​យក​ទៅ​លក់ ។ ឯខាង​មន្ត្រី​ជំនាញ​រ៉ែ​ធ្លាប់​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រសួង​រ៉ែ និង​ថាមពល​ក៏​ដូច​ជា រាជរដ្ឋាភិបាល​បាន​សម្រេច​ចេញ​អាជ្ញាប័ណ្ណ​ឲ្យ​ក្រុមហ៊ុន​ឯកជន​ទាំងនោះ​ធ្វើ​អាជីវកម្ម​យក​ថ្មភ្នំ តែ​នៅ​លើ​ភ្នំ​ទាំង​៣​នេះ​ទេ គឺ​មិន​អនុញ្ញាតិ​ឲ្យ​បន្ត​ទៅ​ធ្វើ​លើ​ភ្នំ​ផ្សេង​ៗ​ទៀត​ឡើយ ៕


ព្រៃវែង ជាខេត្តតូចប៉ុន្តែជាខេត្តពោរពេញទៅដោយកសិកម្ម។ ខេត្តនេះមានទីតាំងនៅភាគនិរតីនៃទន្លេមេគង្គដ៏មានសក្ដានុពល។ ឈ្មោះព្រែវែងនេះមានន័យថា ព្រៃឈើដ៏វែង ប៉ុន្តែមិនមានព្រៃឈើនេះទៀតឡើយ ព្រោះព្រៃឈើភាគច្រើនត្រូវបានកាប់ជាច្រើនឆ្នាំមកហើយ។

សម្រាប់ទេសចរណ៍ មិនមានកន្លែងច្រើនទេដែលត្រូវទៅទស្សនា។ ទោះបីជាយ៉ាងណា អំឡុងមុនសម័យអង្គរ ទីនេះប្រហែលជាតំបន់ដែលមានប្រជាជនរស់នៅច្រើននៅក្នុងប្រទេស។ អាណាចក្រមួយក្នុងចំណោមអាណាចក្រមុនសម័យអង្គរមានទីតាំងនៅតំបន់ជុំវិញបាភ្នំ។ ខេត្តនេះក៏ជាផ្លូវសម្រាប់​ឈប់សម្រាកទៅកំពង់ចាម ឬទៅប្រទេសវៀតណាម។ ក្រុងនេះក៏រក្សាទុកអគារសម័យអាណានិគមមួយចំនួន ជាភស្ដុតាងថាជាមជ្ឈមណ្ឌលដ៏សំខាន់ពីអតីតកាល។ ខេត្តនេះក៏មានប្រាសាទខ្លះៗដែរ។ ប្រាសាទចុងស្រុកក៏ប្រហែលជាអាចទៅទស្សនាបាន។ ម្យ៉ាងវិញទៀតក៏មានរមណីយដ្ឋានបាភ្នំ បារាយណ៍អណ្ដែត និងវាលប្រាំងដែលអាចសម្រាកបាន។ ដូចជាខេត្តស្វាយរៀងដែរ ខេត្តនេះក៏មាននៅក្នុងផែនទីរបស់ទេសចរ អ្នកស្ពាយកាបូបពីក្រោយដើរទទួលបានប្រយោជន៍ពីខេត្តដ៏ស្ងប់ស្ងាត់នេះ។

ផ្ទៃដី ផ្ទៃដី​សរុបគឺ ប្រហែល ៤៨៨៣ គម² ដែលស្មើទៅនិង ២,៧០% នៃផ្ទៃដីសរុប​នៃ​ប្រទេស​កម្ពុជា (១៨១ ០៣៥ គម²), ដែល​ក្នុងនោះ ៤៤៥,១៨ គម² ឬ ៩,១២% ជាផ្ទៃដី ដែលប្រជាជន បានតាំងទី​លំនៅ, ៣១០០ គម² ឬ ៦៣,៤៩% ជាដី សំរាប់កសិកម្ម, ១៩៤,៦១ គម² ឬ ៣,៩៩% ជាផ្ទៃនៃ​តំបន់ ព្រៃឈើ, ១០៨២,៨៦ គម² ឬ ២២,១៨% ជា​ដី សាធារណៈ, ហេដ្ឋារចនាសម្ព័ន និង ធារាសាស្រ្ត, និង នៅសល់ ៦០,៣៥ គម² ឬ១,២៤% ជា ដី មិនត្រូវបានប្រើប្រាស់ ។
ចំនួនប្រជាជន។


ចំនួន​ប្រជាជនសរុបគឺ ១ ០២៥ ៣៣១ ឬ ៧,៦៤% នៃចំនួនប្រជាជនសរុប​នៃ​ប្រទេស​កម្ពុជា ១៣ ៤១៣ ៨៩២ នាក់ (២០០១, ទិន្នន័យខេត្ត) ជាមួយនឹងកំនើន​ប្រជាជន ចំនួន ២,៤០%, ដែលក្នុងនោះ ៤៨៣ ៧៥៩ នាក់ ឬ ៤៧,១៨% ជាបុរស និង ៥៤១ ៥៧២ នាក់ ឬ៥២,៨២% ជានារីភេទ ។ នៅក្នុង​ចំនួន​ខាង​លើ​នេះដែរ ៨២៥ ៨១៨ នាក់ ឬ ៨០,៥៤% ជាកសិករ, ១៤០ ៦៨៥នាក់ ឬ ១៣,៧២% ជា​អ្នករកត្រី, ៤៤ ៥៦១ នាក់ ឬ ៤,៣៥% ជាអ្នកជួញ, ១៤ ២៦៧ នាក់ ឬ១,៣៩% ជា អ្នកធ្វើការ រាជការ។ ដង់ស៊ីតេជា​មធ្យម​នៃ​ខេត្ត​នេះ គឺ ២០៩,៩៨ នាក់ ក្នុងមួយគីឡូម៉ែតការ៉េ ។
ផែនទីប្រវត្តិសាស្រ្ត


