Monday, December 7, 2020

ម៉ាស៊ីនកិនស្រូវ Rice Miller

 ម៉ាស៊ីនកិស្រូវ Rice Miller គឺជាប្រធានបទមួយ កើនឡើងចេញពីការវិភាគថា ហេតុអ្វីកសិករខ្មែរ នាំស្រូវចេញទៅលក់នៅ វៀតណាម និង ថៃ? ហេតុអ្វី វៀតណាម ថៃ គេទិញស្រូវ ខ្មែរតម្លៃខ្ពស់ជាង ឈ្នួញ ឬ រោងម៉ាស៊ីនកិនស្រូវនៅកម្ពុជា? ដើម្បី យល់បានអំពីរឿងនេះ ជាដំបូង ខ្ញុំសូមធ្វើការរៀបរាប់អំពី ដំណើរការម៉ាស៊ីនកិនស្រូវ បុរាណ និង ទំនើប ដូចខាងក្រោមនេះ៖


  1. ទី១ ម៉ាស៊ីន ត្រូវរែងស្រូវឲ្យស្អាត កុំមានចំបើង ស្មៅ
  2. ទី២ ម៉ាស៊ីន ត្រូវរែងគ្រាប់ក្រួស ថ្ម អាចម៍គេចេញសិន មានតែគ្រាប់ស្រូវល្អ ដែលនឹងធ្លាក់ចុះទៅខាងក្រោម
  3. ទី៣ ម៉ាស៊ីន  ត្រូវ បកសំបកស្រូវ យើងហៅថា អង្កាម គឺស្រួវ ១ គ្រាប់ មានអង្កាមជាសំបក ២០%
  4. ទី ៣ ម៉ាស៊ីន ត្រូវ បកក្បាលអង្កាមចេញ ដែលយើងហៅថា កន្ទក់ និង ស្រោមគ្រាប់អង្ករ គឺមាន ១០% ក្នុង ស្រូវ ១ គ្រាប់ (កាលណាបក អស់ ដល់កន្លែង ស គេហៅអង្ករសំរិត_​បើសិននៅ ស្រោម គេហៅអង្ករសំរូប) ទាំងស្រោម ទាំង ក្បាលអង្រ្កាម មាន ១០%
  5. ទី ៤​ ម៉ាស៊ីន ត្រូវ ផ្លុំ រំលីង រែង គ្រាប់អង្ករឲ្យ ញែកគ្នា រវាង គ្រាប់អង្ករ អង្កាម និង កន្ទក់ ជា ៣ ទុយោផ្សេងៗគ្នា។
  6. ទី ៥ សម្រាប់ ម៉ាស៊ីនទំនើបសព្វថ្ងៃ គេមានកញ្រ្រែង រែងតាម ពណ៍អង្ករ គឺអង្ករសំរូប អង្ករសំរិត អង្ករមិនបាក់ លេខ១, អង្ករបាក់តិច លេខ ២ និង អង្ករ បាក់ច្រើន ២ឬ ៣ កំណាត់ ហៅថា អង្ករលេខ ៣..
  7. ទី ៦ ម៉ាស៊ីន កាន់តែទំនើប វាកិន យកតែ បណ្តូលអង្ករ
យោងតាមដំណើរការម៉ាស៊ីនកិនស្រូវខាងលើ យើងអាចសន្ធិដ្ឋានបានថា៖
  1. រោងម៉ាស៊ីនកិនស្រូវ គេទិញស្រូវ ១ តោន ទម្ងន់ ១០០០ គក ដែលមានសំណើម ២៥% ពេលកិនជាអង្ករ គេបន្ថយសំណើមចុះមកត្រូវ ១៤% បើសិនជា រោងម៉ាស៊ីនចាស់ បុរាណ គេនឹងខាតបង់ ១២៨ គក/តោន តែសម្រាប់រោងម៉ាស៊ីនទំនើប គេរក្សាទម្ងន់បានដដែល ដោយគេបាញ់សំណើមចូល ឬ បន្ថយសំណើម អាស្រ័យតាមប្រព័ន្ធកំព្យុរទ័រ
  2. ស្រូវ ១០០០ គក ចេញជាអង្ករ ៧០០ គក អង្កាម ២០ គក និង កន្ទក់ ១០ គក តែម៉ាស៊ីនសម័យទំនើបនេះ គឺលែងមាន អង្កាមដូចមុន គេកិនបំលែងអង្កាមទៅជាកន្ទក់ទាំងអស់ ដូច្នេះ ស្រូវ ១០០០ គក គេអាចមានកន្ទក់ ៣០០ គក ដែលគិតជា លុយ ៨០០ រៀល គុណ ៣០០ គក ស្មើរលុយ ២៤០,០០០ រៀល ក្នុងន័យនេះ ដែលអ្នករកស៊ីកិនស្រូវ គេមិនយកលុយដូចមុនឡើង គឺគេទៅដឹកស្រូវដក់ផ្ទះ ដឹកអង្ករយកមកឲ្យវិញដល់ផ្ទះ ព្រោះគេចំណេញបានកន្ទក់។
  3. កសិករនិងអ្នកនយោបាយមួយចំនួន សម្តែងគំនិតប្រឆាំងថា ខំធ្វើស្រូវលក់បានថោកជាង កន្ទក់ ដែលស្រូវលក់បាន ៧០០ រៀល/គក ចំណែកកន្ទក់ លក់បានដល់ ៨០០ រៀល/គក ដួច្នេះគួរលក់ជាកន្ទក់វិញ !! នេះជាការយល់ខុស ព្រោះ កន្ទក់ និង អង្កាម អាចមានពី ៣០ ទៅ ៤០% ពេលកិនគឺបានទៅ ម្ចាស់ម៉ាស៊ីនទាំងអស់ បើសិនយើងម្ចាស់ស្រូវយកកន្ទក់ដូច្នេះ ម្ចាស់ម៉ាស៊ីនគេនឹងគិតតម្លៃពេញ !! សរុបគឺ ខាងម្ចាស់ស្រូវ គួរលក់ជាស្រូវវិញ។ បើចង់បានតម្លៃខ្ពស់ ត្រូវផលិតស្រូវ គុណភាពល្អ មិនសើមពេក និងជាពូជស្រូវល្អ !
  4. ប្រជាជនវៀតណាម និង ថៃ​តែងតែមកនាំស្រូវចូលពីកម្ពុជាក្នុងតម្លៃមួយខ្ពស់ជាឈ្នួញនៅកម្ពុជា មូលហេតុងាយយល់ គឺគេមាន ឡសម្ងួត គេមានរោងម៉ាស៊ីនកិនស្រូវ និងជាពិសេស ស្រូវនៅកម្ពុជា ប្រើជីគីមី តិចតួច ធៀបវៀតណាម និងថៃ ដែលស្រូវកម្ពុជាគេអាចនាំចេញមានគុណភាពខ្ពស់ ចំណែកស្រូវស្រុកគេ សម្រាប់បម្រើការក្នុងស្រុក។



