Tuesday, June 11, 2024

តំបន់ មុំបី កន្ទុយនាគ

ព្រំដែន រតនគីរី

មុំបី បង្គោលឡាក់កន្ទុយនាគ🐉 ព្រំប្រទល់រវាង3ប្រទេសជាប់គ្នា កម្ពុជា🇰🇭 ឡាវ🇱🇦 និង វៀតណាម🇻🇳។ ជនជាតិគេនាំគ្នាទៅលេងព្រោងព្រាត នៅឡើយតែយើង សឹងតែមិនស្គាល់ផង 🥹 ជួយ ស៊ែរម្នាក់១ផង ឲកូនខ្មែរស្គាល់ទាំងអស់គ្នា🇰🇭😍

[KAMPUCHEATHMEY] - ផ្លូវ​ទៅ​តំបន់​កន្ទុយ​នាគ​ប្រសព្វ​​ ៣ ប្រទេស កម្ពុជា​-​ឡាវ-វៀតណាម​ គ្រោង​សាងសង់​នៅ​ឆ្នាំ ២០២៨ រដ្ឋាភិបាល​គ្រោង​នឹង​សាងសង់​ផ្លូវ​ទៅ​តំបន់​មុំ ៣ កន្ទុយនាគ​ដែល​ប្រសព្វ​គ្នា​រវាង​ប្រទេស ៣ គឺ​កម្ពុជា-ឡាវ-វៀតណាម​នៅ​ឆ្នាំ ២០២៨។ ថ្លែង​ប្រាប់​បណ្ដាញ​ព័ត៌មាន​ក្នុង​សន្និសីទ​កាល​ពី​ម្សិលមិញ​នេះ លោក សាយ សាមាន ប្រធាន​មន្ទីរ​សាធារណការ​ និង​ដឹកជញ្ជូន​ខេត្ត​រតនគិរី​ បាន​ឲ្យ​ដឹង​ថា ក្នុង​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​របស់​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន ជួស​មុខ​ឲ្យ​ថ្នាក់​ដឹកនាំ​ខេត្ត​ លោក​បាន​ធ្វើ​បទ​អន្តរាគមន៍​ស្នើ​សុំ​ការ​សាងសង់​ផ្លូវ​ចំនួន​ពីរ​ខ្សែ​ក្នុង​ខេត្ត​រតនគិរី។ លូវ​ទាំង​ពីរ​ខ្សែ​ដែល​លោក​លើក​សំណើ​យ៉ាង​ទទូច​នោះ​គឺ​ទី​មួយ​ផ្លូវ​ទៅ​វ៉ឺនសៃ និង​មួយ​ខ្សែ​ទៀត​គឺ​ផ្លូវ​ទៅ​តំបន់​មុំ ៣ កន្ទុយ​នាគ​ប្រសព្វ​គ្នា​រវាង​កម្ពុជា-ឡាវ-វៀតណាម។ 

ផែនទី ប្រទេស ចម្ប៉ាសាក់ ក្រោម​អាណានិគមបារាំង ឆ្នាំ ១៨៩៣


ជា​ការ​ឆ្លើយតប​​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​បាន​សន្យា​នឹង​រៀបចំ​ឆាប់ៗ។ បើ​តាម​លោក សាយ សាមាន ផ្លូវ​ទៅ​តំបន់​កន្ទុយនាគ​ ត្រូវ​បាន​រៀបចំ​ចូល​ជា​ប្រព័ន្ធ​ផ្លូវ​ជាតិ​មាន​ឈ្មោះ​ផ្លូវ​ជាតិ​លេខ ៧៨-៥។ លោក​បន្ត​ថា ផ្លូវ​នេះ​សរុប​មាន​ប្រវែង ១៩១ គ.ម ចែក​ចេញ​ជា ៣ កំណាត់។ គឺ​ទី​មួយ​ពី​ក្រុង​បានលុង​ទៅ​ភូមិ​តងណងលិ​ប្រភេទជា​ DBST មាន​ប្រវែង ២១.៩៥ គ.ម កំណាត់​ទី​ពីរ​ពី​ភូមិ​តងណងលិ​ទៅ​ដល់​ស្រុក​តាវែង​ជា​ផ្លូវ​ល្បាយ​ថ្ម​ដែល​មាន​ប្រវែង ២៥.៩ គ.ម និង​កំណាត់​ទី ៣ ពី​ស្រុក​តាវែង​រហូត​ទៅ​ដល់​តំបន់​កន្ទុយ​នាគ​មាន​ប្រវែង ១៤៣.៩៦ គ.ម។ លោក​បន្ត​ថា ផ្លូវ​ទៅ​តំបន់​កន្ទុយ​នាគ​បច្ចុប្បន្ន​អាច​ធ្វើ​ដំណើរ​បាន​ត្រឹម​ស្រុក​តាវែង​ បើ​ចង់​ធ្វើ​ដំណើរ​បន្ត​ដល់​តំបន់​មុំ ៣ កន្ទុយ​នាគ​ត្រូវ​ឆ្លង​ចូល​ប្រទេស​វៀតណាម។ ដោយ​ឡែក​ផ្លូវ​ទៅ​វ៉ឺនសៃ​ លោក សាយ សាមាន ប្រធាន​មន្ទីរ​សាធារណការ​និង​ដឹក​ជញ្ជូន​ខេត្ត​រតនគិរី​បានបញ្ជាក់​ថា ចែក​ចេញ​ជា​ពីរ​កំណាត់ គឺ​ចេញ​ពី​អូរជុំ​ទៅ​វ៉ឺនសៃ​ជា​ផ្លូវ​ក្រាល​គ្រួស​ក្រហម​មាន​ប្រវែង ២៨.៥២ គ.ម និង​មួយ​កំណាត់​ទៀត​ជា​ផ្លូវ​ដី​បន្ត​​រហូត​ដល់​ត្រពាំង​ក្រៀល​ព្រំ​ប្រទល់​កម្ពុជា​ឡាវ​មាន​ប្រវែង ១០៤,៤៥ គ.ម។ សរុបផ្លូវ​ទាំង​មូល​មាន​ប្រវែង ១៣២,៩៧ គ.ម។ លោក​បញ្ជាក់​ថា ផ្លូវ​ទៅ​វ៉ឺនសៃ​ជា​គម្រោង​ផ្លូវ​ជាតិ ដែល​នឹង​គ្រោង​ចាប់​ផ្តើម​អនុវត្ត​ការ​សាងសង់​នៅ​ឆ្នាំ ២០២៧។ ដោយ​ឡែក​ផ្លូវ​ទៅ​តំបន់​មុំ ៣ កន្ទុយ​នាគ​ប្រសព្វ​គ្នា​រវាង​កម្ពុជា​-ឡាវ​-វៀតណាម គ្រោង​ចាប់ផ្ដើម​​អនុវត្ត​ការ​សាងសង់​នៅ​ឆ្នាំ ២០២៨ ប៉ុន្តែ​អាច​លឿន​ជា​ការ​គ្រោង​ទុក​ដោយ​ផ្អែក​តាម​ស្ថានភាព​ជាក់ស្ដែង៕

«សមុទ្រពពក» ដែលស្ថិតក្នុងតំបន់កន្ទុយនាគ នៃឧទ្យានជាតិវីរៈជ័យ មានរូបរាងតែនៅរដូវវស្សាប៉ុណ្ណោះ។ សម្រស់ «សមុទ្រពពក» សក្បុសដូចសំឡី អមដោយអាកាសធាតុត្រជាក់ គួបផ្សំនឹងសំឡេងសត្វយំ ជាទីទេសចរណ៍ធម្មជាតិដ៏មនោរម្យមួយសម្រាប់អ្នកទេសចរ។ យ៉ាងណាក៏ដោយ លោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថាន ខេត្តរតនគិរី បានអះអាងថាទីតាំងដែលអាចគយគន់ សមុទ្រពពក ដ៏ល្វឹងល្វើយនេះ មិនសូវមានទេសចរទៅដល់ឡើយ ព្រោះចម្ងាយឆ្ងាយ និងលំបាកក្នុងការធ្វើដំណើរ។ លោក ថុន ស៊ូខុន លើកទឹកចិត្តឱ្យទេសចរដែលចង់ទៅទស្សនា «សមុទ្រពពក» ទាក់ទងទៅមន្ត្រីបរិស្ថានខេត្ត ដើម្បីសម្រួលក្នុងការធ្វើដំណើរ។   សូមទស្សនារូបភាព ដែលថតដោយក្រុមការងារប្រចាំការនៅតំបន់កន្ទុយនាគ និងបានផ្ដល់ឱ្យសារព័ត៌មាន​Thmey​Thmey25 ដោយលោក ថុន ស៊ូខុន អនុប្រធានការិយាល័យឧទ្យានជាតិ នៃមន្ទីរបរិស្ថានខេត្តរតនគីរី៖


