ឯកសារពាក់ព័ន្ធរួមមាន៖
- ការបោះពុម្ពលុយថ្មី
- ល្បែងទីផ្សារបំណុល
- មាឃើធីងណែតវើក Network Marketing
- ទីផ្សារភាគហ៊ុន
- ប្រវត្តិប្រាក់ឌួង
- អាជីវកម្ម បាល់ទាត់ OL Football
កម្ពុជា បោះពុម្ពលុយ ថ្មី នេះ ឃើញមាន ប្រតិកម្មចម្រុះ ទាំងការគាំទ្រ និងការប្រឆាំង រួមទាំង ការបកស្រាយ បែបបច្ចេកទេស និង បកស្រាយបែបនយោបាយ ដូចមានខាងក្រោម៖
គំនូសបំព្រួញ ការបោះពុម្ពលុយ និង គោលបំណងនៃការបោះពុម្ព លុយរៀល ប្រឆាំង ដុល្លានីយកម្ម បាតនីយកម្ម និង លុយដុងនីយកម្ម លើទីផ្សារកម្ពជា-- ប្រាក់ គ្រប់ប្រភេទ កំពុងចរាចរនៅលើទីផ្សារកម្ពុជា មានប្រមាណ ៦០០០ លានដុល្លា ដូច្នេះ បោះពុម្ពលុយថ្មី ១០០០ លានដុល្លា ដើម្បី លើកតម្លៃលុយ រៀល !
- Neary Roth ✍️បោះពុម្ពលុយថ្មី ដើម្បីជំនួសលុយចាស់ៗ ដែលរហែកពុកផុយ ប៉ុន្តែលុយរហែកពុកផុយអត់មានក្រដាស ២ សែនទេ ហេតុអីបោះពុម្ពក្រដាស ២ សែនមកជំនួសទៅវិញ? ✍️ បោះពុម្ពលុយថ្មីក្រដាស ២ សែនរៀល គឺជាក្រដាសប្រាក់អនុស្សាវរីយ៍ខួប ២០ ឆ្នាំនៃការឡើងគ្រងរាជ្យរបស់ព្រះមហាក្សត្រប៉ុណ្ណោះ #សំណួរ បើសិនជាបោះពុម្ពគ្រាន់តែជាលុយអនុស្សាវរីយ៍ហេតុអីបោះពុម្ពច្រើនម្លេះ? ២០ លានសន្លឹក ដែលស្មើនិងតម្លៃរាប់មុឺនលានប្រាក់រៀល បើគិតជាលុយដុល្លាគឺ ១ ពាន់លានដុល្លា💰? ១ ពាន់លានដុល្លាអាចដោះទ័លចំណាយលើប្រាក់ខែមន្ត្រីរាជការបានយ៉ាងងាយស្រួល។ 👉 សូមបងប្អូនប្រើការគិត ប្រើចំណេះដឹងមកពិចារណា កុំយកការស្រឡាញ់ការគាំទ្រ ការស្អប់មកបាំងមុខ ខ្ញុំសង្ឃឹមថាសេដ្ឋកិច្ចកម្ពុជាយើងមិនអីទៅចុះ ខ្ញុំសង្ឃឹមថានិងមិនឃើញប្រាក់រៀលខ្មែរ ១ ការ៉ុងដូរបាន ៥$ ទៅចុះ។
- រឿងបោះពុម្ពលុយ៖ ខាងប្រឆាំងគេនូវបន្តឃោសនាថា រដ្ឋាភិបាល គ្មានលុយបើកប្រាក់ខែមន្រ្តីរាជការ កម្មករ បានជាបោះពុម្ពលុយ គេលើករឿងលុយថោកសម័យ លន់ នល់ នេះបានន័យថា ពួកគេជាក្រុមខ្មែរសេរី(សមសារី ស៊ឹងង៉ុកថាញ់ សឺនសាន...)