រោងម៉ាស៊ីនកិនស្រូវចំនួន៤ ចុះកិច្ចសន្យាផលិតកម្មកសិកម្ម ដំណាំកសិឧស្សាហកម្ម និងស្រូវសរីរាង្គ ជាមួយសហគមន៍កសិកម្មចំនួន៥០2020-09-29 12:19pm

(ភ្នំពេញ)៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០នេះ បានអញ្ជើញជាសាក្សី ក្នុងពិធីចុះកិច្ចសន្យា ផលិតកម្មកសិកម្មដំណាំកសិ-ឧស្សាហកម្ម និងស្រូវសរីរាង្គ រវាងរោងម៉ាស៊ីនកិនស្រូវចំនួន៤ ជាមួយសហគមន៍កសិកម្ម ចំនួន៥០សហគមន៍។ ពិធីនេះ បានរៀបចំធ្វើឡើង នាទីស្ដីការក្រសួងកសិកម្ម។

ការរៀបចំពិធីចុះកិច្ចសន្យានាពេលនេះ គឺជាជោគជ័យដ៏ធំមិនធ្លាប់មាន ដោយមានកិច្ចសន្យា រហូតដល់ទៅចំនួន៥២កិច្ចសន្យា លើផលិតផលស្រូវសរីរាង្គ ក្នុងបរិមាណ២៤,៦៦២តោន និងដំឡូងមីសរីរាង្គ ក្នុងបរិមាណ៣០,២០៦តោន ដោយមានសហគមន៍កសិកម្មចំនួន៥០សហគមន៍ ក្នុងខេត្តចំនួន៦ គឺខេត្តតាកែវ (៤កិច្ចសន្យា ៤សហគមន៍) កំពង់ស្ពឺ (១កិច្ចសន្យា ១សហគមន៍) កំពត (១កិច្ចសន្យា ១សហគមន៍) កំពង់ឆ្នាំង (៦ កិច្ចសន្យា ៦សហគមន៍) មណ្ឌលគិរី (៦កិច្ចសន្យា ៦សហគមន៍) និងខេត្តព្រះវិហារ (៣២កិច្ចសន្យា ៣២សហគមន៍)។

ដោយឡែក ក្រុមហ៊ុនចំនួន៤ ដែលបានចុះកិច្ចសន្យារួមមាន៖ ក្រុមហ៊ុនសាជីវកម្មកសិកម្មកម្ពុជា (CACC) ក្រុមហ៊ុន អេមរុ រ៉ាយកម្ពុជា (Amru Rice) ក្រុមហ៊ុន Signatures of Asia (SOA) និងក្រមហ៊ុន បាយ័នហេរីធេច។

លោករដ្ឋមន្ត្រី វេង សាខុន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង សហការគ្នាបានយ៉ាងល្អ ពីគ្រប់ភាគីពាក់ព័ន្ធដោយមានការសម្របសម្រួល ពីនាយកដ្ឋានកសិឧស្សាហកម្ម ឈានមកសម្រេចបាននូវកិច្ចសន្យាមួយ ដែលអាចចាត់ទុកថា ជាបន្ទាត់ជាខ្សែ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នា ឆ្ពោះទៅទិសដៅមួយយ៉ាងជាក់លាក់ពិតប្រាកដ យុត្តិធម៌ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នា ដោយឈរលើគោលការណ៍សំខាន់៣ គឺ៖ ធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាព គុណភាពផលិតផល ធានាបាននូវតម្លៃ និងធានាបាននូវសាមគ្គីភាព កិច្ចសហការ និងជំនឿទុកចិត្ត។

