ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិធំមួយដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះ ប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន។ ហើយខេត្តមណ្ឌលគិរីក៏មានសក្តានុពលទេសចរណ៍វប្បធម៏ ប្រពៃណី របស់ជនជាតិដើមភាគតិចព្នងផងដែរ ដែលក្នុង ខេត្តនេះមាន ៨ ជនជាតិដើម ក្នុងនោះរួមមាន៖ជនជាតិ
ការផ្សព្វផ្សាយប្រវត្តិសាស្រ្តក្លែងក្លាយ នៅកម្ពុជា៖ នៅ មណ្ឌលគីរី បាន និង កំពុងផ្សព្វផ្សាយប្រវត្តិសាស្រ្តក្លែងក្លាយ បោកបញ្ឆោត ក្រុម បក្ស ប្រឆាំង នានានៅកម្ពុជាឲ្យគាំទ្រនយោបាយ ពួកគេ ដោយ ពួកគេ ផ្សព្វផ្សាយអំពី នគរភ្នំ ឬ ហ្វូណន ថា ជនជាតិ ៦ រដ្ឋ (ស្ទៀង កួយ ភ្នង ចារាយ...) ថាជា ខ្មែរលើពិតប្រាកដ FUNAN ដោយលើកថា ជនជាតិភ្នំ គឺ ហ្វូណន ! ចំណែក ខ្មែរកណ្តាលសព្វថ្ងៃ ជាខ្មែរក្លែងក្លាយ ដែល តាមពិត មហាហ្វូណន គឺ ក្តោបរួមទាំង ៦ រដ្ឋហ្នឹងផងដែរ។ ៦ រដ្ឋហ្នឹង មិនមែនជា ចម្ប៉ាទេ ហើយការតស៊ូ ទាមទារឯករាជ្យ ទាមទារ កូតា Quota ចៅហ្វាយខេត្ត បក្សជនជាតិដើម កូតាប្រធានបរិស្ថានខេត្តត្រូវតែជាជនជាតិដើម មិនមែនជារឿង ស្របច្បាប់ នៅកម្ពុជាឡើយ។
ការផ្សព្វផ្សាយប្រវត្តិសាស្រ្តក្លែងក្លាយ៖ គេផ្សាយថា រដ្ឋមួយនេះ នៅ អគ្លេស មានប្រជាជនតែ ២៧ នាក់ទេ គេមានឯករាជ្យ មានលុយ មានវីសា ហើយ UN ទទួលស្គាល់ជារដ្ឋឯករាជ្យ តាមពិត រដ្ឋនេះ បង្កើតដោយ កងទ័ពជើងទឹកអគ្លេសចំនួន ៣០០ នាក់ ដែលបោះទីតាំងនៅលើ ផែ មួយនេះ នឹង កោះសិប្បនិម្មិតមួយទៀត ដើម្បីប្រឆាំងកងទ័ពអាល្លឺម៉ង់ នៅសង្រ្គាមលោកទី ២ ។ សព្វថ្ងៃរដ្ឋនេះ ត្រូវ អគ្លេសកំទេចចោលដោយ គូសផែនទី យកផ្ទៃទឹករដ្ឋនេះ និង ចាប់ខ្លួនស្តេចរដ្ឋនេះ..។ ការផ្សព្វផ្សាយបែបហ្នឹង បំណង លើកទឹកចិត្ត ជនជាតិដើម ជាង ២០ ក្រុមជនជាតិនៅដើម នៅកម្ពុជាទាមទារឯករាជ្យ ផ្តាច់ទឹកដី ដោយចេញ សកម្មភាព " ការពារព្រៃសហគមន៍ជនជាតិដើម ការពារបរិស្ថាន ការបំផ្លាញដែនជម្រកសត្វព្រៃរបស់រដ្ឋ ការបណ្តេញក្រុមហ៊ុនវិនិយោគចិន ចេញពីកម្ពុជា...)
