Thursday, May 9, 2024

ខេត្ត មាត់ជ្រូក An Giang

ខេត្ត មាត់ជ្រូក ជាខេត្តជាប់ព្រំដែនកម្ពុជាសព្វថ្ងៃ ដែលឯកសារភាគច្រើន មិនមាននិយាយអ្វី វែងឆ្ងាយ បានត្រឹមតែអះអាងថា ជា អតីតខេត្តខ្មែរ ដល់ពេលសួរថា ម៉េចបានជា​ បាត់បង់ទៅ វៀតណាម? នោះ គេរកមិនឃើញមានការសរសេរអ្វីធំដុំទេ ក្រៅតែពី CCP ( Copy Cut Past) តៗគ្នា ដូច្នេះ បានជា ខ្ញុំបាទ ចងក្រងជា ផែនទី ដូចមានខាងក្រោមនេះឡើងមក ងាយក្នុងការវិភាគ ភូមិសាស្រ្តនយោបាយ ភូមិសាស្រ្តយោធា ភូមិសាស្រ្តជនជាតិ។

ខេត្ត មាត់ជ្រូក ជាភាសាខ្មែរ ដោយសារ មានរាងដូច មាត់ជ្រួក តែ នៅ សម័យបារាំង គេដូរទៅជា ខេត្ត ចូវដុក Chau Doc  នោះគឺជា ភាសា​ចាម ដែលមានន័យថា កំពង់ផែ Port ឬ កំពង់ចាម នេះឯង។


មាត់ជ្រូក ជា​ខេត្ត​ខ្មែរ​មួយ​នៅ​កម្ពុជា​ក្រោម ឋិត​ក្នុង​តំបន់ វាលទំនាប​នៃ​ដែនដី​សណ្ត​ទន្លេមេគង្គ បច្ចុប្បន្ន ត្រូវបាន រដ្ឋាភិបាល​បក្សកុម្មុយនិស្ត យួន​ប្តូរ​ឈ្មោះ​ទៅជា​ភាសា​យួន ថា ខេត្ត​អាងយ៉ាង ( យួនៈ​An Giang ) ។​

ផែនទី ស្រុកកោះធំ

​អត្ថន័យ ពាក្យ​ថា មាត់ជ្រូក​៖
​យោងតាម​វចនានុក្រម​ខ្មែរ​របស់ សម្តេចព្រះសង្ឃរាជ ជួន ណាត (​ជោ​ត​ញ្ញា​ណោ​) បោះពុម្ព​ឆ្នាំ ១៩៦៧ បាន ពន្យល់​ត្រង់​ពាក្យ​ថា « មាត់ជ្រូក » មានន័យ​យ៉ាងនេះ​៖ មាត់ជ្រូក ន​. ឈ្មោះ​ខែត្រ​មួយ​ក្នុង​ដែនកម្ពុជា​ក្រោម (​យួន ហៅ ចូ​វ​ដុក​) ពី​ដើម​ជា​ខែត្រ​របស់​កម្ពុជរដ្ឋ​ហៅថា ខែត្រ ទ្រាំង​ត្រើយ​ត្បូង ឋិត​នៅ​ទល់​គ្នា​នឹង ខែត្រ​ទ្រាំង​ត្រើយ​ជើង (​ខែត្រ​តាកែវ​សព្វថ្ងៃនេះ​) ។​

​ទីតាំង​ភូមិសាស្ត្រ​៖
​ខេត្ត​មាត់ជ្រូក ទិស​ពាយព្យ​ជាប់​ព្រំប្រទល់​នឹង​ប្រទេស​កម្ពុជា​ប្រវែង​ប្រមាណ ១០៤ Km ទិសនិរតី​ជាប់​នឹង​ខេត្ត​ក្រមួនស (Kiên Giang) ប្រវែង ប្រមាណ ៦៩,៧៨៩ Km ខាងត្បូង​ជាប់​ទីក្រុង ព្រែក​ឬ​ស្សី (Cần Thơ) ប្រវែង​ប្រមាណ ៤៤,៧៣៤ Km ខាងកើត​ជាប់​នឹង​ខេត្ត ផ្សារ​ដែក (Sa Đéc បច្ចុប្បន្ន Đồng Tháp) ប្រវែង​ប្រមាណ ១០៧,២៦៨ Km ។ ពី​ខេត្ត​មាត់ជ្រូក​ទៅ​ទីក្រុង​ព្រៃនគរ មាន​ប្រវែង ប្រមាណ ២៥០ Km ឆ្ពោះទៅ​ទិសនិរតី និង​ត្រូវធ្វើ ដំណើរ​ដោយ​រថយន្តក្រុង​អស់​រយៈពេល ៦ ម៉ោង ។​

​រដ្ឋបាល​ភូមិសាស្ត្រ​៖


​ខេត្ត​មាត់ជ្រូក មាន​ទីក្រុង​មួយ​គឺ ទីក្រុង បា​រាជ (Long Xuyên) និង​ទី​រួម​ខេត្ត​មួយ គឺ​ទី​រួម​ខេត្ត​មាត់ជ្រូក (Châu Đốc) និង​មានស្រុក ៩ គឺ​៖
  1. ស្រុក​បុរី​ជលសា An Phú
  2. ស្រុក​បែក​ថ្លាង Châu Phú
  3. ស្រុក​បា​រាជ Châu Thành
  4. ស្រុក​ផ្សារ​ថ្មី Chợ Mới
  5. ស្រុក​ស្នែង​ព្រះ​គោ Phú Tân
  6. ស្រុក​ក្អម​សំណ Tân Châu
  7. ស្រុក​បា​ថេរ Thoại Sơn
  8. ស្រុក​ក្របៅ Tịnh Biên
  9. ស្រុក​ស្វាយ​ទង Tri Tôn
​ចំនួន​ប្រជាជន​ និង​ផ្ទៃដី​៖ ​ស្ថិតិ​និង​ជំរឿន​ឆ្នាំ ២០០៤ របស់​រដ្ឋាភិបាល​បក្ស​កុ​ម្មុយ​និ​ស្ត​យួន​៖ផ្ទៃដី​: 3.406,2 km² និង មាន ប្រជាជន​ចំនួន​:2.170.100 នាក់​

​ប្រវត្តិ​៖

​ខេត្ត​មាត់ជ្រូក​ជា​ដី​មួយ​ភាគ​របស់​អាណាចក្រ​នគរ​ភ្នំ ឬ ខេត្ត​មួយ​ដែនកម្ពុជា​ក្រោម ។ ពីមុន​ខេត្ត នេះ​ខ្មែរ​ហៅថា​កំពង់ហ្លួង​(Tầm Phong Long) ។​

