Tuesday, September 7, 2021

ការចិញ្ចឹម អន្ទង់

 ការចិញ្ចឹម អន្ទង់ បើគិតដល់ ការវិភាគរបស់ស្ថាបនជំនាញ ឃើញថា មិនគួរចិញ្ចឹមអន្ទង់ទេ ព្រោះគាត់ លើកឡើងថា ដាក់កូនពូជ ៥០ គីឡូក្រាម រយៈពេល ចាប់ពី ៦ ទៅ​១២ ខែ ស្រាប់តែ ចាប់លក់បាន ៧៧ គក គឺ អន្ទង់ធំ បាន ២០ គក អន្ទងើតូច ៥៧ គក ។ បើគិតជា លុយ ចំណេញបានជាង ៥៣ ម៉ឺន រៀល ឬ ជាង ១០០ ដុល្លា ។ តាមឯកសារបរទេស ការចិញ្ចឹមអន្ទង់មាន ទឹកប្រាក់ច្រើនដល់ទៅ ១ ពាន់លានដុល្លា/ឆ្នាំ ព្រោះបរទេសដូចជា អឺរ៉ុប ជប៉ុន អាស៊ី ចិន ចូលចិត្ត អន្ទង់ខ្លាំងណស់ ដែលគេត្រូវ កែប្រែ ពី អន្ទង់ ទម្ងន់ ៥ ក្រាម/ក្បាល ឲ្យឡើង ដល់ទម្ងន់ ? / កក។ គេប្រើ ដង់ស៊ីតេ ៧៥ គក/ម២

ឥលូវសូមតាមដានការវិភាគរបស់ខ្ញុំវិញម្តង​ថា ហេតុអ្វី បរទេសគេនាំគ្នាចិញ្ចឹមអន្លង់ ហេតុអ្វី កម្ពុជា នាំចូលអន្ទង់ពីវៀតណាមមកលក់? ហេតុអ្វី នៅកម្ពុជាមានអ្នកខិតខំចិញ្ចឹមអន្ទង់ តែបែប លាក់លៀម ?ដំបូងត្រូវដឹងថា៖

  1. អន្ទង់ធម្មជាតិ មានអាយុ ជាង ១២ ឆ្នាំឡើងទៅ ទើបវា ញាស់កូន ដូច្នេះ គេមិនអាចពឹងផ្អែកលើការ ចាប់អន្ទង់តូចៗពីធម្មជាតិ បានឡៀតឡើយ ត្រូវការ ទិញពូជ ( បើវៀតណាម គេផលិតពូជ  នៅជប៉ុនមិនអាចផលិតពូជបានឡើយ)
  2. ពូជអន្ទង់អាច ២,០០០ ក្បាល/កក
  3. ពូជអន្ទង់អាច ១,៥០០ ក្បាល/កក 
  4. ពូជអន្ទង់អាច  ៦០០ ក្បាល/កក 
  5. ពូជអន្ទង់អាច  ៥០០ ក្បាល/កក
  6. ដូច្នេះ​អ្នកចិញ្ចឹមត្រូវ ផ្តល់ចំណី រហូតដល់ ៦-៨ ក្បាល/ កក រយៈពេល ៦ ទៅ ១២ ខែ។ ក្នុងន័យនេះ ដែលនៅ វៀតណាម គេទិញ ពូជ ១ គក គេលក់វិញបាន ២៥០ កក ក្នុងតម្លៃ  ៨ដុល្លា/គក គុណ ២៥០ គក គេរកចំណូលបាន ២,២០០ ដុល្លា !  ពេលឃើញគេចំណេញ​ទើបយើង រិះរកវិភាគ ថាត្រូវ ធ្វើបែបណា? ចំណាយអ្វីខ្លះ?

