Monday, August 16, 2021

គំរូអាជីវកម្ម Network

គំរូអាជីវកម្ម Network ក្នុងវេលានេះ ខ្ញុំសង្ខេប តែ ៤ ប្រភេទធំៗ បើសិន មានគេសួរចុះ ការលក់ឡេ Online ជាអាជីវកម្មមួយណា? ចុះការលក់ដីឡូ? ចុះការលក់ផលិតផលសំអាង ? ឬ ជីកសិកម្ម?....ជាការពិបាកឆ្លើយ ដោយសារ ប្រភេទអាជីវកម្មនៅកម្ពុជា ត្រូវបានគេបំបែក ឬ បញ្ជូលគ្នាចម្រុះ ដើម្បីបន្លំ បោកប្រាស់ ប្រជាជនកម្ពុជា ដែលមិនសូវមានចំណេះដឹងផ្នែក​ ជំនួញ។ សូម្បីការបកស្រាយរបស់យើង ត្រូវបាន ពួកគេ ជាអ្នករកស៊ីផ្នែក Network Marketing វាយបកវិញ សុទ្ធតែយើង ភ្លើ ល្ងង់ខ្មៅ មិនចេះដឹង មិនចេះវិភាគ ដូចគេបំរើការផ្នែកហ្នឹងជិត ២០បវិញ ឆ្នាំ !។ ខ្ញុំសូមតប វិញថា ជិត ២០ ឆ្នាំ កន្លងមកនេះ តើ ប្រជាជនកម្ពុជា ខាតបង់អស់លុយ ប៉ុន្មានពាន់លានដុល្លា ពីការដែល បរទេសគេ មកបើក រកស៊ីទិញដីនៅកម្ពុជា ទៅលក់នៅ បរទេស? ឬ ជនបរទេស បើកធនាគារអភិ. ដោយប្រមូលលុយពី ប្រជាជនកម្ពុជា តម្លៃចាប់ពី ៥ ម៉ឺនដុល្លា/ម្នាក់ៗ បន្ទាប់គេថា ក្ស័យធន !ប្រជាកសិករ ត្រូវយកដីភូមិ ដីស្រែ ទៅបញ្ចាំនៅធនាគារដើម្បី យកលុយ ១០ ម៉ឺនដុល្លា ទៅចង់ចូលជាសមាជិក ក្រុមហ៊ុនមួយ ដែលគេថា ស្របច្បាប់ត្រឹមត្រូវ ជាថ្នូរមកវិញ នូវ ឥវ៉ាន់ទំនិញ ដែលគ្មាន ម៉ាក គ្មានយីហោ តែ​ដាក់ឈ្មោះខ្លួនឯង ដូចជា ថ្នាំទេវតា តើថ្នាំនេះ យកទៅលក់ឲ្យនណា? បើក្រសួងពេទ្យ គេចាប់ តើអ្នកណាខាត?....នេះជា បញ្ហាដែលត្រូវសិក្សាក្នុង ទំព័រនេះ

  1. នៅស្រុកខ្មែរយេីងវ៉ល់រឿងបោកការធ្វេីពាណិជ្ជកដោយយសារបែងចែកមិនច្បាស់ ចំពោះ ១ pyramid schemes 2 Ponzi schemes 3 network marketing 4 distributor representative គួតែមានការបកស្រាយថ្នាក់ជាតិមួយអោយច្បាស់លាស់បេីមិនដូច្នេះទេវ៉ល់ អារឿងបោកនេះឯង។បេីនៅតែមិនច្បាស់គេនៅតែបន្តបោកលុះមរណា។
  2. ២០២១  PNN News សមត្ថកិច្ច ឃាត់ខ្លួនមនុស្ស៧នាក់ជាមេខ្យល់ ក្នុងចំណោមមនុស្ស៣៨៥នាក់ដែលសមត្ថកិច្ចរកឃើញ ជាតំណាងចែកចាយ ផលិតផលបំប៉នសុខភាពរបស់ក្រុមហ៊ុន​(UNICITY)  នៅ ថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការ នៃស្នង​ការដ្ឋាននគរបាលខេត្តតាកែវ បានដឹកនាំកម្លាំងផែនការងារសន្តិសុខ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងដូនកែវ ដោយមានការសម្របសម្រួលពីឯកឧត្ដម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះត្រួតពិនិត្យឆែកឆេរ រកឃើញប្រជាពលរដ្ឋចំនួន​៣៨៥នាក់ មកពីខេត្តតាកែវ កំពត កែប កណ្តាល និងខេត្តផ្សេងៗទៀត។ បន្ទាប់ពីបានសាកសួរកម្លាំងជំនាញបានធ្វើការឃាត់ខ្លួនមនុស្សចំនួន០៧នាក់ ស្រី០២នាក់(មេខ្យល់) ដែលបានអះអាងថា ពួកគេជាតំណាងចែកចាយផលិតផលឯករាជ្យ ជាផលិតផលបំប៉នសុខភាពរបស់ក្រុមហ៊ុន(UNICITY) រួមមាន ៖ ១-ឈ្មោះ ស៊ី ណាត ភេទប្រុស អាយុ៤១ឆ្នាំរស់នៅភូមិកែវស្នា ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ២-ឈ្មោះ ស្រេង បានិន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិតាមឿន ឃុំព្រែកដំបូក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម។ ៣-ឈ្មោះ អ៊ុយ សិលា ភេទប្រុស អាយុ៣១ឆ្នាំ រស់នៅភូមិកំពង់បាយ សង្កាត់កំពត ក្រុងកំពត ខេត្តកំពត។ ៤-ឈ្មោះ ប៉ិច សាបឿន ភេទស្រី អាយុ៤១ឆ្នាំ រស់នៅភូមិកែស្នា ឃុំឃ្នេស ស្រុកមេសាង ខេត្តព្រៃវែង។ ៥-ឈ្មោះ កែវ ឌីណា ភេទប្រុស អាយុ២៧ឆ្នាំ រស់នៅភូមិព្រែកគ្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម ។ ៦-ឈ្មោះ នូ ចន្ថន ភេទស្រី អាយុ៣៤ឆ្នាំ រស់នៅភូមិព្រែកគ្រួស ឃុំសូគង ស្រុកកងមាស ខេត្តកំពង់ចាម។ ៧-ឈ្មោះ សន ឧត្ដម ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិចំការបី សង្កាត់ដំណាក់ចង្អើរ ក្រុងកែប ខេត្តកែប 
  3. ដោយពួកគាត់មានការ ជួបជុំគ្នា មិនបានសុំការអនុញ្ញាតពីអាជ្ញាធរឡើយ ។បច្ចុប្បន្ន មនុស្សទាំង០៧នាក់(មេខ្យល់) ខាងលើនេះត្រូវបានបញ្ជូនមកស្នងការដ្ឋាននគរបាលខេត្តតាកែវ សាក​សួរបន្តតាមនីតិវិធី ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ។ សូមជម្រាបថាកាលពីសប្តាហ៍មុនសមត្ថកិច្ចបានចាប់ខ្លួនបុរសពីរនាក់ជាភ្នាក់ងារ (UNICITY) ដែលបានបោកប្រាស់លុយពីមនុស្សជាច្រើនដែលបានដាក់ពាក្យបណ្តឹង  ៕ រូបភាព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ
  4. Chan Born ចាប់ខ្លួនមន្រ្តីក្រុមហ៊ុន Unicity រឿាងលួងលោម ដើម្បីបោកលុយគេ ២៥,០០០ ដុល្លាឡើងតំណែង ចៅហ្វាយស្រុក UNICITY. ខ្ញុំហែលឆ្លងកិច្ចការនេះក្រែលដែរ !! ខ្ញុំសូមចែករំលែងបទពិសោធន៍៖ តាមពិតក្រុមហ៊ុន គេមិនបោកទេ តែមនុស្សឬភ្នាក់ងារជាអ្នកបោក។ ក្រុមហ៊ុន គេមានផលិតផលគ្រប់សព្វបែបយ៉ាង អ្នកណា មានលុយ ២៥,០០០ ដុល្លា ទៅ ដូរជា មួយ កាក់ស្ពាន់/ពិន្ទុ គេឲ្យឡើងជា ចៅហ្វាយស្រុក បើមានលុយ ៥០,០០០ ដុល្លា ឡើងជាចៅហ្វាយខេត្ត UNICITY  តំណែង តូច គឺ ៦០០០ ដុល្លា បានត្រឹម មេឃុំ ពោលគឺលក់ផលិតផលត្រឹមឃុំ។ ឡើងតំណែងធំ រើស ភ្នាក់ងារ/កូនចៅថ្មី បានលុយកំម្មុស្សុង ដូច្នេះ បើ រកមិនបាន ចំណាយលុយខ្លួនឯង ទិញសមាជិកខ្មោច...អ្នកណាមានសមាជីកច្រើន មានឪកាសដើរលេងច្រើនប្រទេស។ មុខរបរនេះ ល្អណាស់ សម្រាប់ ម្ចាស់ផ្សារនានា ព្រោះគេទិញឥវ៉ាន់ តម្លៃថោកៗ យកមកដាក់នៅតាម ផ្សារទំនើបៗ បើសិន មនុស្សធម្មតា ទិញអីវ៉ាន់បាន ក៍រកកន្លែងលក់អត់បានដែរ !! --ដូចនេះ ទើប ខ្លះថា ក្រុមហ៊ុនបោក ខ្លះថា មិនទេ យើងលោភលន់ ចង់បានចង់មានពេក !! យកលុយរាប់ម៉ឺនដុល្លា ទៅទិញតំណែងខ្យល់ !!