​ឆ្នាំ ១៨៣៤ ស្តេច​យួន​ឈ្មោះ ម៉ិ​ញ ម៉ាង (Minh Mạng) ដែល​សោយរាជ្យ នៅ​ទីក្រុង​ហ្វេ (Huế) បាន​ប្តូរ​ឈ្មោះ​ខេត្ត​ខ្មែរ នៅ​កម្ពុជា​ក្រោម ទាំង ៦ ឲ្យ​ទៅជា​ភាសា​យួន​ដែល​ភាសា​យួន ហៅថា ណា​ម​គី​ឡុ​ក​តិ​ញ ( Nam Kỳ Lục Tỉnh ) ។ ពេលនោះ ខេត្ត​មាត់ជ្រូក ត្រូវបាន​ប្តូរ ឈ្មោះ ទៅជា​ភាសា​យួន​ថា ខេត្ត​អាងយ៉ាង (An Giang) និង ទី​រួម​ខេត្ត​មាត់ជ្រូក ត្រូវបាន​ដាក់ឈ្មោះ ជា​ភាសា​យួន​ថា ចូ​វ​ដុក (Châu Đốc) ។​

ផែនទីរដ្ឋបាល ខេត្ត មាត់ជ្រូក ឆ្នាំ ១៩០៩

សម័យ​អាណានិគមនិយម​បារាំង​៖
​ក្រោយពី​បាន​ចូល​ត្រួតត្រា​ដែនដី​កម្ពុជា​ក្រោម បារាំង​បាន​លុបចោល​នូវ​រដ្ឋបាល​ភូមិសាស្ត្រ​ចាស់​ទាំង ៦ ខេត្ត ហើយ​បាន​ចែក​រដ្ឋបាល ភូមិសាស្ត្រ នៅ​កម្ពុជា​ក្រោម​ចេញ​ជា​តំបន់​ធំៗ ៤ ហើយ​ក្នុង​តំបន់​នីមួយៗ ត្រូវបាន​ចែកចេញជា​និគម​ឬ​ស្រុក​តូចៗ​ទៀត ដើម្បី ងាយស្រួល ក្នុងការ​គ្រប់គ្រង ។​

​ពេលនោះ ខេត្ត​មាត់ជ្រូក (Châu Đốc) គឺជា និគម ឬ ស្រុក​មួយ​ក្នុងចំណោម​និគម​ទាំង ៦ របស់ តំបន់​បាសាក់ (​យួនៈ Bát Sắc) នៅ​កម្ពុជា​ក្រោម ។ និគម​ទាំង ៦ នោះ​រួមមាន ៖

​ឈ្មោះ​និគម​ជា​ភាសា​ខ្មែរ និង​ភាសា​យួន៖​និគម មាត់ជ្រូក Châu Đốc
និគម ពាម Hà Tiên
និគម បា​រាជ Long Xuyên
និគម ក្រមួនស Rạch Giá
និគម ព្រែក​ឬ​ស្សី​ Cần Thơ
និគម ឃ្លាំង Sóc Trăng

​ចាប់ពី​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​មាត់ ជ្រូក (Châu Đốc) ត្រូវបាន​ក្លាយជា​ខេត្ត តាម កិច្ចព្រមព្រៀង ចុះ​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់​សហព័ន្ធ​ឥណ្ឌូចិន ដើម្បី​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋបាល​ពី និគម​ទៅជា​ខេត្ត ។​

ផែនទី ជនជាតិ ចាម នៅ ខេត្ត ចូវដុក ( មាត់ជ្រូក)


​ឆ្នាំ ១៩០៣ ខេត្ត​មាត់ជ្រូក មាន ៣ ស្រុក​គឺ​៖ស្រុក​ក្អម​សំណ Tân Châu
ស្រុក​ស្វាយ​ទង Tri Tôn
ស្រុក​ក្របៅ Tịnh Biên

ដល់​ឆ្នាំ ១៩១៩ មានស្រុក​បែក​ថ្លាង Châu Phú មួយទៀត ។​

​ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ១៩៥៦ រដ្ឋាភិបាល​សាធារណរដ្ឋ​វៀតណាម (Việt Nam Cộng Hòa ) បាន ផ្លាស់​ឈ្មោះ​ខេត្ត​មាត់ជ្រូក (Châu Đốc) និង​ខេត្ត បា​រាជ (Long Xuyên) ឲ្យ​ទៅ​ភាសា​យួន​ថា ខេត្ត​អាង យ៉ាង គឺ​ទៅជា​ខេត្ត​មាត់ជ្រូក​តែមួយ ។​

​ចំនួន​វត្ត​ខ្មែរក្រោម​៖
​ខេត្ត​មាត់ជ្រូក​មាន​វត្ត​ព្រះពុទ្ធ​សាស នា​ថេរវាទ​ខ្មែរក្រោម ចំនួន ៦៤ វត្ត ។​

ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន

ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន

ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន

ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន

ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន

ផែនទី ខេត្ត គៀង យ៉ាន ( កៀន ហ្សាង)

ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន
ផែនទី ខេត្ត អាន យ៉ាង ( អង្គ ច័ន្ទ)

អំពីឈ្មោះ ផ្សេងៗសំដៅថា ជនជាតិ ចាម

ផែនទី ជនជាតិ ខ្មែរ កំពង់រស់នៅ កម្ពុជាក្រោម
ផែនទី ព្រំដែន បាណាម ( បាភ្នំ) ជាមួយ បាក់ដៃ ( បា ដាយ) 

ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន
ផែនទី ព្រែកជីកវិញតេ ឬ ព្រែកជីកយួន

ខេត្តផ្សារ​ដែក គឺជា​ខេត្ត​ខ្មែរ​មួយ​នៅ​ដែនដី​កម្ពុជា​ក្រោម​មុន​សម័យ​ស្តេច​យួន​ចូល​ឈ្លានពាន​កម្ពុជា​ក្រោម​ខេត្ត​មួយ​នេះ​ឋិត​នៅ ក្នុង​ទឹកដី​កំពង់ហ្លួង (​ខេត្ត មាត់ជ្រូក​បច្ចុប្បន្ន​) នៃ​អាណាចក្រ​ចេ​ន ឡា​ទឹក​លិច ។ សម័យ​អាណានិគមនិយម​បារាំង ផ្សារ​ដែក​គឺជា​និគម​មួយ​ក្នុងចំណោម​និគម​ទាំងបី នៃ​ខេត្ត​មាត់ ជ្រូក (An Giang) និង​ក្រោយមក​បានក្លាយ​ជា​ខេត្ត តាម​កិច្ចព្រមព្រៀង​របស់​សហ​ព័ន្ធឥណ្ឌូចិន ដើម្បី​សម្រេច​ធ្វើការ​ផ្លាស់ប្តូរ​រដ្ឋបាល ភូមិសាស្ត្រ​ពី​និគម​ទៅជា​ខេត្ត ។ បច្ចុប្បន្ន ផ្សារ​ដែក គឺជា​ទី​រួម​ខេត្ត​នៃ ខេត្ត​ដុង​ថាប (Đồng Tháp) ។​

