- ប្រវត្តិខេត្ត ទឹកខ្មៅ
- រដ្ឋបាល ភូមិសាស្រ្ត ខេត្ត កណ្តាល
- ព្រំដែន ខេត្ត កណ្តាល
- ព្រែកជីក ហ្វូណនតេជោ បរិបទ នយោបាយ
- ព្រែកជីក ហ្វូណនតេជោ បរិបទ បច្ចេកទេស
- វិស្វកម្មសំណង់ព្រែកជីក ( ប៉ាណាម៉ា ព្រែកជីក ចិន ព្រែកជីក ស៊ុយអេ)
- កំពង់ផែ កំពត (ផែ ព្រះអង្គឌួង)
- ព្រលានយន្តហោះ ភ្នំពេញថ្មី
- ក្រុងតាខ្មៅ
- ក្រុងអរិយក្សត្រ
- ក្រុងសំពៅពូន
- ទេចរ ខេត្ត កណ្តាល
- ប្រវត្តិព្រែកជីក វិញតេ
ព្រែកជីកហ្វូណនតេជោ បកស្រាយអំពី វិស្វកម្ម ស្ថាបនា ព្រែកជីក
ព្រែកជីកហ្វូណនតេជោ គឺជា ព្រែកជីកដែលមានប្រវែង ១៨០គីឡូម៉ែត្រដែលត្រូវបានស្នើឡើងក្នុងប្រទេសកម្ពុជា ដែលតភ្ជាប់ កំពង់ផែស្វយ័តភ្នំពេញ ជាមួយ ក្រុងកែប និង ឈូងសមុទ្រថៃ ។
បច្ចេកវិជ្ជា ប្រើប្រាស់ សម្រាប់ គម្រោងព្រែកជីក ហ្វូណន តេជោ ៖ ការប្រើប្រាស់ បច្ចេកវិជ្ជា Technology ជា Softwares App និង គ្រឿងចក្រ បរិក្ខា នានាក្នុង គម្រោង
ការចំណេញ ខាត នៃ គម្រោងព្រែកជីក ហ្វូណនតេជោ៖ ជានយោបាយ កម្ពុជា ត្រូវ រណប សងគុណ មិនចេះអស់ មិនចេះចប់ ដើម្បី លួងលោម ប្រទេស វៀតណាម ក្នុងការដឹកជញ្ជូនទំនិញ ចេញ ចូល ឆ្លងកាត់ប្រទេស វៀតណាម និងការបង់ពន្ធ ការពន្យាពេល ការបិទខ្ទប់ ករណី ដែល មេដឹកនាំវៀតណាម មិនសប្បាយចិត្ត ឬ ករណី បង្ខំឲ្យកម្ពុជា ធ្វើនយោបាយ អន្តោប្រវេសន៍ ឲ្យកម្ពុជាផ្តល់សញ្ជាតិឲ្យជនជាតិ ចាម ជនជាតិវៀតណាម កំពុងរស់នៅកម្ពុជា ក័ដូចជាកិច្ចការព្រំដែន....
