Thursday, June 6, 2024

កំពង់ផែ កំពត

កំពង់ផែកំពត ជម្រៅទឹកប្រមាណ ១៥ម៉ែត្រ និងអាចឲ្យនាវាចំណុះ ១០ម៉ឺនតោនចូលចតបាន ។ សាកគិតមើលថាចរន្តសេដ្ឋកិច្ចខ្មែរងើបឡើងប៉ុនណា?
ភ្ជាប់ទៅ ក្រុងកំពត
ភ្ជាប់ទៅ ខេត្ត កំពត

Kampot Port-កំពង់ផែពហុបំណងកំពត · ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ កំពង់ផែពហុបំណងកំពត របស់អ្នកឧកញ៉ា វិញ ហ៊ួរ ក្រោមអធិបតី​ភាពរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក ដែលស្ថិតនៅ ភូមិគីឡូ 12 ឃុំកោះតូច ក្រុងបូកគោ​ ខេត្តកំពត នៅថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤
  1. Tommy Kim · វាជាការជួយដល់សេដ្ឋកិច្ចជាតិមួយដែរ​ ពីព្រោះថាសព្វថ្ងៃនេះគ្រប់ទំនិញទាំងអស់​ មុនចូលមកស្រុកខ្មែរ​ ត្រូវចូល​ Transit នៅកំពង់ផែឡែមច្បាំង​ ក្នុងខេត្តរ៉ាក់យ៉ង​ ប្រទេសថៃ ឬកំពង់ផែកាំងធេី​ ក្នុងប្រទេសវៀតណាមជាមុនសិន​ ធ្វេីអោយតំលៃទំនិញចូលមកស្រុកខ្មែរមានតំលៃខ្ពស់​ បេីសិនប្រទេសខ្មែរមានកំពង់ផែទឹកជ្រៅមែន​ កប៉ាល់នាវាធំៗ​ ដែលមានទំងន់ដល់មុឺនតោន​ នឹងអាចចូលមកកំពង់ផែប្រទេសកម្ពុជាដោយផ្ទាល់បាន​ ជាការកាត់បន្ថយតំលៃទំនិញប្រេីប្រាស់បានច្រេីនណាស់​
  2. Khmer Krom Unique Culture The dig of channel for cargo ship from Phnom Penh direct leading water transportation to open sea will develop the huge grow of Cambodia One logistic growing and second along new channel will increase more special economy zone third the tourist will pouring into sea from Phnom Penh as it will avoid traffic accident and transportation in big volume This plan will bring huge grow this small country
  3. អូន សក្កិ ·ចង្កឹះ និងឈើចាក់ធ្មេញរដ្ឋាភិបាលមិនទាន់ឆ្នៃបាន ឲ្យពលរដ្ឋប្រើក្នុងស្រុកគ្រប់គ្នាផង។ កុំទាន់គិតរឿងសេដ្ឋកិច្ចនាំចេញ នាំចូល។
  4. Kakada Ptcកុំតោងអ៊ួតពេក Ebook Cambodia...! ទំនិញឡើងថ្លៃគ្រប់សារពើ ពលរដ្ឋត្រដាបត្រដួស ផលិតផលធ្វើបាន សត្វចិញ្ចឹម ដំណាំ គ្មានតម្លៃ.....ខ្ជិលរៀបរាប់នាំតែទឹកភ្នែក
  5. Phin Phoeurn ខ្ញុំបារម្ភថាខ្លាចតែបានតែដឹកចូលដល់ដឹកចេញយើងគ្មានទំនិញគ្រប់គ្រាន់ ដូច្នេះតើខ្មែរយើងត្រូវត្រៀមអ្វីខ្លះដើម្បីនាំចេញ
  6. Phin Phoeurn ខ្ញុំបារម្ភថាខ្លាចតែបានតែដឹកចូលដល់ដឹកចេញយើងគ្មានទំនិញគ្រប់គ្រាន់ ដូច្នេះតើខ្មែរយើងត្រូវត្រៀមអ្វីខ្លះដើម្បីនាំចេញ
  7. ហ៊ាណារ៉ុង បុរសអភ័ព្វស្នេហ៍ សាកស្រមៃមើលផង បើដែនសមុទ្រខ្មែរចូលតាមណា? ចូលតាមយួន រឺចូលតាមសៀម(ថៃ) ព្រោះខ្មែរគ្មានដែនសមុទ្រទេកុំជ្រើមមិនដឹងទិសបើចង់១០០លានតោនចូលមក បើយួន និងសៀម អោយឈប់១ខែបានអោយចូលក៏មិនដឹងធ្វើក្តអីផង
  8. Ros Sam Nang មានផែនទឹកជ្រៅ មានព្រលានយន្តហោះ ខ្នាតអន្តរជាតិ មានផ្លូវ ស្ពាន ទឹក ភ្លេីងគ្រប់គ្រាន់ សង្ឃឹមថាចរន្តសេដ្ឋកិច្ចខ្មែរ នឹង ងេីបឡេីង នាពេលខាង មុខ។
  9. Ouk Bunseng ថាមុិច​ សង់ផែនៅកំពតជុំរៅទឹក១៥ម​? ជីកខ្លងចូលសមុទ្រប៉ុន្មានគ.ម​ ទេីបដល់ជុំរៅទឹក១៥ម? ការចំណាយស្តាខ្លងប្រចាំឆ្នាំអស់ប៉ុន្មាន? ចាំមេីលសិនថាពិតអត់
  10. Keo Bun Chhay ខ្មែរកំពុងតែឆ្ពោះទៅមុខជាលំដាប់។ គ្រប់យ៉ាងត្រូវការពេលវេលា តែពួកយើងមិនបោះបង់។ មានមោទកភាពដែលបានកើតជាកូនខ្មែរ ដែលមានបុព្វបុរសដ៏អស្ចារ្យ ខ្មែរធ្លាប់មានឈ្មោះជាមហាអំណាចកាលពីអតីតកាល ហើយបច្ចុប្បន្នយើងកំពុងតែធ្វើអោយអតីតកាលវិលត្រឡប់មកវិញ។
  11. គណបក្ស ផ្សែងទៀន តាមបណ្តោយផ្លូវជាតិលេខ៣(កំពត-វាលរេញ) មានកំពង់ផែមិនតិចជាង៣ទេ ។ 1)កំពង់ផែ ឧកញ៉ា វេង ហួរ (ជម្រៅទឹកមិនរាក់ជាង១៣ម៉ែត្រ ។ ជម្រៅទឹក១២-១៣ម៉ែត្រក៍ប៉ាល់ ៣០.០០០-៥០.០០០តោនចូលបានហើយ ។ សាងសង់ហើយប្រហែល៦០% ។ 2) កំពង់ផែ(គេថា និងវិយោគដោយក្រុមហ៊ុនកូរ៉េ) នៅឃុំទឹកថ្លា ស្រុកព្រៃនប់ ខេត្តព្រះស៊ីហនុ ចាប់ផ្តើមចាក់ដី សាងសង់៤-៥ឆ្នាំ មកហើយ ។ ៣) កំពង់ផែ(ដែលយើងកំពង់និយាយនេះ) ។
គណបក្ស ផ្សែងទៀន កំពង់ផែសមុទ្រធំៗ មិនតិច៧ទេ ។
៣ តាមបណ្តោយផ្លូវជាតិលេខ៣(កំពត-វាលរេញ)
៤)កំពង់ផែនរបស់ក្រុមហ៊ុន Union Development Group នៅកោះស្តេច ខេត្តកោះកុង ។
៥) កំពង់ផែ ឧកញ៉ា លី យ៉ុងផាត់ នៅខេត្តកោះកុង
៦) កំពង់ផែនៅខេត្តកែប (ទើបលើកផែនការ) ដោយចង់ស្តារទន្លេពីភ្នំពេញ ទៅខេត្តកែប ហើយក៍លើកផែនការធ្វើផែទឹកជ្រៅដែរ ។ និង
៧) កំពង់ផែកំពង់សោមកំពុងដំណើរការរាល់ថ្ងៃ ។

Chan Born ប្រវត្តិកំពត៖ ឆ្នាំ ១៧៥១ ឯកសារសៀម សរសេររៀបរាប់ថា កងទ័ពជើងទឹកសៀម ចូលវ៉ៃក្រុងលង្វែកឆ្នាំ ១៥៥០​ ជាង តាម​ ច្រកកំពត ! ឯជើងគោកចូលតាម ព្រះតាបង (បាត់ដំបង)។ ដូច្នេះ កំពត ជាភាសាខ្មែរ កាលណោះ សំដៅថា កំផត Kampot ។ កំពត ជារដ្ឋស្វ័យត ជារដ្ឋចោរសមុទ្រ Pirate ដែលបេះបោរប្រឆាំងស្តេចខ្មែរ ។ ឆ្នាំ ១៩២០ ជាង បារាំងរកឃើញថា កំពតជាដែនដី កំពង់ផែ មាន ជនជាតិចាម (ខ្លះថាជនជាតិ កួយ) តាំងទី នៅម្តុំវាលរេញ ជនជាតិខ្មែរ នៅម្ខាងព្រែកកំពត ជនជាតិចិននៅម្ខាងព្រែក និងជនជាតិយួន នៅម្ខាង។ ក្នុងន័យនេះ ដែលសំដៅថា ឆ្នាំ ១៧០០ ជាង មាន ចិន មកពី ម៉ាកាវ បង្កើតតំបន់នេះជា រដ្ឋឯករាជ្យ មានផែធំនៅ កាម៉ាវ/ម៉ាក់កាវ/ខេត្តទឹកខ្មៅ ហើយក្រោយមកឆ្នាំ ១៨០០ ជាង គេនាំទឹកដីនោះ រណបជាមួយ យួន ហើយខ្មែរបាតបង់កោះត្រល់៕

