Tuesday, December 8, 2020

ជីកសិកម្ម

 ជីគីមី និងជីធម្មជាតិ Fertilizer and Natural fertilizer . ជីគីមី ដែលកសិករចំណាយលុយទិញ ៥០ គក/បាវ​ដោយតម្លៃពេញ នោះ គឺមានទម្ងន់ជី តិចជាង ២៥ គក ចំណែក ២៥ គក ទៀត គឺជា ជាតិពុល ដុំថ្ម អាស៊ីត ដែលនាំឲ្យដីខូច ខូចបរិស្ថាន។ រុក្ខជាតិ បន្លែ ត្រូវការ តែ សារធាតុ ៣ ប៉ុណ្ណោះនៅកម្ពុជា ព្រោះកម្ពុជាមាន សំណើម មានពន្លឺ មានភ្លៀង មានកំដៅស្រាប់។ N ជាធាតុ ដែលចេញចេញពី ខ្យល់ បូកអាស៊ីត, p ជាធាតុថ្មភ្នំ បូកអាស៊ីត K ក៍ជាធាតុថ្មភ្នំ បូកអាស៊ីតដូចគ្នា។ អ្នករកស៊ីនាំជីគីមីចូល គេអត់ប្រាប់ការសម្ងាត់នេះទេ គេគ្រាន់តែសរសេរថា N=46% តែ មានន័យថាម៉េច? គឺ ៤៦% នៃ ៥០ គក ដូច្នេះ គឺបានទម្ងន់តែ ២៣ គក ខណៈដែលយើង ឲ្យលុយគេ ៥០ គក !!












