ការបន្សុតទឹក ជាប្រធានបទដ៍ពិបាកសម្រាប់ក្នុងផ្នែកយោធា ដែលកងទ័ពគ្មានទឹកស្អាតសម្រាប់ ផឹក តើត្រូវធ្វើដូចម្តេច? ទឹកលាយភក់ ទឹកស្អុយ ទឹកជ្រាំ ទឹកទន្លេ ទឹកក្នុងរដូវទឹកឡើង ឬ ទឹករដូវប្រាំង ដែលមានសុទ្ធតែ ក ក ដី សំរាម និង សត្វល្អិត ! ដូចគ្នាដែរ សម្រាប់ប្រជាជនរស់នៅ តាមតំបន់ ខ្វះខាតទឹកស្អាត ដែលពួកគេ ជាទូទៅ ៣ ថ្ងៃ ទើបងូតទឹក ម្តង តែសម្រាប់ទឹក ផឹក ទឹកហូប ពួកគេត្រូវការទឹកស្អាត រាល់ថ្ងៃ ដើម្បី ដាំបាយ ស្លរ នឹង ហូប។ គម្រោង ផលិតទឹកស្អាត ពិតជាមានច្រើន ប្រភេទ តែ មិនសមស្របជាមួយ ប្រជាជនកម្ពុជាយើង ដូចជា៖
- ការប្រើធុងចម្រោះស៊ីម៉ង់ 👈៖ អ្នកប្រើប្រាស់ថា ពិបាកលើកទឹកចាក់ ធុងមិនស្អាត ធ្ងន់ ទើសកន្លែងផ្លូវដើរ
- ការប្រើប្រាស់ធុងជ័រ 👈 ដែលមានតម្លៃប្រមាណ ៤០,០០០ រៀល ដូចគ្នាដែរ គឺជាវិធីដែល យកទឹកថ្លាស្រាប់ មកច្រោះ សម្លាប់បាក់តេរី ដែលប្រជាជនមានទំលាប់ ហូបទឹកឆៅស្រាប់ ដូច្នេះ មិនចាំបាច់ចម្រោះឡើយ ។
- ការបន្សុតទឹក ប្រើធុងជ័រធំ បែបអាហ្រ្វិក 👈
- ការបន្សុតទឹក ដោយប្រើស្នប់ 👈 មានល្បឿនលឿន ព្រោះប្រើស្នប់បូមទឹក ដែលចំណេញពេល ក្នុងការច្រោះទឹក ពេលទឹកចូលដល់ បំពង់ វាត្រូវការតែពេលវេលាសម្រាប់ សម្លាប់ បាតេរី៕
- ការប្រើប្រាស់ ដុំសារជូ ឬ សាច់ជូរ៖ ជាវិធីដែលគេយក ទឹកល្អក់ មិនថ្លា ទឹកមានពណ៍ស ដូចទឹកដោះគោ មកលាយដុំសាច់ជូរ កូរទឹក ដើម្បីឲ្យទឹក ថ្លា ប្រើដាំបាយ ឬ ស្លរ តែមិនអាច ផឹកបាន ព្រោះមិនសម្លាប់មេរោគ។ ការងូត ក៍ពិបាកព្រោះ បណ្តាលឲ្យសក រឹង។ បោកខោអាវ ក៍មិនអាចដែរ ។
- ការបន្សុតទឹកដោយប្រើម្ស៉ៅៈ Powder Water Purified ម្យ៉ៅនេះមានតម្លៃខ្ពស ប្រមាណ ១,៥០០ ដុល្លា/តោន ដែលជាផលិតផល ចិន ឬ ជប៉ុន ឥណ្ឌា ប៉ាគីស្ថាន..គេប្រើសម្រាប់់វិស័យយោធា
- ការបន្សុតទឹក បែបធម្មជាតិ៖ ប្រើក្រណាត់ ស្មៅ ធ្យូង ដី និង ដីខ្សាច់ ច្រកក្នុងដប រួចចម្រុះ ទឹក វិធីនេះ មិនអាច ប្រើនៅក្នុងផ្ទះបាន ព្រោះវាមិន សមរម្យ មិនស្អាត គេប្រើតែករណី បន្ទាន់ Emergency Use
- ការបន្សុតទឹក ដោយប្រើបំពង់បឺតៈ 👈 បំពង់នេះ មានតម្លៃខ្ពស់ ដែលត្រូវការបញ្ជាទិញ មិនសមប្រកបជាមួយ ជីវភាពប្រជាជនខ្មែរ ដែលសូម្បី ទឹកផឹក ក៍អសលុយដែរ !!