Mar 23, 2024 MONDULKIRI PROVINCE
ជនជាតិភាគតិច នៅខេត្តមណ្ឌលគីរី ដើរក្បួនរំលឹកវប្បធម៌ជនជាតិដើមភាគតិចអន្តរជាតិ។ រៀបចំដោយក្រុមអង្គការសង្គមស៊ីវិល និងមានការសម្របសម្រួលពីសំណាក់អាជ្ញាធរមូលដ្ឋាន បងប្អូនជនជាតិដើមភាគតិច ក្រោល ស្ទៀង ម្ហូន និងពូនង ក្នុងសំលៀកបំពាក់ប្រពៃណីជនជាតិភាគតិចជាច្រើនរយនាក់ បានចូលរួមការហែរក្បួនថ្មើជើងទ្រង់ទ្រាយធំ ចេញពីលំនៅដ្ឋានរបស់ពួកគេ ធ្វើដំណើរមកកាន់ក្រុងសែនមនោរម្យ។
ខេត្តមណ្ឌលគិរី ស្ថិតនៅភូមិភាគឦសាន នៃប្រទេសកម្ពុជា។ ខេត្តនេះមាន ស្រុកចំនួន ៤ និងមានផ្ទៃដីសរុបជាង១ម៉ឺន(១៤.២៨៨)គីឡូម៉ែត្រក្រឡា ផ្ទៃដីទាំងនោះគ្របដណ្ដប់ដោយព្រៃឈើ មានភ្នំតូច និងសំបូរដោយជ្រលងដងអូរជាច្រើន។ ខេត្តមួយនេះ មានព្រំប្រទល់ជាប់នឹងប្រទេសវៀតណាម ដែលមានប្រជាពលរដ្ឋសរុបជាង៨ម៉ឺន( ៨៤.៦២៤)នាក់ និងមានជនជាតិដើមភាគតិចរស់នៅចំនួន ៨ ជនជាតិ ក្នុងនោះមានជនជាតិ
- ជនជាតិ ព្នង
- ជនជាតិ ក្រោល
- ជនជាតិ គ្រឹង
- ជនជាតិ ស្ទៀង
- ជនជាតិ ទំពួន
- ជនជាតិ ចារាយ
- ជនជាតិ ថ្មូន និង
- ជនជាតិ កាវ៉ែត៕
បងប្អូនពូមីញយាយតាកូនក្មួយ គ្រិស្ទបរិសទ្ធ បានអធិដ្ឋានឱ្យកម្មវិធីបុណ្យដំណើរការបានល្អ ជនជាតិដើមចេះសាមគ្គីគ្នា កុំមានការបែងចែកប្រកាន់សាសនា តំលៃវប្បធម៌រួមយើងមានការទទួលស្គាល់ គោរព មានការអភិវឌ្ឈន៍ និងអភិរក្សបានជានិរន្តរភាព!
Chan Born 9 January 2022
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បងប្អូនជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី រៀបចំកម្មវិធីសែនព្រេន នៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍ ឯកឧត្តម ថង សាវុន ជាអភិបាលខេត្តមណ្ឌលគិរី (មណ្ឌលគិរី) នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ បងប្អូនជនជាតិដើមភាគតិចព្នង (ពូនង) នៅខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធីកាប់ក្របី សែនព្រេន តាមប្រពៃណី នៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍ ឯកឧត្តម ថង សាវុន ដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរភារកិច្ច ឯកឧត្តម ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរីវិញ។
កម្មវិធីវប្បធម៌ជនជាតិដើមក្រូល ស្ទៀង ម្ហូន និងពូនង ភាពជាអ្នកដឹកនាំ គឺដឹក ហើយនាំ។ អនុវត្តជាក់ស្តែង មិនមែនសម្តែង! នេះជាការតាំងចិត្តរបស់ស្រ្តីដែលមានភាពអ្នកដឹកនាំ ក្នុងការជំរុញនូវការអភិរក្ស និងលើកកម្ពស់វប្បធម៌ដូនតា!
កម្មវិធីវប្បធម៌ជនជាតិដើមក្រូល ស្ទៀង ម្ហូន និងពូនង ចំណាបអារម្មណ៍របស់ឯកឧត្តម មើល សឿន ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី តំណាងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត។
សាររបស់តំណាងចាស់ទុំខាងគ្រីស្ទបរិស័ទ ក្នងកម្មវិធីសាសនាពេលបុណ្យរម្លឹកវប្បធម៌ជនជាតិដើមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ យើងមានសាសនាផ្សេងគ្នា តែយើងត្រូវចេះសាមគ្គីគ្នាដើម្បីលើកកម្ពស់ និងអភិរក្សវប្បធម៌ដយើង!
