Friday, September 3, 2021

កម្ពុជា នាំពលករទៅបរទេស

កម្ពុជា និងការនាំពលករទៅបរទេស ជាទំព័រ វិភាគអំពី ការចំណេញ ការ​ខាតបង់ និង វិធី សម្របសម្រួល Compromise . មូលហេតុដែលនាំឲ្យប្រទេសនានា ដូចជា អាមេរិក អឺរ៉ុប ជប៉ុន អ៊ីស្រាអែល កូរ៉េខាងត្បូង ជប៉ុន ផ្តល់វិសា សម្រាប់ ពលករបរទេស ធ្វើការផ្នែកកសិកម្មផលិតសាច់ ទេសចរណ៍ ព្រៃឈើ នេសាទ...គឺដើម្បី ស្វែង​រក​ផលចំណេញ ដូចជា អូស្រ្តាលី រកចំនួលបាន ៦៧ ពាន់លានដុល្លា ឆ្នាំ ២០២០ គ្រោងរកចំនូល ១០០ ពាន់លានដុល្លានៅឆ្នាំ ២០២៣ ដូច្នេះ ទើបផ្នែក កសិកម្មទាមទារឲ្យ ក្រសួងអន្តោប្រវេសន៍ ក្រសួងការបរទេស ធ្វើការចរចារ សិក្សា ជាមួយ ប្រទេស វៀតណាម ថៃ និង ហ្វីលីពីន ចំណែក កម្ពុជា ក៍សុំខ្លួនចូលចរចារជាមួយ អូស្រ្តាលីផងដែរ ដើម្បីនាំពលករកម្ពុជាទៅធ្វើការនៅទីនេះ តាំងពីឆ្នាំ ២០១៧ មិនទាន់សម្រេចចេញជា ផ្លែផ្កា តើអ្វីជា បញ្ហាក្នុងការចរចារ? ខាងក្រោមនេះជា បញ្ហាដែល អូស្រ្តាលី លើកឡើងជាទូទៅក្នុងគម្រោងសាកល្បងកន្លងមក គឺ៖
  1. ការជួញដូរមនុស្ស Human Exploration ជាគំរូ ពលករម្នាក់ដើម្បីទៅធ្វើការនៅជប៉ុន ត្រូវចំណាយពេល ៣ ទៅ ៤ ឆ្នាំ រៀនភាសាជប៉ុន និង ប្រឡង នៅក្រសួងការពារ ដើម្បីជាប់បានទៅធ្វើការនៅជប៉ុន ដែលមាន វីសា ១ ឆ្នាំ ឬ ២ ឆ្នាំ ដែលចំណាយប្រមាណ ១៥,០០០ ដុល្លា ដោយការដាក់ ប្លង់ដី ប្លង់ផ្ទះ ចំណាយលុយ រត់ការដើម្បីបានជាប់។ បើ ប្រាក់ខែ ២,៥០០ ដុល្លា/ខែ ដូច្នេះ ១ ឆ្នាំអាចរកបានមកវិញ ៣០,០០០ ដុល្លា  បើសិន អាចចរចារនៅបាន ២ ឆ្នាំ គេអាចបានមកវិញ ៦០,០០០ ដុល្លា នេះសម្រាប់តែអ្នកជោគជ័យ សម្រាប់អ្នកខាតបង់ មានរាប់ពាន់ នាក់ ព្រោះ ឧ ជប៉ុន ត្រូវការ ៥០០ នាក់ពីកម្ពុជា។ ក្រសួងការងារប្រកាសរ់ើស ១,០០០ នាក់ រួចលក់ ក្រេឌីត ឲ្យ សាលាភាសា គេបើកបង្រៀន ២,០០០ នាក់ ដូច្នេះ ២០០០ នាក់ចូលរៀន ប្រឡងយកតែ ៥០០ នាក់ សល់ ១៥០០នាក់ រងចាំ មួយឆ្នាំ ៗៗ ជាបន្តបន្ទាប់ រហូតរលាយ អស់ទ្រព្យសម្បត្តិ !!
  2. ការរំលោភបំពាន Abuse 
  3. បញ្ហចំណាយខ្ពស់ផ្នែកគ្រោះថ្នាក់ការងារ Occupational Health
  4. អសុវត្ថិភាពការងារ Safety Risk
  5. ការរើសអើងពូជសាសន៍ តាមជនជាតិ តាមប្រទេស Racism 
  6. ប្រាក់ខែ ថោក Low Pay ថៅកែ ចង់ជួលពលករដែលប្រឡងភាសាអគ្លេសមិនជាប់ ព្រោះតម្លៃថោកជាង ។
  7. ការរស់នៅគ្មានអនាម័យ Poor Living Condition 
ប្រទេសអូស្រ្តាលី ទាមទារនាំចូលកម្មករជំនាញ ដែលចេះ អាន សរសេរ ភាសាអគ្លេស ងាយទំនាក់ទំនង និង អាន នូវ វីធីប្រើប្រាស់ថ្នាំ ឬ ប្រើគ្រឿងចក្រនានា។

