កំណត់ត្រាប្រវត្តិសាស្ត្រខ្មែរ ផ្សាយឆ្នាំ ២០១៦
បន្លាស់ប្តូររាជធានីខែ្មរ ២៧កន្លែង ចាប់តាំងពីដើមសតវត្សរ៍មកដល់បច្ចុប្បន្ន ខ្មែរយើងតែងតែបានផ្លាស់ប្ដូររាជធានីជាញឹកញាប់ ដែលជាហេតុធ្វើឱ្យមាន ការផ្លាស់ប្ដូរយុទ្ធសាស្ត្រនយោបាយដឹកនាំប្រទេសជាញឹកញាប់ផងដែរ។ ការផ្លាស់ប្ដូរនេះ អាចបណ្ដាលមកពីស្ថានភាពទីតាំងភូមិសាស្ត្រ អាកាសធាតុ ឥទ្ធិពលសាសនា សង្គ្រាម ឬបំណងរបស់ព្រះមហាក្សត្ ។ល។ រដែលជាចក្ខុវិស័យ និងទិសដៅអភិវឌ្ឍន៍របស់ព្រះមហាក្សត្រជំនាន់នោះ។ តាមឯកសារ និងសំណៅសិលាចារឹក បានបង្ហាញថា ទីតាំងនៃរាជធានីរបស់ខ្មែរយើងចាប់ពីសតវត្សរ៍ទី១ រហូតមកដល់បច្ចុប្បន្ន មានចំនួន ២៧ កន្លែង ដូចខាងក្រោម៖
- ១. រាជធានី វ្យាធបុរៈ ស្ថិនៅទីរួមស្រុកអង្គរបុរី ខេត្តតាកែវ ចាប់ពីសតវត្សទី១ មកដល់សតវត្សទី៦នៃគ្រិស្តសករាជ រជ្ជកាលអាណាចក្រហ្វូណន់ ដែលរាប់ពីព្រះបាទ ហ៊ុនទៀន មកដល់ព្រះបាទរុទ្រវរ្ម័ន។
- ២. រាជធានីស្រេស្ឋបុរៈ ស្ថិតនៅចំប៉ាសាក់ ប្រទេសលាវបច្ចប្បន្ន រាជធានីតាំងនៅកាលពីចុងសតវត្សទី៦-៧ រជ្ជកាលអាណាចក្រភ្នំ និងក្សត្រចេនឡាដីគោក។
- ៣. រាជធានីនរវរនគរ ឬណាហ្វូណា មិនទាន់ច្បាស់នៅទីណានៅឡើយ តែសិលាចារឹកថា ជារាជធីនី នៃចេនឡាទឹក។
- ៤. រាជធានីភវបុរៈ ត្រង់ម្ដុំអំពិលរលំ ខេត្តកំពង់ធំ ចុងសតវត្សទី៦ រជ្ជកាលព្រះបាទភវរ្ម័នទី១ ឆ្នាំ៥៩៨។
- ៥. រាជធានីឥសានបុរៈ ប្រាសាទសំបូរព្រៃគុហ៍ ខេត្តកំពង់ធំ ដើមសតវត្សទី៧ រជ្ជកាលព្រះបាទឥសានវរ្ម័នទី១ ឆ្នាំ៦១៦-៦៣៥។
- ៦. រាជធានីសិវបុរៈ ត្រង់ប្រាសាទបាយ៉ង់កោរ គិរីវង្ស ខេត្តតាកែវ សតវត្សទី៧ រជ្ជកាលព្រះបាទភវរ្ម័នទី២ ឆ្នាំ៦៣៩។
- ៧. អនិន្ទិតបុរៈ មិនស្គាល់ទីតាំងច្បាស់លាស់ ដើមសតវត្សទី៨ រជ្ជកាលស្ដេចចេនឡាទឹកលិច។
- ៨. រាជធានីសម្ភុបុរៈ នៅត្រើយខាងឆ្វេងទន្លេមេគង្គ គឺម្តុំវត្តសរសរ១០០ ស្រុកសំបូរ ក្នុងខេត្តក្រចេះ សតវត្សទី៨ រជ្ជកាលស្តេចបុក្ករាក្យក្សត្រ ចេនឡាទឹកលិចមានដើមកំណើតចេញពីរាជធានីអនិន្ទិតបុរៈ។
- ៩. រាជធានីឥន្ទ្របុរៈ ត្រង់បន្ទាយព្រៃនគរ ខេត្តកំពង់ចាម សតវត្សទី៨ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។
- ១០. រាជធានីគុទិស្វរៈ ត្រង់ម្ដុំប្រាសាទបន្ទាយក្ដី ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។
- ១១. រាជធានីហរិហរាល័យ រលួស ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។
- ១២. រាជធានីអមរេន្ទ្របុរៈ ត្រង់ប្រាសាទអកយំ បារាយណ៍ខាងលិច ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះ បាទជ័យវរ្ម័នទី២។
- ១៣. រាជធានីមហេន្ទ្របព៌ត ភ្នំគូលែន ខេត្តសៀមរាប សតវត្សទី៩ រជ្ជកាលព្រះបាទជ័យវរ្ម័នទី២។
- ១៤. រាជធានីយសោធបុរៈ រាជធានីអង្គរទី១ ត្រង់ប្រាសាទភ្នំបាខែង ខេត្តសៀមរាប ចុងសតវត្សទី៩រជ្ជកាលព្រះ បាទយសោវរ្ម័នទី១ ឆ្នាំ៨៨៩-៩០០។
- ១៥. រាជធានីកោះកេរ្ត៍ ប្រាសាទកោះកេរ្ត៍ ខេត្តព្រះវិហារ សតវត្សទី១០ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៤។
- ១៦. ជយេន្ទ្រគិរី ត្រង់ប្រាសាទតាកែវ ខេត្តសៀមរាប សតវត្សទី១០ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៥ឆ្នាំ៩៦៨-១០០១។
- ១៧. រាជធានីអង្គរទី២ ប្រាសាទបាពួនខេត្តសៀមរាប ពាក់កណ្ដាលសតវត្សទី១១ រជ្ជកាលព្រះបាទឧទយាទិត្យវរ្ម័នទី២ ឆ្នាំ១០៥០-១០៦៦។
- ១៨. រាជធានី មហីធរបុរៈ ត្រង់វាលទំនាបទន្លេមូល ចុងសតវត្សទី១១ រជ្ជកាលព្រះបាទជ័យវរ្ម័នទី៦។
- ១៩. រាជធានីអង្គរទី៣ ត្រង់ប្រាសាទបាយ័ន ខេត្តសៀមរាប ចុងសតវត្សទី១២ ដើមសតវត្សទី១៣ រជ្ជកាលព្រះ បាទជ័យវរ្ម័នទី៧។
- ២០. រាជធានីទួលបាសាន ខេត្តកំពង់ចាម ឆ្នាំ១៤៣១ រជ្ជកាលព្រះបាទបរមរាជាពញាយ៉ាត។ នៅរាជព្រះបាទ សុគន្ធបទ បានប្តូរឈ្មោះទៅជា រាជធានីស្រីសឈរ និងក្រោយមកទៀត បានប្តូរឈ្មោះមកជា ស្រុកស្រីសន្ធរ រហូតដល់បច្ចុប្បន្ន។
- ២១. រាជធានីចតុមុខ សតវត្សទី១៥ រជ្ជកាលព្រះបាទបរមរាជាពញាយ៉ាត។
- ២២. រាជធានីស្រឡប់ពិជ័យព្រៃនគរ ខេត្តកំពង់ចាម ដើមសតវត្សទី១៦ រជ្ជកាលស្តេចកន ឬព្រះបាទស្រីជេដ្ឋា ធិរាជរាមាធិបតី។
- ២៣. រាធានីលង្វែក ខេត្តកំពង់ឆ្នាំង សតវត្សទី១៦ រជ្ជកាលព្រះបាទច័ន្ទរាជា ឬអង្គច័ន្ទទី១។
- ២៤. រាជធានីស្លាកែត ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌។ ចំណែកាឯលោក អាដេម៉ារ ឡឺគ្លែរ ថានៅវត្តកោះស្លា ខេត្តកំពត ឯណោះទេ។
- ២៥. រាជធានីល្វាឯម ខេត្តកណ្តាល សតវត្សទី១៧ រជ្ជកាលព្រះបាទស្រីសុរិយោពណ៌។
- ២៦. រាជធានីឧដុង្គមានជ័យ ខេត្តកណ្តាល នៅខាងជើងភ្នំព្រះរាជទ្រព្យ តែក្រោយមកនៅម្តុំវាំងចាស់ក្នុងខេត្ត កំពង់ស្ពឺ សតវត្សទី១៧រជ្ជកាលព្រះបាទជ័យជេដ្ឋាទី២ឆ្នាំ១៦១៨-១៦២៨ ព្រះអង្គដួង ព្រះនរោត្តម។
- ២៧. រាជធានីភ្នំពេញ ក្នុងរជ្ជកាល ព្រះបាទនរោត្តម ក្នុងសតវត្សរ៍ទី ១៩ បន្ទាប់ពីរាជធានីឧដុង្គមក ត្រូវបានត្រឡប់មកសាងសង់ ជាលើកទី២ នៅរាជធានីភ្នំពេញក្នុងឆ្នាំ ១៨៦៥ ហើយឋិតឋេរមកដល់សព្វថ្ងៃ៕
- ១ ហ៊ុនទៀន ឬកៅណ្ឌិន្យទី១ ស.វទី១ ព្រាហ្មណ៍ឥណ្ឌា
- ២ ហ៊ុនប៉ាន់ហួង ? បុត្រាហ៊ុនទៀន
- ៣ ប៉ានប៉ាន ៣ ឆ្នាំ បុត្រាហ៊ុនប៉ាន់ហួង
- ៤ ហ្វាន់ចេម៉ាន់ (ស្រីមារៈ) ?-២២៥ មេទ័ពរបស់ប៉ានប៉ាន
- ៥ តិន ចេង ? បុត្រាហ្វាន់ចេម៉ាន់
- ៦ ហ្វាន់ឆាន ? ក្មួយហ្វាន់ចេម៉ាន់
- ៧ ហ្វាន់ចាន់ (ឆាង) ? បុត្រាហ្វាន់ចេម៉ាន់
- ៨ ហ្វាន់ស៊ីយុន ?-២៨៩ មេទ័ព
- ៩ ចាន់ហ្វាន់ ? ?