  5. Sok Vichet នៅស្រុកគេវាជា pyramid game ឬ ល្បែងពីរ៉ាមីតដែលខុសច្បាប់ អ្នកខ្លះប្រើពាក្យល្អហៅថា បណ្តាញទីផ្សារ(Network Marketing or Multi layers marketing) ថ្មីៗនេះនៅស្រុកយើងគេនិយមហៅ ថាតំណាងចែកចាយ៕ ទោះឈ្មោះអ្វីក៏ដោយអោយតែមានទម្រង់អាជិវកម្មដូចរូបភាពខាងក្រោមនេះ សូមបងប្អូនប្រយត្ន័មុនសម្រេចចិត្តដាក់វិនិយោគលើវា ។ ជាធម្មតាអាយុកាលរបស់វាមិនដែលលើសពី5ឆ្នាំទេ គេនឹងប្តូរឈ្មោះឬបិទក្រុមហ៊ុនតែម្តង multi Layers marketing ពិតប្រាកដ អតិថិជនប្រើប្រាស់ចុងក្រោយទទួលបានអ្វីដែលគេបានវិនិយោគ តែpyramid game វិញអតិថិជនប្រើប្រាស់ចុងក្រោយជាអ្នករងគ្រោះជាងគេ ហើយអ្នកដែលទទួលបានផលច្រើនជាងគេគឺអ្នកនៅខាងលើ ខ្ញុំអាចហៅPyramid Games ថាវាជាអាជិវកម្មរកមនុស្សអោយបោកមនុស្សអោយខ្លួន ហើយអ្នកដែលត្រូវគេបោកនោះគ្មានអ្នកណាក្រៅពីអ្នកដែលទុកចិត្តយើង មិត្ត ភក្រ្ត បង ប្អូននោះទេ។ សូមមើលវិដេអូខាងក្រោមពី Pyramid Games និង Multi Layer Marketing ពិតប្រាកដ។
  6. វ៉ាន់ សារាយ Vann Saray#សូមយោបល់ប្អូនជីដូនមួយរបស់ខ្ញុំ ក្រោមអានុភាពលួងលោមរបស់អ្នកលក់នៅក្រុមហ៊ុនយូនីស៊ីធី ដែលគេស្គាល់ថាជាក្រុមហ៊ុនលក់ថ្នាំបំប៉នសុខភាពនោះ បានសម្រេចខ្ចីលុយធនាគារជាង ៣ម៉ឺនដុល្លារ ដោយត្រូវបង់ត្រឡប់ទៅគេវិញជិត ១ពាន់ដុល្លារក្នុងមួយខែ ដើម្បីយកមកវិនិយោកលើជំនួញលក់ថ្នាំបំប៉នសុខភាពនេះ ព្យុះចិត្ត និងឧត្តមគតិជាយុវជនសម័យថ្មីចង់សម្រេចជោគជ័យវិថីជីវិត និងចង់មានបាន ពួកគេមិនអល់ឯកនោះឡើយក្នុងការវិនិយោគមួយនេះ។ បុគ្គលមកពីក្រុមហ៊ុននេះ បានប្រឹងបញ្ចុះបញ្ចូលពួកគេថា វិនិយោគត្រឹមតែពីរខែប៉ុណ្ណោះ នឹងទទួលបានដើមមកវិញ ហើយទទួលបានផលចំណេញថែមទៀតផង។ ខ្ញុំមិនមានយោបល់អ្វីជូនដល់ពួកគាត់នោះទេ ដោយសារគាត់មិនហ៊ានសុំយោបល់ ខ្លាចខ្ញុំបន្ទុចបង្អាក់ការវិនិយោគរបស់គាត់។ តែដោយសារអាណិតបងប្អូនក្រុមគ្រួសារ ដែលមិនមានអាជីពអ្វីក្រៅតែពីធ្វើស្រែ ហើយយកប្លង់ដីទៅដាក់នៅធនាគារ ដើម្បីបានលុយសម្រាប់ការវិនិយោគនោះ ខ្លាចត្រូវអស់ចុងអស់ដើមព្រោះការវិនិយោគនេះ ទើបសម្រេចលើករឿងនេះ ហើយចោទជាសំណួរខ្លះក្រែងបានជាយោបល់ពីបងប្អូនលើបណ្តាញសង្គមជួយជាប្រទីពបង្ហាញផ្លូវដល់ពួកគាត់។ តើក្រុមហ៊ុនថ្នាំបំប៉នសុខភាពនេះ លក់ចេញក្នុងមួយថ្ងៃប៉ុន្មានប្រអប់ ហើយត្រូវជាប៉ុន្មានលុយនៅកម្ពុជា? - តើទីផ្សារគោលដៅនៅទីណាខ្លះ? តើបច្ចុប្បន្នអ្នកលក់របស់ក្រុមហ៊ុននៅកម្ពុជា មានប៉ុន្មាននាក់ហើយ? តាមខ្ញុំដឹងមិនក្រោមខ្ទង់ពាន់នោះទេ ដូច្នេះនឹងត្រូវរកទីផ្សាររបៀបណា ខណៈពលរដ្ឋខ្មែរកំពុងជួបវិបត្តិជំងឺកូវីដ១៩ផងនោះ។  តើជនល្បួងលួងលោមគេដោយបំភ្លៃ ដោយលើកទឹកចិត្ត និងលាក់បាំងនូវព័ត៌មានពិតបែបនេះ ត្រូវប្រឈមក្រមព្រហ្មទណ្ឌបែបណា? សង្ឃឹមបងប្អូនជួយជាយោបល់ និងសង្ឃឹមបានឮដល់ប្អូនជីដូនមួយរបស់ខ្ញុំ។  តាមរយៈបណ្តាញសង្គមនេះ បងសូមបញ្ជាក់ទៅប្អូនថា បងមិនហាមឃាត់ប្អូនដែលមានមហិច្ឆតាលើជំនួញនោះទេ តែសូមលើកទឹកចិត្តឱ្យពិចារណាបានល្អិតល្អន់បន្ថែមទៀតចៀសវាងទឹកភ្នែកនៅគ្រាក្រោយ។ ខ្ញុំបាទ គោរពស្នើសុំ លោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក ប ប» នៃក្រសួងពាណិជ្ជកម្ម ជួយពិនិត្យផងតើសកម្មភាពបែបនេះ អាចខុសនឹងក្រមមានចែងក្នុងច្បាប់ដែរទេ?
  7. PNN News សមត្ថកិច្ចឃាត់ខ្លួនភ្នាក់ងារក្រុមហ៊ុនយូនីស៊ីធី Unicity Make Life Better ២នាក់ ក្រោយម្ចាស់បំណុលនិងជនរងគ្រោះសហការប្ដឹងអំពីគំនិតទុច្ចរិតបោកប្រាស់តាមរបៀបចាស លោកឧត្ដមសេនីយ៍ត្រី ញ៉ែម សៅ ស្នងការរងនគរបាលខេត្តកំពង់ស្ពឺ បានសហការជាមួយមន្ត្រីពាក់ព័ន្ធ ឃាត់ខ្លួនជនសង្ស័យ ២ នាក់ អះអាងថាជាភ្នាក់ងារ តំណាងចែកចាយរបស់ក្រុមហ៊ុន យូនីសុធី Unicity Make Life Better ប្រចាំខេត្ដកំពង់ស្ពឺ ដែលមានឈ្មោះ ១-ឈ្មោះ វ៉ិត សុខរឺន ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន យូនីសុីធី មានទីលំនៅភូមិអូរគគី ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ ២-ឈ្មោះ ជា ប៊ីន ភេទប្រុស អាយុ ៤១ ឆ្នាំ មុខរបរ បុគ្គលិកក្រុមហ៊ុន យូនីសុីធី មានទីលំនៅ ភូមិក្រាំងពង្រ ឃុំខ្ទុំក្រាំង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ ។ សមត្ថកិច្ចបានកសាងសំណុំរឿងបញ្ជូនទៅ អយ្យការចាត់ការនីតិវិធីបន្ដ ។  អង្គហេតុ ដែលនាំឱ្យម្ចាស់បំណុលនិងជនរងគ្រោះ ដាក់ពាក្យបណ្ដឹងមកសមត្ថកិច្ចអោយជួយផ្ដល់ភាពយុត្ដិធម៌ជូនពួកគាត់ដោយសារតែ ៖ កាលពីពេលកន្លងទៅថ្មីៗនេះ ជនទាំងពីរនាក់ខាងលើបានអះអាងថាគាត់ជាបុគ្គលិកក្រុមហ៊ុន យូនីសុីធី លក់ឱសថអាហារបំប៉នសុខភាព