Friday, August 13, 2021

អាជីវកម្ម ជ្រូកកណ្តុរ

សមាគមជ្រូក(PSC Association) គឺជាសមាគមដែលបានចុះឈ្មោះនៅក្នុងប្រទេសកម្ពុជា។ ក្រុមហ៊ុននេះទាក់ទងទៅនឹងការផលិត និងស្វែងរកទីផ្សារសាច់ជ្រូក និងជ្រូករស់។ យើងធ្វើការយ៉ាងជិតស្និទ្ធជាមួយកសិករនៅតាមជនបទដែលជួយពួកគេក្នុងការផលិតនិងទទួលបានទីផ្សារសម្រាប់ផលិតផលរបស់ពួកគេ។ ចក្ខុវិស័យ : ដើម្បីផ្តល់សាច់ជ្រូកដែលមានគុណភាពខ្ពស់សម្រាប់ការរស់នៅប្រកបដោយសុខភាពល្អរបស់ប្រជាជននៅទូទាំងពិភពលោកនិងប្រយុទ្ធប្រឆាំងនឹងភាពក្រីក្រក្នុងគ្រួសារនៅជនបទតាមរយៈរបរចិញ្ចឹមជ្រូកនៅប្រទេសកម្ពុជា។ បេសកកម្ម ដើម្បីធានាបាននូវការចែកចាយនិងការធ្វើទីផ្សារសាច់ជ្រូក / ជ្រូករស់ប្រកបដោយប្រសិទ្ធភាពក្នុងតម្លៃសមរម្យនៅកម្ពុជា។

ទស្សនៈពលរដ្ឋកម្ពុជា៖ ច្បាប់សត្វព្រៃកម្ពុជា ធ្វើការហាមឃាត់ការចាប់យកសត្វព្រៃមកលក់ផ្ទាល់ៗ ដូច្នេះ ពលរដ្ឋបារម្ភថាអាចមានគ្រោះថ្នាក់់ដោយការចិញ្ចឹមជ្រូកព្រៃ។ នេះទំនងជាការប្រើពាក្យ ជ្រូកកណ្តុរ ឬ ជ្រូកជនជាតិ ជំនួសពាក្យជ្រូកព្រៃ Wild Pig Feeding farm។ ពូជព្រូកនេះ មានប្រភពពី ឥណ្ឌា ។ ប្រទេសវៀតណាម ប្រទេសថៃ សុទ្ធតែជាប្រភពដែលកម្ពុជានាំចូលជ្រួកកណ្តុរនេះ ដូច្នេះ ពិបាកនិយាយថានេះជាជ្រូកជនជាតិ !! 

  1. ការចិញ្ចឹមជ្រួកព្រៃនៅប្រទេសថៃ ฟาร์มป้อนอาหารหมูป่า ជ្រូកខ្វៃ នៅប្រទេសថៃ តម្លៃ ជ្រូកខ្វែ គឺប្រមាណ ៧ ម៉ឺន ទៅ ១០ ម៉ឺនរៀល/ក្បាល នៅប្រទេសថៃ  និង សាច់ជ្រួកខ្វៃ
  2. តម្លៃជ្រូកខ្វៃ នៅកម្ពុជា ៤គក/៦៥ ម៉ឺនរៀល, ៦គក/៧៥ ម៉ឺនរៀល, ៨គក/៨០ ម៉ឺនរៀល, ១០គក/៨៥ ម៉ឺនរៀល, ១២គក/៩០ ម៉ឺនរៀល, ១៥គក/៦៥ ម៉ឺនរៀល, ១ លានរៀល ! ពេលខ្លះមានតម្លៃមាន ១៦០ ដុល្លា/១ក្បាល ថែមបន្លែ !!ការពិពណ៌នា ⭕️3.5kg-4kg ឆ្អិនហើយ តម្លៃ: 130$ ⭕️5kg-6kg ឆ្អិនហើយ តម្លៃ: 150$ ⭕️7kg-8kg ឆ្អិនហើយ តម្លៃ: 200$ ⭕️10kg-12kg ឆ្អិនហើយ តម្លៃ: 250$ 🆓 ដឹកជញ្ជូនឥតគិតថ្លៃក្នុងក្រុងភ្នំពេញ

ជ្រូកកណ្តុរ ជ្រូកពូជនេះ ជាប្រភេទពូជក្នុងស្រុក និងជាពូជអាស៊ីសុទ្ធសាធ ។ លក្ខណៈរូបរាងខាងក្រៅ៖ ជាពូជដែលមានក្បាលស្រួចដូចក្បាលកណ្តុរ មានច្រមុះត្រង់ ត្រចៀកត្រង់តូចបញ្ឈររាងស្រួច ខ្លួនខ្លីក្រាស់ ខ្នងអែន ពោះកិតដី មិនសូវមានរោម សំបុរប្រែប្រួលពីខ្មៅប្រផេះ ។

