Sunday, July 2, 2017

កំណត់ហេតុជីវ តាក្វាន់​គាគ១

ប្រភពមកពី
រឿងរ៉ាវ​ទាំងនេះ លោក​ជីវ តាក់​គង់ (១) បាន​និពន្ធ​ឡើង​ក្នុងសម័យ​សន្ដតិវង្ស ង​ន់ (២) គឺ​នៅ​ស្រុក វ៉េង​តា (៣) ហើ យ​ក្រោយមក​លោក​ហ្កូ​វ​គង់ បាន​កែសំរួល​ក្នុង​រវាង រាជ​សន្តតិវង្ស ម៉េង (៤) ក្នុងស្រុក​សេង​អាន (៥) ។​

•​    ​១ = នេះ​តាម​សំលេង​ចិន​ទាជីវ បើ​អាន​តាម​សំលេង​ចិន​ប៉េកាំង : ចូ​វ​តាក្វាន់ តែ​យើង​ធ្លាប់​មក​ថា ជីវ​តាក្វាន់ៗ ។​

•​    ​២ = សន្ត​ត​វង្ស​ង​ន់​នេះ មាន​ស្ដេច​ច្រើន​អង្គ តែ​នេះ​ក្នុង គ​.​ស​. ១២៩៥ គឺ​ត្រូវ​លើ​ស្ដេច​ឈ្មោះ ង​ន់ សេង​ចុង នាម​សំរាប់​រាជវង្ស ង​ន់​ចេង​ ។

•​    ​៣ = ស្រុក​វេ​ង​តា នៅក្នុង​ខេត្ដ​ជាក់​កាង (​ចិន​ខាងត្បូង​) ។

•​    ​៤ = សន្តតិវង្ស​ម៉េង ចូលមកក្នុង​សតវត្ស​ទី ១៣ – ១៤ នៃ​គ​.​ស​. ។

•​    ​៥ = នៅក្នុង​ខេត្ដ​ហោ​ណាំ (​ហូ​ណាន់​) ។​
​សេចក្ដីអធិប្បាយ​ទាំងស្រុង​មាន​ដូចតទៅ ៖

​ចេនឡា ឬ ចាម​ឡា អ្នក​ប្រទេស​ហៅ​ខ្លួនឯង​ថា «​កាន់​ផៃ​ចឺ​» តាម​កំណត់​ខ្លះ​របស់​ពួក​ប​ស្ចឹ​ម​ប្រទេស បាន​ហៅថា​កាំ ពូ​ចឺ ដែលមាន​សំលេង​ស្រដៀង​នឹង «​កាំ​ពួ​ចេ​» ដែរ ។ ខ្ញុំ​ចាប់ធ្វើ​ដំណើរ​ចេញពី​ស្រុក «​អ៊ូ​ជីវ​» ទៅដល់​សមុទ្រ «​កាវ​ជីវ​» ក៏បាន​ទៅដល់​ទីក្រុង​ចាម្ប បន្ដដំណើរ​បណ្តោយ​ខ្យល់​ចេញពី​ក្រុង​ចាម្ប ទៅ​អស់​រយៈពេល​កន្លះ​ខែ​ទៀត ក៏បាន​ទៅដល់​ស្រុក ចេញ​ផូ​វ (​ជម្ពូ​?) ដែលជា​ព្រំដែន​នៃ​ប្រទេស​នេះ ។ លុះ​ចេញពី​ចេង​ផូ​វ​ទៅទៀត ឆ្លង​សមុទ្រ ឃុន​លុន ក៏​ទៅដល់​មាត់ពាម គឺ​បែក​ចេញពី​មាត់សមុទ្រ​ទៅជា​ដៃទន្លេ​ច្រើន​ច្រក​ណាស់ ។ ក្នុង​បណ្តា​ច្រក​ទាំងនោះ មានតែ​ច្រក​ទី​៤​ទេ ទើប​អាច​ចូលទៅ​បាន ក្រៅពីនេះ​គេ​ដឹងថា មានទឹក​រាក់​ណាស់ នាវា​ធំៗ​មិនអាច​ធ្វើដំណើរ​បាន​ឡើយ ត្រង់​ពាម​មាន​ច្រក​នោះ ឃើញ​មានព្រៃ​ទ្រុប ហើយ​ក្រៅពីនេះ​មាន​វាល​ខ្សាច់​ពណ៌​លឿង និង​មាន​ដើម​ប​បួស​និង​អំពៅព្រៃ ដុះ​បែក​ផ្កាស​សំ​ព្រួស ម្ល៉ោះហើយ អ្នកដំណើរ​ពិបាក​ចំណាំ​ច្រក​ចូលទៅ​ណាស់​ ។

​ចូល​ផុតពី​មាត់ពាម ធ្វើដំណើរ​ប្រមាណ​កន្លះ​ខែ​ទៀត ទើបបាន​ទៅដល់​ស្រុក​មួយ​ឈ្មោះ ឆេ​នាំ ( ឆ្នាំ ង ? ) ដែលជា​ខេ ត្ដ​មួយ​នៃ​ប្រទេស​នេះ​។ លុះ​ធ្វើដំណើរ​ពី​ឆេ នាំ​បណ្តោយ​តាម​ទឹក​ហូរ​ទៅ​ជើង អស់​ពេល ១០ ថ្ងៃ​ទៀត កាត់​ភូមិ ពូ លូវ​ឈឹង (​ប្រែ​ថា​ភូមិ​កណ្តាលផ្លូវ​) ហ៊ុត​ឈឹង (​ភូមិ​ព្រះពុទ្ធ​) (១) ឆ្លងកាត់​សមុទ្រ​ទឹកសាប (២) ទៅទៀត ទើបបាន​ដល់ ទីក្រុង កាង​ពាង​ឈូ ( កំពែង​ជូរ ? ) ។ ក្នុងនេះ មាន​ទំហំ ៥០ លី (១ លី​ប្រវែង ១.៨០០ ហត្ថ ) បើតាម​សៀ​ភៅ​ពួក​ប ស្ចឹ​ម​ប្រទេស​សរសេរថា ប្រទេស​នេះ មាន​ទំហំ​ដី​៧.០០០​លី និង​មាន​ព្រំប្រទល់ ខាងជើង​ទល់នឹង​ក្រុង​ចំប៉ា គឺ​ត្រូវ ធ្វើដំណើរ អស់​ពេល​កន្លះ​ខែ ខាង​និរតី​នៅ​ឃ្លាត​ពី​ស្រុក​សៀម​ចំងាយ​ផ្លូវ​កន្លះ​ខែ​ដែរ នៅ​ខាងត្បូង​ឃ្លាត​ពី​ទីក្រុង «​ហួង​អ៊ូ​» ចំងាយ​ផ្លូវ​១០​ថ្ងៃ អែ​ខាងកើត​ប្រទេស​នេះ​គឺ​មហាសមុទ្រ ហើយ​ដែល​ប្រទេសមួយ​ធ្លាប់​ទាក់ទង ខាង សេដ្ឋកិច្ច​ជាមួយ ស្រុក​យើង​តាំងពីដើម​រៀងមក​ផង​។ ១ = លោក ប៉េ​លី​យោត Pelliot សង្ស័យថា ពោធិសាត់ តែ​ពិត​គឺ ភូមិ​ព្រៃ​ភព ព្រោះ​ជា​ពាក្យ​សំគាល់​នាម​ព្រះពុទ្ធ ដែរ​។ ២ = ពាក្យ ទ​លេ​បាលី ប្រែ​ថាស​មុ​ទ្ធ សព្វថ្ងៃ​ក្លាយជា ទន្លេសាប​វិញ​ ។​

​នៅ​គ្រា​ដែល​ប្រទេស​ចិន (​ក្នុង​រាជ្យ​សន្ដិ​វង្ស​ម៉ុង​ហ្គោល​) បាន​ត្រួ​ត្រា​លើ​មហាសមុទ្រ​ក្នុង​ទ្វីបលោក​ហើយ លោក ថម​ពល (​មេទ័ព​ធំ​) ឈ្មោះ ចុន តូ​វ ដែល​នៅ​ឈរ​ប្រចាំការ​ត្រួតត្រា​ទីក្រុង​ចាម​បាន​ចាត់ មន្ដ្រី​ពីរ​នាក់​គឺ លោក ហ៊ូ ប៉េ​ក ហូ​វ អ្នកមាន​ប៉ាន​មាស​១ និង​លោក ឆាយ ហូ​វ អោយទៅ​កាន់​ប្រទេស​ចេ​ន​លា តែ​ត្រូវ​ប្រទេស​នេះ​ចាប់​ឃុំ ទុក​មិនអោយ​មកវិញ​។ លុះ​មកដល់​រជ្ជកាល​ស្ដេច ង​ន់ ចេង (​គ​.​ស​.១២៩២) ខែ​ទី​៦ ព្រះរាជា​អង្គ​នេះ ទ្រង់​ចាត់​បេ សកម្ម​ទូត​មួ​យមក​ប្រទេស​ចេ​ន​លា ហើយ​ពេលនោះ ខ្លួន​ខ្ញុំ​ក៏ត្រូវ​ចាត់​មកជា​មួយ​ដែរ​។ គឺ​នៅក្នុង​ខែ​ទី ២​នៃ​ឆ្នាំ​បន្ទា ប់​មក យើង​បាន​ចាក​ចេញពី​ស្រុក ម៉េង​ជីវ នោះមក​ទៀត​។ លុះ​ថ្ងៃ​១៥ ខែ​ទី​៣ ទើប​ដល់ទី​ក្រុង​ចាម នៅ​កន្ដាលផ្លូវ ជួបនឹង​ខ្យល់​បក់​បញ្ច្រាស​ពីមុខ​មកវិញ ដែលជា​ហេតុ​នាំអោយមាន​ការ រអាក់រអួល​ក្នុង​ដំណើរ​។ ដល់​មក​ខែ ៧​ដែ ល​ជា​សរទរដូវ ទើបបាន​មកដល់​ប្រទេស​នេះ ព្រម​ចំនុច​ចុះ​ចូលទៅ​(១)​។​
១ = ត្រង់នេះ តាម​សេចក្ដី​ប្រែ​លោក ប៉េ​លី​យោត មិន​លឺថា ព្រម​ចំនុច​ចូល​ទេ តែ​នេះ​ប្រែ​តាម​ប្រយោគ​ចិន អក្សរ ដូច្នេះ​ន័យ​នេះ​បានត្រឹមតែ​ថា​គេ​ព្រម​រាក់ទាក់​ទទួល​បេសកជន​ប៉ុណ្ណោះ​ ។​

​លុះដល់​មក​រជ្ជកាល​ស្ដេច តា​យ តេ​ក (​គ​.​ស​. ១២៩៧) ខែ​ទី​៦ ខ្ញុំ​ជិះ​នាវា​ត្រលប់​មកវិញ ហើយ​ដល់​ថ្ងៃ ១២ ខែ ៨ ទើប​នាវា​ចូល​ចត ដល់​កំពង់ផែ​ស្រុក​ស៊ី​ម៉េង​។​
​ចំពោះ​រឿង​ប្រពៃណី និង កិច្ចការ​នៃ​ប្រទេស​ចេ​ន​លា​នេះ​ខ្ញុំ​មិន​បានដឹង​ល្អិតល្អន់​អស់​សេចក្ដី​សព្វគ្រប់​មែន តែ​ខ្ញុំ បានដឹង​ដោយ​ត្រួសៗ​អាច​នឹង​ជំរាប​បានដែរ​។​

​បរិវេណ​នៃ​ក្រុង​

​បរិវេណ​នៃ​ក្រុង​នេះ មាន​ទំហំ ២០​លី មាន​ទ្វារ ៥​។ ទ្វារ​ទាំងនោះ​សុទ្ធតែ​សាង​កំរាស់​ជា​ពីរ​ជាន់​ក្នុង​ក្រៅ គឺ​នៅ ទិសខាងកើត​មាន​ទ្វារ​ពីរ​។ ក្រៅពីនេះ ក្នុង​មួយ​ទិស មាន​ទ្វារ​តែមួយ​ទេ​។ នៅក្រៅ​កំពែង​ក្រុង សុទ្ធ​តែមាន​ប្រ​លា យ​ទឹកធំៗ ពី​ក្រៅ​ប្រលាយ​នោះ​មាន​ផ្លូវ​ដើរទៅ​កាន់​ស្ពាន​ធំៗ ហើយ​នៅ​សងខាង​ស្ពាន​និ​មួយៗ​មាន​ទេវរូប​ថ្ម ៥៤ ដូចជា​មេទ័ព​ថ្ម​ដ៏​ធំៗ​ដូច្នេះ​ដែរ​។ រូប​ទាំងនោះ​ដូចៗ​គ្នា​នៅតាម​ច្រក​ទាំង​ប្រាំ​។ បង្កាន់ដៃស្ពាន​ទាំងនេះ​គេ​ធ្វើ​អំពី​ថ្ម ហើយ​មាន​ឆ្លាក់​រូប ពស់​ដ៏​ធំ (១) ដែលមាន​ក្បាល​៩ អែ​រូប​ថ្ម​ទាំង ៥៤​នោះ សុទ្ធតែ​យកដៃ​ចាប់ទាញ​ពស់​នេះអែង ហាក់ដូចជា​មិន​ចង់អោយ​ស្ទុះ​ទៅរួច​។ នៅ​ខាង លើ​ខ្លោងទ្វារ មាន​ពុទ្ធរូប​ថ្ម​ប្រាំ​អង្គ​បែរ​ភ័ក្ដ្រ​ទៅ​ទិស​ខាងលិច ហើ យ​មួយអង្គ​ដែល​ស្ថិតនៅ​ចំ​កន្ដាល​គេ​មាន​ទឹកមាស​ល្អ​ស្រស់​ផង​។ នៅ​សងខាង​ទ្វារ មាន​ឆ្លាក់​រូប​ដំរី​ថ្ម​ទៀត​។ ១ = ពស់​នេះ បើតាម​ខ្មែរ​គឺជា​នាគ​។ ជីវ​ តាក្វាន់ ​ធ្លាប់​ស្គាល់​នាគ​ចិន មាន​រូប​ផ្សេង ​បានជា​ហៅ​នាគ​ខ្មែរ​ថា​ពស់​ ។

​កំពែង​ទីក្រុង គេ​ធ្វើ​ពី​ថ្ម​ទាំងអស់ មាន​កំពស់ ២០ ហត្ថ​តំរៀប​ថ្ម​យ៉ាង​ជិត ហើយ​មាំ​ណាស់​។ នៅ​ពីលើ​គ្មាន​ស្មៅ​ដុះ ឡើយ តែ​នៅ ចន្លោះ​មួយ​ដុំៗ​មាន​ដាំ​ដើម​ជ្រៃ​។ អែ​ផ្ទៃ​ក្នុងនៃ​កំពែង​ដែលមាន​ចន្លោះ​ពីគ្នា​ដល់​ទៅ ១០០ ហត្ថ​នោះ ស្ថិតនៅ​ជា​ដី​ជំរាល បី​ដូចជា​ជំរាល​នៃ​ភ្នំ រលីង​ស្អាត​ណាស់ ។ លើ​កំពែង​ដែលមាន​ផ្ទៃ​ជា​ជំរាល​នោះ មាន​ទ្វារធំៗ ដែល​បិទ​ជិត​នៅពេល​យប់ ហើយ​បើកចំហរ​នៅពេល​ថ្ងៃ​តាំងពី​ព្រលឹម និង​មាន​អ្នកយាម​ប្រចាំការ​ជានិច្ច​។ សត្វ ឆ្កែ​គេ​មិនអោយ​ចូលក្នុង​ទ្វារ​នេះ​ទេ​។ ជន​ណា​ដែល​ធ្លាប់​មានទោស​ត្រូវគេ​កាត់​ម្រាមជើង ក៏​មិន​អោយចូល​ដែរ​។ កំពែង​ព័ទ្ធជុំវិញ​នោះ​មាន​ជ្រុងជ្រោយ​ល្អ​ណាស់ ហើយ​នៅ​ជ្រុង​និ​មួយៗ​សឹង​មាន​ប្រាង្គ​ថ្ម​មួយ​ខ្ពស់​នៅ​ប្រចាំ​គ្រប់ជ្រុង​ ។​

​នៅ​កន្ដាល​ទីក្រុង​នេះ មាន​ប្រាសាទ​មាស​មួយ​(​ក​) និង​នៅ​ជិតខាង​នេះ​មាន​ប្រាង្គ​ប្រាសាទ​ជាង​២០​ទៀត ព្រមទាំង មាន​បន្ទប់​ថ្ម​ចំនួន​ច្រើន​បន្ទប់​ផង ។ នៅ​ប៉ែង​ខាង​កើតមាន​ស្ពាន​មាស​មួយ​មាន​រូប​តោ​មាស​២ ស្ថិតនៅ​អម​ខាង ឆ្វេង និង​ខាងស្ដាំ​ស្ពាន​មាស​។ មាន​ព្រះ​ពុទ្ធរូប​មាស ៨​អង្គ តំកល់​នៅ​តំរៀប​គ្នា​ចំ​ពីក្រោម​ប្រាង្គ​សិលា ។ នៅ​ខាង ជើង​ប្រាសាទ​មាស​ចំងាយ​ប្រមាណ​ជាង​មួយ​លី មាន​ប្រាសាទ​ស្ពាន់​មួយទៀត​ដែលមាន​កំពស់​ខ្ពស់ជាង​ប្រាសាទ មាស គួរអោយ​គយគន់​ណាស់​។ ចំ​ពីក្រោម​ប្រាសាទ​ស្ពាន់​នោះ ឃើញ​មាន​បន្ទប់​ថ្ម​ប្រហែលជា​ដប់​ដែរ​។ ចេញពី នេះ​ទៅខាង​ជើង​ថែម​មួយ​លី​ទៀត គឺជា​ព្រះរាជដំនាក់​ដែល​ស្ដេច​គង់នៅ​។ នៅក្នុង​ល្វែង​ដែលជា​ព្រះ​ដំនាក់​នោះ មាន​ប្រាង្គ​មាស​មួយទៀត​។ ទំនងជា​ដោយហេតុ​នេះហើយ ដែល​ពួក​ឈ្មួញ​បរទេស​តែង​ដំនាល​ថា ប្រទេស​ចេ​ន លា​ថ្កុំថ្កើង​រុងរឿង​ណាស់ ។​

​ក = លោក​ប៉េ​លី​យោត យល់ថា​ប្រាសាទ​នេះ គឺ​ប្រាសាទបាយ័ន ។​
​ចេញពី​កំពែង​តាម​ទ្វារ​ខាងត្បូង​ទៅ ចំងាយ​ប្រមាណ​ជាជាង​កន្លះ​លី តាម​ពាក្យ​ច​ចាម​អារាម​គេ​និយាយថា​ចេតិយ លូ​ប៊ូ​ន​(១) សង់​តែមួយ​យប់​។ ផ្នូរ​សព រឺ ចេ​តី​យ លូ​ប៊ូ​ន ស្ថិត​នៅក្រៅ​កំពែង​ខាងត្បូង​ជាង​កន្លះ​លី ហើយ​មាន​បរិវេណ ព័ទ្ធជុំវិញ​ប្រមាណ​ជាង​ដប់​លី និង​មាន​បន្ទប់​ថ្ម​ច្រើន​រយ​ទៀតផង ។ នៅ​ស្រះ​ខាងកើត​កំពែង​នគរ​ប្រមាណ​១០​លី មាន​ប្រាសាទ​ថ្មី​មួយទៀត​(២) មាន​បរិវេណ​ព័ទ្ធជុំវិញ​ប្រវែង ១០០​លី​។ នៅក្នុង​ប្រាសាទ​នេះ មាន​ព្រះ​ពុទ្ធរូប​មួយ អង្គ​ទ្រង់​ផ្ទុំ​ធ្វើ​ពី​ស្ពាន់ ហើយ​មានទឹក​ចេញ​ជានិច្ច​ពី​ផ្ចិត ហូរ​ធ្លាក់ចុះ​ទៅក្នុង​ស្រះ​ធំ​មួយ នៅ​ពី​ខាងជើង​ប្រាសាទ​នេះ ។ នៅ​ទិស​ខាងជើង​កំពែង​នគរ​ចំងាយ​ប្រមាណ ៥​លី មាន​ប្រសាទ​មាស​រាង​បួន​ជ្រុង​(៣) និង មាន បន្ទប់​ថ្ម​ជា​ច្រើ ន​រយ ហើយ​នៅក្នុង​នោះគេ​ឃើញ​មាន​ព្រះពុទ្ធ​រូប​មាស រូប​សិង្ហ​មាស រូប​ដំរី រូប​គោ រូប​សេះ និង​វត្ថុ​ដទៃទៀត​ធ្វើ ពី​ស្ពាន់ ច្រើន​អិត​គណនា ។​

១ = តាម​សេចក្ដី​ប្រែ​របស់លោក ប៉េ​លី​យោត ថា Lou-Pan ហើយ​លោក​ចុះ​សេចក្ដី​យល់ថា​ជា​ប្រសាទ​អង្គ​វត្ដ​។ តាម​ចិន​លូ​ប៊ូ​ន ជា​ឈ្មោះ​មេជាង​រចនា​ក្នុង​រឿង​ព្រ​ង ដូច​ខ្មែរ​យើង​និយាយ​ពី​ពិស​នុ​ការ​អ្នក​សាង​ប្រាសាទ​ដែរ​) ។ ២ = លោក ប៉េ​លី​យោត យល់ថា ជា​ប្រាសាទមេបុណ្យខាងលិច​ដែល​គាត់​បន្ថែមថា ប្រហែលជា​គេ​ច្រ​លំ ជា​ទិស ខាងកើត​ទៅវិញ ​។ ៣ =​ទំនងជា​ប្រាសាទនាគព័ន្ធ​ ។​

ដំនាក់​លំនៅស្ថាន​

​ព្រះ​ដំនាក់ ផ្ទះ​នាម៉ឺន​មន្ដ្រី និង​ផ្ទះ​អ្នកមាន​ទាំងអស់​សុទ្ធតែ​បែរមុខ​ទៅ​កើត​។ ព្រះរាជដំនាក់ ស្ថិតនៅ​ខាងជើង​ប្រា សាទ​មាស និង ស្ពាន​មាស ហើយ​នៅ​ជិត​មាត់ទ្វារ​ក៏មាន​បន្ទាយ​ព័ទ្ធជុំវិញ​ប្រវែង ៥ រឺ ៦ លី ។ ក្បឿង​ប្រក់​តួ​ប្រាសាទ កន្ដាល​ធ្វើ​ពី​សំនរ ឯ​អគារ​ផ្សេងទៀត សឹង​ប្រក់​ក្បឿង​ធ្វើ​ពី​ដី​ដុត​ពណ៌​លឿង ។ សសរ​និង​ស៊ុមទ្វារ​សុទ្ធតែ​ឆ្លាក់ រឺ គូររូប​រចនា​ផ្សេងៗ តែ​ភាគច្រើន​គឺ​រូប​ព្រះពុទ្ធ ។ ដំបូល​ទាំងនោះ​ល្អមើល​ណាស់ ។ របៀង​ប្រាសាទ និង ថែវ​យ៉ាង វែង​អាច​ដើរ​បាន ជា​ផ្លូវ​ខ្វាត់ខ្វែង ហើយ​ដំបូល​នោះ​ក៏​ខ្ពស់ៗ​សំបើម​ណាស់​។ ទីនេះ​ជា​កន្លែង​ព្រះរាជវាំង​ដែល ស្ដេច​ទ្រង់​ប្រកប​កិច្ចការ​ផែនដី មាន​បង្អួច​មាស​មួយ​នៅ​ខាងស្ដាំ និង ខាង​ធ្វេ​ង​នៃ​កន្លែង​ស្ដេច​គង់ប្រថាប់ មា​នស សរ​បួន​ជ្រុង​តំកល់​កញ្ចក់​តំរៀប​គ្នា​ប្រមាណ​ជា​៤០ រឺ ៥០ បន្ទះ ដាក់​ដង្ហែ​តាម​ជ្រុង​បង្អួច​នេះ កំនល់​ទ្រ​មាន​រូបរាង ជា​ដំរី (​ត្រង់នេះ​គឺជា​បុស្បុក​មួយ ដែលមាន​សសរ​បួន និង​ក្បាច់លំអរ​ដោយ​កញ្ចក់​ជើងទ្រ​ធ្វើ​ពី​រូប​ដំរី តែ​លោក​ជីវ តាក្វាន់ សរសេរថា ជា​ស៊ុម​មួយ ព្រោះ​ឃើញ​មានតែ​គ្រប​ជុំវិញ ​) ។​

​ខ្ញុំ​លឺ​គេ​និយាយថា ទី​ត្រង់នេះ មាន​របស់​ប្លែកៗ​ច្រើនណាស់ ប៉ុន្ដែ​បំរាម​តឹងតែង​ពេក មិនអាច​អនុញ្ញាត​អោយចូល មើល​បាន​។ ក្នុង​បណ្តា​រឿង​ប្លែក​ទាំងនោះ មាន​ការណ៍​មួយ​ថា នៅ​កណ្តាល​ប្រសាទ​មាន​ប្រាង្គ​មាស​មួយ ហើយ​ថា រាល់​យប់ ស្ដេច​តែង​ឡើងទៅ​ផ្ទុំ​លើ​ប្រាង្គ​មាស​នោះ​ ។ អ្នកស្រុក​គេ​មាន​ជំនឿ​ហើយ​នាំគ្នា​និយាយថា នៅក្នុង​ប្រា សាទ​មាស​នោះឯង មាន​បិសាច​មួយ មាន​រូប​ពស់​ក្បាល​ប្រាំបួន​(២)​។ បិសាច​នោះ​ជា​ព្រះ​ភូមិ​រក្សា​ព្រះ​នគរ​។​រា ល់យ​ប់ បិសាច​តែង​ដំនែង​ខ្លួន​ជា​មនុស្ស​ស្រី ហើយ​ស្ដេច​ត្រូវ​រួម​ផ្ដេកផ្ដិត​នឹង​នាង​នេះ សូម្បីតែ​មហេសី រឺ ស្នំ​ស្និទ្ធ ព្រះអង្គ ក៏​មិន​ហ៊ាន​ចូលទៅក្នុង​ទីនោះ​ដែរ​ ។

លុះដល់​ម​ជ្ឈឹ​មយាម ទើប​ស្ដេច​ចេញ​មកពី​នាង​ពស់​នោះ មក​រួម​រ័ក្ស នឹង​មហេសី រឺ ស្រីស្នំ​ដទៃទៀត​បាន​។ បើ​បាត់​ពស់​នោះ​មិន និម្មិត​មក​ទេ នោះ​ថា​គ្រោះថ្នាក់​នឹង​មកដល់​អាយុ​ស្ដេ ច​ហើយ រឿងរ៉ាវ​អាក្រក់​នឹង​កើតឡើង​។ បើ​ស្ដេច​មិនបាន​យាង​ចូលទៅ​ទីនោះ​មួយ​យប់​ណា ហើយ​ពេលនោះ​អ ព​មង្គល នឹង​ពិតជា​កើតឡើង​ភ្លាម​មិន​ខាន​ដែរ​ ។​

២ = ពស់​ក្បាល​ប្រាំបួន​នេះ​គឺជា​នាគ ព្រោះ​នាគ​ខ្មែរ​មានខ្លួន​ជា​ពស់ ឯ​នាគ​ចិន​មាន​ជើង​ក្បាល​តូច​អិត​ពពារ​ទេ ​។​

​បន្ទាប់មក ដំណាក់​ញាតិវង្ស រឺ​លំនៅ​នាម៉ឺន មន្ដ្រី​ធំៗ សង់​យ៉ាង​ធំ​ទូលាយ​ស្ដុកស្ដម្ភ​ប្លែក​ពី​ផ្ទះ​អ្នកស្រុក​សាមញ្ញ​។ ផ្ទះ ទាំងនោះ​សុទ្ធតែ​ប្រក់​ស្លឹក មានតែ​ផ្ទះ​អ្នកធំ និង វិហារ​ទេ​ដែល​ប្រក់​ក្បឿង​។ ហើយ​ទំហំ​ផ្ទះ​ទាំងនោះ​ត្រូវ​សង់​ទៅ តាម​លំដាប់​យស​សក្ដិ​នៃ​ម្ចាស់ផ្ទះ​ផង​។ ចំនែក​ផ្ទះ​ប្រជារាស្ដ្រ​វិញ សុទ្ធតែ​ប្រក់​ស្លឹក រឺ ស្បូវ គេ​មិន​ហ៊ាន​ប្រក់​ក្បឿង ទេ ឯ​ទំហំ​សោត សង់​ទៅតាម​ធនធាន​ខ្លួន តែ​មិន​ហ៊ាន​សង់​អោយ​ដូច​លំនាំ​អ្នកធំ​ឡើយ ។​

( សូម​រង់ចាំ​អាន​ភាគ ២ )


សេចក្ដីផ្ដើម ប្រពៃណី​អ្នក​ស្រុក​ចេនឡា

រឿង​រ៉ាវ​ទាំង​នេះ លោក ជីវ តាក់គង់ (1) បាន​និពន្ធ​ឡើង​ក្នុង​សម័យ​សន្តតិវង្ស ងន់ (2) គឺ​នៅ​ស្រុក វ៉េងតា (3) ហើយ​ក្រោយ​មក​ លោក ហ្កូវ គង់ បាន​កែ​សម្រួល​ក្នុង​រវាង​រាជ​សន្តតិវង្ស ម៉េង (4) ក្នុង​ស្រុក​សេងអាន (5) ។

***

នេះ​តាម​សំឡេង ចិនទាជីវ បើ​អាន​តាម​​សំឡេង ចិន​ប៉េកាំង : ចូវ តាក្វាន់ តែ​យើង​ធ្លាប់​មក​ថា ជីវ តាក្វាន់​ៗ = Zhou Daguan
សន្តតិវង្ស​ងន់​នេះ មាន​ស្ដេច​ច្រើន​អង្គ តែ​នេះ​ក្នុង គ.ស ១២៩៥ គឺ​ត្រូវ​លើ​ស្ដេច​ឈ្មោះ ងន់ សេងចុង នាម​សម្រាប់​រាជវង្ស ងន់​ចេង = Temür Khan, Emperor Chengzong of Yuan
ស្រុក​វេងតា ​ខែត្រ​ជាក់កាង (ចិនខាងត្បូង) = ប្រហែល​ (Wenzhou, Zhejiang Province)
សន្តតិវង្ស​ម៉េង ចូល​មក​ក្នុង​សតវត្ស​ទី ១៣ -១៤ នៃ​គ.ស = (Ming Dynasty 1368–1644)
នៅ​ក្នុង​ខែត្រ​ហោណាំ (ហូណាន់) = (Hunan Province)
***