ការវិភាគចំណេញ ខាត Cost Benefit Analysis លើបរិបទ ព្រែក ជីកហ្វូណន ត្រូវតែ ផ្តោតជាសំខាន់ លើ ក្រសួង ទាំង ៣០ ដូចមាន នៅខាងក្រោមស្រាប់ ដែល ពាក់ព័ន្ធផ្ទាល់ជាមួយ ភូមិសាស្រ្តនយោបាយ វៀតណាម ។
ព្រែកជីកនេះនឹងចាប់ផ្តើមពី ព្រែកតាកែវ នៃទន្លេមេគង្គ កាត់តាមព្រែកតាឯក នៃទន្លេបាសាក់ និងចុងក្រោយបញ្ចូលគ្នាជាមួយព្រែកតាហ៊ីងនៃទន្លេបាសាក់ក្នុងស្រុកកោះធំ។ ព្រែកជីកនេះនឹងតភ្ជាប់រាជធានីភ្នំពេញដោយផ្ទាល់ជាមួយនឹងកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ប្រទេសក្នុង ខេត្តព្រះសីហនុ និងកំពង់ផែថ្មីក្នុង ខេត្តកំពត ។
ផែនការបច្ចុប្បន្នរួមមានការសាងសង់ទំនប់ចំនួនបីដែលមានច្រកទឹក និងស្ពានចំនួន ១១។ ប្រឡាយនេះនឹងមានទទឹង ១០០ម៉ែត្រ និងជម្រៅ ៥.៤ម៉ែត្រ ដែលអាចទ្រទ្រង់នាវារហូតដល់ ៣,០០០ DWT ។ កាលបរិច្ឆេទបញ្ចប់គោលដៅគឺ ២០២៨។ វាត្រូវបានគេរំពឹងថានឹងចំណាយអស់ ១.៧ពាន់លានដុល្លារ។
តម្លៃ ព្រែកជីក ស៊ុយអេ Suez Canal Cost ផ្នែកកិច្ចការនយោបាយ ខាងប្រទេស អេហ្សីប ចំណេញ លើប្រទេស អ៊ីស្រាអែល ដោយសារ អេហ្សីប មានប្រទេស បារាំង ជាខ្នងបង្អែក នយោបាយ យោធា សេដ្ឋកិច្ច និង បច្ចេកវិជ្ជាខ្ពស់ផ្នែក ព្រែកជីក ធ្វើឲ្យ គម្រោង ព្រែកជីក ស៊ុយអេ ទទួលបានជោគជ័យ លើគម្រោង នឹងការប្រឆាំង របស់ អ៊ីស្រាអែល។
គម្រោងនេះត្រូវបានផ្តល់មូលនិធិទាំងស្រុងដោយ China Bridge and Road Cooperation (CBRC) [៥] ដែលបច្ចុប្បន្ន (ខែមីនា ឆ្នាំ២០២៤) កំពុងធ្វើការលើការសិក្សាលទ្ធភាពនៃគម្រោងនេះ។ គម្រោងនេះនឹងត្រូវបានបង្កើតឡើងក្រោមកិច្ចសន្យា BOT (សាងសង់-ប្រតិបត្តិការ-ផ្ទេរ)។
ផែនទី ប៉ាណាម៉ា គម្រោងជីកព្រែក ឆ្នាំ ១៩០៤
ផែនទី ភូមិសាស្រ្ត នយោបាយ មហាព្រែកជីក ចិន China The Great Canal Project
ផ្នែកនយោបាយ គឺ ប្រទេសចិន ទទួលបានជោគជ័យក្នុងការ គ្រប់គ្រង បង្រួបបង្រួមជាមួយ រដ្ឋកុលសម្ព័ន្ធ ជនជាតិ នានាក្នងប្រទេសចិន។ គម្រោងមហាព្រែកជីកចិន ជួយឲ្យចិន អាច ដឹកជញ្ជូន ទំនិញ នានា ពី ភាគខាងជើងប្រទេស ចិន ចុះមក ក្រុង បេកាំង និង បន្ត ចុះមកភាគខាងត្បូង ដែលមិន ចំណុះ តទៅទៀត ក្នុងការដឹកទំនិញ ឆ្លងកាត់ប្រទេស កូរ៉េខាងជើង និង ការបង់ពន្ធ លើ កំពង់ផែ កូរ៉េខាងជើង។