សមត្ថភាពផលិតកម្ម៖

  1. – ជាពូជដែលមានការលូតលាស់យឺត តែធន់នឹងជំងឺ
  2. – មានទម្ងន់៦០គីឡូក្រាម ក្នុងអាយុ១២ខែ
  3. – មេជ្រូកអាចបង្កាត់បាននៅអាយុ១០ខែ
  4. – រយៈពេលផើមជាមធ្យម១១៣ថ្ងៃ
  5. – អាចផ្តល់កូនច្រើនក្នុងមួយសារៗ តែតូចៗ ហើយជាមធ្យមមាន១៤ក្បាល តែពេលខ្លះអាចមានដល់២៤ក្បាល ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

ពូជជ្រូកដំរី ជាប្រភេទពូជក្នុងស្រុក ។ វាមានប្រភពមកពីឥណ្ឌូចិន និងប្រទេសចិន ។ ពូជនេះជាពូជដែលមានចំណាស់ជាងគេ ក្នុងចំណោមពូជជ្រូកនៅកម្ពុជា ។ គេឱ្យឈ្មោះវាថា ជាជ្រូកដំរី ព្រោះវាមានស្បែកជ្រីវជ្រួញនៅម្តុំភ្នែក មានស្លឹកត្រចៀកធំ និងមានដំណើរដូចដំណើរដំរី ។ បច្ចុប្បន្នពូជនេះ ស្ទើរតែផុតពូជទៅហើយ ។

លក្ខណៈរូបរាងខាងក្រៅ៖ ជាពូជជ្រូកដែលមានរូបរាងភិនភាគដូចដំរី ខ្ទង់ច្រមុះផតខ្លាំង ច្រមុះត្រង់ហើយខ្លី ត្រចៀកធំ ក្បាលធំទូលាយ ថ្ងាសប៉ោងបន្តិច ខ្លួនធំក្រាស់ តែមិនសូវមានរោមទេ និងមានរោមតិចៗនៅពោះ និងកៀនភ្លៅ ខ្នងអែន ពោះធំប៉ោង ជើងខ្លីហើយធំ ។

ផលិតភាពផលិតកម្ម៖

  1. – ទម្ងន់៦០គីឡូក្រាម នៅពេលមានអាយុពី ៧-៨ខែ
  2. – មេជ្រូកផ្តល់កូនក្នុងមួយសំបុកៗ មានពី៨-១០ក្បាល ហើយជួនកាលអាចមានដល់១២-១៥ក្បាល
  3. – ប្រជាកសិករច្រើនក្រៀវវាក្នុងអាយុ២ខែ ដើម្បីចិញ្ចឹមយកសាច់ ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

ពូជជ្រូកកំពត ជាប្រភេទពូជក្នុងស្រុក ។ ពូជជ្រូកនេះ គេពុំទាន់បានដឹងពីប្រភពពិតប្រាកដរបស់វានៅឡើយទេ ប៉ុន្តែយោងទៅលើឈ្មោះរបស់វា វាហាក់ដូចជាមានដើមកំណើតក្នុងខេត្តកំពត នៃប្រទេសកម្ពុជា ។ ជាទូទៅ គេសង្កេតឃើញថា ពូជជ្រូកកំពតនេះ មាននៅតាមខេត្តជាប់ព្រំប្រទល់ប្រទេសវៀតណាម ដូចជាខេត្តតាកែវ កណ្តាល ព្រៃវែង ស្វាយរៀង កំពង់ចាម ជាដើម ។

លក្ខណៈរូបរាងខាងក្រៅ៖ មានច្រមុះវែង ខ្នងអែន សំបុកពោះធំធ្លាក់ក្រចកជើងខាងក្រោយទាំងពីរប៉ះដី រោមខ្លី ហើយច្រើនមានសំបុរខ្មៅ ជាពូជសាយកូន (ផ្តល់កូនច្រើនក្នុងមួយសារៗ) ។

សមត្ថភាពផលិតកម្ម៖

  1. ទម្ងន់៦០គីឡូក្រាម នៅពេលមានអាយុពី ៨-៩ខែ ហើយមានទម្ងន់១០០គីឡូក្រាម ក្នុងអាយុពី១៣-១៦ខែ ។
  2.  មេជ្រូកកំពត ជាមេសាយកូន និងជាមេល្អ ព្រោះវាពូកែខាងចិញ្ចឹម និងថែកូន ។
  3.  កូនក្នុងមួយសំបុកៗ មានចំនួនពី១០ – ១២ក្បាល ។

(រៀបរៀងដោយ៖ គង់ ឧត្តម | ដកស្រង់ចេញពី សៀវភៅផលិតកម្មជ្រូកពូជ – ការជ្រើសរើសពូជ របស់អង្គការ ហេហ្វឺកម្ពុជា បោះពុម្ពឆ្នាំ ២០០៧) 

តើគេនិយាយបែបណាអំពីជ្រូកកណ្តុរនេះ?

