Tuesday, April 30, 2024

ខេត្ត ឃ្លាំង ​(បាសាក់)

ប្រវត្តិសាស្រ្ត ខ្មែរក្បត់ជាតិ បំរើវៀតណាម តាំងខ្លួនជាអ្នកស្នេហារជាតិ ដូចជា អាចារ្យស្វា អាចារ្យពោធិកំបោរ....

ខេត្ត ឃ្លាំង ​ជា​ខេត្ត​មួយ ដែលមាន​ប្រជាជន​ខ្មែរក្រោម​ម្ចាស់​ស្រុក​រស់នៅ​កុះករ​ជាងគេ បន្ទាប់ពី​ខេត្ត​ព្រះ​ត្រពាំង​ដែល​គេ​បាន ចាត់ទុកថា​មាន​ប្រជាជន​ខ្មែរក្រោម​ប្រហែល​ជាជាង ៧០ ភាគរយ​នៃ​បណ្តា​ប្រ ជា​ជន​ទូទាំង ខេត្ត​មាន វប្បធម៌ ប្រពៃណី ទំនៀម ទំលាប់ និង​វត្ត​អារាម ដែលជា ដួងព្រលឹង​របស់​ជាតិ​ខ្មែរក្រោម នៅ​ដែនដី​កម្ពុជា​ក្រោម ។​

ផែនទី ការបាត់ឆ្នាំខេត្តឃ្លាំង ឆ្នាំ ១៧៥៨

ផែនទីខេត្តឃ្លាំង ឆ្នាំ ១៩០៩

ផែនទីខេត្តឃ្លាំង ឆ្នាំ ១៩០៩


ផែនទី ខេត្តឃ្លាំង ធៀបឆ្នាំ ១៩៧០
I.​ចំណុច​ពិសេស​៖
១.​ទីតាំង​ភូមិសាស្ត្រ​៖

​ខេត្ត​ឃ្លាំង​ជា​ខេត្ត​មួយ នៅ​ដែនដី​កម្ពុជា​ក្រោម ខាងជើង ជាប់​ព្រំប្រទល់ នឹង​ខេត្ត​ព្រែក​ឫស្សី ទិសនិរតី​ជាប់ ព្រំប្រទល់ នឹង​ខេត្ត​ពល​លាវ ទិសឥសាន​ជាប់​ព្រំប្រទល់ នឹង​ខេត្ត​ព្រះ​ត្រពាំង និង​ខាងត្បូង​ជាប់​ជាមួយ នឹង​ឈូង សមុទ្រ​ចិន ។​

២.​ភោគផល​ធម្មជាតិ​៖

​ផ្ទៃដី​សរុប​រួមមាន 3.223 Km2 ផ្ទៃដី​កសិកម្ម 249.088 ha ផ្ទៃដី​ធ្វើស្រែ 188.067 ha ផ្ទៃដី​សម្រាប់ ឈើ​ឧស្សាហកម្ម​សរុប 20.815 ha ផ្ទៃដី​សម្រាប់​ឈើ ប្រណីត 40.206 ha ផ្ទៃដី​ជលផល​មាន 41.382 ha ផ្ទៃដី​ដែលជា​ព្រៃ 16.015 ha និង ផ្ទៃដី​ជា​ព្រែក ទន្លេ បឹងបួ​មាន 72 Km2. ។​

II.​ប្រជាជន​៖ (​ព័ត៌មាន​ផ្លូវការ​របស់​រដ្ឋាភិបាល​យួន​)

​សរុប​ប្រជាជន​ទូទាំង​ខេត្ត​មាន 1.191.300 នាក់​ក្នុងនោះ ប្រុស​មាន​ចំនួន 580.642 នាក់ , ស្រី​ចំនួន 610.658 នាក់ ។ បណ្តា​ស្ថិតិ ប្រជាជន​ខាងលើ​ក្នុងនោះ​ប្រជាជន​យួន (Kinh) មាន​ចំនួន ៦៤ % ,​ខ្មែរក្រោម មាន​ចំនួន ២៨ % ,​ប្រជាជន​ចិន មាន ៨ % ។​

III.​រដ្ឋបាល​ភូមិសាស្ត្រ​៖

​ខេត្ត​ឃ្លាំង​បច្ចុប្បន្ន រដ្ឋាភិបាល​អាណានិគម បក្ស​ក​ម្មុយ​និ​ស្ត​យួន បាន​បែង​ចែកជា ៨ ស្រុក និង ខ័​ណ្ឌ ក្នុងនោះ​មាន​៖

​ទី​រួម​ខេត្ត និង ស្រុក ទាំង ៧ មាន​៖​ស្រុក អណ្តូងទឹក (Long Phu)
​ស្រុក ខ្សា​ចំ (Ke Sach)
​ស្រុក ជ្រោយ ញ (Vinh Chau)
​ស្រុក បាយ​ឆៅ (My Xuyen)
​ស្រុក កោះ​ទុង (Cu Lao Dung)
​ស្រុក កំពង់ធំ (My Tu)
​ស្រុក​ពងទឹក (Thanh Tri)

ផែនទី ភូមិសាស្រ្តទូទៅខេត្តឃ្លាំង

​ក្នុង​បណ្តា​ស្រុក និង ខ័​ណ្ឌ​ទាំង ៨ ខាងលើ នោះ​មាន ១០ ឃុំ​/​សង្កាត់​, ៨ ទីរួមស្រុក និង ៨៤ ភូមិ ។ ( ប្រភព Bao Can Tho ជា​ភាសា យួន )


ផែនទីខេត្តឃ្លាំង ឆ្នាំ ១៩៧០

ផែនទី ប្រវត្តិសាស្រ្តកម្ពុជា

ភូមិសាស្រ្តនយោបាយកម្ពុជា ឆ្នាំ ១៧០០

ភូមិសាស្រ្តនយោបាយកម្ពុជា ឆ្នាំ ១៨០០

ស្ថានភាពភូមិសាស្រ្តនយោបាយកម្ពុជាឆ្នាំ ១៨៦៨

ផែនទី ស្ថានភាពកម្ពុជា ក្នុងសង្រ្គាម ឡោមព័ទ្ធ ទណ្ឌកម្មសេដ្ឋកិច្ចរបស់ វៀតណាម លើ ចម្ប៉ា និង កម្ពុជា

ផែនទី អាណាចក្រប្រទេសវៀតណាម ក្រោយ សន្ធិសញ្ញាសម្ព័ន្ធយោធា បារាំង វៀតណាម ប្រឆាំង ចម្ប៉ា ( តៃ សុន Tay Son.

ផ្សេងៗទាក់ទងឈ្មោះខេត្តក្រុង
ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់បារាំង
១- ព្រះត្រពាំង(Tra Vinh=ត្រាវិញ)
២-ស្រុកឃ្លាំង(Soc Trang=សុកត្រាំង)
៣-មាត់ជ្រូក(Chau doc=ចូវដុក)
៤-ក្រមួនស(Rach Gia=រ៉ាចយ៉ា)
៥-ពលលាវ(Bac Lieu=បាក់លៀវ)
៦-ទឹកខ្មៅ(Ca Mau=កាម៉ាវ)
៧-ពាម(Ha Tien=ហាទៀន)
៨-ព្រែកឫស្សី(Can Tho=កឺនថឹ)
៩-លង់ហោរ(Vinh Long=វិញឡុង)
១០-ពាមបារ៉ាជ្ញ(Long Xuyen=ឡុងស្វៀន)
១១-រោងដំរី(Tay Ninh=តីនីញ)
១២-ព្រៃនគរ(Sai Gon=សាយយ្គន)
១៣-ទួលតាមោក(THu Dau Mot=ធូយ៉ូវម៉ូត)
១៤-ផ្សារដែក(Sa Dec=សាដេក)
១៥-ចង្វារត្រពាំង-ស្រកាត្រី(Bien Hoaបៀនវ៉ា)
១៦-មេស(My Tho=មីថរ)
១៧-កោះគង(Go Cong=ហ្កកុង)
១៨-ព្រះសួគ៌ា(Ba Ria=បារៀ)
១៩-ផ្សំអំបើស(Ben Tre=បេនត្រែ)
២០-ឈ្មោះថ្មី(Tan An=តឹនអាន)
២១-អូរកាប់(Cap. St. Jacques=កាបសាំងហ្សាក់)
ការកែប្រែឈ្មោះខេត្តខ្មែរទៅជាភាសាយួននៅក្នុងជំនាន់ ង៉ូ ឌីញ យៀម
ព្រះត្រពាំង (Vinh Binh=វិញប៊ិញ)
ស្រុកឃ្លាំង (Soc Trang=សុកត្រាំង, Bac Lieu=បាក់លៀវ)
មាត់ជ្រូក (An Giang=អាងយ៉ាង, Chau Doc=ចូវដុក, Long Xuyen=ឡុងស្វៀន)
ក្រមួនស (Choung Thien=ជួងធៀន, Rach Gia=រ៉ាច់យ៉ា, Can Tho=កឹនថឹ, Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន)
ពលលាវ (Ba Xuyen=បាស្វៀន, An Xuyen=អានស្វៀន)
ទឹកខ្មៅ (An Xuyen=អានស្វៀន, [Ca Mau-Bac Lieu=កាម៉ាវ-បាក់លៀវ])
ពាម (Kien Giang=គៀនយ៉ាង[Ha Tien-Rah Gia=ហាទៀន-រ៉ាច់យ៉ា])
ព្រែកឫស្សី (Phong Dinh=ហ្វុងយិញ)
លង់ហោរ (Vinh Long=វិញឡុង[Vinh Long-Sa Dec=វិញឡុង-សាដេន]
ពាមបារ៉ាជ្ញ (Long Xuyen=ឡុងស្វៀន)
រោងដំរី(Tay Ninh=តីនីញ)
ព្រៃនគរ (Sai Gon=សាយហ្គន,[Gia Dinh-Cho lon=យ៉ាឌីញ-ចឺឡឺន])
ទួលតាមោក (Binh Duong=ប៊ិញយឿង[Binh Long=ប៊ិញឡុង])
ផ្សារដែក (Kien Phong=គៀនហ្វុង)
ចង្វារត្រពាំង (Phuoc Thanh=ហ្វឿកថាញ់, Phuoc Long=ហ្វឿកឡុង)
មេស (Dinh Tuong=យិញទឿង)
កោះគង (Dinh Tuong=យិញទឿង, Long An=ឡុងអាន)
ព្រះសួគ៌ា(Phuoc Tuy=ហ្វឿកធ្វី, Binh Tuy=ប៊ីញធ្វី)
ផ្សំអំបើស (Kien Hoa=គឿនហ្វា)
ឈ្មោះថ្មី (Long An=ឡុងអាន)
អូរកាប់ (Vung Tau=វុងតាវ)


ការកែប្រែ​ឈ្មោះ​ខេត្ត​ខ្មែរ​ទៅ​ជា​ភាសា​យួន​នៅក្នុង​ជំនាន់​បារាំង
១- ព្រះ​ត្រពាំង​(Tra Vinh=​ត្រា​វិញ​)
 ២-​ស្រុក​ឃ្លាំង​(Soc Trang=​សុក​ត្រាំ​ង​)
​៣-​មាត់​ជ្រូក(Chau doc=​ចូ​វ​ដុក​)
 ៤-​ក្រមួន​ស​​(Rach Gia=​រ៉ា​ច​យ៉ា​)
៥-​ពល​លាវ(Bac Lieu=​បាក់​លៀវ​)
 ៦-​ទឹកខ្មៅ​(Ca Mau=​កា​ម៉ា​វ​)
៧-​ពាម(Ha Tien=​ហា​ទៀន​) 
៨-​ព្រែក​ឫស្សី​(Can Tho=​កឺ​ន​ថឹ​)
៩-​លង់​ហោរ​(Vinh Long=​វិញ​ឡុង​)
 ១០-​ពាម​បា​រ៉ា​ជ្ញ​(Long Xuyen=​ឡុង​ស្វៀន​)
១១-​រោងដំរី(Tay Ninh=​តីនីញ​) 
១២-​ព្រៃនគរ​(Sai Gon=​សាយ​យ្គ​ន​)
១៣-​ទួល​តា​មោក(THu Dau Mot=​ធូ​យ៉ូវ​ម៉ូត​)
 ១៤-​ផ្សារ​ដែក​​(Sa Dec=​សា​ដេក​)
 ១៦-​មេ​ស​​(My Tho=​មី​ថរ​)
១៧-​កោះគង​(Go Cong=​ហ្ក​កុង​)
 ១៨-​ព្រះ​សួគ៌ា​(Ba Ria=​បារៀ​)
១៩-​ផ្សំ​អំបើស(Ben Tre=​បេន​ត្រែ​)
 ២០-​ឈ្មោះ​ថ្មី​(Tan An=​តឹន​អាន​)
២១-​អូ​រកាប់​(Cap. St. Jacques=​កាប​សាំង​ហ្សាក់​)

ការកែប្រែ​ឈ្មោះ​ខេត្ត​ខ្មែរ​ទៅ​ជា​ភាសា​យួន​នៅក្នុង​ជំនាន់​ ង៉ូ​ ឌី​ញ​ យៀម

ព្រះ​ត្រពាំង ​(Vinh Binh=​វិញ​ប៊ិញ​)
​ស្រុក​ឃ្លាំង​ (Soc Trang=​សុក​ត្រាំ​ង​, 
Bac Lieu=​បាក់​លៀវ​)
មាត់​ជ្រូក ​(An Giang=​អាង​យ៉ាង​,
 Chau Doc=​ចូ​វ​ដុក​, 
Long Xuyen=​ឡុង​ស្វៀន​)
ក្រមួន​ស ​(Choung Thien=​ជួង​ធៀន​, 
Rach Gia=​រ៉ាច់យ៉ា​, 
Can Tho=​កឹន​ថឹ​, 
Ba Xuyen=​បា​ស្វៀន​, 
An Xuyen=​អាន​ស្វៀន​)
​ពល​លាវ ​(Ba Xuyen=​បា​ស្វៀន​, 
An Xuyen=​អាន​ស្វៀន​)
​ទឹកខ្មៅ​ (An Xuyen=​អាន​ស្វៀន​,
 [Ca Mau-Bac Lieu=​កា​ម៉ា​វ​-​បាក់​លៀវ​])
ពាម​ (Kien Giang=​គៀន​យ៉ាង
​[Ha Tien-Rah Gia=​ហា​ទៀន​-​រ៉ាច់យ៉ា​])
​ព្រែក​ឫស្សី ​(Phong Dinh=​ហ្វុង​យិញ​)
លង់​ហោរ ​(Vinh Long=​វិញ​ឡុង​
Vinh Long-Sa Dec=​វិញ​ឡុង​-​សា​ដេន​
ពាម​បា​រ៉ា​ជ្ញ ​(Long Xuyen=​ឡុង​ស្វៀន​)
រោងដំរី​(Tay Ninh=​តីនីញ​)
ព្រៃនគរ​ (Sai Gon=​សាយ​ហ្គ​ន​,
[Gia Dinh-Cho lon=​យ៉ាឌី​ញ​-​ចឺ​ឡឺន​])
ទួល​តា​មោក ​(Binh Duong=​ប៊ិញ​យឿង​[Binh Long=​ប៊ិញឡុង​])
ផ្សារ​ដែក​ (Kien Phong=​គៀន​ហ្វុង​)
​ចង្វារ​ត្រពាំង​ (Phuoc Thanh=​ហ្វឿក​ថាញ់​,
 Phuoc Long=​ហ្វឿក​ឡុង​)
មេ​ស ​(Dinh Tuong=​យិញ​ទឿង​)
​កោះគង ​(Dinh Tuong=​យិញ​ទឿង​, 
Long An=​ឡុង​អាន​)
ព្រះ​សួគ៌ា​(Phuoc Tuy=​ហ្វឿក​ធ្វី​, Binh Tuy=​ប៊ីញ​ធ្វី​)
ផ្សំ​អំបើស ​(Kien Hoa=​គឿន​ហ្វា​)
​ឈ្មោះ​ថ្មី ​(Long An=​ឡុង​អាន​)


ខេត្តផ្សំអំបើស ឬ ខេត្តហឺវយ៉ាង ( ភាសាវៀតណាម : Hậu Giang ) គឺជាខេត្តមួយនៅដែនដីកម្ពុជាក្រោមស្ថិតនៅក្នុងតំបន់ដីសណ្តទន្លេមេគង្គភាគខាងត្បូងនៃប្រទេសវៀតណាមវី ថាញ់ គឺជាទីរួមខេត្ត។

រហូតដល់ចុងបញ្ចប់នៃ សង្គ្រាមវៀតណាម ក្នុងឆ្នាំ ១៩៧៥ ខេត្តនេះបានរួមបញ្ចូលទីក្រុងព្រែកឬស្សី ដែលជាទីរួមខេត្ត។ នៅឆ្នាំ១៩៧៥ ខេត្តនេះត្រូវបានប្តូរឈ្មោះជាខេត្តព្រែកឬស្សី ដោយទីក្រុងព្រែកឬស្សីនៅតែជាទីរួមខេត្ត។ ចុងឆ្នាំ ២០០៤ ព្រែកឬស្សីនិងទីក្រុងជុំវិញមួយចំនួនបានក្លាយជាក្រុងព្រែកឬស្សី (Thành Phố Cần Thơ)។ ខេត្តព្រែកប្ញស្សី ដែលនៅសេសសល់បានក្លាយទៅជាខេត្តផ្សំអំបើស ឬ ខេត្តហឺវយ៉ាង ។

ផ្សំអំបើស មានតំបន់ឧស្សាហកម្ម ៩០២ ហិចតា។ មាន ១២០ គីឡូម៉ែត្រនៃផ្លូវជាតិ៖ ផ្លូវជាតិលេខ ៦១ (ដែលឆ្ពោះទៅផ្លូវជាតិលេខ ១ ឆ្លងកាត់ក្រុងព្រែកឬស្សី តាម ដងទន្លេបាសាក់ ទៅកាន់ ទីក្រុងព្រៃនរគ ) និងការតភ្ជាប់ទឹកតាមប្រឡាយ និងទន្លេទៅកាន់ទន្លេបាសាក់ ។

