Thursday, August 19, 2021

ការផលិតធ្យូង បរិស្ថាន

ការផលិតធ្យូង៖ ពីដើមឡើយ ប្រទេសកម្ពុជារងការបំផ្លាញព្រៃឈើខ្លាំងបំផុត ដោយសារការកាប់អុសដុត និង​ការយក ដើមឈើ បំលែងជាធ្យូង។ បច្ចុប្បន្ននេះ ការបំផ្លាញព្រៃឈើដោយការប្រើធ្យូងព្រៃ ឬ ធ្យូងធម្មជាតិ ត្រូវបានកាត់បន្ថយ ជំនួសដោយការប្រើធ្យូងបរិស្ថាន និងធ្យូង Organic ដោយគេផលិតជា ធ្យូងត្រឡោកដូង ធ្យូងអាចម៍រណា ធ្យូងសំរាម.ធ្យូងកំប្លោក ធ្យូងសំរាម។ ចំណុចនេះ ខ្ញុំសូមទាញចំណាប់អារម្មណ៍ឡើងវិញ មិនមែនធ្យូងអនាម័យ ឬ ធ្យូងបរិស្ថាន សុទ្ធតែគ្មានជាតិ គីមីទេ ដោយសារ គេបញ្ចូលកាវ PVA ឬ ម្ស៉ៅកាវដើម្បីធ្វើឲ្យម្ស៉ៅធ្យូងស្អិតជាប់គ្នា Charcoal binder ខុសពីធ្យូង Organic ដែលគេប្រើកំដៅខ្ពស់ដល់ទៅជាង ៣០០ អង្សារសេ ដើម្បីធ្វើឲ្យធ្យូងស្អិតជាប់គ្នា !!!....ដើម្បីអាចផលិតជាធ្យូងដែល គ្មានឬ មានតិចតួចជាតិពុល ផ្សែងបែបពីដើម គេត្រូវបំពាក់ ម៉ាស៊ីនមួយចំនួន តាមលំដាប់លំដោយដូចខាងក្រោមនេះ 

  1. ម៉ាស៊ីន សម្រាប់វាយបំបែកវត្ថុធាតុដើមឲ្យទៅជាកំទេចតូចៗ និង ដុតកំដៅ បំភាយធាតុកាបូនចេញ Continuously carbonization furnace :  Continuously carbonization furnace-if the small raw material is coconut shells, sawdust, rice husk, peanut shell, straw, tree skin, small waste wood and other raw materials with biomass content can use this machine first make them into charcoal, Raw material size is under 15mm. This Continously carbonization furnace is smokeless, environmental, continuously, and capacity also big can produce about 300-500kg/h. This machine is the first step of Charcoal briquette production line The crusher-this machine is to crush the charcoal into small size or powder, can equip with a screw conveyor after crushed.
  2. ម៉ាស៊ីនគៀប ម្ស៉ៅធ្យូង  Screw Conveyor-the conveyor can transport the charcoal powder into charcoal grinding and mixing machine, can save a lot of manpower.
  3. ម៉ាស៊ីនក្រឡុកម្ស៉ៅធ្យូង  Charcoal grinding and mixing machine-the charcoal powder is very light, this machine can grind the charcoal powder to high density, and it has the function of mixing, can mix the binder with the charcoal. if the raw material is charcoal, this machine is the necessary machine of charcoal briquette production line.
  4. ម៉ាស៊ីនជាម៉ាស៊ីនបញ្ជូន  Screw conveyor-this machine is to transport the mixed raw material into a briquette machine.
  5. ម៉ាស៊ីនចាក់ពុម្ពធ្យូង Charcoal briquette machine-this machine is to make charcoal powder into briquette, the briquette shape can be charcoal ball, charcoal bar, honeycomb coal, shisha charcoal briquettes, charcoal cubes. Belt conveyor-this machine is to transport the charcoal or coal briquettes into mesh belt dryer.
  6. ម៉ាស៊ីនសម្ងួតធ្យូង Dryer machine-the dryer machine can dry the charcoal briquettes fast, inside is several layers mesh belt dryer, we can customize the layer and length as customer requests.n the charcoal briquette production line, the dryer machine is unnecessary, the customer also can dry the briquettes in the sunshine.