បច្ចុប្បន្នកម្ពុជាពឹងផ្អែកយ៉ាងខ្លាំងលើការប្រើប្រាស់កំពង់ផែវៀតណាម ជាពិសេស កំពង់ផែកៃមែប ។ព្រែកជីកហ្វូណនតេជោថ្មី នឹងកាត់បន្ថយការពឹងផ្អែកនេះយ៉ាងខ្លាំង។ [៨] វៀតណាម ក៏បានលើកឡើងពីការព្រួយបារម្ភខាងបរិស្ថាន។ [៩] ការកសាងព្រែកជីកនេះត្រូវបានគេមើលឃើញពីផលប៉ះពាល់មួយចំនួនផ្នែកបរិស្ថាន និងភាពតានតឹងផ្សេងៗពីសំណាក់បណ្ដាប្រទេសជិតខាង និងក្រុមប្រឆាំងរដ្ឋាភិបាលមួយចំនួនសម្ដែងនូវភាពមិនពេញចិត្តចំពោះវត្តមាននៃព្រែកជីកនេះឡើយ។
ភូមិសាស្រ្ត នយោបាយ ព្រែកជីក ប៉ាណាម៉ា ៖ ការប្រើប្រាស់់ បច្ចេកវិជ្ជាព្រែកជីក ប្រទេសបារាំង ធ្លាប់មានបទពិសោធន៍ជីកព្រែក ជីក ស៊ុយអេ បូកបន្ថែមដោយ បច្ចេកវិជ្ជា សហរដ្ឋអាមេរិក បង្ក់ើតចេញជា វិស្វកម្ម ព្រែកជីក ប៉ាណាម៉ា ។
1លក្ខណៈពិសេស
ព្រែកជីកនេះឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។ សន្ទះផ្លូវនាវាចរណ៍មាន ០៣កន្លែង ស្ពាន ១១កន្លែង ផ្លូវអមសងខាងប្រវែងសរុបប្រមាណ ២០៨គីឡូម៉ែត្រ។
ប្រព័ន្ធទ្វារទឹក ប្រព័ន្ធ អូស នាវាកប៉ាល់ ដោយ រថយន្ត
ដោយគ្រោងសាងសង់ប្រើប្រាស់ពេលវេលាចំនួន ០៤ឆ្នាំ ហើយគ្រោងនឹងចាប់ផ្តើមសាងសង់ នៅចុងឆ្នាំ២០២៤។ កសាងព្រែកជីកហ្វូណនតេជោ គឺកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ការបង្កើតតំបន់ពាណិជ្ជកម្ម និង មជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់ អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ការជួយគាំទ្រដល់ការអភិវឌ្ឍប៉ូល សេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងៗទៀត ការជំរុញការអភិវឌ្ឍទីក្រុង នគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។[១០] ជុំវិញព្រែកជីកនេះផងដែរ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ទៀតថា ព្រែកជីកហ្វូណនតេជោ នឹងជួយបង្កើនផលត្រី និងការចិញ្ចឹមត្រីរបស់ប្រជាពលរដ្ឋ ជាពិសេសនឹងជួយរំដោះទឹកជំនន់ ពេលកម្ពុជាមានជំនន់ទឹកភ្លៀង។ បន្ថែមពីនេះ ព្រែកជីកហ្វូណនតេជោ ក៏នឹងរួមចំណែកជួយដល់វិស័យទេសចរណ៍ ហើយប្រជាពលរដ្ឋនឹងទាញបានប្រយោជន៍ ពីការធ្វើទេសចរណ៍។
