ទំនប់ អូរតេ ជាទំនប់ប្រវត្តិសាស្រ្តដែល ប្រទេសកម្ពុជា មានលទ្ធភាព សមត្ថភាពក្នុងការស្ថាបនា តំបន់ លំនៅដ្ឋានរបស់ប្រជាជន ដែលជា ខ្សែក្រវ៉ាត់ព្រំដែន ជួរក្រោយ។ តាមប្រវត្តិសាស្រ្ត តំបន់ខាងជើង នៃ កម្ពុជា សព្វថ្ងៃនេះ គ្រប់គ្រងដោយ ជនជាតិ ចម្ប៉ា ឬ រដ្ឋចម្ប៉ា ឈ្មោះថា ព្រះរាជាណាចក្រ ចម្ប៉ាសាក់ The Kingdom of Champasak ដែល ជនជាតិ អំបូរចាមទាំងនោះ វាតទី ធ្វើសង្រ្គាម ដណ្តើមទឹកដី ត្រួតត្រាតំបន់សេដ្ឋកិច្ច ពី ខាងជើងចុះមកខាងត្បូង រហូតដល់ កម្ពុជាក្រោម ដែលមានកំពង់ផែធំ នៅ ខេត្តបាសាក់ (ឃ្លាំង) ។ ជនជាតិខ្មែរ មានលំនឹងឡើងវិញ មានសមត្ថភាពការពារទឹកដីដូនតាខ្មែរ កសាងភូមិឃុំ រដ្ឋបាលរឹងមាំ ប្រែក្លាយតំបន់នេះ ទៅជា តំបន់ទេសចរធម្មជាតិ ប្រវត្តិសាស្រ្ត។ នេះជា ហេតុផលដែល ការសិក្សាប្រវត្តិ ព្រែកពាមតេ និង អូរ តេ ត្រូវបានធ្វើឡើង ដើម្បីជាប្រយោជន៍ប្រឆាំងសង្រ្គាមចិត្តសាស្រ្ត។
អំពី ព្រែក តេ ខេត្តក្រចេះ៖ ព្រែកនេះមានឈ្មោះថាជា ព្រែក តេ គឺអក្សរ បារាំង T សំដៅថាជា ពាមរាងជាអក្សរ តេ។ មូលហេតុដែល គេហៅបែបនេះ ដោយសារ មុនបារាំង ចូលស្រុក ១៨៦៣ គឺ មានជនជាតិនីមួយ ឡើងធ្វើជាស្តេចត្រាញ់ ប្រកាសថា ទឹកដីកន្លែងនេះជាទឹកដី របស់ យើង ! ដូចជា ជនជាតិឆ្លូង គេគ្រប់គ្រង តំបន់ឆ្លូង ជនជាតិក្រចេះ គេគ្រប់គ្រង ទន្លេក្រចេះ ជនជាតិស្ទៀងគេគ្រប់គ្រង ទន្លេស្ទៀង(ឬស្ទឹងស្ទៀង ក្លាយជាស្ទឹងត្រែង) ជនជាតិ គ្រឹង គ្រប់គ្រងព្រែកគ្រឹង ឬគ្រៀង ព្រែកកាំពី គ្រប់គ្រងតំបន់ ក្របី (ជនជាតិក្របី) ដូច្នេះ ព្រែក តេ ជាតំបន់ដែល គ្មានអ្នកថែទាំ រក្សា ទើបបារាំង គេសរសេរថា ព្រែក ពាម តេ Prek Peam Te ...
