វេជ្ជ- ហែន ភារៈ 14 April · ភូមិមូល នៅកម្ពុជា ភូមិមូលត្រូវបានគេរកឃើញ តាមការថតពីលើយន្តហោះ ដោយអាំងប្រា រ៉េត ទៅលើតំបន់ភូមិឋានចាស់ ៗ មុនប្រវត្តិសាស្ត្រខ្មែរ ( មុនកៅឌិនយាក់ ) ដូចជានៅតំបន់ ជប់ មេមត់ និងស្រែស្បូវសម្បុកសម្បូរជាដើម ។ នៅជើងអែកក្បែរភ្នំពេញ ក៏មានភូមិមូលដែរ ។ នគររូបនីយកម្មខ្មែរបូរាណ ក៏មិនខុសពីជនជាតិដែលមានអរ្យធម៌ ផ្សេងៗដែរ ។គ្រាន់តែដោយសារ ភូមិសាស្ត្រយើងមានទន្លេធំ មានស្ទឹង ភូមិនិមួយៗដូនតាខ្មែរ ជីកប្រឡាយទឹក ព័ទ្ធជុំវិញ រហូតបីជាន់ ប្រយោជន៍ បីដែរ មួយ ដឹកជញ្ជូន ពីរ ការពារសត្រូវនិងសត្វសាហាវ និងបីទឹកប្រើប្រាស់ក្នុងភូមិនោះ ។ សំណង់ឬស្ថាបត្យកម្មគឺ ជាសិល្បះទី១ ក្នុងចំនោមសិល្បះទាំង៧ មានភ្លេង រាំ ភាពយន្ត ។ល។ នៅសម័យនេះភូមិមូលទំនងជាអាចការពារ រោគឆ្លងកូវីត១៩ បានស្រួល ។ រូបថតភូមិមូលមួយនៅបរទេស ពិតជាស្អាត
Chan Born 12 hrs · · បឹងទំពុន៖ ជាបឹងជនជាតិទំពុន ដូចជា ទូលទំពុន ដែរ ជាអាណាចក្រទំពុនបុរាណ ដែលមាន ភូមិមូល ជាភស្តុតាង៕ ភូមិជើងឯក ឬ បឹងជើងឯក គឺជាទីតាំង ខ្សែត្រៀមការពារក្រុងសម័យឆ្នាំ១៥០០ ជាង តែមុនសម័យនោះគឺជាអតីនគរជនជាតិ ដើម ដូចជា ទួលសង្កែ (ជនជាតិសង្កែ) ទូលទំពុន (ជនជាតិទំពុន) បឹងទំពុន (ជនជាតិទំពុន) ជាក់ស្តែងយើងនៅរក្សាបាន ភូមិមូល ភូមិបាគូ (វប្បធម៍បាគូ/ វប្បធម៍មេមត់)
#ភូមិមូល បើយើងក្រឡេកទៅមើលភូមិមូលនេះនៅតាមបណ្ដាប្រទេសផ្សេងៗក៏មានដូចជាប្រទេសខ្មែរយើងផងដែរ។ ប៉ុន្តែលក្ខណ:ភូមិមូលនាពេលបច្ចុប្បន្ននេះ មិនដូចជាភូមិមូលនាអតីតកាលឡើយ។ •ភូមិមូលកាលពីដើមឡើយជនជាតិខ្មែរ សាងសង់ភូមិមូលនេះដោយមានប្រព័ន្ធការពារភូមិគឺ ការជីកដីព័ទ្ធជុំវិញ មានរបងធំៗនិងខ្ពស់ សាងសង់លំនៅខ្ពស់ៗ ដើម្បីការពារសត្វសាហាវ ឬងាយស្រួលមើលឃើញខ្មាំងសត្រូវ ។ល។ •ភូមិមូលនាពេលបច្ចុប្បន្ន មានលក្ខណៈមូលដូចពីសម័យដើមដែរ ប៉ុន្តែមិនចាំបាច់ជីកដីព័ទ្ធជុំវិញដើម្បីការពារ មិនចាំបាច់ធ្វើរបងខ្ពស់ ការសាងសង់លំនៅដ្ឋានមិនប្រើឈើវែងឬខ្ពស់ពេក ។ល។ ភូមិមូល គឺជាទីលំនៅរបស់ជនជាតិដើមខ្មែរ ឬជនជាតិដើមភាគតិចនាពេលបច្ចុប្បន្ន ដែលមាននៅសេសសល់ខ្លះៗតាមតំបន់ភូមិភាគឦសានមាន ខេត្តរតនគិរី មណ្ឌលគិរី ជាដើម។