៨០% នៃខេត្តនឹងស្ថិតនៅក្រោមទឹកបន្ទាប់ពី 0.5 ម៉ែត្រs (1 ft 8 in) ការកើនឡើងកម្រិតទឹកសមុទ្រ ទាក់ទងទៅនឹងកម្ពស់ដីបច្ចុប្បន្ន ដែលថយចុះតាមពេលវេលា។ 

ប្រវត្តិសាស្ត្រ​​​​ខ្មែរនៃការបាត់បង់ទឹកដីកម្ពុជាក្រោម​ (កូសាំងសុីន)

ដោយសារតែយើងខ្ញុំឃើញថាប្រវត្តិសាស្ត្រ​ខ្មែរជាច្រើនត្រូវបានបាត់បង់ និងហិចហោចអស់ជាច្រើន ព្រោះតែយើងមិនកកាយយកមកសិក្សារៀនសូត្របន្ថែម។ ហេតុដូចនេះហើយ គេហទំព័រចំណេះដឹងយើងខ្ញុំខិតខំប្រឹងប្រែងស្រាវជ្រាវ ដើម្បីយកមកបង្ហាញជូនដល់សាធារណៈជនឲ្យបានសិក្សារៀនសូត្របន្ថែមតាមរបស់បណ្តាញសង្គមនានា។ ថ្ងៃនេះផងដែរ យើងខ្ញុំក៏បានលើកយកពីប្រវត្តិសាស្ត្រ​ខ្មែរកម្ពុជាក្រោម ដែលជាប្រវត្តិសាស្ត្រដ៏សែនជូរចត់របស់រ​ខ្មែរយើង ដែលបានបាត់បង់ទៅដោយសារតែបារាំងកាត់ទៅឲ្យប្រទេសវៀតណាម។ នេះជាប្រវត្តិសាស្ត្រសង្ខេបនៃកម្ពុជាក្រោម។ 

អត្ថបទនេះយើងខ្ញុំជាក្រុមគ្រប់គ្រងគេហទំព័រខ្មែរក្រោមកាណាដា បានដកសង់ចេញពីអត្ថបទដែលរៀបចំឡើងដោយការិយាល័យអនុប្រធានសហព័ន្ធ ខ្មែរកម្ពុជាក្រោម និងការិយាល័យ ខ្មែរកម្ពុជាក្រោម រដ្ឋកាលីហ្វកញ៉ា សហរដ្ឋអាមេរិក។ ភូមិសាស្ត្រ កម្ពុជាក្រោម ឬកម្ពុជាទឹកលិច មានផ្ទៃក្រឡា ៨៧,៧០០ គីឡូម៉ែត្រក្រឡា។ នៅក្នុងសម័យ អាណានិគមបារាំង គេហៅថា កូសាំងស៊ីន។ បច្ចុប្បន្ន នេះគឺវៀតណាមភាគខាងត្បូង។ ជនជាតិខ្មែរជាម្ចាស់ ទឹកដីកម្ពុជាក្រោម ដែលមានពលរដ្ឋជាអម្បូរខ្មែរ ប្រមាណ ៨,២៤០,០០០នាក់ កំពុងរស់នៅ។ មានវត្តអារាមដែលជាពុទ្ធសាសនាខ្មែរជាងប្រាំរយវត្ត ដោយមានព្រះ សង្ឃ ជាងពីរម៉ឺនអង្គគង់នៅ។ ភាគច្រើននៃពលរដ្ឋខ្មែរក្រោម រស់នៅតាមជនបទ ដោយប្រកបរបរកសិកម្ម។ មានពលរដ្ឋខ្មែរក្រោមតិចតួចណាស់ ដែលរស់នៅទីក្រុង។

 ក្នុងតីតកាល កម្ពុជាក្រោម គឺជាផ្នែកមួយនៃព្រះរាជាណាចក្រកម្ពុជា ដោយកាលនោះ គេបានចែកចេញជា អាណាខេត្តធំៗ ចំនួនបួនគឺ៖ ១. ដូនណៃ-មានខេត្តៈ កោះគង, ទួលតាមោក, ព្រះសួគ៌ា, ចង្វារត្រពាំង, អូកាប។ ២. មាត់ជ្រូក-មានខេត្តៈ មាត់ជ្រូក, បារាជ, ព្រែក ឫស្សី, ឃ្លាំង។ ៣. ឡុងហោ-មានខេត្តៈ ឡុងហោ, ព្រះត្រ ពាំង, ផ្សារដែក។ ៤. ពាម-មានខេត្តៈ ពាម, ក្រមួន ស,ពលលាវ, ទឹកខ្មៅ។ នៅក្នុងចំណោមអាណាខេត្តធំៗ ទាំងបួននេះ មានចែកចេញជាខេត្តតូចៗ ចំនួន២១ ដូចតទៅ៖ ១.ព្រះត្រពាំង ២. ឃ្លាំង ៣. មាត់ជ្រូក ៤. ក្រមួន ស ៥. ពលលាវ ៦. ទឹកខ្មៅ ៧.ពាម ៨. ព្រែក ឫស្សី ៩. ឡុងហោ ១០. ពាម បារាច ១១. រោង ដំរី ១២. កំពង់ក្របី ព្រៃនគរ ១៣.ទួលតាមោក ១៤. ផ្សារដែក ១៥. ចង្វារត្រពាំង ១៦. មេ ស ១៧. កោះគង ១៨. ព្រះសួគ៌ា ១៩. ផ្សំអំបើស ២០. កំពង់គោ ២១. ពាំអូរកាប់

ក្នុងសម័យដើម យួនបានហៅប្រទេសខ្មែរថា “ចឹងឡាប”។ កម្ពុជាក្រោមស្ថិតនៅត្រង់វាលទំនាបនៃទន្លេមេគង្គ ដែលសម្បូរទៅដោយទឹក។ ដីនៅទីនោះមានជីរជាតិណាស់ ដែលជាហេតុឲ្យវិស័យកសិកម្ម មានការចម្រើនលូតលាស់យ៉ាងខ្លាំង។ ចំណែកឯប្រទេសអណ្ណាមវិញ (ឈ្មោះប្រទេសវៀតណាម ក្នុងសម័យបុរាណ) ប្រជានុរាស្ត្រត្រូវជួបគ្រោះទុរ្ភិក្សជាញឹកញាប់ ដោយស្រែចំការពុំបានផលផ្តល់ភោគផលឲ្យបានគ្រប់គ្រាន់។ ការចាប់ផ្តើមនៃដំណើរឆ្ពោះទៅទិសខាងត្បូង ដោយផលដំណាំដែលផលិតបាន មិនអាច់ចិញ្ចឹមប្រជារាស្ត្ររបស់ខ្លួនបាន ព្រះចៅក្រុងហ្វេ បានបញ្ជូនប្រជារាស្ត្រខ្លួន ឲ្យលួចចូលមកតាំងទីលំនៅដោយខុសច្បាប់ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបន្តិចម្តងៗ។

 បណ្តាខេត្តដែលត្រូវរងគ្រោះមុនគេបង្អស់ គឺខេត្ត បារៀ និងខេត្ត ដូនណៃ។ យួនបានចូលមកលុកលុយប្រទេសកម្ពុជា ជាលេីកដំបូងក្នុង គ.ស ១៦២៣។ ចំពោះការដែលយួនលើកគ្នាចូលមកនៅលើ ទឹកដីខ្មែរនេះ មានព្រះពង្សាវតាខ្មែរខ្លះ បាននិយាយថា ស្តេចយួនបានចាត់ព្រះរាជទូតឲ្យមកសុំខ្ចីដីខ្មែរ នៅត្រង់ខេត្ត កំពង់ក្រ បី ព្រៃនគរ ដើម្បីហ្វឹកហាត់ទ័ពច្បាំងជាមួយ ចិន ហើយនឹងបង្វិលសងមកឲ្យខ្មែរវិញក្នុងរយៈពេលប្រាំឆ្នាំ។ តាមឯកសារខ្លះទៀតបាននិយាយថា នៅឆ្នាំ ១៦២៣ គណៈបេសកកម្មទូតយួនមួយ ត្រូវបានគេបញ្ជូន មកក្រុងឧត្តុង្ត ក្នុងគោលបំណងសុំព្រះរាជាខ្មែរ អនុញ្ញាតឲ្យយួនសង់គ្រឹះស្ថានជំនួញ នៅភាគខាងត្បូងនៃរបទេសខ្មែរ នៅត្រង់តំបន់ កំពង់ក្របីព្រៃនគរ ព្រមទាំងសូមអនុញ្ញាតឲ្យយួនមានសិទ្ធិកាន់កាប់ផ្នែកក្រសួងគយនៅតំបន់នោះទៀតផង។ ដោយសាប្រទេសកម្ពុជានាពេលនោះ បានចងសម្ពន្ធភាពជាមួយ ព្រះចៅក្រុងហ្វេ ព្រមទាំងដោយមានការយោគដល់ព្រះអគ្គមហេសី ដែលជាជនជាតិយួនផងនោះ ព្រះបាទជ័យជេដ្ឋាទី២ បានយល់ព្រមទៅតាមសេចក្តីស្នើររបស់យួន។

 ចំពោះរឿងនេះ មានអ្នកប្រវត្តិវិទ្យាបរទេសខ្លះយល់ឃើញថា វាគឺជាការវាយប្រហារយកមជ្ឈមណ្ឌល ពាណិជ្ជកម្មខ្មែរ ដោយលាក់មុខ។ ចាប់តាំងពីពេលនោះមក ដោយមានការជួយលើកទឹកចិត្ត ពីស្តេចយួនក្រុងហ្វេផង ជនជាតិយួនបាននាំគ្នាចូលមកតាំង ទីលំនៅ ដោយខុសច្បាប់ លើទឹកដីនេះកាន់តែច្រើនៗ។ បន្តាប់មកក្រុងហ្វេ បានបញ្ជូនមេទ័ពយួនម្នាក់ ឲ្យមកត្រួតត្រានៅតំបន់នោះ ដោយយកលេសថាមកជួយរក្សារសន្តិសុខក្នុងតំបន់នោះ។ រីឯពួកនិគមជនជាតិយួន កាលបើបានចូលមកតាំងទីលំនៅ នៅលើទឹកដីនេះហើយ តែងតែនាំគ្នាទៅផ្តុំ នៅតំបន់ដីដែលមានជីរជាតិ ជាពិសេសនៅតាមដងស្ទឹងទន្លេឬសមុទ្រ។ យួនបានប្រៀបធៀបជនជាតិគេ ទៅនឹងដើមឫស្សី គឺដំបូងឡើយ ឫស្សីមានតែមួយដើមប៉ុណ្ណោះ តែបន្ទាប់ មក ឫស្សីនឹងដុះទំពាំង លុះដល់ទំពាំងធំឡើងនឹងក្លាយជាឫស្សី។ ឫស្សីចេះតែវាតទីរបស់ខ្លួន។ ចំណែករុក្ខជាតិណា ដែលដុះជិតគុម្ភឫស្សី នឹងត្រូវឫស្សីបឺតយកអស់ជីជាតី ដែលរុក្ខជាតិនោះ នឹងត្រូវក្រៀមស្រពោន ហើយទីបំផុតនឹងត្រូវស្លាប់។

 ចំពោះប្រជារាស្ត្រជាតិខ្មែរយើងវិញ ទីណាដែលមានជនជាតិយួនមករស់ច្រើនកុះករ ដោយសាយួនក្រឡុកខ្លាំងពេក ក៏ត្រូវបង្ខំចិត្តរើផ្ទះសម្បែងទៅនៅទីកន្លែងដទៃវិញ ជាហេតុនាំឲ្យយួនបានដៃ បន្តបុករុលទៅមុខទៀត។ យួនបានទន្ទ្រានយកទឹកដីខ្មែរបន្តិចម្តងៗ ជាពិសេសក្នុងរជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ (១៦១៨-១៦២៨) ដោយបានមកនាំគ្នាមក តាំងទីលំនៅនៅទីក្រុងព្រៃនគរ។ ការអនុញ្ញាតឲ្យជនជាតិយួនចូលមកតាំងទីលំនៅ លើទឹកដីខ្មែរតាមអំពើចិត្តនេះ ជាកំហុសដ៏ធំមួយរបស់ព្រះមហាក្សត្រខ្មែរ ព្រះបាទជ័យជេដ្ឋាទី២ ដែលព្រះអង្គមានព្រះមហេសី (ជាជនជាតិយួន) ហើយវាជាប្រភពនៃការបាត់បង់ ទឹកដីកម្ពុជាក្រោម។ ទឹកដីខ្មែរ ត្រូវរបេះបាត់បន្តិចម្តងៗ ក្រោយពីស្តេចជ័យជេដ្ឋាទី២ បានចូលទីវង្គត់ទៅ ក្រុងព្រៃនគរ ខេត្ត មរៀ (បា រៀ) និងខេត្ត ចង្វាត្រពាំង សឹងតែក្លាយទៅជាទឹកដីយួនរួចទៅហើយ។ នៅក្នុងរាជ្ជកាល ព្រះបាទបរមរាជាទី៤ (១៦៦០-១៦៧២) យួនដែលរស់ នៅលើទឹកកម្ពុជាក្រោម មានសិទ្ធិជាងជនជាតិខ្មែរទៀត ព្រោះពួកគេឈប់ស្តាប់បង្គាប់ អាជ្ញាធរខ្មែរទៀតហើយ។ ដោយយល់ឃើញថា ពេលនោះខ្មែរមិនអាច់គ្រប់គ្រងទឹកដីនេះបានទៀត។ នៅឆ្នាំ ១៧២២ ព្រះមហាក្សត្រខ្មែរ ព្រះអង្គឯម បានប្រគល់ខេត្តមួយចំនួនទៅឲ្យចិនម្នាក់ឈ្មោះ ម៉ាក់គីវ ត្រួត ត្រា។ ខេត្តទាំងនោះមាន៖ ខេត្តពាម, ក្រមួន ស, និង កោះ ត្រល់។ ក្នុងរវាងឆ្នាំ ១៧៣០- ១៧៤៧ មានការបះបោរកាប់សម្លាប់គ្នាមួយ រវាងអ្នកឈ្លានពាន (យួន) និងអ្នកដែលត្រូវគេឈ្លានពាន (ខ្មែរ) យ៉ាងបង្ហូរឈាម។ ពីមួយថ្ងៃទៅមួយថ្ងៃ យួនក្រុងហ្វេ បន្តការបញ្ជូនពលរដ្ឋគេ ឲ្យមកតាំងទីលំនៅលើទឹកខ្មែរកាន់តែច្រើនឡើងៗ។ មិនតែប៉ុណ្ណោះ យួនបន្តការទន្ទ្រានយកអាណាខេត្តខ្មែរជាបន្តបន្ទាប់។ ចំណែកព្រះ ព្រះមហាក្សត្រ ព្រះចៅក្រុងកម្ពុជាវិញ បាន បោះបង់ទឹកដីមួយផ្នែកធំនៃអាណាចក្រ ដោយទុកឲ្យយួនទន្ទ្រានយកតាមចិត្ត។ រីឯពលរដ្ឋខ្មែរ ដែលរស់នៅទីនោះ គេទុកឲ្យរស់នៅតាមជោគវាសនារបស់ខ្លួន ហើយដែលពលរដ្ឋទាំងនោះត្រូវបានគេស្គាល់ឈ្មោះនាបច្ចុប្បន្នថា ខ្មែរក្រោមនេះឯង។

 នៅឆ្នាំ ១៧៣២ យួនបានដណ្តើមខេត្ត មេ-ស។ ឆ្នាំ ១៧៥៧ ដណ្តើមយកខេត្ត ឡុងហោ, ខេត្ត ផ្សារដែក និងខេត្តមាត់ជ្រូក។ ដោយហេតុថា ព្រះរាជវង្សានុវង្សខ្មែរ នាពេលនោះចេះតែឈ្លោះប្រកែកគ្នាឥតឈប់ឈរ ដោយម្ខាងរត់ទៅពឹងយួន ឯម្ខាងទៀតរត់ទៅពឹងសៀម ដែលជាហេតុទុកឲ្យយួនបន្តធ្វើដំណើរឆ្ពោះទៅទិសខាងត្បូង ដោយកោតញញើតអ្វីឡើយ។ ឆ្នាំ ១៧៧៥ យួនបានដណ្តើមយកខេត្ត ព្រះត្រពាំង នឹងឆ្នាំ ១៨៤១ បានដណ្តើមយក ខេត្តឃ្លាំង ដែលជាខេត្តចុងក្រោយ ដែលយួនបានលេបបង្ហើយតែម្តង។ តស៊ូដើម្បីជាតិរស់នៃបុព្វបុរសខ្មែរកម្ពុជាក្រោម ក្រោយពីបានត្រួតត្រាទឹកដីកម្ពុជាក្រោមបានទាំងស្រុងហើយ យួនឈ្លានពានបានចេញបញ្ជារឲ្យខ្មែរ ត្រូវតែបោះបង់ចោលទំនឿមទម្លាប់របស់ខ្លួន ដោយចាប់បង្ខំឲ្យខ្មែរត្រូវតែនិយាយភាសាយួន រៀនអក្សរយួន ព្រមទាំងកាន់ទំនៀមទម្លាប់ដូចជនជាតិយួន។ មិនត្រឹមតែប៉ុណ្ណោះទេ អ្វីៗដែលមានលក្ខណៈជាខ្មែរ ត្រូវបានយួនធ្វើមូប្បនីយកម្មអស់រលីង។ តួយ៉ាងដូចជាឈ្មោះ ខេត្ត ស្រុក ភូមិ ខ្មែរជាដើម ត្រូវបានប្រែឈ្មោះទៅជាយួនទាំងអស់។ ដោយមិនអាច់ទ្រាំបាននឹងទម្ងន់នៃការជិះជាន់ ការឆក់ប្លន់ ការកាប់សម្លាប់ និងនយោបាយ រំលាយជាតិសាសន៍ខ្មែរកម្ពុជាក្រោម របស់យួនតទៅទៀតបាន ខ្មែរយើងបាននាំគ្នាក្រោកឡើងប្រឆាំងនឹងយួនជាបន្តបន្ទាប់។ ជាក់ស្តែង នៅឆ្នាំ ១៦៤៥ ខ្មែរបាននាំគ្នាបះបោរប្រឆាំងយួននៅខេត្តកំពង់ក្របី និងព្រៃនគរ។ នៅឆ្នាំ ១៦៥៣ នៅត្រពាំង ស្រកាត្រី ឬត្រចង្វាត្រពាំង។ ឆ្នាំ ១៦៥៨ នៅខេត្ត បារាជ។ នៅឆ្នាំ ១៧៣៨ នៅខេត្តពាម និងខេត្តបាសាក់ ដែលដឹកនាំដោយ លោកឧកញ៉ា ណា-រេន-តឹក។ នៅឆ្នាំ ១៧៤៣ នៅខេត្ត មេ-ស។

