Wednesday, May 29, 2024

ខេត្ត ត្បូងឃ្មុំ






ប្រវត្តិខេត្តត្បូងឃ្មុំ
១.សាវតាខេត្តត្បូងឃ្មុំ
តាមពិតទៅ ខេត្តត្បូងឃ្មុំ ពុំមែនជាឈ្មោះខេត្តថ្មីនោះទេ ឈ្មោះស្រុក ឬខេត្តត្បូងឃ្មុំ បានលេចឡើងដំបូងក្នុងសិលាចារឹកសម័យក្រោយអង្គរ (IMA.37) ចារនៅលើ ជញ្ជាំងនៃស្លាបខាងជើង រោងទងខាងកើត នៃប្រាសាទអង្គរវត្តរួចទៅហើយ។ សិលាចារឹកនេះ ចារដោយបុរសម្នាក់ឈ្មោះជយនន្ទនៅឆ្នាំ១៧០១។ ក្នុងសិលាចារឹកដដែលនេះ គឺចាររៀបរាប់ពីព្រឹត្តការណ៍ដែលព្រះរាជាបានដំឡើង បុណ្យសក្តិឱ្យគាត់មានងារជាស្តេចក្រាញ់ “អរជូន” ត្រួតត្រាដែនដីខេត្តត្បូងឃ្មុំ។ រហូតដល់ដើមសតវត្សទី១៩ ឃើញមានឯកសារមួយចំនួនដូចជា ព្រះរាជពង្សាវតារស្នាដៃអក្សរសិល្ប៍រឿងទុំទាវ រឿងហ្លួងព្រះស្តេចកនដែល ជារឿងព្រេងនិទានបែបប្រវត្តិសាស្ត្រ ព្រមទាំងឯកសារប្រវត្តិសាស្ត្រជាច្រើនទៀត ទាំងភាសាខ្មែរ និងបរទេស ហើយភាគច្រើនឯកសារជាភាសាបារាំងសុទ្ធតែ បានសរសេររៀបរាប់អំពីឈ្មោះស្រុក ឬខេត្តត្បូងឃ្មុំ។ នៅពេលប្រទេសខ្មែរស្ថិតក្រោមរបបអាណាព្យាបាលរបស់បារាំងចន្លោះឆ្នាំ១៨៦៣ ដល់ ១៩៥៣ ឃើញមានឯកសារដែលសរសេរពីការបង្កើតខេត្តស្រុក ខណ្ឌ ឃុំ និងភូមិ។ ជាក់ស្តែងខេត្តកំពង់ចាមបង្កើតនៅថ្ងៃទី១ ខែមករា ឆ្នាំ១៨៨៥ ហើយមន្ត្រីបារាំង ម្នាក់ឈ្មោះ ហ្វ្រង់ស័រ បូឌាន់ (Francois Baudoin) ជាអ្នកត្រួតត្រាពី លើចៅហ្វាយខេត្ត ខ្មែរ។ ខេត្តកំពង់ចាមកាលណោះ មានស្រុកចំនួនដប់ជាចំណុះ គឺស្រុកកំពង់សៀម ក្រូចឆ្មារ ព្រៃឈរ ជើងព្រៃ កងមាស កោះសូទិន ស្រីសន្ធរ មេមត់ ស្ទឹងត្រង់ និងស្រុកត្បូងឃ្មុំ។ 


