នេះជាទំព័រដែលនិយាយអំពី តម្លៃរថយន្ត ថ្មី ឬ មួយទឹក/ឡានចាស់ បូកតម្លៃ ពន្ធ Tax និងតម្លៃ គយ CIF (FOB: This stands for ‘Free on Board’ which is the upfront price of the vehicle. It does not include additional costs like shipping, insurance, and inspection fees, among others CIF: This stands for ‘Cost, Insurance, and Freight’. It is the sum of the FOB and other shipping-related costs, including inspection and insurance.) ឧ. ថា រថយន្តមួយគ្រឿង ត្រូវកេប្រកាសលក់តាម Online នៅប្រទេសជប៉ុន ដែលមានពត័មានដូចខាងក្រោម៖
- Model and Make = Toyata AiAce
- Year = 2008/8
- Model Code = ADFKDH202....
- FOB (PRICE) = 4, 000 USD
ដូច្នេះ ដើម្បីនាំចូល គេត្រូវ គណនា នៅតម្លៃ ដើម, តម្លៃ ពន្ធ និង តម្លៃគយ ដូចខាងក្រោមនេះ
- រថយន្ត ចាស់ ឬ ថ្មី? អាយុ ០ ទៅ ៣០ ឆ្នាំ មាន Duty 10% និង GST 10% បានន័យថា ១០/១០០ X ៤០០០ ដុល្លា = ៤០០ ដុល្លា។
- រថយន្ត មានកង់ប៉ន្មាន? រយន្តហោះនេះ មានកង់ ៤ ដូច្នេះគឺ Duty 5% និង GST 10% បានន័យថា ៤០០០ ដុល្លា + ៤០០ ដុល្លា = ៤,៤០០ ដុល្លា។ (4,000 USD (FOB) + 400 USD = 4,400 USD)
- គណនាតម្លៃ GST (Here is the computation of the GST: 10/100 x 4,400 USD = 440 USD)
- គណនាតម្លៃ ពន្ធ និង គយ គឺ The total amount payable will be: 400 USD (Duty) + 440 USD (GST) = 840 USD
- ការគណនាតម្លៃ ពន្ធ និង គយ សរុប Now, we’ve determined that the total duty and tax charges amounts to 840 USD. We will now add that to the CIF. The overall expenditure will be: 840 USD (Taxes) + 4,920 USD (CIF) = 5,760 USD
- ការបង់រំលោះ--អ្នកលក់ គេដាក់លក្ខណៈថា ត្រូវបង់លុយជាមុន ៣០% បើសិន រថយន្តតម្លៃ ៣០,០០០ ដុល្លា យើងបង់លុយជាមុន តែ ៩,០០០ ដុល្លា ដូច្នេះ អ្នកទិញ នៅជំពាក់គេ ២១,០០០ ដុល្លា តើយើងមានលទ្ធភាពបង់ឲ្យគេប៉ុន្មានឆ្នាំ? ជាធម្មតា ក្រុមហ៊ុនទាមទារឲ្យបង់ ៣ ទៅ ៦ ឆ្នាំ ដើម្បីបាន លុយច្រើន។ សួរថា អ្នកលកខាតទេ? គឺមិនខាងឡើយ ព្រោះ តម្លៃ បង់មុន ៣០ % គឺជាតម្លៃដើម ចំណែកការបង់ថែម ៦ ឆ្នាំ គឺជាតម្លៃចំណេញ ! នៅមានសេវាកម្មជួលជុល ថែទាំ ដែលថ្លៃជាងខាងក្រៅ ២០០%-- ដើម្បីងាយយល់ សូមមើលឧទាហរ៍ ស្តីពី ទូរស័ព្ទវិញម្តង់ គឺ ម៉ាក់តែ ១ ដួចគ្នា ៤ គ្រឿង កម្លាំងរែមដូចគ្នា....