 ឆ្នាំ ១៨៣៥-១៨៤១ នៅខេត្ត ព្រះត្រពាំង ដែលដឹកនាំដោយ ឧកញ៉ាសឺន គុយ ដោយមានសហការីដ៏ចំណាន់ៗ ៥រូប គឺ៖ ហ្មឺនឯក, ទេសាសោម, តាម៉ង់, មនោរស់ និងភូឈួយគង់។ នៅឆ្នាំ ១៨៤១-១៨៤៧ នៅស្រុកចាប់ភ្លើង ខេត្តព្រះត្រពាំង ដឹកនាំដោយលោក ឡឹមសោម ឬទេសាសោម ដោយមាន ជំនួយពីលោក សេនា ឯកប្រុញ និង ម៉ឺនសោម។ នៅឆ្នាំ១៨៥៨ នៅខេត្តមាត់ជ្រូកនិងខេត្តឃ្លាំង ដឹកនាំដោយសេនា សួស ដោយមានការប្រយុទ្ធគ្នាយ៉ងខ្លាំងក្លាមួយ នៅសមរភូមិមហាទប់ និងចុងបល្លង្គ។ នៅឆ្នាំ ១៨៦០ នៅខេត្តពលលាវ ដឹកនាំដោយសេនាមាន់ និងសេនាទៀ ដោយមានការប្រយុទ្ធគ្នានៅ លំពុយា។ សពរបស់លោកសេនាទៀ ត្រូវបានគេកប់ នៅក្បែរវត្ត ខ្លែងបបែល នៃខេត្តពលលាវ។ នៅមានការតស៊ូ របស់បុព្វបុរសយើងជាច្រើនកន្លែងទៀត ដែលយើងខ្ញុំពុំបានរៀបរាប់ឲ្យបានក្បោះក្បាយ។

អាណានិគមថ្មី លើទឹកដីអភ័ព្វកម្ពុជាក្រោម ១៨ឆ្នាំ ក្រោយពីពេលដែលយួនបានកាន់កាប់កម្ពុជាក្រោមទាំងស្រុងមក គឺនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ ១៩៨៥ ទាហានបារាំង ក្រោមបញ្ជារការរបស់លោកឧត្តមនាវី រី ហ្គូលឌើហ្សើនុល្លី ដែលជាមេបញ្ជារការកងនាវាចម្បាំង បារាំង នៅសមុទ្រចិន បានវាយដណ្តើមយកទីក្រុងព្រៃនគរពីយួន។ ហើយបារាំងបានបន្តការវាយដណ្តើមយកទីកន្លៃងដទៃៗទៀត។ ថ្ងៃទី ១២ ខែមេសា ១៨៦១ ដណ្តើមយកខេត្ត មេ-ស។ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំដដែល យកខេត្ត ចង្វាត្រពាំង និងថ្ងៃទី២៨ ខែមិនា ឆ្នាំ១៨៦២ យក ខេត្តឡុងហោ។ល។ ទោះបីជាបារាំងបានដឹងថា កម្ពុជាក្រោមពិត ជាទឹកដិរីបស់ខ្មែរក៏ដោយ ក៏បារាំងបានធ្វើមិនដឹងមិនឮពីការប្លន់យកទឹកដីកម្ពុជាក្រោមរបស់យួន។ បារាំងបានចាប់បង្ខំឲ្យអធិរាជ យួនឈ្មោះ ទឺ-ឌឹក ចុះហត្ថលេខាលើកិច្ចព្រមព្រៀង សន្តិភាពមួយ នៅទីក្រុងព្រៃនគរ។ បារាំងបាន បង្ខំឲ្យយួនចុះហត្ថលេខាប្រគល់ខេត្តមួយចំនួនដូច ជាខេត្ត មេ-ស, ឡុង-ហោ និងខេត្តចង្វាត្រពាំង មកឲ្យបារាំង។

 ស្តេចយួនបានប្រគល់ខេត្តទាំងនោះមកឲ្យបារាំងដោយរីករាយ ព្រោះខេត្តទាំងនេះមិនមែន ជារបស់យួនឡើយ។ ដោយហេតុថា ខ្មែរនិងយួន នៅតែបន្តច្បាំងគ្នានៅខេត្តដទៃៗទៀត ជាហេតុនាំឲ្យបារាំង វាយដណ្តើមយកខេត្ត ផ្សេងៗ ដែលនៅសេសសល់ពីយួនយ៉ាងងាយ។ នៅថ្ងៃ ទី ២២ ខែមិថុនា ឆ្នាំ១៨៦២ បារាំងបានដណ្តើមយកខេត្ត មាត់-ជ្រូក និងថ្ងៃទី ២៤ ខែមិថុនា ឆ្នាំដដែល បានដណ្តេមយកខេត្តពាម។ ក្នុងរជ្ជកាលព្រះអង្គឌួង ទ្រង់បានផ្ញើលិខិត ដោយមានអំណោយជាមួយផង ថ្វាយព្រះអធិរាជបារាំង ណាប៉ូឡេអុងទី៣ តាមរយៈកុងស៊ុលបារាំង នៅសាំងហ្គាពួរ ដើម្បីពន្យល់បារាំង់ឲ្យយល់ច្បាស់ថា កម្ពុជាក្រោមជាទឹកដីខ្មែរ។ ក្រោយមកមិនយូរបុន្មាន គឺនៅថ្ងៃទី ១១ ខែសីហា ឆ្នាំ១៨៦៣ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានដាក់ក្រោមអាណាព្យាបាលរបស់បារាំង។ បន្ទាប់ពីបានដាក់ព្រះរាជាណាចក្រ ក្រោមអាណាព្យាបាលរបស់បារាំងហើយ ព្រះមហាក្សត្រខ្មែរ ព្រះបាទនរោត្តម បានយាងទៅជួបឧត្តមនាវីបារាំង ឡាហ្គ្រង់ឌីយ៉ែ ដែលជាអភិបាលដែនដីកូសាំងស៊ីន នៅឆ្នាំ ១៨៦៤ នាទីក្រុងព្រៃនគរ ទាមទារឲ្យបារាំងប្រគល់ទឹកដីកម្ពុជា ក្រោមមកឲ្យខ្មែរវិញ។ លោក ឡាហ្គ្រង់ឌីយ៉ែ បានយល់ព្រមនឹងសំណើរនេះ។ យួនបានដឹងពីគម្រោងការដែលបារាំង បម្រុងនឹងប្រគល់ទឹកដីកូសាំងស៊ីនជូនព្រះរាជាខ្មែរវិញ ក៏បាញុះញង់ខ្មែរមួយចំនួនប្រឆាំងបារាំង។

 នៅឆ្នាំ១៨៦៧ ដោយមានការគាំទ្រពីយួនផង ខ្មែរនៅខេត្តរោងដំរី បាននាំគ្នាបះបោរប្រឆាំងបារាំង។ លោក ឡា ហ្គ្រង់ឌីយ៉ែ ដែលជាអភិបាលដែនដី កូសាំងស៊ីន យកលេសនេះ បានបដិសេធសេចក្តីសន្យា ដែលលោកបានព្រមព្រៀង ជាមួយព្រះមហាក្សត្រខ្មែរ ក្នុងការប្រគល់ទឹកដីកម្ពុជាក្រោមមកឲ្យខ្មែរវិញ។ ថ្ងៃរះថ្មី តែទឹកដីយើងនៅតែងងឹត ថ្ងៃទី០៩ ខែមិនា ឆ្នាំ១៩៤៥ នៅវិមាន នរោត្តម នាទីក្រុងព្រៃនគរ ដែលជាទីស្នាក់ការធំរបស់បារាំង នៅកូសាំងស៊ីន រាជទូតជប៉ុន ឈ្មោះ ម៉ាក់ស៊ូម៉ូតូ បានបញ្ជារឲ្យបារាំង ដាក់កងទ័ពរបស់ខ្លួន នៅក្រោមបញ្ជាររបស់ជប៉ុន។ លក្ខណ្ឌនេះ ត្រូវបានភាគីបារាំងបដិសេធ។ ចំណែកឯជប៉ុនវិញ ដោយខ្លួនមានកងទ័ពនៅកូសាំងស៊ីនស្រាប់ ក៏ ធ្វើរដ្ឋប្រហារប្រឆាំងបារាំង។ រដ្ឋអំណាចបារាំង នៅឥណ្ឌូចិនត្រូវរលំដួលមួយរំពេច។ ថ្ងៃទី ១៧ ខែមេសា ឆ្នាំ១៩៤៥ ប្រទេសយួនត្រូវបានប្តូរឈ្មោះជា វៀតណាម។ រដ្ឋាភិបាលមួយដែលដឹកនាំ ដោយ ត្រឹងទ្រុងគីម ត្រូវបានគេបង្កើតឡើង។ រដ្ឋាភិបាលនេះ បានចាប់ផ្តើមគិតគូរពីការបង្រួបបង្រួមប្រទេសឡើងវិញ។ នៅថ្ងៃទី ១៨ ខែមិថុនា ឆ្នាំដដែល ស្តេចយួនឈ្មោះ បាវដាយ បានប្រកាស់ថាខ្លួនមានបំណងចង់បង្រួបបង្រួម តុងកឹង, អណ្ណាម និងទឹកដីនានា ឲ្យនៅក្រោមអំណាច់របស់ក្រុងហ្វេ។

 ព្រះបាទនរោត្តម សីហនុ ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជាយល់ថា ក្រុងហ្វេចង់ភ្ជាប់ទឹកដីកម្ពុជាក្រោមជាមួយវៀតណាម គ៏បានឆ្លើយតប់ទៅនឹងសេចក្តីប្រកាស់នេះ នៅថ្ងៃ ទី ២៥​ ខែមិថុនា ថា “ប្រទេសកម្ពុជាមិនអាចនៅព្រងើយកន្តើយចំពោះការផ្លាស់លក្ខន្តិកៈនៃដែនដីមួយដែលខ្លួននៅតែមានសិទ្ធិលើជាដរាប”។ ប្រទេសកម្ពុជា បានបង្កើតគណៈកម្មការមួយ ដើម្បីដោះស្រាយបញ្ហាព្រំដែននៃប្រទេសទាំងពីរ។ ចុងខែកក្កដា ១៩៤៥ ត្រឹង ទ្រុង គីម ទទួលបានជោគជ័យ ក្នុងការទាមទារឲ្យជប៉ុន រំលាយរដ្ឋាភិបាលសហពន្ធនៅឥណ្ឌូចិន ហើយដាក់ តុង កឹង ក្រោមអំណាច់របស់រកុងហ្វេ ដោយមានតែងតាំងអធិរាជម្នាក់ នៅហាណូយ។ ជប៉ុនបានទុកកម្ពុជាក្រោម ឲ្យនៅក្រោមឱវាទផ្ទាល់របស់ខ្លួន ដោយបានចាត់តាំងអភិបាលជប៉ុន ម្នាក់ឈ្មោះ មីណូដា ឲ្យទទួលខុសត្រូវ។ សម្តេចសីហនុ បានបញ្ជូនលោក សឹន ង៉ុក ថាញ់ ដោយពេលនោះ លោកជារដ្ឋមន្ត្រីក្រសួងការបរទេស ទៅព្រៃនគរ ដើម្បីចចាសូមកុំឲ្យជប៉ុនប្រគល់ទឹកដីកម្ពុជាក្រោមទៅឲ្យយួន។ ការចចាមិនទាន់ផ្លែផ្ការផង ក៏ត្រូវបានបញ្ឈប់ទៅវិញ ដោយជប៉ុនត្រូវចាញ់សង្គ្រាមសម្ពន្ធមិត្រ។ បារាំងក៏បន្តត្រួតត្រាឥណ្ឌូចិនតទៅទៀត។

 ស្រប់ពេលដែលស្ថានភាពនយោបាយ នៅឥណ្ឌូចិនគ្មានស្ថេរភាព ហើយរដ្ឋអំណាចអាណានិគមត្រូវរង្គោះរង្គើរផង នោះ យួនយៀកមិញ បានខំប្រឹងពង្រីកនិងពង្រឹងកម្លាំងរបស់ខ្លួនយ៉ាងឆាប់រហ័ស។ ជម្លោះជាតិ សាសន៍ រវាងខ្មែរក្រោមនិងយួនបានឡើង ដោយម្នាក់ដណ្តើមទឹករបស់ខ្លួនដែលបាត់ទៅមកវិញ។ ឯម្នាក់ទៀត ក៏ចង់បានទឹកដីដែលខ្លួនធ្លាបប្លន់បាននោះមកវិញដែរ។ យួនវៀតមិញ ដែលមានគំនុំនឹងខ្មែរក្រោមយើង ជាយូរអង្វែណាស់មកហើយនោះ ស្របពេលដែលយើងទន់ខ្សោយគ្មានទីបង្អែក បានប្រលះយើងយ៉ាងចាស់ដៃ ដោយកាប់សម្លាប់ឥតរើស រហូតដល់ចាប់ខ្មែរយើងយកទៅដុតទាំងរស់ ក្នុងជង្រុកស្រូវជប៉ុន នៅភូមិ ដាម-កិញ, ដាម-យើយ, យ៉ា-រ៉ាយ, ផ្នោអណ្តែត និងកោះមហត្ថ នៃខេត្តទឹកខ្មៅជាដើម។

កម្ពុជាក្រោម ឆ្ងាយដាច់អាល័យ បន្ទាប់ពី៩០ឆ្នាំ នៃការត្រួតត្រាលើទឹកដីកូសាំងស៊ីន រដ្ឋសភានៃសហភាពបារាំង ពិនិត្យលើគម្រោងបង្កើតក្រុមជំនុំមួយ នៅកូសាំងស៊ីន នៅថ្ងៃទី ១១ ខែមិនា ឆ្នាំ១៩៤៩។ ក្រុមជំនំនេះមានភារកិច្ចក្នុងបោះឆ្នោតយល់ព្រមឬជំទាស់ ទៅនឹងការភ្ជាប់ទឹក ដីកូសាំងស៊ីន ជាមួយវៀតណាម។ អ្វីដែលគួរឲ្យអស់សំណើចនោះ គឺក្រុមជំនុំដែលមានសមាជិក ៦៤រូប ដែលគេបម្រុងបង្កើតឡើងនោះ មាន ៤៨នាក់ ជាជនជាតិយួន ហើយមាន ១៦នាក់ ជាជាតិបារាំង។ ចំណែកឯខ្មែរយើងដែលជាម្ចាស់ប្រទេសនោះ គេពុំបានអនុញ្ញាតឲ្យមានតំណាងនៅក្នុងក្រុមជំនុំនេះឡើយ។ យើងសូមសួរបារាំងមើល ថាតើមានយួនណាដែលឆោតល្ងង់ប្រឆាំងបារាំងដែលកាត់ទឹកដីខ្មែរឲ្យទៅយួននោះ។ ពាក់កណ្តាល់ខែឧសភា ឆ្នាំ១៩៤៩ សភាបារាំង បានបើកកិច្ចប្រជុំដើម្បីបោះឆ្នោតអនុមត្តិការភ្ជាប់ទឹកដីកម្ពុជាក្រោមទៅឲ្យយួន។ ទោះបីជាមានការតវ៉ាពីគណៈប្រតិភូខ្មែរ ដែលដឹកនាំឯកឧត្តម សឺន សាន និងស្ថាប័នមួយចំនួន នៃប្រទេសបារាំងក៏ ដោយ ក៏សភាបារាំងនេះពុំធ្វើដឹងធ្វើឮ ហើយបានសម្រេចអនុម័តិប្រល់ទឹកដីទៅឲ្យយួន នៅថ្ងៃទី ២១ ខែឧសភា ឆ្នាំ១៩៤៩។ ថ្ងៃទី ៤ មិថុនា ឆ្នាំ១៩៤៩ ប្រធានាធិបតីបារាំង វាំង សង់ អូរីយ៉ូល បានចុះហត្ថលេខាជាមួយស្តេចយួន បាវដាយ នៅវិមាន អេលីហ្សេ នាទីក្រុងប៉ារីស ដើម្បីប្រគល់ទឹកដីកម្ពុជាក្រោមទៅឲ្យយួន ដែលនៅក្នុងកិច្ចព្រមព្រៀងនោះ បារាំងបានតម្រូវឲ្យយួនត្រូវតែគោរពសិទ្ធិខ្មែរក្រោមដែលជាម្ចាស់ទឹកដី។ តែការតម្រូវនេះ ប្រៀបបានដូចជាយកសាច់ទៅផ្ញើក្នុងមាត់ខ្លា ហើយប្រាប់ឲ្យខ្លាជួយថែររក្សាសាច់ឲ្យផងអីចឹង ៕ ​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អត្ថបទនេះទាញចេញពីគេហទំព័រ៖ ខ្មែរក្រោម រក្សាសិទ្ធិដោយ៖ ខ្មែរក្រោម

