ទំព័រនេះ ស្រាវជ្រាវប្រើផែនទីរួម ដោយសារ ទីតាំងសុទ្ធតែស្ថិតនៅជាប់ៗគ្នា ខុសគ្នាត្រង់ ខ្នងភ្នំ ។ ជនជាតិតំបន់នេះ គេប្រើភាសា ភ្នំខ្នង ទៅវិញ ខុសពី ភាសាអ្នកពោធិសាត់ បាត់ដបង គេហៅ ខ្នងភ្នំ ដូចជា ខ្នងភ្នំដងរែក ខ្នងភ្នំគុក ខ្នងផ្ទះ ផ្ទះ២ខ្នង ចំណែក ជនជាតិ នៅតំបន់នេះ គេហៅ ខ្នងផ្សារ សំដៅ ភ្នំផ្សារ ខ្នងសំពៅ ប្រែថា ភ្នំសំពៅ ខ្នងក្រពើ ប្រែថា ភ្នំក្រពើ ខ្នងស្រូវ ប្រែថា ភ្នំស្រូវ....។ ឯកសារខាងក្រោម គឺជាការ Copy Past មកពី ម្ចាស់ដើម ចំណែក ផែនទី ទើបខ្ញុំជាអ្នកធ្វើ ដើម្បីដឹងអំពី រយៈកម្ពស់សណ្ឋានដី...
ខ្នងផ្សារ គឺជាឋានសួគ៌ធម្មជាតិប្រសព្វមុំបីភ្ជាប់ខេត្តបី កំពង់ស្ពឺ កោះកុង និងពោធិ៍សាត់ភាគនិរតីនៃព្រះរាជាណាចក្រកម្ពុជា និងជាតំបន់ចាប់អារម្មណ៍ខ្លាំងពីសំណាក់ភ្ញៀវទេសចរជាតិនាដើមឆ្នាំ ២០២០។ ខ្នងផ្សារ មានទីតាំងស្ថិតនៅភូមិតាំងបំពង់ ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ នៅពេលដែលភ្ញៀវទេសចរឡើងដល់កំពូលភ្នំ ភ្ញៀវទេសចរអាចគយគនវាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងអង្គុយថ្ងៃអស្តង្គតនាពេលល្ងាចបាន ដែលទេសភាពដ៏ស្រស់ស្អាតទាំងនេះភ្ញៀវទេសចរគយគន់មិនចេះជិនណាយនោះឡើយ។
បើតាមលោក ជឹម ជឿន សមាជិកនៃសហគមន៍ការពារធម្មជាតិរលាក់កងជើង បានប្រាប់ឲ្យដឹងថា គេហៅ ខ្នងផ្សារ នេះគឺជាពាក្យដែលចាស់ៗហៅតាំងពីយូរណាស់រហូតមកដល់សព្វថ្ងៃ ហើយនៅឆ្នាំ១៩៩៣ ឬមុនឆ្នាំ៩៣ សម័យខ្មែរក្រហមនៅទីនេះគឺជាទីតាំងលក់ដូរទំនិញតិចតួចជាលក្ខណៈគ្រួសាររបស់បងប្អូនអ្នកភូមិដែលរស់នៅទីនេះ ទើបគេហៅទីនេះថា ខ្នងផ្សារ ផ្សារនេះគឺជាផ្សារលក់ដូរ មិនមែនឈឺផ្សា ផ្សាដែក ឬខ្នងសា នោះទេ។
ត្រង់ពាក្យ ខ្នងផ្សារ លោក ជឹម ជឿន បញ្ជាក់ថា ខ្នងផ្សារ មិនមែន ខ្នងផ្សា ហើយក៏មិនមែន ខ្នងសា ដែរ។ ផ្សារ នេះ គឺ ផ្សា មាន “រ” គឺមកពីពាក្យ ទីផ្សារ ផ្សារលក់ដូរ។