ទំនប់«អូរតេធិបតី»បូករួម នឹងទំនប់លើ និងទំនប់ក្រោមតម្លៃ ៦២លានដុល្លារ ដាក់ឱ្យដំណើរការ
អបអរសាទរពិធីសម្ភោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។
ផែនទី ព្រែក និង អូរ តំបន់ ក្រចេះ មណ្ឌលគីរី
ថ្ងៃនេះ ក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ទទួលបាននូវសមិទ្ធផលធំៗចំនួន ៣ គឺទំនប់អូរតេធិបតី ដែលនៅចំពោះមុខនេះ ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ដោយចំណាយថវិកាសរុបប្រមាណ ៦២ លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសមិទ្ធផលនេះបានកើតឡើង មិនមែនជាការចៃដន្យនោះទេ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និង សាមគ្គីភាព រួមទាំងការឯកភាពផ្ទៃក្នុង, ជាពិសេសកិច្ចសហការ ដ៏ល្អប្រពៃរវាង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងធនធានទឹក និង ឧតុនិយម ព្រមទាំង អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ, ហើយក៏បានស្តែងចេញនូវសមិទ្ធផលជាច្រើននៅ ទូទាំងប្រទេស និយាយជារួម និង និយាយដោយឡែក សមិទ្ធផលនៅខេត្តមណ្ឌលគិរី។
ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤ ខេត្តមណ្ឌលគិរី
វ៉ាន់ សារាយ Vann Saray
កំពុងមានការជជែកទាំងក្នុងបណ្តាញសង្គម និងខាងក្រៅទៅលើពាក្យ «តេ» សម្តៅដល់ន័យខ្លឹមសារបែបណា? ក្នុងវចនានុក្រមខ្មែរមានតែពាក្យ «ទេ» ន័យបដិសេធ និង «ទេរ» ន័យទ្រេត ជ្រេ ជ្រាល ដូចជាដូងទេរ។ ក្នុងនោះព្រែកមួយនៅខេត្តក្រចេះ ដែលមានប្រភពទឹកពីទំនប់នេះ ត្រូវបានគេហៅថា «ព្រែកទេរ»។
«តេ» នៃទំនប់ទឹកក្នុងខេត្តមណ្ឌលគិរីនេះ សរសេរតាមសំនៀងបងប្អូនជនជាតិដើមភាគតិច ឬក៏មានន័យខ្លឹមសារបែបណា? បងប្អូនបានជ្រាបរឿងនេះ ជួយពន្យល់ផង។
សុចិបុលិ ខេមរា #ទោះបីសំនៀងដើម និយាយបែបណា (តេ) តែការសរសេរនៅតែ សរសេរឱ្យត្រូវតាមក្បួនអក្សរខ្មែរមានន័យអាចស្ដាប់បានដែរ #(ទេរ) ហើយមើលទៅតាមទ្រង់ទ្រាយ សណ្ឋាននៃទីកន្លែង បុព្វហេតុដែលធ្វាប់កើតឡើងនោះមានរាងរៅដូចម្ដេចដែរ? ។ ឧទាហរណ៍ ៖ ពាក្យថា (ខ្ញុំ) គឺសរសេរ= ខ+្ញ+ុំ មិនត្រូវសរសេរ (ញ៉ុម) តាមសំនៀងនិយាយនោះទេ។ សំណូមពរគួរគិតឱ្យបានហ្មត់ចត់ មុននឹងសរសេរ។
Sokhun Bee អូតេ ជម្រាលទឹកធ្លាក់ពីលើចុះក្រោម
Ajalanatrop · T អក្សរតេ
Proberty ChannVeasna ប្រហែលជាគេយកតាមឈ្មោះ ព្រែកខ្មែរដែលជីកហើយអោយ អោយវៀតណាមកាត់យកដីទោបាតនោះគីព្រែក វិញតេ គីឈ្មោះ ដូចគ្នា (តេ).។
ទំនប់អូរតេធិបតី បានផ្តល់ប្រយោជន៍ក្នុងការផ្គត់ផ្គង់ទឹកស្អាតជូនពលរដ្ឋរាប់ពាន់គ្រួសារ ក្នុងស្រុកអូររាំង និងក្រុងសែនមនោរម្យ ប្រើប្រាស់ និងស្រោចស្រពដំណាំជាប្រចាំថ្ងៃ- ទំនប់អូរតេធិបតី គឺជាទំនប់ស្ទាក់ទឹកបេតុង ប្រវែង ៣០៦ម៉ែត្រ ដោយអាចផ្គត់ផ្គង់ទឹកស្អាតបានចំនួន ១២លានម៉ែត្រត្រីគុណ ស្ថិតនៅក្នុង ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ។ ទំនប់នេះ បានជួយកាត់បន្ថយហានិភ័យ នៃគ្រោះមហន្តរាយធម្មជាតិ ដែលបង្កឡើងដោយជំនន់គ្រប់ប្រភេទ និងគ្រោះរាំងស្ងួតដែលតែងតែកើតមានឡើងក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី ។ បន្ថែមពីនេះ ក៏បានជួយសម្រួលដល់ការប្រើប្រាស់ទឹកជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងរក្សាបាននូវបរិស្ថានបៃតងជាប់ជាប្រចាំផងដែរ ។
