- ការបោះពុម្ពលុយថ្មី
- ល្បែងទីផ្សារបំណុល
- មាឃើធីងណែតវើក Network Marketing
- ទីផ្សារភាគហ៊ុន
- ប្រវត្តិប្រាក់ឌួង
- អាជីវកម្ម បាល់ទាត់ OL Football
ថ្ងៃនេះខ្ញុំចូលរួមក្នុងការចែករំលែកការវិភាគរឿង ល្បែងបំណុល Bond Game (បន្ទាប់ពី វិភាគ គំរូអាជីវកម្មបណ្តាញ Networking Marketing )សម្រាប់អ្នករៀនផ្នែក ពាណិជ្ជកម្ម ការរកនេះបែបនេះ គេហៅថា ល្បែង ព្រោះ ជារឿង ស្ពិនភ្នែក មេរហ័សដៃ កូនរហ័សភ្នែក ជារឿង ប្រើល្បិច ក្នុងការរកស៊ី ជាល្បិចរវាងអ្នកមាន និង អ្នកក្រ ជាល្បិចរវាង ប្រជាជនកម្ពុជា និង បរទេស៖ ហេតុអ្វី យើងមានលុយ ១០០ ដុល្លា មិនសម្រេចចិត្ត លើ៖
- ដាក់លុយផ្ញើរធនាគារ យកការប្រាក? ១%/ ១ ឆ្នាំ? ដោយសារ ការប្រាក់ថោកផង ថេរទៀត
- ដាក់លុយ ១០០ ដុល្លា ទិញ បណ្ណបំណុល ដោយសារ ការ ប្រាក់ ៥% អាចចំណេញច្រើនលើសពី ការប្រាក់ ដូចជាតម្លៃ បំណុលធ្លាក់ចុះ ការប្រាក់ប្រាកដជាឡើយ !
- បរទេស ចំណាយប្រាកតិចបំផុត ២០ ទៅ ២៥ លានដុល្លា មកលេងផ្សារបំណុលនៅកម្ពុជា តើពួកគេចំណេញអ្វី? បានន័យថា ២៥ លានដុល្លា ជាលុយទាក់ម៉ួយ ព្រោះ ២៥ លាននេះ បើសិនជាគេរកស៊ីផ្នែក Internet បានន័យថា គេមាន កំព្យុរទ័រ ផ្លាយរណប Wifi....បើប្រជាជនកម្ពុជា គិតថា អាចចំណេញ ដូច្នេះ ទិញបណ្ណបំណុល ២៥ លានដុល្លាហ្នឹងមក ខណះនេះ គឺបរទេស គេចំណេញបែបហ្នឹង។
- ឧកញ៉ា ក្នុងស្រុក ឬ អ្នកវិនិយោគ ចំណេញបែបណា? បើយើងរួមគ្នា ប្រមូលលុយបាន ២៥ លានដុល្លា ទិញយក ផលិតផលពីបរទេស គឺយើងពិតជាចំណេញថ្ងៃក្រោយ នេះជាការចំណេញ ១ បែប។ ឧកញ៉ា ម្នាក់ទៀត គិតថា ខ្ជិលឈីក្បាលច្រើន ខ្ញុំទទួលបន្ទុក បោះពុម្ពបណ្ណ បើក Office ជួលបុគ្គលិក..បែបនេះ ក៍ចំណេញសន្ធឹកដែរ !
