ការផ្សាយលើកទី ១៖ Oct 18, 2016
គេអាចចំណាយពេលច្រើនខែ ច្រើនឆ្នាំសម្រាប់សិក្សាទៅលើប្រវត្តិយោធា ប្រវត្តិសាស្រ្តទូទៅនៅខេត្តសៀមរាប ម៉េចបានជាមានឈ្មោះថា សៀមរាប? ម៉េចបានសៀមគេហៅថា ស្យាមណាខន (នគរសៀម)? ម៉េចបានជាខ្ញុំហៅថាសៀម? ខុសគ្នាបែម៉េចរវាងសៀម និង ថៃ? ម៉េចចេញជារដ្ឋប្រហារឆ្នាំ ១៩៣២ ដូរឈ្មោះប្រទេសទៅជា ប្រទេសថៃ? Thai-land ម៉េចបានជាមានកិច្ចព្រមព្រៀង បារាំង សៀម ឆ្នាំ ១៩០៤? ម៉េចបានជាមានសង្រ្គាម បារាំង សៀម ឆ្នាំ ១៨៦២? ម៉េចបានជាមានសន្ធិសញ្ញាឆ្នាំ ១៨៦៣...សុទ្ធតែជារឿងប្រវត្តិយោធា ដែលពិបាកសម្រាប់អ្នកស្រាវជ្រាវធម្មតាៗៗ ខាងក្រោមនេះជា ឯកសារ ទាក់ទង
ខេត្តសៀមរាបនៅមុនសម័យអង្គរ
អ្នកស្រាវជ្រាវខាងប្រវត្តិវិទ្យា និងបុរាណវិទ្យាជាច្រើន បានអះអាងថាប្រវត្តិសាស្រ្តនៃតំបន់សៀមរាប អង្គរបានចាប់ផ្តើមឡើងនៅ ឆ្នាំ៨០២ នៃគ្រិស្តសករាជក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី២ ក្រោយពី ព្រះមហាក្សត្រអង្គនេះបានយាងមកពី ប្រទេសជ្វានៅឆ្នាំ៨០០ នៃគ្រិស្តសករាជ។ តាមឯកសារខាងលើបានឲ្យដឹងថា សេ្តចជ័យវរ្ម័នទី២ កាលក្នុងដំណាក់កាលទី២ ទ្រង់គង់នៅ ទីក្រុងឥន្រ្ទបុរៈ នៅ ខេត្តកំពង់ចាម បន្ទាប់មកគង់នៅលើ ភ្នំគូលែន និង ចុងក្រោយបំផុតទ្រង់គង់នៅ ទីក្រុងហរិហរាល័យឬ ទីក្រុងរលួស ដែលជារាជធានីដើមនា សម័យអង្គរ។ លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងថា វប្បធម៌អង្គរបានផ្តើមឡើង នៅក្នុងឆ្នាំ៨០២ នៃគ្រិស្តសករាជ គឺនៅពេលដែល ព្រះបាទជ័យវរ្ម័នទី២ បានអភិសេកជាព្រះមហាក្សត្រ នៅលើ ភ្នំគូលែន។ ការអភិសេករបស់ទ្រង់ គឺឈរលើមូលដ្ឋាន នៃពិធីទេវរាជ ដែលបានផ្តល់ ចំពោះ ព្រះអង្គនូវ មហិទ្ធិប្ញទ្ធិ ដើម្បីធ្វើការ បង្រួបបង្រួមជាតិ ។ ការអះអាងបានបង្អាញឲ្យដឹងទៀតថា វប្បធម៌សម័យបុរេអង្គរ(មុនអង្គរ)គឺ ឯកសារ មួយចំនួនបាន ផែ្អកតាមកំណត់ហេតុ ចិន។ ឯកសាររបស់គេបាន សំអាងលើកំណត់ត្រាផង និង ស្ថាបត្យកម្មប្រាង្គប្រាសាទមួយចំនួនផង ។ ឯព្រឹត្តិការណ៍ ដែលគួរឲ្យកត់សម្គាល់ ជាខ្លាំងមួយទៀត គឺក្នុងអំឡុង សម័យចេនឡា នៅលើទឹកដីបវរនៃ ខេត្តសៀមរាបអង្គរ។ កំណត់ហេតុ ចិនបានឲ្យដឹងថា ទីក្រុងដំបូងបំផុត នៅខេត្តសៀមរាបមានឈ្មោះថា "នគរគម្ពីរ" ដែលសិ្ថតនៅរវាងបារាយណ៍ខាងលិច និងបារាយណ៍ខាងកើតនៃ តំបន់សៀមរាបអង្គរ។ សេ្តចខែ្មរដែលសោយរាជ្យសម្បត្តិនៅ នគរគម្ពីរនេះគឺ ព្រះបាទចន្រ្ទវរ្ម័ន ។
លោកបណ្ឌិតមីសែល ត្រាណេបានមានប្រសាសន៍ឲ្យដឹងបនែ្ថមទៀតថា កាលពីសម័យបុរេអង្គរនាអំឡុងឆ្នា៨០២ នេះ សេដ្ឋកិច្ច និង បរិយាកា សង្គមរបស់ តំបន់សៀមរាបអង្គរ មានការវិវឌ្ឍន៍ជាវិជ្ជមាន។ គេបានឃើញមានការរៀបចំដែនដី ឬនគរូបនីយកម្មដែនដីក្នុង តំបន់នីមួយៗនៃខេត្តនេះ យ៉ាងច្បាស់លាស់ទៅហើយ ចាប់តាំងពី ចុងសតវត្សរ៍ទី៦ នៃដើមសតវត្សរ៍ទី៧ នៃគ្រិស្តសករាជ។ ជនជាតិខែ្មរក្រោមការដឹកនាំរបស់ ព្រះមហាក្សត្រ និង ពួកព្រាហ្មបុរោហិត បានចាប់ផ្តើម គម្រោងការសាងសង់ ប្រាសាទឥដ្ឋដំបូងបង្អស់ជាច្រើនមានជាអាទិ ប្រាសាទព្រៃកេ្មង ប្រាសាទពោធិ ប្រាសាទគោកតាសៀន ប្រាសាទវត្តខ្នាត និងប្រាសាទព្រៃប្រាសាទជាដើម។ រីឯវិស័យសង្គមកិច្ចវិញ គេបានដឹងថា បុព្វការីជនខែ្មរ ចូលចិត្តកសាងទីលំនៅរបស់ខ្លួននៅកែ្បរៗ ទនេ្លសាបកែ្បរអូរ ស្ទឹងធម្មជាតិជាដើម។ ការកសាងប្រាសាទក៏ដូច្នោះដែរ គឺបុព្វការីជនខែ្មរតែងតែជ្រើសរើស រកទីតាំងណាខ្ពស់មិនលិចទឹក នៅរដូវវស្សា គំនិតរបស់ខែ្មរក្នុងការជ្រើសរើសទីតាំងខ្ពស់ សម្រាប់ការកសាងសំណង់ផេ្សងៗ ជាប្រយោជន៍រួម គឺនៅតែបន្តរហូតមកទល់សព្វថៃ្ងនេះ
ប្រវត្តិខេត្តសៀមរាប លោកគ្រូ ស៊ន សំណាង )
ប្រវត្តិខេត្តសៀមរាប ដោយបណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សារាជរដ្ឋាភិបាល
