Thursday, April 18, 2024

តំបន់​ទេសចរណ៍​នៅ មណ្ឌល​គិរី

ខេត្តមណ្ឌលគីរីជាតំបន់ទេសចរណ៏ធម្មជាតិធំមួយដែលមានតំបន់ទេសចរណ៏ធម្មជាតិជាច្រើនដូចជាទឹកជ្រោះ ប្រកបដោយហ្វូងមច្ឆាជាច្រើនប្រភេទ ព្រមទាំងរុក្ខជាតិ សត្វព្រៃ ព្រៃកោងកាង និងភ្នំតូចធំជាច្រើន។ ហើយខេត្តមណ្ឌលគិរីក៏មានសក្តានុពលទេសចរណ៍វប្បធម៏ ប្រពៃណី របស់ជនជាតិដើមភាគតិចព្នងផងដែរ ដែលក្នុង ខេត្តនេះមាន ៨ ជនជាតិដើម ក្នុងនោះរួមមាន៖ជនជាតិ



ការផ្សព្វផ្សាយប្រវត្តិសាស្រ្តក្លែងក្លាយ នៅកម្ពុជា៖ នៅ មណ្ឌលគីរី បាន និង កំពុងផ្សព្វផ្សាយប្រវត្តិសាស្រ្តក្លែងក្លាយ បោកបញ្ឆោត ក្រុម បក្ស ប្រឆាំង នានានៅកម្ពុជាឲ្យគាំទ្រនយោបាយ ពួកគេ ដោយ ពួកគេ ផ្សព្វផ្សាយអំពី នគរភ្នំ ឬ ហ្វូណន ថា ជនជាតិ ៦ រដ្ឋ (ស្ទៀង កួយ ភ្នង ចារាយ...) ថាជា ខ្មែរលើពិតប្រាកដ FUNAN ដោយលើកថា ជនជាតិភ្នំ គឺ ហ្វូណន​ ! ចំណែក ខ្មែរកណ្តាលសព្វថ្ងៃ ជាខ្មែរក្លែងក្លាយ ដែល តាមពិត មហាហ្វូណន គឺ ក្តោបរួមទាំង ៦ រដ្ឋហ្នឹងផងដែរ។ ៦ រដ្ឋហ្នឹង មិនមែនជា ចម្ប៉ាទេ ហើយការតស៊ូ ទាមទារឯករាជ្យ ទាមទារ កូតា Quota ចៅហ្វាយខេត្ត បក្សជនជាតិដើម កូតាប្រធានបរិស្ថានខេត្តត្រូវតែជាជនជាតិដើម មិនមែនជារឿង ស្របច្បាប់ នៅកម្ពុជាឡើយ។

ការផ្សព្វផ្សាយប្រវត្តិសាស្រ្តក្លែងក្លាយ៖ គេផ្សាយថា រដ្ឋមួយនេះ នៅ អគ្លេស មានប្រជាជនតែ ២៧ នាក់ទេ គេមានឯករាជ្យ មានលុយ មានវីសា ហើយ UN ទទួលស្គាល់ជារដ្ឋឯករាជ្យ តាមពិត រដ្ឋនេះ បង្កើតដោយ កងទ័ពជើងទឹកអគ្លេសចំនួន ៣០០ នាក់ ដែលបោះទីតាំងនៅលើ ផែ មួយនេះ នឹង កោះសិប្បនិម្មិតមួយទៀត ដើម្បីប្រឆាំងកងទ័ពអាល្លឺម៉ង់ នៅសង្រ្គាមលោកទី ២ ។ សព្វថ្ងៃ​រដ្ឋនេះ ត្រូវ អគ្លេសកំទេចចោលដោយ គូសផែនទី យកផ្ទៃទឹករដ្ឋនេះ និង ចាប់ខ្លួនស្តេចរដ្ឋនេះ..។ ការផ្សព្វផ្សាយបែបហ្នឹង បំណង លើកទឹកចិត្ត ជនជាតិដើម ជាង ២០ ក្រុមជនជាតិនៅដើម នៅកម្ពុជាទាមទារឯករាជ្យ ផ្តាច់ទឹកដី ដោយចេញ សកម្មភាព " ការពារព្រៃសហគមន៍ជនជាតិដើម ការពារបរិស្ថាន ការបំផ្លាញដែនជម្រកសត្វព្រៃរបស់រដ្ឋ ការបណ្តេញក្រុមហ៊ុនវិនិយោគចិន ចេញពីកម្ពុជា...)
 Mar 23, 2024  MONDULKIRI PROVINCE
ជនជាតិភាគតិច នៅខេត្តមណ្ឌលគីរី ដើរក្បួនរំលឹកវប្បធម៌ជនជាតិដើមភាគតិចអន្តរជាតិ​។ រៀបចំដោយក្រុមអង្គការសង្គមស៊ីវិល និងមានការសម្របសម្រួលពីសំណាក់អាជ្ញាធរមូលដ្ឋាន បងប្អូនជនជាតិដើមភាគតិច ក្រោល ស្ទៀង ម្ហូន និងពូនង  ក្នុងសំលៀកបំពាក់ប្រពៃណីជនជាតិភាគតិចជាច្រើនរយនាក់ បានចូលរួមការហែរក្បួនថ្មើជើងទ្រង់ទ្រាយធំ ចេញពីលំនៅដ្ឋានរបស់ពួកគេ ធ្វើដំណើរមកកាន់ក្រុងសែនមនោរម្យ។

ខេត្ត​មណ្ឌលគិរី ស្ថិតនៅ​ភូមិ​ភាគឦសាន នៃ​ប្រទេស​កម្ពុជា។ ខេត្ត​នេះ​មាន ស្រុក​ចំនួន ៤ និង​មាន​ផ្ទៃដី​សរុប​ជាង​១​ម៉ឺន​(១៤.២៨៨)​គីឡូម៉ែត្រ​ក្រឡា ផ្ទៃដី​ទាំងនោះ​គ្របដណ្ដប់​ដោយ​ព្រៃឈើ មាន​ភ្នំ​តូច និង​សំបូរ​ដោយ​ជ្រលង​ដងអូរ​ជាច្រើន។ ខេត្ត​មួយ​នេះ មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​វៀតណាម ដែល​មាន​ប្រជាពលរដ្ឋ​សរុប​ជាង​៨​ម៉ឺន​៨៤.៦២៤)​នាក់ និង​មាន​ជនជាតិ​ដើម​ភាគតិច​រស់នៅ​ចំនួន​ ៨​ ជនជាតិ ក្នុង​នោះ​មាន​ជនជាតិ
  1. ជនជាតិ ព្នង 
  2. ជនជាតិ ក្រោល
  3. ជនជាតិ គ្រឹង
  4. ជនជាតិ ស្ទៀង
  5. ជនជាតិ ទំពួន 
  6. ជនជាតិ ចារាយ 
  7. ជនជាតិ ថ្មូន និង
  8. ជនជាតិ ​កាវ៉ែត
បងប្អូនពូមីញយាយតាកូនក្មួយ គ្រិស្ទបរិសទ្ធ បានអធិដ្ឋានឱ្យកម្មវិធីបុណ្យដំណើរការបានល្អ ជនជាតិដើមចេះសាមគ្គីគ្នា កុំមានការបែងចែកប្រកាន់សាសនា តំលៃវប្បធម៌រួមយើងមានការទទួលស្គាល់ គោរព មានការអភិវឌ្ឈន៍ និងអភិរក្សបានជានិរន្តរភាព!
Chan Born 9 January 2022
  
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី បងប្អូនជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគិរី រៀបចំកម្មវិធីសែនព្រេន នៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍ ឯកឧត្តម ថង សាវុន ជាអភិបាលខេត្តមណ្ឌលគិរី (មណ្ឌលគិរី) នាព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២២ បងប្អូនជនជាតិដើមភាគតិចព្នង (ពូនង) នៅខេត្តមណ្ឌលគិរី បានរៀបចំកម្មវិធីកាប់ក្របី សែនព្រេន តាមប្រពៃណី នៅលើភ្នំដោះក្រមុំ ដើម្បីទទួលស្វាគមន៍ ឯកឧត្តម ថង សាវុន ដែលព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ផ្ទេរភារកិច្ច ឯកឧត្តម ថង សាវុន ពីអភិបាលខេត្តរតនគិរី ទៅជាអភិបាលខេត្តមណ្ឌលគិរីវិញ។

កម្មវិធីវប្បធម៌ជនជាតិដើមក្រូល ស្ទៀង ម្ហូន និងពូនង ភាពជាអ្នកដឹកនាំ គឺដឹក ហើយនាំ។ អនុវត្តជាក់ស្តែង មិនមែនសម្តែង! នេះជាការតាំងចិត្តរបស់ស្រ្តីដែលមានភាពអ្នកដឹកនាំ ក្នុងការជំរុញនូវការអភិរក្ស និងលើកកម្ពស់វប្បធម៌ដូនតា! 

កម្មវិធីវប្បធម៌ជនជាតិដើមក្រូល ស្ទៀង ម្ហូន និងពូនង ចំណាបអារម្មណ៍របស់ឯកឧត្តម មើល សឿន ក្រុមប្រឹក្សាខេត្តមណ្ឌលគិរី តំណាងឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្ត។
សាររបស់តំណាងចាស់ទុំខាងគ្រីស្ទបរិស័ទ ក្នងកម្មវិធីសាសនាពេលបុណ្យរម្លឹកវប្បធម៌ជនជាតិដើមថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤។ យើងមានសាសនាផ្សេងគ្នា តែយើងត្រូវចេះសាមគ្គីគ្នាដើម្បីលើកកម្ពស់ និងអភិរក្សវប្បធម៌ដយើង! 

កម្មវិធីវប្បធម៌ជនជាតិដើមក្រូល ស្ទៀង ម្ហូន និងពូនង យើងខ្ញុំគណៈកម្មការ និងសហគមន៍ជនជាតិដើមសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះឯកឧត្តម ថង សាវុន អភិបាលនៃគណៈអភិបាលខេត្តមណ្ឌលគិរីដែលតែងតែគំាទ្រ និងអនុញ្ញតឱ្យមន្ទីរ និងស្ថាប័នពាក់ព័ន្ធសហការណ៍ជាមួយយើងខ្ញុំក្នុងការធ្វើការៀបចំបុណ្យរម្លឹកវប្បធម៌ជារៀងរាល់ឆ្នាំ ទោះជាឯកឧត្តមមិនបានមកក៏លោកបានឧបត្ថមថវិការ និងគំាទ្រដល់ការរៀបចំនេះដែរ។ សូមគោរពជួនពរឯកឧត្តម និងក្រុមគ្រួសារជួបតែសំណាងល្អ លោកតាស្រុះ និងយាយផ្លំតាមបីបាច់ថែរក្សា ប្រកប់កាងារឱ្យបានជោគជ័យ។  

ក្រុមជនជាតិដើមភាគតិចប្រារព្ធទិវាអន្ដរជាតិជនជាតិដើមភាគតិចពិភពលោកលើកទី ២៩ និងលើកទី ១៩ នៅកម្ពុជា របស់បងប្អូនជនជាតិដើមភាគតិចកួយ ដែលប្រារព្ធឡើងនៅថ្ងៃទី ២២ សីហា ២០២៣ ដែលស្ថិតនៅតំបន់ភូមិចង្ហូខ្នា ឃុំងន ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ (រូបភាព៖ ទំព័រហ្វេសប៊ុក ទិវាជនជាតិដើមភាគតិច /IPs Day)

ជនជាតិដើមភាគតិចមួយចំនួន លើកឡើងថា ការប្រតិបត្តិនូវវប្បធម៌ ប្រពៃណី និងការ​​និយាយភាសាជនជាតិដើមភាគតិច​​នៅក្នុង​សហគមន៍ ​ហាក់​មានការធ្លាក់ចុះ ដោយ​សារ​មានការជ្រៀតចូល​នូវ​វប្បធម៌​ខាងក្រៅ ខណៈយុវជនបច្ចុប្បន្នហាក់មានការខ្មាស់អៀនក្នុងការនិយាយភាសាដើម។​

ការលើកឡើងរបស់ជនជាតិដើមភាគតិច បានធ្វើឡើងស្របពេលពិភពលោកប្រារព្ធទិវា​ភាសាកំណើត​ ថ្ងៃទី២១ ខែកុម្ភៈ។ ក្នុងទិវានេះ អង្គការសហប្រជាជាតិ បានលើកឡើងថា៖ «ភាសាតំណាងឱ្យយើងជា​នរណា។ ការការពារអត្តសញ្ញាណនេះ គឺជាបញ្ហាសិទ្ធិមនុស្ស»។