ចេនឡា ឬ ចាម​ឡា អ្នក​ប្រទេស​ហៅ​ខ្លួនឯង​ថា «កាន់ផៃចឺ» តាម​កំនត់​ខ្លះ​របស់​ពួក​បស្ចឹម​ប្រទេស បាន​ហៅ​ថា «កាំពូចឺ» ដែល​មាន​សំលេង​ស្រដៀង​នឹង «កាំពួចេ» ដែរ ។ ខ្ញុំ​ចាប់​ធ្វើ​ដំណើរ​ចេញ​ពី​ស្រុក អ៊ូជីវ តាម​ផ្លូវ​ទឹក​​ទន្លេ ស្រុក​ម៉ាំងគូយ និង គង់តុង កាត់​សមុទ្រ​ ឈិតជីវ ទៅ​ដល់​សមុទ្រ កាវជីវ ក៏​បាន​ទៅ​ដល់ ទីក្រុង​ចាម្ប បន្ត​ដំណើរ​បណ្ដោយ​ខ្យល់ ចេញ​ពី ក្រុង​ចាម្ប ទៅ​អស់​រយៈ​ពេល​កន្លះ​ខែ​ទៀត​ក៏​បាន​ទៅ​ដល់ ស្រុក​ចេញផូវ (ជម្ពូ?) ដែល​ជា​ព្រំដែន​នៃ​ប្រទេស​​នេះ។ លុះ​ចេញ​ពី ចេងផូវ ទៅទៀត ឆ្លង​សមុទ្រ ​ឃុនលុន ក៏​ទៅ​ដល់​មាត់​ពាម គឺ​បែក​ចេញ​ពី​មាត់​សមុទ្រ​ទៅ​ជា​ដៃ​ទន្លេ​ច្រើន​ច្រក​ណាស់ ។ ក្នុង​បណ្ដា​ច្រក​ទាំង​នោះ មាន​តែ​ច្រក​ទី៤​ ទេ ទើប​អាច​ចូល​ទៅ​បាន​ក្រៅ​ពី​នេះ​គេ​ដឹង​ថា​មាន​ទឹក​រាក់​ណាស់ នាវា​ធំ​ៗ​ មិន​អាច​ធ្វើ​ដំណើរ​បាន​ឡើយ ត្រង់​ពាម​មាន​ច្រក​នោះ​ឃើញ​មាន​ព្រៃ​ទ្រុប ហើយ​ក្រៅ​ពី​នេះ​មាន​វាល​ខ្សាច់​ពណ៌​លឿង និង​មាន​ដើម​បបុស និង​អំពៅ​ព្រៃ​ដុះ​បែក​ផ្កា​ស​សំព្រុស ម៉្លោះហើយ​អ្នក​ដំណើរ​ពិបាក​ចំណាំ​ច្រក​ចូល​ទៅ​ណាស់ ។

ចូល​ផុត​ពី​មាត់​ពាម ធ្វើ​ដំណើរ​តាម​ដង​​ទន្លេ​ឆ្ពោះ​​ទៅ​​ទិស​​ខាង​​ជើង​​អស់​​រយៈ​​ដំណើរ​ប្រមាណ​កន្លះ​ខែ​ទៀត ទើប​បាន​ទៅ​ដល់​ស្រុក​មួយ​ឈ្មោះ ឆេណាំ (ឆ្នាំង?) ដែល​ជា​ខែត្រ​​មួយ​នៃ​ប្រទេស​នេះ ។ លុះ​ធ្វើ​ដំណើរ​ពី ឆេណាំ បណ្ដោយ​តាម​ទឹក​ហូរ​ទៅ​ជើង​អស់​ពេល ១០ថ្ងៃ​ទៀត កាត់ភូមិ ពូលូវឈឹង (ប្រែ​ថា​ភូមិ​កណ្ដាល​ផ្លូវ) ហ៊ុត​ឈឹង (ភូមិ​ព្រះពុទ្ធ)(1) ឆ្លង​កាត់​ សមុទ្រ​ទឹកសាប (2) ទៅ​ទៀត ទើប​បាន​ដល់ ទីក្រុង កាងពាងឈូ (កំពែងជូរ?) ។ ក្រុង​​នេះ​មាន​ទំហំ ៥០ លី (១លីប្រវែង ១.៨០០ហត្ថ) បើ​តាម​សៀវភៅ​ពួក​បស្ចិម​ប្រទេស​សរសេរ​ថា ប្រទេស​នេះ​មាន​ទំហំដី ៧.០០០​លី និង​មាន​ព្រំ​ប្រទល់​ខាង​ជើង​ទល់​នឹង​ ក្រុង​ចម្ប៉ា គឺ​ត្រូវ​ធ្វើ​ដំណើរ​អស់​ពេល​កន្លះ​ខែ ខាង​និរតី​នៅ​ឃ្លាត​ពី​ស្រុក​សៀម​ចម្ងាយ​ផ្លូវ​កន្លះ​ខែ​ដែរ នៅ​ខាង​ត្បូង​ឃ្លាត​ពី​ទីក្រុង ហួងអ៊ូ ចម្ងាយ​ផ្លូវ ១០​ថ្ងៃ ឯ​ខាង​កើត​ប្រទេស​នេះ​គឺ​មហាសមុទ្រ ហើយ​ដែល​​ជា​ប្រទេស​មួយ​ធ្លាប់​ទាក់ទង​ខាង​សេដ្ឋកិច្ច​ជា​មួយ​ស្រុក​យើង​តាំង​ពី​ដើម​រៀង​មក​ផង ។

នៅ​គ្រា​ដែល ប្រទេស​ចិន (ក្នុង​រាជ្យ​សន្តតិវង្ស​ម៉ុងហ្គោល) បាន​ត្រួតត្រា​លើ​មហា​សមុទ្រ​ក្នុង​ទ្វីប​លោក​ហើយ លោក​ចម​ពល (មេទ័ព​ធំ) ឈ្មោះ ជុន តូវ ដែល​នៅ​ឈរ​ប្រចាំ​ការ​ត្រួតត្រា​ ទីក្រុង​ចាម្ប បាន​ចាត់​មន្ត្រី​ពីរ​នាក់​គឺ លោក ហ៊ូ ប៉េក​ហូវ អ្នក​មាន​ប៉ានមាស១ និង​លោក ឆាយ ហូវ ឲ្យ​ទៅ​កាន់ ប្រទេស​ចេនឡា តែ​ត្រូវ​ប្រទេស​នេះ​ចាប់​ឃុំ​ទុក​មិន​ឲ្យ​មក​វិញ ។ លុះ​មក​ដល់​រជ្ជកាល​ស្ដេច ងន់ ចេង (គ.ស. ១២៩២) ខែទី៦ ព្រះរាជា​អង្គ​នេះ​ទ្រង់​ចាត់​បេសកកម្ម​ទូត​មួយ​មក ប្រទេស​ចេនឡា ហើយ​ពេល​នោះ​ខ្លួន​ខ្ញុំ​ក៏​ត្រូវ​ចាត់​មក​ជា​មួយ​ដែរ ។ គឺ​នៅ​ក្នុង​ខែ​ទី២ នៃ​ឆ្នាំ​បន្ទាប់​មក យើង​បាន​ចាក​ចេញ​ពី​ស្រុក ម៉េងជីវ នោះ​មក​ទៀត ។ លុះ​ថ្ងៃ១៥ ខែ​ទី​៣ ទើប​ដល់​​ ទីក្រុង​ចាម្ប នៅ​កណ្ដាល​ផ្លូវ​ជួប​នឹង​ខ្យល់​បក់​បញ្ច្រាស​ពី​មុខ​មក​វិញ ដែល​ជា​ហេតុ​នាំ​ឲ្យ​មាន​ការ​រ​អាក់​​​​​​​រ​អួល​ក្នុង​ដំណើរ ។ ដល់​មក​ខែ៧ ដែល​ជា​សរទរដូវ ទើប​បាន​មក​ដល់​ប្រទេស​នេះ ព្រម​ចំណុះ​ចុះ​ចូល​ទៅ (3) ។

លុះ​ដល់​មក​​រជ្ជកាល ស្ដេច តាយ តេក (គ.ស. ១២៩៧) ខែទី៦ ខ្ញុំ​ជិះ​នាវា​ត្រលប់​មក​វិញ ហើយ​ដល់​ថ្ងៃ​១២ ខែ​៨ ទើប​នាវា​ចូល​ចត​ដល់​កំពង់​ផែ​ស្រុក ស៊ីម៉េង ។ ចំពោះ​រឿង​ប្រពៃណី និង កិច្ចការ​នៃ ប្រទេស​ចេនឡា នេះ​ខ្ញុំ​មិន​បាន​ដឹង​ល្អិតល្អន់​អស់​សេចក្ដី​សព្វ​គ្រប់​មែន តែ​ខ្ញុំ បាន​ដឹង​ដោយ​ត្រួសៗ អាច​នឹង​ជម្រាប​បាន​ដែរ ។

***

លោក Pelliot សង្ស័យ​ថា ពោធិ៍សាត់ តែ​ពិត​គឺ ភូមិ​ព្រៃ​ភព ព្រោះ​ជា​ពាក្យ​សំគាល់​នាម​ព្រះពុទ្ធ ដែរ ។
ពាក្យ ទលេ បាលី ប្រែ​ថា​សមុទ្ទ សព្វ​ថ្ងៃ​ក្លាយ​ជា ទន្លេ​សាប​វិញ ។
ត្រង់​នេះ តាម​សេចក្ដី​ប្រែ លោក Pelliot មិន​ឮ​ថា​ព្រម​ចំណុះ​ចូល​ទេ តែ​នេះ​ប្រែ​តាម​ប្រយោគ​ចិន​អក្សរ ដូច្នេះ​ន័យ​នេះ​បាន​ត្រឹម​តែ​ថា ​គេ​ព្រម​រាក់​ទាក់​ទទួល​បេសកជន​ប៉ុណ្ណោះ ។
***

ផ្ទៀង​ផ្ទាត់​ជា​មួយ​សៀវភៅ​ជា​ភាសា​អង់គ្លេស

On 20 February 1296, Zhou Daguan set sail from Wenzhou in Zhejiang province, on a compass guided ship, passing the ports of Fuzhou, Guangzhou, Quanzhou (Zaitong), the Island of Hainan, the Seven-Islands Sea (Qizhou yang), the sea off Central Vietnam coast (Jiaozhi Sea), and stopped over in Zhancheng or Champa (today’s Qui Nhon). The ship resumed its trip passed the province of Zhenpu, through Poulo Condor Sea, then heading north on the Mekong River into Tonle Sap River reaching the town of Kampong Chhnang of Cambodia; from there he boarded a small boat, sailing for a dozen days, through Tonle Sap Lake arriving at Angkor Thom, the capital of Cambodia in August.

Fuzhou = អ៊ូជីវ ?
Guangzhou = គង់តុង
Seven-Islands Sea = សមុទ្រឈិតជីវ ?
Jiaozhi Sea = សមុទ្រ​កាជីវ ?
Zhancheng ឬ Champa (Qui Nhon បច្ចុប្បន្ន) = ទី​ក្រុង​ចាម្ប
Zhenpu = ចេង​​ផូវ (ត្រូវ​នឹង​ខែត្រ​បារៀ កម្ពុជា​ក្រោម)
Poulo Condor Sea = សមុទ្រ​​​ឃុន​លុន (សមុទ្រ​កោះ​ត្រឡាច)


១. បរិវេណ​នៃ​ក្រុង The City and Its Wall

បរិវេណ​នៃ​ក្រុង​នេះ មាន​ទំហំ ២០លី (១លី = ៥៧៦​ម៉ែត្រ) មាន​ទ្វារ ៥ ។ ទ្វារ​ទាំង​នោះ​សុទ្ធ​តែ​សាង​កម្រាស់​ជា​ពីរ​ជាន់​ក្នុង​ក្រៅ គឺ​នៅ​ទិស​ខាង​កើត​មាន​ទ្វារ ២ ។ ក្រៅ​ពី​នេះ ក្នុង​មួយ​ទិស​មាន​ទ្វារ​តែ​មួយ​ទេ ។ នៅ​ក្រៅ​កំពែង​ក្រុង​សុទ្ធ​តែ​មាន​ប្រឡាយ​ទឹក​ធំ​ៗ ពី​ក្រៅ​ប្រឡាយ​នោះ​មាន​ផ្លូវ​ដើរ​ទៅ​កាន់​ស្ពាន​ធំ​ៗ ហើយ​នៅ​សង​ខាង​ស្ពាន​និមួយៗ​ មាន​ទេវរូប​ថ្ម ៥៤ ដូច​ជា​មេទ័ព​ថ្ម​ដ៏​ធំ​ៗ ដូច្នេះ​ដែរ ។ រូប​ទាំង​នោះ​ដូច​ៗ គ្នា​នៅ​តាម​ច្រក​ទាំង​ ៥ ។ បង្កាន់​ដៃ​ស្ពាន​ទាំង​នេះ​គេ​ធ្វើ​អំពី​ថ្ម ហើយ​មាន​ឆ្លាក់​រូប​ពស់​ដ៏​ធំ (1)  ដែល​មាន​ក្បាល៩ ឯ​រូប​ថ្ម​ទាំង ៥៤នោះ សុទ្ធ​តែ​យក​ដៃ​ចាប់​ទាញ​ពស់​នេះ​ឯង​ ហាក់​ដូច​ជា​មិន​ចង់​ឲ្យ​ស្ទុះ​ទៅ​រួច ។ នៅ​ខាង​លើ​ខ្លោងទ្វារ មាន​ពុទ្ធ​រូប​ថ្ម​ ៥​អង្គ​ បែរ​ភក្ត្រ​ទៅ​ទិស​ខាង​លិច ហើយ​ ១​អង្គ​ ដែល​ស្ថិត​នៅ​ចំ​កណ្ដាល​គេ​មាន​ទឹក​មាស​ល្អ​ស្រស់​ផង ។ នៅ​សង​ខាង​ទ្វារ​មាន​ឆ្លាក់​រូប​ដំរី​ថ្ម​ទៀត ។

កំពែង​ទី​ក្រុង គេ​ធ្វើ​ពី​ថ្ម​ទាំងអស់​មាន​កម្ពស់ ២០​ហត្ថ (១ហត្ថ = ០.៤៣​ម៉ែត្រ) តម្រៀប​ថ្ម​យ៉ាង​ជិត​ហើយ​មាំ​ណាស់ ។ នៅ​ពី​លើ​គ្មាន​ស្មៅ​ដុះ​ឡើយ តែ​នៅ​ចន្លោះ​មួយ​ដុំ​ៗ មាន​ដាំ​ដើម​ជ្រៃ ។ ឯ​ផ្ទៃ​ក្នុង​នៃ​កំពែង​ដែល​មាន​ចន្លោះ​ពី​គ្នា​ដល់​ទៅ ១០០ហត្ថ នោះ​ស្ថិត​នៅ​ជា​ដី​ជម្រាល បី​ដូច​ជា​ជម្រាល​នៃ​ភ្នំ​រលីង​ស្អាត​ណាស់ ។ លើ​កំពែង​ដែល​មាន​ផ្ទៃ​ជា​ជម្រាល​នោះ មាន​ទ្វារ​ធំ​ៗ ដែល​បិទ​ជិត​នៅ​ពេល​យប់ ហើយ​បើក​ចំហ​នៅ​ពេល​ថ្ងៃ​តាំង​ពី​ព្រលឹម និង​មាន​អ្នក​យាម​ប្រចាំ​ការ​ជានិច្ច ។ សត្វ​ឆ្កែ​គេ​មិន​ឲ្យ​ចូល​ក្នុង​ទ្វារ​នេះ​ទេ ។ ជន​ណា​ដែល​ធ្លាប់​មាន​ទោស​ត្រូវ​គេ​កាត់​ម្រាម​ជើង​ក៏​មិន​ឲ្យ​ចូល​ដែរ ។ កំពែង​ព័ទ្ធ​ជុំវិញ​នោះ​មាន​ជ្រុង​ជ្រោយ​ល្អ​ណាស់ ហើយ​នៅ​ជ្រុង​និមួយៗ សឹង​មាន​ប្រាង្គ​ថ្ម​មួយ​ខ្ពស់​នៅ​ប្រចាំ​គ្រប់​ជ្រុង ។

នៅ​កណ្ដាល​ទី​ក្រុង​នេះ​មាន​ប្រាសាទ​មាស​មួយ (2) និង​នៅ​ជិត​ខាង​នេះ​មាន​ប្រាង្គ​ប្រាសាទ​ជាង ២០ទៀត ព្រមទាំង​មាន​បន្ទប់​ថ្ម​ចំនួន​ច្រើន​បន្ទប់​ផង ។ នៅ​ប៉ែក​ខាង​កើត​មាន​ស្ពាន​មាស​មួយ​មាន​រូប​តោ​មាស ២ ស្ថិត​នៅ​អម​ខាង​ឆ្វេង និង​ខាង​ស្ដាំ​ស្ពាន​មាស ។ មាន​ព្រះពុទ្ធ​រូប​មាស ៨​អង្គ តម្កល់​នៅ​តម្រៀប​គ្នា​ចំ​ពី​ក្រោម​ប្រាង្គ​សិលា ។ នៅ​ខាង​​ជើង​ប្រាសាទ​មាស​ចម្ងាយ​ប្រមាណ​ជាង ១លី មាន​ប្រាសាទ​ស្ពាន់​មួយទៀត​ ដែល​មាន​កម្ពស់​ខ្ពស់​ជាង​ប្រាសាទ​មាស​គួរ​ឲ្យ​គយគន់​ណាស់ ។ ចំ​ពី​ក្រោម​ប្រាសាទ​ស្ពាន់​នោះ​ឃើញ​មាន​បន្ទប់​ថ្ម​ប្រហែល​ជា ១០ ដែរ ។ ចេញ​ពី នេះ​ទៅ​ខាង​ជើង​ថែម ១លី ទៀត គឺ​ជា​ព្រះ​រាជ​ដំណាក់​ដែល​ស្ដេច​គង់នៅ ។ នៅ​ក្នុង​ល្វែង​ដែល​ជា​ព្រះ​ដំណាក់​នោះ មាន​ប្រាង្គ​មាស​មួយ​ទៀត ។ ទំនង​ជា​ដោយ​ហេតុ​នេះ​ហើយ ដែល​ពួក​ឈ្មួញ​បរទេស​តែង​ដំណាល​ថា ប្រទេស​ចេនឡា ថ្កុំថ្កើង​រុងរឿង​ណាស់ ។

ចេញ​ពី​កំពែង​តាម​ទ្វារ​ខាង​ត្បូង​ទៅ​ចម្ងាយ​ប្រមាណ​ជា​ជាង​កន្លះ​លី តាម​ពាក្យ​ចចាមអារ៉ាម​គេ​និយាយ​ថា ចេតិយ​លូប៊ូន (3)  សង់​តែ​មួយ​យប់ ។ ផ្នូរ​សព ឬ ចេតិយ​លូប៊ូន ស្ថិត​នៅ​ក្រៅ​កំពែង​ខាង​ត្បូង​ជាង​កន្លះ​លី ហើយ​មាន​បរិវេណ​ព័ទ្ធ​ជុំវិញ​ប្រមាណ​ជាង ១០​​លី និង​មាន​បន្ទប់​ថ្ម​ច្រើន​រយ​ទៀត​ផង ។ នៅ​ស្រះ​ខាង​កើត​កំពែង​នគរ​ប្រមាណ ១០លី មាន​ប្រាសាទ​ថ្មី​មួយ​ទៀត (4)  មាន​បរិវេណ​ព័ទ្ធ​ជុំវិញ​ប្រវែង ១០០លី ។ នៅ​ក្នុង​ប្រាសាទ​នេះ មាន​ព្រះពុទ្ធ​រូប​មួយ​អង្គ​ទ្រង់​ផ្ទំ​ធ្វើ​ពី​ស្ពាន់ ហើយ​មាន​ទឹក​ចេញ​ជា​និច្ច​ពី​ផ្ចិត​ហូរ​ធ្លាក់​ចុះ​ទៅ​ក្នុង​ស្រះ​ធំ​មួយ​នៅ​ពី​ខាង​ជើង​ប្រាសាទ​នេះ ។ នៅ​ទិស​ខាង​ជើង​កំពែង​នគរ​ចម្ងាយ​ប្រមាណ ៥លី មាន​ប្រាសាទ​មាស​រាង​បួន​ជ្រុង (5)  និង​មាន​បន្ទប់​ថ្ម​ជាច្រើន​រយ ហើយ​នៅ​ក្នុង​នោះ​ គេ​ឃើញ​មាន​ព្រះពុទ្ធ​រូប​មាស រូប​សិង្ហ​មាស រូប​ដំរី រូប​គោ រូប​សេះ និង​វត្ថុ​ដទៃ​ទៀត​ធ្វើ​ពី​ស្ពាន់​ច្រើន​ឥត​គណនា ។

***

ពស់​ធំ​នេះ បើ​ខ្មែរ​គឺ​ជា​នាគ ។ ជីវ​ តាក្វាន់ ធ្លាប់​ស្គាល់​នាគ​ចិន​មាន​រូប​រាង​ផ្សេង​ពី​ពស់ បាន​ជា​ហៅ​នាគ​ខ្មែរ​ថា ពស់ ។
លោក Pelliot ចុះ​សេចក្ដី​យល់​ថា​ប្រាសាទ​នេះ គឺ​ប្រាសាទ​បាយ័ន ។
តាម​សេចក្ដី​ប្រែ​របស់​ លោក Pelliot ថា Lou-Pan ហើយ​លោក​ចុះ​សេចក្ដី​យល់​ថា​ជា ប្រាសាទ​អង្គវត្ដ (​តាម​ចិន លូប៊ូន ជា​ឈ្មោះ​មេ​ជាង​រចនា​ក្នុង​រឿង​ព្រេង ដូច​ខ្មែរ​យើង​និយាយ​ពី ពិស្ណុការ អ្នក​សាង​ប្រាសាទ​ដែរ) ។
លោក Pelliot យល់ថា​ជា ប្រាសាទ​មេ​បុណ្យ​ខាង​លិច ដែល​គាត់​បន្ថែម​ថា ​ប្រហែល​ជា​គេ​ច្រឡំ ជា​ទិស​ខាង​កើត​ទៅ​វិញ។ អាន​បន្ថែម ៖ បារាយណ៍​មេ​បុណ្យ​ខាង​លិច និង បដិមា​ព្រះ​វិស្ណុ​ផ្ទំ ។
ទំនង​ជា ប្រាសាទ​នាគព័ន្ធ ។

២. ដំណាក់​លំនៅ​ស្ថាន Residences

ព្រះ​ដំណាក់ ផ្ទះ​នាម៉ឺន​មន្ត្រី និង​ផ្ទះ​អ្នក​មាន​ទាំងអស់​សុទ្ធ​តែ​បែរ​មុខ​ទៅ​កើត ។ ព្រះ​រាជ​ដំណាក់ ស្ថិត​នៅ​ខាង​ជើង ប្រាសាទ​មាស និង​ស្ពាន​មាស ហើយ​នៅ​ជិត​មាត់​ទ្វារ​ក៏​មាន​បន្ទាយ​ព័ទ្ធ​ជុំវិញ​ប្រវែង ៥ ឬ ៦លី ។ ក្បឿង​ប្រក់​តួ​ប្រាសាទ​កណ្ដាល​ធ្វើ​ពី​សំណ ឯ​អគារ​ផ្សេង​ទៀត​សឹង​ប្រក់​ក្បឿង​ធ្វើ​ពី​ដី​ដុត​ពណ៌​លឿង ។ សសរ​និង​ស៊ុម​ទ្វារ​សុទ្ធ​តែ​ឆ្លាក់ ឬ​គូរ​រូប​រចនា​ផ្សេង​ៗ តែ​ភាគ​ច្រើន​ គឺ​រូប​ព្រះ​ពុទ្ធ ។ ដំបូល​ទាំង​នោះ​ល្អ​មើល​ណាស់ ។ របៀង​ប្រាសាទ និង ថែវ​យ៉ាង​វែង​អាច​ដើរ​បាន ជា​ផ្លូវ​ខ្វាត់​ខ្វែង ហើយ​ដំបូល​នោះ​ក៏​ខ្ពស់​ៗ សំបើម​ណាស់ ។ ទី​នេះ​ជា​កន្លែង​ព្រះ​រាជវាំង​ដែល ស្ដេច​ទ្រង់​ប្រកប​កិច្ចការ​ផែនដី មាន​បង្អួច​មាស​មួយ​នៅ​ខាង​ស្ដាំ និង​ខាង​ឆ្វេង​នៃ​កន្លែង​ស្ដេច​គង់​ប្រថាប់ មាន​សសរ ៤ជ្រុង​តម្កល់​កញ្ចក់​តម្រៀប​គ្នា​​ប្រមាណ​ជា ៤០ ឬ ៥០​បន្ទះ ដាក់​ដង្ហែ​តាម​ជ្រុង​បង្អួច​នេះ កំណល់​ទ្រ​មាន​រូបរាង​ជា​ដំរី (1) ។

ខ្ញុំ​ឮ​គេ​និយាយ​ថា ទី​ត្រង់​នេះ​មាន​របស់​ប្លែក​ៗ ​ច្រើន​ណាស់ ប៉ុន្តែ​បម្រាម​តឹង​តែង​ពេក​មិន​អាច​អនុញ្ញាត​ឲ្យ​ចូល​មើល​បាន ។ ក្នុង​បណ្ដា​រឿង​ប្លែក​ទាំង​នោះ​មាន​ការណ៍​មួយ​ថា នៅ​កណ្ដាល​ប្រាសាទ​មាន​ប្រាង្គ​មាស​មួយ​​ ហើយ​ថា រាល់​យប់​ស្ដេច​តែង​ឡើង​ទៅ​ផ្ទំ​លើ​ប្រាង្គ​មាស​នោះ ។ អ្នក​ស្រុក​គេ​មាន​ជំនឿ​ហើយ​នាំ​គ្នា​និយាយ​ថា នៅ​ក្នុង​ប្រាសាទ​មាស​នោះ​ឯង​មាន​បិសាច​មួយ​មាន​រូប​ពស់​ក្បាល​ប្រាំ​បួន (2) ។ បិសាច​នោះ​ជា​ព្រះ​ភូមិ​រក្សា​ព្រះ​នគរ (3) ។ រាល់​យប់ បិសាច​តែង​ដំណែង​ខ្លួន​ជា​មនុស្ស​ស្រី ហើយ​ស្ដេច​ត្រូវ​រួម​ផ្ដេកផ្ដិត​នឹង​នាង​នេះ សូម្បី​តែ​មហេសី ឬ​ស្នំ​ស្និទ្ធ​ព្រះអង្គ ក៏​មិន​ហ៊ាន​ចូល​ទៅ​ក្នុង​ទី​នោះ​ដែរ ។ លុះ​ដល់​មជ្ឈិមយាម ទើប​ស្ដេច​ចេញ​មក​ពី​នាង​ពស់​នោះ​មក​រួមរក្ស​និង​មហេសី ឬ​ស្រី​ស្នំ​ដទៃ​ទៀត​បាន ។ បើ​បាត់​ពស់​នោះ​មិន​និម្មិត​មក​ទេ​នោះ​ថា​គ្រោះ​ថ្នាក់​នឹង​មក​ដល់​អាយុ​ស្ដេច​ហើយ រឿង​រ៉ាវ​អាក្រក់​នឹង​កើត​ឡើង​ ។ បើ​ស្ដេច​មិន​បាន​យាង​ចូល​ទៅ​ទីនោះ​មួយ​យប់​ណា​ហើយ ពេល​នោះ​អពមង្គល​នឹង​ពិត​ជា​កើត​ឡើង​ភ្លាម​មិន​ខាន​ដែរ ។

បន្ទាប់​មក ដំណាក់​ញាតិវង្ស ឬ​លំនៅ​នាម៉ឺន​មន្ត្រី​ធំ​ៗ សង់​យ៉ាង​ធំ​ទូលាយ​ស្ដុកស្ដម្ភ​ប្លែក​ពី​ផ្ទះ​អ្នក​ស្រុក​សាមញ្ញ ។ ផ្ទះ​ទាំង​នោះ​សុទ្ធ​តែ​ប្រក់​ស្លឹក មាន​តែ​ផ្ទះ​អ្នក​ធំ និង​វិហារ​ទេ​ដែល​ប្រក់​ក្បឿង ។ ហើយ​ទំហំ​ផ្ទះ​ទាំង​នោះ​ត្រូវ​សង់​ទៅ​តាម​លំដាប់​យសស័ក្ដិ​នៃ​ម្ចាស់​ផ្ទះ​ផង ។ ចំណែក​ផ្ទះ​ប្រជារាស្ត្រ​វិញ​សុទ្ធ​តែ​ប្រក់​ស្លឹក ឬ​ស្បូវ គេ​មិន​ហ៊ាន​ប្រក់​ក្បឿង​ទេ ឯ​ទំហំ​សោត​សង់​ទៅ​តាម​ធនធាន​ខ្លួន តែ​មិន​ហ៊ាន​សង់​ឲ្យ​ដូច​លំនាំ​អ្នក​ធំ​ឡើយ ។