ខាងក្រោមនេះជាតម្លៃ ប្រាក់ខែ ប៉ាន់ស្មាន៖ Latest Agriculture and Farming Jobs in Australia for Foreigners 2017 with Estimated Salary | Latest Job Postings Australia
Job TitleNo. of VacanciesEst. Salary
  1. Harvest 17 – Stone Fruit Workers 20 Positions $1,500 👉
  2. Farm Hand – citrus 10 Positions $1,600 👉 បេះក្រូចឆ្មា
  3. Harvest 17 – Quandong Workers 7 Positions $1,600 👉
  4. Paddock Worker 3 Positions $1,800 👉 ថែក្រោលសត្វ
  5. Harvest- Citrus Pickers/Packers 26 Positions $1,700 👉 អ្នកបេះ /អ្នករៀបផ្លែក្រូច
  6. Harvest – Citrus Pickers 26 Positions $1,900 👉 អ្នកបេះ /អ្នករៀបផ្លែក្រូច
  7. Harvest 17 – Citrus Pickers (Casual) 10 Positions $1,900 👉
  8. Harvest 17 – Citrus Picker 11 Positions $2,000 👉
  9. Farm Attendants Required 6 Positions $2,100 👉 មេការដើរត្រួត
  10. Harvest workers (Thinners & Pickers) 20 Positions $1,800 👉 អ្នកប្រឡៈ អ្នកប្រមូល
  11. Vegetable Farm workers 5 Positions $2,100 👉 អ្នកដាំបន្លែ
  12. Harvest Labour 8 Positions $1,600 👉 អ្នកប្រមូលផល
  13. Seasonal Pruners 15 Positions $1,900 👉 អ្នកតែងមែក កាត់មែកឈើ
  14. General Farm Maintenance 10 Positions $2,400 👉 អ្នកបំរើការទូទៅ
  15. Vegetable Farmhand 10 Positions $1,800 👉 អ្នកដាំដុះបន្លែ
  16. HORTICULTURAL LABOURERS 30 Positions $2,600 👉 អ្នកដាំបន្លែក្នុង រោង ឬ តង់
  17. Cotton farm labourer 8 Positions $2,500 👉 អ្នកដាំ កប្បាស
  18. Tractor Driver 2 Positions $3,100 👉 អ្នកបើកគ្រឿងចក្រ
  19. Harvest Casual Jobs 30 Positions $2,200 👉
  20. Harvest Casual Jobs 45 Positions $2,100 👉
  21. Harvest Casual Jobs 90 Positions $2,100 👉
  22. Casual Labourer 6 Positions $2,000 👉
  23. Crop Worker 80 Positions $1,900 👉 អ្នកដាំដំណាំគ្រាប់
  24. Tomato Truss Workers 10 Positions $2,100 👉 អ្នកដាំ ប៉េងប៉ោះ
  25. Tomato Workers 10 Positions $2,000 👉
  26. Farm Labourers – Apple Picking 30 Positions $2,400 👉 អ្នកបេះប៉ម
  27. Picker 30 Positions $2,100 👉
  28. Seasonal Fruit Pickers 10 Positions $2,200 👉 អ្នកបេះផ្លែឈើតាមរដូវ
ក្រសួងការងារ​កម្ពុជា​បានបញ្ជាក់​ឱ្យដឹងថា ​រដ្ឋាភិបាល​អូស្ត្រាលី បា​នប្រកាសអំពី​ការបង្កើត​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី ​(Australian Agriculture Visa) ​ដើម្បីឆ្លើយតប​ទៅនឹង​កង្វះខាត​កម្លាំងពលកម្ម​ក្នុងវិស័យ​កសិកម្មនៅ​ប្រទេសអូស្ត្រាលី។ ​បច្ចុប្បន្ននេះ ​អូស្ត្រាលី​កំពុងពិភាក្សា​ទ្វេភាគី​អំពីការផ្តល់​ទិដ្ឋាការ​កសិកម្ម​អូស្ត្រាលី ​ជាមួយបណ្តា​ប្រទេស​ជាដៃគូនានា ​រួមទាំង​កម្ពុជាផងដែរ​។​ ប៉ុន្តែមកដល់​ពេលនេះ ​មិនទាន់មានការ​សម្រេច​ជាផ្លូវការ​ណាមួយ​នៅឡើយទេ ​តែរដ្ឋាភិបាល​កម្ពុជា​នឹងបន្ត​ចរចា​ជាមួយ​អូស្ត្រាលី។​

កិច្ចការចរចា ដើម្បីបញ្ជូនពលករកម្ពុជាទៅធ្វើការងារផ្នែកកសិកម្មនៅប្រទេសអូស្ត្រាលីនេះ ត្រូវបានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាដំណើរការជជែកជាមួយភាគីអូស្តា្រលីតាំងពីឆ្នាំ​២០១៧​មកម្លេះ ប៉ុន្តែទើបតែទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអូស្រា្តលីកាលពីពេលថ្មីៗនេះប៉ុណ្ណោះ។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជាតាមរយៈសេចក្តីជូនដំណឹងនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២១។