ចំណែក​ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) បានលើកឡើងក្នុងទិវានេះដែរថា ភាព​ចម្រុះនៃភាសា នាំឱ្យមានភាពសម្បូរបែបនៃវប្បធម៌ជាតិកម្ពុជា ហើយ​ភាសាជនជាតិភាគតិចចំនួន ៦ ដែល​បាន​ប្រើក្នុ​ងការរៀន និងបង្រៀននៅតាមសាលាពហុភាសា មានដូចជា ភាសា​ព្រៅ ព្នង ចារាយ កាវែត គ្រឹង និងទំពួន។

កញ្ញា សិត​ ណេង ជាជនជាតិជនជាតិដើមភាគតិចព័រ រស់នៅខេត្តពោធិ៍សាត់ បានលើកឡើងថា នៅខាង​សហគមន៍​របស់​កញ្ញា មិនសូវមានអ្នកនិយាយភាសាជនជាតិដើមភាគតិចទេ ព្រោះនៅក្នុងសហគមន៍នោះ សម្បូរជនជាតិខ្មែរច្រើន ហើយ​យុវជនហាក់មានភាពខ្មាស់អៀនក្នុងការនិយាយភាសាដើម​ និងស្លៀកសំលៀកបំពាក់ប្រពៃណី​ជន​ជាតិ​ដើមភាគតិច។ ​


ថ្នាក់ដឹកនាំដែលជាគណៈកម្មការបណ្ដាញជនជាតិដើម ខេត្តមណ្ឌលគិរីបានផ្ដួចផ្ដើមប្រារព្ធកម្មវិធីបុណ្យរម្លឹកវប្បធម៍លើកទីបួននៅខេត្តមណ្ឌលគីរីឆ្នាំ២០២៣។ដែលមានការចូលរួមពី  ឯកឧត្តម ថង សាវុន អភិបាលខេត្តមណ្ឌលគីរី និងអាជ្ញាធរគ្រប់ជាន់ថ្នាក់ ព្រមទាំងបងប្អូនជនជាតិដើមភាគតិច ព្នង ម្ហូន ស្ទៀង និងក្រូល ដែលរស់នៅក្នុងខេត្តមណ្ដលគិរីប្រមាណជិត១០០០នាក់ផងដែរ ។ក្នុងឆ្នាំ២០២៣នេះផងដែរយើងបានប្រារព្ធនៅថ្ងៃទី១១ និង១២ ខែមេសាឆ្នាំ២០២៣ ។​​ កម្មវិធីបុណ្យនេះមានសារៈសំខាន់ណាស់ ដើម្បីអភិរក្សនិងលើកកម្ពស់វប្បធម៌ជនជាតិដើមភាគតិច។​ ជនជាតិដើមត្រូវតែថែរក្សានិងអភិរក្សវប្បធម៌ទំនៀមទំលាប់ ព្រោះវប្បធម៌ ប្រពៃណីជាអត្តសញ្ញាណដែលបង្ហាញបញ្ជាក់ថាខ្លួនឯងគឺជាជនជាតិអ្វី សាសន៍អ្វី ព្រមភាសាក្នុងការប្រើប្រាស់ប្រចាំថ្ងៃ បើយើងមិនចូលរួមថែរក្សានិងមានការបាត់បងបន្ដិចម្ដងៗ ។ចំពោះកម្មវិធីនេះផងដែលគេប្រារព្ធបានបីលើកមកហើយដែលចាប់តាំងពីឆ្នាំ២០១៨ ២០១៩ ២០២២ និងឆ្នាំ២០២៣។អត្ថបទ គីម ភា

          Leaders of the Mondulkiri Indigenous Peoples Network Committee have initiated the celebration of the fourth Cultural Remembrance Festival in Mondulkiri Province in 2023, with the participation of HE Thong Savun, Governor of Mondulkiri Province and authorities at all levels, as well as ethnic people. Nearly 1,000 people from Mondulkiri province, including the Bonong Mohun Steang and Krool ethnic groups, also celebrated this year on April 11 and 12, 2023.This festival is very important to preserve and promote indigenous culture. Indigenous peoples must preserve and preserve their traditional culture, because traditional culture is an identity that expresses one’s ethnicity, race, and language in everyday use if we do not take part in preserving it and gradually lose it. This festival has been held three times since 2018, 2019, 2022 and 2023. Writing by kim phea 

ជនជាតិ​ដើម​ភាគតិច ១២​ខេត្ត​​បារម្ភ​ពី​ក្រម​បរិស្ថាន​ថ្មី​ប៉ះពាល់​ដល់​សិទ្ធិ​ជនជាតិ​ដើម និង​ដី​សមូហភាព ជនជាតិ​ដើម​ភាគតិច ១៧​អម្បូរ​មកពី​ខេត្ត​ចំនួន១២ បាន​ចេញ​សេចក្តី​ថ្លែងការណ៍​រួម​មួយ​ព្រួយបារម្ភ​ពី​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ ដែល​រដ្ឋសភា​ទើបតែ​អនុម័ត ថា នឹង​ប៉ះពាល់​ដល់​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច និង​ដំណើរការ​ចុះ​បញ្ជី​ដី​សមូហភាព។ ពួកគាត់​ទទូច​ឱ្យ​រដ្ឋសភា និង​ស្ថាប័ន​ពាក់ព័ន្ធ​ដាក់បញ្ចូល​ពាក្យ​ជនជាតិ​ដើម​ភាគតិច​ក្នុង​ក្រម​បរិស្ថាន និង​ធនធាន​ធម្មជាតិ ជំនួស​ដោយ​សហគមន៍​មូលដ្ឋាន។

យោង​តាម​ជំរឿន​ប្រជាជន​ទូទៅ​ឆ្នាំ​២០១៩​ របស់​ព្រះរាជាណាចក្រ​កម្ពុជា​ ប្រជាជន​កម្ពុជា​សរុប​មាន​ចំនួន​ប្រមាណ​ ១៥.៥៥២.២១១ ​នាក់​ (​ស្ត្រី​ ៥១,៣១​ភាគរយ​)​។​1​ ចំនួន​ប្រជាជន​បាន​កើនឡើង​ដល់​ ១៦.៥៨៩.០២៣​នាក់​នៅ​ឆ្នាំ​២០២១​។​2​ ជនជាតិ​វៀតណាម​ ចិន​ ចាម​ និង​ជនជាតិភាគតិច​ផ្សេង​ទៀត​ក៏​រស់នៅ​ក្នុង​ប្រទេស​ផង​ដែរ​។​ ជនជាតិ​ដើម​ភាគតិច​ដែល​គេ​ស្គាល់​ថា​ "​ខ្មែរលើ​"​ រស់នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​រដ្ឋាភិបាល​បាន​ផ្តល់​ដី​មួយ​ចំនួន​ដល់​ពួក​គេ​ រួម​ទាំង​ប័ណ្ណកម្មសិទ្ធិ​ដី​សមូហភាព​ ដូច​មាន​ចែង​ក្នុង​អនុក្រឹត្យ​លេខ​ ៨៣​ អន​ក្រ​.​បក​ ស្តី​ពី​នីតិវិធី​ចុះបញ្ជី​ដី​សមូហភាព​ជនជាតិ​ដើម​ភាគតិច​។​

គោ​លន​យោ​បាល​ជាតិ​ស្តី​ពី​ការ​អភិវឌ្ឍ​ជនជាតិ​ដើម​ភាគតិច​ បានឱ្យ​និយម​ន័យ​ “​ជនជាតិ​ដើម​ភាគតិច​ គឺជា​ជនជាតិ​ដែល​រស់នៅ​លើ​ដែនដី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ហើយ​ជនជាតិ​ទាំងនោះ​បង្ហាញ​នូវ​ឯកភាព​ជាតិពន្ធុ​ សង្គម​ វប្បធម៌​ និង​សេដ្ឋកិច្ច​ ប្រតិបត្តិ​របៀប​រស់នៅ​តាម​ប្រពៃណី​ និង​ការ​ដាំ​ដុះ​លើ​ដី​ដែល​ខ្លួន​កាន់កាប់​ទៅ​តាម​ក្បួន​ខ្នាត​ ទំនៀមទម្លាប់​នៃ​ការ​ប្រើប្រាស់​ដី​ជា​សមូហភាព​។

​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​
ជំរឿន​ប្រជាជន​កម្ពុជា​ឆ្នាំ​១៩៩៨​ បាន​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ១៧​ ផ្សេងៗ​គ្នា​ ដែល​រស់នៅ​ទូ​ទាំង​ ១៥​ ខេត្ត​។​ ពួក​គេ​ត្រូវ​បាន​គេ​ប៉ាន់​ស្មានថា​មាន​ចំនួន​ប្រហែល​ ២០០.០០០​នាក់​ ឬ​ប្រហែល​ ១,២​ភាគរយ​ នៃ​ប្រជាជន​។​ ជា​រឿយៗ​ ក្រុម​នេះ​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​តាម​ភាសា​របស់​ពួក​គេ​។​​ យ៉ាង​ហោច​ណាស់​មាន​ភាសា​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២១​ នៅ​ក្នុង​ប្រទេស​កម្ពុជា​។

ជំរឿន​ប្រជាជន​កម្ពុជា​ឆ្នាំ​២០០៨​ បាន​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២២​ ផ្សេងៗ​គ្នា​ ដែល​មាន​ចំនួន​សរុប​ប្រមាណ​ ១៧៩.១៩៣​នាក់​។​​ ជនជាតិ​ដើម​ភាគតិច​បាន​កើនឡើង​ដល់​ ១៨៣.៨៣១​នាក់​ ក្នុង​ឆ្នាំ​២០១៣​។​ ក្នុង​ឆ្នាំ​២០១៤​ ​ទិន្នន័យមូលដ្ឋាន​ឃុំ​បាន​កំណត់​អត្តសញ្ញាណ​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២៥២.៣៣៧​នាក់​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​ទិន្នន័យ​អង្កេត​សេដ្ឋកិច្ច​សង្គម​បាន​បង្ហាញ​ពី​ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២៤៣.៣៥៧​នាក់​ ក្នុង​ឆ្នាំ​២០១៥​។​8​ ទោះជា​យ៉ាងណា​ក៏​ដោយ​ ​អង្គការ​ជនជាតិ​ដើម​ភាគតិច​កម្ពុជាបានកំណត់ចំនួនប្រជាជនសរុបប្រមាណ​ ២៧៦.៨៧៨​នាក់​ ដោយ​បែងចែក​តាម​ក្រុម​នីមួយៗ​។​ ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ​មាន​ប្រជាជន​ភាគច្រើន​ជាងគេ​គឺ​មាន​ប្រមាណ​ ២០,១២​ភាគរយ​ នៃ​ប្រជាជន​ជនជាតិ​ដើម​ភាគតិច​សរុប​ ហើយ​ពួក​គេ​រស់នៅ​ក្នុង​ ១៣៥​ ភូមិ​ ទូ​ទាំង​ប្រទេស​កម្ពុជា​។​ ជនជាតិ​ដើម​ភាគតិច​ចំនួន​ ២២​ក្រុម​ រួម​មាន​ ព្នង​ ទំ​ពួ​ង​ កួយ​ ចា​រាយ​ គ្រឹ​ង​ ព្រៅ​ ស្ទៀង​ កា​វ៉ែត​ ក្រោល​ ចា​អុង​ ព័រ​ មិ​ល​ ល្មូ​ន​ សួយ​ ខោ​ញ​ គ្លឹ​ង​ ស្អូច​ កា​ជ្រូក​ លុន​ រដែ​ មន​ និង​កាចក់​