មរតកកម្ពុជា ផ្លូវអង្គដួង ៈ ផ្លូវពីរាជធានីឧដុង្គ ឆ្ពោះទៅកំពង់ផែសមុទ្រកំពត នាសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០

ផ្លូវអង្គដួង គឺជាផ្លូវដ៏សំខាន់តែមួយ គត់សម្រាប់ការធ្វើដំណើរនាសតវត្សរ៍ទី១៩ និងដើមសតវត្សរ៍ទី២០ ពីរាជធានីឧដុងឆ្ពោះទៅកំពង់ផែសមុទ្រតែមួយគត់របស់កម្ពុជា គឺកំពង់ផែកំពត។
សក្ខីកម្មជាជនជាតិអុឺរ៉ុបដ៏សំខាន់មួយរូបដែលធ្លាប់ធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះ គឺរុក្ខវិទូជនជាតិបារាំង ឈ្មោះលោក ហង់រី មូហូត៍ (Henri Mouhot) ដែលបានធ្វើដំណើររុករកស្រាវជ្រាវមកដល់ប្រទេសកម្ពុជានៅពាក់កណ្តាលឆ្នាំ១៨៥៩។ តាមសៀវភៅកំណត់ហេតុនៃការធ្វើដំណើរផ្សេងព្រេងស្រាវជ្រាវរុករករបស់លោក ហង់រី មូហូត៍ គាត់បានអះអាងថារូបគាត់បានជូបព្រះបាទអង្គដួងនៅកំពតដោយចៃដន្យ នៅគ្រាដែលព្រះអង្គនឹងពលសេនាយាងទៅក្រសាលនៅកំពត។

នៅពាក់កណ្តាលឆ្នាំ១៨៥៩ លោក ហង់រី មូហូត៍ បានចេញដំណើរពីកំពតឆ្ពោះមក រាជធានីឧដុង្គ ដើម្បីចូលថ្វាយបង្គំគាល់ព្រះបាទអង្គដួង ដូចតាមការសន្យារបស់គាត់ចំពោះព្រះបាទអង្គដួង នៅគ្រាដែលព្រះអង្គយាងមកក្រសាលនៅកំពត និងដើម្បីសុំព្រះរាជលិខិតអនុញ្ញាតិពីព្រះអង្គសម្រាប់ការធ្វើដំណើររុករកស្រាវជ្រាវនៅប្រទេសកម្ពុជាផង។ ការធ្វើដំណើរឆ្លងកាត់ផ្លូវដ៏លំបាក ដោយថ្មើរជើងផង ជិះរទេះគោក្របីផង និងជិះដំរីផង លោក ហង់រី មូហូត៍ ត្រូវចំណាយពេលអស់ជិតមួយសប្តាហ៍ទើបអាចមកដល់រាជធានីឧដុង្គ។ លោក ហង់រី មូហូត៍ គាត់បានសរសេររៀបរាប់អំពីការធ្វើដំណើរដ៏លំបាកមួយនេះយ៉ាងក្បោះក្បាយ។

ប្រសិនបើយើងធ្វើដំណើរឆ្លងកាត់ទីរួមស្រុកជុំគីរី ខេត្តកំពត ហើយសួរអ្នកស្រុកអ្នកភូមិដែលរស់នៅទីនោះ គាត់អាចនឹងប្រាប់ថា ផ្លូវណាមួយដែលហៅថាផ្លូវអង្គដួង ជាក់ជាមិនខានឡើយ។ កាលពីខែមេសា ឆ្នាំ២០០៤ ខ្ញុំមានវាសនាបានចុះទៅតំបន់នោះចំនួន៤ដង ហើយតែងតែបានឆ្លងកាត់តាមផ្លូវបុរាណមួយនេះ ដែលអ្នកស្រុកហៅថាផ្លូវអង្គដួង។ កាលណោះ ជាផ្លូវសម្បូរដោយល្បាប់ដីខ្សាច់ពិបាកសម្រាប់ឡានម៉ូតូបើកបរ ហើយមានដុះអមសង្ខាងផ្លូវដោយដើមឈើធំៗ និងព្រៃឬស្សី។ មិនភ្លេចទេកាលគ្រានោះដោយសារតែស្ថានភាពផ្លូវពិបាកធ្វើដំណើរខ្លាំងពេក មិនអាចបន្តដំណើរបាន ខ្ញុំត្រូវស្នាក់នៅអស់មួយយប់ក្នុងទីអារ៉ាមដ៏តូចមួយនៅក្បែរជើងភ្នំដំរីរមៀល។