- អ្នកក្រល្មម ឬ អ្នកមធ្យម ដែលមានលុយ ៥០០០ ដុល្លា ឬ ១០,០០០ ដុល្លា បើទៅរកស៊ីជាមួយគេអ្នកមាន រកស៊ីដីធ្លី ក៍មិនអាចធ្វើបាន ដូច្នេះ មានតែរកស៊ី ផ្សារបំណុលនេះឯង ដែលគេសន្យាថា ឲ្យការប្រាក់ ៥% ក្នុង ១ ឆ្នាំ
ថ្ងៃអង្គារ ទី១៦ ខែមីនា ឆ្នាំ២០២១ មូលបត្រកម្មសិទ្ធិ(Stocks) និងមូលបត្របំណុល(Bonds) ខុសគ្នាដូចម្ដេច? មូលបត្រកម្មសិទ្ធិ(Stocks) និងមូលបត្របំណុល(Bonds) សុទ្ធតែជាឧបករណ៍សម្រាប់ក្រុមហ៊ុន រដ្ឋាភិបាល ប្រើដើម្បីលក់ ឬខ្ចី ក្នុងគោលដៅកៀងគរទុនដើម្បីពង្រីកសកម្មភាពអាជីវកម្ម ឬពង្រីកប្រតិបត្ដិការរបស់ខ្លួន ដូចជាការពង្រីកសាខាជាដើម។
មូលបត្រកម្មសិទ្ធិ(Stocks)
មូលបត្រកម្មសិទ្ធិ(Stocks) បើនិយាយឲ្យខ្លី គឺវាតំណាងឲ្យភាពជាម្ចាស់ទ្រព្យ។ ភាពជាម្ចាស់ដូចម្ដេច? នៅពេលដែលក្រុមហ៊ុនមួយដល់ដំណាក់កាលត្រូវពង្រីកខ្លួន ឬត្រូវការទុនបន្ថែមដើម្បីប្រើប្រាស់ក្នុងគម្រោងថ្មី នោះពួកគេនឹងធ្វើការសិក្សាពីលទ្ធភាពក្នុងការបោះផ្សាយមូលបត្រកម្មសិទ្ធិដើម្បីលក់ទៅឲ្យសាធារណៈជន ក្នុងគោលដៅយកប្រាក់ពីសាធារណៈជនមកប្រើប្រាស់។ នៅពេលដែលក្រុមហ៊ុនកំណត់ចំនួនហ៊ុនដែលត្រូវបោះលក់ហើយ នោះពួកគេនឹងយកហ៊ុនទៅដាក់លក់ក្នុងទីផ្សារហ៊ុន ឬទីផ្សារបើកចំហ នៅក្នុងប្រតិបត្ដិការមួយដែល គេហៅថា IPO (Initial Public Offering)។
ការដាក់លក់ ភាគហ៊ុន នេះ វាហាក់ដូចជា លក់ចំណែកមួយនៃក្រុមហ៊ុនទៅឲ្យនរណាម្នាក់ ជាថ្នូរនឹងការទទួលបានប្រាក់របស់គេយកមកប្រើប្រាស់។ ដូច្នេះអ្នកដែលទិញបានហ៊ុនពីក្រុមហ៊ុននោះ ពួកគេមានសិទ្ធិនៅក្នុងការសម្រេចចិត្តនានាដែលពាក់ព័ន្ធនឹងអនាគតរបស់ក្រុមហ៊ុន ហើយសិទ្ធិសម្រេចចិត្តរបស់ពួកគេគឺអាស្រ័យលើចំនួនហ៊ុន(shares) ដែលពួកគេមាន ពោលគឺអ្នកមានច្រើន គឺមានសិទ្ធិសម្រេចធំ។ ប៉ុន្ដែ សិទ្ធិសម្រេចនេះ អ្នកអាចទទួលបាន លុះត្រាតែអ្នកទិញភាគហ៊ុនប្រភេទធម្មតា (Common Stock) ដោយហេតុថា ភាគហ៊ុនមានពីរប្រភេទដែលគេចូលចិត្ដដាក់លក់ គឺភាគហ៊ុនធម្មតា និងភាគហ៊ុនបុរិមា(Preferred Stock) ដែលអ្នកទិញមានភាពជាម្ចាស់ដែរ ប៉ុន្ដែគ្មានសិទ្ធិបោះឆ្នោត។
ជារួមអ្នកទិញភាគហ៊ុន នឹងទទួលបានភាគលាភមកវិញអាស្រ័យលើចំនួនហ៊ុនដែលមានក្នុងដៃ និងប្រាក់ចំណេញរបស់ក្រុមហ៊ុន មានភាពជាម្ចាស់លើទ្រព្យសម្បត្ដិទាំងអស់របស់ក្រុមហ៊ុនដែលបានទិញនោះ ទទួលគ្រប់ហានិភ័យទាំងអស់ ពោលបើក្រុមហ៊ុនខាត នោះយើងក៏ខាត បើក្រុមហ៊ុនចំណេញយើងក៏ចំណេញ។ តម្លៃរបស់ភាគហ៊ុន គឺពឹងផ្អែកលើតម្រូវ និងការផ្គត់ផ្គង់ និងការរីកចម្រើនរបស់ក្រុមហ៊ុនផ្ទាល់។
មូលបត្របំណុល(Bonds)