ជាមួយគ្នានេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអះអាងថា នឹងបន្តសហការជាមួយក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ដើម្បីចរចាជាមួយរដ្ឋាភិបាលអូស្ត្រាលីឱ្យមានការទទួលយកពលករទេសន្តរប្រវេសន៍ពីកម្ពុជា ក្រោមទិដ្ឋាការកសិកម្មអូស្ត្រាលី។ ក្រសួងការងាក៏អះអាងដែរថា នឹងផ្តល់ព័ត៌មានបន្ថែមអំពីលក្ខខណ្ឌ និងនីតិវិធីលម្អិត បន្ទាប់ពីបានពិភាក្សាជាមួយរដ្ឋាភិបាលនៃប្រទេសអូស្ត្រាលីរួចរាល់លើកិច្ចការការងារនេះ។

បើទោះបីកម្ពុជាទទួលបានភ្លើងខៀវពីរដ្ឋាភិបាលអូស្រ្តាលីលើការបញ្ជូនពលករទៅធ្វើការងារផ្នែកកសិកម្ម តែក្រសួងការងារកម្ពុជាបានប្រាប់ដល់ពលរដ្ឋខ្មែរដែលចង់ទៅទីនោះត្រូវមានការប្រុងប្រយ័ត្នផងដែរ។ ក្រសួងការងារប្រាប់ឱ្យពលរដ្ឋខ្មែរឱ្យប្រុងប្រយ័ត្នខ្ពស់ចំពោះរាល់ការផ្សព្វផ្សាយជ្រើសរើស និងបញ្ជូនពលករខ្មែរទៅធ្វើការនៅប្រទេសអូស្ត្រាលី ដោយទីភ្នាក់ងារជ្រើសរើស ឬអង្គភាពណាមួយ។ ការដាស់តឿនរបស់ក្រសួងការងារកម្ពុជានេះ គឺដោយសារតែរដ្ឋាភិបាលអូស្ត្រាលីពុំទាន់សម្រេចថានឹងផ្តល់ទិដ្ឋាការនេះជូនកម្ពុជានៅឡើយដែលអាចមានការផ្សព្វផ្សាយបោកបញ្ឆោតពីបញ្ហានេះ។

បើតាមក្រសួងការងារកម្ពុជា រាល់ការបញ្ជូនពលករទៅធ្វើការងារនៅក្រៅប្រទេស គឺត្រូវតែមានកិច្ចសន្យាត្រឹមត្រូវដែលទទួលស្គាល់ដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ នេះ គឺព្រោះតែក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាក្រសួងមានសមត្ថកិច្ចក្នុងការគ្រប់គ្រងលើការបញ្ជូនពលករខ្មែរទៅធ្វើការនៅបរទេស ដោយធ្វើកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ៕

ថ្ងៃ​ព្រហស្បតិ៍, 26 ខែ​មិថុនា 2014 ក្រសួង​ការងារ​ប្រកាស​ពី នីតិវិធី​នៃ​ការរៀបចំ​បែបបទ​ជូន​ពលករ ទៅ​ធ្វើការ​ស្របច្បាប់​នៅ​ថៃ​ ពលករ​ខ្មែរ​ម្នាក់ ត្រូវ​ចំណាយ​សរុប​៤៩​ដុល្លារ ​ ភ្នំពេញ ២៦ មិថុនា ២០១៤៖  ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាសពីនីតិវិធី នៃការរៀបចំបែបបទជូន ពលករខ្មែរ ទៅធ្វើការស្របច្បាប់ នៅប្រទេសថៃ។ ក្នុងនោះ ក្រសួងការងារ បានសម្រេចអនុញ្ញាត ឱ្យក្រុមហ៊ុន ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទទួលខុសត្រូវ នាំពលករខ្មែរចេញ ទៅធ្វើការនៅប្រទេសថៃ ក្នុងនាមជាពលករស្របច្បាប់។ ភ្នំពេញ ២៦ មិថុនា ២០១៤៖  ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានប្រកាស ពីនីតិវិធី នៃការរៀបចំបែបបទជូន ពលករខ្មែរ ទៅធ្វើការស្របច្បាប់នៅ ប្រទេសថៃ។ ក្នុងនោះ ក្រសួងការងារ បានសម្រេចអនុញ្ញាត ឱ្យក្រុមហ៊ុន ទីភ្នាក់ងារជ្រើសរើសពលករកម្ពុជា ទទួលខុសត្រូវ នាំពលករខ្មែរចេញ ទៅធ្វើការនៅប្រទេសថៃ ក្នុងនាមជា ពលករស្របច្បាប់ ។

សេចក្ដីជូនដំណឹងរបស់ក្រសួង ការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បង្ហាញថា កាលពីព្រឹកថ្ងៃទី២៤ ខែ មិថុនា ឆ្នាំ២០១៤ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបើក កិច្ចប្រជុំជាមួយទីភ្នាក់ងារជ្រើសរើស ពលករកម្ពុជា ដើម្បីពិភាក្សាអំពីនីតិវិធី នៃការរៀបចំបែបបទជូនពលករទៅ ធ្វើការស្របច្បាប់នៅប្រទេសថៃ ។