  1. កោះសន្តិភាព ខេត្តមណ្ឌលគិរី ៖ សាច់​«ជ្រូក​កណ្តុរ» ​ឬ​ត្រូវ​បាន​គេ​ហៅ​តាម​អ្នកស្រុក​ថា «ជ្រូក​ជនជាតិ» កំពុង​ទទួល​បាន​ការ​ចាប់​​អារ​ម្ម​ណ៍ពី​អ្នក​បរិភោគ ជា​ពិសេស​អ្នកមាន​ជំនឿ​លើ​អ​រូបិយ​ ដែល​រស់នៅ​តំបន់​មណ្ឌលគិរីនិយម​បញ្ជា​ទិញ​យក​ទៅ​ខ្វៃ​ថ្វាយ​ជា​សំណែន​ដល់​អ្នកតា​ភ្នំ​ដោះ​ក្រមុំ​។អាជីវករ ចាន់ ម៉ា​រី អ្នក​ធ្វើ​ជ្រូក​ខ្វៃ​លក់​ប្រចាំ​ក្រុង​សែន​មនោ​រម្យបានឱ្យ​កោះសន្តិភាព​ដឹង​ថា ជា​រៀងរាល់ថ្ងៃ​គាត់​តែង​ទទួល​ការ​បញ្ជា​ទិញ​ពី​អតិថិជន​នូវ​ជ្រូក​កណ្តុរ​ខ្វៃ​ប្រមាណ​២​ទៅ​៥​ក្បាល​មិន​លោះ​ថ្ងៃ​ឡើយ​។ អ្នក​ជំនាញ​ខ្វៃ​ជ្រូក​រូប​នេះ​បន្ត​ថា ជា​មធ្យម​ជ្រូក​ខ្វៃ​ធម្មជាតិ​នេះ​មាន​តម្លៃ​ចាប់​២០​ម៉ឺន​រៀល ​ទៅ​៤០​ម៉ឺន​រៀល អាស្រ័យ​ទំហំ​ជាក់ស្តែង ​ដែល​អ្នកទិញ​ត្រូវការ​ ។​​​សព្វថ្ងៃ​មិន​ទាន់​មាន​ប្រភព​ផ្គត់ផ្គង់​ជ្រូករ​ស់បាន​គ្រប់គ្រាន់​នៅឡើយ ដោយសារ​ជ្រូក​ប្រភេទ​នេះ មិន​មាន​អ្នក​ចិ​ញ្ជឹ​ម​ច្រើន​ទេ ពោល​គឺ​គេ​ចិញ្ចឹម​បែប​យថាកម្ម ចិញ្ចឹម​ប្រលែង​ចោល​រត់​ពេញ​ភូមិ ស៊ី​ចំនី​ពាស​វាល​ពាស​កាលដាក់​បាយ​ឲ្យ​វា​ស៊ី​ម្តងម្កាល​ប៉ុនណោះ ​។ ជា​រៀងរាល់ថ្ងៃ​ គេ​តែង​សង្កេត​ឃើញ​នៅ​អាស្រម​អ្នក​តាម​ភ្នំ​ដោះ​ក្រមុំ​ ត្រូវ​បាន​ប្រជាពលរដ្ឋ​យក​ជ្រូក​ខ្វៃ​ទៅ​សែន​មិន​ដាច់ ដែល​ស្ទើរ​១០០%​សុ​ទ្ធ​​សឹង​ជា​ប្រភេទ​ជ្រូក​កណ្តុរ​ឬ​ជ្រូក​ជនជាតិ​នេះ​តែ​ម្តង​។ចំណែក​​អ្នកយាម​នៅ​លើ​ភ្នំ​ដោះ​ក្រមុំ​បាន​ឲ្យ​ដឹង​ថា ក្រោយ​មាន​សកម្មភាព​ផ្ទុះ​រឿង​ទិញ​លក់​ដីធ្លី​នៅ​ខេត្ត​មណ្ឌលគិរី មាន​អ្នក​បន់ស្រន់​សែន​ជ្រូក​ខ្វៃ​កាន់តែ​ច្រើន រហូត​ថ្ងៃ​ខ្លះ​មាន​ជ្រូក​ខ្វៃ​រហូត​ដល់​ជាង​១០​ក្បាល ត្រូវ​បាន​គេ​យក​ទៅ​ថ្វាយ​អ្នកតា​ក្រោយ​ជោគជ័យ​លក់​ដី​ដាច់​។លោក វុ​ធ សា​រុំ នាយក​ដែន​ជម្រក​ការពារ​សត្វព្រៃ​ណាំ​លៀរ ដែល​សព្វថ្ងៃ​កំពុង​សាកល្បង​ចិញ្ចឹម​ជ្រូក​កណ្តុរ​ធ្វើ​ពូជ​ជាង​៥០​ក្បាល​បាន​ឲ្យ​ដឹង​ថា ការ​ចិញ្ចឹម​ជ្រូក​ប្រភេទ​នេះ​ងាយស្រួល​ជាង​ចិញ្ចឹម​ជ្រូក​ធម្មតា​ឆ្ងាយ​ណាស់​​ដោយសារ​វា​មិន​រើស​ចំណី ធន់ជំងឺ ប៉ុន្តែ​វា​មាន​រយៈពេល​ប្រមូល​ផល​យូរ​ជាង​ជ្រូក​ពួ​ជ​ធម្មតា ព្រោះ​វា​ស៊ី​ចំណី​​បែប​ធម្មជាតិ​សុ​ទ្ធ​សាធ ​ដូច​ជាទំពាំង ដើម​ចេក ឬ​ស​ឈើ មើម​ឈើ ស្លឹកឈើ ជាដើម​…​ដែល​នេះ​មូល​ហេតុ​ធ្វើ​ឲ្យ​វា​មានការ​លូតលាស់​យឺត​ជាង​ជ្រូក​ស៊ី​ចំណី​​កសិកម្ម​ ។
