Wednesday, February 2, 2022

ប្រទេស ម៉ាឡេស៊ី Malaysia

ប្រទេស ម៉ាឡេស៊ី Malaysia កាលឆ្នាំទី ៦០០ គឺជា មហារដ្ឋចក្រភពដែលគ្រប់គ្រងដែនទឹកនៃ ឧបទ្វីប ម៉ាឡេទាំងមូល គឺលើកលែងតែ ទ្វីបអូស្រ្តាលីមួយចេញ។ ប្រទេស ម៉ាឡេស៊ី Malaysia គឺជា ព្រំដែន រវាង ភ្នំ Himalaya និង ទ្វីប Malaya គឺ ម៉ាឡេនេះតែម្តង។ ដោយទទួលផលចំណេញពី កំណើតសាសនាឥស្លាម ឆ្នាំ ទី ៥៥០ ដែលជាកំណើតឥស្លាម បូករួមទាំង ការធ្វើជំនួញតាមសមុទ្រ នាំឲ្យ ម៉ាឡេ រីកចម្រើនខ្លាំង និង បានដូរសាសនាជាបន្តបន្ទាប់ ដើម្បី ប្រឆាំងជាមួយ សាសនាហិណ្ឌូរបស់ ឥណ្ឌា និង សាសនាចិន របស់ចិន Indospheare and Chinasphere ។ ផ្លូវ គ្រូ ចាំងចេងចម្លងធម៍ គឺឆ្លងកាត់សមុទ្រ ឥណ្ឌា គឺនាំ ពុទ្ធសាសនាឥណ្ឌា ចូលទៅចិន ដែលឆ្លងកាត់ ម៉ាឡេ ដូច្នេះ សាសនាព្រញពុទ្ធនៅតែមាន វត្តមាននៅ ម៉ាឡេស៊ីដល់សព្វថ្ងៃ ។

  1. ឈ្មោះថា «ម៉ាឡេស៊ី»ត្រូវបានឱ្យប្រើតាំងពីឆ្នាំ​១៩៦៣មក គឺនៅពេលដែលសហព័ន្ឋម៉ាឡាយ៉ា សិង្ហបុរី បរណេអូខាងជើង និង​សារ៉ាវ៉ាក់ រួមគ្នាបង្កើតជាសហព័ន្ឋដែលមាន១៣រដ្ឋ។
  2. ទ្រីស្តីមួយលើកឡើងថា ម៉ាឡេ បូក sia ប្រែថា Malaysia.
  3. The name "Malaysia" is a combination of the word "Malays" and the Latin-Greek suffix "-ia"/"-ία"which can be translated as "land of the Malays".
  4. The origin of the word 'Melayu' is subject to various theories. It may derive from the Sanskrit "Himalaya", referring to areas high in the mountains, or "Malaiyur-pura", meaning mountain town.
  5. Another similar theory claims its origin lies in the Tamil words "malai" and "ur" meaning "mountain" and "city, land", respectively
  6. Another suggestion is that it derives from the Pamalayu campaign. 
  7. A final suggestion is that it comes from a Javanese word meaning "to run", from which a river, the Sungai Melayu ('Melayu river'), was named due to its strong current
  8. ជាសេចក្តីសន្ធិដ្ឋាន ម៉ាឡេស៊ី គឺជា ឧបទ្វីបម៉ាឡេ The Malay Peninsula ដែលមានទាំង ម៉ាឡេ មានទាំង ម៉ាឡាយូ ម៉ាឡាកា និង ភាគខាងត្បូងប្រទេស សៀមសព្វថ្ងៃ។ ការសន្ធិដ្ឋានបែបនេះ ដោយ យើងលើផែនទី និង ភូមិសាស្រ្ត ជនជាតិ ដូចជានៅកម្ពុជាមាន ជនជាតិ ជ្វា នរស់នៅ ជ្រោយជ្វា (ក្លាយជាជ្រោយចង្វារ) ជនជាតិ កំបូល Combol រស់នៅ ស្រុកកំបូល ខាងលិចភ្នំពេញ និង ស្រុក ម៉ាឡេ (ឥលូវក្លាយជា ស្រុកម៉ាឡៃ ភ្នំម៉ាឡៃ Malay District, Malay Mountain ) សូមមើលផែនទីខាងក្រោមៗ
ប្រទេសម៉ាឡេស៊ី ជារាជាណាចក្រសហព័ន្ធ​អាស្រ័យរដ្ឋធម្មនុញ្ញមួយ​នៅអាស៊ីអាគ្នេយ៍។ ម៉ាឡេស៊ីមានផ្ទៃដីសរុប ៣២៩ ៨៤៧ គ.ម២។ ម៉ាឡេស៊ីមានរដ្ឋ ១៣ និង ដែនដីសហព័ន្ធ៣។ ភូមិសាស្ត្រម៉ាឡេស៊ីបែងចែកជា២តំបន់គឺ ម៉ាឡេស៊ីឧបទ្វីប (ឬម៉ាឡេស៊ីខាងលិច) និង ម៉ាឡេស៊ីបរនេអូ (ឬម៉ាឡេស៊ីខាងកើត) ដែលតំបន់ទាំង២នេះត្រូវខណ្ឌចែកដោយសមុទ្រចិនខាងត្បូង។ ម៉ាឡេស៊ីមានព្រំដែនគោកជាប់ប្រទេសថៃ ឥណ្ឌូនេស៊ី និង ប្រ៊ុយណេ ហើយជាប់ព្រំដែនទឹកជាមួយ សិង្ហបុរី វៀតណាម និង ហ្វីលីពីន។ ដោយសារម៉ាឡេស៊ីស្ថិតនៅក្បែរខ្សែអេក្វាទ័រ ប្រទេសនេះមានអាកាសធាតុត្រូពិច។ រដ្ឋធានីគឺនៅ ទីក្រុងកូឡាឡាំពួរ ចំនែកទីក្រុងរដ្ឋបាល​(កន្លែងការិយាល័យរដ្ឋាភិបាលតាំងនៅ)​គឺនៅពុត្រាចាយ៉ា