៣. សំលៀកបំពាក់ និង​គ្រឿងអលង្ការ Dress 

អ្នក​ស្រុក​ទាំង​អស់ ចាប់​តាំង​ពី​ស្ដេច​ចុះ​ទៅ​ទាំង​ស្រី​ទាំង​ប្រុស​សុទ្ធ​តែ​បួង​សក់​ទាំង​អស់ ហើយ​គេ​តែង​លែង​ខ្លួន​ទទេ​ស្អាត មាន​តែ​សំពត់​មួយ​ផ្ទាំង​តូច​វ័ណ្ឌ​ជុំវិញ​ខ្លួន​របៀប​គេ​ចង​ពុង ហើយ​បើ​ត្រូវ​ការ​ចេញ​ទៅ​ណា​មក​ណា គេ​យក​កំណាត់​មួយ​ផ្ទាំង​ទៀត​​ធំ​ជាង​មុន​មក​រុំ​ស្រោប​ថែម​ពី​លើ ។ ការ​ស្លៀកពាក់​នេះ មាន​លក្ខខ័ណ្ឌ​ទៅ​តាម​ឋានៈ​ទៀត ។ ព្រះ​ពស្ត្រ​របស់​ស្ដេច​មាន​តម្លៃ​ជា​មាស ​៣-៤​តម្លឹង គឺ​ល្អ​ដាច់​ពី​សំលៀក​បំពាក់​អ្នក​ផង​ទាំងពួង ។ អ្នក​ស្រុក​នេះ​ចេះ​ត្បាញ​សំពត់​ប្រើ​ហើយ តែ​មាន​ប្រើ​សំពត់​មក​ពី​ស្រុក​សៀម និង​ចាម​ផង​ដែរ ។ សំពត់​ពិសេស​មក​ពី​បស្ចិមប្រទេស​ដែល​មាន​សាច់​ម៉ដ្ឋ​ល្អ មាន​តែ​ស្ដេច​ទេ​ដែល​មាន​ប្រើ គឺ​សំពត់​ផ្កា​សរសៃ​សូត្រ​ឆ្មារ ។ ស្ដេច​ពាក់​មកុដ​មាស បើ​ជួន​កាល​មិន​ពាក់​មកុដ​ទេ គឺ​ពាក់​កម្រង​ផ្កា​ដូច​ជា​ផ្កា​ម្លិះ​ជាដើម ព័ទ្ធ​ជុំវិញ​ព្រះសិរ ។ នៅ​លើ​កំពូល​ព្រះ​កេស​មាន​ស្នៀត​សក់​ដាំ​ត្បូង​ពេជ្រ​យ៉ាង​ធំ​ទៀត​ផង ។ គ្រាន់​តែ​គ្រឿង​អលង្ការ​ដែល​ពាក់​នៅ​និង​ព្រះ​បាត និង​ព្រះហស្ត​មាន​ទម្ងន់​ដល់​ទៅ​ ៣​នាឡិ ។ នៅ​គ្រប់​តែ​ម្រាម​មាន​ពាក់​ចិញ្ចៀន​ដែល​មាន​ដាំ​ពេជ្រ​ភ្នែក​ឆ្មា ។ បាត​ព្រះហស្ត និង​បាត​ព្រះបាទ​មាន​លាប​​ពណ៌​ក្រហម ហើយ​នៅ​ពេល​ដែល​ទ្រង់​យាង​ចេញ​មក​ម្ដង​ៗ តែង​កាន់​ព្រះ​ខាន់​មាស​មួយ​ជានិច្ច ។

ចំណែក​ប្រជារាស្ត្រ​វិញ​ មាន​តែ​ស្រ្ដី​ភេទ​ទេ​ដែល​អាច​លាប​ថ្នាំ​ក្រហម​នៅ​បាតដៃ​បាតជើង​បាន ឯ​ប្រុសៗ មិន​ហ៊ាន​លាប​ទេ ។ ព្រះ​ញាតិវង្ស និង​មន្ត្រី​ធំ​អាច​ប្រើ​កំណាត់​ផ្កា​រង្វើល​ៗ បាន ឯ​មន្ត្រី​ធម្មតា​ប្រើ​បាន​តែ​ត្រឹម​ផ្កា​ចុង​ជាយ​ប៉ុណ្ណោះ ចំណែក​រាស្ត្រ​សាមញ្ញ បើ​ស្រី​ៗ អាច​ប្រើ​សំពត់​ផ្កា​បាន​ខ្លះ​​ដែរ ។ ជនជាតិ​ចិន​ដែល​ទើប​មក​ដល់​ប្រទេស​នេះ​ថ្មី​ៗ ទោះ​បី​ប្រើ​សំពត់​មាន​ផ្កា​នៅ​ជាយ​ទាំង​សង​ខាង​ក៏​គេ​មិន​ថា​អី​ដែរ ព្រោះ​គេ​សន្មត​ថា​ជា​ពួក​មិន​ទាន់​ដឹង​ទំនៀម​ស្រុក ហៅថា ពួក​ង៉ានទឹង ប៉ា ឆា (មិនដឹងភាសា?) ។

***

ត្រង់​នេះ​ គឺ​ជា​បុស្បុក​​១ ដែល​មាន​សសរ ៤ និង​ក្បាច់​លំអ​ដោយ​កញ្ចក់​ជើង​ទ្រ​ធ្វើ​ពី​រូប​ដំរី តែ លោក ជីវ តាក្វាន់ សរសេរ​ថា ជា​ស៊ុម១ ព្រោះ​ឃើញ​មាន​តែ​គ្រប​ជុំ​វិញ ។
ពស់​ក្បាល​ប្រាំបួន​​នេះ​ គឺ​ជា​នាគ ព្រោះ​នាគ​ខ្មែរ​មាន​ខ្លួន​ជា​ពស់ ឯ​នាគ​ចិន​មាន​ជើង​ក្បាល​តូច​ឥត​ពពារ​ទេ ។
ចំណុច​នេះ​ខ្ញុំ​លើក​មក​ដោយ​ខ្លួន​ឯង មិន​មាន​បញ្ជាក់​នៅ​ក្នុង​សៀវភៅ​ឡើយ ។ តាម​ លោក ជីវ តាក្វាន់​ ថា គាត់​ត្រឹម​តែ​ឮ​ត​ពី​គេ​ប៉ុណ្ណោះ​មិន​បាន​និង​ឃើញ​ដោយ​ផ្ទាល់​ឡើយ​ ដូច្នេះ​ម្ដេច​ម្ដា​ក៏​យើង​គួរ​តែ​គិត​ផ្សេង​ពី​អ្វី​ដែល​គាត់​បាន​សរសេរ​បាន​ផង​ដែរ ។ បើ​យើង​មើល​ទៅ​ដើម​កំណើត​ប្រទេស​យើង​ដំបូង​ គឺ​មាន​ស្ដេច​ស្រី​ដែល​គេ​ថា​ជា​កូន​ស្ដេច​នាគ​ផង ។ លោក​ ជីវ តាក្វាន់ ថា «បិសាច​នោះ​ជា​ព្រះ​ភូមិ​រក្សា​ព្រះ​នគរ» យើង​ក៏​អាច​និយាយ​ថា «ស្ដេច​ឡើង​ទៅ​នេះ​ គឺ​ទៅ​ជួប​ជា​មួយ​និង​ព្រលឹង​ម៉ែ​នាគ​ដែល​ជា​ម្ចាស់​ដើម​អ្នក​បង្កបង្កើត​នគរ​នេះ​ឡើង ។ ទៅ​ជួប​ដើម្បី​សុំ​យោបល់​ ក៏​ដូច​ជា​ពិភាក្សា​ពី​រឿង​ដឹក​នាំ​​ទឹក​ដី​នៅ​ថ្ងៃ​ស្អែក ។» បើ​គិត​ទៅ​រឿង​នេះ​ជា​រឿង​ផ្ទុយ​ទាំង​ស្រុង​ពី​រឿង​វិទ្យាសាស្ត្រ​ក៏​ពិត​មែន តែ​យើង​ក៏​មិន​អាច​ចោល​បាន​នោះ​ដែរ ។

៤. អំពី​មន្ត្រី Officials 

ប្រទេស​នេះ​មាន​ រដ្ឋមន្ត្រី មេទ័ព និង​ហោរា ហើយ​មន្ត្រី​ក្រោម​ពី​នោះ​មាន​ច្រើន​ឋានៈ​ទៀត ដូច​ជា​នៅ ប្រទេស​ចិន ដែរ ប្លែក​គ្នា​តែ​ឈ្មោះ​ហៅ ។ មន្ត្រី​ទាំង​នេះ​ភាគ​ច្រើន​ជា​ពូជពង្ស​របស់​ស្ដេច បើ​មាន​អ្នក​ក្រៅ​ចូល​ធ្វើ​ជា​មន្ត្រី​ផង ទាល់​តែ​អ្នក​នោះ​យក​កូន​ទៅ​ថ្វាយ​ឲ្យ​ធ្វើ​ជា​ស្នំ​ស្ដេច ។ ការ​ធ្វើ​ដំណើរ​​នៃ​មន្ត្រី​ទាំង​នោះ គេ​សំគាល់​តាម​គ្រឿង​​ហែហម​តាម​ឋានៈ ។ អ្នក​ធំ​ជាង​គេ​អង្គុយ​លើ​គ្រែ​ស្នែង​មាស មាន​បាំង​ក្លស់​ដង​មាស៤ ។ អ្នក​បន្ទាប់​មក​ទៀត គ្រែ​ស្នែង​មាស​ក្លស់​ដង​មាស២ ចុះ​មក​ទៀត​គ្រែ​ស្នែង​ប្រាក់ មាន​ក្លស់​ដង​មាស១ ។ អ្នក​តូច​បន្ត​មក​ចេះ​តែ​ថយ ក្លស់​ដង​មាស​តែ១ រួច​ក្លស់​ដង​ប្រាក់​១ ឥត​មាន​គ្រែ​ស្នែង ។

ចំពោះ​មន្ត្រី​ដែល​ត្រូវ​ជិះ​គ្រែ​ស្នែង​ប្រាក់ និង​ក្លស់​ដង​មាស១ ឡើង​ទៅ សុទ្ធ​តែ​ហៅ ប៉ាតេង (ម្រតេង) ឬ អាំតេង (អម្ដែង?) ។ អ្នក​ដែល​មាន​ក្លស់​ដង​ប្រាក់ ហៅថា សីលាត់ទី (ស្រិស្ធិន?) ។ ក្លស់​នោះ គេ​យក​សំពត់​ជាតី​សូត្រ​ដែល​ធ្វើ​មក​ពី​ ប្រទេស​ចិន ពាស​ហើយ​ទម្លាក់​ចុង​រំភាយ​ចុះ​សឹង​ដល់​ដី ។ ឯ​ឆត្រ​តាំងយូ គេ​យក​សំពត់​សូត្រ​ពណ៌​ខៀវ​មក​ពាស ហើយ​ទម្លាក់​រំភាយ​ខ្លី​បន្តិច​ដែរ រួច​យក​ប្រេង​មក​លាប​យ៉ាង​រលើប​ទៀត​ផង ។

៥. អំពី​លទ្ធិ​សាសនា​ ៣​បែប The Three Doctrines 

អ្នកចេះដឹង (ពួក​ព្រាហ្មណ៍?) គេ​ហៅ​ថា ប៉ានឃាប Pandit បណ្ឌិត or Guru/Teacher (1) លោកសង្ឃ គេ​ហៅថា ជូតូ-សាធុ monk : Sadhu (2) ពួក​តាបស​ (តបស៑)  គេ​ហៅថា ប៉ាស៊ឺវី -អាស្រម Hermitage : Ashram (3) ។ ដែល​ហៅ​ថា បណ្ឌិត នេះ មិន​ដឹង​ជា​រៀន​ពី​កន្លែង​ណា​ទេ ខ្ញុំ​មិន​ដែល​ឃើញ​សាលា ឬ​ទី​កន្លែង​រៀន​សោះ ខ្ញុំ​ឃើញ​តែ​រូប​ពួក​គេ​នេះ​ឯង​ដែល​ស្លៀក​ពាក់​ដូច​ជា​ធម្មតា​ដែរ ប៉ុន្តែ​មាន​ប្លែក​ត្រង់​មាន​ពាក់​អំបោះ​ស​.​វេញ​មួយ​ខ្សែ​នៅ​ក.​​ហើយ​អំបោះ​នេះ​ពាក់​ជាប់​និង​ក.អស់​មួយ​ជីវិត ។ គេ​តែង​រើស​យក​ពួក ប៉ានឃាប Pandit បណ្ឌិត  នេះ​ឯង​ធ្វើ​ជា​មន្ត្រី ព្រោះ​គេ​ទុក​ជា​អ្នក​ចេះ​ដឹង​ជាន់​ខ្ពស់​ហើយ ។



ចំណែក​លោក​សង្ឃ​វិញ កោរ​ព្រះ​កេស​គ្រង​ចីវរ​ពណ៌​លឿង​បញ្ចេញ​ស្មា​ខាង​ស្ដាំ ហើយ​និមន្ត​ដោយ​ជើង​ទទេ ឥត​ពាក់​ស្បែក​ជើង​ឡើយ ។ ព្រះ​វិហារ​មួយ គេ​អនុញ្ញាត​ឲ្យ​ប្រក់​ក្បឿង​បាន ហើយ​នៅ​កណ្ដាល​ព្រះ​វិហារ​នោះ មាន​តម្កល់​ព្រះពុទ្ធ​រូប​មួយ​ព្រះអង្គ​ដែល​មាន​ភិនភាគ ដូច​ព្រះ​សក្យមុនី​ (4) ដែរ គេ​ហៅ​ថា ពុតលៃ លាបលន​ពណ៌​ក្រហម​ដោយ​គេ​យក​ដី​ស​មក​សូន​ធ្វើ​ហើយ​លាប​ពណ៌​ផ្សេង​ៗ គ្មាន​ភិនភាគ​អ្វី​ក្រៅ​ពី​នេះ​ទេ ច្រើន​តែ​កសាង​អំពី​ស្ពាន់ ហើយ​គ្មាន​ ជួង ស្គរ រគាំង ទង់​អ្វី​ទាំងអស់ ។ ព្រះសង្ឃ​ឆាន់​ត្រី​សាច់​បាន តែ​មិន​ឆាន់​ស្រា​ទេ ហើយ​គេ​អាច​រៀប​ម្ហូប​ត្រី​សាច់​ទាំងនេះ​ថ្វាយ​ព្រះ​ផង ។ ក្នុង​មួយ​ថ្ងៃ​លោក​និមន្ត​ទៅ​បិណ្ឌ​បាត​ពី​ផ្ទះ​ឧបាសក​តែ ១​ដង​ទេ ហើយ គ្មាន​រៀប​ដណ្ដាំ​ស្ល​នៅ​ក្នុង​វត្ត​ឡើយ ។ លោក​ឆាន់​មួយ​ដ​ង​ក្នុង​មួយ​ថ្ងៃ ។

ធម៌​ដែល​សូត្រ​លោកសង្ឃ​មាន​ច្រើន​ណាស់ គេ​ក្រង​នៅ​នឹង​ស្លឹក​តាលព្រឹក្ស (5) ដិត​ស្នាម​អក្សរ​ខ្មៅ (6) តែ​មិន​សរសេរ​ដោយ​ជក់ ឬ​ខ្មៅ​ដុស​ឡើយ ។ ខ្ញុំ​មិន​ដឹង​សរសេរ​ដោយ​អ្វី​ទេ ។ គេ​យក​គ្រែ​ស្នែង និង​ក្លស់​ដង​មាស ឬ​ដង​ប្រាក់​មក​សែង​មក​បាំង​លោក​សង្ឃ​ដែរ ព្រោះ​ស្ដេច​តែង​ពិគ្រោះ​និង​ព្រះសង្ឃ ចំពោះ​បញ្ហា​ណា​ដែល​ធំ​ៗ របស់​ស្រុក​ទេស ។ ប៉ុន្តែ​ពុំ​ឃើញ​មាន​ដូន​ជី​នៅ​ក្នុង​វត្ត​ទាំង​នោះ​ទេ ។

រី​ឯ​ពួក​តាបស​ដែល​ហៅ ប៉ាស៊ឺវី នេះ ស្លៀក​ពាក់​ជា​អ្នក​ស្រុក​ធម្មតា​ដែរ តែ​មាន​ជួត​ក្បាល​កំណាត់​ពណ៌​ក្រហម របៀប​ដូច​ពួក​ស្រី តារតា (Tatar) នៃ​ជនជាតិ​ម៉ុងហ្គោល​ដែរ តែ​ទាប​ជាង​បន្តិច ។ ពួក​នេះ​មាន​វត្ត​ដូច​ព្រះសង្ឃ​ពុទ្ធសាសនា​ដែរ តែ​មាន​ទំហំ​តូច​ជាង ។ លទ្ធិ​តាបស​នេះ គ្មាន​ឥទ្ធិ​ពល​ខ្លាំង​​ដូច​សាសនាព្រះពុទ្ធ​ទេ ។ ពួក​នេះ​គេ​គោរព​ចំពោះ​តែ​ថ្ម​មួយ​ដុំ​ធំ (7) ដូច​ថ្ម​រូប​អ្នក​តា​ព្រះ​ស្រុក​ដូច្នោះ​ដែរ ។ ប្រភព​ក្ដី ​របៀប​ប្រតិបត្តិ​នៃ​ពួក​នេះ​ក្ដី ខ្ញុំ​ពុំ​បាន​ដឹង​ទេ ។ ពួក​នេះ មាន​ដូនជី​ហើយ​វិហារ​ក៏​ត្រូវ​អនុញ្ញាត​ឲ្យ​ប្រក់​ក្បឿង​បាន​ដែរ ។ ពួក ប៉ាស៊ឺវី មិន​បរិភោគ​របស់​អ្នក​ដទៃ​ទេ ហើយ​មិន​បរិភោគ​នៅ​ចំពោះ​មុខ​ទី​សាធារណៈ​ផង ហើយ​មិន​សេព​សុរា​ជា​ដាច់ខាត ។ ខ្ញុំ​មិន​ដែល​ឃើញ​តាបស​សូត្រ​ធម៌ ឬ​ក៏​ធ្វើ​អំពើ​អ្វី​ជា​ប្រយោជន៍​អ្នក​ផង​ច្បាស់​នឹង​ភ្នែក​ម្ដង​ណា​ឡើយ ។

ចំណែក​ក្មេង​ៗ កូន​អ្នក​ស្រុក​វិញ ដែល​ត្រូវ​ការ​រៀន​សូត្រ គេ​តែង​យក​ទៅ​ទុក​ដាក់​រៀន​ជា​មួយ​ព្រះសង្ឃ​ហើយ​បួស​ជា​ព្រះសង្ឃ​ផង លុះ​ដល់​អាយុ​ច្រើន​ក៏​វិល​ត្រលប់​មក​កាន់​ជីវភាព​ជា​ជន​ធម្មតា​វិញ ។ ឯ​ការ​ល្អិតល្អន់​ជាង​នេះ​ទៅ​ទៀត ខ្ញុំ​មិន​បាន​ដឹង​អោយ​ច្បាស់​លាស់​ឡើយ ។

***

តាម​សេចក្ដី​ប្រែ​របស់ លោក Pelliot ថា ប៉ាឃី ។​ ពាក្យ​នេះ​ទំនង​ជា​មក​ពី​ពាក្យ បណ្ឌិត ។
លោក​សង្ឃ​ខាង​ពុទ្ធសាសនា ប្រហែល​មក​ពី​ពាក្យ ចៅគូ ។
លោក Pelliot ប្រែ​ថា ប៉ាសីវ៉ៃ ប្រហែល​មក​ពីពាក្យ បស្វៈ ឬ បស្វិ ​។
តាម​មហាយាន គេ​​ជឿ​ថា​​មាន​ព្រះពុទ្ធ ២អង្គ គឺ​ព្រះពុទ្ធ​ដើម​នៅ​ឋានសួគ៌​គឺ​នាម ​អមិតាភៈ និង​ព្រះពុទ្ធ​ដែល​ត្រាស់​ដឹង​នៅ​ស្ថាន​មនុស្ស​នាម សក្យមុនី ។
បាន​ជា​ខ្ញុំ​ប្រែ​ថា តាលព្រឹក្ស ព្រោះ​ពាក្យ​ដើម​គេ​ពុំ​ទាន់​បញ្ជាក់​ច្បាស់​ថា ស្លឹករឹត នៅ​ឡើយ​ទេ ។
ការពិត គេ​ចារ​ដោយ​ដែក​ចារ ហើយ​​យក​ធ្យូង​លាយ​ប្រេង​លុប ទើប​បាន​ជា​ស្នាម​ខ្មៅ​នេះ ។
លោក Pelliot ចុះ​សេចក្ដី​​យល់ថា ជាលិង្គ។

៦. អំពី​អ្នក​ស្រុក The People

តាម​ទម្លាប់​របស់​ពួក​មនុស្ស​ដែល​មិន​ទាន់​ស៊ីវិល័យ ​ច្រើន​តែ​មាន​រូប​ឆោម​ខ្មៅ​​គម្រិងគម្រាំង​មិន​និយម​នៅ​លើ​កោះ​ដែល​សម្បូណ៌​ដោយ​ទឹក​ទេ ចូលចិត្ត​តែ​នៅ​ក្នុង​ភូមិ​ដាច់​ស្រយាល​ពី​គេ ។ ទម្លាប់​បែប​នេះ​ជា​ការ​ពិត​ណាស់ ។ ចំណែក​ស្ត្រី​ក្នុង​វាំង ឬ​ស្រុក​ក្នុង​ត្រកូល​ថ្កុំថ្កើង​វិញ​មាន​សាច់​ស​ដូច​ចាន ព្រោះ​តែ​គេ​មិន​ងាយ​ប៉ះ​​នឹង​កម្ដៅ​ថ្ងៃ​ឡើយ ។ តាមធម្មតា ទាំង​ស្រី​ទាំង​ប្រុស​គ្មាន​ស្លៀក​ដណ្ដប់​អ្វី​ក្រៅ​ពី​សំពត់​ ១​ផ្ទាំង​រុំ​ព័ទ្ធ​ភ្ជាប់​នឹង​ចង្កេះ​នោះ​ទេ ។ គេ​លែង​ខ្លួន​ទុក​ដើម​ទ្រូង​នៅ​កណ្ដាល​វាល ឯ​សក់​បួង ជើងទទេ​គ្មាន​ស្បែក​ជើង​ឡើយ ទោះ​ជា​ស្រី​មហេសី​ស្ដេច​ក៏​ដោយ ។

ព្រះ​មហាក្សត្រ​មាន​មហេសី ៥​អង្គ គឺ​អគ្គមហេសី១ និង​មហេសី​សាមញ្ញ ៤​ប្រចាំ​ទិស​ធំ​ទាំង ៤ដែរ ។ ចុះ​ពី​នោះ​មក​ខ្ញុំ​​ឮ​គេ​ថា​មាន​ស្រីស្នំ៤​ពាន់ ឬ​៥​ពាន់​នាក់ ហើយ​មាន​ចែក​ជា​ជាន់​ថ្នាក់ និង​មិន​ឲ្យ​ដើរ​ចេញ​ទៅ​ណា​ផ្ដេសផ្ដាស​ឡើយ ។ ខ្ញុំ​ចូល​ទៅ​ក្នុង​វាំង​ពេល​ណា ក៏​ឃើញ​ស្ដេច​ខ្មែរ​ចេញ​មក​ជា​មួយ​​អគ្គមហេសី ហើយ​គង់​ប្រថាប់​នៅ​ក្នុង​ស៊ុម​មាស (1) នា​ល្វែង​កណ្ដាល​ធំ​ទូលាយ ។ ចំណែក​​មន្ត្រី​ក្នុង​វាំង​វិញ​នាំ​គ្នា​នៅ​អង្គុយ​ក្នុង​ថែវ​ព័ទ្ធ​ជុំវិញ​តាម​លំដាប់​ថ្នាក់​យសស័ក្ដិ​រៀង​ខ្លួន ហើយ​នាំ​គ្នា​លប​មើល​ពី​ក្រោម​ស៊ុម​មាស​នោះ​មក ។ ខ្ញុំ​បាន​ចូល​ទៅ​ឃើញ​ម្ដង គឺ​ឲ្យ​តែ​នរណា​មាន​កូន​ក្រមុំ​ល្អ​ច្បាស់​ជា​ត្រូវ​គេ​ហៅ​ឲ្យ​នាំ​ចូល​ទៅ​ក្នុង​វាំង ។ ពួក​ស្រី​នៅ​ខាង​ក្រោយ​នេះ​ដែល​ដើរ​ច្រវាត់​ចេញ​ចូល​បម្រើ គេ​ហៅ​ថា តាំងកេឡាង (ស្រឹង្គារ?) ។ ពួក​នេះ​មាន​ចំនួន​មិន​តិច​ជាង ១​ពាន់ ឬ​២ពាន់​នាក់​ទេ តែ​អាច​យក​ប្ដី​រស់​នៅ​ជា​មួយ​អ្នក​ធម្មតា​បាន ។ ស្រី​ទាំងនេះ​សុទ្ធ​តែ​កោរ​សក់​ពី​លើ​ថ្ងាស​បន្តិច ហាក់​ដូច​ជា​ពួក​អ្នក​បើក​ផ្លូវ​ទឹក​នៅ​ ស្រុក​ចិន​ខាង​ជើង ហើយ​គេ​លាប​ជាតិ​ហិង្គុល​នៅ​ត្រង់​ជើង​សក់​ក្បែរ​គុម្ព​ត្រចៀក​ទាំង​សង​ខាង ។ នេះ​ហើយ​ជា​សញ្ញា​សំគាល់​ពួក តាំងកេឡាង ឬ ជេនគាឡាង គឺ​មាន​តែ​ពួក​នេះ​ហើយ​ដែល​អាច​ចូល​ក្នុង​វាំង​បាន ឯ​អ្នក​ថយ​ថោក​ពី​នេះ​ទៀត​ចូល​ទៅ​កាន់​ផ្លូវ​ខ្វាត់ខ្វែង​ខាង​ក្រោម​ប្រាសាទ​នោះ​មិន​បាន​ទេ ។

ស្ត្រី​​អ្នក​ភូមិ​ធម្មតា​ក៏​បួងសក់​ដែរ ប៉ុន្តែ​គ្មាន​សៀត​ស្នៀត​សក់ និង​តុបតែង​លំអ​មុខ​ឡើយ ។ នៅ​ក​.ដៃ​មាន​ពាក់​កង​មាស នៅ​នឹង​ម្រាម​ដៃ​មាន​ពាក់​ចិញ្ចៀន​មាស ។ ម្យ៉ាង​ទៀត​ ពួកជេនគាឡាង និង​អ្នក​នៅ​ក្នុង​វាំង​ទាំង​ប្រុស​ទាំង​ស្រី​ សុទ្ធ​តែ​លាប​ប្រេង​ក្រអូប​ដែល​ផ្សំ​ឡើង​ពី​​ជាតិ​ឈើ​ក្រអូប និង​ក្រលៀន​ប្រើស ។

គ្រួសារ​ទាំង​អស់​សុទ្ធ​តែ​គោរព​ប្រតិបត្តិ​ព្រះពុទ្ធសាសនា ។ ក្នុង​ប្រទេស​នេះ មាន​មនុស្ស​ស្រី​ភេទ​ខ្លះ​ស្អាត​ៗ រាល់​ថ្ងៃ​តែង​ដើរ​ជា​ក្រុម​ ១០​នាក់ ឬ​លើស​ពី​នេះ ទៅ​ពាស​ពេញ​ទី​ផ្សារ​ជា​ញឹកញយ​ណាស់ មាន​បំណង​ទាក់ទង​ពួក​ចិន​ៗ ដូរ​យក​របស់​មាន​តម្លៃ​ដែល​ជា​ទម្លាប់​មួយ​មិន​ល្អ មិន​ថ្លៃថ្នូរ​សោះ ។

៧. អំពី​ស្ត្រី​សម្រាល​កូន The Childbirth 

ស្ត្រី​ស្រុក​នេះ ក្រោយ​ដែល​សម្រាល​កូន​រួច​ទៅ គេ​យក​បាយ​ក្ដៅ​ប្រឡាក់​លាយ​អំបិល ហើយ​ញាត់​ចូល​ទៅ​ក្នុង​ទ្វារមាស លុះ​ដល់​បាន​មួយ​យប់​មួយ​ថ្ងៃ​ទើប​គេ​យក​ចេញ​មក​វិញ ។ ការ​ធ្វើ​ដូច្នេះ ជា​ហេតុ​នាំ​ឲ្យ​មិន​សូវ​មាន​ជំងឺ និង​ឲ្យ​បាន​រួម​ទ្វារមាស​តូច​ដូច​ជា​ស្ត្រី​​ក្រមុំ​ទៀត ។ កាល​ខ្ញុំ​ទើប​ដឹង​រឿង​នេះ​ដំបូង ឆ្ងល់​ថា​ក្រែង​មិន​ពិត​ដូច្នោះ​ទេ​ដឹង ? ព្រោះ​ថា បើ​បាន​ជា​មាន​ប្ដី និង​មាន​កូន​ទៅ​ហើយ​ចុះ​ម្ដេច​ខ្លាច​គេ​ដឹង​រឿង​នេះ​ទៀត ? ប៉ុន្តែ​នៅ​នឹង​ផ្ទះ​ដែល​ខ្ញុំ​សំណាក់​នៅ ​មាន​ស្ត្រី​ម្នាក់​សម្រាល​កូន ដែល​ជា​ហេតុ​នាំ​ឲ្យ​ខ្ញុំ​ដឹង​រឿង​នេះ​ច្បាស់​លាស់ នៅ​ក្រោយ​ពេល​សម្រាល​កូន​ហើយ មួយ​ផ្នែក​ទៀត ស្រី​នោះ​ពរ​កូន​ខ្ចី​ទៅ​មុជ​ទឹក​ទន្លេ ដែល​ជា​ការ​ចម្លែក​មិន​ដែល​ជួប​ប្រទះ​ទេ ។

នៅ​ពេល​ដែល​ខ្ញុំ​ទៅ​ជួប​គេ​ម្ដង​ណា គេ​តែង​ពោល​ថា ស្រី​ស្រុក​នេះ​ក្រាស់​ដោយ​កាម​តណ្ហា​ណាស់ ។ ក្រោយ​ពេល​ដែល​សម្រាល​កូន​ហើយ​ ១ថ្ងៃ ឬ​២​ថ្ងៃ​ប៉ុណ្ណោះ គេ​ក៏​រួម​ដំណេក​ជា​មួយ​ប្ដី​ទៀត​ហើយ ។ បើ​ប្ដី​នោះ​បំពេញ​ចំណង់​ខ្លួន​មិន​បាន​​ទេ​នឹង​ត្រូវ​គេ​បោះបង់​ចោល​ដូច ពួក​បួយឆេង (2) មិនខាន ។ ប្រសិន​ប្ដី​នោះ​មាន​ធុរៈ​ទៅ​ស្រុក​ឆ្ងាយ​អស់​ច្រើន​យប់ ចាប់​ពី ១០​យប់​ឡើង​ទៅ ច្បាស់​ជា​ត្រូវ​ប្រពន្ធ​ស្ដី​ឲ្យ​ថា ខ្ញុំ​មិនមែន​ស្ត្រី​ខ្មោច​ទេ តើ​ឲ្យ​ខ្ញុំ​ដេក​ម្នាក់​ឯង​ម្ដេច​នឹង​បាន ? ខ្ញុំ​ឮ​ថា មាន​ស្ត្រី​ច្រើន​ណាស់​រក្សា​ទុក​សេចក្ដី​បរិសុទ្ធ​របស់​ខ្លួន ។ ស្ត្រី​​ៗ ច្រើន​តែ​ឆាប់​ចាស់​ណាស់ ពី​ព្រោះ​តែ​គេ​ឆាប់​មាន​ប្ដី ឆាប់​មាន​កូន​ពេក ។ មនុស្ស​ដែល​មាន​អាយុ ២០ ឬ​៣០​ គឺ​ប្រហែល​គ្នា​នឹង​ជនជាតិ​ចិន​ដែល​មាន​អាយុ ៤០ ឬ​៥០ឆ្នាំ ដូច្នោះ​ដែរ ។

