ឯកសារពាក់ព័ន្ធ ខេត្តព្រះវិហាររួមមាន៖
ការវិភាគរបស់ម្ចាស់ប្លុក៖ ព្រះវិហារ= កែវសីម៉ា =ព្រះកែវ= ខេត្តស្រី ស នគរស្រីល្វូ ឬភាសាសៀម ហៅថា បុរីរ៉ាំ (នគរបុរី រាំ ) កាលដែលាមានឈ្មោះថា ខេត្តព្រះវិហារ ដោយសារកាលដើមឡើយ នគរខ្មែរធំទូលាយណាស់ ដែលមាននគរចំណុះជាច្រើន សព្វថ្ងៃនគរចំណុះទាំងនោះក្លាយជាខេត្តរបស់ប្រទេសសៀម។
បញ្ហាទេសចរនិង បញ្ហាសង្គមនៅខេត្តព្រះវិហារ ខែ ឧសភា ឆ្នាំ ២០២៥
Sopheak Sorn កំណត់ហេតុរបស់ក្រសួងធម្មការ នៃការដោះស្រាយករណីបុរសម្នាក់តាំងខ្លួនជាឥសី នៅជើងភ្នំត្បែង ខេត្តព្រះវិហារ ដែលតារាចម្រៀង មាស សុខសោភា ធ្លាប់ឧបត្ថម្ភលុយរាប់ម៉ឺនដុល្លារ
(ភ្នំពេញ)៖ ក្រសួងធម្មការ និងសាសនា បានបង្ហាញកំណត់ហេតុមួយ ដែលបានដោះស្រាយកាលពីអំឡុងខែមីនា ឆ្នាំ២០២៥កន្លងទៅ ពាក់ព័ន្ធជាមួយបុគ្គលឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី គ្រោងសាងសង់អាស្រម វង្ស ចក្រាយុត្តិ នៅ ជើងភ្នំត្រែង ស្ថិតក្នុងភូមិក្រាំងដូង ឃុំព្រះឃ្លាំង ស្រុកត្បែងមានជ័យ ខេត្តព្រះវិហារ។
កំណត់ហេតុដែលបណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោយផ្ទុះរឿងឡើងវិញនៅលើបណ្ដាញសង្គម Facebook ពាក់ព័ន្ធការញុះញង់ប្រជាពលរដ្ឋឲ្យជឿនូវជំនឿ ដែលមិនសមហេតុផលពីសំណាក់បុគ្គលឈ្មោះ ហន ភា ដើម្បីទទួលបាននូវលាភសក្ការៈអ្វីមួយ ពិសេសពាក់ព័ន្ធជាមួយតារាចម្រៀងល្បីឈ្មោះ អ្នកនាង មាស សុខសោភា។
ផ្អែកតាមកំណត់ហេតុដែលបានជជែកដោះស្រាយគ្នាក្រោមព្រះវត្តមាន សម្ដេចព្រះព្រហ្មរតនមុនី ពិន សែម សមាជិកថេរសភា នៃព្រះពុទ្ធសាសនាកម្ពុជា និងមានការចូលរួមពីលោក ចាយ បូរិន រដ្ឋមន្ដ្រីក្រសួងធម្មការ និងសាសនា ព្រមទាំងថ្នាក់ដឹកនាំខេត្ត អាជ្ញាធរពាក់ព័ន្ធជាច្រើនទៀត បានសម្រេចឲ្យបុគ្គលឈ្មោះ ហន ភា លុបរាល់នូវវីដេអូដែលបានផ្សព្វផ្សាយនៅលើបណ្ដាញសង្គមនានា។ លោក ហួត គា ប្រធានមន្ទីរធម្មការ និងសាសនាខេត្តព្រះវិហារ បានអះអាងថា ករណីបុគ្គលឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី នៅជើងភ្នំត្រែង គឺក្រសួង និងស្ថាប័នពាក់ព័ន្ធធ្លាប់បានកោះហៅមកធ្វើកិច្ចសន្យារួចមកហើយ ពិសេសការធ្វើសកម្មភាពនានាដែលនាំឲ្យមានការយល់ច្រឡំ ពាក់ព័ន្ធជំនឿសាសនា ក្នុងចេតនាដើម្បីកេងចំណេញលើផលប្រយោជន៍អ្វីមួយ។ លោកបានគូសបញ្ជាក់ថា បុគ្គល ហន ភា មានគម្រោងបង្កើតអាស្រម វង្ស ចក្រាយុត្តិ ដើម្បីប្រែក្លាយទៅជាមជ្ឈមណ្ឌលវិបស្សនា តែមិនទាន់មានថវិកាគ្រប់គ្រាន់ ហើយពេលនេះគ្រាន់តែធ្វើតូបស្នាក់នៅបណ្ដោះអាសន្នប៉ុណ្ណោះ។ យោងតាមការសួរនាំ កន្លងទៅតារាចម្រៀង មាស សុខសោភា ធ្លាប់បានឧបត្ថម្ភថវិកាខ្ទង់ម៉ឺនដុល្លារ ទៅកាន់បុគ្គលនេះ ដើម្បីទិញដីប្រមាណ៥ហិកតា នៅជើងភ្នំត្រែង។
សូមជម្រាបថា ដើមហេតុដែលនាំឲ្យរឿងរ៉ាវនេះផ្ទុះឡើងវិញ ក្រោយតារាចម្រៀង មាស សុខសោភា រៀបរាប់នៅលើបណ្ដាញសង្គមចំពោះអ្វីដែលខ្លួនបានជឿជាក់លើបុគ្គលឈ្មោះ ហន ភា ដែលបានតាំងខ្លួនជាឥសី។ ការជឿលង់របស់តារាចម្រៀងល្បីឈ្មោះរូបនេះ ដោយសារតែនាងធ្លាប់មានវិបត្តិផ្លូវចិត្ត ហើយបុគ្គលតាំងខ្លួនជាឥសី ជាអ្នកជួយផ្សះផ្សាព្យាបាលជំងឺផ្លូវរបស់នាង។
តាមការរៀបរាប់នៅលើបណ្ដាញសង្គម តារាចម្រៀង មាស សុខសោភា បានឧបត្ថម្ភថវិការហូតដល់២០ម៉ឺនដុល្លារឯណោះ ទៅកាន់តាឥសីវ័យកណ្ដាលរូបនេះ។ ជំនឿរបស់តារាចម្រៀងល្បីឈ្មោះរូបនេះ បានធ្វើឲ្យនាងមានបញ្ហាជាមួយក្រុមគ្រួសារ ពិសេសស្វាមីរហូតចង់លែងលះ ក្រោមហេតុផលថា ស្វាមីមិនយល់ចិត្តនាង ហើយមិនអាចជួយដោះស្រាយបញ្ហាអ្វីបាន ខុសពីឥសី ហន ភា ដែលតែងជួយដោះស្រាយបញ្ហា៕