- ការប្សុយទឹក ដោយប្រើធុងជ័រធំៗស្តុកទឹក វិធីនេះ អស់ថវិការច្រើនបំផុត មិនសម ជីវភាពប្រជាជន ក្នុងតំបន់ ដែល មានប្រភពទឹកស្រះ គ្រាន់តែទឹកមិន ថ្លា មិនស្អាត !
- ការបន្សុតទឹកដោយតម្លើងធុងចម្រោះខ្លួនឯង វិធីនេះ ទាមទារពេលវេលា សាកល្បង និង ថវិការច្រើន ប្រើធៀបជាមួយ ការទិញស្រាប់ មានតម្លៃថោកជាង និង ស្អាតជាង ដូចជា ធុងជ័រ កាកបាទក្រហមកម្ពុជា មានតម្លៃថោក ចំណែកធុង នាំចូលពី បរទេសមានតម្លៃប្រមាណ ២៥ ដុល្លា តែការប្រើយូរទៅ ស្ទះទឹក ព្រោះត្រូវការ ដុះលាងសម្អាត ពិបាកចាក់ចូល.....
- ការបន្សុតទឹក ប្រើ Portable water Filter 👈
- LifeStraw Go Water Filter Bottle 👈
- Brita Premium Filtering Water Bottle 👈
- Sawyer Products Water Filtration System 👈 សារ៉ាងា បូប
- Katadyn BeFree 1.0L Water Filter 👈 ក្បាលដបទឹកដោះគោ
- LifeStraw Personal Water Filter 👈 បំពង់បឺត/ ចំប៉ើង
- Seychelle Extreme Water Filter Bottle 👈 ដបបាញ់ថ្នាំ/បាញ់អាកុល
- Miniwell Gravity Water Filter Straw 👈 អណ្តូងស្នប់តូច
- LifeStraw Water Filter Bottle Adapter 👈 ធុងចម្រោះតូច
- Survivor Filter PRO 👈 ស្នបតូច
- Epic Nalgene OG Water Filtration Bottle 👈
- GRAYL Geopress Water Purifier 👈 ចាក់ សង្កត់ ផឹក
- FS-TFC Personal Water Filter Straw 👈 អណ្តូងស្នប់តូច
- SurviMate Filtered Water Bottle 👈 ទុយោបឺត
- LifeStraw Mission Water Purification System 👈 ណ្តូងស្នប់តូច
- Bottle Filters 👈 ប្រព័ន្ធដប
- Pump Filters 👈 ប្រព័ន្ធក្បាលបូម
- Gravity Filters 👈 ប្រព័ន្ធចម្រោះថ្ម
- UV Purifiers 👈 ប្រព័ន្ធប្រើកាំរស្មី UV
- Straw Filters 👈 ប្រព័ន្ធប្រើបំពង់បឺត
- LifeStraw@Community 👈 ប្រើរួមក្នុងសហគមន៍
- LifeStraw@Home 👈 ប្រើក្នុងគ្រួសារ
- LifeStraw@Mission 👈 ប្រើចុះបេសកកម្ម/ចុះវាល
- LifeStraw@Gravity bag 👈 ភ្ជាប់ថង់ដុំថ្ម
- LifeStraw@Community 👈 ប្រើរួមក្នុងសហគមន៍
