ដំណាំខ្នុរ មានតម្លៃណាស់ ដោយសារផលប្រយោជន៍តាំងពី ស្លឹក ដើម គ្រាប់ ផ្លែ ទាំងនេះទាមទារបច្ចេកទេសដាំ ជ្រើសរើសពូជ ។ ផ្លែខ្នុរប្រើប្រាស់ក្នុងរោងចក្រកែច្នជាច្រើនផ្នែកដូចជា៖
- 1. Jackfruit Chips ខ្នុរក្រៀម
- 2. Ripe jackfruit Preserve ដំណាប់ខ្នុរទុំ
- 3. Jackfruit pulp សាច់ផ្លែរខ្នុរ
- 4. Jackfruit Mixture កាកខ្នុរឆា?
- 5. Dehydrated Ripe jackfruit: Bites ខ្នុរបំពង/ដូចមាន់បំពង
- 6. Dehydrated Ripe jackfruit pulp: Chew ម្ស៉ៅខ្នុរ?
- 7. Ripe Jackfruit Squash ទឹកខ្នុរដប/កំប៉ុង
- 8. Jackfruit Pickle ផ្អក/ម៉ាំខ្នុរ
- 9. Dehydrated Tender Jackfruit ខ្នុរបន្លែកកូរ?
- 10. Dehydrated raw Jackfruit ច្រាញខ្នុរ
- 11. Ripe Jackfruit Jam ដំណាប់ខ្នុរទុំដប/កែវ
- 12. Ready to cook tender jackfruit បន្លែខ្នុរក្រៀម
- 13. Jackfruit seed flour ម្ស៉ៅគ្រាប់ខ្នុរ
- 14. Raw jackfruit flour ខ្ស៉ៅខ្នុរខ្ចី
ផ្លែខ្នុររបស់ថៃ បានឆក់យកទីផ្សារដ៏ធំមួយនៅក្នុងប្រទេសចិន យោងតាមសារព័ត៌មានពីប្រទេសថៃបានឲ្យដឹងថាផ្លៃខ្នុរ នៅក្នុងចំការខេត្ត ឈុនបូរី ភាគខាងកើតប្រទេសថៃត្រូវបានគេចាត់ទុកថាជាទីផ្សារដ៏ធំថ្មីមួយនៅក្នុងប្រទេសចិន ដែលប្រជាជនចិនចាត់ទុកផ្លែខ្នុរដែលមានសាច់ពណ៌លឿង នេះគឺជាប្រភេទផ្លែឈើនាំមុខនូវភាពរុងរឿង ពោលគឺជំនួយដល់សុខភាព ទាំងផ្លូវកាយ និងផ្លូវអារម្មណ៍។ផ្លែខ្នុររបស់ខេត្ត ឈុនបូរី (ขนุน ខ្នូន) ដែលមានសំបកពណ៌បៃតងចាស់ មិនដូចផ្លែខ្នុរដែលមានសំបកពណ៌ត្នោតនោះទេ វាមានលក្ខណៈពិសេស និងរសជាតិឆ្ងាញ់ជាង។ ដោយផ្លែខ្នុរប្រភេទនេះ ប្រជាជនថៃជាច្រើននិយមដាំនៅក្នុងបរិវេណផ្ទះរបស់ពួកគេ ដោយជឿថាដើមឈើហូបផ្លែមួយនេះនាំមកនូវភាពរុងរឿង។ ជាមួយគ្នានេះដែរក្នុងមួយឆ្នាំៗ ម្ចាស់ចំការប្រមូលផលផ្លែខ្នុររបស់ពួកគេបានជិត ៣០ លានគីឡូក្រាម ហើយ ៨០% នៃការប្រមូលផលត្រូវបានបញ្ជូនទៅប្រទេសចិន៕
រាជធានីភ្នំពេញ ៖ ខ្នុរជាដំណាំដែលផ្ដល់ផ្លែជាហូរហែពេញមួយឆ្នាំ មិនតែប៉ុណ្ណោះ ផ្លែខ្នុរទុំមានរសជាតិផ្អែមឆ្ងាញ់គួរឱ្យចង់ទទួលទាន រីឯផ្លែខ្ចី ឬក៏ខ្នុរសម្លនោះគេយកទៅស្លកកូរមានឱជារសឆ្ងាញ់ពិសាផងដែរ ។ ផ្លែខ្នុរដែលគេនិយមដាំនៅព្រះរាជាណាចក្រកម្ពុជាមានខ្នុរណាំង និងខ្នុរបាយស្រា ចំណែកខ្នុរណាំងមាន ណាំងល្មៀត ណាំងល្មុត និងណាំងពណ៌លឿងដូចការ៉ុត ។លក្ខណៈសំគាល់របស់ដើមខ្នុរណាំងខុសពីខ្នុរបាយស្រាត្រង់ ខ្នុរណាំងស្លឹកវែងហើយមានរោម រីឯខ្នុរបាយស្រាវិញ ស្លឹករាងទ្រវែងមានរោមដែរ តែឆែកសងខាងបន្ដិច ។ ចំណែកខ្នុរម៉ាឡេដែលយកពូជមកដាំនៅព្រះរាជាណាចក្រកម្ពុជាដែរនោះ ស្លឹកធំៗឥតមានរោមតែរាងមូល ។ ខ្នុរ បាយស្រាមិនសូវមានទីផ្សារដោយហេតុថា សាច់របស់វាទន់ជ្រាយ តែផ្អែមមុតណាស់ មានតែមនុស្សចាស់ទេដែលចូលចិត្ដពិសា ព្រោះទន់ស្រួលលេប ប៉ុន្ដែងាយនឹងស្លាក់បំពង់.ក ។
កសិករឈ្មោះឈាង សារ៉ាត់ អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិមេមត់ ឃុំមេមត់ ស្រុកមេមត់ ខេត្ដកំពង់ចាម បានរៀបរាប់អំពីបទពិសោធន៍របស់គាត់ក្នុងការដាំខ្នុរនេះថា ដើមខ្នុរដែលដាំក្បែរអណ្ដូងទឹក ឬជិតមាត់ទឹកមានរសជាតិមិនសូវឆ្ងាញ់ទេ ព្រោះផ្លែខ្នុរហូបទៅសំបូរជាតិទឹកច្រើន មិនដូចខ្នុរដែលដាំឆ្ងាយពីទឹកដែលមានរសជាតិផ្អែមឆ្ងាញ់ ។ ក្នុងខេត្ដកំពង់ចាម ស្រុកណាក៏មានដាំខ្នុរដែរ តែស្រុកដែលដាំសម្រាប់លក់ទ្រទ្រង់ទីផ្សារបានច្រើនជាងគេ គឺស្រុកចំការលើ និងស្រុកមេមត់ ។ស្ត្រីជាអាជីវករលក់ខ្នុរម្នាក់នៅផ្សារដើមគ ឈ្មោះឡេង សំណាង អាយុ៣៥ឆ្នាំ បានឱ្យដឹងថា ខ្នុរលក់លើទីផ្សាររាល់ថ្ងៃភាគច្រើននាំមកពីខេត្ដ កំពង់ចាម ក្រៅពីនោះមាននាំមកពីខេត្ដមណ្ឌល គិរី ខេត្ដបាត់ដំបង និងខេត្ដកំពង់ស្ពឺ ដែលនាំមកពីភ្នំពេជ្រនិល គីរីរម្យ និងត្រែងត្រយឹង ប៉ុន្ដែក្នុងមួយឆ្នាំទល់មួយឆ្នាំខ្នុរខាងកំពង់ ចាមអត់មានលក់តែពីរខែប៉ុណ្ណោះ ។ សម្រាប់ រសជាតិវិញ ខ្នុរស្រុកមេមត់ផ្អែមឆ្ងាញ់ហើយមានតម្លៃថោកជាងខ្នុរស្រុកចំការលើ គ្រាន់តែខ្នុរនៅស្រុកចំការលើមានផ្លែធំ ដោយផ្លែខ្លះមួយមានទម្ងន់រហូតដល់ ៣៨ គីឡូក្រាម ។ ដោយ ឡែកខ្នុរខេត្ដមណ្ឌលគិរីក៏មានរសជាតិផ្អែមឆ្ងាញ់ដែរ តែកសិករមិនសូវនាំយកមកលក់ទេ ដោយ សារការដឹកជញ្ជូនឆ្ងាយអស់សោហ៊ុយច្រើន លក់មិនបានចំណេញ ។
ចំពោះខ្នុរខេត្ដបាត់ដំបង និងខ្នុរខេត្ដកំពង់ស្ពឺវិញក៏យកមកលក់ច្រើនដែរ ជាពិសេសខ្នុរខេត្ដ កំពង់ស្ពឺដាំតាមដងផ្លូវជាតិលេខ៤ម្ដុំពេជ្រនិល គិរីរម្យ ត្រែងត្រយឹង គេនិយមដាំខ្នុរបាយស្រា និងខ្នុរម៉ាឡេ ជាខ្នុរនាំពូជមកពីប្រទេសថៃ តែ បច្ចុប្បន្នកសិករដាំពេញព្រះរាជាណាចក្រកម្ពុជាទៅហើយ ។ ខ្នុរម៉ាឡេមានផ្លែធំៗ ក្នុងផ្លែមួយ មានទម្ងន់រហូតដល់ទៅ ៤០ ទៅ៤៥គីឡូក្រាម មានក្លែបធំសាច់ក្រាស់ជាងខ្នុរណាំងធម្មតា ប៉ុន្ដែរសជាតិចាញ់ខ្នុរណាំង ។ អាជីវករបានឱ្យដឹងថា ខ្នុរទុំដែលបកក្លែបហើយតែនៅគ្រាប់ ក្នុងមួយគីឡូក្រាមលក់តម្លៃ ៥ពាន់រៀល រីឯខ្នុរខ្ចី ឬក៏ខ្នុរសម្ល នោះលក់ក្នុងមួយគីឡូក្រាមថ្លៃ៥០០រៀល ៕