នៅថ្ងៃសុក្រ ០៥រោច ខែមិគសិរ ឆ្នាំរកា នព្វស័ក គ.ស ត្រូវនឹងថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ ឯកឧត្តម បណ្ឌិតសភាចារ្យ ស៊ន សំណាង ទីប្រឹក្សារដ្ឋាភិបាលកម្ពុជា បានដឹកនាំសិក្ខាសាលាមួយស្ដីពីបេសកកម្មស្រាវជ្រាវចងក្រងប្រវត្តិសាស្រ្ត នៃខេត្តសៀមរាប ដោយបានលើកឡើងតាមឯកសារដែលឯកឧត្តម បានស្រាវជ្រាវកន្លងមកដោយសង្ខេបដូចខាងក្រោម ៖
- នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ សៀមត្រូវប្រគល់ខេត្តសៀមរាប បាត់ដំបង ស៊ី មកបារាំងតាមសន្តិសញ្ញាបារាំងសៀមរាប។
- នៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ១៩០៧ បារាំងថ្វាយខេត្តសៀមរាប មកក្សត្រស៊ីសុវត្តិ។
- នៅឆ្នាំ១៩១៧ មានខេត្តសៀមរាប និងខេត្តជីក្រែង ដែលស្ថិតនៅក្នុងខេត្តសៀមរាបបច្ចុប្បន្ននេះ។ ពេលនោះបារាំងរៀបចំជនបារាំង ជាចៅហ្វាយខេត្ត ហើយឲ្យខ្មែរ ដែលមាននាមស្មើចៅហ្វាយខេត្តនោះ ដោយបារាំង ហៅយើងថា ជាចៅហ្វាយស្រុកខេត្តជីក្រែង ចៅហ្វាយស្រុកខេត្តសៀមរាប។ល។
- នៅឆ្នាំ១៩២១ មានកំណែទម្រង់ធំមួយ ដោយបង្កើតរចនាសម្ព័ន្ធរដ្ឋបាលខេត្ត ដែលមានថ្នាក់ ស្រុក ខ័ណ្ឌក្នុងខេត្ត ដោយខេត្តមួយចំនួនចេញ ដូចជា ខេត្តជីក្រែង មកជាស្រុកជីក្រែង។
- នៅឆ្នាំ១៩២៥ បារាំង បានបង្កើតកងក្រវែលឃុំ គឺជាប៉ូលីសជនបទនៅឃុំ រួចក៏មានបន្តមកជា បាត្រុយ បន្ទាប់ពីបាដេសបារាំងម្នាក់ស្លាប់ពេលទៅយកពន្ធនៅក្រាំងលាវ។
- នៅឆ្នាំ១៩៣៣ បារាំង បង្កើតសុរិយោដី ដើម្បីយកពន្ធដី។
- នៅឆ្នាំ១៩៣៤ បានលុបខ័ណ្ឌចោលវិញ ដោយសារគេបង្កើតខ័ណ្ឌ ដើម្បីងាយស្រួលប្រមូលពន្ធ ហើយនៅពេល គេគ្រប់គ្រងការយកពន្ធបានល្អហើយ ក៏លុបថ្នាក់ខ័ណ្ឌចោលវិញ។
- នៅឆ្នាំ១៩០៣ បង្កើតក្រុមប្រឹក្សា ដោយបារាំង កាន់អំណាច ហើយឲ្យខ្មែរ ចូលក្រុមប្រឹក្សាដើម្បីផ្តល់ប្រឹក្សា។
- នៅឆ្នាំ១៩០៤ មានខេត្តចំនួន ១២នៅកម្ពុជា។
- មាន2ក្រុម សរសេរប្រវត្តិខេត្ត មានក្រុមទី១ ចៅហ្វាយខេត្ត និងមន្ត្រីខេត្ត និងក្រុមទី២ ក្រុមស្រាវជ្រាវឥណ្ឌូចិនវិទ្យា នៅឆ្នាំ១៩០៣។
- នៅឆ្នាំ១៩៦៤ បានបង្កើតខេត្តព្រះវិហារ ដោយកាត់យកឃុំ៣ របស់ខេត្តសៀមរាប គឺឃុំអន្លង់វែង ឃុំថ្កូវ និងឃុំកោះកែ។
(លោកគ្រូ ស៊ន សំណាង ស្នើឲ្យខេត្ត ជួយប្រមូលឯកសារក្រោយឆ្នាំ១៩៧៩ បូករួមជាមួយឯកសារចាស់ៗមួយចំនួនដែលក្រុមលោកគ្រូមាន។)
ព័ត៌មានបន្ថែមរដ្ឋបាលខេត្តកំពុងធ្វើការស្រាវជ្រាវបន្ថែម
យុវជនខ្មែរ ក្នុងសម័យសព្វថ្ងៃនេះពុំបានជ្រាបអំពីប្រវត្តិនៃខេត្តសៀមរាបនេះទេ ដោយហេតុថា កង្វះឯកសារនិយាយដល់។ ជាការពិតណាស់ ឈ្មោះភូមិ ស្រុក ខេត្តនៃមាតុភូមិខ្មែរ មិនថាក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ឬនៅក្នុងអតីតទឹកដីខ្មែរ ដែលសព្វថ្ងៃស្ថិតក្នុងបង្គោលខណ្ឌសីមានៃប្រទេសជិតខាងមួយចំនួន សុទ្ធសឹងតែពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រដែលបានកន្លងផុតទៅហើយ។
គឺជាបរិបទនេះហើយ បានជាក្រោយពីទ័ពខ្មែររបស់ព្រះបាទពញ្ញាអង្គច័ន្ធ ឬព្រះបរមរាជាធិរាជបានទទួលជ័យជំនះលើកងទ័ពសៀមឈ្លានពានជាស្ថាពរ នៅព្រះរាជនគរ គឺអង្គរធំ ពោលគឺ បានវាយកំទេចទ័ពសៀមរាបស្មើនិងដី បានជាខ្មែរដាក់ឈ្មោះថា ខេត្តសៀមរាប។ ស្ថានការណ៍បែបនេះ ធ្វើឲ្យយើងយល់បានថា ជាដើមកំណើតនៃការតាំងឈ្មោះខេត្តសៀមរាប តាំងពីរជ្ជកាលរបស់ព្រះអង្គច័ន្ទទល់និងសព្វថ្ងៃ ទោះបីជា ព្រះរាជពង្សាវតារខ្មែរ ច្បាប់ឧកញ្ញាព្រះឃ្លាំង (នង) មិនបាននិយាយដោយចំហក៏ដោយ។
ទីតាំងទីក្រុងសៀមរាបបច្ចុប្បន្ន ក្នុងចំណោមបណ្តារខេត្តផ្សេងៗទៀតនៃប្រទេសកម្ពុជា