សេចក្ដីជូនដំណឹងលើកឡើងថា ក្រសួងការងារ កំណត់ឱ្យទីភ្នាក់ងារ ជ្រើសរើសពលករកម្ពុជាទាំងអស់ ត្រូវ មានកិច្ចសន្យាច្បាស់លាស់ជាមួយ ក្រុមហ៊ុនដៃគូរបស់ខ្លួននៅប្រទេសថៃ ។ ក្នុងកិច្ចសន្យា ត្រូវកំណត់ឱ្យច្បាស់លាស់ នូវចំនួន និងប្រភេទពលករ ដែល ក្រុមហ៊ុនដៃគូនៅប្រទេសថៃទទួលបាន សិទ្ធិស្របច្បាប់ក្នុងការប្រើប្រាស់ពលករ កម្ពុជាស្របច្បាប់ ដោយមានឯកសារ ត្រឹមត្រូវ។

សេចក្ដីជូនដំណឹងរបស់ក្រសួង ការងារ ក៏បានបញ្ជាក់ថា ពលករដែល ធ្វើការនៅប្រទេសថៃ ត្រូវមានកិច្ចសន្យា ការងារជាមួយក្រុមហ៊ុនដែលទទួលឱ្យ ធ្វើការ ។ កិច្ចសន្យាការងារនេះ អាចធ្វើ តាមរយៈទីភ្នាក់ងារជ្រើសរើសពលករ កម្ពុជាក្នុងប្រទេសណាមួយ ឬអាចធ្វើ ផ្ទាល់រវាងពលករ និងក្រុមហ៊ុនទទួល ឱ្យធ្វើការងារ ។ រីឯទីភ្នាក់ងារជ្រើស រើសពលករកម្ពុជា មិនយកកម្រៃសេវា និងកាត់ប្រាក់ឈ្នួលពីពលករជាដាច់ ខាត ។

សេចក្ដីជូនដំណឹងដដែល បាន បង្ហាញថា ពលករម្នាក់ត្រូវបង់ប្រាក់ ចំណាយលើសេវាសរុប ៤៩ដុល្លារ រួមមានៈ ប័ណ្ណពលករកម្ពុជាទៅធ្វើការ នៅបរទេសចំនួន ១០ ដុល្លារ ថ្លៃលិខិត ឆ្លងដែន ៤ ដុល្លារ ទិដ្ឋាការការងារ នៅស្ថានទូតថៃប្រចាំប្រទេសកម្ពុជា២០ ដុល្លារ ប្រាក់សោហ៊ុយធ្វើដំណើរទៅ កាន់ក្រុងប៉ោយប៉ែត១០ដុល្លារ និងប្រាក់ អាហារតាមផ្លូវធ្វើដំណើរចំនួន៥ដុល្លារ។
ក្នុងសេចក្ដីជូនដំណឹងក្រសួងការងារ ក៏បានបញ្ជាក់ថា ក្រសួងការងារ នឹង ចាត់ការម៉ឺងម៉ាត់តាមច្បាប់ចំពោះពួក មេខ្យល់ និងពួកឧក្រិដ្ឋជនជួញដូរ ពលករខុសច្បាប់ ។

ក្រសួងការងារ ក៏បានប្រកាសថា ពលករដែលមានបំណងទៅធ្វើការ ស្របច្បាប់នៅប្រទេសថៃ សូមអញ្ជើញ ទំនាក់ទំនងតាមមន្ទីរការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈរាជធានី-ខេត្ដ ដើម្បីទទួលព័ត៌មាន និងចុះឈ្មោះ ជាមួយទីភ្នាក់ងារជ្រើសរើសពលករ កម្ពុជា ។
របាយការណ៍បង្ហាញថា ពលករ ខ្មែរជាង ២៤០.០០០ នាក់ ត្រូវបានថៃ ចាប់បញ្ជូនត្រឡប់មកវិញទាំងបង្ខំ គិត ចាប់តាំងពីដើមខែមិថុនានេះ ។

ជាការកត់សម្គាល់ វិធានការ របស់ក្រសួងការងារខាងលើនេះ បាន ធ្វើឡើងតែ ៤ ថ្ងៃប៉ុណ្ណោះ បន្ទាប់ពី សម្ដេចហ៊ុន សែន បានចេញអនុក្រឹត្យ សម្រេចបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន សម្រាប់ពលករខ្មែរចេញទៅធ្វើការនៅ ក្រៅប្រទេស ត្រូវបង់ត្រឹមតែ ៤ដុល្លារ ប៉ុណ្ណោះ ។ អនុក្រឹត្យ ចុះថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៤ ក៏បានបញ្ចុះតម្លៃ ធ្វើលិខិតឆ្លងដែន សម្រាប់សិស្សនិស្សិត ដែលចេញទៅរៀនអាហារូបករណ៍នៅ បរទេស ក៏ត្រូវបង់ត្រឹមតែ ៤ ដុល្លារ ថ្លៃថតរូបដូចគ្នាដែរ ។ ចំណែក រយៈពេលធ្វើលិខិតឆ្លងដែនទៀតសោត ក៏អនុក្រឹត្យបានកំណត់ថា យ៉ាងយូរត្រឹម ២០ ថ្ងៃ រាប់ចាប់ពីថ្ងៃដាក់ពាក្យស្នើសុំ។
ការសម្រេចបញ្ចុះតម្លៃធ្វើលិខិតឆ្លងដែន សម្រាប់ពលករខ្មែរចេញទៅបរទេស នាពេលនេះ ដើម្បីជាវិធានការបន្ធូរ បន្ថយចំណាយរបស់ពលករផង និងជា ពិសេសដើម្បីបញ្ចៀសកុំឱ្យពលករខ្មែរ ធ្វើចំណាកស្រុកចេញទៅធ្វើការនៅក្រៅ ប្រទេស ពិសេសនៅប្រទេសថៃដោយ ខុសច្បាប់៕