ខុសតែ ពណ៍១ មុខគត់ តម្លៃពណ៍ខ្មៅ ៦១៧ ដុល្លា, ៧៥៨ ដុល្លា, ៨៣២ ដុល្លា, ៨៤៦ ដុល្លា រាប់ចុះពី ពីខ្មៅ គ្រីស្តាល់ Midnight Black , Aurora គេយក ទូរស័ព្ទ ១ គ្រឿងចេញមក ប្រកាសតម្លៃ ៩០០ ដុល្លា គេតម្រូវឲ្យ កក់មុន ៣០% ស្មើរនឹង ២៧០ ដុល្លា មានន៍យថា តម្លៃដើមនាំចូលទូរស័ព្ទ គឺ ៧១៦ ដុល្លា ឬ ៩០០ ដុល្លា - ៧១៦ ដុល្លា ឃើញគេចំណេញ ២៨០ ដុល្លា/ គ្រឿង អីចឹងបានជាគេឲ្យយើង កក់មុន ២៧០ ដុល្លា !!! បន្ទាប់គេឲ្យយើងបង់លុយ ៦ ខែ ទៀត គឺជា ១០០ ដុល្លា..រាល់ខែ ។
- កម្ចី Loan រថយន្តជាធម្មតា ថោកណាស់ តម្លៃនៅរោងចក្រតែ ៣០,០០០ ដុល្លា/គ្រឿង ជារថយន្តអស់ទំនើបបំផុត ចុះម៉េចបានជា អ្នកមានលុយ គេថា ឡានគេតម្លៃ ២០ ទៅ ៣០ ម៉ឺនដុល្លា? បើយើងយកលុយសុទ្ធ ៣០,០០០ ដុល្លា ទៅទិញ ក៍គេមិនលក់ឲ្យដែរ នេះជាច្បាប់រដ្ឋ ព្រោះ ត្រូវបង់ ១៥០% បង់អាករ បន្ថែម ១៥% នៅតម្លៃ គយ? ដែលរថយន្តត្រូវចំណាយ ថែម ៤០,០០០ ដុល្លាទៀត ទៅជា ៧០,០០០ ដុល្លា កត្តានេះ បង្ខំ យើង ត្រូវពឹង ធនាគារ ដែលធនាគារនេះ រកស៊ីជាមួយ ម្ចាស់ រថយន្ត តែ យើងមិនមែនជាម្ចាស់រថយន្តទេ ព្រោះលុយ គឺធនាគារគាត់ទៅចរចារជាមួយ ម្ចាស់ក្រុមហ៊ុនរថយន្ត ដោយបង់ជំនួសយើង។ ពេលនេះ យើង មិនមែនជំពាក់គេ ៣០,០០០ ដុល្លាទេ គឺជំពាក់គេជិត ១០០,០០០ ដុល្លា នៅគេគិតប្រាក់ចំណេញ ពន្ធផ្លូវ ពន្ធ......សរុបទៅ ឡានទំនើប ពិតជាមានតម្លៃ ២០ ទៅ ៣០ ម៉ឺនដុល្លាមែន !!
- ជួល Leasing ឧ.តម្លៃរថយន្ត គឺ ២៨,៦៣៣ ដុល្លា អតិថិជនបង់ឲ្យម្ចាស់ឡាន ៣៦០ដុល្លា/ខែ ក្នុងរយៈពេល១ ឆ្នាំ អស់ ៤,៣២០ដុល្លា គុណ ៣ ឆ្នាំ អស់ជាប្រាក់ចំនួន ១២,៩៦០ ដុល្លា រហូត ៦ ឆ្នាំ អស់ ២៥,៩២០ ដុល្លា សូរថា គេធ្វើបែបនេះខាត? ចម្លើយថាមិនខាតទេ ព្រោះគេទាមទារលុយ កក់ ៣០% មុន បើទោះ កន្លែងខ្លះគេមិនយក លុយកក់ តែ គេយកថ្លៃ ធានារាប់រង Insurance ថ្លៃថែទាំ ថ្លៃសេវាជួលសជុល ដែលតម្លៃខ្ពស់ជាង ទីផ្សារដល់ទៅ ២០០% ដូចជា ខូចអាគុយ ១ គ្រាប់តម្លៃ ១០០ ដុល្លា នៅផ្សារ តែអាគុយក្រុមហ៊ុនតម្លៃ ៣៥០ ដុល្លា !! សូម្បីប្រាក់ខែ បុគ្គលិក...ក៍គេបញ្ចូលមកក្នុងតម្លៃ អាគុយដែរ !!