The Cambodia Daily 09th-4-2022  អាជ្ញាធរ​ខេត្ត​ក្រចេះ អះអាង​ថា ស្ពាន​មិត្តភាព​ក្រចេះ-ប៊ិញយឿង នឹង​បង្ក​លក្ខណៈ​ងាយស្រួល​ក្នុង​ការ​តភ្ជាប់​ផ្លូវ​គមនាគមន៍ ដឹកជញ្ជូន​ទំនិញ និង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាជន​រវាង​ខេត្ត​ក្រចេះ ជាមួយ​ច្រក​ព្រំដែន​អន្តរជាតិ​កម្ពុជា​-​​ឡាវ និង​​កម្ពុជា​-​វៀតណាម។ ប៉ុន្តែ​អ្នក​ឃ្លាំមើល​បញ្ហា​ព្រំដែន​រិះគន់​ថា ស្ពាន​នោះ​ជា​មធ្យោបាយ​បង្ហូរ​ជនអន្តោប្រវេសន៍​វៀតណាម​ខុសច្បាប់​ចូល​ទឹកដី​កម្ពុជា​តែប៉ុណ្ណោះ។  អភិបាល​ខេត្ត​ក្រចេះ លោក វ៉ា ថន កាលពី​ថ្ងៃ​ទី​០៦ ខែ​មេសា ឆ្នាំ​២០២២ បាន​​លើក​ឡើង​​ក្នុង​​ពិធី​​សម្ពោធ​ស្ពាន​បេតុង​​មិត្តភាព​​ក្រចេះ​-​ប៊ិញយឿង ឬ​​ស្ពាន​​អណ្ដែង​ដូន ស្ថិត​នៅ​ព្រំប្រទល់​ខេត្ត​ក្រចេះ និង​ខេត្ត​ប៊ិញយឿង ជាមួយ​អនុប្រធាន​គណៈ​កម្មា​ធិការ​ខេត្ត​ប៊ិញយឿង ប្រទេស​វៀតណាម លោក ង្វៀន វ៉ាន់យ៉ាញ់ ថា​ស្ពាន​នេះ​បង្ហាញ​ឱ្យ​ឃើញ​ពី​ទំនាក់ទំនង​មិត្តភាព សាមគ្គីភាព កិច្ច​សហ​ប្រតិបត្តិការ​​រវាង​​កម្ពុជា​-​វៀតណាម កាន់​តែ​មាន​ភាព​ល្អ​ប្រសើរ​ទៅ​ថ្ងៃ​មុខ។ ស្ពាន​នេះ​មាន​ប្រវែង​ជិត ៤០​ម៉ែត្រ ស្ថិតនៅ​លើ​ផ្លូវ​ខេត្ត​លេខ​៣៧៧ នៃ​​ខេត្ត​ក្រចេះ។  លោក វ៉ា ថន អះអាង​ថា ទំនាក់ទំនង​ខាង​វិស័យ​សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ ខេត្ត​ក្រចេះ​ជាមួយ​ភាគី​វៀត​ណាម តែង​បង្ក​លក្ខណៈ​ងាយស្រួល​ដល់​ពលរដ្ឋ​នៅ​តាម​តំបន់​ព្រំដែន និង​ដល់​អាជីវករ ពាណិជ្ជករ ដែល​ត្រូវ​ឆ្លងកាត់​ក្នុង​ការ​ទិញ លក់​ទំនិញ ការ​សួរ​សុខទុក្ខ​ញាតិមិត្ត និង​ការ​ចេញ​ចូល​ដើម្បី​ព្យាបាល​ជំងឺ ជាដើម។

អភិបាល​ខេត្ត​រូប​នេះ​បញ្ជាក់​ថា ទំនាក់ទំនង​មិត្តភាព​ជា​​ប្រពៃណី​លើ​​កិច្ច​​សហ​ប្រតិបត្តិការ ស្ថិត​ស្ថេរ​​យូរ​​អង្វែង មិត្តភាព​​ជិតស្និទ្ធ​​រវាង​​ខេត្ត​ប៊ិញយឿង នៃ​​សាធារណរដ្ឋ​សង្គម​និយម​​វៀតណាម និង​​ខេត្ត​ក្រចេះ នៃ​ព្រះរាជា​ណាចក្រ​​កម្ពុជា គឺជា​​ការ​​សហ​ប្រតិបត្តិការ​​ជួយ​​ឧបត្ថម្ភគ្នា​ទៅវិញ​ទៅមក ​ក្នុង​​ការ​អភិវឌ្ឍ​រួម​របស់​អាជ្ញាធរ​នៃ​ប្រទេស​ទាំង​ពីរ​ទៅ​ថ្ងៃ​អនាគត។  ការ​អះអាង​នេះ ធ្វើឡើង​ក្នុង​ពិធី​សម្ពោធ​ស្ពាន​បេតុង​ ស្ថិតនៅ​ព្រំប្រទល់​រវាង​ខេត្ត​ក្រចេះ និង​ខេត្ត​ប៊ិញយឿង ប្រទេស​វៀតណាម ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​គមនាគមន៍​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។  ខេត្ត​ក្រចេះ គឺជា​ខេត្ត​មួយ​ស្ថិត​ក្នុង​ចំណោម​ខេត្ត​បី​ផ្សេង​ទៀត គឺ​ខេត្ត​រតនគិរី ខេត្ត​មណ្ឌលគិរី និង​ខេត្ត​ស្ទឹងត្រែង ដែល​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា​ដាក់​បញ្ចូល​ទៅ​ក្នុង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (Development Triangle Area) ឬ​តំបន់​កន្ទុយ​នាគ​ដែល​បាន​ព្រមព្រៀង​គ្នា​បង្កើត​ឡើង​កាលពី​ឆ្នាំ​​១៩៩៩ ដោយ​រដ្ឋាភិបាល​កម្ពុជា ឡាវ និង​វៀតណាម។  ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ ចលនា​ពលរដ្ឋ​ដើម្បី​ប្រជាធិបតេយ្យ លោក ម៉ែន ណាត បាន​ប្រាប់​សារព័ត៌មាន The Cambodia Daily នៅ​ថ្ងៃ​ទី​៧ មេសា ថា ការ​តភ្ជាប់​បណ្ដាញ​គមនាគមន៍​រវាង​ប្រទេស និង​ប្រទេស​ជា​រឿង​ល្អ​សម្រាប់​​ការ​ទំនាក់​ទំនង​គ្នា​ដោយ​ស្មើ​មុខ ប៉ុន្តែ​ទំនាក់​តាម​បែប​ឈ្លានពាន​របស់​វៀតណាម មក​លើ​កម្ពុជា​សព្វថ្ងៃ​នេះ គ្រាន់តែ​បង្ក​លក្ខណៈ​ងាយស្រួល​ឱ្យ​វៀតណាម ​ក្នុង​ការ​នាំចេញ​ទំនិញ ហើយ​ជាពិសេស​បង្ហូរ​ជនអន្តោ​ប្រវេសន៍​​វៀតណាម​ខុសច្បាប់​ ចូល​ទៅ​កម្ពុជា​ក្នុង​ខេត្ត​ទាំង​៤ នៃ​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​​តែប៉ុណ្ណោះ។ 

 លោក​បន្ថែម​ទៀត​ថា ជាង​នេះ​ទៀត តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ ​ត្រូវ​បាន​វៀតណាម​ប្រើ​ប្រាស់​សាកល្បង ​ជា​តំបន់​ឥណ្ឌូចិន​ទី​២ ក្នុង​ការ​គ្រប់គ្រង​កម្ពុជា ​តាមរយៈ​នយោបាយ​ប្រជាសាស្ត្រ សេដ្ឋកិច្ច និង​នយោបាយ ជា​ដើម។ ហើយ​ប្រសិនបើ​វៀតណាម ​អនុវត្ត​ផែនការ​នេះ​ជោគជ័យ វៀតណាម​នឹង​ពង្រីក​ផែនការ​នេះ​ទូទាំង​ប្រទេស​កម្ពុជា​តែម្តង។  លោក ម៉ែន ណាត ព្រមាន​ថា កម្ពុជា ​ត្រូវតែ​ដក​ខ្លួន​ចេញពី​គម្រោង​តំបន់​ត្រីកោណ​អភិវឌ្ឍន៍​នេះ​ជាដាច់ខាត ព្រោះ​គម្រោង​នេះ​គ្រាន់តែ​ជា​ផែនការ​របស់​វៀតណាម ​ក្នុង​ការ​ឈ្លានពាន​ព្រំដែន សេដ្ឋកិច្ច និង​នយោបាយ​ប្រជាសាស្ត្រ​លើ​កម្ពុជា​ប៉ុណ្ណោះ។ ដូច្នេះ​កម្ពុជា​ មិន​ទទួល​បាន​ផល​ចំណេញ​ពី​គម្រោង​នេះ​ទេ គឺ​មាន​តែ​ខាតបង់​ប៉ុណ្ណោះ។  លោក​បន្ត​ថា ខេត្ត​ខ្មែរ​ដែល​ស្ថិត​ក្នុង​តំបន់​ត្រីកោណ​នេះ ពុំ​មាន​ការ​រីកចម្រើន​ទេ ប៉ុន្តែ​ព្រៃឈើ​ប្រណិត​របស់​ខ្មែរ​នៅ​ខេត្ត​ទាំងនោះ​ មាន​តែ​ហិនហោច​ទៅៗ ដូចជា​ធនធាន​រ៉ែ និង​ព្រៃឈើ​ដែល​មាន​តម្លៃ​មហាសាល​របស់​ខ្មែរ នឹង​ត្រូវ​បាត់បង់​ជា​បន្តបន្ទាប់ ​នៅ​ពេល​ដែល​ជនជាតិ​វៀតណាម​ អាច​ចូល​ទៅ​រស់នៅ​រហូត​មាន​សិទ្ធិ​កាន់កាប់​ស្រប​ច្បាប់​​ពេញលេញ បន្ទាប់ពី​ពួកគេ​បាន​រស់នៅ​អស់​ជាច្រើន​ជំនាន់​នៅ​ទីនោះ។  ក្រុម​អ្នក​ឃ្លាំមើល​សង្គម​លើកឡើង​ថា ប្រសិនបើ​ប្រទេស​វៀតណាម ​គ្រាន់តែ​បញ្ជូន​ប្រជាជន​របស់​ខ្លួន​ត្រឹមតែ ១​លាន​នាក់​ ចូល​មក​ធ្វើការ និង​រកស៊ី​ក្នុង​ខេត្ត​ទាំង​​៤ របស់​កម្ពុជា ដែល​មាន​ពលរដ្ឋ​ខ្មែរ​សរុប​ត្រឹមតែ ៥០ ​ម៉ឺន​នាក់​នោះ ក៏​ជនជាតិ​វៀតណាម​ច្រើន​ជាង​ពលរដ្ឋ​ខ្មែរ​ ដល់​ទៅ​ពាក់កណ្ដាល​ទៅ​ហើយ។ ដូច្នេះ ពិតជា​គ្រោះថ្នាក់​ខ្លាំង​ណាស់​សម្រាប់​កម្ពុជា ខណៈ​បរទេស​ឈ្លានពាន​មួយ​នេះ​ នៅតែ​ចិញ្ចឹម​មហិច្ឆតា​រំលោភ​កាន់កាប់​កម្ពុជា ​ជាប់​មិន​ដាច់​រហូត​ដល់​ពេលនេះ៕

