Tuesday, March 9, 2021

ការចិញ្ចឹម មាន់

ការចិញ្ចឹមមាន់ ត្រូវចំណាយ ៦០% លើការធ្វើទ្រុង។ គេថាចំណេញ ២០ម៉ឺនដុល្លា/ឆ្នាំ សម្រាប់ ១០ រោង បន្ទាប់គេថា ខាត ៤ ម៉ឺនដុល្លា/រោង ដូច្នេះ ១០ រោង ខាតអស់ ៤០ម៉ឺនដុល្លា/ឆ្នាំ ។ កូនមាន់ ដាក់ចូល តម្លៃ ០,៥ ដុល្លា គុណ ២០០,០០០ ក្បាល/រោង ស្មើ ១០០,០០០ ដុល្លា/រោង
ការចិញ្ចឹមមាន់រយៈពេល ៤០ថ្ងៃ
ការចិញ្ចឹម មាន់ ៈ មិនជាការងាយស្រួលក្នុងការសិក្សាអំពីការចិញ្ចឹមមាន់ ដោយសារខាងកសិកម្ម មានមន្រ្តីដែល អត់មានបទពិសោធន៍ចិញ្ចឹមមាន់ តែធ្វើការងារខាងចិញ្ចឹមមាន់! ចំណែកកសិករ ម្ចាស់កសិដ្ឋាន​ចេះចិញ្ចឹមមាន់តែ អត់ដែលឃើញមានសរសេរផ្សព្វផ្សាយថា គេចិញ្ចឹមបែបម៉េច? ចំណាយប៉ុន្មាន ចំណេញប៉ុន្មាន លុះត្រាលក់អត់ដាច់ បាននាំគ្នាសំពៈ សុំឲ្យគេជួយទិញ...។ នៅ សហរដ្ឋអាមេរិក គេសិក្សារកឃើញថា បើចិញ្ចឹមមាន់ទុកហូបខ្លួនឯង ៦ខែ តម្លៃ ១៥/ក្បាល ខណៈដែលកសិដ្ឋានចិញ្ចឹមលក់ រយៈពេលខ្លី តម្លៃថោកជាង នៅកម្ពុជា មាន់សាច់តម្លៃ ២៨,០០០ រៀល/គក .ថ្ងៃនេះខ្ញុំលើកពីការចិញ្ចឹមមាន់ ដើម្បី តប ជាមួយ បញ្ហាដែលម្ចាស់កសិដ្ឋានជួបប្រទៈទុកជា ឯកសារ..។
ការចិញ្ចឹមមាន់ ចែកជា ០៥ គឺ
  1. ការចិញ្ចឹមមាន់ពង  ដែលមានតម្លៃ ១២,០០០ រៀល/គក
  2. ការចិញ្ចឹមមាន់សាច់ ដែលមានតម្លៃ 
  3. ការចិញ្ចឹមមាន់ស្រែ មានតម្លៃ ២៨,០០០រៀល/គក
  4. ការចិញ្ចឹមមាន់ កសិកម្ម មានតម្លៃ ១២,០០០ រៀល/គក
  5. មាន់ ៣ សាសន៍តម្លៃ​១៣,០០០ រៀល/គក
ការចំណាយលើការចិញ្ចឹមមាន់រួមមាន៖ នៅកម្ពុជា គេ ដាក់កូនមាន់ ២០០,០០០ ក្បាល/រោង តម្លៃ ០,៥ ដុល្លា/ក្បាល ត្រូវជា ១០០,០០០ ដុល្លា/រោង។ ពេលលក់វិញ គេថាបានតែតម្លៃ ១៥០០ រៀល (១,១ដុល្លា/គក) ដូច្នេះ បើមាន់ទម្ងន់ ១ គក គេទទួលបានចំនួល ២២៥,០០០ ដុល្លា/រោង បើលក់ ៦០០០រៀល/ ១,៥ ដុល្លា/គក គេនឹងទទួលបាន ៣០០,០០០ ដុល្លា/រោង
  1. ៦០% ការស្ថាបនា ទ្រុង សម្ភារៈ បិរក្ខា Coop