***

ស៊ុម​​មាស​ នេះ​ហើយ ដែល​យើង​ស្គាល់​ម្ដង​មក​ហើយ ហើយ​យើង​សន្មត​ថា​ជា បុស្បុក ដែល​ជា​ទី​ប្រថាប់​ក្នុង​ក្រឡាព្រះគំនាល់ ។
បូយ​ឆេង ប្រែ​ថា មន្ត្រី​ទិញ គឺ​ពួក​ដែល​គេ​ទិញ​ដាច់​មិន​ឲ្យ​ទៅ​នៅ​មាន​ប្រពន្ធ​កូន​ឡើយ ។

៨. អំពី​​ស្ត្រី​ក្រមុំ Young Girls

ពួក​ឪពុក​ម្ដាយ​ដែល​មាន​កូនស្រី​តែង​ឲ្យ​​ពរ​កូន​ថា «សូម​ឲ្យ​ឯង​ទៅ​អនាគត​បាន​ជា​ស្រី​ដែល​មាន​ប្ដី​រាប់​ពាន់» (1) ។ កូន​ស្រី​ក្នុង​គ្រួសារ​អ្នក​មាន​ចាប់​ពី​អាយុ ៧ ទៅ ៩​ឆ្នាំ គ្រួសារ​អ្នក​ក្រ​ខ្សត់​រហូត​ដល់​អាយុ ១១ឆ្នាំ គេ​និមន្ត​លោក​ឬ​តាបស​មក​បើក​មុខ​កូន​ស្រី​ហៅ​ថា ឆឺនថាន់ (2) ។

ពិធី​នេះ រាជការ​ដាក់​កម្រិត​ឲ្យ​ធ្វើ ១​ឆ្នាំ​ម្ដង នៅ​ក្នុង​ខែ​ដែល​ត្រូវ​នឹង ខែទី៤ របស់​ចិន ដោយ​រើស​យក​ថ្ងៃ​ណា​មួយ​ធ្វើ​តែ​ម្ដង ។ អ្នក​មាន​កូន​ស្រី​ដែល​ត្រូវ​ធ្វើ​ពិធី​នេះ តោង​ជម្រាប​រាជការ​ជា​មុន ហើយ​អ្នក​រាជការ គេ​ក៏​ឲ្យ​​ទៀន​ធំ​ ១​ដើម​មក​ទុក​មុន និង​មាន​គូស​គំនូស​មួយ​ជា​កំណត់​សញ្ញា​ផង​ថា ​ដល់​ពេល​យប់​ធ្វើ​ពិធី​នេះ បើ​ដុត​ទៀន​អស់​ត្រឹម​គន្លាក់​នោះ​ហើយ​ត្រូវ​ចាប់​ ពិធី​ឆិនថាន់ ឡើង ។

នៅ​មុន​ពេល​ដែល​ធ្វើ​ពិធី​នេះ​ ១ខែ ឬ​កន្លះ​ខែ ឬ​១០​ថ្ងៃ ឪពុកម្ដាយ​ត្រូវ​ជ្រើសរើស លោក ឬ​តាបស​ណា​មួយ​ ប្រកាន់​ទុក​ជា​មុន ទោះ​បី​នៅ​វត្ត​ណា​ក៏​ដោយ​ក៏​តែង​តែ​មាន​គេ​ទៅ​និមន្ត​ដែរ ។ លោក​គ្រូ​អង្គ​ណា​ដែល​សំខាន់​ៗ ជាង​គេ​តែង​តែ​ត្រូវ​ពួក​មន្ត្រី ឬ​អ្នក​មាន​គេ​និមន្ត​ទុក​អស់​ហើយ ឯ​អ្នក​ក្រពុំ​អាច​ជ្រើស​រើស​រក​លោក​បាន​តាម​ចំណង់​ឡើយ ។ មន្ត្រី ឬ​អ្នកមាន គេ​បូជា​លោក​នូវ សុរា អង្ករ កំណាត់​សំពត់ ស្លា​ម្លូ និង​គ្រឿង​ប្រាក់​យ៉ាង​ច្រើន​រហូត​ដល់​ទៅ ១០០អំរែក​ផង ហើយ​មាន​តម្លៃ​ប្រមាណ​មិន​តិច​ជាង​សាច់​ប្រាក់​ចិន ២០០ ឬ​៣០០ តម្លឹង​ឡើយ ។  អ្នក​មាន​របស់​របរ​តិច​ក៏​គង់ ៣០ – ៤០ ឬ​១០ -២០ អម្រែក​ដែរ ។ ដូច្នេះ គ្រួសារ​អ្នក​ក្រ​ត្រូវ​រង់​ចាំ​ដល់​កូន​ស្រី​អាយុ ១១​ឆ្នាំ ទើប​ចាប់​ធ្វើ​ពិធី​នេះ មក​ពី​ពិបាក​រក​របស់​របរ​ទាំង​នេះ​ឯង ។

មាន​អ្នក​ខ្លះ គេ​ជួយ​លុយ​ដល់​កូន​អ្នក​ក្រ​ឲ្យ​ធ្វើ​ពិធី​នេះ​ដែល​គេ​ទុក​ជា​ការ​សាង​កុសល​មួយ​ដែរ ។ ក្នុង​មួយ​ឆ្នាំ លោក ឬ​តាបស​មួយ​អង្គ​អាច​ទទួល​និមន្ត ធ្វើ​ពិធី​នេះ​ឲ្យ​ក្មេង​ស្រី​បាន​តែ​​ម្នាក់​ទេ បើ​លោក​យល់​ព្រម​នឹង​អ្នក​ណា​មួយ​ហើយ មិន​អាច​ទទួល​អ្នក​ដទៃ​ទៀត​បាន​ទេ ។

នៅ​ពេល​យប់​ដែល​ធ្វើ​ពិធី​នេះ គេ​មាន​រៀប​ចំ​គ្រឿង​ស៊ី​ផឹក និង​ភ្លេងភ្លាត់​ទ្រហឹង​អឹង​កង ។ ក្រៅ​ពី​ការ​ជួប​ជុំ​ញាតិ​មិត្ត​ជិត​ឆ្ងាយ គេ​មាន​សង់​ធ្វើ​ជា​រោង​មួយ​តម្កល់​រូប​មនុស្ស រូប​សត្វ​ដែល​សូន​ធ្វើ​អំពី​ដី ។ អ្នក​មាន​យស​សក្ដិ​ធ្វើ​រូប​នេះ​ដល់​ទៅ​ជាង​១០ ឯ​អ្នក​ធម្មតា​យ៉ាង​ហោច​​មក​​ក៏​​មាន ៣ ឬ​៤​ដែរ ។ ចំពោះ​អ្នក​ដែល​ទាល់​ក្រ​ខ្លាំង​វិញ គ្មាន​ធ្វើ​រូប​នេះ​ទេ គិត​តែ​រៀប​ពិធី​តែ​ម្ដង​ទៅ លុះ​ដល់​ពេល​គ្រប់ ៧ថ្ងៃ ទើប​គេ​រុះ​រោង​នេះ​ចេញ ។ នៅ​យប់​ដែល​ធ្វើ​ពិធី​នោះ​ទៀត គេ​យក​គ្រែ​ស្នែង​ទៅ​និមន្ត​លោក​ហើយ​បាំង​ក្លស់ និង​លេង​ភ្លេង​ដង្ហែ​នាំ​យក​មក ។ គេ​មាន​កូន​តូប​២ ដូច​គ្រែ​ស្នែង​ដែរ ដែល​បិទ​បាំង​លម្អ​​ដោយ​ព្រែ​ពណ៌​ភ្លឺ​ព្រាល ។ តូប​មួយ​សម្រាប់​ឲ្យ​កូន​ស្រី​នោះ​អង្គុយ ឯ​តូប​មួយ​ទៀត​សម្រាប់​លោក ឬ​តាបស​គង់​សូត្រ​ធម៌ តែ​ខ្ញុំ​មិន​ដឹង​លោក​សូត្រ​អ្វី​ឡើយ ។ ពេល​នោះ​ភ្លេង​ក៏​ប្រគំ​ឮ​​គឹកកង​រំពង​ដែរ ។ ខ្ញុំ​ឮ​ថា​យប់​នេះ​គ្មាន​ត្រណម​អ្វី​ទេ គ្រាន់​តែ​ដឹង​ថា​ដល់​ពេល​វេលា​ភ្លាម លោក ឬ​ តាបស​នោះ​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​ជា​មួយ​កូន​ស្រី ហើយ​លូក​ដៃ​របស់​លោក​ផ្ទាល់​ទៅ​យក​របស់​កូន​ស្រី​ដាក់​ទៅ​ក្នុង​ស្រា (3) ។ ខ្លះ​ទៀត​ថា យក​មក​ភ្លក់​គ្រប់គ្នា ហើយ​ខ្លះ​ថា លោក​ក៏​រួមរ័ក​ជា​មួយ​កូនស្រី​ក្នុង​ពេល​នោះ តែ​ខ្លះ​ថា​ឥត​មាន​ទេ ។ រឿង​នេះ គេ​មិន​ឲ្យ​ពួក​ចិន​បាន​ឃើញ​ផ្ទាល់​ទេ ហេតុ​នេះ​ទើប​ខ្ញុំ​មិន​អាច​បាន​ដឹង​នូវ​ការ​ពិត​ឡើយ ។

លុះ​ពេល​ទៀប​ភ្លឺ​ ទើប​គេ​ដង្ហែ​លោក​ដោយ​គ្រែ​ស្នែង​មាន​ភ្លេង​នឹង​បាំង​ក្លស់​នាំ​យក​ទៅ​វិញ ហើយ​គេ​យក​របស់​ល្អ​ៗ មាន ព្រែ​ពណ៌​ជាដើម ទៅ​ធ្វើ​ជា​ថ្នូរ​លស់​យក​កូន​ស្រី​នោះ​មក​វិញ ។ បើ​ពុំ​ធ្វើ​ដូច្នេះ​ទេ កូនស្រី​នេះ​មិន​អាច​យក​ទៅ​ឲ្យ​មាន​ប្ដី​ដទៃ​ទៀត​បាន​ឡើយ ព្រោះ​នៅ​ជា​កម្មសិទ្ធិ​របស់​លោក​នៅ​ឡើយ ។

ពេល​ដែល​ខ្ញុំ​បាន​ឃើញ​រឿង​រ៉ាវ​នេះ គឺ​នៅថ្ងៃ៦ ខែ​ទី​៤ នៃ​ឆ្នាំ​តេងអ៊ីវ ក្នុង​រជ្ជកាល​ ស្ដេច​តាយតេក (គ.ស ១២៩៧) នៅ​ពេល​ដែល​មុន​ធ្វើ​ពិធី​នេះ កូនស្រី​ត្រូវ​នៅ​ដេក​ក្នុង​បន្ទប់​ជា​មួយ​ឪពុកម្ដាយ លុះ​ដល់​ធ្វើ​ពិធី​នេះ​រួច​ហើយ កូន​ស្រី​ត្រូវ​បែក​ទៅ​ដេក​បន្ទប់​ដទៃ ហើយ​នាង​ចង់​ទៅ​ដេក​កន្លែង​ណា​ក៏​បាន តាម​ចិត្ត​​ចង់​ឥត​មាន​នរណា​តាម​មើល​គយ​ឃ្លាំ​ឡើយ​ ។

ចំពោះ​រឿង​អាពាហ៍ពិពាហ៍​វិញ ពិត​មែន​តែ​មាន​តម្រូវ​ឲ្យ​ជូន​លុយ​កាក់​ជា​ច្រើន ប៉ុន្តែ​គេ​មាន​អនុគ្រោះ​ច្រើន​ដែរ ។ មាន​ខ្លះ ​គេ​អាច​ដេក​នៅ​រួមរ័ក​នឹង​គ្នា​ជា​មុន​ទៅ​ហើយ ទើប​រៀបការ​ជា​ក្រោយ​ក៏​បាន ។ តាម​ប្រពៃណី​គេ​មិន​ចាត់​ទុក​ការណ៍​នេះ​ជា​ ការ​គួរ​ខ្មាស​អៀន ឬ​ចម្លែក​ឡើយ ។

នៅ​យប់​ដែល​ធ្វើ ពិធី​ឆិនថាន នោះ ជួនកាល​នៅ​តែ​តាម​ផ្លូវ​មួយ​​មាន​ដល់​ទៅ ១០​ផ្ទះ​ឯ​នោះ រៀប​ធ្វើ​ពិធី​នេះ ។ នៅ​តាម​ទីក្រុង​ អ្នក​ណា​ហ៊ាន​ដើរ​កាត់​ហ្វូង​ពិធី​ពី​មុខ លោក ឬ​តាបស​ទាំង​នេះ ច្បាស់​ជា​វង្វេងវង្វាន់​ផ្លូវ ហើយ​ណា​មួយ​ឮ​គឹកកង​សព្ទ​សូរ​ភ្លេង​គ្មាន​ចន្លោះ​ត្រង់​ណា​ទេ ។

៩. អំពី​ទាសាទាសី Slaves

គេ​សុទ្ធ​តែ​ទិញ​មនុស្ស​ព្រៃ (4) យក​មក​បង្ខំ​ឲ្យ​ធ្វើ​ជា​ទាសាទាសី ។ អ្នក​ដែល​មាន​ច្រើន គឺ​មាន​ទាសា​ទាសី​ដល់​ទៅ​ជាង ១០០​នាក់​ ឯ​អ្នក​ដែល​មាន​តិច​ក៏​ត្រឹម ១០ – ២០នាក់​ដែរ លើកលែង​តែ​អ្នក​​ក្រ​បំផុត​ទើប​គ្មាន​សោះ ។ ចំណែក​មនុស្ស​ព្រៃ​ទាំង​នោះ គឺ​អ្នក​រស់​នៅ​ក្នុង​ព្រៃ​ភ្នំ​មាន​ជា​វង្ស​ត្រកូល​មួយ​​ហៅ​ថា ​អា​ចោរ «ថុង» (5) (ជង?) ។ ពួក​នេះ​បើ​មក​នៅ​កន្លែង​ណា​ហើយ មិន​ហ៊ាន​ចេញ​ដើរ​ទៅ​ណា​ក្រៅ​ផ្ទះ​ឡើយ ។ ពួក​អ្នក​ស្រុក​ក្រុង គេ​ឈ្លោះ​គ្នា​គេ​ជេរ​គ្នា​ថា អាថុង​ៗ ដូច្នេះ គេ ខឹង​ខ្លាំង​ណាស់ ព្រោះ​ទុក​ជា​ការ​មើល​ងាយ​យ៉ាង​ធ្ងន់ ។ ក្មេង​ៗ​ មាន​កម្លាំង​ពេញ​លក់​បាន​តម្លៃ​ ១០០ «ប៉ូវ» (6) បើ​ចាស់​ៗ ខ្សោយ​កម្លាំង​បាន​តែ ៣០ ឬ៤០​ទេ ។

ពួក​នេះ គេ​ឲ្យ​នៅ​តែ​ក្រោម​ផ្ទះ លុះ​ត្រា​មាន​ការ​ប្រើ​ចាំ​បាច់​ទើប​គេ​អនុញ្ញាត​ឲ្យ​ឡើង​លើ​ផ្ទះ ហើយ​ត្រូវ​ឲ្យ​លុត​ជង្គង់​លើក​ដៃ​សំពះ​គេ​សិន​ទើប​អាច​ឲ្យ​ដើរ​ចូល​ក្នុង​ផ្ទះ​បាន ។ គេ​ហៅ​ម្ចាស់​គេ​ថា ប៉ាថូ (7) ហៅ​ម្ចាស់​ស្រី​ថា មី (8) ។ ប្រសិន​បើ​មាន​កំហុស​ត្រូវ​គេ​វាយ​ដំ​វិញ ពួក​នេះ​សុខ​ចិត្ត​ជ្រប់​មុខ​បណ្ដោយ​ឲ្យ​គេ​វាយ​តាម​ចិត្ត​​មិន​ហ៊ាន​រើ​បម្រះ​ឡើយ ។ ពួក​នេះ​ស្រី​ប្រុស គេ​យក​តែ​គ្នា​គេ​ជា​ប្ដី​ប្រពន្ធ គ្មាន​សិទ្ធិ​យក​អ្នកដទៃ​ឡើយ ។ បើ​មាន​ពួក​ចិន​ទៅ​នៅ​ស្រុក​នោះ​យូរ លួច​រួមរ័ក​ជា​មួយ​ស្ត្រី​ពួក​នោះ ដោយ​ការ​ស្រេក​ឃ្លាន​កាមតណ្ហា​ហើយ​ម្ចាស់​គេ​ទាន់ នោះ​អ្នក​ផង​គេ​លែង​ឲ្យ​ចិន នេះ​ឯង​អង្គុយ​ជា​មួយ​គេ​ហើយ ព្រោះ​ខ្លួន​លួចលាក់​ជា​មួយ​ពួក​ទាស ។

បើ​ពួក​ទាស​ទាំង​នេះ​ទាក់ទង​លួចលាក់​ជា​មួយ​អ្នក​ក្រៅ​រហូត​ដល់​មាន​ផ្ទៃពោះ កើត​បាន​ជា​កូន​ទៅ ក៏​ចៅហ្វាយ​នាយ​ឥត​សួរ​រក​ហេតុ​ផល​ឡើយ ។ បាន​ជា​គេ​មិន​សួរ​មក​ពី​គេ​យល់​ថា បើ​ទាស​នោះ កាលណា​បាន​កូន​មក​នឹង​បាន​ផល​ដល់​គេ ព្រោះ​ថ្ងៃ​ក្រោយ​គេ​នឹង​ចម្រើន​ទាស​ឡើង​ទៀត ។ បើ​ទាស​ណា​លួច​រត់ ហើយ​គេ​តាម​ចាប់​បាន​មក​វិញ គេ​ត្រូវ​យក​មក​សាក់​មុខ​ចំ​កណ្ដាល​ថ្ងាស​ពណ៌​ខៀវ​ជា​គ្រឿង​ចំណាំ ហើយ​គេ​ដាក់​ឃ្នាង​ជាប់​នឹង​ក​ ជួន​ដាក់​ឃ្នាង​ជាប់​ទាំង​ដៃ​ជើង​ទៀត​ផង ។

***

ពរ​នេះ​បាន​ន័យ​ថា ឲ្យ​មាន​គេ​ស្រលាញ់​ច្រើន ដូច​ទម្លាប់​ពួក កួយ-ព្នង​ បើ​មាន​កូន​ក្រមុំ គេ​ឲ្យ​ដេក​នៅ​ផ្ទះ​បាយ ទុក​ឱកាស​ពេល​យប់​ឲ្យ​កំលោះ​ចូល​ទៅ​ស្ទាប​លលួង​ចុះ ។
ឆឺន​ថាន់ នេះ​មិន​ដឹង​ជា​ពាក្យ​ដើម​ថា​អ្វី រក​ប្រែ​ឲ្យ​ជា​ន័យ​ច្បាស់​ពុំ​ទាន់​ឃើញ ។
ត្រង់​នេះ អត្ថបទ​ដើម​ក៏​និយាយ​មិន​ច្បាស់​សេចក្ដី​ដែរ យើង​ប្រែ​ឲ្យ​នៅ​ន័យ​ត្រឹម​តាម​ឃ្លា​ដើម​ជា (អក្សរ​ចិន) ។ ត្រង់​នេះ លោក Pelliot ប្រែ​ថា : Il la déflore avec la main et recueille ses premices dans du vin ។ អ្នក​បកប្រែ​សូម​បញ្ជាក់​ថា ៖ រឿង​រ៉ាវ​ក្នុង​វគ្គ​នេះ ពុំ​ដែល​ឮ​ក្នុង​ទំនៀម​ខ្មែរ​ទេ ប៉ុន្តែ​យើង​ប្រែ​តាម​តែ​អត្ថបទ​ដើម​ប៉ុណ្ណោះ មិន​ហ៊ាន​បំបាត់​ចោល​ឡើយ ។
មនុស្ស​ព្រៃ​នេះ គឺ​ពួក​អ្នក​ស្រុក​ដើម​ដែល​រស់​នៅ​ដោយ​ព្រៃ​មិន​ទាន់​មាន​ទទួល​ស៊ីវិល័យ គេ​កៀរ​ចាប់​មក​លក់ ។
លោក Pelliot ក៏​សន្និដ្ឋាន​ថា ពាក្យ​នេះ​មក​ពី «ជង» ដែរ ហើយ​អះអាង​ថា​ជា​ពាក្យ​ដែល​អាន​តាម​សំឡេង​ចិន​ក្នុង សតវត្ស​ទី​១៣ ។
លោក Pelliot  បន្ថែម​ន័យ​ថា Bande d’étoffe ពុំ​ដឹង​ជា​មាន​កំណាត់​ប៉ុន្មាន​ទេ តែ​នេះ​យើង​ប្រែ​តាម​ពាក្យ​ដើម​ថា ប៉ូវ ដែល​ប្រែ​ថា កំណាត់​សំពត់ ។
ទំនង​ជា​មក​ពី ប៉ាតាវ ដែល​នៅ​សល់​ក្នុង ភាសា​ជនជាតិ​ដើម​ចារ៉ាយ ហៅ ឪពុក ។
សំឡេង​​ចិន​អាន​ថា មី សំដៅ​ពាក្យ​ហៅ​ម្ដាយ​ថា មេ ។

១០. អំពី​ភាសា Language 

ភាសា​ចិន មាន​សំឡេង​ប្រហាក់ប្រហែល​នឹង​ភាសា​អ្នក​ស្រុក​នេះ​ដែរ តែ​និយាយ​ប្រាស្រ័យ​ស្ដាប់​គ្នា​មិន​បាន​ទេ ស្រុក​នេះ​មា​ន​ភាសា​មួយ​ពិសេស ទោះ​បី​ជា​ភាសា​អ្នក​ជិត​ខាង​ខ្លួន​ដូច​ជា​ ចាម្ប ឬ​សៀម​ក៏​មិន​អាច​ដូច​គ្នា ស្ដាប់​គ្នា​បាន​ឡើយ ។ (ចិន)១​​​ថា មួយ ២​ថា ពីរ ៣ថា បី ៤ថា បួន ៥ថា ប្រាំ ៦ថា ប្រាំមួយ ៧ថា ប្រាំពីរ ៨​ថា ប្រាំបី ៩ថាប្រាំបួន ១០ថា ដប់ ។ គេ​ហៅ ឪពុក​ថា អាពុក ឪពុក​ធំ ឪ​ពុក​មា ក៏​ហៅ​ អាពុក ដែរ ។ ម្ដាយ​គេ​ហៅ មាតា ឯ​ម្ដាយ​មីង និង​ស្ត្រី​​អ្នក​ជិត​ខាង​ក៏​គេ​ហៅ មាតា ដែរ ។ បងស្រី ប្រុស​ហៅថា ប៉ង ប្អូន​ប្រុស​ស្រី​ហៅថា ប៉ាអូន ។ មា​ខាង​ម្ដាយ​ហៅ​ថា មារថ្លៃ ឯ​ប្ដី​របស់​ម្ដាយ​មីង​ខាង​ឪពុក​ហៅថា ពូថ្លៃ ។ គេ​ប្រើ​ពាក្យ​យក​ខាង​ចុង​ជា​ដើម​បញ្ច្រាស​គ្នា ។ ឧបមា​ដូច​ពាក្យ «គាត់នេះ.ទាសាំ.ប៉ា​ប្អូន» គេ​ថា «ប៉ាអូន​.ជាទាសា.» ពាក្យ​ថា «គាត់នេះ.​លីស៊ឺ​.​មា​ខាង​ឪពុក» គេ​ថា «មារថ្លៃ.គាត់នេះ.» ឧបមា​មួយ​ទៀត ដូច​គេ​ហៅ​ចិន​ថា ពីស៊ី ហៅ​មន្ត្រី​ថា ពីសី ហៅ​អ្នក​ប្រាជ្ញ​ថា បណ្ឌិត លុះ​ដល់​គេ​ចង់​ថា មន្ត្រី​ចិន ឬ​អ្នក​ប្រាជ្ញ​ចិន គេ​មិន​ថា ពីសីបងដែង ឬ ពីសីបណ្ឌិត ទេ គេ​ទៅ​ជា​ប្រើ​ថា បងដែងពិសី ឬ បណ្ឌិតពិសី (1)  ទៅវិញ។

​ទាំងនេះ​គ្រាន់​តែ​លើក​យក​ជា​ឧទាហរណ៍​គោល​ៗ​ទេ ។ ម្យ៉ាង​ទៀត គឺ​មន្ត្រី​គេ​និយាយ​តាម​បែប​មន្ត្រី អ្នក​ប្រាជ្ញ​និយាយ​គ្នា​តាម​ភាសា​អ្នក​ប្រាជ្ញ លោកសង្ឃ ឬ​តាបស ក៏​មាន​ពាក្យ​សំដី​ប្រើ​របៀប​ខ្លួន​ជា​សង្ឃ ជា​តាបស ឯ​អ្នក​ស្រែ​ចម្ការ​ក៏​និយាយ​ប្លែក​តាម​បែប​របស់​គេ​ដែរ មិន​ប្លែក​អ្វី​ពី​របៀប​ប្រើ​ភាសា​អ្នក​ស្រុក​ចិន​ទេ ។


១១. អំពី​មនុស្ស​ព្រៃ Savages

មនុស្ស​ព្រៃ​មាន ២​បែប។ មួយ​ពួក​ជា​ពួក​ចេះ​និយាយ​ភាសា​អ្នក​ស្រុក​ស្ដាប់​គ្នា​បាន គឺ​ពួក​មនុស្ស​ព្រៃ​លក់​ខ្លួន​ជា​ទាស​បម្រើ​គេ​នេះ​ឯង។ មួយ​ទៀត គឺ​ពួក​មនុស្ស​ព្រៃ​ដែល​និយាយ​ស្ដាប់​ភាសា​គ្នា​មិន​បាន គ្មាន​រវល់​នឹង​កា​ចម្រើន ។ ពួក​នេះ​គ្មាន​ចេះ​ធ្វើ​ផ្ទះ​ជ្រក​នៅ​ទេ តែង​នាំ​គ្នា​ទាំង​គ្រួ​ៗ ដើរ​រស់​នៅ​តាម​ភ្នំ ។ ក្បាល​គេ​មាន​ពាក់​អ្វី​ម្យ៉ាង​ធ្វើ​ពី​ដី​រាង​ដូច​ឆ្នាំង ។ បើ​ដើរ​ទៅ​ជួប​និង​សត្វ​ព្រៃ គេ​បាញ់​និង​ព្រួញ ឬ​ពួយ​និង​លំពែង​បាន​សត្វ​នោះ​មក​ក៏​គូស​ដុំ​ថ្ម​យក​ភ្លើង​ចម្អិន​សត្វ​រួច​អង្គុយ​ដំ​កង់​ចែក​គ្នា​ស៊ី ។ រួច​ហើយ​ដើរ​ទៅទៀត ។ ពួក​នេះ​កាច​សាហាវ​ណាស់ តែង​សម្លាប់​គ្នា​នៅ​​ក្រុម​​ជា​មួយ ហើយ​ចេះ​ផ្សំ​ថ្នាំ​ពិស​ពូកែ​សក្ដិសិទ្ធិ​ណាស់ ។ នៅ​ដី​វាល​ជិត​ខាង​កន្លែង​នៅ គេ​មាន​ដាំ​សណ្ដែកកួរ​ ដើម​ក្រវាញ និង​ដាំ​​កប្បាស​ត្បាញ​សំពត់​ជា​វិជ្ជាជីវៈ ។ សំពត់​របស់​គេ​នោះ សាច់​ក្រាស់​គ្រើម ហើយ​មាន​ពណ៌​ក្រវេមក្រវាម​ណាស់​ផង ។

១២. អំពី​អក្សរសាស្ត្រ Writing

លិខិត​ធម្មតា និង​អត្ថបទ​ទាំងអស់​ដូចជា​ ឯកសារ​ផ្លូវការ​ជាដើម សុទ្ធ​តែ​សរសេរ​លើ​ស្បែក​សត្វ​ប្រើស រមាំង ឬ​ស្បែក​ដទៃ​ទៀត​ដែល​គេ​យក​មក​ហាល​ស្ងួត​លាប​ពណ៌​ខ្មៅ ។ គេ​កាត់​ស្បែក​នោះ​ឲ្យ​មាន​ទំហំ​ធំ ឬ​តូច​ទៅ​តាម​សេចក្ដី​ត្រូវ​ការ និង​យក​ម្សៅ​ម្យ៉ាង​មក​ប្រើ​មាន​សណ្ឋាន​ដូច​ដី​ស​នៅ ស្រុក​ចិន ដោយ​លញ់​ឲ្យ​វែង ចិត​ចុង​ស្រួច​គេ​ហៅថា សោ (3) ហើយ​គេ​សរសេរ​ដោយ​ដៃ​បាន​ជាប់​ដិត​ល្អ​ណាស់​មិន​ងាយ​នឹង​រលុប​ឡើយ ។ កាល​ណា​គេ​សរសេរ​ហើយ គេ​យក​ដី​ស​នោះ​មក​សៀត​នឹង​ត្រចៀក​នាំឲ្យ​គេ​ចំណាំ​បាន​ថា អ្នក​នេះ​ហើយ​ជា​អ្នក​សរសេរ ។ បើ​សរសេរ​ហើយ​ត្រូវ​ការ​លុប​វិញ​តោង ប្រើ​របស់​ទទឹក​យក​មក​ជូត​ទើប​រលុប​អក្សរ​នោះ​ទៅ​វិញ ។ អក្សរ​នេះ មាន​សណ្ឋាន​ដូច​អក្សរ​ជនជាតិ​ហួយតូវ (តួរក៍ = Turk) ដូច្នេះ​ដែរ ។ ការ​សរសេរ​ជា​លិខិត​អ្វី​ក៏​ដោយ គេ​សុទ្ធ​តែ​សរសេរ​ពី​ក្រោយ​ទៅ​មុខ មិនមែន​សរសេរ​ពី​លើ​ចុះ​ក្រោម ។ ខ្ញុំ​ឮ​ អ៊ា​សាយហាយ៉ា និយាយ​ថា​ស្រះ​នៃ​អក្សរ​របស់​គេ​ស្រដៀង​គ្នា​និង​អក្សរ​ជាតិ​ម៉ុងហ្គោល​ដែរ មាន​ប្លែក​គ្នា​តែ​ពីរ​បី​ប៉ុណ្ណោះ ។ កាល​នោះ​គ្មាន​អត្ថបទ​បោះពុម្ព​ទេ ប៉ុន្តែ​មាន​អ្នក​និពន្ធ និង​អ្នក​តែង​ពាក្យ​ពេចន៍​ដែរ ។