​ជនជាតិ​យួន ហៅ​ឈ្មោះ ខេត្ត​ផ្សារ​ដែក ទៅតាម​ភាសា​ខ្មែរ​មិន​ច្បាស់​ថា ខេត្ត​សា​ដែក ដែល​អក្សរ យួន​សរសេរថា «Sa Đéc» ។​

​ទីតាំង​ភូមិសាស្ត្រ​៖

​ខេត្ត​ផ្សារ​ដែក ខាងជើង​មាន​ព្រំ​ប្រ ទល់​ជាប់ នឹង​ប្រទេស​កម្ពុជា ។​ខាងកើត​ជាប់​នឹង​ខេ​ត្ក​កំពង់​គោ (Long An) និង​ខេត្ត មេ​-​ស (​បច្ចុប្បន្ន Tiền Giang) ។ ខាងត្បូង​ជាប់​ខាង​ខេត្ត​លង់​ហោរ (Vĩnh Long) និង​ទីក្រុង​ព្រែក​ឬ​ស្សី (Cần Thơ) និង​ខាងលិច​ជាប់​នឹង មាត់ជ្រូក (An Giang) ។ ពី​ទី​រួម​ខេត្ត​ផ្សារ​ដែក​ទៅ​ទីក្រុង​ព្រៃនគរ​មាន​ចម្ងាយ ១៤០ គីឡូ ម៉ែត្រ​ឆ្ពោះ ទៅ​ទិស​ខាងត្បូង ។​

​ផ្ទៃដី​៖

​ខេត្ត​ផ្សារ​ដែក (Đồng Tháp) មាន​ផ្ទៃដី​ចំនួន ៣.២៨៣ គីឡូម៉ែត្រ​ការ៉េ ក្នុងនោះ​រួមមាន​ផ្ទៃដី​សំរាប់​ធ្វើស្រែ 408. 294 ha ផ្ទៃដី​សំរាប់​ឧស្សាហកម្ម 245.044 ha ផ្ទៃដី​សម្រាប់​ឈើ​ឧស្សាហកម្ម រៀង រាល់​ឆ្នាំ 7.062ha ផ្ទៃដី​ចម្ការ 17.521ha ផ្ទៃដី​សម្រាប់​ដាំ​ដុះ និង ជលផល 2.330ha ។​

​ប្រជាជន​៖

​ខេត្ត​ផ្សារ​ដែក មាន​ប្រជាជន​សរុប​1.604.822 នាក់ ក្នុងនោះ​ប្រុស​មាន 779.896 នាក់ ស្រី​មាន 824.926 នាក់ អ្នក​ដែក​រស់នៅ​ទីប្រជុំជន មាន​ចំនួន 237.044 នាក់ តំបន់​ជនបទ​មាន 1.367.778 នាក់ ។​
​រដ្ឋបាល​ភូមិសាស្ត្រ​៖
​ខេត្ត​ផ្សារ​ដែក បច្ចុប្បន្ន ត្រូវបាន​រដ្ឋាភិបាល​ប​ក្ស​កុ​ម្មុយ​និ​ស្ត​វៀតណាម បែង​ចែកចេញជា​ភូមិ ឃុំ​/​សង្កាត់ ស្រុក​/​ទី​រួម ស្រុក ជាច្រើន​ក្នុងនោះ​រួមមាន ទីក្រុង ១ ទី​រួម​ខេត្ត ១ និង​ស្រុក​ទាំង ៩ ។​

​ប្រវត្តិ​៖

​ផ្សារ​ដែក គឺជា​ខេត្ត​ខ្មែរ​មួយ​នៅ​ដែនដី​កម្ពុជា ក្រោម មុន​សម័យ​ស្តេច​យួន​ចូល​ឈ្លានពាន​កម្ពុជា ក្រោម ខេត្ត​មួយ​នេះ​ឋិត​នៅក្នុង​ទឹកដី​កំពង់ហ្លួង (​ខេត្ត មាត់ជ្រូក​បច្ចុប្បន្ន​) នៃ​អាណាចក្រ​ចេ​ន ឡា ទឹក លិច ។ សម័យ​អាណានិគមនិយម​បារាំង ផ្សារ​ដែក​គឺជា​និគម មួយ​ក្នុងចំណោម​និគម​ទាំងបី នៃ​ខេត្ត​មាត់ជ្រូក (An Giang) និង​ក្រោយមក​បានក្លាយ​ជា​ខេត្ត​តាម​កិច្ច​ព្រម ព្រៀង​របស់​សហព័ន្ធ ឥណ្ឌូ ចិន ដើម្បី​សម្រេច​ធ្វើការ ផ្លាស់ប្តូរ​រដ្ឋបាល​ភូមិសាស្ត្រ​ពី​និគម​ទៅជា​ខេត្ត ។​

សម័យ​អាណានិគមនិយម​បារាំង​ឬ សម័យ​កូស័ងស៊ីន (Cochin China)៖

​ក្រោយពេល​បារាំង​បាន​ចូលធ្វើ​អាណានិគម​បាន ៣ ខេត្ត​នៅ​ដែនដី កម្ពុជា​ក្រោម​ឆ្នាំ ១៨៦៧ គឺ នៅ​ឆ្នាំ ១៨៦៨ ទឹកដី​ខេត្ត​ផ្សារ​ដែក​គឺជា​និគម​មួយ ក្នុងចំណោម​និគម​ទាំងបី​នៃ​ខេត្ត​មាត់ជ្រូក (An Giang) ។​

​និគម​ទាំងបី​នៃ​ខេត្ត​មាត់ជ្រូក​មុន​សម័យ​បារាំង​ចូល ត្រួតត្រា​រួមមាន ៖

​និគម​មាត់ជ្រូក (Châu Đốc)
​និគម​ផ្សារ​ដែក (Sa Đéc)
​និគម​ឃ្លាំង (Ba Xuyên)

​ឆ្នាំ ១៨៧៦ ផ្សារ​ដែក បានក្លាយ​ទៅជា​និគម​(arrondissement ) ឋិត​នៅក្នុង​ចំណោះ​ខេត្ត​លង់ ហោរ (Vĩnh Long) ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​បារាំង ។​
​ក្នុងអំឡុង​ឆ្នាំ ១៨៧៦ ដល់ ១៨៨៩ ផ្សារ​ដែក​មាន​ប្រជាជន​សរុប 102.421 នាក់ ។​