Chan Born
វិបត្តិសង្គមខ្មែរ៖ មនុស្សចាស់ធ្វើការបំរើជាតិ អស់ ៤០ ឆ្នាំ ទៅ ៦០ ឆ្នាំ អត់បានល្បីឈ្មោះសោះ មិនស្មើរនឹង ក្មេងៗ តារាៗ គេចំណាយពេល ថតវិដេអូ ផ្សាយ ឬ ថតរួបផ្សាយកាច់រាង បែរជាល្បី ទូទាំងប្រទេស ល្បីរហូតដល់អាមេរិក បារាំង អូស្រា្តលី កាណាដា ជប៉ុន កូរ៉េ ថៃ ធ្វើឲ្យខ្មែរយើងទាំងនោះ ផ្ញើរលុយជា ដុល្លា ១ ០០០ ដុល្លា ឬ ២ ០០០ ដុល្លាឲ្យ ទៅ តារាហ្វេសប៊ុក ទីកុក យកទៅទិញ អំណោយ ចែកទាន អស់តែ ៥០% នៅសល់ ៥០%ទៀតសម្រាប់ ស៊ីចុកធ្វើដំណើរ ថតរូប ជិះឡាន...មុខរបរស្រួលបែបនេះ អ្នកណាមិនចង់ !!!? -- ក្រោយពី មើលវិដេអូរួច យើងធ្វើតាមដែរ ក្រែងមានបានដូចគេ អីចឹង ម្នាក់ៗនាំគ្នា សុំលុយប្តី សុំលុយកូន សុំលុយចៅ ឬ ចងការលុយគេ ទៅធ្វើបុណ្យដូចគ្នា ថតរូបដូចគ្នា ចំណែកព្រះសង្ឃ តាអាចារ្យ ចេះតែ រៃអង្គាសលុយ យកទៅទិញ ស៊ីម៉៉ង ទិញដែក ទិញចម្លាក់ ព្រោះ អ្នកលក់គេឲ្យ Commission ដូច្នេះ លោកសង្ឃចេះតែ មានបានឡើងៗ សង្ឃខ្លះមានលុយ ទិញវីឡា មានលុយទិញពេជ្ជ ទីញដី ទិញមាស ចំណែក គ្រួសារអ្នកធ្វើបុណ្យ ចែកទាន វិញ ឈ្លោះគ្នាពេញផ្ទះ ម៉ែឪ បង្គាប់កូនលែងប្តី ឬ លែងប្រពន្ធចោលទៅ ព្រោះកូនតិរច្ចានមិនព្រម ជួយចេញថ្លៃ ដែក ១០ តោន ! ឬ ស៊ីម៉ង់ ១០ តោន ! ប្រពន្ធខឹងប្តី ព្រោះប្តីសង្ស័យថា ប្រពន្ធម៉េចៗ ជាមួយ លោកតា ខិខិ..
តារាញូស៍-Dara News តារាចម្រៀង មាស សុខសោភា បញ្ជាក់រឿងលុយ២៣មុឺនដុល្លារជាមួយលោកតាសក់សភ្នំត្បែង និងសុំឱ្យអតីតស្វាមីបញ្ចប់រឿង
ផែនទី មហាវិថីអង្គរបុរាណ
នគរទាំងនោះមានជាអាឋ៍ នគររាជ Norkor Reach (នគររាជសីម៉ា ណាខនរាជ្យ) ពេលខ្លះនគរនោះក្លាយជា រដ្ឋ គឺ កូរ៉ាត Korat ដែលតាមពិតគឺ ជារដ្ឋគោនេះឯង។ ពេលមានសង្រ្គាមព្រំដែនឆ្នាំ ២០០៨ រវាងទ័ពខ្មែរ និងទ័ពសៀម ពួកអ្នកប្រាជ្ងសៀមគេបើកការស្រាវជ្រាវអំពីប្រវវត្តិ រឿង ព្រះគោព្រះកែវ ពេលនោះក៍មានការហាមចាក់បញ្ចាំងរឿងព្រះគោព្រះកែវនៅស្រុកសៀម។ មាននិស្សិតសៀមមួយចំនួន បានចុះមកធ្វើកម្មសិក្សានៅកម្ពូជាអំពីប្រវត្តិរឿងព្រះគោព្រះកែវនេះដែរ គឺឃើញថា ពិតជាប្រវត្តិនៃ នគររាជសីម៉ា និង នគរកែវសីមា (នគររាជទៅជាខេត្ត ឬ ខ្ពង់រាប កូរ៉ាត និងកែវសីម៉ា ក្លាយជាខេត្ត ស្រះកែវ ដែលមានខ្សែពួ ចង់កាត់ព្រំដែន គឺសំដៅថាជា ជួរភ្នំដងរែក
ព្រះវិហារ ជាភាសាខ្មែរ ភាសាសៀម ហៅថា ប្រាវិហាន។ ភាសាខ្មែរហៅវត្តមួយដែលមានពីបុរាណមកថា វត្តកែវសិក្ឋារីស្វារៈ គឺសំដៅវត្តិ កែវ Wat Keo គឺសំដៅឈ្មោះព្រះកែវ។ ព្រះគោព្រះកែវត្រូវបានរីសបុរសខ្មែររំលឹកឡើងវិញ កាលដែែលខ្មែររុងរឿងឡើងវិញ គឺសម័យសង្វែក ដើម្បីបំផុសខ្មែរអ្នកស្រលាញ់ជាតិ វាយយកខេត្តទាំងនោះមកវិញ។
ព្រះវិហារក្លាយជាព្រំដែនរវាងសៀម និងខ្មែរតាំងពីពេលនោះមក។ ខ្មែរមិនអាចបាត់បង់ដីថែមទៀត សៀមក៍មិនអាចផ្តាច់ខេត្តទាំងនោះមកឲ្យខ្មែរវិញបានដែរ។ កាលណានិយាយរឿងព្រះវិហារ គឺនិាយអំពីព្រះគោ ព្រះកែវ
Samdech Hun Sen of Cambodia 7 July 2020 ·
អបអរសាទរ ខួប១២ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក
ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២០ នេះ ជាខួប១២ឆ្នាំនៃការដាក់បញ្ចូលប្រាសាទព្រះវិហារក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។ ព្រឹត្តិការណ៍ដែលកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ត្រូវបានចាត់ទុកជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ បើគិតចាប់តាំងពីកម្ពុជាទទួលបានប្រាសាទដ៏ពិសិដ្ឋមួយនេះ ក្រោយឈ្នះក្តីលើប្រទេសថៃនៅតុលាការអន្តរជាតិក្រុងឡាអេនាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២។
ព្រះវិហារ ប្រាសាទដ៏ពិសិដ្ឋរបស់កម្ពុជាដែលស្ថិតនៅលើភ្នំដងរែក ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនាកិច្ចប្រជុំទី៣២របស់គណៈកម្មាធិការបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា៕
ខេត្តព្រះវិហារ ជាខេត្តមួយនៅភាគខាងជើងប្រទេសកម្ពុជា។ ខេត្តព្រះវិហារមានទីរួមខេត្តនៅ ភ្នំត្បែងមានជ័យ។ ខេត្តព្រះវិហារត្រូវបានដាក់ឈ្មោះតាមប្រាសាទព្រះវិហារ។
បញ្ជីប្រសាទ នៅ ខេត្ត ព្រះវិហារ
- ប្រាសាទកន្ទប់ (ខេត្តព្រះវិហារ)
- ប្រាសាទកាត់ក្ដី (ខេត្តព្រះវិហារ)
- ប្រាសាទកោះកេរ្តិ៍ (ខេត្តព្រះវិហារ)
- ប្រាសាទក្រចាប់ (ខេត្តព្រះវិហារ)
- ប្រាសាទក្រពុំឈូក (ខេត្តព្រះវិហារ)
- ប្រាសាទខ្នារ (ខេត្តព្រះវិហារ)
- ប្រាសាទគោកបេង (ខេត្តព្រះវិហារ)
- ប្រាសាទគោល (ខេត្តព្រះវិហារ)
- ប្រាសាទចិន (ខេត្តព្រះវិហារ)
- ប្រាសាទចិនចូលកាសកូ (ខេត្តព្រះវិហារ)
- ប្រាសាទជាន់ស្រាំ (ខេត្តព្រះវិហារ)
- ប្រាសាទឈូក (ខេត្តព្រះវិហារ)
- ប្រាសាទដប់ (ខេត្តព្រះវិហារ)
- ប្រាសាទដំរី (ខេត្តព្រះវិហារ)
- ប្រាសាទណងឃូ (ខេត្តព្រះវិហារ)
- ប្រាសាទតាប៉ាង (ខេត្តព្រះវិហារ)
- ប្រាសាទត្រពាំងក្រសាំងជ្រំខាងកើត (ខេត្តព្រះវិហារ)
- ប្រាសាទត្រពាំងខ្នារសែនកែវ (ខេត្តព្រះវិហារ)
- ប្រាសាទត្រពាំងគុក (ខេត្តព្រះវិហារ)
- ប្រាសាទត្រពាំងពងទឹក (ខេត្តព្រះវិហារ)
- ប្រាសាទត្រពាំងស្វាយ (ខេត្តព្រះវិហារ)
- ប្រាសាទធំ (ខេត្តព្រះវិហារ)
- ប្រាសាទនរាយ (ខេត្តព្រះវិហារ)
- ប្រាសាទនាងខ្មៅ (ខេត្តព្រះវិហារ)
- ប្រាសាទបន្ទាយពីរជាន់ (ខេត្តព្រះវិហារ)
- ប្រាសាទបន្ទាយយួន (ខេត្តព្រះវិហារ)
- ប្រាសាទបី (ខេត្តព្រះវិហារ)
- ប្រាសាទបឹង (ខេត្តព្រះវិហារ)
- ប្រាសាទបឹងប៉ែនជុំ (ខេត្តព្រះវិហារ)
- ប្រាសាទបឹងស្រែលិច (ខេត្តព្រះវិហារ)
- ប្រាសាទប្រាំ (ខេត្តព្រះវិហារ)
- ប្រាសាទព្រះខ័ន (កំពង់ស្វាយ) (ខេត្តព្រះវិហារ)
- ប្រាសាទព្រះដំរី (ខេត្តព្រះវិហារ)
- ប្រាសាទព្រះពល (ខេត្តព្រះវិហារ)
- ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ)
- ប្រាសាទព្រះស្ទឹង (ខេត្តព្រះវិហារ)
- ប្រាសាទភ្នំព្រលាន (ខេត្តព្រះវិហារ)
- ប្រាសាទភ្នំព្រះលាន (ខេត្តព្រះវិហារ)
- ប្រាសាទភ្នំម្រេច (ខេត្តព្រះវិហារ)
- ប្រាសាទរើល (ខេត្តព្រះវិហារ)
- ប្រាសាទសង្កែ (ខេត្តព្រះវិហារ)
- ប្រាសាទសំឡាញ (ខេត្តព្រះវិហារ)
- ប្រាសាទស្រែប្រាសាទ (ខេត្តព្រះវិហារ)
ពួកជនជាតិសៀម ព្រមឪ្យជនជាតិថៃ ដែលឈ្នះការបោះឆ្នោត បើកការចរចារព្រំដែនឡើងវិញ។ ជនជាតិសៀម ភ័យពីការដែលខាងខ្មែរ ដឹងពីអាថ៌កំបាំងនៃ រឿង ព្រះគោព្រះកែវ (ព្រះគោ គឺប្រាសាទតាក្របី ព្រះកែវគឺ ប្រាសាទព្រះវិហារ ខេត្តស្រះកែវ វត្តកែវ សិក្ខារីស្វារះ....) ដោយលោក ចាន់ ប៊ន ពត៍មានកូរ៖ គេបោកបន្លំឲ្យអ្នកអាន readers ឈីចាប់ក្រោកតស៊ូ!!! គេផ្សាយថា អាយុធ្យាជាទីក្រុងបុរាណខ្មែរ !! មិនពិតទេ😍😍😚 វាជាទីក្រុងរបស់សៀម មិនមែនជារបស់ខ្មែរ មិនមែនរបស់ថៃ មិនមែនរបស់ចិន មិនមែនរបស់នគរស្រីល្វោ មិនមែនរបស់នគរព្រះគោ (នគរាជ Korat) មិនមែននគរព្រះកែវ (ស្រះកែវ)។