ខេត្ត កោះ​ត្រឡាច

កោះត្រឡាច កោះនៅដែនដីខ្មែរបាសាក់ ‘‘កម្ពុជាក្រោម’’ យួន​ហៅថា Côn Đảo “​កូ​ង​ដាវ​” ឬ Côn Sơnកូ​ង​ស៊ើ​ង​” បារាំង​ហៅថា Poulo Condor ‘‘ពូ​លូ​កុង​ឌ័រ’’ កោះ​ត្រឡាច សព្វថ្ងៃ ជា​ស្រុក​រដ្ឋបាល​មួយ​នៃ ខេត្ត​បា​រៀ និង ខេត្ត​អូរ​កាប់ ដែលជាខេត្ត​មួយ​ដែល​រដ្ឋាភិបាល​វៀតណាម​បានដាក់​បញ្ចូល​គ្នា​ឲ្យ​ទៅជា​ខេត្ត​មួយ​ថា ខេត្ត​បា​រៀ​វុង​តាវ ‘‘Bà Rịa-Vũng Tàu’’។​ នៅ​ចំងាយ ១០០ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ស្រុក​ជ្រោ​យញ ខេត្ត​ឃ្លាំង ឬ ១៨០ គីឡូម៉ែត្រ ពី​ខេត្ត​អូរ​កាប់ ខេត្ត​មួយ​ដែល​យួន​ហៅថា ខេត្ត​វុង​តាវ ‘‘Vũng Tàu’’ បារាំង​ហៅថា “​កាប់​ស័ង​ស្ហា​ក់​Cap Saint Jacques

​កោះ​ត្រឡាច យួន​ហៅថា “​កូ​ង​ដាវ​” (Côn Đảo) ឬ “ កូ​ង​ស៊ើ​ង​” (Côn Sơn) បារាំង​ហៅថា ពូ​លូ​កុង​ដ័​រ (Poulo Condor) ។ ប្រជុំ​កោះ​ត្រឡាច មាន​កោះ​ទាំងអស់​ចំនួន ១០ ទាំង​តូច​ទាំង​ធំ មាន​ផ្ទៃក្រឡា​ប្រមាណ ៧៦ km² ។ យោងតាម​ជំរឿន ប្រជាជន​ឆ្នាំ ២០១០ ដោយ​រដ្ឋាភិបាល​វៀតណាម កោះ​នេះ មាន​ប្រជាជន​សរុប​ប្រមាណ ៦.០០០ នាក់ ។ ឆ្នាំ ១៩៧៧ រដ្ឋសភា​នៃ​រដ្ឋាភិបាល​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម បានចេញ​សេចក្ដីសម្រេច​មួយ​ដាក់ឈ្មោះ កោះ​ត្រឡាច ជា​ផ្លូវការ ទៅជា​ភាសា​យួន​ថា “​កូ​ង​ដាវ​” (Côn Đảo) ។ កោះ​ត្រឡាច សព្វថ្ងៃ ជា​ស្រុក​រដ្ឋបាល​មួយ​នៃ ខេត្ត​បា​រៀ និង ខេត្ត​អូរ​កាប់ ខេត្ត​មួយ​ដែល​រដ្ឋាភិបាល​វៀតណាម​បានដាក់​បញ្ចូល​គ្នា​ឲ្យ​ទៅជា​ខេត្ត​មួយ​ថា ខេត្ត​បា​រៀ​វុង​តាវ (Bà Rịa-Vũng Tàu) ។​ ​យោងតាម​សៀវភៅ​ឯកសារ​ប្រវត្តិសាស្ត្រ​សរសេរ​ដោយ សាស្ត្រាចារ្យ ត្រាំ​ង ឆាត ប៊ុត ឈ្មោះថា “​កម្ពុជា​ក្រោម អំណាច​គ្មាន ខ្មែរក្រោម​” បាន​បញ្ជាក់ថា កោះ​ត្រឡាច នៅ​ចម្ងាយ ១០០ គីឡូម៉ែត្រ​ពី​ឆ្នេរសមុទ្រ​ស្រុក​ជ្រោ​យញរ ខេត្ត​ឃ្លាំង ឬ ១៨០ គីឡូម៉ែត្រ ពី​ខេត្ត​អូរ​កាប់ ខេត្ត​មួយ​ដែល​យួន​ហៅថា ខេត្ត​វុង​តាវ (Vung Tau) បារាំង​ហៅថា “​កាប់​ស័ង​ស្ហា​ក់​” (Cap Saint Jacques ) ។

 ​មុន​សម័យ​បារាំង​៖ ដំបូង កោះ​ត្រឡាច ជា​កោះ​មួយ​របស់​ចក្រភព​ខ្មែរ ហើយ​ក្រោយមក​ត្រូវបាន​កាន់​កាន់​ដោយ​វៀតណាម​នៅក្នុង​សតវត្ស​ទី ១៧ ។ ​ដោយសារ កោះ​នេះ មាន​អំណោយផល​ជាទី​សំចត​ផ្លូវទឹក​ភ្ជាប់​ពី​អាស៊ី​ទៅ​អឺរ៉ុប ទើប​ធ្វើ​ឲ្យ​ពួក​បស្ចិមប្រទេស​បាន​ស្គាល់ កាន់ តែ​ឆាប់ និង​ច្បាស់លាស់ ។​ ឆ្នាំ ១២៩១ សំពៅ ១៤ គ្រឿង របស់​អ្នកជំនួញ និង​អ្នកស្រាវជ្រាវ​ជនជាតិ​អ៊ីតាលី Marco Polo បានធ្វើ​ដំណើរ​ចេញពី ប្រទេស​ចិន​ត្រឡប់​ទៅ​ស្រុក​វិញ ត្រូវបាន​ព្យុះ​ធ្វើ​លិច​សំពៅ​អស់ ៨ គ្រឿង ហើយ​នៅសល់​ពីនេះ បាន​រសាត់​មក​ជាប់​នៅ លើ​កោះ​ត្រឡាច ។ [14] នៅក្នុង​អំឡុង​សតវត្សរ៍​ទី ១៥ ដល់ ១៦ មាន​អ្នកធ្វើដំណើរ​បស្ចិមប្រទេស​ជាច្រើន​បានមក​សំចត​នៅ​កោះ​ត្រឡាច ។​ ចុង​សតវត្សរ៍​ទី ១៧ ដើម​សតវត្សរ៍​ទី ១៨ ក្រុម​មូលធន​អង់គ្លេស និង បារាំង​បានចាប់ផ្ដើម ងាក​មក​ចាប់អារម្មណ៍​មក ប្រទេស​លោក​ខាងកើត ។ ក្រុមហ៊ុន​អង់គ្លេស និង​បារាំង​បានមក​ពិនិត្យ និង​ស៊ើបអង្កេត កោះ​ត្រឡាច ជាច្រើន​សា ដើម្បី​ស្ទាបស្ទង់​គ្រប់​ស្ថានការណ៍ ក្នុង​គោលបំណង​កាន់កាប់​កោះ​នេះ ។

ផែនទីខេត្ត កោះត្រឡាច

​ ថ្ងៃទី ១៦ ខែមិថុនា ឆ្នាំ ១៧០២ ក្រុមហ៊ុន​អង់គ្លេស​ឥណ្ឌា (English East India Company) មួយ​បាន​បង្កើតឡើង ជា​អចិន្ត្រៃយ៍​នៅលើ​កោះ​ត្រឡាច​នេះ សម្រាប់​ជាទី​សំចត​ពាក់​កណ្ដាលផ្លូវ​របស់​នាវា​ឥណ្ឌា និង​ចិន ។ ៣ ឆ្នាំ ក្រោយ មក នៅ​ថ្ងៃទី ២ ខែមីនា ឆ្នាំ ១៧០៥ ក្រុមហ៊ុន​របស់​អង់គ្លេស​ត្រូវបាន​វាយប្រហារ និង​រោងចក្រ​ត្រូវគេ​បាន​វាយកម្ទេច ហើយ​មនុស្ស​ដែល​រស់​នៅលើ​កោះ​នេះ​សេសសល់​ទាំង​ប៉ុន្មាន ត្រូវបាន​ចាប់​នីរ​ទេស​ដោយ​ជនជាតិ​យួន [2] ។ ពេលធ្វើ​សង្គ្រាម​ជាមួយ​ក្រុម​រាជវង្ស​យួន​ភាគ​ខាងជើង​នៅ​ហ្វេ (Huế) រាជបុត្រ​ស្ដេច​យួន ង្វៀង ផុ​ក អាន់ (Nguyễn Phúc Ánh ) បានប្រគល់ កោះ​ត្រឡាច ឲ្យ​បារាំង ដោយ​ចុះសន្ធិសញ្ញា Versailles ឆ្នាំ ១៧៨៧ ដើម្បី​ប្ដូរ​យក​ជំនួយ យោធា ។ ក្រោយមក សន្ធិសញ្ញា​នេះ ត្រូវបាន​លុបចោល ពេល​បារាំង​បរាជ័យ​ក្នុងការ​ផ្ដល់ជំនួយ ។​

ផែនទីខេត្ត កោះត្រឡាច
សម័យ​បារាំង​៖ខែមេសា ឆ្នាំ ១៨៦១ បារាំង​បាន​ចូលកាន់​កាប់​ខេត្ត​មួយចំនួន​នៅ​តំបន់​ព្រៃនគរ ។ ក្នុងអំឡុង​ពេលនោះ បារាំង​បានគិត គូរ​ជាបន្ទាន់​ដល់​ការដណ្ដើមយក​កោះ​ត្រឡាច ព្រោះ​បារម្ភ​ខ្លាច​អង់គ្លេស​យក​តំបន់​ដ៏​សំខាន់​មួយ​នេះ ។

ផែនទី កោះត្រឡាច ឆ្នាំ ៧៦៤ (ភ្ជាប់ផែនទី)


វេលា​ម៉ោង ១០ ថ្ងៃទី ២៨ ខែវិច្ឆិកា ឆ្នាំ ១៨៦១ ឧត្ដម​នាវិក​បារាំង លោក Bonard បានចេញ​បញ្ជា​ឲ្យ​កប៉ាល់​នាំសារ Norzagaray មកកាន់​កាប់​កោះ​ត្រឡាច ហើយ​បាន​លើក​ទង់​បារាំង​ឡើង ។​
ក្រោយមក អនុសេនីយ៍ឯក​ជើង​ទឹក​បារាំង លោក លី​ស្បែ​ស ស៊ី​បា​ជាង នី​កូ​ឡាស ជួ​អា​គីម (Lespès Sebastien Nicolas Joachim) បានប្រកាស “​សេចក្ដីប្រកាស​អធិបតេយ្យ​” របស់​បារាំង​នៅលើ​កោះ​ត្រឡាច ។​
ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ១៨៦២ ស្ដេច​យួន​ក្រុង​ហ្វេ បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ជាមួយនឹង​បារាំង ។ មាត្រា ៣ នៃ​កិច្ច​ព្រម ព្រៀង​នេះ បានបញ្ជាក់​យ៉ាងច្បាស់​ថា រាជវង្ស ង្វៀង របស់​យួន​បានប្រគល់​ទាំងស្រុង​នូវ​អធិបតេយ្យ​កោះ​ត្រឡាច​ទៅ​ឲ្យ អធិរាជ​បារាំង ។​សម័យ​សាធារណរដ្ឋ​វៀតណាម​៖ថ្ងៃទី ២២ ខែតុលា ឆ្នាំ ១៩៥៦ ប្រធានាធិបតី ង៉ោ ដិ​ន យេ​ម (Ngô Đình Diệm) បានចេញ​បទបញ្ជា លេខ 143-NV ក្នុងការ​ប្រកាស​បញ្ជី​ឈ្មោះ​រដ្ឋបាល​ភូមិសាស្ត្រ​នៅ​វៀតណាម​ខាងត្បូង ។ ក្នុងនោះ កោះ​ត្រឡាច ត្រូវបាន​ក្លាយជា “​ខេត្ត​កូ​ង​ស៊ើ​ង​” (tỉnh Côn Sơn) ។​

ថ្ងៃទី ១ ខែឧសភា ឆ្នាំ ១៩៧៥ កងទ័ព​កុ​ម្មុយ​និ​ស្ត​យួន នៃ​រណសិរ្ស​រំដោះ​វៀតណាម​ខាងត្បូង បាន​ចូល​កាន់កាប់ កោះ​ត្រឡាច បន្ទាប់ពី​រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម បាន​ផ្ដួលរំលំ​ដោយ​ពួក​កុ​ម្មុយ​និ​ស្ត​យួន​នៅ​ថ្ងៃទី ៣០ ខែមេសា ឆ្នាំ ១៩៧៥ ។​


ផែនទីទិដ្ឋភាពទូទៅខេត្ត កោះត្រឡាច
​អំពី​គុក​កោះ​ត្រឡាច​៖
​និយាយ​អំពី “​កោះ​ត្រឡាច​” គេ​មិនអាច​ភ្លេច​រំឭក​ដល់ “​គុក​កោះ​ត្រឡាច​” ទេ ។ យោងតាម គេហទំព័រ​ស​ព្វា​វចនាធិប្បាយ Wikipedia នៅ​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៨៦២ Bonard បាន​ចុះហត្ថលេខា​មួយ​ឲ្យ​បង្កើត “​គុក​កោះ​ត្រឡាច​” ដើម្បី​ដាក់​អ្នក ទោស​អ្នកនយោបាយ​ឲ្យ​ដាច់ស្រយាល​កុំ​ឲ្យ​មានការ​ទាក់ទង​នឹង​បក្សពួក​របស់គេ​បាន ។ ការបង្កើត​គុក​នេះ​ឡើង​បានធ្វើ​ឲ្យ​កោះ ត្រឡាច​មានឈ្មោះ​ល្បីល្បាញ​រហូតមកដល់​ស​ព្វ​ថ្ងៃ ។​

“​គុក​កោះ​ត្រឡាច​” ជា​មជ្ឈមណ្ឌល​ព្រហ្មទណ្ឌ​មួយ​បារាំង​ហៅថា “​បាញ​ញើ ឌឺ ពូ​លូ​កុង​ដ័​រ​” (Bagne de Poulo Condor) ។ គុក​នេះ​បារាំង​បង្កើតឡើង ដើម្បី​ឃុំឃាំង​អ្នកទោស​ពិសេស​ដែល​គេ​ចាត់ទុកថា​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​របប​អាណានិគម​របស់​បារាំង ដូចជា អ្នកនយោបាយ អ្នកទោស​ប្រហារជីវិត សមាជិក​បក្ស​កុ​ម្មុនិ​ស្ត និង​អ្នក​ជាតិនិយម​នៅ​ឥណ្ឌូចិន ដែល​ប្រឆាំងនឹង​របប អាណានិគម​បារាំង ។ នៅក្នុង “​គុក​កោះ​ត្រឡាច​” នេះ មាន​មន្ទីរ​មួយ​ដែល​របប​អាណានិគម​បារាំង​, របប​រដ្ឋ​វៀតណាម និង របប​សាធារណរដ្ឋ​វៀតណាម បាន​បង្កើតឡើង​ឲ្យ​ឈ្មោះថា “​ទ្រុងខ្លា​” ដើម្បី​ធ្វើ​ទារុណកម្ម​លើ​សមាជិក​ដឹកនាំ​កំពូល​នៃ​ពួក​កុ​ម្មុយ និ​ស្ត​និយម ក្នុងអំឡុងពេល​សង្គ្រាម​នៅ​វៀតណាម និង​ឥណ្ឌូចិន ។ អ្នក​ទោ​សនយា​បាយ​ខ្មែរ​ជាច្រើនរូប ក៏បាន​ស្លាប់​នៅ គុក កោះ​ត្រឡាច នេះដែរ មានដូចជា អាចារ្យ ហែម ចៀវ​, លោក ប៉ាច ឈឺ​ន លោក នួន ឌួង ជាដើម ។

​យោងតាម សៀវភៅ “​ទិដ្ឋភាព​ទូទៅ​នៃ​សេដ្ឋកិច្ច​វៀតណាម​” (Toàn cảnh kinh tế Việt Nam) ដែល​សរសេរ​ដោយ លោក ង្វៀង ថា​យ ហ្វា​ង (Quang Thái Nguyễn) បាន​បញ្ជាក់ថា នៅក្រោម​របប​អាណានិគមនិយម​បារាំង មាន​ពលរដ្ឋ​វៀតណាម គ្រប់​ស្រទាប់វណ្ណៈ ប្រមាណ ២.០០០០ នាក់ បាន​ស្លាប់​នៅក្នុង​គុក​កោះ​ត្រឡាច ហើយ​បាន​យកទៅ​បញ្ចុះ​នៅ​ទី​បញ្ចុះសព​មួយ ឈ្មោះ ហាង​យឿ​ង (Nghĩa trang Hàng Dương) ។​

​បើ​យោងតាម​សៀវភៅ​ឯកសារ​ប្រវត្តិសាស្ត្រ “​កម្ពុជា​ក្រោម អំណាច​គ្មាន​ខ្មែរក្រោម​” វិញ លោក​សាស្ត្រាចារ្យ ត្រាំ​ង ឆាត ប៊ុត បញ្ជាក់ថា “​ឆ្នាំ ១៩៣៩ នៅ​កោះ​នេះ មាន​អ្នក​គុក​នយោបាយ​ចំនួន ២.៤០០ នាក់ ហើយ​នៅពេល​សង្គ្រាមលោកលើកទី ២ ចំនួន​អ្នកទោស នយោបាយ​កើនឡើង​ដល់ ៦០០០ នាក់ និង​បន្ទាប់មក នៅ​ឆ្នាំ ១៩៤៦ ដល់ ឆ្នាំ ១៩៥៥ កើនឡើង​ដល់ ២.៤០០ នាក់​” ។​

​លែង​ជា​របស់​កម្ពុជា​៖


​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា កោះ​ត្រឡាច​លែង​ជា​របស់​ប្រទេស​កម្ពុជា ទៀតហើយ ។

យោងតាម VOD ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃ ១២ ខែតុលា ឆ្នាំ ២០១២ ប្រធាន​គណៈកម្មាធិការ​ព្រំដែន​កម្ពុជា លោក វ៉ា គឹមហុង បានបញ្ជាក់​យ៉ាងច្បាស់​ថា កោះ​ទាំងនោះ លែង​ជា​របស់​កម្ពុជា​ទៀតហើយ គឺជា​កោះ​របស់​វៀតណាម ។ លោក​ថា កោះ​ត្រឡាច​នេះ ស្ថិតនៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​វា​ជា​គុក​នយោបាយ​របស់​អាណានិគម​បារាំង ។ លោក​ថា បើតាម​ប្រវត្តិសាស្ត្រ​កោះ​ត្រឡាច ពិតជា​លែង​ជា​ដែនដី​របស់​កម្ពុជា​ទៀតឡើយ ។​