- ១០ ទៀនឈូឆានតាន ៣៥៧-? រាជ្យវង្សឥណ្ឌា
- ១១ កៅណ្ឌិន្យទី ២ ឬកៅឆេយូ ? ព្រាហ្មណ៍ឥណ្ឌា
- ១២ ស្រីឥន្ទ្រវរ្ម័ន ឬស្រេស្ទរវ្ម័ន ? ?
- ១៣ កៅណ្ឌិន្យជ័យវរ្ម័ន (ចោយេប៉ាម៉ោ) ៤៧០-៥១៤ ?
- ១៤ រុទ្រវរ្ម័ន (លីវតោប៉ាម៉ោ) ៥១៤-៥៣៩ បុត្រាកៅណ្ឌិន្យជ័យវរ្ម័ន
- ១៥ ភវវរ្ម័នទី ១ ៥៥០-៦០០ បុត្រាវីរវរ្ម័ន ជាចៅរុទ្រវរ្ម័ន
- ១៦ មហិន្ទ្រវរ្ម័នទី ១ (ចិត្រសេន) ៦០០-៦១៥ ប្អូនជីដូនមួយភវវរ្ម័នទី ១
- ១៧ ឥសានវរ្ម័នទី ១ ៦១៥-៦៣៥ បុត្រាមហិន្ទ្រវរ្ម័ន
- ១៨ ភវវ្ម័នទី ២ ៦៣៩-៦៥៥ ?
- ១៩ ជ័យវរ្ម័នទី ១ ៦៥៥-៦៨១ បុត្រាភវរ្ម័នទី ២
- ២០ ជ័យទេវី ?-៧១៣ បុត្រីជ័យវរ្ម័នទី ១
- ២១ ជ័យវរ្ម័នទី ២ ៨០២-៨៥០ ជាប់រាជ្យវង្សបុស្តរាក្យ
- ២២ ជ័យវរ្ម័នទី ៣ ៨៥០-៨៧៧ បុត្រាជ័យវរ្ម័នទី ២
- ២៣ ឥន្រ្ទវរ្ម័នទី ១ ៨៧៧-៨៨៩ ប្អូនជីដូនមួយជ័យវរ្ម័នទី ៣
- ២៤ យសោវរ្ម័នទី ១ ៨៨៩-៩០០ បុត្រាឥន្ទ្រវរ្ម័នទី ១
- ២៥ ហស៌វរ្ម័នទី ១ ៩០០-៩២២ បុត្រាយសោវរ្ម័នទី ១
- ២៦ ឥសានវរ្ម័នទី ២ ៩២២-៩២៨ បុត្រាយសោវរ្ម័នទី ១
- ២៧ ជ័យវរ្ម័នទី ៤ ៩២៨-៩៤២ ប្អូនថ្លៃយសោវរ្ម័នទី ១
- ២៨ ហស៌វរ្ម័នទី ២ ៩៤២-៩៤៤ បុត្រាជ័យវរ្ម័នទី ៤
- ២៩ រាជេន្រ្ទវរ្ម័នទី ២ ៩៤៤-៩៦៨ ក្មួយយសោវរ្ម័នទី ១
- ៣០ ជ័យវរ្ម័នទី ៥ ៩៦៨-១០០១ បុត្រារាជាន្ទ្រវរ្ម័នទី ២
- ៣១ ឧទយាទិត្យវរ្ម័នទី ១ ១០០១-១០០២ ក្មួយជ័យវរ្ម័នទី ៥
- ៣២ ជ័យវីរវរ្ម័ន ១០០២-១០០៦ ?
- ៣៣ សូរ្យវរ្ម័នទី ១ ១០១០-១០៥០ ញាតិខាងមាតាឥន្ទ្រវរ្ម័នទី ១
- ៣៤ ឧទយាទិត្យវរ្ម័នទី ២ ១០៥០-១០៦៦ បុត្រាសូរ្យវរ្ម័នទី ១
- ៣៥ ហស៌វរ្ម័នទី ៣ ១០៦៦-១០៨០ បុត្រាសូរ្យវរ្ម័នទី ១
- ៣៦ នឬបតីន្ទ្រវរ្ម័ន ១០៨០-១១១៣ ?
- ៣៧ ជ័យវរ្ម័នទី ៦ ១០៨០-១១០៧ រាជវង្សមហីនធបុរៈ
- ៣៨ ធរណីន្ទ្រវរ្ម័នទី ១ ១១០៧-១១១៣ ព្រះរាមជ័យវរ្ម័នទី ៦
- ៣៩ សូរ្យវរ្ម័នទី ២ ១១១៣-១១៥០ ចៅធរណីន្ទ្រវរ្ម័នទី ១
- ៤០ ធរណីន្រ្ទវរ្ម័នទី ២ ១១៥០-១១៦០ បងជីដូនមួយសូរ្យវរ្ម័នទី ២
- ៤១ យសោវរ្ម័នទី ២ ១១៦០-១១៦៥ ?
- ៤២ ត្រីភូរនាទិត្យវរ្ម័ន ១១៦៥-១១៧៧ មន្ត្រីជាន់ខ្ពស់
- ៤៣ ជ័យវរ្ម័នទី ៧ ១១៨១-១២១៨ បុត្រាធរណីន្ទ្រវរ្ម័នទី ២
- ៤៤ ឥន្រ្ទវរ្ម័នទី ២ ១២១៨-១២៤៣ បុត្រាជ័យវរ្ម័នទី ៧
- ៤៥ ជ័យវរ្ម័នទី ៨ ១២៤៣-១២៤៣ ?
- ៤៦ ស្រីឥន្ទ្រវរ្ម័ន ឬឥន្ទ្រវរ្ម័នទី ៣ ១២៩៥-១៣០៧ រាជសុណិសារជ័យវរ្ម័នទី ៨
- ៤៧ ស្រីន្ទ្រជ័យវរ្ម័ន ឬឥន្ទ្រវរ្ម័នទី ៤ ១៣០៧-១៣២៧ ជាប់ញាតិវង្សជ័យវរ្ម័នទី ៨
- ៤៨ ជ័យវរ្ម័នទី ៩ ១៣២៧-១៣៣៦ ?
- ៤៩ ត្រសក់ផ្អែម ឬនាយជ័យ ១៣៣៦-១៣៤០ រាជសុណិសារជ័យវរ្ម័នទី ៩
- ៥០ និព្វានបទ ១៣៤០-១៣៤៦ បុត្រាត្រសក់ផ្អែម
- ៥១ សិទ្ធានរាជា ១៣៤៦-១៣៤៧ បុត្រានិព្វានបទ
- ៥២ លំពង្សរាជា ១៣៤៧-១៣៥១ បុត្រានិព្វានបទ
- ៥៣ ស្រីសុរិយោវង្សទី ១ ១៣៥៧-១៣៦៦ បុត្រានិព្វានបទ
- ៥៤ បរមរាមា ១៣៦៦-១៣៧៣ បុត្រាលំពង្សរាជា
- ៥៥ ធម្មាសោករាជា ១៣៧៣-១៣៩៤ បុត្រាលំពង្សរាជា
- ៥៦ ស្រីសុរិយោវង្សទី ២ ១៤០១-១៤១៧ បុត្រាស្រីសុយិយោទ័យ
- ៥៧ បរមសុខា ១៤១៧-១៤២០ ញាតិវង្សស្រីសុរិយោវង្សទី ២
- ៥៨ ពញាយ៉ាត ១៤២១-១៤៦៣ បុត្រាស្រីសុរិយោវង្សទី ២
- ៥៩ នារាយណ៍រាជា ១៤៦៣-១៤៦៩ បុត្រាពញាយ៉ាត
- ៦០ ស្រីរាជា ១៤៦៩-១៤៨៥ បុត្រាពញាយ៉ាត
- ៦១ ធម្មរាជា ១៤៨៥-១៥០៤ បុត្រាពញាយ៉ាត
- ៦២ ស្រីសុគន្ធបទ ១៥០៤-១៥១២ បុត្រាធម្មរាជា
- ៦៣ ស្តេចកន ១៥១២-១៥១៦ ?
- ៦៤ ចន្ទរាជា ១៥១៦-១៥៦៦ អនុជពៅស្រីសុគន្ធបទ
- ៦៥ បរមរាជាទី ៤ ឬបរមេន្ទរាជា ១៥៦៦-១៥៧៦ បុត្រាចន្ទរាជា
- ៦៦ សត្ថាទី ១ ឬបរមរាជាទី ៥ ១៥៧៦-១៥៨៦ បុត្រាបរមរាជាទី ៤
- ៦៧ ជ័យជេដ្ឋាទី ១ ១៥៨៦-១៥៩៣ បុត្រាសត្ថាទី ១
- ៦៨ រាមាជើងព្រៃ ១៥៩៤-១៥៩៦ ?