- ទិញឡានថ្មី Buying New Car នៅកម្ពុជា ទីផ្សាឡានថ្មីមាន ១០% ចំណែកឡាន ១ ទឹកមាន ៩០% មូលហេតុ គឺ ឡានថ្មីនៅបរទេសតម្លៃ ខ្ពស់ ដូចជា រថយន្ត ម៉ាក អា តម្លៃ ៣០,០០០ ដុល្លា បូកពន្ធ បូកគយ...តម្លៃឡើងដល់ ១០ ម៉ឺនដុល្លា ដែលពេលខ្លះគេចែក វិភាគ រកឃើញថា តម្លៃខុសគ្នាប្រមាណ ២០,០០០ ដុល្លា/ ៥ ឆ្នាំ-- ឆ្នាំទី ១ ស្មើរ ១០០% ឆ្នាំទី ២ តម្លៃចុះ ៧៥% ឆ្នាំទី ៣ តម្លៃចុះ ៥០% ឆ្នាំទី ៤ តម្លៃចុះ ៤៥% ឆ្នាំទី ៥ តម្លៃឡានចុះ ៤០ % ដូច្នេះ តម្លៃឡានថ្មី ៣០,០០០ ដុល្លា ខណៈ ឡានជជុះ ទំនើបដូចគ្នា តម្លៃ ១០,០០០ ដុល្លា បើសិនគេជួសជួល អស់ ១៦,០០០ ដុល្លា ជិះ ៥ ឆ្នាំទៀត លក់វិញ បាន ចន្លោះ ១២,០០០ ទៅ ១៤,០០០ ដុល្លា ! នេះជាមួលហេតុ គេមិនទិញ ឡានថ្មី !!
- ទិញឡានចាស់ Buying Used Car/ Second Hand Car បញ្ហាត្រង់នេះ គឺ ឡានចាស់ ស៊ីសាំងច្រើនជាងឡានថ្មី តម្លៃធានារាប់រងច្រើនជាងឡានថ្មី ឡានចាស់ សុទ្ធតែ បុក ក្រឡាប់ ដូច្នេះ មិនសូវមាន ប្រព៍ន្ធសុវត្ថិភាព និង ការការពារការបំពុលបរិស្ថាន ប៉ុន្តែ តម្លៃ និង គុណភាព ជាជម្រើស ដ៍ប្រសើរ ! រថយន្តចាស់ នៅអាមេរិក អាយុ ២០ ឆ្នាំ រថយន្តចាស់នៅ អគ្លេសច្បាប់គេកំណត់អាយុ ១៥ ឆ្នាំ ឡានចាស់នៅជប៉ុន ពេលខ្លះ ផលិតឆ្នាំ ២០២០ !!! សួរថា គុណភាព ល្អជាងទេ រថយន្តថ្មីផលិតនៅ ថៃ វៀតណាម ម៉ាឡេ ឥណ្ឌា ឥណ្ឌូនេស៊ី ហ្វីលីពិន ??? !!
- ទិញឡាន ២ កាំបិត/ឡានកាប់សាច់ៈ ប្រទេសនានានិយមនាំចូលឡាន កាត់ ២ កំណាត់របស់ជប៉ុន ព្រោះឡានថ្មី ផលិតឆ្នាំ ២០១៨ បើសិននាំចូល ពន្ធខ្ពស់ តម្លៃគយ ខ្ពស់ ដូច្នេះ គេបញ្ជាឲ្យកាត់ជា កំណាត់ Half Cut Car នាំចូលជាគ្រឿងបន្លាស់ ពេលចូលដល់ប្រទេសណាមួយ គេយកលេខ Serial Number មកបើកមើល ឃើញលេខ ប្រទេស ឆ្នាំផលិត..ពណ៍លេខ កូដ ថ្នាំ...ពេលនោះគេ ផ្គុំឡើងវិញ ទៅជាឡាន ហ្សីន ថ្មីសុទ្ធ អាចលក់បានតម្លៃខ្ពស់ផង និងអាច ឲ្យគេបង់ពន្ធក្លែងក្លាយ តែជាការឃុបឃិត ស៊ីលុយពន្ធ ព្រោះឡាននេះ គ្មានក្នុងបញ្ជីនាំចូលឡើយ ៕