ផែនទី ភូមិសាស្រ្តនយោបាយ តំបន់កម្ពុជាក្រោម ដែលស្ថិតក្រោមកការឈ្លានពាននៃ កងទ័ព លាវ សៀម និង ចាម នាសម័យ ក្រោយលង្វែក រហូតដល់សម័យឧត្តង្គ ដែលនាំឲ្យ ព្រះមហាក្សត្រខ្មែរ ចងសម្ព័ន្ធយោធាជាមួយ កងទ័ព យួន វាយបណ្តេញកងទ័ព លាវ ដែលមានឈ្មោះខេត្តមួយ ឈ្មោះ ខេត្ត ពលលាវ ខេត្ត បាក់លាវ។ ជាថ្នូរជាមួយ ការរំដោះជាតិនេះ យួន បានបង្ខំយក ខេត្ត ចំនួន ២ សម្រាប់ ហ្វឺកហ្វីនទ័ព និង កំពង់ផែយោធា...។ កងទ័ពបារាំង បានធ្វើសង្រ្គាម ជាមួយ ទ័ព យួន អស់ពេល ២៥ ឆ្នាំ ទើបគ្រប់គ្រងទឹកដី វៀតណាមបាន ដូច្នេះ ទឹកដីនោះ បារាំង បានមកដោយការធ្វើសង្រ្គាម មិនមែនបានមក ដោយ វៀតណាមឲ្យទៅបារាំង។ ពេលសួរថា បារាំង មានសិទ្ធិអ្វី បានជាហ៊ាន កាត់ទឹកដី ខេត្តកោះត្រឡាច ឬ ខេត្តនានានៅកម្ពុជាក្រោយឪ្យ យួន ឆ្នាំ ១៩៤៦? នោះ បារាំងគ្មានសិទ្ធិទេ តែ ដោយសារ មានស្តេចខ្មេរ ក្បត់ជាតិ បោះឆ្នោត យកកម្ពុជាក្រោយ ឲ្យស្ថិតក្រោម ការគ្រប់គ្រងរបស់ វៀតណាមសេរី គឺបារាំង បានយក ខ្មែរ ៣ នាក់ និង វៀតណាម ៣ នាក់ដើម្បីបោះឆ្នោត បើករណី សម្លេងឆ្នោត ៣ ស្មើរ គឺទឹកដីនោះ នៅតែជាទឹកដី បារាំងដដែល ។
ប្រវត្តិ សម្តេច សឺន សាន ( ខេត្ត ព្រះត្រពាំង)

​លោក វ៉ា គឹម ហុង បញ្ជាក់ថា ៖
“​កោះ​ត្រឡាច គេ​ហៅថា ពូ​ឡូ​កុង​ដឺ ជា​គុក ដាក់​អា​កន្លែង​យើង​អ្នកតស៊ូ អ្នកស្នេហាជាតិ​យើង​ពី​ដើម បារាំង​គេ​យកទៅដាក់​គុក​នៅ​ហ្នឹង មិនមែន​នៅក្នុង​ឈូង​សមុទ្រ​សៀម​ទេ វា​នៅ​ជិត​អា​កន្លែង​នៅ​ជិត​ដូន​កាវ​ឯណោះ នៅក្នុង South China Sea នៅក្នុង​ឆកសមុទ្រ​ចិន​ខាងត្បូង វា​នៅ​ខុស​សមុទ្រ​គ្នា​ទៅទៀត បើ​ថា​ឲ្យ​ប៉ះ​ទឹកដី​យើង​ឯណា​ទៅៗ វា​ខុសពី​រឿង​” ។​

​កម្ពុជា​អាច​ទាមទារ​មកវិញ​៖
​ប៉ុន្តែ​ទីប្រឹក្សា​ព្រះមហាក្សត្រ លោក សឺ​ន ស៊ូ​បែ​រ្តិ៍ ដែលជា​កូនចៅ​អ្នក​កម្ពុជា​ក្រោម ពោលគឺ​ជា​ចៅ​របស់ លោក តា ស៊ឺន គុយ មានប្រសាសន៍ថា កោះ​ទាំងនោះ​មិនទាន់​ជា​កម្មសិទ្ធិ​របស់​វៀតណាម​នោះទេ ព្រោះ​ព្រះមហាក្សត្រ​ខ្មែរ​តាំងពី​សម័យ ព្រះបាទ​អង្គ ឌួង​មក បាន​ប្តឹង​ទាមទារ​យកមក​វិញ ។ លោក​ថា កាលដែល​កោះ​ទាំងនេះ​ប្រគល់​ទៅ​ឲ្យ​វៀតណាម វា​ជា​រឿង​អយុត្តិធម៌​ក្នុង​ប្រវត្តិសាស្ត្រ ដោយសារ​បារាំង​គ្មាន​សិទ្ធិ​ប្រគល់​ទៅ​ឲ្យ​វៀតណាម​នោះទេ ហើយ​កម្ពុជា​នៅតែ​អាច​ទាមទារ​យក​កោះ​នេះ​មកវិញ​បាន ។​

​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ បញ្ជាក់ថា​៖
“ ព្រោះ​វា​ជា​អយុត្តិធម៌​ប្រវត្តិសាស្ត្រ ពីព្រោះ​បារាំង​អត់​មាន​សិទ្ធិ​អី ប្រគល់​ទឹកដី​ហ្នឹង​ដែល​ខ្លួនឯង​ បានទទួល​ពី​ខ្មែរ​យើង ឲ្យ​ទៅ​អធិរាជ​បាវ​ដាយ អាហ្នឹង​ប្រឆាំងនឹង​ញត្តិ​ពួក​សភា​បារាំង តំណាងរាស្ត្រ​បារាំង សុំ​ឲ្យ​រដ្ឋាភិបាល​បារាំង​ជំនាន់​ហ្នឹង​ចាត់ការ​សម្របសម្រួល​ជាមួយ​ខ្មែរ​សិន មុន​សម្រេច​ស្អីៗ​មួយ ក្នុង​រឿង​កូ​ស័ង​ស៊ិន ហ្នឹង​” ។​

​លោក សឺ​ន ស៊ូ​បែ​រ្តិ៍ បន្តថា ទាំង​ខ្មែរ​ជំនាន់​មុន និង​ជំនាន់​នេះ ត្រូវ​រៀនសូត្រ និង​មើល​ប្រវត្តិសាស្ត្រ​ទឹកដី​កម្ពុជា​ឡើងវិញ ថា​ទំហំ​ប៉ុណ្ណា ហើយ​វា​ធ្លាក់​ទៅលើ​ប្រទេសជិតខាង​ដោយ​ស្របច្បាប់​ដែរឬទេ​?

ប្រវត្តិសង្ខេប
សម្ដេចបវរសេដ្ឋា សឺន សាន ប្រសូត្រនៅថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩១១ នៅសង្កាត់លេខ ៥ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។ បិតារបស់លោកនាម សឺន សាច់ (Son Sach) ហើយមានមាតានាម នាង សន (Neang San)។ បិតារបស់លោកគឺជាពូជពង្សវង្សត្រកូលជំនាន់ក្រោយរបស់ឧកញ៉ាសេនាបតី សឺន គុយ ដែលជាវីរបុរសខ្មែរកម្ពុជា និងជាអតីតចៅហ្វាយស្រុកព្រះត្រពាំង (បច្ចុប្បន្នខេត្តព្រះត្រពាំង ដែលត្រូវបានកាត់បញ្ជូលទៅក្នុងប្រទេសវៀតណាម)។ លោកបានពលីជីវិតរបស់លោក ដោយឲ្យយួនកាត់ក្បាលជាថ្នូរនឹងការថែរក្សាជំនឿព្រះពុទ្ធសាសនានិកាយថេរវាទសម្រាប់ជនជាតិដើមខ្មែរក្រោមទាំងមូលនៅកម្ពុជាក្រោម។

គាត់ត្រូវបានគេកាត់ក្បាលនៅឆ្នាំ 1841 ដោយពួកយួនដើម្បីឱ្យខ្មែរក្រោមអាចអនុវត្តសាសនានិងវប្បធម៌របស់ពួកគេ។ ជាវីរបុរសជាតិខ្មែរនៅដែនដីកម្ពុជាក្រោមក្នុងសតវត្សរ៍ទី ១៩ ។ លោក បានឲ្យយួនកាត់ ក ជាថ្នូរនឹងការរក្សាប្រពៃណី ព្រះពុទ្ធសាសនា ថេរវាទខ្មែរនៅដែនដីកម្ពុជាក្រោម ។ ហើយក៏ជាអ្នកដាំដើមឈើ១ដើមទុកលើទឹកដីកម្ពុជាក្រោម ដោយបញ្ច្រាស់គល់ឡើងលើនៅសព្វថ្ងៃនេះ ។


ការទៅតាំងទីលំនៅរបស់លោកតា សឺន សាច់ នៅប្រទេសកម្ពុជា
នៅពេលសម្ដេចក្រុមហ្លួង ស៊ីសុវត្ថិ សុផានវង្ស និងសម្ដេចក្សត្រី ស៊ីសុវត្ថិ ពិនដារ៉ា ព្រះរាជបុត្រា ព្រះរាជបុត្រីនៃព្រះករុណាព្រះបាទសម្ដេចព្រះស៊ីសុវត្ថិ យាងទៅកម្ពុជាក្រោម បានទទួលដំណឹងអំពីការបូជាជីវិតរបស់ឧកញ៉ា សឺន គុយ ក៏បានលោក សឺន សាច់ ជាបិតារបស់សម្ដេចបវរសេដ្ឋា សឺន សាន និងឪពុកមារបស់លោកម្នាក់ មកនៅភ្នំពេញ ដើម្បីឲ្យបន្តការសិក្សាបន្ថែមទៀត។ លោក សឺន សាច់ ក៏បានរៀនសូត្ររហូតឡើងឋានៈជាឧបការីរបស់ព្រះករុណាព្រះបាទព្រះ ព្រះនរោត្ដម សុរាម្រឹត ដែលកាលណោះ ព្រះអង្គមានព្រះតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម។

ការសិក្សា
នៅឆ្នាំ១៩១៧ លោក សឺន សាច់ បានបញ្ជូនកុមារា សឺន សាន ឲ្យទៅសិក្សានៅសាលាបឋមសិក្សាមីស្សក្នុងរាជធានីភ្នំពេញ។ នៅឆ្នាំ១៩២៧ យុវជន សឺន សាន បានទៅបន្តការសិក្សានៅក្នុងប្រទេសបារាំង រហូតបានប្រឡងជាប់សញ្ញាបត្របញ្ចប់ការសិក្សាជាន់ខ្ពស់ខាងពាណិជ្ជកម្មទីក្រុងប៉ារីស (Diplôme des HautesEtudes Com merciales de Paris) នៅឆ្នាំ១៩៣៣ ហើយបានវិលត្រឡប់ មកកាន់មាតុប្រទេសវិញ។

តួនាទីនិងសកម្មភាពរបស់សម្តេចបវរសេដ្ឋា សឺន សានក្នុងសង្គមខ្មែរនៅប្រទេសកម្ពុជា

ឆ្នាំ ១៩៣៥ ដល់ ១៩៣៧ លោកបានចូលធ្វើ ការក្នុងរាជការមានមុខងារជាភូឈួយខេត្តបាត់ដំបង។ ក្នុងរយៈពេលនៃការបំពេញការងារប្រហែលជាពីរឆ្នាំ កង្វល់របស់លោកភូឈួយ សឺន សាន គឺការដែលប្រជាពលរដ្ឋខ្មែរមានជីវភាពដុនដាប និងការកេងប្រវ័ញ្ចរបស់ឈ្មួញ ដែលយកការប្រាក់ធ្ងន់ធ្ងរពេក ទៅលើប្រជារាស្រ្តខ្មែរក្រីក្រ។ ពីឆ្នាំ ១៩៣៧ ដល់ ១៩៣៩ លោកបានទទួលតំណែងជាភូឈួយខេត្តព្រៃវែង។ ពីខែឧសភាឆ្នាំ ១៩៤៦ ដល់ ខែសីហា ឆ្នាំ ១៩៦៨ លោកទទួលបានតំណែងជារដ្ឋមន្ត្រី និងជាឧបនាយករដ្ឋមន្ត្រីទទួលបន្ទុកផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាច្រើនលើក។

ឯកឧត្តម សឺន សាន បានចូលរួមយ៉ាងសកម្មជាមួយសម្តេចចៅហ្វាវាំង ប៉ែន នុត ក្នុងការទាមទារឯករាជ្យពីបារាំងនៅឆ្នាំ ១៩៥០ ក្រោមកិច្ចដឹកនាំរបស់ព្រះបាទ សម្តេច នរោត្តម សីហនុ ។ ឯកឧត្តម សឺង សាន បានចូលជាសមាជិក គណបក្សប្រជាធិបតេយ្យ ដែលដឹកនាំដោយព្រះអង្គម្ចាស់ ស៊ីសុវត្ថិ យុត្តិវង្ស និងបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុងភ្នំពេញ នៅឆ្នាំ១៩៤៧ ដល់ ១៩៤៩។ ពេលនោះឯកឧត្តម សឺន សាន បាន ចូលរួមក្នុងការព្រាងច្បាប់រដ្ឋធម្មនុញ្ញក្រោមការដឹកនាំរបស់លោក អៀវ កើស ។ ឯកឧត្តមសឺន សាន បានជាប់ឆ្នោតជាប្រធានរដ្ឋសភានៅឆ្នាំ១៩៥១ ដល់ ១៩៥២។ មុនឆ្នាំ ១៩៥០ នៅពេលដែលឯកឧត្តម សឺន សាន កំពុងបន្តធ្វើការសិក្សាក្នុងទីក្រុងប៉ារីស នៅធានាគាប្រទេសបារាំង ដែលជារូបិយវត្ថុជាតិបារាំងនោះ ឯកឧត្តមត្រូវបានសម្តេចក្រុមហ្លួង ស៊ីសុវត្ថិ មុនីវង្ស ដែលកាលណោះព្រះអង្គមានព្រះតំណែងជានាយករដ្ឋមន្រ្តី អញ្ជើញឲ្យវិលចូលកម្ពុជាវិញ ដើម្បីរៀបចំក្រសួងការបរទេស។ ដូច្នេះនាពេលនោះ ឯកឧត្តម សឺន សាន ត្រូវធ្វើការហ្វឹកហ្វឺនភ្លាមនូវក្រសួងការបរទេសបារាំង ។ក្រោយពីបានទទួលឯករាជ្យនៅឆ្នាំ ១៩៥៣ សម្តេច នរោត្តម សីហនុ បានអនុញ្ញាតិឲ្យឯកឧត្តម សឺន សាន បង្កើតធានាគារជាតិនៃកម្ពុជា ដើម្បីជួយឲ្យប្រទេសកម្ពុជាបានទទួលឯករាជ្យ ខាងរូបិយវត្ថុ ។ ឯកឧត្តម សឺន សាន បានធ្វើឲ្យសម្រេចកិច្ចការនោះបាន ដោយមានកិច្ចសហការជាមួយព្រឹទ្ធបុរសប្រវត្តិវិទូ និងជាអ្នកសេដ្ឋកិច្ចបារាំងម្នាក់ជាមិត្តភក្តិ គឺសាស្រ្តាចារ្យ Professeur Achille Dauphin –Meunier ។