  2. ចេញផ្សាយ ថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២១ AKP សៀមរាប ថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១--បទយកការណ៍៖ ជ្រូកកណ្តុរ និងជ្រូកព្រៃចិញ្ចឹម កំពុងមានទីផ្សារល្អ ដោយសារតែការរាតត្បាត នៃមេរោគកូវីដ-១៩ បានធ្វើឱ្យចំនួនភ្ញៀវទេសចរមកកម្សាន្ត នៅខេត្តសៀមរាបមានការថយចុះ និងធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់អ្នកប្រកបមុខរបរពាក់ព័ន្ធនឹងវិស័យទេសចរណ៍នេះ។ លោក ឡែម ផៅ អតីតជាអ្នកដឹកភ្ញៀវទេសចរម្នាក់ នៅខេត្តសៀមរាប បានឱ្យដឹងថា បន្ទាប់ពីលោកបានបាត់បង់ការងារដោយសារគ្មានភ្ញៀវទេសចរមកកម្សាន្តនៅសៀមរាប លោកបានងាកមកប្រកបរបរកសិកម្មវិញ គឺលោកបានចាប់យករបរចិញ្ចឹមជ្រូកកណ្តុរ ជ្រូកព្រៃ ឬជ្រូកជនជាតិ រួមជាមួយក្ងាន ទាកាប៉ា មាន់ និងពពែ ដែលការចិញ្ចឹមនេះលោកបានដំណើរការបានចំនួន ៣ខែមកហើយ នៅភូមិកណ្តឹងឈូកសរ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។ ​លោកបានបន្តថា បច្ចុប្បន្ន ជ្រូកកណ្តុរ និងជ្រូកព្រៃចិញ្ចឹមនេះ មានទីផ្សារល្អគ្រាន់តែលោកចាប់ផ្តើមចិញ្ចឹមបានរយៈពេលតែ ៣ខែ ប៉ុណ្ណោះ មានអ្នកកុម្ម៉ង់ច្រើន តែយើងមិនមានជ្រូកគ្រប់គ្រាន់អាចផ្តល់ឱ្យគេបាននោះទេ។ ឥឡូវនេះលោកទើបតែមានជ្រូកប្រមាណតែ ០៥ក្បាលប៉ុណ្ណោះ ដែលអាចលក់ចេញ ក្នុងនោះជ្រូក១ក្បាលមានទម្ងន់ ១២គីឡូក្រាម អាចលក់បានក្នុងតម្លៃ ៦០ម៉ឺនរៀល ហើយជ្រូកដែលលក់នេះ គឺសុទ្ធតែជាជ្រូកឈ្មោល ដោយជ្រូកញីទុកធ្វើពូជឱ្យបានច្រើនសិន។ លោក ឡែម ផៅ បានបង្ហាញថា មូលហេតុដែលគេចូលចិត្តហូបសាច់ជ្រូកកណ្តុរ និងជ្រូកព្រៃចិញ្ចឹមនេះ ដោយសារតែវាមានសាច់លក្ខណៈធម្មជាតិ ព្រោះជ្រូកកណ្តុរ និងជ្រូកព្រៃចិញ្ចឹមនេះស៊ីតែស្លឹកឈើ ដំឡូង និងដើមចេកជាដើម ហើយកន្លែងដែលវារស់នៅក៏ជាលក្ខណៈព្រៃដែរ។ ទៅថ្ងៃអនាគត លោកមានគម្រោងចង់ធ្វើឱ្យកន្លែងនេះក្លាយនេះកន្លែងដែលភ្ញៀវទេសចរមកស្នាក់នៅ ទទួលទានអាហារ ដែលមានសាច់ជ្រូកកណ្តុរ ជ្រូកព្រៃចិញ្ចឹម រួមជាមួយក្ងាន ទាកាប៉ា មាន់ និងពពែ សម្រាប់ផ្គត់ផ្គង់នៅទីនេះស្រាប់។ លោករំពឹងថា របរចិញ្ចឹមសត្វនេះនឹងជួយធ្វើឱ្យជីវភាពគ្រួសាររបស់លោកមានភាពល្អប្រសើរ ក្រោយពីរងផលប៉ះពាល់ដោយសារការរីករាលដាល