  2. ១៧% ទិញកូនមាន់ និងការដឹកជញ្ជូនកូនមាន់ Chicks
  3. ០៨% ទឹក និង អ្នកថែទាំ Water and shipping
  4. ០៤% កម្រាលកូនមាន់ Pin Bedding
  5. ០៣% ចំណីទន់ៗ វីតាមីន ថ្នាំ.. Supplement and grogel
  6. ០៣% ចំណីកូនមាន់ពេលដំបូង Chick starter feed
  7. ០៣% អំពូលភ្លើង ម៉ាស៊ីនត្រជាក់ គ្រែ កង្ហាល់ Head lump, Bulb
  8. ០២% ឧបករណ៍កំដៅកូនមាន់ Brooder
  9. ០២% ឧបករណ៍វាស់កំដៅ សីតុណ្ហភាព Thermometer                     
ប្រភេទពូជមាន់នៅលើទីផ្សារកម្ពុជារួមមាន៖
  1. មាន់កសិកម្ម ចិញ្ចឹម ៣០ ទៅ ៣០ថ្ងៃ
  2. មានស្រែ ចិញ្ចឹម ៦ ទៅ ៨ ខែ
  3. មាន់ខ្មៅ/ ៣ សាសន៍ចិញ្ចឹម ៦ ខែ
មាន់ត្រូវបានកែច្នៃជាច្រើនមុខ ដូចជា
  1. ជើងមាន់់ Chicken Feet Manufacturer
តម្លៃមាន់នៅទីផ្សារនៃ ប្រទេសថៃ ជាកន្លែង ផលិតសាច់មាន់ ធំបំផុតនៅអាស៊ីនេះ
  1. 5 Kg Rice: 120 to 250,- Baht
  2. 1 Kg Potatoes: 45,- Baht (depending on season)
  3. 1 Kg Pork Meat: 135,- Baht
  4. 1 Kg Beef: 300,- Baht
  5. 1 Kg Chicken Filet 100,- Baht តម្លៃលំអិត
  6. ไก่สดชำแหละ แข้ง ขา ตีน មាន់មានស្លាប និង ជើង តម្លៃ 76.00 - 78.00 baht / kg
  7. ไก่สดชำแหละ เครื่องใน គ្រឿងក្នុងមាន់ 50.00 - 52.00 baht / kg
  8. ไก่สดชำแหละ โครงกระดูก    18.00 - 19.00 baht / kg.
  9. ไก่สดชำแหละ น่อง ตะโพก
  10. ไก่สดชำแหละ เนื้อสันใน
  11. 1 Kg Onions: 30,– Baht
  12. Rye Bread ca. 70,- Baht
  13. Bottle Beer 0.3 Liters: 46,- to 59,- Baht
  14. Cheese per Kg: from. 500,- Baht
  15. ไก่มีชีวิต (หน้าโรงฆ่ากทม.)-ซีพี 34.00 - 35.00 บาท/กก.
  16. 2 ไก่มีชีวิต (หน้าโรงฆ่ากทม.)-ทั่วไป 32.00 - 33.00 บาท/กก.
  17. 3 ไก่สดชำแหละ แข้ง ขา ตีน 76.00 - 78.00 บาท/กก.
  18. 4 ไก่สดชำแหละ เครื่องใน 50.00 - 52.00 บาท/กก.