បើសិនជាយើងបើកច្បាប់ព្រះរាជពង្សាវតារខាងលើមកមើល យើងពិតជាស្លុតចិត្ត កងទ័ពសៀមឈ្លានពាន បានរុករានប្រទេសកម្ពុជាមិនឈប់ឈរជាច្រើនលើកច្រើនគ្រា។ ពួកគេ ក្រោយពីដណ្តើមបានអាណាខេត្តខ្មែរមួយចំនួន ដែលសព្វថ្ងៃបានក្លាយទៅជាទឹកដីថៃរួចទៅហើយនោះ ក៏បាននាំសង្គ្រាមចូលទៅយ៉ាងជ្រៅទៅ ចំកណ្តាលបេះដូងនៃព្រះរាជាណាចក្រកម្ពុជាតែម្តង គឺទីក្រុងមហានគរដែលសព្វថ្ងៃស្ថិតក្នុងខេត្តសៀមរាប តែពីមុនហៅថា ស្រុកនគរវត្ត ដែលធ្លាប់ជាសមរភូមិក្តៅពីមុនមក។ ក៏ប៉ុន្តែលើកនេះ ពួកគេត្រូវបង្ខំចិត្តរត់ត្រឡប់ទៅក្រុងអយុធ្យាវិញ ក្រោយពីត្រូវចាញ់សង្គ្រាមនៅចុល្លសករាជ ៩០២ ត្រូវនិងឆ្នាំ ១៥៤១នៃគ.ស។ កាលបើពិនិត្យទំព័រប្រវត្តិសាស្ត្រចាស់ ដែលបានកើតឡើងនៅលើទឹកដីបវរ ដែលជាទីតាំងនៃព្រះរាជនគរ យើងដឹងថា ក្នុងរាជ្យរបស់ព្រះបាទជ័យវរ្ម័នទី៧
ប្រវត្តិនៃឈ្មោះ
ដើមរាជ្យរបស់ព្រះបាទស្រីឥន្ទ្រវរ្ម័ន រវាងឆ្នាំ ១២៩៦ សៀមបានបើកការវាយលុកមួយដ៏ធំសម្បើម នៅខេត្តសៀមរាប ក្នុងបំណងយកប្រទេសកម្ពុជាធ្វើជាស្រុក ឬនគរចំណុះរបស់ខ្លួន។ ហើយមហិច្ឆិតានេះ ពួកគេបានសម្រេចជាស្ថាពរ ព្រោះថាអាណាខេត្តមួយចំនួន ដែលស្ថិតក្នុងភូមិភាគកណ្តាល ដូចជាខេត្តសុខោទ័យ កំផែងផេត (កំពែងពេជ្រ) និងខេត្តរណបនៃខេត្តទាំងនោះ ព្រមទាំងអាណាខេត្តដទៃៗឯទៀត ដែលស្ថិតនៅជ្រលងនៃដងទន្លេមេណាម ដូចជាខេត្តអយុធ្យា សុផាន់បុរី។ បន្ទាប់ពីបានទទួលជោគជ័យលើខេត្តទាំងឡាយនោះ ពួកគេក៏បានពង្រឹងបណ្តាញអំណាចរបស់ខ្លួន។ សង្គ្រាមឈ្លានពានមួយ ដែលគេត្រូវកត់សម្គាល់ ដែលបានកើតឡើងជាលើកដំបូងបង្អស់ នៅលើទឹកដីខ្មែរត្រូវបានធ្វើឡើងក្នុងរាជ្យរបស់ព្រះបាទលំពង្សរាជា នៅឆ្នាំ ១៣៥២។ ចំពោះចម្បាំងនេះ ច្បាប់ពង្សាវតារបានបញ្ជាក់ថា គឺភាគីឈ្លានពានថៃបានទទួលជ័យជំនះលើទ័ពខ្មែរ ដោយពួកគេបានកាន់បាប់ទីក្រុងអង្គរធំ នៅឆ្នាំ ១៤៣១។ មុននឹងដកថយចេញ ពួកគេបានកេណ្ឌឈ្លើយសឹកខ្មែរជាច្រើនម៉ឺននាក់ នាំទៅកាន់ប្រទេសសៀម។ ក្នុងឱកាសនោះដែរ ពួកគេក៏បានលួច ប្លន់ ទ្រព្យសម្បត្តិរបស់ជាតិខ្មែរគ្រប់ប្រភេទ នៅឆ្នាំ ១៤៣១ គឺជាឆ្នាំដែលកំណត់នូវអោនភាពខ្មែរ ដែលប្រឈមនិងការវាតទីនិយមរបស់សៀម ដែលគ្មានទីបញ្ចប់។ ជាការពិត ភ្លើងសង្គ្រាមឈ្លានពានបានកន្លងផុតជាច្រើនសតវត្សរ៍មកហើយក្តី ក៏ប៉ុន្តែបានបន្សល់ទុកនូវស្លាកស្នាមក្នុងផ្នត់គំនិតខ្មែរ។ បើតាមច្បាប់ព្រះរាជពង្សាវតារខ្មែរ គឺក្នុងរាជ្យរបស់ព្រះបាទអង្គច័ន្ទរាជា (១៥១៦-១៥៥៥នៃគ.ស) ដែលកងទ័ពសៀមមកឈ្លានពានខ្មែរ ត្រូវបានបង្ក្រាបរាបស្មើទល់និងដី នៅត្រង់ស្ទឹងអង្គរ នៅឆ្នាំ ១៥៤១ ដោយហេតុនេះហើយ បានជាព្រះអង្គត្រាស់បង្គាប់ឲ្យគេហៅតំបន់នេះជា តំបន់សៀមរាប ដើម្បីទុកជាការចងចាំរួមរបស់ជាតិខ្មែរ អំពីជ័យជំនះដ៏ត្រចះត្រចង់នេះ មុនទីតាំងនេះបានក្លាយទៅជាស្រុក ហើយបន្ទាប់មកទៀតជាខេត្តនាសម័យអាណាព្យាបាលបារាំង។ ព្រឹត្តិការណ៍មួយគួរឲ្យកត់សម្គាល់ គឺស្តេចអង្គនេះបានឆ្លាក់បង្ហើយនូវចម្លាក់មួយចំនួន ដែលព្រះបាទសុរិយាវរ្ម័នទី២ មិនទាន់ឆ្លាក់រួច។ ទោះបីជាបានទទួលបរាជ័យដ៏អាម៉ាស់មុខនេះក្តី ទ័ពសៀមក៏នៅតែទន្ទ្រានមាតុភូមិខ្មែរមិនស្រាកស្រាន្តឡើយ ហើយទង្វើនេះត្រូវបានបន្តរហូតដល់សម័យលង្វែក។ នៅឆ្នាំ ១៥៩៤ ទីក្រុងលង្វែកត្រូវដណ្តើមបានពីខ្មែរដោយស្តេចសៀម ព្រះបាទនរិន្ទសួន។ ចំពោះបរាជ័យនៃកងទ័ពសៀម ដែលដឹកនាំដោយស្តេចសៀម ដែលបានយកលែសថា ដោយសារព្រះបាទអង្គច័ន្ទរាជាមិនបានប្រគល់ដីរីសមួយក្បាល បានជាមកវាយលុកទីក្រុងអង្គរធំ។ ជាអវសាន សូមរំឭកផងដែរថា បើតាមប្រសាសន៍របស់លោកហ្គ្រោរីយេ ព្រះបាទអង្គច័ន្ទរាជា គឺជាព្រះមហាក្សត្រខ្មែរ ដ៏ខ្លាំងពូកែជាងគេបំផុតនាសម័យក្រោយអង្គរ ដោយហេតុថា ស្តេចអង្គនេះមិនគ្រាន់តែបានខិតខំស្តារប្រទេសជាតិតែប៉ុណ្ណោះទេ ក៏ប៉ុន្តែទ្រង់ថែមទាំងមានមហិច្ឆិតាវាយដណ្តើមយកខេត្តខ្មែរមួយចំនួនក្នុងប្រទេសថៃបច្ចុប្បន្ន ដូចជាខេត្តនគររាជសីមា ខេត្តបុរីរម្យ សុរិន្ទ្រ ស៊ីសាកេតជាដើម ដែលជនជាតិបានដណ្តើមបានពីមុនមក។
ភូមិសាស្រ្ត
ខេត្ដសៀមរាប ជាខេត្ដមួយក្នុងចំណោមរាជធានី ខេត្ដទាំង ២៥ នៃព្រះរាជាណាចក្រកម្ពុជា មានព្រំប្រទល់ ខាងជើង ជាប់នឹងខេត្ដឧត្ដរមានជ័យនិងព្រះវិហារ ខាងត្បូងជាប់នឹងខេត្ដបាត់ដំបងនិងបឹងទន្លេសាប ខាងលិចជាប់នឹង ខេត្ដបន្ទាយមានជ័យ និងខាងកើតជាប់នឹងខេត្ដកំពង់ធំនិងព្រះវិហារ មានចំងាយប្រមាណ ៣១៤គីឡូម៉ែត្រ ពីរាជធានី ភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ។ ខេត្ដសៀមរាបមានផ្ទៃដីសរុបប្រមាណ១០.២៩៩,៤៣ គីឡូម៉ែត្រក្រឡា ចែកចេញជា ១ក្រុង ១៣សង្កាត់ និង១១ស្រុក ៨៧ឃុំ និង៨៧៦ភូមិ ដោយមានប្រជាជនសរុប ៩៩៥.០៥៧នាក់ មានស្ដ្រី ៥០៤.៥៩៦នាក់ ។ គ្រួសារប្រមាណ៨១,៥២% ជាកសិករ រស់នៅពឹងផ្នែកលើវិស័យកសិកម្ម ដែលជាវិស័យចម្បង ក្នុងការទ្រទ្រង់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ហើយគ្រួសារ ប្រមាណ ៧,៩៦%ប្រកបរបរលើសេវាទេសចរណ៍ ។
តំបន់ទេសចរណ៍ខេត្តសៀមរាប
តាមប្រវត្តិសាស្ដ្រ ទឹកដីខេត្តសៀមរាបជាតំបន់រាជធានីរបស់ចក្រភពខ្មែរអំឡុងពីសតវត្សទី ១២ ដល់ ១៣។ ដោយសារមូលហេតុខាងលើនេះហើយទើបរហូតមកទល់បច្ចុប្បន្ននេះគេនៅឃើញមាន ប្រាសាទយ៉ាងច្រើនស្អេកស្កះតំរៀបគ្នានៅក្នុងទឺកដីដ៏បវរនៃខេត្តសៀមរាប។ ប្រាសាទទាំងឡាយនៅតំបន់អង្គរ ដែលមានឈ្មោះល្បីទូទាំងពិភពលោកគឺ ស្ថិតនៅប៉ែកពាយ័ព្យនៃ ប្រទេសកម្ពុជាក្នុងខេត្តសៀមរាប ដែលគ្របដណ្តប់ដោយផ្ទៃក្រលា ៦០០ គ.ម២។ សព្វថ្ងៃប្រាសាទចំនួនជាង១០០ត្រូវបានរកឃើញ។ ប្រាសាទទាំងឡាយ ត្រូវបានកសាងឡើងរវាងសតវត្សទី៩ និងទី១៣។ កម្មវិធីកសាងឥតឈប់ឈរត្រូវបានប្រកាន់ដោយព្រះរាជាខ្មែរជាបន្តបន្ទាប់ អាចប្រៀបធៀបបានទៅនឹងសំនង់ពីរ៉ាមីតដោយព្រះចៅផារ៉ាអុងក្នុង ប្រទេសអេហ្សីប។ ព្រះរាជាខ្មែរបានសាងសង់ប្រាសាទទាំងនេះ ដោយប្រើកំលាំងទាសករយ៉ាងច្រើន តាមការប៉ាន់ស្មាន ការធ្វើសំនង់ថ្មីនីមួយៗអាចប្រើមនុស្សប្រហែល ៧៥០.០០០នាក់ ក្នុងអំឡុងសតវត្សទី ១២ និង១៣។ ទោះបីជាបន្សល់ទុកនូវ ប្រាសាទជាច្រើនក៏ដោយ សព្វថ្ងៃនេះគឺមានភស្តុតាងបន្តិចបន្តួចចំពោះមនុស្សដែលរស់នៅថាប្រាកដជាទីក្រុងមួយដែលធំជាងគេនៅលើផែនដីនាពេលនោះ។ អ្នកដំនើរព័រទុយហ្គាល់ត្រូវបានគេជឿថាជាជនបស្ចឹមប្រទេសដំបូងគេដែលបានសំលឹងមិនដាក់ភ្នែកទៅលើភាពអស្ចារ្យនៃប្រាសាទអង្គរ នាពេលទស្សនាក្នុងអំឡុងសតវត្សទី១៦។ ទោះបីយ៉ាងណាក៏ដោយ កិត្តិយសធំបំផុតចំពោះការរកឃើញអង្គរបានធ្លាក់ទៅអ្នកភូមិសាស្ដ្រជនជាតិបារាំងឈ្មោះ ហង់រី មូហូត (Henri Mouhot) ដែលបានមកទស្សនាអង្គរឆ្នាំ១៨៦០ ដែលបានតំកល់ទុកនូវឯកសារនាទីក្រុងប៉ារីសក្រាយមរណភាពក្នុងឆ្នាំ១៨៦៨។ ក្នុងសតវត្សទី ១៩និង២០ បេសកកម្មរបស់បារាំងជាច្រើនបានមកទស្សនាប្រាសាទ និង ធ្វើការកាប់ឆ្ការសំអាតព្រៃពីប្រាសាទ ហើយដែលបានប្រមូលនូវឯកសារយ៉ាងច្រើនបំផុត។ ក្នុងឆ្នាំ ១៩០៧ ប្រទេសថៃបានប្រគល់ទឹកដីអង្គរមកអោយខ្មែរគ្រប់គ្រងវិញ ហើយនៅក្នុងឆ្នាំនោះហើយដែលភ្ញៀវទេសចរបានមកទស្សនាជាលើកដំបូង។ ប្រសិនបើពេលមានកំនត់អ្នកទស្សនាអាចជ្រើសរើសតាមវង់តូចដែលរួមមានទីក្រុងរបស់ស្តេច គឺអង្គរធំដែលមានប្រាសាទជាច្រើន អង្គរវត្ត ស្រះស្រង់ និងរមណីយដ្ឋានជាច្រើនទៀត។ ការបន្តដំនើរទស្សនាទៅវង់ធំគេនឹងបានឃើញប្រាសាទមួយចំនួនផ្សេងទៀតនិងបារាយនៅសម័យអង្គរ។ ប្រសិនបើពេលវេលាអនុញ្ញាតិ ភ្ញៀវទេសចរអាចទស្សនាប្រាសាទល្បីឈ្មោះដូចជាបន្ទាយស្រី ឬបន្ទាយសំរ៉ែ ដែលស្ថិតនៅឆ្ងាយពីប្រាសាទនៅតំបន់អង្គរបន្តិច។
ដោយសារមូលហេតុដូចខាងលើនេះហើយធ្វើអោយទឹកដីខេត្តសៀមរាបមានរមណីយដ្ឋានវប្បធម៌ និងធម្មជាតិមួយចំនួនដូចជាខាងក្រោម៖
ប្រាសាទអង្គរវត្ត