ជនជាតិ ចំនួនភូមិ ចំនួនគ្រួសារ ចំនួនប្រជាជន ភាគរយ
  1. 1 ព្នង         140 12,148 55,704 20.12%
  2. 2 កួយ  135 16,265 70,302 25.39%
  3. 3 ស្ទៀង 39 3,358 15,489 5.59%
  4. 4 មិល 4 864 4,011 1.45%
  5. 5 ក្រោល 17 1,012 5,404 1.95%
  6. 6 ល្មូន 7 242 1,378 0.50%
  7. 7 ខោញ 2 201 1,061 0.38%
  8. 8 ទំពួង 107 8,095 37,395 13.51%
  9. 9 ចារាយ 67 6,031 25,262 9.12%
  10. 10 គ្រឹង 81 6,283 26,220 9.47%
  11. 11 កាវ៉ែត 20 1,473 7,463 2.70%
  12. 12 ស្អូច          3 143 754 0.27%
  13. 13 លុន   9 269 1,213 0.44%
  14. 14 កាចក់ 16 850 4,401 1.59%
  15. 15 ព្រៅ         39 2,652 10,732 3.88%
  16. 16 រដែ         1 1 3 0.00%
  17. 17 ចាអុង 10 614 2,330 0.84%
  18. 18 ព័រ         13 464 1,517 0.55%
  19. 19 សួយ 21 525 2,253 0.81%
  20. 20 ផ្សេងទៀត 22 912 3,986 1.44%
សរុប 753 62,402 276,878 100.00%

ការផ្សាយលើកទី ១ Oct 18, 2016
Bousra Waterfall
Chrey Thom Waterfall
Plantation of Pinetrees
Riverside
Rum Near II Waterfall
Phnom Lou Pran
Sen Monorum Waterfall
Phnom Dos Kramom Resort
Phnom Nam Lear Wildlife Sanctuary
Dei Ey Community Homestay
Lèng Khin Waterfall
Or Toeng Loeng Waterfall
Lék Pok Bras
Phnom Prich Wildlife Sanctuary
Lèng Tao Waterfall
Mondulkiri Protected Forest
Or Chhvéng Waterfall
Chrey Yos Waterfall
Lumphat Wildlife Sanctuary
Romanea I Waterfall
Tree Ocean (Samuth Chher)
Pou Tang Village
Phnom Kraol Cultural Resort

តំបន់​ទេសចរណ៍​នៅ មណ្ឌល​គិរី

Saturday, April 13, 2024

តំបន់​ទេសចរណ៍​ ខេត្ត កំពត

ខេត្តកំពត​មាន​តំបន់​ទេសចរណ៍​ទាក់ទាញ​ដល់​ទៅ ២៥​កន្លែង ក្នុងនោះ​រមណីយដ្ឋាន​ចំនួន ១៧ , សហគមន៍​ទេសចរណ៍​ចំនួន ៤ និង​តំបន់​ទេសចរណ៍​គោលដៅ​ចំនួន ៤​កន្លែង​។  នេះ​បើតាម​លោក សយ ស៊ី​ណុល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត ដែល​បាន​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​។    ​លោក សយ ស៊ី​ណុល បញ្ជាក់ថា​គោលដៅ​ទេសចរណ៍​ទាំងនោះ មាន៖