ផ្លែខ្នុរធម្មជាតិខ្លះមានទម្ងន់ពី១៥ ទៅ ២០គីឡូក្រាម ពោធិ៍សាត់៖ ដើមខ្នុរធំមួយនៅផ្ទះរបស់ប្រជាពលរដ្ឋម្នាក់ ដែលរស់នៅខេត្តពោធិ៍សាត់ ត្រូវបានអ្នកភូមិនោះអះអាងថា ដើមខ្នុរនេះ ផ្លែរបស់វាខ្លះមានទម្ងន់ពី១៥ ទៅ ២០គីឡូក្រាម។ ដើមខ្នុរដែលមានអាយុច្រើននេះ គឺមានផ្លែខួបពេញមួយឆ្នាំ។
ផ្លែខ្នុរមានអត្ថប្រយោជន៍ដល់ម្លឹងផង ផ្លែខ្នុរ ជាផ្លែឈើដែលមានរសជាតិផ្អែម ដែលងាយស្រួលរកទិញបានក្នុងទីផ្សារ ។ជាទូទៅ ផ្លែឈើសុទ្ធតែមាន អត្ថប្រយោជន៍របស់វារៀងៗខ្លួន។ ក្នុងអត្ថបទនេះ លោកអ្នកនឹងបានដឹងអំពីអត្ថប្រយោជន៍ មួយចំនួនពីផ្លែឈើមួយនេះ៖
- ១. ជួយពង្រឹងភាពស៊ាំ វីតាមីន C នៅក្នុងផ្លែខ្នុរអាចជួយការពារបាក់តេរី និងការឆ្លងមេរោគ ដោយការបង្កើន និងជួយជម្រុញដល់មុខងារនៃកោសិកាឈាមស។
- ២. ការពារជំងឺមហារីក ផ្លែខ្នុររួមមានសារធាតុចិញ្ចឹមជាច្រើនដូចជា៖ lignas, saponins និង isoflavones។ សារធាតុទាំងនេះមានភាពចាំបាច់នៅក្នុងការប្រឆាំងនឹងជំងឺមហារីក ហើយអាចប្រឆាំងនឹងភាពចាស់។
- ៣. ជួយសម្រួលដល់ការរំលាយអាហារ វាមានសារធាតុប្រឆាំងនឹងការដំបៅក្រពះ ដែលអាចជួយការពារបញ្ហាការរំលាយអាហាររបស់អ្នក។ ផ្លែខ្នុរអាចជួយព្យាបាលបញ្ហាទល់លាមក។
- ៤. ជួយបង្កើនថាមពល ផ្លែខ្នុរមានផ្ទុកនូវជាតិស្ករ (ទឹកឃ្មុំ និងផ្លែឈើ) និងជាតិស្ករ (ពីធម្មជាតិ) ជួយផ្តល់ថាមពលគ្រប់គ្រាន់ដល់រាងកាយ ដោយមិនផ្តល់កម្រិតជាតិស្ករទៅក្នុងប្រព័ន្ធនៃរាងកាយឡើយ។
- ៥. កាត់បន្ថយជំងឺលើសឈាម បរិមាណសារធាតុប៉ូតាស្យូមសម្បើមអាចជួយគ្រប់គ្រងឈាម កាត់បន្ថយឱកាសនៃជំងឺគាំងបេះដូង និងជំងឺដាច់សរសៃឈាមខួរក្បាល។
- ៦. ជួយព្យាបាលជំងឺហឺត តាមការសិក្សាមួយចំនួនបានបង្ហាញឲ្យដឹងថា ប្រសិនបើអ្នកស្ងោរឬសខ្នុរ និងទឹកសម្រាញ់ពីផ្លែខ្នោរអាចជួយកាត់បន្ថយបញ្ហាជំងឺហឺតរបស់អ្នកបាន។
- ៧. ការពារជំងឺខ្វះឈាម ផ្លែខ្នោរអាចជួយដោះស្រាយបញ្ហាខ្វះឈាមរបស់អ្នក។ បញ្ហានេះ ស្ត្រីងាយនឹងរងគ្រោះជាងបុរស។ ផ្លែខ្នុរជួយជម្រុញ និងបង្កើនចរាចរណ៍ឈាមឲ្យដើរបានស្រួល និងជួយព្យាបាលជំងឺខ្វះឈាម។
- ៨. ព្យាបាលបញ្ហាក្រពេញទីរ៉ូអ៊ីត ក្រពេញទីរ៉ូអ៊ីតត្រូវការការការពារ ដើម្បីដំណើរការបានល្អ។ ផ្លែខ្នុរមានសំណង់ការពារគ្រប់គ្រាន់ វានឹងជួយសម្រួលដល់មុខងារក្រពេញទីរ៉ូអ៊ីត ហើយអរម៉ូននឹងត្រូវបានផលិតឡើង ដោយគ្មានបញ្ហាអ្វីកើតឡើងឡើយ។ អ្នកមិនចាំបាច់ត្រូវការប្រើឱសថណាមួយឡើយ។
- ៩. ជួយឲ្យឆ្អឹងរឹងមាំ អ្នកបានដឹងរួចមកហើយថា ឆ្អឹងត្រូវការជាតិកាល់ស្យូម។ ផ្លែខ្នុរជាប្រភពសម្បូរទៅដោយជាតិម៉ាញ៉េស្យូម ដែលអាចជួយស្រូបយកជាតិកាល់ស្យូម។ ឆ្អឹងរបស់អ្នកនឹងរឹងមាំជាងមុន ហើយវានឹងជួយប្រឆំាងជំងឺពុកឆ្អឹង និងសន្លាក់ដៃជើង។
- ១០. ការពារភាពចាស់ និងជំនួយដល់ស្បែក ផ្លែឈើនេះសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម។ វាជួយកាត់បន្ថយភាពចាស់ ស្របពេលដែលទឹករបស់វានឹងជួយផ្តល់សំណើមដល់ស្បែករបស់អ្នក។ ហើយវាក៏អាចជួយប្រឆាំងនឹងភាពជ្រីវជ្រួញផងដែរ។
- ១១. ជំនួយដល់ភ្នែក ផ្លែឈើនេះក៏សម្បូរទៅដោយវីតាមីន A ដែលអាចជួយឲ្យភ្នែករឹងមាំ និងមើលឃើញច្បាស់។ វាជួយការពារភ្នែកពីកាំរស្មីយូវី ហើយប្រឆាំងនឹងជំងឺភ្នែកឡើងបាយ។
- ១២. ការពារជំងឺមហារីកពោះវៀនធំ និងឬសដូងបាត សារធាតុប្រឆាំងនឹងអុកស៊ីតកម្មដែលមានក្នុងផ្លែខ្នុរអាចជួយកាត់បន្ថយគ្រោះថ្នាក់នៃជំងឺមហារីកពោះវៀនធំ។ ជាតិសរសៃក្នុងផ្លែខ្នោរនឹងជួយការពារជំងឺទល់លាមក និងអាការៈនៃជំងឺឬសដូងបាត។
- ១៣. ជំនួយដល់ស្ត្រីមានផ្ទៃពោះ វីតាមីន B នៅក្នុងផ្លែខ្នុរអាចជំនួយដល់ស្ត្រីមានផ្ទៃពោះ និងស្ត្រីបំបៅដោះកូន, ជួយត្រួតពិនិត្យអរម៉ូន និងជម្រុញដល់ប្រព័ន្ធភាពស៊ាំ។
- ១៤. គ្រាប់ខ្នុរក៏មានអត្ថប្រយោជន៍ផងដែរ យកគ្រាប់ខ្នុរទៅកិនឲ្យម៉ត់ រួចលាយជាមួយទឹកឃ្មុំ ទឹកដោះគោដើម្បីយកទៅធ្វើជាម៉ាសបិតលើផ្ទៃមុខ។ យកវាបិតលើផ្ទៃមុខ ហើយទុកវារយៈពេល ៣០នាទី។ លាងសម្អាតនឹងទឹក។ ប្រើម៉ាសបិតមុខនេះឲ្យបានទៀងទាត់ នោះអ្នកនឹងមានផ្ទៃមុខស្រស់ស្អាត គ្មានភាពជ្រីវជ្រួញ។
- ១៥. អត្ថប្រយោជន៍ផ្សេងទៀត ទទួលទានគ្រាប់ខ្នុរស្ងួត។ អ្នកអាចប្រើខ្នុរខ្ចី។ វាជាប្រភពនៃប្រូតេអ៊ីន, ជាតិខនិជ និងជាតិម្សៅ៕ ដកស្រង់ ប្រភព: Tnaot News សូមជួយShareនិងLikeដើម្បីទទួលចំណេះដឹងថ្មីៗសូមអរគុណ!