កម្មវិធីវប្បធម៌ជនជាតិដើមក្រូល ស្ទៀង ម្ហូន និងពូនង យើងខ្ញុំគណៈកម្មការ និងសហគមន៍ជនជាតិដើមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីដែលតែងតែគំាទ្រ និងអនុញ្ញតឱ្យមន្ទីរ និងស្ថាប័នពាក់ព័ន្ធសហការណ៍ជាមួយយើងខ្ញុំក្នុងការធ្វើការៀបចំបុណ្យរម្លឹកវប្បធម៌ជារៀងរាល់ឆ្នាំ ទោះជាឯកឧត្តមមិនបានមកក៏លោកបានឧបត្ថមថវិការ និងគំាទ្រដល់ការរៀបចំនេះដែរ។ សូមគោរពជួនពរឯកឧត្តម និងក្រុមគ្រួសារជួបតែសំណាងល្អ លោកតាស្រុះ និងយាយផ្លំតាមបីបាច់ថែរក្សា ប្រកប់កាងារឱ្យបានជោគជ័យ។
ក្រុមជនជាតិដើមភាគតិចប្រារព្ធទិវាអន្ដរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី ២៩ និងលើកទី ១៩ នៅកម្ពុជា របស់បងប្អូនជនជាតិដើមភាគតិចកួយ ដែលប្រារព្ធឡើងនៅថ្ងៃទី ២២ សីហា ២០២៣ ដែលស្ថិតនៅតំបន់ភូមិចង្ហូខ្នា ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ (រូបភាព៖ ទំព័រហ្វេសប៊ុក ទិវាជនជាតិដើមភាគតិច /IPs Day)
ជនជាតិដើមភាគតិចមួយចំនួន លើកឡើងថា ការប្រតិបត្តិនូវវប្បធម៌ ប្រពៃណី និងការនិយាយភាសាជនជាតិដើមភាគតិចនៅក្នុងសហគមន៍ ហាក់មានការធ្លាក់ចុះ ដោយសារមានការជ្រៀតចូលនូវវប្បធម៌ខាងក្រៅ ខណៈយុវជនបច្ចុប្បន្នហាក់មានការខ្មាស់អៀនក្នុងការនិយាយភាសាដើម។
ការលើកឡើងរបស់ជនជាតិដើមភាគតិច បានធ្វើឡើងស្របពេលពិភពលោកប្រារព្ធទិវាភាសាកំណើត ថ្ងៃទី២១ ខែកុម្ភៈ។ ក្នុងទិវានេះ អង្គការសហប្រជាជាតិ បានលើកឡើងថា៖ «ភាសាតំណាងឱ្យយើងជានរណា។ ការការពារអត្តសញ្ញាណនេះ គឺជាបញ្ហាសិទ្ធិមនុស្ស»។
ចំណែកទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានលើកឡើងក្នុងទិវានេះដែរថា ភាពចម្រុះនៃភាសា នាំឱ្យមានភាពសម្បូរបែបនៃវប្បធម៌ជាតិកម្ពុជា ហើយភាសាជនជាតិភាគតិចចំនួន ៦ ដែលបានប្រើក្នុងការរៀន និងបង្រៀននៅតាមសាលាពហុភាសា មានដូចជា ភាសាព្រៅ ព្នង ចារាយ កាវែត គ្រឹង និងទំពួន។
កញ្ញា សិត ណេង ជាជនជាតិជនជាតិដើមភាគតិចព័រ រស់នៅខេត្តពោធិ៍សាត់ បានលើកឡើងថា នៅខាងសហគមន៍របស់កញ្ញា មិនសូវមានអ្នកនិយាយភាសាជនជាតិដើមភាគតិចទេ ព្រោះនៅក្នុងសហគមន៍នោះ សម្បូរជនជាតិខ្មែរច្រើន ហើយយុវជនហាក់មានភាពខ្មាស់អៀនក្នុងការនិយាយភាសាដើម និងស្លៀកសំលៀកបំពាក់ប្រពៃណីជនជាតិដើមភាគតិច។
ប្រភព៖ សម្លេងជនជាតិដើមភាគតិច (ផែនទី តំបន់ការពារ . ផែនទីតំបន់ដីសប្បទានសេដ្ឋកិច្ច)