ម៉ាឡេស៊ីមានការអភិវឌ្ឍន៍និងការរីកចម្រើនផ្នែកសេដ្ឋកិច្ចខ្លាំងនៅអំឡុងសតវត្សរ៍ទី២០។ ជាមួយនឹងផលិតផលក្នុងស្រុក (GDP) ១៣០០០$ ម៉ាឡេស៊ីបានក្លាយខ្លួនបន្តិចម្តងៗទៅជា​ប្រទេសឧស្សាហកម្មថ្មី។ ដោយសារម៉ាឡេស៊ីជាប្រទេសមួយក្នុងចំនោមប្រទេសទាំង៣ដែលគ្រប់គ្រងច្រកម៉ាឡាកា សេដ្ឋកិច្ចម៉ាឡេស៊ីក៏ពឹងផ្អែកសំខាន់ផងដែរទៅលើពាណិជ្ជកម្មអន្តរជាតិ។ ផលិតកម្មក៏មានឥទ្ឋិពលសំខាន់ផងដែរទៅលើសេដ្ឋកិច្ចម៉ាឡេស៊ី។ ម៉ាឡេស៊ីនាំមុខគេលើក្នុងផលិតកម្ម សំណរប៉ាហាំង កៅស៊ូ និង​ប្រេងដូង។

ប្រជាជនម៉ាឡេស៊ីមានប្រមាណ ៣២លាននាក់ (ឆ្នាំ២០២០)។ ភាគច្រើននៃប្រជាជនម៉ាឡេស៊ីជា ជនជាតិម៉ាឡេ។ ក្រៅពីនេះមានជនជាតិចិន និង ឥណ្ឌា។ សាសនាឥស្លាមជាសាសនាដ៏ធំជាងគេនៅម៉ាឡេស៊ី និង​ជាសាសនារបស់រដ្ឋ។ ភាសាប្រើប្រាស់ផ្លូវការគឺភាសាម៉ាឡេ។

ម៉ាឡេស៊ីជាសមាជិកស្ថាបនិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ASEAN។ ម៉ាឡេស៊ីក៏ជាសមាជិកនៃអង្គការសហប្រជាជាតិ ប្រជាជាតិខំមិនវ៉ែល និង​ប្រទេសកំពុងអភិវឌ្ឍទាំង៨។

ប្រវត្តិសាស្ត្រដើម តាមប្រភពពីឯកសារចិនបាននិយាយថា មានរាជាណាចក្រម៉ាឡេប្រមាណ៣០ប្រទេសនៅសតវត្សរ៍ទី២ និងទី៣។ រដ្ឋកេដាស (ជាភាសាប៉ាឡាវ៉ាបុរាណ កេដារ៉ាម ជាភាសាសំស្ក្រឹត កត្តហៈ) ស្ថិតនៅចំផ្លូវនៃការឈ្លានពានពីសំណាក់ស្តេចស្តេចស្រីវិជ័យ ដែលធ្លាប់តែមានឥទ្ឋិពលលើរដ្ឋកេដាស រដ្ឋប៉័ត្តានី និង រដ្ឋលីហ្គរ ធ្លាក់ចុះខ្សោយ។ ​បន្តិចក្រោយមក រាជាណាចក្រលីហ្គរ ដែលកាន់ព្រះពុទ្ឋសាសនា បានកាន់កាប់រដ្ឋកេដាស ហើយព្រះចៅចាន់ដ្រាបានុបានប្រើវាជាទីតាំងវាយកោះស្រីលង្កា នៅសតវត្សរ៍ទី១១។ នៅសហសវត្សរ៍ដំបូង ប្រជាជននៅឧបទ្វីបម៉ាឡេ កាន់ព្រហ្មញ្ញសាសនា និងព្រះពុទ្ឋសាសនា និងប្រើប្រាស់ភាសាសំស្ក្រឹត