ប្រវត្តិភូមិមូល : បន្ទាយគូរ ឬភូមិមូល និងបុរេប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា៖ Banteay Kou : Cicular Earthwork in Cambodia យោងតាមការស្រាវជ្រាវរបស់បុរាណវិទូ ស្ថានីយ៍បន្ទាយគូរ ឬភូមិមូល គឺជាកន្លែងរស់នៅរបស់សហគមន៍មនុស្សនាយុគលោហៈ (ស្ថានីយ៍បុរេប្រវត្តិសាស្ត្រ)។ លក្ខណៈទូទៅនៃស្ថានីយ៍បន្ទាយគូរ ឬភូមិមូលនេះ គឺអាចជាទីទួល ជាដីមានផ្ទៃរាបស្មើ ដែលមានរាងមូល និងមានវិជ្ជមាត្រពី ២០០ ទៅ៣០០ ម៉ែត្រ។ ជាទូទៅ វង់មណ្ឌលនេះមានផ្លូវចេញចូល២ មានទំនប់ព័ទ្ធជុំវិញ និងមានប្រឡាយខាងក្នុង និងខាងក្រៅទំនប់ ឬជាប់នឹងប្រភពទឹកជានិច្ច។ បើតាមបុរាណវិទូនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថានីយ៍បន្ទាយគូរ ឬភូមិមូលនីមួយៗអាចមានអាយុកាលជាង ៤,០០០ ឆ្នាំ ហើយត្រូវបានគេប្រសិទ្ធនាមអោយថា “អារ្យធម៌មេមត់”។ រហូតមកដល់បច្ចុប្បន្ននេះ គេរកឃើញស្ថានីយ៍ប្រភេទនេះចំនួន ៣៨ ស្ថានីយ៍ដែលស្ថិតនៅក្នុងប្រទេសកម្ពុជា ហើយភាគច្រើនគឺស្ថិតនៅតំបន់ដីក្រហម (ក្រែក, មេមត់, ជប់, ស្នួល....) តំបន់សំណល់នៃបន្ទុះភ្នំភ្លើង តំបន់ដីដែលមានផ្ទៃរាបស្មើ (ជើងឯក, ល្វា....)។ តាមរយៈការកំណាយ គេរកឃើញឧបករណ៍ប្រើប្រាស់ប្រចាំថ្ងៃជាច្រើនធ្វើអំពីថ្ម និងពីដីដុតដូចជាៈ ពូថៅថ្ម ថ្មសំលៀង អង្កាំ កងធ្វើអំពីកែវ ខ្នារអំបោះ និងកុលាលភាជន៍ជាដើម។ល។ (ដោយកេរដំណែលខ្មែរ - រូបថត ភូមិមូលនៅល្វា ប្រភព៖ Internet)។ Be social, Please share this...! អត្ថបទដោយ: Megn Lai Ya Knowledge & General Culture
ភូមិ មូលលេខ ១៥ នៅក្រែក ខេត្តកំពង់ចាម វប្បធម៌ភូមិមូលបានចាប់បដិសនិ្ធឡើងនៅចុងសម័យនព្វសិលា (វប្បធម៌ថ្មរំលីង) ៥០០០-១៥០០ ឆ្នាំមុនគ.ស ។ វប្បធម៌នេះបានបន្ដរហូតដល់សម័យលោហធាតុ (ប្រមាណជា ១៥០០ ឆ្នាំមុនគ.ស) រហូតដល់ដើមស.វទី ១ នៃគ.ស គឺលំនៅដ្ឋានរបស់សហគមន៍ខ្មែរដើមទាំងនោះហើយ ដែលសម័យប្រវតិ្តសាស្ត្របុរី (ទីក្រុង) ធំៗមួយចំនួនត្រូវបានបង្កើតឡើងក្រោមឥទិ្ធពលនៃវប្បធម៌កិ្លង្គ ។ តាមពិតមួយភាគធំនៃភូមិមូលត្រូវបានបោះបង់ចោលដោយសារធម្មជាតិមិន អំណោយផល (ខ្ពង់រាប) ។ ការសិក្សាស្រាវជ្រាវនៃវប្បធម៌ភូមិមូលនៅកម្ពុជាដោយលោកបារីស ម៉ាលើរ៉េ និងការសិក្សាថ្មីៗដោយនិស្សិតនៃមហាវិទ្យាល័យបុរាណ វិទ្យាជំនាន់ទី ៦ បានឱ្យដឹងថា ជនជាតិខ្មែរនាសម័យបុរេប្រវតិ្តសាស្ត្របានបង្កើតនូវស្ថាបត្យកម្ម ផ្ទាល់របស់ខ្លួនដោយប្រើដី និងឈើជាវត្ថុ ធាតុដើមដើម្បីសាងសង់ជាផ្ទះសម្បែងស្រុកភូមិដោយមានកំពែង មូលមានគូទឹកជុំវិញដើម្បីការពារនឹងសត្វសាហាវ ឬកុលសម្ព័ន្ធដទៃ ទៀតនៅពេលកើតសង្គ្រាម ។
ជាទូទៅភូមិ មូលកាលបើយើងមើលពីលើអាកាស យើងឃើញមានរាងមូល ។ ភូមិនេះជាលំនៅដ្ឋានរបស់សហគមន៍ខ្មែរ-បុរាណដែលមានកំពែងដីធម្មជាតិ កំពស់ ១,៨០ ម៉ែត្រហ៊ុមព័ទ្ធជុំវិញ ។
គួរ កត់សម្គាល់ថាមួយចំនួនធំនៃភូមិមូលមានជម្រាលពីទីខ្ពស់សិ្ថតនៅទិស អាគេ្នយ៍ ហើយសំយ៉ុងក្បាលបែរចុះទៅទិសពាយ័ព្យដែលជាច្រកទ្វារចូលភូមិ ។ កន្លែងខ្លះមានទទឹងប្រមាណ ៣-៤ ម៉ែត្រ ។ រីឯជម្រៅពីខ្នងកំពែងទៅបាតគូទឹកខាងក្នុងនៃកំពែងប្រមាណជា ៤ ម៉ែត្រ ។ គេបានដឹងទៀតថាគូទឹកខ្លះមានទំហំប្រមាណពី ២០ ទៅ ២៥ ម៉ែត្រ ជាពិសេសនៅស្ថានីយឡូតិ៍លេខ៦២/៥២ នៅចំការកៅស៊ូក្រែក កំពង់ចាម ។
ការស្រាវជ្រាវ របស់និស្សិតក៏បានឱ្យដឹងទៀតថាក្នុងបរិវេណនៅភូមិមូលមានគូទឹកខ្លះ ព័ទ្ធដីទួលដែលមានអង្កត់ផ្ចិតប្រហែលជា ១៥០ ទៅ ២០០ ម៉ែត្រ ។ អ្នកស្រាវជ្រាវបានសន្និដ្ឋានថា កំពែងនីមួយៗដែលមានច្រកកាត់ផ្តាច់គឺជាទ្វារចេញចូលភូមិនេះឯង ។ ម្យ៉ាង ទៀតនៅភូមិខ្លះគេបានរកឃើញបង្គោលថ្មនៅចំកណ្តាលភូមិ ជាហេតុនាំឱ្យគេជឿថាបង្គោលនោះទាក់ទងទៅនឹងជំនឿលើអ្នកតាម្ចាស់ ស្រុក ។
នៅ ស្រុកខ្លះនៃខេត្តបន្ទាយមានជ័យប្រពៃណីនេះត្រូវបានគេរក្សាទុក រហូតមកដល់ពេលសព្វថ្ងៃប៉ុន្តែក្រោមរូបភាពនៃបង្គោលល័ក្សមឿង ឬអ្នកតាល័ក្សមឿង ។ ពាក្យ មឿងជាពាក្យសៀមមានន័យថាទីប្រជុំជនក្រុង ។ សូមបញ្ជាក់ថាតំបន់នេះធ្លាប់ត្រូវបានត្រួតត្រាដោយកងទ័ពសៀមក្នុងសម័យ អាណានិគម ។
គេ បានរកឃើញនូវវត្ថុសិល្បៈដូចជាពូថៅ ពន្លាក កងដៃធ្វើអំពីថ្មរំលីង កុលាលភាជន៍ព្រមទាំងវត្ថុធ្វើអំពីសំរឹទ្ធអាចបញ្ជាក់នូវកាលបរិចេ្ឆទ នៃស្ថានីយបុរេប្រវត្តិសាស្ត្រហើយពិតជាបានស្គាល់នូវស្ថាបត្យកម្ម របស់ខ្លួនយ៉ាងពិតប្រាកដទោះបីជាស្ថាបត្យកម្មនោះពុំមែនជាស្ថាបត្យកម្ម ថ្ម ឬឥដ្ឋក៏ដោយ ។