នៅលើផែនដីមានកន្លែងមិនច្រើនទេដែលអាចប្រកួតប្រជែងនឹងភាពត្រចះត្រចង់នៃប្រាសាទអង្គរវត្ត។ អង្គរវត្តគឺជាសំនង់ខាងសាសនាធំជាងគេនៅលើពិភពលោក។ ពិតហើយនេះជាអច្ឆរិយវត្ថុមួយនៃ ពិភពលោក។ ប្រាសាទនេះត្រូវបានគេជឿថាប្រើជាប្រាសាទ និងជាផ្នូរសំរាប់ព្រះបាទសូរ្យវរ្ម័នទី២ នៅចំកណ្តាលចក្រភពខ្មែរនៅពាក់កណ្តាលទីមួយនៃសតវត្សទី១២។ អង្គរវត្តត្រូវបានថែរក្សាល្អបំផុតនៅក្នុងចំនោមប្រាសាទនៅសម័យអង្គរ។ ប្រាសាទផ្សេងៗទៀតនិងទីក្រុងដែលមានកំពែងព័ទ្ធជុំវិញអង្គរធំ មានន័យថាស្ថាបត្យកម្មខ្មែរទាក់ទងនឹងគំនិតនៃប្រាសាទភ្នំ។ ពេលកសាងប្រាសាទអង្គរវត្តនៅដើមសតវត្សទី ១២ រឿងនេះត្រូវបានគេគិតយ៉ាងល្អិតល្អន់ តួប៉មកណ្តាលត្រូវបានហ៊ុំព័ទ្ធដោយកំពូល ៤។ កំពូលកណ្តាលតំនាងអោយភ្នំព្រះសុមេរុក្នុងរឿងទេវកថា ជាភ្នំពិសិទ្ធនៅចំកណ្តាលចក្រវាឡ ដែលជាលំនៅដ្ឋាននៃព្រះនរាយណ៍ (វិស្ណុ) ក្នុងសាសនាហិណ្ឌូ។ កំពូលទាំង៥ជានិមិត្តរូបនៃកំពូលទាំង៥របស់ភ្នំសុមេរុ។ វាពិបាកនឹងអធិប្បាយតាមពាក្យសំដីចំពោះភាពសំបើមនៃអង្គរវត្ត ប៉ុន្តែវាអាចពន្យល់ជាផ្នែកដោយការមើលទៅលើទំហំរួម។ ប្រាសាទត្រូវព័ទ្ធដោយទក្សិណទឹក ដែលដូចគ្នាទៅនឹងប៉មនៃទីក្រុងឡុង ដែលបានកសាងឡើងក្នុងពេលប្រហាក់ប្រហែលគ្នា មើលទៅមិនខុសគ្នាច្រើនទេទៅនឹងប្រលាយចំការ។ ទក្សិណទឹកមានទទឹង ១៩០ម និង បង្កើតបានជារាងចតុកោណកែង ១,៥គ.មx១,៣គ.ម។ គិតមើលទៅថាវាពិបាកចំពោះកំលាំងវាយប្រហារផ្សេងៗដែលមានការការពារដ៏មាំមួន។ ប៉ុន្តែទក្សិណគ្រាន់តែជានិមិត្តរូបនៃមហាសមុទ្រព័ទ្ធជុំវិញពិភពលោកនៃប្រាសាទក្នុងសាសនាហិណ្ឌូជាជាងប្រើជាកំពែងការពារ។ របងព័ទ្ធជុំវិញនៅមាត់ទក្សិណខាងក្នុងចតុកោណដែងមានទំហំ១០២៥មx៨០០ម មានក្លោងទ្វារមួយនៅផ្នែកជ្រុងនិមួយៗ។ ប៉ុន្តែវាខុសប្រក្រតីចំពោះឥទ្ធិពលសំខាន់នៃសាសនាហិណ្ឌូនៃប្រាសាទសម័យអង្គរ។ ច្រកចូលសំខាន់បែរមុខទៅទិសខាងលិច។ ក្លោងទ្វារចូលនេះគឺតុបតែងដោយរោងទងគឺទទឹង២៣៥មដែលមានទ្វារ៣។ ទោះបីយ៉ាងណាក៏ដោយ រតនសម្បត្តិដ៏ឆ្នើមបំផុតរបស់ប្រាសាទគឺមានក្បាច់ចំលាក់រាប២គមនៅជុំវិញជញ្ជាំងរោងថែវខាងក្រៅដែលមានចំលាក់ទេវតានិងអប្សរារាប់រយ។ ចំលាក់សាំញ៉ាំនៅតាមរោងថែវប្រាប់នូវរឿងផ្សេងៗដូចជា ព្រះនរាយណ៍ ជ័យជំនះរបស់ព្រះបាទសូរ្យវរ្ម័នទី២នៅលើសមរភូមិ។ បរិវេណគ្របដណ្តប់ដោយផ្ទៃដី៨១ហិចតា។
ប្រាសាទបាយ័ន
ប្រាសាទភ្នំមួយនេះមានទីតាំងនៅកណ្តាលទីក្រុងអង្គរធំ ហើយត្រូវបានសាងសង់ឡើងដោយ ព្រះបាទជ័យវរ្ម័នទី៧ដែលសាងសង់ប្រកបទៅដោយក្បាច់រំលេចឡើងជារាងសាជីជ្រុង មានផ្លូវចូលពីខាងកើត និងមានចំនួន៣ជាន់ទៀតផង។ ចេតិយធំដែលស្ថិតនៅចំកណ្តាលនៃតួប្រាសាទទាំងមូលត្រូវបានឡោមព័ទ្ធដោយកំពូលប្រាសាទតូចៗចំនួន ៥៤ប្រាសាទ ដែលមានមុខធំៗតំនាងអោយមុខរបស់ លោកេស្វរៈ តែរូបចំលាក់ទាំងអស់នោះមានលក្ខណៈពិសេសដូចទៅនឹងមុខរបស់ព្រះបាទជ័យវរ្ម័នទី៧ ដែរ។ រូបចំលាក់ទាំងអស់បែរមុខទៅគ្រប់ទិសធំៗទាំងបួន ទោះបីជាអ្នកស្ថិតនៅកន្លែងណានៃតួប្រាសាទក៏ដោយ ក៏អ្នកស្ថិតនៅក្រោមក្រសែភ្នែក និងទឹកមុខញញឹមប៉ប្រឹមមិនចេះរីងស្ងួតរបស់អ្នកទាំងនោះដែរ។ ព្រះបាទជ័យវរ្ម័នទី៧គឺផ្ទុយពីបុព្វការីជនរបស់ព្រះអង្គ ដែលគោរពអាទិទេពនៃសាសនាហិណ្ឌូ គឺព្រះសេវៈ និងព្រះវិស្ណុ។ ព្រះអង្គបានជ្រើសយកពុទ្ធសាសនាមហាយានធ្វើជាសាសនារបស់ព្រះនគរ។ ប្រាសាទបាយ័នមានទីតាំងនៅដាច់ចេញពីប្រាសាទនានានៃបរិវេណអង្គរ។
ប្រាសាទតាកែវ
ប្រាសាទនេះគឺជាលទ្ធផលផ្លែផ្កាមួយ ក្រោមការខិតខំប្រឹងប្រែងរបស់ព្រះបាទសូរ្យវរ្ម័នទី១ នាសតវត្សទី១០ ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ។ ប្រាសាទនេះត្រូវបានស្ថាបនាឡើងជារាងសាជីដែលមាន៥ដំនាក់ និងមានកំពស់២០ម៉ែត្រប៉ុន្តែជាអកុសលប្រាសាទតាកែវមួយនេះមិនបានសាងសង់រួចរាល់ជាស្ថាពរនោះទេ។
ស្រះស្រង់
ស្រះស្រង់គឺជា ស្រះមួយដែលសាងសង់សំរាប់ព្រះរាជា និងមានទីតាំងនៅទល់មុខខ្លោងទ្វារខាងកើតនៃប្រាសាទបន្ទាយក្តី។ បើតាមដឹង ស្រះនេះគឺជាកន្លែងសំរាប់ព្រះរាជាស្រង់ទឹក។
ប្រាសាទបាពួន