ហេតុអ្វីរថយន្តមួយទឹក មានទីផ្សារល្អជាងរថយាន្តថ្មី? ទីផ្សារថយន្តនៅប្រទេសកម្ពុជាយើង ដូចជាមាន ភាពកើនឡើងខ្ពស់ តាមរយៈកំណើនសេដ្ឋកិច្ចដែរ ដោយប្រជាជនដែលមានជីវភាព ធុនមធ្យមក្តី ក៏អាចមានលទ្ធភាពក្នុងការទិញ រថយន្តមកធ្វើជាម្ចាស់ កម្មសិទ្ធផងដែរ។ យ៉ាងណាមិញ ទីផ្សាររថយន្តនៅស្រុកយើង វាប្លែកពីប្រទេសដទៃត្រង់ថា ប្រជាជនយើង និយមប្រើប្រាស់ រថយន្តមួយទឹក សល់ពីប្រទេសក្រៅ ជាជាងទិញរថយន្តថ្មីមកប្រើប្រាស់ ដែលនេះបង្កប់នូវចំងល់ជាច្រើន។ ខាងក្រោមនេះ អាចជាហេតុផលមួយចំនួន ដែលប្រជាជនយើង មានទំនោរទៅជ្រើសយក រថយន្តមួយទឹកស៊េរី ចាស់ រឺល្មម ជាជាងជ្រើសរើសយក ស៊េរីថ្មី៖ដោយសារអត្រាប្រាក់ចំណូល របស់ប្រជាជនកម្ពុជាយើង ស្ថិតនៅលំដាប់មធ្យមនោះ ហេតុដូច្នេះហើយ គ្រួសារនីមួយ អាចចំណាយប្រាក់ចន្លោះពី 8000 ទៅ 15000 ដុល្លារប៉ុណ្ណោះ សម្រាប់ការទិញរថយន្ត។ ថវិកាប៉ុននេះ យើងមិនមានជម្រើសទិញរថយន្តថ្មី ណាមកប្រើប្រាស់ឡើយ ពោលបានត្រឹមរថយន្ត មួយទឹកស៊េរីខ្ទង់ឆ្នាំ 2000 ប៉ុណ្ណោះ។
- ពន្ធនាំចូល បើយើងនិយាយអំពីតម្លៃរថយន្ត វាថ្លៃដោយសារតែពន្ធនេះឯង ព្រោះប្រទេសយើងគ្មានរោងចក្រ ផលិតរថយន្តក្នុងស្រុកនោះទេ ហើយពន្ធនាំចូល ពីប្រទេសក្រៅគឺខ្ពស់ អាចដល់ប្រហែល 145% ឯណោះ សម្រាប់ស៊េរី 2017។ ដោយឡែកសម្រាប់ស៊េរីឆ្នាំទាបៗ និងមួយទឹកវិញ ពួកវាមានអត្រាពន្ធទាបជាង ដែលនេះវាជួយសន្សំសំចៃខ្ពស់ ទៅដល់អ្នកប្រើប្រាស់។
- លោកសុខ រឹទ្ធីសៅ អ្នកនាំចូលរថយន្តមួយទឹកនៅកម្ពុជាបានឱ្យដឹងនាព្រឹកថ្ងៃទី១ មិនានេះថា តម្លៃឡានមួយទឹកពិតជាឡើងថ្លៃមែន តែក៏មានប្រភេទរថយន្តខ្លះចុះថ្លៃដែរ ក្នុងនោះឡើងជាងមុន សម្រាប់រថយន្តផលិតឆ្នាំ២ឥ០៦ចុះក្រោម នឹងឡើងថ្លៃខ្ទង់២ទៅ៣ពាន់ដុល្លារដែរ បើធៀបជាមួយនឹងឆ្នាំមុន ឆ្នាំ២០២០ ។លោកបន្តថា បើរថយន្តផលិតនៅឆ្នាំ២០០៧ទៅ២០០៩ ចុះថ្លៃវិញប្រហែល២ពាន់ដុល្លារអាមេរិក ហើយសម្រាប់ឡានផលិតនៅឆ្នាំ២០១០ មានខ្លះចុះថ្លៃរហូតដល់៥ពាន់ទៅ៦ពាន់ដុល្លារក៏មានដែរ។ ចំណែកឡានរថយន្តឡិចស៊ីស៤៧០ ផលិតឆ្នាំ២០០៦ចុះក្រោម គ្រាន់តែសាច់ពន្ធឡើងថ្លៃខ្ទង់៥ពាន់ដុល្លារអាមេរិកទៅហើយ។
- គ្រឿងបន្លះ និងភាពងាយស្រួល ក្នុងការលក់ចេញ រថយន្តស៊េរីល្មមៗ ងាយស្រួលស្វែងរកគ្រឿងបន្លាស់ ខូចមិនចំណាយលុយច្រើន ស្រួលជួសជុល ជិះមិនសូវស្តាយ ហើយក៏ងាយលក់ចេញជាង រថយន្តថ្មីផងដែរ។ វាខុសពីរថយន្តថ្មី ដែលអ្នកប្រើប្រាស់ បារម្ភទៅលើគ្រឿងបន្លាស់ និងលុយខាត ពេលលក់ចេញ។តម្រូវការរថយន្តទំនើបនៅមានកម្រិត ប្រជាជាជនកម្ពុជាយើងមួយចំនួនធំ នៅមិនទាន់ត្រៀមខ្លួនដើម្បី ធ្វើជាម្ចាស់រថនយន្តស៊េរីទំនើប ដែលមានបច្ចេកវិទ្យាខ្ពស់ ក៏ដូចជាស្ទុះ និងបើកបរបានលឿននៅឡើយទេ។