ឈ្មួញ ដើរប្រមូលទិញដើមខ្នុរ នៅស្រុកមួយក្នុងខេត្តបាត់ដំបងអ្នកភូមិនៅស្រុកសំឡូត ខេត្តបាត់ដំបង បានចាប់ផ្ដើមកាប់ដើមខ្នុរ លក់ឲ្យឈ្មួញជាបន្តបន្ទាប់ ដោយក្នុង ១ដើម តម្លៃចន្លោះ ពី ១៥០០០រៀល ដល់ ២៥០០០រៀលក្នុងមួយដើម ទៅតាមទំហំដើមតូច ឬធំ។អ្នកភូមិ និយាយថា សព្វថ្ងៃមានពួកឈ្មួញកំពុងដើរប្រមូលទិញដើមខ្នុរហូបផ្លែដល់ចម្ការតែម្ដង ដោយមិនរើសដើមល្អ ឬមិនល្អ វៀច ឬត្រង់នោះទេ គឺឈ្មួញប្រមូលទិញទាំងអស់ សំខាន់ឲ្យតែមានដើមខ្នុរ។ យ៉ាងណាក្ដី អ្នកភូមិមិនបានដឹងថាតើក្រុមឈ្មួញដើរ ប្រមូលទិញដើមខ្នុរស្រុកនេះ យកទៅណា ឬយកទៅធ្វើអ្វីនោះទេ។ចំណែកឈ្មួញវិញ បានឲ្យដឹងដែរថា ពួកគាត់បានប្រមូលទិញដើមខ្នុរ នៅក្នុងស្រុកសំឡូតរាប់រយម៉ែត្រគូប ជាច្រើនលើកមកហើយ។ ពេលប្រមូលបានច្រើន ទើបដឹកទៅខេត្តកំពង់ចាម ដើម្បីលក់បន្តឲ្យម្ចាស់សិប្បកម្មចម្លាក់ឈើ។ អ្នកភូមិដែលមានដើមខ្នុរ មិនចាំបាច់កាប់ខ្លួនឯងទេ ឲ្យតែមានដើមខ្នុរដែលត្រូវលក់ គឺឈ្មួញបានដាក់កម្លាំងកម្មករឲ្យកាប់ និងចាំងសំបកក្រៅចេញ យកតែខ្លឹមខាងក្នុងតែប៉ុណ្ណោះ។ឈ្មួញបានបន្តថា បើទិញផ្ទាល់តាមផ្ទះ ឬចម្ការ គឺគិតតំលៃតាមដើមតូច ឬធំ តែពេលដឹកយកទៅលក់តាមសិប្បកម្ម នៅខេត្តកំពង់ចាម គឺលក់គិតជាម៉ែត្រគូប ក្នុង ១ ម៉ែត្រគូប ថ្លៃ ១លានរៀល។ ប្រជាពលរដ្ឋ បាននិយាយថា អ្នកស្រុកសំឡូត បាននាំគ្នាលក់ដើមខ្នុរ តែលក់តែដើមខ្នុរណា ដែលចាស់ឆ្នាំមិនសូវផ្លែ ឬដើមណាស្អុយខាងក្រៅប៉ុណ្ណោះ៕
បាត់ដំបង ៖ ដើមខ្នុរ ដែលជាប្រភេទរុក្ខជាតិហូបផ្លែ និងជាដំណាំក្នុងស្រុក ត្រូវបានក្រុមឈ្មួញមួយក្រុមដើរប្រមូលទិញគ្មានសល់ ដែលកំពុងមានការភ្ញាក់ផ្អើល នៅក្នុងស្រុកសំឡូតទាំងមូល ដែលដើមខ្នុរទាំងនោះ ត្រូវបានគេដាក់កម្លាំងអោយចាំងយកស្រាយខាងក្រៅចេញ ដោយយកតែខ្លឹមខាងក្នុង និង ដឹកបញ្ជូនចេញទៅកាន់ខេត្តកំពង់ចាម។
ថ្មីៗនេះ គេសង្កេតឃើញថា មានឈ្មួញមួយក្រុមដែលមកពីខេត្តកំពង់ចាម កំពុងធ្វើសកម្មភាពដាក់កម្មករអោយដើរប្រមូលទិញដើមខ្នុរចាស់ៗ ដែលនៅសេសសល់តាមភូមិ ក្នុងស្រុកសំឡូត ពិសេសគឺនៅក្នុងឃុំស៊ុងតែម្តង ដោយការដើរប្រមូលទិញនេះ គេតម្រូវអោយកម្មករកាប់ចាំងយកតែខ្លឹមខាងក្នុងតែប៉ុណ្ណោះ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកសំឡូតបាននិយាយថា នៅក្នុងអំឡុងពេលប៉ុន្មានខែ ដើមឆ្នាំនេះពួកគាត់បានឃើញមានឈ្មួញមួយក្រុមបានចុះប្រមូលទិញដើមខ្នុរនៅតាមភូមិ ដែលជាប្រភេទឈើក្នុងស្រុក និងជាប្រភេទរុក្ខជាតិហូបផ្លែ ទោះបីជាដើមខ្នុរទាំងនោះ ធំ ឬ តូច ឬក៏មានចំណុចខ្លះស្អុយក៏ដោយ ក៏ពួកគេធ្វើការម៉ៅទិញទាំងអស់ ដោយគេមិនបានវាស់ម៉ែត្រ ឬក៏ថ្លឹងគីឡូនោះឡើយគឺគេទិញម៉ៅជាដើមតែម្តង ដូច្នេះក៏ជាការប្រសើរម្យ៉ាងដែរ ព្រោះដើមចាស់ៗក៏មិនដឹងជាទុកធ្វើអ្វីដែរ ព្រោះវាគ្មានប្រយោជន៍។
ជុំវិញនៃការប្រមូលទិញដើមខ្នុរនេះដែរ មេការម្នាក់ឈ្មោះ ម៉ៅ រស់នៅខេត្តកំពង់ចាម បានបញ្ជាក់ថា ការប្រមូលទិញដើមឈើហូបផ្លែ និងជារុក្ខជាតិក្នុងស្រុកគឺវាមិនខុសច្បាប់នោះទេ ដោយលោកទិញក្នុងមួយដើមពី ២ ទៅ ៣ម៉ឺន តាមតូចឬធំតែប៉ុណ្ណោះ រួចក៏ត្រូវដាក់កម្លាំងអោយកាប់ចាំងយកស្រាយខាងក្រៅចេញដើម្បីដឹកទៅកាន់ខេត្តកំពង់ចាម។ លោកបានបន្តថា វាមិនចំណេញប៉ុន្មាននោះទេ ព្រោះត្រូវចំណាយច្រើន ហើយនៅពេលដឹកយកទៅ បោះដុំអោយម៉ូយគឺគិតជាម៉ែត្រគូប ដោយក្នុងមួយម៉ែត្រគូបបានជាង ១ លាន រៀល ប៉ុន្តែត្រង់ថា គេយកទៅណាទៀតលោកមិនបានដឹងទេដោយគ្រាន់តែដឹងថា គេយកទៅច្នៃធ្វើជាគ្រឿងសង្ហារិម ដូចជាថូផ្កា ជាដើមឯដើមធំៗ គេច្នៃធ្វើជាឧបករណ៍ភ្លេងបុរាណដូចជា តាខេ ទ្រ ចាប៉ី។ល។
បច្ចុប្បន្នការប្រមូលទិញដើមខ្នុរ កំពុងត្រូវបានលូតទៅកាន់ទីដទៃជាបណ្តើរៗហើយ ប្រសិនបើដើមឈើក្នុងស្រុកនេះ មានហាងឆេងល្អ ៕
វីធីសាស្ត្រ កសិកម្ម » ការដាំដំណាំឈើហូបផ្លែ » បច្ចេកដាំដុះដំណាំខ្នុរ