ចែក កូន ក្មួយ អាហ៊ា អាទ្រី អាកូ .....អានរឿង ព្រះគោ ព្រះកែវ បែកពី មេ ដោយសារខ្សែពួរធំ (ជួរភ្នំដងរែក)
រឿង ព្រះគោ ព្រះកែវ
Posted on December 8, 2013 by tanvichet
នេះជារឿងនិទានពី ព្រះគោ ព្រះកែវ ដែលនិយាយតៗគ្នាមក ។
នៅស្រុកលង្វែក មានគ្រួសារមួយរស់នៅពីរនាក់ប្ដីប្រពន្ធប្រកបរបរជាអ្នកធ្វើស្រែចម្ការ ។ នាងប្រពន្ធមានផ្ទៃពោះ លុះដល់យប់មួយបានយល់សប្ដិឃើញថានាងបានចិញ្ចៀនពេជ្របីវង់មកពាក់ ហើយក៏បាត់ទៅវិញ ។ នាងភ្ញាក់ឡើងភ័យផងអរផងក៏ឲ្យប្ដីទៅរកគ្រូទាយ ។ មាណពជាប្ដីបានទៅរកគ្រូទាយតាមដំណើរសប្ដិរបស់ប្រពន្ធ ។ គ្រូទាយក៏គន់គូរមើលតាមក្បួនតម្រាហើយក៏ប្រាប់ទៅមាណពថា “បើតាមសប្ដិនេះល្អណាស់! គឺមានអ្នកមានបុណ្យមកចាប់កំណើត តែត្រូវឲ្យនាងតមកុំបរិភោគផ្លែស្វាយខ្ចី បើមិនដូច្នោះនឹងមានគ្រោះថ្នាក់។ សូមក្មួយចាំសម្គាល់មើលដោយខ្លួនឯងចុះ” ។ មាណពត្រឡប់មកផ្ទះវិញក៏ប្រាប់ប្រពន្ធតាមពាក្យដែលគ្រូបានទាយ ព្រមទាំងហាមប្រពន្ធមិនឲ្យបរិភោគផ្លែស្វាយខ្ចី ។
លុះពរពោះបានគ្រប់ខែហើយ នាងចេះតែនឹកចង់ស្វាយខ្ចីយ៉ាងខ្លាំង។ ពេលមួយនាងដើររកមើលឃើញផ្លែស្វាយខ្ចីមួយក៏ប្រាប់ឲ្យប្ដីឡើងបេះ តែមាណពមិនព្រមឡើងបេះឲ្យ ដោយធ្វើជាទៅចម្ការបាត់ ។ ដោយនឹកចង់ស្វាយខ្ចីខ្លាំងពេករហូតដល់ទ្រាំលែងបាន ក៏ដើរទៅរកបេះដោយខ្លួនឯង ។ នាងខំប្រវេប្រវាឡើងដើមស្វាយម្នាក់ឯង ពេលទៅដល់លើនាងតោងចំមែកពុកមួយ ស្រាប់តែបាក់ធ្លាក់ចុះមកដល់ដី ស្លាប់មួយរំពេច ។ ពេលនោះធ្លាយពោះចេញកូនគោមួយនិងកូនប្រុសមួយពីផ្ទៃរបស់នាង ។
កូនគោចេញមកភ្លាមក៏ចេះដើរមួយរំពេច ឯកូនមួយទៀតនៅក្នុងស្រោមនៅឡើយ ។ កូនគោបានរត់ទៅរកឪពុកឲ្យមកជួយប្អូនដែលនៅក្រោមដើមស្វាយនោះ ។ មាណពឃើញកូនគោបានដើរតាមរហូតទៅឃើញប្រពន្ធដេកស្លាប់ក្រោមដើមស្វាយក៏យំសោកអាណិតប្រពន្ធជាពន់ពេក ។ ព្រះគោបានប្រាប់ឲ្យឪពុកលើកប្អូនចេញមក មាណពបានយកកូននោះទៅផ្ទះ ។
លុះព្រឹកឡើងមាណពបីកូនដើរសុំទឹកដោះពីអ្នកស្រុកឲ្យកូនបៅ អ្នកស្រុកបានសាកសួរមាណពថា៖
– នេះជាកូនអ្នកណាបានជាក្មួយដើររកទឹកដោះឲ្យបៅដូច្នេះ?
– នេះជាកូនរបស់ខ្ញុំ ។
– ចុះម្ដាយវាទៅណាបានជាមិនឲ្យវាបៅ?
– ប្រពន្ធខ្ញុំធ្លាក់ពីលើដើមស្វាយស្លាប់បាត់ហើយ ក្នុងពោះរបស់នាងមានកូនគោនិងកូនមួយនេះឯង ។
ឮដូច្នេះអ្នកស្រុកផ្អើលចោមរោមមើល ។ ពេលអ្នកស្រុកមកមើលឃើញមាណពបីកូនមួយមានទាំងកូនគោនៅក្បែរផង គេនាំគ្នាឆ្ងល់យ៉ាងខ្លាំង ហើយដឹងថាមានកូនកើតមកជាសត្វគោ ឯម្ដាយបែកពោះស្លាប់ខុសគេឯងដូច្នេះ អ្នកស្រុកយល់ថានឹងនាំឲ្យចង្រៃដល់ភូមិស្រុក ក៏នាំគ្នាជេរស្ដី តាមវាយបណ្ដេញមាណព និងកូនលែងឲ្យមកក្បែរភូមិ ។ មាណពនិងកូនទាំងពីររត់ទៅរស់នៅក្នុងព្រៃឆ្ងាយដាច់ពីគេឯង ដោយមិនហ៊ានសង់ផ្ទះសម្រាប់ជ្រកកោនអ្វីឡើយ ។ មាណពនាំកូនទៅជ្រកតែក្រោមដើមឈើធំៗ ហើយដើរបេះផ្លែឈើបរិភោគជាអាហារ ។
ក្រោយមក ព្រះគោ ព្រះកែវ រាងធំល្មមដឹងក្ដីខ្លះៗ ថ្ងៃមួយពីរនាក់បងប្អូនចេញមកវាលមួយបានឃើញពួកក្មេងឃ្វាលគោមួយហ្វូងកំពុងលេងយ៉ាងសប្បាយ ។ ព្រះកែវបានសុំបងទៅលេងជាមួយពួកគេដែរ ដោយបោចវល្លិធ្វើជាខ្សែចងព្រះគោដឹកចេញទៅ ។ លុះដល់ពេលបាយ ក្មេងៗទាំងនោះនាំគ្នាស៊ីបាយជុំគ្នា ឯព្រះកែវគ្មានបាយ ក៏ដើរទៅសុំគេ៖
– ខ្ញុំសុំស៊ីផង!
– ទេ! អញមិនឲ្យទេ ។ យី! អានេះមកពីណាបានជាមកសុំបាយគេស៊ី?
