Sunday, April 25, 2021

ក្រុង ភ្នំពេញ

ភ្នំពេញ ជារាជធានីរបស់ព្រះរាជាណាចក្រកម្ពុជាហើយជាទីក្រុងដែលធំជាងគេនៅក្នុងប្រទេសដែលមានចំនួនប្រជាជនជិត២លាននាក់នៅក្នុងឆ្នាំ ២០១៧។ ភ្នំពេញជាមជ្ឈមណ្ឌលធ្វើជំនួញ ពាណិជ្ជកម្ម ឧស្សាហកម្ម និងជាបណ្ដុំការងារច្រើនជាងគេក្នុងប្រទេស​កម្ពុជា។ ភ្នំពេញមានបណ្តុំសំណង់អាគារធំៗជាច្រើន រួមបញ្ជូលទាំងទីផ្សារ និងផ្សារទំនើបដែលធំជាងគេក្នុងប្រទេសកម្ពុជា សកលវិទ្យាលយ័ច្រើនជាងគេសំរាប់សិស្សានុសិស្សសិក្សារៀនសូត្រ ព្រលានយន្តហោះអន្តរជាតិ កំពង់ផែផ្លូវទឹក និងកំពង់ផែផ្លូវគោកសម្រាប់ផ្គត់ផ្គង់ការដឹកជញ្ជូននិងផ្ទុកទំនិញផ្សេងៗ និងកន្លែងទេសចរណ៍ដែលទាក់ទាញភ្ញៀវជាតិ-អន្តរជាតិបានច្រើនលំដាប់ទី២បន្ទាប់ពី ក្រុងសៀមរាប
ប្រវត្តិសាស្រ្ត
ភ្នំពេញយកតាមឈ្មោះវត្តភ្នំជាទីទួលតូចល្មមមួយដែលលម្អពីលើដោយវត្តអារាមមួយដែលបានកសាងឡើងនៅឆ្នាំ១៣៧៣ ហើយវាក៏ជាទីកន្លែងសំគាល់ចាប់បដិសន្ធិតាមព្រេងនិទានរបស់ទីក្រុង ដែលសព្វថ្ងៃវត្តភ្នំមានទីតាំងស្ថិតនៅ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ។ នៅទីបរិវេណវត្តភ្នំគេសង្កេតឃើញថា ប្រជាជន និង ភ្ញៀវទេសចរជាតិ ជាច្រើនបានទៅលេងកំសាន្តនៅទីនោះ ជាពិសេសថ្ងៃបុណ្យជាតិ ឬ ថ្ងៃបុណ្យប្រពៃណីជាតិធំៗ បង្កើតបានជាភាពសប្បាយរីករាយ និងកន្លែងទីសក្ការៈបូជាសម្រាប់ព្រះពុទ្ធសាសានា និង ពុទ្ធសាសនិក គ្រប់មជ្ឈដ្ឋានផងដែរ។



រឿងនិទានមួយកាលនៅឆ្នាំ ១៣៧២ ឧបាសិកាចាស់ម្នាក់ ឈ្មោះដូនពេញបានធ្វើដំណើរទៅដល់មាត់ទឹកនៃទន្លេមេគង្គ ហើយបានឃើញដើមគគីរងាប់មួយយ៉ាងធំកំពុងអណ្ដែតចុះទៅតាមខ្សែទឹក។ នៅខាងក្នុងប្រហោងនៃដើមគគរីនោះមានរូបចម្លាក់សំឫទ្ធិបួន និង បដិមាព្រះពុទ្ធធ្វើពីថ្មមួយ។


ដូនពេញបាននាំរូបបដិមាទាំងនោះឡើងលើគោក ហើយបាននាំប្រជាជនដើម្បីពូនដីនៅភាគអាគ្នេយ៍នៃផ្ទះរបស់គាត់។ ក្រោយមកគាត់ក៏បានយកដើមគគីរនោះទៅសាងជាព្រះវិហារនៅលើភ្នំនោះដើម្បីតំកល់ព្រះបដិមាព្រះពុទ្ធរូបទាំងប្រាំអង្គនោះ ហើយក្រោយមកវត្តនោះក៏ដាក់ឈ្មោះតាមគាត់ថា វត្តភ្នំដូនពេញ ដែលបច្ចុប្បន្នកាលនេះគេស្គាល់ថាវត្តភ្នំ នេះឯង ដែលជាកូនភ្នំតូចមួយដែលមានកំពស់ ២៧ មាត្រ (៨៩ ភត)។ ក្រោយមកស្ដេចពញាយ៉ាត ដោយទ្រង់ទតឃើញនូវសេចក្ដីជ្រះថ្លារបស់ដូនពេញចំពោះព្រះពុទ្ធសាសនាដូច្នេះហើយ ទើបទ្រង់ក៏បានតាំងឈ្មោះខេត្តនេះសាជាថ្មីថា ភ្នំពេញ ដែលមុនទីត្រង់ភ្នំពេញសព្វថ្ងៃនេះ គេហៅថា ខេត្តកោះឫស្សីកែវ ដែលបច្ចុប្បន្នមានខណ្ឌមួយឈ្មោះថា ខណ្ឌឫស្សីកែវ និង ខណ្ឌមួយទៀតឈ្មោះថា ខណ្ឌដូនពេញ ដែលដូនពេញនេះយកតាមឈ្មោះរបស់ដូនពេញ។

តែបើគិតតាមភូមិសាស្ត្រ និងឈ្មោះគួរតែគេយកឈ្មោះតាមការចាក់ដីបំពេញបង្កើតជាភ្នំព្រោះវាជាភ្នំដី ដូច្នេះប្រហែលជាដំបូងឈ្មោះ ភ្នំបំពេញ រួចក្លាយជា ភ្នំពេញ។ក្នុងរាជ្យព្រះបាទ ពញាយ៉ាត រាជធានីនេះត្រូវបានប្រទាននាមថា ក្រុងចតុមុខ ឬ ក្រុងចតុមុខមង្គលសកលកម្ពុជាធិបតី សិរីធរបវរ ឥន្ទបត្តបុរី រដ្ឋរាជសីមាមហានគរ។
ដំបូងឡើយភ្នំពេញមានឈ្មោះថាខែត្រកោះឫស្សីកែវ ដែលមន្ត្រីត្រួតខែត្រនេះមានងារថា ចៅពញារាជាមេត្រី។
ក្នុងរាជពង្សាវតារខ្លះបាននិទាន ពីប្រវត្តិសាស្រ្តនៃក្រុងភ្នំពេញ ដោយមានសេចក្តីសំរួលដូចតទៅ៖