  19. 5 ไก่สดชำแหละ โครงกระดูก 18.00 - 19.00 บาท/กก.
  20. 6 ไก่สดชำแหละ น่อง ตะโพก 41.00 - 45.00 บาท/กก.
  21. 7 ไก่สดชำแหละ เนื้อสันใน 47.00 - 50.00 บาท/กก.
  22. 8 ไก่สดชำแหละ เนื้ออก (เนื้อล้วน) 44.00 - 47.00 บาท/กก.
  23. 9 ไก่สดชำแหละ ปีก ทั้งปีก (ปีกเต็ม) 78.00 - 84.00 บาท/กก.
  24. 10 ไก่สดชำแหละ ปีกบน 55.00 - 58.00 บาท/กก.
  25. 11 ไก่สดชำแหละ หนัง 48.00 - 50.00 บาท/กก.
  26. 12 ไก่สดทั้งตัว (รวมเครื่องใน) 47.00 - 49.00 บาท/กก.
  27. 13 ไข่ไก่ คละ ณ แหล่งผลิต 2.50 - 2.50 บาท/ฟอง
  28. 14 ไข่ไก่ เบอร์ 0 3.20 - 3.30 บาท/ฟอง
  29. 15 ไข่ไก่ เบอร์ 1 3.00 - 3.10 บาท/ฟอง
  30. 16 ไข่ไก่ เบอร์ 2 2.80 - 2.90 บาท/ฟอง
  31. 17 ไข่ไก่ เบอร์ 3 2.60 - 2.70 บาท/ฟอง
  32. 18 ไข่ไก่ เบอร์ 4 2.40 - 2.50 บาท/ฟอง
  33. 19 ไข่ไก่ เบอร์ 5 2.20 - 2.30 บาท/ฟอง
  34. 20 ไข่เป็ด -คละ ณ แหล่งผลิต 3.00 - 3.10 บาท/ฟอง
  35. 21 ไข่เป็ด กลาง 3.90 - 4.00 บาท/ฟอง
  36. 22 ไข่เป็ด เล็ก 3.70 - 3.80 บาท/ฟอง
  37. 23 ไข่เป็ด ใหญ่ 4.20 - 4.30 บาท/ฟอง
  38. 24 ไข่เป็ดเค็ม กลาง 4.30 - 4.40 บาท/ฟอง
  39. 25 ไข่เป็ดเค็ม ใหญ่ 4.60 - 4.80 บาท/ฟอง
ក្រសួងកសិកម្ម៖ ការនាំចូលមាន់រស់ បានថយចុះពី៤,៤ម៉ឺនក្បាល មកនៅ១,៧ម៉ឺនក្បាល ក្នុងមួយថ្ងៃ
ការនាំចូលមាន់រស់ពីបរទេស បច្ចុប្បន្នបានថយចុះពី៤,៤ពាន់ក្បាលក្នុងមួយថ្ងៃ មកនៅត្រឹម១,៧ម៉ឺនក្បាលក្នុងមួយវិញ បន្ទាប់ពីក្រសួងកសិកម្មបានកាត់បន្ថយចំនួនក្រុមហ៊ុននាំចូលមាន់ និងកូតានាំចូលតិចជាងមុន។ ការកាត់បន្ថយនាំចូលមាន់រស់នេះ ត្រូវបានក្រសួងកសិកម្មអះអាងថា គឺដើម្បីជួយដល់អ្នកចិញ្ចឹមក្នុងស្រុក ដ្បិតថាតម្លៃមាន់រស់ក្នុងស្រុកកន្លងមកមានតម្លៃទាប និងការចំណាយថ្លៃដើមផលិតខ្ពស់។