មូលបត្របំណុល(Bonds) បើនិយាយឲ្យខ្លី គឺវាតំណាងឲ្យភាពជាម្ចាស់បំណុល។ វាហាក់ជារឿងមួយដែលផ្សេងពី ភាគហ៊ុន(stocks) បន្ដិច។ ខុសគ្នាដោយហេតុថា មួយបង្ហាញពីភាពជាម្ចាស់ទ្រព្យ ហើយមួយទៀតបង្ហាញពីភាពជាម្ចាស់បំណុល។ នៅពេលដែលក្រុមហ៊ុន ត្រូវការប្រាក់បន្ទាន់ ឬត្រូវបង្វិល ឬដើម្បីបំពេញលំហូរសាច់ប្រាក់ដែលខ្វះខាត នោះពួកគេនឹងសម្រេចចិត្តបោះផ្សាយបណ្ណបំណុលដើម្បីលក់។ លក្ខណៈនៃការបោះផ្សាយបណ្ណបំណុលនេះ គឺធ្វើឡើងដើម្បីប្រមូលទុនដូចគ្នា ប៉ុន្ដែវាមានការកំណត់ និងផ្ដល់អត្រាការប្រាក់ទៅឲ្យអ្នកដែលបានទិញបណ្ណបំណុលនោះ។ វាប្រៀបដូចជាយើងខ្ចីប្រាក់ពីធនាគារអញ្ចឹង យើងត្រូវឲ្យអត្រាការប្រាក់គេជារៀងរាល់ខែ ឬត្រីមាស។
សម្រាប់អ្នកដែលបានទិញបណ្ណបំណុលនេះ ពួកគេនឹងទទួលបានអត្រាការប្រាក់ថេរមួយ ដែលអាស្រ័យលើចំនួនដែលបានកំណត់។ នៅក្នុងការកាន់កាប់បណ្ណបំណុលនេះគឺមានរយៈពេលកំណត់ ពោល គឺនៅពេលដែលដល់កាលកំណត់ អ្នកនឹងទទួលបានប្រាក់ដើមរបស់អ្នកមកវិញ ជាមួយនឹងអត្រាការប្រាកបន្ថែម។ បើទោះបីជា ក្រុមហ៊ុនរកស៊ីចំណេញ ឬខាតក៏ដោយ ក៏ប្រាក់របស់អ្នក និងអត្រាការប្រាក់របស់អ្នកនៅតែរក្សាតម្លៃដដែល គ្មានហានិភ័យ។ អ្នកក៏ទទួលបានការសងត្រឡប់ និងទូទាត់មុនគេមុនឯងដែរ។ ឧទាហរណ៍ថា អ្នកទិញបណ្ណបំណុលមួយសន្លឹកតម្លៃ ១០០$ អត្រាការប្រាក់ ១០% ក្នុង១ឆ្នាំ នោះក្នុង១ឆ្នាំអ្នកទទួលបានអត្រាការប្រាក់១០$។
សម្រាប់តម្លៃ នៃបណ្ណបំណុលអាចមានការប្រែប្រួល អាស្រ័យលើអត្រាការប្រាក់នៅលើទីផ្សារ។ ឧទាហរណ៍ថា ធនាគារផ្ដល់អត្រាការប្រាក់១២% ក្នុង១ឆ្នាំ ហើយបណ្ណបំណុលឲ្យអត្រាការប្រាក់១០% ក្នុងមួយឆ្នាំ ដូច្នេះ អ្នកប្រាកដជាយកប្រាក់របស់អ្នកដាក់ក្នុងធនាគារហើយ ព្រោះវាផ្ដល់អត្រាការប្រាក់ច្រើនជាងការទិញបណ្ណបំណុល ដែលធ្វើឲ្យបណ្ណបំណុលមានការធ្លាក់ថ្លៃ។
ជារួមមក បើអ្នកជាមនុស្សដែលមិនសូវជាចូលចិត្ដប្រថុយនឹងហានិភ័យ អ្នកគួរតែវិនិយោគលើ ការទិញបណ្ណបំណុល ព្រោះវាមានហានិភ័យទាប។ ប៉ុន្ដែ ហានិភ័យទាប អ្នកក៏ទទួលបានតិចដែរ “High Risk High Return” ។ ចំណែកឯការលក់ភាគហ៊ុន ឬបោះបណ្ណបំណុលលក់ គឺតែងធ្វើឡើងក្នុងគោលបំណងដូចគ្នា ពោលគឺដើម្បីកៀងគរទុនបន្ថែមមកពង្រីកអាជីវកម្ម ប៉ុន្ដែខុសត្រង់វិធីសាស្ត្រនៃការធ្វើ និងតាមការយល់ឃើញរបស់ម្ចាស់សហគ្រាសក្នុងកាសម្រេចចិត្ដ និងពេញចិត្ដ៕ អត្ថបទដោយ៖ ឡាយ ឧត្ដម
