Saturday, July 2, 2022

បឹង តាមោគ

បឹងកប់ស្រូវ គឺជាបឹងមួយ ដែលនៅសល់ចុងក្រោយក្នុងចំណោមបឹងស្តុកទឹកធំៗនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ។ នៅជុំវិញបឹងនេះ មាន​ចំនួន ១៩​ ភូមិ ភូមិព្រែកព្នៅ ភូមិសំរោងត្បូង ភូមិអន្លង់ក្ងាន ភូមិធំត្បូង ភូមិបឹងធំ ភូមិព្រៃពង្រ ភូមិ៤មុខ ភូមិវែង ភូមិស្វាយឧត្តម ភូមិត្រពាំងទទឹង ភូមិថ្នល់បន្ទាយ ភូមិកន្ទ្រង់ ភូមិត្រពាំងរនៀម ភូមិកោះរងៀង ភូមិព្រៃស្វាយ ភូមិត្នោតខ្ពស់ ភូមិត្រពាំងអំពិល និងភូមិចុងទួល ​ ​ ចំនូន៥​សង្កាត់ សង្កាត់ពន្សាំង សង្កាត់ព្រែកព្នៅ សង្កាត់ពញាពន់ សង្កាត់សំរោង និង សង្កាត់ឃ្មួញ និង ២ខណ្ឌ​ ខណ្ឌព្រែកព្នៅ និង ខណ្ឌសែនសុខ។
ប្រជាពលរដ្ឋដែលរស់ជុំវិញបឹងនោះ បានអាស្រ័យផលពីបឹងមានដូចជា ​ការធ្វើស្រែ រកត្រី និង​ដាំដំណាំជាដើម។ តំបន់នេះ(ជុំវិញបឹង)មិនទាន់បាន​ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅឡើយទេ។

នៅថ្ងៃទី​ ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដី​ជុំវិញ ​ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាម​​ច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេក្រៅពីរដ្ឋ​។

បឹង​តាមោក ជាបឹង​ធម្មជាតិ ហើយ​ក៏ជា​អាងស្តុកទឹក​ធំ​បំផុត​នៅភាគ​ខាងលិច​ឆៀង​ខាងជើង នៃ​រាជធានី​ភ្នំពេញ ខណៈ​ដែល​បច្ចុប្បន្ន​បឹងមួយ​ចំនួន​ត្រូវបាន​អភិវឌ្ឍ​ទៅជា​ទីក្រុង​រណប។

បឹងតាមោកគឺជាបឹងធម្មជាតិដ៏ធំមួយដែល មានទីតាំងឋិតនៅក្នុង ខណ្ឌព្រែកព្នៅ ដែលសព្វថ្ងៃនេះត្រូវបានគេយកជាទីតាំងសម្រាប់បង្ហូរទឹកសម្អុយ និងជាទីរំដោះទឹកជំនន់ដែលតែងតែកើតមានឡើងនៅក្នុងទីក្រុងភ្នំពេញ បន្ទាប់ពីបឹងធម្មជាតិធំៗ មួយចំនួនដែលឋិតនៅក្នុងរាជធានីភ្នំពេញត្រូវបានគេចាក់ដីលប់ ដើម្បីធ្វើការអភិវឌ្ឍន៍។ ក្រោយពីបឹងធំៗទាំងនោះត្រូវបានលុប គេសង្កេតឃើញថាបញ្ហាទឹកជន់លេចទីក្រុង តែងកើតមានជាញឹកញាប់ ដែលបណ្តាលអោយមានផលប៉ះពាល់ជាច្រើនដល់សេដ្ឋកិច្ចរបស់ប្រជាពលរដ្ឋ និងជាតិទាំងមូលផង។ ទន្ទឹមនឹងបញ្ហានេះផងដែរក៏មានមតិមួយចំនួនបានលើកឡើងថា តើតាមរយៈការលុបបឹងធម្មជាតិជាច្រើននៅក្នុងទីក្រុង ដោយបង្ហូរទឹក ចូលក្នុងបឹងតាមោកតែមួយអាចទប់ស្កាត់បញ្ហាទឹកជំនន់ដ៏ធំមួយនេះបានឬយ៉ាងណា?