ដើមឡើយមានការកត់ត្រា មួយសតវត្សក្រោយមកនិយាយរៀបរាប់រឿងនិទាននៃការកកើតភ្នំពេញដែលនិទានអំពីស្ត្រីអ្នកស្រុកម្នាក់ជាអ្នកមានទ្រព្យស្តុកស្តម្ភ ឈ្មោះដូនពេញដែលផ្ទះគាត់តាំងនៅលើត្រើយខាងលិចនៃទន្លេច្រាបឈាម ទន្លេចតុមុខសព្វថ្ងៃគឺទីក្រុងភ្នំពេញ (កាលណោះគេហៅថា ខែត្រកោះឫស្សីកែវ)។ នៅចុងសតវត្សទី១៤ កាលណោះរាជធានីខ្មែរគឺស្ថិតនៅសៀមរាបនៅឡើយដែលមានចំងាយ ៣៥០ គ.ម. (២២០ ម៉ៃ.) ទៅភាគខាងលិច។ នាសម័យថ្ងៃមួយ ក្នុងរដូវវស្សាមានទឹកជំនន់នៅប្រទេសលាវយ៉ាងធំបណ្ដាលអោយបាក់ច្រាំង រលំដើមគគីរជាច្រើន ហើយអណ្តែតបណ្តោយទឹកតាម ទន្លេមេគង្គ រហូតមកដល់ ទន្លេច្រាបឈាម ។ ក្នុងចំណោមនោះ មានដើមគគីរធំមួំយ បានអណ្តែតមកទើនៅត្រង់មាត់កំពង់របស់ដូនពេញ។ គាត់ក៏បានបបួលញាតិមិត្តជិតខាងជិះទូក ទៅចងដើមគគីរនោះ ហើយនាំយកមកលើគោក។ កាលបើអ្នកទាំងនោះរើសំរាមនៅគល់គគីរ ស្រាប់តែឃើញព្រះពុទ្ធរូបបួនព្រះអង្គ និងរូបបដិមាថ្ម មានលក្ខណៈជាព្រាហ្មណ៍ នៅក្នុងប្រហោងឈើនោះ។ ពួកអ្នកស្រុកបានដង្ហែរូបបដិមាទាំងនោះ យកទៅតំកល់ទុកនៅផ្ទះដូនពេញ ហើយគាត់បានអោយគេជញ្ជូនដីពូនដំបូកភ្នំភាគឦសានផ្ទះ និងអោយគេយកឈើគគីរនោះសង់ព្រះវិហារតូច មួយនៅលើកំពូលភ្នំនោះ ហើយបានយកព្រះពុទ្ធរូបនោះទៅតំកល់ទុកព្រះវិហារនោះនៅឆ្នាំ ជូត ឆស័ក ព.ស. ១៩១៦ គ.ស ១៣៧២។ តមកទៀតដូនពេញបានអោយគេសង់ខ្ទមមួយខាងឦសានព្រះវិហារ រួចគេយកបដិមាថ្ម ទៅតំកល់ទុកទីនោះ ហើយបានសន្មតថា អ្នកតាព្រះចៅ ។

ពិធីបុណ្យសម្ពោធក៏ត្រូវបានប្រារឰឡើង ដើម្បីសម្ពោធពុទ្ធសេនាសនៈ យ៉ាងអធិកអធម។ ដោយអាស្រ័យហេតុនេះ ភ្នំនេះក៏មានឈ្មោះហៅថា ភ្នំដូនពេញ ហើយដែលយូរៗទៅក្លាយនៅត្រឹមតែភ្នំពេញ ដូចយើងហៅសព្វថ្ងៃនេះ។ គួរគប្បីបញ្ជាក់ថា ចំពោះរូបបដិមាដែលដូនពេញបានរកឃើញក្នុងរន្ធដើមគគីរនោះរាជពង្សសាវតារ និងអត្តបទចំលងតៗមកទៀតនិយាយមិនស្របគ្នាសោះ ខ្លះថាមានពុទ្ធបដិមាបួនអង្គធ្វើពីលង្ហិន និងបដិមាថ្មកាន់ស័ង្ខ និងគទា (ព្រះនារាយណ៍?) ខ្លះថាមាន ព្រះពុទ្ធរូប ពីរអង្គមានព្រះភ័ក្ត្រឈរ ជាបួនទិស ខ្លះទៀតថាមានព្រះពុទ្ធរូបសំរិទ្ធមួយព្រះអង្គ មានព្រះភ័ក្ត្រ តាំងសមាធិ និងរូបបដិមា ១ ដៃកាន់ស័ង្ខមានផ្នួងសក់ដូចជាពួកព្រាហ្មណ៍ ។ តែបើតាមរូបតំណាងដែលមានតំកល់នៅក្នុង ព្រះវិហារវត្តភ្នំ (ភ្នំដូនពេញ) សព្វថ្ងៃគឺជាព្រះពុទ្ធរូបប្រក់នាគ ៤អង្គគង់លើបុស្បុកទល់ព្រះប្រឹស្ន (ខ្នង) នឹងគ្នាទៅវិញ។ ការរកឃើញនេះត្រូវបានចាត់ទុកថាជាការប្រសិទ្ធិពររបស់ទេព្ដា និង អ្នកខ្លះយល់ថាជាសញ្ញាដែលរាជធានីខ្មែរនឹងត្រូវមកតាំងនៅភ្នំពេញនេះ។ ដើម្បីតំកល់វត្ថុសក្ដិសិទ្ធិដែលបានរកឃើញ ដូនពេញបានលើកកូនភ្នំតូចមួយនៅលើច្រាំងទន្លេខាងលិចនៃទន្លេសាប និង បានអភិសេកជាមួយទីសក្ការៈបូជា បច្ចុប្បន្នត្រូវបានគេស្គាល់ថាវត្តភ្នំនៅចុងខាងជើងភាគកណ្ដាលនៃភ្នំពេញ។ ភ្នំដូនពេញ បានយកឈ្មោះតាមអ្នកកសាងវាឡើង និងបរិវេណជុំវិញនោះត្រូវបានគេស្គាល់ ក្រោយមកនៅត្រឹមតែ ភ្នំពេញ។

ក្រោយមកក៏មានឈ្មោះថា រាជធានីចតុមុខ មានន័យថា ទីក្រុងដែលមានមុខបួន។ ឈ្មោះនេះដែរយកតាមការរត់ប្រសព្វគ្នានៃទន្លេ ៤ គឺមាន ទន្លេមេគង្គលើ ទន្លេមេគង្គក្រោម ទន្លេបាសាក់ និង ទន្លេសាប។ ទន្លេទាំង ៤ បានរត់ប្រសព្វគ្នាត្រង់កន្លែងដែលក្រុងចតុមុខបានតាំងនៅដូច្នេះក៏តាំងឈ្មោះដូច្នេះទៅ ក្រុងចតុមុខ។

ភ្នំពេញបានក្លាយទៅជារាជធានីនៃប្រទេសកម្ពុជាជាលើកដំបូងក្នុងរជ្ជកាលស្តេចពញាយ៉ាត ដែលជាស្តេចនៃអាណាចក្រខ្មែរនាសម័យនោះ។ ស្តេចពញាយ៉ាតបានរើរាជធានីពីរាជធានីអង្គរធំ មកភ្នំពេញ បន្ទាប់ពីរាជធានីត្រូវបានក្តោបក្រសោបយកដោយប្រទេសសៀមប៉ុន្មានឆ្នាំមុននោះបន្តិច។ ក្នុងរជ្ជកាលព្រះបាទនរោត្តម ព្រះមហាក្សត្រនៃ ព្រះរាជាណាចក្រកម្ពុជា ក្រុងភ្នំពេញបានក្លាយជាកន្លែងឈរជើងរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយនិងព្រះបរមរាជវាំង។

រាជធានីភ្នំពេញចាប់ផ្តើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី២១ គ្រិស្តសតវត្សទី១៥ ក្នុងរជ្ជកាលព្រះបរមរាជា (ពញាយ៉ាត) គឺព្រះស្រីសុរិយោពណ៌‌ នៅពេលដែលទ្រង់បោះបង់ចោលព្រះរាជវាំងអង្គរមកកសាងព្រះរាជវាំងថ្មីនៅ ទួលបាសាន្តក្នុងខែត្រស្រីសឈរ ដែលសព្វថ្ងៃហៅថា ស្រុកស្រីសន្ធរ ក្នុងខេត្តកំពង់ចាម។ ប៉ុន្ដែដោយទីទួលបាសាន្តនោះ ក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំ ទ្រង់បានសាងប្រាសាទព្រះរាជវាំងហើយគង់នៅបានតែមួយឆ្នាំ ក៏ទ្រង់ស្ដេចយាងមកកសាងទីក្រុងថ្មី នៅឆ្នេរទន្លេបួនមុខ គឺក្រុងភ្នំពេញសព្វថ្ងៃនេះ នៅ គ.ស. ១៤៣៤។ មានចេតិយមួយនៅពីក្រោយវត្តភ្នំ ដែលតំកល់ព្រះអដ្ឋិធាតុ ព្រះពញាយ៉ាត និង ព្រះញាតិវង្ស ដូចគ្នាដែរ ក៏មានរូបចំលាក់ខាងពុទ្ធសាសនា ដែលសេសសល់ពីសម័យអង្គរផងដែរ។