កំណែទម្រង់លើវិស័យរដ្ឋបាលនៅក្នុងរបបអាណាព្យាបាលបារាំង បានធ្វើឡើងជាបន្តបន្ទាប់ពិសេសក្នុងរាជ្យព្រះបាទអង្គឌួង និងព្រះបាទនរោត្តម។ នៅក្នុងឆ្នាំ១៨៩៧ ត្បូងឃ្មុំត្រូវគេដំឡើងពីស្រុកឱ្យទៅជាខេត្ត ដែលកាលណោះ មានខេត្តចំនួន ៥៧ ប៉ុន្តែពុំមានខេត្តកំពង់ចាមទេ។ លុះដល់ឆ្នាំ១៩១៧ មានការរុះរើចំនួនខេត្តម្តងទៀត ដោយបន្ថយពី ៥៧ខេត្តមកនៅត្រឹម ៥១ខេត្តវិញ ហើយត្បូងឃ្មុំនៅជាខេត្តដដែល។ រហូតដល់ទសវត្ស ១៩២០ ក៏មានកំណែទម្រង់រចនា សម្ព័ន្ធវិស័យរដ្ឋបាលជាថ្មីទៀត ហើយនៅពេលនោះរក្សាទុកខេត្តតែ ១៣ ប៉ុណ្ណោះ ដោយត្បូងឃ្មុំធ្លាប់ជាខេត្តកាលពីមុនមកនោះ ត្រូវប្រែក្លាយឱ្យទៅជាស្រុកមួយរបស់ ខេត្តកំពង់ចាមវិញ។ ចាប់ពីពេលនោះមក យើងពុំឃើញមានការផ្លាស់ប្តូរទៀតឡើយ រហូតមកទល់នឹងឆ្នាំ២០១៤ ទើបរាជរដ្ឋាភិបាលកម្ពុជា សម្រេចប្រែក្លាយទឹកដីត្បូងឃ្មុំ ឱ្យទៅជាខេត្តវិញ ដូចពីអតីតកាលជាង ១០០ឆ្នាំមុន។

ខេត្ត​ត្បូងឃ្មុំ មានឈ្មោះ​ល្បីល្បាញ តាំងពី​សម័យ​លង្វែក​មក​ម្ល៉េះ ដោយសារ​តំបន់​នេះ​ទាក់ទង​ដល់​រឿង​ទុំ​ទាវ​។ ពី​មុន​ត្បូងឃ្មុំជា​ខេត្ត​ភូមិភាគ ដែល​បុរាណ​ហៅ​ថា “​ដី​”(​ក្សេត្រ​) គ្រប់គ្រង​ដោយ​ស្តេចត្រាញ់​មាន​ខេត្ត​ចំណុះ​ជា​ច្រើន​។ ឯ​ប្រវត្តិ​ឈ្មោះ​ខេត្ត​នេះ​មានការ​ចង​ចាំ​ត​ៗ គ្នា ពី​មនុស្ស​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់។ ក្នុង​ដំណាល​នោះ​បាន​ពោ​លត​ៗ​គ្នា​ថា មូលហេតុ​ដែល​ស្រុក​នេះ​មានឈ្មោះ​ត្បូងឃ្មុំ ក៏​ដោយសារ​ពី​ដើម​មាន​ដើម​ស្ពុង​ធំ​មួយ​ដុះ​ជាប់​នឹង​ផ្លូវ ហើយ​នៅ​មែក​ស្ពុង​នោះ​មាន​ឃ្មុំ​ធំ​១​សំបុក​។ ឃ្មុំ​នោះ​កាច​ខ្លាំង​ណាស់ ឲ្យ​តែ​មាន​អ្នកដំណើរ​ណា​ដើរ​តាម​ផ្លូវ ហើយ​វា​ធុំក្លិន​មនុស្ស ក៏​ហើរ​មក​ទិច​រត់​មិន​សព្វ​ដី​។ ឯ​អ្នក​ដែល​ត្រូវ​ឃ្មុំ​ទិច​នោះ​ចិត្តល្អ ក៏​ប្រាប់​អ្នកស្រុក​ឯទៀត​ថា បើ​ចង់​ឆ្លងកាត់​ត្រង់​ចំណុចដើម​ស្ពុង​នោះ ត្រូវ​ដើរ​ពី​ខាងត្បូង​ឃ្មុំ (​ខាងក្រោម​ខ្យល់​) ដើម្បី​កុំ​ឲ្យ​ឃ្មុំ​វា​ធំក្លិន បើ​ពុំនោះ​ទេ ច្បាស់​ជា​វា​ហើរ មក​ទិច​មិន​ខាន​។ តាំងពី​ពេល​នោះ​មក​មនុស្ស​ក៏​ប្រាប់ត​ៗ​គ្នា ជាប់​ឈ្មោះ​ថា “​ត្បូងឃ្មុំ​” រហូត​ទល់​សព្វថ្ងៃ​។