- តម្រូវការភាគច្រើន គឺរថយន្តដែលត្រឹមជិះបាន ធន់ ស៊ីសាំងតិច តែប៉ុណ្ណោះ មិនចាំបាច់ទំនើបណាស់ណាឡើយ។ នៅមានហេតុផលតូចៗជាច្រើនទៀត ដែលធ្វើអោយប្រជាជនយើង មានទំនោរប្រើប្រាស់រថយន្ត មួយទឹកស៊េរីចាស់ៗ ជាជាងទិញយក រថយន្តស៊េរីថ្មីមកប្រើប្រាស់។ យ៉ាងណាមិញ ការប្រើប្រាស់រថយន្ត មួយទឹកមិនមែនជាជម្រើសល្អប៉ុន្មានទេ ព្រោះអីពួកវាភាគច្រើន មិនមានសុវត្ថិភាព ក្នុងការប្រើប្រាស់ ហើយស៊ីសាំង ក៏ដូចជាប៉ះពាល់ខ្ពស់ ទៅដល់បរិស្ថាន ហើយរថយន្តមួយចំនួន ជារថយន្តដែលធ្លាប់បុក រឺរថយន្តផ្គុំតួឡើងវិញផងដែរ ដែលអាចបង្ករជាបញ្ហាបាននៅពេលប្រើប្រាស់។
- វិធីលក់ រថយន្ត៖ ប្រភេទរថយន្តបានដាក់លក់ នៅ Sago Auto ចម្បងគឺរថយន្តដែលឆ្លងកាត់ការប្រើប្រាស់ ដែលមានតម្លៃប្រហែល៣០០លានដល់១ពាន់លានដុង សម្បូរបែបទៅដោយម៉ូដ និងប្រភេទរថយន្តផ្សេងគ្នាដូចជា រថយន្ត៤កៅអី ៧កៅអី រថយន្តបែបរថយន្តធុនត្រា...។ល។ របស់ក្រុមហ៊ុនជាច្រើន។ រថយន្តទាំងអស់សុទ្ធតែមានម្ចាស់ឈរក្បែរបកស្រាយ ពីប្រវត្តិរថយន្តឲ្យអតិថិជនបានដឹង។ ភាពស្មោះត្រង់ក្នុងការជួញដូរ ពិភាក្សាផ្ទាល់រវាងអ្នកទិញនិងអ្នកលក់ ជាមួយសេវាកម្មថែទាំជំនាញ ទីផ្សាររថយន្តបែបថ្មីនេះ ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែទាក់ទាញមនុស្សគ្រប់គ្នា។ បង ហឿវៀតហុង (Hua Viet Hung) អតិថិជនម្នាក់មកទិញរថយន្តចែករំលែកថា៖ “ងាយស្រួលណាស់ ពីព្រោះយើងទិញរថយន្តមិនឆ្លងកាត់នរណាទាំងអស់ ទិញផ្ទាល់ពីម្ចាស់រថយន្តនិងតម្លៃរថយន្តនៅទីនេះគាប់ចិត្តអ្នកទិញ គាប់ចិត្តលក់។ នេះជាទម្រង់រូបភាពមានប្រយោជន៍ឲ្យភាគីទាំងពី ។ឃើញនូវគុណប្រយោជន៍នៃទីផ្សាររថយន្តនេះ ក្រុមហ៊ុនរថយន្តដូចជា Honda, Kia, Mazda, Hyundai ក៏បានចូលរួមទីផ្សារ ជួលយានដ្ឋានរថយន្ត ដើម្បីតាំងបង្ហាញប្រភេទរថយន្តថ្មីរបស់ខ្លួន។ បងដាំងម៉ុងហ្វឹន (Dang Mong Hung) អគ្គនាយករងក្រុមហ៊ុន Sago Auto ឲ្យដឹង៖ “អតិថិជនមកទស្សនា ឬជួញដូររថយន្តគាប់ចិត្តនិងទុកចិត្តយ៉ាងខ្លាំង នៅទម្រង់រូបភាពទីផ្សាររថយន្តរបស់យើងខ្ញុំ។ ក្នុងអនាគត យើងខ្ញុំនឹងបើកបន្ថែមសាខានៅក្រុងហាណូយ ដាណាំង (Da Nang) កឹនធើ (Can Tho) ដើម្បីឆ្លើយតបតម្រូវការរបស់អតិថិជនជាងនេះទៅទៀត ។