- ១) ការរើសពូជ៖នៅលើទីផ្សារគេនិយមពូជខ្នុរណាំង ត្រូវរើសរកផ្លែធំវែង ក្លែបធំវែង សាច់ក្រាស់ ផ្អែមមានទឹកដម គ្រាប់តូច ស្រកីតិច ពណ៌លឿង ។ កុំយកខ្នុរដែលមានគ្រាប់ដុះក្នុងក្លែប ព្រោះសាច់វាសាប ។គួរយកគ្រាប់ធ្វើពូជ ព្រោះការទិញដើមបំបៅពីឆ្ងាយរកភាពប្រាកដមិនឃើញ ។ សព្វថ្ងៃមានពូជបំបៅនៅលើទីផ្សារស្លឹកមូល ដែលគេថាខ្នុរម៉ាឡេ " គឺពូជពីប្រទេសម៉ាឡេស៊ី " ។ គេថាពូជនេះសាច់ក្រាស់ជាងខ្នុរណាំងឆ្ងាយណាស់ ។ គួរតែសាក១ដើមមើល បើល្អមែនសឹមបំបៅតសំរាប់ដាំថែម ។ ខ្នុរម៉ាឡេ ហូបសាច់មិនឆ្ងាញ់ទេ តែសំរាប់ឆ្អើរស្ងូតច្រកថង់។
- ២) ការបណ្ដុះគ្រាប់ ៖ត្រូវរៀបថ្នាល ១មx១ម ដូចជាប្រុងសាបគ្រាប់ស្ពៃ ។ កាប់ដីត្រសោះអោយធូរល្អ ។ ជីកំប៉ុស២បង្គី និងផេះអង្កាម២បង្គីលាយ អោយសព្វ រាយអោយស្មើលើរង ។ យកគ្រាប់ធំៗនៅក្នុងផ្លែល្អ ដែលភាគច្រើនមានគ្រាប់តូចៗ មកកប់ផ្ដេកលើរងអោយលិចល្ហែលៗ ចំងាយ១ទោមពីគ្រាប់១ ទៅគ្រាប់មួយ ។ កាត់ធាងដូងគ្រប ស្រោចទឹករាល់៣ថ្ងៃម្ដង ។ ពេលវាដុះបាន១ចំអាម មើលដកកូនអន់ចោល ។ ត្រូវដាក់គ្រាប់ច្រើន ប៉ុន្តែរើសយកដាំតែកូន ៥ដែលល្អជាងគេ ។ យើងលាយជីកំប៉ុសផង ផេះអង្កាមក៏ច្រើនផង ដើម្បីឲ្យផ្នែកលើនៃរងវាធូរ ទើបឫសចាក់ច្រើន ហើយពេលដកកូនយកទៅដាំឫស តូចៗពុំដាច់ ទើបដាំមិនអន់ ។ស្រោចទឹកនោម២ ត្រលោកលាយទឹកកន្លះប៉ោតរាល់២ ទៅ៣ថ្ងៃ ដើម្បីអោយកូនស្ទុះលឿនបានលើជង្គង់សឹមដាំ ទើបមើលឫស ដឹងពិតប្រាកដ ។
- ៣) ការរើសទីតាំង៖ យកទីជិតផ្ទះ ឬមុខផ្ទះ តែកុំអោយឋិតនៅពីត្បូង និងនិរតី ព្រោះវាជាឈើធំបាំងខ្យល់នាំអោយហប់ដល់យើងដែលនៅក្នុងផ្ទះ ។ ទីដាំត្រូវតែជាដីទួលខ្ពស់់ជាងទឹក ដែលទាបបំផុត ៧តឹកឡើង ព្រោះខ្នុរចាញ់ទឹកណាស់ ។
- ៤) ការរៀបរណ្ដៅ យើងណែនាំការរៀបរណ្ដៅដាំខ្នុរលើដីពុំសូវមានជី ។ ព្រោះដីដែលមានជីល្អស្រាប់នោះ ដាំអ្វីក៏កើត ដោយពុំចាំបាច់មានការថែ ទាំខ្ពស់ ហើយចេះតែដាក់អោយបានដុះគ្រាប់តែប៉ុណ្ណោះ ។ បើជាដីទួលត្រូវជីករណ្ដៅខ្នាត ១ម x ១ម x ០.៨ ម ។ បើជាដីទំនាបត្រូវលើកជារង្វង់ដែលនៅចំហកណ្ដាលស្មើកង់រទេះ ។ ឯគែមភ្លឺខាងយកកំពស់១ម៉ែត្រ ខ្ពស់ជាងទឹកដែលធ្លាប់តែលិច ។ នេះជារណ្ដៅខ្ពស់ ឬថាដាំនៅលើដីលើក ។ យើងរៀបអោយចំហ ក្នុងដូច្នេះ ដើម្បីទុកផ្សំជីដាក់បណ្ដើរៗ ។ រណ្ដៅដីទួល ជីកចុះក្រោម នឹងរណ្ដៅនៅទីទំនាបដែលលើកឡើងលើ ត្រូវរៀបដាក់ផ្សំជីដូចគ្នា ។ ប្រមូលពួកឆ្អឹង ពួកសំបកលាស ខ្ចៅ ខ្ចង គ្រុំ ដាក់បាតអោយបានច្រើនទើបមានផ្លែច្រើន ។ យកសំរាមចំបើងជញ្ច្រាំងដែលអោយ គោដេកសិន មកដាក់ពីលើឆ្អឹង ជាន់ស្រោចទឹកអោយទន់កំរាស់១ចំអាមហើយរោយដីលប់សើរៗ ប្រហែល១ទះ ។ រួចប្រើជញ្ច្រាំង ដាក់អោយគោដេក ដោយប្រមូលទាំងអាចម៍គោផង ដាក់១សើរទៀត ស្រោចទឹកជីអោយទន់ ជាន់ហាប់ប្រហែល២តឹក ទើបដាក់ដី ពីលើប្រហែល១ចំអាម ។ ដីដែលយើងដាក់រណ្ដៅសង្កត់ពីលើ ចំបើងនេះគួរដឹក ដីមាត់ស្ទឹង ឬដីបាតបឹង ឬដីដំបូកពុក ។ រណ្ដៅនេះ រៀបអោយរួច ទុកចោល២ខែមុនដាំ ដើម្បីអោយ ចំបើងរកកល់នឹងរលួយ ។ ធ្វើរបៀបនេះ យើងមិនចាំបាច់ប្រើជីកំប៉ុសទៀតទេ ព្រោះវាជាការ ផ្សំជីកំប៉ុសទុកក្នុងរណ្ដៅស្រេចតែម្ដង ។ រណ្ដៅមួយបែបទៀត អនុវត្តរបៀបគ្នា តែពេលដែលញាត់សំរាម ចំបើង ជញ្ច្រាំងពេញណែន ហើយត្រូវស្រោចជីផ្អាប់ទុក១០ថ្ងៃ រួចលប់ដីទុកអោយពុកសំរាមទើបដាំ ។ រណ្ដៅរបៀបនេះល្អជាង ងាយស្រួលជាង ។ ព្រឹកថ្ងៃដាំត្រូវយកជីកំប៉ុសគ្មានដង្កូវដួង ៣បង្គី លាយច្របល់់ជាមួយដីលើរណ្ដៅ ហើយវែកដីលើនេះអោយកើតជាក្រឡុកជំរៅ ១ទះ និងមានមាត់ធំជាង១ហត្ថ ។