ទាក់ទងនឹងពាក្យខ្នងផ្សារនេះដែរ លោក ហ៊ុន សៅ ប្រធានសហគមន៍ការពារធម្មជាតិរលាក់កងជើងឆ្លើយបញ្ជាក់ថា ទីតាំងនេះគឺជាទីតាំងផ្សារលក់ដូរតាំងយូរណាស់មកហើយ បើចាស់ៗនៅទីនេះនិយាយតៗគ្នាថា នៅទីនោះក៏មានប្រវត្តិ និងរឿងដំណាលនិយាយតៗគ្នាដែរ។
អភិបាលខេត្តកំពង់ស្ពឺលោក វ៉ី សំណាង ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពីវឌ្ឍភាព និងទិសដៅបន្តរបស់រដ្ឋបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា តំបន់ភ្នំខ្នងផ្សារ នេះគឺមិនមែនទើបកើតមានបច្ចុប្បន្ននោះទេ តំបន់នេះមានយូរណាស់ហើយ រាប់រយតំណមនុស្ស តាមប្រវត្តិដែលខ្ញុំបាទបានសិក្សាស្រាវជ្រាវនោះ នៅតំបន់នោះមានផូស៊ីលជាប់ទៅនឹងជញ្ជាំងថ្ម គេថាទីនោះគឺជាអតីតសមុទ្រ ហើយកន្លែងនេះមានសំពៅលិចនៅទីនេះយូរទៅក្លាយជាភ្នំកន្លែងសំពៅលិចនោះហៅថា “ខ្នងសំពៅ” ហើយស្រូវនៅលើសំពៅនោះដែលហូរចេញនោះក៏បានក្លាយជាភ្នំដែលសព្វថ្ងៃ គេហៅថា “ខ្នងស្រូវ”។
បើតាមលោកប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ខេត្តកំពង់ស្ពឺ បានប្រាប់ឲ្យដឹងថា នៅតំបន់ភ្នំខ្នងផ្សារ ដែលជាកន្លែងភ្ញៀវទេសចរមកឡើង និងបោះតង់កម្សាន្តនេះខាងមន្ទីរក៏ដូចជាក្រសួងមិនទាន់បានចុះទៅពិនិត្យ និងស្រាវជ្រាវស្វែងរកប្រវត្តិ និងសំណល់ផូស៊ីសទាន់ទងនៅតំបន់នៅនៅឡើយនោះទេ តែការងារនេះខាងមន្ទីរនឹងចុះទៅពិនិត្យ និងស្រាវជ្រាវនាពេលខាងមុខ។
ដើម្បីធ្វើដំណើរទៅកាន់ទីនោះ គឺយើងត្រូវធ្វើដំណើតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ យើងបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យើងនឹងឃើញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់ ។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ យើងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយើងបន្តដំណើរទៅមុខ តាមផ្លូវលំ ប្រមាណ ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យើងនឹងទៅដល់ ភូមិរលាក់កងជើង ដែលជាភូមិនៃភ្នំខ្នងផ្សារ៕