August 25, 2021 ក្រុមហ៊ុន EZECOM / TELCOTECH របស់អ្នកឧកញ៉ា គិត ម៉េង ប្រកាស ដំណើរ ការបោះផ្សាយ មូលបត្រ បំណុល តម្លៃ ៨០.០០០.០០០.០០០ រៀល ភ្នំពេញ៖ ក្រុមហ៊ុន EZECOM / TELCOTECH ដំណើរ ការបោះផ្សាយ មូលបត្រ បំណុល តម្លៃ ៨០.០០០.០០០.០០០ រៀល (ប៉ែតសិប កោដិ រៀល ) ស្មើនឹង ២០លាន ដុល្លារ អាមេរិក EZECOM ក្រុមហ៊ុនផ្តល់ សេវាអ៊ិ នធឺណិត លំដាប់ខ្ពស់នៅកម្ពុជា ប្រកាស នៅថ្ងៃទី ២៥ ខែសីហា ឆ្នាំ ២០២១ ថា ក្រុមហ៊ុន បាន ចុះហត្ថលេខា លើកិច្ចព្រមព្រៀង មួយ ជាមួយ ទីភ្នាក់ងារធានាឥណទាន Credit Guarantee and Investment Facility (CGIF ) ដែល ត្រូវ បានបង្កើតឡើងដោយ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB ) និង សមាជិក អាស៊ាន +៣ រួមមាន ជប៉ុន កូរ៉េខាងត្បូង និង ចិន ។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន EZECOM / TELCOTECH ដែលមជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ទទួលបាននៅមុននេះបន្តិច បានឱ្យដឹងថា ទីភ្នាក់ងារ CGIF នឹង ផ្តល់ ការធានា ឥណទាន ដោយ គ្រប ដ ណ្ត ប់ លើ បរិមាណ ទឹកប្រាក់ ទាំងអស់ នៃមូលបត្រ បំណុល ៨០.០០០.០០០.០០០ រៀល ប៉ែតសិប កោដិរៀល (២០ លាន ដុល្លារ អាមេរិក ) ដែលត្រូវបោះផ្សាយ ដោយក្រុមហ៊ុន Ezecom ។
ក្រុមហ៊ុន មូលបត្រ _ SBI Royal Securities គឺជា ទីប្រឹក្សា ហិរញ្ញវត្ថុ និង ភ្នាក់ងារធានាទិញ មូលបត្រ បំណុល ដែលត្រូវបានរំពឹងថា នឹងចេញនៅត្រីមាសទី៣ ឆ្នាំ នេះ ។ ក្រុមហ៊ុន Ezecom ឬ Telcotech គឺជា ក្រុមហ៊ុន ផ្តល់សេវា អិន ធឺណិ ត លំដាប់ខ្ពស់ ដែលបម្រើ តម្រូវការ ទីផ្សារសេវា អ៊ិនធឺណិត សម្រាប់ ក្រុមហ៊ុន សហគ្រាស និង តាម លំនៅដ្ឋាន ក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុន Ezecom ត្រូវបានបង្កើត ឡើង ក្នុង ឆ្នាំ ២០០៨ ដោយ ក្រុមហ៊ុន Royal Group ជា ក្រុមហ៊ុន តែមួយគត់ នៅ កម្ពុជា ដែល មាន ប ណ្តា ញ ហេ ដ្ឋាន រចនាសម្ព័ន្ធ ខ្សែ ហ្វា យ ចឺ អុបទិក ធំ បំផុត និង កាន់ កាប់ ភាគហ៊ុន ក្នុង ប ណ្តា ញ ខ្សែ កា ប្ដី បាតសមុទ្រ Asian American Gateway (AAG ) និង ប ណ្តា ញ ខ្សែ កាប្លិ៍ បាតសមុទ្រ ម៉ាឡេស៊ី កម្ពុជា ថៃ (MCT ) ។ ក្រុមហ៊ុន Ezecom នឹង ប្រើប្រាស់ ទឹកប្រាក់ បាន ពី ការបោះផ្សាយ មូលបត្រ បំណុល នេះ ដើម្បី វិនិយោគ បន្ថែម ទៀត លើ ប្រព័ន្ធ អេកូឡូស៊ី ឌីជីថល របស់ កម្ពុជា ។ ក្រុមហ៊ុន Ezecom បាន ដើរ តួនាទី ដ៏ សំខាន់មួយ ក្នុងឌីជីថលូបនីយកម្ម របស់ កម្ពុជា ហើយនឹង បន្ត ធ្វើ កិច្ចការ ទាំងនេះ ឆ្ពោះទៅ មុខ បន្ត ទៀត តាម រយៈ បដិវត្តន៍ ឧស្សាហកម្ម ទី ៤ (IR 4.0 ) ។ ចក្ខុវិស័យ របស់ Ezecom គឺ ដើម្បី ក្លាយជា អ្នក ផ្តល់ សេវាកម្ម ឈានមុខ គេ ក្នុង ការ ធ្វើ ឌីជីថល នៅ កម្ពុជា តាមរយៈ ការ ច្នៃប្រឌិត ប្រកបដោយ និរន្តរភាព និង ការ បង្កើត តម្លៃ សហគមន៍ ។ ដូច្នេះ Ezecom