ថ្នាក់ដឹកនាំដែលជាគណៈកម្មការបណ្ដាញជនជាតិដើម ខេត្តមណ្ឌលគិរីបានផ្ដួចផ្ដើមប្រារព្ធកម្មវិធីបុណ្យរម្លឹកវប្បធម៍លើកទីបួននៅខេត្តមណ្ឌលគីរីឆ្នាំ២០២៣។ដែលមានការចូលរួមពី ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគីរី និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនជនជាតិដើមភាគតិច ព្នង ម្ហូន ស្ទៀង និងក្រូល ដែលរស់នៅក្នុងខេត្តមណ្ដលគិរីប្រមាណជិត១០០០នាក់ផងដែរ ។ក្នុងឆ្នាំ២០២៣នេះផងដែរយើងបានប្រារព្ធនៅថ្ងៃទី១១ និង១២ ខែមេសាឆ្នាំ២០២៣ ។ កម្មវិធីបុណ្យនេះមានសារៈសំខាន់ណាស់ ដើម្បីអភិរក្សនិងលើកកម្ពស់វប្បធម៌ជនជាតិដើមភាគតិច។ ជនជាតិដើមត្រូវតែថែរក្សានិងអភិរក្សវប្បធម៌ទំនៀមទំលាប់ ព្រោះវប្បធម៌ ប្រពៃណីជាអត្តសញ្ញាណដែលបង្ហាញបញ្ជាក់ថាខ្លួនឯងគឺជាជនជាតិអ្វី សាសន៍អ្វី ព្រមភាសាក្នុងការប្រើប្រាស់ប្រចាំថ្ងៃ បើយើងមិនចូលរួមថែរក្សានិងមានការបាត់បងបន្ដិចម្ដងៗ ។ចំពោះកម្មវិធីនេះផងដែលគេប្រារព្ធបានបីលើកមកហើយដែលចាប់តាំងពីឆ្នាំ២០១៨ ២០១៩ ២០២២ និងឆ្នាំ២០២៣។អត្ថបទ គីម ភា
Leaders of the Mondulkiri Indigenous Peoples Network Committee have initiated the celebration of the fourth Cultural Remembrance Festival in Mondulkiri Province in 2023, with the participation of HE Thong Savun, Governor of Mondulkiri Province and authorities at all levels, as well as ethnic people. Nearly 1,000 people from Mondulkiri province, including the Bonong Mohun Steang and Krool ethnic groups, also celebrated this year on April 11 and 12, 2023.This festival is very important to preserve and promote indigenous culture. Indigenous peoples must preserve and preserve their traditional culture, because traditional culture is an identity that expresses one’s ethnicity, race, and language in everyday use if we do not take part in preserving it and gradually lose it. This festival has been held three times since 2018, 2019, 2022 and 2023. Writing by kim phea
ជនជាតិដើមភាគតិច ១២ខេត្តបារម្ភពីក្រមបរិស្ថានថ្មីប៉ះពាល់ដល់សិទ្ធិជនជាតិដើម និងដីសមូហភាព ជនជាតិដើមភាគតិច ១៧អម្បូរមកពីខេត្តចំនួន១២ បានចេញសេចក្តីថ្លែងការណ៍រួមមួយព្រួយបារម្ភពីក្រមបរិស្ថាន និងធនធានធម្មជាតិ ដែលរដ្ឋសភាទើបតែអនុម័ត ថា នឹងប៉ះពាល់ដល់សិទ្ធិជនជាតិដើមភាគតិច និងដំណើរការចុះបញ្ជីដីសមូហភាព។ ពួកគាត់ទទូចឱ្យរដ្ឋសភា និងស្ថាប័នពាក់ព័ន្ធដាក់បញ្ចូលពាក្យជនជាតិដើមភាគតិចក្នុងក្រមបរិស្ថាន និងធនធានធម្មជាតិ ជំនួសដោយសហគមន៍មូលដ្ឋាន។