ពិតណាស់លទ្ធផលនាពេលនេះ បានឆ្លុះបញ្ចាំងឲ្យឃើញថា ក្រសួងកំពុងតែបន្តជំរុញ និងលើកទឹកចិត្ត ឲ្យគ្រប់អនុវិស័យទាំងអស់ អនុវត្តតាមអភិក្រម «រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ដើម្បីពង្រីកវិសាលភាព ឲ្យបានកាន់តែទូលំទូលាយ ទៅដល់សហគមន៍ផ្សេងៗទៀត ក្នុងទិសដៅចូលរួមចំណែក អភិវឌ្ឍន៍វិស័យកសិកម្ម ក្នុងបរិបទនៃបដិវត្តន៍ឧស្សាហកម្មទី៤ និងសាកលភាវូបនីយកម្ម។

លោករដ្ឋមន្ត្រី វេង សាខុន បានបន្តទៀតថា ក្នុងកាលៈទេសៈដែលកម្ពុជា កំពុងជួបនូវវិបត្តិជំងឺឆ្លងកូវីដ-១៩ រាជរដ្ឋាភិបាល កំពុងតែយកចិត្តទុកដាក់គិតគូដោះស្រាយ បញ្ហារបស់កសិករ សហគមន៍កសិកម្ម សហគ្រាសធុនតូច និងមធ្យម ធ្វើយ៉ាងណាឲ្យពួកគាត់ រក្សាបាននូវសកម្មភាពផលិត និងបន្តការផលិតឲ្យកាន់តែរីកចម្រើន បន្ថែមទៀត តាមរយៈពង្រឹងបរិយាកាសវិនិយោគឲ្យបានល្អប្រសើរ ដើម្បីបង្កើតការងារ ស្រូបយកកម្លាំងពលកម្មក្នុងស្រុក ផ្តល់ប្រាក់ចំណូល និងប្រើប្រាស់វត្ថុធាតុដើម កសិកម្មឲ្យអស់លទ្ធភាព។

ជាក់ស្តែង ការប្រើប្រាស់វត្ថុធាតុដើមកសិកម្ម បាននឹងកំពុងក្លាយជាកម្លាំងចលករមួយយ៉ាងសំខាន់ ក្នុងការជួយជំរុញឲ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន នូវឥរិយាបទផលិត ពីការផលិត ដើម្បីហូបចុកក្នុងគ្រួសារ មកផលិតដើម្បីទីផ្សារដែលត្រូវធានាឲ្យបាននូវនិរន្តរភាពនៃបរិមាណផ្គត់ផ្គង់ ស្តង់ដារផលិត គុណភាព សុវត្ថិភាព និងស្ថិរភាពតម្លៃ ដែលគ្រប់និន្នាការទាំងអស់នេះ ប្រាកដជានឹងចូលរួមធ្វើឲ្យប្រសើរឡើង ទាំងផ្នែកសេដ្ឋកិច្ច សង្គម បរិស្ថាន ការប្រែប្រួលអាកាសធាតុ បរិយាប័ន្ន និងនវានុវត្តន៍ ក្នុងបរិបទនៃដំណើរឆ្ពោះទៅសម្រេចចក្ខុវិស័យនាឆ្នាំ២០៣០ និងឆ្នាំ២០៥០។

ក្នុងឱកាសនេះផងដែរ លោករដ្ឋមន្ត្រី វេង សាខុន ក៏បានផ្តល់បន្ថែមនូវអនុសាសន៍សំខាន់ៗ ជូនដល់ភាគីដែលជាអ្នកអនុវត្តកិច្ចសន្យានេះ ក្នុងន័យជារួម៖

១៖ ព្យាយាមអនុវត្តកិច្ចសន្យានេះ ឲ្យបានសុក្រឹត្យឈរលើស្មារតីទទួលខុសត្រូវ ទៅតាមភារកិច្ចរៀងៗខ្លួន បញ្ជាប និងពង្រឹងការអនុវត្តបច្ចេកទេសផលិត ឲ្យបានសមស្រប ពង្រឹងការងារគ្រប់គ្រង និងដឹកនាំសហគមន៍ ឲ្យបានត្រឹមត្រូវល្អទាំងការងាររដ្ឋបាល បច្ចេកទេស ហិរញ្ញវត្ថុ និងប្រជាធិបតេយ្យ។

២៖ នាយកដ្ឋានកសិ-ឧស្សាហកម្ម សហការជាមួយមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តទាំងអស់ ត្រូវបន្តតាមដាន ជួយជំរុញបន្ថែមលើការអនុវត្តកិច្ចសន្យា ឲ្យកាន់តែមានប្រសិទ្ធភាព។ ត្រូវជំរុញរៀបចំ និងអនុវត្តស្តង់ដារផលិតផលិតផលកសិកម្ម ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប និងការបង្កើត ឲ្យមានស្ថាប័ន បញ្ជាក់គុណភាព ធ្វើការកែលម្អអភិវឌ្ឍន៍មន្ទីរពិសោធន៍ ពង្រឹងសមត្ថភាពដល់អង្គភាពពាក់ព័ន្ធ និងមន្រ្តី។