នឹង ពង្រឹងកម្លាំង បន្ថែម ទៅលើ សេវា Cloud ដែល មាន សុវត្ថិភាព ខ្ពស់ ដើម្បី ក្លាយជា ហេដ្ឋារចនាសម្ព័ន្ធ ICT ដែល គួរ ឱ្យ ទុកចិត្ត បំផុត ក្នុង ការធានា ថា សហគ្រាស និង សហគមន៍ របស់ យើង ទទួល បាន ការប្រើប្រាស់ ក៏ដូចជា សេវា លំដាប់ ខ្ពស់ បំផុត ។លោកស្រី Yuni Lee Heathcote អគ្គនាយិកា របស់ ក្រុមហ៊ុន EZECOM បាន ថ្លែង ថា ៖ “ក្រុមហ៊ុន EZECOM ផ្តល់ តម្លៃ ដល់ ប្រព័ន្ធ អេកូឡូស៊ី (eco -systems ) ធុរកិច្ច របស់ យើង យ៉ាង ខ្លាំង មិន ថា ចំពោះ អតិថិជន ដៃគូ ឬ និយ័ត ករ នោះ ទេ ។ ស្របតាម បរិបទ បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG ) ខណៈ ដែល យើង រីកចម្រើន យើង ចង់ឱ្យ អតិថិជន និង ដៃគូ របស់ យើង ទាំងអស់ រីកចម្រើន ព្រមគ្នា ជាឈានមុខ គេ ក្នុង ការ ធ្វើ ឌីជីថល នៅ កម្ពុជា តាមរយៈ ការ ច្នៃប្រឌិត ប្រកបដោយ និរន្តរភាព និង ការ បង្កើត តម្លៃ សហគមន៍ ។ ដូច្នេះ Ezecom នឹង ពង្រឹងកម្លាំង បន្ថែម ទៅលើ សេវា Cloud ដែល មាន សុវត្ថិភាព ខ្ពស់ ដើម្បី ក្លាយជា ហេដ្ឋារចនាសម្ព័ន្ធ ICT ដែល គួរ ឱ្យ ទុកចិត្ត បំផុត ក្នុង ការធានា ថា សហគ្រាស និង សហគមន៍ របស់ យើង ទទួល បាន ការប្រើប្រាស់ ក៏ដូចជា សេវា លំដាប់ ខ្ពស់ បំផុត ។
លោកស្រី Yuni Lee Heathcote អគ្គ នាយិកា របស់ ក្រុមហ៊ុន EZECOM បាន ថ្លែង ថា ៖ “ក្រុមហ៊ុន EZECOM ផ្តល់ តម្លៃ ដល់ ប្រព័ន្ធ អេកូឡូស៊ី (eco -systems ) ធុរកិច្ច របស់ យើង យ៉ាង ខ្លាំង មិន ថា ចំពោះ អតិថិជន ដៃគូ ឬ និយ័ត ករ នោះ ទេ ។ ស្របតាម បរិបទ បរិស្ថាន សង្គម និង អភិបាលកិច្ច (ESG ) ខណៈ ដែល យើង រីកចម្រើន យើង ចង់ឱ្យ អតិថិជន និង ដៃគូ របស់ យើង ទាំងអស់ រីកចម្រើន ព្រមគ្នា ជា មួយ យើង ដែរ ។ ដូច្នេះហើយ ទើប មូលដ្ឋានគ្រឹះ នៃ ធុរកិច្ច របស់ យើង គឺ បង្កើត អោយ មានឱកាស សហការ អាជីវកម្ម រួមគ្នា ជាមួយ ដៃគូ ពាក់ព័ន្ធ ទាំងអស់ របស់ យើង ” ។
អ្នក ឧកញ៉ា គិត ម៉េ ង ប្រធានក្រុមហ៊ុន Royal Group of Companies បានថ្លែងថា ៖ “ ក្រុមហ៊ុន Ezecom រួម ជាមួយនឹង ក្រុមហ៊ុន Telcotech គឺជា ក្រុមហ៊ុន ខ្មែរ ១០០ % ដែល ធ្វើការងារ ផ្តោតលើការផ្តល់ ជូននូវវិសាលភាព គ្រប ដ ណ្ត ប់ និង ការ តភ្ជាប់ អ៊ិ ន ធឺ ណិ ត ប្រកបដោយ គុណភាព និង ប្រសិទ្ធភាព ខ្ពស់ សម្រាប់ ប្រជាជន កម្ពុជា ។ ការបោះផ្សាយ មូលបត្រ បំណុលនេះ នឹង ផ្តល់ លទ្ធភាព ឱ្យ យើង បន្ត ដឹកនាំ ឆ្ពោះ ទៅមុខ បន្ត ទៀត ក្នុង ការ បង្កើត អនាគត ឌីជីថល របស់ កម្ពុជា តាមរយៈ ការ វិនិយោគ លើ បច្ចេកវិទ្យា ទំនើបៗ និង យុទ្ធសាស្ត្រ ឌីជីថល ។ CGIF មាន