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មានមួយ​របស់​អគ្គនាយកដ្ឋាន​សុខភាពសត្វ​និងផលិតកម្មសត្វ នៃក្រសួង​កសិកម្ម​រុក្ខាប្រមាញ់ និងនេសាទ បាន​ឲ្យដឹងថា តាមការ​ត្រួតពិនិត្យ​ចាប់តាំង​ពីដើមឆ្នាំ​២០១៩ មក​ឃើញថា កសិករ​សមាគម និងក្រុមហ៊ុន​ចិញ្ចឹមមាន់​នៅកម្ពុជា​បាន​ជួបប្រទះ​នឹង​បញ្ហា​ធ្លាក់ថ្លៃ​មាន់រស់​យ៉ាងគំហុក ពោលគឺថ្លៃដើម​ផលិត​ក្នុងមួយគីឡូ​ក្រាម ចំណាយ​អស់​៥.០០០រៀល​ទៅហើយ តែចំពោះ​ការលក់ចេញ​មាន់រស់វិញ មានតម្លៃតែ​៤.៨០០រៀល​ប៉ុណ្ណោះ ​ក្នុងមួយគីឡូក្រាម។

ដោយមើលឃើញ​ពី​សហភាពការណ៍យ៉ាងដូច្នេះ ក្រសួងកសិកម្ម បាន​សម្រេច​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និងចំនួន​កូតា​នាំចូលមាន់រស់​ពីបរទេស​មកកម្ពុជា ពីចំនួន​១៣ ក្រុមហ៊ុន មកនៅត្រឹម​៧ ក្រុមហ៊ុនវិញ ដែលចំនួននេះ បានធ្វើឲ្យ​ចំនួន​មាន់រស់នាំចូល​បានថយចុះ​ពី៤,៤ម៉ឺនក្បាល​​ក្នុងមួយថ្ងៃ មកនៅត្រឹម​១,៧​ម៉ឺន​ក្បាល​ប៉ុណ្ណោះ ក្នុងមួយថ្ងៃ។ ក្រសួងកសិកម្ម​បាន​គូសបញ្ជាក់ទៀតថា ក្រោយពីមានការ​កាត់បន្ថយ​ចំនួន​ក្រុមហ៊ុន និងចំនួនកូតា​នាំចូលមាន់ពីបរទេស បានធ្វើឲ្យតម្លៃមាន់​មានការកើនឡើង​ល្អប្រសើរ​ជាងមុន និងបង្កើន​ទីផ្សារ​ជូនអ្នកចិញ្ចឹម​មាន់​ក្នុងស្រុក ពោលគឺតម្លៃមាន់ បាន​កើនឡើងមកដល់​ចន្លោះពី ៦.៩០០រៀល ទៅ​៧.៤០០ ​រៀល​​ក្នុងមួយគីឡូក្រាម ។ មិនតែប៉ុណ្ណោះ ការ​កាត់បន្ថយ​ការនាំចូល​មាន់រស់ពីបរទេសនេះ ក៏ស្របតាមផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​វិស័យកសិកម្ម​ឆ្នាំ២០១៩ -២០២៣ ដែល​បានកំណត់​អត្រា​កំណើន​ផលិតផល​សាច់មាន់​កើន ៣% ក្នុងមួយឆ្នាំ ផងដែរ។ជាមួយគ្នានេះដែរ លោក ភឺ ចិត្រា ម្ចាស់កសិដ្ឋាន​ចិញ្ចឹមមាន់​ និងទា នៅខេត្តកំពង់ចាម បាន​បញ្ជាក់ដែរថា សម្រាប់​កសិករ ដែលចង់​​ចិញ្ចឹមមាន់​ជាលក្ខណៈគ្រួសារ​ ដោយមិនចាំបាច់​ភ័យព្រួយ​ពីរឿងទីផ្សារ កសិករ​គួរតែ​ផ្ដោតទៅលើ​ការចិញ្ចឹម​មាន់ស្រែ និងបញ្ចេញលក់​ទៅតាម​រដូវកាល​ ដូចជា​ថ្ងៃបុណ្យទាន​សំខាន់ៗ ដូចជាភ្ជុំបិណ្ឌជាដើម សែនក្បាលទឹក ថ្ងៃបុណ្យចូលឆ្នាំចិន ចូលឆ្នាំខ្មែរជាដើម។ ម្ចាស់កសិដ្ឋាន​រូបនេះ បានបន្ថែមទៀតថា មាន់ស្រែ​ គឺមានតម្រូវការខ្ពស់ និងតម្លៃក៏លក់បាន​ថ្លៃផងដែរ៕

ក្រុមអាជីវករទាំងនេះ ក៏នៅតែសុំឲ្យរដ្ឋមន្ដ្រីក្រសួងកសិកម្ម បើអាចបានសុំបន្តការអនុញ្ញាតនាំចូលពីថៃ ដោយបន្ថយចំនួននៃការនាំចូលខ្លះ និងកាត់បន្ថយពីការនាំចូលពីវៀតណាមខ្លះ ដើម្បីស្មើភាពគ្នា ទើបមិនប៉ះពាល់ខ្លាំង។ ជុំវិញការសម្រេចផ្អាកផ្តល់គោលការណ៍នាំចូលបក្សី (មាន់) បណ្តោះអាសន្ននេះ ត្រូវបានលោក តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ថា ជាវិធានការទប់ទល់នឹងការនាំចូលលើសតម្រូវការ ដែលនាំឲ្យខាតបង់ដល់អ្នកចិញ្ចឹមក្នុងស្រុក។ លោកបញ្ជាក់ថា តម្រូវការសត្វបក្សក្នុង១ថ្ងៃៗកម្ពុជា ត្រូវការតែ១៧,០០០ក្បាលប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នគោលការណ៍នាំចូលមានរហូតដល់ ៤៤០០០ក្បាលក្នុងថ្ងៃឯណោះ។ លោក តាន៉ ផាន់ណារ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ចំពោះការនាំចូលបក្សីត្រូវផ្អាកជាបណ្តោះអាសន្ន ដោយសារបច្ចុប្បន្ន គោលការនាំចូលបក្សីមានសរុប ៤៤០០០ក្បាលក្នុង១ថ្ងៃ រីឯតម្រូវការនាំចូលត្រឹមតែចំនួន ១៧ ០០០ក្បាលក្នុងថ្ងៃប៉ុណ្ណោះ ដើម្បីបង្គ្រប់កង្វះខាត។