តំបន់​ទេសចរណ៍​ ខេត្ត កំពត


តំបន់​ទេសចរណ៍​ ខេត្ត កំពត

តំបន់​ទេសចរណ៍​ ខេត្ត កំពត
  1. ​រមណីយដ្ឋាន​ភ្នំ​បូកគោ​,
  2. ទឹកឈូ​,
  3. កំពង់ត្រាច់​ រមណីយដ្ឋានភ្នំកំពង់ត្រាច គឺជាកន្លែងប្រវត្តិសាស្ត្រ និងជាទីសក្ការៈបូជា ដែលបានទាក់ទាញភ្ញៀវទេសចរជាច្រើន ហើយត្រូវបានគោរពបូជាដោយប្រជាជនកម្ពុជា ចិន និងប្រជាជនវៀតណាម។ រមណីយដ្ឋាននេះមានទីតាំងស្ថិតនៅចម្ងាយ៣៨ km ភាគខាងកើតនៃក្រុងកំពតតាមបណ្តោយផ្លូវជាតិលេខ៣៣ ស្ថិតក្នុងឃុំដំណាក់កន្ទួតខាងត្បូង ក្នុងស្រុកកំពង់ត្រាច។ នៅពេលធ្វើដំណើរតាមរថភ្លើងគឺមានទេសភាពដ៏​អស្ចារ្យនៃរមណីយ​ដ្ឋាននេះ ដែលវាស្ថិតនៅជិតផ្លូវដែក។ ភ្នំនេះមានបរិមាត្រប្រហែល ៤០០០ ម៉ែត្រ និងមានកំពស់ខុសៗ​គ្នាចន្លោះពី ១៥០ ទៅ ២០០ ម៉ែត្រ មានវល្លិ និងដើមឈើក្នុងចំណោមស្នាមប្រេះនៅក្នុងថ្ម។ នៅឯជើងភ្នំ យើងអាចឃើញរូងភ្នំជាច្រើន ហើយនៅមុខល្អាងធំគឺវត្តគីរីសិលាដែលមានភាពល្បីល្បាញ។ នៅទិសខាងកើត និងខាងលិចនៃវត្តមានវត្តតូចៗជាច្រើនដែលមានកំពស់ប្រហែលពី៥ ទៅ១០ម៉ែត្រ។ ជណ្តើរមួយត្រូវបានសាងសង់ឡើងសម្រាប់ប្រើប្រាស់ដោយមនុស្សចាស់ ដូនជី និងមនុស្សទូទៅ។ នៅខាង​ជើង​វត្តនេះ​មានរូងភ្នំធំមួយដែលជាច្រកចូលទៅកាន់រូងភ្នំផ្សេងទៀតដែលមានច្រក​ចូលទៅកន្លែងបើកចំហចម្ងាយ៣០ម៉ែត្រ ហើយនៅកណ្តាលភ្នំមានអង្កត់ផ្ចិតប្រហែល២១ម៉ែត្រ។គុហាជាច្រើនត្រូវបានរកឃើញនៅ​ទីនេះ​ដូចជាល្អាងស្ការហនុមាន, គុហាជាងលុកម៉ីន, រូងភ្នំត្រីបាឡែន និងរូងភ្នំក្បាលអន្ទុង។ រូបសំណាក់​ព្រះពុទ្ធ​ដ៏ធំមួយត្រូវបានតម្លើងសម្រាប់មនុស្សគោរពបូជា។ សម្រស់ធម្មជាតិរបស់ភ្នំកំ​ពង់ត្រាច​ក៏បាន​ធ្វើឱ្យ​ទីតាំង​នេះក្លាយជាកន្លែងផលិតខ្សែភាពយន្តដែលមានប្រជាប្រិយភាព និងទាក់ទាញភ្ញៀវទេសចរផងដែរ។
  4. ភ្នំ​ឈ្ងោក​ សូមរំលឹកថា ប្រសាទភ្នំឈ្ងោកដែលស្ថិតនៅក្នុងរូងភ្នំមួយនៅចង្កេះភ្នំឈ្ងោកមានទីតាំងនៅក្នុងភូមិតរពាំងព្រីង ស្រុក កំពត ខេត្ត កំពត ។ ប្រាសាទរូងនេះត្រូវបានអ្នកប្រជ្ញខាងបុរណវិជ្ជាចាត់តទុកថាជាប្រាសាទមុនអង្គរ ដោយហេតុថាទម្រង់ទ្រង់ទ្រាយរាជប្រសាទឥដ្ឋនេះមានលក្ខណ:ស្រដៀងទៅនឹងប្រាសាទថ្មអាស្រមមហាឥសី នៅក្បែប្រាសាទភ្នំដា ក្នុងខេត្ត តាកែវ និងប្រសាទហាន់ជ័យនៅខេត្តកំពង់ចាម បច្ចុប្បន្ន ។ មួយវិញទៀតចំណាស់អស់ប្រាសាទឥដ្ឋខាងលើនេះ ក៏អាចគូសបញ្ជាក់តាមរយ:ផ្ទាំងសិលាចារិកមួយផ្ទាំង ដែលត្រូវបានសិក្សាដោយ លោក​អៃម៉ូនីញ៉េរ នៅឆ្នាំ ១៩០១ និងសំនបំណែកកុលាលភាជន៏បុរាណជាច្រើន និងស្នានទ្រោនិថ្មមួយ ដែលទើបតែត្រូវបានរកឃើញនៅពេលថ្មីៗនេះ។ស្នានទ្រោនិដេលជាយោនីរបស់ព្រះសិវសិង្គធម្មជាតិជាថ្មតំណាងអង្គជាតិព្រះនាង ឧមា ដែលត្រូវបានធ្វើឡើងក្នុងដើមសម័យ វប្បធម៌ចេនឡា ។
  5. ដូង​ទេរ​ (ឆ្នេរដូង) រមណីយដ្ឋានដូងទេរ គឺជាកន្លែងកំសាន្តមួយដែលអាចឲ្យបងប្អូនគេចផុតពីភាពតាន​តឹងដោយសម្រាកលំហែរកាយនៅលើឆ្នេរធម្មជាតិដ៏ស្រស់ស្អាត ថែមទាំងមានការកំសាន្តផ្សេងៗនៅលើទឹក ដូចជាការជិះទូកកៃយ៉ាកជាដើម។ ពេលទៅដល់ទីនោះមានដើមឈើធំៗ ខៀវស្រងាត់ដែលជាម្លប់យ៉ាងត្រជាក់ចិត្តដល់ភ្ញៀវទេសចរណ៍។ ចំណែកឯទេសភាពវិញគឺមានភាពទាក់ទាញ និង អំណោយផលខ្លាំង ដោយសារស្ថិតនៅជាប់ដងព្រែកកំពត ព្រមទាំងមានទេសភាពជួរភ្នំនៅពីខាងមុខផងដែរ ។កាន់តែពិសេសជាងនេះទៅទៀតនោះគឺភ្ញៀវទេសចរណ៍អាចភ្លក្សរសជាតិអាហារក្នុងស្រុកដែលមានរសជាតិដ៏ឈ្ងុយឆ្ងាញ់ថែមទៀតផង។ ដូងទេរគឺមានចំងាយត្រឹមតែ ៧ គីឡូម៉ែតពីក្រុងកំពតតែប៉ុណ្ណោះ ។ យើងអាចធ្វើដំណើរបាន តាមបណ្តោយផ្លូវទៅរមណីយដ្ឋានទឹកឈូ ដែលមានទីតាំងស្ថិតនៅជាប់ ហ្រ្គេដកំពត​ នៅឃុំម៉ាក់ប្រាង្គ ស្រុកទឹកឈូ ខេត្តកំពត។
  6. ព្រែក​ត្នោត​ រមណីយដ្ឋានព្រែកត្នោតមាន​ទីតាំងស្ថិតក្នុង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។ នៅតំបន់នោះមានទឹកជ្រោះ ជាច្រើនកន្លែងដែលហូរចុះពីភ្នំបូកគោទៅទម្លាក់ក្នុងផ្ទៃសមុទ្រ ទើប​ធ្វើឱ្យទីនេះ ក្លាយទៅជាកន្លែងពេញនិយមរបស់ មន្ត្រីនានានៅខេត្តកំពត និង អ្នកទេសចរនៅ ខេត្តកំពតក៏ដូចជាទេសចរបរទេស បានចាត់ទុកថារមណីយដ្ឋាន ព្រែកត្នោតប្រៀប ប្រដូចថាជាទឹកឈូថ្មី ។
  7. ព្រែក​កំពត​,  មាត់ព្រែកកំពត បឹងហ្គាឡូព្រែកកំពត មានទីតាំងស្ថិតនៅតាមបណ្តោយផ្លូវទៅទឹកឈូ ក្នុងភូមិអូរតូច សង្កាត់អណ្ដូងខ្មែរ ក្រុងកំពត ខេត្តកំពត (ហួសស្ពានរថភ្លើងចម្ងាយ 200ម៉ែត្រ) ខាងស្ដាំដៃ។ 
  8. ឧទ្យាន​ដងព្រែក​ មាន​ទី​តាំង​ស្ថិត​ក្នុងភូមិ​បត់​ក្បាលដំរី ឃុំ​មាក់ប្រាង ស្រុក​ទឹកឈូ ខេត្តកំពត (ក្បែររមណីយដ្ឋានទឹកឈូ) ​នៅ​ឆ្ងាយ​ពី​ខេត្ត​កំពត​ប្រហែល ១០គីឡូម៉ែត្រ។នៅក្នុងខេត្តកំពតម្តុំទឹកឈូ ​ក្រៅពីមានរីហ្សតស្នាក់ស្អាតៗ ក៏មានកន្លែងកម្សាន្តសប្បាយដ៏ជក់ចិត្ត​ច្រើន​កន្លែងដែរ  ដោយក្នុងនោះមានកន្លែងកម្សាន្តលេងទឹកដ៏ល្បី និងធំជាងគេ ​នោះគឺ  ​​ឧទ្យានដងព្រែក ។ ឧទ្យានដងព្រែក ​គឺជាកន្លែងកម្សាន្តថ្មី  ដែលអាចឱ្យអ្នកមកកម្សាន្តរីករាយជាមួយនឹងការលេង​ទឹក​យ៉ាងរីករាយដោយមានពោងឱ្យលោតលេងទៀតផង។ ​ជាពិសេសលោក​អ្នកក៏​អាច​កម្សាន្ត​ជាមួយ​នឹង​ការ​ជិះ​ទូក​កៃយ៉ាក់ និងជិះទាទឹកនៅ​ក្នុង​ទឹក​ព្រែក​ដែល​មាន​ទឹក​ថ្លា​យង់ គយ​គន់​ទេសភាព​នៅ​តាម​មាត់​ព្រែក ​ឬ​ក៏​អាច​សាក​ល្បង​ល្បែង​កម្សាន្ត​ថ្មីបែប​ព្រឺព្រួចផ្សងព្រេង នោះ​គឺ​ការ​ជិះ​ខ្សែ​រ៉ត​​​ចេញ​ពី​ដើម​ឈើ​កម្ពស់​ជាង​ ១០​ម៉ែត្រ ​ដើម្បី​ឆ្លង​​ពី​​ត្រើយ​ម្ខាង​ទៅ​ត្រើយ​ម្ខាង​ទៀត​ដែល​មាន​​ប្រវែង​​ប្រមាណ​ ២០​០​ម៉ែត្រ​​ ។
  9. ​ ​ទឹកធ្លាក់​តា​ដា មាន​ទីតាំង​ស្ថិតនៅ ឃុំ​ស្នំ​ប្រាំពីរ ស្រុក​ទឹកឈូរ ខេត្តកំពត ដែលមាន​ចម្ងាយ ១៧​គីឡូរ​ម៉ែត្រ​ពី​ទី​រួម​ខេត្ត​។ តាមផ្លូវ​ទៅកាន់​រមណីយដ្ឋាន​នេះ ភ្ញៀវទេសចរ​អាច​លំហែ​អារម្មណ៍ គយគន់​សម្រស់​ព្រៃភ្នំ​ក្រាស់ ចម្ការ​ទុរេន ចម្ការចេក ចម្ការ​ទឹកដោះគោ រួមទាំង​ដំណាំ​ជាច្រើន​មុខ​ទៀត​។ ភ្ញៀវទេសចរ​ត្រូវ​ចំណាយពេល ប្រមាណ​១៥​នាទី ទៅ ២០​នាទី ដើម្បី​ឡើងទៅ​ដល់​ទឹកធ្លាក់​តា​ដា ដែលមាន​ទេសភាព​ធម្មជាតិ​ព្រៃភ្នំ​យ៉ាង​ស្រស់ត្រកាល លាយឡំ​ជាមួយ​សំឡេង​ទឹកធ្លាក់​ពីលើ​ភ្នំ មក​ប៉ះ​ជាមួយ​ផ្ទាំង​ថ្ម គួរ​ឲ្យ​ចង់​ងូត​ទឹ​ិ​ក​លេង​កម្សាន្ត​។​
  10. ទំនប់​ម្លិ​ច​ រមណីយដ្ឋានទំនប់ម្លេច ជា​រមណីយដ្ឋានធម្មជាតិ​មួយ​ស្ថិត​នៅព្រំប្រទល់​រវាង​ខេត្ត​កំពត និងតាកែវ ​ចម្ងាយ​ប្រមាណ ៦២ គីឡូម៉ែត្រ​ពី​ខេត្តកំពត​ ប្រមាណ ១ម៉ោង ៣០នាទី ឬប្រមាណ ១០០គីឡូម៉ែត្រពីរាជធានីភ្នំពេញ ប្រមាណ ២ម៉ោង ៣០នាទី។ អ្នក​ស្រុក​រស់នៅ​តំបន់​នោះ​និយម​ហៅ​ថា ភ្នំ​មេអំបៅ ឬ​ភ្នំ​នារាយណ៍ និង​ចុះ​ពី​ថ្នល់​ជាតិ​ប្រមាណ​ជា ២​ពាន់​ម៉ែត្រ ឆ្ពោះ​ទៅ​តំបន់​ជួរ​ភ្នំ។ ទំនប់ម្លេច មានទីតាំងស្ថិតនៅ ព្រំប្រទល់​រវាង​ខេត្ត​កំពត​ និងតាកែវ ក្នុង​ឃុំ​ជ្រេស ស្រុក​ជុំ​គិរី ខេត្តកំពត .
  11. សហគមន៍​ត្រពាំង​សង្កែ​ សហគមន៍នេសាទត្រពាំងសង្កែនេះ​ ​ស្ថិតនៅ​ក្នុង​ភូមិកំពង់កែស ឃុំត្រពាំងសង្កែ ស្រុកទឹកឈូ ខេត្តកំពត។ សហគមន៍នេសាទត្រពាំងសង្កែ ជាកន្លែងកំសាន្ត​មួយកន្លែងដែលអភិរក្ស ហ៊ុមព័ទ្ធដោយព្រៃកោងកាង ​ចម្ងាយ​ប្រមាណ ១២ គីឡូម៉ែត្រ​ពីខេត្ត​កំពត ​ ប្រមាណ ២០-២៥នាទី។បន្ទប់ស្នាក់ ១បន្ទប់មានតម្លៃ ១០ដុល្លារ និង ១២ដុល្លារ​ក្នុងមួយយប់។ ចំណតឡាន ១គ្រឿង=៣,០០០រៀល ចំណតម៉ូតូ ១គ្រឿង=១,០០០រៀល ការជិះទូកមើលកោងកាងជាប់មាត់សមុទ្រ ទូក១=៦០,០០០រៀល ដែលអាចជិះបាន ១២នាក់។
  12. ក​សិ​-​ទេសចរណ៍​ចម្ការ​ម្រេច រសជាតិល្អឯករបស់ម្រេចកំពតបានមកពីដីដ៏មានជីវជាតិនៃភ្នំដំរីគួបផ្សំនឹងបច្ចេកទេសដាំដុះរបស់ប្រជាកសិករដែលយកចិត្តទុកដាក់លើគ្រប់ដំណាក់កាល ដោយប្រើជីកំប៉ុស្តិ៍លាមកគោ និងប្រជៀវ គ្មានការប្រើជីគីមី  ហើយប្រមូលផលដោយដៃ សម្រាំងយកតែគ្រាប់ម្រេចដែលមានគុណភាព។ ចម្ការម្រេចកំពតមានទីតាំងស្ថិតក្នុង ឃុំកូនសត្វ ស្រុកទឹកឈូ ភាគខាងកើតនៃទីរួមខេត្តកំពត មានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីរមណីយដ្ឋានទំនប់ប្រឡាក់ក្រឡា។ ភ្ញៀវទេសចរអាចទៅលេងនៅទីនោះបានគ្រប់រដូវកាលតាមរយៈការជួលម៉ូតូកង់បី ជួលម៉ូតូ និងជួលរថយន្ត ។ ប៉ុន្តែភ្ញៀវទេសចរគួរត្រៀមនូវម៉ាស ទឹកផឹក មួក និងកន្សែងដោយសារផ្លូវចូលមានលក្ខណៈហុយហើយអាចរអិលពេលមានភ្លៀងធ្លាក់។
  13. សេះសមុទ្របាញ់ទឹក ខេត្តកំពត កំពត៖ រូបសំណាក «សេះសមុទ្រ»បាញ់ទឹក ក្នុងខេត្តកំពត មានកម្ពស់ ៨ម៉ែត្រ ស្ថិតនៅមុខសាលាខេត្តចាស់ កំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីសំណាក់មហាជន។ រូបសំណាកនេះ នឹងសាងសង់ឱ្យរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះ ដើម្បីបង្កើនសោភណ្ឌភាព ក៏ដូចជាទាក់ទាញភ្ញៀវទេសចរឲ្យមកលេងកម្សាន្តខេត្តកំពតកាន់តែច្រើន។ក្រៅពីរូបសំណាកសេះសមុទ្របាញ់ទឹក ដែលមានកម្ពស់ ៨ម៉ែត្រនេះ រដ្ឋបាលខេត្តកំពតក៏រៀបចំ ពង្រីកសួនកម្សាន្ត កន្លែងហាត់ប្រាណ កន្លែងមើលថ្ងៃលិច ហើយចំពោះហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះ គឺក្រុម ជាង កំពុងតែពន្លឿនការរៀបចំ និង សាងសង់ឱ្យបានរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ត្រៀមទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ និង អន្តរជាតិ មកកម្សាន្តលេងនាឱកាស បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ។
  14. ភ្នំកំពង់ត្រាច គឹជាភ្នំមួយដែលស្ថិតនៅតាមផ្លូវជាតិលេខ៣៦ ក្នុង ឃុំដំណាក់កន្ទួតខាងត្បូង ស្រុកកំពង់ត្រាច ចំងាយ ៣៨គីឡូម៉ែត្រ ប៉ែកខាងកើតខេត្តកំពត។ មានទីតាំងនៅស្រុកកំពង់ត្រាច វាគឹជារមណីយដ្ឌានដែលមានភាពស្រស់ស្អាតបែបធម្មជាតិ និង ជាកន្លែងដែលគួអោយចាប់អារម្មណ៍បំផុត របស់ប្រជាពលរដ្ឌ នៅស្រុកកំពង់ត្រាច ហើយក៍បានដឹងឡឹគ្រប់ខេត្ត គ្រប់ស្រុក ព្រមទាំងមានភ្ញៀវទេសចរណ៍បរទេសជាច្រើន បានមកទស្សនាភ្នំកំពង់ត្រាច យ៉ាងច្រើនកុះករពីរមួយឆ្នាំទៅមួយឆ្នាំ។
  15.  ក្តាតឡាតង់ KDARD LA TENTE ជាកន្លែងមួយចម្ងាយ ប្រមាណ ២០ គីឡូម៉ែត្រ ពី ខេត្តកំពត ប្រមាណ ២៥-៣០នាទី ស្ថិតនៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត នៅលើកំណាត់ផ្លូវជាតិលេខ៣ ក្តាតឡាតង់ ពុំមែនត្រឹមជារមណីយដ្ឋាន ឬជាកន្លែងកម្សាន្តនោះឡើយ លើសពីនេះ ក្តាតឡាតង់ គឺជាទីស្នាក់បែបបោះតង់ និងបឹងកាឡូនៅក្នុងពិភពធម្មជាតិ ក្បែរមាត់សមុទ្រ និងជើងភ្នំបូកគោ។ នៅក្នុងបរិវេណនៃក្តាតឡាតង់ ភ្ញៀវទេសចរស្នាក់នៅទីនោះ ក៏អាចបង្កើនភាពរីករាយដោយការបង្កើតកម្មវិធីផ្សេងៗដូចជា លេងវាយសី បាល់ទះបាល់ទាត់ ល្បែងប្រជាប្រិយ ល្បែងជាក្រុម និងការរាំលេងកំសាន្តផងដែរ។ គេងបោះតង់ ទទួលទានអាហារឆ្ងាញ់ៗក្នុងតម្លៃសមរម្យ សម្រាកលំហែកាយ គេងចងអង្រឹងស្រូបខ្យល់សមុទ្រ ជាមួយភាពស្ងប់ស្ងាត់បែបធម្មជាតិ ព្រមទាំងអង្គុយលើស្ពានដែលមើលឃើញកោះត្រល់ដែលមិនអាចបំភ្លេចបាន។ ស្នាក់នៅតង់តម្លៃ ១២ដុល្លារប៉ុណ្ណោះសម្រាប់តង់មួយគេងបាន ២នាក់ បន្ទប់បឹងកាឡូ ៣៥ដុល្លារ គេងបាន៤នាក់ និងផ្ទះកុងទីន័រតម្លៃ ៥០ដុល្លារ គេងបាន ៤នាក់។  ប្រសិនបើលោកអ្នកមិនមានបំណងស្នាក់នៅទីនៅះទេ លោកអ្នកគ្រាន់តែចំណាយប្រាក់បន្តិចបន្តួចប៉ុណ្ណោះ ក្នុងការចូលលេងកំសាន្ត ទទួលអារម្មណ៍ស្រស់ស្រាយពោរពេញដោយសមុទ្រ ភ្នំ ព្រៃឈើ មិនអាចបំភ្លេចបានដូចគ្នា។