- ទីផ្សាររថយន្តពិសេសនេះ មានទាំងក្រុមបច្ចេកទេសមានថ្វីដៃខ្ពស់ ពិនិត្យគុណភាពរថយន្ត។ បើអ្នកទិញមុនយល់ច្បាស់ពីរថយន្ត ពួកគេអាចពឹងបុគ្គលិករបស់ទីផ្សាររថយន្តប្រឹក្សាអំពីប្រភេទរថយន្ត ពិនិត្យរថយន្ត រថយន្តណានៅល្អ ដើម្បីសមស្រប់ជាមួយតម្លៃលក់ចេញ...។ល។ ក្រៅពីនោះ Sago Auto នៅទាក់ទងជាមួយធនាគារ ដើម្បីភាពងាយស្រួលដល់អតិថិជនដែលចង់ជួលរថយន្ត ឬទិញរថយន្តបង់ប្រាក់រម្លស់ ដោយសំណុំបែបបទងាយស្រួលនិងរហ័ស។ ក្រោយពេលសម្រេចបានការព្រមព្រៀងទិញរថយន្ត ក្នុងអំឡុងពី១ដល់២ថ្ងៃ អតិថិជនអាចទទួលរថយន្តនៅនឹងកន្លែង។
- ទីផ្សាររថយន្តមួយទឹក ឬជជុះនៅកម្ពុជា នឹងឡើងថ្លៃជាបន្តបន្ទាប់ ខណៈពន្ធនាំចូល ត្រូវបានរាជរដ្ឋាភិបាលសម្រេចដំឡើងថ្លៃ ប៉ុន្តែសម្រាប់ប្រភេទរថយន្តមួយចំនួនទៀត តម្លៃពន្ធក៏មានការថយបន្តិចដែរ។ យោងតាមតារាងតម្លៃពន្ធនាំចូលរថយន្តមួយទឹក មកកាន់ទីផ្សារកម្ពុជាក្នុងឆ្នាំ ២០២១នេះបានបង្ហាញថា រថយន្តខ្លះបានឡើងថ្លៃពន្ធ រហូតដល់២ម៉ឺនដុល្លារ និងខ្លះទៀតត្រឹម១ពាន់ ឬ២ពាន់ដុល្លារ យោងទៅតាមឆ្នាំផលិតនិងកំលាំងម៉ាស៊ីន។
- លោកបន្តថា “ហាងឆេងឡានមួយទឹកមិនងាយធ្លាក់ចុះថ្លៃនោះទេ តែមួយរយៈមុននេះ ដោយសារតែអ្នករកស៊ីឡានមួយទឹកច្រើនពេក ហើយអ្នកខ្លះយកឡានអន់ៗមកលក់ក្នុងតម្លៃទាប ធ្វើឱ្យភ្ញៀវចង់ទិញតែឡានដែលមានតម្លៃទាប តែមិនប៉ុន្មានឡាននោះក៏ខូចធ្វើឱ្យហាងឆេងឡានមួយទឹកមានបញ្ហាតែម្ដងទៅ”។ លោកបន្ថែមថា មានពលរដ្ឋមួយចំនួនមិនចង់ប្រើឡានថ្មីទេ ព្រោះគេគិតថាឡានថ្មីឆាប់ស្រអាប់ពណ៌ ហើយពេលលក់វិញទៅខាតច្រើន ទើបគេទិញតែឡានមួយទឹកពីស្រុកគេមកជិះ ហើយបើចង់លក់វិញក៏មិនខាតច្រើនប៉ុន្មានដែរ ពេលខ្លះថែមទាំងចំណេញទៅទៀត ចំណែកឡានថ្មីដឹងតែខាតហើយ។
- លោក TOSHIAKI ក៏បានបញ្ជាក់ថា ទីផ្សាររថយន្តនៅកម្ពុជាយើងស្ទើតែ ៩០% ទៅហើយដែលផ្តោតទៅលើរថយន្តមួយទឹក ចំណែករថយន្តថ្មីដែលមានស្តង់ដារសុវត្ថិភាពត្រឹមត្រូវមានមិនដល់ ១០% ផង តាមការមើលឃើញជាក់ស្តែងតម្លៃពន្ធនាំចូលរថយន្តថ្មីនៅស្រុកខ្មែរយើងត្រូវបានកំណត់ប្រមាណ ១២០% ដូចច្នោះតម្លៃត្រូវគុណមួយជាពីរ ខណៈដែលរថយន្តមួយទឹកត្រូវបានអ្នកលក់យកមកកាត់ជាកំណាត់ៗដើម្បីកាត់បន្ថយថ្លៃពន្ធធ្វើឲ្យតម្លៃរថយន្តធូរថ្លៃជាងទិញរថយន្តថ្មីច្រើន ។