លក្ខខណ្ឌ តម្រូវ និង ស្តង់ដារ ខ្ពស់ នៅពេល ដែល ចេញផ្សាយ ការធានា ឥណទាន នេះ ដូច្នេះ ខ្ញុំ មាន មោទនភាព យ៉ាង ខ្លាំង ចំពោះ ក្រុមហ៊ុន Ezecom ដែល ជា ក្រុមហ៊ុន ខ្មែរ សុទ្ធសាធ ដំបូង គេ បង្អស់ ដែល មាន គ្រប់ លក្ខខណ្ឌ គ្រប់គ្រាន់ និង លើសកម្រិត ស្តង់ដារ ដែល បាន ទាមទារ ក្នុង ការ ឆ្លើយតប និង ស្តង់ដារ កម្រិតខ្ពស់ ទាំងនេះ ។ អ្វី ដែល សំខាន់ ជាង នេះ វា គឺជា ប័ណ្ណបំណុល ឯកជន ដំបូង គេ បង្អស់ ដែល ប្រើ ប្រព័ន្ធ ស្តង់ដារ នៃ ការ ដាក់ មូលបត្រ និង ការ ចុះ បញ្ជី ផ្សារហ៊ុន ។
តាមរយៈ ការចេញ មូលបត្រ បំណុល របស់យើង យើង បាន បង្កើត ផែនទី យុទ្ធសាស្ត្រ គំរូ និង ការអនុវត្ត ល្អបំផុត នៃការដាក់ វិស័យ ឯកជន សម្រាប់ ទីផ្សារ មូលធន កម្ពុជា ។ ខ្ញុំបាទ ទន្ទឹងរង់ចាំ មើលអនាគត ឌីជីថល ដែលនឹង កាន់តែរីកចម្រើន ដោយសារ មូលបត្រ បំណុល នេះ ” ។
មូលបត្រ បំណុលនេះ បានទទួលការ អនុម័ត ពីនិយតករ មូលបត្រកម្ពុជា នៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២១ លេខ អនុម័ត លេខ ១៤១/២១ SERC / SSR និង ពី ផ្សារ មូលបត្រ កម្ពុជា នៅ ថ្ងៃទី ១៩ ខែសីហា ឆ្នាំ ២០២១ លេខ អនុម័ត ០៧៤/២១ ៕
25 November 2020 ការប្រែប្រួលថ្លៃរបស់ PPCBank កំពុងបង្ហាញសញ្ញាវិជ្ជមាននៃទីផ្សារមូលបត្របំណុល ភ្នំពេញៈ តម្លៃមូលបត្របំណុលសាជីវកម្មរបស់ធនាគារ PPCBank ជួញដូរនៅលើផ្សារមូលបត្រកម្ពុជា (CSX) កាលពីថ្ងៃអង្គារបានកើនឡើង ១០៥ ៣០៩ រៀល ធៀបនឹងតម្លៃដំបូង ១០០ ០០០ រៀល ដែលជាការកើនឡើងជាប្រវត្តិសាស្ដ្រនៃទីផ្សារមូលបត្របំណុលរបស់កម្ពុជា បន្ទាប់ពីដាក់ឱ្យដំណើរការកាលពីពេលថ្មីៗនេះ។
បើយោងតាមទិន្នន័យបានពី CSX សន្ទស្សន៍មូលបត្របំណុល FX-index របស់ PPCBank ត្រូវបានជួញដូរនៅក្នុងទីផ្សារបន្ទាប់ក្នុងអត្រាទិន្នផលចំនួន ៤,៥ ភាគរយ ដែលទាបខ្លាំងជាងអត្រាទិន្នផលចំនួន ៦,៥ ភាគរយ នៅពេលមូលបត្របំណុលបានបោះផ្សាយដំបូង ដែលមានន័យថា តម្លៃមូលបត្របំណុលរបស់ PPCbank បានកើនដល់ ១០៥ ៣០៩ រៀល ធៀបទៅនឹងតម្លៃការចេញដំបូង ១០០ ០០០ រៀល។
សន្ទស្សន៍មូលបត្របំណុល FX-index គឺជាមូលបត្របំណុលដែលមានអត្រាការប្រាក់ខ្ពស់ និងការទូទាត់ប្រាក់ដើមជាប់ទាក់ទងនឹងអត្រាប្តូរប្រាក់។ ជារួមមូលបត្របំណុលនេះនឹងត្រូវបានការពារដោយហានិភ័យអត្រាប្តូរប្រាក់ជាប្រាក់រៀលធៀបនឹងប្រាក់ដុល្លារ ខណៈដែលអត្រាទិន្នផលមានន័យថា ជាអត្រាប្រាក់ចំណេញសរុបរបស់មូលបត្របំណុល ប្រសិនបើវាត្រូវបានគេរក្សាទុករហូតដល់ពេលវេលាកំណត់។
លោក Jong Weon Ha អនុប្រធាន CSX បានឱ្យដឹងថា លទ្ធផលរបស់ PPCBank បង្កើតសមិទ្ធផលដ៏ល្អមួយនៃទីផ្សារមូលបត្របំណុលសាជីវកម្មរបស់កម្ពុជា។