2024-03-11 03:47pm (រតនគិរី)៖ ក្រុមការងារចម្រុះថ្នាក់ខេត្តរតនគិរី បានបើកប្រតិបត្តិការរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី៧ ដល់ទី១០ ខែមីនា ឆ្នាំ២២៤ ដោយឃាត់ខ្លួនជនជាតិវៀតណាមចំនួន២៦នាក់ ដែលលួចចូលដីកម្ពុជា ដោយខុសច្បាប់ ព្រមទាំងរឹបអូសបានគ្រឿងចក្រជាច្រើនគ្រឿង ដែលបម្រើឱ្យសកម្មភាពវ៉ៃព្រៃជីកកាយយករ៉ែមាស ស្ថិតក្នុងភូមិសាស្ត្រស្រុកតាវែង និងស្រុកអណ្តូងមាស (តំបន់កន្ទុយនាគ)។  ក្រុមការងារចម្រុះថ្នាក់ខេត្តនេះ ដឹកនាំដោយលោក ម៉ា វិចិត្រ អភិបាលរងខេត្ត អមដោយតំណាងមេបញ្ជាការកម្លាំងប្រដាប់អាវុធទាំង៣, អភិបាលស្រុកអណ្តូងមាស, ស្រុកតាវែង, ប្រធានមន្ទីររ៉ែ និងថាមពលខេត្ត មន្ត្រីឧទ្យានជាតិ ខណ្ឌរដ្ឋបាលព្រៃឈើ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។  ទាក់ទិនទៅនឹងក្រុមការងារចម្រុះចុះស្រាវជ្រាវទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិក្នុងភូមិសាស្ត្រស្រុកអណ្តូងមាស និងស្រុកតាវែង ខាងលើនេះដែរ លោក ស៊ូ សិរី អភិបាលរងខេត្ត និងជាអ្នកនាំពាក្យសាលាខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ យ៉ាងខ្លីថា៖ «ឱ្យសួរទៅលោក ម៉ា វិចិត្រ ព្រោះគាត់ដឹកនាំក្រុមការងារគាត់អត់បានជ្រាបទេតែលោក ម៉ា វិចិត្រ ទូរស័ព្ទចូលច្រើនដងអត់ទទួល»។  ចំណែកឯលោក កែវ ភក្តី ព្រះរាជអាជ្ញារង និងជានាំពាក្យអយ្យការអមសាលាដំបូងខេត្តរតនគិរី នៅរសៀលថ្ងៃដដែលឱ្យដឹងថា ក្រុមការងារកំពុងធ្វើការស៊ើបអង្កេត ពួកគាត់ជាជនបរទេសមន្ត្រីអន្តោប្រវេសន៍ និងមន្ត្រីជំនាញកំពុងចាត់ចែង។  ប្រភពព័ត៌មានផ្សេងទៀតបានបង្ហើបប្រាប់ឱ្យដឹងថា បើគ្មានការគប់គិតពីមន្ត្រីយោធា, មន្ត្រីនគរបាល, មន្ត្រីបរិស្ថានឈរជើងនៅតំបន់ខាងលើទេ គឺជនជាតិវៀតណាមជាច្រើននាក់ និងគ្រឿងចក្រជាច្រើនគ្រឿងចូលទៅធ្វើសកម្មភាព វ៉ៃព្រៃជីកកកាយ យករ៉ែមាសរង្គើដី ព្រៃព្រឹក្សាក្នុងតំបន់កន្ទុយនាគ ដោយងាយស្រួលនោះទេ ព្រោះជនជាតិវៀតណាម មិនស្គាល់ផ្លូវចូលទៅតំបន់នោះទេពោលគឺ «ខ្មោចស្រុកឱ្យដៃ, ខ្មោចព្រៃវាហ៊ាន» ដូច្នេះសូមសមត្ថកិច្ចថ្នាក់លើ មេត្តាចុះត្រួតពិនិត្យការងារសមត្ថកិច្ចខិលខូចមួយចំនួននៅខេត្តរតនគិរី៕

(វៀតច័ន្ទ,ឡាវ)៖ ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាធិការក្រសួងការពារជាតិ បានឡើងថ្លែងបទអន្តរាគមន៍ នៅក្នុងកិច្ចប្រជុំកំពូលសភា CLV-DTA លើកទី១ ស្ដីពីការពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ-វៀតណាម ដែលធ្វើឡើងរដ្ឋធានីវៀងច័ន្ទ ប្រទេសឡាវ ថ្ងៃទី៤-៧ ខែធ្នូ ឆ្នាំ២០២៣នេះ។

សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលសភា CLV បានបើកជាផ្លូវការនៅព្រឹកថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត សាយ សំផន ភុមវិហាន (XAYSOMPHONE Phomvihane) ប្រធានរដ្ឋសភាឡាវ​, សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងឯកឧត្តម ថងលុន ស៊ីសុលីត (THONGLOUN Sisoulith) ប្រធានរដ្ឋឡាវ។

នៅក្នុងបទអន្តរាគមន៍ខាងលើនេះ ឧត្តមសេនីយ៍ឯក សៀក សុជាតិ រដ្ឋលេខាសធិការក្រសួងការពារជាតិ តំណាងឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងនូវចំណុចសំខាន់ៗរួមមាន៖

*ទី១៖ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា, ក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គម និយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បាននិងកំពុងបន្តពង្រីកភាពជាដៃគូ សហប្រតិបត្តិការ ជាយុទ្ធសាស្ត្រក្នុងគោលបំណងដើម្បីរិតចំណងសាមគ្គីភាព មិត្តភាព ក្នុងការបន្តពូនជំនូវ កម្លាំងសាមគ្គីភាព មិត្តភាពជាប្រពៃណី និងភាពជាអ្នកជិតខាងល្អនឹងគ្នាដែលយើងមានតាំងពីយូលង់ ណាស់មកហើយ ក្នុងឱកាសនេះយើងនឹងបន្តសាមគ្គីភាព សហការរួមគ្នា ឱ្យកាន់តែរឹងមាំនិងស៊ីជម ថែមទៀតស្របតាមស្មារតីនៃក្រសួងការពារជាតិនៃប្រទេសទាំងបី «ក្នុងការពង្រឹងភាពជាដៃគូដើម្បីសន្តិភាព និងវិបុលភាព»។

*ទី២៖ កិច្ចប្រជុំកំពូលសភា CLV-DTA លើកទី១ ស្តីពីការពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការលើក កម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ-វៀតណាម នាពេលនេះគឺជាឱកាសសម្រាប់ យើងទាំងអស់គ្នា ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាពល្អប្រសើរជាប្រពៃណីជាអ្នកជិតខាងល្អ និងផ្តល់ផល ប្រយោជន៍ឱ្យគ្នាទៅវិញទៅមករវាងប្រទេស និងប្រជាជនយើងទាំងអស់គ្នា។

លើសពីនេះទៅទៀតកិច្ច ប្រជុំកំពូលសភា CLV-DTA លើកទី១ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសយើងទាំង៣ ដែលមាន ព្រំដែនជាប់គ្នាមិនត្រឹមតែបង្ហាញច្បាស់ពីសារៈសំខាន់យុទ្ធសាស្ត្រ នៃកិច្ចសហប្រតិបត្តិការ លើគ្រប់វិស័យក្នុង តំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកដល់ការតភ្ជាប់អាស៊ាន និងការពង្រឹងសហគមន៍ អាស៊ានផងដែរ ពិសេសការកាត់បន្ថយគម្លាតនៃការអភិវឌ្ឍក្នុងតំបន់ ការលើកកម្ពស់សុខមាលភាព និង ជីវភាពរស់នៅរបស់ប្រជាជនយើង។

*ទី៣៖ ជាការពិតណាស់ នៅក្នុងក្របខ័ណ្ឌ នៃកិច្ចសហប្រតិបត្តិការលើវិស័យសន្តិសុខការពារជាតិ ក្រសួងការពារប្រទេសយើងទាំង៣ សម្រេចបាននូវសមិទ្ធផលជាច្រើន ក្នុងការចូលរួមសហប្រតិបត្តិការ រក្សាសន្តិសុខ របៀបរៀបរយតាមបណ្ដោយព្រំដែន កសាងនូវភាពជាអ្នកជិតខាងល្អ ការពង្រឹងមិត្តភាព ជាប្រពៃណី និងការពង្រឹងកិច្ចសហប្រតិបត្តិការប្រកបដោយចីរភាព ដើម្បីធានានូវអនាគតតំបន់មួយ ដែលមាន សន្តិភាព ស្ថិរភាព និងវិបុលភាព។

ជាក់ស្ដែង នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទោះបីមានការរីករាលដាលនៃជំងឺកូរីដ-១៩ជាសកល ប៉ុន្តែកងទ័ពនៃប្រទេសយើងទាំង៣នៅតែបន្ត រឹតចំណងសាមគ្គីភាព សហការរួមគ្នាយ៉ាងស្អិតរមួត ក្នុងភាពជាអ្នកជិត ខាងល្អ មិត្តភាពជាប្រពៃណីបន្ត លើកកម្ពស់ទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងសំដៅពង្រឹងនិងពង្រីកចំណង សាមគ្គីភាព មិត្តភាព ស្មារតីសាមគ្គីភាពជាភាតរៈ និងកិច្ចសហប្រតិបត្តិការលើ វិស័យការពារជាតិ។ កងទ័ពប្រទេសយើងទាំងបី បាននឹងកំពុងខិតខំពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែស៊ីជម្រៅលើកិច្ច ការតំបន់គាំទ្រគ្នាទៅវិញទៅមកក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។

*ទី៤៖ កិច្ចសហប្រតិបត្តិការកម្រិតការពារជាតិ ក៏មានជំនួបកំពូលនាពេលថ្មីៗនេះរវាង នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ជាមួយរដ្ឋមន្ត្រីក្រសួងការពារប្រទេស នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងជំនួបរវាង អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ និងអគ្គសេនាធិការ កងទ័ពប្រជាជនឡាវ ដែលផ្ដោតសំខាន់ទៅលើការត ភ្ជាប់ទំនាក់ទំនងល្អរវាងកងទ័ព នឹងកងទ័ព ប្រជាជន នឹងប្រជាជន និងដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិ ការរក្សានូវ សន្តិភាព ស្ថិរភាព និងវិបុលភាព របស់ប្រជាជនយើងនៃប្រទេសទាំងបី។

*ទី៥៖ ជាមួយគ្នានេះ យើងនៅតែមានការជួបប្រជុំពិភាក្សាគ្នាតាមរយៈយន្តការដែលមានស្រាប់ នៃប្រទេសទាំង៣ យើងរួមគ្នាជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងការជួញ ដូរមនុស្ស បទល្មើសគ្រឿងញៀន បទល្មើសឆ្លងដែន បទល្មើសព្រៃឈើ ឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការ ជួយសម្របសម្រួលដល់ប្រជាពលរដ្ឋនៃប្រទេសយើងទាំង៣ ក្នុងការធ្វើដំណើរឆ្លងកាត់ព្រំដែនទទួលបាន លទ្ធផលជាផ្លែផ្កា។