ខាងក្រោមជាបញ្ហា និង រូបភាពផ្សេង ៗ
ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារគម្រោងផ្លូវដែកចំនួន៣៨គ្រួសារ នៅខេត្តបាត់ដំបងបានទទួលឧបករណ៍ចម្រោះទឹកស្អាត ពីគណៈកម្មការអន្តរក្រសួង2017-01-17 02:46pm
(បាត់ដំបង)៖ នៅថ្ងៃទី ១៧ ខែ មករា ឆ្នាំ ២០១៧ នេះ គណៈកម្មការអន្តរក្រសួងដោះស្រាយផលប៉ះពាល់ សហការជាមួយអនុគណៈកម្មការខេត្តបាត់ដំបង បានរៀបចំពិធីប្រគល់ឧបករណ៍ចម្រោះទឹកស្អាត ជូនប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារគម្រោងផ្លូវដែកចំនួន ៣៨ គ្រួសារ ដែលបានផ្លាស់ប្តូរទីលំនៅ មករស់នៅក្នុងទីតាំងថ្មីសម្រាប់ការតាំងទីលំនៅឡើងវិញ ស្ថិតនៅភូមិព្រៃកូនសេក សង្កាត់អូរចា ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
ពិធីនេះត្រូវបានប្រារម្ភធ្វើឡើងក្រោមអធិបតីភាពលោកអ៊ឹម សិទ្ធីរ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងអភិវឌ្ឍន៍ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកហឿន សុគន្ធ អភិបាលរងខេត្តបាត់ដំបង។ ថ្លែងក្នុងពិធីនោះលោកអ៊ឹម សិទ្ធីរ៉ា បានគូសបញ្ជាក់ថា ការសម្រេចផ្តល់ឧបករណ៍ ចម្រោះទឹកស្អាត នៅថ្ងៃនេះ គឺធ្វើឡើងបន្ទាប់ពីលោកបានចុះពិនិត្យស្ថានភាពទឹកប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋកាលពីកាលខែ កក្កដា ឆ្នាំ ២០១៦ កន្លងទៅនេះ ស្របពេលដែល ប្រទេសកំពុង ស្ថិតក្នុងស្ថានភាពរាំងស្ងួតខ្លាំង ខុសប្រក្រតី។ នេះជាការយកចិត្តទុកដាក់ផ្ទាល់ របស់គណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់ អំពីសុខមាលភាពរបស់បងប្អូន។
សូមរំលឹកថា ការងារដោះស្រាយផលប៉ះពាល់ ដោយសារគម្រោងស្តារឡើងវិញ ផ្លូវដែកនៅកម្ពុជា ត្រូវបានអនុវត្តដោយគណៈកម្មការ អន្តរក្រសួងដោះស្រាយ ផលប៉ះពាល់។ កន្លងមកក្រៅពីទទួលបានប្រាក់សំណង ចំពោះសំណង់ផ្ទះសម្បែង និងទ្រព្យសម្បត្តិផ្សេងៗទៀត ដែលទទួលរងផលប៉ះពាល់ ដោយសារគម្រោង ប្រជាពលរដ្ឋរងផលប៉ះពាល់ ទាំងស្រុងគ្មានដីនៅសល់ សម្រាប់រំកិលថយក្រោយផុតពី ទីតាំងដែលជាតម្រូវការរបស់គម្រោង គណៈកម្មការអន្តរក្រសួង