​យោងតាម​កិច្ចព្រមព្រៀង​ថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ១៨៩៩ របស់​សហភាព​ឥណ្ឌូចិន ដើម្បី​ធ្វើការ​ប្តូរ​រដ្ឋបាល​ភូមិសាស្ត្រ គឺ​ថ្ងៃទី ០១ ខែមករា ឆ្នាំ ១៩០០ និគម​ផ្សារ​ដែក ត្រូវបាន​ក្លាយទៅជា​ខេត្ត​ផ្សារ​ដែក ដោយមាន​ទី​រួម​ខេត្ត​មួយ​ឈ្មោះថា​រួម​ខេត្ត​ផ្សារ​ដែក ។​ ចំនួន​ប្រជាជន​ខេត្ត​ផ្សារ​ដែក កាលពី​ឆ្នាំ ១៩០១ មាន 182.924 នាក់ និង ឆ្នាំ ១៩២០ មាន 203.588 នាក់ ។​



មាត់ជ្រូក ជា​ខេត្ត​មួយសម្បូរ​ទៅ​ដោយ​កេរដំណែល​ប្រវត្តិសាស្ត្រ ដូច​ជា​វត្ត​អារាម ទន្លេ ស្ថានីយ៍​បុរេប្រវត្តិសាស្ត្រ​អូរកែវ ដែល​ឋិត​នៅ​កណ្តាលវាល​ស្រែ​ធំ​ល្វឹងល្វើយ និង​មាន​ភ្នំ​ធំៗ​ជា​ច្រើន​ដុះ​ឡើង​ពាសពេញ​នៅ​លើ​ទឹកដី​ក្លាយទៅជា​ផ្ទាំងគំនូរ​ធម្មជាតិ​មួយ​ដ៏​ស្រស់​ត្រកាល​ផ្សារ​ភ្ជាប់​ជាមួយនឹង​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​ជនជាតិ​ដើម​ខ្មែរក្រោម ដែល​បាន​នៅ​ទី​នេះ​មុនគេ​បង្អស់​ដំណាលគ្នា​នឹង​ប្រវត្តិ​ស​សាស្ត្រ​នៃ​ការ​កកើត​ផែនដី ។

សូម​លើកយក​ឈ្មោះ​ភ្នំ​មួយ​ចំនួន​នៅ​ខេត្ត​មាត់ជ្រូក​មក​ផ្សាយ​ចែក​ជូន​មិត្ត​អ្នក​អាន​បាន​ជ្រាប​ដូច​ខាងក្រោម ៖

ភ្នំ​បាទថេរ ឬ ភ្នំ​បាត់​ព្រះថេរ

នេះ​ជា​ភ្នំ​មួយ​ក្នុង​ចំណោម​ភ្នំ​ធំៗ​ទាំង ៥ នៅ ស្រុក​បាទថេរ (huyện Thọai Sơn) យួន​ហៅ​ថា ណូ​យ​បាថេរ (Núi Ba Thê) ។ ភ្នំ​បាទថេរ ជា​ភ្នំ​ធំ​ជាងគេ​ទាំងអស់​នៅ​ស្រុក​បាថេរ ដោយ​មានកម្ពស់ ២២១ម៉ែត្រ បរិវេណ​ភ្នំ​ទំហំ​ប្រមាណ ៤.២២០ ម៉ែត្រ មាន​ទីតាំង​ឋិត​នៅ​កណ្តាល​វាលស្រែ​នៃ​ទីរួមស្រុក​អូរកែវ ស្រុក​បាទថេរ​ខេត្ត​មាត់ជ្រូក​ចម្ងាយ​ពី​ទីក្រុង​បារាជ ប្រមាណ ៤០ គីឡូម៉ែត្រ តាម​ផ្លូវជាតិ​លេខ ៩៤៣ ។


ភ្នំ​បាទថេរ នៅ​ស្រុក​បាទថេរ ខេត្ត​មាត់ជ្រូក
ភ្នំ​ខ្ទ័រ​

មាន​កំពូល​ខ្ពស់ៗ ៣ គឺ ៖​ទី ១ មាន​កំពូល​ខ្ពស់ ៦១៤ ម ។
ទី ២ មាន​កម្ពុ​ស់ ៥០០ ម ។
ទី ៣ មាន​កម្ពុ​ស់ ២០០ ម​។​

តាម​ដង​ជើងភ្នំ​ខ្ទោ ទិសឦសាន​មាន​វត្ត​មួយ ឈ្មោះ​ថា​វត្តស្វាយស​ត្រូវ​បានកសាង​ឆ្នាំ១៨៦០ ។ បច្ចុបន្ន​វត្ត​នេះ​បាន​រលាយ​ហើយ​ដោយសារ​សង្គ្រាមរវាង​យួន​ស្រុក​និង​យួន​ព្រៃ ។ ប៉ុ​នែ្ត​មាន​ប្រជារាស្ត្រ ខ្មែរក្រោម​នៅ​ភូមិ​ជ្រោយ ភូមិ​តាឡែរ​ភូមិ​តាហូរ​បាន​កសាង នាំ​គ្នា​កសាង​វត្ត​នេះ​នៅ​កន្លែង​ថី្ម​ឡើង​វិញ ។

ចំហៀង​ខាងជើង​នៃ​កំពូលភ្នំ​ខ្ទ័រ មាន​ដាន ជើង មនុស្ស​មួយ​យ៉ាង​ធំ​ដោយ​មាន​ទំហំ​បណ្តោយ​១ ម៉ែត្រ ២៥ និង​ទទឹង​ប្រវែង​កន្លះ​ម៉ែត្រ​ជម្រៅ​ប្រមាណ ៣ សង់ទីម៉ែត្រ ។
ភ្នំ​ថ្ម​សេះ​

មាន​កំពស ៩២ ម៉ែត្រ ។ពលរដ្ឋខ្មែរក្រោម អ្នក​ភូមិ​ទ​ម្ព​រតែង​តែ​ឡើង​ប្រារព្ធ​វិធី​បុណ្យ​បាយ​ផែ្អ​ម​និង​សម្ល ផែ្អ​ម​ជា​រៀង​រាល់ ឆាំ្ន ដើម្បី​ឧទ្ទិស​ដល់​អស់អ្នក​សច្ចំ​បាំង​បាត់​ដែល​រក្សាព្រៃ​ភ្នំ ។
ភ្នំ​ទឹក​ជុប​

នៅ​ពី​ទិស​ខាងលិច​នៃ​ភ្នំ​ខោ្ទ​មានកម្ពស់ ៣០០ ម៉ែត្រ ។ ភ្នំ​ទឹក​ជុប​នេះ​យោធា​អា​មេ​រិ​កបាន​ចំណាយ ប្រាក់​អស់ ២០ លាន​ដុ​លា្ល​រ​ដើម្បី​កំទេច​ទ័ព​យួន​វៀក កុង​បាន ។ ប​នា្ទ​ប់​មក បាន​ឲ្យ​កងទ័ព​ម៉ា​យ​ហ្វ​ក​បោះជំរុំ​នៅ​ប្រចាំ​ភ្នំ​នេះ ។