សូមជម្រាបថា ដើម្បីប្រទះឃើញនូវស្ថាបត្យកម្មទាំងនេះគេត្រូវរង់ចាំដល់សម័យឥទិ្ធ ពលវប្បធម៌ឥណ្ឌានាដើមសម័យប្រវត្តិ-សាស្ត្រ ។ក្នុងករណីនេះហើយដែលកំពែងទីក្រុងអង្គរបុរីដែលត្រូវបានសាងសង់លើ លំនៅដ្ឋានបុរេប្រវត្តិសាស្ត្រត្រូវបានស្ថាបនាឡើង ដោយ ២ រយៈកាលខុសគ្នា ។
ក្នុងដំណាក់កាល ទី១ គេឃើញមានកំពែងចាស់ធ្វើអំពីដីធម្មជាតិដែលគេបានលើកឱ្យខ្ពស់ពី ផ្ទៃដីធម្មជាតិដូចសម័យមុនប្រវតិ្ត-សាស្ត្រ ។ ដំណាក់កាលទី ២ ធ្វើអំពីឥដ្ឋធំៗជាកំពែង ។
តាមរយៈ ការវិភាគស្ថានភាពនេះគេអាចសន្និដ្ឋានបានថាវប្បធម៌កិ្លង្គគ្រាន់តែ បានផ្តល់ចំពោះខ្មែរនូវឆន្ទៈថ្មីមួយប្រកបដោយផ្លែផ្កាជា វិជ្ជមានដោយបានពង្រឹងពង្រីកនូវមូលដ្ឋានវប្បម៌ចាស់ ។ តាមពិតវប្បធម៌ក្លិង្គពុំបានជះឥទិ្ធពលទៅលើតំបន់ដែលគ្មានមនុស្ស រស់នៅ ឬក៏ទៅលើសហគមន៍មនុស្សដែលគ្មានវប្បធម៌-អរិយធម៌របស់ខ្លួនផ្ទាល់សោះ នោះឡើយ ។ ផ្ទុយទៅវិញវប្បធម៌ក្លិង្គអាចរីកដុះដាលរហ័ស ដោយសារសមិទ្ធផលសង្គមគ្រប់វិស័យដែលជនជាតិខ្មែរមានមកតាំងពីសម័យ បុរេប្រវត្តិសាស្ត្រផងដែរ ។
យើង ក៏អាចបញ្ជាក់ទៀតថា វប្បធម៌ភូមិមូលនេះលាតសន្ធឹងពីតំបន់ដីក្រហមជប់ មេមត់ ក្រែកនៃខេត្តកំពង់ចាម និងខេត្តសៀម-រាប (ភូមិល្វា ភូមិរើល) បច្ចុប្បន្ន ដល់កម្ពុជាក្រោមឬវៀតណាមខាងត្បូង (តៃនិញ ស៊ុនឡុក) និងប្រទេសថៃបច្ចុប្បន្ន ក្នុងភាគឥសាន ដូចជាខេត្តសុរិន្ទ្រ បុរីរម្យ និងខេត្តយសោថន ដោយឆ្លងកាត់ខេត្តកណ្តាល (វត្តជើងឯក) ជាដើម ។
សូម កត់ត្រាថានៅបណ្តាខេត្តមួយចំនួននៅខ្ពង់រាបនគររាជភូមិមូលទាំងនោះ ដែលតាមពិតមានរាងពងក្រពើ ឬសត្វខ្យងត្រូវបានបន្តជីវិតរហូតដល់សម័យចេនឡា ។
ភូមិ មូលនេះត្រូវផ្សារភ្ជាប់នឹងភូមិព្នងមួយចំនួនដែលសាងសង់មានលក្ខណៈ រាងមូលដូចគ្នាដើម្បីទប់ទល់នឹងសត្រូវជិតឆ្ងាយ ឬសត្វព្រៃពេលយប់ ។ ទាំងនេះឆ្លុះបញ្ចាំងនូវការពិតដែលគេពុំអាចផ្តាច់វប្បធម៌ខ្មែរ ចេញពីខឿនវប្បធម៌នាសម័យបុរេប្រវត្តិសាស្ត្របាន ឡើយ ។ តាមពិតជនជាតិខ្មែរបច្ចុប្បន្នបានតពូជពង្សវង្សត្រកូល និងកេរដំណែលវប្បធម៌ពីបុព្វបុរសសម័យមុនៗដោយឥតប្រកែកបាន ។
អាជ្ញាធរខេត្ត គ្រប់លំដាប់ថ្នាក់គប្បីត្រូវហាមឃាត់គ្រប់ការរុះរើភូមិមូលទាំងនោះ ពីព្រោះលំនៅដ្ឋាននាបុព្វសម័យទាំងនោះជាមរតកវប្បធម៌របស់ជាតិទាំងមូល ។ បើពុំដូច្នោះទេ ជាតិខ្មែរយើងនឹងបាត់បង់នូវស្លាកស្នាមវប្បធម៌របស់ខ្លួនដែលមានតម្លៃ ឥតមានអ្វីអាចប្រៀបផ្ទឹមបានកាលបើទីតាំងបុរាណដ្ឋានទាំងនោះត្រូវគេ បំបាត់ ឬបំផ្លាញចោលដោយប្រការណាមួយ (ម.ត្រាណេ) ។