ដោះស្រាយផលប៉ះពាល់បានផ្តល់ជូននូវដីលំនៅដ្ឋានកម្មសិទ្ធិស្របច្បាប់មួយឡូតិ៍ទំហំ ១០៥ ម២ (៧ម x ១៥ម) នៅក្នុងទីតាំងថ្មីសម្រាប់ការតាំងទីលំនៅឡើងវិញ ដែលត្រូវបានរៀបចំឡើងដោយមានការចាក់បំពេញដី, ផ្លូវចេញចូល និងផ្លូវក្នុងទីតាំថ្មីក្រាលគ្រួសក្រហម, បង្គន់អនាម័យគ្រប់ៗគ្រួសារ, ការភ្ជាប់បណ្តាញទឹក (ប្រសិនបើមាន) ឬជាអណ្តូងទឹកជាដើម។
លើសពីនេះ រាជរដ្ឋាភិបាលបានរ៉ាប់រងលើ សោហ៊ុយចំណាយក្នុងការតភ្ជាប់ ចរន្តអគ្គិសនីចូលដល់ ផ្ទះប្រជាពលរដ្ឋដែល បានផ្លាស់ទីមករស់នៅ ក្នុងទីតាំងថ្មីនេះ គ្រប់គ្រួសារថែមទៀត។ ប្រជាពលរដ្ឋរងផលប៉ះពាល់ ក៏ទទួលបានកម្មវិធីស្តារប្រាក់ចំណូលឡើងវិញ ដោយទទួលបាន ការបណ្តុះបណ្តាល ជំនាញផ្សេងៗមួយចំនួន ដូចជាការចិញ្ចឹមមាន់, ការគ្រប់គ្រងអាជីវកម្ម និងហិរញ្ញវត្ថុ, ការបណ្តុះផ្សិត, ជាងកាត់សក់ និងរៀនបើកបររថយន្ត ជាដើម។ ចំពោះទីតាំងក្នុងភូមិសាស្រ្តខេត្តបាត់ដំបង គណៈកម្មការអន្តរក្រសួងក៏បានជីកស្រះទឹកទំហំ ២,០០០ម២ ដើម្បីរក្សាទឹកទុកប្រើប្រាស់ ហើយបានរៀបចំប្រព័ន្ធ ចម្រោះទឹកចេញពីស្រះ មុននឹងចែកចាយដល់ ខ្នងផ្ទះប្រជាពលរដ្ឋ។
ដើម្បីធ្វើឱ្យគុណភាព ទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ កាន់តែល្អ គណៈកម្មការអន្តរក្រសួងដោះស្រាយ ផលប៉ះពាល់ធ្វើការទំនាក់ទំនង ជាមួយក្រុមហ៊ុន ដែលមានបទពិសោធន៍ លើការចម្រោះទឹកស្អាតសម្រាប់ប្រើប្រាស់ ហើយមានឧបករណ៍ ទំនើបដែលអាចចម្រោះទឹកឱ្យមាន គុណភាពអាចប្រើប្រាស់បាន។
ជារួម ឧបករណ៍ចម្រោះទឹកនេះត្រូវបានទទួលស្គាល់ដោយក្រសួង-ស្ថាប័នមានសមត្ថកិច្ច។ ធុងចម្រោះមួយអាចផ្ទុកទឹកបានចំណុះ ២០ លីត្រ (ផ្នែកខាងលើ ០៧ លីត្រ និង ផ្នែកខាងក្រោម ១៣ លីត្រ) ហើយប្រព័ន្ធតម្រង់របស់ឧបករណ៍ចម្រោះនេះអាចប្រើប្រាស់ពី១ ឆ្នាំ ទៅ ២ ឆ្នាំ អាស្រ័យទៅលើបរិមាណទឹកដែលប្រើប្រាស់ប្រចាំថ្ងៃ។ ក្រោយមកបងប្អូន គ្រាន់តែប្តូរតម្រង គឺអាចបន្តប្រើប្រាស់ទៀតបាន ហើយតម្រងនេះក៏មិនមានតម្លៃថ្លៃដែរ។ គណៈកម្មការអន្តរក្រសួងក៏ បានផ្តល់ជូនតម្រងថ្មីមួយ សម្រាប់បន្ថែមទៀតផងដែរ៕