ជាក់ស្ដែងនៅបំណាច់ខែធ្នូ ឆ្នាំ២០២៣នេះ នឹងមានរៀបចំជំនួបប្រាស្រ័យមិត្តភាព ការពារជាតិថ្នាក់រដ្ឋមន្ត្រីនៃប្រទេសយើងទាំង៣ កម្ពុជា-ឡាវ-វៀតណាម "CLV” លើកទី១ និងការធ្វើលំហាត់ សុខាភិបាល កងទ័ពទាំង៣ប្រទេស នៅចំណុចត្រីកោណមរកត "តំបន់កន្ទុយនាគ"។

*ទី៦៖ ខ្ញុំមានជំនឿជឿជាក់យ៉ាងម៉ុតមាំថា ក្រោយពីកិច្ចប្រជុំកំពូលសភា CLV-DTA លើកទី១ ស្ដីពីការ ពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការជាដៃគូគ្រប់ជ្រុងជ្រោយរវាង កម្ពុជា-ឡាវ-វៀតណាម នាពេលនេះ កងទ័ពប្រទេសយើងពិតជាមានមោទនភាព និងមានភាពចាំបាច់ ជាដៃគូយុទ្ធសាស្ត្រក្នុងការត្រៀមខ្លួនឱ្យបានល្អដើម្បីពង្រឹងការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យ កាន់តែមានភាពជិតស្និទ្ធ ក្នុងភាពជាអ្នកជិតខាងល្អរវាងប្រទេសទាំង៣ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ ឈានទៅរកការអភិវឌ្ឍន៍លើគ្រប់វិស័យនិងផ្ដល់ភាពសុខសាន្តរបស់ប្រទេសជាតិយើង។

កងទ័ពប្រទេស យើងទាំងបីបន្តខិតខំលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ទាំងនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់របៀបរៀបរយតាមបណ្ដោយព្រំដែន ថែមទាំងមានការទំនាក់ទំនងការទូតយោធា ឱ្យកាន់តប្រសើរឡើងថែមទៀតទៅតាមពិធីសារដែលយើងមានស្រាប់បន្តព្យាយាមប្រឹងប្រែងបន្ថែមទៀតនូវតម្រូវការដ៏ចាំបាច់នានា ដើម្បីឱ្យកិច្ចសហប្រតិបត្តិការរបស់យើងឈានឡើងដល់កម្រិតកាន់តែខ្ពស់ និង កាន់តែស៊ីជម្រៅ សមស្របទៅនឹងបំណងប្រាថ្នារបស់ប្រជាជនយើងទាំងអស់គ្នានាពេលអនាគត។

*ទី៧៖ ជាការពិតស្ថានភាពក្នុងតំបន់ និងពិភពលោកនារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ យើងពិនិត្យ ដោយសារតឃើញថា បន្ទាប់ពីការផ្ទុះរីករាលដាលនូវជម្ងឺកូវីដ-១៩ និងការប្រឈមនឹងភាពមិនប្រាកដប្រជាការប្រកួតប្រជែងភូមិសាស្ត្រនយោបាយពីសំណាក់ប្រទេសមហាអំណាច បានធ្វើឱ្យមានសង្គ្រាមផ្ទុះឡើង នៅតំបន់អឺរ៉ុប "អ៊ុយក្រែន-រុស្ស៊ី" នៅមជ្ឈិមបូព៌ា "អីស្រាអែល-ហាមាស" ព្រមទាំងវិបត្តិពហុសណ្ឋាន និងពហុវិស័យ បានធ្វើឱ្យបាត់បង់សណ្តាប់ធ្នាប់សន្តិសុខលើពិភពលោក និងមានផលប៉ះពាល់ដល់ស្ថាន ភាពសេដ្ឋកិច្ចជាសកល។

បញ្ហាប្រឈមសន្តិសុខមិនប្រពៃណី ដូចជាការប្រែប្រួលអាកាសធាតុ និង ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណេតកាន់តែមានភាពធ្ងន់ធ្ងរ ធ្វើឱ្យកិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍កំពុង ជួបនឹងការលំបាក។ បន្ថែមលើនេះគ្រោះមហន្តរាយ ដែលបណ្តាលមកពីការប្រែប្រួលអាកាសធាតុ និង បញ្ហាប្រឈមផ្នែកសន្តិសុខបែបប្រពៃណី និងមិនប្រពៃណីផ្សេងទៀត ក៏នៅតែជាកង្វល់សម្រាប់យើងទាំងអស់គ្នា។

*ទី៨៖ ជាការឆ្លើយតបទៅនឹងបញ្ហាប្រឈមនានាដូចបានលើកឡើងខាងលើទាមទារឱ្យកងទ័ពនៃប្រទេស យើងទាំង៣ ពង្រឹងកិច្ចសហប្រតិបត្តិការរួមជាមួយគ្នាឱ្យកាន់តែរឹងមាំថែមទៀតដើម្បីអាចដោះស្រាយបញ្ហាទាំងនេះប្រកបដោយប្រសិទ្ធភាពខ្ពស់បំផុត។

រាជរដ្ឋាភិបាល ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា បានសង្កត់ធ្ងន់ពីគោលជំហររបស់ខ្លួនក្នុងការ "ឯកភាពដើម្បីកិច្ចសហប្រតិបត្តិការ” មិនមែន “ឯកភាពដើម្បី ប្រឈមមុខដាក់គ្នានោះទេ ដូចនេះប្រទេសយើងទាំងបី ត្រូវព្យាយាមពង្រឹងដល់ការទំនាក់ទំនងលើ វិស័យការទូតយោធា មិត្តភាព ភាតរៈភាព ក្នុងនាមជាប្រទេសភូមិផងរបងជាមួយគ្នា។

២០២៣ រតនគិរី៖លោក ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តណែនាំដល់កងកម្លាំងការពារព្រំដែននៅតំបន់មុំ៣កន្ទុយនាគ ខិតខំបំពេញភារកិច្ចបន្ថែមទៀត ដើម្បីការអភិវឌ្ឍប្រទេសជាតិរីកចម្រើន។ ​ ការថ្លែងនេះរបស់​ លោក ញ៉ែម សំអឿន នៅព្រឹកថ្ងៃទី៨ ខែ កុម្ភៈ ឆ្នាំ២០២៣ ក្នុងពិធីប្រគល់ម៉ូតូម៉ាក វេវ ចំនួន៣គ្រឿងជូនអង្គភាពចំនួន៣ដែលកំពុងឈរជើងការពារព្រំដែននៅតំបន់មុំ៣កន្ទុយនាគ(កម្ពុជា-វៀតណាម-ឡាវ) ។ ក្នុងនោះអង្គភាព យោធា១គ្រឿង អង្គភាពនគរបាល ១គ្រឿង និងអង្គភាពឧទ្យាននុរក្ស១គ្រឿង។

​ក្នុងឱកាសនេះដែរមេបញ្ជាការកងកម្លាំងទាំងបី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោកអភិបាលខេត្ត ដែលយកចិត្តទុកដាក់គិតគូរដល់កងកម្លាំងនគរបាលការពារព្រំដែនដោយបានផ្តល់ម៉ូតូ១គ្រឿង ដើម្បីជាមធ្យោបាយជិះបម្រើការងារការពារសន្តិសុខជូនជាតិ និងប្រជាពលរដ្ឋ៕
*ទី៩៖ យើងត្រូវតែផ្ដល់អាទិភាពដល់តម្លៃសន្តិភាពខ្ពស់ជាងអ្វីៗទាំងអស់។ ហេតុនេះនៅក្នុងបរិបទ បច្ចុប្បន្នយើងត្រូវលើកកម្ពស់កិច្ចសហប្រតិបត្តិការលើវិស័យ បច្ចេកទេស បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ការបង្កើនចំណេះដឹងផ្នែក បច្ចេកវិទ្យា ការអភិវឌ្ឍន៍ធនធានមនុស្ស ការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ ជ្រុងជ្រោយរវាងក្រសួងការពារប្រទេសទាំង៣ មានសារៈសំខាន់និងចាំបាច់ក្នុងការទំនាក់ទំនងជា ប្រពៃណី សាមគ្គីភាព ការយោគយល់ ការជឿជាក់ ជាអត្ថប្រយោជន៍រួម និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ជាមួយគ្នានេះ យើងត្រូវពង្រឹងការអនុវត្តនូវពិធីសារ រចនាសម្ព័ន្ធដែលមានស្រាប់យើងបង្កើតឡើង នូវ ផែនការប្រចាំឆ្នាំនីមួយៗ គឺជាការងារចាំបាច់ជម្រុញកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងវិស័យផ្សេងៗទៀតឱ្យមានការរីកចម្រើនឈានឡើងមួយកម្រិតទៀត។

*ទី១០៖ ក្នុងស្មារតីនេះក្នុងនាមក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមគាំទ្រចំពោះ ស្មារតីកិច្ចប្រជុំកំពូលសភា CLV-DTA លើកទី១ ស្ដីពីការពង្រឹងតួនាទីភារកិច្ច នៃរដ្ឋសភាក្នុងការលើកកម្ពស់ កិច្ចសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ឡាវ-វៀតណាម នាពេលនេះ។ ក្រសួងការពារជាតិកម្ពុជា បានប្ដេជ្ញាចូលរួមចំណែកដល់ការគិតគូរអំពីចក្ខុវិស័យទិសដៅទៅអនាគតការរៀបចំដៃគូយុទ្ធសាស្រ្តនិងផែនការសកម្មភាពទាំង ឡាយ សម្រាប់អនុវត្តកម្មវិធីនានានៃកិច្ចសហប្រតិបត្តិការរបស់យើង។

2023-01-11 11:05pm
អភិបាលខេត្តរតនគិរី ដឹកនាំមន្ត្រីក្រោមឱវាទ ចុះសួរសុខទុក្ខកងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនតំបន់កន្ទុយនាគ 