នៃមេរោគកូវីដ-១៩។ ​លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី ខេត្តសៀមរាប ធ្លាប់បានលើកឡើងថា ការងារចិញ្ចឹមសត្វនេះ គឺជាច្រកចេញមួយដែលធ្វើឱ្យប្រជាពលរដ្ឋរួចផុតពីភាពក្រីក្រ។ ដោយ សារតែនៅស្រុកបន្ទាយស្រីនេះ ជាតំបន់ភ្នំ លោកអភិបាលស្រុកបានគាំទ្រ និងលើកទឹកចិត្តប្រជាពលរដ្ឋឱ្យងាកមកចាប់យករបរចិញ្ចឹមសត្វឱ្យបានច្រើន ក្នុងគោលដៅឱ្យមានសាច់ប្រចាំតំបន់ នាំយកទៅផ្គត់ផ្គង់ដល់ទីផ្សារ ដូចជា សាច់ពពែ សាច់ជ្រូកកណ្តុរ និងជ្រូកព្រៃចិញ្ចឹម ដែលនាំចេញពីស្រុកបន្ទាយស្រីនេះ៕ 
  3. ជ្រូកកណ្ដុរខ្វៃសហគមន៍ ខេត្តសៀមរាប តូចតែឆ្ងាញ់មានទីផ្សារមិនធម្មតា តម្លៃថ្លៃ សៀមរាប ៖ មិនចាញ់មាន់អាំងតំបន់បាគងប៉ុន្មាននោះទេ  ជ្រូកខ្វៃសហគមន៍ភ្នំគូលែនក៏កំពុងទទួលបានប្រជាប្រិយភាពខ្លាំង មានការគាំទ្រខ្ពស់ រហូតជំរុញឱ្យសហគមន៍នៅលើ​ភ្នំគូលែន​បង្កើន​ការ​ចិញ្ចឹម​ជ្រូក​ប្រភេទនេះយ៉ាងច្រើនគួរឱ្យកត់សម្គាល់។មានមនុស្សមិនតិចនាក់នោះទេ រាប់ទាំងអ្នកដែលរស់នៅក្នុងស្រុក ក្នុងខេត្ត ក៏ដូចជាទេសចរណ៍ជាតិ អន្តរជាតិដែលមានលើកឡើងពីរសជាតិដ៏ទាក់ទាញ​បំផុតរបស់មុខម្ហូបប្រចាំតំបន់ភ្នំគូលែនជ្រូកខ្វៃតូច ដែលកាន់តែមានភាពល្បីល្បាញទៅដល់តំបន់ផ្សេងៗ និងពង្រីកទីផ្សារបានយ៉ាងទូលាយ រហូតបាន​ជួយ​សម្រួលដល់ជីវភាពរបស់អ្នកចិញ្ចឹម អ្នកប្រកបអាជីពអាំង និងខ្វៃជ្រូកនៅសហគមន៍ភ្នំគូលែនថែមទៀតផង។លក្ខណៈពិសេសនៃភាពល្បីល្បាញរបស់ ជ្រូកខ្វៃកណ្ដុរភ្នំគូលែន ខេត្តសៀមរាប នេះ ត្រូវបានគេលើកឡើងចំនួន ៤ចំណុចសំខាន់ៗ គឺទី១. កូនជ្រូកតូច​មិន​សូវ​មានខ្លាញ់ ទី២. ប្រភេទពូជកូនជ្រូកក្នុងស្រុកកាត់ជ្រូកព្រៃ ទី៣. ចិញ្ចឹមជាលក្ខណៈគ្រួសារព្រលែងនៅក្នុងព្រៃក្រោយផ្ទះ និងចំការស្វាយ​ចន្ទីមិន​ប្រើ​ចំណី​គីមី ហើយចុងក្រោយទី៤. គឺផ្តល់ចំណីបែបធម្មជាតិដែលអ្នកចិញ្ចឹមអាចរកបានដូចជាបន្លែ ផ្លែឈើក្នុងព្រៃធម្មជាតិ។ជាមួយនឹងភាពល្បីល្បាញនៃជ្រូកកណ្តុរខ្វៃនៅក្នុងខេត្តសៀមរាប បច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មខ្វៃជ្រូកបែបប្រពៃណីនៅតាមបណ្តាខេត្តមួយចំនួន រាប់​ទាំង​រាជធានីភ្នំពេញផងដែរនោះ បានបញ្ជាទិញកូនជ្រូកកណ្តុរ ពីសហគមន៍ខេត្តសៀម ដើម្បីយកមកខ្វៃសម្រាប់ដាក់លក់នៅលើទីផ្សារជាមួយនឹងការទទួលតម្លៃ​ខ្ពស់ខុសពីជ្រូកខ្វៃធម្មតាដែលលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។អ្នកនាងបានប្រាប់ថា