Sunday, June 6, 2021

ដំណាំម្នាស់

យោងតាមការវិភាគ ឃើញថា ម្ចាស់ចំការត្រូវដាំ
  1. ៧ ដើម/ ម២ ( ៧០ ០០០ កូន/ ១ ហិចតា)
  2. ៦ ដើម/ ម២ ( ៤៥០ ០០០ កូន/ ៨ ហិចតា) ម្ចាស់ទឹកឃ្មុំ 
  3. កសិករអាចដាំម្នាស់ពី ៦០ ០០០ គុម្ព ទៅ ៧០ ០០០គុម្ព ក្នុងដី ១ហិចតា។ ក្នុងដីមួយរ៉ៃ (៤០ម៉ែត្រ ៤ជ្រុង អាចដាំបាន ១៣០០០កូន)។
  4. ម្នាស់មួយផ្លែ មានតម្លៃបោះដុំ ម្នាស់ធំៗល្អ តម្លៃ ១០០០រៀល ម្នាស់តូចល្មម មួយផ្លែ ៧០០រៀល ម្នាស់តូចបន្ទាប់ ៥០០រៀល និង ចុងក្រោយ តូចបំផុត ៣០០រៀល ក្នុងមួយផ្លែ។
  5. កសិករ អាចទទួលចំណូលសរុប ចាប់ពី ៧០០០ដុល្លារ ទៅ ១៤០០០ដុល្លារ ក្នុងមួយហិចតា ក្នុងមួយរដូវកាល ចាប់ពី ៩ខែ ទៅ ១០ខែ។

ដំណាំម្នាស់ តើដាំម្នាស់១ហិចតា ក្នុងមួយរដូវកាល ទទួលបានចំណូលសរុបប៉ុន្មាន? សូមអានដល់ចុងអត្ថបទ! ! !បច្ចុប្បន្ន ខ្មែរយើង មានបច្ចេកទេស ដាំម្នាស់ តែក្នុងរយៈពេល ៦ខែ ទៅ ៧ខែប៉ុណ្ណោះ គឺអាចបញ្ជាអោយម្នាស់ចេញផ្លែបាន។

កសិករខ្មែរបច្ចុប្បន្ន ចេះបញ្ជា អោយម្នាស់ចេញផ្លែ បាន ដោយគ្រាន់តែលាយថ្មស្អុយ ជាមួយទឹក យកទៅស្រោចលើបណ្តូលដើមម្នាស់តែប៉ុណ្ណោះ។ ការយល់ថា ដាំម្នាស់ត្រូវប្រើរយៈពេល ២ឆ្នាំ នោះ ជារឿងអតីតកាលហើយ បច្ចុប្បន្ននេះ ប្រើរយៈពេលតែ ៩ទៅ ១០ខែ ប៉ុណ្ណោះ ផ្លែម្នាស់ទុំហើយ។