(រតនគិរី)៖ លោក ញ៉ែម សំអឿន អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តរតនគិរី និងលោកស្រី អមដំណើរដោយអភិបាលរងខេត្ត,លោកមេបញ្ជាការកងកម្លាំងទាំង៣ប្រភេទ, លោក លោកស្រីប្រធានមន្ទីរ អង្គភាពជុំវិញខេត្តមួយចំនួន នៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ កងកម្លាំងឈរជើង នៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម-ឡាវ (តំបន់​មុំ៣​កន្ទុយនាគ)។

លោក ញ៉ែម សំអឿន បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះវីរៈកងទ័ពទាំងអស់ ដែលបានយកចិត្តទុកដាក់ ខិតខំការពារបូរណទឹកដីជាពិសេសចូលរួមគាំទ្រយ៉ាងសកម្ម ក្នុងការអនុវត្ត នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការចូលរួមថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ នៅតាមខ្សែបន្ទាត់ព្រំដែនឱ្យមានស្ថេរភាពល្អប្រសើរ នាពេលកន្លងមក ។

លោកបានផ្តាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង ទាំងអស់ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការទប់ស្កាត់ ការលបលួចឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់ និងត្រូវបន្តកិច្ចសហប្រតិបត្តិការល្អជាមួយភាគីមិត្ត តាមគ្រប់មូលដ្ឋានព្រមទាំងពង្រឹងស្មារតីជាតិ ការពារទឹកដី ស្របតាមការកំណត់របស់គណៈកម្មការកិច្ចការពារព្រំដែន ដែលបានបោះបង្គោលព្រំដែនរួច ដោយមិនត្រូវរំលោភលើបូរណភាពទឹកដីគា្នទៅវិញទៅមក។ ជាពិសេសចូលរួមសហការជាមួយកម្លាំងនគរបាលការពារព្រំដែន និងមន្ត្រីឧទ្យាននុរក្សការពារ និងទប់ស្កាត់រាល់បទល្មើសធនធានធម្មជាតិនានា ដែលអាចកើតមានតាមព្រំដែន និងសូមឱ្យកងកម្លាំងរបស់យើងទាំងអស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួនឱ្យបានល្អពីព្រោះរដូវនេះជារដូវរងារអាកាសធាតុចុះត្រជាក់ក្រែងមានមានជំងឺដង្កាត់ផ្សេងៗ។

ក្នុងឱកាសនេះ លោកញ៉ែម សំអឿន និងលោកស្រី បាននាំយកអំណោយជាគ្រឿងឧបភោគ បរិភោគ ជូនដល់កងកម្លាំងទាំងបីរួមមាន៖ កម្លាំងយោ ធានិងនគរបាលក្នុងមួយអង្គភាពទទួលបាអង្ករ៧បេ, មី១, ៥កេស, ទឹកត្រី១០យួរ, ទឹកស៊ីអ៊ីវ១៩យួរ, ស្កសរ១១គីឡូ, ខ្ទឹមសរ៥គីឡូ, ខ្ទឹមក្រហម៥ គីឡូ, អំបិល៥៣គីឡូ, ប្រេងឆា៥លីត្រ, ប៊ីចេង៧គីឡូ, ត្រីខ១៤យួរ, ទឹកក្រូច៤កេស, ភេជ្ជៈខារាបាវ២កេស និងថវិកា២លាន៦០ម៊ឺនរៀល។ ដោយឡែកកម្លាំងមន្រ្តីបរិស្ថាន (ឧទ្យាននុរក្ស) ទទួលបានអង្ករ៣បេ, មី១កេស, ទឹកត្រី៧យួរ, ទឹកស៊ីអ៊ីវ១៧យួរ, ស្កសរ៧គីឡូ, ខ្ទឹមសរ៥, ខ្ទឹមក្រហម៥គីឡូ, អំបិល៣៥គីឡូ, ប្រេងឆា៥លីត្រ, ប៊ីចេង៦គីឡូ, ត្រីខ១២យួរ, ទឹកក្រូច២ក្រូចកេសនិងថវិកា១លាន៥០ម៊ឺនរៀល។

ជាមួយគ្នានេះដែរ លោកអភិបាលខេត្តសន្យាផ្តល់ជូនម៉ូតូចំនួន៣គ្រឿង ដល់អង្គភាពទាំង៣ ក្នុង១អង្គភាព១គ្រឿងផងដែរ៕
*ទី១១៖ កិច្ចប្រជុំនេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងល្អ ចំណងមិត្តភាព សាមគ្គីភាព ក្នុងកិច្ចសហប្រិតិបត្តិការល្អរវាងប្រទេសទាំង៣ ឱ្យកាន់តែរឹងមាំ ស្អិតល្មួត និងមានប្រសិទ្ធភាពឡើងថែមទៀត ដើម្បីជាផលប្រយោជន៍នៃប្រជាជនប្រទេសយើងទាំង៣។

*ទី១២៖ ជាទីបញ្ចប់ ខ្ញុំសូមជូនពរដល់កិច្ចប្រជុំកំពូលសភា CLV-DTA លើកទី១ ស្តីពីការពង្រឹងតួនាទី ភារកិច្ចនៃរដ្ឋសភាក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ រវាងកម្ពុជា-ឡាវ-វៀតណាម នាពេលនេះ ខ្ញុំសូមឱ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់ថែមទៀត៕
ខេត្តរតនគិរី ៖ ជនសង្ស័យ​ជនជាតិ​ឡាវ​ម្នាក់ ​ត្រូវ​បាន​កងកម្លាំង​ឈរជើង​នៅ​តំបន់​កន្ទុយ​នាគ ​មាន​ប៉ុស្តិ៍​នគរបាល​ការពារ​ព្រំដែន​លេខ៤០៧ កម្លាំងយោធា​នៃ​កងអនុសេនាតូច​ទី​៣ និង​កម្លាំង​បរិស្ថាន បាន​ត្រួត ពិនិត្យ​ និង​ឃាត់ខ្លួន​ពី​បទ​ចរាចរណ៍​សារធាតុ​ញៀន ។

រកឃើញឈើល្មើសច្បាប់ចំនួន១៨៨៧កំណាត់ ស្មើនឹងរាប់ពាន់ម៉ែត្រគូប នៅតំបន់កន្ទុយនាគ អាវុធហត្ថផ្ទៃប្រទេស អល់អែកអនុវត្តន៍ច្បាប់ ដោយសារមន្ត្រីជំនាញថាជាឈើចាស់ កម្លាំងសមត្ថកិច្ចចម្រុះជាង២០០នាក់ ដឹកនាំបញ្ជាផ្ទាល់ពីឧត្តមសេនីយ៍ឯក ហុង វិណុល មេបញ្ជាការរងកងរាជអាវុធហត្ថជាតិ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះទៅតំបន់កន្ទុយនាគ(ឧទ្យានជាតិវិរៈជ័យ)ខេត្តរតនគិរីចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ ដើម្បីស្រាវជ្រាវ រុករកបទលើ្មសព្រៃឈើនៅក្នុងតំបន់នោះ ដោយរកឃើញឈើល្មើសច្បាប់ ជិត២០០០កំណាត់ បើគិតជាចំនួនរាប់ពាន់ម៉ែត្រគូប តែហាក់នៅអល់អែកមិនទាន់សម្រេចចិត្តថានឹងចាត់វិធានការច្បាប់បែបណានៅឡើយទេ ដោយសារមន្ត្រីជំនាញរដ្ឋបាលព្រៃឈើ វាយតម្លៃថាជាឈើចាស់ខូចគុណភាព ប្រើការមិនកើត ដែលធ្វើឲ្យមានការសង្ស័យថាជាការវាយតម្លៃនេះបង្កប់ដោយភាពខុសប្រក្រតី។  បើតាមសេចក្តីរាយការណ៍ពីកម្លាំងចម្រុះម្នាក់សុំមិនបញ្ចេញឈ្មោះ ដែលបានចូលរួមក្នុងបេសកកម្មប្រតិបត្តិការនេះ បានឲ្យដឹងថា ប្រភេទឈើធំៗចម្រុះ ត្រូវបានកងកម្លាំងរុករកឃើញនៅក្នុងទីតាំងជាច្រើនកន្លែង សរុបមានចំនួន១៨៨៧កំណាត់ ដោយចំនួន៩២២កំណាត់ រកឃើញក្នុងតំបន់ឧទ្យានជាតិវិរៈជ័យ ក្នុងស្រុកតាវែង(តំបន់កន្ទុយនាគ)ស្ថិតក្រោមការទទួលខុសត្រូវ និងការពារដោយមន្ត្រីឧទ្យានុរក្សរបស់ក្រសួងបរិស្ថាន និងចំនួន៩៦៥ដុំទៀតរកឃើញនៅក្នុងបរិវេណដីក្រុមហ៊ុនស្រ៊ុននុភាសុភីក្នុងស្រុកអណ្តូងមាស ហើយបើតាមការប៉ាន់ស្មានជំហ៊ានតំបូងឈើខុសច្បាប់ដែលបានរកឃើញទាំងអស់ គឺមានចំនួនរាប់ពាន់ម៉ែត្រគូបឯណោះ។