ពេលគេស៊ីបាយរូច ព្រះកែវឃើញគ្រាប់បាយនៅជាប់នឹងស្លឹកចេក ក៏សុំគេទៀត តែពួកក្មេងៗគង្វាលនោះបានយកស្លឹកខ្ចប់បាយនោះទៅញីចោល រួចដេញវាយជេរព្រះកែវចេញទៅ ។ ព្រះកែវបានរត់មកប្រាប់ព្រះគោដោយយំខ្សឹកខ្សួលនឹងពូកគេដែលវាយជេរមកលើខ្លួន ។ ព្រះគោបាននឹងអាណិតព្រះកែវជាប្អូនយ៉ាងខ្លាំង ។ ព្រះគោឃើញប្អូនឃ្លានបាយ ហើយត្រូវគេដេញវាយ ធ្វើបាបព្រមទាំងត្មះតេះដៀលដូច្នេះ ក៏តាំងរោទិ៍បីដងស្រាប់តែក្អែចេញជាម្ហូបអាហារទិព្វដែលមានចាន ពែង ថូ ស្លាបព្រា ។ល។ សុទ្ធតែគ្រឿងមាសប្រាក់ឲ្យប្អូនបរិភោគម្នាក់ឯង ។
– ហេតុអ្វីបានជាបងមិនក្អែអាហារនេះឲ្យពុកយើងផង?
– មិនបានទេ ! អាហារនេះគឺសម្រាប់តែប្អូនម្នាក់ឯងប៉ុណ្ណោះ ។
ពួកក្មេងឃ្វាលគោលបមើលព្រះគោក្អែចេញអាហារនិងរបស់របរប្រើប្រាស់សុទ្ធតែគ្រឿងមាសប្រាក់ដូច្នេះ ក៏លបចាំមើលដល់ព្រះគោលេបគ្រឿងមាសប្រាក់ទាំងអស់នោះចូលក្នុងពោះវិញ ។ ក្មេងៗបាននាំគ្នារត់ទៅប្រាប់ឪពុកម្ដាយរៀងៗខ្លួន ធ្វើឲ្យចាស់ៗក្នុងភូមិឆ្ងល់ពីហេតុការណ៍នេះ ។ អ្នកភូមិបាននាំគ្នាផ្អើលឆោឡោ កាន់ពូថៅ កាំបិត ដំបង ទៅព័ទ្ធចាប់ព្រះគោដើម្បីនឹងវះយកវត្ថុទិព្វទាំងនោះ ។ លុំចាប់បានព្រះគោហើយ គេក៏ដឹកយកមកចងជាប់នឹងដើមកណ្ដោលធំមួយ និងមានមនុស្សផ្អើលមកឈរមើលព្រះគោដោយសេចក្ដីងឿងឆ្ងល់ និងនឹកចង់បានទ្រព្យរបស់ដែលមាននៅក្នុងពោះព្រះគោ ។ ពេលអ្នកស្រុកចូលបម្រុងនឹងធ្វើបាបព្រះគោ ភ្លាមនោះព្រះគោបានឲ្យប្អូនតោងកន្ទុយឲ្យជាប់ ហើយក៏ហោះឡើងសណ្ដកដើមកណ្ដោលរលំបាក់លើពួកអ្នកស្រុកទាំងអស់នោះ ធ្វើឲ្យអ្នកខ្លះត្រូវបាក់ដៃ បាក់ជើង បែកក្បាលស្ទើរគ្រប់ៗគ្នា ហើយព្រះគោបានស្រែកប្រាប់ទៅអ្នកស្រុកដែលត្រូវរបួសថាឲ្យយកដើមកណ្ដោលទៅដាំផឹកនឹងជាវិញហើយ ។ ពេលឮដូច្នោះ អ្នកខ្លះបានកាប់យកឫសកណ្ដោលទៅដាំផឹកដើម្បីព្យាបាលរបួសខ្លួន ស្រាប់តែជាសះស្បើយយ៉ាងសក្ដិសិទ្ធិមែន ក៏នាំគ្នានឹកដល់ព្រះគោដែលមានឬទ្ធិបារមីខ្លាំងពូកែ និងលែងហ៊ានបៀតបៀនព្រះគោទៀត ។ ព្រះគោបានហោះទៅនៅក្នុងព្រៃដ៏ជ្រៅឆ្ងាយពីភូមិស្រុកនានា ហើយរស់នៅតែពីរនាក់បងប្អូនក្បែរស្រះទឹកមួយយ៉ាងល្អ ។
និយាយពីឪពុករបស់ព្រះគោ ព្រះកែវ បាត់កូនមិនឃើញត្រឡប់មកកន្លែងដើមវិញ ក៏ខំស្រែកហៅជុំវិញទីនោះមិនឃើញសោះ ។ មាណពនឹកកូនឥតឧបមា បានដើររកស្ទើរគ្រប់ទីកន្លែងមិនឃើញទៀត មាណពធ្វើដំណើរចេញពីទីនោះ ដើរស្វែងរកកូនដោយក្ដីវិលវល់បំផុត ។ មិនយូរប៉ុន្មាន ឪពុករបស់ព្រះគោព្រះកែវធ្លាក់ខ្លួនឈឺរហូតដល់ដួលស្លាប់ក្នុងព្រៃនោះទៅ ។
ថ្លែងពីបុត្រីប្រាំពីរអង្គរបស់ស្ដេច ។ នាងដែលជាបុត្រីពៅមានរូបឆោមស្អាតនិងមានចរិយាស្លូតបូតជាងគេ ។ ថ្ងៃមួយបុត្រីទាំងអស់គ្នាអផ្សុកនឹកចង់ទៅលេងព្រៃដែលនៅឆ្ងាយពីរាជវាំង ក៏បានទូលសុំអនុញ្ញាតពីព្រះបិតារួចចេញដំណើរទៅ ។ លុះទៅដល់ស្រះទឹកមួយកណ្ដាលព្រៃក្បែរកន្លែងព្រះគោព្រះកែវស្នាក់នៅ បុត្រីស្ដេចទាំងអស់ និងពួកហែហមទាំងឡាយនាំគ្នាឈប់សម្រាក និងងូតទឹកលេងសប្បាយក្នុងស្រះទឹកនោះ ។ ព្រះកែវឮសូរមាត់មនុស្សអ៊ូអរក៏ចេញមកលបមើល ឃើញបុត្រីស្ដេចទាំងប្រាំពីរអង្គ ព្រះកែវបានចាប់ចិត្តស្រឡាញ់នាងពៅ តែដោយខ្លួនគ្មានសម្លៀកបំពាក់ត្រឹមត្រូវ បានរត់មកនិយាយប្រាប់បង ។ ព្រះគោឮប្អូននិយាយប្រាប់ក៏ក្អែសម្លៀកបំពាក់ និងគ្រឿងអលង្ការទិព្វឲ្យព្រះកែវស្លៀកពាក់យ៉ាងស្អាតហើយចេញទៅ។ បុត្រីស្ដេចទាំងនោះឃើញព្រះកែវភ្លាម នាំគ្នាលួចស្រឡាញ់ ហើយហៅចុះទៅងូតទឹកលេងល្បែងដេញចាប់កូនកាសអណ្ដែតទឹក ។ ពេលព្រះកែវចាប់បាន ដេញជួសតែនាងពៅ ហើយពេលនាងពៅចាប់បានវិញ ក៏ដេញជួសតែព្រះកែវដែរ។ លុះលេងបានបានយូរបន្តិចទៅនាងពៅនិងព្រះកែវកាន់តែស្និទ្ទឡើងៗ ធ្វើឲ្យបងៗនាងពៅខឹងហើយនាំគ្នាត្រឡប់ទៅវាំងវិញ ព្រមទាំងនិយាយថានឹងយករឿងនេះទៅទូលព្រះបិតា។
ពេលត្រឡប់ទៅដល់វាំងវិញ បងៗរបស់នាងពៅចូលទៅគាល់ព្រះបិតាជាធម្មតា ។ ដោយពុំឃើញនាងពៅចូលគាល់ ស្ដេចក៏សួររក៖
– នាងពៅទៅណា បានជាមិនឃើញមកដូច្នេះ?