រដ្ឋមន្ត្រី​ការងារ​ ស្នើ​ជប៉ុន​បង្កើន​ការទទួល​ពលករ​ពី​កម្ពុជា​ឲ្យ​បាន​ ១០ ​ម៉ឺន​នាក់ ភ្នំពេញៈ លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ស្នើ​ដល់​ក្រុមហ៊ុន​ជប៉ុន​ឲ្យ​បង្កើន​ការទទួល​ពលករ​ពី​កម្ពុជា​ឱ្យបាន​ ១០ ម៉ឺន​នាក់​ក្នុងពេល​ខាងមុខ​ ខណៈ​ប្រទេស​នេះ​មាន​គម្រោង​ជ្រើសរើស​ពលករ​ជំនាញ​ពី​បរទេស​លើ​ផ្នែក​ថែទាំ​អគារ​សំណង់​ប្រមាណ ៣ ​ម៉ឺន​នាក់​។ ការលើកឡើង​នេះ​បាន​ធ្វើ​ឡើង​កាលពី​ម្សិលមិញ​នៅក្នុង​ជំនួប​ពិភាក្សា​ការងារ​រវាង​លោក​ អ៊ិត សំហេង ជាមួយ​គណៈប្រតិភូ​នៃ​មូលនិធិ​គាំទ្រ​ការអប់រំ​អន្តរជាតិ​កម្ពុជា (CIESF) និង​សមាគម​ថែទាំ​អគារ​ជប៉ុន​នាទី​ស្ដីការ​ក្រសួង​ការងារ​។ នេះ​បើតាម​គេហទំព័រ​ផ្លូវការ​របស់​ក្រសួង​ការងារ​។

លោក ហ៊ីរ៉ូស្ស៊ី ហូរីហ្គូឈិ (Hiroshi HORIGUCHI) នាយក​គ្រប់គ្រង​សមាគម​ថែទាំ​អគារ​ជប៉ុន​បាន​ថ្លែង​ក្នុងឱកាស​នោះ​ថា ការថែទាំ​អគារ​គឺជា​កិច្ចការ​ជំនាញ​ចាំបាច់​មួយ​នៅ​ប្រទេស​ជប៉ុន​ក្នុងនោះ​មាន​ទាំង​ការថែទាំ​អនាម័យ​បរិស្ថាន ការគ្រប់គ្រង​គុណភាព សុវត្ថិភាព សោភណភាព​សំណង់ និង​កិច្ចការសម្អាត​ទាំង​ក្នុង​អគារ និង​បរិវេណ​ជុំវិញ​អគារ​ដែល​មាន​ការគាំទ្រ និង​ទទួលស្គាល់​ពី​ក្រសួង​សំណង់ និង​រាជរដ្ឋាភិបាល​ជប៉ុន​រហូត​ដល់​មាន​ការចេញ​ច្បាប់​ពិសេស​មួយ​សម្រាប់​ប្រទេស​ជប៉ុន​ផងដែរ​។

លោក​ ហ៊ីរ៉ូស្សី ហូរីហ្គូឈិ បន្តថា​មក​ដល់​ពេល​នេះ​សមាគម​ថែទាំ​អគារ​ជប៉ុន​របស់លោក​មាន​សមាជិក​ប្រមាណ​ជាង ២៨០០ ​ក្រុមហ៊ុន និង​មាន​បុគ្គលិក​ធ្វើការ​ជា​ជនជាតិ​ជប៉ុន និង​ពលករ​មកពី​បរទេស​ប្រមាណ ១ ០០០ ០០០ ​នាក់​។

លោក​បន្ថែមទៀត​ថា​៖ «​ដោយសារ​ប្រទេស​ជប៉ុន​កំពុង​ពើបប្រទះ​នឹង​បញ្ហា​កំណើន​មនុស្ស​ចាស់​កើនឡើង​ខ្ពស់ រីឯ​កម្លាំង​ពលកម្ម​ពេញវ័យ​កំពុង​មាន​កំណើន​យឺត​នោះ​បាន​ធ្វើឱ្យ​ប្រទេស​ប្រឈម​នឹង​កង្វះ​កម្លាំង​ពលកម្ម​ក្នុង​នោះ​ការងារ​លើ​ជំនាញ​ថែទាំ​អគារ​នេះ​ក៏​អាច​នឹង​ជួប​បញ្ហា​ដូចគ្នា​ដែរ​។ ដូច្នេះហើយ​បានជា​សមាគម​ត្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម​ពី​ក្រៅប្រទេស​យក​ទៅ​បំពេញការងារ​ក្នុង​ប្រទេស​»​។