បើ​យោង​តាម​ឯកសារ​ខ្លះ​ក៏​ចារ​ទុក​យ៉ាងនេះ​ដែរ សូ​ម្បី​តែ​កាលពី​សម័យស្រីសន្ធរក្នុង​ពេល​យាយ​ផា​ន់ កុហក​នាង​ទាវជា​កូនស្រីឲ្យ​មក​រៀប​ការ​ជាមួយម៉ឺន​ងួ​ន ក៏​ឧកញ៉ា​អជ៌ុនបាន​ចាត់​បរិវារ​ឲ្យ​បររទេះ​គោ រទេះក្របីដឹក​ភ័ស្តុភារ​ដង្ហែ​តាម​ផ្លូវ​ពី​ខាងត្បូង​ឃ្មុំ​ដែរ ហើយ​អ្នកចូលរួម​ក្នុង​ពិធី​រៀប​ការ​នោះ ត្រូវ​ទទួលទោស​ប្រហារជីវិត និង​ដាក់​បញ្ចូល​ជា “​អ្នកងារ​” ដែល​អ្នក​សិក្សា​អក្សរសិល្ប៍​ខ្មែរ រឿង​ទុំ​ទាវ សុទ្ធតែ​បានដឹង​គ្រប់​គ្នា​។ ​ដោយឡែក​យោង​តាម​ឯកសារ​ខ្លះបាន​សរសេរ​ថាដើម​ឡើយ​នៅ​ទី​អារាម​ចាស់ ដែល​មា​នទី​តាំងនៅ​លើ​ទួល​មួយ​នោះ គ្មាន​ព្រះសង្ឃ​គង់​នៅទេគឺ​មាន​តែ​យាយជី​ក្រមុំ​ម្នាក់​ឈ្មោះ កែ រស់នៅ​តែ​ម្នាក់ឯង​នៅ​ក្បែរ​វត្តមាន​ដើម​បេង​ដ៏​ធំ​មាន​ឃ្មុំ​១​សំបុកទំ​នៅ​លើ​មែក ហើយ​ឃ្មុំ​នេះ​កាច​ណាស់ គ្មាន​អ្នក​ណា​ហ៊ាន​ទៅ​ជិត​ទេ​។ ដូនជី​នោះ​តែងតែ​ប្រាប់​អ្នកដំណើរ​ឲ្យ​ដើរ​ពី​ខាងត្បូង​ឃ្មុំ ដើម្បី​កុំ​ឲ្យ​ឃ្មុំ​ធុំក្លិន វា​មក​ទិច​មិន​ខាន​។ ពាក្យ​ថា “​ដើរ​ខាងត្បូង​ឃ្មុំ​” ក៏​ហៅ​យារ​ៗ​ក្លាយទៅជា “​ត្បូងឃ្មុំ​” វិញ​ពុំ​មែន​គុជឃ្មុំ ម្យ៉ាង​ដែល​គេ​ប្រើ​ធ្វើ​ត្បូងចិញ្ចៀន​នោះ​ទេ​។ ចំណេរ​តម​ក ដើម​បេង​នោះ ត្រូវ​ដើម​ជ្រៃ ដុះ​រឹតរួត​ខ្លាំង ក៏​ងាប់​ទៅ ប៉ុន្តែ ទីនោះ អ្នកស្រុក​មាន​ជំនឿ​ថា មាន​អ្នកតា​គង់​សណ្ឋិត​ដែល​អ្នកមាន​បណ្តា​ស័ក្តិដើរ​កាត់​មិន​បាន​ឡើយ​ច្បាស់ជា​ធ្លាក់បុណ្យ​ស័ក្តិ​។