ភ្នំពេញនៅតែជារាជធានីអស់រយៈពេល ៧៣ ឆ្នាំ—ចាប់ពីឆ្នាំ ១៤៣២ ដល់ ១៥០៥។ វាត្រូវបានគេបោះបង់ចោលអស់រយៈពេល ៣៦០ ឆ្នាំ—ចាប់ពីឆ្នាំ១៥០៥ ដល់ ១៨៦៥—ដោយសារតែស្ដេចបន្តបន្ទាប់ ព្រោះតែ ជំលោះផ្ទៃក្នុងរវាងពួកស្ដេចដណ្ដើមរាជ្យគ្នាទៅវិញទៅមក។ ព្រះមហាក្សត្រក្រោយៗមកទៀតបានរើរាជធានីជាច្រើនលើក និង បានបង្កើតរាជធានីនៅទីតាំងផ្សេងៗ នៅទួលបាសាន្ត ស្រីសន្ធរ ពោធិ៍សាត់ លង្វែក ល្វាឯម និង ឧដុង្គ។

នៅសតវត្សទី១៧ ពួកអន្តោប្រវេសន៍ជប៉ុនក៏បានមកតាំងលំនៅនៅជាយក្រុងនៃភ្នំពេញសម័យបច្ចុប្បន្ននេះ។ សហគមន៍ព័រទុយហ្កាល់ តូចមួយបាននៅសេសសល់នៅភ្នំពេញរហូតមកដល់សតវត្សទី១៧ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្មនិងសាសនានៅក្នុងប្រទេសនេះ។

ភ្នំពេញមើលពីខាងកើតត្រូវបានគូរនៅឆ្នាំ១៨៨៧។

វាមិននៅរហូតដល់ឆ្នាំ ១៨៦៦ ទេ ក្រោមរជ្ជកាលនៃព្រះបាទនរោត្តម (១៨៦០-១៩០៤) ព្រះបុត្រាច្បងនៃព្រះបាទអង្គដួង ដែលទ្រង់បានដឹកនាំប្រទេសក្នុងនាមជួសសៀម ដែលភ្នំពេញបានក្លាយជាទីតាំងអចិន្ត្រៃយ៍នៃ រដ្ឋាភិបាលនិងរាជធានីនៃប្រទេសកម្ពុជា ហើយក៏ជាកន្លែងដែល ព្រះរាជវាំងថ្មីត្រូវបានសាងសង់ឡើងផងដែរ។ នៅពេលផ្ដើមឆ្នាំ ១៨៧០ ពួកអានិគមនិយមបារាំងបានកែប្រែពីភូមិតាមមាត់ទន្លេមួយទៅជាទីក្រុងមួយ ដោយពួកគេបានសាងសង់ សណ្ឋាគារ សាលារៀន គុក បន្ទាយទាហាន ធនាគារ ការិយាល័យការងារសាធារណៈ ការិយាល័យទូរលេខន៍ សាលាកាត់ក្ដី និង អគារបំរើសេវាសុខភាព។ នៅឆ្នាំ ១៨៧២ មួយប៉ព្រិចភ្នែកដំបូង ទីក្រុងសម័យថ្មីមួយក៏បានប្រែរូបរាង នៅពេលនោះ ពួករដ្ឋការអាណានិគមបានប្រើសេវានៃសហគ្រិនម៉ៅការបារាំង លើ-ផ្វូសឝា ដើម្បីសាងសង់ផ្ទះបេតុង ៣០០ ខ្នងដំបូងសំរាប់លក់ និង ជួលទៅអោយពួកពាណិជ្ជករ ចិន។ កាលជំនាន់អាណានិគមបារាំង ភ្នំពេញស្ថិតក្នុងរដ្ឋបាលដែនដីជាស្រុកមួយនៅក្នុងខេត្តកណ្ដាល ដែលសព្វថ្ងៃត្រូវនឹងស្រុកអង្គស្នួលសព្វថ្ងៃនេះនិងបរិវេណភ្នំពេញសព្វថ្ងៃដែរវាលែងតែខណ្ឌព្រែកព្នៅ ជ្រោយចង្វារ ច្បារអំពៅ មានជ័យ ដង្កោ ឫស្សីកែវ និងសែនសុខចេញ នេះបើផ្អែកលើប្រវត្តិលោកតាង៉ុយដែលលោកកើតនៅក្នុងស្រុកភ្នំពេញនាសម័យនោះ។

វត្តភ្នំបានផ្ដល់ឈ្មោះឱ្យទីក្រុងនេះ នៅទសវត្សឆ្នាំ១៩២០ ភ្នំពេញត្រូវបានគេស្គាល់ថាជា គុជអាស៊ី និង ជាងបួនទសវត្សបន្ទាប់ ភ្នំពេញបានបន្តឆ្លងកាត់ការអភិវឌ្ឍយ៉ាងរហ័សជាមួយការសាងសង់ផ្លូវដែកទៅព្រះសីហនុ និង ព្រលានយន្តហោះអន្តរជាតិពោធិ៍ចិនតុង (ឥឡូវ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ)។

កាលណោះ ក្នុងរជ្ជកាលព្រះបាទស៊ីសុវត្ថិ-មុន្នីវង្ស (១៩២៧ ១៩៤១) ភ្នំពេញស្ថិតនៅជាស្រុកចំណុះខេត្តកណ្ដាល (១៩២៧-១៩៤១) ហើយចៅហ្វាយស្រុកភ្នំពេញមានងារជា បំរុងរាជា និង បាឡាត់ស្រុកភ្នំពេញមានងារជា ពិភ័ត្តរាជាសង្គ្រាម។