  16. ផ្លូវរថភ្លើង ស្ថានីយ៍រថភ្លើងកំពត គឺជាទីតាំងប្រវត្តិសាស្ត្រមួយនៅក្នុងក្រុងកំពត ប្រទេសកម្ពុជា។ វាមានទីតាំងនៅកណ្តាលទីក្រុង ហើយត្រូវបានសាងសង់ឡើងក្នុងអំឡុងសម័យអាណានិគមបារាំងនៅដើមទសវត្សរ៍ឆ្នាំ 1900 ។ ស្ថានីយ៍នេះបានបម្រើការជាមជ្ឈមណ្ឌលសម្រាប់ការដឹកជញ្ជូន និងពាណិជ្ជកម្ម ដោយតភ្ជាប់ខេត្តកំពតទៅកាន់ផ្នែកផ្សេងទៀតនៃប្រទេសកម្ពុជា និងប្រទេសជិតខាង។ សម្រាប់ការធ្វើដំណើររយៈពេលខ្លី ដូចជាទីក្រុងភ្នំពេញ ទៅកំពត ឬក្រុងព្រះសីហនុ តម្លៃសំបុត្រមួយជើងចាប់ផ្តើមប្រហែល 6 ដុល្លារសម្រាប់កៅអីស្តង់ដារ ខណៈកៅអី VIP អាចឡើងដល់ 15 ដុល្លារ។ កៅអី VIP កាន់តែមានផាសុកភាព និងធំទូលាយ បំពាក់ដោយម៉ាស៊ីនត្រជាក់ និងគ្រឿងបរិក្ខារផ្សេងៗទៀត។សម្រាប់ការធ្វើដំណើរឆ្ងាយ ដូចជាពីភ្នំពេញទៅបាត់ដំបង ឬប៉ោយប៉ែត តម្លៃសំបុត្រមួយជើងចាប់ផ្តើមប្រហែល ៨ ដុល្លារសម្រាប់កៅអីស្តង់ដារ ខណៈកៅអី VIP អាចឡើងដល់ ២២ ដុល្លារ។ ការធ្វើដំណើរយូរជាងនេះជាធម្មតាចំណាយពេលច្រើនម៉ោង ហើយកៅអី VIP ផ្តល់នូវផាសុកភាព និងភាពងាយស្រួលបន្ថែមទៀតដើម្បីធ្វើឱ្យការធ្វើដំណើរកាន់តែរីករាយ។
  17. ក្តាតសាណាកា ​ក្តាតសាណាការីស៊ត នេះ​ ​ស្ថិតនៅ​ក្នុង​ភូមិ​ក្តាត​ ​ឃុំកោះតូច​ ​ស្រុក​ទឹកឈូ​ ​ខេត្តកំពត​។ ក្តាតសាណាការីស៊ត ជាទីកន្លែងលំហែអារម្មណ៍លោកអ្នកបែបធម្មជាតិសចម្ងាយប្រមាណ ១៨គីឡូម៉ែត្រខេត្តកំពត ប្រមាណ ២០-២៥នាទី។ នៅ​ទីនោះមាន ការស្នាក់នៅជុំវិញដោយធម្មជាតិ ជាប់ចិត្តនិងការញាំុភេសជ្ជៈ និងម្ហូបអាហារដ៏ឆ្ងាញ់ពិសារ ព្រមទាំងគយគន់ទេសភាពដ៏ស្រស់ស្អាត។
  18. ទឹកធ្លាក់អន្លង់ខៀវ គឺជារមណីយដ្ឋានមួយកន្លែងដែលមានអាងទឹក​ធម្មជាតិ ដ៏​ថ្លាឈ្វង់ ពណ៌​ខៀវ​ស្រងាត់ អាចអោយយើងលោតទឹកលេង និងហែលទឹកបាន។ វាស្ថិត​នៅ​ផ្នែក​ខាង​លើ​នៃ​សហគមន៍​ទេសចរណ៍​ធម្មជាតិ​ព្រែកត្នោត ឬ​អន្លង់​ធំ ដោយ​ធ្វើ​ដំណើរ​ចេញពី​ទី​រួម​ខេត្ត​កំពត ឆ្ពោះ​ទៅ​កាន់វាលរេញ ក្នុង​ចម្ងាយ​ប្រមាណ​ជិត ៣០ គីឡូម៉ែត្រ ប្រមាណ ៣៥ នាទី។ ភ្ញៀវទេសចរ ត្រូវ​មក​ដល់​សហគមន៍​ទេសចរណ៍​ព្រែក​ត្នោត ឬ អន្លង់​ធំ នេះ​សិន មុន​នឹង​បន្ត​ធ្វើ​ដំណើរ​ឡើង​ភ្នំ កាត់​ព្រៃ​លើ​ផ្លូវ​មាន​ថ្ម​រដិប​រដុប​បន្តិច​ប្រមាណ​ជា ១៥ នាទី ទើប​បាន​ទៅ​ដល់​ទីឋាន​រមនា​នោះ។ គួរបញ្ជាក់ដែរថា​ វាមិន​មាន​ការ​ដាក់​ស្លាក​សញ្ញា​សម្គាល់​ឡើយ ហើយ​វាក៏​ទាមទារ​អ្នក​ប្រាថ្នា​បទពិសោធ​ដើរ​ព្រៃ​។ ទេសភាព​ទាក់​ទាញ​បំផុត​នៅ​រមណីយដ្ឋាន​​នេះ​គឺ​យើង​អាច​មើល​ឃើញ​ទេសភាពព្រៃដ៏ខៀវស្រងាត់នៅតាមបណ្តោយទឹក​ជ្រោះ​ដែល​ហូរ​ធ្លាក់​មក​ពី​លើ​កំពូល​ភ្នំបូកគោ ហើយទឹក​បាន​ហូរ​ចុះមកគេច​ផ្ទាំង​ថ្ម​តូច​ធំ ដែល​មើល​ទៅ​ថ្លា​ឈ្វេង​ដូច​កញ្ចក់​ ​អមដោយហ្វូវមច្ឆា​តូច​ធំ ហែល​ប្រដេញ​គ្នា​គួរអោយ​គយគន់​ក្រៃលែង ហូរចុះដល់ដៃសមុទ្រ។ លើសពីនេះទៅទៀត ក៏មានកញ្ចុះសម្រាប់អង្គុយញាំអាហារ និងអាចទស្សនាហ្វូងសត្វស្វាដែលជាសត្វបានអភិរក្សនៅក្នុង តំបន់មួយនេះ។ទឹកធ្លាក់អន្លង់ខៀវនេះ ស្ថិតនៅភូមិព្រែកក្រែង ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។
  19. ស្រែអំបិល វាលស្រែអំបិលមួយនៅខេត្តកំពត នឹង​ក្លាយជាតំបន់ទេសចរណ៍ថ្មី ដោយ​ស្ថិតនៅ​ក្បែរក្រុង និងជាប់តំបន់​ឆ្នេរកម្សាន្តកោះស្មៅ លោកជឿជាក់ថា តំបន់វាលស្រែអំបិលឃុំជុំគ្រៀល  ស្រែអំបិលអ្នកកំពត ឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត ទៅថ្ងៃមុខ នឹងត្រូវបានរៀបចំឱ្យក្លាយជាតំបន់កសិ-ទេសចរណ៍ដ៏ទាញថ្មីមួយទៀត ព្រោះទីតាំងនេះនៅក្បែរក្រុង ហើយជាប់តំបន់ឆ្នេរកម្សាន្តកោះស្មៅ ពិសេសនៅពេលកំពង់ផែទេសចរណ៍អន្តរជាតិបើកឱ្យដំណើរការ តំបន់ស្រែអំបិលជុំគ្រៀល ពិតជាកាន់តែមានភាពទាក់ទាញថែមទៀត។
  20. ឆ្នេរកោះស្មៅ ជាតំបន់ទេសចរណ៍ដែលទើបតែបង្កើតថ្មី និងជាដងផ្លូវដ៏សំខាន់ដែលតភ្ជាប់ពីក្រុងកំពតឆ្ពោះទៅកាន់កំពង់ផែទេសចរណ៍អន្តរជាតិ។  ឆ្នេរនេះមានប្រវែងជាង ២គីឡូម៉ែត្រ លាតសន្ធឹងនៅតាមបណ្តោយមាត់ព្រែកកំពត ដែលយើងអាចអង្គុយញុំាអាហារបណ្តើរ មើលថ្ងៃលិចបណ្តើរ ពិតជាស្រស់ស្រាយណាស់។
  21. រង្វង់មូលទុរេន គឺជារង្វង់មូលមួយក្នុងចំណោមរង្វង់មូលផ្សេងទៀតដែលមានដូចជារង្វង់មូលមនុស្សរែកអំបិល រង្វង់មូល៨មីនា និងរង្វង់មូលទឹករលក ប៉ុន្តែរង្វង់មូលទុរេននេះគឺជារង្វង់មូលធំជាងគេ ហើយស្ថិតនៅចំកណ្តាលក្រុងកំពត មិនត្រឹមតែប៉ុណ្ណោះវាត្រូវបានគេចាត់ទុកជាកន្លែងដែលតំណាងអោយខេត្តកំពតផងដែរ។ គេសង្កេតឃើញថាបងប្អូនភ្ញៀវទេសចរដែលបានមកលេងខេត្តកំពតហើយគឺកម្រនឹងមើលរំលងទីនេះណាស់។ កាលពីដើមឡើយទីនេះពុំមែនជារង្វង់មូលរូបផ្លែទុរេនទេ វាមានរូបរាងតំណាងផ្សេង តែវាត្រូវបានគេសាងសង់មកជារង្វង់មូលទុរេនវិញក្នុងឆ្នាំ២០១២។
  22. រមណីយដ្ឋានភ្នំឈ្ងោក គឺជាភ្នំដែលមានប្រាសាទបុរាណក្នុងរូងភ្នំ សាងសង់ពីឥដ្ឋនាអំឡុងសតវត្សរ៍ទី៦។ នៅលើកំពូលភ្នំមានរូងជាច្រើន ដែលភ្ញៀវទេសចរអាចដើរចូលសម្លឹងមើលផ្ទាំងថ្ម មានលំនាំដូចសត្វដំរី ឥន្ទ្រី អណ្តើក ក្រពើ ពស់ជាដើម។ ប្រាសាទភ្នំឈ្ងោក មានមហិទ្ធិឫទ្ធិ និងកេរ្តិ៍ឈ្មោះដ៏ល្បីល្បាញក្នុងអតីតកាល និងជាបូជនីយដ្ឋានយ៉ាងសំខាន់ក្នុងសម័យដែលជនជាតិខ្មែរកាន់ព្រហ្មញ្ញសាសនា។ ការស្ថាបនាប្រាសាទក្នុងរូងភ្នំ ជាការបង្ហាញនូវទស្សនៈសំយោគ នៃមនោគមន៍វិជ្ជារវាងជំនឿខ្មែរ ក្នុងភូមិភាគនេះ និងជំនឿបែបឥណ្ឌានិយមផ្សេងៗ។ ជាមធ្យមក្នុងមួយថ្ងៃមានជនបរទេសពី២០ទៅ៣០នាក់បានធ្វើដំណើរមកកាន់រមណីយដ្ឋានភ្នំឈ្ងោក។ ដោយឡែកភ្ញៀវទេសចរខ្មែរដែលមកលេងទីនេះគឺច្រើនតែពេលមានបុណ្យទានធំៗតែប៉ុណ្ណោះ។  ពេលឡើងដល់លើភ្នំ ភ្ញៀវទេសចរនឹងបានគយគន់ទេសភាពល្អស្រស់ត្រកាលនៃភូមិឋានអ្នកស្រុក និងចម្ការដំណាំនាៗ។  រមណីយដ្ឋានប្រាសាទភ្នំឈ្ងោកមានទីតាំងស្ថិតនៅ ភូមិបុស្សត្របែក ឃុំត្រពាំងព្រីង ស្រុកទឹកឈូ ខេត្តកំពត។ ដើម្បីបានទៅដល់រមណីយដ្ឋាននេះ យើងអាចធ្វើដំណើរដោយទោចក្រយានយន្តគ្រប់ប្រភេទ តាមផ្លូវជាតិលេខ៣៣ ដល់ចំណុចខ្លោងទ្វារសាលាស្រុកទឹកឈូ ត្រូវបត់ចុះតាមផ្លូវលំអភិវឌ្ឍន៍ ឆ្ពោះទៅផ្នែកខាងជើងក្នុងចម្ងាយ៦គីឡូម៉ែត្រនឹងប្រទះឃើញភ្នំមួយកម្ពស់ប្រហែល៤០ម៉ែត្រ ហើយមានឈ្មោះថា ”ភ្នំឈ្ងោក” ដែលជារមណីយដ្ឋានមានប្រាសាទសាងសង់នាសតវត្សរ៍ទី៦ ក្នុងរូងភ្នំតែម្តង។
  23. បឹងម្លេច គឺជាទីកន្លែងបែបធម្មជាតិដ៏ស្រស់ស្អាតមួយនៅស្រុកជុំគិរី ខេត្តកំពតដែលមានចំងាយប្រហែល៩៩គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ បើបងប្អូនជិះតាមផ្លូវជាតិលេខ៣​ត្រឹមគីឡូម៉ែត្រលេខ៩៦ មានផ្លូវបត់ស្តាំនឹងចូលដល់រមណីយដ្ឋាននោះហើយ។ នៅតំបន់នោះគេសង្កេតឃើញមានកន្លែងកំសាន្ត កញ្ចុះស្បូវសម្រាប់សម្រាក ភ្លក្សរសជាតិអាហារល្បីប្រចាំតំបន់​ និងមានតង់សម្រាប់គេងយប់ដែលមានតម្លៃសមរម្យ និងមានទឹកបឹងនៅខាងមុខដែលមើលទៅពិតជាគួរឲ្យទាក់ទាញមែនទែន។ រមណីយដ្ឋាននេះស្ថិតក្នុងភូមិត្រពាំងឈើទាល ឃុំច្រេស ស្រុកជុំគីរី ខេត្តកំពត។ បងប្អូនអាចសាកល្បងទទួលយកបទពិសោធន៍នៃការដើរលេងបែបធម្មជាតិនៅទីនោះបាន។  
  24. ស្រែអំបិល គឺជាផលិតផលមួយដែលមនុស្សត្រូវការជាចាំបាច់ក្នុងរបបអាហារប្រចាំថ្ងៃ។ ហើយផ្ទៃដីដែលអំណោយផលដល់ការផលិតអំបិល គឺមានតែនៅតំបន់ជិតសមុទ្រតែប៉ុណ្ណោះ ជាពិសេស គឺខេត្តកំពត និងខេត្តកែប។ គេបែងចែកស្រែអំបិលជា ៣ផ្នែក ដោយផ្ទៃខាងលើគេហៅគេស្រែស្ដុកទឹក ផ្ទៃទំនាបបន្ទាប់ទៀតគេហៅថា ស្រែហាលទឹក និងថ្នាលនៅខាងក្រោមគេហៅថាស្រែបណ្ដុះ។ ជាទូទៅ គេអាចផលិតអំបិលបានចន្លោះពីខែតុលា ដល់ខែឧសភា ទៅតាមអាកាសធាតុជាក់ស្តែង។ ក្នុងករណីដែលអាកាសធាតុក្តៅខ្លាំង ទឹកកាន់តែហួត អំបិលក៏ចាប់ផ្តើមដុះកាន់​តែលឿន។ រីឯរបៀបផលិតអំបិលវិញ ជាដំបូងគេត្រូវបង្ហូរទឹកប្រៃចូលវាលស្រែជាមុនសិន។ បន្ទាប់មកគេបង្ហូរទឹកប្រៃនោះចេញពីស្រែវិញ រួចចាប់ផ្តើមកិនដីអោយស្មើ ហើយបង្ហូរទឹកប្រៃចូលម្តងទៀត។  បន្ទាប់មកទៀត ពេលឡើងក្រាមអំបិល គេត្រូវព្យួរអំបិលអោយផុសចេញពីដី រួចគេប្រមូលអំបិលពូនជាពំនូកៗ ហើយរែកដាក់ក្នុងឃ្លាំងដែលធ្វើឡើងពីឈើឬឬស្សី ដើម្បីកុំអោយអំបិលសើម
  25. ភ្នំទឹក ជាតំបន់ធម្មជាតិដ៏ស្រស់បំព្រងមួយកន្លែងដែលមានទីតាំងស្ថិតនៅលើទឹកដីភូមិអន្លង់ថ្ងាន់ ឃុំឬស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត មានចម្ងាយប្រហែល ៤៦គីឡូម៉ែត្រពីទីរួមខេត្ត។ដើម្បីទៅដល់ភ្នំទឹក យើងត្រូវធ្វើដំណើរនៅតាមបណ្តោយផ្លូវជាតិលេខ៣៣ ឆ្ពោះទៅកាន់ព្រំដែនកម្ពុជា-វៀតណាម ដល់ត្រង់ចំណុចរង្វង់មូលជិត “ប៉ុស្ដិ៍នគរបាល ច្រកទ្វារព្រំដែន អន្តរជាតិ ​ព្រែកចាក” យើងត្រូវបត់ឆ្វេងចូលតាមផ្លូវលំដែលអមសងខាងដោយវាលស្រែប្រហែល ១១គីឡូម៉ែត្រទៀត។ បើតាមអ្នកស្រុកនៅតំបន់នោះបានរៀបរាប់ថា នៅទីនេះមានភ្នំថ្មចំនួន២ រួមមានភ្នំទឹកធំ និងភ្នំទឹកតូចដែលជាភ្នំថ្មព័ទ្ធជុំវិញដោយទឹកបឹងដ៏ធំល្វឹងល្វើយ សម្បូរដោយរុក្ខជាតិ ព្រលិត រំចង់ ដុះត្រៀបត្រាពាសពេញផ្ទៃបឹង និងជាជម្រករបស់សត្វប្រជៀវរាប់ពាន់ក្បាល។ជាពិសេស ទីនេះមានល្អាងភ្នំដែលពោរពេញដោយរូងជាច្រើនខ្វាត់ខ្វែង មានទឹកថ្លា ត្រជាក់ អាចជិះទូកលេងកម្សាន្តបាន។ សម្រាប់ការជិះទូកនេះ ពុំទាន់មានការកំណត់តម្លៃនៅឡើយទេ ព្រោះជាទូករបស់អ្នកស្រុកនៅតំបន់នេះផ្ទាល់ ជួយចម្លងភ្ញៀវចូលទៅក្នុងល្អាង ដូច្នេះយើងអាចជូនកម្រៃដល់គាត់ទៅតាមលទ្ធភាពជាក់ស្តែង។ តាមរយៈការជិះទូកនេះ យើងនឹងបានចូលដល់ក្នុងល្អាង គយគន់ទិដ្ឋភាពក្នុងរូងភ្នំតាមគន្លាតថ្មយ៉ាងប្លែកអារម្មណ៍ ជាពិសេសមានជណ្តើរដែលធ្វើពីឈើ និងឬស្សី សម្រាប់បន្តដំណើរដោយថ្មើរជើងចូលទៅក្នុងល្អាងខាងក្នុង១ដំណាក់កាលទៀត ដើម្បីទស្សនាទិដ្ឋភាពដ៏អស្ចារ្យនៅទីនោះ។ ភ្នំទឹក គឺជាទីតាំងដ៏សាកសមសម្រាប់អ្នកចូលចិត្តដើរផ្សងព្រេងលក្ខណៈបែបរូងភ្នំ។ 
  26. ចំការម្រេចកំពត ឃុំកូនសត្វ ស្រុកទឹកឈូ ខេត្តកំពត ម្រេចកំពតត្រូវបានគេចាត់ទុកជាផលិតផលដ៏មានតម្លៃតំណាងឲខេត្តកំពតព្រោះគុណភាពរបស់ម្រេចល្អដាច់គេដោយមានរសជាតិហិរឆ្ងាញ់ប្លែកពីម្រេចដទៃទៀតហើយត្រូវបានទទួលស្គាល់ជាលក្ខណៈពិភពលោក និងពីសំណាក់មេចុងភៅដ៏ល្បីល្បាញរបស់បារាំង ព្រមទាំងបានចុះក្នុងបញ្ជីផលិតផលកសិកម្មដើមរបស់តំបន់ភូមិសាស្រ្ត (PGI)ផងដែរ។រសជាតិល្អឯករបស់ម្រេចកំពតបានមកពីដីដ៏មានជីវជាតិនៃភ្នំដំរីគួបផ្សំនឹងបច្ចេកទេសដាំដុះរបស់ប្រជាកសិករដែលយកចិត្តទុកដាក់លើគ្រប់ដំណាក់កល ដោយប្រើជីកំប៉ុស្តិ៍លាមកគោ និងប្រជៀវ គ្មានការប្រើជីគីមី  ហើយប្រមូលផលដោយដៃ សម្រាំងយកតែគ្រាប់ម្រេចដែលមានគុណភាព។ ចម្ការម្រេចកំពតមានទីតាំងស្ថិតក្នុងឃុំកូនសត្វ ស្រុកទឹកឈូ ភាគខាងកើតនៃទីរួមខេត្តកំពត មានចម្ងាយប្រហែល ៤គីឡូម៉ែត្រពីរមណីយដ្ឋានទំនប់ប្រឡាក់ក្រឡា។ ភ្ញៀវទេសចរអាចទៅលេងនៅទីនោះបានគ្រប់រដូវកាលតាមរយៈការជួលម៉ូតូកង់បី ជួលម៉ូតូ និងជួលរថយន្ត ។ ប៉ុន្តែភ្ញៀវទេសចរគួរត្រៀមនូវម៉ាស ទឹកផឹក មួក និងកន្សែងដោយសារផ្លូវចូលមានលក្ខណៈហុយហើយអាចរអិលពេលមានភ្លៀងធ្លាក់។នៅទីនោះយើងនឹងទទួលបានការណែនាំនូវដំណាំម្រេចពីមគ្គុទេសក៏ដ៏ចំណានជាបីភាសារួមមានភាសាខ្មែរ អង់គ្លេស និងបារាំងរួមទាំងការភ្លក្សរសជាតិម្រេចដោយឥតគិតថ្លៃ ការជិះរទេះក្របីទៅលេងទំនប់ប្រទាក់ក្រឡា បរិភោគអាហារដែលផ្សំជាមួយម្រេច ទស្សនាចម្ការ និងដំណាំផ្លែឈើដ៏សម្បូរបែប រៀនធ្វើម្ហូបព្រមទាំងទិញផលិតផលធម្មជាតិដូចជាម្រេច ដំណាប់ ទឹកឃ្មុំទៅផ្ញើមនុស្សជាទីស្រឡាញ់ទៀតផង។
និង​កន្លែង​ជាច្រើន​ទៀត សុទ្ធសឹង​ជា​តំបន់​ទេសចរណ៍​ដែល​ស្ថិតនៅ​ខេត្តកំពត​។ ភ្នំ​បូកគោ និង​ទឹកឈូ ជា​គោលដៅ​ទាក់ទាញ​បាន​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ច្រើនជាងគេ​។ នេះ​បើតាម​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពត​។​ ឯកសារខ្លះថាមាន តំបន់​ទេសចរណ៍​នៅ​ កំពតត្រឹមតែ  ១៦ គោលដៅ Destination
ផែនទី ខេត្ត កំពត