- ៦៩ ពញាតន់ ឬបរមរាជាទី ៦ ១៥៩៦-១៥៩៩ បុត្រាសត្ថាទី ១
- ៧០ ពញាអន ឬបរមរាជាទី ៧ ១៥៩៦-១៦០០ បុត្រាសត្ថាទី ១
- ៧១ ពញាញោម ឬសម្តេចកែវហ៊្វា ១៦០០-១៦០៣ បុត្រាសត្ថាទី ១
- ៧២ ស្រីសុរិយោពណ៌ ១៦០៣-១៦១៨ បុត្រាបរមរាជា
- ៧៣ ជ័យជេដ្ឋាទី ២ ឬជ័យជេស្តា ១៦១៨-១៦២៨ បុត្រាស្រីសុរិយោពណ៌
- ៧៤ ស្រីធម្មរាជាទី ២ ឬចៅពញាតូ ១៦២៩-១៦៣៤ បុត្រាជ័យជេដ្ឋាទី ២
- ៧៥ អង្គទងរាជា ឬចៅពញានូ ១៦៣៥-១៦៣៩ បុត្រាជ័យជេដ្ឋាទី ២
- ៧៦ អង្គនន់ ឬបទុមរាជាទី ១ ១៦៣៩-១៦៤១ បុត្រាឧទ័យរាជា
- ៧៧ រាមាធិបតីទី ១ ឬពញាចន្ទ ១៦៤២-១៦៥៩ បុត្រាជ័យជេដ្ឋាទី ២
- ៧៨ អង្គសូរ ១៦៥៩-១៦៧២ បុត្រាឧទ័យរាជា
- ៧៩ ស្រីជ័យជេដ្ឋា ឬបទុមរាជា ១៦៧២-១៦៧៣ បុត្រាអង្គនន់ទី ១
- ៨០ កែវហ៊្វាអង្គជី ១៦៧៣-១៦៧៥ បុត្រាអង្គសូរ
- ៨១ ជ័យជេដ្ឋាទី ៣អង្គស៊ូ (១) ១៦៧៥-១៦៨៨ បុត្រាអង្គសូរ
- ៨២ អ្នកម្នាងទៃ ១៦៨៨ មាតាអង្គស៊ូ
- ៨៣ ជ័យជេដ្ឋាទី ៣ អង្គស៊ូ (២) ១៦៨៨-១៦៩៥ បុត្រាអង្គសូរ
- ៨៤ រាមាធិបតីទី ២អង្គយ៉ង ១៦៩៥-១៦៩៦ បុត្រាអង្គជី
- ៨៥ ជ័យជេដ្ឋាទី ៣ អង្គស៊ូ (៣) ១៦៩៦-១៦៩៩ បុត្រាអង្គសូរ
- ៨៦ កែវហ៊្វាអង្គអិម (១) ១៦៩៩-១៧០០ បុត្រាអង្គនន់ទី
- ៨៧ ជ័យជេដ្ឋាទី ៣ អង្គស៊ូ (៤) ១៧០០-១៧០២ បុត្រាអង្គសូរ
- ៨៨ ធម្មរាជាទី ៣ (១) ១៧០២-១៧០៣ បុត្រាអង្គស៊ូ
- ៨៩ ជ័យជេដ្ឋាទី ៣ អង្គស៊ូ (៥) ១៧០៣-១៧០៦ បុត្រាអង្គសូរ
- ៩០ ធម្មរាជាទី ៣ (២) ១៧០៦-១៧០៩ បុត្រាអង្គស៊ូ
- ៩១ កែវហ៊្វាអង្គអិម (២) ១៧០៩-១៧២២ បុត្រាអង្គនន់ទី ១
- ៩២ សត្ថាទី ២ អង្គជី (១) ១៧២២-១៧២៩ បុត្រាកែវហ៊្វាអង្គអិម
- ៩៣ កែវហ៊្វាអង្គអិម (៣) ១៧២៩ (៧ ខែ) បុត្រាអង្គនន់ទី ១
- ៩៤ សត្ថាទី ២ អង្គជី (២) ១៧២៩-១៧៣៧ បុត្រាកែវហ៊្វាអង្គអិម
- ៩៥ ធម្មរាជាទី ៣ (៣) ១៧៣៨-១៧៤៧ បុត្រាអង្គស៊ូ
- ៩៦ ធម្មរាជាទី ៤ អង្គអិម ១៧៤៧ បុត្រាធម្មរាជាទី ៣
- ៩៧ រាមាធិបតីទី ៣ អង្គទង (១) ១៧៤៧-១៧៤៨ បុត្រាអង្គយ៉ង
- ៩៨ សត្ថាទី ២ អង្គជី (៣) ១៧៤៩ បុត្រាកកែវហ៊្វាអង្គអិម
- ៩៩ ស្រីជ័យជេដ្ឋាអង្គសួន ១៧៤៩-១៧៥៥ បុត្រាធម្មរាជាទី ៤
- ១០០ រាមាធិបតីអង្គទង (២) ១៧៥៦-១៧៥៧ បុត្រាអង្គយ៉ង
- ១០១ នរាយណ៍រាជាទី ២ អង្គតន់ ១៧៥៨-១៧៧៥ បុត្រាអង្គទង
- ១០២ បរមរាជាអង្គនន់ ១៧៧៥-១៧៧៩ បុត្រាអង្គសួន
- ១០៣ នារាយណ៍រាជាទី ៣ អង្គអេង ១៧៧៩-១៧៩៦ បុត្រាអង្គអិម
- ១០៤ ចៅហ៊្វាប៉ុក ១៧៩៦-១៨០៥ មន្ត្រី
- ១០៥ ឧទ័យរាជាអង្គចន្ទ ១៨០៦-១៨៣៤ បុត្រាអង្គអេង
- ១០៦ ក្សត្រីអង្គម៉ី ១៨៣៤-១៨៤០ បុត្រីអង្គចន្ទ
- ១០៧ ហិរក្សរាមាធិបតីអង្គឌួង ១៨៤១-១៨៦០ បុត្រាអង្គអេង
- ១០៨ នរោត្តម ១៨៦០-១៩០៤ បុត្រាអង្គឌួង
- ១០៩ ស៊ីសុវត្ថិ ១៩០៤-១៩២៧ បុត្រាអង្គឌួង
- ១១០ ស៊ីសុវត្ថិមុនីវង្ស ១៩២៧-១៩៤១ បុត្រាស៊ីសុវត្ថិ
- ១១១ នរោត្តមសីហនុ ១៩៤១-១៩៥៥ បុត្រាសុរាម្រឹត
- ១១២ សុរាម្រឹត ១៩៥៥-១៩៦០ បុត្រាសុធារតន៍
- ១១៣ កុសមៈនារីរតន៍ ១៩៦០-១៩៧០ បុត្រីស៊ីសុវត្ថិមុនីវង្ស
- ១១៤ នរោត្តមសីហនុ (២) ១៩៩៣-២០០៤ បុត្រាសុរាម្រឹត
- ១១៥ នរោត្តមសីហមុនី ២០០៤-បច្ចុប្បន្ន បុត្រានរោត្តមសីហនុ
ព្រះនាមក្សត្រខ្មែរ រាយនាមព្រះមហាក្សត្រខ្មែរ និងរាជសម័យនៃ ការគ្រប់គ្រងប្រទេស ការសិក្សាស្រាវជ្រាវអំពីប្រវត្តិសាស្ត្រខ្មែរ មិនមែនជារឿងងាយទេ ដោយសារតែគ្មានឯកសារច្បាស់លាស់បន្សល់ទុកឱ្យស្រាវជ្រាវ។ ដូច្នេះយើងត្រូវតែកកាយរើមួយម្តងមួយផ្នែកៗ មករៀបចំផ្គុំគ្នាដើម្បីឱ្យបានឃើញការពិតពីមួយសម័យកាលទៅមួយសម័យទៀត។ ខាងក្រោមនេះ គឺជាការស្រាវជ្រាវប្រវត្តិនៃការគ្រប់គ្រងរបស់ព្រះមហាក្សត្រខ្មែរ និងព្រះនាមរបស់ទ្រង់នីមួយៗ៖
* សម័យនគរភ្នំ (ហ្វូណន សវទី១ ៥៥០ គស)
1. ព្រះនាងសោមាហៅលីវយី (ដើមសតវត្សទី១)2. កៅណ្ឌិន្យ(៦៨)3. មិនស្គាល់ព្រះនាម (សតវត្សទី២)4. មិនស្គាល់ព្រះនាម ចិនហៅ បាន់ ហួង (សតវត្សទី២)5. មិនស្គាល់ព្រះនាម ចិនហៅ ហ្វាន់ហ្វាន់(ដើមសតវត្សទី៣)6. ស្រីម៉ារ៉ា ចិនហៅ ចេម៉ាន់(២០៥- ២២៥)7. មិនស្គាល់ព្រះនាមចិនហៅ Fan chin sheng(២២៥)8. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់ចាន់(២២៥ -២៤០)9. មិនស្គាល់ព្រះនាម ចិនហៅហ្វាន់សីុយន់(២៤០- ២៨៧)10. មិនស្គាល់ព្រះនាម(សតវត្សទី៣)11. មិនស្គាល់ព្រះនាមចិនហៅតៀនជូចាន់តាន(សតវត្សទី៤)12. មិនស្គាល់ព្រះនាម(សតវត្សទី៤)13. កៅណ្ឌិន្យទី២ចិនហៅចាវចិនជូ(? ៤៣៤)14. ស្រី =ន្រ្ទវរ្ម័ន(៤៣៤- ៤៣៥)15. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល16. មិនស្គាល់ព្រះនាម មិនស្គាល់រជ្ជកាល17. កៅណ្ឌិន្យជ័យវរ្ម័ន(៤៨៤ -៥១៤)18. រុទ្រវរ្ម័ន(៥១៤- ៥៥០)
* សម័យចេនឡា(៥៥០- ៨០២ គស)