ដែលមានគុណភាពនិងការទទួលបានភាពជឿជាក់ពីមនុស្សរាប់លាននាក់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ពិសេសបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកដោយការផ្ដល់ជូននៅការណែនាំប្រឹក្សាយោបល់ពីសំណាក់អ្នកជំនាញ(វេជ្ជសាស្រ្ដ)មកពីបរទេសនិងមានវេជ្ជបណ្ឌិតល្បីៗដែលបានបញ្ចប់ថ្នាក់បណ្ឌិតលើផ្នែកសុខភាពរាង្គកាយមនុស្ស ព្យាបាលជំម្ងឺដោយប្រើឱសថអាហារបំប៉នសុខភាពញាំចូលទៅខាងក្នុងព្យាបាលជួសជុលសិរីរាង្គផ្នែកខាងក្នុងប្រកបដោយភាពជោគជ័យ១០០% ដោយមិនចាំបាច់ការព្យាបាលជំម្ងឺដោយការចាក់ថ្នាំ ព្យួរសេរ៉ូម។បន្ថែមពីនោះពួកគេបានបញ្ចុះបញ្ចូលឱ្យអតិថិជនរបស់ពួកគេយល់និងទទួលយកនូវគំនិតវិភាគនៃអាការៈជំម្ងឺជឿជាក់ឥតកែប្រែដោយការធានានិងលើកយកឧទាហរណ៍ជាក់ស្ដែងពីមនុស្សណាម្នាក់ដែលធ្លាប់ឈឺរាប់ខែឆ្នាំហើយបានធូរស្បើយបន្ទាប់ពីបានប្រើប្រាស់នូវឱសថអាហារបំប៉នសុខភាពរបស់ក្រុមហ៊ុនគេមួយរយៈពេលខ្លីដើម្បីយកមកធ្វើជាទេវតាប្រែធាតុ បន្លំភ្នែក ផ្ដល់ក្ដីសង្ឍឹមសម្រាប់អតិថិជនថ្មីរបស់ពួកគេបន្ដបន្ទាប់ទៀត។ បន្ទាប់ពីការជឿជាក់មកពួកគេបានព្យាយាមអូសទាញអោយអតិថិជនប្រើប្រាស់ផលិតផលដោយបានប្រាក់ចំណេញមកវិញនិងមានឱកាសរកប្រាក់ចំណូលបានមកពីការឃោសនាលក់ផលិតផលរបស់ក្រុមហ៊ុនគេបន្ដ ផ្លាស់ប្ដូរឋានៈពី អ្នកប្រើប្រាស់ធម្មតាទៅជាភ្នាក់ងារចែកចាយកម្រិតបឋមនិងអ្នកខ្លះក្លាយជា ប្រធានផ្នែកគ្រប់គ្រងតំបន់ក៏មាន ដោយការយកប្រាក់សុទ្ធមកធ្វើការទិញកញ្ចប់វិនិយោគជាមួយក្រុមហ៊ុន ជាក់ស្ដែងម្ចាស់បំណុលជា ជនរងគ្រោះត្រូវបានតំណាងភ្នាក់ងារទាំងពីរនាក់ខាងលើរួមជាមួយបក្ខពួក ៤នាក់ផ្សេងទៀតណែនាំឱ្យទិញកញ្ចប់តម្លៃ ២៥,០០០ ដុល្លាអាមេរិក ដោយសន្យាផ្ដល់ភាគលាភ ក្នុងមួយខែ ចំនួន ៣,០០០ ដុល្លាអាមេរិក និងទទួលបានកាតមាសពីក្រុមហ៊ុនសម្រាប់ការបំពេញការងារនឹងទៅថៃ្ងអនាគត ចូលនិវត្ដន៍ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែពី ១,៥០០ ដុល្លាអាមេរិក ទៅ ៣,៥០០ ដុល្លាអាមេរិក មានឱកាសទៅបរទេសដើរលេងតាមទ្វីបអរ៉ុប និងអាស៊ី។ ល។ ក្រោយពីការពន្យល់រួច ម្ចាស់ បំណុលជាជនរងគ្រោះបានយល់ព្រមប៉ុន្ដែមិនមានប្រាក់គ្រប់ចំនួន ពួកគេបានបង្គាប់ឱ្យជនរងគ្រោះយកទ្រព្យផ្ទាល់ខ្លួនទៅដាក់បញ្ចាំយកប្រាក់ដោយបានណែនាំទីផ្សាទទួលបញ្ចាំឯកជនងាយឆាប់រហ័សមិនចាំបាច់រត់ការស្មុគស្មាញយូរឡើយនិងបានធានាថាក្នុងករណីខែដំបូងក្រុមហ៊ុនជួយចេញថ្លៃការប្រាក់ចំនួន ០២ខែ ។ ក្រោយពីទទួលបានប្រាក់ដល់ដៃពួកគេហើយ គឺគេចខ្លួនជារៀងរហូតមិនមានអ្វីដូចការសន្យាគ្រាដំបូងគឺចេះតែសន្យារកលេសនេះលេសនោះថាក្រុមហ៊ុនកំពុងតែចាត់ចែងនាំអតិថិជនទៅក្រៅប្រទេសនិងកំពុងនាំផលិតផលថ្មីចូលមកទៀត « កុំភ័យថវិកាមិនបាត់បង់ទេ »។ សមត្ថកិច្ចស្នើសុំឱ្យពលរដ្ឋដែលជួបបញ្ហាដូចខាងលើសូមមេត្ដាបញ្ឍប់ជាបន្ទាន់កុំឱ្យលង់ចាញ់កលល្បិចក្រុមនេះបន្ដ និងស្នើថាបើមានរឿងរ៉ាវដូចក្នុងករណីខាងលើសូមមកដាក់ពាក្យបណ្ដឹងដើម្បីសមត្ថកិច្ចជួយផ្ដល់យុត្ដិធម៌ជូន៕ រូបភាព៖ ស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ
  8. Products UnicityMedical and health 6 Jul  · Public  · 🌟Chlorophyll Powder (លាងសម្អាតជាតិពុលក្នុងសសៃឈាម) ✅ជួុយបង្កើតគ្រាប់ឈាមក្រហម និងអុកស៊ីសែនក្នុងសរសៃឈាម ដោយអ្នកមិនចាំបាច់កោសខ្យល់ញឹកញាប់ ✅ទប់ស្កាត់ជំងឺមហារីក និងបញ្ចុះជាតិស្ករក្នុងសសៃឈាម ✅ធ្វើអោយស្បែកស្រស់ថ្លា បំបាត់ភាពល្ហិតល្ហៃ ✅ជួុយបំបាត់ដំបៅក្លាយ ធ្វើអោយរបួុសឆាប់ជាក្នុង និងក្រៅ ✅ជួុយបំបាត់អាការ:ឈឺក្បាលញឹកញាប់ និងឈឺ
  9. ជ្រើសរើសបុគ្គលិកបន្ទាន់ - Cambodia Job Announcement Hout Samboសួស្តីបងៗទាំងអស់គ្នាខាងក្រុមហ៊ុន Unicity ត្រូវការដៃគូរអាជីវកម្មជាច្រើននាក់ចាប់ដៃគូជាមួយដោយក្រុមហ៊ុននិងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ដៃគូរដូចជា-អាចរកបាននូវប្រាក់ចំណូលខ្ពស់💸💵-ធ្វើក្នុងរយៈពេលខ្លី និង មានប្រាក់ចូលវិវត្តន៍😇-ទទួលបាននៅសុខភាពល្អពេញលេញ 💪-មានឱកាសឈ្នះដំណើរកំសាន្តជុំវិញពិភពលោក✈....៕សម្រាប់បងណាមានចំណាប់អារម្មណ៍អាចឆាតមកខ្ញុំផ្ទាល់ ឬទាក់ទងមកខ្ញុំតាមរយៈលេខទូរស័ព្ទ0966802734
  10. Naron Chea is with ជា ណារ៉ុន and សេចក្តីជូនដំណឹងបន្ទាន់ ករណីវិជ្ជមានកូវីដ! (19នាក់)ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យយើងបានធ្វើតេស្តសំណាក (Rapid test) លើបុគ្គលិកក្រុមហ៊ុនយូនីស៊ីធី (Unicity) ចំនួន ១៣៩នាក់=៦ទីតាំងផ្ទះជួលស្នាក់នៅតាមភូមិក្នុងសង្កាត់សួង ក្រុងសួង លទ្ធផល “មានវិជ្ជមានកូវីដ-១៩ ចំនួន១៩នាក់” ។សូមបងប្អូនប្រជាពលរដ្ឋក្រុងសួង និងអ្នកពាក់ព័ន្ធផ្សេងទៀត ទាំងប៉ះពាល់ដោយផ្ទាល់ និងប្រយោល មេត្តារួសរាន់មកជួបក្រុមគ្រូពេទ្យ ដើម្បីពិនិត្យសំណាក និងធ្វើចក្តាឡីស័ក ជៀសវាងការបន្តដើរប្រាស្រ័យទាក់ទងជាមួយបុគ្គលដទៃទៀតនាំឲ្យកើតមានហានិភ័យខ្ពស់ក្នុងភូមិ សង្កាត់ ។
