Monday, July 15, 2024

ក្រុង សំពៅពូន

ឯកសារពាក់ព័ន្ធ រួមមាន
  1. ប្រវត្តិខេត្ត ទឹកខ្មៅ
  2. រដ្ឋបាល ភូមិសាស្រ្ត ខេត្ត កណ្តាល
  3. ព្រំដែន ខេត្ត កណ្តាល
  4. ព្រែកជីក ហ្វូណនតេជោ បរិបទ នយោបាយ
  5. ព្រែកជីក ហ្វូណនតេជោ បរិបទ បច្ចេកទេស
  6. វិស្វកម្មសំណង់ព្រែកជីក ( ប៉ាណាម៉ា ព្រែកជីក ចិន ព្រែកជីក ស៊ុយអេ)
  7. កំពង់ផែ កំពត (ផែ ព្រះអង្គឌួង)
  8. ព្រលានយន្តហោះ ភ្នំពេញថ្មី
  9. ក្រុងតាខ្មៅ
  10. ក្រុងអរិយក្សត្រ
  11. ក្រុងសំពៅពូន
  12. ទេចរ ខេត្ត កណ្តាល
  13. ប្រវត្តិព្រែកជីក វិញតេ

2024-01-03 03:40pm  ដើមឆ្នាំ២០២៤ អ្នក ក្រុង សំពៅពូន ខេត្តកណ្ដាល ទទួលបានកាដូផ្លូវបេតុងចំនួន២ខ្សែ

(កណ្ដាល)៖ ជាកាដូនាដើមឆ្នាំ២០២៤នេះ ដែលពលរដ្ឋក្រុងសំពៅពូន ខេត្តកណ្តាល ទន្ទឹងរង់ចាំជាយូរមកហើយនោះ គឺសមិទ្ធផលថ្មីផ្លូវបេតុងអាមេចំនួន២ខ្សែ ប្រវែង ២,០០០ម៉ែត្រ ក្នុងនោះ១ខ្សែប្រវែង ១,០០០ម៉ែត្រ ទទឹង៥ម៉ែត្រ នៅក្នុងភូមិក្បាលជ្រោយ សង្កាត់ឈើខ្មៅ និង១ខ្សែទៀតប្រវែង ១,០០០ម៉ែត្រ ទទឹង ៥ម៉ែត្រ ក្នុងភូមិកំពង់ថ្កុល សង្កាត់សំពៅពូន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២៤។

ពិធីសម្ពោធនេះក្រោមអធិបតីភាពលោក នូវប៉េង ច័ន្ទតារា អភិបាលរងខេត្ត តំណាងលោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល។

ថ្លែងទៅកាន់ប្រជាពលរដ្ឋក្នុងពិធីនេះលោក នូវប៉េង ច័ន្ទតារា បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដែលមានអាទិភាពគន្លឹះចំនួន៥៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និង បច្ចេកវិទ្យា» ដោយតម្កល់មនុស្សជាអាទិភាពនៅមុនគេ។

ផែនទី ខេត្ត កណ្តាល

លោកអភិបាលងខេត្ត បានបន្តទៀតថា ដោយសារតែកត្តាសុខសន្តិភាពនេះហើយ ទើបធ្វើឲ្យប្រទេសជាតិទាំងមូលមានការរីកចម្រើនលើគ្រប់វិស័យ និងអាចសំរេចគោលដៅក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥។ ដោយឡែកបច្ចុប្បន្ននេះ យើងទាំងអស់គ្នាបានដឹងហើយថាក្រុងសំពៅពូន គឺជាក្រុងទើបបង្កើតថ្មី ដែលជាប់ព្រំដែននិងប្រទេសវៀតណាម គឺកំពុងតែមានការរីក ចម្រើនយ៉ាងខ្លាំង និងមានហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ខ្វាត់ខ្វែង ដូចជាស្ពាន ផ្លូវក្រាលកៅស៊ូ ផ្លូវបេតុង លូ ប្រឡាយទឹក សាលារៀន មន្ទីរពេទ្យ  មណ្ឌលសុខភាព និងវត្តអារាមជាដើម។

នាឱកាសនោះ លោកអភិបាលរងខេត្ត ក៏បានជំរុញដល់អាជ្ញាធរគ្រប់ថ្នាក់នៃរដ្ឋបាលក្រុងសំពៅពូន  ត្រូវបន្តរួមគ្នាខិតខំដោះស្រាយ សំណើ សំណូមពរ និង បញ្ហាប្រឈមនានានៅតាមមូលដ្ឋាន ប្រកបដោយតម្លាភាព គណនេយ្យភាព និងយុត្តិធម៌ ជូនប្រជាពលរដ្ឋ។ ចំពោះសំណើ សំណូមពរ និងបញ្ហាប្រឈម ទាំងឡាយណា ដែលហួសពីសមត្ថកិច្ចដោះស្រាយរបស់ខ្លួន ត្រូវរាយការណ៍ជូនរដ្ឋបាលខេត្ត ដើម្បីដោះស្រាយឆ្លើយតបបានទាន់ពេល៕