1. ស្រីភវវរ្ម័នទី១(៥៥០- ៦០០)2. ស្រីមហេន្រ្ទវរ្ម័ន៦០០ -៦១៦)3. អីសានវរ្ម័នទី១(៦១៦- ៦៣៥)4. ស្រីភវវរ្ម័នទី២(៦៣៩ -៦៥៧)5. ជ័យវរ្ម័នទី១ ឆ្នាំ ៦៥៧- ៦៨១)6. ព្រះនាងជ័យវតី(៦៨១- ៧១៣)7. ចេនឡាចែកជាពីរ
*ចេនឡាដីគោក(ចេនឡាខាងជើង)ចេនឡាទឹកលិច (ចេនឡាខាងត្បូង) (៧០៦- ៨០២) ការឈ្លានពានរបស់ជ្វា (៧៧៤ -៨០២)
* សម័យអង្គរ(៨០២ -១៤៣១ គស)
1. ជ័យវរ្ម័នទី២(៨០២- ៨៥០)2. ជ័យវរ្ម័នទី៣(៨៥០- ៨៧៧)3. អិន្រ្ទវរ្ម័នទី១(៨៧៧ -៨៨៩)4. យសោវរ្ម័នទី១(៨៨៩- ៩០០)5. ហសវរ្ម័នទី១(៩០០- ៩២៥)6. អីសានវរ្ម័ន២(៩២៥ -៩២៨)7. ជ័យវរ្ម័នទី៤(៩២៨- ៩៤១)8. សហវរ្ម័នទី២(៩៤១ -៩៤៥)9. រាជេន្រ្ទវរ្ម័នទី២(៩៤៥ -៩៦៨)10. ជ័យវរ្ម័នទី៥ (៩៦៨ -១០០១)11. ឧទយាទិត្យវរ្ម័នទី១(១០០២)12. ជ័យវីរវរ្ម័ន (១០០២- ១០០៦)13. សុរិយាវរ្ម័នទី១(១០០៦- ១០៥០)14. ឧទយាទិត្យវរ្ម័នទី២(១០៥០- ១០៦៦)15. ហសវរ្ម័នទី៣(១០៦៦- ១០៨០)16. នរិន្រ្ទវរ្ម័ន(១០៨០- ១១១៣)17. ជ័យវរ្ម័នទី៦ (១០៨០- ១១០៧)18. ធរណិន្រ្ទវរ្ម័នទី១(១១០៧- ១១១៣)19. សុរិយវរ្ម័នទី២(១១១៣- ១១៥០)20. ធរណិន្រ្ទវរ្ម័នទី២(១១៥០ -១១៥៦)21. យសោវរ្ម័នទី២(១១៥៦- ១១៦៥)22. Tribhuvanidyavarman(1165 -1177)23. ការឈ្លានពានរបស់ចាម(១១៧៧ -១១៨១)24. ជ័យវរ្ម័នទី៧ (១១៨១- ១២១៨)25. អិន្រ្ទវរ្ម័នទី២(១២១៨- ១២៤៣)26. ជ័យវរ្ម័នទី៨(១២៤៣- ១២៩៥)27. អិន្រ្ទវរ្ម័នទី៣(១៣៩៥ -១៣០៧)28. ស្រីជ័យវរ្ម័ន(១៣០៧ -១៣២៧)29. ជ័យវរ្ម័នទី៩(១៣២៧- ១៣៣៦)30. ត្រសក់ផ្អែម(១៣៣៦ -១៣៤០)31. និព្វានបទ(១៣៤០ -១៣៤៦)32. លំពង្សរាជា(១៣៤៦ -១៣៥១)33. សុរិយាវង្ស(១៣៥១- ១៣៦៣)34. បរមរាជាទី១(១៣៦៣- ១៣៧៣)35. ធម្មាសោក(១៣៧៣ -១៣៩៣)36. បរមរាជាទី២(១៣៩៣ -១៤៦៣)
* សម័យចតុមុខ(១៤៣១ ១៥២៥ គស)
1. បរមរាជាទី២2. នារាយណ៍រាជាទី(១១៤៦៣-១៤៦៩)3. ស្រីរាជា(១៤៦៩-១៤៧៥)4. ស្រីសុរិយាទ័យ(១៤៧៥-១៤៨៥)5. ធម្មោរាជាទី១(១៤៨៥-១៥០៤)6. ស្រីសុគន្ធបទ(១៥០៤-១៥១២)7. ស្រីជ័យជេដ្ឋាធិរាជ្យ(១៥១២-១៥២៥)8. សង្គ្រាមស៊ីវិល៖សង្គ្រាមរវាងពញាច័ន្ទ និងស្ដេចកន ១៥១៦-១៥២៥
* សម័យលង្វែក(១៥២៥ ១៥៩៤ គស)
1. បរមរាជាទី៣(១៥១៦-១៥៦៦)2. បរមរាជាទី៤(១៥៦៦-១៥៧៦)3. បរមរាជាទី៥(១៥៧៦-១៥៨៦)4. ជ័យជេដ្ឋាទី១(១៥៨៦-១៥៩៣)5. ការឈ្លានពានរបស់សៀម៖ ១៥៩៣ (៣ខែ)6. រាមាជើងព្រៃ(១៥៩៤-១៥៩៦)7. បរមរាជាទី៦(១៥៩៦-១៥៩៩)8. បរមរាជាទី៧(១៥៩៩-១៦០០)9. កែវហ្វ៊ាទី១(១៦០០-១៦០៣)10. បរមរាជាទី៨(១៦០៣-១៦១៨)
* សម័យឧត្ដុង(១៦២០ ១៨៦៣ គស) មានការខុសប្កែកគ្នា ក្នុងការកត់ត្រាប្រវត្តិសាស្រ្ត ឬ ជាសញ្ញា នៃការ បែងចែងទឹកដី ដោយសារ រាជវាំង្គ ឧត្តុង្គ ស្ថិតក្រោមអំណាច សៀម
1. ជ័យជេដ្ឋាទី២(១៦១៨-១៦២៨)2. ធម្មោរាជាទី២(១៦២៩-១៦៣៤)3. អង្គទងរាជា(១៦៣៥-១៦៣៩)4. បទុមរាជា(១៦៣៩-១៦៤១)5. រាមាធិបតីទី១(១៦៤១-១៦៥៩)6. បរមរាជាទី៩ (១៦៥៩-១៦៧២)7. ជ័យជេដ្ឋាទី២(១៦៧២-១៦៧៣)8. កែហ្វ៊ាទី២(1973- 1975)9. ជ័យជេដ្ឋាទី៦(១៦៧៥-១៦៩៥)10. រាមាធិបតីទី២(១៦៩៥-១៦៩៦)11. ជ័យជេដ្ឋាទី៦(១៦៩៦-១៦៩៩)12. កែវហ្វ៊ាទី៣(១៦៩៩-១៧០០)13. ជ័យជេដ្ឋាទី៦(១៧០០-១៧០២)14. ធម្មោរាជាទី៣(១៧០២-១៧០៣)15. ជ័យជេដ្ឋាទី៦(១៧០៣-១៧០៦)16. ធម្មោរាជាទី៣(១៧០៦-១៧០៩)17. កែវហ្វ៊ាទី៣(១៧១០-១៧២២)18. សត្ថាទី២(១៧២២-១៧២៩)19. សត្ថាទី២(១៧៤៩)20. រាមាធិបតីទី៣(១៧៤៧-១៧៤៨)21. ធម្មោរាជាទី៤(១៧៤៨)22. ជ័យជេដ្ឋាទី៥(១៧៤៩-១៧៥៥)23. រាមាធិបតីទី៣(១៧៥៦-១៧៥៧)24. នារាយណ៍រាជាទី២(១៧៥៨-១៧៧៥)25. រាមរាជា(១៧៧៥-១៧៧៩)26. នារាយណ៍រាជាទី៣(១៧៧៩-១៧៩៦)27. ឧទ័យរាជា(១៧៩៦-១៨៣៤)28. ក្សត្រីអង្គមី(១៨៣៤-១៨៤០)29. ស្រីសុរិយោពណ៌(១៨៤០-១៨៥៩)
- ០១ ជ័យជេដ្ឋាទី២ ជ័យជេដ្ឋា ១៦១៩-១៦២៧ ព្រះបាទជ័យជេដ្ឋាទី២ បានឡើងសោយរាជ្យនៅរាជវាំងល្វាឯម ក្នុងព្រះជន្ម ៣៤ វស្សា។ ព្រះអង្គមានមហេសីនាមអង្គចូវជាបុត្រីស្ដេចយួន។ នៅឆ្នាំ ១៦២០ ព្រះអង្គបានលើករាជធានីពីល្វាឯមមកឧដុង្គ។
- ០២ ឧទ័យរាជាទី១ ឧទ័យ ១៦២៧-១៦៤២
- ០៣ ធម្មរាជាទី២ រឺ រាជសំភារ ពញាតូ ១៦២៧-១៦៣២
- ០៤ អង្គទងរាជា ពញានូរ ១៦៣២-១៦៤០
- ០៥ បទុមរាជាទី១ អង្គនន់ទី១ ១៦៤០-១៦៤២
- ០៦ រាមាធិបតីទី២ ពញាចន្ទ រឺ អង្គចន្ទទី២ ១៦៤២-១៦៥៨
- ០៧ បរមរាជាទី៨ អង្គសូរទី១ ១៦៥៩-១៦៧២
- ០៨ រាមាធិបតីទី៣ អង្គតន់ទី១ ១៦៦៤-១៦៧៤
- ០៨ បទុមរាជាទី២ ស្រីជ័យជេដ្ឋទី១ ១៦៧២-១៦៧៣
- ១០ កែវហ៊្វាទី២ អង្គជីទី១ ១៦៧៣-១៦៧៧
- ១១ បទុមរាជាទី៣ អង្គនន់ទី២ ១៦៧៤-១៦៩១
- ១២១ ជ័យជេដ្ឋាទី៣ (រាជ្យទី១) អង្គសូរទី២ ១៦៧៧-១៦៩៥
- ១៣ អ្នកម្នាងទៃ ទៃ ១៦៨៨ (៣ខែ)
- ១៤ រាមាធិបតីទី៤ អង្គយ៉ង ១៦៩៥-១៦៩៦
- ១៥ ជ័យជេដ្ឋាទី៣ (រាជ្យទី២) អង្គសូរទី២ ១៦៩៦-១៧០០