សូម​បញ្ជាក់​ថា​ភ្នំ​ទឹក​ជុប​នេះ​មាន​រូង​ពី​ធម្មជាតិ​ច្រើន​ណាស់ ទោះបី​ទ័ព​ប្រើ​យន្តហោះ​ចម្បាំង​ធុន បេ ៥២ ទម្លាក់គ្រាប់​យ៉ាងណា​កី្ត​ក៏​មិន​មាន​ប្រសិទ្ធិ​ភាព​អី្វ ដែរ​។ បច្ចុប្បន្ន ភ្នំ​នេះ​រដ្ឋអំណាច​យួន​បាន​យក​ធើ្វ​ជា តំបន់​ទេសចរណ៍​ហើយ ។ ខ្មែរ​ក្រោម នៅ​ជិត​ជើងភ្នំ​នេះ​បានបាត់បង់​ដីស្រែ​និង​ដីចម្ការ​រាប់រយ​ហិកតា​មាន​ដូច​ជា​ភូមិ ៖​ភូមិ​ទូល​តាមែង​
ភូមិ​ថ្ម​ល្អិត​
ភូមិ​កំពង់​
ភូមិ​ដងទុង​
ភូមិ​ត្រពាំង​ត្រាវ ។

បូក​សរុប​រាស្ត្រ​ខ្មែរ​បាត់ដី​ប្រហែល​រាប់រយ​ហិកតា ។
ភ្នំ​ថ្ម​អណ្តើក​

ឋិត​នៅ​ទិស​ពាយព្យ​នៃ​ភ្នំ​ទឹក​ជុប​មានកម្ពស់​ប្រហែលជា ២០០ ម៉ែត្រ​គិត​តាម ផែនទី​យោធា ។
ភ្នំ​តា​ខ្លា​ខ្វា ឬ ភ្នំ​តា​ខ្វា​

ឋិត​នៅ​ពី​ខាងកើត​ចំ​ក្បាល​ភ្នំ​មាន​វត្ត ១ មួយ ឈ្មោះ​ថា​វត្ត​ភ្នំ បាន​សាងសង់​នៅ ឆាំ្ន ១៦៧៨ ។ ភ្នំ​តា​ខា្វ នេះ មាន​បណ្តោយ​ប្រមាណ​ពី ៣ គីឡូ​ម៉ែត្រ ទៅ ៤ គីឡូ​ម៉ែត្រ ។
ភ្នំ​សេ្ត​ច​ចៅ​

មាន​បណ្តោយ​ពី​ជើង​ទៅ​ត្បូង​មាន​ប្រហែល ១ គីឡូម៉ែត្រ ។ ខាងលិច​មាន​វត្ត​ស្រឡូង​សាងសង់​នៅឆាំ្ន១៧៤៦ ។ ខាងកើត​ភ្នំ​មាន​វត្ត​ពង្រ​សាងសង់​នៅ ឆាំ្ន ១៧០០ ។
ភ្នំ​នាង​កង្រី​

ភ្នំ​នេះ​មាន​វត្ត​ទឹកផុះ​ឬ​ហៅ​ថា​វត្ត​ជីក្អេង​លើ វត្ត​នេះ​សាងសង់​នៅ​ឆាំ្ន១៨៨៥ ជិតជើងភ្នំ​នាង​កង្រី ខាងលិច​ភ្នុំ​មាន​វត្ត​ភ្នំ​ពីរ ទាំង​បី​គឺ ៖​ភ្នំ​ពីរ​ក្រោម​សាងសង់​នៅ​ឆាំ្ន១៧៦៩
ភ្នំ​ពីរ​កណ្តាល​សាងសង់​នៅ​ឆាំ្ន១៦៩៩
ភ្នំ​ពីរ​លើ សាងសង់​នៅ​ឆាំ្ន១៩២៥ ។
ភ្នំ​ធ្លក​

មាន​វត្ត​មួយ​ពូកែ​ខាង​មន្តអាគ.ម​ក្នុង​សម័យ​ខ្មែរ​ច្បាំង​ជាមួយ​សៀម​និង​យួន ។ ហើយក៍​បានឃើញនៅ​មាន​ខឿន​ច​ញ្ជាំ​ង​បាក់បែក​ដែល​សាងសង់​អំពី​ថ្ម និង​កំបោ ។ ភ្នំ​ធ្លក​នេះ​មានកម្ពស់ ៩០ ម៉ែត្រ​និង​ទំហំ​បណ្តោយ​មាន​ប្រវែង ៣០០ ម៉ែត្រ ទទឹងមាន​ប្រវែង ២៥០ ម៉ែត្រ​។​

ទិសឦសាន​ភ្នំ​មា​នបន្ទាយ​ដ៍​ធំ មួយ​មាន​ឈ្មោះ​ហៅ​ថា បន្ទាយ​ថ្នល់​ដោយ​មាន​ចាក់ទ្រ​នប់​ទប់​ជា​កំពែង​ដី​ខ្ពស់​ហាក់​ដួច​ជា​កូនភ្នំ​មួយ​ដែរ​។ បន្ទាយ​នេះ មាន​តួនាទី​ទប់ទល់​នឹង​ទ័ព​សៀម​ឈ្លានពាន ។ ទ័ព​ខ្មែរបោះ​នៅ​ក្នុង​បន្ទាយ​នេះ បាន​ច្បាំង​ជា មួយ សៀម​និង​បាន​សម្លាប់​ទ័ព​សៀម​ស្លាប់​គរជើងនៅ​តាម​បណ្ដោយ​ផ្លូវ​មួយ​ពី​ស្វាយ​ទង​ទៅ ក្របៅ​ដែល ខ្មែរ​យើង​នាំ​គ្នា​ហៅ​ផ្លូវ​នេះ​ថា ផ្លូវជើង​គ ឬ ផ្លូវជើង​កង​រហូត​មក​ដល់​ពេល បច្ចុប្បន្ន​នេះ ។
ភ្នំ​អកយំ​

មាន​បណ្តោយ ៨ គីឡូម៉ែត្រ​និង​មានកម្ពស់ ៥០០ ម៉ែត្រ និង​មាន​ផ្លូវ​មួយ​កាត់តាម​ដងភ្នំ​សម្រាប់ទុក​ឲ្យ​មនុស្ស​ពី​ភូមិ​ស្រឡូង​អាច​ឆ្លងកាត់​ទៅ​ដល់​បាន ភូមិ​គោក​អំពិល​ដែល​មាន​ឈ្មោះ​ថា​ផ្លូវ​អូរ​តា​សុខ ។
ភ្នំ​ទឹក​