ឯកឧត្តម សឺន សាន បានបំពេញមុខតំណែងជាទេសាភិបាលធានាគាជាតិនៃកម្ពុជា ចាប់ពីពេលបានបង្កើតធានាគាជាតិនៅឆ្នាំ ១៩៥៤-១៩៥៥ រហូតដល់ឆ្នាំ១៩៦៨ ។ ឯកឧត្តម សឺន សាន បានលាលែងពីគ្រប់មុខតំណែងរាជការនាឆ្នាំ១៩៦៨ ក្រោយពេលមរណភាពនៃកូនប្រុសច្បងរបស់លោក និងចាប់ផ្តើមកាន់សីលប្រាំរហូតចាប់ពីពេលនោះមក ។នៅឆ្នាំ ១៩៦៩ ឯកឧត្តម សឺន សាន បានទទួលងារជា « សម្តេចបវរសេដ្ឋាធិបតី» ពីសម្តេច នរោត្តម សីហនុ ។ក្រោមកិច្ចដឹកនាំរបស់សម្តេច នរោត្តម សីហនុ សម្តេច សឺន សាន បានចូលរួមយ៉ាងសកម្មក្នុងការចរចានិងក្នុងសន្និសីទជាច្រើនលើកដូចជាសន្និសីទ​សង់ហ្វ្រង់ស៊ីស្កូ នាឆ្នាំ១៩៤៨ សន្និសីទវ៉ាស៊ីងតោន សន្និសីទហ្សឺណែវឆ្នាំ១៩៥៤ ស្តីពីឥណ្ឌូចិន ការរៀបចំសេចក្តីសម្រេចនាឆ្នាំ១៩៦២ របស់តុលាការអន្តរជាតិនាទីក្រុងឡាអេ ស្តីពីប្រាសាទព្រះវិហារ ព្រមទាំងការចរចាជាច្រើនទៀតសម្រាប់ការផ្តល់ជំនួយដល់ប្រទេសកម្ពុជា ។សម្តេច សឺន សាន ជាពុទ្ធសាសនិកជនម្នាក់ដែលស្រឡាញ់គោរពប្រពៃណីព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួនជាគំរូនៃខ្មែរអ្នកកាន់ព្រះពុទ្ធសាសនាមួយរូប សម្តេចជាវីរជនមួយរូបឆ្លាតមាន កេរ្តិ៍ឈ្មោះ ស្អាតស្អំ ពុំដែលប្រព្រឹត្តនូវអំពើពុករលួយអបាយមុខ និងអមនុស្សធម៌ដោយប្រការណាមួយឡើយ ។នៅក្នុងឆ្នាំ១៩៨២ ទស្សនកិច្ចមួយនៅទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាលចម្រុះ ក្រោមការដឹកនាំរបស់សម្តេច នរោត្តម សីហនុ លោករដ្ឋមន្ត្រីការបរទេសអង់គ្លេស Lord Carrengton បានទទួលស្វាគមន៍ ដោយពោលពាក្យថា Mr.Clean (អ្នកស្អាតស្អំ)។នៅក្នុងការដឹកនាំ សម្តេច សឺន សាន តែងតែប្រកាន់យកមាគ៌ានយោបាយប្រជាធិបតីសេរីនិយមបែបព្រះពុទ្ធសាសនា និងមានជំនឿយ៉ាងមុតមាំ​លើព្រះពុទ្ធសាសនាជាដរាប។ ក្រោយរដ្ឋប្រហារនៅកម្ពុជា ឆ្នាំ ១៩៧០ សម្តេច សឺន សាន ត្រូវបានឧត្តមសេនីយ៍ លន់ នល់ ឃុំឃាំងនៅក្នុងផ្ទះ។នៅឆ្នាំ ១៩៧២ សម្តេច សឺន សាន បានបំពេញ បេសកកម្មក្នុងការផ្សះផ្សាជាតិរវាងភាគី ដែលមានវិវាទមនោគមន៍វីជ្ជាខុសគ្នា ដើម្បីធ្វើការសម្រុះសម្រួល បញ្ចប់សង្គ្រាមទាំងមូលនៅប្រទេសកម្ពុជា បុន្តែ អន្តរាគមន៍នេះ ពុំបានសម្រេចដូចបំណងរបស់សម្តេចឡើយ។ ចាប់តាំងពីឆ្នាំ ១៩៧៥ ដល់ ១៩៧៩ ដោយមានចូលរួមពីសហគមន៍ ខ្មែរនៅបរទេសសម្តេច សឺន សាន បានបង្កើតសមាគមខ្មែរនៅបរទេសមានឈ្មោះថា AGKE ដើម្បីរិះរកមធ្យោបាយជួយខ្មែរដែលរងគ្រោះ។ ក្នុងនាមជាប្រធានសមាគមខ្មែរនៅបរទេស សម្តេចបានធ្វើឲ្យមតិសាធារណមានការចាប់អារម្មណ៍ទុក្ខវេទនារបស់ខ្មែរនៅប្រទេសកម្ពុជានាសម័យនោះ ។សកម្មភាពសមាគមខ្មែរនៅបរទេស បានធ្វើសកម្មភាពផ្សេងៗ មានដូចជា ការបង្កើតវត្តអារាមខ្មែរនៅប្រទេសបារាំង ដែលបានចូលរួមយ៉ាងសកម្ម ជាពិសេសពីព្រះតេជព្រះគុណ យូ ហ៊ុត និងព្រះតេជព្រះគុណ បូ គ្រី និងបានរៀបចំការសម្តែងសិល្បៈវប្បធម៌ជាដើម។ ក្នុងនាមប្រធានសម្តេចបានជួយអគ្គលេខាធិការអង្គការសហប្រជាជាតិ Kurt Waldheim ជាមួយក្រសួងការបរទេសអង់គ្លេសដើម្បីលើកឡើងអំពីបញ្ហារំលោភសិទ្ធិមនុស្សនៅកម្ពុជា ដែលការនេះបានធ្វើឲ្យរដ្ឋាភិបាលអង្គគ្លេសនាឆ្នាំ ១៩៧៥ ធ្វើការអំពាវនាវនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវហើយ សមាជិកសភាន័រវេហ្ស៍ នាដើមឆ្នាំ១៩៧៨ បានអំពាវនាវឲ្យធ្វើសវនាការអន្តរជាតិអូស្លូ ស្តីពីកម្ពុជាដែលកាលណោះសមាគមខ្មែរនៅបរទេសបាន បញ្ជូនជនភៀសខ្លួនខ្មែរឲ្យធ្វើជាសាក្សីបង្ហាញ់ពីបទឧក្រិដ្ឋកម្មរបស់ខ្មែរក្រហម ។ធនធានដែលមកពីការសម្តែងសិល្បៈវប្បធម៌ និងសកម្មភាពផ្សេងៗរបស់សមាគមខ្មែរនៅបរទេសត្រូវបានបញ្ជូនមកទៅព្រំដែនខ្មែរដើម្បីជួយជនភៀសខ្លួនខ្មែរនិងការប្រយុទ្ធដើម្បីសេរី ភាពនៅតាមបណ្តោយព្រំដែនខ្មែរ- ថៃ ។ឧត្តមសេនីយ៍ជាច្រើនរូប បានចូលរួមក្នុងចលនាតស៊ូរបស់សម្ដេច ដូចជា ឧត្តមសេនីយ៍ អ៊ឹម ឈូដេត ឧត្តមសេនីយ៍ កេត រ៉េត ឧត្តមសេនីយ៍ លឿង ស៊ីណាក់ ឧត្តមសេនីយ៍ សៀន សំអុន ឧត្តមសេនីយ៍ ជា ឫទ្ធី ឈុត ជាដើម៕

ការបង្កើតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋ ខ្មែរ (រ.ជ.រ.ប.ខ)

នៅថ្ងៃទី ៥ ខែមិនា ឆ្នាំ ១៩៧៩ កងទ័ពជាតិ រំដោះប្រជាពលរដ្ឋខ្មែរ បានត្រូវបង្កើតឡើង ។ នៅ ខែតុលា ឆ្នាំ ១៩៧៩ រ.ជ.រ.ប.ខ ដែលប្រ ជាពលរដ្ឋ ស្គាល់ថា ខេភី ក៏បានប្រកាសបង្កើតឡើងដោយមាន សម្តេច សឺន សាន ជាប្រធាន ។ក្រោយមក រ.ជ.រ.ប.ខ បានចូលរួមក្នុងរដ្ឋាភិ បាលចម្រុះដោយមាន សម្តេច នររោត្តម សីហនុ ជាប្រធាន ហើយសម្តេច សឺន សាន ជានា យករដ្ឋមន្រ្តី ។សម្តេច សឺន សាន បានទទួលរង្វាន់ជាអ្នក ក្លាហានដើម្បីសេរីភាព ប្រចាំឆ្នាំ ១៩៨៥ រង្វាន់ផ្តល់ ឲ្យដោយអង្គការសម្ព័ន្ធសេរីភាពនៃប្រទេស អូស្ត្រាលីកាលពីថ្ងៃទី ៦ ខែមេសា ឆ្នាំ ១៩៨៦ ក្នុងឪកាល ពិធីរំឭកខួប លើកទី ៦ នៃទិវាសេរីភាពពិភពលោក។នៅថ្ងៃទី ១០ ខែកញ្ញា ឆ្នាំ ១៩៩០ សម្តេច សឺន សាន បានយល់ព្រម ចូលជាសមាជិតឧត្តម ក្រុមប្រឹក្សាជាតិដើម្បីសម្រុះសម្រួលជាតិខ្មែរ។ នៅថ្ងៃទី ២២ ខែឧសភា ឆ្នាំ ១៩៩២ សម្តេច សឺនសាន បានទទួលការ ជ្រើសតាំងជាប្រធានគណៈ បក្សប្រជាធិបតេយ្យសេរីនិយមព្រះពុទ្ធ សាសនា ។ សម្តេចបានជាប់ឆ្នោតជាសមាជិកសភាមណ្ឌលក្រុង ភ្នំពេញនៅឆ្នាំ ១៩៩៣ ហើយបានទទួលដំណែងជាប្រធានសភា ធម្មនុញ្ញរហូតដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ១៩៩៣ នៅពេលដែល សភាធម្មនុញ្ញបានក្លាយទៅ ជារដ្ឋសភា ។ នៅពេលនោះសម្តេច ជាព្រឹទ្ធបុរស នៃរដ្ឋសភា ។ នៅឆ្នាំ ១៩៩៤ សម្តេចបានទទួលតំ ណែង ជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ។ នៅឆ្នាំ ១៩៩៧ សម្តេចបានទទួលតំណែងជាសមាជិកក្រុម ប្រឹក្សាធម្មនុញ្ញតែង តាំងដោយព្រះមហាក្សត្រ ។

គ្រឿងឥស្សរិយយសដែលសម្តេច សឺន សាន បានទទួល
មេដាយព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេរីវឌ្ឍន៍។
មេដាយសេនាជ័យសិទ្ធិមេដាយរដ្ឋកាលព្រះបាទ សម្តេចព្រះនរោត្តមសីហនុថ្នាក់មាស ។
មេដាយរដ្ឋកាលព្រះបាទសម្តេច ព្រះនរោត្តម សុរាម្រិតថ្នាក់មាស ។
មេដាយមកុដរាជ្យថ្នាក់មាសរដ្ឋកាលមេដាយ សុវត្ថារាថ្នាក់ធិបតិន្ទ ។
មេដាយមុនីសារាភ័ណ្ឌថ្នាក់ធិបឌិន្ទ ។
មេដាយមាសខេមរៈកីឡាឫទ្ធិ ។
មេដាយមកុដរាជ្យនៃប្រទេស Belgique ថ្នាក់ មហាសេរីវឌ្ឍ៍ ។
មេដាយ Ordre du Nil ( RAU ) ថ្នាក់មហាសេរី វឌ្ឍ៍ ។
មេដាយ Yougoslavie ថ្នាក់មហាសេរីវឌ្ឍ៍ ។
មេដាយ Million d’Eléphants ( Laos) ថ្នាក់មហា សេនា ។
មេដាយ Légion d’honneur ថ្នាក់មហាសេនា ។
មេដាយជាតូបការៈនិងមេដាយមាសការពារប្រទេស ។

លក្ខណសម្បត្តិ
សម្តេចបវរសេដ្ឋាធិបតី សឺន សាន ជាខ្មែរដ៏ ចំណាស់ម្នាក់រាងស្តើងខ្ពស់ស្រឡះ ស្លឹកត្រចៀក វែង ថ្ងាសទូលាយបង្ហាញឲ្យឃើញនូវភាពវៃឆ្លាតក្នុងការងារ។ សម្តេចបានប្រសាសន៍មួយៗទន់ភ្លន់ តែមិនចេះតក់ស្លុតនៅចំពោះមុខឧបសគ្គនានា ។ ជារឿយៗ នៅក្នុងការនិយាយស្តី សម្តេចតែងតែរំលឹកអំពីគុណព្រះពុទ្ធ ព្រះធ៌ម ព្រះសង្ឃ ដោយថ្លែងសំអាងលើព្រះ ឬទេវតាជាប្រធាន។ សម្តេច សឺន សាន ជាអ្នកកាន់ព្រះពុទ្ធសា សនា រក្សាសីលប្រាំរហូតគ្មានដាច់អស់រយៈកាល ៣២ ឆ្នាំ គិតមកដល់ឆ្នាំ ២០០០ ពេលដែលគាត់បាត់បង់ជីវិត។សម្តេច សឺន សាន ជាអ្នកសេដ្ឋកិច្ចជាមន្ត្រីរាជការជាអ្នកនយោបាយ និងជាពុទ្ធសាសនិកជនម្នាក់គួរឲ្យគោរពណាស់ ។ សម្តេចជាអ្នកយល់ដឹងថា តើសម្តេចត្រូវមានការគោរពស្មោះត្រង់យ៉ាងណាចំពោះឧត្តមគតិ និងគោលការណ៍ដែលសម្តេចត្រូវបម្រើ។ សម្តេច សឺន សាន គោរពដល់ផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋជាធំ។ សម្តេច សឺន សាន គោរពព្រះពុទ្ធសាសនាយ៉ាងខ្ជាប់ខ្ជួន។ ក្នុងជីវិតចុងក្រោយរបស់សម្តេច ទោះក្នុងស្ថានភាពយ៉ាងណាក៏ដោយ ក៏សម្តេចមានការគិតមមៃជានិច្ចដល់អ្វីដែលជាផលប្រយោជន៍របស់ជាតិ និងរបស់ប្រជារាស្រខ្មែរ។

អវសានជីវិត
នៅថ្ងៃទី ១៩ ខែធ្នូ ឆ្នាំ ២០០០ សម្តេចបវរសេដ្ឋាធិបតី សឺន សាន បានទទួលអនិច្ចធម្ម នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា៕

ផែនទីការបះបោរឆ្នាំ ១៦០៥


ឯកសារយោង៖ សារព័ត៌មានព្រៃនគរ
ដោយ ថាច់ ប្រីជា គឿន

ឧកញ្ញា សឺន គុយ នៅដើមសតវត្សរ៍ទី១៩ ប្រទេសកម្ពុជានិងប្រទេសលាវ ត្រូវរងការគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយត្រូវប្រឈមមុខនឹងការរលាយបាត់រូបរាងពីផែនទីពិភពលោក ដូចប្រទេសចម្ប៉ាក្នុងអតីតកាល ពីសំណាក់ប្រទេសយួននិងសៀម។

ក្នុងឆ្នាំ១៨២០ ស្តេចយួនឈ្មោះ មិញ-ម៉ាង បានធ្វើកិច្ចព្រមព្រៀងមួយជាមួយសៀម ក្នុងការចែកប្រទេសកម្ពុជាជាពីរ។ ព្រំដែនដែលគេបានបែងចែកនោះ គឺចាប់ផ្តើមពីត្រឹមព្រំដែនខេត្តពោធិសាត់ និងខេត្តបាត់ដំបង នៅត្រង់ម្តុំស្វាយ ដូនកែវ ឆ្លងកាត់ទន្លេសាបទៅម្លូរព្រៃ រួចឆ្ពោះទៅស្ទឹងត្រែង ហើយបង្ហួសទៅទល់ព្រំដែន ខ្មែរ-យួនសព្វថ្ងៃ។

ដីមួយភាគបីដែលនៅខាងលិចនិងខាងជើងខ្សែបន្ទាត់នេះ ត្រូវបានទៅសៀម ចំណែកពីរភាគបីនៅខាងក្រោម គឺនៅខាងកើតនិងខាងត្បូងខ្សែបន្ទាត់ត្រូវបានទៅយួន។ យួនបានដាក់ឈ្មោះទឹកដីថ្មីនេះ ថាខេត្ត ត្រាន-តាយ-ថាញ ដោយដាក់មេទ័ពយួនម្នាក់ ឈ្មោះ ត្រឿង-មិញ-យ៉ាង ជាអភិបាលខេត្ត ថ្មីនេះ។
ក្រោយមកមិនយូរប៉ុន្មាន យួនបានចាប់ផ្តើមអនុវត្តន៍នយោបាយ ធ្វើខ្មែរឲ្យទៅជាយួន ដូចជាបង្ខំឲ្យខ្មែរកាន់ទំនៀមទម្លាប់តាមយួន នឹងផ្លាស់ប្តូរឈ្មោះភូមិស្រុកខ្មែរឲ្យទៅជាយួនជាដើម។ នយោបាយដ៏តឹងរ៉ឹងនិងឆ្កួតលីលានេះ បានធ្វើឲ្យប្រជារាស្ត្រខ្មែរមានការក្តៅក្រហាយយ៉ាងខ្លាំង។ ការបះបោះប្រឆាំងយួន ដែលដឹកនាំដោយព្រះអង្គឌួង ដោយមានជំនួយពីសៀមផងនោះ បានរីករាលដាលគ្រប់ទីកន្លែង នៃព្រះរាជាណាចក្រកម្ពុជា។ ត្រឿង-មិញ-យ៉ាង ដែលជាអភិបាល ខេត្តថ្មី ត្រូវបង្ខំចិត្តដកទ័ពចេញពីប្រទេសខ្មែរ ដោយទៅបោះទីតាំងនៅខេត្ត ឡុង-អាន នៅឆ្នាំ ១៨៤២ រងចាំឱកាសល្អនឹងវិលត្រឡប់មកវិញម្តងទៀត។

ចំណែកឯភូមិភាគខាងជើងនិងខាងលិចខ្សែបន្ទាត់នោះវិញ មានខេត្ត បាត់ដំបង ពោធិសាត់ ម្លូព្រៃ ទន្លេរពៅ និងស្ទឹងត្រែង ត្រូវសៀម កាន់កាប់រហូតដល់ឆ្នាំ១៩០៧ ទើបប្រគល់មកឲ្យខ្មែរវិញ។ ការដែលសៀមព្រមប្រគល់ខេត្តទាំងឡាយនោះ មកខ្មែរ ដោយសារការគាប់សង្កត់ផ្នែកការទូត និង ផ្នែកយោធាពីប្រទេសបារាំង ដោយដោះដូរដែនដីទាំងនោះទៅនឹងខេត្ត ត្រាត និង ចន្ទតាប៊ុន ដែលក្នុង អតីតកាលក៏ជាទឹកដីរបស់ខ្មែរ ឲ្យទៅសៀមវិញ។ ការ ដាក់អាណានិគមរបស់បារាំង មកលើឥណ្ឌូចិន គឺជាហ្វ្រាំងដ៏សក្តិសិទ្ធិមួយ ទប់មិនឲ្យយួននិងសៀមលេបយកប្រទេសខ្មែរនិងលាវបាននៅក្នុងសតវត្សរ៍ទី១៩។ បើយើងក្រឡេកមើលទៅកម្ពុជាក្រោមវិញ មុនពេលបារាំងចូលមកដល់ ថ្វីត្បិតតែទឹកដីនេះត្រូវយួនចាប់ផ្តើម លុកលុយ តាំងតែពិសតវត្សរ៍ទី១៧ មកក៏ដោយក៏យួនមិនទាន់ត្រួតត្រាទឹកដីនេះបានទាំងស្រុងនៅឡើយ។ មានខេត្តខ្លះ ដូចជាខេត្តព្រះត្រពាំង ខេត្តឃ្លាំងជាដើម ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរនៅឡើយ។ ពលរដ្ឋខ្មែរ ដែលរស់នៅក្នុងខេត្តទាំងនោះ នៅតែបន្តធ្វើ ការតស៊ូដើម្បីការពារទឹករបស់ខ្លួនជានិច្ច។ នៅទីនេះខ្ញុំសូមលើកយកប្រវត្តតិស៊ូរបស់ប្រជារាស្ត្រខ្មែរខេត្តព្រះត្រពាំង ក្រោមការដឹកនាំរបស់ឧកញ៉ា សឺន គុយ ដែលវីរបុរសគំរូសំរាប់ខ្មែរក្រោមគ្រប់រូប មកលាតត្រដាងជូនជនរួមជាតិដូចតទៅ៖