- ចំណែកលោកស្រី PANATDA CHENNAVASIN អនុប្រធានប្រតិបត្តិ ISUZU ប្រចាំប្រទេសថៃ បានបញ្ជាក់ថា ដោយសារការនាំចូលឡាននៅក្នុងអាស៊ានយើង ត្រូវបានបន្ថែមថ្លៃពន្ធពិសេសហៅថាកញ្ចប់ពន្ធពិសេស ទើបធ្វើឲ្យតម្លៃរថយន្តថ្មីកាន់តែថ្លៃ ។ អ្នកស្រីបន្ថែមថា បើនិយាយពីតម្លៃ គឺមិនអាចប្រកួតប្រជែងជាមួយឡានមួយទឹកបានទេ ព្រោះរថយន្តមួយទឹកដែលប្រើបានមួយឆ្នាំ មានតម្លៃថោកជាងឡានថ្មីជាងពាក់កណ្តាល ដូចនេះមានតែយកគុណភាព ក៏ដូចជាបច្ចេកវិទ្យាស្តង់ដារប៉ុណ្ណោះទើបអាចយកឈ្នះឡានមួយទឹកបាន ។
- លោក TOSHIAKI ជាក់ស្តែង ដោយសារមានបញ្ហាតម្លើងថ្លៃពន្ធរថយន្តថ្មី ទើបធ្វើឲ្យតម្លៃរថយន្ត ISUZU នៅកម្ពុជាមានតម្លៃថ្លៃជាងរថយន្តនៅថៃ ៧០% ហើយលោកជឿជាក់ថាក្រុមហ៊ុនរថយន្តផ្សេងក៏បានជួបបញ្ហាដូចគ្នានេះដែរ ។ គួរបញ្ជាក់ថា ដោយសារឡានមួយទឹកចេះនាំចូលមកស្រុកខ្មែរច្រើនទៅៗ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជាកាលពីចុងខែមិនាកន្លងទៅនេះ បានបញ្ជាក់ថា នឹងដំឡើងថ្លៃពន្ធរថយន្តមួយទឹកដើម្បីការពារបរិស្ថាន និងបញ្ហាប្រឈមចំពោះសុវត្ថិភាព ព្រមការពារការនាំចូលរថយន្តដែលចាស់ៗជ្រុលពេកផងដែរ ។
- ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានស្នើសុំកែសម្រួលបញ្ចុះអត្រាអាករពិសេសលើការនាំចូលទំនិញរថយន្ត ដើម្បីស្តារទីផ្សារ និងគាំទ្រដល់វិស័យឡូជីស្ទិក បន្ទាប់ពីចំណូលពីការនាំចូលរថយន្តធ្លាក់ចុះ ៤០ ភាគរយក្នុងឆ្នាំ ២០២០។ តាមលិខិតរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចផ្ញើជូនប្រមុខរាជរដ្ឋាភិបាលបានអះអាងថា ចំណូលពន្ធគយបានពីអាករពិសេសនៃការនាំចូលរថយន្តនឹងអាចបាត់បង់ប្រមាណ ៣០,២៦ លានដុល្លារក្នុង ១ ឆ្នាំ ប៉ុន្តែក្រសួងរំពឹងថាការប្រែប្រួលការបញ្ចុះអត្រាអាករពិសេសនេះអាចនឹងទាក់ទាញតម្រូវការប្រើប្រាស់រថយន្តកើនឡើងលើសឆ្នាំ ២០២០ ដែលនាំទៅដល់ការកើនឡើងចំណូលពន្ធគយវិញ។
- បើយោងតាម សមាគមនៃឧស្សាហកម្មយានយន្តកម្ពុជា ការនាំចូលរថយន្តទាំងថ្មី និងជជុះនៅក្នុងឆ្នាំ២០១៥ មានប្រមាណ ៤ម៉ឺនទៅ៥ម៉ឺនគ្រឿង ដែលស៊ឹងតែ ៩០ភាគរយជារថយន្តជជុះនិង១០ភាគរយប៉ុណ្ណោះជារថយន្តថ្មី និងទំនើប។ ដោយឡែកមិនមានទិន្នន័យជាក់លាក់ណាមួយពីចំណាត់ថ្នាក់រថយន្តទំនើបនៅលេខរៀងណាមួយនោះទេនៅក្នុងប្រទេសកម្ពុជា៕