- ១៦ កែវហ៊្វាទី៣ (រាជ្យទី១) អង្គឥមទី១ ១៧០០-១៧០១
- ១៧ ជ័យជេដ្ឋាទី៣ (រាជ្យទី៣) អង្គសូរទី២ ១៧០១-១៧០២
- ១៨ ធម្មរាជាទី៣ (រាជ្យទី១) ជ័យជេដ្ឋាទី៤ ១៧០២-១៧០៤
- ១៩ ជ័យជេដ្ឋាទី៣ (រាជ្យទី៤) អង្គសូរទី២ ១៧០៤-១៧០៧
- ២០ ធម្មរាជាទី៣ (រាជ្យទី២) ជ័យជេដ្ឋាទី៤ ១៧០៧-១៧១៤
- ២១ កែវហ៊្វាទី៣ (រាជ្យទី២) អង្គឥមទី១ ១៧១៤-១៧២២
- ២២ សត្ថាទី២ (រាជ្យទី១) អង្គជីទី២ ១៧២២-១៧២៩
- ២៣ កែវហ៊្វាទី៣ (រាជ្យទី៣) អង្គឥមទី១ ១៧២៩ (៧ខែ)
- ២៤ បរមរាជាទី១០ (រាជ្យទី២) អង្គជីទី២ ១៧២៩-១៧៣៨
- ២៥ ធម្មរាជាទី៣ (រាជ្យទី៣) ជ័យជេដ្ឋាទី៤ ១៧៣៨-១៧៤៧
- ២៦ ស្រីធម្មរាជា អង្គឥមទី២ ១៧៤៧-១៧៤៨
- ២៧ រាមាធិបតីទី៥ (រាជ្យទី១) អង្គទង ១៧៤៨-១៧៤៩
- ២៨ ស្រីជ័យជេដ្ឋទី២ អង្គស្ងួន ១៧៤៩-១៧៥៥
- ២៩ រាមាធិបតីទី៥ (រាជ្យទី២) អង្គទង ១៧៥៦-១៧៥៧
- ៣០ នារាយណ៍រាជាទី២ ឧទ័យរាជាទី២ រឺ អង្គតន់ទី២ ១៧៥៨-១៧៧៥
- ៣១ រាមាធិបតីទី៦ អង្គនន់ទី៣ ១៧៧៥-១៧៧៩
- ៣២ នារាយណ៍រាជាទី៣ អង្គអេង ១៧៧៩-១៧៩៦
- អន្តររជ្ជកាល: ១៧៩៦-១៨០៥
- ៣៣ ចៅហ៊្វាប៉ុក ១៧៩៦-១៨០៥
- ៣៤ ឧទ័យរាជាទី៣ អង្គចន្ទទី៣ រឺ ឧទ័យរាជា ១៨០៦-១៨៣៤
- ៣៥ អង្គម៉ី អង្គម៉ី ១៨៣៤-១៨៤៧
- ៣៦ ហរិរក្សរាមាឥស្សរាធិបតី អង្គឌួង ១៨៤៨-១៨៦០
* សម័យអាណានិគមបារាំង(១៨៦៣ ១៩៥៣ គស) ភ្នំពេញ
1. នរោត្ដម(១៨៥៩-១៩០៤)2. ស៊ីសុវត្តិ(១៩០៤-១៩២៧)3. ស៊ីសុវត្តិមុនីវង្ស(១៩២៧-១៩៤១)4. នរោត្ដមសីហនុ(១៩៤១-១៩៥៥)5. នរោត្ដមសុរាម្រឹត(១៩៥៥-១៩៦០)
*សម័យសង្គមរាស្រ្តនិយម(១៩៥៣– ១៩៧០ គស)
1. នរោន្ដមសីហនុ(១៩៥៣ -១៩៧០)
*សម័យសាធារណរដ្ឋខ្មែរ(១៩៧០- ១៩៧៥ គស)
1. មេដឹកនាំ លន់ នុល(១៩៧០- ១៩៧៥)
*សម័យកម្ពុជាប្រជាធិបតេយ្យ(១៩៧៥- ១៩៧៩ គស)
1 .មេដឹកនាំ ឈ្មោះ ប៉ុល ពត(១៩៧៥- ១៩៧៩)
*សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា(១៩៧៩ -១៩៨៩ គស)
សម័យរដ្ឋកម្ពុជា(១៩៨៩- ១៩៩១ គស)
*សម័យព្រះរាជាណាចក្រកម្ពុជាទី២
1. នរោត្តមសីហនុ(១៩៩៣-២០០៤)
2. នរោត្តមសីហមុនី(២០០៤-បច្ចុប្បន្ន)
កំណត់ត្រាប្រវត្តិសាស្ត្រខ្មែរស្តេចត្រាញ់៥តំណដែលគ្រប់គ្រងខេត្តបាត់ដំបងត្រកូល «អភ័យវង្ស» ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧បើនិយាយអំពីសាវតានៃខេត្តបាត់ដំបង (សៀមបានប្រែឈ្មោះជាខេត្តព្រះដំបង ) ដែលធ្លាប់ធ្លាក់ទៅក្រោមការគ្រប់គ្រងរបស់សៀមអស់ជាច្រើនឆ្នាំ គឺត្រូវនិយាយទាក់ទងនឹងសាវតាដែលខេត្តនេះស្ថិតក្រោមការគ្រប់គ្រងរបស់ត្រកូល «អភ័យវង្ស» ឬ ហៅម្យ៉ាងទៀតថា «បាត់ដំបងសម័យលោកម្ចាស់»។ត្រកូលអភ័យវង្សនេះ ជាត្រកូលមួយធ្លាប់គ្រប់គ្រងខេត្តបាត់ដំបង អស់ជាច្រើនជំនាន់ ឬដែលអ្នកមួយចំនួនបានចាត់ទុកថាជាត្រកូលក្បត់ជាតិខ្មែរ។ ខេត្តបាត់ដំបងនៅខណៈនោះ ត្រូវដាក់ស្ថិតក្នុងមណ្ឌលបូព៌ា របស់រាជាអាណាចក្រសៀម។បើតាមសៀវភៅដែលមានចំណងជើងថា «បាត់ដំបងសម័យលោកម្ចាស់» និពន្ធដោយលោក តូច ឈួន បោះពុម្ពលើកទី២ ឆ្នាំ១៩៩៤ បានរៀបរាប់ថា ៖ ត្រកូល «អភ័យវង្ស» ដើមនាមត្រកូល អភ័យវង្ស គឺឧកញ៉ាយមរាជ (បែន) ជាពូជពង្សត្រកូលខ្មែរមួយដែលបានចុះចូលជាមួយសៀម។ត្រកូល អភ័យវង្ស បានគ្រប់គ្រង ខេត្តបាត់ដំបងដល់ទៅ៦ជំនាន់ រៀងតគ្នាជាលំដាប់រហូតមកចាប់ពីឆ្នាំ១៧៩៥ ដល់ឆ្នាំ១៩០៧ គឺរយៈពេលយូរជាងអាណានិគមនិយមបារាំង គ្រប់គ្រងប្រទេសកម្ពុជាដែលមានរយៈកាលត្រឹម ៩០ឆ្នាំ។
- ជនទី ១ ដែលគ្រប់គ្រងខេត្តនេះឈ្មោះ បែន ងារជាឧកញ៉ាយមរាជ។ ងារនេះ គឺទទួលផែនយុត្តិធម៌។ ខេត្តខណ្ឌនោះក៏ក្លាយខេត្តមួយស្ថិតក្នុងមណ្ឌលបូព៌ា របស់សៀមចាប់ពីពេលនោះជាដរាបរៀងមក រហូតដល់បារាំងទាមទារយកពីសៀម វិញតាមរយៈសន្ធិសញ្ញាថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ ។ គ្រួសារអភ័យវង្សរស់នៅក្នុងបរិវេណកំផែងដ៏ស្កឹមស្កៃ។ កំផែងនេះហាក់ដូចជាស្ថានសួគ៌សម្រាប់គ្រួសារស្ដេចត្រាញ់មួយនេះអញ្ចឹង។ បែន ដែលបានកាន់អំណាចជាស្ដេចត្រាញ់ដំបូង បានស្លាប់នៅឆ្នាំ១៨០៩ ឈ្មោះ ប៉ែន ជាកូនក៏ឡើងបន្តការងារនេះទៀតបានកាល ៧ឆ្នាំក៏ស្លាប់បាត់ទៅ។ បន្ទាប់មក រស់ ជាកូនរបស់ ប៉ែន ក៏ឡើងបន្តទៀតរហូតដល់ឆ្នាំ១៨៣៥។ លុះអស់ពីឈ្មោះ រស់ ទៅ កូនរបស់ រស់ ឈ្មោះ នង ក៏ឡើងបន្តទៀត។ គេមិនដឹងថា នង ស្លាប់នៅឆ្នាំណានោះទេ តែក្រោយមកកូនរបស់ នង ឈ្មោះ យារ ហៅ ញ៉ុញ បានគ្រប់គ្រងខេត្តបាត់ដំបង រហូតដល់ឆ្នាំ ១៨៩៤។ កូនរបស់ យារ ឈ្មោះ ឈុំ ក៏បានឡើងបន្តដំណែងពីឪពុកខ្លួនដោយសម្លាប់បងថ្លៃរបស់ខ្លួនជាសាសន៍សៀមព្រោះឮថា ព្រះចៅសៀម ចង់លើកនាយបងថ្លៃនោះឲ្យឡើងគ្រងខេត្តបន្តពីឪពុករបស់ខ្លួន ។ ឈុំ អភ័យវង្ស នេះគេចាត់ទុកជាមនុស្សសាហាវឃោរឃៅ ប្រហាក់ប្រហែលទៅនឹងជីតាជំនាន់ទី១ បែន របស់ខ្លួនដូច្នោះដែរ។ ឈុំ អភ័យវង្ស បានគ្រប់គ្រងខេត្តបាត់ដំបង ពីឆ្នាំ១៨៩៥ រហូតដល់ឆ្នាំ១៩០៧។ នៅពេលដែលបារាំងយកខេត្តនេះមកវិញ ឈុំ ក៏រើផ្ទះសម្បែងទាំងប៉ុន្មាននៅបាត់ដំបងហើយដឹកទ្រព្យសម្បត្តិ ប្រពន្ធ និងកូនចៅប្រហែលជា ១០០ រទេះគោទៅរស់នៅឯបស្ចឹមបុរី ។ ក្រោយមក ឈុំ ក៏ស្លាប់កំឡុងឆ្នាំ១៩២២។ ឯកសារខ្លះទៀតថា បារាំងបានយល់ព្រមផ្តល់លុយអោយ ឈុំ អភ័យវង្សចាប់ពីឆ្នាំ១៩០៧ រហូតដល់គាត់ស្លាប់ ក្នុង១ឆ្នាំ ១សែនបាត ដែលជាថ្នូរនឹងការចាកចេញរបស់គាត់។ រីឯផ្ទះនោះ គឺជាអាគារសាលាខេត្តបាត់ដំបងសព្វថ្ងៃ។ បុត្ររបស់ ឈុំ អភ័យវង្ស ម្នាក់ឈ្មោះ ខួង (គួង/ខួង អភ័យវង្ស) ដែលជាអ្នកបង្កើតគណបក្សប្រជាធិបតេយ្យដំបូងបំផុតរបស់ប្រទេសសៀម ធ្លាប់បានឡើងធ្វើជានាយករដ្ឋមន្ត្រីសៀមដល់ទៅ៣ដង។ ខួង អភ័យវង្ស កើតឆ្នាំ១៩០២ នៅខេត្តបាត់ដំបង ហើយបានទទួលមរណភាពនាថ្ងៃទី១៥ ខែមីនា ឆ្នាំ១៩៦៨ ក្នុងអាយុ៦៦ឆ្នាំ ដោយរោគាពាធ។ សូមបញ្ជាក់ថា តាមសន្ឋិសញ្ញាបារាំង-សៀម ចុះថ្ងៃទី២៣ ខែមីនា ឆ្នាំ១៩០៧ សៀមត្រូវប្រគល់ឲ្យកម្ពុជាវិញនូវទឹកដីដែលខ្លួនធ្លាប់កាន់កាប់ជាងមួយសតវត្សរ៍នោះ គឺបាត់ដំបង សៀមរាបអង្គរ សិរីសោភ័ណ និងចុងកាល់ ដោយប្តូរនិងខេត្តត្រាត និងតំបន់ដាចសេ (ដែនដីលាវ ) ប៉ែកខាងលើនៃទន្លេមេគង្គ។ខួង អភ័យវង្ស ជាស្ថាបនិកគណបក្សប្រជាធិបតេយ្យដំបូងបំផុតរបស់ប្រទេសសៀម ដែលបានបង្កើតឡើងនៅខែមេសា ឆ្នាំ១៩៤៦ ហើយដែលបច្ចុប្បន្នគណបក្សនេះដឹកនាំដោយ លោក អភិសិទ្ធិ វេជ្ជាជីវៈ (Abhisit Vejjajiva)។ ខួង អភ័យវង្ស ធ្លាប់បានឡើងធ្វើជានាយករដ្ឋមន្ត្រីសៀមដល់ទៅ៣ដង គឺលើកទី១ ចាប់ពីខែសីហា ឆ្នាំ១៩៤៤ ដល់ឆ្នាំ១៩៤៥ លើកទី២ ចាប់ពីខែមករា ឆ្នាំ១៩៤៦ ដល់ខែឧសភា ឆ្នាំ១៩៤៦ និងលើកទី៣ ចាប់ពីខែវិច្ឆិការ ឆ្នាំ១៩៤៧ ដល់ខែមេសា ឆ្នាំ១៩៤៨។ ខួង អភ័យវង្ស ក៏ជាមនុស្សម្នាក់ក្នុងចំណោមសមាជិកដទៃទៀតរបស់ក្រុមគណៈរាស្ត្រសៀម ដែលបានធ្វើបដិវត្តផ្លាស់ប្ដូររបបរាជាធិបតេយ្យផ្ដាច់ការសៀម មកជារាជាធិបតេយ្យអាស្រ័យរដ្ឋធម្មនុញ្ញា នាឆ្នាំ១៩៣២។ ក្រៅពីនេះទៀត ខួង អភ័យវង្ស គឺជាអ្នកដែលបង្កើតក្រសួងគមនាគម ហើយក៏ធ្លាប់កាន់តំណែងជាច្រើនដូចជាអធិបតីក្រុមប្រៃសណីយ៍ទូរលេខ, រដ្ឋមន្ត្រីក្រសួងពាណិជ្ជ, រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ, រដ្ឋមន្ត្រីក្រសួងក្សេត្រាធិការ និងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។ តាំងពីការតវង្សត្រកូលមកពីជំនាន់ទី១ រហូតដល់ចុងជំនាន់ទី៥ ដែលជាការផ្សែផ្សំសញ្ជាតិសៀមនិងខ្មែររបស់អ្នករួមត្រកូលអភ័យវង្សនេះ រហូតមិនអាចញែកចេញពីគ្នាបានច្បាស់លាស់។ គ្រាមួយនៅពេលមានការបោះឆ្នោត នាយ ខួង អភ័យវង្ស ត្រូវបានបក្សម្ខាងទៀតចោទប្រកាន់ថាខ្លួនមានបុព្វបុរសមិនមែនជនជាតិថៃ តែជាជនជាតិខ្មែរ។ ឆ្លើយតបចំពោះការចោទប្រកាន់នេះ ខួង អភ័យវង្ស បានអះអាងក្នុងឆ្នាំ១៩៦៣ ពីកំណើតត្រកូលនេះឲ្យអ្នកស្ដាប់ពិចារណា និងកាត់សេចក្ដីដោយខ្លួនឯង ដោយសារខ្លួនឯងមិនអាចសម្រេចបាន។
ស្តេចត្រាញ់ ទាំង៥ ស្តេចត្រាញ់ តាមនិយមន័យគឺស្តេចដែលត្រួតត្រាក្នុងព្រៃក្រៅអាណាចក្រពីដែនអំណាចព្រះរាជា មានសិទ្ធិក្នុងការធ្វើសេចក្តីសំរេចដោយមិនចាំបាច់ពិគ្រោះយោបល់ព្រះមហាក្សត្រព្រមជាមួយអាជ្ញាសឹក។ ប្រទេសកម្ពុជាក្នុងរជ្ជកាលរាជ្យពីដើមមាន ស្តេចត្រាញ់ ៥ តែឥលូវគ្មានទៀតទេ។ ស្តេចត្រាញ់មានទាំងងារ និងគោរមវែងៗខាងចុងតែសម្តេចព្រះសង្ឃរាជ ជួន ណាត មិនបានបញ្ជាក់ឡើយ។
- ១. ខេត្តពោធិ៍សាត់ (ពោធិ៍រសាត់ក្លាយជាពោធិ៍សាត់) ងារជាអ្នកឧកញ៉ា សួគាលោក(សំស្រ្កឹតតាមអក្សរថ្មថា ស្វគ៌លោក យកជើង “វ” ទៅជាស្រះ “ួ”ទៅជា សួគ៌លោក ពហុវចនៈគឺសួគាលោក)
- ២. ខេត្តកំពង់ធំ (ពីដើមហៅខេត្តកំពង់ស្វាយ) ងារអ្នកឧកញ៉ា តេជោបុរារាជ
- ៣. ខេត្តត្បូងឃ្មុំ (ធ្លាប់ជាស្រុកនៃខេត្តកំពង់ចាម) ងារអ្នកឧកញ៉ា អរជុន អានថា អាលជុនៈជាសំស្រ្កឹត ឫអជ្ជុន អានថា អាចជុនៈជាបាលី ដែលជាឈ្មោះសេនានៅបុរាណក្នុងរឿងមហាភារតៈយុទ្ធ គឺពូកែណាស់ ជាសេនាមេទ័ពធំ តមកមហាក្សត្រខ្លះនៅប្រទេសឥណ្ឌាក៏យកនាមហ្នឹងមកដាក់ជាព្រះបរមនាមក្នុងរាជ្យ។អរជុនក្រោយមកក្លាយជា អរជូន។
- ៤. ខេត្តបាភ្នំ (សព្វថ្ងៃស្រុកមួយនៃខេត្តព្រៃវែង) ងារអ្នកឧកញ៉ា ធម្មាតេជោក្នុងកាព្យរឿងទុំទាវមានបញ្ជាក់ឈ្មោះបាភ្នំជាខេត្ត “ថ្លាថ្លែងសម្តែងដើមឈ្មោះទុំ នៅខេត្តបាភ្នំដែនដីស្រែ កើតកបទំនៀមមានឳម៉ែ ប៉ុន្តែហេតុម្តេចឥតសម្តែង”។
- ៥. ខេត្តទ្រាំង (សព្វថ្ងៃខេត្តតាកែវ) ងារអ្នកឧកញ៉ា ពិស្ណុលោកាកាលពីបុរាណហៅ ទ្រាំងត្រើយឯជើងនិងទ្រាំងត្រើយត្បូង ហើយទ្រាំងខាងត្បូងបានទៅដីកូស័ងស៊ីនគឺស្រុកមាត់ជ្រូក(ស្វាយទង)ឫ(ចូដុក)។