ការគ្រប់គ្រងរដ្ឋបាលដែនដី

ខេត្ត ព្រៃវែង ចំនួនស្រុក  ១៣
១ ស្រុកបាភ្នំ
លរ
ឃុំ
ភូមិ
ភូមិ
1
14
2
7
3
14
4
12
5
12
6
15
7
10
8
6
9
18

២ ស្រុកកំចាយមារ
លរ
ឃុំ
ភូមិ
ភូមិ
10
26
11
10
12
19
13
11
14
13
15
17
16
20
17
13

៣ ស្រុកកំពង់ត្របែក
លរ
ឃុំ
ភូមិ
ភូមិ
18
8
19
10
20
12
21
9
22
9
23
12
24
10
25
11
26
9
27
9
28
8
29
8
30
7

៤ ស្រុកកញ្ច្រៀច
លរ
ឃុំ
ភូមិ
ភូមិ
31
7
32
11
33
17
34
12
35
17
36
16
37
11
38
8

៥ ស្រុកមេសាង
លរ
ឃុំ
ភូមិ
ភូមិ
39
9
40
19
41
18
42
22
43
8
44
12
45
18
46
12

៦ ស្រុកពាមជរ
លរ
ឃុំ
ភូមិ
ភូមិ
47
4
48
5
49
4
50
4
51
7
52
8
53
3
54
3
55
10
56
3

៧ ស្រុកពាមរ
លរ
ឃុំ
ភូមិ
ភូមិ
57
4
58
6
59
5
60
5
61
5
62
2
63
6
1 2 3 4 5 6
64
7

៨ ស្រុកពារាំង
លរ
ឃុំ
ភូមិ
ភូមិ
65
10
66
9
67
6
68
7
69
10
70
4
71
12
72
7
73
9

៩ ស្រុកព្រះស្ដេច
លរ
ឃុំ
ភូមិ
ភូមិ
74
17
75
20
76
11
77
11
78
12
79
10
80
11
81
13
82
5
83
16
84
18

១០ ស្រុកស្វាយអន្ទរ
លរ
ឃុំ
ភូមិ
ភូមិ
85
13
86
8
87
16
88
17
89
7
90
22
91
4
92
13
93
14
94
7
95
18

១១ ក្រុងព្រៃវែង
លរ
ឃុំ
ភូមិ
ភូមិ
96
2
97
5
98
8

១២ ស្រុកពោធិ៍រៀង
លរ
ឃុំ
ភូមិ
ភូមិ
99
4
100
7
101
5
102
5
103
8
104
6
105
4

១៣ ស្រុកស៊ីធរកណ្ដាល
លរ
ឃុំ
ភូមិ
ភូមិ
106
5
107
8
108
6
109
7
110
4
111
6
112
5
113
4
114
5
115
6
116
4
បញ្ជីរដ្ឋបាលខេត្ត
List of district បញ្ជីស្រុករដ្ឋបាល ឆ្នាំ ២០២០
CodeKhmerEnglishNumber Of CommuneNumber Of Village
CommuneSangkat
11401ស្រុកបាភ្នំBa Phnum District90108
21402ស្រុកកំចាយមារKamchay Mear District80129
31403ស្រុកកំពង់ត្របែកKampong Trabaek District130122
41404ស្រុកកញ្ជ្រៀចKanhchriech District8099
51405ស្រុកមេសាងMe Sang District80118
61406ស្រុកពាមជរPeam Chor District10050
71407ស្រុកពាមរក៍Peam Ro District8043
81408ស្រុកពារាំងPea Reang District9083
91409ស្រុកព្រះស្ដេចPreah Sdach District110145
101410ក្រុងព្រៃវែងPrey Veng Municipality0423
111411ស្រុកពោធិ៍រៀងPur Rieng District6031
121412ស្រុកស៊ីធរកណ្ដាលSithor Kandal District11060
131413ស្រុកស្វាយអន្ទរSvay Antor District110138
Total11241,149
ផែនទីខេត្ត
ផែនទី ឃុំ  នៃស្រុក   កំពង់ត្របែក
ផែនទី ឃុំ  នៃស្រុក  ស៊ីធរ កណ្តាល 

ផែនទី ឃុំ  នៃស្រុក ពារាំង 

ផែនទី ឃុំ  នៃស្រុក កញ្ច្រៀច

ផែនទី ឃុំ  នៃស្រុក ពាមជរ

ផែនទី ឃុំ  នៃស្រុក ព្រះស្តេច

ផែនទី ឃុំ  នៃស្រុក បាភ្នំ

ផែនទី ឃុំ  នៃស្រុក ពាមរ

ផែនទី ឃុំ  នៃស្រុក មេសាង

ផែនទី ឃុំ  នៃស្រុក ស្វាយអន្ទរ

ផែនទី ឃុំ  នៃស្រុកកំចាយមារ
ផែនទី ឃុំ  នៃស្រុក ពោធិរៀង

ផែនទី ឃុំ សង្កាត់  នៃ ក្រុងព្រែវែង

ផែនទី ឃុំ សង្កាត់  នៃ ក្រុងព្រែវែង
ផែនទី​ខេត្ត ព្រៃវែង

ផែនទី​ខេត្ត ព្រៃវែង

ផែនទី​ខេត្ត ព្រៃវែង


ផែនទី​ខេត្ត ព្រៃវែង

ខេត្ត ព្រៃវែង--ព្រៃឡង់

ខេត្ត ព្រៃវែង--ព្រៃឡង់


តំបន់ការពារធម្មជាតិ នៅ ព្រៃវែង