ហេដ្ឋារចនាសម្ពន្ធភ្នំពេញបានសឱ្យឃើញនូវទំនើបកម្មជាច្រើនក្រោមការដឹកនាំរបស់ព្រះសីហនុ។កំឡុងសង្គ្រាមវៀតណាម កម្ពុជាត្រូវបានប្រើជាមូលដ្ឋានទ័ពដោយកងទ័ពវៀតណាមខាងជើង និង វៀតកុង និងជនភៀសខ្លួនរាប់ពាន់នាក់មកពីទូទាំងប្រទេសបានជន់ជោរនៅទីក្រុងដើម្បីជៀសឱ្យឆ្ងាយពីការប្រយុទ្ធគ្នារវាងកងទ័ពរដ្ឋាភិបាល ក.វ.ជ/រ.រ.ជ. សម្ព័ន្ធមិត្តវៀតណាមខាងត្បូង និង ខ្មែរក្រហម។ នៅឆ្នាំ១៩៧៥ ប្រជាជនពី ២-៣ លាននាក់ ភាគច្រើននៃពួកគេគឺជាជនភៀសខ្លួនដោយសារសង្គ្រាម។ ខ្មែរក្រហមបានកាត់ផ្ដាច់ជំនួយនិងការផ្គត់ផ្គង់ផ្សេងៗចូលទៅកាន់ទីក្រុងអស់រយៈពេលជាងមួយឆ្នាំមុនពេលភ្នំពេញធ្លាក់នៅថ្ងៃ ១៧ មេសា ១៩៧៥។ របាយការណ៍ពីពួកអ្នកសារព័ត៌មានបានថ្លែងថាការបាញ់ផ្លោងរបស់ខ្មែរក្រហម បានធ្វើទុកបុកម្នេញរដ្ឋធានីនេះស្ទើរតែគ្មានលួសថ្ងៃ ដែលបង្កឱ្យមាន ការស្លាប់ និង ពិការមិនរើសមុខ លើអសេនិកជនដែលបានជាប់ក្នុងក្រុងរាប់លាននាក់។ ខ្មែរក្រហមបានបណ្ដេញប្រជាជនចេញពីទីក្រុងទាំងអស់ដោយបង្ខំ បន្ទាប់ពីដណ្ដើមបានរដ្ឋធានី ដែលត្រូវបានពិពណ៌នាថាជាក្បួនមរណៈ : លោកផ្វ្រង់ស៊្វ័រ-ប៉ង់ឆូដបានសរសេរថា ខ្ញុំមិនអាចបំភ្លេចបានទេ ជនពិកាម្នាក់ដែលគាត់គ្មានដៃ រឺ ក៏ជើង ដែលកំពុងននាលលើដីពិតហាក់ដូចជាសត្វដង្កូវ រីឯ ឪពុកដែលកំពុងសំរក់ទឹកភ្នែកបីកូនស្រីអាយុដប់ឆ្នាំរុំក្នុងសំពត់ចងជាប់ករបស់គាត់ដូចជាសំពាយ ចំណែកបុរសម្នាក់ទៀតដែលមានតែជើងពីររបស់គាត់យីកយោកនៅចុងជើងមិនមានពាក់អ្វីឡើយក្រៅតែពីស្បែកទទេ[៧] ចន-ស្វេនបានរំលឹកឡើងវិញថា “ពួកខ្មែរក្រហមបានបណ្ដេញអ្នកជំងឺចេញពីមន្ទីរពេទ្យឱ្យប្រសាចដូចជាសំរាមនៅតាមផ្លូវ.... ក្នុងសង្គ្រាមប្រាំឆ្នាំនេះមក វាគឺជាក្បួនចេញដំណើរដ៏សែនឆ្ងាយប្រកបដោយទុក្ខវេទនារបស់មនុស្សដែលខ្ញុំធ្លាប់បានឃើញ។” អ្នករស់អចិន្ត្រៃយ៍ក្នុងក្រុងទាំងអស់ រួមមានពួកអ្នកមានស្ដុកស្ដម្ភ និង អ្នករៀនសូត្រនៅទីក្រុង ពួកគេត្រូវបានគេបង្ខំឱ្យធ្វើការងារតាមស្រុកស្រែចំការដែលត្រូវបានគេចាត់ទុកដោយពួកខ្មែរក្រហមថាជា ប្រជាជនថ្មី។ 

សារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង

វិទ្យាល័យទួលស្លែងត្រូវបានកាន់កាប់ដោយកងកំលាំងរបស់ប៉ុល-ពត និងបានប្រែក្លាយទៅជាមន្ទីរស-២១ ជាកន្លែងដែលមនុស្សត្រូវបានគេឃុំឃាំង និង ធ្វើទារុណកម្ម។ ប៉ុល-ពតបានព្យាយាមធ្វើសេដ្ឋកិច្ចដោយពឹងផ្អែកលើកសិកម្ម និងដោយហេតុនេះហើយបានបង្កឱ្យមានការកាប់សំលាប់មនុស្សជាច្រើនបើសិនជាពួកគេបានដឹងថាជនទាំងឡាយណាជាអ្នករៀនសូត្រ "ខ្ជិលច្រអូស" រឺ គិតថាពួកគេជាសត្រូវនយោបាយ។ អ្នកដទៃទៀតជាច្រើនបានស្លាប់ដោយភាពអត់ឃ្លាន ដែលជាលទ្ធផលបរាជ័យនៃសង្គមកសិកម្មគំរូ ស្រូវត្រូវបានលក់ឱ្យចិនដើម្បីដោះដូរមកវិញនូវគ្រាប់ និងអាវុធយុទ្ធភណ្ឌផ្សេងៗ។ អតីតវិទ្យាល័យមួយបច្ចុប្បន្នបានក្លាយជាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែង ជាកន្លែងដែលឧបករណ៍ទារុណកម្មរបស់ខ្មែរក្រហម និង រូបថតនៃជនរងគ្រោះត្រូវបានដាក់តាំងបង្ហាញ។ ជើងឯក (វាលពិឃាត) មានចំងាយ ៩ ម៉ៃ ដែលពួកខ្មែរក្រហមបានបណ្ដើរអ្នកទោសពីទួលស្លែងទៅសំលាប់និងកប់ក្នុងរណ្ដៅរាក់ៗ បច្ចុប្បន្នបានក្លាយជាទីរំលឹកដល់អ្នកដែលត្រូវបានគេសំលាប់ដោយរបបនេះ។

ពួកខ្មែរក្រហមត្រូវបានរុញច្រានចេញពីភ្នំពេញដោយវៀតណាមនៅឆ្នាំ ១៩៧៩ ហើយប្រជាជនបានចាប់ផ្ដើម ត្រឡប់មករស់នៅទីក្រុងនេះវិញ។ វៀតណាមតាមប្រវត្តិសាស្ត្រជារដ្ឋមួយដែលកម្ពុជាធ្លាប់មានជំលោះជាមួយជាច្រើនលើកច្រើនសា ដោយហេតុនោះហើយការរំដោះនេះត្រូវបានបង្ហាញឱ្យឃើញនូវអារម្មណ៍រើសអើងពូជសាសន៍ពីជនកម្ពុជា។ សម័យកាលនៃការកសាងឡើងវិញបានចាប់ផ្ដើម ត្រូវបានជំរុញដោយស្ថេរភាពនឹងននៃ រដ្ឋាភិបាល ដែលទាក់ទាញការបណ្ដាក់ទុន និង ជំនួយបរទេសថ្មីៗតាមបណ្ដាប្រទេសជាច្រើនរួមមាន បារាំង អូស្ត្រាលី និង ជប៉ុន។ កំចីត្រូវបានធ្វើឡើងដោយធនាគារអភិវឌ្ឍន៍អាស៊ី និង ធនាគារពិភពលោកដើម្បីធ្វើឱ្យដូចដើមវិញនូវការផ្គត់ផ្គង់ទឹកស្អាត ផ្លូវថ្នល់ និង ហេដ្ឋារចនាសម្ពន្ធដទៃៗទៀត។ ជំរឿន ១៩៩៨ បានបង្ហាញថាប្រជាជនភ្នំពេញមានចំនួន ៨៦២០០០ នាក់ និង ជំរឿន ២០០៨ មានចំនួន ១,៣ លាននាក់។