៣៖ សូមស្នើដល់ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ជួយពិនិត្យលទ្ធភាពបន្ថែម ក្នុងការផ្តល់កម្ចីដល់ក្រុមហ៊ុន ដែលកំពុងអនុវត្តកិច្ចសន្យា។

៤៖ ស្នើដៃគូអភិវឌ្ឍន៍ បន្តជួយដល់ការអភិវឌ្ឍសហគមន៍កសិកម្មបន្ថែមទៀត។

៥៖ ទាំងអ្នកផលិត និងអ្នកបញ្ជាទិញ គួររួមគ្នាសិក្សាពីតម្រូវការ ឬនិន្នាការទីផ្សារទាំងក្នុង និងក្រៅស្រុក មុនឈានទៅចុះកិច្ចសន្យាផលិត។ ភាគីពាក់ព័ន្ធ ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ វិស័យឯកជន សហគមន៍ គួរតែបង្កើនកិច្ចសហការលើការអនុវត្តកិច្ចសន្យាផលិតកម្មកសិកម្ម ឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាពខ្ពស់។

សូមជម្រាបថា គិតមកទល់ចុងខែកញ្ញា ឆ្នាំ២០២០ ការចុះកិច្ចសន្យាផលិតកសិកម្ម បានកើនឡើងដល់៧០១ កិច្ចសន្យា ទៅលើប្រភេទផលិតផលកសិកម្ម ជាច្រើនមុខ ដូចជា៖ ស្រូវពូជ ស្រូវសរីរាង្គ ស្រូវក្រអូប ស្រូវចំណី ដំឡូងមីសរីរាង្គ ម្រេច ស្ករត្នោត បន្លែ ស្វាយចន្ទី ពោត សណ្តែកខៀវ សណ្តែកបាយ មាន់ស្រែ ជ្រូក -ល-៕