គំនរឈើជាច្រើនកន្លែង ដែលត្រូវបានកម្លាំងចម្រុះរុករកឃើញនេះ ភាគច្រើនគឺនៅចំណុចក្បែរបង្គាលព្រំដែនលេខ១០ ចំងាយប្រហែល១០គីឡូម៉ែត្រពីខ្សែក្រវ៉ាត់ព្រំដែនកម្ពុជាវៀតណាម ជាប្រភេទឈើចម្រុះ ប្រភេទលេខ១និងលេខ២ ដូចជា ប្រភេទឈើ គគីរ កកោះ ដួងចែម ត្រាច ផ្តៀក និងឈើទាល ដែលសុទ្ធតែមានប្រវែងជាមធ្យម១០ម៉ែត្រ និងមានមុខកាត់ធំៗ។  បើតាមសេចក្តីរាយការណពីជនជាតិវៀតណាមម្នាក់ឈ្មោះ ថ ដែលធ្លាប់រកសុីក្នុងតំបន់នោះ បានឲ្យដឹងថា ឈើទាំងអស់នេះក្រុមឈ្មួញជនជាតិវៀតណាម ត្រៀមដឹកចេញទៅកាន់ប្រទេសវៀតណាម នៅពាក់កណ្តាលខែមករា ព្រោះពួកគេបានឈូសឆាយផ្លូវរួចរាល់ សម្រាប់ចូលគ្រឿងចក្រមកដឹកឈើចេញ តាមក្បែរបង្គោលព្រំដែនលេខ១០ និងបានផ្តល់លុយរាប់សែនដុល្លារ ឲ្យមេឈ្មួញឈើល្បីឈ្មោះដុះស្លែម្នាក់ប្រចាំខេត្តរតនគិរី យកមករត់ការសូកប៉ាន់មន្ត្រីមានអំណាចពាក់ព័ន្ធក្នុងខេត្តនេះ ដូចប៉ុន្មានឆ្នាំមុនៗដែលពួកគេធ្លាប់បានធ្វើ។ជនជាតិវៀតណាមរូបនោះបានឲ្យដឹងដែរថា ឈើទាំងនោះ ជាឈើចាស់ដែលគេកាប់កាត់ចុងកាត់គល់ប្រមូលទុកតាំងពីឆ្នាំមុន និងឈើមួយចំនួនសល់ពីការដឹកចេញវៀតណាមមិនទាន់កាលពីឆ្នាំ២០១៧។ តែកាលពីដើមឆ្នាំ២០១៨ ព័ត៌មានកាប់បំផ្លាញព្រៃនៅតំបន់កន្ទុយនាគត្រូវបែកការណ៍ ដោយត្រូវកម្លាំងអាវុធហត្ថផ្ទៃប្រទេសជាច្រើននាក់ចុះបំពេញបេសកកម្មស្រាវជ្រាវ និងរុករកបទល្មើសព្រៃឈើ នៅក្នុងតំបន់នោះ ទើបសកម្មភាពដឹកឈើចេញទៅវៀតណាមទ្រង់ទ្រាយធំ ត្រូវបានផ្អាកមកទល់នឹងពេលនេះ។ ក្រៅពីនោះ នៅមានជនជាតិវៀតណាមចំនួន២ក្រុម លួចធ្វើសកម្មភាពធ្វើអាជីវកម្មរ៉ែមាសនៅទីតាំងផ្សេងៗគ្នាក្នងបរិវេណ អតីតដីសប្បទានរបស់លោកឧកញ៉ាទ្រី ភាព តាំងពីឆ្នាំ២០១៦ ក្រោយពីក្រុមហ៊ុននេះប្រកាសប្រគល់ដីឲ្យរដ្ឋវិញ។ការធ្វើអាជីវកម្មរ៉ែមាសពីសំណាក់ជនជាតិ​វៀតណាមនៅក្នុងតំបន់កន្ទុយនាគបានដោយរលូននេះ គឺទំនងមានការឃុបឃិតពុករលួយពីសំណាក់មន្ត្រីនគរបាលវរៈការពារព្រំដែន និងមន្ត្រីមានអំណាចនៅក្នុងខេត្តរតនគិរីនេះផងដែរ ក្រោមការសម្របសសម្រួលពីអតីតមេការក្រុមហ៊ុនឧកញ៉ាទ្រី ភាព ម្នាក់ឈ្មោះ បូរ ដែលជាអ្នកមើលការខុសត្រូវ មើលថែទាំនិងដាំដុះដំណាំនៅក្នុងដីក្រុមហ៊ុនមួយនេះ។

ជាក់ស្តែងព័ត៌មានឈ្មួញរកសុីឈើនៅខេត្តកន្ទុមប្រទេសវៀតណាម ឈូសផ្លូវក្បែរបង្គោលព្រំដែន​លេខ ១០ បំណងត្រៀមដឹកឈើខុសច្បាប់ចេញនៅពាក់កណ្តាលខែមករានេះ បានបែកធ្លាយ ដល់កម្លាំងអាវុធហត្ថទើប ទើបលោកនាយឧត្តមសេនីយ៍ សៅ សុខា បានចេញបញ្ជាឲ្យលោកឧត្តមសេនីយ៍ឯក ហុង វិណុល ជាមេបញ្ជាការងដឹកនាំកម្លាំងអាវុធហត្ថជាតិ និងសហការជាមួយគណៈបញ្ជាការខេត្តរតនគិរី មានកម្លាំងអាវុធហត្ថខេត្ត កម្លាំងស្នងការនគរបាលខេត្ត នគរបាលវរៈការពារព្រំដែន មន្ត្រីឧទ្យានុរក្ស មន្រីរដ្ឋបាលព្រៃឈើ ដែលមានកម្លាំងសរុបជាង២០០នាក់ ចុះបេសកកម្មស្រាវជ្រាវ និងរុករកយ៉ាងក្តៅគគុករយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០២ មករា ដល់ថ្ងៃ១៦មករា ឆ្នាំ២០២០ កន្លងទៅថ្មីៗនេះ នៅក្នុងតំបន់ឧទ្យានជាតិវិរៈជ័យ(តំបន់កន្ទុយនាគ) ដោយរកឃើញឈើចាស់ខុសច្បាប់សរុបចំនួន​១៨៨៧​កំណាត់ ស្មើនឹងរាប់ពាន់ម៉ែត្រគូប។  ប៉ុន្តែដល់ពេលនេះ គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ បានដកកងកម្លាំងចេញពីតំបន់កន្ទុយនាគអស់ទៅហើយ ឯចំណាត់ការផ្លូវច្បាប់យ៉ាងណា នៅមិនទាន់ដឹងនៅឡើយទេ គឺហាក់ដូចបិទបាំងព័ត៌មាន ដោយយោងថា មន្ត្រីរដ្ឋបាលព្រៃឈើវាយតម្លៃថាឈើទាំងអស់ដែលបានរកឃើញ ជាឈើចាស់ ខូចគុណភាព តែបើតាមកម្លាំងដែលចុះផ្ទាល់ថា មិនដូចការវាយតម្លៃរបស់មន្រ្តីរដ្ឋបាលព្រៃឈើនោះទេ គឺឈើនូវមានគុណភាពល្អនៅឡើយ បើខូចក៏ខូចតិចតួច ដោយយោងទៅលើមានដានពុះច្រៀកឈើទាំងនោះថ្មីៗ ពីសំណាក់ជនខិលខូច ក្នុងទីតាំងគំនរឈើ ពោលគឺឈើទាំងនោះនៅមានគុណភាពល្អច្រើន។  ម្យ៉ាងទៀត គ្រាន់តែកម្លាំងចម្រុះផ្តើមចេញ ដំណើរពីស្រុកអណ្តូងមាសភ្លាម ជនជាតិវៀតណាមរាប់សិបដែលសម្ងំយាមគំនរឈើ ធ្វើអាជីវកម្មរ៉ែមាស ដាក់អន្ទាក់ចាប់សត្វ ក្នុងតំបន់កន្ទុយនាគ បាននាំគ្នារើឥវ៉ាន់ចាកចេញទៅប្រទេសវៀណាម ភ្លាមៗដែរ ដែលមិនខុសអីពីខ្មោចស្រុកឲ្យដៃ ខ្មោចព្រៃដឹងមុន ឬអាចហៅម៉្យាងទៀតថា កម្លាំងចម្រុះដែលចុះបំពេញបេសកកម្មនេះ ប្រៀបដូចទៅដេញចាបមានម្ចាស់ កំពុងសម្ងំសុីស្រូវនោះទេ ។

សកម្មជនព្រៃឈើលើកឡើងថា គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើដឹកនាំដោយនាយឧត្តមសេនីយ៍ សៅ សុខា គួរតែចាត់ វិធានការផ្លូវច្បាប់ ដោយបើកស្រាវជ្រាវរកមុខអ្្នកពាក់ព័ន្ធដែលបានគប់គិត ផ្សំគំនិត បើកដៃឲ្យមានការកាប់បំផ្លាញព្រៃឧទ្យានជាតិវិរៈជ័យ ទ្រង់ទ្រាយធំបែបនេះ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ មិនគួរជឿតែលើរបាយការណ៍ភូតកុហករបស់មន្ត្រីខិលខូចមួយចំនួននោះទេ ។ ជាពិសេសគឺដើម្បីលើកកម្ពស់កិត្យានុភាពរបស់គណៈកម្មការជាតិបង្ក្រាបបទល្មើសព្រៃឈើ ដូចបានធ្វើនាពេលកន្លងមក ដើម្បីរក្សាប្រយោជន៍ជូនជាតិមាតុភូមិ និងមុខមាត់របស់រាជរដ្ឋាភិបាលកម្ពុជា លើឆាកអន្តរជាតិ៕

2017-02-08 05:42pm (រតនគិរី)៖ ផ្លូវឆ្ពោះទៅកាន់ព្រំដែនកន្ទុយនាគឈូសឆាយបានប្រវែង ២៧គីឡូម៉ែត្រហើយ លើប្រវែងសរុប ១៥៩គីឡូម៉ែត្រ។  គ្រាដែលការងារឈូសឆាយកំពុងដំណើរការនោះ លោកឧត្តមសេនីយ៍ឯក សៀក សុជាតិ នាយកទីចាត់ការការពារព្រំដែន និង លោក ថង សាវុន អភិបាលខេត្តរតនគិរីនៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ បានអញ្ជើញចុះទៅពិនិត្យការងារឈូសឆាយ។  សូមបញ្ជាក់ថា បច្ចុប្បន្នបើចង់ទៅតំបន់ព្រំដែន​កន្ទុយនាគ ដែលជាតំបន់ព្រំដែនរួមគ្នា នៃប្រទេសកម្ពុជា ឡាវ និងវៀតណាម គេមិនអាចទៅដល់នោះទេ គឺត្រូវធ្វើដំណើរ​តាមប្រទេសវៀតណាម។ តែទោះជាយ៉ាងណាបច្ចុប្បន្នរាជរដ្ឋាភិបាលកម្ពុជា កំពុងបើកការឈូសឆាយផ្លូវ នេះហើយ ហើយរំពឹងថា នឹងរួចរាល់ក្នុងពេលឆាប់ៗខាងមុខ។  បើតាមមន្រ្តីការឈូសឆាយផ្លូវទៅកាន់តំបន់កន្ទុយនាគជួបការលំបាកខ្លាំង ព្រោះមានការឆ្លងកាត់ភ្នំច្រើន។ ផ្លូវនេះក្រោយពីសាងសង់រួច រាល់នឹងជួយសម្រួលដល់​ការធ្វើដំណើរទៅកាន់ព្រំដែន ហើយក៏ជួយសម្រួលការធ្វើដំណើរ និងដឹកកសិផលរបស់ប្រជាពលរដ្ឋខ្មែរ ដែលរស់នៅតំបន់នោះផងដែរ៕