2. ទីតាំងភូមិសាស្រ្ត
ភ្នំពេញស្ថិតនៅតំបន់ខាងត្បូង-កណ្ដាលប្រទេសកម្ពុជា ដែលព័ទ្ធជុំវិញដោយខេត្តកណ្ដាល។ ទីក្រុងស្ថិតនៅលើច្រាំងនៃទន្លេសាប មេគង្គ និង បាសាក់។ ទន្លេទាំងនេះផ្ដល់នូវទឹកសាប និង ធនធានធម្មជាតិដទៃទៀតដល់ទីក្រុងនេះ។ ភ្នំពេញ និង បរិវេណព័ទ្ធជុំវិញប្រកបដោយវាលទំនាបលិចទឹកមួយបែបនៃប្រទេសកម្ពុជា។ ទោះបីជាភ្នំពេញស្ថិតនៅ ១១,៨៩ មាត្រ (៣៩ ភត) ខាងលើទន្លេទាំងនេះក៏ដោយ ក៏ជំនន់រដូវមូសុងគឺជាបញ្ហាមួយ ហើយទន្លេនោះជួនកាលហូរលើច្រាំងរបស់វា។ ទីក្រុងនេះ ស្ថិតនៅ ១១°៣៣' ជើង, ១០៤°៥៥' កើត [១៣] គ្របដណ្ដប់លើផ្ទៃដី ៧៥៨ Km2ការ៉េ (២៩៣ ម៉ាយ ក.) ក្នុងនោះមាន ១១៤០១ ហិចតា ជាផ្ទៃអភិបាល និង ២៦១០៦ ហិចតា ជាផ្ទៃផ្លូវ។ ដីកសិកម្មក្នុងក្រុងនេះមានចំនួន ៣៤,៦៨៥ Km2ការ៉េ (១៣ ម៉ាយ ក.) ដែលក្នុងនោះ ១,៤៧៦ Km2ការ៉េ (១ ម៉ាយ ក.) ជាផ្ទៃដីនៃប្រព័ន្ធធារាសាស្ត្រ។

3. អាកាសធាតុ
ស្ទឹងមានជយ័ សីតុណ្ហភាពជាធម្មតានៅចន្លោះចាប់ពី ២២ ដល់ ៣៥ °C (៧២ ដល់៩៥ °F) និងធាតុអាកាសគឺស្ថិតនៅក្រោមឥទ្ធិពលមូសុងនិវត្តន៍។ មូសុងនិរតីបក់ចូលដីគោកនាំមកនូវខ្យល់ផ្ទុកដោយសំណើមពីឈូងសមុទ្រថៃ និង មហាសមុទ្រឥណ្ឌា ពីខែឧសភា ដល់ តុលា។ មូសុងឦសានបក់នាំរដូវប្រាំងមក ឱ្យបន្តពីខែ វិច្ឆិកា ដល់ មីនា។ ទីក្រុងនេះរងនូវការធ្លាក់ភ្លៀងខ្លាំងបំផុតចាប់ពីខែកញ្ញា ដល់ តុលា ដែលមានរយៈកាលក្ដៅហែងក្នុងខែមករា និង កុម្ភៈ។ ទីក្រុងនេះមានពីររដូវ។ រដូវវស្សាដែលមានចាប់ពីខែឧសភា ដល់ តុលាបង្ហាញឱ្យឃើញសីតុណ្ហភាពខ្ពស់នាំមកនូវដោយសំណើមខ្ពស់។ រដូវប្រាំងបន្តចាប់ពីខែវិច្ឆិកា ដល់ មេសា នៅពេលដែលសីតុណ្ហភាពអាចធ្លាក់មកដល់ ២២ °C (៧២ °F)។ ប៉ុន្តែសីតុណ្ហភាពអាចឈានមកដល់ ៤០ °C (១០៤ °F)ក្នុងខែមេសា។ ខែល្អបំផុតដើម្បីមកទស្សនាទីក្រុងនេះគឺខែវិច្ឆិកា ដល់ កុម្ភៈនៅពេលសីតុណ្ហភាពមានសំណើម និង ភ្លៀងធ្លាក់មានកំរិតទាបជាងគេ។

4. រដ្ឋបាល
ក្នុងសម័យចតុមុខរហូតមកដល់សម័យស្ដេចអង្គដួង ភូមិសាស្ត្ររដ្ឋបាលរបស់ភ្នំពេញគេមិនសូវដឹងច្បាស់ទេ។ ក្នុងសម័យអាណានិគមបារាំង ភ្នំពេញប្រហែលជាស្រុកមួយរបស់ខេត្តកណ្ដាល ប៉ុន្តែមិនមែនប៉ុនខែត្រកណ្ដាលបច្ចុប្បន្ននេះឡើយ ប្រហែលជាលាតសន្ធឹងដល់ ស្រុកអង្គស្នួលសព្វថ្ងៃនេះ ព្រោះបើតាមដើមកំណើតរបស់លោកតាក្រមង៉ុយ គាត់ជាអ្នកឃុំកំបូល ស្រុកភ្នំពេញ(បច្ចុប្បន្នកំបូលជាសង្កាត់មួយនៅក្នុងខណ្ឌពោធិ៍សែនជ័យ)។ភូមិសាស្រ្តរដ្ឋបាលនៃកម្ពុជាប្រជាធិបតេយ្យកាលសម័យខ្មែរក្រហមភ្នំពេញជាប៉ែកនៃភូមិភាគបស្ចិម។
ភ្នំពេញគឺជាក្រុងមួយ ដែលមានផ្ទៃក្រឡា ៧៥៨ គម២ ដែលមានឋានៈស្មើបណ្ដាខេត្តរបស់កម្ពុជា។ រាជធានីត្រូវបានបែងចែកទៅជាបំណែងចែករដ្ឋបាល ប្រាំបួន តទៅទៀតដែលគេហៅថា ខណ្ឌ ហើយចំណោម ខណ្ឌទាំងដប់ពីរ នោះមាន ដង្កោ មានជ័យ ពោធិ៍សែនជ័យ សែនសុខ និង ឫស្សីកែវចាត់ទុកថាជាជាយក្រុងនៃទីក្រុងនេះ។ ខណ្ឌទាំងអស់ត្រូវស្ថិតនៅក្រោមអភិបាលកិច្ចនៃរាជធានីភ្នំពេញ។ ខណ្ឌទាំងនេះត្រូវបានបែងចែកទៅជា ១០៥ សង្កាត់ និង ៩៥៣     ភូមិ។ រាជធានីត្រូវបានគ្រប់គ្រងដោយអភិបាលដែលមានតួនាទីជាអង្គនីតិប្រតិបត្តិកំពូលនៃទីក្រុង ដូចគ្នាដែរក៏មើលលើនគរបាលយោធារាជធានី នគរបាលរាជធានី និង ការិយាល័យកិច្ចការរាជធានី។ នៅពីក្រោមអភិបាលគឺមានអភិបាលរងទីមួយ និង អភិបាលរង ៥រូប ទៀត។ ប្រធានការិយាល័យ ដែលកាន់ឋានៈស្មើនឹងអភិបាលរង កាន់កាប់ការិយាល័យដែលមានអនុប្រធានការិយាល័យ ៨រូប ដែលទទួលបន្ទុកផ្នែករដ្ឋបាលទាំង ២៧។ គ្រប់ខណ្ឌក៏មានអភិបាលមួយរូបដែរ។យោងតាមអនុក្រិត របស់រាជរដ្ឋាភិបាល លេខ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣ ខណ្ឌថ្មីចំនួន៣ ត្រូវបានបង្កើត រូមមាន៖
  1. 1. ខណ្ឌច្បារអំពៅ៖ បំបែកចេញពី ខណ្ឌមានជ័យ មាន៨សង្កាត់ ទីតាំងសាលា ខណ្ឌច្បារអំពៅ គឺនៅសាលា ខណ្ឌមានជ័យចាស់ រីឯសាលាខណ្ឌមានជ័យថ្មី មានទីតាំងនៅក្បែរផ្សារចាក់អង្រែ។
  2. 2. ខណ្ឌជ្រោយចង្វារ៖ បំបែកចេញពី ខណ្ឌឬស្សីកែវ ទីតាំងសាលាខណ្ឌ ជ្រោយចង្វារ ស្ថិតនៅសាលាសង្កាត់ព្រែកលៀប។
  3. 3. ខណ្ឌព្រែកព្នៅ៖ បំបែកចេញពី ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ទីតាំងសាលាខណ្ឌ គឺនៅក្នុងសង្កាត់គោករការ។