ប្រភេទជ្រូកកណ្ដុរនេះមិនសូវមានខ្លាញ់ដូចជ្រូកធម្មតា ទេដែលធ្វើឱ្យវាមានរសជាតិឆ្ងាញ់ មិនឆាប់ទ្រលាន់ ហើយវាមានទំហំតូចតែ​មាន​តម្លៃថ្លៃ។ ជាទូទៅ សាច់ជ្រូកស្រស់មានទម្ងន់ 5-6គីឡូក្រាម ហើយពេលខ្វៃហើយមានទម្ងន់ប្រមាណ 3-4 គីឡូក្រាមតែប៉ុណ្ណោះ ប៉ុន្តែអាច​លក់​បានក្នុងតម្លៃចាប់ពី ៦០ម៉ឺនរៀលឡើងទៅ។ទាក់ទងទៅនឹងការទិញជ្រូកសាច់ទុកសម្រាប់ខ្វៃត្រូវបានអ្នកនាងបញ្ជាក់ប្រាប់ឲ្យដឹងថា ត្រូវប្រមូលទិញជ្រូកកណ្ដុរនេះនៅតាមសហគមន៍ចិញ្ចឹមជ្រូកកណ្តុរនៅខេត្ត​សៀមរាប ដែលក្រៅពីសហគមន៍គូលែន នៅមានសហគមន៍ផ្សេងទៀត​ ​ប្រៀប​ដូចជាការជួយគាំទ្រ ជ្រោមជ្រែងសេដ្ឋកិច្ចសហគមន៍ជាប្រចាំបាន​មួយ​ផ្នែក​ដែរ ព្រោះត្រូវបញ្ជាទិញជាបន្តបន្ទាប់។អ្នកនាងបញ្ជាក់ថា បច្ចុប្បន្ននេះចំនួនជ្រូកកណ្ដុរនៅមានកម្រិតនៅឡើយដោយ​សាររគេចិញ្ចឹមតាមផ្ទះ ដែលត្រូវប្រមូលទិញយកមកស្តុកទុកទើបបាន។តំបន់ដែលចិញ្ចឹមជ្រូកប្រភេទនេះមានមិនច្រើនប៉ុន្មាននោះទេ ពោលគឺមានចិញ្ចឹមនៅតែសហគមន៍ព្រៃភ្នំពពេល សហគមន៍ខ្នងភ្នំ និងសហគមន៍​គូលែន​នៅខេត្តសៀមរាបប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការនិយមចិញ្ចឹមជ្រូកកណ្តុរតូចៗតាមរបៀបធម្មជាតិ ដើម្បីបំពេញតម្រូវការទីផ្សារជ្រូកខ្វៃ​នេះនៅ​តែ​មានកម្រិត មិនទាន់ទូលំទូលាយនោះទេ។ ដោយមើលឃើញពីតម្រូវការទីផ្សារជាក់ស្ដែង ដែលអាចជួយលើកកម្ពស់ដល់កម្រិតជីវភាពរបស់អ្នកចិញ្ចឹម ក៏ដូចជាអាជីវករដែលជាអ្នកប្រកបមុខរបរអាំង-ខ្វៃជ្រូកកណ្តុរនេះ និងជាជំនួយដល់សហគមន៍ចិញ្ចឹមជ្រូកខាងលើ ក្រសួងបរិស្ថានក៏បានចែកពូជជ្រូកឦសានដែលយកមកពីខេត្តមណ្ឌលគិរី ដល់អ្នក​ចិញ្ចឹមក្នុងសហគមន៍ដើម្បីលើកកម្ពស់ការចិញ្ចឹមឲ្យកាន់តែទទួលបានផលខ្ពស់ ដោយតម្រូវឲ្យមានកិច្ចសហការជាមួយការិយាល័យផលិតកម្ម និងបសុ​ព្យាបាល​ខេត្តសៀមរាបក្នុងការថែទាំសុខភាពសត្វផងដែរ៕
  4. កម្ពុជាថ្មី ២០២១៖ ជ្រូកកណ្តុរកំពុងពេញនិយម លួចនាំចូលពីថៃ ត្រូវមន្ត្រីជំនាញបង្រ្កាបសត្វជ្រូកបង្កក (ជ្រូកកណ្តុរ) មានទម្ងន់ ៤២០ គីឡូក្រាម ស្មើនឹង ៦៥ ក្បាលនិងគ្រឿងក្នុង៣០គីឡូក្រាមត្រូវបានមន្ត្រីជំនាញស្ទាក់ចាប់បាននៅចំនុចភូមិអូររូង ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង០៥ និង៥០នាទីព្រឹក ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២១។ ប្រតិបត្តិការស្ទាក់បង្រ្កាបនេះ ធ្វើឡើងដោយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វ និងផលិតផលមានដើមកំណើតពីសត្វ សហការជាមួយក្រុមការងារអន្តរាគមន៍បង្ក្រាបបទល្មើសចរាចរសត្វរបស់ការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង។លោក ក្រឹង សំអាត ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា តាមការឆ្លើយបញ្ជាក់ពីម្ចាស់ដឹកសាច់ សត្វជ្រូកបង្កកដែលឃាត់បាននេះ គឺនាំចូលមក ពីប្រទេសថៃ ចូលមកកម្ពុជាតាមច្រករបៀង ស្រុកវាលវែង ខេត្តពោធិ៍សាត់ ឆ្ពោះទៅចែក​ចាយ​នៅរាជធានីភ្នំពេញ ដោយពុំមានលិខិតអនុញ្ញាតអ្វីទាំងអស់។
  5. ជ្រូកកណ្តុរ ថៃ in Phnom Penh, Cambodia on Khmer24.comhttps://www.khmer24.com › ជរកកណតរ-ថ-...Jul 21, 2021 — ជ្រូកកណ្តុរ ថៃ Price $130 sell by ជ្រូកកណ្តុ Thai in Phnom Penh, Cambodia on Khmer24.com. តូចមាន ៤គ ទៅ ៥គ ...
  6. កោះសន្តិភាព ៖ បន្ទាយ​មាន​ជ័យ ៖ ជ្រូក​កណ្តុរ​ជាង​១០០​ក្បាល ឈ្មួញ​នាំ​ចូល​ពី​ថៃ សម្រាប់​ខ្វៃ​ក្នុង​ឱកាស​បុណ្យ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ឃាត់ គ្មាន​ជម្ងឺប៉េស្ត​ជ្រូក​អា​ព្រិច ត្រូវ​ធ្វើការ​ផាក​វិន័យ​តាម​ច្បាប់​ប្រគល់​ជូន​ម្ចាស់​វិញ​កាល​ថ្មី​ៗ​នេះ ។លោក ហ៊ុយ ទូច ប្រធាន​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​ដាក់​វិធានការ​ទប់ស្កាត់​ការ​លួច​នាំ​ចូល​សត្វ​ពី​ប្រទេស​ជិតខាង​ជ្រូក​ការពារ​ជម្ងឺឆ្លង​បេ​ស្ត​ជ្រូក​អា​ព្រិច និង​លើកកម្ពស់​ការ​ចិញ្ចឹមសត្វ​ក្នុងស្រុក ក្រុម​អន្តរាគមន៍​បង្ក្រាប​បទល្មើស​វិស័យ​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ​នៃ​មន្ទី​កសិកម្ម និង​រុក្ខា​ប្រ​ម៉ា​ញ និង​នេសាទ​ខេត្តបន្ទាយមានជ័យ បាន​ស្រាវជ្រាវ​ឃាត់​រថយន្ត​តួ​រី​ស​សាំ​យ៉ុ​ង​១​គ្រឿង ពាក់​ផ្លា​ក់​លេខ​ភ្នំពេញ​2AP.2535 បាន​លួច​ដឹក​ជ្រូក​កណ្តុរ​រស់​ចំនួន​១០៩​ក្បាល ដែល​ឈ្មួញ​លួច​នាំ​ចូល​តាម​ច្រករបៀង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរ​ជ្រៅ​។លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​មន្ត្រី​ជំនាញ​ឃាត់​បាន​នាំ​យក​មក​ការិយាល័យ​ផលិតកម្ម និង​បសុព្យាបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​យក​សំណាក់​ទៅ​វិភាគ​រក​ជម្ងឺ​បេ​ស្ត​ជ្រូក​អា​ព្រិច​ដែល​ចេញ​លទ្ធ​អវិជ្ជមាន​ត្រូវ​មន្ត្រី​ជំនាញ​ធ្វើ​កិច្ចសន្យា​ណែនាំ និង​ធ្វើការ​ផាក​វិន័យ​តាម​ច្បាប់​ហើយ​ប្រគល់​ជូន​ម្ចាស់​វិញ ។