បច្ចុប្បន្នផ្លូវបុរាណសម្រាប់ធ្វើដំណើរពីឧដ្តុង្គ ទៅកំពត គឺជាផ្លូវជាតិប្រភេទផ្លូវក្រាលកៅស៊ូ ចំណុចចេញពីផ្លូវជាតិលេខ៥ ត្រង់ស្រុកឧដ្តុង្គ ខេត្តកំពង់ស្ពឺ ឆ្លងកាត់ផ្លូវជាតិលេខ៤ ត្រង់ចំណុចថ្នល់ទទឹង ហើយកាត់តាមស្រុកគងពិសី និងស្រុកជុំគីរី ហើយភ្ជាប់ទៅផ្លូវជាតិលេខ៣។ ផ្លូវជាតិមួយនេះ មួយភាគធំគឺធ្វើតាមតម្រាយនៃផ្លូវអង្គដួង។
  1. កំពង់ផែ កំពត កំពង់ផែអន្តរជាតិកំពត តម្លៃ ១៤០លានដុល្លារ មានសមត្ថភាពខ្ពស់លើកដាក់ទំនិញចេញ-ចូលប្រមាណ ២០ម៉ឺន TEU
  2. Ny Danith លុយដែលយកមកសាងសង់ជាលុយជាតិឬក៏លុយកម្ចីពីបរទេស
  3. Chhay Sua ស្អីក៏ឯ.ឧដែរ.. ក្រែងមេប្រកាសក្តែងៗថាជាអ្នកបំរើរាជការតើអ្ហី..? ឃើញគេមិនមាត់មិនករ ងាកៗឯ.ឧ.. អីក៏ស្អេកស្កះចំបើមម៉េះអ្ហះ..?!
  4. សី ហា គ្មាន eba ផងមកនិយាយថានាំទំនិញទៅអាមេរិកនិងអឺរ៉ុបឈប់បោកពលរដ្ឋខ្មែរទៅគេដឹងពីតម្លៃ eba អស់ហើយ។ហើយបើគ្មានការបញ្ជាទិញពីឈ្មួញអឺរ៉ុបទេគ្មានសង្ឃឹមនាំចេញទៅអារម្មណ៍បានទេ។រាល់ថ្ងៃលក់តែអីវ៉ាន់ចិនតិចតួចទេ។
  5. ចិត្រា ចិត្រា កាលពីមុនខ្ញុំឆ្ងល់ថាហេតុអ្វីប្រទេសយើងធ្វើកំពង់ផែច្រើនម្ល៉េះតែពេលនេះខ្ញុំយល់ហើយ។នាពេលខាងមុខប្រទេសយើងមានតែភាពរីកចម្រើនមិនលំបាកទៀតឡើយ
  6. Rää Coffee ផែនឹងខ្ញុំសង្ឃឹមថាគ្មានឡានវៀតណាមរត់ដូចផែកំពង់សោមទៅចោះសំុវ័ទុកការងារអោយខ្មែខ្លះផងលោកព្រះអេីយកំុអនាធិប្បតេយ្យពេក😆😆😆
  7. Chan Born ព្រែកជីកហ្វូណនតេជោ ពិតជាគ្មានផលអវិជ្ជមានដល់ ចរន្តទឹកទន្លេមេគង្គទេ ដោយសារ នេះជាគម្រោងដែលប្រើ បច្ចេកវិជ្ជា វិស្វកម្មទឹក។ វៀតណាមជីកព្រែករាប់រយ ហេតុអ្វីគេរីកចម្រើន អាមេរិកជីកព្រែក ប៉ាណាម៉ា Panama ម៉េចបានអាមេរិក រីកចម្រើន? បារាំងជីកព្រែកជីក ស៊ុយអេ នៅ អេហ្សីប ម៉េចអេហ្សីបគេរីកចម្រើន? ។ ដូច្នេះ រឿងដែល វៀតណាមបារម្ភ គឺ វៀតណាម គ្រប់គ្រងព្រែកជីកអូរកែវ Oc Eo Port អស់រាប់រយឆ្នាំកន្លងមកនោះ នឹងមានការប្រកួតប្រជែកជាមួយ កំពង់ផែកំពត កែប ដែលស្ថិតនៅក្បែរនោះ។ កម្ពុជា មានសង្រ្គាមនៅឆ្នាំ ១៩៧០ ដោយ វៀតណាម អាមេរិក រួមគ្នា កំទេច គម្រោងកំពង់ផែ កំពង់ត្រាច កពត ឆ្នាំ ១៩៦៥ !! នេះជា អ្វីដែល ខ្ញុំមានការព្រួយរឿង សន្តិសុខ តែ បើខ្មែរសម័យនេះ ជីកព្រែកហ្វូណនមិនបាន តើខ្មែរជំនាន់ក្រោយអាចធ្វើបានទេ ??? !!
  8. Chan Born  ប្រវត្តិសាស្រ្តខ្មែរ៖ សម័យព្រះបាទ អង្គឌួង ទ្រង់មានផែនការសឹក វាយយកក្រុងកំពង់ផែ អូរកែវ មកវិញ និង ប្រឹងកសាងផ្លូវជាតិ ពី ឧត្តុង្គទៅ កំពត .... តែ ទ័ពយួនគេដឹង គេបង្កើតទ័ពក្បត់ជាតិ ដូចជា ត្រកួល ស៊ីសុវត្ថិ......ពួកអាចារ្យស្វា អាចារ្យហែមចៀវ អាចារ្យពោធិកំបោ...គឺសុទ្ធតែ ចារកម្មយួន ឲ្យក្លែងខ្លួនជា បណ្ឌីតជាអាចារ្យ ដឹកនាំទ័ពធ្វើសង្រ្គាម ប្រឆាំង បារាំង ដេញបារាំង...វាដួចរាល់ង៉ៃចឹងដែរ ចេញមក ជា ជែមសុក? កឹម សុះ? រង្សី ? កឹម​សុខា...
  9. 𝙼𝚛. 𝙹𝚊𝚌𝚔 is at កំពត.   · Phnom Penh  ·  កំពង់ផែទឹកជ្រៅខ្នាតអន្តរជាតិខេត្តកំពត🇰🇭 តម្លៃប្រមាណ ១.៥ពាន់លានដុល្លា លើផ្ទៃដីជាង ៦០០ហិចតា នឹងដាក់អោយប្រើប្រាស់ក្នុងដំណាក់កាលទី១ នៅថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០២៤ នេះហើយ លើផ្ទៃដី ២០៧ហិចតា ក្នុងទំហំទឹកប្រាក់ ១៤០លានដុល្លា។ គម្រោងនេះស្ថិតនៅសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត Photo- សុីសុីថាម
  10. ក្រសួងសាធារណការ និងដឹកជញ្ជូន Ministry of Public Works and Transport - MPWT    ·  កិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារត្រៀមរៀបចំពិធីសម្ពោធកំពង់ផែពហុបំណងកំពត នៅថ្ងៃទី០៦ មិថុនា ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ទីស្តីការក្រសួង៖ នាព្រឹកថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អៀង វ៉េងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មការរៀបចំពិធី បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មការសម្រាប់រៀបចំពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការ កំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) ដោយមានការចូលរួមពី អ្នកឧកញ៉ា វិញ ហ៊ួរ អភិបាលក្រុមហ៊ុនកំពតផត ឯកឧត្តម លោក លោកស្រី ជាអនុប្រធានគណៈកម្មការ ប្រធាន/អនុប្រធានអនុគណៈកម្មការ និងសមាជិក សមាជិកា ជាច្រើនរូបផ្សេងទៀត។ កិច្ចប្រជុំនាព្រឹកនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងដើម្បី ពិនិត្យវឌ្ឍនភាពការងាររបស់គណៈកម្មការ និងអនុគណៈកម្មការនីមួយៗ ព្រមទាំងពិនិត្យមើលការងារផ្សេងៗដែលនៅសេសសល់។ ឯកឧត្តមរដ្ឋលេខាធិការប្រធានគណៈកម្មការ បានណែនាំឱ្យសមាជិក សមាជិកានៃគណៈកម្មការ និងអនុគណៈកម្មាការទាំងអស់ ត្រូវសហការគ្នាឱ្យបានជិតស្និទ្ធជាមួយភាគីពាក់ព័ន្ធ ផ្តល់ព័ត៌មានទៅវិញទៅមកឱ្យបានគ្រប់ជ្រុងជ្រោយ ជាពិសេស ត្រូវអនុវត្តតាមតួនាទី និងភារកិច្ចដែលថ្នាក់ដឹកនាំបានប្រគល់ជូន សំដៅធានាឱ្យពិធីសម្ពោធអាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ ជូនគណៈអធិបតី និងអ្នកចូលរួម ទៅតាមផែនការដែលបានគ្រោងទុក។ សូមជម្រាបជូនថា៖ ពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការកំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) គ្រោងនឹងប្រព្រឹត្តទៅនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
  11. ខេត្ត​កំពត មាន​កំពង់ផែ​ខ្នាត​ធំ​មាន​ជម្រៅ​ទឹក ១៦ ម៉ែត្រ​ អាច​នាវា​ចំណុះ ១៥ ម៉ឺន​តោន​ចូល​ចតបាន ថ្លែង​នៅក្នុង​សន្និសីទ​នៅ​ព្រឹកនេះ លោក ម៉ៅ ធនិ​ន​ បាន​បញ្ជាក់​​ថា កំពង់​ផែ​ខ្នាត​ធំ​ខេត្តកំពត​នេះ​មាន​ជម្រៅ​ទឹក​ពី ១៦ ទៅ ១៨ ម៉ែត្រ ដែល​អាច​ធានាដល់ការចូលចតនាវាខ្នាតធំៗ មានចំណុះរហូតដល់ទៅ ១៥ ម៉ឺន​តោន។  «កំពង់ផែ​នេះ​ត្រូវ​សាងសង់​នៅ​លើ​ផ្ទៃ​ទឹក​សមុទ្រ បច្ចុប្បន្ន​ក្រុមហ៊ុន​កំពុង​ជំរុញ​ការ​ចាក់​ដី​ដើម្បី​រៀបចំ​បាត​គ្រឹះ​នៅ​ក្នុង​សំណង់​ផែ​ទៅ​តាម​លក្ខណៈ​បច្ចេកទេស ខណៈ​ក្រុមហ៊ុន​ក៏​​កំពុង​សាងសង់​យ៉ាង​សស្រាក់សស្រាំផង​ដែរ»។  ទាក់ទងកំពង់ផែ​នេះ​អាច​បញ្ចប់​ការ​សាងសង់​នៅពេលណា លោកអភិបាលខេត្ត​​មិន​បាន​ផ្តល់​​ឆ្លើយតប​ដោយសារ​ជា​លក្ខណៈ​បច្ចេកទេស​របស់​ក្រុមហ៊ុន​សាងសង់។  ​បើ​តាម​លោក​អភិបាល​ខេត្ត​ បច្ចុប្បន្ន​ខេត្តកំពត​មាន​ កំពង់ផែ​ចំនួន ៥ ក្នុង​នោះ​​កំពង់​ផែ​ទេសចរណ៍​អន្តរជាតិ​មួយ​​ទើបតែ​បញ្ចប់​ការ​ស្ថាបនា​កាល​ពី​ពេល​ថ្មីៗ​នេះ។  ខេត្តកំពត មានសក្តានុពលធនធានធម្មជាតិសំបូរបែបមានឆ្នេរសមុទ្រ ធនធានជលផល រ៉ែ និងអាគារបេតិកភណ្ឌ សម្រាប់ការអភិវឌ្ឍពហុវិស័យដូចជា វិស័យកសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម និងទេសចរណ៍។ ចំណូលប្រចាំឆ្នាំរបស់ពលរដ្ឋ​ម្នាក់​ៗ​មាន​ចំនួន ១ ៨១៥ ដុល្លារ ខណៈ​អត្រា​ភាពក្រីក្រ​មាន​ចំនួន ១៤,៨%៕