១. ម៉ាស៊ីនកិន (ត្រូវទិញឬឆ្នៃប្រឌិត) ម៉ាស៊ីនទីមួយនេះគឺពាប្រភេទម៉ាស៊ីនដែលត្រូវការប្រើប្រាស់ក្នុងការកិននូវវត្ថុធាតុដើមដូចជា កម្ទេចឈើ ឬ ត្រឡោកដូង ដើម្បីយកទៅផលិតចេញជាធ្យូងអនាម័យ ហើយចំពោះម៉ាស៊ីននេះទៀត សោត បើបងប្អូនណាដែលមានការច្នៃប្រឌិតអាចច្នៃម៉ាស៊ីននេះបានដោយខ្លួនឯងគឺជាការល្អណាស់ ព្រោះថាយើងនិងមិនចាំចាច់ចំណាយថវិការក្នុងការទិញម៉ាស៊ីនស្រាប់។
  1. ២. ឡដុតសម្រាប់ដុត (ធ្វើខ្លួនឯង) ឡទីពីរនេះគឺបងប្អូនអាចធ្វើដោយខ្លួនឯងបាន ដូចជារៀបឥតធ្វើជាឡសម្រាប់ដុតវត្ថុធាតុដើមដែលយើងបម្រុងនឹងយកទៅធ្វើជាធ្យូងអនាម័យ។
  2. ៣. ម៉ាស៊ីនលាយ (ត្រូវទិញឬឆ្នៃប្រឌិត) សម្រាប់ម៉ាស៊ីនទីបីនេះវិញ គឺបងប្អូនអាចមានជា ២ ជម្រើសគឺ អាចកែច្នៃខ្លួនឯងក៏បាន ឬក៏ទិញម៉ាស៊ីនស្រាប់ក៏បាន តែប់យល់ល្អដើម្បីចំណាយដើមទុនតិចក្នុងការបើកអាជីវកម្មមួយនេះ បងប្អូនគួរតែព្យាយាមកែច្នៃខ្លួនឯងឲ្យអស់ពីលទ្ធភាព បើច្នៃមិនបានចាំទិញម៉ាស៊ីនស្រាប់។
  3. ៤. ម៉ាស៊ីនផលិតដំធ្យូង (ត្រូវទិញ) ដោយឡេកចំពោះម៉ាស៊ីនទីបួននេះវិញ គឺដាច់ខាតបងប្អូនត្រូវតែទិញ ព្រោះថាយើងមិនអាងកែច្នៃដោយខ្លួនឯងបានទេ ហើយចំពោះតម្លៃរបស់ម៉ាស៊ីន​ទីបួននេះក៏ថ្លៃគួរដែរ ចន្លោះពី ៣ ពាន់ ទៅ ៤ ពាន់ដុល្លារទៅតាមទំហំ។
  4. ៥. ឡសម្ងួត (ធ្វើខ្លួនឯង) ដំណាក់កាលទីប្រាំ ជាដំណាក់កាលសម្រេច គឺបងប្អូនអាចធ្វើឡស្ងួតនេះដោយខ្លួនឯងបាន ទៅតាមបច្ចេកទេសដែលបងប្អូនចេះ ហើយអាចសម្ងួតបានល្អ។ គួរបញ្ជាក់ផងដែរថា ប្រសិនជាបងប្អូនមាននូវចំណាប់អារម្មណ៍ទាក់ទងជាមួយនិងអាជីវកម្មផលិតធ្យូងអនាម័យនេះ បងប្អូនអាចទាក់ទងទៅកាន់អ្នកជំនាញរបស់យើងបាន ហើយលោកក៏ជាអ្នកអាចជួយទាក់ទងរកទិញម៉ាស៊ីនសម្រាប់ផលិតធ្យូងអនាម័យឲ្យបងប្អូនបានថែមទៀតផង។ ដូច្នេះហើយ បើបងប្អូនចង់ទាក់ទងទៅសួរនាំជាមួយការទិញម៉ាស៊ីន បងប្អូនអាចទាក់ទងទៅតាម ហ្វេសប៊ុកដែលមានឈ្មោះថា Tri Him បាន៕
អ្វីដែលត្រូវបានបន្ថែមដើម្បីបង្រួមកាកសំណល់ធ្យូងថ្មនៅក្នុងពេលវេលារបស់យើង: 