ដោយឡែក​ខេត្ត​ត្បូងឃ្មុំ ពី​បុរាណ​គ្រប់គ្រង​ដោយ​ស្តេចត្រាញ់ ស័ក្តិ​១០​ហ៊ូពាន់ មាន​គោរម្យ៍ងារ​ជា “​អ្នកឧកញ៉ា​អជ៌ូន​”​។ ស្តេចត្រាញ់ មាន​អំណាច អាច​កាប់សំលាប់​ជន​ណា​ក៏​បាន ប៉ុន្តែ ក្រោយមក ព្រះមហាក្សត្រ​បាន​ដកសិទ្ធិ​អំណាច​បន្តិច​ម្តង​ៗ​។ សព្វថ្ងៃ ក្រុង​សួង ក៏​ដូច​ផ្សារ​សួង ជា​អតីត​ដែនដី​ស្រុក​ត្បូងឃ្មុំ ដែល​មាន​ដើម​ពោធិ៍​២​ដើម កាល​គេ​ចាប់​ទុំ ទៅ​សំលាប់ និង​អតីត​ផ្ទះ​យាយ​ផា​ន់ ជា​តឹកតាង​ស្រាប់​៕


កាលផែនដីព្រះបាទអរិដ្ឋពលពាហនោនោះ ព្រះអង្គចាត់ព្រះរាជបុត្រាមួយព្រះអង្គព្រះនាមពញាអរ តាំងជាសម្តេចចៅពញាអជ៌ូនឱ្យមកគ្រងស្រុកត្បូងឃ្មុំជាសាមន្តរាជធំ។ សន្តតិវង្សពញាអរគ្រងស្រុកនេះបាន ៨ តលុះផុតបុត្រព្រះត្រកូលនោះទៅ ដោយព្រះរាជាជាន់ក្រោយៗរបស់សម្តេចចៅពញាអរជូននោះ អាឥតរាជបុត្រនឹងតវង្សតទៅទៀត​។
រជ្ជកាលធម្មរាជាទី១

ក្នុងផ្នែកទី១ ដែលទាក់ទងនឹងការបែងចែកអាណាចក្រ យើងបានឃើញថាទឹកដីខ្មែរត្រូវចែកជាប្រមាណ ៧០ ខេត្ត ហើយខេត្តទាំងនោះត្រូវប្រមូលផ្ដុំជាតំបន់ដែលគេហៅថា ដី។ ក្នុងតំបន់នីមួយៗ មានស្ដេចត្រាញ់មួយអង្គឈរត្រួតត្រា (ជួនកាលហៅថា ស្ដេចត្រាញ់ក៏បាន ពាក្យនេះទំនងជាក្លាយមកពីពាក្យបុរាណ ម្រតាញ ដែលមានប្រើក្នុងសិលាចារឹកខ្មែរ)។ ស្ដេចត្រាញ់ មួយអង្គៗមាននាទីគ្រប់គ្រងតំបន់របស់ខ្លួនផង ហើយមាននាទីគ្រប់គ្រងខេត្តរបស់ខ្លួនផ្ទាល់ផង។ បើតាមឯកសាររាជពង្សាវតារខ្មែរ ក្នុងរជ្ជកាលព្រះបាទធម្មរាជាទី១ មានការតែងតាំងស្ដេចត្រាញ់ ៥ អង្គគឺ:
  1. ពញាតេជោ ចៅហ្វាយស្រុកខេត្តកំពង់ស្វាយ
  2. ពញាសួគ៌ាលោក ចៅហ្វាយស្រុកខេត្តពោធិ៍សាត់
  3. ពញាស្រីធម្មាតេជោ ចៅហ្វាយស្រុកខេត្តបាភ្នំ
  4. ពញាពិស្ណុលោក ចៅហ្វាយស្រុកខេត្តទ្រាំង
  5. ពញាអជ៌ូន ចៅហ្វាយស្រុកខេត្តត្បូងឃ្មុំ១។
ខេត្ត​ត្បូង​ឃ្មុំ ត្រូវ​បាន​បង្កើត​ឡើង​ដោយ​យោង​តាម​ព្រះ​រាជ​ក្រឹត្យ នស/រកត/១២១៣/១៤៤៥ ដែល​ធ្វើ​នៅ​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ​២០១៣ ហើយ​ត្រូវ​បាន​ចេញ​ប្រកាស​នៅ​ដើម​ខែ​មករា ឆ្នាំ​២០១៤។ ខេត្ត​នេះ​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​កាត់​យក​ក្រុង​ចំនួន ១ និង​ស្រុក​ចំនួន ៦ ពី​ខេត្ត​កំពង់ចាមគឺ ក្រុងសួង ស្រុក​ត្បូងឃ្មុំ ស្រុក​អូររាំងឪ ស្រុក​ក្រូចឆ្មារ ស្រុក​តំបែរ ស្រុក​ពញាក្រែក និង​ស្រុក​មេមត់
រដ្ឋបាលខេត្ត។