រដ្ឋគ្រោងសាងសង់ផ្លូវជាតិថ្មី ០២ខ្សែ ដែលខ្សែទី១-ចេញពីខេត្តរតនគិរីទៅកាន់ស្រុកវើនសៃ និងខ្សែទី២-ឆ្ពោះទៅកាន់តំបន់កន្ទុ​យ​​នាគក្នុងឆ្នាំ២០២៨ មានប្រវែងសរុបជាង ២០០គ.ម ដោយនឹងប្រើប្រាស់ថវិកាជាតិ។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី “ភាពជោគជ័យក្នុងរយៈ​ពេល ៥ឆ្នាំកន្លងមក” របស់រដ្ឋបាលខេត្តរតនគីរីកាលពីថ្ងៃទី៤ ខែមេសា​ ឆ្នាំ២០២៣។  បើតាមលោកប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានឱ្យដឹងថា រដ្ឋមិនត្រឹមតែសាងសង់ផ្លូវទៅស្រុកវើនសៃប៉ុណ្ណោះទេ តែថែមទាំងភ្ជាប់ទៅអូរក្រៀល​​ ខេត្តស្ទឹងតែ្រងផងដែរ។  ក្នុងនោះ ផ្លូវនេះចែកចេញជា ០២កំណាត់ គឺកំណាត់ទី១ ជាប្រភេទក្រួសក្រហមចេញពីអូរជុំ ទៅស្រុកវើនសៃមានប្រវែង ២៨,៥២ គ.ម និងមួយកំណាត់ទៀត ជាកំណាត់ផ្លូវដី ចេញទៅដល់ព្រំប្រទល់កម្ពុជាឡាវមានប្រវែង ១០៤,៤៥ គ.ម ដោយសរុបទាំងពីរកំណាត់នេះមានប្រវែង ១៣២,៩៧គ.ម។ លោកប្រធានមន្ទីរ បានបញ្ជាក់ថា រដ្ឋាភិបាលគ្រោងសាងសង់ផ្លូវនេះតាំងពីឆ្នាំ២០២២មកម្ល៉េះ តែដោយសារស្ថានភាពសេដ្ឋកិច្ច និងសង្គម គម្រោងនេះ ក៏ប្តូរទៅសាងសង់ក្នុងឆ្នាំ២០២៧ វិញ។​  ដោយឡែក ចំពោះគម្រោងផ្លូវទៅកាន់តំបន់កន្ទុយនាគ ជាគម្រោងស្ថិតក្នុងប្រព័ន្ធផ្លូវជាតិឈ្មោះថា ផ្លូវ ៧៨ដកប្រាង្គ ដែលមានប្រវែង ១៩១គ.ម ក៏គ្រោងនឹងសាងសង់ក្នុងឆ្នាំ២០២៨ ផងដែរ។  ផ្លូវនេះចែកចេញជា ០៣ប្រភេទ គឺ ១). ចែកចេញជាប្រភេទ dbst ពីក្រុងបានលុង ដល់ភូមិតងណងឡិ ប្រវែង ២១,៩៥គ.ម ២). ពីភូមិតងណងឡិទៅស្រុកតាវែង ជាប្រភេទល្បាយថ្មមានប្រវែង ២៥,៩ គ.ម និង ៣). ពីស្រុកតាវែង​​​ទៅដល់តំបន់កន្ទុយនាគ ១៤៣,៩៩គ.ម។  លោកបានបញ្ជាក់បន្ថែមថា ផ្លូវទៅវើនសៃនឹងចាប់ផ្តើមក្នុងឆ្នាំ២០២៧ រីឯផ្លូវទៅតំបន់កន្ទុយនាគ នឹងចាប់ផ្តើមក្នុងឆ្នាំ២០២៨ ប៉ុន្តែអាចនឹងចាប់ផ្តើមមុនឆ្នាំទាំងនោះ អាស្រ័យលើថ្នាក់ដឹកនាំ។  គួរបញ្ជាក់ថា ផ្លូវទៅតំបន់កន្ទុយនាគ ធ្វើដំណើរបានត្រឹមតែស្រុកតាវែងទេ បើចង់ទៅដល់ទីនោះ ត្រូវធ្វើដំណើរពីប្រទេសវៀតណាមមកវិញ។

២០២៣ ខេត្ត​រតនគិរី​​ បាន​បញ្ចប់​ការ​បោះ​បង្គោល​ព្រំដែន​​ជាមួយ​ខេត្ត​អត្តពឺ​របស់ឡាវ​​ពេញ​លេញ​ទាំង​ស្រុង។ នេះបើ​តាម​ការ​អះអាង​​របស់​លោក ញ៉ែម សំអឿន អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​រតនគិរី​នៅ​​ក្នុង​សន្និសីទ​ជោគជ័យ​របស់​រដ្ឋបាល​ខេត្ត​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ដែល​រៀបចំ​ឡើង​កាល​ពី​ម្សិលមិញ​នេះ។

លោក ញ៉ែម សំអឿន ​អភិបាល​ខេត្ត​រតនគិរី​បាន​បញ្ជាក់​ថា ខេត្ត​រតនគិរី​មាន​ព្រំប្រទល់​ជាប់​ខេត្ត​អត្ត​ពឺ​របស់​ឡាវ​ប្រវែង​ ១៦៥ គីឡូម៉ែត្រ។ ការ​បោះបង្គោលព្រំដែន​បាន​បញ្ចប់​​ពេញលេញ​ ហើយនៅ​ពេល​ខាង​មុខ​ក៏​​គ្រោង​នឹង​​បើក​ច្រក​ទ្វារ​ព្រំដែន​បន្ថែម​ទៀតរវាង​ខេត្ត​ជាប់ព្រំដែន​ទាំងពីរ​។

លោក​អភិបាល​ខេត្ត​បញ្ជាក់​បន្ថែម​ថា តាម​ការ​សិក្សា​មាន​ទីតាំង​ចំនួន​ពីរ​​សម្រាប់​បើក​ច្រកទ្វារព្រំដែន​គឺ​នៅ​បង្គោល​ព្រំដែន​លេខ ១០៣ និង​​លេខ ១៤៥។

នៅ​បង្គោល​លេខ ១០៣ ជាប់​គ្នា​រវាង​ស្រុក​វ៉ឺនសៃ និង​ស្រុក​ភូវង្សរបស់ឡាវ។ ពី​ស្រុក​វ៉ឺនសៃ​មាន​ចម្ងាយ​ជាង ៣០ គីឡូម៉ែត្រ និង​ពី​ស្រុក​ភូវង្សរបស់​ឡាវ​មាន​ចម្ងាយ​ជាង ២០ គីឡូម៉ែត្រ។ មាន​ទីតាំង​​មួយ​ទៀត​គឺ​នៅ​បង្គោល​លេខ ១៤៥ នៅ​កៀក​តំបន់​មុំ​ ៣ កន្ទុយ​នាគ (ព្រំដែន​ប្រសព្វគ្នា​កម្ពុជា-ឡាវ-វៀតណាម)។

ការ​បើក​ច្រកទ្វារ​ព្រំដែននៅ​បង្គោល​លេខ ១៤៥ ផ្តល់​ផល​ចំណេញ​ទាំង​​សេដ្ឋកិច្ច​ និង​សន្តិសុខជាតិ ​តា​ម​រយៈ​​អ្នក​​ទេសចរ​ដែល​អាច​ធ្វើ​ដំណើរ​ទៅកម្សាន្ត​ឆ្លង​កាត់​ឧទ្យានជាតិ​វីរជ័យ​ដែលមាន​ទេសភាព​ស្អាត ត្រជាក់​ ហើយ​ណាមួយ​ក៏​កៀក​នៅ​តំបន់​មុំ ៣ កន្ទុយ​នាគ​ចម្ងាយ​តែ​ជាង ២០ គីឡូម៉ែត្រ ដែល​បងប្អូន​ក៏​អាច​ទៅ​សួរ​សុខទុក្ខ​វីរការពារ​ព្រំដែន​នៅ​ទី​នោះថែម​ទៀត​ផង។ លើស​ពី​នោះ​ទីតាំង​ទី​នោះក៏​​អត់​សូវ​ប៉ះពាល់​ដល់​បរិស្ថាន​ដែរ តែ​បើ​​បើកច្រក​នៅ​​បង្គោលព្រំដែន​លេខ ១០៣ ប៉ះពាល់​​តំបន់​ស្នូល​បរិស្ថាន​ច្រើន។ តែ​ការ​សម្រេច​​យ៉ាងណា​ រដ្ឋបាល​ខេត្ត​​នឹង​ធ្វើ​​​របាយការណ៍​រួម​ទៅ​រដ្ឋាភិបាលដើម្បី​សម្រេចចុងក្រោយ។

ទាក់ទងបញ្ហា​​ព្រំដែន​វៀតណាម​ លោក ញ៉ែម សំអឿន បាន​លើកឡើង​ថា ខេត្ត​រតនគីរី​បាន​បញ្ចប់​ការ​បោះ​បង្គោលព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ចាប់ពី​បង្គោល​លេខ ០ (កន្ទុយនាគ) រហូត​ដល់​បង្គោល ៣០ (ច្រក​អូរយ៉ាដាវ)។ ដោយឡែក​​ចាប់​ពី​បង្គោល​លេខ ៣១ ដល់​បង្គោល​លេខ ៤០ ព្រំប្រទល់​ខេត្ត​មណ្ឌលគិរី​នៅ​កំពុង​ចរចា​ដោះស្រាយ​​នៅ​ឡើយ។

លោក​បន្តថា ​នៅ​តំបន់​​ដែល​នៅ​មិន​ទាន់​បោះ​បង្គោល​ព្រំដែន​ ​ភាគី​ទាំង​ពីរ​នៅ​តែ​រក្សា​សន្តិសុខ សហការ​ទំនាក់ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ជាធម្មតា មិន​មាន​បញ្ហា​អី​នោះ​ទេ។ ទាក់ទង​កន្លង​មក​ធ្លាប់​កើត​មាន​ករណី​ដែល​កសិករ​វៀតណាម​បាន​ជីក​ស្រះនៅ​តំបន់​មិនទាន់​កំណត់ជាក់លាក់ ​ខាង​កម្ពុជា​ស្នើ​ឲ្យ​លុប​វិញ​មក​ដល់​ពេល​នេះ​បាន​ដោះស្រាយ​បញ្ចប់​​មិន​មាន​បញ្ហា​អី​ទៀត​​នោះ​ទេ​។​

ខេត្តរតនគិរី ស្ថិតនៅភាគឦសាន្តមានចម្ងាយពីរាជធានីភ្នំពេញ ៥៨៨ គីឡូម៉ែត្រ មានព្រំប្រទល់ខាងលិចជាប់ខេត្តស្ទឹងត្រែង ខាងកើតជាប់នឹងខេត្តយ៉ាឡាយ និងខេត្តកន្ទុម នៃ​សាធារណរដ្ឋសង្គមនិយមវៀតណាមប្រវែង ២១០គ.ម ខាងជើងជាប់នឹងខេត្តអត្តពឺនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវប្រវែង ១៦៥គ.ម និងខាងត្បូងជាប់ខេត្តមណ្ឌលគិរី​។ ភូមិសាស្ត្រខេត្តជាតំបន់ខ្ពង់រាបសម្បូរភ្នំ ជ្រោះជ្រលងដងអូរ និងព្រៃឈើគ្រប់ប្រភេទ ហើយមានទន្លេឆ្លងកាត់ចំនួន ០២ គឺទន្លេសេសាន និងទន្លេស្រែពក។

ខេត្តមានផ្ទៃដីសរុប ១០.៧៨២ គីឡូម៉ែត្រក្រឡា រដ្ឋបាលដែនដីត្រូវបានចែកជា ០១ ក្រុង ០៨ស្រុក ៤៦ឃុំ ០៤សង្កាត់ និង២៤៣ភូមិ។

សេដ្ឋកិច្ច​របស់​ខេត្ត​រតនគិរី​ពឹង​ផ្អែក​លើ​វិស័យ ៣ សំខាន់ គឺ ទេសចរណ៍ ធនធាន​រ៉ែ និង​កសិឧស្សាហកម្ម។ ផ្អែក​តាម​ទិន្នន័យ​មូលដ្ឋាន​ឆ្នាំ ២០២២ ​ប្រជាជន​​ក្នុង​ខេត្ត​​សរុប​មាន​ជាង ២២ម៉ឺន​នាក់ ក្នុងនោះ​ ៨២ ភាគរយប្រកប​របរកសិកម្ម​ជា​ចម្បង​៕

២០១៧ រតនគិរី​នឹង​កាន់តែ​កែប្រែ​មុខមាត់​ថ្មី​នៅ​ក្រោយពេល​ផ្លូវ​មួយ​ខ្សែ​ស្ថាបនា​ រួចរាល់​តាម​បណ្ដោយ​ខ្សែក្រវ៉ាត់​ព្រំដែន​កម្ពុជា​វៀតណាម​ឡាវ​

ខេត្ត​រតនគិរី ៖ ខេត្តរតនគិរី​នឹងត្រូវ​គេ​រំពឹងថា នឹង​មាន​ផ្លូវ​មួយ​ខ្សែ​យ៉ាង​ល្អ​ប្រណីត ក្រោម​ការស្ថាបនា​របស់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ផ្ឡូវ​នោះ បាននិងកំពុង​ស្ថាបនា​ឡើង​កាត់​ព្រៃភ្នំ ជ្រោះ​ជ្រលង​ដងអូរ កាត់​ភាពលំបាក​គ្រប់​ដំណាក់កាល តាម​បណ្តោយ​ខ្សែ​បន្ទាត់​ព្រំដែន​កម្ពុជា វៀតណាម ដោយ​ចាប់ផ្តើម​ពី​ចំណុច​បង្គោល​ព្រំដែន​លេខ​៣០ ដល់​តំបន់​មុំ​បី កន្ទុយ​នាគ ។​

​តាម​ប្រសាសន៍​ប្រធាន​ក្រុមបច្ចេកទេស​បោះបង្គោល​ខ័ណ្ឌសីមា​ប្រចាំ​ខេត្ត​រតនគិរី លោក ណែ​ម បូ​រា បាន​ប្រាប់​នៅ​ល្ងាច​ថ្ងៃទី​០៨ កុម្ភៈ​នេះ​ថា ផ្លូវ​ដែល​នឹង​ស្ថាបនា​នោះ មាន​ចម្ងាយ​១៦០​គីឡូម៉ែត្រ បច្ចុប្បន្ន​កំលាំង​វិស្វកម្ម​ត្រាស​សេ​បាន​ចម្ងាយ​២៧​គីឡូម៉ែត្រ​ហើយ ។​

​កាលពី​ព្រឹក​ម្សិលមិញ​ថ្ងៃទី​០៨ កុម្ភៈ ឯកឧត្តម សៀក សុជាតិ នាយក​ទីចាត់ការ​ការពារ​ព្រំដែន នៃ​អគ្គបញ្ជាការ​កងយោធពល​ខេមរភូមិន្ទ និង​ឯកឧត្តម ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការស្ថាបនា​ផ្ឡូវ​នោះ​ជាក់ស្តែង ។​

​ផ្លូវ​ស្ថាបនា​ថ្មី តាម​ក្រវាត់​ព្រំដែន​កម្ពុជា វៀតណាម ដែល​មាន​ប្រវែង ១៦០​គីឡូម៉ែត្រ ចាប់ពី​បង្គោល​សី​ម៉ា​លេខ​៣០ ច្រកទ្វារ​អន្តរជាតិ​ស្រុក​អូរយ៉ាដាវ ក្នុង​ខេត្ត​រតនគិរី ទៅ​ទល់​នឹង​មុំ​បី​កន្ទុយ​នាគ កម្ពុជា វៀតណាម ឡាវ ត្រូវបាន​ស្ថាបនា​ដោយ ​កម្លាំង​វិស្វកម្ម ត្រាស់​សេរ​បាន​២៧​គីឡូម៉ែត្រ​ហើយ​។​

​ឯកឧត្តម សៀក សុជាតិ ដែល​ចុះ​ពិនិត្យ​ការដ្ឋាន​ផ្ទាល់ មានប្រសាសន៍ថា កម្ពុជា​ដឹកនាំ​ដោយ​សម្តេច​តេជោ ហ៊ុន សែន តែង​គិតគូរ​ជានិច្ច​ចំពោះ​ការអភិវឌ្ឍន៍​តាម​តំបន់​ព្រំដែន ដើម្បី​ប្រែក្លាយ​តំបន់​ព្រំដែន អោយក្លាយ​ទៅ​ជា​តំបន់​សន្តិភាព មិត្តភាព និង​ការអភិវឌ្ឍន៍ ។

​ជាក់ស្តែង ការ​ឈូសឆាយ​ស្ថាបនា​ផ្ឡូវ ១៦០​គីឡូម៉ែត្រ​ពី​ខេត្ត​រតនគិរី ប្រទេស​កម្ពុជា ទៅ​ខេត្ត​យ៉ា​ឡាយ ប្រទេស​វៀតណាម ដែល​ចាប់ផ្តើម​ស្ថាបនា​ឡើង ពី​ចំណុច​បង្គោលប្ពំ​ដែន​លេខ​៣០ ឆ្ពោះទៅ​កាន់​តំបន់​មុំ​បី (​កន្ទុយ​នាគ​) នេះ​ស្រាប់ ។

​លោក​ថា ផ្លូវ​នេះ​គឺ​ឈូសឆាយ​ស្ថាបនា​ឡើង​ដោយ​កំលាំង​វិស្វកម្ម នៃ​កងយោធពល​ខេមរភូមិន្ទ បច្ចុប្បន្ន​ឈូសឆាយ​ត្រា​សេ​សបាន​ចម្ងាយ​២៧​គីឡូម៉ែត្រ​ហើយៗ នឹង​បន្ត​ឈូសឆាយ​អោយ​ដល់​តំបន់​មុំ​បី​កន្ទុយ​នាគ តាម​ផែនការ​របស់​រាជរដ្ឋាភិបាល ។​

​ឯកឧត្តម មានប្រសាសន៍​បន្ត​ថា ផ្លូវ​នេះ​ជំហាន​ដំបូង​គឺ​យើង​ធ្វើការ​ក្រាល​គ្រួស​ក្រហម​សិន ហើយ​នឹង​ឈាន​ទៅ​ក្រាល​បេតុង ឬ​ក្រាល​កៅស៊ូ​បន្តទៀត​នាពេល​អនាគត ហើយ​ផ្លូវ​ក្រវ៉ាត់​ព្រំដែន​នេះ ជា​ផ្លូវ​យុទ្ធសាស្ត្រ​ ​សំរាប់​ការពារ​បូរណភាព​ទឹកដី និង​បំរើ​ផលប្រយោជប្រ​ជា​ពលរដ្ឋ ដែល​រស់នៅ​តាម​តំបន់​ព្រំដែន​នេះ​ផងដែរ ។​

​ជាមួយនឹង​ការ​រំពឹងថា នឹង​ទទួល​បាន​ផ្ឡូវ​ល្អ​ប្រណីត​មួយ​ខ្សែ​នេះ ខេត្តរតនគិរី​ត្រូវគេ​សម្លឹង​ឃើញ​ថា នឹង​កាន់តែ​កែប្រែ​មុខមាត់​ថ្មី ទាំង​វិស័យ​សេដ្ឋកិច្ច ទេសចរណ៍ វិស័យ​សិក្សាធិការ វប្បធម៌​ជាដើម​។​ល​។ មិនតែប៉ុណ្ណោះ​នៅ​ពេល​ដែល​ផ្លូវ​នេះ​ស្ថាបនា​រួច សង្ឃឹមថា​នឹង​មាន​ភ្ញៀវ​ទេសចរណ៍​ធ្វើដំណើរ​ទៅ​កាន់​តំបន់​កន្ទុយ​នាគ ដែល​ជា​តំបន់​ធ្លាប់​ត្រូវ​គេ​និយាយថា ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ល្អ​ប្រណីត ដែល​ភ្ញៀវ​ទេសចរណ៍​មិន​ដែដល​បាន​ទៅ​ដល់​សោះ​៕
​ដោយ យឹម សារិទ្ធិ​
តំបន់ មុំបី កន្ទុយនាគ
តំបន់ មុំបី កន្ទុយនាគ