លោកថ្លែងថា៖ «នេះជាការរីកចម្រើនដ៏ខ្លាំងសម្រាប់ទីផ្សារមូលបត្របំណុលសាជីវកម្មដែលទើបដាក់ដំណើរការនៅពេលថ្មីៗនេះ។ តាមពិត ទីផ្សារមូលបត្របំណុលមិនត្រូវគេសន្មតថា ជាការប្តូរជាប្រាក់ដូចភាគហ៊ុនទេ ដោយសារតែក្រុមវិនិយោគិនរបស់ខ្លួនភាគច្រើនគឺជាវិនិយោគិនជាស្ថាប័នដែលចង់ទិញ និងរក្សាទុកសម្រាប់ប្រាក់ចំណូលថេរ ប៉ុន្តែទីផ្សារនេះពិតជាធំណាស់»។
លោក Han Kyung Tae អគ្គនាយកក្រុមហ៊ុន Yuanta Securities បានឱ្យដឹងថា ការធ្លាក់ចុះទិន្នផល ២,០០ ភាគរយ កំពុងឆ្លុះបញ្ចាំងពីកម្រិតដ៏សំខាន់នៃការធ្លាក់ចុះផ្នែកអត្រាការប្រាក់ទីផ្សារជារួមជាផលវិបាកមួយនៃការធ្លាក់ចុះសេដ្ឋកិច្ចដែលជំរុញដោយការរីករាលដាលជំងឺកូវីដ ១៩។
លោកបានថ្លែងថា៖ «ចំណុចសំខាន់ ២ បានពីប្រតិបត្តិការមូលបត្របំណុលកាលពីថ្ងៃអង្គារគឺជាតម្លៃមួយដ៏គួរឱ្យកត់សម្គាល់។ ទី ១ វាបង្ហាញព្រឹត្តិការណ៍ដំបូងក្នុងប្រវត្តិសាស្ដ្រទីផ្សារមូលបត្រកម្ពុជា ដែលប្រតិបត្តិការមូលបត្របម្រើជាសូចនាករនៃស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន (ធម្មតាករណីនៅក្នុងទីផ្សាររីកចម្រើនខ្លាំង) ខណៈដែលយើងនៅតែប្រុងប្រយ័ត្នចំពោះការធ្វើសេចក្ដីសន្និដ្ឋានរហ័ស ដោយសារការពិតដែលថា ទំហំប្រតិបត្តិការនេះមានសារៈសំខាន់បើធៀបនឹងសកម្មភាពការផ្ដល់កម្ចីរបស់ធនាគារ និងថា វាមិនមែនជាអថេរដែលកំណត់តម្លៃទីផ្សារនោះទេ»។
លោកបន្ថែមថា៖ «ទោះយ៉ាងណាច្បាស់ណាស់វាជាវិធានការដ៏សំខាន់ និងមានប្រយោជន៍ដែលចង្អុលបង្ហាញពីស្ថានការណ៍សេដ្ឋកិច្ចនៅក្នុងពេលបច្ចុប្បន្ន។ ទី ២ ប្រតិបត្តិការនេះពន្យល់ពីសារៈសំខាន់របស់ទីផ្សារមូលធនថា ជាកន្លែងលើកកម្ពស់ប្រសិទ្ធភាពលំហូរមូលធនដែលអ្នកលក់ត្រូវការសន្ទនីយភាពជួបអ្នកទិញដែលមានទ្រព្យសកម្ម ហើយអាចវិនិយោគលើសពីតម្រូវការ»។
PPCBank បានចេញមូលបត្របំណុលជាផ្លូវការនៅ CSX កាលពីចុងខែមេសា ប្រមូលមូលនិធិបាន ១០ លានដុល្លារ។ កាលពីដើមខែតុលា ធនាគារប្រមូលមូលនិធិបាន ១០ លានដុល្លារជុំទី ២ ពីទីផ្សារ៕LA
ធនាគារ ABA ប្រកាសបោះផ្សាយលក់មូលបត្របំណុល ទំហំ ២៥ លានដុល្លារអាមេរិក ធនាគារ ABA ដែលជាសមាជិកសម្ពន្ធធនាគារជាតិ កាណាដា បានប្រកាសកាលពីថ្ងៃទី ៣១ ឧសភា កន្លងទៅថ្មីៗនេះថា ខ្លួនទើបទទួលបានការអនុម័តពីធនាគារជាតិនៃកម្ពុជា ក្នុងការចាប់ផ្ដើមដំណើរការរៀបចំ ការបោះផ្សាយមូលបត្របំណុល ឬហៅថា សញ្ញាបណ្ណសាជីវកម្ម (Corporate Bond) របស់ខ្លួននៅលើផ្សារមូលបត្រកម្ពុជា (CSX)។ធនាគារ ABA ត្រូវបានដឹងថា គឺជាស្ថាប័នហិរញ្ញវត្ថុទី៣ ហើយដែល បានបោះផ្សាយមូលបត្របំណុលនេះ បន្ទាប់ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុហត្ថាកសិករ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC។
