Monday, May 25, 2020

ខេត្ត រតនគីរី

អំពីឈ្មោះ៖ ខ្ញុំបានជួបជាមួយអ្នកស្រាវជ្រាវជនជាតិបារាំង នៅឆ្នាំ ១៩៩៥ ពេលខ្ញុំនៅជានិស្សិតផ្នែកភូមិវិទ្យា កាលណោះខ្ញុំចាប់អារម្មណ័ស្រលាញ់ការសរសេរណាស់។ អ្នកស្រាវជ្រាវជនជាតិបារាំង ហ្រ្វង់ កូហ្វីនី គាត់ចុះស្រាវជ្រាវអំពី ប្រភពនៃចលនាខ្មែរក្រហម។ ពួកគាត់ពន្យល់ខ្ញុំអំពី ខេត្ត រតនគីរី បែបសាមញ្ញថា រតន គឺជា ថ្មមានតម្លៃ ជាមាស ជាពេជ្ជ ចំណែក គិរី គឺជា Montagne  ភ្នំ បានន័យថា ជាខេត្តសំបូរភ្នំរ៉ែ ភ្នំមាស។ ខ្ញុំចងចាំជានិច្ច ព្រោះជាលើកដំបូងដែលខ្ញុំ បង្ហោះឯកសារភូមិវិទ្យា ចូលប្រព៍ន្ធ អាំងទែកណែត។

រតនគីរី ជា​ខេត្ត​ដាច់​ស្រយាល​មួយ ស្ថិត​នៅ​ភូមិ​ភាគ​ឥ្ឍសាន​នៃ​ប្រទេស​កម្ពុជា។ គេ​ត្រូវ​ចំណាយ​រយៈ​ពេល​៩​ម៉ោង ដើម្បី​ធ្វើ​ដំណើរ​ដោយ​យាន​យន្ដ​ពី​ទី​ក្រុង​ភ្នំពេញ​មក​។ រតនៈគីរី គឺ​ជា​ខេត្ត​ដែល​គ្រប់​គ្នា​ទទួល​ស្គាល់​ចំពោះ​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ត្រ​កាល​។ រតន​គីរី សំបូរ​ទៅ​ដោយ​ជន​ជាតិ​ដើម​ភាគ​តិច ដែល​មាន​ភាសា និង​វប្ប​ធម៌​ផ្ទាល់​ខ្លួន​របស់​ពួក​គេ។ ភូមិ​ដែល​នៅ​ដាច់​ឆ្ងាយ នៃ​ក្រុម​ជន​ជាតិ​ភាគ​តិច​ទាំង​នោះ មាន​ភាព​ក្រី​ក្រ និង​ងាយ​រង​គ្រោះ។ ពួក​គេ​ខ្វះ​ខាត​ហេដ្ឋា​រចនា​សម្ព័ន្ធ ការ​ចិញ្ចឹម​ជីវិត សេវា​សុខ​ភាព​ និង​ការ​អប់​រំ។ ពួកគេ​រស់​នៅ​ដោយ​ពឹង​ផ្អែក​ទៅ​លើ​កសិកម្ម និង​ធន​ធាន​ធម្ម​ជាតិ។