- ៥) ការដាំ៖ ដាំពេលដែលកូនក្នុងថ្នាលមានកំពស់ពាក់កណ្ដាលភ្លៅ ។ រណ្ដៅបានរៀបរួចហើយ តែថ្ងៃដាំត្រូវយកបង្គោលតូច១ បោះមាំចំកណ្ដាល ហើយអោយនៅកំពស់ត្រឹមចង្កេះទៀត ។ កូនខ្នុរលើថ្នាល សំឡឹងរើសយកដើមដែលល្អបំផុត រីឯកូនដ៏ទៃទៀតត្រូវទុកក្នុងថ្នាលសិនក្រែងត្រូវការជួស ។ លាយជីទឹកធម្មជាតិប្ញជីអាចម៍ជន្លេនជាមួយទឹកកូរអោយរលាយផុកៗចំនួនកន្លះថាំង ។ ស្រោចទឹកថ្នាលអោយជោក គាស់យកម្ដង១កូនមកដាក់ជ្រលក់ក្នុងថាំងទឹកអោយជ្រុះដីអស់ ហើយលើកយកមកពិនិត្យឫស ។ កាត់ឫសកែវចោលអោយសល់តែ៣ធ្នាប់ ទើបខ្នុរមិនលេងកំពស់ និងមិនលេងដើម ដែលជាកត្តាអោយមានផ្លែច្រើន ។ ព្រោះកាល ណាឫសកែវចុះជ្រៅ ឫសខាងអន់បន្តិច ដោយនៅខាងជ្រៅតែងតែសំបូរទឹកច្រើនជាង ទើបឫសកែវវាផ្គត់ផ្គង់ទឹកបានល្អដល់ដើម ដែលធ្វើអោយឫសខាងពុំប្រឹង ទើបមែកខាងខ្សោយដែលនាំអោយផ្លែតិច ។ កូនណាមានឫសខាងធំតែ២សរសៃ ត្រូវចោល ព្រោះកូនប្រភេទនេះ នៅថ្ងៃក្រោយពុំអោយផលច្រើនឡើយ ដោយឫសដែលត្រូវ អោយកំលាំងមានតិច ស្វែងរកជីក្នុងទីដីតូច ដើមនេះលូតមិនទាន់គេទេ ។ កូនណាមានឫសខាងធំ៣សរសៃចេញស្មើមុំ (គឺចាក់ចេញដោយមានចន្លោះទាំង៣ប្រហែលគ្នា) ចាត់ថាជាកូនល្អបង្គួរ ។ កូនមានឫស៤ ទៅ៥ធំៗ ចេញស្មើមុំ គឺវាចេញរាយគ្នាគ្រប់ទិសបានល្អ នោះចាត់ជាលេខ១ ។ កូនប្រភេទនេះអោយកំលាំងកសាង មែកខាងធំៗ បាន៤ ទៅ ៥ ហើយលូតលាស់លឿនណាស់ រហ័សផ្លែផ្កា រីឯផលក៏ច្រើន និងអាយុវែងផង ។ ទិសណាមានឫសជាន់គ្នាត្រូវកាត់ចោលទុកតែឫសធំ ១ ទោះបីជាឫសធំ២ ជាន់គ្នា ក៏ត្រូវកាត់១ចោលដែរ ។ បានជាត្រូវពនិត្យឫសខាង ព្រោះឫសខាងជាអ្នកកំណត់មែកខាង ។ ទិសណាដែលគ្មានមែកខាងធំ គឺទិសនោះគ្មានឫសធំនៅ ខាងក្រោម ។ បើសិនណាជាកូនដាំមានកំពស់តែត្រឹមជង្គង់គ្មានមែក ពេលគាស់ដាំ ត្រូវយកកន្ត្រៃកាត់ស្លឹកចោលពាក់កណ្ដាលគ្រប់ៗស្លឹក។ បើសិនណាកូនមានមែក២-៣ ត្រូវកាត់ចុងមែកទាំងអស់ចោលខ្លះ ដើម្បីបន្ថយផ្លូវទឹកចេញទើបដើមមិនអន់ ។ ត្រូវគាស់ដាំពេលស្លឹកចាស់ ។ ត្រូវរើសយកកូនដែលមានឫសល្អបំផុតដាំ ហេតុនេះហើយបានជាយើងត្រូវដាក់គ្រាប់ច្រើនសំរាប់រើស ។ ពេលឫសជ្រលក់ជី ប្ញផុកអាចម៍ជន្លេនរួចហើយ លើកដើមនេះទៅដាក់អោយគល់ដល់ដី ។ ចងដើមអែបជាប់នឹងបង្គោលឈរត្រង់ ដោយស្រទបចេកចំនួន២ចំណង ។ យកដៃទាញចុងឫសតតាកតាមទិស ។ ដៃទាំង២ យកដីម៉ត់រោយពីលើឫស កម្រាស់២ធ្នាប់ ទើបខ្នុររហ័សប្រឹង ។ បន្ទាប់មកទាញដីលប់ថែម បង្ហាប់ដោយដៃលុះត្រាកំពុង ។ ត្រូវដាំនៅទីមួយចំងាយពីគ្នា៧ម៉ែត្រ ទើបងាយលើកដី ហើយក្រោមខ្នុរត្រូវដាក់ម្នាស់ខ្លះ ។ ស្រទាប់ពូនដំបូង តោងដាក់ដីស្រទាប់លើស្រទាប់ថែមនេះ ជាដីជំរះពូនបណ្ដើរៗ ឬយកដីល្បប់ដាក់ កំពស់លើកថែម ត្រូវអោយខ្ពស់ជាងទឹកចំនួន១ហត្ថ ដោយចាក់សំរាមបន្តិចៗដេញចេញពីគល់ ជារៀងរាល់ឆ្នាំ ។ ដើមទុកតែ៣សន្លឹក ហើយកំពស់តែជាង១ចំអាមក៏បានដែរ ។ ធ្វើយ៉ាងនេះទើបផ្នែកលើ និងផ្នែកក្រោមស្មើគ្នា ព្រោះពេលដកមានដាច់ឫសឆ្មាជាច្រើនហើយ ។ គ្មានប្រយោជន៍នឹងទុកដើមវែងសំរាប់មើលសោះ ព្រោះខ្នុរលូតដើមលឿនណាស់ នៅពេលដែលប្រព័ន្ធឫសវាចាក់ថ្មីបានល្អហើយ ។ កូនដំណាំដែលដាំហើយក្របែកមែក និងសន្លឹកថ្មី គឺមកពីប្រព័ន្ធឫសវាចាក់ថ្មីពុំ ទាន់គ្រប់គ្រាន់ ៕
- ៦ ) ការថែទាំ៖ ដាំរួចត្រូវគ្របការពារមាន់ដោយសំរាស់ ឬធាងដូង ព្រមទាំងបាំងកំដៅដោយបោះធាងដូងពីខាងជើង អោយមានម្លប់គ្រប់គ្រាន់ រហូតដល់មានត្រួយថ្មី ។ ដំណាំទាំងអស់គួរដាំនៅក្នុងខែ៤ ឬខែ៥ទើបមិនសូវពិបាកថែ ព្រោះឆ្លងកាត់១រដូវភ្លៀង ដំណាំអាចមាន ឫសច្រើនហើយជ្រៅ ដែលអាចរស់ដោយខ្លួនឯងនៅរដូវប្រាំងឆ្នាំក្រោយ ។ ធ្វើកន្លែងស្រោចទឹកជាចង្អូរទាបជុំវិញ ហើយនៅចំពីលើចុងឫស ។ ជៀសវាងកុំចាក់ទឹកពាសវាល វាមិនបានការ ខាតទឹក វាខុសបច្ចេកទេស ។ ព្រោះឫសដុះចេញ ដំបូងបំផុត គឺស្វែងរកទឹកមានទឹកទើបបឺតយកបានទាំងជី ។ បើទឹកនៅជិតគល់ហើយ តើចាំបាច់ខំចាក់ ស្កាត់ទៅរកពីឆ្ងាយមកធ្វើអ្វី ? ហេតុនេះហើយបានជាត្រូវស្រោចទឹកនៅចុងឫស ហើយចេះតែពង្រីករង្វង់ទឹកចេញក្រៅទៀត ដើម្បីអោយឫសចាកចេញឆ្ងាយ ទើបប្រមូលជីពីរង្វង់ផ្ទៃដីធំទូលាយ បានច្រើនមក ចិញ្ចឹមដើម ទើបដើមឆាប់ស្ទុះ ។ បើលូតលាស់ល្អហើយ ត្រូវកុំស្រោចទឹកពីលើ តែត្រូវធ្វើអោយមានទឹកល្មមនៅពាសពេញក្នុងដីដោយអនុវត្តវិធីប្រើប្រាស់ទឹក ក្រោមដី ។ខ