ខេត្តត្បូងឃ្មុំ (អង់គ្លេស ៖ $ Province)ជាដែនរដ្ឋបាលស្ថិតនៅខាងកើតទន្លេមេគង្គ ប្រទេសកម្ពុជា ត្រូវបានកាត់ចេញពីដែនរដ្ឋបាលរបស់ ខេត្តកំពង់ចាម ដែលមាន ស្រុក ឃុំ និង ភូមិ÷
មាន ១ក្រុង និង ៦ស្រុក គឺ÷
  1. ក្រុងសួង
  2. ស្រុកក្រូចឆ្មារ
  3. ស្រុកដំបែ
  4. ស្រុកត្បូងឃ្មុំ
  5. ស្រុកពញាក្រែក
  6. ស្រុកមេមត់
  7. ស្រុកអូររាំងឪ
ខេត្តត្បូងឃ្មុំ ចាស់ពីដើមស្ថិតនៅស្រុកពញ្ញាក្រែក​តែដោយសារស្ថានការណ៍នយោបាយព្រំដែន កម្ពុជា វៀតណាម មិនអំណោយផល ដូច្នេះខេត្ត ត្បូងឃ្មុំត្រូវ ប្តូរមកកាប់ព្រៃឈើ បង្កើតជាទីរួមខេត្ត នៅម្តុំ ក្រុងសួង ឆ្ងាយពីព្រំដែនទៅវិញ។ មេមត់ គឺជាសមរភូមិដ៍សាហាវបំផុត ក្នុងប្រវត្តិសាស្រ្តសង្រ្គាម ដែលគ្មានតុល្យភាពកម្លាំង។ នៅឆ្នាំ ១៩៧០ គិតត្រឹម ២៨ មេសា ១៩៧០ ដល់ ២២ កក្កដា ១៩៧០ គេកត់ត្រា ប្រតិបត្តិការសឹកធំៗមាន ១៣ ប្រតិបត្តិការសឹក ដែល ភាគីខាង អាមេរិក វៀតណាមត្បូង និងទ័ពលន់នល់ មានចំនួនជាង ១២ ម៉ឺននាក់ ចំណែកទ័ព ខ្មែរក្រហម ទ័ពវៀតណាមជើង និងទ័ព វៀតកុង មានចំនួនតិចជាង ០៤ ម៉ឺននាក់។

ខេត្តត្បូងឃ្មុំ ចំនួនស្រុក ០៧
១ ក្រុងសួង
លរ
ឃុំ
ភូមិ
ភូមិ
1
15
2
15
២ ស្រុកត្បូងឃ្មុំ
លរ
ឃុំ
ភូមិ
ភូមិ
3
22
4
11
5
19
6
9
7
12
8
16
9
20
10
9
11
11
12
11
13
18
13
20
15
15
16
15
៣ ស្រុកក្រូចឆ្មារ
លរ
ឃុំ
ភូមិ
ភូមិ
17
8
18
3
19
6
20
4
21
7
22
5
23
4
24
6
25
7
26
6
27
8
28
12
៤ ស្រុកមេមត់
លរ
ឃុំ
ភូមិ
ភូមិ
29
12
30
10
31
18
32
14
33
20
34
9
35
9
36
15
37
13
38
9
39
20
40
13
41
7
42
8
៥ ស្រុកអូររាំងឪ
លរ
ឃុំ
ភូមិ
ភូមិ
43
24
44
17
45
20
46
22
47
14
48
22
49
23
៦ ស្រុកពញាក្រែក
លរ
ឃុំ
ភូមិ
ភូមិ
50
21
51
23
52
25
53
16
54
33
55
10
56
14
57
8
៧ ស្រុកដំបែ
លរ
ឃុំ
ភូមិ
ភូមិ
58
13
59
8
60
8
61
5
62
18
63
10
64
12
ផែនទីរដ្ឋបាលខេត្តត្បូងឃ្មុំ