មានកម្ពស់ ៩០ ម៉ែត្រ​នៅ​ពីលើ​ថ្ម​ដ៍​ធំ​យើង​នឹងឃើញសា្ន​ម​ដាន​បាទ​ជើង​របស់​លោកសច្ចំ​ដែល​មានទំហំ​ប្រវែង​ប្រហែល​កន្លះ​ម៉ែត្រ ។ភ្នំនេះ នៅ​ទិស​ខាងជើង​មាន​ភូមិ​អណ្តូង​ទរ និង ភូមិ​ខា្ល​គ្រហឹម បច្ចុប្បន្ន​យួន​បាន​ឲ្យ ឈ្មោះ​ទៅ​ជាភាសា​យួន​ថា ​បា​ជុក (Ba Chuc) ។
ភ្នំ​ពពាល​

នៅ​ចំ​ដី​វត្ត​អំ​ពាយ​ស្វាយ ។ បច្ចុប្បន្ន​យួន​បាន យក​ដី​វត្ត​និង​ភ្នំ​នេះ​ធ្វើ​ជា​របស់​គេ​ហើយ ព្រះសង្ឃ បាន​តវ៉ា​ជា​ច្រើន​លើក តែ​ពួករ​ដ្ធ​អំណាច​យួន​មិន ដោះស្រាយ​ជូន​ព្រះសង្ឃ សោះឡើយ ។
ភ្នំ​ថ្ងោក ឬ ភ្នំ​អ្នកតា​ទូល​ឈ្នាង​

យួន​ហៅ​ថា នួយ​-បា​-ដូយ (Nui Ba Doi មានកម្ពស់ ២០០ ម៉ែត្រ និង​ទទឹង​មាន ប្រវែង ១៥០ម៉ែត្រ ។ ខាងត្បូង​នៃ​ជើងភ្នំ​មាន​វត្ត​ក្រាំង​ចាយ​ត្រូវ​បាន​សាងសង់​នៅ​ឆាំ្ន១៨៩៩ និង​មាន​វត្តស្វាយតា​សំ នៅ​ពី​ខាងលិច​នៃ​វត្ត​ក្រាំង​ចាយ​ប្រមាណជា ២ គីឡូម៉ែត្រ ដែល​បាន​សាងសង់​នៅ​ឆាំ្ន១៦០០ ។ វត្ត​តែងតែ​ប្រារព្ធ​ពិធី​ប្រណាំង​គោ​ជា​រៀង​រាល់ឆាំ្ន ។ ក្បែ​ជើងភ្នំ​ចំហៀង​ខាងត្បូង​មាន​ដងអូរ​មួយ​ឈ្មោះ​ថា អូ​របន្ទាយ​ដែក ។ ភ្នំ​ត្រពាំង​ក្រឡាញ់​មានកម្ពស់ ៧០ ម៉ែត្រ ខាងជើង​មាន​ភូមិមួយ​ឈ្មោះ​ថា ​ភូមិ​ព្រៃ​ត្រមួង ។
ភ្នំ​ព្រះ​ធាតុ​

ឋិត​នៅ​ខាងជើង​ភ្នំ​ថ្ងោក​ប្រមាណ ២ គីឡូ ម៉ែត្រ ។ បច្ចុប្បន្ន ភ្នំ​ព្រះ​ធាតុ​នេះ​មានសុទ្ធតែ​យួន​ទេ ដែល​បាន​មក​រស់នៅ​ជុំវិញ​ភ្នំ​នេះ​ទាំង​តែ​ពី​សម័យ​យួន​កាប់​ខ្មែរ​ដ​ណើ្ត​ម​ដី ក្នុង​ឆាំ្ន១៩៤៥ ។ ពេល​នោះ​មាន​យួន​ឡើង​មក​វាយ​ដុត​ភូមិ​ខ្មែរ​មួយ​ចំនួន​ដូច​ជា​ភូមិ​ក្រាំង​ចាយ​ភូមិ​ជា្វ ភូមិ​ប្រឡាយ មាស​ភូមិ​ចិន ភូមិ​តា​មត់ ភូមិ​ពាម​បួន ជាដើម ។ ភ្នំ​ព្រះ​ធាតុ​នេះ​មានកម្ពស់​ប្រមាណ​ពី ៦០ ទៅ ៧០ ម៉ែត្រ ប៉ុណ្ណោះ ។
ភ្នំ​ប្រដាក់

មានកំ​ពស់ ២៦០ ម៉ែត្រ ។ យួន​បាន​ឲ្យ​ឈ្មោះ ភ្នំ​នេះ​ថា នូ​យ​-កង​-កេ​ក​(Nui Con Kiet) ។ ភ្នំ​នេះ​ឋិត នៅ​ទិស​ខាងកើត​ផ្លូវជាតិ​ពី​ស្វាយ​ទង​ទៅ​មាត់ជ្រូក​។ ពី​ដើម​ឡើយ​ផ្លូវ​នេះ​សា្ង​ត់ មាន​ពេល​មាន​ចោរ​សា្ទ​ក់ប្លន់​ឡាន​រត់​ពី​ស្វាយ​ទង​ទៅ​មាត់ជ្រូក​ម្តងៗ​ផង​ដែរ ។ បងប្អូនពលរដ្ឋ​ខ្មែរ​ក្រោម​កាលណា​ពួកគាត់​ធើ្វ​ដំណើ​រ​ទៅ​ភ្នំពេញ ឬ​ទៅ​ព្រៃនគរ​កី្ត​និង​មាត់ជ្រូកក្តី ពួក​គាត់​តែងតែ​មានការ​ព្រួយបារម្ភចំពោះ​ការ​ធើ្វ​ដំណើ​រ​តាម​ផ្លូវ​នេះ ។
ភ្នំ​សា្វម (Núi Sám)

មានកម្ពស់ ២០០ ម៉ែត្រ បច្ចុប្បន្ន មាន​យួនរស់នៅ​ជុំវិញ​ភ្នំ​នេះ​អស់ហើយ ។ ពី​ដើម​ឡើយ​ជាបន្ទាយ​របស់​ខ្មែរ​ពី​សម័យ​ចម្បាំង​រវាង​ខ្មែរ​នឹង​យួន ។ ប៉ុ​នែ្ត​មេទ័ព​ខ្មែរដែ​ល​មានមុខ​ងារ​ជា​ចក្រី​នោះ​ត្រូវបានពួក​ចាម​ចូល​ដៃ​ជាមួយ​យួន​បាន​លួច​ដាក់​ថាំ្ន បំពុល លោក​សា្ល​ប់​ទៅ ។ ក្រោយមក​បន្ទាយ​ភ្នំ​សា្វ​មនេះ ត្រូវ​បាន​យួន​ដ​ណើ្ត​ម​យក​បាន ។ បច្ចុប្បន្ន​ យួនបាន បន្សល់​នូវ​ផ្នូរ​ខោ្ម​ច​ដែល​មាន​ឈ្មោះ​ថា ថ្វ​យ​-ងុ​ក​-ហូ​វ (Thoại Ngọc Hầu )ជា​មេទ័ព​យួន​មា្ន​ក់​ដែល​ធា្ល​ប់បាន​ទទួល​ផែ្ល​ដាវ​មុត​ស្រួចពី​មេទ័ព​ពូកែ​របស់​ខ្មែរផង​ដែរ ។
ភ្នំ​រោទិ៍​