វិធីសាស្ត្រ ដាំដំណាំម្នាស់ តាមបទពិសោធន៍ អ្នកខេត្តបាត់ដំបង ភូមិកំណប់ ឃុំអន្លង់វិល ស្រុកសង្កែ ខេត្តបាត់ដំបង និងអ្នកនៅនៅអមសងខាងផ្លូវ ឃុំមង្គល ផ្លូវទៅកាន់ព្រែកជីក នៃស្រុកមោងឬស្សី ខេត្តបាត់ដំបង។
  1. ម្នាស់ អាចបណ្តុះដោយគ្រាប់ (គ្រាប់ម្នាស់ នៅនឹងភ្នែកម្នាស់) ដោយអាចបណ្តុះទៅជាកូនម្នាស់ រួចយកទៅដាំ ឬ អាចដាំដោយដើមម្នាស់ នៅចុងផ្លែម្នាស់ ឬកូនម្នាស់ ដែលកាច់ចេញ ពីខ្នែងនៃគុម្ពម្នាស់។
  2. ដំបូងភ្ជួរដី រាស់ដីអោយម៉ត់ ហើយហាលដីអោយឆ្អិន និង ភ្ជួរដីអោយបានពី២ ទៅ ៣ដង ទើបធ្វើការដាំដុះ។
  3. ដីដែលដាំម្នាស់ មិនត្រូវដាំលើដី ដែលលិចទឹកឡើយ។ ត្រូវដាំ នៅរដូវរងារ ល្អជាង នៅរដូវភ្លៀងធ្លាក់ខ្លាំង។
  4. ជ្រើសរើសកូនម្នាស់ និង ប្រមូលកូនម្នាស់ ឬ ផ្សាំកូនម្នាស់ អោយបានគ្រប់គ្រាន់ មុននឹងដាំ។
  5. បន្ទាប់ពី ភ្ជួររាស់ និងហាលដី ៣ដងរួចហើយ ទើបផ្គុំរងម្នាស់ ដែលមានលំពស់ ២ទៅ ៣តឹក ទំហំរង ៧តឹក ចន្លោះផ្លូវដើរ ៦តឹក ទៅ ៧តឹក។ ក្នុងមួយរង អាចដាំ ២ ជួរ ។ ចន្លោះជួរ ក្នុងរង ៤តឹក ទៅ ៥តឹក។ ចន្លោះកាំ ឬ ចន្លោះពី ដើមមួយទៅដើម មួយ ប្រវែងចន្លោះ ២តឹក ទៅ ៣តឹក។
  6. មុននឹងដាំ ត្រូវបាចជី ឬ កប់ជីទ្រាប់បាត។ ជីទ្រាប់បាតនោះ ត្រូវជ្រើសរើស ប្រភេទជីធម្មជាតិ នោះជាការល្អ។ ឬ អាចប្រើជី NPK ក៏បានដែរ។
  7. កសិករខ្មែរ តែងតែជួបឧបសគ្គធំ ក្នុងការដកស្មៅ ក្នុងរងម្នាស់ ព្រោះលូតដកស្មៅទៅក្នុងរង បណ្តាលអោយមុតដៃ។ ដូច្នេះហើយ ដើម្បីឈ្នះស្មៅ កសិករ ក៏មិនគួរប្រើថ្នាំបាញ់ស្មៅដែរ ព្រោះធ្វើអោយអន់ដើមម្នាស់ តែវិធីដែលល្អ គឺប្រើថង់ខ្មៅ គ្របរងម្នាស់ រួចចោះប្រហោងដាំតែម្តង គឺអាចការពារមិនអោយស្មៅដុះបាន។ ដូច្នេះកសិករ មិនរវល់ក្នុងការ កំចាត់ស្មៅនោះទេ។
  8. បន្ទាប់ពីពូនរងម្នាស់រួចហើយ ត្រូវរាយទុយោតំណក់ទឹក តាមជួរម្នាស់ រួចទើបគ្រប់ថង់ខ្មៅ រួចទើបចោះប្រហោងដាំ។
  9. ការដាំដុះ ស្រោចទឹក និង ដាក់ជី គឺបន្ទាប់ពីដាំ រហូតដល់ អាយុ៦ខែ ទៅ ៧ខែ នោះបើដើមម្នាស់ មានការលូតលាស់ល្អ គឺអាចបញ្ជាអោយចេញផ្លែបានហើយ។ ៣ខែ ក្រោយពីបញ្ញា ម្នាស់ចាស់ អាចកាត់ផលយកទៅលក់បានហើយ យ៉ាងយូរ ២ខែកន្លះ ប្រសិនបើ ម្នាស់នោះ ផ្លែថ្លោសធំល្អ។
  10. ការដាក់ជី ក្នុងរយៈពេល ៦ខែ ទៅ ៧ខែ កសិករអាចដាក់ជី ពី ដង ទៅ ៣ដង ដើម្បីអោយដើមម្នាស់ ល្អ ដើម្បីទទួលបានទិន្នផលខ្ពស់។ ការដាក់ជីនោះ តិចឬ ច្រើន ទៅតាមប្រភេទដី ល្អ ឬ អន់ អាកាសធាតុក្តៅ ឬ ល្មម។ កសិករអាចដាក់ជីធម្មជាតិ លាយ NPK ឬ លាយជីអ៊ុយរ៉េ ដើម្បីអោយត្រជាក់ ឬប្រើជីធម្មជាតិទឹកបាញ់ប៉ូវ ឬសួររកទិញជីប៉ូវម្នាស់ យកទៅដាក់។
  11. ការបញ្ជាអោយម្នាស់ចេញផ្លែ គេយកថ្មស្អុយ លាយទឹក ដោយប្រើ កំរិត ថ្មស្អុយ ១គីឡូក្រាម លាយទឹក ២០០លីត្រ បើប្រើកំរិតខ្លាំង ថ្មស្អុយ ១គីឡូក្រាម លាយទឹក ១០០លីត្រ រួចយកទឹកនោះ ទៅចាក់ដាក់លើបណ្តូលម្នាស់ គ្រប់ដើម ដែលចង់បញ្ជាអោយចេញផ្លែនោះ។
  12. បំរាមៈ ហាមលាយទឹក ជាមួយថ្មស្អុយ ដោយឃ្លុំបេបិតជិត រួចយកភ្លើងដុត ព្រោះធ្វើអោយផ្ទះ គ្រោះថ្នាក់ដល់ជីវិតបាន។
  13. ករណីនៅរដូវភ្លៀងធ្លាក់ខ្លាំង បើទឹកភ្លៀងចូលបណ្តូល គឺងាយបណ្តាលអោយដើមម្នាស់ រលួយ ។
  14. ការបញ្ជាម្នាស់ កសិករត្រូវបញ្ជាចំនួនដើម តាមតម្រូវការទីផ្សារ បរិមាណដែលអាចលក់អស់ មិនសល់ មិនជុញលើសតម្រូវការ គឺចែក បរិមាណជួរម្នាស់ ដែលត្រូវបញ្ជាអោយចេញផ្លែ អោយត្រឹមត្រូវតាមពេលវេលា និង តម្រូវការទីផ្សារ។
ប្រភពដើម 《ឧស្សាហកម្ម កសិកម្ម និង សិប្បកម្ម》