***
កែសម្រួលៈ អាដែង សំដៅអ្នកអាយុចាស់ ហៅទៅអ្នកអាយុក្មេងជាង ពួកអាដែង ពួកអាក្មេងៗ។ បងដែង (ប៉ាតេង) សំដៅក្រុមមន្រ្តី។
បងដែងពិសី (Bang Deng Pi Sei) ប៉ាតេងពីស៊ី = មន្ត្រី​ចិន។ ប៉ានឃាប (bundit បណ្ឌីត) ពីស៊ី = អ្នក​ប្រាជ្ញ​ចិន ។
លោក Pelliot ប្រែ​ត្រង់​នេះ​ថា Ecriture (ការ​សរសេរ) ។ តែ​ន័យ​យើង​ថា​នេះ​ទូលាយ​ជាង ព្រោះ​តម្រូវ​តាម​អក្សរ​ចិន ។
ត្រង់​នេះ លោក Pelliot ហៅ​ថា សូ ទៅវិញ។ តែ​បើ​ឮ​តាម​ចាស់​ៗ និយាយ​ត​ៗ មក​ថា គេ​សរសេរ​នឹង​ដី​.​ស.ពង គឺ​ដី​សុទ្ធ​តែ.​ស​.​ដូច​ម្សៅ ។

១៣. អំពី​ពេល​បុណ្យ​ចូល​ឆ្នាំ New Year and Other Time of Year

គេ​យក​ខែ​ទី​​១០ របស់​ចិន​ធ្វើ​ខែ​ទី​១ ហើយ​ខែ​នោះ​មាន​ឈ្មោះ​ថា​ កាតិក (កត្តិក) (1) ។ នៅ​ពី​មុខ​វាំង​គេ​សង់​វេទិកា​មួយ​យ៉ាង​ធំ ដែល​អាច​ដាក់​បាន​មនុស្ស​ ១.០០០នាក់ ហើយ​គេ​ចង​ប្រទីប​ជ្វា​លា និង​ផ្កា​ភ្ញី​ជា​ដើម លំអ​នៅ​លើ​ថ្នាក់​នោះ ។ នៅ​ពី​មុខ​ ដែល​ឃ្លាត​ពី​ទី​នេះ​ប្រមាណ​ជា ២០០​ហត្ថ មាន​ទី​លាន​មួយ​ទៀត គេ​បន្ត​ឈើ​ធ្វើ​ជា​រោង​រន្ទា​ដែល​មាន​កំពល់​ដល់​ទៅ​ជាង ២០០ហត្ថ ។ ក្នុង​យប់​នោះ​គេ​អុជ​កាំជ្រួច រន្ទា ផាវ​ បី-បួន ឬ​ប្រាំ​កន្លែង។ នៅ​ក្នុង​រោង​នោះ ស្ដេច​ក៏​យាង​ចេញ​មក​ទត​កាំជ្រួច រន្ទា និង​ផាវ​ដែល​គេ​អុជ​នៅ​ខាង​ក្រៅ​ចម្ងាយ ១០០លី តែ​គេ​អាច​មើល​ឃើញ និង​ស្ដាប់​សូរ​យ៉ាង​ច្បាស់ ឮ​ខ្លាំង​មើល​តែ​កាំភ្លើង​ធំ​ទ្រហឹង​ខ្ទរខ្ទារ​ពេញ​តែ​ទីក្រុង ។

មន្ត្រី និង​រាជវង្ស​ទាំងអស់​នាំ​គ្នា​កាន់​ទៀន និង​ម្លូ​ស្លា​ដែល​ជា​ហេតុ​នាំ​ឲ្យ​ចំណាយ​ប្រាក់​យ៉ាង​ច្រើន ។ នៅ​ក្នុង​ពិធី​នេះ ស្ដេច​បាន​អញ្ជើញ​​ពួក​ទូត​បរទេស​ទៅ​ចូលរួម​ផង​ដែរ ។ គេ​ធ្វើ​ដូច​នេះ​អស់​រយៈ​ពេល​កន្លះ​ខែ​ទើប​បាន​ចប់ ។ នៅ​ក្នុង​ខែ​និមួយៗ សុទ្ធ​តែ​មាន​ពិធី​បុណ្យ​ដែរ ដូច​ជា​នៅ​ខែ​ទី​៤ គេ​បោះ​​ឈូង ខែទី៩ ធ្វើ​ អ៊ាបឡាក់ (2) ពិធី​នេះ​គេ​ហៅ​ប្រជុំ​មនុស្ស​ចូល​ក្រុង​ហើយ​ហាត់​ក្បួន​ដើរ​ដង្ហែ​កាត់​មុខ​វាំង ។ ខែ​ទី​៥ គេ​ទទួល​យក​ទឹក​មន្ត​ព្រះពុទ្ធ ពី​គ្រប់​ទី​ជិត​ឆ្ងាយ​​ពេញ​ទាំង​អាណាចក្រ យក​មក​ស្រោច​ស្រង់​ថ្វាយ​ព្រះ​រាជា​ជម្រះ​កាយ ហើយ​​អុំ​នាវា​នៅ​លើ​គោក (អុំ​ទូក​គោក) ឯ​ស្ដេច​យាង​ឡើង​លើ ប្រាសាទ​ទត​មក​ពិធី​នេះ ។ ខែ​ទី​៧ ធ្វើ​ពិធី​ដុត​ភ្នំ​ស្រូវ ។ ពេល​នោះ​ស្រូវ​ទើប​នឹង​ទុំ​ថ្មី គេ​ទទួល​យក​មក​តាម​ទ្វារ​ខាង​ត្បូង ហើយ​គេ​គរ​ដុត​ថា​ជា​ការ​បូជា​ចំពោះ​ព្រះពុទ្ធ ។ មាន​ស្រី​ៗ ច្រើន​ណាស់​ជិះ​រទេះ ឬ​ដំរី​នាំ​គ្នា​មក​មើល​ពិធី​នេះ ឯ​ព្រះរាជា​មិន​ចេញ​មក​ទត​ពិធី​នេះ​ទេ ទ្រង់​គង់​នៅ​ឯ​ព្រះ​ដំណាក់ ។ ខែ​ទី​៨ ធ្វើ​ពិធី​អៃឡាំ (3) ពិធី​នេះ​គេ​រាំរែក ។ គេ​ចាត់​អ្នក​រាំ​ និង អ្នក​ភ្លេង​ពូកែ​ៗ ឲ្យ​ចូល​ទៅ​រាំ​អៃឡាំ ក្នុង​វាំង​រាល់​ៗ ថ្ងៃ ។ ក្រៅ​ពី​នេះ​មាន​ប្រជល់​ជ្រូក និង​ប្រជល់​ដំរី​ទៀត ។ ពិធី​នេះ​ស្ដេច​ក៏​អញ្ជើញ​ពួក​ទូត​ប្រទេស​ក្រៅ​ចូល​ទស្សនា​ផង​ដែរ ។ គេ​ធ្វើ​ដូច្នេះ​រហូត​ដល់​គ្រប់​ ១០​ថ្ងៃ ។ ឯ​ខែ​ដទៃ​ទៀត ខ្ញុំ​មិន​បាន​កត់ត្រា​ឲ្យ​ច្បាស់​លាស់​ទេ ។

អ្នក​ស្រុក​នេះ​ក៏​មាន​អ្នក​ចេះ​វិជ្ជា​តារាសាស្ត្រ​ដូច​ចិន​ដែរ អាច​នឹង​ដេញ​រក​ថ្ងៃ​ខែ​ណា​ធំ​តូច ឬ​ សូរ្យគ្រាស ចន្ទគ្រាស​ដែរ តែ​ថ្ងៃ​ខែ​ធំ​តូច​នេះ​មិន​ដូច​គ្នា​នឹង​ប្រទេស​ចិន​ទេ ។ បើ​ឆ្នាំ​ណា​ជា​ឆ្នាំ​អធិក​មាស គេ​ក៏​មាន​លើក​ខែ​ដែរ ។ ខែ​ដែល​ត្រូវ​លើក​នោះ គឺ​ខែ​ទី​៩ (4) ប៉ុន្តែ​ខ្ញុំ​មិន​ដឹង​ការ​នេះ​សព្វ​គ្រប់​ទេ ។ ក្នុង ១យប់ គេ​ចែក​ចេញ​ជា ៥យាម ។ ៧​ថ្ងៃ​រាប់​ជា​មួយ​ជុំ គឺ​ដូច​គ្នា​នៅ​ស្រុក​ចិន ហៅថា កាយ-ពី-ភៀន-ជូ ។

អ្នក​ស្រុក​នេះ​គ្មាន​ប្រើ​នាម​ត្រកូល (សែ) គ្មាន​ឈ្មោះ​ហើយ​មិន​ចេះ​កត់​ថ្ងៃ​ខែ​កំណើត​ផង ភាគ​ច្រើន​គេ​យក​ឈ្មោះ​ថ្ងៃ​ដែល​កើត​ហៅ​ជា​​​ឈ្មោះ​មនុស្ស ។ តាម​ក្បួន​យាម​ថា ក្នុង​មួយ​សប្ដាហ៍ មាន​២​​ថ្ងៃ​ល្អ​បំផុត ៣​ថ្ងៃ​ល្អ​មធ្យម ២​ថ្ងៃ​អាក្រក់ ហើយ​ថ្ងៃ​ណា​ត្រូវ​ចេញ​ដំណើរ​បែរ​មុខ​ទៅ​ទិស​បូព៌ ឬ​ត្រូវ​ឆ្ពោះ​ទៅ​ទិស​បស្ចិម ។ ពួក​ស្រី​ៗ ក៏​ចេះ​រាប់​ថ្ងៃ​ខែ​ដែរ ។ ឆ្នាំ​ទាំង​១២ មាន​យក​សត្វ​ជា​​ដំណាង​ដូច​ឆ្នាំ​របស់​ចិន​ដែរ​តែ​ហៅ​ឈ្មោះ​ខុស​គ្នា ឧបមា​ដូច​គេ​ហៅ​ ឆ្នាំ​សេះ​ថា ប៉ុកសាយ ឆ្នាំ​មាន់​ហៅ​ថា ឡាក់ ឆ្នាំ​ជ្រូក​ហៅ​ថា ចេកលូ និង​ឆ្នាំ​គោ​ហៅ គូ ជា​ដើម ។

១៤. អំពី​ការ​កាត់​ក្ដី Settling Disputes

រឿង​ប្រជារាស្ត្រ​ក្ដីក្ដាំ​គ្នា​ពិត​មែន​តែ​ជា​ការ​តូចតាច ប៉ុន្តែ​ជា​ការ​មួយ​គួរ​ឲ្យ​ចង់​ដឹង​ចង់​ឮ​ដែរ ។ រឿង​ក្ដីក្ដាំ​របស់​​រាស្ត្រ​​សុទ្ធ​តែ​ឡើង​គាល់​រហូត​ដល់​ស្ដេច​ឲ្យ​ជម្រះ​ក្ដី ។ ដើម​ឡើយ ស្ដេច​ឥត​មាន​វាយ​តប់​ដោយ​រំពាត់​ធំ ឬ​តូច​ឡើយ មាន​តែ​ពិន័យ​ជា​មាស​ប៉ុណ្ណោះ ។ បើ​អ្នក​នោះ​មានៈ​មិន​ព្រម​ធ្វើ​តាម ឬ​ មាន​​ទោស​ធ្ងន់​នោះ គេ​​មិន​ចាប់​ចង​យក​ទៅ​ប្រហារ​ជីវិត​ដែរ គ្រាន់​តែ​នាំ​ចេញ​ទៅ​ទ្វារ​ខាង​លិច ហើយ​ឲ្យ​ជីក​រណ្ដៅ​កប់​អ្នក​ទោស​នោះ និង​យក​ដី​ ឬ​ថ្ម​កប់​គ្រប​ពី​លើ​ប៉ុណ្ណោះ ។

ទោស​ស្រាល​បន្ទាប់​មក គឺ​កាត់​ម្រាម​ដៃ​ជើង មាន​ខ្លះ​ត្រូវ​គេ​កាត់​ច្រមុះ​ចោល​ក៏​មាន​ដែរ ។ រឿង​សហាយ​ស្មន់ និង​លេង​ល្បែង​ឥត​មាន​ហាម​ឃាត់​ទេ ។ បើ​ប្ដី​របស់​ស្រី​ដែល​មាន​សហាយ​នោះ​ដឹង គេ​យក​ឈើ​២​ ទៅ​ចង​កៀប​​ជើង​របស់​ប្រុស​សហាយ​នោះ​​ឲ្យ​ឈឺ​ស្ទើរ​ស្លាប់ ។ បក្ស​ពួក​ខាង​ប្រុស​ទាំង​ប៉ុន្មាន​ត្រូវ​រួច​ខ្លួន ។ ឯ​អ្នក​ដែល​ផ្ដើម​គំនិត​បោកប្រាស់​គេ​ត្រូវ​មាន​ទោស​ដែរ ។ បើ​មាន​មនុស្ស​ស្លាប់​នៅ​នឹង​ទ្វារ​កំពែង គេ​យក​ខ្សែ​ចង​អូស​ទៅ​ទី​វាល​ក្រៅ​ក្រុង ហើយ​សម័យ​នោះ​គ្មាន​ការ​ពិនិត្យ​សាកសព​អ្វី​ទេ ។ បើ​គេ​ចាប់​បាន​ចោរ​ក៏​អាច​នាំ​ទៅ​ឃុំឃាំង​សួរ​ចម្លើយ​ដែរ តែ​មាន​ការ​គួរ​ឲ្យ​អស់​សំណើច ​​គឺ​ថា​បើ​គេ​សង្ស័យ​ថា​​ជន​នោះ​ជា​ចោរ​ ហើយ​ជន​នោះ​មិន​ព្រម​ទទួល​សារភាព គេ​នឹង​យក​ខ្ទះ​មក​ដាំ​ខ្លាញ់​ឲ្យ​ក្ដៅ​មែន​ទែន ហើយ​គេ​ឲ្យ​ជន​នោះ​លូក​ដៃ​ទៅ​ក្នុង​ខ្លាញ់​កំពុង​ពុះ​នោះ​ឯង ។ បើ​ជន​នោះ​ជា​ចោរ​មែន​ក៏​ត្រូវ​រលាក​រលួយ​ដៃ បើ​មិនមែន​ជា​ចោរ​ទេ​ឥត​មាន​រលាក​ឡើយ ។ ម្យ៉ាង​ទៀត បើ​មាន​គ្រួសារ​២​ក្ដីក្ដាំ​គ្នា ហើយ​រក​កាត់​សេចក្ដី​រក​នរណា​ត្រង់​​វៀច​មិន​​កើត គេ​ធ្វើ​ដូច្នេះ នៅ​ពី​មុខ​វាំង​មាន​ប្រាសាទ​ថ្ម​តូច​ៗ ១២​ខ្នង ហើយ​គេ​បញ្ជា​កូន​ក្ដី​ឲ្យ​ចូល​ទៅ​អង្គុយ​ក្នុង​ប្រាសាទ​នោះ​មួយ​ម្នាក់ ។ គេ​អង្គុយ​តាំង​ពី ១ថ្ងៃ ២ – ៣ ឬ​៤​ថ្ងៃ​ទៅ បើ​នរណា​ដែល​ជា​អ្នក​ធ្វើ​ខុស​នឹង​ច្បាប់​នោះ ពិត​ជា​មាន​ភស្តុតាង​លេច​ឡើង​មិន​ខាន គឺ​បើ​មិន​ចេញ​កម​រមាស់​ទេ ក៏​ក្អក​ក្ដៅ​ផ្ដាសាយ​ដែរ ។ ឯ​អ្នក​ទៀង​ត្រង់​ឥត​មាន​ផល​រមាស់​អ្វី​ឡើយ ។ ការ​វិនិច្ឆ័យ​ដូច្នេះ គេ​ហៅ​ថា គុកសួគ៌ (5) ។ រឿង​​ធ្វ់​ដូច្នេះ​បាន​មក​ពី​ព្រះ​ភូមិ​រក្សា​ទឹក​ដី​​របស់​គេ​ពូកែ​សក្ដិសិទ្ធិ​ណាស់ ទើប​គេ​អាច​ធ្វើ​ដូច្នេះ​ទៅ​កើត ។

***

បាន​ជា​រាប់​ពី​ខែ​កត្តិក ព្រោះ​ជំនាន់​ដើម​គេ​រាប់​​រនោច​មុន​ខ្នើត គឺ​ពី ១រោច​ខែ​កត្តិក​ទៅ​ជា​ដើម​ឆ្នាំ ខែលេខ១ ។
លោក Pelliot ប្រែ​ថា Ya-lie ហើយ​ចុះ​សេចក្ដី​យល់​ថា Ràp Riep ។
លោក Pelliot ប្រែ​ថា Gnai-lan (Ràm) ។
តាម​ពិត​យើង​លើក​ខែ​ទី​៨ គឺ​ខែ​អាសាឍ ប៉ុន្តែ​នេះ គឺ​​លោក ជីវ តាក្វាន់ និយាយ​តាម​ខ្មែរ​ជំនាន់​ដើម ដែល​រាប់​ពី ១​រោច ខែអាសាឍ ទៅដល់ ១កើត ខែ​ស្រាពណ៍ ចាត់​ជា​ខែ​ទី​៩ ។
គុក​សួគ៌ គឺ​ជា​គុក​មួយ​ដែល​សក្ដិសិទ្ធិ ដូច​ទេវតា​មក​កាត់​ក្ដី​នេះ​ឲ្យ​ ។

១៥. អំពី​ជំងឺ​ស្រែង Leprosy and other illnesses 

អ្នកស្រុក​មាន​កើត​ជំងឺ​ស្រែង​ច្រើន​គ្នា​ណាស់ មក​ពី​គេ​ចូលចិត្ត​មុជ​ត្រាំ​ក្នុង​ទឹក ហើយ​ឧស្សាហ៍​កក់​លាង​សក់​ក្បាល តែង​មាន​កើត​ជំងឺ​ស្រែង​ច្រើន​ណាស់ ។ នៅ​តាម​ផ្លូវធ្លា ពួក​នេះ​មិន​សូវ​អៀន​ខ្មាស​ទេ ។ ខ្ញុំ​ឮ​គេ​ថា ពួក​ទាំង​នេះ​តែ​គេ​រួមរ័ក​គ្នា​ភ្លាម គេ​ចុះ​ទៅ​ងូត​ទឹក​ហើយ ដូច្នេះ​តែង​មាន​ជំងឺ​មួល​បណ្ដាល​ឲ្យ​ស្លាប់​អស់ ៨-៩នាក់​ដែរ​ក្នុង​បណ្ដា ១.០០០​នាក់ ។ នៅ​​ទីផ្សារ មាន​លក់​ថ្នាំ​សម្រាប់​កែ​រោគ​ដែរ តែ​មិន​ដូច​ថ្នាំ​ចិន​ទេ​មិន​ដឹង​ជា​ថ្នាំ​អ្វី​ឡើយ ថែម​ទាំង​មាន​គ្រូ​មន្តអាគម​ដើរ​ព្យាបាល​រោគ ឲ្យ​គេ​ជា​ការ​គួរ​អស់​សំណើច​ណាស់ ។

***

លោក Pelliot ប្រែ​ថា​ឃ្លង់ ប៉ុន្តែ​តាម​ន័យ​អក្សរ​ចិន ប្រែ​ឲ្យ​ចំ​ គឺ​ស្រែង ។ បើ​ថា​ឃ្លង់​ដូច​ជា​មិន​មែន ព្រោះ​កើត​ឃ្លង់​ឯ​ណា​ដល់​ទៅ​ពេញ​ស្រុក បើ​ឃ្លង់​មែន​មិន​ងាយ​មើល​ជា​ទេ ។ បើ​ថា​ស្រែង​នោះ​សម​មែន ព្រោះ​ជំងឺ​នេះ​ច្រើន​បណ្ដាល​មក​ពី​ការ​កខ្វក់ ។
***

១៦. អំពី​មរណភាព Death 

មនុស្ស​ចាស់​គេ​ឥត​មាន​ដាក់​ក្ដារមឈូស​ទេ គេ​យក​តែ​កន្ទេល​ក្រាល​ពី​ក្រោម យក​កំណាត់​សំពត់​គ្រប​ពី​លើ ​ហើយ​គេ​យក​ទៅ​ព្រៃ​ហើយ ។ កាល​ពី​ដើម គេ​ក៏​ប្រើ​ទង់​ព្រលឹង និង ភ្លេងភ្លាត់​ហែ​ខ្មោច​ដែរ ហើយ​គេ​លីង​លាជ ២មុខ​បាច​តាម​ផ្លូវ​នាំ​​មុខ​ខ្មោច លុះ​សែង​ទៅ​ដល់​ក្រៅ​ក្រុង​ដល់​កន្លែង​ស្ងាត់ គេ​ក៏​ដាក់​ចោល​ខ្មោច​នោះ​ហើយ​ត្រលប់​មក​វិញ ។ បើ​មាន​សត្វ​ខ្លែង ឬ​តិរច្ឆាន​អ្វី​ដទៃ​ទៀត​ស៊ី​ខ្មោច​នោះ​អស់​មួយ​រំពេច​ទៅ គេ​ថា​​ឪពុក​ម្ដាយ​នោះ​មាន​ភ័ព្វ​បាន​សុខ​សប្បាយ​ល្អ​ណាស់ តែ​បើ​គ្មាន​សត្វ​ស៊ី​សោះ ឬ​មាន​ស៊ី​ដែរ​តែ​មិន​អស់​វិញ គេ​បែរ​ជា​យល់​ថា ឪពុក​ម្ដាយ​នេះ​មាន​ពៀរ​មាន​ទោស​ទើប​បាន​ដូច្នេះ ។

លុះ​មក​ដល់​គ្រា​ឥលូវ​នេះ មាន​គេ​យក​ខ្មោច​ទៅ​ដុត​បូជា​ខ្លះ​ៗ ហើយ ។ ពួក​អ្នក​ដែល​មាន​ជាប់​ពូជ​ជា​កូន​ចិន ឪពុក​ម្ដាយ​ស្លាប់​ទៅ​គេ​ឥត​ស្លៀក​ពាក់​.​ស.​កាន់​ទុក្ខ​ទេ ។ ប្រុស​គ្រាន់​តែ​កោរ​សក់ ស្រី​គេ​គ្រាន់​តែ​កាត់​សក់​ខាង​មុខ​ធ្លាក់​មក​លើ​ថ្ងាស​ប៉ុន​ ១​ទះ​ ក៏​ចាត់​ជា​ការ​កាន់​ទុក្ខ​ហើយ ។ ចំណែក​ស្ដេច​វិញ​មាន​​ប្រាសាទ​សម្រាប់​កប់ ប៉ុន្តែ​មិន​ដឹង​ជា​កប់​ខ្លួន​ទាំង​មូល ឬ​ កប់​តែ​ឆ្អឹង​ទេ ។

១៧. អំពី​ការ​ភ្ជួរ​ដាំ Cultivating the Land

ប្រហែល​ជា​ក្នុង​ ១​ឆ្នាំ គេ​អាច​សាប​ព្រោះ​ និង​ច្រូត​ស្រូវ​បាន​​៣ ឬ​៤​លើក ពី​ព្រោះ​រដូវ​ទាំង​​៤ មាន​ធាតុអាកាស​ស្រួល ល្អ ដូច​ជា​ខែ​ទី​៥ ទី​៦ ដែរ ។ ម្យ៉ាង​ទៀត ស្រុក​នេះ​គេ​មិន​ស្គាល់​ដូចម្ដេច​ថា​ធ្លាក់​ព្រិល ឬ​ទឹកកក​ឡើយ ។ ស្រុក​គេ​កន្លះ​ឆ្នាំ​ភ្លៀង កន្លះ​ឆ្នាំ​ឥត​មាន​ភ្លៀង​សោះ ។ ចាប់​តាំង​ពី​ខែ​ទី​៤ ដល់​ទី​៥ តែ​ដល់​ពេល​រសៀល​មាន​ភ្លៀង​ធ្លាក់​រាល់​ថ្ងៃ ទឹក​នៅ​ក្នុង​សមុទ្រ​ទឹក​សាប (ទន្លេសាប) ជោរ​ឡើង​មាន​កម្ពស់ ៧០ -៨០ ហត្ថ ។ ដើម​ឈើ​ធំ​ៗ លិច​នៅ​សល់​តែ​ចុង ឯ​ពួក​អ្នក​ស្រុក​រស់​នៅ​ក្បែរ​មាត់​ទឹក​នោះ​បាន​នាំ​គ្នា​រើ​លំនៅ​មក​ជ្រក​ខាង​ក្រោយ​ភ្នំ​វិញ ។

ចាប់​ពី​ខែ​ទី​១០ ដល់​ខែ​ទី​៣ នៃ​ឆ្នាំ​ថ្មី​គ្មាន​ភ្លៀង​មួយ​ដំណក់​ទេ នៅ​ក្នុង​សមុទ្រ​ទឹក​សាប​នោះ​ធ្វើ​​ដំណើរ​បាន​តែ​កូន​នាវា​តូច​ៗ ទេ ។ ត្រង់​កន្លែង​ទឹក​ជ្រៅ​មាន​ជម្រៅ​ត្រឹម ៣ ឬ​៥​ហត្ថ​ប៉ុណ្ណោះ ។ ពេល​នោះ​អ្នក​ស្រុក​រើ​លំនៅ​ទៅ​នៅ​មាត់​ទឹក​ធ្វើ​ការ​ភ្ជួរ​ដាំ​វិញ ។ ចំពោះ​ស្រូវ​ដល់​ទៅ​ពេល​ណា​ទុំ ក៏​ត្រូវ​ពេល​ទឹក​ឡើង​ដល់​ល្មម ។ គេ​សាប​ព្រោះ​ដាំ​តាម​កន្លែង​ដី​របស់​គេ​រក្សា​រៀង​ខ្លួន ។ គេ​ភ្ជួរ​ស្រែ​ដោយ​មិន​បាច់​ប្រើ​គោ​ទេ ។ ចប និង​កណ្ដៀវ​របស់​គេ​ពិត​មែន​តែ​មាន​សណ្ឋាន​ប្រហាក់​ប្រហែល​គ្នា​និង​​របស់​ចិន​ដែរ តែ​មិន​ដូច​គ្នា​ឡើយ ។

មាន​ស្រែ​ព្រៃ​មួយ​បែប​ទៀត គេ​មិន​ព្រោះ​ស្រូវ​ធម្មតា​ទេ ស្រូវ​ដែល​គេ​ព្រោះ​នោះ​ចេះ​លូត​ឡើង​តាម​ទឹក បើ​ទឹក​ឡើង​ដល់​កម្ពស់ ១០ហត្ថ ក៏​ស្រូវ​លូត​ឡើង​កម្ពស់​នោះ​ដែរ ។ នេះ​ប្រហែល​ជា​ពូជ​ស្រូវ​មួយ​បែប​ផ្សេង​ទៀត​ហើយ ។ ស្រែ​អំពក​ និង​ថ្នាល​បន្លែ គេ​មិន​ប្រើ​គ្រឿង​ស្មោក​គ្រោក​ដែល​ជា​ហេតុ​នាំ​ឲ្យ​មិន​ស្អាត​នោះ​ទេ ។ ពួក​ចិន​ដែល​ទៅ​ដល់​ស្រុក​នោះ ក៏​គេ​មិន​ហ៊ាន​និយាយ​រឿង​ពាង​លាមក​នៅ​ប្រទេស​ចិន​ឲ្យ​ពួក​នោះ​ដឹង​ដែរ ព្រោះ​ខ្លាច​គេ​មើល​ងាយ ។ នៅ​ក្នុង​ផ្ទះ​ ២-៣ ខ្នង គេ​ជីក​រណ្ដៅ​បង្គន់​អាចម៍​មួយ​ហើយ​គេ​ប្រក់​ស្បូវ ។ ដល់​កាល​ណា​ពេញ​ទៅ​នោះ គេ​លុប​​ចោល​វិញ​ហើយ​ទៅ​ជីក​រណ្ដៅ​មួយ​ទៀត ។ នៅ​រាល់​​ពេល​ដែល​បន្ទោបង់​រួច គេ​តែង​តែ​ចុះ​ទៅ​លាង​ឯ​ក្នុង​ស្រះ​ឲ្យ​បាន​ស្អាត​ជា​និច្ច តែ​គេ​យក​តែ​ដៃ​ឆ្វេង​ទៅ​លាង​ទេ ឯ​ដៃ​ស្ដាំ​គេ​ទុក​បរិភោគ​បាយ ។ ពួក​គេ​មើល​ឃើញ​ជនជាតិ​ចិន​ចូល​បង្គន់​ហើយ​យក​ក្រដាស​កិត គេ​សើច​ថែម​ទាំង​មិន​ចង់​ឲ្យ​ឡើង​លើ​ផ្ទះ​គេ​ទៀត​ផង ។ ស្រី​ៗ​ ស្រុក​នេះ​បត់​ជើង​តូច​ឈ​រ​ដូច​ប្រុស​ដែរ ជា​ការ​គួរ​ឲ្យ​អស់​សំណើច​ណាស់ ។