ផែនទី ខេត្ត កំពត

ផែនទី ខេត្ត កំពត

ផែនទី ខេត្ត កំពត
ផែនទី ខេត្ត កំពត
ផែនទី ខេត្ត កំពត
ផែនទី ខេត្ត កំពត

Saturday, April 6, 2024

ចលនាទន្រ្ទានដីព្រៃ ខេត្ត ព្រះវិហារ

ចលនាទន្រ្ទានដីរដ្ឋ គឺជាចលនាប្រឆាំង រដ្ឋាភិបាលកម្ពុជា ប្រឆាំងជាមួយ កងកម្លាំងប្រដាប់អាវុធកម្ពុជា ដោយសារ កងកម្លាំងប្រដាប់អាវុធ ត្រូវបានគេដឹងថា ដើម្បីការពាររាជរដ្ឋាភិបាលស្របច្បាប់។ ចុះ ចលនាប្រឆាំង ជានណា? នៅលើឆាកអន្តរជាតិ មាន រដ្ឋាភិបាលបរទេស និង មាន អង្គការក្រៅរដ្ឋាភិបាលបរទេស ដោយ បើកយុទ្ធនាការគាំពារសិទ្ធិជនជាតិដើមភាគតិច តាមបណ្តាខេត្តក្រុងនានា ដូចជា ជនជាតិនៅ ខេត្តពោធិសាត់នេះជាដើម។ បរទេសគាំទ្រជនជាតិដើម ក្នុងការការពារដីភូមិ ដីដូនតា ដីស្រែ ចំការ ដីសហគមន៍ ដីព្រៃសហគមន៍ និយាយរួម គឺជាការបង្កើតរដ្ឋក្នុងរដ្ឋ។​ ជនជាតិដើម្បី ប្រឆាំងជាមួយ ក្រុមហ៊ុនសប្បទាន និងក្រុមហ៊ុននានាដែលចូលទៅរកស៊ីនៅលើទឹកដីភូមិករណ៍ពួកគេ។