ការគ្រប់គ្រង រដ្ឋបាលដែនដី ក្រុង ភ្នំពេញ ចំនួន ខណ្ឌ  ១៤
បញ្ជីខណ្ឌរដ្ឋបាលភ្នំពេញ
ឈ្មោះខណ្ឌ
សង្កាត់
ភូមិ
# នៅឆ្នាំ២០០៨
ប្រជាជននៅឆ្នាំ២០១៧ (ពាន់នាក់)
៤០
៩៨ ៩២១
១៩០.០
2.    ដង្កោ
១២
៨១
៧៣ ២២៩
១៥៧.៨
១១
១៣៤
១២៦ ៥០០
១២៩.៣
១០
១៤៣
១៧១ ២០០
១៧៨.៤
៦៦
៩១ ៨៩៥
៩៥.១
៧៥
១៥៩ ៤៥៥
២៣៣.៨
៥៩
១៩៤ ៦៣៦
៣២៧.៨
៣០
១៣៥ ៤៧០
១៩៦.៧
៤៧
១២៥ ៥៣៦
១៤៨.០
៤៩
១៣៣ ១៦៥
១៨៩.៤
២២
៦១ ២១៤
៦៧.២
៥៩
៤១ ១២១
៤៦.១
៥៥
៥៣០៨៣
៥៣
១. ខណ្ឌ ចំការមន ចែកចេញជា ៥ សង្កាត់ ៖ សង្កាត់ទន្លេបាសាក់សង្កាត់ទួលទំពូងទី ១សង្កាត់ទួលទំពូងទី ២សង្កាត់បឹងត្របែក និង​សង្កាត់ផ្សារដើមថ្កូវ។
លរ
ឃុំ
ភូមិ
ភូមិ
1
16
2
9
3
9
4
9
5
5
6
7
7
11
8
5
9
5
10
4
11
8
12
7

២ ខណ្ឌដូនពេញ
 ចែកចេញ​ជា ១១ សង្កាត់ ៖ សង្កាត់ផ្សារថ្មីទី ១សង្កាត់ផ្សារថ្មីទី ២សង្កាត់ផ្សារថ្មីទី ៣សង្កាត់បឹងរាំងសង្កាត់ផ្សារកណ្ដាលទី១សង្កាត់ផ្សារកណ្ដាលទី២សង្កាត់ចតុមុខសង្កាត់ជ័យជំនះសង្កាត់ផ្សារចាស់សង្កាត់ស្រះចក និងសង្កាត់វត្ដភ្នំ។
លរ
ឃុំ
ភូមិ
ភូមិ
11
9
14
10
16
11
8
11
10
១០
24
១១
10

៣ ខណ្ឌ៧មករា
 ចែកចេញ​ជា ៨ សង្កាត់ ៖ សង្កាត់អូរឫស្សីទី ១សង្កាត់អូរឫស្សីទី ២សង្កាត់អូរឫស្សីទី ៣សង្កាត់អូរឫស្សីទី ៤សង្កាត់មនោរម្យសង្កាត់មិត្ដភាពសង្កាត់វាលវង់ និងសង្កាត់បឹងព្រលឹត។
លរ
ឃុំ
ភូមិ
ភូមិ
6
9
6
8
9
10
12
6
៤ ខណ្ឌទួលគោក
 ចែកចេញ​ជា ១០ សង្កាត់ ៖ សង្កាត់ផ្សារដេប៉ូទី ១សង្កាត់ផ្សារដេប៉ូទី ២សង្កាត់ផ្សារដេប៉ូទី ៣សង្កាត់ទឹកល្អក់ទី ១សង្កាត់ទឹកល្អក់ទី ២សង្កាត់ទឹកល្អក់ទី ៣សង្កាត់បឹងកក់ទី ១សង្កាត់បឹងកក់ទី ២សង្កាត់ផ្សារដើមគរ និងសង្កាត់បឹងសាឡាង។
លរ
ឃុំ
ភូមិ
ភូមិ
10
11
10
16
13
13
14
22
16
១០
17

៥ ខណ្ឌដង្កោ
 ចែកចេញ​ជា ១២ សង្កាត់ ៖ សង្កាត់ដង្កោសង្កាត់ពងទឹកសង្កាត់ព្រៃវែងសង្កាត់ព្រៃសសង្កាត់ក្រាំងពង្រសង្កាត់សាក់សំពៅសង្កាត់ជើងឯកសង្កាត់គងនយសង្កាត់ព្រែកកំពឹសសង្កាត់រលួសសង្កាត់ស្ពានថ្ម និងសង្កាត់ទៀន។
លរ
ឃុំ
ភូមិ
ភូមិ
8
10
9
12
4
7
7
6
4
១០
7
១១
3
១២
8
១៣
6

៦ ខណ្ឌមានជ័យ
 ចែកចេញ​ជា ៧ សង្កាត់ ៖ សង្កាត់ចាក់អង្រែលើសង្កាត់ចាក់អង្រែក្រោមសង្កាត់ស្ទឹងមានជ័យទី១សង្កាត់ស្ទឹងមានជ័យទី២សង្កាត់ស្ទឹងមានជ័យទី៣សង្កាត់បឹងទំពុនទី១ និងសង្កាត់បឹងទំពុនទី២។
លរ
ឃុំ
ភូមិ
ភូមិ
16
15
6
5
6
7
2
4
3
១០
6
១១
3
១២
4

៧ ខណ្ឌឫស្សីកែវ
 ចែកចេញ​ជា ៧ សង្កាត់ ៖ សង្កាត់ស្វាយប៉ាកសង្កាត់គីឡូម៉ែត្រលេខ៦សង្កាត់ឫស្សីកែវសង្កាត់ច្រាំងចំរេះទី ១សង្កាត់ច្រាំងចំរេះទី ២សង្កាត់ទួលសង្កែទី១ និងសង្កាត់ទួលសង្កែទី២។
លរ
ឃុំ
ភូមិ
ភូមិ
3
3
3
4
4
5
5
4
4
១០
3
១១
5

៨ ខណ្ឌសែនសុខ
 ចែកចេញជា ៦ សង្កាត់ ៖ សង្កាត់ភ្នំពេញថ្មីសង្កាត់ទឹកថ្លាសង្កាត់ឃ្មួញសង្កាត់ក្រាំងធ្នង់សង្កាត់អូរបែកក្អម និងសង្កាត់គោកឃ្លាង។
លរ
ឃុំ
ភូមិ
ភូមិ
13
10
9
8
5
4

៩ ខណ្ឌពោធិ៍សែនជ័យ
  ចែកចេញជា ៧ សង្កាត់ ៖ សង្កាត់ត្រពាំងក្រសាំងសង្កាត់សំរោងក្រោមសង្កាត់ចោមចៅទី១សង្កាត់ចោមចៅទី២សង្កាត់ចោមចៅទី៣សង្កាត់កាកាបទី១ និងសង្កាត់កាកាបទី២។
លរ
ឃុំ
ភូមិ
ភូមិ
17
18
8
27
9
11
9
16
19
១០
13
១១
14
១២
26
១៣
18