  11. ទីផ្សារបណ្តាញ ឬ Network Marketing គឺជាគំរូអាជីវកម្មមួយដែលពឹងផ្អែកលើយុទ្ធសាស្ត្រអូសទាញអ្នកចែកចាយបន្ត ដើម្បីធ្វើឲ្យអាជីវកម្មរបស់ពួកគេលូតលាស់ទៅមុខ។ គេប្រើទីផ្សារបណ្តាញដើម្បីរកប្រាក់ តាមការរៀបប្រព័ន្ធដំណើរការមួយដែលជាទូទៅពាក់ព័ន្ធនឹងជំហានបីគឺ ទីមួយណែនាំផលិតផលរបស់ពួកគេឲ្យអតិថិជនស្គាល់ ទីពីរអូសទាញអតិថិជន ឬដៃគូរកស៉ីឲ្យចូលធ្វើជាបណ្តាញចែកចាយ និងជំហានទីបីគឺប្រើវិធីបង្វឹក និងចាក់មនោគមន៍ដល់អ្នកនៅក្នុងបណ្តាញរបស់ពួកគេដើម្បីពង្រីកបណ្តាញ និងបង្កើនការលក់។ ក៏មានយុទ្ធសាស្ត្រក្រៅផ្លូវការដែលអ្នកជំនាញមិនប្រើ ប៉ុន្តែអ្នកឃើញមនុស្សមួយចំនួនប្រើនៅកម្ពុជា គឺការប្រើវិធីសាងកេរ្តិ៍ឈ្មោះដោយធ្វើសកម្មភាពសប្បុរសធម៌ ការបង្អួតទ្រព្យសម្បត្តិ ការសំដែងធ្វើជាឈ្មោះគ្នា-ល- ហើយបង្ហោះលើបណ្តាញសង្គមឲ្យឆាប់ល្បីមានគេស្គាល់ច្រើន ងាយស្រួលលក់ផលិតផល។ មានទម្រង់ជាច្រើននៃទីផ្សារបណ្តាញ ប៉ុន្តែអត្ថបទនេះ apamat.com លើកយកតែពីរប្រភេទប៉ុណ្ណោះមកជូនមិត្តអ្នកអានដូចខាងក្រោម។
  12. ១. ទីផ្សារបណ្តាញដែលមានបណ្តាញតែមួយជាន់ ឬមួយថ្នាក់ ប្រភេទទីផ្សារបណ្តាញនេះ គឺដូចដែលអ្នកបានឃើញអ្នកលក់គ្រឿងសម្អាងបង្កើតប្រេនថ្មីខ្លួនឯងមួយចំនួននៅកម្ពុជា កំពុងប្រើប្រាស់យុទ្ធសាស្ត្រនេះដើម្បីអូសទាញដំណាងចែកចាយនៅលើបណ្តាញសង្គម។ ឧទាហរណ៍ថា រូបអ្នកជាម្ចាស់ប្រេនថ្មីមួយ ហើយអ្នកកំពុងត្រូវការមនុស្សចូលធ្វើជាបណ្តាញចែកចាយរបស់អ្នក។ អ្នកកំណត់តម្លៃលក់បន្តតែមួយជាគោលសម្រាប់លក់ឲ្យតំណាងចែកចាយ មានន័យថាតំណាងចែកចាយមិនចាំបាច់រើសតំណាងចែកចាយថ្មីធ្វើជាកូនក្រុមរបស់ពួកគេនោះទេ ដូច្នេះហើយបានជាខ្ញុំប្រើពាក្យមួយថ្នាក់ ឬមួយជាន់។ នេះទាក់ទងនឹងតារាងតម្លៃ ដែលអ្នកប្រាកដជាដឹងច្បាស់ចំពោះរឿងនេះប្រសិនបើអ្នកជាម្ចាស់ប្រេន ឬកំពុងធ្វើជាតំណាងចែកចាយរបស់គេ។ ឧទាហរណ៍ អ្នកកំណត់ថ្លៃផលិតផលរបស់អ្នក $២៥/ដប ជាតម្លៃលក់រាយឲ្យអ្នកប្រើប្រាស់ និង $១៨/ដប ជាតម្លៃថេរសម្រាប់តំណាងចែកចាយ ដោយមិនមានតារាងតម្លៃតាមចំនួនបញ្ជាទិញពីតិចទៅច្រើននោះទេ។ ដូចនេះតំណាងចែកចាយ ពួកគាត់ពុំអាចរើសតំណាង​ចែកចាយបន្តដាក់នៅក្រោមគាត់នោះទេ ព្រោះអត់មានសល់គម្លាតចំណេញ គឺអាចលក់បានតែទៅឲ្យអ្នកប្រើប្រាស់ផ្ទាល់ប៉ុណ្ណោះ។  