ការនាំចូលលើសពីតម្រូវការនេះ នាំឲ្យកសិដ្ឋានធំៗមានការត្អូញត្អែរ ពីការខាតបង់របស់ពួកគាត់ ព្រោះថ្លៃដើមក្នុងការផលិតសាច់មាន់១គីឡូក្រាមស្មើនឹង១.២ដុល្លារ ហើយបច្ចុប្បន្ននេះមាន់រស់១គីឡូក្រាមលក់មិនបានតំលៃ០១ដុល្លារផង»។

ជាក់ស្តែងកាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩ មានក្រុមហ៊ុនមួយ និងក្រុមក្រុមអាជីវករមួយចំនួន នៅឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម បាននាំគ្នាសំណូមពរដល់ប្រមុខរាជរដ្ឋាភិបាល ជួយអន្ត រាគមន៍ ដើម្បីសុំសិទ្ធិបន្តសុពលភាពដំណើរការនាំចូលសត្វមាន់រស់បន្តទៀតពីប្រទេសថៃ។ លោក ជឺ ប៊ុនថន ប្រធានក្រុមហ៊ុននាំចូលមាន់រស់ និងអាជីវករផ្សេងទៀត បានលើកឡើថា លោកបានទទួលសិទ្ធិចាប់តាំងពីឆ្នាំ២០១៧ ធ្វើអាជីវកម្មនាំមាន់រស់ចូលពីប្រទេសថៃ និងប្រទេសវៀតណាម ប៉ុន្តែរហូតមកដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩ អគ្គនាយក នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ក្រសួងកសិកម្ម បានឲ្យឈប់នាំចូលពីថៃ។ លោកបានឲ្យដឹងទៀតថា ការផ្អាកមិនបន្តឲ្យក្រុមហ៊ុនរបស់លោកធ្វើអាជីវកម្ម ហាក់ដូចជាមិនតម្លាភាព ព្រោះថាក្នុងពេលតែមួយ ខាងអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអនុញ្ញាតឲ្យក្រុមហ៊ុនផ្សេងបានបន្តសុពលភាព។ តំណាងអាជីវករលក់មាន់ អ្នកស្រី ម៉ន ក៏បានឲ្យដឹងដែរថា ពួកគាត់ជាអាជីវករធ្វើអាជីវកម្មជាមួយក្រុមហ៊ុន ជឺ ប៊ុនថន នាំសត្វមាន់ពីប្រទេសថៃ គឺមានការសហការ ក្នុងរបររកស៊ីមានភាពល្អប្រសើរ ដោយម្ចាស់ក្រុមហ៊ុន មិនបានគាបសង្កត់មកលើក្រុមអាជីវករឡើយ។ ប៉ុន្តែក្រោយ ពេលដែលខាងអគ្គនាយកដ្ឋាន សុខភាពសត្វ និងផលិតកម្មសត្វ មិនបន្តសុពលភាពឲ្យក្រុមហ៊ុន ធ្វើឲ្យពួកគាត់ពិតជាជួបការលំបាកផងដែរ៕ ប្រភព៖ freshnews

(កំពង់ស្ពឺ)៖ កសិករដែលជាអ្នកចិញ្ចឹមសត្វមាន់ក្នុងស្រុកជាច្រើនកសិដ្ឋានបានឲ្យដឹងថា សត្វមាន់ដែលពួកគាត់ចិញ្ចឹម ធ្លាក់តម្លៃទាបបំផុតដោយក្នុង១គីឡូក្រាម តម្លៃត្រឹមតែ ១៥០០រៀលខុសប្រកតី ដែលពីមុនពួកគាត់លក់បានតម្លៃ ប្រមាណជាង ៤០០០រៀល។

មិនតែប៉ុណ្ណោះ ពួកគាត់បន្ថែមថា ឥឡូវនេះគ្មានអ្នកទិញថែមទៀតផង ដែលធ្វើឲ្យកសិករខាតយ៉ាងធ្ងន់ធ្ងរ។ ប្រការនេះធ្វើឲ្យអ្នកចិញ្ចឹមមាន់ខាងលើ បានទទូចឲ្យលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក៏ដូចជាក្រុមហ៊ុន និងជំនាញពាក់ព័ន្ធជួយរកទីផ្សារឲ្យពួកគាត់ផង។