- ៧) ការតាក់តែងមែក៖ យើងកំណត់៣ខែ ធ្វើការកាត់តែងមែកម្ដង ព្រោះខ្នុរចេញមែកឆាប់ ។ ការកាត់តែងមែក គឺកាត់មែកមិនបានការចោលខ្លះបណ្ដើរៗ បើចាំ ១ឆ្នាំកាត់ម្ដង ត្រូវយឺតដំណើរ ព្រោះមកពីមែកច្រើនស៊ីជីឥត ប្រយោជន៍ ។ អ្នកខ្លះបណ្ដោយអោយវាដុះតាមចិត្ត ស្រលាញ់ភាពត្រសុំខ្លាំង ជួនកាលយល់ថាទុកមែកច្រើនទើបល្អ ឬកាប់ចោល ខ្លះពុំល្អ ។ ទោះដើមត្រសុំស៊ុនទ្រុបល្អភ្នែកក្ដី ក៏ខ្នុរនេះពុំសូវផល នឹងនាំមកនូវជំងឺដល់ផ្លែច្រើនផង គឺច្រើនរលួយស្អុយដោយផ្សិត ។ ការកាត់តែងមែកត្រូវពិចារណាតាមក្រិតក្រមឈើនិមួយៗ និងតាមសិល្បៈក្នុងគំនិតយើង ។ ខ្នុរផ្លែតាមគល់ តាមដើម ជួនគល់ឫសក្នុងដីផង ។ ផ្លែតាមមែកធំផ្ដេកនិងតាមដើមពីត្រឹម១សន្ទូងចុះទើបល្អ ។ តែបើផ្លែ តាមចុងឬមែកតូច នោះផ្លែក៏តូច ហើយពិបាកបេះណាស់ ។ ហេតុនេះហើយបានជាគេត្រូវកាត់តែងមែកខ្នុរតំរូវយកមែកធំនៅ កពស់ ៩តឹកទៅ ១.២ ម៉ែត្រពីដីចំនួន ៤ ទៅ ៥ ជុំវិញហើយរក្សាចុងដើមមិនអោយខ្ពស់ហួស ៤.៥ម៉ែត្រទើបល្អ ។ មែកដែលត្រូវកាត់មានច្រើនបែប គឺពួកបំពង់ត្រូវកាត់ចោលភ្លាមកុំទុកអោយធំទាន់ ព្រោះពួកនេះស្រូបជាតិពីដើមខ្លាំងបំផុត ដែលធ្វើអោយផ្នែកដទៃនៃដើមខ្វះអាហារ ។ កាត់មែកសរសៃតូចៗជាប់ៗគ្នា មែកគងគ្នា មែកងាប់ចុង ។ កាលណាកាត់ ត្រូវយក កំបោរលាប ។ កាត់ដោយកាំបិតមុត ហើយប្រយ័ត្ន មិនអោយរយះសំបក ព្រោះកាលណាមុខរបួសធំ មេរោគចូលច្រើន ។ មែកធំទុក៤ឬ៥នេះ ត្រូវនៅគ្រប់ទិស បើមែកនៅលើក្រោមជាការឥតប្រយោជន៍ ព្រោះមែក២នេះដណ្ដើមជីគ្នា ។ ការដែលយើងដាំតិចតួចនេះ ប្រាកដជាយើងរកកន្ត្រៃកាត់ពីផ្សារមិនកើតទេ ព្រោះត្រូវទិញ ។ ហេតុនេះយើងត្រូវប្រើកូនកាំបិតមុត កាត់កាលវានៅតូចៗ ហើយប្រើរណាអារដែកមុខ ២ដោយអាររួចត្រូវជូតមុខវាដោយប្រេង ទើបមិនច្រេះ ។
ក របៀបកសាងទំរង់ដើម១បែបទៀត
បើព្យាយាមកាត់មែកលើត្រង់ពីដើម ឲ្យនៅកំពស់ត្រឹមក្បាល ទាញមែកខាងដែលនៅខ្ពស់បំផុតឲ្យផ្ដេក ហើយបណ្ដើរៗកាត់ សំអាតគល់មែកធំៗ ប្រហែលជិតមួយព្យាម កុំឲ្យមានកូនមែកថ្នាក់ទី២ទៀត នោះដើមខ្នុរនេះ នឹងមានដើមធំតែត្រឹមក្បាល មែកធំ ច្រើន យ៉ាងស្រឡះកណ្ដាលដែលធ្វើឲ្យមានពន្លឺថ្ងៃយ៉ាងច្រើន ចាំងចំដើមនិងមែកធំៗ ។ ការកសាងមែករបៀបនេះ ជាវិធីមួយធ្វើឲ្យខ្នុរផ្លែច្រើនពុំសូវទទួលជម្ងឺផ្សិត ហើយងាយបេះ ។
ខ ការកាត់តែឫស
ការកាត់តែងឫសនេះ ប្រជាកសិករនៅជនបទយើងពុំធ្លាប់ដឹងទេ ។ យើងកាត់តែងឫសដើម្បីអោយឫសវាបែកតាំងពីជិតគល់ ចង្អុលទៅរកទិសតូចៗច្រើនទៀត គឺកាត់ក្នុងគោលបំណងអោយឫសរាយក្រឡាសព្វដីដើម្បីប្រមូលជីអោយបានច្រើនមកទ្រទ្រង់ ដើម និងមានផ្លែច្រើន ។ កាលណាឫសធំខាង៤ ឬ៥ ហើយកាត់តែងបំបែកវាបាន២ជាន់ ឬ៣ជាន់បែកស្ញេះច្រើននោះគល់ឫសវារីកធំ ហើយគល់របស់ ដើមក៏រីកសាយធំជាងដើមឆ្ងាយណាស់ ។ ហេតុអ្វីបានជាគល់ល្ហុងឈ្មោលតូចជាងល្ហុងញី? ព្រោះល្ហុងឈ្មោលឫសកែវចុះក្រោម១ សរសៃ ហើយឫសខាងតូចៗ តិច ឯល្ហុងញីគ្មានឫសកែវ តែបែកឫសធំខាងច្រើន ។ ខ្នុរចេញឫសឆាប់ណាស់ត្រូវកាត់តែងលើកទី១ នៅ ៣ខែក្រោយដាំ មានចំងាយ ៣តឹកកន្លះពីគល់ រីឯរបៀបគូសរង្វង់សូមមើល មេរៀនដើមស្វាយកែវចិន ។ គូសរង្វង់ហើយ ត្រូវឈរកាប់បែរមុខរកដើមទើបប៉ះចុះ ទទឹងឫសដាច់ភ្លាម តែបើឈរចំហៀងខ្លួន មុខចបត្រូវឋិតនៅស្របជាមួយឫសធំដែលធ្វើឲ្យផ្លែចបគាស់ទាញឫសរបើករបាញកញ្ឆក់ដល់គល់ ។ កាលណាកាប់បានចង្អូរជ្រៅ ជាង១ ចំអាមហើយត្រូវយកជីកំប៉ុសគ្មានដង្កូវដួង១បង្គីកំពុងមកលាយជី លុះត្រាពាក់កណ្ដាលរណ្ដៅវិញ ទើបប្រមូលយកដីជាតិ ឥដ្ឋច្រើនពីក្រៅមកលប់បំពេញថែម ។ យើងដាក់ដីជាតិឥដ្ឋច្រើនព្រោះមិនចង់អោយឫសចាក់ឡើងលើហើយ ការពារមិនអោយ ចែពងដាក់ដី ។ កាត់តែងឫសលើកទី២ នៅ៤ខែក្រោយទៀត គឺក្នុងខែប្រាំង បើសិនណាជាខ្នុរលូតល្អ ។ របៀបធ្វើដូចមុនទៀតតែយករង្វង់៥តឹក លើកនេះដាក់ជីកំប៉ុស២បង្គីកំពុង ព្រមទាំងលប់ដោយដីមានជាតិឥដ្ឋច្រើនទៀត ។ សូមជីករណ្ដៅរង្វង់នេះអោយជ្រៅជាងរង្វង់ជីក មុនបន្តិច ។ យើងកាត់តែងឫសខ្នុរបី សារនេះ ជាការប្រសើរណាស់ ។ ពេលកាត់ឫសត្រូវតែកាត់មែកតូចចោលខ្លះទើបខ្នុរមិនអន់ ។
