សព្វថ្ងៃនេះមានការងាយស្រួលខ្លាំងជាងមុន ដោយសារមាន ក្រុមហ៊ុនសហគម អង្គការ.. ដែលទទួលទាំងការ សាងសង់រោង ទិញបន្លែ ដាំបន្លែ និង លក់បន្លែ។ តម្លៃនៃការសាងសង់ គឺ ៨ដុល្លា/ការ៉េ ឧ ដូចជា ១០ មែត្រ គុណ ២៥មែត្រ ឬ អាចខ្ពស់ជាងបន្តិចបន្តួច អាស្រ័យតាម ទីតាំង ឬ កន្លែងសាងសង់នៅជិតៗគ្នា ដែលមានការធានាលើដែក ៦ ទៅ ៨ ឆ្នាំ ធានាលើស្បែ ៤ ឆ្នាំ ធានាលើកៅស៊ូ ៤ ឆ្នាំ.អាស្រ័យតាមគុណភាព ដែលយើងចង់បាន។ ចំណែកការសាងសង់ គឺក្រុមហ៊ុនធានា ព្រោះ គាត់រកស៊ី ទិញផង លក់ផង និងដាំបន្លែផង-- សម្រាប់ជាសមាជិគសហគម កាន់តែងាយស្រួល ដោយការដាំដំណាំណាមួយ ជាបញ្ជារបស់ ក្រុមហ៊ុន ព្រោះទីផ្សារក្រុមហ៊ុន គេចង់បានដំណាំនោះ ទីផ្សារលែងជាបញ្ហា !. តម្លៃខ្ពស់អាច ១០ដុល្លា/ការ៉េ ដូច្នេះ បើគិតជាអាយុ ៦ ឬ ឆ្នាំ ខូច គឺ ១ឆ្នាំ អស់ ជាង ១,៥ ដុល្លា ដែលចំណេញជាងការប្រើថ្នាំ ប្រើជី និង ដាំបានតែ១ដង/រដូវ ។ បច្ចេកទេស ឬ បច្ចេកវិជ្ជា ជម្រុញកំណើនទិន្ធផល។
Thursday, December 17, 2020
កសិដ្ឋាន ផ្ទះសំណាញ់
កសិដ្ឋាន ផ្ទះសំណាញ់៖ ភាសាបរទេសខ្លះហៅថា ផ្ទះបៃតង Greenhouse តាមការសម្ភាសន៍របស់ សារពត៍មានឃើញថា ការចំណាយ មានជិត ១០ដុល្លា/ការ៉េ ព្រោះ ទទឹង ១០ ម X ៣០ ម = ២,៥០០ ដុល្លា វាដូចជាថ្លៃបន្តិច តែ គេអាចដាំបាន ០៦វគ្គ/ឆ្នាំ ដែលមួយវគ្គមាន ៤០ ថ្ងៃ គេអាចប្រមូលផលបាន។ កសិដ្ឋាន ផ្ទះសំណាញ់ មិនអាស្រ័យលើ មេឃភ្លៀងខ្លាំង ស្ងួតខ្លាំង ទេ ព្រោះមានដំបូល មានពន្លឺ ចំណែកការប្រើថ្នាំសម្លាប់សត្វ គឺត្រូវលែងមានដូចមុន តម្លៃលក់ផលិតផល អាចខ្ពស់ជាង ជាមួយ បន្លែដាំតាមវាលស្រែ ដែលប្រើជីគីមី ថ្នាំពុល។ ករណីដាំស្ពៃក្តោម គឺជាបន្លែមិនត្រូវការទឹក ព្រោះអាចខូច រលួយ ដូច្នេះ ដំបូលត្រូវ ប្រក់ពីកៅស៊ូ។ កសិដ្ឋាន ផ្ទះសំណាញ់ នេះមាន ជើងរា កម្ពស់ ២មែត្រ និង ដំបូលកំពស់ ៣,៧ ម។