នៅដើមសតវត្សរ៍ទី១៥ រាជាណាចក្រស៊ុលតង់នៃម៉ាឡាកា ត្រូវបានបង្កើតដោយរាជវង្សរបស់ស្តេច១អង្គ ព្រះនាម បរមេស្វរៈ។ ស្តេចអង្គនេះមកពីតំបន់ប៉ាឡេមបាង និងមានសែស្រលាយពីរាជវង្សស្រីវិជ័យ ដែលបានភៀសខ្លួនពីតំបន់តេម៉ាសេក(បច្ចុប្បន្នសិង្ហបុរី)។ រាជាណាចក្រស៊ុលតង់នេះបានគ្រប់គ្រងម៉ាឡេស៊ីឧបទ្វីបបច្ចុប្បន្ន ខេត្តប៉័ត្តានី(ភាគខាងត្បូងប្រទេសថៃ) និង កោះស៊ូម៉ាត្រាខាងកើត។ រាជាណាចក្រស៊ុលតង់មានអត្ថិភាពរយៈពេល១ទសវស្សរ៍ ដែលក្នុងអំលុងពេលនោះ សាសនាឥស្លាមបានរីកសាយភាយពាសពេញកម្រងកោះម៉ាឡេ។ ម៉ាឡាកាជាកំពង់ផែដ៏មមាញឹកជាងគេនៅអាស៊ីអាគ្នេយ៍នាពេលនោះ។

តឹកតាងដំបូងស្តីអំពីសាសនាឥស្លាមនៅឧបទ្វីបម៉ាឡេដែលរកឃើញនៅតំបន់តេរេងហ្គានុ បានឱ្យ​ដឹងថា ឥស្លាមមាននៅទីនោះតាំងពីទសវត្សរ៍ទី១៤។ នៅឆ្នាំ ១៥១១ ព័រទុយហ្គាល់បានដាក់អាណានិគមលើម៉ាឡាកា។ រាជបុត្រទាំងឡាយនៃរាជាណាចក្រស៊ុលតង់នៃម៉ាឡាកា បានបែកបាក់ដោយចែកចេញជារាជាណាចក្រស៊ុលតង់២គឺ រាជណាចក្រស៊ុលតង់នៃពេរ៉ាក់ (នៅខាងជើង) និង រាជាណាចក្រស៊ុលតង់នៃចូហរ (នៅខាងត្បូង)។ ការបែកបាក់នេះបន្តរហូតដល់ឆ្នាំ ១៦៤១ គឺនៅពេលដែលហុលឡង់ (សំព័ន្ឋមិត្តរបស់រាជាណាចក្រស៊ុលតង់ចូហរ) បានកាន់កាប់ម៉ាឡាកាទាំងស្រុង។

  1.  ៦៧៤ សាសនាឥស្លាមចូលមកដល់ ម៉ាឡេស៊ីជាលើកដំបូង Individual Arab traders, including Sahabas, preached in the Malay Archipelago, Indo-China, and China in the early seventh century.] Islam was introduced to the Malay Peninsula coast by Arabs in 674 CE.
  2. ១៧៩០ Kedah ភ្ជាប់ជាទឹកដីអគ្លេស
  3. ១៨២៤ សាំងហ្គាពួ ក្លាយជា អាណានិគមអគ្លេស
  4. ១៨៤៦ ព្រុយណេ  ក្លាយជា អាណានិគមអគ្លេស
  5. ១៨៨២ Sabash  ក្លាយជា អាណានិគមអគ្លេស
  6. ១៨២៤ កោះ Malacca ភ្ជាប់ជាទឹកដី អគ្លេស 








ថៃ៖ នៅប្រទេសថៃ គេកំពុងវីរវករឿង កោះគុត Koh Kud ដោយសារឯកសារ កោះនោះជាសម្បត្តិរបស់ ភាគី កម្ពុជា ដែលបារាំង និង អគ្លេស គូសរួមគ្នាប្រគល់មកឲ្យ បារាំងឥណ្ឌូចិន France Indochina ព្រោះ រដ្ឋក្រា គឺជាទឹកដីរបស់ ម៉ាឡេស៊ី អគ្លេស British Malay Administration . ប្រទេសសៀម គឺជាប្រទេស ហ្វាស៊ីសជប៉ុន ដោយយកកងទ័ពសៀម ចូលជាមួយកងទ័ពជប៉ុន ចេញធ្វើសង្រ្គាមឈ្លានពាន វាយប្រហារអគ្លេស យកទឹកដីភូមារ និងទឹកម៉ាឡេស៊ី ព្រមទាំងចេញទ័ពវាយប្រហារ បារាំងយក កោះគុត របស់ខ្មែរយើង ដូច្នេះ បានជាវាក្លាយជា ប្រធានបទនៃការ វែកញែក រឿងកោះ រឿងតំបន់រែប្រេងកាត តំបន់នេសាទ....