កម្ពុជា​ស្នើ​ចិន​ចុះ​វាយតម្លៃ​រោង​ម៉ាស៊ីនកិនស្រូវ​បន្ថែម ដើម្បី​អាច​នាំ​ចេញ​អង្ករ ៤០ ម៉ឺន​តោនរាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​មហា អំណាច​ចិន ធ្លាប់​សន្យា​នឹង​ទិញ​អង្ករ​ពី​កម្ពុជា​ចំនួន ៤០​ម៉ឺន​តោន តែ​នៅ​មាន​ឧបសគ្គ​មួយ​ចំនួន​ដែល​ត្រូវធ្វើ​បន្ត ហេតុ​ដូ​ចេះ្ន​ហើយ ថ្នាក់ដឹកនាំ​ក្រសួងពាណិជ្ជកម្ម ក៏​ដូច​ជា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា ថ្មី​ៗ​នេះ បាន​ស្នើ​សុំ​នេះ​ឱ្យ​ភាគី​ចិន​ជួយ​សម្រួល​នីតិវិធី​ដើម្បី​អនុវត្ត​គោលការណ៍​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​ឲ្យ​បាន ៤០​ម៉ឺន​តោន តាម​ការ​ផ្ដល់​ជូន​របស់​ចិន​។ ការ​ស្នើ​សុំ​ពី​ភាគី​ចិន​នេះ​ត្រូវ​បាន​ក្រុមហ៊ុននាំចេញ​អង្ក​រថា ក្នុង​គោលបំណង​ឱ្យ​ភាគី​ចិន​ជួយ​សម្រួល​នីតិវិធី​ទទួលស្គាល់​រោង​ម៉ាស៊ីនកិនស្រូវ និង​ក្រុមហ៊ុននាំចេញ​អង្ករ​ពី​កម្ពុជា​បន្ថែម​។លោក​ឧកញ៉ា សុង សា​រ៉​ន អគ្គនាយក​ក្រុមហ៊ុន អេ​ម​រុ រាយ​ស៍ មាន​ប្រសាសន៍​ឱ្យ​ដឹង​កាលពី​ថ្ងៃ​ទី ៤ ខែមីនា​ម្សិលមិញ​ថា​កម្ពុជា​កំពុង​ស្នើ​ឱ្យ​ភាគី​ចិន​ជួយ​សម្រួល​នីតិវិធី​សំខាន់​មួយ​ចំនួន ដូច​ជា​ការ ស្នើ​ឲ្យ​ភាគី​ចិន ទទួលស្គាល់​ម៉ាស៊ីនកិនស្រូវ​ដទៃ​ផ្សេង​ទៀត ដើម្បី​ឲ្យ​ម៉ាស៊ីនកិនស្រូវ អាច​កិន​នាំ​ចេញ​អង្ករ​ទៅ​ចិន​បាន ដោយ​បញ្ចូល​ម៉ាស៊ីនកិនស្រូវ​ខ្មែរ និង​ក្រុមហ៊ុននាំចេញ​ដែល​មាន​សមត្ថភាព​បន្ថែម​ទៅ​លើ​ក្រុមហ៊ុន​ដែល​មាននៅ​ពេល​សព្វថ្ងៃ​»​។លោក​ឧកញ៉ា សុង សា​រ៉​ន លើក​ឡើង​ថា « មូលហេតុ​ដោយសារ​មាន​រោង​ម៉ាស៊ីនកិនស្រូវ​ក្នុងស្រុក មានកា​រវិ​វត្ត​ផ្លាស់​ប្តូរ​នៅ​រយៈពេល ២ ឬ​៣ ឆ្នាំ​ចុង​ក្រោយ បើ​ប្រៀបធៀប​កាលពី ៣​ឆ្នាំ​មុន ។ អ​ញ្ចឹ​ង​យើង​ស្នើ​សុំ ឱ្យ​គាត់​ចុះ​មក​ពិនិត្យ​ម្តងទៀត ដាក់​បញ្ចូល​រោង​ម៉ាស៊ីន​ផ្សេង​ទៀត​ចូល​ផង ។​បើសិន​គាត់​ចុះ​មក​ពិនិត្យ​ម្តងទៀត ខ្ញុំ​គិត​ថា​នឹង​មាន​រោង​ម៉ាស៊ីន​ជា​ច្រើន​ផ្សេង​ទៀត​នឹង​ជាប់ តាម​រយៈ​ការ​វាយតម្លៃ​គុណភាព​និង​ស្តង់ដារ​ដែល​កំណត់​ដោយ​ចិន ។ យើង​ចង់ឱ្យ​គាត់​មក​ធ្វើ​បច្ចុប្បន្នភាព​លើ​ការ​ទទួលស្គាល់​ក្រុមហ៊ុន​ខ្មែរ​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​»​។ចំណែក​លោក​ឧកញ៉ា ហ៊ុន ឡាក់ អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ដែល​បាន​ជាប់​នៅ​ក្នុង​តារាង​វាយតម្លៃ​លើក​ដំបូង នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន គឺ​មាន​ចំនួន ២៦​ក្រុមហ៊ុន តែ​ប៉ុណ្ណោះ​។ លោក​ឧកញ៉ា មាន​ប្រសាសន៍​បន្ត​ថា ៖ «​ថ្មី​ៗ​នេះ យើង​បាន​ស្នើ​សុំ​ឱ្យ​ខាង​នាយកដ្ឋាន​គយ​របស់​ចិន​ចុះ​មក​ត្រួតពិនិត្យ​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន ប​ញ្ចូ​ន​លើក​ទី​២​ទៅ​ឱ្យ​ភាគី​ចិន ថា​ពួក​គាត់ (​រោង​ម៉ាស៊ីន​) ពេញ​សមត្ថភាព​អាច​ផលិត​អង្ករ​ឆ្លើយ​តប​ទៅ​តាម​ស្តង់ដារ​ប្រទេស​ចិន​បាន អីចឹង​ចង់ឱ្យ​ចិន​ចុះ​មក​ពិនិត្យ​ទៅ​លើ​ក្រុមហ៊ុន​ដែល​បាន​ដាក់​ស្នើ​ទៅ​លើក​ទី​២​នេះ​»​។


បើ​តាម​អនុប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា កន្លង​មក​ខាង​ក្រសួងពាណិជ្ជកម្ម ក៏​ដូច​ខាង​សហព័ន្ធ​ស្រូវ​បាន​ដាក់​ស្នើ​សុំ​ទៅ​ភា​គិ​ចិន​ចុះ​មក​វាយតម្លៃ​ក្រុមហ៊ុន​ក្នុងស្រុក​បន្ថែម តែ​មក​ដល់​ពេល​នេះ​ភាគី​ចិន​ពុំ​ទាន់​បាន​ចុះ​មក​នោះ​ទេ ហើយ​ចំនួន​ក្រុមហ៊ុន​ដែល​បាន​ដាក់​ទៅ​ខាង​ភាគ​ចិន​វាយតម្លៃ​បន្ថែម​មាន​ចំនួន​មិន​តិច​ជាង​កាល​លើក​ទី​១​ទេ គឺ​ប្រមាណ​២៦​ក្រុមហ៊ុន​នោះ​ទេ​។ លោក​ឧកញ៉ា ហ៊ុន ឡាក់ បញ្ជាក់​ថា​៖ កាលណា​ចិន​អនុញ្ញាត​ឱ្យ​រោង​ម៉ាស៊ីន​ខ្មែរ​កាន់តែ​ច្រើន​បាន​នាំ​ចេញ​ទៅ​បាន នោះ​វា​ជា​ឱកាស​របស់​រោង​ម៉ាស៊ីន​។ បើ​ក្រុមហ៊ុន​ថ្មី​បាន​ជាប់​ពី​ការ​វាយតម្លៃ​ពី​ខាង​ភាគី​ចិន​បន្ថែម នឹង​ជួយ​បង្កើន​សមត្ថភាព​នាំ​ចេញ​អង្ករ​កាន់តែ​លឿន​និង​កាន់តែ​ច្រើន​ជាង​មុន ធ្វើ​ឱ្យ​កម្ពុជា​ទទួល​បាន​តែ​ផល​ចំណេញ​នៅ​ពេល​ណា​យើង​មាន​រោង​ម៉ាស៊ីនកិនស្រូវ មាន​ចំនួន​បាន​កាន់តែ​ច្រើន​សម្រាប់​កិនស្រូវ​ទុក​នាំ​ចេញ​ទៅ​ប្រទេស​ចិន​»​។