។ លុយខ្មែរ ថោក ឬ លុយខ្មែរថ្លៃ ពឹងអាស្រ័យថាប្រទេស ថៃ និង វៀតណាម គេប្រឆាំងជាមួយ កម្ពុជាដែរអត់? ដូចជា សម័យរដ្ឋកម្ពជាលុយថោកណាស់ ព្រោះ ប្រទេសថៃ និង ក្រុមតស៊ូនៅជាយដែន គេលួចបោះពុម្ពលុយក្លែងក្លាយ យកមកទិញស្រូវ អង្ករ ស្បៀង របស់ប្រជាជនកម្ពុជាក្នុងស្រុក អីចឹងលុយ អត់មានតម្លៃទេ លុយខ្មែរគ្មានអ្នកណាទទួលស្គាល់ទេ។ កាលឆ្នាំ ១៩៧០ ពួកខ្មែរសេរី ប្រឆាំងជាមួយខ្មែរសាធារណរដ្ឋ អីចឹងកាលណោះ ពួកគេបោះពុម្ពក្លែងក្លាយចាយពេញស្រុកខ្មែរ។ នៅប្រទេសថៃ សព្វថ្ងៃ គេបោះពុម្ពលុយដុល្លាក្លែងក្លាយទុកបើកឲ្យ កម្មករទៅពីស្រុកខ្មែរ ភូមារ ឧ. លុយដុល្លាពិត ១០០ដុល្លា ដូរបានលុយខ្មោច ឬ លុយក្លែងក្លាយ ១០០០ ដុល្លា បើកឲ្យកម្មករនេសាទ ឬកម្មករដាំធូរេន ។
- Chan Born រឿងបោះពុម្ពលុយថ្មីក្រដាស់ ២០ ម៉ឺនរៀល ( ៥០ដុល្លាអាមេរិក) មានការរិះគន់ផង និង គាំទ្រផង។ ខ្ញុំសួម ឈ នៅខាងគាំទ្រ ដោយសារ (១) ដើម្បីបោះពុម្ពលុយ ១ ០០០ លានដុល្លានេះ រដ្ឋាភិបាលត្រូវតំកល់មាស ១១,៦ តោនមាសនៅ IMF ពេលបានច្បាប់នេះមក កម្ពុជា បោះពុម្ពលុយ ២០ លានសន្លឹក ដែលមានតម្លៃស្មើរ ១០០០ លានដុល្លា ដូច្នេះ បើការចំណាយខ្ពស់ថា ១ សន្លឹកចំណាយអស់ ៥ដុល្លា នោះរដ្ឋចំណាយអស់ ១០០ លានដុល្លា ដែលមានតម្លៃ Value ស្មើរនឹង ១០០០ លានដុល្លា ! ។ បើសិនការចំណាយ ១ ដុល្លា/សន្លឹក ដូច្នេះ រដ្ឋចំណាយអស់ ២០ លានដុល្លា តែមានតម្លៃស្មើរ ១០០០ លានដុល្លា។ នេះជាអ្វីដែលអ្នកសេដ្ឋកិច្ចគេវិភាគអំពីផលប្រយោជន៍ តែ ១ ជ្រុងនៃការ ចាយលុយខ្មែរ បន្ថយការចាយលុយ ដុល្លា លុយបាត លុយដុង ព្រោះខ្មែរក៍ចេះបោះពុម្ពលុយដែរ !!!
- Chan Born 1d · រឿងបោះពុម្ពលុយថ្មីក្រដាស់ ២០ ម៉ឺនរៀល ( ៥០ដុល្លាអាមេរិក) មានការរិះគន់ផង និង គាំទ្រផង។ ខ្ញុំសួម ឈ នៅខាងគាំទ្រ ដោយសារ (១) ដើម្បីបោះពុម្ពលុយ ១ ០០០ លានដុល្លានេះ រដ្ឋាភិបាលត្រូវតំកល់មាស ១១,៦ តោនមាសនៅ IMF ពេលបានច្បាប់នេះមក កម្ពុជា បោះពុម្ពលុយ ២០ លានសន្លឹក ដែលមានតម្លៃស្មើរ ១០០០ លានដុល្លា ដូច្នេះ បើការចំណាយខ្ពស់ថា ១ សន្លឹកចំណាយអស់ ៥ដុល្លា នោះរដ្ឋចំណាយអស់ ១០០ លានដុល្លា ដែលមានតម្លៃ Value ស្មើរនឹង ១០០០ លានដុល្លា ! ។ បើសិនការចំណាយ ១ ដុល្លា/សន្លឹក ដូច្នេះ រដ្ឋចំណាយអស់ ២០ លានដុល្លា តែមានតម្លៃស្មើរ ១០០០ លានដុល្លា។ នេះជាអ្វីដែលអ្នកសេដ្ឋកិច្ចគេវិភាគអំពីផលប្រយោជន៍ តែ ១ ជ្រុងនៃការ ចាយលុយខ្មែរ បន្ថយការចាយលុយ ដុល្លា លុយបាត លុយដុង ព្រោះខ្មែរក៍ចេះបោះពុម្ពលុយដែរ !!!