  12. ពត៌មានយោធា - Military News   ·  «កំពង់ផែទឹកជ្រៅកំពតផត»នៅខេត្តកំពតនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី ៦ មិថុនា ឆ្នាំ២០២៤  កំពង់ផែកំពតផតនេះ មានទីតាំងនៅ ភូមិគីឡូ ១២ សង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត ដែលជាគម្រោងវិនិយោគដោយក្រុមហ៊ុនកំពតផត ជាក្រុមហ៊ុនឯកជនក្នុងស្រុក ១០០% ក្នុងទំហំទឹកប្រាក់ ១៤០ លានដុល្លារអាម៉េរិកលើផ្ទៃដី២០៧ហិកតារបស់អ្នកឧកញ៉ាបណ្ឌិត វិញ ហ៊ួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត និង ជាអនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង សមាគមឧកញ៉ាកម្ពុជា។ កំពង់ផែថ្មីនេះ ចាយពេលសាងសង់អស់រយៈពេល៥ឆ្នាំ ពោលគឺចាប់តាំងពីឆ្នាំ២០១៩ និង បានបញ្ចប់ការងារសាងសង់ដំណាក់កាលទី១ នៅដើមឆ្នាំ ២០២៤នេះហើយទទួលលិខិតអនុញ្ញាតធ្វើប្រតិបត្តិការកំពង់ផែ ពីក្រសួងសាធារណការ និង ដឹកជញ្ចូនរួចរាល់។ កំពង់ផែកំពតផតនេះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា រំពឹងថា នឹងក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀតសម្រាប់ការដឹកជញ្ជូនផ្លូវសមុទ្ររបស់កម្ពុជា ជាពិសេស កំពង់ផែនេះ នឹងបម្រើដល់ការលើកដាក់ធ្យូងថ្ម ម្នាងសិលា វត្ថុធាតុដើម ការលើកដាក់ទំនិញទូទៅ កុងតឺន័រ និង អ្នកដំណើរជាដើម។ គម្រោងវិនិយោគក្នុងដំណាក់កាលទី១នេះចាយលុយអស់សរុបប្រមាណ ១៤០ លានដុល្លារ លើការសាងសង់គម្រោងមួយចំនួនមានជាអាទិ៍ ៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញចេញចូលគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ និងចំណតនាវា ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និង ប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់(គម្រោងព្រែកជីកហ្វូណន)។ គួរបញ្ជាក់ថា ទីតាំងកំពង់ផែកំពតផត និង អាចឱ្យនាវាដឹកទំនិញចំណុះ ២០.០០០ តោន អាចចូលបាន និង មានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញ ចេញ-ចូល បានចំនួនប្រមាណ ២០០.០០០ TEU នៅក្នុងដំណាក់កាលទី១ ឆ្នាំ២០២៤ និងប្រមាណ ៦០០.០០០ TEU សំរាប់ដំណាក់កាលបន្តបន្ទាប់ទៀត៕ ប្រភព: សុីសុីថាមស៍
  13.  អ្នកឧកញ៉ា វិញ ហួរ គ្រោងសម្ពោធបើកដំណើរការកំពង់ផែអន្តរជាតិកំពត នៅត្រីមាសទី២ ឆ្នាំ២០២៤ អ្នកឧកញ៉ា វិញ ហួរ ម្ចាស់តំបន់សេដ្ឋកិច្ច​ពិសេស​កំពត និង​ជា​អភិបាល​ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) ​​​គ្រោង​នឹង​បើក​សម្ពោធ​ដាក់​ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ «កំពង់ផែអន្តរជាតិកំពត» ​​​​​នៅ​​ត្រីមាស​ទី២ ឆ្នាំ២០២៤​នេះ។ បើ​តាម​ការ​ឱ្យ​ដឹង​ពី​ក្រសួងសាធារណការ និង​ដឹកជញ្ជូន។ គម្រោង​សម្ពោធ​​កំពង់ផែ​អន្តរជាតិ​កំពត ​​​​ត្រូវ​បាន​ពិភាក្សា​ឡើង​ក្នុង​កិច្ចប្រជុំ​មួយ​រវាង លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួង​សាធារណការ និងដឹកជញ្ជូន និង​គណៈប្រតិភូ ក្រុមហ៊ុនកំពតផត (KAMPOT PORT Co., Ltd.) ដឹកនាំដោយ អ្នក​ឧកញ៉ា វិញ ហួរ ដោយមានការចូលរួមផងដែរពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធមួយចំនួនផ្សេងទៀត នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូន កាលពី​ថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤។ អង្គប្រជុំបានជជែកពិភាក្សាផ្លាស់ប្តូរយោបល់យ៉ាងផុលផុស ពាក់ព័ន្ធនឹងគម្រោងប្រតិបត្តិការកំពង់ផែអន្តរជាតិកំពត របស់ក្រុមហ៊ុនកំពតផត ដែលគ្រោងនឹងប្រារព្ធពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ក្នុងត្រីមាសទី២ ឆ្នាំ២០២៤ ខាងមុខ។ ក្នុងឱកាសនោះ​ដែរ​ អ្នកឧកញ៉ា វិញ ហួរ​ បានគោរពស្នើសុំអនុសាសន៍ និងការគាំទ្រពីថ្នាក់ដឹកនាំក្រសួង សំដៅ​ឱ្យការរៀបចំគម្រោងប្រតិបត្តិការកំពង់ផែ អាចប្រព្រឹត្តទៅបានដោយរលូន ស្របតាមនីតិវិធី និងបទដ្ឋានគតិយុត្ត​ដែលបាន​កំណត់។  គួរបញ្ជាក់ថា កំពង់ផែអន្តរជាតិកំពត ​មាន​ទីតាំង​ស្ថិតក្នុងសង្កាត់បឹងទូក និងសង្កាត់កោះតូច ក្រុងបូកគោ ខេត្តកំពត គឺជា​កំពង់ផែ​មួយ​​មានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ សម្រាប់ដឹកជញ្ជូន​ទំនិញ​តាមកប៉ាល់ធំៗ។ ​អ្នកឧកញ៉ា វិញ ហួរ ​​បានចុះ​កិច្ចសន្យាសហការសាងសង់​ជាមួយ​ក្រុមហ៊ុន​​ចិន​ CRCC harbor & Channel Engineering Bureau Group Co.,Ltd ​​ ហើយ​​បាន​បើកការដ្ឋានបូមស្តារឃ្លងនាវាចេញ-ចូល​ ចាប់​តាំង​ពី​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨៕
  14. នាយកដ្ឋាននគរបាលការពារព្រំដែនទឹក maritime police department   ·  (កំពត) នាព្រឹកថ្ងៃពុក ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឧត្តមសេនីយ៍ឯក ទូច ពលៈ ប្រធាននាយកដ្ឋាននគរបាលការពារព្រំដែនទឹក និងជាអគ្គលេខាធិការរង នៃគ.ជ.ស.ស បានដឹកនាំអនុប្រធាននាយកដ្ឋាន ចំនួន០៣រូប ប្រធានអង្គភាពបង្ក្រាបបទល្មើសលើផ្ទៃសមុទ្រ និងមេបញ្ជាការ វរសេនាតូចនគរបាលការពារព្រំដែនទឹកលេខ ២៤១ ប្រចាំខេត្តកំពត អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យរៀបចំទទួលបដិសណ្ឋារកិច្ចស្វាគមន៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធបើកដំណើរការអាជីវកម្មជាផ្លូវការ កំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត (Kampot Port Co.,Ltd) ក្រោមអធិបតីភាព ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតីភូអមនាយរដ្ឋមន្រ្តី នៅកំពង់ផែពហុបំណងកំពត ខេត្តកំពត ៕
  15. ថ្មសមុទ្រ   ·  កំពង់ផែទឹកជ្រៅកម្រិតអន្ដរជាតិខេត្តកំពត ដ៏ថ្មីសន្លាង តម្លៃ ១.៥ពាន់លានដុល្លារ ដែលមានទីតាំងស្ថិតនៅក្នុងខេត្ដកំពត នឹងត្រូវបើកសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ Cr- business condo Cambodia
  16. Ludo Pech Zéii Ka NaNo បើខ្ចីលុយដើម្បីអភិវឌ្ឍន៍ប្រទេសអត់បញ្ហទេបើខ្ចីលុយសម្រាប់បក្យពួកនិយមបានគ្រោះថ្នាក់....? (ល) ដូចអ្នកខ្ចីលុយមកបោះទុនរកសុីនិងអ្នកខ្ចីលុយសម្រាប់ចូល (ktv)....? ពិចារណាទាំងអស់គ្នាបងប្អូន...? (ល)
  17. Ebook Cambodia   ·  ក្រសួងសាធារណការ បន្ទោសក្រសួងទេសចរណ៍រឿង កំពង់ផែទេសចរណ៍កំពត សាងសង់រួច តែមិនអាចដំណើរបានដោយសារបញ្ហាទឹករាក់ មិនអាចឱ្យនាវាចូលចតបាន។ គម្រោងនេះចាយកម្ចី ADB 18លាន ដុល្លារ!
  18. Sithy Pang ហេតុអីក៏ក្រសួងទេសចរណ៍ជាអ្នកទទួលបន្ទុកលេីរឿងសាងសង់កំពង់ផែ? ទាំងដែលខ្លួនមិនមានជំនាញក្នុងការងារនេះ? គួរតែទំលាក់អោយក្រសួងមានសមត្ថកិច្ចដែលមានជំនាញត្រឹមត្រូវ ធ្វើការងារនេះទើបត្រូវ។ សុខចិត្តចំណាយលុយ រដ្ឋ18 លានដុល្លារ ហេីយធ្វេីអីអត់បាន។ ហឹមមមមមមម​ ជាកំហុសអ្នកណា?
  19. Bob Bun   ·  ត្រង់ហ្នឹងហើយដែលគេ ហៅថាខ្វះសមត្ថភាព គឺការសិក្សាបច្ចេលទេសគ្មានស្ដង់ដា។ អញ្ចេះចុះជាយោបល់ផ្ទាល់ខ្លួនទេ ឲ្យពួកក្រុមឧកញ៉ាៗដែលពូកែកាយដីលុបបឹងទន្លេឬសមុទ្រទាំងនោះ ចុះទៅកាយមាត់ច្រកទ្វារកប៉ាលឲ្យជ្រៅនៅរដូវក្ដៅទឹករ៉ាក់ចេញ ចោលទៅ គឺអស់បញ្ហាហើយតែរដ្ឋត្រូវជួយចេញថវិកាខ្លះផង។
  20. សមាគមឧកញ៉ាកម្ពុជា · សម្តេចធិបតីនាយករដ្ឋមន្ត្រីបានសម្តែងការកោតសរសើរចំពោះអ្នកឧកញ៉ា វិញ ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនកំពតផត និងជាអនុប្រធានសមាគមឧកញ៉ាកម្ពុជាដែលបានខិតខំខ្នះខ្នែងក្នុងការសម្រេចផែនការកសាងកំពង់ផែពហុបំណងកំពតនេះឡើងបើទោះបីជាបានឆ្លងកាត់ដំណាក់កាលដ៏លំបាកនៃ ការរីករាលដាលវីរុសកូវីដ១៩ ក៏ដោយចុះ។ សម្តេចបានមានប្រសាសសន៍ថា ក្នុងអំឡុងពេលដ៏លំបាកនោះអ្នកឧកញ៉ាបានតាំងចិត្តយ៉ាងមុតមាំក្នុងការបន្តសកម្មភាពកសាងហេដ្ឋារចនាសម្ព័ន្ធនានារហូតសម្រេចបានដំណាក់កាលទី១ដែលត្រូវបានសម្ពោធនាព្រឹកនេះ ដោយសុខចិត្តបង្វិលទុនពីគម្រោងផ្សេងៗទៀតមក វិនិយោគលើកំពង់ផែពហុបំណងនេះ។
  21. Neth Pheaktra · សូមអបអរសាទរ! កម្ពុជានឹងមានកំពង់ផែទឹកជ្រៅមួយបន្ថែមទៀត ត្រូវបានគេប្រសិទ្ធនាមថា «មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត» វិនិយោគដោយក្រុមហ៊ុន «កំពត ឡូជីស្ទីក អេន ផត»ក្នុងទឹកប្រាក់ ១៥០០លានដុល្លារ សហរដ្ឋអាម៉េរិក។ នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ ខ្ញុំបានចូលរួមក្នុងពិធីបញ្ចុះបឋមសីលាសាងសង់កំពង់ទឹកជ្រៅកម្រិតអន្តរជាតិក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀប ចំដែនដី នគរូបនីកម្ម និងសំណង់ និងជាប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងនិងអភិវឌ្ឍន៍ឆ្នេរសមុទ្រកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ នេះព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្ររបស់ខេត្តកំពត!
Fresh News ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ (កំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែល សាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក។

ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ៖
  1. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចរីករាយជាអនេកបានចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត។ * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណក្រសួង ស្ថាប័នពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនកំពតផត ដែលបានប្រឹងប្រែងរួមគ្នាសាងសង់កំពង់ផែនេះឱ្យចេញជារូបរាង។
  2. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែពហុបំណងកំពត គឺជាកំពង់ផែស្តង់ដារកម្រិតអន្តរជាតិមុនគេនៅកម្ពុជា។
  3. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែនេះ នឹងចូលរួមចំណែកក្លាយជាសរសៃឈាមដ៏សំខាន់ថ្មីមួយទៀត សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្រកម្ពុជា និង ធ្វើឱ្យប្រសើរឡើងនូវសកម្មភាព ពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ រួមទាំងជួយជំរុញកំណើនសេដ្ឋកិច្ចនៅខេត្តកំពត ក៏ដូចជាការអភិវឌ្ឍសង្គម សេដ្ឋកិច្ចកម្ពុជា។
  4. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិស័យកំពង់ផែ គឺជាវិស័យអាទិភាពមួយ ក្នុងចំណោមវិស័យអាទិភាពនានា ដែលរាជរដ្ឋាភិបាល យកចិត្តទុកដាក់ជំរុញការអភិវឌ្ឍ ដោយយើងត្រូវខិតខំបន្តបង្កើនថវិកាវិនិយោគ និង កៀរគរហិរញ្ញប្បទាន ព្រមទាំងពង្រឹងប្រសិទ្ធភាពនៃការប្រើប្រាស់ ដើម្បីបន្តអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកំពង់ផែ ឱ្យកាន់តរីកចម្រើនថែមទៀត។
  5. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កំពង់ផែពហុបំណងកំពតនេះ នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយទៀតនៅកម្ពុជា និងជាកំពង់ផែដ៏ទំនើប និង មានសារៈសំខាន់ ដែលជួយបំពេញបន្ថែមលើ មុខងាររបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។
  6. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា មានគោលនយោបាយត្រឹមត្រូវ តែប្រទេសគ្មានលំនឹង, ប្រទេសមានលំនឹង តែគ្មានគោលនយោបាយត្រឹមត្រូវ មិនអាចធ្វើឱ្យប្រទេសរីកចម្រើនឡើយ។
  7. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីប្រទេសមួយរីកចម្រើន ទាមទារឱ្យរាជធានី ខេត្តទាំងអស់ មានការរីកចម្រើន។
  8. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គោលដៅគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការធ្វើឱ្យប្រទេសមានចំណូលខ្ពស់ឆ្នាំ២០៥០ គឺត្រូវធ្វើឱ្យប្រជាពលរដ្ឋនៅគ្រប់រាជធានី ខេត្ត មានជីវភាពល្អប្រសើរ។
  9. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដើម្បីឱ្យប្រទេសមួយមានការរីកចម្រើន មិនមែនយករាជធានី ខេត្តទៅប្រកួតប្រជែងគ្នានោះទេ គឺត្រូវប្រមូលផ្តុំកម្លាំងគ្នា។
  10. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានបង្ហើបថា រាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញផែនការអភិវឌ្ឍខេត្តជាប់សមុទ្រ ដើម្បីជំរុញការអភិវឌ្ឍខេត្តជាប់សមុទ្រ។
  11. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តជាប់សមុទ្រមានសក្តានុពលសម្រាប់សេដ្ឋកិច្ចច្រើន។
  12. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ផែមិនមែនដើម្បីតាំងលំអនោះទេ គឺបម្រើឱ្យការធ្វើពាណិជ្ជកម្ម ឧស្សាហកម្ម និងទេសចរណ៍។
  13. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមស្រមៃ នរណាក៏ស្រមៃបានដែរ ប៉ុន្តែការធ្វើឱ្យលេចចេញជារូបរាងកំពង់ផែពហុបំណងកំពត ក្នុងដំណាក់កាលវិបត្តិសេដ្ឋកិច្ចមិនមែនជារឿងងាយស្រួលនោះទេ។
  14. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ត្រឹមស្រមៃ នរណាក៏ស្រមៃបានដែរ ប៉ុន្តែការធ្វើឱ្យលេចចេញជារូបរាងកំពង់ផែពហុបំណងកំពត ក្នុងដំណាក់កាលវិបត្តិសេដ្ឋកិច្ចមិនមែនជារឿងងាយស្រួលនោះទេ។
  15. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ខេត្តកំពត និងខេត្តកែប មិនអនុញ្ញាតឱ្យបើកកាស៊ីណូនោះឡើយ។ សម្រាប់ខេត្តកំពត អនុញ្ញាតតែលើភ្នំពូកគោ និងព្រំដែនប៉ុណ្ណោះ។
  16. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបានរៀបចំផែនការរួចរាល់ហើយ សម្រាប់ការកសាងផែ ដើម្បីបម្រើប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។ មិនមែនមានតែទ្រឹស្តីទេ តែក៏បានលេចចេញជារូបរាងហើយ។
  17. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា សម្តេចបច្ចុប្បន្នសម្តេចយកការរិះគន់របស់អ្នកប្រឆាំង ធ្វើជាការកម្សាន្ត និងនាំសំណើច
  18. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានប្រឹងប្រែងកសាងផ្លូវ ស្ពានយ៉ាងប្រទាក់ក្រឡាគ្នា។
  19. * សម្តេចធិបតី ហ៊ុន ម៉ាណែត មានបំណងចង់ជិះរថភ្លើងកម្ពុជា។
  20. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្រុមហ៊ុនខ្មែរដែលចូលរួមវិនិយោគព្រែកជីក ហ្វូណនតេជោ រួមមានកំពង់ផែស្វយ័តព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងក្រុមហ៊ុនឯកជនមួយទៀត។
  21. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋាននៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤។
  22. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីផលប្រយោជន៍ជាតិ និងពលរដ្ឋខ្មែរពីបច្ចុប្បន្នទៅអនាគត មិនមែនដើម្បីប្រយោជន៍បរទេសនោះឡើយ។
  23. * សម្តេចធិបតី ហ៊ុន ម៉ាណែត ស្នើទៅលោក សម រង្ស៉ី កុំប្រឆាំងគ្រប់រឿង ជាពិសេសកុំប្រឆាំងនឹងរឿងដែលជាឧត្តមប្រយោជន៍ជាតិ។
  24. * សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋនៅតាមតម្រាយនៃគម្រោងព្រែកជីកហ្វូណនតេជោ សូមចូលរួមទាំងអស់គ្នា ដើម្បីឱ្យព្រែកជីកនេះលេចចេញជារូបរាង។
  25. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិធានការបង្ក្រាបក្មេងទំនើងអនុវត្តដោយគ្មានការដកថយឡើយ។ ងើបមួយចាប់មួយ។
  26. * សម្តេចធិបតី ហ៊ុន ម៉ាណែត រំលឹកតុលាការ «កុំសមត្ថកិច្ចប្រឹងចាប់ ហើយតុលាការលើកហេតុផលដោះលែង»។
  27. * សម្តេចធិបតី ហ៊ុន ម៉ាណែត អំពាវនាវកុំឱ្យមានចលនាទិញដី ស្ថិតនៅតាមតម្រាយគម្រោងព្រែកជីកហ្វូណនតេជោ ដើម្បីទារសំណងពីរដ្ឋ។
  28. * សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង១០ព្រឹកថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤, សូមអរគុណចំពោះការទស្សនាផ្សាយផ្ទាល់ តាមរយៈបណ្តាញទូរទស្សន៍ព័ត៌មាន Fresh News៕


ពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និង កំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត បានប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា

កំពត៖ ថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បាន អញ្ជើញ អមដំណើរឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់ គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងរបស់ក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត នៅភូមិចង្ហោន សង្កាត់ ព្រែក ត្នោត ក្រុងបូកគោ ខេត្តកំពត។

កម្មវិធីនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា នៃព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល អ្នកឧកញ៉ា លោកឧកញ៉ា ប្រធានក្រុមហ៊ុនកំពត ឡូជីស្ទីក អេន ផត និងតំណាងមកពីវិស័យឯកជនទាំងអស់ ឯកឧត្តម ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្តកំពត ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនប្រជាពលរដ្ឋ។
ថ្លែងក្នុងរបាយការណ៍ស្វាគមន៍គោរពជូនឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងអង្គពិធីទាំងមូល ឯកឧត្តមទេស រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីតួនាទីយ៉ាងសំខាន់នៃមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ក្នុងការលើកដាក់ ផ្ទេរ ទំនិញចេញ-ចូល ទៅកាន់ទីផ្សារអន្តរជាតិ ដែលនឹងនាំមកនូវភាពងាយស្រួល និងប្រសិទ្ធភាពខ្ពស់ ដល់ពាណិជ្ជករ និងអ្នកវិនិយោគ នៅក្នុងការនាំចេញផលិតផលកសិកម្ម ឧស្សាហកម្ម និងនេសាទ ទៅលក់នៅទីផ្សារនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យភស្តុភាកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជួយលើកកម្ពស់ជីវភាពរស់នៅជូនប្រជាពលរដ្ឋ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ ដើម្បីសម្រេចបាននូវទិសដៅកំណើនសេដ្ឋកិច្ចតាមការរំពឹងទុក។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្ថែមថា៖ គម្រោងវិនិយោគអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែ ពហុបំណងកំពត នឹងក្លាយជាកំពង់ផែទឹកជ្រៅ និងធំមួយទៀតនៅកម្ពុជា និងដ៏ទំនើបលំដាប់អន្តរជាតិនៅក្នុងតំបន់អាស៊ាន។ គម្រោងនេះនឹងជួយបំពេញបន្ថែមទៅលើកំពង់ផែដែលមានស្រាប់ដូចជា៖ កំពង់ ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ និងជួយជំរុញអនុវត្តឱ្យបានជោគជ័យនូវផែនការមេដើម្បីអភិវឌ្ឍខេត្ដព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង ដែលបានដាក់ចុះក្នុងគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជាឆ្នាំ២០១៥-២០២៥។ ជាងនេះទៅទៀត គម្រោងនេះនឹងចូលរួមចំណែកផងដែរក្នុងការជួយអនុវត្តឱ្យសម្រេចជោគជ័យនូវផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយនិង ភស្តុភារកម្ម និងជួយបំពេញនូវគោលដៅអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រនៃគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជាផងដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនបន្ថែមថា៖ ក្រសួងមានផែនការបើកការដ្ឋានសាងសង់ផ្លូវជាតិលេខ៣១ ផ្លូវជាតិលេខ៣៣ ផ្លូវជាតិលេខ៤១ នៅក្នុងពេលដ៏ខ្លីខាងមុខ ដែលនឹងមានអំណោយផលល្អ ក្នុងការតភ្ជាប់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ជាមួយតំបន់ផ្សេងៗនៅទូទាំង ប្រទេស និងជាមួយប្រទេសជិតខាង។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះក្រុមហ៊ុនកំពតឡូជី ស្ទីក អេន ផត ដែលបានបោះទុនដ៏ច្រើនវិនិយោគលើការអភិវឌ្ឍមជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យភស្តុភារកម្ម និងកំពង់ផែនៅកម្ពុជា សំដៅជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែមានការរីកចម្រើនថែមទៀត។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ផងដែរចំពោះក្រុមហ៊ុនសំណង់សៀងហៃ (SCG) ក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន (CRBC) និងក្រុមហ៊ុនសំណង់ផ្សេងៗទៀត ព្រមទាំងអាជ្ញាធរ ដែនដីខេត្តកំពត និងសមត្ថកិច្ចពាក់ព័ន្ធ ដែលបានផ្តល់កិច្ចសហការល្អក្នុងពេល ចុះសិក្សា និងសម្របសម្រួលឱ្យគម្រោងនេះមានដំណើរការឈានមកដល់ការប្រារព្ធធ្វើពិធីបញ្ចុះបឋមសិលាបើកការដ្ឋានសាងសង់នាពេលនេះ។

ជាមួយគ្នានោះផងដែរ មានមតិសំណេះសំណាលទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមឧបនាយក រដ្ឋមន្ត្រី បានគូសបញ្ជាក់ពីការដឹកនាំដ៏ត្រឹមត្រូវគ្រប់កាលៈទេសៈ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងការកែទម្រង់ដ៏មុតស្រួចដែលបានដាក់ចេញ តាមរយៈផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ យុទ្ធសាស្រ្តត្រីកោណ និងយុទ្ធ សាស្រ្ត ចតុកោណគ្រប់ដំណាក់កាល និងឆន្ទៈដ៏មោះមុតលើការបន្តកំណែទម្រង់ស៊ីជម្រៅ បាននាំ កម្ពុជាទទួលបានការរីកចម្រើនគ្រប់វិស័យ។

សូមជម្រាបជូនថា៖ ផ្អែកលើលទ្ធផលនៃការសិក្សាលម្អិត គម្រោងវិនិយោគនេះឋិតទីតាំងដែលមាន លក្ខណៈសម្បត្តិគ្រប់គ្រាន់ មានសក្តានុពលខ្ពស់សម្រាប់មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណង ដោយមានកត្តាអំណោយផលពីធម្មជាតិរួមមាន៖ ជាតំបន់សមុទ្រទឹកជ្រៅ និងជាតំបន់ពុំសូវរងផលប៉ះពាល់ពីគ្រោះធម្មជាតិ ដោយមានរបាំងការពារព្យុះ រលក ពីកោះថ្មី កោះសេះ និងកោះត្រល់ ជាពិសេស ក្រុមហ៊ុនក៏បានសាងសង់ឃ្លងនាវាចរណ៍រួចជាស្រេចផងដែរ។

មិនតែប៉ុណ្ណោះ ទីតាំងគម្រោងនេះ ស្ថិតនៅក្នុងតំបន់ដែលមានអំណោយផលក្នុងការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែក មកកាន់រាជធានីភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៤ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ ផ្លូវជាតិលេខ៤៨ និងតភ្ជាប់ផ្លូវដែកភាគខាងត្បូង ទៅភាគខាងជើងនៃប្រទេស។
គម្រោងវិនិយោគនេះ មានផែនការអនុវត្តជា ៣ ដំណាក់កាល ជាមួយនឹងដើមទុនវិនិយោគសរុបប្រមាណ ១៥០០ លានដុល្លារអាមេរិក ដែលនៅក្នុងផែនការដំណាក់កាលទី១ គឺមានចំនួនប្រមាណ ២០០ លានដុល្លារអាមេរិក។

គម្រោងនេះនឹងរួមមាន៖ ទីលានកុងតឺន័រ តំបន់សេដ្ឋកិច្ចពិសេស តំបន់ពាណិជ្ជកម្មសេរី មជ្ឍមណ្ឌល ភស្តុភារកម្ម ឃ្លាំងស្តុកទំនិញគ្រប់ប្រភេទ ឃ្លាំងភណ្ឌាគារគយ រោងចក្រផលិត និងចែកចាយ រោងចក្រចម្រាញ់ប្រេងឥន្ធនៈ និងមជ្ឈមណ្ឌលប្រេងឥន្ធនៈ តំបន់លំនៅឋាន និងចំណតនាវាដឹកអ្នកដំណើរទេស ចរណ៍ ព្រមទាំងចំណតនាវាប្រភេទជាសាឡង់ ដែលភ្ជាប់ការដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ ក្នុងករណីរាជរដ្ឋាភិបាលអភិវឌ្ឍគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុភារកម្មទន្លេបាសាក់។


ចំពោះទីតាំងកំពង់ផែពហុបំណងមានជម្រៅទឹកប្រមាណ១៥ម៉ែត្រ និងអាចឱ្យនាវាចំណុះ១០០.០០០ តោន អាចចូលចតបាន និងមានសមត្ថភាពខ្ពស់ក្នុងការលើកដាក់ទំនិញចេញ-ចូល បានចំនួនប្រមាណ ៣០០.០០០ TEU នៅក្នុងឆ្នាំ២០២៥ និងប្រមាណ ៦០០.០០០ TEU នៅក្នុងឆ្នាំ២០៣០៕

គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ តម្លៃប្រមាណជា ១៤០លានដុល្លារ លើផ្ទៃដី សរុប ២០៧ហិកតា ត្រូវបានបើកសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធិសម្ពោធក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤។

គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត នៅក្នុងដំណាក់កាលទី១ នេះ បានសាងសង់ជាស្ថាពរនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ 
  1. ចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ មានបង្គោលចងពួរ សម្រាប់នាវាចូលចតែអែបចំណតនាវា និងរបាំងការពារការប៉ះទង្គិចនាវា
  2. ការសាងសង់ទីលាន កុងតឺន័រ មានទំហំផ្ទៃសរុប ៥៥.០០០ម៉ែត្រការ៉េ
  3. ឃ្លាំងស្តុកទំនិញមានទំហំសរុប ៨.៨០០ ម៉ែត្រការ៉េ
  4. អគារត្រួតពិនិត្យទំនិញ មានទំហំ ១.៣៣០ម៉ែត្រការ៉េ
  5. ការសាងសង់ច្រកទ្វារចូល- ចេញផ្នែកខាងមុខ មានរបាំងប៉ុស្តិ៍យាមហុំព័ទ្ធដោយរបងជុំវិញ
  6. រោងម៉ាស៊ីនភ្លើងចំនួន ២កន្លែង រួមទាំងការសាងសង់អគាររដ្ឋបាល កម្ពស់ ៣ជាន់ មានទំហំសរុប ១.៦៨៩ម៉ែត្រការ៉េ។
ដោយឡែកដំណាក់កាល ទី២ និង ដំណាក់កាលទី៣ គ្រោងនឹងសាងសង់ឡើង ដោយមានជម្រៅទឹករហូតដល់ ១៣ ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាចំណុះ ២០.០០០តោន អាចធ្វើប្រតិបត្តិការចូល-ចេញ កំពង់ផែប្រកបដោយសុវត្ថិភាព និងមានការសាងសង់ នូវឋបនីយភណ្ឌផែ សម្រាប់អ្នកដំណើរផងដែរ។

ក្នុងពិធីសម្ពោធ សម្តេចបវរធិបតី បានមានប្រសាសន៍ថា កំពង់ផែពហុបំណងនឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជាដែលនឹងចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជាឱ្យមានកំណើនបន្ថែមទៀត។

លើសពីនេះ កំពង់ផែថ្មីនេះ នឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែមទៀតរបស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។

ទន្ទឹមនឹងនេះ ការដឹកជញ្ជូនពីកំពង់ផែពហុបំណងកំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបាន ដោយពុំចាំបាច់ប្តូរនាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការដឹកជញ្ជូនទំនិញទៅកាន់សហរដ្ឋអាមេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹងទៅដល់គោលដៅចុងក្រោយ។

គួរបញ្ជាក់ថា នៅឆ្នាំ២០២២ កន្លងទៅ ទិន្នន័យរបស់ GlobalData ធ្លាប់បានចាត់ចំណាត់ថ្នាក់ថា កំពង់ផែពហុបំណងកំពត ជាគម្រោងកំពង់ផែធំជាងគេលើពិភពលោក។
កំពង់ផែកំពត តម្លៃ $១៥០០លាន ជាប់ជាកំពង់ផែធំជាងគេលើពិភពលោក

កំពង់ផែខ្នាតយក្ស-កម្រិតអន្តរជាតិតម្លៃ ១៥០០លានដុល្លារអាមេរិក នៅកំពត បានក្លាយជាគម្រោងកំពង់ផែធំជាងគេលើពិភពលោក នេះបើយោងតាម ទិន្នន័យរបស់ GlobalData។ ក្នុងរបាយការណ៍ដដែលបានបង្ហាញថា ក្នុងឆ្នាំ ២០២២ នេះ មានគម្រោងកំពង់ផែខ្នាតយក្សចំនួន ៥ ដែលក្នុងនោះកំពង់ផែកម្ពុជា ជាប់លំដាប់លេខ១។

មកស្វែងយល់ពីគម្រោងកំពង់ផែខ្នាតយក្សទាំង ៥ ដូចខាងក្រោម៖
  1. ១. មជ្ឈមណ្ឌលភស្តុភារកម្ម និងកំពង់ផែពហុបំណងកំពត_ មានទុនវិនិយោគសរុប ​១៥០០ លានដុល្លារអាមេរិក ត្រូវបានកសាងឡើងលើផ្ទៃដី​ ៦០០ហិកតា ក្នុងសង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត ប្រទេសកម្ពុជា។ ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q៤ ២០៣០។ កំពង់ផែខ្នាតយក្សមួយនេះ អាចបង្កើតការងារបានប្រមាណជា ១០០០០កន្លែង ជូនប្រជាពលរដ្ឋ។
  2. ២. Ethane Terminal Development – មានទុនវិនិយោគសរុប ៤០០លាន ដុល្លារអាមេរិក ជាគម្រោងសាងសង់ស្ថានីយ Ethane នៅ Laguna de Pajaritos, Coatzacoalcos, Veracruz, Mexico ។ ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q៤ ២០២៤។ គម្រោងនេះត្រូវបានសាងសង់ជាស្ថានីយអេតានខ្នាតពិភពលោក ដែលស្ថិតនៅក្នុង CIIT – Interoceanic Corridor នៃ isthmus Tehuantepec។
  3. ៣. Aracruz Industrial Port Terminal –មានទុនវិនិយោគសរុប ២២៣ លានដុល្លារអាមេរិក ជាគម្រោងចំណតកំពង់ផែឧស្សាហកម្ម ស្ថិតនៅលើផ្ទៃដី ៣៥,៤ហិកតា នៅ Barra do Riacho, Aracruz, Espirito Santo ប្រទេសប្រេស៊ីល។ ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេព្យាករណ៍ថានឹងបញ្ចប់នៅក្នុង Q២ ២០២៥។ កំពង់ផែមួយនេះអាចផ្ទុកនាវាប្រវែង ៦០-១២០ ម៉ែត្រ និងមានសមត្ថភាពផ្ទុកទំនិញបាន ២០០០តោនក្នុងមួយឆ្នាំ។
  4. ៤. Stornoway Deep Water Terminal – មានទុនវិនិយោគសរុប ៦៦លានដុល្លារ អាមេរិក ជាគម្រោងកំពង់ផែទេសចរណ៍ សម្រាប់ទទួលចត​កប៉ាល់​កម្សាន្ត​ប្រវែង ៣៦០ ម៉ែត្រ ​នៅ​កោះ Harris នៃ​ចក្រភព​អង់គ្លេស។ ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q២ ២០២៣។ គម្រោងនេះសាងសង់ឡើងដើម្បីលើកកំពស់សក្តានុពលសេដ្ឋកិច្ចដែលកំពុងអភិវឌ្ឍ នៅកោះ Harris ដោយរួមមានថាមពលកកើតឡើងវិញ ការផ្តាច់ប្រេង-ឧស្ម័ន និងទេសចរណ៍។
  5. ៥. Quarleshaven Quay Development –មានទុនវិនិយោគសរុប ៤៦លាន ដុល្លារអាមេរិក ជាគម្រោង​​សាងសង់​ផ្លូវ​លំ​ប្រវែង ៨០០ម៉ែត្រ​ ក្នុង​ទីក្រុង Zeeland ប្រទេស​ហូឡង់។ ការងារសាងសង់បានចាប់ផ្តើមនៅក្នុង Q២ ២០២២ ហើយត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុង Q៤ ២០២៤។ គម្រោងនេះសាងសង់ឡើងដើម្បីពង្រីកកន្លែងបន្ថែមទៀត សម្រាប់ការដឹកជញ្ជូនទំនិញឆ្លងកាត់ មានដូចជា បន្ទះឈើ ហ្គីបស៊ូម វត្ថុធាតុដើមសម្រាប់ឧស្សាហកម្មដែក ផលិតផលកសិកម្មសរីរាង្គ និងផ្ទាំងថ្មសម្រាប់ពង្រឹងទួរប៊ីនខ្យល់នៅឯសមុទ្រ។

Hout Songhak ព្រឹកថ្ងៃនេះសម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់​កំពង់ផែពហុបំណងកំពត តម្លៃ១៤០លានដុល្លារ
---------
(កំពត)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រីកម្ពុជា អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់កំពង់ផែពហុបំណងកំពត ដែលសាង​សង់រួចរាល់ដំណាក់កាលទី១ តម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក។

កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និង​សង្កាត់​បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យ​បង្កើតឡើង​អំឡុង​ឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូនអនុញ្ញាតឱ្យអភិវឌ្ឍសាង​សង់ហេដ្ឋារចនាសម្ព័ន្ធកំពង់ផែនៅអំឡុងឆ្នាំ២០១២ លើផ្ទៃដីទំហំសរុប ២០៧ហិកតា ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុនកំពតផត។

គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពតនៅក្នុងដំណាក់កាលទី១ បានបញ្ចប់ការ សាងសង់ជាស្ថាពរស្របតាមលក្ខណៈបច្ចេកទេសនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ 
  1. ចំណតនាវា មានបណ្តោយប្រវែង ៤៥០ម៉ែត្រ និងទទឹងប្រវែង ៦០ម៉ែត្រ មាន​បង្គោលចងពួរ សម្រាប់នាវាចូលចតអែបចំណតនាវា និងរបាំងការពារ​ការប៉ះទង្គិច​នាវា,
  2.  ការសាងសង់ទីលានកុងតឺន័រ មានទំហំផ្ទៃសរុប ៥៥,០០០ម៉ែត្រការ៉េ, ឃ្លាំងស្តុក​ទំនិញ​​មាន​ទំហំសរុប ៨,៨០០ម៉ែត្រការ៉េ,
  3.  អគារត្រួតពិនិត្យទំនិញមានទំហំ ១,៣៣០​ម៉ែត្រការ៉េ,
  4. ការសាងសង់ច្រកទ្វារចូល-ចេញផ្នែកខាងមុខមានរបាំង​ប៉ុស្តិ៍យាម​ហ៊ុមព័ទ្ធ​ដោយ​របងជុំវិញ និងរោងម៉ាស៊ីនភ្លើងចំនួន២កន្លែង រួមទាំងការសាងសង់អគាររដ្ឋ​បាល​កម្ពស់ ៣ជាន់ មានទំហំសរុប ១,៦៨៩ម៉ែត្រការ៉េ សម្រាប់ជាការិយាល័យបំពេញ​ការ​ងាររបស់បុគ្គលិកកំពង់ផែ មន្ត្រីគយ និងរដ្ឋាករកម្ពុជា មន្ត្រីសុខាភិបាល មន្ត្រីអន្តោ​ប្រវេសន៍ និងការិយាល័យរបស់មន្ត្រីមេបញ្ជាការផែ និងកណ្ណធារ និងការរៀបចំត្រៀម នូវបន្ទប់សម្រាប់ប្រើប្រាស់ជាមណ្ឌលត្រួតពិនិត្យចរាចរណ៍នាវា ដែលធ្វើប្រតិបត្តិការ ចូល-ចេញតាមផ្លូវទឹកផងដែរ។
ចំពោះដែនទឹករបស់កំពង់ផែ គឺជាសម្បត្តិរបស់រដ្ឋដែលរាជរដ្ឋាភិបាល បានកំណត់ផ្តល់​សិទ្ធិប្រើប្រាស់ក្នុងទំហំសរុប ៦៧៨ហិកតា រួមជាមួយការស្ថាបនាប្រឡាយនាវាចរណ៍ មានបណ្តោយ ២,៦០០ម៉ែត្រ ទទឹងប្រវែង ១៧០ម៉ែត្រ និងជម្រៅទឹក ១០ម៉ែត្រ ដែល​អាចអនុញ្ញាតឱ្យនាវាចំណុះ ១០,០០០តោន ឬស្មើនឹង ៦៦៦TEU ចូលចតបាន។