បញ្ជីរដ្ឋបាលស្រុក
List of district bបញ្ជីរដ្ឋបាលស្រុក ឆ្នាំ ២០២០
CodeKhmerEnglishNumber Of CommuneNumber Of Village
CommuneSangkat
12501ស្រុក តំបែរDambae District7083
22502ស្រុក ក្រូចឆ្មារKrouch Chhmar District12077
32503ស្រុក មេមត់Memot District140180
42504ស្រុក អូររាំងឪOu Reang Ov District70142
52505ស្រុក ពញាក្រែកPonhea Kraek District80150
62506ក្រុង សួងSuong Municipality0230
72507ស្រុក ត្បូងឃ្មុំTboung Khmum District140211
Total622873
រដ្ឋបាលស្រុកពញាក្រែកច្រានចោលការផ្សាយថាកាត់ភូមិចំនួន២ក្នុងស្រុកពញាក្រែកឱ្យវៀតណាម
រដ្ឋបាលស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បានប្រកាសច្រានចោលការផ្សព្វផ្សាយនៅលើបណ្តាញសង្គមថា មានការកាត់ភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ឃុំកក់ ក្នុងស្រុកពញាក្រែក ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម ។ បើតាមរដ្ឋបាលស្រុកពញាក្រែក បានបង្ហោះនៅលើបណ្តាញសង្គមហ្វេសប៊ុកផ្លូវការនាថ្ងៃទី១២ ខែកក្កដាថា «ក្នុងរយៈពេលថ្មីៗនេះ មានការបំផុស និងផ្សព្វផ្សាយជាច្រើននៅលើបណ្ដាញសង្គម ថាមានការកាត់ភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ឃុំកក់ ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រទេសវៀតណាម»។ 

ករណីនេះរដ្ឋបាលស្រុកពញាក្រែក បានជម្រាបជូនថា គឺពុំមែនជាការពិតនោះទេ បច្ចុប្បន្នភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ជាភូមិចំណុះឱ្យរដ្ឋបាលឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ និងជាភូមិដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ហើយក៏ជាតំបន់រមណីយដ្ឋានដ៏ពេញនិយមរបស់ប្រជាពលរដ្ឋក្នុងឱកាសពិធីបុណ្យជាតិ និងអន្ដរជាតិផងដែរ។ 

ចំពោះការផ្សព្វផ្សាយខាងលើ រដ្ឋបាលស្រុកពញាក្រែក បានចាត់ទុកជា ការប្រឌិតដើម្បីញុះញង់ឱ្យមានការយល់ច្រឡំចំពោះការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្នុងចេតនាកេងចំណេញផ្នែកនយោបាយ ក្នុងអំឡុងពេលនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។ ជាមួយគ្នានេះ រដ្ឋបាលស្រុកពញាក្រែក ក៏បានអំពាវនាវដល់សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ស្រាវជ្រាវស្វែងរកចំពោះគ្រប់បុគ្គលណាដែលផ្សព្វផ្សាយព័ត៌មានមិនពិតខាងលើនេះ ដើម្បីចាត់វិធានការតាមច្បាប់ជាធរមាន។

សូមជម្រាបថា កាលពីពេលថ្មីៗនេះមានបណ្តាញទំនាក់ទំនងសង្គមជាច្រើនបានផ្សព្វផ្សាយ និងចែករំលែកព្រោងព្រាត ពាក់ព័ន្ធការកាត់ភូមិចំនួន២ រួមមានភូមិអន្លង់ជ្រៃ និងភូមិថ្លុកត្រាច ដែលគេស្គាល់ថាជាភូមិអភិវឌ្ឍន៍សម្ដេច ហេង សំរិន ស្ថិតនៅឃុំកក់ ស្រុកពញាក្រែក ឱ្យទៅប្រទេសវៀតណាម៕ 

ដោយ៖ ង៉ែត ពិសាន្ត
ខេត្ត ត្បូងឃ្មុំ
វិស័យសាសនា