ម្ចាស់កសិដ្ឋានដាំម្នាស់នៅខេត្តស្ទឹងត្រែង បានចាប់ផ្តើមពង្រីកការដាំដុះម្នាស់ទឹកឃ្មុំប្រមាណ ៤៥ម៉ឺនដើម លើផ្ទៃដីជាង៨ហិកតា នៅក្នុងឆ្នាំ២០២០ ក្រោយពីទទួលបានប្រាក់កម្ចីពីធនាគារឯកជន ហើយនៅ​រយៈពេល ២ឆ្នាំទៀត គ្រោងនឹង​ដាំឲ្យបាន​ដល់ ៣លាន​ដើម ខណៈកាលពីឆ្នាំកន្លងទៅដាំបានតែ ១០ម៉ឺនដើមប៉ុណ្ណោះ។

ដំណាំម្នាស់ ជាមុខរបររបស់កសិករ នៅ៥ភូមិ ខេត្ដត្បូងឃ្មុំ ទទួលបានផលល្អប្រសើរ ទទួលបាន ជីវភាពធូរធារមួយរដូវនេះ ត្បូងឃ្មុំ៖ កសិករចំនួន៥ភូមិ ក្នុងឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បានជ្រើសរើសដំណាំដាំម្នាស់វិញម្តង ដោយសារម្នាស់ងាយដាំ ធននឹងអាកាសធាតុឱ្យផល ល្អ ងាយលក់សម្បូណ៌ទីផ្សារច្បាស់លាស់។

ស្ថិតក្នុងដំណាក់កាល មន្ត្រីជំនាញមន្ទីរកសិកម្ម ខេត្ត អាជ្ញាធរដែនដីបានយកចិត្តទុកដាក់ចុះ ប្រតិបត្តិការបើកវគ្គ បណ្តុះ បណ្តាល ផ្តល់ចំណេះដឹង ផ្នែ កកសិកម្មដល់ប្រជាកសិករ ជាហេតុ ធ្វើឱ្យ កសិករឈានទៅសម្រេចលើវិស័យកសិកម្ម នាស ម័យទំនើបយើងនេះ។ម្នាស់ប្រភេទដូចជា ម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ លើផ្ទៃដីមួយហិចតា វាផ្តល់ប្រាក់ចំណូលក្នុងមួយឆ្នាំមិនក្រោម ៥ពាន់ ដុល្លារនោះទេ។ហើយវាបានញ៉ាំងឱ្យស្មារតីបង ប្អូនប្រជាកសិករសប្បាយរីករាយ អឺងកង ក្នុងការប្រមូលផលម្នាស់ ឆ្នាំ២០២២នេះ ម្នាស់ឱ្យផល ល្អ ជាងឆ្នាំទៅ។