១៨. អំពី​ទឹក​ដី The landscape 

ចាប់​តាំង​ពី​ចូល​ក្នុង ស្រុក​ចេងផូវ មក ខ្ញុំ​មើល​ឃើញ​សុទ្ធ​តែ​ព្រៃឈើ​វែង​អន្លាយ នៅ​តាម​មាត់​ទន្លេ​ដ៏​ធំធេង មាន​ដើមឈើ​ធំ​ ចាស់​បុរាណ និង​គុម្ព​ផ្ដៅ​ស៊ុបទ្រុប​ចម្ងាយ​​រាប់​រយ​លី ហើយ​មាន​សំឡេង​បក្សាបក្សី​ស្រែក​​ទ្រហឹង​អឹងកង នៅ​ទី​នោះ​ផង ។ លុះ​ទៅ​ដល់​ពាក់​កណ្ដាល​ទន្លេ ទើប​មើល​ទៅ​ឃើញ​វាល​ស្រែ​ដ៏​ធំធេង គ្មាន​ឃើញ​ដើម​ឈើ​មួយ​ដើម​ឡើយ គេ​មើល​ទៅ​ឃើញ​តែ​ស្រូវ​ទុំ​នៅ​សព្វ​ទិសទី​ប៉ុណ្ណោះ ។

មាន​សត្វ​គោព្រៃ​រាប់​រយ​រាប់ពាន់​បាន​មក​ផ្ដុំ​គ្នា​ជា​ហ្វូង​នៅ​ទី​នោះ ។ មាន​ឫស្សី​ដុះ​ជាប់​គ្នា​ជា​ដង​ព្រៃ​មាន​ចម្ងាយ​រាប់​រយ​លី ហើយ​ឫស្សី​ទាំង​នោះ​មាន​ជួរ​បន្លា​នៅ​ត្រង់​គ្រប់​ថ្នាំង ។ ទំពាំង​ឫស្សី​មាន​រសជាតិ​ហាង​ខ្លាំង​ណាស់ ហើយ​និង​មាន​ភ្នំ​នៅ​គ្រប់​ទិស​ទាំង៤ ទៀត​ផង ។

១៩. អំពី​ផលានុផល Products 

ស្រុក​នេះ​មាន​ភ្នំ​ច្រើន និង​មាន​ដើម​ឈើ​ប្លែកៗ ។ កន្លែង​ណា​ដែល​គ្មាន​ដើមឈើ​ទេ គឺ​ជា​កន្លែង​ដែល​សត្វ​រមាស ​និង​ដំរី​រស់​នៅ ។ ពពួក​សត្វ​ស្លាប​ដ៏​មាន​តម្លៃ និង​សត្វ​ម្រឹគ​ដ៏​ប្លែក​ៗ មាន​ច្រើន​ឥត​គណនា ។ មាន​សត្វ​ចចាត​ពណ៌ និង​រោម​ល្អិត ភ្លុក​ដំរី កុយ​រមាស ឃ្មុំ​ផ្លិត​ធំ​ៗ ឈើ​ចន្ទន៍ក្រស្នា ក្រវាញ ជ័រ​ចុង បញ្ញើ​ក្អែក (ជី​កេង) ប្រេង​សំរោង (តៃហួងជី) ។

ចចាត​ជា​សត្វ​មួយ​បែប គេ​កម្រ​ចាប់​វា​បាន​ណាស់ ។ នៅ​ក្នុង​ព្រៃ​​មាន​ស្រះ ឬ​ត្រពាំង​ហើយ​នៅ​ក្នុង​ទឹក​​នោះ​មាន​ត្រី​ជា​ច្រើន ។ សត្វ​ចចាត វា​ហើរ​ចេញ​ពី​ព្រៃ​មក​ចាប់​ត្រី​នោះ​ជា​អាហារ ។ ពួក​អ្នក​ព្រៃ​គេ​យក​ស្លឹក​ឈើ​បិទ​បាំង​ខ្លួន ហើយ​ទៅ​អង្គុយ​ក្បែរ​មាត់​ទឹក ។ គេ​យក​មេ​​.​ចចាត​ធ្នាក់​មួយ​ដាក់​ក្នុង​ទ្រុង ដើម្បី​នឹង​បញ្ឆោត​ចាប់​យក​ចចាត​ឈ្មោល គឺ​នៅ​នឹង​ដៃ​គេ​មាន​កាន់​លប់​មួយ​ទៀត រង់ចាំ​កាល​ណា​ចចាត​ឈ្មោល​មក​ជិត គេ​គ្រប​លប់​នោះ​យក​វា ។ គេ​ធ្វើ​របៀប​នេះ​ក្នុង​មួយ​ថ្ងៃ​ទាល់​ល្ងាច ជួល​កាល​ចាប់​ឥត​បាន​សោះ​ក៏​មាន​ដែរ ។

ភ្លុក​ដំរី មាន​តែ​អ្នក​ដែល​នៅ​ក្នុង​រូងភ្នំ​ឆ្ងាយ​ដាច់​ស្រយាល​ពី​គេ​ទើប​រក​បាន ។ ដំរី​មួយ​ស្រុត​ស្លាប់​ទៅ នៅ​សល់​តែ​ភ្លុក​មួយ​គូ​ប៉ុណ្ណោះ ។ ដូច្នេះ​ពាក្យ​ដែល​គេ​ធ្លាប់​និយាយ​ថា សត្វ​ដំរី​ក្នុង​មួយ​ឆ្នាំ​ប្ដូរ​ភ្លុក​ម្ដង​នោះ​មិន​ពិត​ទេ ។ ភ្លុក​ណា​ដែល​ចាក់​នឹង​ច្បូក ឬ​លំពែង​បាន​មក​គេ​ទុក​ជា​ភ្លុក​លេខ​១ បើ​ភ្លុក​ណា​ដែល​គេ​បាន​ដោយ​ឃើញ​វា​ស្រុត​ស្លាប់​ខ្លួន​វា​ភ្លាម​គេ​ចាត់​ជា​ភ្លុក​ល្អ​លេខ​២ បើ​គេ​រើស​បាន​ដោយ​ដំរី​ស្លាប់​យូរ​ឆ្នាំ​ចោល​នៅ​ក្នុង​រូង​ភ្នំ គេ​ចាត់​ជា​ធុន​អន់​ជាង​គេ ។

ក្រមួន​ឃ្មុំ គេ​រក​បាន​ពី​ដើមឈើ​ចាស់​ៗ នៅ​ក្នុង​ភូមិ​ដែល​សត្វ​ឃ្មុំ​មួយ​ប្រភេទ​មាន​ចង្កេះ​ស្ដួច​ឆ្មារ ដូច​សត្វ​អង្ក្រង​ វា​ធ្វើ​សំបុក ។ អ្នក​​ស្រុក​​ដែល​​ទៅ​​យក​​ឃ្មុំ​តាម​ទូក​តូច​ៗ គេ​អាច​ដាក់​បាន​ពីរ​បី​ពាន់​ផ្លិត ។ ផ្លិត​​ណា​​ដែល​​ធំ​​ជាង​​គេ​​មាន​​ទម្ងន់​​ដល់​​ទៅ ៣០-៤០នាឡិ ឯ​ផ្លិត​ណា​ដែល​តូច​ក៏​មិន​តិច​ជាង ១៨ ឬ ១៩​នាឡិ​ដែរ ។ (១នាឡិ ប្រហែល ៦០០ ក្រាម)

កុយ​រមាស​ណា​ដែល​ពណ៌​ស​ហើយ​មាន​ផ្កា គេ​ចាត់​ទុក​ជា​កុយ​ល្អ​ហើយ​បើ​ខ្មៅ​វិញ​គេ​ទុក​ជា​កុយ​អន់​មិន​សូវ​ល្អ ។

ឈើ​ចន្ទន៍ក្រស្នា ដុះ​នៅ​តែ​​ក្នុង​ព្រៃស្បាត ព្រៃ​ស្ដុក ។ អ្នក​ស្រុក​ទៅ​កាប់​យក​បាន​មក​ដោយ​ពិបាក​ណាស់ ព្រោះ​​ជា​ឈើ​ដែល​មាន​ខ្លឹម ។ ឈើ​នេះ​មាន​សាច់​ស្រាយ​កម្រាស់ ៨ ឬ​៩​តឹក ។ ទោះ​ជា​ដើម​តូច​ក៏​មាន​សាច់​ស្រាយ ៤ ឬ​៥​តឹក​ដែរ ។

ក្រវាញ ពួក​អ្នក​ព្រៃ​គេ​ដាំ​នៅ​លើ​ភ្នំ ។ ជ័រចុង គឺ​ជា​ជ័រ​ឈើ​ម្យ៉ាង​ដែល​អ្នក​ស្រុក​នេះ​ គេ​យក​កាំបិត​ទៅ​ចោះ​ឈើ​សំរក់​ជ័រ​មុន​ ១​ឆ្នាំ ដល់​ឆ្នាំ​បន្ទាប់​មក ទើប​គេ​ទៅ​យក​ជ័រ​នោះ​មក ។ បញ្ញើ​ក្អែក​ជី​កេង​ (អ័រគីដេ?) ដុះ​នៅ​លើ​មែក​ឈើ​មួយ​ប្រភេទ​ដូច​គ្នា​និង​ដើម​មន​ដែល​ដុះ​ផ្ញើ​​សាំ​និង​គេ​ដូច្នេះ​ដែរ ហើយ​គេ​កម្រ​នឹង​រក​បាន​ណាស់ ។

ប្រេង​សំរោង គេ​យក​មក​ពី​ផ្លែ​ឈើ​ដើម​ធំ​មួយ​ប្រភេទ​ដែល​មាន​សណ្ឋាន​ដូច​ផ្លែ​ដូង​ល្អិត​មូល​ៗ ។ នៅ​ក្នុង​ផ្លែ​នោះ​មាន​គ្រាប់​ច្រើន​ទៀត ។ ឯ​ម្រេច​ដុះ​ព័ទ្ធ​លើ​ដើម​ផ្ដៅ​មួយ​គូ មាន​ពណ៌​បៃតង​ដូច​​ផ្លែ​ស្មៅ បើ​នៅ​ខ្ចី​ពណ៌​ក៏​ខ្ចី និង​រឹត​​​ហឹរ​​តែ​​ណាស់​ផង ។

២០. អំពី​របរ​ជំនួញ Trade

អ្នក​ស្រុក​នេះ ពួក​ស្រី​ៗ ប៉ិន​ជួញ​ដូរ​ណាស់​ ហេតុ​នេះ​ពួក​ចិន​ៗ គេ​រក​ប្រពន្ធ​មួយ​ជា​មុន​សិន ហើយ​នឹង​បាន​ចំណេញ​ច្រើន​ដោយ​គេ​ប៉ិនប្រសព្វ​រក​ស៊ី ។ រាល់​ថ្ងៃ​គេ​ទៅ​លក់​តាំង​ពី​ភ្លឺ​ព្រាង​ៗ ដល់​ពេល​ថ្ងៃ​ត្រង់​ទើប​ឈប់ ហើយ​ពួក​នេះ​គ្មាន​គ្រែ ឬ​ផ្ទះ​សម្រាប់​លក់​អីវ៉ាន់​ទេ គេ​ច្រើន​តែ​ក្រាល​វត្ថុ​ហាក់​ដូច​ជា​កន្ទេល​ផ្ទាល់​នឹង​ដី​តម្រៀប​គ្នា ។ ខ្ញុំ​ឮ​គេ​ថា មាន​បង់​ឈ្នួល​ដី​ជា​លុយ​ឲ្យ​ពួក​មន្ត្រី​ទៀត​ផង ។

ជំនួញ​តូចតាច គឺ​គេ​ជួញ​ស្រូវ​អង្ករ និង​របស់​ដែល​ធ្វើ​មក​ពី​ស្រុក​ចិន ។ បន្ទាប់​មក​មាន​លក់​ដូរ​កំណាត់​​សំពត់​ផ្សេង​ៗ ។ ជំនួញ​ធំ គឺ​គេ​ជួញ​មាស​ប្រាក់ ។  តាមធម្មតា ពួក​អ្នកព្រៃ​តែ​ឃើញ​ពួក​ចិន​ទៅ​ដល់ គេ​គោរព​ចិន​សំបើម​ណាស់​ទុក​ដូច​ជា​បាន​ជួប​នឹង​ព្រះ​ហើយ​ក្រាប​ក្បាល​គោរព​ទៀត​ផង ។ លុះ​ដល់​ពេល​ថ្មី​ៗ​នេះ ទើប​មាន​ការ​បោកប្រាស់ និង​មើល​ងាយ​ចិន​ដោយ​ហេតុ​មក​ពី​មាន​មនុស្ស​ទៅ​ច្រើន​ពេក ។

២១. ទំនិញ​​ដែល​គេ​ត្រូវការ Sought After-Chiness Goods

អ្នក​ស្រុក​នេះ គ្មាន​កើត​មាស​កើត​ប្រាក់​ទេ គេ​នឹក​ឃើញ​តែ​មាស​មក​ពី​ស្រុក​ចិន គឺ​មាស​ប្រាក់​ជា​ផល​លេខ​១ កំណាត់​មាន​​ពណ៌​ទាំង​ប្រាំ​ជា​លេខ​២ ។ បន្ទាប់​មក គេ​ត្រូវ​ការ​សំណ​មក​ពី​ ស្រុកចេងផីវ ថាំង​តែ​ស្មាច់​មក​ពី​ ស្រុក​អ៊ូជីវ ថូ​ផ្កា​ពណ៌​មក​ពី ស្រុក​ជួរជីវ និង​ទឹកប្រាក់ ​ជាតិ​ហិង្គុល ក្រដាស​សរសេរ ស្ពាន់ធ័រ ថ្ម​ដុត ឈើ​ក្រអូប ឫស​ប៉េកជី ក្រលៀន​ប្រើស សំពត់​សរ សរសៃ​ធ្មៃ សំពត់​ហ្វាងឆាវ ឆត្រ ឆ្នាំង​ដែក ថាស​ស្ពាន់​ គជ ម្រ័ក្សណ៍ ក្រាស​ឈើ ម្ជុល ជាដើម ។ ក្រៅ​ពី​នេះ​របស់​ដែល​ធំ​ៗ ដូច​ជា​ កន្ទេល​ស្រុក​ម៉ែងជីវ ដែល​គេ​ពេញ​ចិត្ត​បំផុត គឺ​មាន​សញ្ញា​រូប​ម្ទេស តែ​គេ​មិន​ងាយ​នឹង​យក​ទៅ​បាន​ទេ ។

២២. អំពី​ស្មៅ និង​ដើមឈើ Flora

មាន​ដើម​ទទឹម អំពៅ ផ្កាឈូក ក្រអៅ​ឈូក ផ្លែ​ខេមម៉ា ចេក ដូច​នៅ​ស្រុក​ចិន​ដែរ ។ គូលែន​ និង​ក្រូចឃ្វិច​ក៏​មាន​រាងរៅ​ដូច​តែ​ជូរ ។ ក្រៅ​ពី​នេះ មាន​ផ្លែ​ឈើ​ព្រៃ​ជា​ច្រើន​ដែល​ប្រទេស​ចិន​យើង​មិន​ធ្លាប់​ដែល​ឃើញ ហើយ​ប្លែក​ៗ ទៀត​ផង ។ មាន​ផ្កា​ជា​ច្រើន​ដែល​ល្អ​ៗ ហើយ​មាន​ក្លិន​ក្រអូប​ណាស់ ។ ផ្កា​ដែល​ដុះ​នៅ​ក្នុង​ទឹក​ក៏​មាន​ច្រើន​យ៉ាង តែ​ខ្ញុំ​មិន​ស្គាល់​ថា​ជា​ឈ្មោះ​ផ្កា​អ្វី​ទេ ។ ចំណែក​ដើម​ថោ លី ហេងបួយ សុង ប៉េក សាំ ក្វាយ ឡី ចោ អ៊ាងលីវ គុយ ឡាង កេកលួយ ឈើ​ប្រភេទ​អស់​នេះ​គ្មាន​ទេ ។ នៅ​ស្រុក​នោះ ខែ​ទី​១ ក៏​មាន​ផ្កាឈូក​ដែរ ។

២៣. អំពី​សត្វស្លាប Birds

បណ្ដា​សត្វ​ស្លាប ឃើញ​មាន ក្ងោក ចចាត លលក ដែល​ប្រទេស​ចិន​គ្មាន ។ ក្រៅ​ពី​នេះ​ដូច​ជា ខ្លែង ក្អែក ត្មាត សេក ចាបស្រុក ត្រដក់ កុក ប្រវឹក និង​ចាប​ពួក ​ជា​ដើម​សុទ្ធ​តែ​មាន​ទាំងអស់ ។ សត្វ​ស្លាប​ដែល​ស្រុក​នេះ​គ្មាន​ដូច​ជា ហ៊ីងតូវ (ល្វា​ចេក?) ហុងអេង (ក្ងាន​ព្រៃ) អ៊ឹងអេង (ខ្លែង​លឿង) តូវអ៊ូ (ត្រចៀកកាំ) ។

២៤. អំពី​សត្វ​ជើង​បួន Animals

សត្វ​ចតុប្បាទ​មាន ​រមាស ដំរី គោព្រៃ ដែល​ប្រទេស​ចិន​គ្មាន ។ ក្រៅ​ពី​នេះ ខ្លាធំ ខ្លាត្រី ខ្លាឃ្មុំ ជ្រូកព្រៃ ប្រើស ក្ដាន់ និង កញ្ជ្រោង​ជាដើម​សុទ្ធ​តែ​មាន​ច្រើន​ណាស់ ។ សត្វ​ដែល​ស្រុក​នេះ​គ្មាន​ គឺ​តោ​ស៊ីងស៊ីង (1) និង អូដ្ឋ ។ មាន់ ទា គោ សេះ ជ្រូក និង​ពពែ មាន​ច្រើន​ក្រៃលែង ។ តែ​សេះ​ស្រុក​នេះ​ទាប​ៗ ណាស់ គោ​តូច​ៗ ក៏​មាន​ច្រើន​ណាស់​ដែរ ។ សត្វ​គោ​នៅ​រស់ គេ​ហ៊ាន​ជិះ​តែ​ដល់​វា​ស្លាប់​ទៅ ​គេ​មិន​ហ៊ាន​ស៊ី និង​មិន​ហ៊ាន​យក​ស្បែក​វា​ទេ គេ​ទុក​ឲ្យ​វា​រលួយ​ទៅ​តាម​ចិត្ត​ចុះ ពី​ព្រោះ​វា​ធ្លាប់​ជួយ​ដល់​កម្លាំង​មនុស្ស​លោក ។ វា​ធ្លាប់​តែ​អូស​រទេះ ។ ពី​ដើម​មក​មិន​ធ្លាប់​មាន​ក្ងាន​ទេ ប៉ុន្តែ​​ឥឡូវ​មាន​​ហើយ ព្រោះ​មាន​នាវា​ចិន​ទៅ​ញយ​ៗ គេ​យក​ពូជ​ពី​ស្រុក​ចិន​ទៅ ។ កណ្ដុរ​ស្រុក​នេះ​ធំ​ៗ ដូច​សត្វ​ឆ្មា ហើយ​មាន​កណ្ដុរ​មួយ​មុខ​ទៀត​មាន​ក្បាល​ប្លែក​ពិសេស​ធំ​ដូច​ជា​ ក្បាល​កូន​ឆ្កែ ។

២៥. អំពី​បន្លែ​បង្ការ Vegetables

បន្លែ​មាន ត្រកួន ស្ពៃ គូឆាយ ត្រប់ ឪឡឹក ត្រឡាច ត្រសក់ ឃិនឆាយ ។ បន្លែ​ដែល​គ្មាន​នោះ គឺ ឆៃថាវ ស្ពៃ​ខៀវ ខូវចេង ប៉ោឡេង ជាដើម ។ បន្លែ​ដូច​ជា ត្រប់ ឪឡឹក ត្រសក់ ត្រឡាច ជា​ដើម តែ​ដល់​ខែ​ទី១ មាន​ហើយ ។ ដើម​ត្រប់​មាន​ដុះ​រាប់​ឆ្នាំ​មិន​ទាន់​រំលើង​ចោល​ក៏​មាន ។ ដើម​គរ​ខ្ពស់​ៗ ជាង​ផ្ទះ​ទៅ​ទៀត អាយុ​ជាង​ ១០​ឆ្នាំ​មិន​ទាន់​កាប់​ចោល​ក៏​មាន​ដែរ ។ មា​ន​បន្លែ​ច្រើន​មុខ​ទៀត ដែល​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ ឯ​បន្លែ​ដុះ​ក្នុង​ទឹក​ក៏​មាន​ច្រើន​មុខ​ណាស់​ដែរ ។

២៦. អំពី​ត្រី និង​ល្មូន​ Fish  and reptiles 

ពួក​ត្រី និង​អណ្ដើក​មាន  ត្រី​រ៉ស់​ច្រើន​ណាស់ ក្រៅ​ពី​នេះ​ដូច​ជា ត្រី​ឆ្ពិន និង ត្រី​ល្អិត​ឯ​​ទៀត​រឹត​តែ​ច្រើន​ណាស់​ទៅ​ទៀត មាន​ត្រី​ថូវពូ ដែល​ធំ​នោះ​​មាន​ទម្ងន់​ដល់​ជាង​ ២នាឡិ ហើយ​ត្រី​ដែល​ខ្ញុំ​មិន​ស្គាល់​ឈ្មោះ​នោះ​ក៏​មាន​ច្រើន​ណាស់​ដែរ ដែល​ជា​ត្រី​មក​ពី​សមុទ្រ​ទឹក​សាប (ទន្លេ​សាប) ។ ចំណែក​ត្រី​ទឹក​ប្រៃ​វិញ​ក៏​មាន​ច្រើន​មុខ រាង​ដូច​អន្ទង់ និង​ត្រី​ខ្ជឹង​បឹង​ដែរ ។ ពួក​អ្នក​ស្រុក​នេះ​មិន​ស៊ី​កង្កែប​ទេ ម៉្លោះ​ហើយ​ដល់​ពេល​យប់​គេ​ឃើញ​កង្កែប​លោត​ច្រវាត់​កាត់​ផ្លូវ​ដើរ ។ អណ្ដើក កន្ធាយ​ធំ​ៗ ប៉ុន​ចង្អេរ​អុំ ។ នោះ​ជា​អណ្ដើក​មានអាយុដល់ទៅ៦ឆ្នាំ ក៏​គេ​នៅ​តែ​ស៊ី​វា​ដែរ ។ បង្កង​នៅ​ស្រុកឆាណាំ (កំពង់ឆ្នាំង) មួយ​មាន​ទម្ងន់​ដល់​ជាង​ ១នាលិ ។ ជើង​អណ្ដើក​នៅ​ស្រុក​ចេនភូ ​មាន​ប្រវែង​ជាង ៨ – ៩​តឹក ។ ក្រពើ​ធំ​ៗ ប៉ុន​ទូក ។ មាន​នាគ​ជើង​៤​ មួយ​ប្រភេទ​យ៉ាង​ចម្លែក ឥត​មាន​ស្នែង​ទេ ។ ចំពុះទា លៀស ខ្យង ខ្ចៅ នៅ​ក្នុង​សមុទ្រ​ទឹកសាប (ទន្លេ​សាប) នោះ​​គ្រាន់​តែ​លូក​ដៃ​ទៅ​ក៏​យក​បាន​ភ្លាម តែ​ខ្ញុំ​មិន​ឃើញ​មាន​ក្ដាម​ទេ ខ្ញុំ​ស្មាន​ថា​ប្រហែល​ជា​មាន​ដែរ តែ​គេ​មិន​ស៊ី​ទេ​មើល​ទៅ (2) ។

***

តោ​ស៊ីងស៊ីង គឺ​ជា​ស្វា​មាឌ​ធំ​ប៉ុន​មនុស្ស ដូច​គេ​ធ្លាប់​ហៅ​តាម​កុន​ថា ស្វាគីងកុង (Gorilla?) ។
ការ​ពិត​ស្រុក​យើង​មាន​ក្ដាម​ច្រើន​ណាស់​ពី​ដើម​មក តែ​ប្រហែល​ជា លោក ជីវ តាក្វាន់ មិន​ប្រទះ​ឃើញ​ក្នុង​ទន្លេ ។

២៧. អំពី​ការ​បិទ​ស្រា Fermented Liquor 

ស្រា​ស្រុក​នេះ​មាន ៤​យ៉ាង ស្រា​លេខ១​ ចិន​ហៅ​ស្រា​ទឹកឃ្មុំ ដែល​គេ​យក​ជាតិ​ថ្នាំ និង ទឹក​ឃ្មុំ​លាយ​ជា​មួយ​ទឹក​ហើយ​ផ្សំ​ធ្វើ​ឡើង ។ បន្ទាប់​មក​ហៅ​តាម​ពាក្យ​អ្នក​ស្រុក​ថា ផេងកេស៊ី ដែល​គេ​យក​ស្លឹក​ឈើ​មក​ផ្សំ គឺ​ស្លឹក​ឈើ​ឈ្មោះ ផេងកេស៊ី នេះ​ឯង​ជាឈើ១ ប្រភេទ ។ បន្ទាប់​មក​ទៀត គេ​យក​អង្ករ ឬ​បាយ​ដែល​សេស​សល់​ទៅ​បិទ​ស្រា​ហៅ ប៉ាវលេងកាក ព្រោះ​​ពាក្យ​ថា ប៉ាវលេងកាក បាន​ន័យ​ថា អង្ករ (1) ក្រៅ​ពី​នេះ​ទៀត​មាន​ស្រា​ទឹក​ល្ងៃ​ស្ករ ដែល​គេ​យក​ជាតិ​ស្ករ​មក​បិទ​ឲ្យ​កើត​ទៅជា​​​ស្រា ។ បើ​គេ​ចូល​ទៅ​ស្រុក​ភូមិ​តាម​មាត់​ទន្លេ គេ​ប្រទះ​ស្រា​មួយ​មុខ​ទៀត​ធ្វើ​ពី​ទឹក​ក្រចាប់ ព្រោះ​ក្រចាប់​ដុះ​នៅ​មាត់​ព្រែក ហើយ​ស្លឹក​វា​មាន​រសជាតិ​ស្ករ​ដែល​គេ​អាច​យក​មក​ធ្វើ​ជា​ស្រា​បាន ។

២៨. អំពី​អំបិល ទឹកខ្មេះ ស៊ីអ៊ីវ និង​មី Salt, Vinegar and Soy Sauce

នៅ​ប្រទេស​នេះ ការ​ធ្វើ​របស់​អស់​ទាំង​នេះ​ឥត​មាន​ហាមឃាត់​ទេ ។ តាម​ឆ្នេរ​សមុទ្រ​ចាប់​ពី ចេនភូ (2) និង ប៉ាង​កាង (2) គេ​ធ្វើ​អំបិល​ដោយ​ទឹក​សមុទ្រ ។ នៅ​ក្នុង​ភ្នំ​មាន​រ៉ែ​ដែល​គេ​បាន​ជាតិ​ថ្ម​ធ្វើ​ជា​អំបិល​ប្រសើរ​ជាង​អំបិល​សមុទ្រ​ទៀត និង​យក​ថ្ម​ធ្វើ​ជា​វត្ថុ​ដទៃ​ៗ ទៀត ។ ពួក​អ្នក​ស្រុក​នេះ​មិន​ចេះ​ធ្វើ​ទឹកខ្មេះ​ទេ តែ​គេ​ចូលចិត្ត​ប្រើ​ជាតិ​ជូរ​នៅ​ម្ហូប​ណាស់ គេ​ត្រាំ​ទឹក​ កាំផេង (3) ធ្វើ​ជា​ម្ជូរ កាល​ណា​ដើមឈើ​នេះ​កំពុង​តែ​លាស់​គេ​យក​ស្លឹក ឬ​ទង​ខ្ចី កាល​ណា​មាន​ផ្លែ​គេ​យក​ផ្លែ​វិញ ។

គេ​មិន​ចេះ​ធ្វើ​មី​ទេ ព្រោះ​តែ​គ្មាន​ស្រូវសាលី និង​សណ្ដែក ។ ពួក​នេះ​ក៏​មិន​ចេះ​ធ្វើ​ដំបែ​គ្រាប់​ដែរ កាល​ណា​គេ​បិទ​ស្រា​ គេ​លាយ​ទឹក​ឃ្មុំ និង​ទឹក​ត្រាំ​ស្លឹកឈើ​ឲ្យ​បាន​ជា​ក្បាល​ស្រា ហើយ​ក្បាល​ស្រា​នេះ​ដូច​គ្នា​នឹង​ស្រា.​ស.​នៅ​ក្នុង​ភូមិ​ស្រុក​យើង​ដែរ ។

២៩. អំពី​ដង្កូវនាង និង ដើម​មន Silk production

អ្នក​ស្រុក​នេះ​មិន​ចេះ​ចិញ្ចឹម​ដង្កូវ​នាង​ទេ ទាំង​ដើម​​មន​ក៏​គ្មាន​ដាំ​ដែរ ។ ស្រី​ៗ​ មិន​ចេះ​ប៉ាក់​ជុល​ និង​ដេរប៉ះ​ឡើយ ។ គេ​ចេះ​ត្បាញ​សំពត់ តែ​មិន​ចេះ​រវៃ​អំបោះ​ទេ គេ​យក​ដៃ​ត្រកួញ​សរសៃ​កប្បាស​ឲ្យ​កើត​ជា​អំបោះ ហើយ​គេ​យក​មក​ត្បាញ​មិន​បាច់​​មាន​កី​ទេ ។ គេ​ចង​សរសៃ​អំបោះ​ម្ខាង​ជាប់​នឹង​ចង្កេះ​គេ (?) ហើយ​គេ​ត្បាញ​ចុង​ម្ខាង​ទៀត​ដោយ​មាន​ត្រល់​ជា​បំពង់​ឫស្សី ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក​នេះ​មាន​ពួក​សៀម​ចូល​មក​នៅ គេ​ក៏​ដាំ​មន​ចិញ្ចឹម​នាង​ធ្វើ​សូត្រ​ដោយ​យក​ពូជ​មក​ពី​ស្រុក​សៀម ។ នៅ​ស្រុក​នេះ​គ្មាន​ដើម​ធ្មៃ​ទេ​មាន​តែ​ដើម​ក្រចៅ ។ ជនជាតិ​សៀម​ចេះ​ដេរ​ប៉ាក់​ចំណាប់ បើ​សំពត់​អ្នក​ស្រុក​នេះ​រហែក គេ​យក​មក​ពឹង​ស្រី​សៀម​ឲ្យ​ដេរ​ប៉ះ​ឲ្យ ។