អន្ទង់កំពុងតែពេញនិយមខ្លាំង សម្រាប់ធ្វើអាហារ ដោយសារតែវាមានរស់ជាតិឆ្ងាញ់ប្លែក បូករួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់វា លើសពីនេះទៅទៀតនោះអន្ទង់ក៏មានតម្លៃថ្លៃផងដែលបើធៀបនឹងសត្វវារីវប្បកម្មផ្សេងទៀត ។ បើយោងទៅតាមដង្ខៅអន្ទង់ខេត្តកំពងឆ្នាំង បានឱ្យដឹងថា មកដល់ឆ្នាំ ២០២០ នេះ ក្នុងកសិដ្ឋានរបស់លោកមានអាងចំនួន ៣៥ អាង ចែកចេញអាងអន្ទង់បំប៉ន យកសាច់ ចំនួន ២៥ អាង និង អាងថែទាំកូនពូជ ចំនួន ១០ អាង អាងនីមួយៗដាក់កូនពូជចិញ្ចឹមចំនួន ១៥០ គីឡូក្រាម ស្មើនិង ១៥០០-២០០០ ក្បាល ក្នុង១អាង។ 

ចំពោះកូនពូជនោះទៀតសោធ បានមកពីអន្ទង់ធម្មជាតិទិញប្រមូលបានពីប្រជានេសាទ យកមកចិញ្ចឹមបំប៉នដោយប្រើចំណីផ្សំក្នុងរយៈពេល ៦-៧ ខែ ទើបអាចប្រមូលផលលក់បាន ។ ក្នុងមួយគីឡូក្រាម អន្ទង់ពូជមានតម្លៃ ១៤,០០០ រៀល ដោយឡែកអន្ទង់សាច់នៅលើទីផ្សារ មួយគីឡូក្រាម តម្លៃ ៣៥,០០០ រៀល ជិត ១០ដុល្លារក្នុងមួយគីឡូ ។

ដោយសារតម្រូវការទីផ្សារមានតម្លៃខ្ពស់ របរមួយនេះអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។ ជាក់ស្ដែងម្ចាស់កសិដ្ឋានខាងលើនេះ អាចលក់តាមការបញ្ជារទិញរបស់អតិថិជន ទាំងក្នុងស្រុក និងក្រៅស្រុក ក្នុង១ឆ្នាំអាចចាប់លក់បាន ២ ដង ក្នុង១ដងជាមធ្យមចាប់បានពី ៧-១០ តោន ដែលក្នុង ១ តោនលក់បាន ២លានរៀល ស្មើរនឹងផលទទួលបាន ១៤ លាន ទៅ ២០ លានរៀលក្នុងម្ដង ដូច្នេះចំណូលដែលគាត់ទទួលបានពីការលក់ប្រមាណ ១៥ តោន ក្នុងមួយឆ្នាំអាចរកចំណូលបាន ៧ពាន់ ទៅ ១៥ពាន់ដុល្លារ/ឆ្នាំ ។ 

កសិករមិនគួរមើលរំលងរបរនេះទេ ក៏ប៉ុន្ដែខ្ញុំលើកទឹកចិត្តឱ្យបងប្អូនរៀនបច្ចេកទេសឱ្យច្បាស់ជាមុនសិនមុននឹងចាប់ផ្ដើមចេញរកស៊ី ជៀសវាងការខាតបង់ច្រើន ។  អត្ថបទដោយ ៖ មិត្ត គន្ធា 

កោះកុង៖ ប្រជានេសាទនៅភូមិ​ព្រែក​ខ្សាច់ ខេត្ដ​កោះកុង បាន​ថ្លែង​ប្រាប់ Cambotrips នាពេលថ្មីៗនេះ អន្ទង់​សមុទ្រដែល​ពួកគាត់នេសាទបាន​ អាចលក់​បាន​តម្លៃថ្លៃ ដែល​អាច​លក់ចេញ​ក្នុង១គីឡូ ចាប់ពី តម្លៃ ៣០ ដុល្លារអាមេរិកឡើងទៅ។ លោក ពូ ម៉ៅ ប្រជានេសាទម្នាក់ ក្នុង​ចំណោម​ប្រជានេទសាទ​ជាង​២០០គ្រួសារ​ផ្សេង​ទៀត​នៃទឹក​ដី​ភូមិ​ព្រែកខ្សាច់ នៃខេត្ដ​កោះកុង បាន​ប្រាប់​ឲ្យដឹង​ថា អន្ទង់សមុទ្រនេះ​ មិន​ងាយ​រកបាន​ទេ ពេល​ខ្លះ​រក​មិនមាន​ផង​។ ដូច្នេះ​ទើបលក់បាន​ថ្លៃ។ កូនអន្ទង់ជប៉ុនដែលមានតម្លៃ 35000$ ក្នុងមួយគីឡូ...