– ព្រះបិតា! នាងមិនហ៊ានចូលគាល់ព្រះអង្គទេ។
– តើមានរឿងហេតុអ្វីបានជាមិនហ៊ានចូលមក?
– ព្រះបិតា! ពេលទៅស្រង់ទឹកលេងនោះ នាងពៅបានប្រឡែងលេងជាមួយបុរសម្នាក់ដោយគ្មានខ្លាចក្រែងអ្វីឡើយ ។
ស្ដេចស្ដាប់កូនបងៗទូលដូច្នេះ ក៏ខ្ញាល់នឹងនាងពៅដែលហ៊ានធ្វើផ្ដេសផ្ដាសឥតខ្លាចក្រែងព្រះអង្គ ។ ព្រះអង្គបានបញ្ជាឲ្យនិរទេសនាងពៅចេញពីវាំងទៅរស់នៅក្នុងព្រៃ ។ នាងពៅបានធ្វើដំណើរក្នុងព្រៃដោយសោយតែផ្លែឈើរហូតដល់ជួបនឹងព្រះកែវ ។ ព្រះគោបានរៀបអភិសេកព្រះកែវនិងនាងពៅ រួចបានក្អែចេញប្រាសាទយ៉ាងល្អសម្រាប់ប្អូនរស់នៅទាំងអស់គ្នា ។
និយាយពីស្ដេចសៀមបានប្រើរាជទូតនាំសារមកទូលថ្វាយស្ដេចខ្មែរបបួលប្រជល់មាន់ដាក់ប្រជារាស្ដ្រ ពលទាហាននិងទ្រព្យសម្បត្តិ ។ ការជល់នេះស្ដេចសៀមជាអ្នកឈ្នះ តែស្ដេចខ្មែរបានសុំជល់ម្ដងទៀត ។ លើកក្រោយនេះ ស្ដេចខ្មែរមានការព្រួយព្រះទ័យយ៉ាងខ្លាំង ព្រោះមិនដឹងជារកមាន់ឯណាមកជល់ឈ្នះមាន់ស្ដេចសៀម។ ព្រះអង្គបានឲ្យពួកសេនាស្វែងរកមាន់ខ្លាំងពូកែគ្រប់កន្លែង ។ លុះពួកគេដើរៗទៅបានជួបនឹងនាងពៅ ហើយបាននិយាយតាមដំណើររឿងព្រមទាំងត្រឡប់មកវិញយកដំណឹងនេះទូលថ្វាយដល់ស្ដេច ។ ពេលនោះស្ដេចនិងបុត្រីទាំងអស់បានយល់ថាត្រូវឲ្យនាងពៅជាមួយព្រះកែវ ដោះស្រាយរឿងនេះ ។ ព្រះកែវយករឿងនេះទៅប្រាប់បង ពេលនោះព្រះគោសុខចិត្តប្រែកាឡាខ្លួនជាសត្វមាន់ដើម្បីជួយដល់នគរទាំងមូល ។ ពេលជល់លើកនេះមាន់ស្ដេចខ្មែរ ឈ្នះខាងស្ដេចសៀម ធ្វើឲ្យស្ដេចសៀមខឹងយ៉ាងខ្លាំងហើយឆ្ងល់ថា៖ “ហេតុអ្វីបានជាមាន់ស្ដេចខ្មែរមានមាឌតូចសោះអាចសម្លាប់មានគកដ៏ធំរបស់យើងដូច្នេះ? នេះប្រហែលមានឬទ្ធិបារមីអ្វីហើយមើលទៅ?” ។ ស្ដេចសៀមមិនអស់ចិត្ត ក៏បបួលប្រជល់ដំរីម្ដង ។ ពេលនេះព្រះគោត្រូវប្រែកាឡាជាដំរី ដើម្បីប្រជល់ម្ដងទៀត ។ លើកនេះដំរីខ្មែរឈ្នះដំរីសៀមដដែល ធ្វើឲ្យស្ដេចសៀមកាន់តែខឹងនិងចង់ដឹងថែមទៀត ។ លើកក្រោយសៀមបានរៀបចំគោយន្ដធ្វើពីដែកហើយមកបបួលស្ដេចខ្មែរប្រជល់ទៀត ។ លើកនេះព្រះគោដឹងច្បាស់ថាច្បាស់ជាចាញ់គេហើយក៏និយាយប្រាប់ប្អូនឲ្យប្រុងប្រយ័ត្ន នាំនាងពៅមកក្បែរទីលានប្រយុទ្ធ ហើយត្រៀមតោងកន្ទុយដើម្បីហោះរត់ចេញ ។ លុះដល់ពេលជល់ ព្រះគោបានព្យាយាមជល់ជាមួយគោយន្ដយ៉ាងខ្លាំង ព្រះគោបានបោលបុកគោយន្ដរបស់សៀមបីដង ដឹងថាមិនអាចយកឈ្នះបានក៏រត់មករកប្អូនភ្លាម ។ ព្រះកែវនាំនាងពៅតោងកន្ទុយបង ហើយព្រះគោហោះវឹងចេញទៅធ្វើឲ្យផ្អើលអស់ទាំងខ្មែរទាំងសៀមនឹកតាមមើល ហើយសៀមនឹកចង់បានព្រះគោយ៉ាងខ្លាំង ក៏នាំពលទាហានដេញតាមចាប់ ។ ចំណែកឯនាងពៅតោងកន្ទុយព្រះគោយូរៗទៅ ក៏ធ្លាក់ចុះមកដី ព្រះកែវឃើញដូច្នោះក៏លែងដៃចុះមកតាមនាងពៅ ។ ពេលធ្លាក់ចុះមកដល់ នាងពៅបានប្រាប់ព្រះកែវឲ្យរត់ចេញទៅព្រោះពួកសៀមតាមជាប់មកពីក្រោយ ហើយនាងក៏ដាច់ខ្យល់ស្លាប់មួយរំពេច ។ ព្រះកែវរត់ចេញទៅ ឯព្រះគោដឹងថាប្អូនធ្លាក់ចុះមក ក៏ចុះមកតាមប្អូនជួបនឹងព្រះកែវក៏នាំគ្នារត់គេចចេញពីពួកសៀមជានិច្ច ។