ប្រាសាទនេះត្រូវបានសាងសង់ឡើងដោយព្រះបាទឧទយាទិត្យវរ្ម័នទី២ និងជាស្ថាបត្យកម្មដែលទ្រុឌទ្រោមជាងគេក្នុងចំនោមប្រាសាទនៅបរិវេណអង្គរ។ វាគឺជាប្រាសាទដែលបង្ហាញពីភាពដ៏សម្បើមអស្ចារ្យមួយក្នុងចំនោមប្រាសាទចាស់ៗដែលនៅសេសសល់។ ប្រាសាទភ្នំមួយនេះគឺសាងសង់ឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រះសិវៈ តែចំពោះរូបចំលាក់ជាច្រើនត្រូវបានគេមើលឃើញថា បានបង្ហាញពីហេតុការណ៍ចម្បាំងរបស់ព្រះវិស្ណុ។ ហើយប្រាសាទនេះត្រូវបានគេកំពុងស្ថាបនាអោយដូចដើមឡើងវិញផងដែរ។
ប្រាសាទប្រែរូប
ប្រាសាទនេះសាងសង់ឡើងនៅក្នុងសតវត្សទី១០ដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២។ នៅក្នុងការស្ថាបនានេះយើងអាចឃើញបន្ទប់ធំវែងៗ ដែលជាបន្ទប់យ៉ាងសាមញ្ញបំផុតជាមួយនឹងច្រកចូលតូចៗបន្តបន្ទាប់ជាច្រើន។ ប្រែរូបគឺមានន័យថាក្រលាខ្លួនហើយប្រជាជនខ្មែរមានជំនឿថា ប្រាសាទនេះគឺជាបូជនីយដ្ឋានសំរាប់បញ្ចុះសព។
ប្រាសាទមេបុណ្យខាងកើត
បានសាងសង់ឡើងនៅសតវត្សទី១០ផងដែរដោយព្រះបាទរាជេន្ទ្រវរ្ម័នទី២។ ប្រាសាទនេះស្ថិតនៅលើកូនកោះតូចមួយនៅចំកណ្តាលភាគខាងកើតបារាយណ៍។ ហើយមានលក្ខណៈជាប្រាសាទភ្នំ តែយើងអាចទៅកាន់កោះនោះបានតែដោយសារទូកប៉ុណ្ណោះ។ ដោយយោងទៅលើសិលាចារឹកដែលនៅជិតៗនោះ យើងអាចសន្និដ្ឋានបានថាព្រះបាទរាជេន្ទ្រវរ្ម័នទី២សាងសង់ប្រាសាទនេះឡើងដើម្បីឧទ្ទិសដល់ព្រះមាតាបិតារបស់ព្រះអង្គ។
បញ្ជីប្រសាទ នៅ ខេត្ត សៀមរាប
- ប្រាសាទកណ្ដាលដុំខាងជើង (ខេត្តសៀមរាប)
- ប្រាសាទកន្សែង (ខេត្តសៀមរាប)
- ប្រាសាទកី (ខេត្តសៀមរាប)
- ប្រាសាទកុដិគូរ (ខេត្តសៀមរាប)
- ប្រាសាទកុដ្តិស្វរៈ (ខេត្តសៀមរាប)
- ប្រាសាទកំពង់ក្ដី (ខេត្តសៀមរាប)
- ប្រាសាទកំពង់ព្រះ (ខេត្តសៀមរាប)
- ប្រាសាទក្ដីតាគម (ខេត្តសៀមរាប)
- ប្រាសាទក្ដីតាគមធំ (ខេត្តសៀមរាប)
- ប្រាសាទក្ដឿង (ខេត្តសៀមរាប)
- ប្រាសាទក្បាលរមាស (ខេត្តសៀមរាប)
- ប្រាសាទក្រវាន់ (ខេត្តសៀមរាប)
- ប្រាសាទក្រហម (ខេត្តសៀមរាប)
- ប្រាសាទក្រឡាញ់ (ខេត្តសៀមរាប)
- ប្រាសាទក្រឡោងសង្កែ (ខេត្តសៀមរាប)
- ប្រាសាទក្រោលគោ (ខេត្តសៀមរាប)
- ប្រាសាទក្អែកទុំ (ខេត្តសៀមរាប)
- ប្រាសាទខ្នារ (ខេត្តសៀមរាប)
- ប្រាសាទខ្ពប (ខេត្តសៀមរាប)
- ប្រាសាទខ្លាគ្រហឹម (ខេត្តសៀមរាប)
- ប្រាសាទគងភ្លុក (ខេត្តសៀមរាប)
- ប្រាសាទគុកត្រពាំងល្ពៅ (ខេត្តសៀមរាប)
- ប្រាសាទគោកចក (ខេត្តសៀមរាប)
- ប្រាសាទគោកចាន់ (ខេត្តសៀមរាប)
- ប្រាសាទគោកប្រាសាទ (ខេត្តសៀមរាប)
- ប្រាសាទគោកពោធិ៍ (ខេត្តសៀមរាប)
- ប្រាសាទគោកព្រៃគូ (ខេត្តសៀមរាប)
- ប្រាសាទគោកសំរោង (ខេត្តសៀមរាប)
- ប្រាសាទគោកស្លាកែត (ខេត្តសៀមរាប)
- ប្រាសាទគោកអូរជ្រុង (ខេត្តសៀមរាប)
- ប្រាសាទគោកឯត្បូង (ខេត្តសៀមរាប)
- ប្រាសាទចារ (ខេត្តសៀមរាប)
- ប្រាសាទចេតីយ៍ (ខេត្តសៀមរាប)
- ប្រាសាទចៅសាយទេវតា (ខេត្តសៀមរាប)
- ប្រាសាទចៅស្រីវិបុល (ខេត្តសៀមរាប)
- ប្រាសាទជីក្រែងខាងកើត (ខេត្តសៀមរាប)
- ប្រាសាទជីក្រែងខាងលិច (ខេត្តសៀមរាប)
- ប្រាសាទជ្រៃ (ខេត្តសៀមរាប)
- ប្រាសាទជ្រៃខ្ញៀន (ខេត្តសៀមរាប)
- ប្រាសាទដុតស្ដេចគំលង់ (ខេត្តសៀមរាប)
- ប្រាសាទដូនចាន់ (ខេត្តសៀមរាប)
- ប្រាសាទដូនដៀវ (ខេត្តសៀមរាប)
- ប្រាសាទដំបងដែក (ខេត្តសៀមរាប)
- ប្រាសាទដំបូកខ្ពស់ (ខេត្តសៀមរាប)
- ប្រាសាទដំរីក្រាប (ខេត្តសៀមរាប)
- ប្រាសាទតាកៀវ (ខេត្តសៀមរាប)
- ប្រាសាទតាកែវ (ខេត្តសៀមរាប)
- ប្រាសាទតានៃ (ខេត្តសៀមរាប)
- ប្រាសាទតាព្រហ្ម (ខេត្តសៀមរាប)
- ប្រាសាទតាព្រួច (ខេត្តសៀមរាប)
- ប្រាសាទតាមា (ខេត្តសៀមរាប)
- ប្រាសាទតាមឿន (ខេត្តសៀមរាប)
- ប្រាសាទតាសោម (ខេត្តសៀមរាប)
- ប្រាសាទតាស្រី (ខេត្តសៀមរាប)
- ប្រាសាទតាអាន (ខេត្តសៀមរាប)
- ប្រាសាទតាអុង (ខេត្តសៀមរាប)
- ប្រាសាទតាឥន្ទ (ខេត្តសៀមរាប)
- ប្រាសាទតុប (ខេត្តសៀមរាប)
- ប្រាសាទត្រពាំងក្រសាំង (ខេត្តសៀមរាប)
- ប្រាសាទត្រពាំងខ្យង (ខេត្តសៀមរាប)