នេះ​មានកម្ពស់ ៥០០ ម៉ែត្រ​និង​មាន​បណ្តោយ ២ គីឡូម៉ែត្រ ទិស​ខាងកើត​ជាប់​នឹងផ្លូវជាតិ​ស្វាយទង ទៅ​មាត់ជ្រូក ។ ទិស​ខាងលិច​ជាប់​នឹង​ផ្លូវ​ពី​ពោធិ ទៅ​ក្របៅ ។ ទិស​ខាងត្បូង​មានកូន​ភ្នំ​មួយ​ដែល​មាន ឈ្មោះ​ថា​ភ្នំ​ស្រង់ ។ ភ្នំ​រោទិ៍ នេះ​នៅ​តាម​ជើងភ្នំ​ពី​ចំ ហៀ​ង​ខាងត្បូង មានវត្ត​មួយ​មាន​ឈ្មោះ​ថា​វត្ត​រោទិ៍ ។ វត្ត​នេះ​បាន​សាងសង់​នៅ​ឆាំ្ន១៩០០ ។ វត្ត​នេះ ខុសប្លែក​ពី​វត្ត​ផ្សេងៗ​ព្រោះ​មាន​ព្រះ​វិហារ ដ៏​ច្រើន​ប្រមា​ណ​ជា ៨ ឬ ១២ ឯណោះ ។
ភ្នំ​អំសង់ ឬ រូង​ព្រះ​សុវណ្ណ​

មានកម្ពស់ ១០០ ម៉ែត្រ ពួក​អ្នកស្រុក​នៅ តាម​តំបន់​នោះ​គេ​បាន​ហៅ​ថា ឈ្មោះ​មួយ ទៀត​ថា រូង​ព្រះ​សុវណ្ណ ។ ភ្នំ​នេះ ឬ រូង​ព្រះ​សុវណ្ណ​ពី​ដើម​មានលោកតា​លោកយាយ រក្សាសីល ១០ ស្លៀក​សពាក់ស ​ធើ្វ​សមាធិ​នៅ​លើ​ភ្នំ​នោះ ។
ភ្នំភ្នែង (Bà Đen)

មានកម្ពស់ ២០ ម៉ែត្រ ទទឹង​ពី​ត្បូង​ទៅ​ជើង មាន​ប្រវែង ១ គីឡូម៉ែត្រ​និង​មាន​បងប្អូន​ខ្មែរ​ក្រោម រស់នៅ​ជុំវិញ​ភ្នំ​ដោយ​មានមុខ​របរ​ធើ្វ​ស្រែ​និង​ចម្ការ​៕អ្នក​ផ្តល់​ឯកសារ ៖ លោកតា ចៅ រៀប ប្រធាន​សភា​ព្រឹទ្ធាចារ្យ នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។

អ្នក​ផ្តល់​ឯកសារ ៖ លោក​ព្រឹទ្ធាចារ្យ ចៅ រៀប ប្រធាន​ព្រឹទ្ធាចារ្យ​នៃ​សហព័ន្ធ​ខ្មែរ​កម្ពុជា​ក្រោម ។
បណ្តាក្រុមជនជាតិភាគតិច ៤ ក្រុម នៅប្រទេសវៀតណាម ៖

