Monday, June 13, 2022

ម៉ាស៊ីន ស្ទូង Rice Transplanter (2)

ម៉ាស៊ីន និង ឧបករណ៍ស្ទូងស្រូវនេះ ស្រាវជ្រាវនឹងរៀបរៀងឡើង ដើម្បីជាប្រយោជន៍សម្រាប់ អ្នកធ្វើស្រែ និង អ្នករកស៊ីនាំចូល ផលិត ឧបករណ៍ស្ទុងស្រូវ ធ្វើបែបណា ឲ្យបានចំណេញ និង សមស្របជាមួយជីវភាពរបស់កសិករខ្មែរដែលមាន ដីតិចតួច គួរតែប្រើឧបករណ៍ដែលមានតម្លៃថោកដែរ ដូចជា ម៉ាស៊ីនស្ទូង សម្រាប់អ្នកមានដីច្រើន ធនធានច្រើន ឬ រកស៊ីឈ្នួលស្ទូង ចំណែក ម៉ាស៊ីនស្ទូងធុនតូច សម្រាប់គ្រួសារមានមធ្យម រីឯឧបករណ៍ស្ទូង គឺសម្រាប់ កសិករមានដីតិច ក្រីក្រ តែនៅប្រទេស វៀតណាម គេមានក្រុមហ៊ុន ផលិត ម៉ាស៊ីនស្ទូងដែលប្រើតែអាគុយ ១២ វ៉ិល សម្រាប់ស្ទូង ចំណែកការអួស គឺកំលាំងមនុស្សដដែល ដូច្នេះ គឺចំណេញច្រើន ជាងការប្រើ ម៉ាស៊ីន ដែលមានតម្លៃខ្ពស់ ៕