មន្ទីរព័ត៌មានខេត្តមណ្ឌលគិរី · សម្តេចធិបតី អញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការគម្រោងអភិវឌ្ឍន៍ ទំនប់អូរតេធិបតី ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យ ក្នុងខេត្តមណ្ឌលគិរី នៅថ្ងៃនេះ ក្រុងសែនមនោរម្យ និងស្រុកអូររាំង នៃខេត្តមណ្ឌលគិរី ទទួលបាននូវសមិទ្ធផលធំៗចំនួន ៣ គឺទំនប់អូរតេធិបតី ដែលនៅចំពោះមុខនេះ ទំនប់សែនសុខដុម និង ទំនប់សែនមនោរម្យដោយចំណាយថវិកាសរុបប្រមាណ ៦២ លានដុល្លារអាមេរិក ក្រោមក្របខ័ណ្ឌឥណទានមូលនិធិទ្រទ្រង់ថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ហើយសមិទ្ធផលនេះបានកើតឡើង មិនមែនជាការចៃដន្យនោះទេ គឺបានមកពីកិច្ចខិតខំប្រឹងប្រែង និង សាមគ្គីភាព រួមទាំងការឯកភាពផ្ទៃក្នុង, ជាពិសេសកិច្ចសហការ ដ៏ល្អប្រពៃរវាង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និង ក្រសួងធនធានទឹក និង ឧតុនិយម ព្រមទាំង អាជ្ញាធរមូលដ្ឋាន និង ប្រជាពលរដ្ឋ, ហើយក៏បានស្តែងចេញនូវសមិទ្ធផលជាច្រើននៅ ទូទាំងប្រទេស និយាយជារួម និង និយាយដោយឡែក សមិទ្ធផលនៅខេត្តមណ្ឌលគិរី។ គម្រោងអភិវឌ្ឍន៍ធនធានទឹកសម្រាប់ពហុវិស័យនៅក្នុងខេត្តមណ្ឌលគិរីនេះ គឺជាផ្នែកមួយនៃផែនការមេរបស់ក្រសួងធនធានទឹក និងឧតុនិយម ដើម្បីផ្គត់ផ្គង់ធនធានទឹកដល់គ្រប់វិស័យបម្រើដល់សេចក្តី ត្រូវការរបស់ខេត្ត ហើយបណ្តាអាងទឹកក្នុងតំបន់នេះក៏នឹងទាក់ទាញកំណើនទេសចរផងដែរ ៕ ខេត្តមណ្ឌលគិរី ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៤ តុលា ២០២៤
Fresh News · ប្រសាសន៍សំខាន់ៗរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ឱកាសសម្ពោធទំនប់អូរតេធិបតីសមិទ្ធផលថ្មីលើទឹកដីខេត្តមណ្ឌលគិរី (មណ្ឌលគិរី)៖ ទំនប់អូរតេធិបតី ជាសមិទ្ធផលថ្មីមួយទៀតលើទឹកដី នៃខេត្តមណ្ឌលគិរី ដែលនឹងបម្រើជាប្រយោជន៍មហាសាល សម្រាប់ប្រជាពលរដ្ឋ។ ទំនប់អូរតេធិបតី ត្រូវបានសាងសង់ឡើងក្នុងពេលសម្តេចតេជោ ហ៊ុន សែន ដឹកនាំហើយត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នាព្រឹកថ្ងៃព្រហស្បតិ៍ ៧រោច ខែអស្សុជ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៤នេះ។
Gazette ប្រជាជន · ទំនប់ស្តុកទឹកអូរតេ មានសមត្ថភាពស្តុកទឹកបានចំនួន ១២លានម៉ែត្រគូប សម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ ទំនប់ស្តុកទឹកអូរតេ មានទំនប់ស្ទាក់ទឹកប្រវែង ៣០៦ម៉ែត្រ និងមានកម្ពស់ ២០ម៉ែត្រ ព្រមទាំងមានសំណង់បង្ហៀរទឹកប្រវែង ១០០ម៉ែត្រ និងមានកម្ពស់ ១៥ម៉ែត្រ ដែលស្ថិតក្នុងឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។