បើតាម​ការវាយតម្លៃ​របស់​សមាគម ជំនាញ​ថែទាំ​អគារ​នេះ ជប៉ុន​មាន​តម្រូវការ​កម្លាំង​ពលកម្ម​ដល់​ទៅ​ប្រមាណ ៩០ ​ម៉ឺន​នាក់​ក្នុង​នោះគេ​ត្រូវការ​កម្លាំង​ពលកម្ម​ពី​ក្រៅប្រទេស​ប្រមាណ ៣ ​ម៉ឺន​នាក់​។

លោក ហ៊ីរ៉ូស្សី បញ្ជាក់ទៀត​ថា​កន្លង​ទៅ​សមាគម​របស់លោក​បាន​ជ្រើសរើស​ពលករ​ជំនាញ​ពី​ប្រទេស​មីយ៉ាន់ម៉ា និង​ប្រទេស​ហ្វីលីពីន ប៉ុន្តែ​នៅ​ឆ្នាំ​បន្ទាប់​ទៅ​នេះ​សមាគម​មាន​បំណង​ជ្រើសរើស​ពលករ​ជំនាញ​ពី​ប្រទេស​កម្ពុជា​វិញ​ម្ដង​។

លោក អ៊ិត សំហេង បាន​សម្ដែង​ការគាំទ្រ​យ៉ាងខ្លាំង​ដែល​សមាគម​មាន​បំណង​ជ្រើសរើស​ពលករ​ជំនាញ​ពី​កម្ពុជា ខណៈ​លោក​ជំរុញ​បន្ថែមទៀត​ឲ្យ​មន្ត្រី​កម្ពុជា និង​ជប៉ុន​ធ្វើការ​រួមគ្នា​ឱ្យបាន​ជិតស្និទ្ធ និង​សហការ​ជាមួយ​ក្រុមហ៊ុន​ភ្នាក់ងារ​បញ្ជូន​ពលករ​របស់​កម្ពុជា ដើម្បី​ប្រកាស​ជ្រើសរើស បណ្ដុះបណ្ដាល​ភាសា​ជប៉ុន និង​ជំនាញ​ធ្វើការ​ប្រឡង​តេស្ត ដើម្បី​បញ្ជូន​ពលករ​ទៅ​ធ្វើការ​នៅ​ប្រទេស​ជប៉ុន​។

លោក​ថា​៖ «​ចំពោះ​ការងារ​ជាក់ស្ដែង​យ៉ាងណា​នោះ​សូម​ឱ្យ​សមាគម​ថែទាំ​អគារ​ជប៉ុន​សហការ និង​ពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​បណ្ដុះបណ្ដាល​បច្ចេកទេស​វិជ្ជាជីវៈ និង​អគ្គនាយកដ្ឋាន​ការងារ​របស់​ក្រសួង និង​ក្រុមហ៊ុន​ជ្រើសរើស​បណ្ដុះបណ្ដាល និង​បញ្ជូន​ពលករ​បន្តទៀត​ហើយ​ក្រសួង​ការងារ​នឹង​ទទួលស្គាល់​ជា​ផ្លូវការ​តាម​ក្រោយ​»​។

បន្ថែម​ពីនេះ​លោក អ៊ិត សំហេង ក៏​ស្នើ​ដល់​ភាគី​ជប៉ុន​ឲ្យ​បង្កើន​ការទទួល​ពលករ​ពី​កម្ពុជា​ឱ្យបាន ១០ ​ម៉ឺន​នាក់​សម្រាប់​រយៈពេល​ខាង​មុខ​បន្តទៀត ពីព្រោះ​កម្ពុជា​មាន​សក្ដានុពល​យ៉ាង​ច្រើន​ដែល​សមាគម​ក៏ដូចជា​ក្រុមហ៊ុន​នៅ​ប្រទេស​ជប៉ុន​អាច​ជ្រើសរើស​កម្លាំង​ពលកម្ម​ដែល​មាន​ប្រភព​នៅក្នុង​ប្រទេស​ស្រាប់ និង​ប្រភព​ដែល​ត្រឡប់​ពី​ក្រៅប្រទេស បន្ទាប់ពី​ពួកគេ​ចប់​កិច្ចសន្យាការងារ​។

លោក​ណែនាំ​ឲ្យ​សមាគម​ជប៉ុន​អាច​យក​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ណាមួយ​របស់​ក្រសួង​ការងារ​ដើម្បី​រៀបចំ​ការប្រឡង​ធ្វើតេស្ត​ក្នុង​នោះ​ក្រសួង​មាន​គ្រឹះស្ថាន​ដែល​បណ្ដុះបណ្ដាល​ជំនាញ​លើ​ផ្នែក​សំណង់ អគ្គិសនី​រថយន្ត​ចំនួន​ ៥ ​កន្លែង​។ ក្រៅពី​នេះ​សមាគម​អាច​សហការ​ជាមួយ​ក្រុមហ៊ុន​ជ្រើសរើស​ពលករ​នៅ​កម្ពុជា ដើម្បី​ដំណើរការ​ការប្រឡង​ធ្វើតេស្ត​សមត្ថភាព​។