តាមសេចក្ដីប្រកាសព័ត៌មាន ធនាគារABA គ្រោងនឹងបោះផ្សាយមូលបត្របំណុល ក្នុងទំហំទឹកប្រាក់ សរុបចំនួន ១០០ ពាន់លានរៀល ឬស្មើនឹងប្រមាណ ២៥ លានដុល្លារអាមេរិក។
ធនាគារ ABA សញ្ញាបណ្ណសាជីវកម្ម ឬហៅថា មូលបត្របំណុលដែលធនាគារនេះ គ្រោងនឹងបោះផ្សាយលក់ជាផ្លូវការនេះ គឺមានរយៈពេល ៣ឆ្នាំ និងអត្រាការប្រាក់ពី ៧ ទៅ ៧,៧៥ ភាគរយ ក្នុងមួយឆ្នាំ។ ធនាគារ ABA នឹងដាក់ជូនឯកសារផ្តល់ព័ត៌មានដើម្បីស្នើសុំការអនុម័តយល់ព្រម ក្នុងការបោះផ្សាយនេះ ពីគណៈកម្មការមូលបត្រកម្ពុជា(SECC) សម្រាប់នីតិវិធីបន្តទៀត។ហើយធនាគារនេះ រំពឹងថាសញ្ញាបណ្ណនេះ នឹងត្រូវចុះបញ្ជីលក់នៅលើផ្សារមូលបត្រកម្ពុជា (CSX)។
បើតាមការបញ្ជាក់ ពីធនាគារមួយនេះ ទឹកប្រាក់ ដែលបានមកពីការបោះផ្សាយលក់មូលបត្របំណុលនេះ នឹងត្រូវយកទៅប្រើសម្រាប់ការចំណាយលើប្រតិបត្តិការ ក៏ដូចជា ការបង្កើនចំនួនប្រាក់កម្ចី សម្រាប់អាជីវកម្ម ដែលនឹងគាំទ្រ ដល់អាជីវកម្ម ខ្នាតតូចបំផុត សហគ្រាសធុនតូច និងមធ្យម ដែលរួមមានសហគ្រិនស្ត្រីនៅកម្ពុជាផងដែរ។
ជាមួយនេះ ក្រុមហ៊ុន SBI Royal Securities ត្រូវបានធនាគារABA ជ្រើសយកជាទីប្រឹក្សាហិរញ្ញវត្ថុ និងក្រុមហ៊ុនធានាទិញមូលបត្រតែមួយគត់សម្រាប់ការបោះផ្សាយនេះ។ គួរបញ្ជាក់ថា ក្រៅពី ធនាគារ ABA នេះ កន្លងមកថ្មីៗនេះ ក៏មានស្ថាប័នហិរញ្ញវត្ថុចំនួន២ ហើយ ដែលបានបោះផ្សាយលក់មូលបត្របំណុលរបស់ខ្លួន ជាសាធារណៈ គឺគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC ។ ក្នុងនោះ គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ ហត្ថាកសិករ បានប្រកាសបោះផ្សាយលក់មូលបត្របំណុលរហូតដល់ ១២០ ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣០ លានដុល្លារអាមេរិកខណៈគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC វិញ បានបោះផ្សាយលក់មូលបត្របំណុលនេះ ក្នុងទំហំប្រាក់សរុប ៨០ ពាន់លានរៀល ស្មើនឹង ២០ លានដុល្លារអាមេរិក។
គិតមកដល់ត្រឹមថ្ងៃទី៣១ ឧសភា ២០១៩ ទ្រព្យសកម្មរបស់ធនាគារABA មានចំនួន ៣,៣៦ ពាន់លានដុល្លារសហរដ្ឋអាមេរិក ដែលធ្វើឲ្យខ្លួនក្លាយជាធនាគារធំទីបីនៅក្នុងប្រទេសកម្ពុជា។
ម្ចាស់ភាគហ៊ុនដ៏ធំរបស់ធនាគារ ABA គឺធនាគារជាតិកាណាដា(www.nbc.ca) ដែលជាធនាគារធំជាងគេទីប្រាំមួយនៅប្រទេសកាណាដា និងជាធនាគារដែលឈានមុខគេនៅQuebec ជាកន្លែងដែលធនាគារនេះក្លាយជាជម្រើសដៃគូសម្រាប់សហគ្រិនធុនតូចនិងមធ្យម៕