- ប្រាសាទត្រពាំងចំបក់ (ខេត្តសៀមរាប)
- ប្រាសាទត្រពាំងទទឹងថ្ងៃ (ខេត្តសៀមរាប)
- ប្រាសាទត្រពាំងផុង (ខេត្តសៀមរាប)
- ប្រាសាទត្រមែង (ខេត្តសៀមរាប)
- ប្រាសាទត្រាវ (ខេត្តសៀមរាប)
- ប្រាសាទត្រាំខ្នារ (ខេត្តសៀមរាប)
- ប្រាសាទថ្នល់ដាច់ (ខេត្តសៀមរាប)
- ប្រាសាទថ្មបាយក្អែក (ខេត្តសៀមរាប)
- ប្រាសាទទ (ខេត្តសៀមរាប)
- ប្រាសាទទន្លេស្ងួត (ខេត្តសៀមរាប)
- ប្រាសាទទម្រោប (ខេត្តសៀមរាប)
- ប្រាសាទទ័ពជ័យ (ខេត្តសៀមរាប)
- ប្រាសាទទេពប្រណម្យ (ខេត្តសៀមរាប)
- ប្រាសាទធម្មនន្ត (ខេត្តសៀមរាប)
- ប្រាសាទធ្នូ (ខេត្តសៀមរាប)
- ប្រាសាទនាគព័ន្ធ (ខេត្តសៀមរាប)
- ប្រាសាទបក្សីចាំក្រុង (ខេត្តសៀមរាប)
- ប្រាសាទបង្កោង (ខេត្តសៀមរាប)
- ប្រាសាទបង្គួយខាងកើត (ខេត្តសៀមរាប)
- ប្រាសាទបន្ទាយក្តី (ខេត្តសៀមរាប)
- ប្រាសាទបន្ទាយធំ (ខេត្តសៀមរាប)
- ប្រាសាទបន្ទាយព្រៃ ឬប្រាសាទបន្ទាយប្រី (ខេត្តសៀមរាប)
- ប្រាសាទបន្ទាយសំរែ (ខេត្តសៀមរាប)
- ប្រាសាទបន្ទាយស្រី (ខេត្តសៀមរាប)
- ប្រាសាទបន្ទាយអំពិល (ខេត្តសៀមរាប)
- ប្រាសាទបាក់រួង (ខេត្តសៀមរាប)
- ប្រាសាទបាគង់ (ខេត្តសៀមរាប)
- ប្រាសាទបាតជុំ (ខេត្តសៀមរាប)
- ប្រាសាទបាពួន ឬ ប្រាសាទបាភួន(ខេត្តសៀមរាប)
- ប្រាសាទបាយក្អែក (ខេត្តសៀមរាប)
- ប្រាសាទបាយ័ន (ខេត្តសៀមរាប)
- ប្រាសាទប៉ាទ្រី (ខេត្តសៀមរាប)
- ប្រាសាទបី (ខេត្តសៀមរាប)
- ប្រាសាទបឹងមាលា ឬប្រាសាទបេងមាលា(ខេត្តសៀមរាប)
- ប្រាសាទបេងខាងជើង (ខេត្តសៀមរាប)
- ប្រាសាទបេងខាងត្បូង (ខេត្តសៀមរាប)
- ប្រាសាទប្រពីស (ខេត្តសៀមរាប)
- ប្រាសាទប្រែរូប (ខេត្តសៀមរាប)
- ប្រាសាទប្រាំ (ខេត្តសៀមរាប)
- ប្រាសាទផូងផាង (ខេត្តសៀមរាប)
- ប្រាសាទផ្លាង (ខេត្តសៀមរាប)
- ប្រាសាទពង្រ (ខេត្តសៀមរាប)
- ប្រាសាទព្រៃ (ខេត្តសៀមរាប)
- ប្រាសាទព្រៃក្មេង (ខេត្តសៀមរាប)
- ប្រាសាទព្រៃប្រាសាទ (ខេត្តសៀមរាប)
- ប្រាសាទព្រៃផ្ដៅ (ខេត្តសៀមរាប)
- ប្រាសាទព្រៃមន្ទីរ (ខេត្តសៀមរាប)
- ប្រាសាទព្រះខ័ន (ខេត្តសៀមរាប)
- ប្រាសាទព្រះធាតុខ្វាយ (ខេត្តសៀមរាប)
- ប្រាសាទព្រះប៉ាលីឡៃ ឬប្រាសាទព្រះប៉ាលិល័យ (ខេត្តសៀមរាប)
- ប្រាសាទព្រះផ្ទោរ (ខេត្តសៀមរាប)
- ប្រាសាទព្រះពិធូ (ខេត្តសៀមរាប)
- ប្រាសាទព្រះលាន (ខេត្តសៀមរាប)
- ប្រាសាទព្រះឥន្ទកោសីយ៍ (ខេត្តសៀមរាប)
- ប្រាសាទភូមិពោធិ៍ (ខេត្តសៀមរាប)
- ប្រាសាទភ្នំកំបុត (ខេត្តសៀមរាប)
- ប្រាសាទភ្នំក្រវាន់ (ខេត្តសៀមរាប)
- ប្រាសាទភ្នំក្រោម (ខេត្តសៀមរាប)
- ប្រាសាទភ្នំបាខែង (ខេត្តសៀមរាប)
- ប្រាសាទភ្នំបាសិទ្ឋ (ខេត្តសៀមរាប)
- ប្រាសាទភ្នំបូក (ខេត្តសៀមរាប)
- ប្រាសាទមានជ័យ (ខេត្តសៀមរាប)
- ប្រាសាទមេបុណ្យខាងកើត (ខេត្តសៀមរាប)
- ប្រាសាទមេបុណ្យខាងលិច (ខេត្តសៀមរាប)
- ប្រាសាទរុន (ខេត្តសៀមរាប)
- ប្រាសាទរោងចិន (ខេត្តសៀមរាប)
- ប្រាសាទរោងរមុង (ខេត្តសៀមរាប)
- ប្រាសាទលាក់នាង (ខេត្តសៀមរាប)
- ប្រាសាទលិច (ខេត្តសៀមរាប)
- ប្រាសាទល្បើក (ខេត្តសៀមរាប)
- ប្រាសាទល្បើកព្រៃ (ខេត្តសៀមរាប)
- ប្រាសាទល្បើករុន (ខេត្តសៀមរាប)
- ប្រាសាទវត្តខ្នារ (ខេត្តសៀមរាប)
- ប្រាសាទវិមានអាកាស (ខេត្តសៀមរាប)
- ប្រាសាទវៀន (ខេត្តសៀមរាប)
- ប្រាសាទសង្កែក្បាលក្របី (ខេត្តសៀមរាប)
- ប្រាសាទសំពៅ (ខេត្តសៀមរាប)
- ប្រាសាទស្នាយល្អ (ខេត្តសៀមរាប)
- ប្រាសាទស្នួល (ខេត្តសៀមរាប)
- ប្រាសាទស្ពានទ្រុង (ខេត្តសៀមរាប)
- ប្រាសាទស្មានតេង (ខេត្តសៀមរាប)
- ប្រាសាទស្រឡៅ (ខេត្តសៀមរាប)
- ប្រាសាទស្វាយព្រាហ្មណ៍ (ខេត្តសៀមរាប)
- ប្រាសាទស្វាយលើ (ខេត្តសៀមរាប)
- ប្រាសាទអកយំ (ខេត្តសៀមរាប)
- ប្រាសាទអង្គរវត្ត (ខេត្តសៀមរាប)
- ប្រាសាទអូរផ្អុង (ខេត្តសៀមរាប)
- ប្រាសាទអូរយាង (ខេត្តសៀមរាប)