- Um Sam An 2d · រដ្ឋាភិបាលកម្ពុជាខ្វះលុយដោយសារវិបត្តិសេដ្ឋកិច្ចដាំក្បាលចុះ ទើបរដ្ឋបោះពុម្ភក្រដាសប្រាក់២សែនរៀល ចំនួន២០លានសន្លឹកស្មើប្រហែល ១ពាន់លានដុល្លា។200.000៛x20.000.000សន្លឹក =4000.000.000.000 ៛=ហេីយចែក4000៛ទៅគឺប្រហែល 1000.000.000$។ បោះពុម្ពក្រដាសប្រាក់កាន់តែធំនោះវិបត្តិសេដ្ឋកិច្ចកាន់តែយ៉ាប់ តម្លៃក្រដាសប្រាក់កាន់តែថោក។ នេះប្រហែលជារដ្ឋាភិបាលខ្វះលុយបើកអោយមន្រ្តីរាជការហើយ ទើបបោះពុម្ពលុយរហូតដល់១ពាន់លានដុល្លា។ រដ្ឋខ្វះលុយ បោះពុម្ពលុយបន្ថែម នោះសេដ្ឋកិច្ចនឹងជួបហានិភ័យនៃវិបត្តិអតិផរណាមិនខាន (លុយថោកនិងទំនិញឡើងថ្លៃ)។ តម្លើងប្រាក់ខែកម្មករតែ៤ដុល្លាហើយរដ្ឋបោះពុម្ភក្រដាសប្រាក់២សែនរៀលបន្ថែម ហេតុនេះ ៤ដុល្លានេះមិនរួចថ្លៃទំនិញឡើងថ្លៃនិងបន្ទប់ជួលឡើងថ្លៃនោះទេ ។ បោះពុម្ពលុយបន្ថែមហើយរដ្ឋអួតថាឆ្នាំ២០២៦ កម្ពុជានឹងរួចផុតពីប្រទេសក្រីក្រហើយក្លាយជាប្រទេសអ្នកមាន!
- NBC បានបោះពុម្ពលុយក្រដាស 20ម៉ឺនរៀលថ្មី ចំនួន 20លានសន្លឹក= $1,000,000,000 ដើម្បីចាក់ចូលក្នុងសេដ្ឋកិច្ច !! ការបោះពុម្ពលុយកាន់តែធំ ចំនួនកាន់តែច្រើន បង្ហាញថាសេដ្ឋកិច្ចយើងរីកចម្រើន
- ក្រដាស់បោះពុម្ពលុយទាំងអស់នេះជាការបរាជ័យយ៉ាងអាម៉ាស់ធំបំផុតរបស់ត្រកូលហ៊ុន សែនខាងផ្នែកសេដ្ឋកិច្ចបរាជ័យទាំងនយោបាយសេដ្ឋកិច្ចបរាជ័យទាំងនយោបាយការទូតនយោបាយសេដ្ឋកិច្ចរបស់ហ៊ុន សែនដែលស្និទ្ឋជាមួយចិនយួនបានទាល់ច្រកនិងបរាជ័យហើយជាកំហុសធំបំផុតរបស់ហ៊ុន សែន ចិនយួនមិនអាចសង្គ្រោះបក្សពួកត្រកូលហ៊ុន ពីទណ្ឌកម្មពិភពលោកបានទេសំខាន់បំផុតអ្នកដែលខាតបង់ប្រជាពលរដ្ឋទៅវិញ.....🤣🤣🤣