៨-ការប្រើជី វិធីសាស្រ្តប្រើប្រាស់ឈុតជីបំប៉ន PN លើដំណាំខ្នុរ ក. វិធីប្រើប្រាស់ជី PN សំរាប់ត្រាំគ្រាប់
- មេជី ៥ម.ល
- មេថ្នាំបណ្តេញសត្វល្អិត ៥ម.ល
- មេអ័រម៉ូន ៥ម.ល
- ទឹក ៥លីត្រលាយបញ្ចូលគ្នាឲ្យសព្វត្រាំគ្រាប់ ៦-១២ម៉ោង ។
ខ. វិធីប្រើប្រាស់ជី PN លើកូនដំណាំ
- ស្រោចលើកទី១ ក្រោយដំណាំដុះបាន ៧ថ្ងៃ
- មេជី ១ គំរប
- មេថ្នាំបណ្តេញសត្វល្អិត ១ គំរប
- មេអ័រម៉ូន ១ គំរប
- ទឹក ១០លីត្រលាយចូលគ្នាឲ្យសព្វស្រោចលើកូនដំណាំ ១សប្តាហ៍ ម្តង
គ. វីធីប្រើជី PN លើដំណាំដាំ ហើយ
- ក្រោយពីដាំហើយបានរយៈ ៧-១០ថ្ងៃ ប្រើលើកទី ១
- មេជី ២ គំរប
- មេថ្នាំបណ្តេញសត្វល្អិត ២ គំរប
- មេអ័រម៉ូន ២ គំរប
- ទឹក ១០លីត្រលាយចូលគ្នាឲ្យសព្វយកទៅស្រោច ឬ បាញ់លើដំណាំ ១-២ដង ក្នុង ១ខែ ។
- ៩) កិច្ចការពារដួង តាំងពីឆ្នាំដំបូង ដីសើលើបំផុតជិតដើមមិនអោយមានសម្រាម មិនសើម ព្រោះខ្លាចចែពងដាក់ដែលនាំអោយដួងស៊ីឫសនៅឆ្នាំ បន្ទាប់ៗ ។ ដាំបាន១០ខែហើយ ដីចំងាយ៧តឹកពីគល់ ត្រូវតែជាដីកំពុងមានជាតិឥដ្ឋនៅសើលើរលីងស្អាតស្ងួត ។ តាមសំបកខ្នុរធំដែលមានហូរជ័រ ត្រូវយកកាំបិតមុតស្រួច ចៀរសំបកតាមរកដង្កូវដួង រួចលាបកំបោរភ្ជិតវិញការពារកុំអោយ មេរោគចូល ។
- ១០) ការធ្វើអោយដីមានជីល្អ សូមកុំប្រើជីគីមីនាំអោយអស់ប្រាក់ ហើយការប្រើជីគីមីនេះមានភាពស្មុគស្មាញណាស់ តែងនាំអោយខូចដី និងនាំអោយដំណាំ មានជំងឺច្រើននៅពេលក្រោយ ។ ប្រការដែលល្អបំផុតក្នុងការធ្វើអោយដីមានជីល្អ ត្រូវធ្វើអោយដីចំងាយលើសពី១ម៉ែត្រ ពីគល់សំបូរពួកពុកៗ ហើយឧស្សាហ៍ កាប់ផ្លាក់ត្រឡប់កប់ស្មៅ សំរាមស្លឹកឈើចុះក្រោម និងជន្លេនទ្រកដាក់លុះត្រាតែអាចម៍ជន្លេនពោរលើដី ។ ខ្នុរចូលចិត្តដីសំបូរជាតិពុកៗ ។
- ១១) ការទ្រទ្រង់នារដូវប្រាំង នៅពេលមិនទាន់ផ្លែ តាំពីឆ្នាំទី១ ដល់ទី៥ ត្រូវអនុវត្តតាមមេរៀន វិធីប្រើប្រាស់ទឹកក្រោមដី គឺមិនត្រូវស្រោចពីលើទេ ។ ការទ្រទ្រង់ទឹកនារដូវប្រាំងចាប់ពីពេលហូតផលបាន លុះដល់ខ្នុរអោយផ្លែច្រើនហើយ មិនត្រូវអោយវាលូតលាស់ត្រួយច្រើនសារគ្មានរដូវសំរាកទេ ។ ពេលសំរាករបស់ខ្នុរឬឈើស៊ីផ្លែ ដទៃទៀតមានការចាំបាច់បំផុត គឺដើម្បីប្រមូលកំលាំងចិញ្ចឹមទុកក្នុងដើម និងក្នុងមែកធំៗ ។ បើសិនជាវាបែកត្រួយថ្មី សារធាតុ ចិញ្ចឹមត្រូវចេញទៅពង្រីកត្រួយថ្មីអោយរហក់ ដូច្នោះខ្នុរត្រូវអស់ជាតិក្នុងដើម ដើម្បីបញ្ចេញផ្កា ផ្លែតាមរដូវ ។ យ៉ាងនេះហើយ ដែលឈើអ្វីក៏ដោយ កាលបើវាលេងដើមហើយនោះ ផ្កា ផ្លែពុំបានល្អឡើយ ។ ចុងរដូវភ្លៀងត្រូវកាប់ផ្លាក់ចំងាយពីគល់ជាង១ម៉ែត្រ ដោយពុំចាំបាច់បំបែកអោយល្អិតទេ ។ ពង្រាយសំរាម ស្លឹកចេក ជញ្ច្រាំង ធាងដូងកាត់ខ្លីៗ ។ នៅចុងរដូវភ្លៀងខ្នុរផ្លែ១ សារទៀត តែអាចមានទឹកគ្រប់គ្រាន់សំរាប់ទ្រទ្រង់ផ្លែ ។ យើងកាប់ដីហាលដោយមិន បំបែក ដើម្បីអោយខ្នុរសំរាកក្នុងខែ១ ទៅខែ៣ ហើយដីផុសល្អសំរាប់ខ្នុរជាប់ផ្លែនៅខែ៤ឬ៥ ។
- ១២) ការចេញផ្កា និងថែផ្លែ បើដាំគ្រាប់ក្នុងអាយុ៣ឆ្នាំ អាចមានផ្កា តែកុំអាលទុកនៅលើកទី១ ចាំដល់ផ្កានៅចុងឆ្នាំសឹមទុកផ្លែតែ១ គ្រាន់ជាកំលាំងចិត្ត ។ ក្នុង១ឆ្នាំ ខ្នុរចេញផ្កា២ដង លើកទ១ នៅខែ ៤-៥ ឯលើកទី២ នៅខែ៩ ទៅ១១ ។ នៅឆ្នាំទី៥ ទី៦ យើងទុកផ្លែបង្កើនឡើងខ្លះ តែត្រូវមើលពីកំលាំងខ្នុរផង ។ បើផ្លែមិនស្ទុះឬមានរលុកនេះបង្ហាញថា '' ហួសកំលាំងវា'' ។ ពីឆ្នាំទី៨ឡើង យើងទុកច្រើន ។ បើចេញផ្កាច្រើនទង យើងទុកក្នុង១ទង តែផ្លែល្អ១ បើចេញផ្កាតិចយើងអាចទុកភ្លោះគឺ ១ទងផ្លែ ល្អ២ ។ បើវាកាន់ផ្គុំច្រើនរហូតដល់ហួសកំលាំង នោះវានឹងរលុក ឬស្អុយជាបន្ត ហើយផ្លែក៏មិនធំ ។ ដូច្នោះការទុកច្រើនពីដើមទីទៅពុំល្អ ទេ គឺបេះចោលជាមុន ដោយទុកចំនួនតិចល្មមបានហើយ ទើបផ្លែធំល្អមានតំលៃ ។ កាលណាឃើញក្ដិបឃ្វៀតត្រូវបេះចោល ។ កាលណាផ្លែធំហើយស្អុយដុំៗ បើមានស្រមោចខ្មៅចូល នោះអាចល្អវិញបាន ដោយគ្រាន់តែកំពិត១ដុំ ព្រោះការស្អុយនេះមកពីសត្វពងដាក់កើតដង្កូវ ។ ពេលស្រមោចចូលស៊ីដង្កូវផ្លែខ្នុរក៏សេះដំបៅវិញ ។ គួរយកក្រដាសស៊ីម៉ង់ត៍ធ្វើថង់ស៊កស្រោបការពារផ្លែ ។