តាមការឲ្យដឹងពីលោក អូក សុខជា អាយុ៥០ឆ្នាំ, លោក ជៀក ឆូយ អាយុ៣៨ឆ្នាំ, និងលោក ម៉ី ប៊ុន អាយុ៣១ឆ្នាំ ជាកសិករចិញ្ចឹមមាន់ជាកសិដ្ឋាន ដែលរស់នៅភូមិរំដោះថ្មី ឃុំពោធិម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ប្រចាំខេត្តកំពង់ស្ពឺថា ចាប់តាំងពីពួកគាត់ចិញ្ចឹមមាន់មក ទើបតែនៅក្នុងខែកុម្ភៈ និងក្នុងខែមីនា ឆ្នាំ២០២១នេះទេ ដែលតម្លៃមាន់ចិញ្ចឹមយកសាច់របស់ពួកគាត់ ធ្លាក់ថ្លៃយ៉ាងគំហុករហូតដល់១៥០០រៀល ក្នុង១គីឡូក្រាម។ ពួកគាត់ថ្លែងថា បើប្រៀបធៀបជាមួយពេលកន្លងទៅ លក់បានតម្លៃចាប់ពី ៤០០០រៀល រហូតដល់ ៦០០០រៀលក៏មានដែរ។

ម្ចាស់កសិដ្ឋានដដែលបន្តថា ការធ្លាក់ថ្លៃបែបនេះពួកគាត់ក៏មិនដឹងថា មកពីមូលហេតុអ្វីដែរ គ្មានអ្នកទិញថែមទៀតផង។ ប្រការនេះ ធ្វើឲ្យពួកគាត់ខាតបង់ក្នុង១រោង មិនក្រោម ៣ ទៅ ៤ម៉ឺនដុល្លារសហរដ្ឋអាមេរិកនោះឡើយ។

ដោយសារតែការចំណាយរបស់ពួកគាត់ច្រើន គិតពីការចាប់ដាក់កូនមាន់ ក្នុង១ក្បាល តម្លៃ ២០០០រៀល ក្នុង១រោងចិញ្ចឹមបាន ១៥០០០ក្បាលរហូតដល់ ២០០០០ក្បាល តាមរោងតូចរោងធំ មិនតែប៉ុណ្ណោះការចិញ្ចឹមតាមធម្មតា មានរយៈពេល ៣០ទៅ ៤០ថ្ងៃ គឺប្រមូលចាប់លក់អស់ហើយ។ ប៉ុន្តែបច្ចុប្បន្ននេះ មាន់របស់គាត់ធ្លាក់ថ្លៃ ១៥០០រៀល គ្មានអ្នកទិញទៀត ហើយមាន់កើតអាយុ រហូតដល់ ៥០ទៅ ៦០ថ្ងៃហើយដែរ។

ពួកគាត់ប្រឈមការខាតបង់ខ្លាំងណាស់ ដោយចំណាយលើចំណីមាន់ ទឹក ភ្លើង និងប្រាក់ខែកម្មករ។ ពួកគាត់ធ្វើការសំណូមពរ ដល់រដ្ឋមន្ត្រីក្រសួងកសិកម្ម និងក្រុមហ៊ុនជួយពង្រឹងតម្លៃក្នុងស្រុក និងឲ្យជួយពង្រឹងទីផ្សារ សម្រាប់កសិករម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ ក្នុងស្រុកដូចពួកគាត់។

កសិករម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ ដែលមិនអាចរកទីផ្សារបាន ស្ថិតក្នុងភូមិរំដោះថ្មី ឃុំពោម្រាល ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ មានឈ្មោះ ទន់ ឈីវ, ឈ្មោះ ជៀក ឆូយ, ឈ្មោះ ជីវ សំណាង, ឈ្មោះ ម៉ី ប៊ុយ, ឈ្មោះ ជៀក គឹមលី, ឈ្មោះ គីម កិច, ឈ្មោះ គីម កេ, និង ឈ្មោះ ណៃ ណាវី ។ កសិដ្ឋានខាងលើ បានសល់សត្វមាន់ប្រមាណជាង ៣០ ម៉ឺនក្បាល ត្រូវបានកកស្ទះគ្មានទីផ្សារ ដែលមាន់ក្នុងមួយក្បាលមានទម្ងន់ចន្លោះពី ៣-៤ គីឡូក្រាមហើយ ។