តាមរយៈទំព័រហ្វេសប៊ុក មរតកកម្ពុជា រមនីយដ្ឋានធម្មជាតិខ្នងផ្សារ ជាតំបន់ព្រៃភ្នំដ៏ធំមួយដែលស្ថិតនៅក្នុងភូមិតាំងបំពង តំបន់រលាក់កងជើង ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ខ្នងផ្សារជាទីតាំងប្រសព្វមុំបីដែលផ្សាភ្ជាប់ខេត្តចំនួនបីគឺ កោះកុង កំពង់ស្ពឺ និងពោធិ៍សាត់។ ខ្នងផ្សារ ជាតំបន់មួយដែលសំបូរទៅព្រៃឈើក្រាស់ ជ្រលងភ្នំខ្ពស់ៗ វាលស្រល់ដ៏ស្រស់ស្អាត និងសំបូរទៅដោយសត្វព្រៃកម្រជាច្រើនប្រភេទ។ ពេលព្រឹកព្រលឹមយេីងគួរធ្វេីដំណេីរទៅកាន់ពយខ្នងផ្សារ ដេីម្បីទស្សនាភាពស្រស់ស្អាតនៃរស្មីព្រះអាទិត្យរះ អមដោយអាកាសធាតុត្រជាក់ និងពពកហោះយ៉ាងឃ្មួលខ្មាញ់ ។ ពេលល្ងាចយេីងអាចទស្សនាថ្ងៃលិចពីលេីខ្នងភ្នំផងដែរ ។
១. ការធ្វេីដំណេីរទៅកាន់ភូមិ សហគមន៍ខ្នងផ្សា
ដេីម្បីធ្វេីដំណេីរទៅកាន់ទីនោះ គឺយេីងត្រូវធ្វេីដំណេីរតាមផ្លូវជាតិលេខ៤ ទៅកាន់ទីរួមខេត្តកំពង់ស្ពឺ ក្រោយឆ្លងស្ពានខេត្តកំពង់ស្ពឺប្រមាណជាង ១គីឡូ យេីងបត់តាមស្តុប តេលា (ច្បារមន) ទៅស្តាំ ប្រមាណ១គីឡូ យេីងនឹងឃេីញផ្លូវបត់ឆ្វេងដែលមានស្លាកសញ្ញាប្រាប់ផ្លូវទៅ ឱរ៉ាល់ ។ បត់ចូលតាមច្រកឱរ៉ាល់ (ផ្លូវ៤៤) ប្រហែល ៥០គីឡូ យេីងនឹងដល់រង្វង់មូលឱរ៉ាល់ រួចយេីងបន្តដំណេីរទៅមុខ តាមផ្លូវលំ ប្រមាណ ៣៥គីឡូ ដោយជិះកាត់ តេទឹកពុះ យេីងនឹងទៅដល់ ភូមិរលាក់កងជេីង ដែលជាភូមិនៃភ្នំខ្នងផ្សា ។
២. ការធ្វេីដំណេីរទៅកាន់ កំពូលភ្នំខ្នងផ្សា
ដេីម្បីឡេីងខ្នងផ្សា គឺត្រូវអោយយេីងចូលទៅទីស្នាក់ការបរិស្ថាន ដែលនៅក្នុងភូមិដេីម្បីស្រង់ឈ្មោះអ្នកឡេីងភ្នំ ដេីម្បីងាយស្រួលក្នុងការគ្រប់គ្រង ហេីយតម្រូវអោយមន្ត្រីបរិស្ថានទៅជាមួយដេីម្បីមេីលការខុសត្រូវ និងការពារផងដែរ ។ មួយទៀតគឺអ្នកភូមិសហគមន៍សម្រាប់ការនាំផ្លូវ ហេីយគាត់ក៏បានជួយស្ពាយឥវ៉ាន់ និងដាំស្លរអោយយេីងញាំផងដែរ ។ ការធ្វេីដំណេីរពីភូមិទៅដល់ជេីងភ្នំ យេីងអាចជិះគោយន្តសហគមន៍ ដែលចំណាយពេលប្រហែល២ម៉ោង ។ បន្ទាប់មកត្រូវដេីរដោយថ្មេីរជេីងឡេីងភ្នំ តាមផ្លូវមិនពិបាកណាស់ណាទេ មានដីរាប និងទួល បេីឥវ៉ាន់មិនសូវធ្ងន់គឺល្អបំផុត ព្រោះម្នាក់ៗ គឺទ្រុឌទ្រោមខ្លាំង ដោយសារឥវ៉ាន់ធ្ងន់ សម្រាប់អ្នកដេីរលឿនល្មម និងមិនសូវឈប់សម្រាកអាចចំណាយពេលប្រមាណ ៤-៥ម៉ោង ឬលេីសពីនេះ សម្រាប់ខ្ញុំប្រេីពេល៨ម៉ោង ទេីបទៅដល់កំពូលភ្នំ ។ គួរដាក់ទឹកសម្រាប់ញាំយ៉ាងតិចម្នាក់១-២ដបធំ សម្រាប់ញាំតាមផ្លូវពេលធ្វេីដំណេីរ យេីងអាចច្រកទឹកសម្រាប់ញ៉ាំតាមផ្លូវបាន តែគួរមានប្រដាប់ចំរោះទឹក ឬដាំទឹកតាមផ្លូវ ។
៣. ការសម្រាកនៅលេីកំពូលភ្នំ
យេីងគួរត្រៀមតង់ ឬអង្រឹងជាមួយនឹងដំបូល ឬប្លាស្ទីកគ្របដេីម្បីការពារជម្រៀបទឹកភ្លៀង ឬសន្សេីម ។ គួរត្រៀមអាវ ឬភួយក្រាស់ៗ ព្រោះនៅទីនោះពេលយប់គឺត្រជាក់ខ្លាំង ។
៤. ការត្រៀមម្ហូបអាហារ និងទឹកញ៉ាំ
សម្រាប់ការញ៉ាំ យេីងត្រូវត្រៀមរបស់ណាក្រៀមៗទុកបានយូរ ស្រាល… ដូចជាត្រីងៀត ងៀតគោ និងសាច់ក្រក ចំពោះអង្ករដាំបាយ គឺទិញអ្នកភូមិនៅខាងក្រោមយកទៅលេីភ្នំ ។ គួរត្រៀមមីកំប៉ុង នំបុ័ង ត្រីខ ឬទឹកដោះគោក្រែម កាហ្វេ… សម្រាប់ជាអាហារពេលព្រឹក ។ សម្រាប់ទឹកញ៉ាំ ដោយខែនេះជារដូវប្រាំង នោះរៀងយ៉ាប់រឿងទឹកបន្តិច តែនៅលេីនោះមានទឹកធ្លាក់ដែលមានទឹកល្មមអាចប្រេីប្រាស់បានសម្រាប់ងូត ដាំញាំ ឬធ្វេីម្ហូប បេីអាចគួរទិញសម្រាប់ចម្រោះទឹក ប្រេីប្រាស់ផ្ទាល់ខ្លួន។
៥. ការបន្ទោរបង់
នៅលេីនោះគ្មានបង្គន់អនាម័យទេ សម្រាប់ការបន្ទោរបង់ យេីងគួរមានកូនចប ឬប៉ែល ដេីម្បីងាយស្រួលជីកដីកប់ ហេីយកុំភ្លេចក្រដាស់សេីម ។
សូមជួយរក្សាអនាម័យ និងរៀបចំប្រមូលសម្រាមអោយបានត្រឹមត្រូវ ដេីម្បីសហគមន៍ខ្នងផ្សា កាន់តែស្រស់បំព្រងសម្រាប់យេីងទាំងអស់គ្នា ៕
ដំណើរកំសាន្តទៅខ្នងផ្សារ និងខាងសរនៃជួរភ្នំំឪរ៉ាល់ ស្ថិតនៅ ភូមិចំណរ ឃុំប្រឡាយ ស្រុកថ្មបាំង ខេត្តកោះកុងមានរយ:ពេល ៣ថ្ងៃ ២យប់ នៅខ្នងផ្សារនៃខេត្តកោះកុង(ប្រមាណជា150KM) តាមការកំណត់ដូចខាងក្រោម