១០. ខណ្ឌ ច្បារអំពៅ 
 ចែកចេញជា ៨ សង្កាត់ ៖ សង្កាត់ច្បារអំពៅទី ១សង្កាត់ច្បារអំពៅទី ២សង្កាត់និរោធសង្កាត់ព្រែកប្រាសង្កាត់វាលស្បូវសង្កាត់ព្រែកឯងសង្កាត់ក្បាលកោះ និងសង្កាត់ព្រែកថ្មី។ ខណ្ឌច្បារអំពៅ បានបង្កើតឡើងយោងតាមអនុក្រិត របស់រាជរដ្ឋាភិបាល លេខ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ បំបែកចេញពី ខណ្ឌមានជ័យ មាន៨សង្កាត់ ទីតាំងសាលា ខណ្ឌច្បារអំពៅ គឺនៅសាលា ខណ្ឌមានជ័យចាស់ រីឯសាលាខណ្ឌមានជ័យថ្មី មានទីតាំងនៅសាលាចាក់អង្រែលើ។
រដ្ឋបាល
សង្កាត់ច្បារអំពៅ១ (កាលពីមុនទឹកដីច្បារអំពៅ ធ្លាប់ជាឈ្មោះស្រុកមួយនៃខេត្តកណ្ដាល គេហៅថា ស្រុកច្បារអំពៅ ដោយហេតុនេះហើយទើបច្បារអំពៅមានជាប់ឈ្មោះជាសង្កាត់ពីរនៅក្នុងខណ្ឌមានជ័យសព្វថ្ងៃនេះ សង្កាត់ទាំងពីរនោះគឺ សង្កាត់ច្បារអំពៅ១ និង សង្កាត់ច្បារអំពៅ២។ ស្រុកច្បារអំពៅ ម្តាយក្មេកខ្ញុំ និងកូនចៅតូចៗរបស់គាត់ក៏បានរត់មកស្នាក់នៅក្នុងវីឡារបស់លោក ប៉ាអ្នកម្តាយខ្ញុំដែរ។ ថ្ងៃដែលអង្គការកៀរអ្នកភ្នំពេញចេញពីគេហដ្ឋាននៅថ្ងៃ១៨មេសា១៩៧៥នេះ យើងគ្មានគោលដៅទេ ច្បាស់ជាទៅស្នាក់នៅច្បារអំពៅម្តងហើយ។ ភូមិច្បារអំពៅ ឃុំច្បារអំពៅ ស្រុកកៀនស្វាយ ខេត្តកណ្តាល កាលពីឆ្នាំ ស្រុកមានជ័យឃុំច្បារអំពៅ
លរ
ឃុំ
ភូមិ
ភូមិ
6
5
6
4
3
6
3
4

១១. ខណ្ឌ ជ្រោយចង្វារ 
 ចែកចេញជា ៥ សង្កាត់ ៖ សង្កាត់ជ្រោយចង្វារសង្កាត់ព្រែកលៀបសង្កាត់ព្រែកតាសេកសង្កាត់កោះដាច់ និងសង្កាត់បាក់ខែង។ ខណ្ឌនេះបង្កើតឡើងតាមអនុក្រិត របស់រាជរដ្ឋាភិបាល លេខ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ បំបែកចេញពី ខណ្ឌឬស្សីកែវ ទីតាំងសាលាខណ្ឌ ជ្រោយចង្វារ ស្ថិតនៅសាលាសង្កាត់ព្រែកលៀប។​ឈ្មោះខណ្ឌ និង សង្កាត់ជ្រោយចង្វា ឈ្មោះ​ជ្រោយចង្វា​នេះ ខ្មែរ​ស្ទើរ​តែ​ទាំង​អស់​ស្គាល់​ឈ្មោះ​នៃ​សង្កាត់​នេះ ប៉ុន្តែ​ប្រហែល​ជា​លោក​អ្នក​ខ្លះ​នៅ​មិន​ទាន់​យល់​ន័យ​ជ្រោយចង្វា​នេះ ។ ដើម្បី​ឲ្យ​ងាយ​យល់​ឈ្មោះ​សង្កាត់​នេះ ខ្ញុំ​សូម​ជូន​សេចក្ដី​វិនិច្ឆ័យ​ត្រិះរិះ​ដូច​ខាងក្រោម ៖ «ជ្រោយចង្វា» មាន​អ្នក​អាន​ខ្លះ​និយាយ​ហៅ​ថា «ជ្រោយច្រវា» ។ ជ្រោយចង្វា​ជា​ជ្រោយ​មួយ​ដែល​នៅ​បណ្ដោយ​តាម​ផ្លូវ​ទន្លេ​មេគង្គ និង​ទន្លេសាប លយ​ទៅ​រក​ទន្លេ​ចតុមុខ ហើយ​ទៅ​ដល់​តែ​ត្រឹម​មុខ​ព្រះបរម​រាជវាំង ។ លោក​អ្នក​ធ្វើ​ដំណើរ (ចំពោះ​អ្នក​អាន​ដែល​មិន​ទាន់​ស្គាល់​ជ្រោយចង្វា ហើយ​ធ្វើ​ដំណើរ​តាម​នាវាចរ) មក​រាជធានី​ភ្នំពេញ​តាម​ផ្លូវ​ទន្លេ​ធំ (ទន្លេ​មេគង្គ​លើ) លោក​អ្នក​នឹង​ឃើញ​ភ្លើង​ព្រោង​ព្រាត​នៅ​ពេល​យប់ នាវា​ចរ​បង្អន់​ល្បឿន ហើយ​បើក​សន្សឹមៗ​ដល់​កន្លែង​ដែល​នាវាចរ​បត់​មក​ស្ដាំ​វិញ កន្លែង​នេះ​ហើយ​ហៅ​«ចុង​ជ្រោយចង្វា» រួច​ជ្រោយ​នៅ​ខាងស្ដាំ​ដៃ​ហៅ​ថា «ជ្រោយចង្វា» ។ ឬ​បើ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ជាតិ​លេខ​៦​ជ្រោយចង្វា​ស្ថិត​នៅ​ខាង​ឆ្វេង​ដៃ ។
ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​គេ​ហៅ​ថា «ជ្រោយចង្វា» ?
តាម​ឈ្មោះ​នេះ លោក​អ្នក​អាន​មិន​មាន​ក្ដី​សង្ស័យ​ទេ ព្រោះ​ពាក្យ​នេះ​យើង​អាច​កាត់​ថា ជ្រោយ​១ និង​ចង្វា​១ ។ «ជ្រោយ» គឺ​ដី​ដែល​ដុះ​លយ​ទៅ​ក្នុង​ទឹក ឯ «ចង្វា» គឺ​ឈ្មោះ​ត្រី​ស្រកា​មួយ​យ៉ាង​តូចៗ ។
ជ្រោយ​ចង្វា​ច្រើន​តែ​ចាម​ជ្វា​មក​នៅ​ជា​យូរយារ​ណាស់​មក​ហើយ ព្រោះ​កន្លែង​នេះ​ងាយ​រក​របរ​នេសាទ ។ កាល​បើ​ចាម​ជ្វា​មក​នៅ​ច្រើន​យ៉ាង​នេះ​ដូច្នេះ កើត​មាន​សេចក្ដី​សង្ស័យ​ថា ប្រហែល​ជា​គេ​ឲ្យ​ឈ្មោះ​ថា «កោះ​ចាម​ជ្វា» ទេ​ដឹង ? ព្រោះ​គេ​ថា ចាម​ជ្វា​ដែល​ធ្វើ​ដំណើរ​មក​ប្រទេស​កម្ពុជា​តាម​ទូក​មក​ដល់​ជ្រោយ​នេះ​ក៏​សង់​លំនៅ​ប្រកប​ការងារ​សិន​ទៅ ។ ពាក្យ​នេះ​ក៏​ទៅ​ជា «ជ្រោយ​ចាម​ជ្វា» យល់​យូរៗ​មក​ក៏​យារ​ក្លាយ​ទៅ​ជា «ជ្រោយចង្វា» ទៅ​វិញ
តាមការវិភាគប្រវត្តិសាស្រ្ត តំបន់នេះគឺជា ជ្រោយជ្វា Jva (សំដៅជនជាតិ ជ្វា/ចាម ដែលមកពីម៉ាឡេ)
ន័យ​មួយ​ទៀត តាម​សេចក្ដី​យល់​របស់​លោក François Martini ថា ជ្រោយចង្វា​នេះ​បាន​ជា​គេ​ហៅ​ថា «ជ្រោយចង្វា» ពី​ព្រោះ​ចាម​ជ្វា​ដែល​ជា​អ្នក​នេសាទ​ត្រី កាលណា​បើ​បង់​ត្រី​បាន​មក​ហើយ ពួក​ចាម​តែង​យក​​ត្រី​ចង្វា​មក​លក់​នៅ​ត្រង់​ជ្រោយ​នេះ ។ អ្នក​មក​ទិញ​ត្រី​ក៏​សន្មត​ឲ្យ​ឈ្មោះ​ជ្រោយ​នេះ​ថា «ជ្រោយចង្វា» រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ ៕
លរ
ឃុំ
ភូមិ
ភូមិ
4
5
5
3
5