កសិករបានបញ្ជាក់ថា សត្វមាន់គ្មានទីផ្សារទាំងអស់កើនឡើងធំៗខុសទម្ងន់ ដែលធ្វើឲ្យមាន់កាន់តែមានតម្លៃទាបខ្លាំង។ កសិករបានបន្ថែមថា ក្នុងមួយទ្រុងមានមាន់ចំនួន ១៥០០០ក្បាល ហើយទ្រុងខ្លះមានចំនួន ២ម៉ឺនក្បាល ហើយត្រូវការចំណាយចាប់ម្តង ត្រូវអស់ពី ៣ទៅ ៤ម៉ឺនដុល្លារ បើសិនជាគ្មានទីផ្សារទុកយូរដូចបច្ចុប្បន្ន។

កសិករម្ចាស់កសិដ្ឋានបានលើកឡើងថា «គួរណាស់តែរដ្ឋមន្ត្រីក្រសួងកសិកម្ម ជួយយកចិត្តទុកដាក់ដល់ម្ចាស់កសិដ្ឋាន ដែលរងគ្រោះខាងលើនេះ ពីព្រោះទម្រាំចិញ្ចឹមបានសាច់យកលក់លើទីផ្សារ គឺចំណាយច្រើន ភាគច្រើនខ្ចីលុយពីធនាគារ ដើម្បីប្រកបរបរមួយនេះ»។

ពាក់ព័ន្ធនឹងការទទូចរកទីផ្សាររបស់កសិករចិញ្ចឹមមាន់ខាងលើនេះដែរ លោក ឌី សែនកុសល ប្រធានការិយាល័យកសិកម្មស្រុកបសេដ្ឋ បានឲ្យដឹងថា កសិករម្ចាស់កសិដ្ឋានទាំងអស់ ពិតជាមានសល់សត្វមាន់ចិញ្ចឹមប្រមាណ ៣០ម៉ឺនក្បាល ដែលកំពុងខ្វះទីផ្សារសម្រាប់លក់ចេញ។

លោកប្រធានបានបន្ថែមថា គួរណាស់គ្រប់ភាគីពាក់ព័ន្ធសម្របសម្រួល ស្វែងរកទីផ្សាជូនគ្នាទៅវិញទៅមក ដោយលោកឧទាហណ៍ថា កសិករចិញ្ចឹមមាន់ទិញចំណីពីក្រុមហ៊ុន មកចិញ្ចឹមមាន់ ហើយសាច់មាន់ត្រូវលក់ឲ្យដេប៉ូសាច់ ត្រូវមានតម្លៃសមរម្យឲ្យគ្នាចំណេញដូចគ្នា៕