ទម្រង់ភូមិខ្លះនៅខេត្តភាគឦសានប្រទេសកម្ពុជា មានប្រវត្តិតាំងពីរាប់ពាន់ឆ្នាំមុនគ្រិស្តសករាជជនជាតិដើមភាគតិចរស់នៅភាគឦសានប្រទេសកម្ពុជារហូតមកដល់បច្ចុប្បន្ននេះនៅមានបន្តអនុវត្តសង់លំនៅដ្ឋានជាល្ខណៈភូមិមូលនៅឡើយ។ នេះបើតាមការចុះផ្សាយរបស់មន្ទីរសាធារណការខេត្តរតនគិរី។ប្រភពខាងលើបានចុះផ្សាយនៅទំព័រហ្វេសសប៊ុករបស់ខ្លួននៅព្រឹកនេះថានៅខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែងជាដើមនោះ ជនជាតិដើមភាគតិចនៅមានបង្កើតភូមិរាងមូលនៅឡើយ។
ដោយភ្ជាប់ជាមួយនឹងរូបភាពផងប្រភពដដែលសរសេរថា៖ «នេះជាគំរូបង្ហាញអំពីភូមិបងប្អូនជនជាតិដើមភាគតិចពីបុរាណ ហើយបច្ចុប្បន្ននៅមានភូមិមួយចំនួននៅខេត្តប៉ែកឦសានភាគច្រើននៅខេត្តរតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង ដែលរក្សាបាននូវសណ្ឋានប្រហាក់ប្រហែលនេះ ច្រើនផងដែរ»។សាស្ត្រាចារ្យផ្នែកបុរាណវិទ្យា និងជាអគ្គនាយករងវិទ្យាស្ថានវប្បធម៌ និងវិចិត្រសិល្បៈ នៃរាជបណ្ឌិត្យសភាកម្ពុជា លោក បណ្ឌិត ធុយ ចាន់ធួន ឲ្យដឹងដែរថាភូមិមូលនេះអ្នកស្រាវជ្រាវកម្ពុជារកឃើញថាមាននៅលើទឹកដីកម្ពុជាតាំងពី២ ៥០០ឆ្នាំមុនគ.ស ហើយអ្នកស្រុកខ្មែរយើងហៅថា «បន្ទាយគូ»។លោកសាស្រ្តាចារ្យឲ្យដឹងថាភស្តុតាងដែលអ្នកស្រាវជ្រាវបានរកឃើញមាននៅស្រុកមេមត់ ខេត្តត្បូងឃ្មុំ និង ស្រុកស្នូល ខេត្តក្រចេះជាដើម។ លោកពន្យល់ថាអ្នកភូមិបានសង់ភូមិជារាងមូលដោយមានធ្វើកំពែងព័ន្ធជុំវិញ ហើយទុកច្រកចេញចំនួនពីរ គឺមួយសម្រាប់ទៅប្រភពទឹក និងមួយទៀតសម្រាប់ទៅកាន់ចម្ការ។
លោកសាស្រ្តាចារ្យបន្តថា៖ «មនុស្សរស់នៅក្នុងបន្ទាយគូ ក្នុងភូមិមានរាងមូលហ្នឹង នៅលើទឹកដីខ្មែរយើងហ្នឹង...ភូមិហ្នឹងសព្វថ្ងៃគាត់លែងលើកកំពែងពីដីទៀតហើយ គាត់លើករបងពីឫស្សី ពីឈើព័ទ្ធជុំវិញតែម្តង គាត់រស់នៅក្នុងភូមិហ្នឹងជាមួយគ្នា អ៊ីចឹងមានន័យថាអរិយធម៌ ហ្នឹងគំនិតហ្នឹងបន្តរស់នៅជាមួយគ្នារហូតមកដល់សព្វថ្ងៃ ប៉ុន្តែឲ្យដូចទៅនឹងសម័យដើមអត់ទេ តែមានគំនិត និងមូលដ្ឋានដូចសព្វថ្ងៃ»៕