លោក​ឧកញ៉ា លើក​ឡើង​ថា កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​កម្ពុជា​បាន​នាំ​ចេញ​អង្ករ បាន​គ្រប់​ចំនួន​ទាំងអស់​តាម​កូតា​ដែល​ចិន​អនុញ្ញាត​។​តែ​ដោយឡែក​ទើបតែ​នៅ​ឆ្នាំ​២០១៨ ដែល​មិន​បាន​គ្រប់​ចំនួន​ដែល​កូតា​ចិន​គេ​ឱ្យ​។ មូលហេតុ​ដោយសារ​រោង​ម៉ាស៊ីន​មួយ​ចំនួន​មាន​ទាន់​ជាប់​ក្នុង​តារាង​វាយតម្លៃ​ពី​ភាគ​ចិន​និង​ការ​ប្រកួតប្រជែង​ថ្លៃ​អង្ករ​នៅ​លើ​ពិភពលោក​។ លោក​បញ្ជាក់​ថា កាល​ឆ្នាំ​២០១៨ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ប្រទេស​ចិន​មាន​ប្រមាណ​តែ​១៧​ម៉ឺន​តោន​ក្នុង​ចំណោម​បរិមាណ​សរុប​៣០​ម៉ឺន​តោន​ដែល​ចិន​ផ្តល់​កូតា​ជូន​កម្ពុជា​។
លោក ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួង ពាណិជ្ជកម្ម មាន​ប្រសាសន៍​ថា ក្នុង​កិច្ចប្រជុំ​នៅ​សៀមរាប​ទ្វេភាគី​ជាមួយ​ចិន​កន្លង​មកនេះ​គឺ​ចង់ឱ្យ​គាត់ (​ចិន​) ជួយ​សម្រួល​នីតិវិធី​ឱ្យ​បាន​ស្រួល​ជាង​មុន​យើង​អាច​បន្ថែមចំនួន​រោង​ម៉ាស៊ីន​មាន​សិទ្ធ​នាំ​ទៅ​បន្ថែម​។

លោក​បន្ត​ថា «​ការ​ស្នើ​សុំ​សម្រួល​នីតិវិធី​ពី​ភាគី​ចិន​យើង​នូវ​តែ​មាន​ក្តី​សង្ឃឹម ពីព្រោះ​កាលណា​យើង​មាន​បញ្ហា​ទាល់តែ​យើង​ជួប​និយាយ​គ្នា​ដើម្បី​ដោះស្រាយ​បញ្ហា​។​ចី​ង​បាន​ក្នុង​កិច្ចប្រជុំ​RCEP បានជា​រដ្ឋមន្ត្រី​ឆ្លៀត​ជួប​ជាមួយ​ភាគី​ចិន​ដើម្បី​បង្ហាញ​អំពី​ការ​លំបាក​នៅ​ក្នុង​ការ​នាំ​ចេញ ដើម្បី​ភាគី​ចិន​គាត់​ជួយ​ពិនិត្យ​ដោះស្រាយ ហើយ​គាត់​ក៏​ទទួលយក​សំណើរ​នេះ​។​ដូចនេះ​យើង​សង្ឃឹម​ពេល​យើង​បាន​ជជែក​គ្នា​អាច​នឹង​ដោះ​បញ្ហា​ខាងលើ​នេះ​បើ​មិន​បាន​ទាំង​ស្រុក​ក៏​បាន​ក្នុង​ផ្នែក​ណាមួយ​»៕

ធនាគារ​អភិវឌ្ឍន៍​ជនបទ និង​កសិកម្ម (ARDB) បាន​ចាប់​ផ្តើម​ផ្តល់ទុន​ពិសេស​របស់​រដ្ឋាភិបាល​ចំនួន ៣០ លាន​ដុល្លារ​ដល់​រោង​ម៉ាស៊ីនកិនស្រូវ​និង​អ្នក​នាំចេញ​សម្រាប់​រដូវ​ច្រូតកាត់​។ នេះ​បើតាម​ការ​ឲ្យ​ដឹង​ពី​អគ្គនាយក​នៃ​ធនាគារ​មួយ​នេះ​។​កៅ ថាច អគ្គនាយក​នៃ​ធនាគារ​អភិវឌ្ឍន៍ជនបទ និង​កសិកម្ម​បាន​ឲ្យ​ដឹងថា ទុន​នេះ​បាននិងកំពុង​ត្រូវបាន​បញ្ចេញ​ជា​ជំហានៗ​។ លោក​ថា​៖ «​ក្នុងដំណាក់កាល​ដំបូង​នេះ យើង​បាន​បញ្ចេញ​ទឹកប្រាក់​ប្រមាណ​ជា ៣ លាន​ដុល្លារ​រួចហើយ​»​។​