ដើម្បីឆ្លើយតបនឹងតម្រូវការកើនឡើងនៃស្បៀងអាហារ ក៏ដូចជាពង្រីកការផ្គត់ផ្គង់កាន់តែច្រើនជូនអតិថិជនរបស់ខ្លួន សេវាកម្មទិញលក់មាន់ស្រែកម្ពុជា និងក្រុមហ៊ុន ខេមហ្គ្រោ ប្រកាសប្រមូលទិញបន្ថែមទៀតនូវចំនួនមាន់ខាងក្រៅប្រព័ន្ធនូវចំនួនដូចខាងក្រោម÷
  1. 1- មាន់ខ្មែរសុទ្ធ100% មានរោមជិត90%ឡើង ជើងល្មៀត ចំនួនទិញបន្ថែមមួយថ្ងៃប្រហែល 3000ក្បាល ទំងន់ញី 1.2ដល់ 2គីឡូចុះ និងឈ្មោលទំងន់ ត្រឹម1.6គីឡូចុះ...
  2. 2- មាន់សាច់កសិកម្ម ចំនួនប្រហែល 8000ក្បាល ទំងន់ចន្លោះពី 1.8គីឡូ-2.5គីឡូ ចុះក្រោម...
  3. 3- មាន់បីសាសន៍ ពូជខ្មៅ ចំនួនប្រហែល 3000ក្បាល ទំងន់ 1.2-1.5គីឡូ ចុះក្រោម...
  4. => សហការណ៍ចិញ្ចឹមមាន់ជាមួយសេវាកម្មទិញលក់មាន់ស្រែកម្ពុជា មិនចាំបាច់បារម្មណ៍បញ្ហារឿងទីផ្សារចាប់ត្រលប់មកវិញ និងការទូទាត់លុយកាក់...!
  5. => 11រោង ស្មើ 220,000ក្បាលមាន់ ក្នុងមួយវគ្គ គឺសេវាកម្មទិញលក់មាន់ស្រែកម្ពុជា បើកទទួលសហការណ៍ យ៉ាងកក់ ក្តៅ...!
  6. => សេវាកម្មទិញលក់មាន់ស្រែកម្ពុជា ទីផ្សារមាន់ដែលមានទំនុកចិត្តបំផុតនៅកម្ពុជា..
  7. សេវាកម្មទិញលក់មាន់ស្រែកម្ពុជា ត្រូវការជ្រើសរើសបុគ្គលិកផ្នែកលក់ចំណី និងថ្នាំសត្វ ទាំងពីរភេទចំនួន 6នាក់! ទទួលបានប្រាក់ខែគោល និងភាគលាភចន្លោះ 800$-1500$ ក្នុងមួយខែ! សូមអរគុណ
  8. => សេវាកម្មទិញលក់មាន់ស្រែកម្ពុជា នឹងចាប់ផ្តើមផលិតកូនមាន់ខ្មែរសុទ្ធ100% របស់ខ្លួនឡើងវិញ ចាប់ពីឆ្នាំ2021 ខាងមុខនេះតទៅ...!
  9. => ចាប់ផ្តើមចំរាញ់បន្សុតទុកធ្វើមេពូជមេបារ សម្រាប់ឆមាសទី1 ឆ្នាំ 2021 ចំនួន 5000ក្បាល នឹងបន្តបង្កើនឲ្យបាន 15,000 ក្បាល នាចុងឆមាសទី2 ឆ្នាំ2021 ដើម្បីធ្វើការផលិតកូនខ្លួនឯងឡើងវិញ...!
  10. សេវាកម្មទិញលក់មាន់ស្រែកម្ពុជា ត្រូវការដៃគូរសហការណ៍លក់មាន់សាច់ មាន់ខ្មែរសុទ្ធ100% ទូទាំងប្រទេសកម្ពុជា ដោយខាងសេវាកម្មជាអ្នកផ្គត់ផ្គង់មាន់ខ្មែរជូនក្នុងតម្លៃ 17 500៛-19 500៛ /មួយគីឡូមាន់រស់
  11. ដើម្បីពង្រីកការងារជូនប្រជាពលរដ្ឋកម្ពុជា សេវាកម្មទិញលក់មាន់ស្រែកម្ពុជា សូមប្រកាសជ្រើសរើសក្រុមកសិករជាដៃគូរសហការណ៍ផលិតកូនមាន់ខ្មែរសុទ្ធ100% ក្នុងមួយខេត្ត ចំនួន 20,000កូន! សូមអរគុណ
  12. សេវាកម្មទិញលក់មាន់ស្រែកម្ពុជាស្នាក់ការកណ្តាល ត្រូវការជ្រើសរើសបុគ្គលិកទាំងពីរភេទចំនួន08នាក់បន្ថែម÷ 1- ផ្នែកបោចរោមមាន់03នាក់ 2- វេចខ្ចប់មាន់02នាក់ 3- ផ្នែកថែមាន់03នាក់
  13. មាន់ខ្មែរ100% អាំងរួចតម្លៃ 36,999៛/01ក្បាល! មាន់អាំងឆ្អិនមានទំងន់យ៉ាងតិច1គីឡូ បូករួមបន្លែមួយឈុត និងទឹកជ្រលក់មួយសេត! ចាប់បើកដំណើរការចុងខែកញ្ញា 2020
=> សម្រាប់ពុកម៉ែបងប្អូនដែលមានតម្រូវការចង់ធ្វើដៃគូរផ្គត់ផ្គង់ និងប្រមូលទិញជូនសេវាកម្ម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទក្រុមហ៊ុន÷
087 618 848
012 766 742
=> សូមអរគុណ