  1. ជាធម្មតាភាពជាប់ស្អិតនៃវត្ថុធាតុដើមកើតឡើងដោយសារតែសារធាតុបន្ថែមបន្តិចបន្តួច។ ទោះជាយ៉ាងណាក៏ដោយធាតុផ្សំបែបនេះបញ្ចេញសារធាតុដែលបង្កគ្រោះថ្នាក់ដល់សុខភាពក្នុងកំឡុងពេលចំហេះ។
  2. វិធីសាស្រ្តមួយទៀតគឺភ្ជាប់ភាគល្អិតធ្យូងថ្មជាមួយជ័រ។ ទោះជាយ៉ាងណាក៏ដោយធ្យូងថ្មដែលបានបង្ហាប់បែបនេះក៏មានគ្រោះថ្នាក់ដល់សុខភាពផងដែរ។
  3. សុវត្ថិភាពបំផុតគឺធ្យូងថ្មដែលត្រូវបានគេភ្ជាប់ជាមួយគ្នាជាមួយកាវបិទ PVA ។ សារធាតុនេះពិតជាគ្មានគ្រោះថ្នាក់អ្វីទេប៉ុន្តែក្នុងករណីនេះផលិតកម្មមានការចំណាយខ្ពស់។
បច្ចេកវិទ្យាសុវត្ថិភាពនៃការផលិតធ្យូងថ្មត្រូវបានប្រើប្រាស់ដោយអ្នកផលិតមួយផ្នែកតូចប៉ុណ្ណោះ។ ដូច្ន្រះអ្នកត្រូវប្រុងប្រយ័ត្នខ្ពស់ចំពោះឥន្ធនៈបែបនេះ។

គេធ្វើការបែងចែកធ្យូងជា ០២ ប្រភេទ គឺធ្យូងព្រៃ និង ធ្យូងរោងចក្រ Lump Charcoal vs. Briquettes 
  1. គឺធ្យូងព្រៃ  Lump Charcoal មានរាងជា អុសៗ ផលិតចេញពី ដើមឈើ
  2.  ធ្យូងរោងចក្រ Briquettes Charcoal មានរាងជា បែបដុំៗ ប្លែក ខុសពី អុស !! ផលិតចេញពី អាចម៍រណា Sawdust
  3. ធ្យូងផលិតចេញពី កំទេចឈើ Wood Chips  👈
  4. ធ្យូងផលិតចេញពី មែកឈើ Tree Trimming👈
  5. ធ្យូងផលិតចេញពី អាចម៍ដែកឈូស Wood Shaving👈
  6. ធ្យូងផលិតចេញពី អង្កាម Rice Husks 👈
  7. ធ្យូងផលិតចេញពី សំបកសណ្តែកដី Peanut Shells 👈
  8. ធ្យូងផលិតចេញពី កាកអំពៅ Sugar Can 👈
  9. ធ្យូងផលិតចេញពី ត្រឡោកដូង Coconut Used 👈
លក្ខណៈពិសេសនៃធ្យូងអាចម៍រណា Smokeless sawdust charcoal for export
  1. – Material: Sawdust
  2. – Ash content: 4.2%
  3. – Fixed carbon: >80%
  4. – Energy value: >7500 Kcal / kg
  5. – Burning time: 6 – 7 hours
  6. – Diameter: 3.8 – 4 cm
  7. – Length: 10 – 40 cm
  8. – Shape: Square or Hexagon
  9. – Features: High quality, No sparks, No smoke, No smell
  10. – Packing: Carton box with a plastic bag inside