តាម​របាយការណ៍​របស់​ក្រសួង​ការងារ​បាន​ឲ្យ​ដឹងថា បច្ចុប្បន្ន​កម្ពុជា​បាន​បញ្ជូន​កម្មសិក្សាការី និង​ពលករ​ជំនាញ​ទៅ​ប្រទេស​ជប៉ុន​ប្រមាណ​ជិត ១៥០០០ ​នាក់​ដែល​ធ្វើការ​នៅក្នុង​វិស័យ​កសិកម្ម នេសាទ សំណង់ កែច្នៃ​ចំណីអាហារ កាត់ដេរ ថែទាំ​មនុស្ស​ចាស់ គ្រឿងយន្ត លោហធាតុ និង​វិស័យ​ផ្សេងៗ​ទៀត​។

លោក ឌី ថេហូយ៉ា ​មន្ត្រី​កម្មវិធី​ផ្នែក​សិទ្ធិ​ពលករ​ចំណាកស្រុក​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ​កម្ពុជា​ហៅ​កាត់​សង់ត្រាល់​បាន​លើកឡើង​ថា ក្នុង​ពេលនេះ​កម្ពុជា​គួរ​ត្រៀមខ្លួន​ឲ្យ​បាន​រួចស្រេច​ក្នុង​ការបណ្តុះបណ្តាល​កម្លាំង​ពលករ​ដែលមាន​ជំនាញ ដើម្បី​ទទួល​បាន​ទីផ្សារ​ការងារ​នៅ​ក្រៅ​ប្រទេស​។ លោក​បន្តថា កន្លង​ទៅ​ពលករ​កម្ពុជា​កម្រ​ទទួល​បាន​ការងារ​ដែល​មាន​ជំនាញ​ច្បាស់លាស់ និង​មាន​ក្នុង​មុខតំណែង​ខ្ពស់​ណាស់ ព្រោះ​ភាគច្រើន​នៃ​កម្លាំង​ពលកម្ម​ទៅ​ធ្វើការ​នៅក្រៅ​ប្រទេស​គឺ​ធ្វើការ​ដោយ​ប្រើ​កម្លាំង ហើយ​ត្រូវ​ទទួលរង​នូវ​ការរំលោភបំពាន​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​រដ្ឋាភិបាល​គួរតែ​គិតគូរ​ផ្តោត​ការរៀបចំ​ការបង្កើន​នូវ​សាលា​ជំនាញ​ដែល​ជា​ជម្រើស​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​យើង ព្រោះ​បើ​ប្រជាពលរដ្ឋ ឬ​កុមារ​មិន​ចង់​រៀន​ទៅតាម​ប្រព័ន្ធ​អប់រំ​ដោយ​ឈប់រៀន​ត្រឹម​ថ្នាក់​ទី​ ៩ គឺ​ពួកគេ​អាច​មាន​ជម្រើស​ទៅ​រៀន​សាលា​បច្ចេកទេស និង​ផ្តល់​ឋានៈ​ស្មើ​ដូច​ទៅ​នឹង​អ្នករៀន​ចប់​តាម​ប្រព័ន្ធ​អប់រំ​ដែរ​។ នេះ​គឺជា​ការផលិត​ធនធាន​មនុស្ស​ដែល​មាន​រយៈពេល​វែង​»​។

ក្រៅពីនេះ​លោក ហូយ៉ា ក៏​ចង់ឃើញ​ក្រសួង​មាន​វិធានការ​តឹងរ៉ឹង​ចំពោះ​ក្រុមហ៊ុន​នាំ​ពលករ និង​មាន​វិធានការ​ឲ្យ​បាន​ល្អ​ប្រសើរ​សម្រាប់​ពលករ​ខ្មែរ​ដែល​មាន​បំណង​ចង់ទៅ​បំពេញ​ការងារ​នៅក្រៅ​ប្រទេស​ផងដែរ ដើម្បី​ចៀសវាង​ការចាញ់បោក និង​ត្រូវ​បាន​គេ​រំលោភបំពាន​ក្នុង​រូបភាព​ណាមួយ​៕

ប្រពភ៖ ភ្នំពេញប៉ុស្តិ៍

2018-04-12 04:33pm (ភ្នំពេញ)៖ ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២​ ខែ មេសា ឆ្នាំ ២០១៨នេះ បានចេញសេចក្តីប្រកាសមួយ ស្តី​ពីការឆបោករបស់ក្រុមហ៊ុន ស៊ី ជេ លេប័រ សឹបផ្លាយ ដោយក្រសួងការងារបានបញ្ជាក់ថា មិនបានផ្តល់អាជ្ញាប័ណ្ណ និងមិនបានអនុញ្ញាតឲ្យក្រុមហ៊ុននេះ ធ្វើការជ្រើសរើស បណ្តុះបណ្តាល និង​បញ្ជូន​ពលករខ្មែរ ទៅធ្វើការនៅប្រទេស​ម៉ាឡេស៊ី ប្រទេសថៃ ប្រទេសគូវ៉ែត តំបន់រដ្ឋបាល​ពិសេសហុងកុង និង​ប្រទេសជប៉ុននោះទេ។