- Compare Costs: Buy New Car vs. Used? Car buying’s dirty little secre Once you fully understand how car depreciation sucks money out of your wallet, you’ll learn how to save boatloads of cash over your lifetime. You often hear that a car loses 20% of its value as soon as you buy it. Yes, in just one minute, a $30,000 car will lose $6,000 as you gleefully drive off. By the end of the first year, mileage and wear and tear could bring that to 30%, or $9,000. Why don’t you feel this big hit? Because it takes effect much later, when you sell or trade in your car.New-car depreciation: You buy the car for $30,000 and sell it three years later for $15,000. The car has cost you $15,000 in depreciation. Used-car depreciation: Now let’s say you buy the same car, but it's 3 years old when you buy it. You could buy the car for $15,000. Three years later you could sell it for $10,000. So the used car depreciation cost you only $5,000.Now, if you’re paying attention, you would quickly say, “But driving a brand new car is much better!” You’re absolutely right. So, if driving a new car is worth an extra $10,000 to you, go for it. But don’t say we didn’t warn you.
- ថ្ងៃនេះស្ងាត់រឿងឡាន កាត់ ត ៖ សូមជំរាប មិត្តៗជា Friend ថា នៅជ៉ប៉ុន គ្មានច្បាប់នាំចេញឡានថ្មីទេ គឺមានតែនាំចេញឡាន ខូច Damage ឬ គ្រោះថ្នាក់ចរាចរណ៍ ដែល ឡាន អស់ថ្មី ផលិតឆ្នាំ ២០២០ គេលក់តែ ៥,០០០ ដុល្លា គឺ ឡានទាំងមូល បើសិនជា គេកាត់ជា ២ កំណត់ តម្លៃ អាច ថោកជាង ១៥០០ ដុល្លា។ ដូច្នេះ នៅប្រទេសផ្សេង ដូចជា អេហ្សីប បឹងក្លាដែស ឥណ្ឌា កម្ពុជា...គឺគ្មានទេ ឡានថ្មី ហែកពីស្រោម។ គេនិយមនាំចូលឡាន ចាស់ Used Cars ពីជប៉ុន ដោយសារ ឡាន ផលិតដោយប្រើប្រព័ន្ធខ្សែភ្លើងនៅជាប់ទ្វារ ដូច្នេះ ពេលគេកាត់ គឺមិនបៈពាល់ខ្សែភ្លើង ។ អ្នកទិញ គេយកទៅរៀបជាថ្មី តាមការបញ្ជាទិញ ដែលមើលទៅដូចជាថ្មី...។ ឡានថ្មី ១០០% លុះណាចេញពី ថៃ ឬ វៀតណាម បើចេញពី ជប៉ុន ឬ អាមេរិក គ្មានទេ ព្រោះគេមានច្បាប់ ហាមនាំចេញ ឡានថ្មី ឬ ហាមនាំចូលឡានអាយុក្រោម ២៥ ឆ្នាំ ដូច្នេះ ដាច់់ខាតត្រូវនាំចេញ គ្រឿងបន្លាស ឬ ឡាន កាត់ជា ចំណែក ៗៗ!