ឧទ្យានជាតិគីរីរម្យ មានទីតាំងស្ថិតនៅ ភូមិដំរីផុត ឃុំគិរីរម្យ ស្រុកភ្នំស្រួចខេត្តកំពង់ស្ពឺ។
ជាឧទ្យានជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលស្ថិតនៅចំងាយ១១២គ.មពីរាជធានីភ្នំពេញ។ ឧទ្យានជាតិគីរីរម្យលាតសន្ធឹងលើផ្ទៃដីដែលមានព្រៃឈើប្រមាណ៨ម៉ឺនហិចតា។ភ្នំគិរីរម្យមានកំពស់៧០០ម៉ែត្រ។
ឧទ្យានជាតិគិរីរម្យ គឺជារមណីយដ្ឋានទេសចរណ៍ធម្មជាតិមួយដ៏ល្បី ក្នុងចំណោមរមណីយដ្ឋានឧទ្យានជាតិធំៗដទៃទៀតនៅក្នុងប្រទេសកម្ពុជា។ រមណីយដ្ឋានឧទ្យានជាតិនេះ សំបូរទៅដោយទេសភាពល្អប្រណិតលំអដោយដើមស្រល់ដុះពីធម្មជាតិនៅលើ ខ្ពង់រាបគិរីរម្យ។
នាថ្ងៃបុណ្យភ្ជុំបិណ្ឌ ទេសចរ ត្រូវចំណាយថវិកា ១ម៉ឺនរៀលក្នុងមួយរថយន្ត ដើម្បីចូលលេងកម្សាន្តលើភ្នំធម្មជាតិដ៏ធំសម្បើមក្នុងខេត្តកំពង់ស្ពឺ។ ប្រសិនបើទេសចរ ចូលកម្សាន្តកន្លែងមួយចំនួនទៀតដូចជា រមណីយដ្ឋានកែច្នៃដ៏ល្បី «រំហើយ គិរីរម្យ រីស៊ត» ទេសចរ នឹងត្រូវចំណាយ ១ម៉ឺនរៀល ប៉ុន្តែតម្លៃនេះ មិនថ្លៃនោះទេ បើធៀបនឹងការកែច្នៃកន្លែងទេសចរណ៍ និងការងារសម្អាតបរិស្ថាន។
គិរីរម្យ ស្ថិតនៅចម្ងាយប្រមាណ ១១២គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ និងស្ថិតនៅក្នុងភូមិសាស្ត្រខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ ដោយលាតសន្ធឹងលើផ្ទៃដី ដែលមានព្រៃឈើប្រមាណ ៨ម៉ឺនហិចតា។ គិរីរម្យ ជា រមណីយដ្ឋានទេសចរណ៍ធម្មជាតិ ដែលមានទេសភាពល្អប្រណិត អាកាសធាតុល្អបរិសុទ្ធគ្រប់រដូវកាល និងដើមស្រល់ធម្មជាតិជាមួយនឹងជ្រោះជ្រង និងទឹកធ្លាក់ជាច្រើននៅលើកំពូលភ្នំ។
បើតាមក្រសួងទេសចរណ៍ គីរីរម្យ មានកន្លែងកម្សាន្តដូចជា រមណីយដ្ឋាន វីគិរីរម្យ ផាញរីស៊ត, រំហើយ គិរីរម្យ រីស៊ត, បឹងចំការតែ, ភូមិដំណាក់ដំរី, ទឹកធ្លាក់ឆៃយ៉ា, បឹងប៉េសេ, ឧទ្យានបោះតង់, ទឹកធ្លាក់អូតាសេក និងកន្លែងសម្រាប់បោះតង់ជាច្រើនទៀត។
ការធ្វើដំណើរទៅកម្សាន្តនៅភ្នំគិរីរម្យ មិនចំណាយថវិកាច្រើនប៉ុន្មាននោះទេ ព្រោះទេសចរជាតិភាគច្រើន យកអាហារទៅពិសា។ ប៉ុន្តែ ទេសចរជាតិមួយចំនួន បានបន្សល់ទុកសំរាម នៅលើភ្នំដ៏ស្អាតអស្ចារ្យមួយនេះ។ អ្នកខ្លះ មិនបានសម្អាតឱ្យស្អាតនោះទេ មុននឹងចាកចេញ ខណៈខ្លះទៀតប្រមូលសំរាមដាក់ថង់ទុកនៅកន្លែងគំនរសំរាមតែម្ដង។ ការថែរក្សាបរិស្ថានទីសាធារណៈ មិនមែនជាភារកិច្ចរបស់អ្នកណានោះទេ ពោលគឺជាភារកិច្ចរបស់មនុស្សគ្រប់រូប ដែលបានដើរកម្សាន្តនៅតាមកន្លែងនោះ៕
- ផ្ទៃក្រឡា
- ផ្លូវក្រវាត់ព្រំដែន
- បង្គោលព្រំដែន
- ប្រវែងខ្សែព្រំដែន
- ភូមិ-វៀតណាម
- ដែនទឹក-ឆ្នេរ-កោះ
- រញ្ជយដី
- ជនជាតិ
- អាកាសធាតុ
- បឹងទន្លេសាប
- ទន្លេមេគង្គ
- ដំណាំស្រូវ
- ផែរាម
- ទឹកជំនន់
- ឈូងសមុទ្រថៃ
- ប្រទេសអាស៊ាន
- ចម្ងាយផ្លូវថ្នល់
- ចំរៀងខេត្ត
- ព្រែកជីក ហ្វូណន
- ព្រែកជីកក្រា តារាសាគរ រាម
- កោះត្រល់
- តំបន់មុំ ៣ CLV
- បោះឆ្នោត
- ប្រវត្តិសាស្រ្តយោធា
- ផែនទី
- ច្រកទ្វារព្រំដែន
Sunday, October 11, 2026
តំបន់ទេសចរណ៍ ឧទ្យាន្តជាតិគីរីរម្យ
តំបន់ទេសចរណ៍ ឧទ្យាន្តជាតិគីរីរម្យ មានទេសភាពប្លែកជាច្រើនអនេកដូចខាងក្រោមនេះ !!! ដោយយោងតាមដំណើរកំសាន្តជាក់ស្តែង ឃើញថាមានភ្នំកំពស់ ៩៧៣ មែត្រ។ តម្លៃទីស្នាក់នៅ មានដល់ ១៥០០ ដុល្លា/យប់។ សីតុណ្ហភាពទីនោះមាន បែបជា អឺរ៉ុប ឬអាចថា មាន ០៤ រដូវកាល ( មានភ្លៀង មានចុះអ័ព្ទ មានខែរងារ មានខែធ្លាក់ខ្យល់រំហើយ មានរដូវប្រាំង ជារួម ទោះយើងទៅកំសាន្តពេលណា ក៍សីតុណ្ហភាពនៅតែស្រស់ ត្រជាក់ត្រជុំដដែល។

























































