លោក អ៊ូ ស៊ាងហេង អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិអំពិលជ្រុំ ឃុំទន្លេបិទ ស្រុក/ខេត្តត្បូងឃ្មុំ បាន ប ញ្ជាក់ឱ្យដឹងថា ម្នាស់ជារុក្ខជាតិម៉្យាង មានដើមព័ ទ្ធជុំវិញដោយធាង លាយឡំ ដោយធាង មានបន្លា ដូចធ្មេញរណា ដែលមានផ្លែរាងមូលទ្រវែងបន្តិច ប្រកបដោយរសជាតិ ជូរអែម និង ផ្អែមស្អិត ដូចប្រភេទម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ គឺម្នាស់ខ្មែរយើងសុទ្ធសាធតែម្តង ។

ម្នាស់ដាំមិនរើសដីទេ ទាំងដីស ដីខ្មៅ និងដីក្រហម ។ គឺដាំបានទាំងអស់តែវា ត្រូវការដីទួល ស្រស់ទឹក ទើបវាឱ្យផលល្អ វាធននឹងអាកាសធាតុទាំងក្តៅ និងត្រជាក់ផងដែរ ហើយវាមិនត្រូវការដីដក់ទឹក និងជាំទឹកដែរ ។ ក្នុងដី១ហិចតា យើងដាំបានម្នាស់ចំនួន៦ម៉ឺនដើម ជាទូទៅនៅ ដើមខែ៣ខាងមុខនេះ កសិករចាប់ផ្តើមចុះដាំហើយ ដោយប្រើ រយៈពេល១ឆ្នាំ ពេញទើបវាឱ្យផល។ ពេលប្រមូលផល គេលក់គិតជាឡូ ១ឡូមាន១២ផ្លែ ជាប្រភេទលេខ១ តម្លៃ២ ៣ ០០០ រៀល ដែលចែកចេញជា១១ប្រភេទ ហើយប្រភេទលេខ១១ ជាប្រភេទម្នាស់គ្រាប់បែក ក្នុង ១ថង់មានចំនួន៤០ផ្លែ តម្លៃ៦ ០០០រៀល ។

លោកស្រី ប៊ុល លីន អាយុ៣៩ឆ្នាំ រស់នៅភូមិអំពិលជ្រុំដែរ បានឱ្យដឹងដែរថា ចំ ពោះ ទីផ្សារម្នាស់ មិនពិបាកលក់ទេ មានម៉ូយមកទទួលទិញដល់ទីផ្សារតែម្តង យកទៅលក់នៅ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង និងទីក្រុងភ្នំពេញ ។ល។ មានទីផ្សារច្បាស់លាស់ ម្នាស់ស្ករ ម្នាស់កែវទឹកឃ្មុំ ប្រកប ដោយរសជាតិផ្អែមឈ្ងុយឆ្ងាញ់ ក្នុង១ ហិចតាវាឱ្យផលបាន១ម៉ឺនដុល្លារ កសិករផាត់សោហ៊ុយ ពលកម្ម កសិករអាចរកប្រាក់ចំណូលបានមិនក្រោម៥ពាន់ដុល្លារក្នុង១ឆ្នាំ ។ ឥលូវកសិករ ចា ប់ផ្តើមបោះបង់ពីការដាំដំឡូង ចំប៉ី មកដាំម្នាស់វិញម្តងហើយ ។

លោក ភិន ឈុន ជាមេឃុំទន្លេបិទបានឱ្យដឹងដែរថា កសិករដាំម្នាស់មានចំនួន ៥ភូមិ រួមមាន . ភូមិអំពិលជ្រុំ ភូមិភ្នំ ភូមិតាអ៊ុយ ភូមិជ្រោយស្រឡៅ និងភូមិអន្លង់ពោង ដែលមានផ្ទៃដីដាំម្នាស់ ចំនួន៣៥ហិចតា ។ នាពេលកន្លងមកយើងមានមេភូមិ ក្រុមប្រឹក្សាឃុំ និងមន្ត្រីខាងកសិកម្ម ខេត្ត បានបើកវគ្គបណ្តុះបណ្តាលបង្រៀនដល់កសិករការដាំដំណាំគ្រប់ប្រភេទនិងផ្តល់បច្ចេ កទេស ទាំងការពិនិត្យដី ការប្រើប្រាស់ជីធម្មជាតិ ការប្រើថ្នាំកំចាត់សត្វល្អិតការជ្រើស រើសពូជដំណាំ ការថែរក្សាពូជ ការប្រមូលផលការវេចខ្ចប់ ជាដើម ។ ព្រម ទាំងការជ្រើសរើស ដំណាំ តាម តម្រូវការទីផ្សារ និងដើម្បីផ្គត់ផ្គង់ទីផ្សារផងដែរ ។ កត្តាទាំងអស់ហើយ ដែលបាន ជំរុញឱ្យបង ប្អូនប្រជាកសិករទទួលបាន នូវភាពជោគជ័យក្នុងវិស័យកសិកម្ម៕ សំរិត