ផ្លូវនាវាចរណ៍នេះ ក៏មានរៀបចំនូវកន្លែងអាងបត់សម្រាប់នាវាធ្វើចលនាបត់ ដែលមាន​អង្កត់ផ្ចិត ១,០០០ម៉ែត្រ និងការបំពាក់ពោងសញ្ញាជំនួយនាវាចរណ៍ ដែលអាចឱ្យនាវា​ធ្វើប្រតិបត្តិការដឹកជញ្ជូនប្រកបដោយ​សន្តិ​សុខ និងសុវត្ថិភាព។

សម្រាប់ផ្នែក​ប្រតិបត្តិការផ្ទេរផ្ទុក និងលើកដាក់ទំនិញ, កំពង់ផែ ក៏បានបំពាក់​គ្រឿង​ចក្រ និងឧបករណ៍គ្រប់គ្រាន់សម្រាប់ធានាដល់ប្រតិបត្តិការ រួមមាន៖ គ្រឿងចក្រ​លើក​ដាក់ចល័ត គែមផែប្រភេទ PORT QCS ចំនួន ៣គ្រឿង ដែលមួយគ្រឿងមាន​សមត្ថ​ភាព​លើកដាក់រហូតដល់ ៤៥តោន, គ្រឿងចក្រលើកដាក់កុងតឺន័រចល័តនៅទីលាន ប្រភេទ RTG ចំនួន៣គ្រឿង និង ការបំពាក់សម្ភារបរិក្ខារផ្សេងៗទៀតដែលបម្រើដល់​សកម្ម​ភាពប្រតិបត្តិការរបស់កំពង់ផែ រួមទាំងការបំពាក់ប្រព័ន្ធតាមដានសុវត្ថិភាព សន្តិសុខ ដែលគ្របដណ្ដប់លើដែនគោក និងដែនទឹក របស់កំពង់ផែផងដែរ។

កំពង់ផែនេះ ត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ដល់លិខិតអនុញ្ញាតឱ្យធ្វើ ប្រតិបត្តិការអាជីវកម្ម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ដែលមានសេវាកម្ម​សំខាន់ៗ ដូចជាសេវាកម្មនាវាចរ-កណ្ណធារ, សេវាកម្មផ្ទេរផ្ទុក លើកដាក់ និងដឹកជញ្ជូន​ទំនិញ, សេវាកម្មស្ដុក និងថែរក្សាទំនិញ, សេវាកម្មនាវាទេសចរណ៍អន្តរជាតិ និងតំបន់​សេដ្ឋកិច្ច​ពិសេស បច្ចុប្បន្ន កំពង់ផែបាននិងកំពុងធ្វើប្រតិបត្តិការដោយទទួល​ទំនិញ​រាយ និងទំនិញជាច្រើនប្រភេទមាន ជាអាទិ៍ដូចជា ធ្យូងថ្ម ម្នាងសិលា ដែក និងទំនិញ​ប្រភេទផ្សេងទៀត។

គម្រោងអភិវឌ្ឍន៍កំពង់ផែពហុបំណងកំពត ដំណាក់កាលទី១នេះ បានចំណាយថវិកា សាងសង់​សរុប​ប្រមាណ ១៤០លានដុល្លារអាម៉េរិក ដែលជាទុនវិនិយោគរបស់ក្រុម​ហ៊ុន​កំពតផត។

ក្រុមហ៊ុនកំពតផត ក៏មានគម្រោងសាងសង់ពង្រីកហេដ្ឋា រចនាសម្ព័ន្ធរបស់កំពង់ផែ​ពហុ​បំណងកំពតនេះ ក្នុងដំណាក់កាលបន្តបន្ទាប់ទៀតផងដែរ។ ក្នុងនោះដំណាក់​កាលទី២ និងដំណាក់កាលទី៣ គ្រោង សាងសង់ឡើងដោយមានជម្រៅទឹករហូតដល់ ១៣ម៉ែត្រ ដែលនឹងអនុញ្ញាតឱ្យនាវាចំណុះ ២០,០០០តោន អាចធ្វើប្រតិបត្តិការ​ចូល​-ចេញកំពង់ផែប្រកបដោយសុវត្ថិភាព និងមានការសាងសង់នូវឋបនីយភណ្ឌផែ សម្រាប់អ្នកដំណើរផងដែរ។

កំពង់ផែពហុបំណងកំពតនេះ ត្រូវបានរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់​សម្រាប់​ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកជំរុ​ញ​សេដ្ឋ​កិច្ច​កម្ពុជា ឱ្យមានកំណើនបន្ថែមទៀត ហើយនឹងក្លាយជាកំពង់ផែទឹកជ្រៅមួយបន្ថែម​ទៀត​របស់កម្ពុជា ដែលនឹងជួយបំពេញបន្ថែមឱ្យកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងកំពង់ផែស្វយ័តភ្នំពេញ។ ការដឹកជញ្ជូនតាមផ្លូវសមុទ្រពីកំពង់ផែ ពហុបំណង​កំពត ទៅកាន់ប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក អាចដំណើរការទៅបាន ដោយពុំចាំបាច់​ប្តូរ​នាវានៅកំពង់ផែណាមួយឡើយ លើកលែងតែការ ដឹកជញ្ជូនទំនិញទៅកាន់​សហរដ្ឋ​អា​មេរិក និងអឺរ៉ុប ដែលតម្រូវឱ្យប្តូរនាវានៅកំពង់ផែធំៗ មុននឹង ទៅដល់គោលដៅចុងក្រោយ។

ជាមួយគ្នានេះ កំពង់ផែថ្មីនេះ ក៏នឹងចូលរួមចំណែកផ្តល់ឱកាសការងារដល់ប្រជាពល​រដ្ឋដែលរស់នៅខេត្តកំពត និងប្រជាពលរដ្ឋខេត្តដទៃទៀតផងដែរ។ បច្ចុប្បន្នបុគ្គលិក កម្មករ និយោជិត ដែលបាននិងកំពុងបម្រើការងារនៅកំពង់ផែនេះ មានចំនួនសរុប ១៧៦នាក់ ហើយ ចំនួននេះនឹងមានការកើនឡើងបន្ថែមទៀតនាពេលអនាគត​ទៅតាម​ទំហំប្រតិបត្តិការ និងការរីកចម្រើនរបស់កំពង់ផែ។

សម្រាប់ទីតាំងភូមិសាស្ត្រវិញ កំពង់ផែពហុបំណងកំពត ស្ថិតនៅតំបន់មាន​អំណោយ​ផលល្អសម្រាប់ការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនផ្លូវទឹក ផ្លូវគោក និងផ្លូវដែកមកកាន់រាជធានី​ភ្នំពេញ និងបណ្តាខេត្តនានា តាមរយៈផ្លូវជាតិលេខ៣ ផ្លូវជាតិលេខ៤ ផ្លូវជាតិលេខ​៤១ ផ្លូវជាតិលេខ៤៨ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងតភ្ជាប់ផ្លូវដែក ភាគខាងត្បូងទៅភាគខាងជើងរបស់កម្ពុជា។

សូមបញ្ជាក់ដែរថា ទីតាំងរបស់កំពង់ផែនេះ ក៏មានការសាងសង់ទីលានកុងតឺន័រ តំបន់​សេដ្ឋកិច្ចពិសេស មជ្ឈមណ្ឌលភស្តុភារកម្ម ឃ្លាំងស្តុកទំនិញ គ្រប់ប្រភេទ ឃ្លាំងភណ្ឌា​គារ​គយ រោងចក្រផលិត និងចែកចាយ និងចំណតនាវាប្រភេទជាសាឡង់ដែលភ្ជាប់​ការ​ដឹកជញ្ជូនជាមួយកំពង់ផែស្វយ័តភ្នំពេញ តាមរយៈផ្លូវនាវាចរណ៍ព្រែកជីកហ្វូណន​តេ​ជោ ដែលរាជរដ្ឋាភិបាលគ្រោងបើកការដ្ឋានសាងសង់នាពេលដ៏ខ្លីខាងមុខនេះ៕
កំពង់ផែ កំពត