និយាយពីព្រះឥន្ទ្រក្ដៅក្រហាយនៅមិនបានក៏ប្រមើលមើលមកក្រោមឃើញនាងពៅដេកស្លាប់កណ្ដាលព្រៃដូច្នេះ ក៏យកទឹកកន្ទីរ មកស្រោចពីលើសពនាងឲ្យក្លាយជាថ្មនិងនាំព្រលឹងនាងទៅគង់នៅឋានសួគ៌
ចំណែកព្រះគោចេះតែនាំប្អូនរត់គេចរហូតដល់កន្លែងមួយមានព្រៃច្រើនគ្រាន់បើក៏ពួននៅទីនោះ ។ ចាប់ពីព្រះគោទៅនៅត្រង់នោះមក ធ្វើឲ្យដើមឈើទាំងឡាយមានផ្លែផ្កាស្រសបំព្រង សត្វផងទាំងពួង ក៏ដូចអ្នកភូមិក្បែរៗនោះបានសម្បូណ៌សប្បាយប្លែកខុសពីធម្មតា ។ ដំណឹងនេះបានលេចឮទៅដល់ស្ដេចសៀម គេបានឲ្យហោរាទាយដឹងថា មានព្រះគោទៅនៅត្រង់នោះ ក៏នាំទាហានដេញតាមចាប់បន្តទៀត ។ ដោយចង់បានព្រះគោទៅនៅក្នុងស្រុករបស់គេខ្លាំងពេក ក៏ចេះតែតាមចាប់គ្រប់ពេលវេលា ។ ព្រះគោនាំប្អូនហោះគេចទៅដល់បន្ទាយលង្វែក មានព្រៃឫស្សីដុះយ៉ាងក្រាស់ព័ទ្ធជុំវិញ ក៏នាំគ្នាលាក់ខ្លួនពួននៅទីនោះ ។ ស្ដេចសៀមបានឲ្យហោរាទាយដឹងថាព្រះគោនៅទីនោះ ក៏លើកគ្នាមកតាមចាប់ តែចូលមិនរួចដោយមានព្រៃឫស្សីច្រើនពេក ក៏រកល្បិចបាញ់ប្រាក់ដួងមកច្រកក្នុងកាំភ្លើងបាញ់ចូលព្រៃឫស្សីនោះហើយត្រឡប់ទៅវិញ ។ ពេលក្មេងឃ្វាលគោមកដល់កន្លែងនេះរើសបានប្រាក់ដួងនៅតាមគុម្ពឫស្សី ក៏នាំគ្នាទៅប្រាប់ឪពុកម្ដាយ ធ្វើឲ្យអ្នកស្រុកនាំគ្នាមកកាប់ឆ្ការព្រៃឫស្សីដើម្បីយកប្រាក់នោះ ។ មិនយូរប៉ុន្មានឫស្សីទាំងនោះត្រូវខ្ទេចខ្ទីអស់ ។ សៀមបានលើកទ័ពមកម្ដងទៀត ពេលនោះព្រគោព្រះកែវប្រែកាឡាជាសត្វក្របី ហើយដើរចូលក្នុងហ្វូងក្របីដើម្បីបន្លំពួកសៀម ។ ស្ដេចសៀមបានយកព្រ័ត្រស្បែកក្របីព័ទ្ធជាសីមា ជុំវិញហ្វូងក្របីដើម្បីចាំមើល ។ ក្របីទាំងនោះលោតរំលងព្រ័ត្ររត់បាត់អស់នៅពេលពួកសៀមដេញវាយ តែព្រះគោ និង ព្រះកែវមិនព្រមលោតរំលងព្រ័ត្រក៏ឈរនៅស្ងៀមព្រោះខ្លាចសាបសិល្ប៍មន្ដវិជ្ជាផ្សេងៗ ។ ពួកសៀមចាប់ព្រះគោព្រះកែវហើយបានវាយជេរ ហើយយកទៅដាក់ឃុំទុកនៅស្រុកសៀមបាត់ទៅ ។
វេលាយប់មួយ ព្រះគោព្រះកែវលួចរត់ចូលមកដល់ស្រុកខ្មែរវិញ ។ ពួកសៀមបានលើកទ័ពមកតាមចាប់ព្រះគោព្រះកែវស្ទើរគ្រប់ទីកន្លែង រហូតដល់ចាប់បានម្ដងទៀត លែងហ៊ានជេរវាយ តែបែរជាសង់ប្រាសាទយ៉ាងស្អាតឲ្យព្រះគោព្រះកែវគង់នៅ ហើយមានជញ្ជាំងខ័ណ្ឌប្រាំពីរជាន់ និង មានអ្នកយាមយ៉ាងត្រឹមត្រូវ ដោយខ្លាចព្រះគោលួចរត់ទៀត ។ ពួកសៀមយល់ថា កាលណាបានព្រះគោគង់នៅទីណា ទីនោះនឹងបានសុខក្សេមក្សាន្ដ ។ ដូច្នេះហើយបានជាពួកសៀមខំថែរក្សាព្រះគោព្រះកែវទុកយ៉ាងរឹងមាំ ហើយចាប់តាំងពីពេលនោះមក ព្រះគោព្រះកែវលែងបានវិលត្រឡប់មកស្រុកខ្មែរវិញរហូតដល់សព្វថ្ងៃ ៕
ដកស្រង់ចេញពីសៀវភៅរឿង ព្រះគោ ព្រះកែវ បោះពុម្ពផ្សាយដោយ រៃយំ
ទីតាំងភូមិសាស្ត្រ
ខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ៣២០គីឡូម៉ែត្រ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។