លោកឧកញ៉ា សឺន គុយ ជាអតីតអភិបាល ខេត្តព្រះត្រពាំង មុនពេលខេត្តនេះធ្លាក់ទៅក្នុងកណ្តាប់ដៃយួន។ គាត់់បានចូលបម្រើទ័ពតាំងតែពីគាត់មានអាយុ២០ឆ្នាំមកម៉េ្លះ។ គាត់បានរៀបអាពាហ៍ពិពាហ៍ជាមួយនារីខ្មែរម្នាក់ឈ្មោះ ភឿន នៅភូមិចាប់ ភ្លើង ខេត្តព្រះត្រពាំង។ លោកឧកញ៉ា មានសហការីជំនិតៗប្រាំរូបគឺ 
  1. លោក ទេសាសោម
  2. លោកហ្មឺនឯក
  3. លោកតាម៉ង់
  4. លោកមនោរស់ និង
  5. លោកភូឈួយគង់។
ក្នុងចំណោមសហការីទាំង ៥រូប របស់ ឧកញ៉ា មានសហការីម្នាក់បានក្បត់នឹងឧត្តមគតិខ្លួន ដោយបានលួចផ្តល់កិច្ចការសម្ងាត់ក្នុងចលនាតស៊ូទៅឲ្យខ្មាំង។ ហើយមានសហការីផ្សេងទៀត មានការរកាំចិត្តនឹងគ្នា ជាហេតុបណ្តាល់ឲ្យចលនាតស៊ូ របស់ឧកញ៉ា ត្រូវជួបប្រទះនឹងផលវិបាកនាពេលអនាគត។ ដោយឃើញថា នៅមានខេត្តខ្លះ នៅកម្ពុជាក្រោម ស្ថិតនៅក្រោមការត្រួតត្រារបស់ខ្មែរ នៅឡើយ ព្រះចៅយួនក្រុងហ្វេបានបញ្ជារឲ្យមេទ័ពយួន ម្នាក់ឈ្មោះ អុងឡូវ នាំទ័ពពីរកងវរសេនាតូច មកឡោមព័ទ្ធនិងវាយលុកទីរួមខេត្តព្រះត្រពាំង។ ទ័ពយួនអុងឡូវបានចេញដំណើរពីព្រៃនគរ សំដៅទៅខេត្តព្រះត្រពាំង ក្នុងគោលបំណងវាយកំទេចជំរំទ័ពដ៏ល្បីរបស់លោកឧកញ៉ា សឺន គុយ។

ក្រោយពីបានទទួលដំណឹងថា យួននឹងវាយប្រហារទីរួមខេត្តព្រះត្រពាំង ក្នុងពេលដ៏ខ្លីខាងមុខនេះ លោកឧកញ៉ាបានបញ្ជារឲ្យសហការីរបស់ លោក រៀបចំទ័ពដើម្បីត្រៀមប្រយុទ្ធការពារខេត្ត។ មិនយូរប៉ុន្មាន អុងឡុវបាននាំទ័ពមកដល់ខេត្ត ព្រះត្រពាំង ហើយចាប់ផ្តើមពង្រាយទ័ពដើម្បីវាយលុកចូលទីរួមខេត្ត។ ការប្រយុទ្ធគ្នាយ៉ាងស៊ីសាច់ ហុតឈាមបានប្រព្រឹត្តទៅរវាងទ័ពយួននឹងទ័ពរបស់ ឧកញ៉ា។ អុងឡូវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលទ័ពរបស់គេជួបប្រទះនឹងការទប់ទល់ខ្លាំងខ្លាពីសំណាក់ទ័ពរបស់ឧកញ៉ា។ ការប្រយុទ្ធគ្នាបានប្រព្រឹត្តទៅអស់រយៈពេល៧យប់៧ថ្ងៃ។ ទីបំផុតអុងឡូវត្រូវបង្ខំ ចិត្តដកទ័ពរបស់ខ្លួនថយ ទៅពួនក្នុងព្រៃជ្រៅ រងចាំជំនួយពីក្រុងហ្វេ។ ក្រោយមកមិនយូរប៉ុន្មាន អុង ឡូវ ក៏បានទទួលជំនួយយ៉ាងច្រើនសន្ធឹកសន្ធាប់ទាំងកងទ័ពទាំងសម្ភារៈសឹក ពីក្រុងហ្វេ (ទីក្រុងចាម) ហើយ​ លើកមកវាយសម្រុក ចូលទីរួមខេត្តព្រះត្រពាំងម្តងទៀត។ ចំណែកឯទ័ព ឧកញ៉ាវិញ គ្មានបានទទួលជំនួយអ្វីពីព្រះចៅ ក្រុងកម្ពុជា ឡើយ។ លើកនេះទ័ពលោកឧកញ៉ា ពិតជាពីបាកទប់ទល់ណាស់ ព្រោះទ័ពយួនមានច្រើន។ នៅចំពោះមុខសភាពការណ៍ដ៏ធ្ងន់ធ្ងរនេះ លោកឧកញ៉ាបានបញ្ជារាឲ្យដកទ័ពចេញពីទីរួមខេត្ត ហើយទៅបង្កើតទីតាំងទ័ពនៅជនបទវិញ។

ចំណែកឯអុង ឡូវវិញ ក្រោយពីទ័ពរបស់ខ្លួនបានទទួលជោគជ័យ លើទ័ពរបស់ឧកញ៉ានៅសមរភូមិទីរួមខេត្តព្រះត្រពាំងហើយ ក៏ បានរៀបចំធ្វើពិធីជប់លៀងយ៉ាងគគ្រឹកគគ្រេង។ មិនតែប៉ុណ្ណោះ បានបញ្ជារឲ្យទ័ពរបស់ខ្លួន ដើរឆក់ប្លន់ទ្រព្យសម្បត្តិ នឹងចាប់កូន ក្រមុំខ្មែរ សម្រាប់ការសប្បាយក្នុងពិធីជប់លៀងរបស់គេទៀតផង។

លោកឧកញ៉ាបានចេញចាកពីទីរួម ខេត្តត្រពាំងទាំងសេចក្តីក្រៀមក្រំ ហើយបានបង្កើតជំរំហ្វឹកហ្វឺនទ័ពសម្ងាត់មួយនៅជនបទ។ មិនយូរប៉ុន្មាន អុង ឡូវបានដឹងថាលោកឧកញ៉ាបានបង្កើតជំរំទ័ពសម្ងាត់ ក៏បញ្ជារឲ្យមេទ័ពយួនម្នាក់ ដែលនៅក្រោមបញ្ជាររបស់ខ្លួនឈ្មោះ អុង បូ ឲ្យដឹកទ័ពទៅវាយកំទេចកងទ័ពរបស់ឧកញ៉ា ដែល នៅសេសសល់នៅជំរំសម្ងាត់។ ដោយគ្មានពេលគ្រប់គ្រាន់ដើម្បី ប្រមូលនិងហ្វឹកហ្វឺនទ័ព លោកឧកញ៉ាគ្មានកម្លាំង គ្រប់គ្រាន់អាច់ទប់នឹងកម្លាំងរបស់ អុង បូ បានឡើយ។ ទីបំផុតត្រូវបោះបង់ចោលជំរំនោះទៀត។ ក្រោយពីបានវាយកំទេចជំរំទ័ពរបស់ ឧកញ៉ាហើយ អុង បូ បាននាំទ័ពទៅបោះទីតាំងនៅវត្តផ្នោដូង។ ចំណែកឯលោកឧកញ៉ា ក៏បាននាំទ័ពទៅស្នាក់នៅជាបណ្តោះអាសន្ន នៅវត្តចេតិយ នាភូមិ ចាប់ភ្លើង ដែលជាស្រុកកំណើតរបស់ភរិយាគាត់។ ហើយបន្តកេណ្ឌប្រមូលទ័ព ដើម្បីតស៊ូតទៅទៀត។ បើយើងក្រឡេកទៅមើលវត្តផ្នោដូងវិញ យើងឃើញទ័ពយួនដែលបោះទីតាំងនៅទីនោះ បានធ្វើការឆក់ប្លន់ និងកាប់សម្លាប់រាស្ត្រខ្មែរឥតត្រាប្រណីឡើយ។ មិនតែប៉ុណ្ណោះពួកគេបានធ្វើការបំផ្លិចបំផ្លាញដោយវាយបំបាក់ព្រះពុទ្ធ បដិមាករ គាស់រំលើងកុដិសាលា ដុតបំផ្លាញគម្ពីដីកា ព្រមទាំងយកព្រះវិហារ ដែលជាទីសក្ការៈរបស់ខ្មែរមកធ្វើជាកន្លែងស៊ីផឹក នឹងរំលោភនារីខ្មែរដែលពួកវា​ចាប់មកយ៉ាងព្រៃផ្សៃបំផុត។

ថ្ងៃមួយលោកឧកញ៉ាបានទទួល ដំណឹងពីចារបុរសរបស់គាត់ថាទ័ពយួន អុង បូ ដែលបោះនៅវត្តផ្នោដូង មានការធ្វេសប្រហែស ដោយយល់ថាទ័ពរបស់លោកឧកញ៉ា គ្មានលទ្ធភាពនឹងវាយប្រហារមកលើខ្លួនឡើយ ដោយមួយថ្ងៃៗ ពួកគេជាប់រវល់នឹងការស៊ីផឹក និងឆក់ប្លន់ប្រជារាស្ត្រ។ ឆ្លៀតឱកាសដ៏ប្រពៃនេះ លោកឧកញ៉ាបានបញ្ជាឲ្យលើកទ័ពទៅវាយទ័ពយួននៅវត្តផ្នោដូងជាបន្ទាន់។ ដោយការធ្វេសប្រហែស មិនបានត្រៀមប្រយុទ្ធជាមុនទ័ពយួននៅទីនោះរត់ឆ្លេឆ្លាបាត់សា្មរតីប្រយុទ្ធ។ ទីបំផុតត្រូវបាក់ទ័ពរត់ខ្ចាត់ខ្ចាយ ឯមេទ័ពយួន អុង បូ ក៏បាត់បង់ជីវិតក្នុងទីលានប្រយុទ្ធដែរ។ ដំណឹងពីការបាត់បង់មេដ៏ចំណាន អុង បូ និងការបរាជ័យនៅសមរភូមិផ្នោដូង បានធ្វើឲ្យចៅហ្វាយយួន អុង ឡុវ មានការឈឺចាប់ និងមានការអាម៉ាសយ៉ាងខ្លាំង។ ការបរាជ័យនេះ ញ៉ាំងឲ្យ អុង ឡូវ ត្រូវតែរិះរកយុទ្ធវីធីថ្មី។ យុទ្ធវីធីថ្មីនោះគឺការស៊ីរូង និងបំបែកបំបាក់ផ្ទៃ់ក្នុងឲ្យចុះទន់ខ្សោយ អុង ឡូវ បានបញ្ជាឲ្យកេណ្ឌខ្មែរ ចូលបម្រើក្នុងជួរទ័ពយួន ហើយពេលយប់បញ្ជាឲ្យពួកនេះដើរឆក់ប្លន់ប្រជារាស្ត្រខ្មែរ។ លុះ ព្រឹកឡើងពួកវាប្រកាស​ថាទាហានរបស់ឧកញ៉ាជាអ្នកប្រព្រឹត្ត។ ល្បិចកលដ៏ថោកទាបនេះបានធ្វើឲ្យពលរដ្ឋខ្មែរមួយចំនួនភាន់ច្រឡំថា អ្នកដែលប្រព្រិត្តអំពើឆក់ប្លន់នោះ គឺពិតជាក្រុមរបស់លោកឧកញ៉ាមែន។

នៅលើទីលានសមរភូមិ យួនបានឲ្យរនុកក្នុងរបស់វាលួចសម្លាប់ទាហានខ្មែរដោយស្ងាត់ៗ និងញុះញង់ឲ្យមានការបែកបាក់ផ្ទៃក្នុង។ ថ្ងៃមួយទាហានម្នាក់ បានជួបប្រទះសាកសពរបស់ លោកតាម៉ង់ ដែលជាមេទ័ពដ៏ខ្លាំងម្នាក់ ដេកស្លាប់ចម្ងាយ ៣០០មែត្រ ពីវត្តផ្នោដូងយ៉ាងអាថ៌កំបាំង។ ចំណែកឯ លោកហ្មឺន ឯក បានគេចខ្លួនបាត់ ដោយគ្មានអ្នកណាមួយដឹងថាគាត់ទៅណា គ្រាន់បានឃើញសារមួយដែលគាត់ទុកឲ្យ ដែលចារថាគាត់នឹងទៅធ្វើការតស៊ូតែម្នាក់ឯង។ មិនតែប៉ុណ្ណោះ លោកទេសា សោម ត្រូវយួនចាប់បាននៅសមរភូមិ ហើយយកទៅធ្វើទារុណកម្ម រហូតដល់បាត់បង់ជីវិត។ ព្រឹត្តិការណ៍ទាំងឡាយខាងលើនេះ បានធ្វើឲ្យលោកឧកញ៉ាមានការសោកស្តាយជាទីបំផុត។ ផ្ទុយទៅវិញ ភូឈួយគង់ បែរជាញញឹមបិទមាត់មិនជិត ព្រោះគោលបំណងរបស់គេជិតបានសម្រេចហើយ។ ការបាត់បង់នូវមេទ័ពដ៏ចំណាន់ៗទាំងបីរូប បានធ្វើកងទ័ពក្នុងចលនាតស៊ូ បាត់បង់ស្មារតីប្រយុទ្ធ ព្រមទាំងមានភាពអនាធិបតេយ្យទៀតផង។ អុងឡូវ បានដឹងច្បាស់ពីការរង្គោះរង្គើនៃចលនា ក៏មិនបណ្តោលឲ្យឱកាសដ៏ល្អនេះកន្លងទៅបានឡើយ ដោយបានបញ្ជាឲ្យទ័ពរបស់វាយប្រហារទីតាំងទ័ពខ្មែរនៅផ្នោដូងជាបន្ទាន់។ ថ្វីត្បិតតែយួនទទួលបានជោគជ័យនៅលើ សមរភូមិប្រយុទ្ធក៏ដោយ តែគេមិនអាច់ចាប់ខ្លួនឧកញ៉ាបានឡើយ។ ចលនាតស៊ូរបស់ឧកញ៉ា នៅតែបន្តការវាយប្រលើទ័ពយួន តាមរបៀបសង្គ្រាមទ័ពព្រៃ ឬសង្គ្រាមឈ្លប់។

ការធ្វើសង្គ្រាមឈ្លប់ បានធ្វើឲ្យយួនស៊ីមិនឆ្ងាញ់ ដេកមិនលក់ ជាហេតុធ្វើឲ្យ អុង ឡូវ មានការម៉ួរម៉ៅកាន់តែខ្លាំង។ អុង ឡូវបានបញ្ជាឲ្យទ័ពរបស់ខ្លួនតាមប្រមាញ់លោកឧកញ៉ា គ្រប់ទិសទី។ ទោះជាធ្វើយ៉ាងណាក៏ដោយ ក៏យួននៅតែមិនអាច់រំលាយចលនាតស៊ូនេះដែរ។ សង្គ្រាមឈ្លប់របស់ឧកញ៉ា បានធ្វើទាហានយួនងាប់ជារៀងរាល់ថ្ងៃ។
ផែនទី ឆ្នាំ ១៨០៥


ពេលនេះមេទ័ព អស់មធ្យោបាយក្នុងការពន្លត់ចលនាតស៊ូ និងតាមចាប់ខ្លួនឧកញ៉ាដោយកម្លាំងទ័ព ដែលជាហេតុបណ្តាល ឲ្យយួនត្រូវតែបង្ហាញពីសារជាតិពិតរបស់គេ គឺសារជាតិកាចសាហាវ សារជាតិក្រឡិចក្រឡុច និងសារជាតិបោកប្រាស។ អុង ឡូវ បានបញ្ជារទាហានរបស់ខ្លួន ដើរឆក់ប្លន់ និងកាប់សម្លាប់ខ្មែរដោយឥតរើសមុខ។ ជាមួយគ្នានេះ យួនបានធ្វើសេចក្តីប្រកាសគ្រប់កន្លែង ថាគេនឹងបន្តការកាប់សម្លាប់រាស្ត្រខ្មែរឥតរើសមុខតទៅទៀត ដរាបណាឧកញ៉ាមិនព្រមប្រគល់ខ្លួនឲ្យយួនទេ។ ដោយគ្មានលទ្ធភាពក្នុងការពារប្រជារាស្ត្រខ្មែរឲ្យផុតពីការកាប់សម្លាប់របស់យួនបាន លោកឧកញ៉ាក៏សម្រេចចិត្តរបាះ បង់ចោលការតស៊ូ ព្រមប្រគល់ខ្លួនឲ្យយួនចាប់ ដើម្បីជាថ្នូរឲ្យយួនឈប់កាប់សម្លាប់ពលរដ្ឋស្លូតត្រង់ខ្មែរតទៅទៀត។ យួនសប្បាយចិត្តណាស់ ដោយឃើញលោកឧកញ៉ាព្រមចុះចាញ់។ ដូច្នេះដែលជាសញ្ញាមួយប្រាប់ថា នយោបាយឈ្លានពានលេបទឹកដីរបស់គេបានឈានដល់គោលដៅហើយ។ ដំបូងឡើយ យួនបម្រុងយកឧកញ៉ានិងទាហានខ្មែរទាំងអស់ទៅសម្លាប់ តែក្រោយមកបែរជាមិនសម្លាប់ ព្រោះគេយល់ឃើញថា លោកឧកញ៉ាមានប្រជាប្រិយភាពណាស់ក្នុងសង្គមខ្មែរ បើសម្លាប់ឧកញ៉ាពេលនេះ ពិតជាមានការបះប្រឆាំងពីសំណាក់ប្រជារាស្ត្រខ្មែរជាមិនខាន។ អាស្រ័យហេតុនេះហើយបាន ជាយួនទុកជីវិតលោកឧកញ៉ា។ មិនតែប៉ុណ្ណោះ អុង ឡូវ បានប្រគល់តំណែង ទីប្រឹក្សាដល់ឧកញ៉ាទៀតផង។