ស្តេចត្រាញ់មានស័ក្តិស្មើគ្នានិងរដ្ឋមន្ត្រី ដែលពីដើមគេហៅថា “សេនាបតី” ។ ជាថ្មីម្តងទៀតប្រភពពីខ្សែអាត់សំឡេងសម្ភាសន៍អក្សរសាស្រ្តខ្មែរលេខ 12B ។បើសិនលោកអ្នកជ្រាបនូវសៀវភៅឫតំណភ្ជាប់ណាមួយស្តីពីរឿងលំអិតនៃស្តេចត្រាញ់ សូមមេត្តាចែក រំលែកបន្តដោយអនុគ្រោះ។សូមអរគុណទុកជាមុន ៕
ស្ដេចត្រាញ់ ( ន. )ចៅហ្វាយស្រុកស័ក្ដិ១០ហ៊ូពាន់ (ហៅថា ១០ ហ៊ូពាន់ក្នុង) នៅប្រទេសកម្ពុជាក្នុងរជ្ជកាលព្រេងនាយ ជាមេទ័ពធំ ហៅថាស្ដេចសឹកមានអំណាចកាប់សម្លាប់បានក្នុងនាទីរបស់ខ្លួន; ក្នុងប្រទេសកម្ពុជានាសម័យបុរាណព្រេងនាយនោះ មានស្ដេចត្រាញ់៥ស្រុកគឺ ១-ស្រុកកំពង់ស្វាយមានងារជា អ្នកឲកញ៉ាតេជោបុរារាជ...; ២-ស្រុកពោធិ៍សាត់មានងារជា អ្នកឲកញ៉ាសួគ៌ាលោក...; ៣-ស្រុកទ្រាំង រួមទ្រាំងត្រើយខាងត្បូងនិងទ្រាំងត្រើយខាងជើងជាស្រុកតែមួយ មានងារជា អ្នកឲកញ៉ាពិស្ណុលោក...; ៤-ស្រុកត្បូងឃ្មុំ មានងារជា អ្នកឲកញ៉ាអជ៌ុន (ហៅក្លាយជា អរជូន)... ៥-ស្រុកបាភ្នំទាំង ២ ផ្នែកគឺ ខាងត្រើយនិងខាងកោះ រួមជាស្រុកតែមួយមានងារជា អ្នកឲកញ៉ាធម្មាតេជោ... ។ កាលបើប្រទេសមានសង្រ្គាម ស្ដេចត្រាញ់ទាំង ៥ នេះ ត្រូវទទួលរ៉ាប់រងរក្សាការពារប្រទេសដោយពេញសមត្ថភាពរៀងរាល់ខ្លួន ។ល។
ព្រះបាទសម្ដេច ព្រះរាជឱង្ការ ព្រះធម្មរាជា ស្ដេចទ្រង់ត្រាស់បង្គាប់ ចៅហ្វាយស្រុកស្ដេចត្រាញ់ (ចៅហ្វាយស្រុកដែលមានបណ្ដាសក្ដិ ១០ ហ៊ូពាន់ក្នុងសម័យបូរាណ ប្រទេសកម្ពុជាមានស្ដេចត្រាញ់ ៥ គឺពញាតេជោចៅហ្វាយស្រុកកំពង់ស្វាយ១ ពញាសួគ៌ាលោកចៅហ្វាយស្រុកខែត្រ ពោធិសាត់១ ពញាស្រីធម្មាតេជោចៅហ្វាយស្រុកខែត្របាភ្នំ១ ពញាពិស្ណុលោកចៅហ្វាយស្រុកខែត្រទ្រាំង១ ពញាអរជូនចៅហ្វាយស្រុកខែត្រត្បូងឃ្មុំ១)។ ទាំង៤ និងចៅពញាសួគ៌ាលោក ឲ្យជូនទ័ពស្ដេចសៀម តាមរយៈផ្លូវរៀងទៅ។ លំដាប់តមក ព្រះបាទសម្ដេចព្រះធម្មរាជា ស្ដេចលាព្រះចៅចក្រពត្តិ ស្ដេចសៀមលើកទ័ពត្រឡប់ចូលមក ក្រុងចតុម្មុខវិញ។
របបស្តេចត្រាញ់ បានបញ្ចប់នៅពេលណា? របបស្តេចត្រាញ់ គឺជារបបមួយដែលកើតមានមកតាំងតែពីសម័យបុរាណ ប្រហែលជាមុនសម័យអង្គរទៅទៀត ដោយនៅក្នុងប្រទេសមួយគេបែងចែកជាតំបន់ធំ ឬខ្មែរយើងហៅថាខេត្ត ដែលអាចមានអាណាបរិវេណធំជាងខេត្តសព្វថ្ងៃទៅទៀត ។ ហើយស្តេចត្រាញ់នោះ មានតួនាទីគ្រប់គ្រងជាធំនៅក្នុងតំបន់នោះ មានសិទ្ធិអាកាត់សម្រេចរឿងក្តីក្តាំផ្សេងៗ
មិនបាច់បញ្ជូនឡើងរហូតដល់រាជធានីនោះទេ ហើយក៏មានសិទ្ធទារពន្ធដារ ពីការរកស៊ីជួញដូរ ឬការប្រមូលទិន្នផលស្រែចំការ ទៅតាមបរិមាណដែលកំណត់ដោយអំណាចកណ្តាល នៅរាជធានី ។ ភាគច្រើននៃពួកស្តេចត្រាញ់ទាំងនោះ គឺមានខ្សែស្រឡាយព្រះរាជវង្សតាំងអំពីបុរាណ ដែលត្រូវបានតែងតាំងឲ្យទៅគ្រប់គ្រងខេត្តខណ្ឌ និងបណ្តាតំបន់ទាំងនោះ ដោយមានការដឹកនាំជាលក្ខណៈតំណពូជ គឺប្រសិនបើឪពុកស្លាប់ គឺត្រូវឲ្យកូនក្មួយ នៅក្នុងត្រកូលនោះឡើងមកដឹកនាំបន្ត ។ នៅក្នុងប្រវត្តិសាស្ត្រខ្មែរសម័យលង្វែក ព្រះបាទបរមរាជាទី ២ បុត្ររបស់ព្រះបាទច័ន្ទរាជា ដែលជាក្សត្រសង់បន្ទាយលង្វែក ទ្រង់បានឆ្វេងយល់ថា នៅពេលនោះចាម និងយួន កំពុងធ្វើសង្គ្រាមនឹងគ្នា ដូច្នេះប្រសិនបើទៅអនាគតប្រទេសណាមួយឈ្នះ នោះគេនឹងលើកទ័ពមកបៀតបៀនស្រុកខ្មែរបន្ត ដោយហេតុនេះហើយទើបព្រះអង្គបញ្ជាឲ្យសង់បន្ទាយព្រៃនគរ ឬព្រៃគរ ដែលក្រោយមកយួនហៅថាសាយហ្គន ដោយដាក់ខ្សែរាជវង្សមួយអង្គឲ្យគ្រប់គ្រងនៅតំបន់នោះ ។
យើងឃើញថានៅសម័យអង្គរ ភាគច្រើននៅតាមបណ្តាខេត្តដែលមានស្តេចត្រាញ់គ្រប់គ្រងបន្តរហូតមកដល់សម័យលង្វែក នៅតាមខេត្តទាំងនោះ គឺមានប្រាសាទធំៗគួរឲ្យកត់សម្គាល់ ដែលត្រូវបានសាងនៅសម័យស្តេចជ័យវរ្ម័នទី ៤ សូរ្យវរ្ម័នទី ១ និងជ័យវរ្ម័នទី ៧ ដូចជានៅខេត្តបាទី មានប្រាសាទនាងខ្មៅ ប្រាសាទភ្នំដា ប្រាសាទភ្នំជីសូរ ប្រាសាទទន្លេបាទីជាដើម ហើយនៅខេត្តបាភ្នំក៏មានប្រាសាទមួយចំនួនដែរ តែត្រូវខូចខាតនៅក្នុងសម័យសង្គ្រាម ខេត្តត្បូងឃ្មុំ មានប្រាសាទនគរបាជ័យ ខេត្តកំពុងស្វាយមានប្រាសាទបាកាន ដោយឡែកខេត្តពោធិសាត់ដែលមានស្តេចត្រាញ់នៅក្នុងសម័យលង្វែកដែរ តែប្រហែលមិនមែនជាខេត្តគ្រប់គ្រងដោយស្តេចត្រាញ់នៅសម័យអង្គរទេទើបពុំសូវមានប្រាសាទធំ តែគួរតែខេត្តបាត់ដំបងទៅវិញទេ ដែលជាមូលដ្ឋានស្តេចត្រាញ់នៅសម័យអង្គរ ដោយសារមានប្រាសាទជាច្រើននៅទីនោះ រួមមានប្រាសាទឯកភ្នំ ប្រាសាទភ្នំបាណន់ ប្រាសាទបាសែត នៅតំបន់អតីតទឹកដីនៃអាណាចក្រខ្មែរក៏មានខេត្តដែលមានងារអ្នកគ្រប់គ្រងជាស្តេចត្រាញ់ដែរ ដូចជាខេត្តស្រីស្លាកែត ឬសព្វថ្ងៃថៃហៅថាស៊ីសាកេត និងខេត្តគោកខាន់ ដែលមានទាំងប្រាសាទព្រះវិហារ ប្រាសាទភ្នំរូង មឿងតាំ (បុរីរម្យ) ខេត្តនគររាជ ដែលមានប្រាសាទពិមាយ ខេត្តលពបុរី ដែលមានប្រាសាទប្រាង្គសាមយ៉ត និងបណ្តាប្រាសាទផ្សេងៗទៀត ខេត្តចម្ប៉ាសាក់ ដែលមានប្រាសាទវត្តភូជាដើម ។ នៅពេលខ្លះស្តេចត្រាញ់ឬមន្ត្រីធំ ដែលគ្រប់គ្រងនៅតាមខេត្តទាំងនោះ ក៏តាំងខ្លួនជាធំ មិនចុះចូលនឹងអំណាចកណ្តាល ដែលតម្រូវឲ្យស្តេចគ្រប់គ្រងអំណាចកណ្តាលត្រូវលើកទ័ពទៅបង្ក្រាប ហើយពេលខ្លះក៏ពួកស្តេចត្រាញ់ទាំងនោះលើកទ័ពមកដណ្តើមរាជ្យពីអំណាចកណ្តាលក៏មានដែរ ។ រឿងការដណ្តើមអំណាច ឬជ្រែករាជ្យនេះ នៅសម័យអង្គរកើតមានញឹកញាប់ណាស់ ប្រសិនបើយើងសិក្សាទៅ គឺមិនខុសពីសម័យលង្វែក ឬឧដុង្គទេ គឺមានការបះបោររបស់ពួកអ្នកមានបុណ្យ ឬមានសិល្បវិជ្ជាផ្សេងៗ តាំងខ្លួនជាស្តេចជាដើម អ្នកខ្លះក៏ដណ្តើមរាជ្យបាន អ្នកខ្លះក៏ដណ្តើមមិនបានត្រូវគេកម្ចាត់ចោល អ្នកខ្លះឡើងគ្រងរាជ្យបានមិនប៉ុន្មានឆ្នាំ ក៏ត្រូវរាជវង្សស្តេចមុនមកកម្ចាត់ចោលជាដើម ។ នៅស្រុកថៃ សម័យភូមាវាយបែកអយុធ្យា នៅឆ្នាំ ១៥៥៥ ស្តេចភូមាបាយិណោង បានតាំងស្តេចត្រាញ់មកពីសុខោទ័យ ឲ្យឡើងគ្រប់គ្រងអំណាចកណ្តាល ដោយសារស្តេចត្រាញ់នោះក៏មានខ្សែរាជវង្សផងដែរ ។ ចំណែកឯការលុបបំបាត់របបស្តេចត្រាញ់នេះ គឺត្រូវបានកើតឡើងនៅក្នុងសម័យបរមរាជាទី ២ សោយរាជ្យនៅក្រុងលង្វែក ដោយសារតែក្រុមបក្សពួករបស់ស្តេចត្រាញ់ខេត្តត្បូងឃ្មុំ បានសម្លាប់ម៉ឺនឯក (គឺទុំ) ដោយពុំព្រមស្តាប់រាជសាររបស់ព្រះមហាក្សត្រ ទើបព្រះមហាក្សត្របានលើកទ័ពទូក (ទូកម្ករ) ទៅបង្ក្រាបអំណាចស្តេចត្រាញ់ខេត្តត្បូងឃ្មុំ ចាប់ត្រកូលនេះទាំង ៧ តំណ យកមកកប់នឹងដី ភ្ជួរក្បាលសម្លាប់ចោល ហើយបានតែងតាំងអ្នកផ្សេងមកកាន់តួនាទីគ្រប់គ្រងខេត្តជំនួស ដោយបានបន្ថយបុណ្យស័ក្តិស្តេចត្រាញ់ទាំងប្រាំតំបន់ (កំពង់ស្វាយ ពោធិសាត់ បាទី បាភ្នំ ត្បូងឃ្មុំ) ឲ្យមានយសាបណ្តាស័ក្តិត្រឹមឧកញ៉ាវិញ ដើម្បីកាត់បន្ថយឥទ្ធិពល និងអំណាចសម្រេចផ្តាច់ការរបស់ពពួកស្តេចត្រាញ់ទាំងនោះ ។ យើងមិនដឹងឲ្យបានច្បាស់អំពីតួនាទីខុសគ្នានៃបណ្តាស័ក្តិពីបុរាណ រវាងឧកញ៉ា និងស្តេចត្រាញ់នេះឲ្យប្រាកដនោះទេ ដែលទាមទារឲ្យមានការសិក្សាបន្ថែម ។
ខេត្តបាត់ដំបង បានស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រួសារ អភ័យវង្សបែន ឬ “ចៅហ្វាបែន” ដែលមានឈាមជ័រជាខ្មែរ អស់រាប់រយឆ្នាំ ដោយសារតែគ្រួសារសារនេះតាមបម្រើស្ដចសៀមស្មោះស្ម័គ្រជាទីបំផុត ពិសេសដោយមើលឃើញពីភាពស្មោះត្រង់របស់គ្រួសារនេះ ស្តេចសៀមបានចាត់តាំងឲ្យគ្រួសារ អភ័យវង្សបែន ឲ្យបានក្លាយទៅជាលោកម្ចាស់គ្រប់គ្រងទឹកដីខេត្ត បាត់ដំបង និងសៀមរាបអស់រយៈពេល១១៦ឆ្នាំ គឺចាប់ពីឆ្នាំ១៧៩១ដល់ឆ្នាំ១៩០៧ ហើយរឿងដែលកូនខ្មែរបំភ្លេចមិនបាន ចុងក្រោយគេនោះ គឺអភ័យវង្ស កថាថន ឈុំ ដែលនាំយកទ្រព្យសម្បត្តិខ្មែររាប់រយរទេះទៅ រស់នៅស្រុកសៀមតកូនតចៅ។ខេត្តបាត់ដំបងបានស្ថិតនៅក្រោមការគ្រប់គ្រងរបស់គ្រួសារ អភ័យវង្សបែន ឬ “ចៅហ្វាបែន” ដែលមានឈាមជ័រជាខ្មែរ អស់រាប់រយឆ្នាំ ដោយសារតែគ្រួសារសារនេះតាមបម្រើស្ដចសៀមស្មោះស្ម័គ្រជាទីបំផុត ពិសេសដោយមើលឃើញពីភាពស្មោះត្រង់របស់គ្រួសារនេះ ស្តេចសៀមបានចាត់តាំងឲ្យគ្រួសារ អភ័យវង្សបែន ឲ្យបានក្លាយទៅជាលោកម្ចាស់គ្រប់គ្រងទឹកដីខេត្ត បាត់ដំបង និងសៀមរាបអស់រយៈពេល១១៦ឆ្នាំ គឺចាប់ពីឆ្នាំ១៧៩១ដល់ឆ្នាំ១៩០៧ ហើយរឿងដែលកូនខ្មែរបំភ្លេចមិនបាន ចុងក្រោយគេនោះ គឺអភ័យវង្ស កថាថន ឈុំ ដែលនាំយកទ្រព្យសម្បត្តិខ្មែររាប់រយរទេះទៅ រស់នៅស្រុកសៀមតកូនតចៅ។
- ឆ្នាំ ១៤៧៤ គ្រាដែលកម្ពុជាគ្រប់គ្រងរបៀបស្តេចត្រាញ់ កាលណោះស្តេចត្រាញ់គាគខាងត្បូង បានសុំជំនួយពីស្តេចសៀម នូវទ័ពចំនួន ៣០,០០០ មក ចូលតាមផ្លូវពី កំពត ដល់ តំបន់រាម ចំណែកទ័ពជើងគោកសៀម ចូលតាមផ្លូវពី បាត់ដំបង ដើម្បីវាយក្រុងឧង្តុង។
- ឆ្នាំ ១៧៧២ ស្តេចត្រាញ់តំបន់កំពត ចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយ អណ្ណាម ខ្មែរ និង សៀម។
SOVYkH- តើអ្វីទៅជាស្ថានីយបុរាណវិទ្យា? តើបច្ចុប្បន្ន ស្ថានីយបុរាណវិទ្យាខ្មែរមានចំនួនប៉ុន្មាន? ក្នុងនោះមានប្រាសាទប៉ុន្មាន? សម្បត្តិវប្បធម៌ផ្សេងៗទៀតប៉ុន្មាន? ស្ថានភាពល្អប៉ុន្មាន? បែកបាក់ប៉ុន្មាន?
-ស្ថានីយបុរាណវិទ្យា គឺសំដៅលើបណ្ដុំសម្បត្តិវប្បធម៌ ក្នុងនោះមានដូចជា ប្រាសាទបុរាណ ប្រាសាទបាក់បែកសល់តែគ្រឹះ ទួលបុរាណ ស្ពានបុរាណ និងការដ្ឋានផ្សេងៗទៀត។ គិតត្រឹមឆ្នាំ២០១០ មាន ៦៥៩០ ស្ថានីយបុរាណវិទ្យា នៅក្នុងទឹកដីកម្ពុជាបច្ចុប្បន្ន ក្នុងនោះ មានប្រាសាទដែលមានរូបរាងប្រមាណ ៥៨២ ប្រសាទបាក់បែកសល់តែគ្រឹះមាន ៣៩៣ ទួលបុរាណ ៤១៩៧ វត្តបុរាណ ១១០៤ ស្ពានបុរាណ ១០៧ និងការដ្ឋានចម្លាក់ និងសិលាចារឹកមានចំនួន២០៧។ដកស្រង់ពីសប្បាយ!