- 🇰🇭រដ្ឋាភិបាលកម្ពុជាខ្វះលុយដោយសារវិបត្តិសេដ្ឋកិច្ចដាំក្បាលចុះ ទើបរដ្ឋបោះពុម្ភលុយបន្ថែមចំនួន 4,000,000,000,000 រៀល ( 1 ពាន់លានដុល្លារ ) ដើម្បីបើកប្រាក់ខែអោយមន្រ្តីរាជការ។ រដ្ឋខ្វះលុយ បោះពុម្ពលុយបន្ថែមរាប់សិបកោដិរៀល នោះសេដ្ឋកិច្ចនឹងជួបហានិភ័យនៃវិបត្តិអតិផរណាមិនខាន (លុយថោកនិងទំនិញឡើងថ្លៃ)។ តម្លើងប្រាក់ខែកម្មករតែ៤ដុល្លាហើយរដ្ឋបោះពុម្ភក្រដាសប្រាក់២សែនរៀលបន្ថែម ហេតុនេះ ៤ដុល្លានេះមិនរួចថ្លៃទំនិញឡើងថ្លៃនិងបន្ទប់ជួលឡើងថ្លៃនោះទេ ។ បោះពុម្ពលុយបន្ថែមហើយរដ្ឋអួតថាឆ្នាំ២០២៦ កម្ពុជានឹងរួចផុតពីប្រទេសក្រីក្រហើយក្លាយជាប្រទេសអ្នកមាន
- Sek Socheat 1d · អ្នកប្រឹក្សាយោបល់ផ្នែកអភិវឌ្ឍន៍ផ្នត់គំនិត និងការស្រាវជ្រាវ លោក សេក សុជាតិ ថ្លែងនៅថ្ងៃទី១៧ តុលា ថា ការបោះពុម្ពក្រដាសប្រាក់ចំនួនច្រើននេះធ្វើឱ្យមានការវែកញែកក្នុងវិស័យហិរញ្ញវត្ថុកម្ពុជា ហើយថា តើចំនួនសាច់ប្រាក់ដ៏ច្រើននេះវាធ្វើឱ្យមានអតិផរណា ឬយ៉ាងណា។ លោក សេក សុជាតិ ថ្លែងថា៖«ក្នុងករណីនេះ លុះត្រាតែធនាគារជាតិនៃកម្ពុជា ដែលជាធនាគារកណ្តាលរបស់កម្ពុជាហ្នឹងមានយុទ្ធសាស្ត្រ អាចគ្រប់គ្រងអត្រាប្តូរប្រាក់កម្ពុជាឱ្យនៅនឹងបាន វាគឺជាមធ្យោបាយមួយ ដែលអាចធានាបាននូវគុណតម្លៃប្រាក់រៀលទៅលើទីផ្សារជាតិ និងអន្តរជាតិ»។ លោកបន្តថា៖«ប៉ុន្តែបើសិនជាមានការធ្វេសប្រហែសណាមួយដែលធ្វើឱ្យសាច់ប្រាក់កម្ពុជាមានអតិផរណា នោះវានឹងធ្វើឱ្យប៉ះពាល់ទៅដល់តម្លៃទំនិញ វាធ្វើឱ្យប៉ះពាល់ទៅដល់វិស័យផ្សេងៗទៀត»។
- Chan Born 18 May 2019 អូស្រា្តលី៖ ធនាគារជាតិ បោះពុម្ពលុយ ក្រដាស់ ៥០ ដុល្លាចំនូន ១៦០០ លានសន្លឹក ទើបបោះពុម្ពបានជាង ៤០០ លានសន្លឹក ស្រាប់តែឃើញមាន សរសេរអក្សរខុស misspelling ត្រង់ពាក្យថា អ្នកណាក្លែងបន្លំ ទទួលខុសត្រូវ responsibility ដែល ខ្វះ អក្សរ " i "
គំនូសបំព្រួញ ការចរាចរលុយ និង កំណើនសេដ្ឋកិច្ចជាតិ