​ទំហំ​ទឹកប្រាក់​នេះ​នឹងត្រូវ​ផ្ដល់ជូន​ក្នុងកំឡុងពេល​ប្រមូល​ផល​សម្រាប់​ពូជស្រូវ​ប្រភេទ​ក្រអូប​ដែលមាន​ដូចជា​ផ្ការំដួល ផ្កា​រំដេង ផ្កា​រមៀត និង​សុ​ម៉ាលី​។​

​លោក​បន្តថា ទុន​ថ្មី​នេះ​ទទួលបាន​បន្ទាប់ពី​ប្រាក់កម្ចី​ពិសេស​ទំហំ ៥០ លាន​ដុល្លារ​បានផ្ដល់​ជូនទៅ​កាន់​រោង​ម៉ាស៊ីនកិនស្រូវ​និង​អ្នក​នាំចេញ​សម្រាប់​ការប្រមូល​ផល​ស្រូវ​ក្រអូប​និង​សែន​ក្រអូប​ដែល​ធ្វើឡើង​កាលពីពេល​កន្លងទៅ​។​

​លោក​បន្ថែមថា​ថវិកា​ថ្មី​នេះ​ត្រូវការ​ជា​ចាំបាច់​ដើម្បី​ជួយ​សម្រួល​ដល់​ការទិញ​បន្ថែមទៀត​ពី​សំណាក់​រោង​ម៉ាស៊ីនកិនស្រូវ​ពី​កសិករ​។​

​លោក​ថា​៖ «​ខេត្ត​ដែល​មិន​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់​មិនមាន​ភាពយឺតយ៉ាវ​ក្នុងការ​ប្រមូល​ផល​ដូច​បន់​ដែល​រង​ផលប៉ះពាល់​នោះទេ​។ ប្រាក់កម្ចី​នឹង​បន្ត​ផ្តល់ជូន​នៅ​ចន្លោះ​ខែមករា​និង​កុម្ភៈ​។ ភាគរយ​នៃ​ប្រាក់កម្ចី​មិន​ដំណើរការ​ស្ថិតនៅក្នុង​ការគ្រប់គ្រង​បាន ខណៈ​ធនាគារ​ក៏​បាននិងកំពុង​រៀបចំ​រចនាសម្ព័ន្ធ​ប្រាក់កម្ចី​ឡើងវិញ​យ៉ាងសកម្ម​ផងដែរ​រហូតដល់​អតិ​ថិ​ជន​មានលទ្ធភាព​ទូទាត់​សង​វិញ​ត្រឡប់មកវិញ​»​។​

​លោក ម៉ី ម៉ុ​ន អនុប្រធាន​សហគមន៍​អង្ករ​សរីរាង្គ​បឹង​លាច​សម្បូរ​ផល​ក្នុង​ខេត្តកំពង់ឆ្នាំង​ដែល​បាន​ចុះកិច្ចសន្យា​កសិកម្ម​ជាមួយ​ក្រុមហ៊ុន Amru Rice បាន​មានប្រសាសន៍ថា​កសិករ​នៅក្នុង​សហគមន៍​ដែល​ផលិត​ស្រូវ​ក្រអូប​ប្រភេទ «​ផ្ការំដួល​» បច្ចុប្បន្ន​មានការ​មមា​ញឺ​ក​ជាមួយនឹង​ការប្រមូល​ផល​។​

​លោក​បន្តថា​សហគមន៍​របស់លោក​មាន​សមាជិក​ចំនួន ២៧ លើ​ផ្ទៃដី​សរុប​ចំនួន ២០ ហិកតា​។ ពួកគេ​លក់​ស្រូវ​របស់​ពួកគេ​ទៅឱ្យ​ក្រុមហ៊ុន Amru ក្នុងតម្លៃ​កិច្ចសន្យា ១៦២០ រៀល​ក្នុង ១ គីឡូក្រាម​សម្រាប់​គុណ​ភាពល្អ​បំផុត និង ១៥៨០ រៀល​ក្នុង​មួយ​គីឡូ​សម្រាប់​ថ្នាក់​ទី ២ ។​

​សម្រាប់​កសិករ​ដែល​លក់​ដោយផ្ទាល់​ទៅឱ្យ​ឈ្មួញកណ្តាល​ទទួលបាន​តម្លៃ ១៣០០ រៀល​ក្នុង​មួយ​គីឡូក្រាម​

​លោក ម៉ី ម៉ុ​ន បច្ចុប្បន្ន​ធ្វើស្រែ​លើ​ផ្ទៃដី ៤ ហិកតា​ដែល​ផ្តល់​ទិន្នផល ៧ តោន​ក្នុង​មួយ​រដូវ​។ លោក​កញ្ជាក់​ថា ការធ្វើ​កសិកម្ម​តាម​កិច្ចសន្យា​ផ្តល់ឱ្យ​រូបលោក​នូវ​តម្លៃ​ខ្ពស់ជាង​អ្វីដែល​ឈ្មួញកណ្តាល​ផ្តល់ឱ្យ​។​