ក្រុមជនជាតិ ចិន មាន ៩ ក្រុម រួមមាន
  1. Cống ចំនួន 2,729 ខេត្ត Lai Chau, Dien Bien ក្រុមតូចៗ៖ Phunoi, Cong, Khong
  2. Hà Nhì ចំនួន  25,539 ខេត្ត Lai Chau, Lao Cai, Dien Bien ក្រុមតូចៗ៖ Ha Nhi, Hani
  3. Hoa ចំនួន  749,466 ខេត្ត Across Vietnam ក្រុមតូចៗ៖ Chinese/Han
  4. La Hủ ចំនួន  12,113 ខេត្ត Lai Chau ក្រុមតូចៗ៖ Phunoi, La Hu
  5. Lô Lô ចំនួន  4,827 ខេត្ត Cao Bang, Ha Giang, Lai Chau ក្រុមតូចៗ៖ Lo Lo, Yi
  6. Ngái ចំនួន  1,649 ខេត្ត Thai Nguyen, Binh Thuan, Ho Chi Minh City ក្រុមតូចៗ៖ Ngai
  7. Phù Lá ចំនួន  12,471 ខេត្ត Lao Cai, Yen Bai, Ha Giang, Dien Bien ក្រុមតូចៗ៖ Phu La, Phula
  8. Sán Dìu ចំនួន   183,004 ខេត្ត Thai Nguyen, Vinh Phuc, Bac Giang, Quang Ninh, Tuyen Quang ក្រុមតូចៗ៖ San Diu
  9. Si La  ចំនួន  909 ខេត្ត Lai Chau, Dien Bi en ក្រុមតូចៗ៖ Si La
ក្រុមជនជាតិ ចាម ជ្វា ( ម៉ាឡេ) មាន ៥ ក្រុម  ( សរុបរួម ប្រមាណ ១, ៣ លាន ឆ្នាំ ២០១៩)
  1. Chăm  ចំនួន   178,948 ខេត្ត  Ninh, Thuan, Binh Thuan, Phu Yen, An Giang @ក្រុមតូចៗ៖  Cham
  2. Chu Ru  ចំនួន   23,242 ខេត្ត  Lam Dong @ ក្រុមតូចៗ៖ Cho-ru (Chru)
  3. Gia Rai  ចំនួន   513,930 ខេត្ត  Gia Lai, Kon Tum, Dak Lak @ ក្រុមតូចៗ៖ Jarai, J’rai, Jrai, Giarai
  4. Ê Đê  ចំនួន   398,671 ខេត្ត  Dak Lak, Phu Yen @ក្រុមតូចៗ៖ E De, Rade, Ra de
  5. Ra Glai  ចំនួន   146,613 ខេត្ត  Ninh Thuan, Khanh Hoa, Binh Thuan ក្រុមតូចៗ៖ @Roglai
ក្រុមជនជាតិ អំបូរ ខ្មែរ មន រួមមាន ២១ ក្រុម រួមមាន ប្រមាណ ៣ លាននាក់ ឆ្នាំ ២០១៩
  1. Ba Na   ចំនួន 286,910 ខេត្ត : Kon Tum, Gia Lai, Phu Yen @ ក្រុមតូចៗ៖  Bahnar, Ba Na, Bana
  2. Brâu   ចំនួន  525 ខេត្ត  : Kon Tum @ ក្រុមតូចៗ៖  Brao, Brau
  3. Bru-Vân Kiều   ចំនួន  94,598 ខេត្ត : Quang Tri, Quang Binh, Dak Lak@ ក្រុមតូចៗ៖  Bru-Van Kieu
  4. Chơ Ro   ចំនួន 29,520 ខេត្ត : Dong Nai, Ba Ria, Vung Tau, Binh Thuan @ ក្រុមតូចៗ៖ Cho Ro, Chơ-ro
  5. Co   ចំនួន 40,442 ខេត្ត : Quang Ngai, Quang Nam @ ក្រុមតូចៗ៖ Co
  6. Cờ Ho   ចំនួន 200,800 ខេត្ត  Lam Dong@ ក្រុមតូចៗ៖  Co Ho
  7. Cơ Tu   ចំនួន 74,173 ខេត្ត  Quang Nam, Thua Thien-Hue @ ក្រុមតូចៗ៖  Co Tu, Katu, Cotu, Ca-tu, Ka-tu
  8. Giẻ Triêng   ចំនួន 63,322 ខេត្ត : Kon Tum, Quang Nam @ ក្រុមតូចៗ៖  Gie Trieng
  9. Hrê   ចំនួន 149,460 ខេត្ត : Quang Ngai @ ក្រុមតូចៗ៖  H’re, Hre
  10. Kháng   ចំនួន 16,180 ខេត្ត : Lai Chau, Son La, Dien Bien @ ក្រុមតូចៗ៖  Khang
  11. Khmer   ចំនួន 1,319,652 ខេត្ត  Soc Trang, Tra Vinh, Kien Giang, An Giang, Ca Mua @ ក្រុមតូចៗ៖  Kho-me, Khmer Krom
  12. Khơ Mú   ចំនួន 90,612 ខេត្ត  : Nghe An, Dien Bien, Son La, Lai Chau @ ក្រុមតូចៗ៖ Kho Mu, Khmu
  13. Mạ   ចំនួន 50,322 ខេត្ត  Lam Dong, Dak Nong, Dong Nai @ ក្រុមតូចៗ៖  Ma
  14. Mảng   ចំនួន  4,650 ខេត្ត : Lai Chau, @ ក្រុមតូចៗ៖  Mang
  15. Mnông  ចំនួន  127,334 ខេត្ត  Dak Lak, Dak Nong @ ក្រុមតូចៗ៖  Mnong
  16. Ơ Đu   ចំនួន 428 ខេត្ត  Nghe An @ ក្រុមតូចៗ៖  O Du, odu
  17. Rơ Măm   ចំនួន 639 ខេត្ត  Kon Tum @ ក្រុមតូចៗ៖  Ro Mam, Romam
  18. Tà Ôi   ចំនួន  52,356 ខេត្ត : Thua Thien Hue @ ក្រុមតូចៗ៖  Ta Oi
  19. Xinh Mun   ចំនួន 29,503 ខេត្ត : Son La, Dien Bien @ ក្រុមតូចៗ៖  Xinh-mun
  20. Xơ Đăng   ចំនួន 212,277Central Vietnam: Kon Tum, Quang Nam, Quang Ngai@ ក្រុមតូចៗ៖  Sedang, Xo Dang
  21. Xtiêng   ចំនួន 100,752 ខេត្ត : Binh Phuoc @ ក្រុមតូចៗ៖  Xtieng, Stieng
ក្រុមជនជាតិ អំបូរ ថៃ Thai រួមមាន ០៤ ក្រុម រួមមាន  ( សរុប ប្រមាណ ៣,៧ លាន ឆ្នាំ ២០១៩)
  1. Ngái   ចំនួន 1,649 ខេត្ត : Thai Nguyen, Binh Thuan, Ho Chi Minh City ក្រុមតូចៗ៖ HanNgai
  2. Sán Chay   ចំនួន 201,398 ខេត្ត : Tuyen Quang, Thai Nguyen, Bac Giang ក្រុមតូចៗ៖  TaiSan Chay
  3. Sán Dìu   ចំនួន  183,004 ខេត្ត : Thai Nguyen, Vinh Phuc, Bac Giang, Quang Ninh, Tuyen Quang ក្រុមតូចៗ៖  San Diu
  4. Thái1,   ចំនួន  820,950 ខេត្ត :ក្រុមតូចៗ៖ Tai
ក្រុមជនជាតិ អំបូរ តៃ Tai  (Northern Vietnam) រួមមាន ១២ ក្រុម រួមមាន
  1. Bố Y ចំនួន 3,232 ខេត្ត  Lao Cai, Ha Giang ក្រុមតូចៗ៖  TaiBo Y
  2. Cờ Lao ចំនួន 4,003 ខេត្ត  Ha Giang ក្រុមតូចៗ៖ KraCo Lao
  3. Giáy ចំនួន 67,858 ខេត្ត  Lao Cai, Ha Giang, Lai Chau, Cao Bang ក្រុមតូចៗ៖  TaiGiay
  4. La Chí ចំនួន 15,126 ខេត្ត  Ha Giang ក្រុមតូចៗ៖ KraLa Chi, Lachi
  5. La Ha1 ចំនួន 0,157 ខេត្ត  Son La ក្រុមតូចៗ៖ Kra
  6. Lao ចំនួន 17,532 ខេត្ត  Lai Chau, Dien Bien, Son La ក្រុមតូចៗ៖ : Tai
  7. Lự ចំនួន 6,757 ខេត្ត Lai Chau ក្រុមតូចៗ៖  TaiLu
  8. Nùng ចំនួន 1,083,298 ខេត្ត  Lang Son, Cao Bang, Bac Giang ក្រុមតូចៗ៖  TaiNung
  9. Pu Péo903 ខេត្ត  Ha Giang, Tuyen Quang ក្រុមតូចៗ៖  Kra
  10. Sán Chay ចំនួន 201,398 ខេត្ត  Tuyen Quang, Thai Nguyen, Bac Giang ក្រុមតូចៗ៖  Tai San Chay
  11. Tày ចំនួន 1,845,492 ខេត្ត :ក្រុមតូចៗ៖  TaiTay
  12. Thái ចំនួន 1,820,950 ខេត្ត :ក្រុមតូចៗ៖  Tai
ផែនទី សង្រ្គាម ប្រជាជន នៅកម្ពុជា