ដំណាំម្នាស់ ជាដំណាំដែលមានសក្ដានុពលខ្លាំងនៅក្នុងប្រទេសកម្ពុជា ហើយខេត្តដែលបានបង្កបង្កើនផលច្រើនជាងគេ ប្រហែលជាគ្មានខេត្តណាវ៉ាដាច់ក្រៅពីខេត្តស្ទឹងត្រែងនោះទេ ដោយសារតែខេត្តនេះសំបូរទៅដោយដីដែលមានជីជាតិល្អ ព្រមទាំងអាកាសធាតុអំណោយផល។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយប្រសិនជាការដាំគ្មានបច្ចេកទេសគ្រប់គ្រាន់ក្នុងការដាំនោះទេ នោះទិន្នផលក៏វាមិនបានល្អទៅតាមល្អនោះដែរ។

ដំណាំនេះទាមទារឲ្យយើងមានបច្ចេកទេសខ្ពស់តាំងពី ការជ្រើសរើសពូជ ការរៀបចំដី ការថែទាំ ដាក់ជី​ និងការប្រមូលផល។ ដូចនេះថាតើត្រូវដាំដូចម្ដេចក្នុងជំហានដំបូងឲ្យទទួលបានទិន្នផលខ្ពស់យើងនឹងធ្វើការណែពីវិធីដាំ ដូចខាងក្រោម៖
  1. ១/. ការរៀបចំរង យើងត្រូវភ្ជួរដីអោយបានស្អាត ទុកចោល១សប្តាហ៍ បន្ទាប់មកកាយចង្អូរ ឬភ្ជួរឆូតដែលមានបណ្តោយ ២០ម៉ែត្រ និងចន្លោះចង្អូរប្រវែង ១ម៉ែត្ររួចដាក់ជីអាចម៍គោតាមចង្អូរ ហើយលប់ដីពីលើ។
  2. ២/. ការដាំម្នាស់ យើងដាំកូនម្នាស់ពីលើចង្អូរដែលដាក់ជីអាចម៍គោ ដែលមានចន្លោះគុម្ពមួយទៅគុម្ពមួយប្រវែងពី ៣ ទៅ៤តឹក និងចន្លោះរងប្រវែងពី៦ ទៅ៨តឹក។ យើងត្រូវកប់គល់កូនម្នាស់ចូលទៅក្នុងដីប្រមាណ ១តឹក។
  3. ៣/. ការសំអាតស្មៅ, ពូនគល់, និងការគ្របរង ស្មៅចាប់ផ្តើមដុះក្រោយដាំរយៈពេល ១ខែ យើងត្រូវត្រួតពិនិត្យមើលបើឃើញថាមានស្មៅដុះកំពស់កូនម្នាស់ យើងចាំបាច់ត្រូវធ្វើការជំរះស្មៅចេញ រួចពូនរងនិងយកស្មៅងាប់ ឬដើមទន្ទ្រានខែត្រ ឬអង្កាមដាក់ពីលើរងអោយបានច្រើន ដើម្បីអោយកើតជាជី និងបន្ថយការលូតលាស់របស់ស្មៅ។
  4. ៤/. ការដាក់ជី -ការដាក់ជីទ្រាប់បាតៈ យើងដាក់ជីលាមកសត្វប្រមាណ៣ការុង ឬ៣០គីឡូក្រាមពីលើចង្អូររងប្រវែង ២០ម៉ែត្ររួចកាប់ជ្រោយអោយបានសព្វមុនពេលដាំ។ -ការដាក់ជីបំប៉នៈ យើងប្រើជីអ៊ុយរ៉េ២ដង និងជី២០-២០-១៥ ១ដងសំរាប់បំប៉នដើមម្នាស់អោយលូតលាស់ល្អ។ ត្រូវសំអាតស្មៅអោយបានស្អាតជាមុនសិន