​ប្រធាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា និង​អគ្គនាយក​ក្រុមហ៊ុន Amru Rice លោក សុង សារ៉ន បាន​ថ្លែងថា​ទោះបី​មានការ​ធ្លាក់ចុះ​តម្លៃ​អង្ករ​ថៃ​ហម​ម្លិះ​និង​អង្ករ​ផ្កាម្លិះ​ដែល​ធ្លាក់ចុះ​ជាង ៣០ ភាគរយ​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ​ក៏ដោយ ក៏​រោង​ម៉ាស៊ីនកិនស្រូវ​និង​អ្នក​នាំចេញ​របស់​សហព័ន្ធ​នៅតែ ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​រក្សា​តម្លៃ​ល្អ​បំផុត​សម្រាប់​អ្នក​ផលិត​ដោយ​ប្រើ​ទុន​របស់ ARDB ។​

​លោក​បន្ថែមថា​៖ «​តម្លៃ​ស្រូវ​ផ្កាម្លិះ​បាន​ធ្លាក់ចុះ​ពី ១១៥០ រៀល​ក្នុង​មួយ​គីឡូ​មក​នៅ​ប្រមាណ​ជា ១០៥០ រៀល​ក្នុង​មួយ​គីឡូ​កាលពី​សប្តាហ៍​មុន​។ រោង​ម៉ាស៊ីនកិនស្រូវ​ភាគច្រើន​កំពុង​ទិញស្រូវ​ពី​ប្រជាកសិករ​ដើម្បី​រក្សា​នូវ​តំរូវការ​និង​ការពារ​ការធ្លាក់ចុះ​តម្លៃ​បន្តទៀត​»​។​

​លោក​បន្តថា​សមាជិក​មួ​យ​ចំនួន​របស់​សហព័ន្ធ​ដែលមាន​ស្តុក​អង្ករ​ជា​ទ្រព្យ​បញ្ចាំ​បានដាក់​ពាក្យស្នើសុំ​ទៅកាន់ ARDB រួចហើយ​ដើម្បី​ទទួលបាន​ប្រាក់កម្ចី​ថ្មី​។​

​លោក​ថា​៖ «​សំរាប់ Amru ដែល​យើង​ទិញ​តែ​ផលិតផល​ដែល​ត្រូវ​តាម​ស្តង់ដារ​ស្រូវ​សរីរាង្គ​និង​មាន​និរន្តរភាព ដែល​មានន័យថា​ការទិញ​មាន​ប្រមាណ​ពី ៣០ ០០០ ទៅ ៤០ ០០០ តោន​»​។​

​លោក​បន្ថែមថា​ថវិកា​ចំនួន ៣០ លាន​ដុល្លារ​នេះ​គឺ​គ្រប់គ្រាន់​សម្រាប់​ទិញស្រូវ​ពី​ប្រជាកសិករ ខណៈដែល​បច្ចុប្បន្ន​សមា​ជិ​ក​របស់​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​កំពុង​ទិញស្រូវ​បន្ថែមទៀត​ដើម្បី​ទុក​ក្នុង​ស្តុក​។​

​លោក​ថា​៖ «​យើង​រំពឹងថា​តាមរយៈ​ចំនួន​ទឹកប្រាក់​ពី​រដ្ឋាភិបាល​នេះ យើង​អាច​ប្រមូលស្រូវ​បាន​ជាង ១១ ម៉ឺន​តោន​។ យើង​មាន​ទំនុកចិត្ត​ថា​សមាជិក​អាច​ប្រើ​ប្រាក់កម្ចី​មុន​និង​ថ្មី​ពី ARDB រួមគ្នា​ដើម្បី​ទិញស្រូវ​ដែល​ពួកគេ​ត្រូវការ​បាន​»​។​

​គួរបញ្ជាក់​ឲ្យ​ដឹងផង​ដែរ​ថា យោងតាម​តួលេខ​ពី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ចំណូល​សរុប​នៃ​ការនាំចេញ​អង្ករ​របស់​កម្ពុជា​បាន​ឈានដល់​ទំហំ​ទឹកប្រាក់​ចំនួន ៣៦៦,៤៤ លាន​ដុល្លារ​ក្នុង​រយៈពេល ១០ ខែ​ដំបូង​នៃ​ឆ្នាំ ២០២០ ។​

​ការនាំចេញ​ក្នុង​រយៈពេល ១០ ខែ​នៃ​ឆ្នាំ ២០២០ នេះ​បាន​កើនឡើង​ដល់ ៥៣៦ ០៣៥ តោន កើនឡើង ១៧,១១ ភាគរយ​បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​ក្នុង​ឆ្នាំ ២០១៩ ។ ប្រទេស​កម្ពុជា​ផលិត​ស្រូវ​បាន​ជាង ១០ លាន​តោន​ក្នុង​មួយឆ្នាំ​ដែល​នាំចេញ​ភាគច្រើន​ទៅកាន់​ទីផ្សារ​ប្រទេស​វៀតណាម​ដែលមាន​ចំនួន​ជាង ២ លាន​តោន​ក្នុង​មួយឆ្នាំៗ​៕