យោងតាមជំរឿនប្រជាជនទូទៅឆ្នាំ២០១៩ របស់ព្រះរាជាណាចក្រកម្ពុជា ប្រជាជនកម្ពុជាសរុបមានចំនួនប្រមាណ ១៥.៥៥២.២១១ នាក់ (ស្ត្រី ៥១,៣១ភាគរយ)។1 ចំនួនប្រជាជនបានកើនឡើងដល់ ១៦.៥៨៩.០២៣នាក់នៅឆ្នាំ២០២១។2 ជនជាតិវៀតណាម ចិន ចាម និងជនជាតិភាគតិចផ្សេងទៀតក៏រស់នៅក្នុងប្រទេសផងដែរ។ ជនជាតិដើមភាគតិចដែលគេស្គាល់ថា "ខ្មែរលើ" រស់នៅក្នុងប្រទេសកម្ពុជា ហើយរដ្ឋាភិបាលបានផ្តល់ដីមួយចំនួនដល់ពួកគេ រួមទាំងប័ណ្ណកម្មសិទ្ធិដីសមូហភាព ដូចមានចែងក្នុងអនុក្រឹត្យលេខ ៨៣ អនក្រ.បក ស្តីពីនីតិវិធីចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច។
គោលនយោបាលជាតិស្តីពីការអភិវឌ្ឍជនជាតិដើមភាគតិច បានឱ្យនិយមន័យ “ជនជាតិដើមភាគតិច គឺជាជនជាតិដែលរស់នៅលើដែនដីនៃព្រះរាជាណាចក្រកម្ពុជា ហើយជនជាតិទាំងនោះបង្ហាញនូវឯកភាពជាតិពន្ធុ សង្គម វប្បធម៌ និងសេដ្ឋកិច្ច ប្រតិបត្តិរបៀបរស់នៅតាមប្រពៃណី និងការដាំដុះលើដីដែលខ្លួនកាន់កាប់ទៅតាមក្បួនខ្នាត ទំនៀមទម្លាប់នៃការប្រើប្រាស់ដីជាសមូហភាព។
ប្រជាជនជនជាតិដើមភាគតិច
ជំរឿនប្រជាជនកម្ពុជាឆ្នាំ១៩៩៨ បានកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចចំនួន ១៧ ផ្សេងៗគ្នា ដែលរស់នៅទូទាំង ១៥ ខេត្ត។ ពួកគេត្រូវបានគេប៉ាន់ស្មានថាមានចំនួនប្រហែល ២០០.០០០នាក់ ឬប្រហែល ១,២ភាគរយ នៃប្រជាជន។ ជារឿយៗ ក្រុមនេះត្រូវបានកំណត់អត្តសញ្ញាណតាមភាសារបស់ពួកគេ។ យ៉ាងហោចណាស់មានភាសាជនជាតិដើមភាគតិចចំនួន ២១ នៅក្នុងប្រទេសកម្ពុជា។
ជំរឿនប្រជាជនកម្ពុជាឆ្នាំ២០០៨ បានកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចចំនួន ២២ ផ្សេងៗគ្នា ដែលមានចំនួនសរុបប្រមាណ ១៧៩.១៩៣នាក់។ ជនជាតិដើមភាគតិចបានកើនឡើងដល់ ១៨៣.៨៣១នាក់ ក្នុងឆ្នាំ២០១៣។ ក្នុងឆ្នាំ២០១៤ ទិន្នន័យមូលដ្ឋានឃុំបានកំណត់អត្តសញ្ញាណជនជាតិដើមភាគតិចចំនួន ២៥២.៣៣៧នាក់ នៅក្នុងប្រទេសកម្ពុជា ហើយទិន្នន័យអង្កេតសេដ្ឋកិច្ចសង្គមបានបង្ហាញពីជនជាតិដើមភាគតិចចំនួន ២៤៣.៣៥៧នាក់ ក្នុងឆ្នាំ២០១៥។8 ទោះជាយ៉ាងណាក៏ដោយ អង្គការជនជាតិដើមភាគតិចកម្ពុជាបានកំណត់ចំនួនប្រជាជនសរុបប្រមាណ ២៧៦.៨៧៨នាក់ ដោយបែងចែកតាមក្រុមនីមួយៗ។ ក្រុមជនជាតិដើមភាគតិចកួយមានប្រជាជនភាគច្រើនជាងគេគឺមានប្រមាណ ២០,១២ភាគរយ នៃប្រជាជនជនជាតិដើមភាគតិចសរុប ហើយពួកគេរស់នៅក្នុង ១៣៥ ភូមិ ទូទាំងប្រទេសកម្ពុជា។ ជនជាតិដើមភាគតិចចំនួន ២២ក្រុម រួមមាន ព្នង ទំពួង កួយ ចារាយ គ្រឹង ព្រៅ ស្ទៀង កាវ៉ែត ក្រោល ចាអុង ព័រ មិល ល្មូន សួយ ខោញ គ្លឹង ស្អូច កាជ្រូក លុន រដែ មន និងកាចក់