នៅឆ្នាំ ១៨២១ ស្តេចយ៉ា ឡុង បាន អស់រាជ្យ។ ស្តេចថ្មីឈ្មោះ មិញ-ម៉ាង ឡើងជំនួស។ គ្រាន់តែឡើងសោយរាជ្យភ្លាម ស្តេច មិញ-ម៉ាង បានចេញបញ្ជាយ៉ាងដាច់ណាត់ បង្ខំឲ្យប្រជារាស្ត្រខ្មែរកម្ពុជាក្រោមទាំងមូលត្រូវតែវផ្លាស់ប្តូរទំនៀមទម្លាប់ និងច្បាប់សាសនា ដោយគោរពតាមប្រពៃណី និងច្បាប់សាសនារបស់យួនវិញ។


ផែនទី ស្ថានការណ៍នយោបាយ នៅ កម្ពុជាក្រោម 

សេចក្តីប្រកាសរបស់ មិញ-ម៉ាង មានដូច តទៅ៖
១. លោកសង្ឃខ្មែរ ត្រូវគោរពប្រតិបត្តិដូចលោកសង្ឃយួនដោយត្រូវ៖
– កោរសក់ទុកចិញ្ចើម
– ឆាន់ចង្ហាន់ពេលល្ងាច និងឆាន់អាហារសាប
– ស្លៀកខោជើងពីរ ពាក់អាវ កត្រង់ ពត៌ ឈាមជ្រូក
– ពេលសូត្រធម៌ ត្រូវគោះត្រដោក

២. រាស្ត្រខ្មែរប្រុសស្រី ត្រូវគោរពតាមប្រពៃណីយួនដោយត្រូវ៖
– ទុកសក់វែង ហើយបួង
– យកនាមត្រកូលយួន និងដាក់ឈ្មោះជាយួន
– បោះបង់អក្សរខ្មែរ រៀនអក្សរយួន និងនិយាយភាសាយួនគ្រប់ទីកន្លែង
– ប្រើសម្លៀកបំពាក់ដូចយួន

នៅក្នុងសេចក្តីប្រកាសនោះបានចែងថា បើជនណាមិនគោរពតាមបញ្ជារនេះ នឹងត្រូវកាត់ទោសប្រហារជីវិត។ ក្រោយពីឃើញសេចក្តីប្រកាសនេះកាលណាមកប្រជារាស្ត្រខ្មែរ មានការក្តៅក្រហាយជាពន់ពេក តែមិនហា៊នប្រឆាំង ព្រោះបញ្ជានេះដាច់ណាស់ពេក។ ដោយយល់ថា មានតែលោកឧកញ៉ាទេ ដែលជាពឹងព្រះសង្ឃ និងប្រជារាស្ត្រខ្មែរជាច្រើន បានធ្វើញត្តិជូនឧកញ៉ា សូមជួយធ្វើអន្តរាគមន៍។ លោកឧកញ៉ាបានយកសំណើរនេះ ជូន អុង ឡូវ សូមកុំអនុវត្តតាមបទបញ្ជារនេះ ជាច្រើន លើកច្រើនសា។ តែរាល់ពេលដែលឧកញ៉ា លើកយកបញ្ហានេះមកពីភាក្សា អុង ឡូវ តែងតែតប់ថា នេះជាបញ្ជា របស់ព្រះអធិរាជក្រុងហ្វេ គ្មានអ្នកម្នាក់អាច់ជំទាស់បានឡើយ។ បើសិនជាអ្នកណាមួយហា៊នតវ៉ានឹងបញ្ជានេះ ទាល់តែហានស្លាប់សិន។

ដោយអស់មធ្យោបាយក្នុងការអង្វរក អុង ឡូវ កុំឲ្យអនុវត្តន៍តាមបទបញ្ជានេះ លោក ឧកញ៉ាបាននិយាយទៅកាន់ អុង ឡូវ ថា “សូមលោកមេត្តាផ្ញើសារមួយជូនព្រះចៅក្រុងហ្វេឲ្យទ្រង់បានជ្រាប់ថា ខ្ញុំឧកញ៉ា សឺន គុយ អតីតអភិបាលខេត្តព្រះត្រពាំង បច្ចុប្បន្នទីប្រឹក្សារបស់លោក សូមយកជីវិតមកប្តូរ បើសិនជាព្រះអធិរាជព្រមលុបចោលបទបញ្ជានេះ”។ អុង ឡូវ យល់ព្រម ហើយបានផ្ញើសារជូនព្រះចៅក្រុងហ្វេ។

ផែនទី ខ្សែព្រំដែន រដ្ឋ សៀម ជាមួយ ឥណ្ឌូចិន បារាំង ឆ្នាំ ១៨០៥


ក្រោយមក អុង ឡូវ បានប្រាប់ទៅ លោកឧកញ៉ាថា ព្រះចៅក្រុងហ្វេបានយល់ទៅនឹងសំណើររបស់ឧកញ៉ាហើយ ដូច្នេះតាមលក្ខន្តិកៈគេគ្មានជម្រើសអ្វីផ្សេងក្រៅពីយកឧកញ៉ាទៅប្រហារជីវិតឡើយ។ លោកឧកញ៉ាបានតប់ទៅវិញថា លោកមានសេច ក្តីរីករាយណាស់ ដោយសំណើររបស់លោកត្រូវបានមព្រះអធិរាជក្រុង សព្វព្រះរាជហឫទ័យ។ ដូច្នេះលោកគ្មានការរារែក ក្នុងការប្រគល់ខ្លួនឲ្យ អុង ឡូវ យកទៅប្រហារជីវិតឡើយ។ ប្រជារាស្ត្រខ្មែរមានសេចក្តីរីករាយណាស់ ក្រោយពីបានដំណឹងថា ព្រះចៅក្រុងហ្វេបានសព្វព្រះរាជហឫទ័យ ទុកឲ្យប្រជារាស្ត្រខ្មែរគោពតាមទំនៀមទម្លាប់ និងព្រះពុទ្ធសាសនាខ្មែរ។ តែក្នុងពេលជាមួយគ្នានេះដែរ ខ្មែរគ្រប់រូបក៏មានមានការសោកស្តាយយ៉ាងខ្លាំង ដោយគេត្រូវបាត់បង់នូវកុលបុត្រដ៏ឆ្នើមម្នាក់ ដែលក្នុងមួយជីវិតរបស់លោក លោកតែងតែធ្វើអ្វីៗទាំងអស់ រហូតដល់ហ៊ានបូជាជីវិតដើម្បីបុព្វហេតុជាតិ និងសាសនា។ យួនបានយកលោកឧកញ៉ាទៅប្រហារជីវិត នៅមុខសាលាឃុំ បិន-ឌឹក ត្រង់កន្លែងដែលមានដើមម្នាស់ កាលដាំទន្ទឹមគ្នាពីរដើមនៅជិតផ្លូវជាតិ។ សាកសពរបស់គាត់ ត្រូវបានព្រះសង្ឃនិងប្រជារាស្ត្រខ្មែរ យកទៅធ្វើបុណ្យហើយបញ្ចុះ នៅក្នុងព្រះចេតិយវត្តពោធិសាលរាជ ទីរួមខេត្តព្រះត្រពាំង ហើយខឿនចេតិយនោះនោះ នៅសល់រហូតដល់បច្ចុប្បន្នននេះ។ ចំណែកឯភូឈួយគង់ ដែលជារនុកក្នុងរបស់យួននោះ ក៏ត្រូវយួនយកទៅប្រហារជីវិតដែរ។

លោកឧកញ៉ា សឺន គុយ ជាកុលបុត្រដ៏ឆ្នើមម្នាក់របស់ខ្មែរកម្ពុជាក្រោម។ គាត់បានធ្វើអ្វីៗ ទាំងអស់រហូតដល់ហ៊ានពលីកម្ម ជីវិត ដើម្បីភាពគង់វង្សនៃជាតិខ្មែរ និងសាសនា។ លោកបានបន្សល់ទុកនូវគំរូវិរភាពមួយដ៏ត្រចះត្រចង់ សម្រាប់ឲ្យកុលបុត្រកុលធីតាខ្មែរកម្ពុជា ក្រោមគ្រប់រូបគោរពស្ញប់ស្ញែងនិងយកតម្រាប់តាម។

ថ្វីត្បិតតែលោកឧកញ៉ា ត្រូវយួនឈ្លានពានផ្តាច់ផ្តិលជីវិតឲ្យលាចាកលោកនេះ អស់រយៈពេលជិតពីរសតវត្សរ៍ហើយក៏ដោយ ក៏កិត្តិនាមរបស់លោកនៅតែល្បីរន្ទឺក្រអូបសុះសាយក្នុងសង្គមខ្មែរកម្ពុជាក្រោមយើងដដែល។ យើងទាំងគ្នាជាបច្ឆាជនដែល មានវាសនា បានស្គាល់នូវវប្បធម៌ អក្សរសាស្ត្រ ភាសា និងសាសនារបស់ខ្មែរនាពេលនេះ ក៏ដោយសារការបូជាសាច់ស្រស់ឈាមស្រស់របស់ឧកញ៉ា និងវិរកុលបុត្រខ្មែរកម្ពុជាក្រោមដទៃទៀត ក្នុងចលនាតស៊ូរបស់លោកក្នុងអតីតកាលដែរ។

ផែនទី ស្ថានការណ៍នយោបាយនៅ វាំង្គឧត្តង និង នយោបាយជប៉ុន ប្រឆាំង កិច្ចការក្រុង ឧត្តុង្គ


អំពី​គុក​កោះ​ត្រឡាច​
★★★ប្រវត្តិសាស្រ្ត★★★

​និយាយ​អំពី “​កោះ​ត្រឡាច​” គេ​មិនអាច​ភ្លេច​រំឭក​ដល់ “​គុក​កោះ​ត្រឡាច​” ទេ ។ យោងតាម គេហទំព័រ​ស​ព្វា​វចនាធិប្បាយ Wikipedia នៅ​ថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ១៨៦២ Bonard បាន​ចុះហត្ថលេខា​មួយ​ឲ្យ​បង្កើត “​គុក​កោះ​ត្រឡាច​” ដើម្បី​ដាក់​អ្នក ទោស​អ្នកនយោបាយ​ឲ្យ​ដាច់ស្រយាល​កុំ​ឲ្យ​មានការ​ទាក់ទង​នឹង​បក្សពួក​របស់គេ​បាន ។ ការបង្កើត​គុក​នេះ​ឡើង​បានធ្វើ​ឲ្យ​កោះ ត្រឡាច​មានឈ្មោះ​ល្បីល្បាញ​រហូតមកដល់​ស​ព្វ​ថ្ងៃ ។​

គុក​កោះ​ត្រឡាច​ ជា​មជ្ឈមណ្ឌល​ព្រហ្មទណ្ឌ​មួយ​បារាំង​ហៅថា “​បាញ​ញើ ឌឺ ពូ​លូ​កុង​ដ័​រ​” (Bagne de Poulo Condor) ។ គុក​នេះ​បារាំង​បង្កើតឡើង ដើម្បី​ឃុំឃាំង​អ្នកទោស​ពិសេស​ដែល​គេ​ចាត់ទុកថា​ធ្វើ​ឲ្យ​គ្រោះថ្នាក់​ដល់​របប​អាណានិគម​របស់​បារាំង ដូចជា អ្នកនយោបាយ អ្នកទោស​ប្រហារជីវិត សមាជិក​បក្ស​កុ​ម្មុនិ​ស្ត និង​អ្នក​ជាតិនិយម​នៅ​ឥណ្ឌូចិន ដែល​ប្រឆាំងនឹង​របប អាណានិគម​បារាំង ។ នៅក្នុង “​គុក​កោះ​ត្រឡាច​” នេះ មាន​មន្ទីរ​មួយ​ដែល​របប​អាណានិគម​បារាំង​, របប​រដ្ឋ​វៀតណាម និង របប​សាធារណរដ្ឋ​វៀតណាម បាន​បង្កើតឡើង​ឲ្យ​ឈ្មោះថា “​ទ្រុងខ្លា​” ដើម្បី​ធ្វើ​ទារុណកម្ម​លើ​សមាជិក​ដឹកនាំ​កំពូល​នៃ​ពួក​កុ​ម្មុយ និ​ស្ត​និយម ក្នុងអំឡុងពេល​សង្គ្រាម​នៅ​វៀតណាម និង​ឥណ្ឌូចិន ។ អ្នក​ទោ​សនយា​បាយ​ខ្មែរ​ជាច្រើនរូប ក៏បាន​ស្លាប់​នៅ គុក កោះ​ត្រឡាច នេះដែរ មានដូចជា អាចារ្យ ហែម ចៀវ​, លោក ប៉ាច ឈឺ​ន លោក នួន ឌួង ជាដើម ។

​យោងតាម សៀវភៅ “​ទិដ្ឋភាព​ទូទៅ​នៃ​សេដ្ឋកិច្ច​វៀតណាម​” (Toàn cảnh kinh tế Việt Nam) ដែល​សរសេរ​ដោយ លោក ង្វៀង ថា​យ ហ្វា​ង (Quang Thái Nguyễn) បាន​បញ្ជាក់ថា នៅក្រោម​របប​អាណានិគមនិយម​បារាំង មាន​ពលរដ្ឋ​វៀតណាម គ្រប់​ស្រទាប់វណ្ណៈ ប្រមាណ ២.០០០០ នាក់ បាន​ស្លាប់​នៅក្នុង​គុក​កោះ​ត្រឡាច ហើយ​បាន​យកទៅ​បញ្ចុះ​នៅ​ទី​បញ្ចុះសព​មួយ ឈ្មោះ ហាង​យឿ​ង (Nghĩa trang Hàng Dương) 

​បើ​យោងតាម​សៀវភៅ​ឯកសារ​ប្រវត្តិសាស្ត្រ “​កម្ពុជា​ក្រោម អំណាច​គ្មាន​ខ្មែរក្រោម​” វិញ លោក​សាស្ត្រាចារ្យ ត្រាំ​ង ឆាត ប៊ុត បញ្ជាក់ថា “​ឆ្នាំ ១៩៣៩ នៅ​កោះ​នេះ មាន​អ្នក​គុក​នយោបាយ​ចំនួន ២.៤០០ នាក់ ហើយ​នៅពេល​សង្គ្រាមលោកលើកទី ២ ចំនួន​អ្នកទោស នយោបាយ​កើនឡើង​ដល់ ៦០០០ នាក់ និង​បន្ទាប់មក នៅ​ឆ្នាំ ១៩៤៦ ដល់ ឆ្នាំ ១៩៥៥ កើនឡើង​ដល់ ២.៤០០ នាក់​” ។​

​លែង​ជា​របស់​កម្ពុជា​៖ ​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា កោះ​ត្រឡាច​លែង​ជា​របស់​ប្រទេស​កម្ពុជា ទៀតហើយ។

★ សង្គាមឆ័ត្រ
នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ១៩៤២ សមណនិស្សិតនៃសាលាបាលីជាន់ខ្ពស់ និង សាលាបាលីរងនៅ រាជធានីភ្នំពេញ ព្រមទំាងប្រជាជននៅភ្នំពេញ និងតាមបណ្តាខេត្តមួយចំនួនទៀត ដើម្បីធ្វើបាតុកម្មយ៉ាងធំមួយ ដើម្បីប្រឆាំងរដ្ឋអំណាចបារាំង ដែលបានបង្ខំឱ្យខ្មែរប្រើប្រាស់ អក្សររ៉ូម៉ាំង ជំនួសអក្សរខ្មែរ ។ ព្រះសង្ឃ ប្រើចុងឆត្រជាអាវុធ ដេញចាក់បារាំង ព្រោះឃើញបារាំង ធ្វើទង្វើមិនគប្បី និងមើលងាយដល់សាស្រ្តាចារ្យរបស់ខ្លួន ហេតុដូច្នេះហើយ ទើបគេហៅព្រឹត្តិការណ៍នេះថា សង្រ្គាមឆត្រ។ ចំណែក​ឯបាតុករ ដែលជាគ្រហស្ថ បានប្រើដុំថ្ម ដំបង ដុំឥដ្ឋ និងកូនតឹង ជាអាវុធផងដែរ ។ ក្នុងពេលកំពុងវាយប្រយុទ្ធគ្នានោះ ពួកបារាំងបានថតបាតុករ និងអ្នកដឹកនាំ ដើម្បីងាយស្រួលដើរចាប់ខ្លួន ក្រោយពេល ដែលបាតុកម្មនេះត្រូវបានបញ្ចប់។ ក្រោយមកព្រះភិក្ខុប៉ាង ខាត់ និងព្រះអាចារ្យ អ៊ុក ជា លោក ប៊ុណ្ណ ច័ន្ទម៉ុល លោក ជុំ មួង ភិក្ខុធម្មបាល ខៀវជុំ ។ល។ បានរត់គេចខ្លួនយ៉ាងរហ័ស។ ជនណាយឺតយ៉ាវ ត្រូវបារាំងចាប់ បាន ហើយបញ្ជូនទៅដាក់គុកទំាងអស់។ អាចារ្យ ហែម ចៀវ, នួន ឌួង, ប៉ាច ឈឺន, ប៉ាង ខាត់ ត្រូវបានតុលាការបារាំង កាត់ទោស ឱ្យជាប់គុក អស់មួយជីវិត ធ្វើទារុណកម្មនៅកោះត្រឡាច ។ លោក ស៊ឹង ង៉ុក ថាញ់ រត់ទៅជ្រកកោននូវប្រទេសជប៉ុន