ទីតាំងភូមិសាស្រ្ត ខេត្តរតនគិរី ជាខេត្តនៅភាគឦសាននៃប្រទេសកម្ពុជា ។ ទីរួមខេត្តបានលុងស្ថិតនៅកណ្តាលខ្ពង់រាបនៃខេត្ត ចម្ងាយ ៥៨៦ គ.ម ពីទីក្រុងភ្នំពេញ ។ ខេត្តរតនគិរីមានព្រំប្រទល់ខាងជាប់ប្រទេសឡាវ ខាងកើតជាប់ប្រទេសវៀតណាម ខាងជើងជាប់ខេត្តមណ្ឌលគិរី និងខាងលិចជាប់ខេត្តស្ទឹងត្រែង។ ខេត្តមានទីតាំងស្ថិតនៅលើខ្ពង់រាបនៃភូមិភាគឦសានប្រទេសកម្ពុជា។ ខ្ពងរាបនេះជាគែមខាងលិចនៃប្រជុំភ្នំកន្តំនៃប្រទេសវៀតណាម។ លំផាត់ដែលជាទីប្រជុំជននៅភាគខាងត្បូងខេត្ត ជាទីរួមខេត្តកាលពីមុន ។ ខេត្តរតនគិរីជាគោលដៅទេសចរណ៍ដ៏មានប្រជាប្រិយ ទាក់ទាញភ្ញៀវទេសចរណ៍រាប់ពាន់នាក់ជារៀងរាល់ឆ្នាំ ។ភាគច្រើននៃប្រជាជនរតនៈគិរីជាជនជាតិភាគតិច ចំនែកជនជាតិខ្មែរមានប្រមាណតែ ១០ ទៅ ២០ % ប៉ុណ្ណោះ ។ ខេត្តរតនគិរីរួមមាន៩ស្រុក (ក្នុងនោះមាន៤៩ឃុំ)៖ កូដស្រុកស្រុកឈ្មោះជាអក្សរឡាតាំង
  1. 1601 ស្រុកអណ្តូងមាស Andoung Meas
  2. 1602 ក្រុងបានលុង Ban Lung
  3. 1603 ស្រុកបរកែវ Bar Kaev
  4. 1604 ស្រុកកូនមុំ Koun Mom
  5. 1605 ស្រុកលំផាត់ Lumphat
  6. 1606 ស្រុកអូរជុំ Ou Chum
  7. 1607 ស្រុកអូរយ៉ាដាវ Ou Ya Dav
  8. 1608 ស្រុកតាវែង Ta Veaeng
  9. 1609 ស្រុកវើនសៃ Veun Sai
សេដ្ឋកិច្ច ភាគច្រើនលើសលប់នៃជនជាតិភាគតិចប្រកបរបរកសិកម្មចំការព្រៃដុត។ ពួកគេដាំដុះស្រូវ ពោត ល្ពៅ សណ្តែកដី និងស្វាយចន្ទីជាដើម។ ជនជាតិខ្មែរនិងវៀតណាម១ចំនួនដែលមានលុយ កាន់កាប់ចំការធំៗនៅជុំវិញទីរួមខេត្តបានលុង។ ពួកគេដាំដុះ សណ្តែកដី កាហ្វេ គ្រប់ស្វាយចន្ទី និង កៅស៊ូ។រ៉ែត្បួងនៅភាគខាងត្បូងនិងខាងលិចខេត្ត គឺជាប្រភពចំនូលដ៏សំខាន់ និងជា គោលដៅរបស់ទេសចរណ៍និងអ្នករកត្បូង១ចំនួន។ ខេត្តរតនគិរីល្បីថាជាកន្លែងសំបូរត្បូងកន្តឹមនិងកណ្ដៀងប្រណិតៗ។ ពាណិជ្ជកម្មភាគច្រើនធ្វើឡើងជាមួយវៀតណាម តាមរយៈផ្លួវជាតិលេខ ១៩ ដែលឆ្លងកាត់ទីរួមខេត្តបានលុង។ ទោះជាយ៉ាងណាក៏ដោយ វិស័យទេសចរណ៍បានក្លាយជាប្រភពចំនូលនាំមុខគេ ចូលរួមចំនែកក្នុងកំនើនសេដ្ឋកិច្ច។ បានលុងមានសណ្ឋាគារច្រើនជាង៤ និង ផ្ទះសំណាក់រាប់មិនអស់។ ភោជនីយដ្ឋាននិងហាងទំនិញត្រួវបានរីកដុះដាលដួចផ្សិតដើម្បីឆ្លើយតបនិងកំនើនអ្នកទេសចរណ៍នាពេលថ្មីៗនេះ។
រដ្ឋបាលដែនដី
ខេត្ត រតនគីរី ចំនួនស្រុក  ០៩
១ ស្រុកអណ្តូងមាស
លរ
ឃុំ
ភូមិ
ភូមិ
1
4
2
12
3
5

២ ក្រុងបានលុ
លរ
ឃុំ
ភូមិ
ភូមិ
4
9
5
5
6
5

៣ ស្រុកបរកែវ
លរ
ឃុំ
ភូមិ
ភូមិ
7
6
8
9
9
5
10
4
11
6
12
4

៤ ស្រុកកូនមុំ
លរ
ឃុំ
ភូមិ
ភូមិ
13
3
14
3
15
5
16
4
17
5
18
3
1 2 3

៥ ស្រុកលំផាត់
លរ
ឃុំ
ភូមិ
ភូមិ
19
6
20
3
21
4
22
2
23
4
24
7

៦ ស្រុកអូរជុំ
លរ
ឃុំ
ភូមិ
ភូមិ
25
5
26
8
27
4
28
3
29
8
30
4
31
5

៧ ស្រុកអូរយ៉ាដាវ
លរ
ឃុំ
ភូមិ
ភូមិ
32
6
33
4
34
5
35
4
36
3
37
3
38
5

៨ ស្រុកតាវែង
លរ
ឃុំ
ភូមិ
ភូមិ
39
11
40
10

៩ ស្រុកវើនសៃ
លរ
ឃុំ
ភូមិ
ភូមិ
41
2
42
3
43
6
44
3
45
3
46
4
47
2
48
5
49
6
ផែនទីរដ្ឋបាល

បញ្ជីរដ្ឋបាលខេត្ត
List of district បញ្ជីរដ្ឋបាលស្រុក ឆ្នាំ ២០២០
CodeKhmerEnglishNumber Of CommuneNumber Of Village
CommuneSangkat
11601ស្រុកអណ្ដូងមាសAndoung Meas District3021
21602ក្រុងបានលុងBan Lung Municipality0419
31603ស្រុកបរកែវBar Kaev District6034
41604ស្រុកកូនមុំKoun Mom District6023
51605ស្រុកលំផាត់Lumphat District6026
61606ស្រុកអូរជុំOu Chum District7037
71607ស្រុកអូរយ៉ាដាវOu Ya Dav District7029
81608ស្រុកតាវែងTa Veaeng District2020
91609ស្រុកវើនសៃVeun Sai District9034
Total464243