ប្រព័ន្ធវិស្វកម្ម អាងទឹក បញ្ចេញ បញ្ចូលទឹកស្វ័យប្រវត្តិ
ការព្រួយបារម្ភនិងសន្តិសុខ
យោងតាមគណៈកម្មាការនៅក្នុងសន្និសីទពិគ្រោះយោបល់ស្តីពីគម្រោងព្រែកជីកហ្វូណនតេជោ ដែលបានស្នើឡើងរបស់កម្ពុជាដែលបានធ្វើឡើងនៅទីក្រុងព្រែកឫស្សី (កាន់ថឺ) នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ មានមតិមួយថាបរិមាណទឹកពីទន្លេមេគង្គទៅខាងលិចអាចកាត់បន្ថយបាន៥០% លទ្ធភាពនៃការជ្រៀតចូលទឹកប្រៃកាន់តែជ្រៅអាចប៉ះពាល់ដល់ផ្ទៃដីដាំដុះជាងពាក់កណ្តាលនៃដីសណ្ដទន្លេមេគង្គ ។ ឆ្លើយតបទៅនឹងកង្វល់មួយចំនួនដែលនាវាចម្បាំងចិនអាចប្រើប្រាស់ព្រែកជីកនេះ នាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា "គម្រោងព្រែកជីកនេះ មិនបម្រើដល់ភូមិសាស្ត្រយោធារបស់ចិននោះឡើយ។ បើតាមសម្តេចធិបតី រដ្ឋធម្មនុញ្ញរបស់កម្ពុជា មិនអនុញ្ញាតឱ្យមានវត្តមានទ័ពបរទេសលើទឹកដីកម្ពុជា ហើយបន្ថែមពីលើនោះ លក្ខណៈបច្ចេកទេសព្រែកជីក ដែលមានជម្រៅទឹកត្រឹម៤ ទៅ៥ម៉ែត្រ មិនអាចឱ្យនាវាទ័ពធ្វើចរាចរណ៍បាននោះឡើយ៕
រូបភាព ផែនទី រូបថត បច្ចេកទេស ព្រែកជីក ហ្វូណនតេជោ (បច្ចេកទេស)ការវិភាគ ចំណេញ ខាត បរិបទ ប្រទេស អគ្លេស Cost Benefit Analysis ( CBA)
- ដើម្បីរក្សា ពូជពង្សខ្មែរ ទឹកដីដូនតាខ្មែរតទៅ យើងត្រូវតែជីកព្រែក ហ្វូណនតេជោ
- វៀតណាមធ្លាប់បង្កើតផ្លូវលំ ហូរជីមិញ ដើម្បី វាយយក ប្រទេស ចម្ប៉ា មកគ្រប់គ្រង ហេតុអ្វី បានជា វៀតណាម ប្រឆាំង ផ្លូវលំ សីហនុ ដែល ទាមទារគ្រប់គ្រងទឹកដី ដូនតាខ្មែរ សម័យ មុនៗ មិនបាន?
- សព្វថ្ងៃ កម្ពុជាគ្មានកំពង់ផែទឹកជ្រៅ ដោយសារ កំពង់ផែទឹកជ្រៅ នានា ដូចជា ផែសុវណ្ណភូមិ ត្រូវ ទ័ពចាម ដណ្តើមគ្រប់គ្រង ហើយ ចាម បានបំលែងខ្លួន ដូរឈ្មោះជា វៀតណាមខាងត្បូង ដូច្នេះ កម្ពុជា ត្រូវតែ ជីកព្រែកជីក ហ្វូណន ដើម្បី ការរីកចម្រើនផ្នែក កសិកម្ម សេដ្ឋកិច្ចយោធា...