ទីផ្សារបណ្តាញប្រភេទនេះងាយស្រួលគ្រប់គ្រង ព្រោះមានតែប្រតិបត្តិការមួយជាន់រវាងមេបណ្តាញ និងកូនបណ្តាញ ប៉ុន្តែមានល្បឿនលក់យឺតដោយសារចំនួនតំណាងចែកចាយកើនឡើងយឺត ត្បឹតមានតែម្ចាស់ប្រេនប៉ុណ្ណោះដែលធ្វើជាអ្នកស្វែងរក និងរើសតំណាងចែកចាយរបស់ខ្លួន។ អ្នកក៏អាចកំណត់បណ្តាញរបស់អ្នកឲ្យមាន ២ជាន់ ឬបីជាន់ ទៅតាមគោលដៅដែលអ្នកចង់បាន និងដោយផ្អែកលើយុទ្ធសាស្ត្រដែលអ្នកបានរៀប។
  13. ២. ទីផ្សារបណ្តាញពហុជាន់ ឬគេហៅថា Multi-Level Marketing ខុសពីប្រភេទទីមួយខាងលើ ទីផ្សារបណ្តាញពហុជាន់ គឺមានច្រើនជាងពីរជាន់ ពាក់ព័ន្ធជាមួយភាគីទី៣ ឬច្រើនជាងនេះ និងជាបន្តបន្ទាប់ជាបណ្តាញ។ ទម្រង់នេះ តំណាងចែកចាយរបស់អ្នកអាចរើសកូនក្រុមដើម្បីធ្វើជាបណ្តាញលក់បន្តរបស់ពួកគេបាន ដោយផ្អែកលើតារាងតម្លៃលក់បន្តដែលអ្នកបានកំណត់។ ឧទាហរណ៍ តំណាងចែកចាយ “ក” គាត់ជាអ្នកលក់ផលិតផលរបស់អ្នក ហើយគាត់កាត់កញ្ចប់ ១០០ដប ក្នុងតម្លៃ $១៥/ដប ដោយតម្លៃលក់រាយគឺ $២៥/ដប។ ដើម្បីរកប្រាក់ចំណេញ ក្រៅពីការលក់រាយ បុគ្គល “ក” អាចរើសតំណាងចែកចាយ “ខ” ឬ “គ” ឬច្រើនទៀត ដោយការលក់បន្តទៅឲ្យបុគ្គលទាំងនេះ តាមតារាងតម្លៃកញ្ចប់តូចជាង ១០០ដប។ ជាក់ស្តែងដូចដែលអ្នកឃើញគេប្រកាសរើសតំណាងចែកចាយតាមកញ្ចប់ចំនួនផលិតផលខុសៗគ្នា ឬគេហៅជាតំណាងចែក​ចាយ VIP, Gold, Diamond… ជាដើម ដែលបណ្តាញក្នុងជាន់ទាំងនេះអាចរកប្រាក់ពីការរើសកូនក្រុមឲ្យទិញផលិតផលកញ្ចប់តូចៗពីពួកគេទៅលក់បន្ត។នៅពេលអ្នកកំណត់បណ្តាញរបស់អ្នកឲ្យមានកាន់តែច្រើនថ្នាក់ អ្នកនឹងកាន់តែពិបាកគ្រប់គ្រង។ ដូចដែលអ្នកបានឃើញស្រាប់ កន្លងមកម្ចាស់ប្រេនបង្កើតថ្មីៗជាច្រើនពុំអាចឈរជើងបានយូរនោះទេ ដោយសារមូលហេតុមួយចំនួនដូចជាគ្មានរបៀបគ្រប់គ្រងច្បាស់លាស់ ផលិតផលគ្មានគុណភាព រឿងអាស្រូវរបស់ម្ចាស់ប្រេន កូនក្រុមលួចលក់ខុសតារាងតម្លៃដែលបានកំណត់ មានប្រេនថ្មីៗ និងមានយុទ្ធសាស្ត្រល្អជាងចូលមកប្រជែងទីផ្សារ និងហេតុផលមួយចំនួនទៀត។ អាជីវកម្មទីផ្សារបណ្តាញដែលរើសយកបណ្តាញសង្គមជាវិធីស្នូលក្នុងការពង្រីកបណ្តាញ និងបង្កើនការលក់ ជាទូទៅគឺពិបាកក្នុងការឈរជើងរឹងមាំបានយូរជាងមួយឆ្នាំ ឬនិយាយឲ្យងាយយល់គឺបានតែមួយឆាវ ដូចនេះហើយទើបអ្នកឃើញម្ចាស់ប្រេនទាំងនោះព្យាយាមនាំយកផលិតផល និងបង្កើតប្រេនថ្មីៗមកជាបន្តបន្ទាប់ចែកចាយទៅឲ្យកូនក្រុម ហើយអ្នកខ្លះ