១២. ខណ្ឌ ព្រែកព្នៅ 
 ចែកចេញជា ៥ សង្កាត់ ៖ សង្កាត់ព្រែកព្នៅសង្កាត់ពញាពន់សង្កាត់សំរោងសង្កាត់គោករកា និងសង្កាត់ពន្សាំង។ ខណ្ឌព្រែកព្នៅ បានបង្កើតឡើងនៅថ្ងៃ ២៥ ធ្នូ ២០១៣ យោតាមអនុក្រឹត្យ របស់រាជរដ្ឋាភិបាល លេខ៥៧៩ អនក្រ.បក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៣។ ខណ្ឌនេះបំបែកចេញពី ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ ទីតាំងសាលាខណ្ឌ គឺនៅក្នុងសង្កាត់គោករការ។
លរ
ឃុំ
ភូមិ
ភូមិ
8
5
4
17
18

១៣ ខណ្ឌកំបូល
ខណ្ឌកំបូល ស្ថិតនៅ រាជធានីភ្នំពេញ មាន ៧សង្កាត់÷
លរ
ឃុំ
ភូមិ
ភូមិ
1
18
ផ្សារកំបូលតាកេរិ៍្ដត្រពាំងទួលកំបូលទួលតាឡាត់តាភេមព្រៃកុដិតាសេក
ទួលសាម៉តានួនកប់អំបិលស្នួលខ្ពស់អំពិលត្រិបសាឡូងជំទាវម៉ៅអង្គបឹចកលិចវត្ដ
2
13
ថ្មដា,ត្រពាំងគល់,ស្ងួនពេជ្រ,កន្ទោកត្បូង,គល់,អង្គត្រគៀត,កន្ទោកជើង,ត្រពាំងឈូក,ស្រែក្នុង,ព្រៃបឹង,កំរៀង,ដំបូកខ្ពស់,ត្រាំស្លឹក
3
14
ព្រៃតាប៉ុក,ត្រពាំងកក់,អង្គស្លែង,ដូនរ័ត្ន,ត្រពាំងអារ័ក្ស,ត្រពាំងពោធិ៍,បឹងគ្រើល,ជ័យជំនះ,បឹងកំបោរ,ត្បែងមានជ័យ,ត្រង់នំ,ពង្រ,ថ្ម,សាមគ្គីប្រយុទ្ធ
4
18
សាក់ប្រយុទ្ធ,អង្គរជ័យ,ស្រែអំពិល,តាអិន,កុលក្រស្នារ,ប្រាសាទ,ស្វាយ,ស្នោរកើត,តាពូង,ផ្លាំង,ស្នោរលិច,ពង្រ,ព្រៃរឹង,រំដួលជើង,រំដួលត្បូង,ទួលលៀប,ព្រៃក្រាយ,ព្រៃឈូក
5
8
ទួលកី,កប់ភ្លុក,ព្រៃរងៀង,ត្រាញ់តាបាញ់,ភ្លើងឆេះរទេះលិច,ភ្លើងឆេះរទេះកើត,គោកខ្សាច់,ព្រៃកី
6
16
ត្មាតពង,ព្រៃរមាសទី២,ព្រៃរមាសទី១,តាជេត,បឹងធំទី១,បឹងធំទី២,បឹងធំទី៣,ដូនកុក
ខ្ចៅ,ក្ងោក,ទួលស្វាយ,ត្រពាំងក្រសាំង,ចំបក់ពណ្ណរាយ,ត្រពាំងត្រប់,អន្លុងស្វាយ,ព្រៃតាកែ
7
6
ប្រទះឡាង,ភា,អង្គ,តាំងរនាម,គោកខ្សាច់,គោកមាស

១៤ ខណ្ឌបឹងកេងកង
លរ
ឃុំ
ភូមិ
ភូមិ
1
សង្កាត់បឹងកេងកងទី ១
9
ភូមិ ១, ភូមិ ២, ភូមិ ៣ ,ភូមិ ៤, ភូមិ ៥, ភូមិ ៦, ភូមិ ៧, ភូមិ ៨, ភូមិ ៩
2
សង្កាត់បឹងកេងកងទី ២
9
ភូមិ ១, ភូមិ ២, ភូមិ ៣ ,ភូមិ ៤, ភូមិ ៥, ភូមិ ៦, ភូមិ ៧, ភូមិ ៨, ភូមិ ៩
3
សង្កាត់បឹងកេងកងទី 3
9
ភូមិ ១, ភូមិ ២, ភូមិ ៣ ,ភូមិ ៤, ភូមិ ៥, ភូមិ ៦, ភូមិ ៧, ភូមិ ៨, ភូមិ ៩
4
សង្កាត់អូឡាំពិក
5
ភូមិ ១, ភូមិ ២, ភូមិ ៣ ,ភូមិ ៤, ភូមិ ៥
5
សង្កាត់ទំនប់ទឹក
5
ភូមិ ១, ភូមិ ២, ភូមិ ៣ ,ភូមិ ៤, ភូមិ ៥
6
សង្កាត់ទួលស្វាយព្រៃទី ១
7
ភូមិ ១, ភូមិ ២, ភូមិ ៣ ,ភូមិ ៤, ភូមិ ៥, ភូមិ ៦, ភូមិ ៧
7
សង្កាត់ទួលស្វាយព្រៃទី ២
12
ភូមិ ១, ភូមិ ២, ភូមិ ៣ ,ភូមិ ៤, ភូមិ ៥, ភូមិ ៦, ភូមិ ៧, ភូមិ ៨, ភូមិ ៩ ភូមិ ១០ ភូមិ ១១ ភូមិ ១២



ផែនទីរដ្ឋបាលឆ្នាំ ២០២០

បញ្ជីរដ្ឋបាលក្រុង ឆ្នាំ ២០២០
NoCodeKhmerEnglishNumber Of CommuneNumber Of Village
CommuneSangkat
11201ខណ្ឌចំការមនChamkar Mon Khan0540
21202ខណ្ឌដូនពេញDoun Penh Khan011134
31203ខណ្ឌ៧មករាPrampir Meakkakra Khan0866
41204ខណ្ឌទួលគោកTuol Kouk Khan010143
51205ខណ្ឌដង្កោDangkao Khan01281
61206ខណ្ឌមានជ័យMean Chey Khan0759
71207ខណ្ឌឫស្សីកែវRussey Keo Khan0730
81208ខណ្ឌសែនសុខSaensokh Khan0647
91209ខណ្ឌពោធិ៍សែនជ័យPur SenChey Khan0775
101210ខណ្ឌជ្រោយចង្វារChraoy Chongvar Khan0522
111211ខណ្ឌព្រែកព្នៅPraek Pnov Khan0559
121212ខណ្ឌច្បារអំពៅChbar Ampov Khan0849
131213ខណ្ឌបឹងកេងកងBoeng Keng Kang Khan0755
141214ខណ្ឌកំបូលKamboul Khan0793
Total0105953