  7. តូចតែសម្បូរអ្នកហូប! ជ្រូកកណ្តុរកំពុងមានតម្រូវការ ខណៈនៅក្នុងទីផ្សារ១ក្បាលលក់បាន៥០-៨០ម៉ឺនរៀល តូចតែសម្បូរអ្នកហូប! ជ្រូកកណ្តុរកំពុងមានតម្រូវការ ខណៈនៅក្នុងទីផ្សារ១ក្បាលលក់បាន៥០-៨០ម៉ឺនរៀល ជ្រូកកណ្ដុរជាប្រភេទជ្រូកពុំសូវមានខ្លាញ់ដែលជនជាតិ​ភាគតិចពេញនិយមចិញ្ចឹម ព្រោះវាមានសន្ទុះទីផ្សារច្រើនតាំងពីឆ្នាំ២០២០ ពិសេសសម្រាប់យកទៅខ្វៃ​ វាមានរសជាតិឆ្ងាញ់មិនរងាន់ដូចជ្រូកសាច់ធំៗឡើយ។ នេះបើយោងតាមការចេញផ្សាយរបស់ក្រសួងព័ត៍មានកាលពីថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២១។  ជាក់ស្ដែង អ្នកស្រី មាស ថេរ៉ា ជាអាជីវករលក់ និងអ្នកខ្វៃជ្រូកប្រភេទនោះនៅរាជធានីភ្នំពេញ បានឱ្យដឹងថា ជាពូជជ្រូករបស់ក្រុមជនជាតិដើមភាគតិចចិញ្ចឹមជាលក្ខណៈគ្រួសារព្រលែងនៅក្នុងព្រៃក្រោយផ្ទះ ផ្តល់ចំណីបែបធម្មជាតិ មិនប្រើចំណីគីមី កំពុងទទួលបានការពេញនិយមយកទៅទទួលទានជាខ្លាំងណាស់។ អ្នកស្រី បន្តថា បច្ចុប្បន្ននេះគេនិយមចូលចិត្តទិញជ្រូកកណ្តុរខ្វៃទៅបរិភោគជាងជ្រូកធម្មតា ព្រោះជ្រូកប្រភេទនេះ សាច់វាឥតមានខ្លាញ់ និងមានឱជារសឆ្ងាញ់ សាច់វារសជាតិបែបធម្មជាតិ ។ «ជ្រូកកណ្តុរវាខុសនឹងជ្រូកខ្មែរ ដោយសារជ្រូកខ្មែរវាអត់ឆ្ងាញ់ វាមានខ្លាញ់ច្រើន ហើយជ្រូកកណ្តុរវាអត់មានខ្លាញ់នោះទេ ប្រជាពលរដ្ឋតែងតែចូលចិត្តញ៉ាំវាខ្លាំង ។ជ្រូកយើងអាចហៅថាជាជ្រូកធម្មជាតិក៏បានដែរ ខាងក្រុមជនជាតិដើមភាគតិច គាត់ចិញ្ចឹមមិនសូវប្រើថ្នាំនោះទេ គេព្រលែងវាចោលឲ្យស៊ីបន្លែ អ៊ីចឹងការចិញ្ចឹមជ្រូកបែបធម្មជាតិ វាតែងតែមានរសជាតិឆ្ងាញ់ជាងជ្រូក ដែលចិញ្ចឹមស៊ីចំណីហើយ»។ គួរបញ្ជាក់ផងដែរថា សព្វថ្ងៃអ្នកស្រី មាស ថេរ៉ា ជ្រូកកណ្ដុរបានលក់ដាច់ជាខ្លាំងចាប់តាំងពីឆ្នាំ ២០២០ រហូតមកដល់ឆ្នាំ២០២១នេះ ហើយ១ថ្ងៃអាចលក់បាន ចំនួន១០ក្បាលទៅ២០ក្បាល ក្នុងតម្លៃចន្លោះពីជាង ៥០ម៉ឺនទៅជិត៨០ម៉ឺនរៀល តាមតូចឬធំនិងជាតម្លៃដែលខ្វៃរួចហើយ។ ជាមធ្យមអ្នកស្រីអាចរកចំណូលប្រចាំថ្ងៃបានជិត១០លានរៀន/១ថ្ងៃ៕