ល ជនជាតិ ចំនួនភូមិ ចំនួនគ្រួសារ ចំនួនប្រជាជន ភាគរយ
- 1 ព្នង 140 12,148 55,704 20.12%
- 2 កួយ 135 16,265 70,302 25.39%
- 3 ស្ទៀង 39 3,358 15,489 5.59%
- 4 មិល 4 864 4,011 1.45%
- 5 ក្រោល 17 1,012 5,404 1.95%
- 6 ល្មូន 7 242 1,378 0.50%
- 7 ខោញ 2 201 1,061 0.38%
- 8 ទំពួង 107 8,095 37,395 13.51%
- 9 ចារាយ 67 6,031 25,262 9.12%
- 10 គ្រឹង 81 6,283 26,220 9.47%
- 11 កាវ៉ែត 20 1,473 7,463 2.70%
- 12 ស្អូច 3 143 754 0.27%
- 13 លុន 9 269 1,213 0.44%
- 14 កាចក់ 16 850 4,401 1.59%
- 15 ព្រៅ 39 2,652 10,732 3.88%
- 16 រដែ 1 1 3 0.00%
- 17 ចាអុង 10 614 2,330 0.84%
- 18 ព័រ 13 464 1,517 0.55%
- 19 សួយ 21 525 2,253 0.81%
- 20 ផ្សេងទៀត 22 912 3,986 1.44%
សរុប 753 62,402 276,878 100.00%
ការផ្សាយលើកទី ១ Oct 18, 2016
Bousra Waterfall
Chrey Thom Waterfall
Plantation of Pinetrees
Riverside
Rum Near II Waterfall
Phnom Lou Pran
Sen Monorum Waterfall
Phnom Dos Kramom Resort
Phnom Nam Lear Wildlife Sanctuary
Dei Ey Community Homestay
Lèng Khin Waterfall
Or Toeng Loeng Waterfall
Lék Pok Bras
Phnom Prich Wildlife Sanctuary
Lèng Tao Waterfall
Mondulkiri Protected Forest
Or Chhvéng Waterfall
Chrey Yos Waterfall
Lumphat Wildlife Sanctuary
Romanea I Waterfall
Tree Ocean (Samuth Chher)
Pou Tang Village
Phnom Kraol Cultural Resort
Chrey Thom Waterfall
Plantation of Pinetrees
Riverside
Rum Near II Waterfall
Phnom Lou Pran
Sen Monorum Waterfall
Phnom Dos Kramom Resort
Phnom Nam Lear Wildlife Sanctuary
Dei Ey Community Homestay
Lèng Khin Waterfall
Or Toeng Loeng Waterfall
Lék Pok Bras
Phnom Prich Wildlife Sanctuary
Lèng Tao Waterfall
Mondulkiri Protected Forest
Or Chhvéng Waterfall
Chrey Yos Waterfall
Lumphat Wildlife Sanctuary
Romanea I Waterfall
Tree Ocean (Samuth Chher)
Pou Tang Village
Phnom Kraol Cultural Resort