៣០. អំពី​ប្រដាប់​ប្រើប្រាស់ Utensils

អ្នកស្រុក​ធម្មតា​មាន​ផ្ទះ​នៅ​ហើយ​តែ​គ្មាន​តុ​កៅអី ចានដែក ឬ​ថាំង​ជា​ដើម​ប្រើ​ទេ គេ​ប្រើ​ឆ្នាំង​ដី​សម្រាប់​ដណ្ដាំ​បាយ ហើយ​ឆ្នាំង​មួយ​ទៀត​សម្រាប់​ស្ល ។ គេ​យក​ថ្ម​ ៣​ដុំ តម្កល់​​ធ្វើ​ជា​ជើង​ក្រាន និង​យក​ត្រឡោក​ដូង​ធ្វើ​ជា​វែក ។ គេ​ប្រើ​ចាន​ទាប​មក​ពី​ស្រុក​ចិន​សម្រាប់​ដាក់​បាយ ឯ​សម្ល​គេ​ដាក់​នឹង​កន្ទោង​ស្លឹក​ឈើ​ដែល​គេ​ខ្ទាស់​មិន​លេច​ទឹក​ទេ (?) ។ គេ​យក​ស្លឹក​ក្រចាប់​ធ្វើ​ជា​ស្លាបព្រា​ដួស​សម្ល​បញ្ចូល​មាត់ កាល​ណា​ប្រើ​រួច​គេ​បោះ​ចោល​ទៅ ។ ម្ហូប​ថ្វាយ​ព្រះ​ថ្វាយ​ទេវតា ក៏​គេ​ដាក់​នឹង​ស្លឹក​ដូច្នេះ​ដែរ ។ គេ​យក​គ្រឿង​ដែល​ធ្វើ​ពី​ស្ពាន់​​.​ស​.​ដែល​ដាក់​ទឹក​នៅ​ក្បែរ​ខ្លួន សម្រាប់​ជ្រលក់​ដៃ​កុំ​ឲ្យ​ជាប់​បាយ​និង​ដៃ ព្រោះ​គេ​បរិភោគ​ដោយ​ផ្ទាល់​និង​ដៃ បើ​គ្មាន​ទឹក​ផ្សើម​ដៃ​មិន​បាន​ឡើយ ។ គេ​ប្រើ​ផ្ដិល​សំរឹទ្ធ​សម្រាប់​ចាក់​ស្រា​ផឹក ចំណែក​អ្នក​ក្រ​ប្រើ​ផ្ដិល​ដែល​ធ្វើ​អំពី​ដី រី​ឯ​ពួក​មន្ត្រី​គេ​ប្រើ​ផ្ដិល​ធ្វើ​ពី​ប្រាក់ ឬ​ជា​មាស​ផង​ក៏​មាន ។ បើ​ក្នុង​ឱកាស​បុណ្យ​ធំ​ៗ ដូច​ជា​បុណ្យ​ជាតិ​វិញ គេ​ប្រើ​ប្រដាប់​ទាំង​នេះ ធ្វើ​សុទ្ធ​តែ​ពី​មាស​ទាំងអស់ ហើយ​មាន​របៀប​ផ្សេង​ពិសេស​ទៀត​ផង ។ នៅ​នឹ​ង​ដី គេ​ក្រាល​កន្ទេល​មក​ពី​ស្រុក​ម៉េងជីវ (ស្រុក​ចិន) ឬមួយ​ក្រាល​ស្បែក​ខ្លា​ធំ ខ្លារខិន ស្បែក​ប្រើស រមាំង ពុំ​នោះ​ទេ​គេ​ប្រើ​កន្ទេល​ផ្ដៅ ។ នៅ​ពេល​ជិត​ៗ នេះ គេ​ទើប​នឹង​ចេះ​ប្រើ​តុ​ទាប​​ៗ មាន​កម្ពស់​ប្រហែល​មួយ​ហត្ថ ។ សម្រាប់​កន្លែង​គេ​ដេក គេ​ប្រើ​កន្ទេល​ឫស្សី​តែ​​ឥឡូវ​នេះ​មាន​ខ្លះ​ប្រើ​គ្រែ​ទាប​ៗ ខ្លះ​ដែរ​ហើយ ដែល​ជា​គ្រែ​ធ្វើ​មក​ពី​ស្រុក​ចិន ។ ម្ហូប​ចំណី​គេ​គ្រប​ដោយ​សំ​ពត់ ឯ​នៅ​ក្នុង​វាំង​គេ​ប្រើ​សំពត់​ព្រែ​ប៉ាក់ឌិន ឬ​ខ្សែ​សយ ដែល​បាន​មក​ពី​ពួក​ឈ្មួញ​សំពៅ​ប្រទេស​ក្រៅ​នាំ​យក​មក​ថ្វាយ ។ ដើម្បី​ស្រិត​អង្ករ គេ​មិន​ប្រើ​ត្បាល់​កិន​ទេ គេ​ប្រើ​ត្បាល់​បុក​ទៅ​វិញ ។

៣១. អំពី​រទេះ និង​អង្រឹង​ស្នែង Carts and palanquins 

ការ​ធ្វើ​អង្រឹង​ស្នែង គេ​យក​ឈើ​មួយ​ដើម​ដែល​កោង​ចំ​កណ្ដាល​អ៊ែន​ចុះ​ក្រោម ចុង​សង​ខាង​.​ង​.​ឡើង​​លើ ហើយ​នៅ​ចុង​នោះ​គេ​ឆ្លាក់​ជា​ក្បាច់​ផ្កា​ភ្ញី និង​មាន​ស្រោប​មាស ឬ​ប្រាក់​ពី​ក្រៅ​ឈើ​នោះ​ផង គេ​ហៅ​ថា អង្រឹង​ដង​មាស ឬ​ដង​ប្រាក់​សម្រាប់​តាម​លំដាប់​ថ្នាក់ ។ ចម្ងាយ​ពី​ចុង​ដង​ប្រហែល​មួយ​ហត្ថ គេ​វាយ​ដែក​ធ្វើ​ជា​ស្រយូវ​ម្ខាង​១ ហើយ​គេ​យក​សំពត់​មួយ​ផ្ទាំង​យ៉ាង​ធំ ហើយ​ក្រាស់​មក​បត់​ធ្វើ​ជា​ត្រចៀក​សម្រាប់​ស៊ក​ខ្សែ​ភ្ជាប់​ទៅ​និង​ស្រយូវ​ដែក​នោះ ។ អ្នក​ជិះ​គេ​អង្គុយ​លើ​សំពត់​នោះ ដៃ​កាន់​ជាយ​សំពត់​ផង ហើយ​ឲ្យ​មនុស្ស​ ២​នាក់​ជា​នាក់​សែង ។ នៅ​ក្បែរ​អង្រឹង​ស្នែង​តែងតែ​មាន​ប្រដាប់​មួយ​ទៀត​មាន​សណ្ឋាន​ដូច​ដំបូល​ទូក​តែ​ធំ​ជាង ក៏​មាន​បិទបាំង​ដោយ​សំពត់​ព្រែ ៥​ពណ៌ ហើយ​ដោយ​មាន​មនុស្ស​​​ ៤​នាក់​សែ​ង និង​មាន​មនុស្ស​ដើរ​តាម​ហែ​ពី​ក្រោយ​ផង ។ បើ​ធ្វើ​ដំណើរ​ទៅ​ឆ្ងាយ គេ​អាច​ជិះ​ដំរី​ និង​សេះ​ព្រម​ទាំង​ប្រើ​រទេះ​ដែរ ។ រទេះ​នៅ​ស្រុក​នេះ ក៏​មាន​លក្ខណៈ​ដូច​រទេះ​ស្រុក​ឯ​ទៀត​ដែរ តែ​គេ​ជិះ​សេះ​ឥត​មាន​កែប​ទេ ឯ​ដំរី​ក៏​គ្មាន​ប្រដាប់​សម្រាប់​អង្គុយ​ដែរ ។

***

អង្ករ​ ពី​ដើម​គេ​ហៅ រង្ករ ។
ចេន​ភូ = ចន្ទ​បូរ​ ឬ ចន្ទបុរី ។ ប៉ាកាង = បាកាន ។
តាមមើលទៅ ដើម​នេះ​គួរ​ជា ដើម​អំពិល ព្រោះ​គេ​ប្រើ​ស្លឹក​ក៏​បាន ផ្លែក៏បាន​។

៣២. អំពី​ទូក​ និង​ច្រវា Boats

អំពី​ទូក​ធំ​ៗ សុទ្ធ​តែ​ធ្វើ​ឡើង​ដោយ​យក​ឈើ​រឹង​ៗ មក​ចាំង​ជា​បន្ទះ​ក្ដារ​សិន រួច​ទើប​វាយ​ផ្ដុំ​ឡើង​ជា​ទូក ។ មេ​ជាង​ឥត​មាន​ប្រើ​​រណា​ទេ គេ​ប្រើ​តែ​ដឹង​ហើយ​ និង​ដែក​ខួង​ដែល​ជា​ហេតុ​នាំ​អោយ​ខាត​ឈើ​ និង​កម្លាំង​ច្រើន​ណាស់ ។ នៅ​ពេល​ដែល​គេ​ចង់​កាត់​ឈើ​ជា​កំណាត់​ៗ គេ​តែង​យក​ដែក​ខួង​មក​ខួង​ទម្លុះ​​ផ្ដាច់​តែ​ម្ដង ទោះ​ជា​ធ្វើ​ផ្ទះ​ក៏​ធ្វើ​របៀប​គ្នា​នេះ​ដែរ ។ គេ​មាន​ប្រើ​ដែកគោល​វាយ​ធ្វើ​ទូក​ដែរ ។ គេ​យក​ស្លឹក​ឡេង (ក្រចាប់) មក​ប្រក់​ធ្វើ​ដំបូល ដោយ​យក​ដើម​ស្លា​មក​ពុះ​ជា​បន្ទះ​កៀប​សង្កត់​​ស្លឹក​នោះ​ផង​។ ទូក​របៀប​នេះ​គេ​ហៅ​ថា ស៊ីនណា ។ គេ​​បិទ​​ពរ​ទូក​ដោយ​ជ័រ​ឈើ ខ្លាញ់​ត្រី លាយ​នឹង​កំបោរ ។ ចំណែក​ទូក​តូច​វិញ គេ​លុង​ធ្វើ​ពី​ឈើ​មួយ​ដើម​ធំ ។ គេ​យក​ភ្លើង​ដុត​រោល​ឲ្យ​ទន់​សាច់​ឈើ ទើប​ទល់​បំប៉ោង​ពង្រីក​ពោះ​ទូក​ឲ្យ​ធំ​ក្បាល កន្សៃ​ស្រួច ឥត​មាន​ប្រើ​ដំបូល​ទេ តែ​ដាក់​បាន​មនុស្ស​ច្រើន​នាក់​ណាស់​ដែរ ។ ទូក​របៀប​នេះ​ហៅ​ថា កុយឡាំង ។

៣៣. អំពី​ខែត្រ Prefectures 

ខែត្រ​មាន​ទាំង​អស់​ជាង​៩០ គឺ ខែត្រ​ចេងពួ (ចន្ទ​បូរ) ឆា​ណាំ (ឆ្នាំង) ប៉ាកាង (បាកាន) មុងលាង ប៉ួចស៊ី ផូវមួយ ទីហួង បាក់លុតប៉ោ ណៃកាខាំង ប៉ួចស៊ីលី ជាដើម ។ ក្រៅ​ពី​នេះ​ខ្ញុំ​មិន​ចាំ​ឈ្មោះ​ទេ ។ ខែត្រ​និមួយៗ​ សុទ្ធ​តែ​មាន​មន្រ្ដី​កាន់កាប់ ហើយ​មាន​ធ្វើ​បន្ទាយ​ឈើ​ជា​របាំង​ផង ។

៣៤. អំពី​ស្រុក​ភូមិVillages 

នៅ​ក្នុង​ភូមិ​និមួយៗ ជួន​មាន​វត្ត ជួន​មាន​ប្រាសាទ ហើយ​មាន​មន្ត្រី​ម្នាក់​នៅ​ត្រួតត្រា​យ៉ាង​ហ្មត់​ចត់ ។ មន្ត្រី​នោះ​គេ​ហៅ​ថា មួយស៊ី ។ នៅ​តាម​ផ្លូវ​ធំ​ៗ តែង​មាន​សាលា​មួយ​សម្រាប់​ឈប់​សម្រាក គេ​ហៅ​ថា ស៊ិមប៉ាក់ ។ ប៉ុន្តែ​នៅ​ពេល​ថ្មី​ៗ​ នេះ​មាន​កើត​ចម្បាំង​​ជា​មួយ​នឹង​ប្រទេស​សៀម ភូមិ​ទាំង​នេះ​ក៏​ប្រែ​ក្លាយ​ទៅ​ជា​ដី​វាល​ទៅ​វិញ ។

៣៥. អំពី​ប្រមាត់​ប្រមង់ Taking gall

កាល​ពី​​មុន​នេះ តែ​ដល់​ខែ​ទី​៨ គេ​តែង​ធ្វើ​ការ​ចាប់​មនុស្ស​យក​ប្រមាត់​ពី​ព្រោះ​ស្ដេច​ចាម្ប ក្នុង​មួយ​ឆ្នាំ​គេ​សុំ​យក​ប្រមាត់​ ១ថូ​ដែល​មាន​ចំនួន​រាប់​ពាន់ ។ នៅ​ក្នុង​ពេល​យប់ គេ​ចាត់​ពួក​អ្នក​យក​​ប្រមាត់ (ប្រមាត់​ប្រមង់?) ដើរ​ទៅ​តាម​ផ្លូវ​នានា​ក្នុង​ទីក្រុង និង​ក្នុង​ភូមិ ។ បើ​ប្រទះ​មនុស្ស​ណា​ដើរ​ក្នុង​ពេល​យប់​ស្ងាត់​នោះ គេ​ចាប់​យក​ខ្សែ​ចង​ក្បាល​ឲ្យ​ជាប់​ហើយ​យក​កូន​កាំបិត​ចាក់​ក្រោម​ក្លៀក​ខាង​ស្ដាំ​ខ្វះ​យក​ប្រមាត់​ដាក់​ក្នុង​ថូ លុះ​ត្រា​តែ​បាន​ពេញ​ចំនួន​ទើប​គេ​យក​ទៅ​ថ្វាយ​ស្ដេច​ក្រុង​ចាម្ប ។ ប៉ុន្តែ​គេ​មិន​យក​ប្រមាត់​ជន​ជាតិ​ចិន​ទេ ។ ពី​​ព្រោះ​មាន​កាល​មួយ​ឆ្នាំ​នោះ គេ​យក​ប្រមាត់​របស់​ចិន​មួយ​ទៅ​លាយ​និង​គេ​ក៏​បណ្ដាលឲ្យ​ស្អុយ​រលួយ​ខូច​ប្រមាត់​នៅ​ក្នុង​ថូ​លែង​ប្រើ​ការ​បាន​ទាំង​អស់ ។ ពេល​ក្រោយ​មក គេ​លែង​មាន​ការ​ដើរ​ចាប់​យក​ប្រមាត់​ទៀត​ហើយ ហើយ​គេ​ចាត់​មន្ត្រី​ដោយ​ឡែក​សម្រាប់​​មុខងារ​ខាង​យក​ប្រមាត់​ពី​ពួក​ក្រោម​អំណាច​ខ្លួន ដែល​តាំង​ឲ្យ​នៅ​ជាយ​ក្រុង​ក្បែរ​ទ្វារ​ខាង​ជើង។

៣៦. អំពី​រឿង​ចម្លែកA strange affair

នៅ​ក្នុង​កំពែង​នា​ទិស​ខាង​កើត មាន​អ្នក​ព្រៃ​ម្នាក់​នោះ​រួមរ័ក​ជា​មួយ​ប្អូន​ស្រី​ឯង​បង្កើត ក៏​ស្រាប់​តែ​ជាប់​ស្បែក​សាច់​គ្នា​បេះ​មិន​ចេញ​រហូត​គ្រប់​៣​ថ្ងៃ ឥត​មាន​ស៊ី​ចុក​អ្វី​សោះ​ក៏​ស្លាប់​បង់​ជីវិត​ទៅ ។ អ្នក​ស្រុក​ខ្ញុំ​ម្នាក់​សែ ស៊ី គេ​បាន​រស់​នៅ​ស្រុក​នេះ​រវាង ៣៥​ឆ្នាំ គេ​ថា គេ​បាន​ឃើញ​រឿង​នេះ​ច្បាស់​ពិត​ ២​លើក ហើយ​គេ​ថា​បាន​ជា​សក្ដិសិទ្ធិ​ដូច្នេះ ព្រោះ​បារមី​ព្រះ​របស់​ស្រុក​នេះ​ខ្លាំង​ពូកែ​ណាស់ ។

៣៧. អំពី​ការ​ងូត​ទឹក Bathing

ប្រទេស​នេះ​ក្ដៅ​ខ្លាំង​ណាស់ ក្នុង​មួយ​ថ្ងៃ​ៗ បើ​មិន​ងូត​ទឹក​ច្រើន​លើក​ទេ គឺ​ច្បាស់​ជា​អត់​ទ្រាំ​មិន​បាន​ឡើយ ទោះ​បី​នៅ​ពេល​យប់​ក៏​ជៀស​មិន​រួច​ពី​ការ​ងូត​ទឹក​ម្ដង ឬ​២​ដង​ដែរ ។ គេ​គ្មាន​បន្ទប់​ទឹក គ្មាន​ចានដែក គ្មាន​ប៉ោត​ទេ ។ ក្នុង​ផ្ទះ​មួយ​តោង​មាន​ស្រះ​មួយ បើ​ពុំ​នោះ​ទេ គេ​ព្រួត​គ្នា ២ -៣ ផ្ទះ​ទៅ​ងូត​ទឹក​ស្រះ​មួយ​ដោយ​លែង​ខ្លួន​ចោល ឥត​គិត​ពី​រឿង​ខ្មាស​គ្នា​ស្រី​ប្រុស​ទេ ។ ប៉ុន្តែ​បើ​ឪពុកម្ដាយ​​ចាស់ គាត់​ទៅ​ដល់​ស្រះ​មុន ក្មេង​ស្រី​ប្រុស​មិន​ហ៊ាន​ទៅ​ជិត​ទេ ប្រសិន​បើ​ក្មេង​កំពុង​តែ​ងូត​ទឹក​ស្រះ​នោះ​មុន​វិញ ក៏​ចាស់​ទុំ​នោះ​នាំ​គ្នា​គេច​ចេញ​ដែរ ។ មនុស្ស​មាន​វ័យ​ស្របាល​គ្នា​ឥត​គិត​អៀន​ខ្មាស​គ្នា​ឡើយ ។ គេ​យក​តែ​ដៃ​ឆ្វេង​បិទបាំង​កេរខ្មាស​របស់​ខ្លួន ហើយ​ដើរ​ចុះ​ក្នុង​ទឹក​ទៅ ។ ជួន​កាល​ក្នុង​រយៈ ៣ – ៤ថ្ងៃ ឬ​ ៥-៦​ថ្ងៃ​ម្ដង ពួក​ស្រី​ៗ​ ទីក្រុង​ ១​ក្រុម​មាន​គ្នា ៣ -​ ៤នាក់ នាំ​គ្នា​ចេញ​ទៅ​មុជ​ទឹក​ទន្លេ​ខាង​ក្រៅ​កំពែង​ក្រុង​ ។ នៅ​ពេល​ដែល​ទៅ​ដល់​ទន្លេ​នោះ គេ​ដោះ​សំពត់​ដែល​វ័ណ្ឌ​ខ្លួន​ចេញ ដើរ​ចុះ​ទៅ​ក្នុង​ទឹក​ហើយ​ទៅ​ជួប​ជុំ​គ្នា​នៅ​ក្នុង​ទន្លេ​នោះ​រាប់​ពាន់​នាក់ ។ សូម្បី​តែ​ពួក​ស្រី​ៗ ដែល​មាន​ត្រកូល​ខ្ពង់ខ្ពស់​ក៏​ដូច្នេះ ដែរ។ គេ​ឥត​មាន​ខ្មាស​អ្វី​ទេ ចាប់​តាំង​ពី​ក្បាល​ដល់​ចុង​ជើង​មើល​គ្នា​ឃើញ​ទាំង​អស់ ។

នៅ​មាត់​ទន្លេ​ក្រៅ​ទី​ក្រុង​នោះ រាល់​ថ្ងៃ​តែង​តែ​មាន​ជន​ជាតិ​ចិន​នៅ​ទំនេរ ហើយ​លួច​នាំ​គ្នា​ទៅ​ចាំ​មើល​លេង​តាម​គំនិត​ខិល​ខូច ហើយ​ឮ​ថា​គេ​លួច​ឆ្លៀត​ពេល​នៅ​ក្នុង​ទឹក​នោះ​ផង ។ ទឹក​នោះ​នៅ​ក្ដៅអ៊ុនៗ ជានិច្ច លុះ​ត្រា​ដល់​ពេល​យប់​យាម​៤ ទើប​ត្រជាក់ លុះ​ដល់​ព្រឹក​ថ្ងៃ​រះ​ឡើង​ក៏​ក្ដៅអ៊ុនៗ​ ឡើង​វិញ​ទៀត ។

៣៨. ការ​ចូល​ជ្រក​នៅ (អន្តោប្រវេសន៍) Living abroad

ពួក​ជនជាតិ​ចិន​ដែល​ជា​អ្នក​ឈ្មួញ​ដើរ​សំពៅ កាល​មក​ដល់​ស្រុក​នេះ​ក៏​ពេញ​ចិត្ត​គេ​ខ្លាំង​ណាស់​ព្រោះ​ស្រុក​នេះ​មិន​បាច់​ប្រើ​សំលៀក​បំពាក់​ច្រើន ហើយ​អង្ករ​គេ​ក៏​ស្រួល​រក ប្រពន្ធ​ក៏​ស្រួល​រក​បាន ឯ​ផ្ទះ​សំបែង​ក៏​ងាយ​ធ្វើ គ្រឿង​ប្រើប្រាស់​ក៏​ងាយ​រក ការ​លក់ដូរ​ក៏​ធូរ​ងាយ ម៉្លោះ​​ហើយ​បានជា​​មាន​អ្នក​ចូល​ពី​ស្រុក​ក្រៅ មក​រស់​នៅ​ស្រុក​នេះ​ច្រើន​ណាស់ ។

៣៩. អំពី​កងទ័ព The army

កងទ័ព​ធ្វើ​ដំណើរ​ដោយ​លែង​ខ្លួន​ឥត​អាវ ។ ដៃ​ស្ដាំ​គេ​កាន់​លំពែង ដៃ​ឆ្វេង​កាន់​ខែល​គ្មាន​ប្រើ​ធ្នូ​និង​ព្រួញ​ទេ កាំភ្លើង​ធំ ឬ​អាវក្រោះ​ក៏​គ្មាន​ដែរ ។ តាម​ឮ​គេ​ថា កាល​កើត​ចម្បាំង​និង​ជាតិ​សៀម គេ​នាំ​គ្នា​កេណ្ឌ​អ្នក​ស្រុក​ទៅ​វាយ​ដោយ​កម្លាំង​តែ​ម្ដង ពុំ​មាន​ប្រើ​ល្បិច​កល​ឧបាយ​អ្វី​ឡើយ ។

៤០. អំពី​ការ​យាង​ចេញ​នៃ​មហាក្សត្រ The king in and out of the palace

ខ្ញុំ​បាន​ឮ​គេ​និយាយ​ថា ស្ដេច​អង្គ​មុន​ៗ មិន​ដែល​យាង​ចេញ​ទៅ​ណា​ទេ​ព្រោះ​ខ្លាច​មាន​រឿង​ហេតុ ។ ស្ដេច​អង្គ​ថ្មី​នេះ​ត្រូវ​ជា​សុណិសា​ស្ដេច​មុន  ។ កាល​ពី​ដើម លោក​មាន​ឋានៈ​ជា​មេទ័ព ។ បិតា​ក្មេក​នោះ​សព្វ​ព្រះ​ទ័យ​និង​បុត្រី​ព្រះអង្គ​ណាស់​បា​ន​ជា​កូន​ស្រី​នេះ លួច​យក​ព្រះ​ខ័ន​មាស​បាន​ហើយ​យក​ទៅ​ឲ្យ​ប្ដី​របស់​ព្រះ​នាង ។ បុត្រា​បង្កើត​ក៏​មិន​បាន​ទទួល​រាជ​ស្នង​បិតា ក៏​លើក​គ្នា​ទៅ​ដណ្ដើម​រាជ តែ​ត្រូវ​ស្ដេច​ថ្មី​ជ្រាប​ការ​ទាន់​ចាប់​បាន​នាំ​យក​មក​កាត់​ម្រាម​ជើង ហើយ​យក​ទៅ​ដាក់​គុក​ងងឹត ។ ស្ដេច​ថ្មី​នេះ​មាន​ពាក់​អាវក្រោះ​ដែក ទោះ​បី​គេ​ប្រើ​កាំបិត ឬ​ព្រួញ​ក៏​មិន​អាច​មុត​បាន​ដែរ ។ ដូច្នេះ​ហើយ ទើប​ព្រះ​អង្គ​ហ៊ាន​យាង​ចេញ​ក្រៅ ។ ខ្ញុំ​បាន​ទៅ​នៅ​ទី​នោះ​ជាង​មួយ​ឆ្នាំ បាន​ឃើញ​ព្រះអង្គ​យាង​ចេញ​មក​ ៤-៥​ដង ។ ការ​យាង​ចេញ​មក​ម្ដង​ណា​តែង​មាន​ទ័ព​​នៅ​ការពារ​ពី​ខាង​មុខ មាន​អ្នក​កាន់​ទង់​ជ័យ និង​មាន​តន្ត្រី​នៅ​ខាង​ក្រោយ ។ ស្រី​ស្នំ ៤-៥នាក់​ស្លៀក​សំពត់​ផ្កា សៀត​ផ្កា​នៅ​សក់​ក្បាល ដៃ​កាន់​ទៀន​ធំ​ដើរ​ជា​ក្រុម​ៗ ។ ទោះ​បី​នៅ​ពេល​ថ្ងៃ​ភ្លឺ​ក្រឡែត​ក្ដី ក៏​គេ​អុជ​ទៀន​ដែរ ។ នៅ​ក្នុង​ចំណោម​ស្រី​ស្នំ​ទាំង​នោះ មាន​ខ្លះ​កាន់​គ្រឿង​មាន​ដូច​ជា ភាជន៍​មាស និង​គ្រឿង​បិទបាំង​ជា​ដើម​ផ្សេង​ៗ ពី​គ្នា មិន​ដឹង​ជា​គេ​យក​ទៅ​ប្រើ​ការ​អ្វី​ខ្លះ​ឡើយ ។ នៅ​មាន​ស្រី​ស្នំ​ខ្លះ​ទៀត កាន់​ស្ន លំពែង ខែល ជា​ទ័ព​នៅ​ខាង​ក្នុង​មួយ​ក្រុម​ទៀត​ផង មាន​រទេះ​ទឹម​ពពែ និង​រទេះ​ទឹម​សេះ​ដែល​មាន​តាក់​តែង​ដោយ​គ្រឿង​មាស​បរ​ដង្ហែ​ដែរ ។

ពួក​នាម៉ឺន​សព្វ​មុខ​មន្ត្រី និង​ពួក​ញាតិវង្ស​សុទ្ធ​តែ​ជិះ​ដំរី​នៅ​ខាង​មុខ បើ​មើល​ពី​ចម្ងាយ​ទៅ​ឃើញ​សុទ្ធ​តែ​ក្លស់​ពណ៌​ក្រហម​ឥត​គណនា ។ បន្ទាប់​មក​ទើប​ដល់​ព្រះ​មហេសី​ធំ​តូច តាម​លំដាប់​ថ្នាក់ ជិះ​អង្រឹង​​ស្នែង​ ជិះ​រទេះ​សេះ ឬ​ជិះ​ដំរី​ដ៏​មាន​ក្លស់ បើក​បាំង​មិន​តិច​ជាង​មួយ​រយ​ទេ ។ បន្ទាប់​ទៀត​ទើប​ដល់​ព្រះរាជា​ព្រះ​ទ្រង់​ឈរ​នៅ​លើ​ខ្នង​ដំរី ព្រះហស្ត​កាន់​ព្រះ​ខ័ន​ទិព្វ ។ ភ្លុក​ដំរី ព្រះ​ទីន័ង​សឹង​មាន​ពាក់​ចង្កំ​មាស ។ មាន​ក្លស់​.​ស​. (ស្វេតច្ឆត្រ) ចំនួន​២០ ដ៏​មាន​ស៊ែម​មាស​បើក​បាំង​ជុំ​ព្រះអង្គ​ដែល​សុទ្ធ​តែ​ជា​ក្លស់​ដង​មាស នៅ​​ជុំវិញ​ព្រះអង្គ​មាន​ទ័ព​ដំរី​ប្រដាប់​ដោយ​អាវុធ​ជា​គ្រឿង​ការពារ ។ បើ​ប្រសិន​ជា​ស្ដេច​យាង​ទៅ​ណា​ជិត​ៗ ទេ ទ្រង់​គង់​លើ​គ្រែ​ស្នែង (ព្រះវ) ហើយ​អ្នក​សែង​សុទ្ធ​តែ​ស្រី​ៗ ស្នំ ។ សឹង​តែ​រាល់​ដង កាល​ណា​ស្ដេច​យាង​ចេញ​ដំណើរ​តែង​មាន​រូប​ស្តូប​​តូច​មួយ ហើយ​ពី​មុខ​នេះ​មាន​ព្រះពុទ្ធ​រូប​មាស​មួយ​អង្គ​ផង​សែង​ពី​មុខ​ព្រះរាជា ។ បណ្ដា​ជន​ដែល​នៅ​តាម​ដង​ផ្លូវ​ត្រូវ​សំពះ​លុត​ជង្គង់​ក្រាប​ក្បាល​ដល់​ដី​ ដែល​គេ​ហៅថា សំប៉ា (សំពះ?) បើ​ពុំ​ដូច្នោះ​ទេ​និង​ត្រូវ​គេ​ចោទ​ថា មើល​ងាយ​ព្រះ​ចេស្ដា ហើយ​និង​ត្រូវ​គេ​ចាប់​យក​ទៅ​ឃុំ​ចោល​ឥត​ដោះ​លែង​ឡើយ ។