  11. – Expiry date: 30 days
– Dimension – Free Size
– No Smell, no smoke
– Moisture: 8% Max
– Hardness: 95% Min
– Volatile Matter: 13% Max
– Ash Content: 3%
– Fix Carbon: 75% Min
– Calory (J): > 7200
– Burning Time: 5 – 6 Hours

FOB Price 
– 680 USD/ton (Grade A) – Packing 10kg/carton box
– 580 USD/ton (Grade B) – Packing 10kg/carton box
– 520 USD/ton (Grade C) – Packing 10kg/carton box
  1. ធ្យូងអនាម័យធ្វើពីត្រឡោកដូង (បាវ 20គក/ ១០ ដុល្លា )
  2. ធ្យូងអនាម័យ ថែរក្សាបរិស្ថាន - កេស 3kg/ ៣​ដុល្លា 
  3. លោក​បញ្ជាក់​ថា បច្ចុប្បន្ន សិប្បកម្ម​ធ្យូង​អនាម័យ (Clean Charcoal)  របស់​លោក​មាន​សមត្ថភាព​ផលិត​ធ្យូង​បាន​ចាប់ពី​៣​ទៅ​៤​តោន​ក្នុង​១​ថ្ងៃ និង​ចែកចាយ​នៅ​រាជធានី​ភ្នំពេញ និង​តាម​បណ្ដា​ខេត្ត​មួយ​ចំនួន​ទៀត​​មិន​ដែល​សល់​ទេ ដោយ​ក្នុង​១​គីឡូក្រាម តម្លៃ​ត្រឹមតែ​១.២០០​រៀល​តាម​ដេប៉ូ តែបើ​តាម​ហាង គឺ​អាច​បាន​១.៥០០​រៀល ទៅ​១.៧០០​រៀល​ក្នុង​១​គីឡូក្រាម ។
  4. ជាទូទៅលោក ស៊ីរ៉ែន ម្ចាស់សិប្បកម្មផលិតធ្យូងអនាម័យ ក្នុងខេត្តក្រចេះ  លក់ធ្យូងអនាម័យ តម្លៃ២០០០រៀល ក្នុងមួយគីឡូក្រាម ខណៈធ្យូងធម្មតាតម្លៃ ៧០០រៀល ទៅ៨០០រៀល ក្នុងមួយគីឡូក្រាម។ លោក ស៊ីរ៉ែន លក់ធ្យូងអនាម័យថយចុះពាក់កណ្ដាលអំឡុងវិបត្តិកូវីដ-១៩។ «មុនពេលកូវីដ-១៩ ខ្ញុំអាចលក់ធ្យូង ១០ទៅ២០តោន ក្នុងរយៈពេលមួយខែ។ តែចាប់ពីមានកូវីដ-១៩ មានហាងជាច្រើនត្រូវបានផ្អាក។ ដូច្នេះមួយខែខ្ញុំលក់ធ្យូងមិនដល់១០តោនផង»។ នេះជាការបញ្ជាក់របស់ម្ចាស់សិប្បកម្មវ័យ៤១ឆ្នាំរូបនេះ។
  5. លោក កង វុត្ថា ផ្តើមចេញពីគំនិតស្រឡាញ់បរិស្ថាន ក្លាយជាអ្នកបង្កើត​សិប្បកម្ម​ខ្នាតតូច ផលិតធ្យូងអ​នាម័យ​កែច្នៃពី​កា​ក​សំ​ណ​ល់ ក្នុងមួយថ្ងៃសិប្បកម្ម BF​ផលិ​តបា​នធ្យូងអនាម័យបាន​ពីរ​តោ​ន​ ហើយក្នុងមួយ​​ខែ​អា​ច​​​ បា​ន​ប្រ​ហែ​ល​៣០តោន។ ចំពោះតម្លៃលើទីផ្សារដែលម្ចាស់​សិប្បកម្ម​កំណត់ជាមួយអ្នកចុះកិច្ច​សន្យាយកលក់បន្ត​ក្នុង​​​១​គីឡូក្រាម តម្លៃ១.