វីដេអូ ស្រុកសៀម

ទំព័រជីកសិកម្មនេះ ខ្ញុំសង្ខេបដោយខ្លី ងាយយល់ ក្រោយពីការសិក្សា ស្រាវជ្រាវ វិភាគដោយយក់ចិត្តទុកដាក់។ ជីកសិកម្ម ចែកជា ៤ ក្រុម គឺ ៖
  1. (១) ជីធម្មជាតិ មានន័យថា វារលាយទៅជាធម្មជាតិវិញ ដល់ពីមុន គេដឹក ១០ រទេះគោ/ដី ១ ហិចតា 
  2. (២) ជីគីមី គឺជាជីដែល ប្រើរូបមន្តគីមី គេដឹកតែ ៤ បាវ ស្មើរ ១០០ គក /ដី ហិចតា
  3.  (៣) ជីគីមី ធម្មជាតិ Bio Fertilizer មានន័យថា គេបូកចូលគ្នា ឧ ជីគីមីលាយជីធម្មជាតិកំប៉ុស ឬ លាមកសត្វ  និងទី 
  4. (៤) គឺជា ណាណូ ឬ ជា អ៊ីអិម Nano or EM សំដៅថា ជាថ្នាំ ចំរ៉ាញ់ ដូចជា ថ្នាំ ១ កញ្ជប់ ១ក្រាម លាយទឹក ២០០ លីត្រស្រោចបន្លែ ដំណាំ ឬ ស្រូវ បើនិយាយពីការដឹកជញ្ជូន គឺ គេដាកក្នុងហោប៉ៅ 
ការយល់អំពី ជីកសិកម្ម នាំឲ្យ យើងគ្រប់គ្នា គ្រប់គ្រងការចំណាយ ការខាតបង់ ឬ ការចំណេញ ពេលយើងដឹងរឿង ជី យើងអាចជួយ បងប្អុន សាចញាត់យើង គឺពូជសាសន៍ខ្មែរយើងកាត់បន្ថយការនាំចូលជីគីមី !។ តើយើងចំណេញបែបណា?
  1. មនុស្សរកស៊ី ម៉ៅ ស្វាយ​កេឲ្យ ១ ដើម ១ លានរៀល ប្រជាពលរដ្ឋ ឬ កសិករសប្បាយណាស់​ព្រោះ ស្វាយ ១០ ដើម បានលុយ ១០ លានរៀលដែរ ដោយមិនពិបាកថែទាំអ្វីទាំងអស់។ ឈ្មួញ គេចេះកសិកម្ម គេដាក់ជី តម្រូវតាម ដី ដូជា N P K គេអាចទិញរកជី K នេះដែលមានប្រយោជន៍ទាំង ដើម ឬស ផ្លែ ផ្កា ។ មួយទៀត គេមានថ្នាំ បាញ់ឪ្យស្វាយ ចេញផ្កា ក្តឹម ផ្លែ ទុំ..ដូច្នេះស្វាយ ១ ដើម គេអាចរកលុយបានច្រើនជាង ១ លានរៀល​ គេអាចធ្វើឪ្យស្វាយ ផ្លែបាន ២ ដង ក្នុង ១ ឆ្នាំ។ ប៉ុន្តែស្វាយនេះ អាយុមិនយូរទេ វានឹងងាប់ បើទោះជាធម្មតាស្វាយបានផលដល់ ២៥ ឆ្នាំ តែវាប្រឹងពេកទៅខ្សោះ​ដូចជា មនុស្សដែលធ្វើការធ្ងន់ ពិបាក អាយុមិនវែងទេ !
  2. យើងជា កសិករ ជាម្ចាស់ដី យើងជួល អ្នកជំនាញកសិកម្ម មកពី វៀតណាម ជួយដាំបន្លែ ឬ ស្រូវ ដំណាំ ដូច្នេះ គេមិនប្រើជី ធម្មជាតិ ទេ គេប្រើជីគីមី ព្រោះជីគីមី ចាក់
  3. ចូលដើមឈើ ខុសពី ជីធម្មជាតិដែលចាក់ចូលដី ដីមានជីជាតិ បំប៉នដល់ដើមឈើ បន្ថែ ដំណាំ ឬ ស្រូវ
  4. សម្រាប់សុខភាពសាធារណៈ យើងត្រូវដឹងថា កេមាន ថ្នាំពណ៍ ចាក់ចូលដំណាំដើម្បីបានពណ៍ល្អ មានថ្នាំ អ័រម៉ូន ចាក់ចូលត្រសល់ បន្លែ ទុកតែ ១យប់ នឹងកើនទម្ងន់បាន ៥ ទៅ ១០ដង ! 
  5. ដំណាំហូបផ្លៃខ្លះ ទុំដោយសារកំដៅព្រអាទិត្យ ដែលប្រទេសខ្លះគេប្រើអំពូលភ្លើងដើម្បីធ្វើជា ពន្លឺ កំដៅសម្រាប់ ផ្លែឈើ ដូចជា ស្រការនាគ វាទុំ និងអាចប្រមូលផលបាន ៤ ដង/ឆ្នាំ ។ ចំណែក ផ្លែទាប វាទុំដោយសារត្រូវទឹកភ្លៀង វារីកក្រឡាទុំ ករណីនេះ ជី ឬ spray ខ្លះបាញ់ទៅផ្លែឈើភ្លាមទុំភ្លាម ដោយប្រើ ថ្មស្អុយ ឬ​ ដូចជា ផ្លែចេកមាស ចេកប្រាក់ដែលគេបាញ់ថ្នាំ !
  6. ការធ្វើស្រែ ដោយប្រើ ជី គីមី ចំណេញបាន ៥០% ឧ បើធ្វើស្រែ ១ ហិចតា អស់ ១ លានរៀល គេអាចប្រមូលផលបាន ២ លានរៀលវិញ ដូច្នេះ ដើម្បីបានចំណេញច្រើន លុះណាយើង ងាកមកប្រើជីធម្មជាតិ ព្រោះជីគីមី គឺជាថ្នាំញៀន ឆ្នាំនេះប្រើអស់ ១០០ គក ជី ឆ្នាំក្រោយ ត្រូវបង្កើនចំនូន ព្រោះដីយើង ស៊ាំ ហិលដី !
  7. ការដាំស្វាយ ពីឆ្នាំ ទី១ ដល់ទី ៤ ចំណាយអស់ ១,៨០០ ដុល្លា/ហិចតា តែចាប់ពីឆ្នាំ ទី ៥ រហូតដល់ឆ្នាំ ទី ២០ គឺចំណូលបានពីស្វាយប្រមាណ ៧,៨០០ ដុល្លា/ហិចតា ឯចំណាយត្រឹមតែ ៦០០ដុល្លា/ហិចតា ដូច្នេះ ដើម្បី រក្សាផលចំណេញ គេត្រូវ ប្រើជីធម្មជាតិ ជាជាងប្រើជីគីមី !!
  8. ការប្រើជីគំមី លើដំណាំស្រូវ នាំឲ្យអង្ករ ពេលកិនទៅ បាក់ជា ២ ឬ ៣ កំណាត់ ខុសពី ស្រូវដែល ប្រើជីគីមី តិច ឬ ប្រើ ១ដង/រដូវ ដែលអង្ករ នៅរក្សាបាន មូល វែង ។ បរទេសគេទិញអង្ករ លុះណា អង្ករមិនសូវ បាក់-- គេមាន កញ្ច្រែងរែង លេខ ១ គឺអង្ករវែង មានសល់កន្ទក់ លេខ ២ អង្ករ ស  បាត់ក្បាលកន្ទក់ លេខ ៣ អង្ករ ស ស្គុះ បាក់ច្រើន...ដូច្នេះ ខ្មែរមិនអាចបន្លំបរទេសបានទេ ត្រូវតែ ងាកមកប្រើជីធម្មជាតិ ឬ កាត់បន្ថយជីគីមី។ 
  9. វៀតណាម គេដាំចេញ គេមិនដាក់ជីនៅគល់ចេកទេ គេកាត់ត្រយ៉ូងចេកចេញ រុំជីគីមី ជំនួសឲ្យផ្លែចេកស្រូវ យកជី ពេលនោះផ្លែចេកធំៗ វែងៗ 
  10. អ្នកផលិតទឹកកក គេមិនប្រើអំបិលទេ ដោយសារវាថ្លៃ គេទិញជីគីមី អ៊ុយរ៉េ យកមកថ្នាំទឹកឪ្យត្រជាក់
  11. អ្នកលក់់ត្រី គេមិន យកទឹកកក មកក្លាហ្សេ ត្រី ឡើយ គេយក ជី គីមី មកជំនួស តែ ១ ក្តាប់ជាការស្រេច !
  12. ប្រទេសមាន សង្រ្គាមស៊ីវិល គេប្រើជីគីមី ធ្វើជា គ្រឿងផ្ទុះ គ្រាប់មីន....
ខាងក្រោមនេះជា រូបភាពដែលខ្ញុំបានធ្វើការសិក្សាកន្លងមក