ក្នុង​មួយ​ថ្ងៃ​ព្រះរាជា​ទ្រង់​កិច្ចការ​រដ្ឋ​ ២​លើក គឺ​ទទួល​សវនាការ​ពី​រដ្ឋមន្ត្រី និង​រាស្ត្រ​ ប៉ុន្តែ​គ្មាន​បញ្ជី​កត់​កំណត់​ចំនួន​មនុស្ស​និង​កិច្ចការ​នោះ​ទេ ។ បើ​មន្ត្រី ឬ​រាស្ត្រ​ណា​ចង់​ចូល​គាល់​ត្រូវ​តែ​ចូល​ទៅ​អង្គុយ​បត់​ជើង​ផ្ទាល់​នឹង​ដី​រង់​ចាំ​ជា​មុន ។ មួយ​សន្ទុះ ក្រោយ​មក​ទើប​គេ​ឮ​សូរ​សំឡេង​​តន្ត្រី​រងំ​ខាង​ក្នុង ។ អ្នក​នៅ​ខាង​ក្រៅ​ផ្លុំ​ស័ង្ខ​​តប​ទៅ​វិញ ។ ខ្ញុំ​ឮ​គេ​ថា គេ​ប្រើ​តែ​ទី​នាំង​គ្រែ​ស្នែង​មាស (ព្រះវ​មាស) ទេ បើ​គ្រាន់​តែ​យាង​ជិត​ៗ ។ បន្ទាប់​មក​គេ​ឃើញ​ស្រី​ស្នំ​ពីរ​នាក់​រូត​វាំងនន​ព្រះវ​នោះ​ឡើង ក៏​លេច​ឃើញ​ស្ដេច​គង់​ឈរ​កាន់​ព្រះ​ខ័ន នៅ​ក្នុង​ស៊ុម​មាស​ជា​ទី​ព្រះទែន​គង់​ប្រថាប់ ។ ពេល​នោះ ទាំង​មន្ត្រី​ទាំង​រាស្ត្រ​សុទ្ធ​តែ​អោន​ក្បាល​លើក​ដៃ​សំពះ លុះ​ត្រា​តែ​ផុត​សំឡេង​ស័ង្ខ​ដែល​ជា​សញ្ញា​ឲ្យ​ងើប​មុខ​ឡើង ទើប​ហ៊ាន​ងើប​ព្រម​គ្នា ។ ស្ដេច​ក៏​គង់​ប្រថាប់​ដែរ ។ ​ព្រះ​ទែន​នោះ​ក្រាល​ដោយ​ស្បែក​សត្វ​សិង្ហ ដែល​ជា​កេរ្តិ៍​ដំណ​មក​ច្រើន​ស្ដេច​ហើយ ។ លុះ​ទ្រង់​ប្រស្រ័យ​ការ​ចប់​ហើយ ស្ដេច​យាង​ចូល​វិញ​ដោយ​មាន​ស្រី​ស្នំ​ ២នាក់​រូត​រនាំង​បិទ​ដូច​ដើម អ្នក​ទាំង​អស់​គ្នា​ក៏​ក្រោក​ឈរ​ហើយ​អែប​ៗ ខ្លួន​ទៅ​កៀន​រៀង​ខ្លួន​ទៅ ។ ពិត​មែន​តែ​ស្រុក​នេះ មិន​សូវ​ស៊ីវិល័យ តែ​គេ​ស្គាល់​ច្បាប់​ទម្លាប់​គោរព​ព្រះមហាក្សត្រ ។

***

រឿង​នេះ​មក​ពី លោក ជីវ​ តាក្វាន់ មិន​បាន​ឃើញ និង​ស៊ើប​ព័ត៌មាន​ទេ ព្រោះ​តាម​ឯកសារ​ជា​ច្រើន​ណាស់​ថា ខ្មែរ​ចេះ​រៀបចំ​ទ័ព​ត្រឹមត្រូវ មាន​សស្ត្រាវុធ និង​ក្បួន​យុទ្ធសាស្ត្រ​ផង​។
ស្ដេច​អង្គ​នេះ លោក Adémare Leclère សរសេរ​ក្នុង Histoire du Cambodge ថា : ក្នុង​ចន្លោះ​ពេល​នោះ មាន​ស្ដេច​សោយរាជ្យ​ជា​ច្រើន​អង្គ​មិន​ប្រាកដ​នាម តែ​គេ​សំគាល់​បាន​មួយ​តាម​សិលា​ចារឹក គឺ ស្ដេច​ជយបរមេស្វរៈ (ព្រះបាទ​ឥន្រ្ទវម៌​ទី៣) ដែល​សោយរាជ្យ​ក្នុង​ចន្លោះ​ឆ្នាំ ១២៥០ – ១៣០០​នេះ ។ **
** សុំ​បញ្ជាក់​ផង​ដែល​ថា តាម​​សៀវភៅ​ប្រវត្តិសាស្ត្រ​ដែល​សិក្សា​នៅ​មហាវិទ្យាល័យ​មនុស្ស​សាស្ត្រ និង​សង្គមសាស្ត្រ​ (​ភូមិន្ទ​ II) បច្ចុប្បន្ន​ ស្ដេច​ដែល​សោយរាជ្យ​នៅ​អង្គរ​កំឡុង​ពេល​​ដែល លោក ជីវ តាក្វាន់​ ម​ក​ស្នាក់​នៅ​នោះ គឺ​ ស្ដេច​ស្រីន្ទ្រវម៌ (១២៩៦-១៣០៨) ដែល​ជា​បុត្រ​សុណិសា​របស់ ស្ដេច​ជ័យវម៌​ទី៨ (១២៤៣-១២៩៥)​ ។ ឯ​ស្ដេច​ដែល​មាន​នាមបច្ឆាមរណៈ​ ជយវម៌បរមេស្វរៈ (ជយបរមេស្វរៈ) នោះ​ គឺ​ ស្ដេច​ជ័យវម៌​ទី៩ (១៣២៧-១៣៣៩) ដែល​គេ​កំណត់​ថា​ជា​ស្ដេច​ចុង​ក្រោយ​នៃ​សម័យ​អង្គរ ។ អាន​បន្ថែម ព្រះ​រាជា​ខ្មែរ​សម័យ​អង្គរ (ពី​ព្រះ​រាជា​ទី​១៩ ដល់​ទី​២៧​) ។

កំណត់​ហេតុ ជីវ តាក្វាន់ ៖ ពន្យល់ពាក្យ

  1. កាងពាងឈូ ឬ​ កាងពាងជូ ៖ តាម​យោបល់​របស់ លោក Pelliot ថា​ពាក្យ កាងពាង ក្លាយ​ពី​ពាក្យ កំពង់ ។ តាម​យោបល់​របស់​យើង​ថា កំពង់ ចិន​សរសេរ​តែ​មួយ​មាត់​ទេ​ថា ប៉ុង ដូចជា ប៉ុងចាំ ៖ កំពង់ចាម ។ ម្យ៉ាង​ទៀត បើ​កាត់​យក​តែ​ពីរ​ម៉ាត់​ ត្រូវ​នៅ​សល់​មួយ​ម៉ាត់​ទៀត​ ឈូ ឬ​ ជូ ប្រែមិនកើត ។ ដូច្នេះ​ យើង​យល់​ថា​ពាក្យ​នេះ​ទំនង​ជា​មក​ពី​ពាក្យ កំពែង​ជួរ ទៅ​វិញ ព្រោះ​ពី​ដើម​ទី​ក្រុង​និមួយៗ តោង​ធ្វើ​ជា​កំពែង​ជា​ជួរ​ព័ទ្ធ​ជុំ​វិញ​ជា​ព្រំដែន​នៃ​ទីក្រុង ។ ក្នុង​បរិវេណ​នៃ​កំពែង​នេះ អ្នក​ក្រុង​រស់​នៅ​មាន​វាំង មាន​ផ្សារផ្សោ មាន​ផ្ទះ​អ្នក​ទី​ក្រុង ។ ទម្លាប់​បុរាណ​ហៅ​ថា កំពែង ឬ សីមា ។ សូម​មើល​ពាក្យ​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ ក្នុង​គតិលោក​ទី​១ ក៏​និយាយ​ហៅ​ទីក្រុង​ថា កំពែង ។ នៅ​សិលា​ចារឹក​ជា​ច្រើន​ក៏​ហៅ​ទី​ក្រុង​ថា កំពែង ។ លោក Pelliot បាន​ប្រែ កាងពាងជូ ថា Ville Murée ក៏​សម​ន័យ​ថា កំពែង នេះ​ដែរ ។
  2. កានពូចឺ (ចិនទាជីវអាន : កាំព័រទី) ៖ ជា​សំដី​ចិន​កត់​តាម​សំដី​ខ្មែរ : កម្ពុជ ឬ កម្ពុជា ។ ហេតុ​នេះ​ហើយ​បាន​ជា​ចិន​ដែល​សរសេរ​ក្រោយ​ ជីវ​ តាក្វាន់ កែ​ទៅ​ជា កាំផូវជិ ដូច្នេះ​ក៏​មាន ហើយ​​ក្រោយ​មក​ទៀត​កែ​ទៅ​ជា កាំពូចេ ដែល​នៅ​ប្រើ​ជាប់​រហូត​សព្វ​ថ្ងៃ​នេះ ។ ជីវ តាក្វាន់ បាន​បញ្ជាក់​ក្នុង​សេចក្ដី​ផ្ដើម​ថា តាម​ការ​កត់​ត្រា​របស់​ពួក​អឺរ៉ុប​ថា ប្រទេស​នេះ​ឈ្មោះ​ដូច្នេះ​ដែរ ។ ត្រង់​នេះ​​​នាំ​ឲ្យ​យើង​ដឹង​ថា ជីវ តាក្វាន់ បាន​មើល​សៀវភៅ​កំណត់​ហេតុ​របស់​អឺរ៉ុប គឺ​ពួក​ព័រទុយគ្ហេ ដែល​សរសេរ​ឈ្មោះ​ប្រទេស​យើង​ថា Kamboja ឬ Kamvuja កម្វុជ (សូម​មើល​សៀវភៅ Le Cambodge) ។
  3. ឃុនលុន ៖ ឈ្មោះ​សមុទ្រ​ដែល ជីវ តាក្វាន់ និយាយ​ថា នៅ​តាម​រយៈ​ផ្លូវ​ពី​ក្រុង​ចាម្ប​ មក​ស្រុក​ចេនឡា ។ លោក Pelliot ស្រាវជ្រាវ​ឃើញ​ថា​ជា​សមុទ្រ​កោះ​ត្រឡាច ដែល​លោក​​ប្រែ La mer de Poulo-Condor ប៉ុន្តែ​យើង​ស្រាវជ្រាវ​តាម​រក​ឲ្យ​ឃើញ​ន័យ​ច្បាស់​ជាង​នេះ​ទៀត​ពុំ​ទាន់​ឃើញ ។
  4. ចេនគាឡាង ឬ តាំងកេឡាង ៖ ទំនង​ជា​ពាក្យ​សំស្ក្រឹត ស្រី​គារ​​ ដែល​ខ្មែរ​និយម​យក​មក​ប្រើ​ហៅ​ពពួក ស្នំ​បរិវារ និង​អ្នក​បម្រើ​ស្ដេច​សម្រាប់​ហែហម​ជា​លំអ និង​កត្ដិយស​ស្ដេច ។ យើង​សរសេរ​សព្វ​ថ្ងៃ​ទៅ​ជា «ស្រឹង្គារ» ។ មក​ពី​ដំបូង​ គេ​អាន​ថា សឹងគារៈ មាន​សំឡេង រៈ នៅ​ចុង​លុះ​ចិន​គ្មាន​អក្សរ រ ក៏​យក​សំលេង ឡ ឬ ល មក​ជំនួស​បានជា សឹងគារៈ ទៅ​ជា ចេនគាឡាង ។
  5. ចេងផូវ ឬ ថេងភូ ៖ ជីវ តាក្វាន់ ទុក​ជា​ឈ្មោះ​ស្រុក​មួយ​ជា​ជាយ​ដែន​ប្រទេស​ចេនឡា ។ លោក Pelliot បញ្ជាក់​ថែម​ថា​ស្រុក​នេះ​នៅ​ត្រង់​ភូមិភាគ Cap Saint-Jacques ឬ ខែត្រ​បារៀ​ សព្វ​ថ្ងៃ​នេះ ។
  6. ចេនឡា ឬ ចេនលាក់ : ពាក្យ​នេះ​នៅ​ក្នុង​ការ​រាវរក​សំខាន់​ណាស់​ ព្រោះ​ជា​ឈ្មោះ​ប្រទេស​តែ​ម្ដង ។ នឹងថា ជា​ឈ្មោះ​ដែល​អ្នក​ស្រុក​យើង​ហៅ​ខ្លួន​ថា យើង​ជា​អ្នក​ចេនឡា ឬ​​ជាតិ​ចេនឡា​ក៏​មិន​មែន ព្រោះ​ដូច​និយាយ​ខាង​ដើម​សេចក្ដី​ប្រែ​នេះ​ស្រាប់ ដែល​ លោក ជីវ តាក្វាន់ បញ្ជាក់​អ្នក​ប្រទេស​នេះ​ហៅ​ខ្លួន​ឯង​ថា កាន់ផៃចឺ ហើយ​ដែល​អ្នក​ស្រុក​អឺរ៉ុប​កត់​ទុក​ថា កាំពូចឺ ដែល​មាន​សំឡេង​ស្រដៀង​នឹង កាំពូចេ ដែរ ។ កំណត់​នេះ​បង្ហាញ​ថា មិន​មែន​ជនជាតិ​យើង​ដាក់​ឈ្មោះ​ ចេនឡា នេះ​ទេ ប្រាកដ​​ជា​បរទេស​ហៅ​សំគាល់​តាម​ហេតុ  ឬ​តាម​របស់​អ្វី​មួយ​មិន​ខាន ពិសេស​​​​គឺ ​ចិន​នេះ​ឯង​បាន​មក​ទាក់​ទង​ហើយ​បាន​សរសេរ​កត់​ត្រា​ស្រុក​យើង​មុន​គេ (តាំង​ពី​សតវត្ស​ទី​៤​) ។ បើ​ដូច្នេះ​យើង​ត្រូវ​រាវរក​តាម​សំនៀង​សំដី​ចិន តើ ​ចេនឡា ​នេះ​ថា​ត្រាប់​តាម​សំដី​ខ្មែរ​ថា​ម៉េច​? ឧទាហរណ៍ ពាក្យ ហ្វូហាន ឬ ហ្វូណាម មក​ពី​ត្រាប់​ពាក្យ​ខ្មែរ​ថា ភ្នំ ចិន​គ្មាន​អក្សរ​តម្រួត ម៉្លោះ​​ហើយ ភ្នំ រំលែក​សំឡេង​ទៅ​ជា ភូណម ឬ ភូណាម ។ កាល​ខ្ញុំ​ទៅ​ស្រុក​ចិន ជួប​នឹង​អ្នក​ស្រាវជ្រាវ​​ចិន​ម្នាក់ ឈ្មោះ ស៊ីវម៉េង គាត់​ប្រាប់​ខ្ញុំ​ថា​គាត់​ឃើញ​ឯកសារ​មួយ​និយាយ​ពី​ឈ្មោះ ចេនលា នេះ​គឺ ដើមឡើយ​ចិន​ហៅ​ប្រទេស​មួយ​ដែល​ស្ថិត​នៅ​ខាង​លើ ប្រទេស ​ហ្វូណាន ។ ប្រទេស​នោះ​មាន​​ព្រៃ​ក្រាស់​ណាស់ ហើយ​សំបូរ​ឃ្មុំ​យក​ក្រមួន​ធ្វើ​ទៀន ។ ពួក​ចិន​តែង​ធ្វើ​ដំណើរ​តាម​សំពៅ​មក​ទិញ​ដូរ​យក​ក្រមួន​សុទ្ធ គឺ​ក្រមួន​យក​ពី​ឃ្មុំ​ដើម្បី​នាំ​ទៅ​លក់​ឯ​ស្រុក​គេ​សម្រាប់​​ធ្វើ​ទៀន ហើយ​គេ​នាំ​គ្នា​សន្មត​ហៅ​ស្រុក​នេះ​ថា ៖ ក្រមួន​សុទ្ធ គឺ​ថា ចេន ឬ ចេង ប្រែ​ថា​សុទ្ធ ឯ ឡា ឬ ឡាក់ ប្រែ​ថា ក្រមួន ឬ ឃ្មុំ  ឬ ទៀន (ភាសា​ចិន​គេ​ដាក់​គុណនាម​មុន​នាម) បូក​រួម​មក​បាន​ន័យ​ថា «ស្រុក​ក្រមួន​សុទ្ធ»។ មាន​យោបល់​មួយ​ទៀត​ចុះ​សំរុង​គ្នា​ថា នៅ​ច្រក​ទន្លេ​ធ្លាយ​ទៅ​សមុទ្រ​ជា​កន្លែង​អ្នក ចេនលា នាំ​ក្រមួន​សុទ្ធ​ទៅ​ទុក​លក់​ឲ្យ​សំពៅ​ចិន​នោះ គេ​សន្មត​ឈ្មោះ​ស្រុក​ក្រមួន​ដែរ គឺ​ក្រមួន​ស (កម្ពុជាក្រោម) ស នេះ​មិន​សំដៅ​ខ្លាញ់​គោ​ទេ ព្រោះ​សម័យ​នោះ​មិន​ទាន់​មាន ដូច្នោះ​ស​នេះ គឺជា​ក្រមួន​​សុទ្ធ​នេះឯង​ ហើយ​នៅ​ភូមិភាគ​ក្រមួន​ស​នេះ ក៏​មាន​ស្រុក ភូមិ​មាន​ឈ្មោះ​ថា ក្រមួន​ៗ ច្រើន​ណាស់ នាំ​ឲ្យ​សន្និដ្ឋាន​បាន​ថា ៖ ស្រុក​ភូមិ​ត្រង់​នោះ​​ជា​ទី​ឃ្លាំង​ផ្ទុក​ក្រមួន នាំ​ទៅ​ទុក​លក់​ឲ្យ​សំពៅ​ចិន​មែន ព្រោះ​សំពៅ​ដើរ​តែ​តាម​សមុទ្រ​មិន​បាន​ចូល​មក​តាម​ទន្លេ​ទេ ។
  7. ឆឺនថា ឬ ឆេនថាន់ : ទំនង​មក​ពី​ពាក្យ ជាន់ឋាន ក្រែង​ក្នុង​ពិធី​នេះ​គេ​នាំ​លោក​មក​កាន់​ទី​កន្លែង​របស់​កូន​ស្រី ? ប៉ុន្តែ​ក្នុង​ទំនៀម​ហើយ​មក​ឥលូវ​នេះ​មិន​ឃើញ​មាន​ធ្វើ​ដូច្នេះ​ទេ ។ ពត៌មាន​នេះ មិន​គួរ​នឹង​ជឿ ប៉ុន្តែ​យើង​យល់ថា តើ លោក ជីវ តាក្វាន់ បំផ្លើស​រឿង​នេះ​ដើម្បី​ប្រយោជន៍​អ្វី? មិន​តែ​ប៉ុណ្ណោះ លោក​បញ្ជាក់​ទាំង​ពេល​ដែល​ឃើញ​គេ​ធ្វើ ហើយ​ត្រង់​ណា លោក​មិន​ឃើញ​ផ្ទាល់​ភ្នែក​ដូច​ជា​នៅ​ក្នុង​បន្ទប់​ក៏​លោក​បញ្ជាក់​ច្បាស់​ថា លោក​គ្រាន់​តែ​លឺ​គេ​ថា​ទេ (ត្រង់​នេះ​ឃើញ​ថា លោក​មាន​ចិត្ត​ត្រង់​ណាស់​ក្នុង​ដំណើរ​កត់​ហេតុ​នេះ) ។
  8. ឆេណាំ រឺ ឆាណាំ : ជា​សំឡេង​ចិន ត្រាប់​តាម​ពាក្យ​ខ្មែរ ឆ្នាំង ដោយ​សារ​ចិន​គ្មាន​សំឡេង​អក្សរ​​តម្រួត​ គឺ​សំដៅ​យក កំពង់ឆ្នាំង ព្រោះ​ពាក្យ​កំពង់​ប្រែ​ថា ភូមិ ម៉្លោះ​ហើយ លោក ជីវ តាក្វាន់ កត់​យក​តែ​ឈ្មោះ​ភូមិ​តែ​ម្ដង។ ច្បាស់​ថែម​ពី​លើ​នេះ​ទៀត គឺ លោក ជីវ តាក្វាន់ បាន​រាប់រៀប​ថា ជា​ឈ្មោះ​ខេត្ត​មួយ​នៃ ប្រទេស​ចេនឡា ហើយ​គេ​ធ្វើ​ដំណើរ​ចេញ​ពី​នេះ​ត្រូវ​ឆ្លង​កាត់​សមុទ្រ​សាប (ទន្លេសាប) អស់​ពេល​ដប់​ថ្ងៃ​ទៀត ទើប​ដល់​ក្រុង​ធំ ។
  9. ផូគូ : ក្លាយ​តាម​សំដី​ចិន ទំនង​ជា​ហៅ​ពាក្យ​ខ្មែរ ចៅគូ ដែល​គេ​ធ្លាប់​និយម​ប្រើ​នៅ​ចុង​សតវត្ស​ទី១៣ សម្រាប់​ហៅ​លោក​សង្ឃ (សព្វ​ថ្ងៃ​សៀម​នៅ​ប្រើ​នៅ​ឡើយ) ។
  10. ប៉ាតេង : ពាក្យ​ខ្មែរ​បុរាណ កម្រ​តេង ដែល​ក្រោយ​មក​ក្លាយ​ជា កំរ​តែង រួច​សព្វ​ថ្ងៃ​ថា គម្ដែង គឺ​សម្រាប់​សំគាល់​ងារ​មន្ត្រី​ជាន់​ខ្ពស់ និង អ្នក​ប្រាជ្ញ​ធំ ឬ​​អ្នក​មាន​រិទ្ធិ​តេជះ​ខ្លាំងក្លា។ សព្វ​ថ្ងៃ​នៅ​ប្រើ​ចំពោះ​ព្រះសង្ឃ ឧទាហរណ៍  : បពិ​ត ព្រះ​គម្ដែង​សង្ឃ ទាំង​ឡាយ ជាដើម។
  11. ប៉ាធ : ទំនង​ជា ​ត្រប់ តាម​សំឡេង​អ្នក​ស្រុក​ដើម​ហៅ​ថា ប៉ាតូវ ។ លោក ប៉ែលិយោត បញ្ជាក់​ថា សព្វ​ថ្ងៃ​ជនជាតិ​ចារ៉ាយ​នៅ​ប្រើ​ពាក្យ ប៉ាតូវ ហៅ​ ឪពុក នៅឡើយ​ ។
  12. ប៉ានឃាប ឬ ប៉ានឃីត : ទំនង​ជា​ត្រាប់​សំឡេង​ខ្មែរ បណ្ឌិត (ដែល​យើង​អាន​ក្លាយ​ទៅ អន្ទិត សំដៅ​យក​ពួក​អ្នក​ប្រាជ្ញ ។
  13. ប៉ាវទៀងកាក : តាម​សេចក្ដី​ក្នុង​អត្ថបទ លោក ជីវ តាក្វាន់ ហៅ​សំគាល់​អង្ករ។ មក​ពី​ពាក្យ​អង្ករ បុរាណ​យើង​ហៅ រង្ករ មាន​ប្រើ​ក្នុង​សិលា​ចារឹក​ជា​ច្រើន ។
  14. ប៉ាស៊ីវ៉ី : សំស្ក្រឹត បស្វេរៈ ប្រែ​ថា​អ្នក​មាន​តបៈ គឺ​ខ្មែរ​បុរាណ​ហៅ​ពពួក​អ្នក​បួស​ជា​តាបស​នៅ​តាម​ព្រៃ​ ច្រើន​ជា​អ្នក​ប្រតិបត្តិ​តាម​គម្ពីរ​វេទ (សូម​មើល​ក្នុង​រឿង​រាមកេរ្តិ៍​ខ្មែរ គេ​ប្រើពាក្យ​នេះ​សម្រាប់​ពួក​យក្ស​ហៅ​ ព្រះរាម ដែល​ធ្វើ​តបៈ​ក្នុង​ព្រៃ​ថា បស្វី ។
  15. ផេង កេស៊ី : លោក ជីវ តាក្វាន់ ថា ផេងកេស៊ី ជា​រុក្ខជាតិ​ដែល​គេ​យក​ស្លឹក​វា​មក​ធ្វើ​ស្រា ។ យើង​បាន​ប្រទះ​ឃើញ​ក្នុង​វចនានុក្រម​ខ្មែរ​ភាគ​១ ទំព័រ ៨២៩ និយាយ​ថា ខ្មែរ​យើង​ជាន់​ដើម​ គេ​យក​ស្លឹក​ឈើ​ម្យ៉ាង​មក​ធ្វើ​ស្រា​ហៅ​ថា ស្លឹក​ភ្ងាស ។ ភ្ងាស នេះ​ជា​ឈើ​ព្រៃ​មាន​សំបក​ក្រមរ​ជ្រួញ​ៗ ស្លឹក​ល្អិត​រឹង ផ្កា​ល្អិត​កញ្ចុំ ពណ៌​ស្វាយ ។ ដូច្នេះ​គឺ​ ស្លឹក​ភ្ងាស នេះ​ហើយ​ដែល​កត់ តាម​សំឡេង​ចិន​ទៅ​ជា ផេកេស៊ី ។
  16. ពុឡៃ : សំស្រ្កឹត ព្រះ ប្រែ​ថា ប្រសើរ គឺ​តាម​និយមន័យ​ខ្មែរ​​សម្រាប់​​ហៅ​បុគ្គល​ជា​ទី​គោរព មាន​ព្រះពុទ្ធ​អង្គ​ជា​ដើម ។ ក្រោយ​មក​គេ​ហៅ​មន្ត្រី​មាន​សក្ដិ​ខ្ពស់ ឬ សង្ឃ​ដែល​មាន​សមណសក្ដិ ។
  17. ពូលូវ ឬ ពូលូឈិង មក​ពី​ពាក្យ​ ផ្លូវ ដែល​ចិន​គ្មាន​សំឡេង​អក្សរ​តម្រួត ក៏​អាន​ទៅ​ជា​ពីរ​ព្យាង្គ​ថា ពូលូវ ។ ឯ​ពាក្យ ឈិង ជា​ពាក្យ​ចិន​ប្រែ​ថា ភូមិ ដូច្នេះ ពាក្យ​នេះ​មាន​ន័យ​ថា ភូមិ​ផ្លូវ ទំនង​ជា «ភូមិ​ផ្លូវ​ត្រី សព្វ​ថ្ងៃ​ទេ​ដឹង​? ព្រោះ​អត្ថបទ​នេះ​និយាយ​ពី ភូមិ​នៅ​មាត់​ទន្លេសាប តាម​រយៈ​ដំណើរ​ទៅ​សៀមរាប ។
  18. ភុយឡាំង : លោក Pelliot លោក​ពន្យល់​ពាក្យនេះថា C’est le non d’une barque faite seule pièce de bois,l’original plan? piran n’est pas cnnu ចំពោះ​យើង​យល់ថា​ទំនង​ជា​ ទូកកម្រោល ដែល​គេ​លុង​ធ្វើ​ពី​ឈើ​មួយ​ដើម ប៉ុន្តែ​មិន​ដឹង​ជា​ឈ្មោះ​ដើម​ថា​ម៉េច​បាន​ជា​ចិន កត់​ជា​ពាក្យ​ហៅ ផុយឡាំង នេះ ។
  19. ម៉ៃ ឬ មី :ជា​ពាក្យ​សម្រាប់​មនុស្ស​ស្ត្រី​ ឬ​ សម្រាប់​ហៅ​ម្ដាយ​ដែល​ចិន​ខំ​ថា​តាម​សំឡេង​ខ្មែរ មេ ។ ឧទាហរណ៍ មេ​ជ្រូក មេ​គោ មេ​បា … ។
  20. សាមប៉ា : ចិន​អាន​តាម​សំឡេង​ខ្មែរ​ថា សំពះ។
  21. ស៊ុនណា : លោក ប៉េលិយោត ដាក់​ក្នុង​វង់​ក្រចក​អាន​ថា Siennaja ហើយ​លោក​ពន្យល់ន័យ​ថា L’original de ce nomde bateau, quelque chose comme senda, n’a pas éteé retrouvé តាម​មតិ​យើង គឺ​ជា​ទូក​ម្យ៉ាង​ដែល​គេ​យក​​បន្ទះ​ក្ដារ​មក​វាយ​ភ្ជាប់​ភ្ជិត​គ្នា គេ​ច្រើន​ហៅ​សព្វ​ថ្ងៃ​ថា ទូក​ឡើង​ក្ដារ​បុរាណ​ហៅថា​ ទូកសន្ដរ ។ ទំនងជា សន្ដរ នេះ​ហើយ ដែល​ចិន​កត់​ទៅ​ជា ស៊ីនណា។
  22. ស៊ីលាក់ទី : មក​ពី​ពាក្យ​សំស្ក្រឹត ស្រិស្ឋិន ឬ ស្រិស្ធី ប្រែ​ថា អ្នក​ទ្រទ្រង់​នូវ​ស្រុតិ គឺ​ពួក​អ្នក​ចេះ​ដឹង ឬ​ អ្នក​មាន​ប្រាជ្ញា។
  23. ហ៊ុតឈឹង : ពាក្យ​នេះ​មក​ពី​ភាសា​ចិន : ហ៊ុត = ព្រះពុទ្ធ + ឈឹង = ភូមិ​ព្រះពុទ្ធ។ លោក ប៉េលិយោត យល់​ថា​ជា​ភូមិ​ពោធិ៍សាត់ ប៉ុន្តែ បើ​តាម​កំណាព្យ ​លោក​ឧកញ៉ាសុត្តន្តប្រីជា ឥន្ទ និរាស​អង្គរវត្ត លោក​និយាយ​ដំណើរ​លោក​ទៅ​អង្គរវត្ត​តាម​​មាត់​ទន្លេ​សាប ឃើញ​ភូមិ​មួយ​នៅ​ពាក់​កណ្ដាល​ផ្លូវ​នេះ​ឈ្មោះ​ថា ភូមិ​ត្រៃភព ។ ហើយ​គាត់​ពិចារណា​ថា នរណា​យក​ពាក្យ ត្រៃភព មក​ដាក់ឈ្មោះ​ជា​នាម​របស់​ព្រះពុទ្ធ​ដែរ ដូច្នេះ​ ហ៊ុតឈឹង គឺ​ជា​ភូមិ​ត្រៃភព​នោះ​ឯង ។