និងត្រូវដាក់ជីក្រោយភ្លៀងធ្លាក់ សំរាប់រដូវវស្សា។ នៅរដូវប្រាំងយើងត្រូវយកជីអ៊ុយរ៉េចំនួនកន្លះគៅឡូក្រាម លាយទឹក១ធុងចំណុះ២០លីត្រ សំរាប់កូនម្នាស់ ១០០ដើម។ ត្រូវចាក់ស្រោចតាមគល់កុំអោយទឹកជីចូលក្នុងបណ្តូលដើមម្នាស់។ -លើកទី១ ត្រូវដាក់ជីក្នុងរយៈពេល ១ខែកន្លះក្រោយដាំ ប្រើជីអ៊ុយរ៉េ ១គក្រ សំរាប់កូនម្នាស់ ២០០ដើម។ -លើកទី២ ត្រូវដាក់ជីក្នុងរយៈពេល ២ខែក្រោយលើកទី១ ប្រើជីអ៊ុយរ៉េម្តងទៀត ១គក្រ សំរាប់កូនម្នាស់ ២០០ដើម។ -លើកទី៣ ពេលម្នាស់ចាប់ផ្តើមចេញផ្កាប្រើជី ២០-២០-១៥ ១គក្រ សំរាប់កូនម្នាស់២០០ដើម។ ចំណាំៈ យើងអាចប្រើជីទឹកនោម ត្រាំជាមួយលាមកសត្វ និងដើមទន្ទ្រានខែត្រ ដោយចាក់ស្រោចតាមគល់ជំនួយជីអ៊ុយរ៉េបាន។ យើងប្រើទឹកជី១ធុងចំណុះ២០លីត្រ សំរាប់ម្នាស់១០០ដើម។
  5. ៥/. ការស្រោចស្រព បើយើងដាំកូនម្នាស់នៅរដូវប្រាំង យើងត្រូវស្រោចទឹកពន្លិចរងក្រោយដាំរូច និងត្រូវស្រោចទឹកវាជារៀងរាល់១ខែម្តង រហូតដល់ភ្លៀងធ្លាក់។
  6. ៦/. ការសំអាតខ្នែង ជាធម្មតាពូជម្នាស់ស្រុកយើងពុំសូវឃើញមានខ្នែងកូននៅពេលដើមម្នាស់កំពុងលូតលាស់ទេ ប៉ុន្តែយើងគួរតែត្រួតពិនិត្យមើលបើឃើញមានខ្នែងត្រូវកាច់ចេញ ដោយទុកតែដើមមេមួយប៉ុណ្ណោះដើម្បីអោយបានផ្លែធំ។
  7. ៧/. ជំរុញផ្កា ដើមម្នាស់អាចចាក់ថ្មស្អុយបានលុះត្រាតែវាមានដើមធំល្អដែលមានស្លឹកលើស​ពី២០ឡើងទៅ។ យកថ្មស្អុយលេខ១ចំនួន ៣ខាំលាយជាមួយទឹក ១ធុងចមណុះ២០លីត្រ រួចយកទឹកល្បាយនេះចាក់ចូលក្នុងបណ្តូលដើមម្នាស់ទាល់តែពេញ។ ជាធម្មតាល្បាយទឹកថ្មស្អុយ២០លីត្រ អាចចាក់បាន៣រង ប្រវែង២០ម៉ែត្រ។ ក្រោយចាក់ថ្មស្អុយរយៈពេល ៤ខែ ២០ថ្ងៃទើបម្នាស់ទុំអាចកាត់លក់បាន។
បច្ចេកទេសមួយនេះ គ្រាន់តែជាស្ពានបំភ្លឺតិចតួចតែប៉ុណ្ណោះ បើកសិករចង់ឲ្យដឹងយល់ច្បាស់បន្ថែមគួរតែអនុវត្តន៏ដោយខ្លួនឯងផ្ទាល់ នឹងខិតខំស្វែងរកនូវវិធីសាស្រ្ដថ្មីៗ ពីគ្រប់មជ្ឈដ្ឋានទូទៅ ដើម្បីជំរុញការលក់ឲ្យមានតម្លៃខ្ពស់ក្នុងទីផ្សារក្នុង និងក្រៅប្រទេស ៕