ខេត្តព្រះវិហារមានផ្ទៃដីសរុប ១៤.០៣១ គ.ម២ (???) ក្នុងនោះផ្ទៃដីបង្ករបង្កើនផលមានចំនួន ២០.០០០ហិចតា។ ខេត្តចែកចេញជាំ៧ស្រុករួមមាន៤៩ឃុំដែលមានភូមិសរុប២០៨ភូមិ។ ប្រជាពលរដ្ឋនៅខេត្តព្រះវិហារភាគច្រើនជាជនជាតិខ្មែរនិងមានជនជាតិភាគតិច កួយ មានប្រមាណ២០% មានរបរធ្វើស្រែ ចំការ រកជ័រ រកវល្លិ៍ លក់ដូរ និងនេសាទត្រីបន្តិចបន្តួច។ ការងារធ្វើស្រែចំការពុំសូវទទួលបានទិន្នផលខ្ពស់ឡើយ ព្រោះដោយបងប្អូនធ្វើតាមរបៀបអភិរក្សនិយម គឺធ្វើស្រែប្រវាសមេឃ។
តំបន់ទេសចរណ៍
ខេត្តព្រះវិហារជាខេត្តមួយសំបូរទៅដោយផលិតផលទេសចរណ៍ច្រើនជាងគេសំរាប់អភិវឌ្ឍ ដើម្បីទាក់ទាញទេសចរណ៍ឱយមានការចាប់អារម្មណ៍ និងមកកំសាន្ត។ ប៉ុន្តែមានចំនុចលំបាកជាច្រើនដែលធ្វើឱយវិស័យទេសចរណ៍មានការធ្លាក់ចុះនិងរាំងស្ទះដល់ការអភិវឌ្ឍនោះគឺគ្មានមធ្យោបាយគ្រប់គ្រាន់សំរាប់ធ្វើការផ្សព្វផ្សាយលើឆាកអន្តរជាតិឱយទូលំទូលាយ ប៉ុន្តែប្រាសាទព្រះវិហារវិញក៏បានបើកឱយភ្ញៀវជាតិ អន្តរជាតិចូលទស្សនាយ៉ាងច្រើនកុះករ។ នាពេលបច្ចុប្បន្ន ខេត្តព្រះវិហារមានសន្តិសុខល្អគ្រប់គ្រាន់សម្រាប់ឱយភ្ញៀវទេសចរណ៍មកទស្សនា។
ប្រាសាទព្រះវិហារ
ប្រាសាទព្រះវិហារមានទីតាំងនៅភូមស្វាយជ្រុំ ឃុំកន្ទួត ស្រុកជាំក្សាន្ត នៅលើជួរភ្នំដងរែក ជាប់ព្រំប្រទល់ប្រទេសថៃ។ ភ្នំនេះមានកំពស់៧៤០ម ធៀបកំពស់ទឹកសមុទ្រ។ ដោយមានផ្ទៃក្រលា៨០០ម៤០០ម ចំនោតខ្លាំងពីទឹកដីកម្ពុជានិងរាងទេរទៅរកទឹកដីប្រទេសថៃ ប្រាសាទព្រះវិហារមានចំងាយផ្លូវ៤០៥គមពីភ្នំពេញនិង១០៨គមពីទីរួមខេត្តព្រះវិហារ។
ប្រាសាទបាកាន ឬព្រះខ័ន
មានទីតាំងស្ថិតនៅភូមិតាសែងឃុំរណសិរ្ស ស្រុកសង្គមថ្មី នៅជិតព្រំប្រទល់ខេត្តកំពង់ធំនិងសៀមរាប ស្ថិតនៅភាគនិរតីចំងាយចំនួន១០៥គម ពីទីរួមខេត្ត។ ប្រាសាទបាកានមានក្បូរក្បាច់រចនាប្រហាក់ប្រហែលនឹងប្រាសាទអង្គរវត្តដែរតែកសាងមុនពេលលើករាជធានីទៅអង្គរវត្ត។ ប្រាសាទបាកានមានឈ្មោះដើមហៅថាជ័យស្រីប្រាសាទនេះកសាងដោយព្រះបាទសុរិយវរ្ម័នទី១ (គស១០០២, មិនច្បាស់លាស) លើបូជនីយដ្ឋានចាស់របស់ព្រះបាទយសោវរ្ម័នទី១ និងមានបន្ថែមរចនាបថមុខ៤ខ្លះដោយព្រះបាទជ័យវរ្ម័នទី៧មុនពេលឡើងគ្រងរាជនៅអង្គរ (គស១១៨១)ដែលព្រះអង្គបានកសាងប្រាសាទនេះដើម្បីតំកល់អដ្ឋិធាតុញាតិវង្សនិងព្រះបរមគ្រូរបស់ព្រះអង្គ។
ប្រាសាទកោះកេរ្តិ៍
មានទីតាំងស្ថិតនៅភូមិស្រយ៉ង់ជើងឃុំស្រយ៉ង់ ស្រុកគូលែន ស្ថិតនៅជិតព្រំប្រទល់ខេត្តសៀមរាប មានចម្ងាយ៧២គម ពីទីរួមខេត្ត។ ក្រុមប្រាសាទកោះកេរ្តិ៍មានប្រាសាទព័ទ្ធជុំវិញចំនួន៣៨ប្រាសាទដែលមានចំងាយពីប្រាសាទមួយទៅប្រាសាទមួយពី២ទៅ៥គម។ ប្រាសាទកោះកេរ្តិ៍កសាង(៩២១៩៤២) ដោយព្រះបាទជ័យវរ្ម័នទី៤ប្រាសាទនេះស្ថិតនៅ៨០គមនៃទិសឥសានអង្គរធំ។ ប្រាសាទនេះមានលក្ខណៈជាប្រាសាទភ្នំមាន៧ថ្នាក់កំពស់៣៥ម។
ប្រាសាទក្រពុំឈូក
ប្រាសាទក្រពុំឈូកមានចំងាយ៤០គមពីទីរួមខេត្តស្ថិតនៅឃុំរំដោះស្រុករវៀង។
ប្រាសាទអ្នកបួស
ព្រះវិហារ ប្រាសាទអ្នកបួស ដែលស្ថិតនៅលើកូនភ្នំមួយដើមឡើយ មានឈ្មោះថា ច័នន្ទគិរី ស្រុកជាំក្សាន្ត ខេត្តព្រះវិហារតាមពិតទៅគឺជាក្រុម ប្រាសាទដែលត្រូវបានកាន់កាប់កសាង និងគ្រប់គ្រងពីសតវត្សរ៍ទី៧ដល់ សតវត្សរ៍ទី១១នៃគ្រិស្តសករាជ(គ.ស)