- ១៣) ការធ្វើអោយផ្លែផ្អែម ខ្នុរផ្លែបណ្ដាក់គ្នា ដែលជាកាពិបាក ១ក្នុងការធ្វើអោយផ្លែវាផ្អែម ព្រោះការធ្វើអោយផ្លែអាចដាក់ម្ស៉ៅក្លែបច្រើនទើបផ្អែមពេលទុំ ផ្លែដែលនៅខ្ចីនិងក្ដិបត្រូវអាក់បន្តិច ។ ធ្វើអោយផ្អែម កឺមុនបេះ១០ថ្ងៃ ត្រូវអោយជាតិក្បុង ។ ប្រើផេះធាងដូង ឬផេះផ្ទី ឬផេះសំបកផ្លែគ ៥គីឡូក្រាម លាយទឹក១ប៉ោត ស្រោចយឺតៗ ចំងាយ១ ម៉ែត្រពីគល់អោយទឹកក្បុងជ្រាបស្រុតចុះក្រោម ។ វិធីនេះអនុវត្តដូចគ្នានឹងពេលដែលមានផ្កាច្រើន ដើម្បីជួយអោយវាជាប់ផ្លែល្អ ព្រោះជាតិក្បុងឃាត់ឈើមិនអោយស្រូបទឹកច្រើន និងមិនអោយជាតិអាហ្សូតបញ្ចេញសកម្មភាព ក្នុងដើម ទើបខ្នុរ ឬឈើដទៃទៀតអាចកាន់ផ្កាល្អ បើគេដាក់ក្បុងអោយវា នៅពេលផ្កាស្រុះ ។ ប៉ុន្តែនៅរដូវប្រាំង ប្រើជាតិក្បុងក្នុងដំណាំមិនបានទេព្រោះធ្វើអោយដំណាំរឹតតែស្រកទៀត ដោយវាស្រូបទឹកពុំបានច្រើន ។
- ១៤) ការហូតផល ខ្នុរទុំមានស្លឹកត្រចៀកទងលឿង ។ ខ្នុរចាស់ក្រឡាវាឡើង តែពូជខ្លះក៏ក្រឡាវាពុំព្រមឡើងដែរ ដូច្នោះតាមតែយើងចំណាំចុះ ។ កុំទុកអោយខ្នុរទំដើម ព្រោះវាថយជាតិស្ករ ហើយជ្រុះខូច ។ ត្រូវបេះខ្នុរពេញចំណាស់មកបន្ទុំ ដោយកាត់ទងអោយអស់ ហាល១ថ្ងៃ ទើបឆាប់ទុំ ។
- ១៥) ចំណុចត្រូវតំរៀប ត្រូវតំរៀបបញ្ឈរក្បាលផ្លែចុះក្រោម នៅលើទីស្ងួត ឬបន្ទះក្ដារ ព្រោះត្រង់ក្បាលមានតែស្រកី ព្រមទាំងបណ្ដូលរឹង ជាហេតុអាច រក្សាតួខ្លួន ដែលសំបូរក្លែប មិនឲ្យមានទំងន់សង្កត់ត្រូវ ទើបក្រប៉ល់ជោរ ម្យ៉ាងទៀតកុំអោយប្រឡាក់ ឬប៉ះដី ទើបអាចរក្សាបាន ច្រើនថ្ងៃ មិនរលួយដុំៗ ដែលនាំឲ្យមានពេលវែងក្នុងការលក់ដូរលើទីផ្សារ ។
- ១៦) ចំណុចដែលត្រូវកាត់ទងយកផ្លែ ត្រង់ចំណុចដែលខ្នុរចេញផ្កា វាហាក់ដូចជាដុះចេញនូវខ្នែងនៃមែកមួយយ៉ាងថ្លោស មានទាំងសន្លឹក រួចបន្តុបទៅដោយផ្កានៅ ខាងចុង (ក្ដិបតំបូង) ពេលបេះផ្លែ តោងកាត់ទុកគល់ទងប្រហែល២ថ្នាំងដៃ ព្រោះយើងសង្កេតឃើញខ្នុរ តែងចេញផ្កាត្រង់កន្លែងធ្លាប់ចេញនេះ រហូតដល់មានសណ្ឋានដូចជាពក១ដុំ ។
- ១៧) កាត់តែងមែកក្រោយហូតផល៖ បេះផ្លែអស់ត្រូវកាត់កូនមែកស្តុកជិតគ្នា កូនមែកចាក់ចុះក្រោម មែកគងគ្នា កាត់មែកចុងខ្លះអោយស្រឡះចូលពន្លឺ ។ បើបំពង់វិញ អោយតែចេញ ត្រូវប្រលះភ្លាមកុំទុកអោយធំទាន់ ព្រោះទុកធំនាំអោយអស់ជាតិពីដើមច្រើន និងពេលកាត់ វាមានស្នាមធំ នាំអោយ មេរោគចូល ។ ផ្លែបេះហើយ យើងកាត់កូនមែកចោលច្រើនបន្តិច ទើបរក្សាកំលាំងដើមបានល្អ ។
- ១៨) ការកាត់តែងមែកមុនផ្កា៖ ដោយខ្នុរផ្លែ២សារក្នុង១ឆ្នាំ ដូច្នោះក្រោយកាត់មែកបន្ទាប់ពីបេះផ្លែអស់តែមួយរយៈខ្លី ខ្នុរ និងចេញត្រួយទៀត ។ ពេលត្រួយនេះចាស់មែនទែនហើយៗជិតដល់ពេលចេញផ្កាទៀត យើងត្រូវពិនិត្យកាត់មែកតូចៗល្អិតចាក់ចុះក្រោមមែកចង្អៀត មែកគងគ្នា មែកបំពង់ មែកងាប់ចោល១សារទៀត។ កាត់អោយមើលឃើញស្រលះ មានពន្លឺថ្ងៃចាំង ឆ្លងកាត់ដើមបាន ។យើងដាំខ្នុរនេះ មិនមានហត់នឿយទេ សូម្បីតែប្រពន្ធ និងកូនតូចរបស់យើង ក៏អាចជួយបានដែរ ព្រោះវាសុទ្ធតែការងារស្រាលៗ ដូចជាហាត់ប្រាណ ដូចជាការកំសាន្ត នឹងធ្វើដោយសប្បាយដោយក្ដីសង្ឃឹម ។ សប្បាយព្រោះគ្មាន ជាប់បំណុលការប្រាក់គេ សង្ឃឹមថាពេលខាងមុខ ខ្នុរចែកចំណេញអោយយើងរាល់ឆ្នាំ ហើយទឹកលុយនេះធំណាស់ ព្រោះផ្លែខ្នុរ រណាំងធំ១ពុះលក់បានប្រាក់ដល់ទៅ ១ម៉ឺនរៀល ។ បើរៀបដីល្អដូចណែនាំ ខ្នុរអោយផលលើសពី៥០ផ្លែ ក្នុង១ឆ្នាំ ៕
- ១៩) -ការប្រមូលផល ៖ ក្រោយពីដាំបានរយះពេល៣ឆ្នាំ អាចប្រមូលផលបានហើយ។