-តម្លៃ៖ 38ម៉ឺនរៀល (95$)
-បោះតង់ និងដុតមាន់ និងភ្នក់ភ្លើង
@ថ្ងៃទី1:27 ខែ ធ្នូ ឆ្នំា2019
-ចេញដំណើរពីភ្នំពេញ នាម៉ោង 5:00 ព្រឹក នៅមុខ RUPP (ទៅដល់ប្រហែលជាម៉ោង 11 ព្រឹក)
-អាហារពេលព្រឹកនៅរង្វង់មូលស្រុកឳរ៉ាល់
-សំរាកអាហារថ្ងៃត្រង់នៅផ្ទះអ្នកនាំភ្ងៀវ
-បន្តដំណើរដោយជិះគោយន្តទៅព្រៃសហគមន៍ ជាប់ជើងភ្នំ
-ឡើងខ្នងផ្សារ និងខាងសរ (ប្រមាណជា ៧ម៉ោង)
-ទៅដល់កន្លែងបោះតង់ និងងូតទឹកជ្រោះ
-អាហារពេលល្ងាចរួមគ្នា
@ថ្ងៃទី2: 28 ខែ ធ្នូ ឆ្នំា2019
-ស្រស់ស្រូបអាហារពេលព្រឹក ជាមួយថ្ងៃរះ
-ឡើងភ្នំខាងសរ ដើម្បីមើលទេសភាព
-អាហារថ្ងៃត្រង់ជុំគ្នានៅមាត់ជ្រោះ
-ពេលរសៀល ដើរឡើងភ្នំទៅSummit កំពូលខ្នងផ្សារ ថ្មចង្រ្កាន និងថ្មអណ្តើក (ទេសភាព ៣៦០ ដឺក្រេ)
-រីករាយជាមួយថ្ងៃរៀបលិច នៅជិតភ្នំ
-បោះតង់ និងដុតមាន់ និងភ្នក់ភ្លើង
@ថ្ងៃទី3:29 ខែ ធ្នូ ឆ្នំា2019
-ឡើងភ្នំមើលថ្ងៃរះ ពីខ្នងសំពៅ
--អាហារពេលព្រឹក កាហ្វេ
-ម៉ោង៩ រៀបចំអីវ៉ាន់ត្រលប់មកភូមិវិញ (៤ម៉ោងដល់ភូមិ)
-ការផ្តល់ជូន៖ការធ្វើដំណើរ អាហារ៦ពេល តង់ អ្នកនាំផ្លូវ អាហារសម្រន់ ការចូលរួមមូលនិធិសហគមន៍ និងទឹកសំរាប់(Refill)
-មិនផ្តល់ជូន៖ ការធានារ៉ាប់រង អាហារសំរន់ អាហារពេលព្រឹកនាថ្ងៃទី១ និង អាហារពេលរសៀលនាថ្ងៃទី៣
ព័ត៍មានបន្ថែមសូមទំនាក់ទំនង: 031 2222 168, 012778 679
តំណរចុះឈ្មោះ សូមអរគុណសំរាប់ការចាប់អារម្មណ៍របស់អ្នក
កោះសន្តិភាព ខេត្តកំពង់ស្ពឺ ៖ កំពង់ស្ពឺគឺជាខេត្តមួយដែលជាប់ឈ្មោះល្បីសម្បូរទៅដោយដើមត្នោតច្រើនជាងគេក្នុងប្រទេសកម្ពុជា ទន្ទឹមនឹងនោះខេត្តកំពង់ស្ពឺក៏សម្បូរទៅដោយកន្លែងទេសចរណ៍ជាច្រើនដែលបង្កប់ខ្លួននៅក្នុងព្រៃយ៉ាងជ្រៅធ្វើឲ្យអ្នកដែលបានឃើញមានចិត្តចង់ទៅលេង និងទៅកម្សាន្តស្រូបយកខ្យល់អាកាសដ៏បរិសុទ្ធនៅទីនោះ។