បើយោងតាមសេចក្តីប្រកាស របស់​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលសារព័ត៌មាន Fresh News ទទួលបានឲ្យដឹងថា ក្រុមហ៊ុន ស៊ី ជេ លេប័រ សឹបផ្លាយ ( CJ LABBOUR SOPPLY CO, LTD ) នេះមានទីតាំងស្ថិត​នៅ អគារលេខ១៣ ផ្លូវលេខ២៧១ ក្រុមទី៧ ភូមិ ត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ័សែនសុខ រាជធានីភ្នំពេញ បាននឹង​កំពុង​ឆបោកសាធារណជន ដោយបានក្លែង​បន្លំ​ប្រកាសអនុញ្ញាតរបស់ក្រសួង​ការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធ្វើជាភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ ដោយបានធ្វើការជ្រើសរើសពលករទៅធ្វើការ នៅតំបន់រដ្ឋបាលពិសេសហុងកុង

​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ ក៏បានក្រើនរំលឹកដល់សាធារណជន ដែលមានបំណងទៅធ្វើការនៅក្រៅប្រទេសឲ្យ មានការប្រុង​ប្រយ័ត្នខ្ពស់ មិនពេលសម្រេចចិត្តចុះឈ្មោះទៅធ្វើការតាមរយៈក្រុមហ៊ុនណាមួយ ត្រូវពិនិត្យ​លើបញ្ជីឈ្មោះទីភ្នាក់ងារជ្រើសរើសឯកជនស្របច្បាប់ ដែលអនុញ្ញាតដោយ​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈជាមុនសិន៕

ថ្ងៃ​ព្រហស្បតិ៍, ទី2 ខែខែ​មករា, 2020 12:44 ភ្នំពេញ: បងប្អូនប្រជាពលរដ្ឋមួយក្រុម ផ្អើលឆោឡោសារជាថ្មីទៀតហើយ បន្ទាប់ពីចាញ់បោកក្រុមហ៊ុន JLY ជ្រើសរើសពលករទៅបម្រើការងារនៅប្រទេសកូរ៉េ ម្នាក់ៗអស់រាប់ពាន់ដុល្លា ជាលទ្ធផល ខាងក្រុមហ៊ុនវេចលុយរើផ្ទះ គេចខ្លួនបាត់ ទម្រាំដឹងថា ចាញ់បោក ក្រុមហ៊ុនមិនដឹងថារត់គេចដល់ណា ទើបនាំគ្នាផ្អើល រត់រកការស្នើសុំអន្តរាគមន៍ ពីអាជ្ញាធរ សមត្ថកិច្ច នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០ ខណ:ដែលមានវត្តមានក្រុមជនរងគ្រោះ មកដល់ផ្នែកព្រហ្មទណ្ឌ ខណ្ឌពោធិ៍សែនជ័យ ។

វត្តមានជនរងគ្រោះ តំណាងឲ្យពលរដ្ឋចាញ់បោកក្រុមហ៊ុនខាងលើចំនួន ៣០នាក់ បានសម្តែងការព្រួយបារម្ភ ខណ:ដែលម្នាក់ៗ អស់លុយរាប់ពាន់ដុល្លារហើយ មិនបានទៅធ្វើការនៅប្រទេសកូរ៉េទៀត ។

ជួបសម្ភាសន៍ជាមួយ បុរសម្នាក់ ឈ្មោះ ជួប ជួន អាយុ២៨ឆ្នាំ ជាប្រជាពលរដ្ឋ រស់នៅភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង បានឲ្យដឹងថា ពួកគាត់មានគ្នាប្រមាណ៣០នាក់ រស់នៅខេត្តផ្សេងៗគ្នា ហើយកាលពីអំឡុងតែតុលា ឆ្នាំ២០១៨ ពួកគាត់នាំគ្នាទៅដាក់ពាក្យបង់លុយ នៅក្រុមហ៊ុនJLY ដែលមានទីតាំងស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ ម្នាក់ៗអស់ ៣ពាន់ ដុល្លារ ខាងក្រុមហ៊ុន ចេញឯកសារវិក័យប័ត្រ ត្រឹមត្រូវ ហើយឲ្យរង់ចាំថ្ងៃចាកចេញទៅប្រទេសកូរ៉េ ក៏ប៉ុន្តែការរទន្ទឹងរង់ចាំ អូសបន្លាយពីមួយខែទៅមួយខែ អស់រយ:ពេលច្រើនខែទៅហើយ រហូតមកដល់ខែថ្មី ឆ្នាំថ្មី ២០២០ ទំនាក់ទំនងទៅខាងក្រុមហ៊ុនមិនបាន ទើបនាំគ្នាផ្អើលឆោឡោ រត់ទៅរកសមត្ថកិច្ច អាជ្ញាធរ ឲ្យជួយអន្តរាគមន៍ ។

បើតាមអ្វីដែលដឹង ក្រុមហ៊ុនJLYខាងលើ ប្រជាពលរដ្ឋរងគ្រោះ ផ្អើលតវ៉ា២លើកមកហើយ ទាំងលើកនេះ ជាលើកទី៣ហើយ ក្រោយពីក្រុមហ៊ុនឆបោក វេចលុយរត់ ទុកឲ្យប្រជាពលរដ្ឋចាញ់បោក ម្នាក់ៗលក់ដីស្រែចម្ការ ចងការគេ អស់រាប់ពាន់ដុល្លារ៕

Mr Samheng said there were nearly 80 legal recruitment agencies in Cambodia which were allowed to recruit, train, and send Cambodian workers to countries such as Thailand, Korea, Malaysia and Singapore.