- ប្រាសាទអ្នកតា (ខេត្តសៀមរាប)
- លានជល់ដំរី (ខេត្តសៀមរាប)
- លានស្ដេចគម្លង់ (ខេត្តសៀមរាប)
- ស្ពានថ្ម (ខេត្តសៀមរាប)
- ស្រះស្រង់ (ខេត្តសៀមរាប)
ប្រៀបធៀប
- ប្រាសាទកណ្ដាលដុំខាងជើង
- ប្រាសាទកន្សែង
- ប្រាសាទកី
- ប្រាសាទកុដិគូរ
- ប្រាសាទកុដ្តិស្វរៈ
- ប្រាសាទកំពង់ក្ដី
- ប្រាសាទកំពង់ព្រះ
- ប្រាសាទក្ដីតាគម
- ប្រាសាទក្ដីតាគមធំ
- ប្រាសាទក្បាលរមាស
- ប្រាសាទក្ដឿង
- ប្រាសាទក្រវាន់
- ប្រាសាទក្រហម
- ប្រាសាទក្រឡាញ់
- ប្រាសាទក្រឡោងសង្កែ
- ប្រាសាទក្រោលគោ
- ប្រាសាទក្អែកទុំ
- ប្រាសាទខ្ពប
- ប្រាសាទខ្លាគ្រហឹម
- ប្រាសាទគងភ្លុក
- ប្រាសាទគុកត្រពាំងល្ពៅ
- ប្រាសាទគោកចក
- ប្រាសាទគោកចាន់
- ប្រាសាទគោកប្រាសាទ
- ប្រាសាទគោកពោធិ៍
- ប្រាសាទគោកព្រៃគូ
- ប្រាសាទគោកស្លាកែត
- ប្រាសាទគោកអូរជ្រុង
- ប្រាសាទគោកឯត្បូង
- ប្រាសាទចៅសាយទេវតា
- ប្រាសាទចៅស្រីវិបុល
- ប្រាសាទដូនចាន់
- ប្រាសាទដូនដៀវ
- ប្រាសាទបាពួន
- ប្រាសាទបាយក្អែក
- ប្រាសាទបាយ័ន
- ប្រាសាទតាស្រី
- ប្រាសាទតាអាន
- ប្រាសាទតាអុង
- ប្រាសាទតាឥន្ទ
- ប្រាសាទដំរីក្រាប
- ប្រាសាទណងឃូ
- ប្រាសាទតាកៀវ
- ប្រាសាទតាកែវ
- ប្រាសាទទន្លេស្ងួត
- ប្រាសាទទម្រោប
- ប្រាសាទទ័ពជ័យ
- ប្រាសាទភ្នំកំបុត
- ប្រាសាទភ្នំក្រវាន់
- ប្រាសាទភ្នំក្រោម
- ប្រាសាទខ្នារ
- ប្រាសាទអ្នកតា
- ប្រាសាទធម្មនន្ត
- ប្រាសាទធ្នូ
- ប្រាសាទគោកសំរោង
- ប្រាសាទគោករមៀត
- ប្រាសាទគោកសេះ
- ប្រាសាទបាគង់
- ប្រាសាទបាតជុំ
- ប្រាសាទជីក្រែងខាងកើត
- ប្រាសាទជីក្រែងខាងលិច
- ប្រាសាទជ្រៃ
- ប្រាសាទជ្រៃខ្ញៀន
- ប្រាសាទដុតស្ដេចគំលង់
- ប្រាសាទត្រពាំងចំបក់
- ប្រាសាទត្រពាំងទទឹងថ្ងៃ
- ប្រាសាទតាព្រួច
- ប្រាសាទតាមា
- ប្រាសាទតាមឿន
- ប្រាសាទបន្ទាយស្រី
- ប្រាសាទបន្ទាយអំពិល
- ប្រាសាទតាសោម
- ប្រាសាទបន្ទាយក្តី
- ប្រាសាទបក្សីចាំក្រុង
- ប្រាសាទបង្កោង
- ប្រាសាទបង្គួយខាងកើត
- ប្រាសាទចារ
- ប្រាសាទចេតីយ៍
- ប្រាសាទតាព្រហ្ម
- ប្រាសាទអូរផ្អុង
- ប្រាសាទអូរយាង
- ប្រាសាទស្នាយល្អ
- ប្រាសាទស្នួល
- ប្រាសាទស្ពានទ្រុង
- ប្រាសាទស្មានតេង
- ប្រាសាទស្រឡៅ
- ប្រាសាទត្រពាំងផុង
- ប្រាសាទត្រមែង
- ប្រាសាទត្រាវ
- ប្រាសាទត្រាំខ្នារ
- ប្រាសាទប្រាំ
- ប្រាសាទផូងផាង
- ប្រាសាទផ្លាង
- ប្រាសាទពង្រ
- ប្រាសាទព្រៃ
- ប្រាសាទព្រៃក្មេង
- ប្រាសាទព្រៃប្រាសាទ
- ប្រាសាទព្រៃផ្ដៅ
- ប្រាសាទព្រៃមន្ទីរ
- ប្រាសាទព្រះខ័ន
- ប្រាសាទព្រះធាតុខ្វាយ
- ប្រាសាទព្រះប៉ាលីឡៃ
- ប្រាសាទព្រះផ្ទោរ
- ប្រាសាទព្រះពល
- ប្រាសាទព្រះពិធូ
- ប្រាសាទព្រះលាន
- ប្រាសាទព្រះវិហារ
- ប្រាសាទបេងខាងជើង
- ប្រាសាទបេងខាងត្បូង
- ប្រាសាទប្រពីស
- ប្រាសាទប្រែរូប
- ប្រាសាទមានជ័យ
- ប្រាសាទមេបុណ្យខាងកើត
- ប្រាសាទមេបុណ្យខាងលិច
- ប្រាសាទតានៃ
- ប្រាសាទតុប
- ប្រាសាទត្រពាំងក្រសាំង
- ប្រាសាទត្រពាំងខ្យង
- ប្រាសាទថ្នល់ដាច់
- ប្រាសាទថ្មបាយក្អែក
- ប្រាសាទទ
- ប្រាសាទទេពប្រណម្យ
- ប្រាសាទនាគព័ន្ធ
- ប្រាសាទបន្ទាយសំរែ
- ប្រាសាទបន្ទាយធំ
- ប្រាសាទបាក់រួង
- ប្រាសាទភូមិពោធិ៍
- ប្រាសាទបាគង
- ប្រាសាទបន្ទាយព្រៃ
- ប្រាសាទព្រះឥន្ទកោសីយ៍
- ប្រាសាទបី
- ប្រាសាទប៉ាទ្រី
- ប្រាសាទបឹងមាលា
- ប្រាសាទព្រះគោ
- ប្រាសាទភ្នំបាខែង
- ប្រាសាទភ្នំបូក
- ប្រាសាទរុន
- ប្រាសាទរោងចិន
- ប្រាសាទរោងរមុង
- ប្រាសាទលលៃ
- ប្រាសាទលាក់នាង
- ប្រាសាទលិច
- ប្រាសាទល្បើក
- ប្រាសាទល្បើកព្រៃ
- ប្រាសាទល្បើករុន
- ប្រាសាទវត្តខ្នារ
- ប្រាសាទវិមានអាកាស
- ប្រាសាទវៀន
- ប្រាសាទសង្កែក្បាលក្របី
- ប្រាសាទសំពៅ
- ប្រាសាទស្វាយព្រាហ្មណ៍
- ប្រាសាទស្វាយលើ
- ប្រាសាទអកយំ
- ប្រាសាទអង្គរវត្ត
- ប្រាសាទព្រះគោ