 2024-04-06 03:02pm  Hout Songhak សមត្ថកិច្ចចាប់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយ ក្រោយពីបុគ្គលម្នាក់នេះមានចេតនាអាក្រក់ ដើរញុះញង់ប្រជាពលរដ្ឋ និងប្រឌិតព័ត៌មានក្លែងក្លាយបង្កចលាចល ពាក់ព័ន្ធករណីដីធ្លីនៅខេត្តព្រះវិហារ (ភ្នំពេញ)៖ បុគ្គលម្នាក់ឈ្មោះ កើត សារ៉ាយ ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចាប់ខ្លួននៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៤នេះ ក្រោយពីបុគ្គលម្នាក់នេះមានចេតនាអាក្រក់ ដើរញុះញង់ឲ្យប្រជាពលរដ្ឋនៅក្នុងទឹកដីខេត្តព្រះវិហារភ័យខ្លាច គោលបំណងដើម្បីគេងចំណេញនយោបាយ បង្កឲ្យមានការភាន់ច្រឡំថាអាជ្ញាធរគៀបសង្កត់ប្រជាពលរដ្ឋ។



ក្រៅពីមានចេតនាទុច្ចរិតបំផ្លាញសន្តិភាព បុគ្គលនេះ និងបក្សពួក ក៏បានដើរប្រឌិតព័ត៌មានក្លែងក្លាយ ហើយផ្ដល់បទសម្ភាសដល់សារព័ត៌មាននៅក្រៅស្រុក ក្នុងចេទនាញុះញង់បង្កចលាចល ពាក់ព័ន្ធករណីដីធ្លីនៅខេត្តព្រះវិហារ។ ដូច្នេះដើម្បីជាទប់ស្កាត់នូវអំពើបង្កភាពចលាចលនៅក្នុងឱកាសចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ តុលាការបានសម្រេចចេញដីកា ឃាត់ខ្លួនជននេះដើម្បីការទប់ស្កាត់នូវការបង្កអស្ថេរភាព និងបង្កការរំខានដល់ប្រជាពលរដ្ឋ និងអាជ្ញាធរ។

ថ្លែងប្រាប់បណ្ដាញព័ត៌មាន Fresh News លោកវរសេនីយ៍ សំ វិច្ឆិកា អ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ការចាប់ខ្លួនបុគ្គលឈ្មោះ កើត សារ៉ាយនេះ ធ្វើឡើងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សេង ហៀង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម»។
បើតាមអ្នកនាំពាក្យ, បុគ្គលរូបនេះធ្លាប់ត្រូវបានចាប់ខ្លួន និងជាប់ពន្ធនាគារម្ដងរួចមកហើយពីបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្ដិសុខសង្គម» ដូចគ្នានេះ។ ប៉ុន្ដែបុគ្គលនេះមិនរៀងចាលនោះឡើយ។

ពោលកាលពីពេលកន្លងទៅថ្មីៗនេះ បុគ្គលឈ្មោះ កើត សារ៉ាយ បានប្រឌិតនូវព័ត៌មានក្លែងក្លាយពាក់ព័ន្ធបញ្ហាវិវាទដីធ្លីនៅខេត្តព្រះវិហារ ដើម្បីផ្ដល់បទសម្ភាសដល់សារព័ត៌មាននៅក្រៅស្រុក ក្នុងគោលបំណងញុះញង់បង្កឲ្យមានការរេីសអេីង និងធ្វេីឲ្យការខឹងសម្បារមកដល់រាជរដ្ឋាភិបាល ពិសេសទៅកាន់ឆាកអន្ដរជាតិ។

លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានបញ្ជាក់បែបនេះថា «យើងអាចសន្និដ្ឋានបានថាឈ្មោះ កើត សារ៉ាយ គឺពិតជាមានចេតនាញុះញង់ឲ្យប្រជាពលរដ្ឋមានការខឹងសម្បាញនឹងរាជរដ្ឋាភិបាល ហើយបុគ្គលនោះថែមទាំងបានផ្តល់ព័ត៌មានដល់សារព័ត៌មានឧទ្ទាមមាន VOD និង RFA ចេញផ្សាយបំភ្លៃព័ត៌មានមិនពិត និងប្រឌិតព័ត៌មាន ដើម្បីបង្ហាញឲ្យក្រៅប្រទេសបានឃើញ និងដាក់ទណ្ឌកម្មមកលើកម្ពុជា»។សូមជម្រាបថា ក្រោយការចាប់ខ្លួនជនសង្ស័យរូបនេះ ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕

១៧ មិនា ២០២៤ RFA Khmer ពលរដ្ឋមានជម្លោះដីធ្លីនៅព្រះវិហារ បន្តលាក់ខ្លួនក្នុងព្រៃ គេចពីការតាមចាប់របស់អាជ្ញាធរ

ពលរដ្ឋមានជម្លោះដីធ្លីនៅខេត្តព្រះវិហារ អះអាងថា អាជ្ញាធរខេត្តព្រះវិហារ នៅមិនទាន់មានដំណោះស្រាយឲ្យពលរដ្ឋ រងការបណ្ដេញចេញតាមការសន្យារបស់អភិបាលខេត្តព្រះវិហារនោះទេ និងថែមទាំងបន្តតាមចាប់ខ្លួនពលរដ្ឋបន្ថែមទៀត ខណៈពលរដ្ឋជាច្រើននាក់បន្តរត់ពួនក្នុងព្រៃ។ ការអះអាងនេះ បន្ទាប់ពីអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ប្រកាសថា នឹងដោះស្រាយឲ្យពលរដ្ឋរងគ្រោះនៅ ឃុំស្រយង់ ជាង១០០គ្រួសារ


ប្រជាពលរដ្ឋរងការបណ្ដេញចេញ ដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សិលាដាម៉ិច (Seila Damex) រស់នៅឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ អះអាងថា អាជ្ញាធរខេត្តព្រះវិហារ នៅមិនទាន់មានដំណោះស្រាយសមរម្យ ឲ្យពលរដ្ឋដែលអាជ្ញាធរបានដុតកម្ទេចផ្ទះសម្បែងចោល និងប្រើប្រាស់អំពើហិង្សានៅឡើយនោះទេ រហូតទល់ពេលនេះ ហើយអាជ្ញាធរនៅតែបន្តតាមចាប់ខ្លួនពលរដ្ឋបន្ថែមទៀតក្នុងវិវាទដីធ្លីនេះ។

ប្រជាពលរដ្ឋ រស់នៅភូមិស្រយង់ត្បូង ឃុំស្រយង់ លោកស្រី ឡុង សុធាវី ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៦ ខែមីនាថា ជិតកន្លះខែមកហើយ ដែលអាជ្ញាធរបានឈូសឆាយ និងដុតកម្ទេចផ្ទះសម្បែងរបស់លោកស្រី ដោយមិនទាន់មានដំណោះស្រាយសមរម្យណាមួយនៅឡើយទេ មិនតែប៉ុណ្ណោះ អាជ្ញាធរបន្តតាមចាប់ខ្លួនប្ដីរបស់លោកស្រីបន្ថែមទៀត។ លោកស្រីបន្ថែមថា ដីស្រែចម្ការ និងផ្ទះសម្បែងទាំងនោះ ជាកេរមរតកដែលឪពុកម្ដាយរបស់លោកស្រីចែកឲ្យ ដើម្បីអាស្រ័យផល ពីរនាក់បងប្អូនចំនួន ៥ ហិកតារ ប៉ុន្តែបច្ចុប្បន្នត្រូវអាជ្ញាធរពាក់ព័ន្ធហ៊ុំព័ទ្ធដីនោះឲ្យទៅក្រុមហ៊ុន សិលាដាម៉ិច ទៅវិញ ។

លោកស្រី ឡុង សុធាវី៖ «ប៉ះពាល់ច្រើនណាស់ ដូចខ្ញុំជាអ្នកស្រយង់ពិត មិនមែនអ្នកចំណូលមកពីណាទេកេរមកពីឪទៀតដីហ្នឹង សុំសំណូមពរដល់ថ្នាក់ដឹកនាំ ដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ជួយដោះស្រាយឲ្យខ្ញុំបានផ្ទះនៅ ឲ្យខ្ញុំបានដីនៅ ខ្ញុំអត់មានទេ ឥឡូវមកជ្រកនៅជាមួយក្មួយបាយទឹកជាមួយគេ រកលុយ​ទិញម្ហូបគ្មាន អត់មានផ្ទះមានសម្បែង ទៅស៊ីឈ្នួលគេបាន៤ម៉ឺនបីនាក់ម៉ែកូន»។

ចំណែកពលរដ្ឋដែលកំពុងរត់ពួនក្នុងព្រៃ ដើម្បីគេចពីការចាប់ខ្លួនរបស់សមត្ថកិច្ច សុំមិនបញ្ចេញឈ្មោះ ឲ្យដឹងថា ពលរដ្ឋនៅតែបន្តរត់ពួននៅក្នុងព្រៃ ដោយមិនទាន់ហ៊ានចេញមករស់នៅក្នុងភូមិវិញនោះទេ ព្រោះព្រួយបារម្ភខ្លាចអាជ្ញាធរចាប់ពួកគេដាក់ពន្ធនាគារ ហើយពលរដ្ឋដែលរងផលប៉ះពាល់ពិតប្រាកដមិនទាន់មានដំណោះស្រាយនោះទេ។

ពលរដ្ឋសុំមិនបញ្ចេញឈ្មោះ៖ «ខ្ញុំនៅតែវេទនាដដែល យើងអត់មានទៅស៊ីឈ្នួលគេ យើងគេចខ្លួនរហូតដេកចល័តគ្រប់កន្លែង ដេកមួយថ្ងៃកន្លែងនេះ មួយថ្ងៃកន្លែងនោះ តាមចាប់នៅតែតាមចាប់ គេមិនបញ្ឈប់បើគេបញ្ឈប់ទៅ ចេះតែដើរស៊ីឈ្នួលគេបាន ដល់គេមិនបញ្ឈប់យើងព្រួយបារម្ភពីសុវត្ថិភាពមិនមានពេលចេះរកអ្វីបានទេ បានអ្នកស្រុកជួនកាលទៅជួបគេឲ្យអង្ករ២ទៅ៣កំប៉ុងដាំបាយបបរហូបទៅពិបាកណាស់»។

ពលរដ្ឋអះអាងទៀតថា ពលរដ្ឋដែលអាជ្ញាធរប្រកាសដោះស្រាយឲ្យនោះ មិនមែនជាពលរដ្ឋដែល​រងផលប៉ះពាល់ផ្ទាល់ជាមួយក្រុមហ៊ុន សិលាដាម៉ិច នោះទេ។ ចំណែកពលរដ្ឋរងការបណ្ដេញចេញ និងដុតកម្ទេចផ្ទះសម្បែង អាជ្ញាធរពាក់ព័ន្ធកំពុងតែតាមចាប់ខ្លួន និងស្វែងរកទាំងយប់ទាំងថ្ងៃ។
វិទ្យុ​អាស៊ីសេរីមិនអាចទាក់ទង អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេនៅថ្ងៃទី១៦ ខែមីនា ដោយសារទូរស័ព្ទចូលតែគ្មានអ្នកទទួល ។