រាជរដ្ឋាភិបាលសម្រេចបង្កើត «ក្រុងសំពៅពូន» នៃខេត្តកណ្ដាល
ដោយ៖ លី វិទ្យា ​​| ថ្ងៃសៅរ៍ ទី២៤ ខែធ្នូ ឆ្នាំ២០២២

រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចបង្កើតក្រុងមួយទៀត គឺ «ក្រុងសំពៅពូន» នៃខេត្តកណ្ដាល ដោយកាត់យក៥ឃុំ ពីស្រុកកោះធំ។

អនុក្រឹត្យរបស់សម្ដេចតេជោ ហ៊ុន សែន បានកំណត់ថា ក្រុងសំពៅពូន មានសង្កាត់ចំនួន៥គឺ សង្កាត់ឈើខ្មៅ, សង្កាត់ព្រែកជ្រៃ, សង្កាត់ព្រែកស្ពឺ, សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ ទីតាំងរដ្ឋបាលក្រុងសំពៅពូន ត្រូវស្ថិតនៅក្នុងសង្កាត់សំពៅពូន៕

---

រដ្ឋាភិបាលសម្រេចបង្កើត«ក្រុងសំពៅពូន» នៃខេត្តកណ្តាល ដោយកាត់យកឃុំចំនួន៥ពីស្រុកកោះធំ។ នេះបើតាមអនុក្រឹតរបស់សម្តេច ហ៊ុន សែន នាថ្ងៃទី២៣ធ្នូ។

ឃុំចំនួន៥ ដែលរដ្ឋបំបែកធ្វើជាក្រុងសំពៅពូន ជាប់ព្រំដែនវៀតណាមសម្រាប់ខេត្តកណ្តាលនោះមាន សង្កាត់ឈើខ្មៅ សង្កាត់ព្រែកជ្រៃ សង្កាត់ព្រែកស្តី  សង្កាត់ជ្រាយតាកែវ និងសង្កាត់សំពៅពូន។ សម្រាប់ទីតាំងរដ្ឋបាល ក្រុងសំពៅពូននេះ គឺស្ថិតនៅក្នុងសង្កាត់សំពៅពូន តែម្តង។

សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ការរៀបចំរចនាសម្ព័ន្ធ និងប្រព័ន្ធគ្រប់គ្រងរដ្ឋបាល ក្រុងអរិយក្សត្រ ត្រូវអនុលោមតាមច្បាប់ស្តីពីការ គ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ។ ចំពោះការកំណត់ចំនួនសមាជិកក្រុមប្រឹក្សាក្រុងអរិយក្សត្រ ក្រុមប្រឹក្សាស្រុកខ្សាច់កណ្តាល និងក្រុមប្រឹក្សា ស្រុកល្វាឯម ត្រូវអនុលោមតាមមាត្រា១៨ថ្មី នៃច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ និង មាត្រា៣ថ្មី នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ។

ក្នុងថ្ងៃជាមួយនេះ រដ្ឋាភិបាល ក៏សម្រេចបង្កើត «ក្រុងអរិយក្សត្រ» នៃខេត្តកណ្តាល, បង្កើត«ក្រុងឧដុង្គម៉ែជ័យ » និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ រួមទាំងស្រុកអូរគ្រៀងសែនជ័យ ខេត្តក្រចេះ ផងដែរ៕

រាជរដ្ឋាភិបាល បង្កើត ក្រុងសំពៅពូន ខេត្តកណ្ដាល ដោយកាត់យកឃុំចំនួន៥ ពីស្រុកកោះធំ

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ បានសម្រេចបង្កើតក្រុងមួយទៀត គឺ «ក្រុងសំពៅពូន» នៃខេត្តកណ្ដាល ដោយកាត់យក៥ឃុំ ពីស្រុកកោះធំ។

យោងតាម អនុក្រឹត្យដែលចុះហត្ថលេខា ដោយសម្ដេចតេជោ ហ៊ុន សែន បានកំណត់ថា ក្រុងសំពៅពូន មានសង្កាត់ចំនួន៥គឺ សង្កាត់ឈើខ្មៅ, សង្កាត់ព្រែកជ្រៃ, សង្កាត់ព្រែកស្ពឺ, សង្កាត់ជ្រោយតាកែវ និងសង្កាត់សំពៅពូន។ ទីតាំងរដ្ឋបាលក្រុងសំពៅពូន ត្រូវស្ថិតនៅក្នុងសង្កាត់សំពៅពូន។

ក្រុង សំពៅពូន