បើយើងធ្វើដំណើរពីភ្នំពេញ តាមបណ្តោយផ្លូវជាតិលេខ៤ មកកាន់ខេត្តកំពង់ស្ពឺ ចំងាយ៤៨គីឡូម៉ែត្រ យើងនឹងមកដល់ភ្លើងស្តុបមួយនោះ គឺភ្លើងស្តុបច្បារមន ហើយពីផ្លូវបំបែកស្តុបច្បារមន រហូតដល់រង្វង់មូលដំរី ផ្សារកន្ទួត មានចំងាយ៥១គីឡូម៉ែត្រ រួចហើយបន្តដំណើរពីរង្វង់មូលផ្សារកន្ទួត ដល់ស្នាក់ការបរិស្ថាន ភូមិតាំងបំពង មានចំងាយ៣៧គីឡូម៉ែត្រ។
នៅទីនោះ គឺជាទីកន្លែងដែលសម្បូរទៅដោយអ្នកស្គាល់ផ្លូវឡើងទៅកាន់តំបន់ទេសចរណ៍ធម្មជាតិបែបផ្សងព្រេងថ្មីមួយទៀតនោះ គឺខ្នងក្រពើ ដែលលាក់ខ្លួននៅជិតខ្នងផ្សារ ហើយក៏មានសម្រស់ស្រស់ត្រកាលគួរអោយចង់គយគន់ និងស្រូបយកខ្យល់អាកាសបរិសុទ្ធដែលបង្ហើរចេញពីផ្កាព្រៃទាំងឡាយនៅទីនោះ។
កន្លែងកំសាន្តថ្មីនោះ គឺខ្នងភ្នំមួយដែលមានដុំថ្មក្រឡាដូចក្រពើ កំពុងបង្អួតសម្រស់ទាក់ទាញដល់ក្រុមអ្នកចូលចិត្តធ្វើដំណើរទេសចរណ៍ផ្សងព្រេងសូមជូនរូបភាព អំពីសម្រស់ធម្មជាតិមិនឆ្ងាយពីកំពូលភ្នំខ្នងផ្សារ គឺមានទិដ្ឋភាពមួយបែបផ្សេងគ្នាពីខ្នងផ្សា និងខ្នងស្រូវ ដោយបរិយាកាសដ៏ពិសិដ្ឋនេះបង្កើតនូវអារម្មណ៍ប្លែកមួយកម្រិតទៀត សម្រាប់ទេសចរណ៍ផ្សងព្រេង… ចូលចិត្តធម្មជាតិ។
បើតាមមន្ត្រីមន្ទីរទេសចរណ៍មួយរូប បានប្រាប់ផងដែរថា ពីមុនក្រុមអ្នកទេសចរណ៍ភាគច្រើន គឺមកលេងខ្នងផ្សា និងខ្នងស្រូវ តែឥលូវនេះគឺគេនាំគ្នាទៅលេងខ្នងក្រពើម្តង។ ទេសភាពនៅខ្នងក្រពើនេះ មានសម្រស់ស្រស់ត្រកាលគួរជាទីមនោរម្យ និងទាក់ទាញចិត្តបំផុត ។ ហើយកន្លែងទីតាំងថ្មីដែលអ្នកទេសចរណ៍ទើបតែជួបប្រទះនេះ ត្រូវបានប្រសិទ្ធនាមថា ខ្នងភ្នំក្រពើ។
មន្ត្រីដដែលបន្តថា ហើយភាគច្រើនអ្នកដែលមកទេសចរណ៍ គឺមកជាក្រុម ហើយបោះតង់សម្រាក បើនិយាយពីការហូបចុកវិញគឺអ្នកទាំងនោះមុនពេលឡើងមក គឺត្រូវត្រៀមស្បៀងមកដោយខ្លួនឯង ព្រោះនៅទីនោះមិនមានអ្នកលក់ម្ហូបអាហារឡើយ។
ទន្ទឹមនឹងនោះ អ្នកដែលមកលេងត្រូវតែស្រលាញ់ថែរក្សាអនាម័យ និងបរិស្ថានទាំងអស់គ្នា ដោយវេចខ្ចប់សំរាមអោយបានត្រឹមត្រូវ។ ចំណែកអ្នកទេសចរណ៍ភាគច្រើនគេតែងតែនាំគ្នាមកលេងនៅរដូវរំហើយ បើមកនៅខែនេះ ជារដូវវស្សា គឺពិបាកក្នុងការធ្វើដំណើរណាស់៕