- វៀតណាម ធ្លាប់ខ្ចីដីខ្មែរ ២ ខេត្ត ដើម្បីហ្វឹកហាត់កងទ័ព ប្រឆាំងទ័ព ចាម ទ័ព លាវ និង ទ័ព សៀម បន្ទាប់មក វៀតណាម ចាម បានដូរ ឈ្មោះ ក្រុង ព្រៃនគរ ទៅជា ក្រុង ស្វាយហ្គន ( ក្រុង សួយ ជនជាតិ សួយ ចាម )
- ឆ្នាំ ១៩៧៧ កងទ័ពខ្មែរ បង្កើតមូលដ្ឋានទ័ព នៅ លើអតីតទឹកដី ខ្មែរ ដើម្បី ដឹកនាំចលនារំដោះជាតិពី របបប្រល័យពូជសាសន៍ខ្មែរក្រហម ដូច្នេះ ភាគី វៀតណាម អត់អាចមានសិទ្ធិចោទថា កម្ពុជា ធ្លាប់រស់ដោយសារ គុណ របស់ វៀតណាមឡើយ
- កត្តាប្រវត្តិសាស្រ្ត មួយទៀត គឺ សៀម និង វៀតណាម តែងតែប្រើនយោបាយ ដុត សំបុកមាន់ចោល ដើម្បី មាន់ខ្មែរ រត់ទៅជ្រកនៅ សំបុកមាន់ សៀម និង សំបុកមាន់ វៀតណាម។ ប្រទេសចាម ក៍បានបំបែកខ្លួន ជាសាសនាផ្សេងៗ ដើម្បី រត់ទៅរស់នៅ វៀតណាមដែរ ដូចជា ចាមពុទ្ធសាសនា ចាមគ្រឹស្តិសាសនា ចាមឥស្លាមសាសនា ចាមហិណ្ឌូសាសនា គឺសុទ្ធតែ មានរស់នៅ ប្រទេស វៀតណាម ។
- កម្ពជា ធ្លាប់ជួយ ឲ្យ កំពង់ផែ កំពង់សោម ដើម្បីដឹកជញ្ជូនគ្រាប់ រាប់លានតោន ពីប្រទេសចិន ចូលទៅជួយធ្វើសង្រ្គាម ដើម្បី វៀតណាម មានលទ្ធភាព វាយយកឈ្នះ កងទ័ពចម្ប៉ា ( វៀតណាមខាងត្បូង) ដែលអាមេរិកកាំង បំបែកជា ២ រដ្ឋ ផ្សេងគ្នា ដូច្នេះ ប្រជាជនកម្ពុជា ធ្លាប់មានគុណ ជូយ ប្រជាជនវៀតណាម ឈ្លាប់ឲ្យបាន ប្រជាជនវៀតណាម ហូប ទើបវៀតណាម អាចរំដោះយក ទឹកដី វៀតណាមខាងត្បូងបានដូចសព្វថ្ងៃនេះ។ កម្ពុជា ក៍រងគ្រោះពី សង្រ្គាមនោះដែរ ដោយសារ អាមេរិក ប្រឆាំងកម្ពុជា ព្រោះ កម្ពុជា មិនជួយឲ្យ ប្រទេសចម្ប៉ា មានឯករាជ្យ មានអំណាច វាតទី ដូច សម័យមុន។
- ប្រវត្តិព្រែកជីក ហ្វូណន៖ ព្រែកជីកហ្វូណន ជាព្រែកជីកសម័យ ហ្វូណន និង សម័យអង្គរ សម្រាប់ដឹកជំនិញ ទៅ កំពង់ផែ។ សម័យនោះ ពួកកងទ័ព ចម្ប៉ា គេបាន ចងសម្ព័ន្ធមិត្ត ជាមួយ ទ័ព ម៉ុងហ្គោលី ចុះទ័ពតាមជើងគោក និង ជើងទឹក ដើម្បីបើកសង្រ្គាមជាមួយ កម្ពុជាយើង។ ទ័ពខ្មែរយើង ចាញ់ទ័ពចាម ម៉ងហ្គោលី ខ្មែរ ដកទ័ពទៅ អង្គរវិញ -- នោះជាការបាត់បង់់ កំពង់់ផែទាំងអស់នៅ សមុទ្រ ដោយសារ ចាម។ ចាម ហ្នឹង សព្វថ្ងៃ ដូរឈ្មោះទៅ វៀតណាមត្បូង អីចឹងបានជា មានសង្រ្គាម នៅវៀតណាម Vietnat War ដោយសារ កម្ពុជា ជួយទ័ព វៀតណាមជើង បានជា ទ័ពអាមេរិកទំលាក់គ្រាប់បែក ២,៧ លានតោន សម្លាប់ខ្មែរ !! យល់?????