ទោះជាយ៉ាងណា កាលពីថ្ងៃទី១២ខែមីនា អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី បានប្រកាសប្រាប់ប្រជាពលរដ្ឋនៅឃុំស្រយង់និងបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោកថា ដីជាង ១ពាន់ ហិកតារត្រូវបានកាត់ឆ្វៀលនិងធ្វើប្លង់រឹង ឲ្យប្រជាពលរដ្ឋជិត១៥០គ្រួសារ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ដែលមានទីតាំងជាប់ក្រុមហ៊ុន សិលាដាម៉ិច ប៉ុន្តែលោកមិនបានបញ្ជាក់ថា ការបែងចែកដីទាំងនោះ គឺផ្ដល់ទៅឲ្យប្រជាពលរដ្ឋរងការបង្ក្រាបដោយហិង្សា កាលពីថ្ងៃទី០៦ ខែមីនានោះទេ

ក្រោយពីមានការប៉ះទង្គិចគ្នារវាង កងកម្លាំងប្រដាប់អាវុធនិងពលរដ្ឋ កាលពីថ្ងៃទី០៦ខែមីនា មានពលរដ្ឋចំនួន ២៩នាក់ ត្រូវបានតុលាការខេត្តព្រះវិហារចោទប្រកាន់ពីបទ «កាប់រានព្រៃឈូសឆាយដីព្រៃហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ» យោងតាមមាត្រា៩៧កថាខណ្ឌទី១ចំណុច៦នៃច្បាប់ស្ដីពីព្រៃឈើ និងសម្រេចឃុំខ្លួនពលរដ្ឋចំនួន ២៥នាក់ និង ៤នាក់ទៀត ដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ននិងបន្តតាមចាប់ពលរដ្ឋមួយចំនួនបន្ថែមទៀត ។

ទាក់ទិននឹងបញ្ហានេះ នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ យល់ឃើញថា អាជ្ញាធរខេត្តព្រះវិហារ និងមន្ត្រីជំនាញពាក់ព័ន្ធ ត្រូវតែចុះសិក្សាស្រាវជ្រាវ អំពីបញ្ហានេះឲ្យបានម៉ត់ចត់ ប្រសិនបើពលរដ្ឋទាំងអស់នោះ មិនមានដីស្រែចម្ការសម្រាប់អាស្រ័យផល អាជ្ញាធរគួរតែស្វែង​រក​ដីសាធារណៈរបស់រដ្ឋ ផ្ដល់ដីទាំងនោះឲ្យទៅពលរដ្ឋ សម្រាប់អាស្រ័យផល ដើម្បីផ្គត់ផ្គង់គ្រួសារ។ លើសពីនោះ លោកថា អាជ្ញាធរគួរធ្វើវេទិកាសាធារណៈ ដើម្បីស្ដាប់មតិនិងទុកកង្វល់របស់ប្រជាពលរដ្ឋ ងាយស្រួលក្នុងការដោះស្រាយដល់ពួកគាត់ ។

លោក ប៉ឹក សោភ័ណ៖ «យើងមានការបែងចែកលៃលកមានដីស្រែដីលំនៅឋានដល់ពួកគាត់ឲ្យបានសមរម្យទៅ ប្រសើរជាជាងកុំឲ្យពួកគាត់មានពាក្យមានសម្ដីវាយប្រហារទៅដល់អាជ្ញាធរខេត្តក៏ដូចជាមន្ត្រីជំនាញហ្នឹងវាជារឿងមួយដ៏ល្អ»។

មកទល់ពេលនេះ ប្រជាពលរដ្ឋមានជម្លោះដីធ្លីមួយចំនួន មិនត្រឹមតែរងអំពើហិង្សា និងបាត់បង់ដីធ្លី ផ្ទះសម្បែងនោះទេ ពួកគាត់ ក៏កំពុងរស់នៅបែកបាក់ក្រុមគ្រួសារផងដែរ។ ពលរដ្ឋមួយចំនួន ឲ្យដឹងថា គ្រួសារខ្លះ គឺអាជ្ញាធរចាប់ឃុំខ្លួនឪពុកម្ដាយដោយបន្សល់ទុកកូនតូចៗនៅក្នុងផ្ទះ ខណៈគ្រួសារខ្លះទៀត គឺអាជ្ញាធរចាប់ប្តី តែដោះលែងប្រពន្ធ ហើយគ្រួសារខ្លះទៀត កំពុងរត់ពួនក្នុងព្រៃ ដោយមានទាំងក្មេងតូចៗផងដែរ ព្រមទាំងខ្វះអាហារបរិភោគគ្រប់គ្រាន់ និងគ្មានកន្លែងស្នាក់នៅត្រឹមត្រូវជាដើម៕

ស្ត្រីនៅខេត្តព្រះវិហារម្នាក់សម្លាប់ខ្លួន បន្ទាប់ពីអាជ្ញាធរដុតផ្ទះនិងយកដីធ្លី
ស្ត្រីមានទំនាស់ដីធ្លីនៅ ស្រុកគូលែន ខេត្តព្រះវិហារ លេបថ្នាំសម្លាប់ខ្លួនឯង ដោយសារឈឺចិត្ត នឹងក្រុមអាជ្ញាធរ ចុះដុតផ្ទះសម្បែង រឹបអូសទ្រព្យសម្បត្តិ ឈូសឆាយនិងយកដីធ្លីឲ្យក្រុមហ៊ុន សិលាដាម៉ិច (Seila Damex )ក្រោយពីបង្ក្រាបដោយហិង្សា។

ស្ត្រីសម្លាប់ខ្លួននោះ ឈ្មោះ ហែម ឡី អាយុ៥៩ឆ្នាំ មានកូនចំនួន៤នាក់ រស់នៅភូមិក្ដាក់ ឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ។ កូនប្រុសរបស់លោកស្រី ហែម ឡី គឺលោក ហ៊ុក ហុន ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៧ ខែមីនាថា ម្ដាយរបស់លោកបានលេបថ្នាំសម្លាប់ស្មៅតាំងពីថ្ងៃទី៩ ខែមីនា ចំថ្ងៃអាជ្ញាធរបានចុះដុតផ្ទះ ឈូសឆាយដំណាំដីចម្ការរបស់គាត់ចំនួន ២ ហិកតារ ប៉ុន្តែទើបស្លាប់កាលពីថ្ងៃទី១៦ ខែមីនា បើទោះជាគ្រួសារខិតខំយកគាត់ទៅព្យាបាលនៅមន្ទីរពេទ្យអស់រយៈពេលមួយសប្ដាហ៍រួចហើយក្ដី។

លោក ហ៊ុក ហុន បន្តថា លោកឈឺចាប់ បន្ទាប់ពីបាត់បង់ផ្ទះសម្បែង និងដីស្រែចម្ការ ហើយត្រូវបាត់បង់ម្ដាយបន្ថែមទៀត។ លោកអំពាវនាវដល់រដ្ឋាភិបាលជួយដោះស្រាយ និងរកយុត្តិធម៌ដល់ក្រុមគ្រួសាររបស់លោក។

កាលពីព្រឹកថ្ងៃទី០៦ ខែមីនា សមត្ថកិច្ចចម្រុះខេត្តព្រះវិហារ បានចុះរុះរើនិងដុតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅ ឃុំស្រយង់ និងឃុំត្បែងពីរ ត្រូវបានពលរដ្ឋជាង១០០នាក់ នាំគ្នារារាំងបណ្ដាលឲ្យមានការប៉ះទង្គិចគ្នា ជាមួយកងកម្លាំងសមត្ថកិច្ចចម្រុះរាប់រយនាក់។ ក្រោយព្រឹត្តិការណ៍នេះ សមត្ថកិច្ចបានបន្តចុះរុះរើផ្ទះពលរដ្ឋជាបន្តបន្ទាប់ និងបានចាប់ឃុំខ្លួនពលរដ្ឋចំនួន ២៥ នាក់ និងកំពុងបន្តតាមចាប់ខ្លួនពលរដ្ឋផ្សេងទៀត ខណៈពលរដ្ឋមួយចំនួនកំពុងរត់ពួនក្នុងព្រៃដើម្បីគេចពីការតាមចាប់ខ្លួនរបស់អាជ្ញាធរ និងកំពុងប្រឈមការលំបាក៕

សូមរង់ចាំស្ដាប់សេចក្ដីរាយការណ៍ពិស្ដារជុំវិញរឿងនេះ នៅក្នុងកម្មវិធីផ្សាយព័ត៌មានប្រចាំថ្ងៃរបស់វិទ្យុអាស៊ីសេរី នៅល្ងាចម៉ោង ៧ យប់ ថ្ងៃអាទិត្យ ទី១៧ ខែមីនានេះ!

អាជ្ញាធរខេត្តព្រះវិហារព្រមកាត់ឆ្វៀលដីប៉ះពាល់ឲ្យពលរដ្ឋជាង១០០គ្រួសារ និងបន្តឃុំខ្លួនពលរដ្ឋ​២៥​នាក់ក្រោយការបង្ក្រាបហិង្សា

អាជ្ញាធរខេត្តព្រះវិហារ បានសន្យានៅមុខប្រជាពលរដ្ឋរាប់រយនាក់ ដោយព្រមកាត់ឆ្វៀលដីជាង១ពាន់ហិកតារ និងធ្វើប្លង់រឹង ឲ្យប្រជាពលរដ្ឋជិត១៥០គ្រួសារ រស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ដែលមាន ទីតាំងជាប់ ក្រុមហ៊ុន សិលាដាម៉ិច (Seila Damex) ខណៈពលរដ្ឋដែលមានវិវាទដីធ្លីជាមួយក្រុមហ៊ុន សិលាដាម៉ិច ចំនួន ២៥នាក់ត្រូវបានតុលាការខេត្តព្រះវិហារ សម្រេចឃុំខ្លួននៅពន្ធនាគារ និង៤នាក់ទៀតដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន ក្រោមហេតុផលមិនទាន់គ្រប់អាយុ និងចាស់ជរា។

ពិធីសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួន ១៤៣ គ្រួសារ ដែលរស់នៅក្នុងភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ជាប់ជាមួយទីតាំងក្រុមហ៊ុន សីលា ដាម៉ិច ដែលរដ្ឋបាលខេត្តអនុវត្តច្បាប់កន្លងមក។
រដ្ឋបាលខេត្តកំពុងចុះធ្វើប្លង់រឹង ជូនប្រជាពលរដ្ឋដែលអាស្រ័យផលលើដីស្របច្បាប់ ឲ្យបានឆាប់បំផុត។
ចំពោះបងប្អូនដែលចូលទន្ទ្រានដីរដ្ឋខុសច្បាប់ ខ្ញុំសូមអំពាវនាវឲ្យបងប្អូនបញ្ឈប់សកម្មភាពនេះ ហើយ​វិលត្រឡប់ទៅលំនៅដ្ឋានដើមរបស់ខ្លួនវិញ។ រដ្ឋបាលខេត្ត និងបន្តបង្ក្រាបសកម្មភាពខុសច្បាប់ នៅទីតាំងមួយចំនួនទៀត។

ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ បានអញ្ជើញចូលរួម ពិធីចាប់ឆ្នោតយកលេខរៀង គណបក្សនយោបាយសម្រាប់ដាក់លើសន្លឹកឆ្នោត សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា អាណត្តិទី៤ ឆ្នាំ ២០២៤ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្ត។

ការចាត់វិធានការច្បាប់ថ្ងៃ៦មីនា មិនមែនជារឿងថ្មីទេ នេះគឺជាលើកទី២ក្នុងទីតាំងដីតែមួយ

លោក សួន សុវណ្ណ អនុប្រធានរដ្ឋបាលព្រៃឈើ៖ ការចុះអនុវត្តវិធានការច្បាប់នៅថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ ចំពោះក្រុមអនាធិបតេយ្យដែលរុករានទន្រ្ទានដីរដ្ឋខុសច្បាប់ គឺមិនមែនជារឿងថ្មីនោះទេ ពោលនេះគឺជាការចាត់វិធានការលើកទី២ហើយ នៅក្នុងទីតាំងដដែល។

ការបញ្ជាក់បែបនេះបានធ្វើឡើងនៅសាលាខេត្តព្រះវិហារ នាព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ ក្នុងឱកាសបើកសន្និសីទសារព័ត៌មានក្រោយពីបានចុះអនុវត្តវិធានការច្បាប់ចំពោះក្រុមដែលរំលោភយកដីរដ្ឋ​ កាលពីថ្ងៃទី០៦មីនា។