៥០០រៀល ប៉ុន្តែអ្នកចុះកិច្ចសន្យាទិញអាច​លក់បន្ត​ក្នុង​តម្លៃកំ​ណត់​នេះ ​​ឬ​ថ្លៃ​ជា​​ង​នេះ​អា​ស្រ័​យលើការចរចា។ ចំពោះការដឹកចេញទៅលក់​មួយ  ជើ​ង ចន្លោះពី២​០ ទៅ​៣​០​តោ​ន​ ចាប់ពី​២​ស​ប្តាហ៍ទៅ​១​ខែ ​ដឹកចេញម្តងទៅតា​​ម​ការបញ្ជា​ទិញ។
  6. សិប្បកម្មផលិតធ្យូងអនាម័យ ខេត្តកំពង់ធំ តម្លៃលក់ ផ្តល់ជូនដូចខាងក្រោម៖១ តំលៃមកយកដល់កន្លែងគិតជូន 1150៛/1kg (យកចាប់ពី1តោនឡើង)២ តំលៃដឹកជូនគិត 1300៛/1kg (យកចាប់ពី 2តោនឡើង)៣ យកក្រោម1តោន គិតតំលៃរាយ1600៛/1kg ៤ យកក្រោម1តោនគិត 1400៛/1kg (យកដល់កន្លែង)
  7. លោក Talamanca ដែល​គ្រោង​បង្កើត​ហាង​លក់​ធ្យូង​និយាយ​ប្រាប់​ភ្នំពេញ ប៉ុស្ដិ៍​ថា​៖ «ប្រហែល​ជា​ចុង​ខែ​មីនា​យើង​មាន​ផែន​ការ​បង្កើន​សមត្ថភាព​ផលិត​ឲ្យ​បាន​ទ្វេ​ដង​និង​ពង្រីក​ប្រព័ន្ធ​ចែក​ចាយ​និង​ការ​លក់​របស់​ខ្លួន​ឲ្យ​ដល់​៤០​តោន​ក្នុង​១​ខែ​។ ត្រឹម​ឆ្នាំ​២០១៦ SGFE សង្ឃឹម​ថា​នឹង​ឡើង​ដល់​៨០​តោន​ក្នុង​១​ខែ​នៃ​សមត្ថភាព​ផលិត​និង​លក់​»​។ ដុំ​ធ្យូង​អនាម័យ​ដែល​មាន​តម្លៃ​១១០០​រៀល​ក្នុង​១​គីឡូក្រាម​អាច​ដុត​បាន​ចន្លោះ​ពី​២​ទៅ​៥​ម៉ោង​និង​មាន​ផ្សែង​តិច។ ការ​ប្រើ​ប្រាស់​ធ្យូង​កែច្នៃ​នេះ​អាច​កាត់​បន្ថយ​ការ​កាប់​ព្រៃ​ដែល​សន្សំ​ដើម​ឈើ​បាន​ចំនួន​២ ០០០​ដើម​ក្នុង​មួយ​ឆ្នាំ​(​១០​ហិកតា​នៃ​ព្រៃ​ធម្មជាតិ​) ដែល​ឈាន​ដល់​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​កាបូនិច​(CO2)​១ ២៥០​តោន​ក្នុង​មួយ​ឆ្នាំ​។
  8. កញ្ញា ជា​​បុគ្គលិក​​​ប្រចាំ​នៅ​ស្តង់​លក់​ធ្យូង​អនាម័យ​ ដែល​បាន​ដាក់​តាំង​​នៅ​ក្នុង​ព្រឹត្តិការណ៍​​​ វេទិកា​ឥទ្ធិពល​​យុវជន​កម្ពុជា​ ធ្វើ​ឡើង​នៅ​​​សាលា​តិច​ណូ (វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា) ​បាន​ប្រាប់​ថា ដុំ​​បង្កាត់​ភ្លើង​​នោះ​ ផលិត​ឡើង​អំពី​​​ ​ទៀន​ និង​សំបក​ត្រឡោក​ដូង ដែល​ឆេះ​ជាប់​បាន​យូរ​​ មិន​ផ្ទុះ​​ ឬ​ខ្ទាត​​បង្ក​បញ្ហា​ដល់​​​រាង​កាយ​នោះ​ទេ​។ ក្នុង​១​កញ្ចប់ មាន​ដុំ​បង្កាត់​ភ្លើង​​​​នោះ​ចំនួន​ ២៤​ដុំ ហើយ​​មាន​តម្លៃ​​៤០០០​រៀល។ សម្រាប់​វត្ថុ​ធាតុ​ដើម​​ផលិត ដុំ​បង្កាត់​ភ្លើង​នោះ កញ្ញា បាន​ប្រាប់​ថា គឺ​​ខាង​រោង​ចក្រ​បាន​ប្រមូល​ទិញ​ពី​អ្នក​កោស​ដូង​លក់ ដែល​កន្លង​មក​ពួក​គេ​បោះ​ចោល ព្រោះ​ពុំ​មាន​​អ្នក​ត្រូវ​ការ​ទិញ​។ ផលិត​ផល​ដុំ​បង្កាត់​ភ្លើង​​​​​​ផលិត​នៅ​កម្ពុជា​​នេះ​ផង​ដែរ គឺ​ជា​​​ស្នាដៃ​​​​របស់​​រោង​ចក្រ​​​ផលិត​ធ្យូង​​អនាម័យ​ធម្មជាតិ​​នៅ​កម្ពុជា ដែល​ធ្វើ​​ឡើង​​ពី​ស្រកី​ដូង សំបក​ទុរេន កាក​អំពៅ និង​កម្ទេច​ធ្យូង​ មិន​ហុយ ប៉ះ​ពាល់​ដល់​សុខភាព។ ​សម្រាប់​តម្លៃ​ធ្យូង​អនាម័យ​វិញ គឺ​ធ្យូង​ ១​គីឡូ ១៧០០​រៀល។ បើ​ទិញ​១​កេស មាន​៣​គីឡូ គឺ​មាន​តម្លៃ ៧១០០​រៀល​ ហើយ​អាច​ទាក់​ទង​តាម​ទូរស័ព្ទ​លេខ​ ០៩៥ ៦៦៦ ៣៦០៕
  9. ភ្នំពេញ៖ ការប្រកបរបរលក់ធ្យូងអនាម័យរបស់ប្រជាពលរដ្ឋ ក្នុងសង្កាត់ស្ទឹងមានជ័យ កំពុងមានទីផ្សារល្អ និងមានការគាំទ្រ ច្រើនពីសំណាក់បងប្អូនប្រជាពលរដ្ឋអ្នកប្រើប្រាស់ ព្រោះវាមិនប៉ះពាល់ដល់សុខភាព និងអាចប្រើប្រាស់បាន រយៈពេលយូរជាង ធ្យូងធម្មតា ។ កញ្ញា ស៊ាង ផល្លា អ្នកលក់ធ្យូងអនាម័យ KGC ដែលមានទីតាំងស្ថិតនៅភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ  បានប្រាប់វិទ្យុជាតិ កម្ពុជាថា ការប្រកបរបរលក់ធ្យូងអនាម័យនេះ គឺមានរយៈពេល១៣ឆ្នាំមកហើយ  រហូតមកដល់ពេលនេះ គឺមានដំណើរការល្អ ប្រសើរ ព្រោះមានប្រជាពលរដ្ឋជាច្រើន បានទិញយកទៅប្រើប្រាស់ នៅគ្រប់បណ្តាខេត្ត និងរាជធានីភ្នំពេញ ។ កញ្ញាបន្តថា ចំពោះបច្ចេកទេសក្នុងការផលិត គឺមានលក្ខណៈងាយស្រួល ដោយប្រើប្រាស់វត្ថុធាតុដើមដែលបានមកពីត្រឡោកដូងទុំ ដែលគេកោសយកសាច់រួច យកមកផលិត ហើយក្នុងមួយថ្ងៃអាចផលិតបានធ្យូងពី៤ទៅ៥តោន ដែលក្នុង១តោនអាចលក់បាន តម្លៃ ៣៥០ដុល្លារ និងលក់រាយតម្លៃ១៤០០រៀលក្នុងមួយគីឡូក្រាម 
  10. Supply BBQ Charcoal Mechanism Charcoal Smokeless Charcoal Price US $700.00/ Ton