កាលពីប៉ុន្មានសប្តាហ៍មុនមានសារព័ត៌មានមួយចំនួនបានចុះផ្សាយអំពី ផលប៉ះពាល់មួយចំនួនដែលបង្ករឡើងដោយបឹងតាមោកនេះ។ ដោយសព្វថ្ងៃនេះបឹងតាមោក បានជះក្លឹនដ៏អាក្រក់ដែល បង្ករផល់ប៉ះពាល់ដល់ជីវភាពប្រជាពលរដ្ឋ និងអ្នកដែលរស់នៅជិតលូរបង្ហូរទឹកនោះជាខ្លាំង។

Chan Born ទើសភ្នែកជាមួយគ្រូកសិកម្ម៖ គ្រូសេដ្ឋកិច្ច គ្រូកសិកម្មផ្សព្វផ្សាយអំពី គោលនយោបាយបក្សប្រឆាំង គឺប្រឆាំងការលុបបឹង ត្រពាំងយកដី ធ្វើជាលំនៅដ្ឋាន។ គេចង់បាន កម្ពុជារក្សាទុកដីបឹង អូរ ព្រែកប្រឡាយ​ដីស្រែចំការ កុំបំលែងទៅជាដី លំនៅដ្ឋាន Residential Land គេថា នៅជប៉ុន គេ រក្សាទុកដីកសិកម្ម គេមិនធ្វើដូចកម្ពុជា លុបៗ នោះទេ ! តើនយោបាយបក្សពួកគាត់ ខុស ឬ ត្រូវ? សូមជូនជា Figure តួរលេខថា អង្ករជប៉ុន តម្លៃ ៤,៣ ដុល្លា/គក ដូច្នេះ គេប្រឹងរក្សាដីកសិកម្មជារឿងត្រឹមត្រូវ ព្រោះ ជនជាតិជប៉ុន រាប់លាននាក់ចំណាកស្រុកមករស់នៅ ទីក្រុង ឯស្រុកស្រែគ្មានមនុស្សទេ។ ចំណែកកម្ពុជា ក៍មានចំណាកស្រុករាប់លាននាក់ចូលមករស់នៅ ទីក្រុងដែរ សួរថា ទៅរស់នៅឯណា? បើមិនលុបបឹងពោងពាយ ប៉ាយ៉ាប់ បឹងកក់ បឹងព្រលឹត បឹងរាំង បឹងកប់ស្រុវ....? ។ ដីលំនៅដ្ឋាននៅជប៉ុន តម្លៃ ៥ ម៉ឺនដុល្លា/ការ៉េ ដីនៅ ភ្នំពេញ អស់ត្រឹម ៥០០០ ដុល្លា/ម២ ...

១០ កក្កដា ២០២២ ប្រយុទ្ធ លោកសេង យូអ៊ាន់ ទទួលបានដីជាង ៦ហិកតាដែលកាត់ចេញពីផ្ទៃបឹងតាមោក ភ្នំពេញៈ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យសម្រេចកាត់ផ្ទៃដីចំនួន២ទីតាំង ទំហំ ៦១ ៨៣៦ម៉ែត្រក្រឡា ស្ថិតនៅសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ដើម្បីធ្វើអនុបយោគពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនលោក សេង យូអ៊ាន់ ដោយពន្ធ និងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ ។ នេះបើយោងតាមអនុក្រឹត្យលេខ២៦ អនក្រ.បក ចុះថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២២។
 
 ១៩ មិនា ២០២០  ផ្ទៃដីបឹងតាមោក ៨៣ ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញផ្ទៃដីបឹងតាមោក ៨៣ ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ

ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៨៣ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈ។ ក្នុងសេចក្តីសម្រេចនោះ ក៏មានរាប់បញ្ចូលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាសំណង់អគារ និងគម្រោងសាងសង់នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ របស់ក្រសួងមហាផ្ទៃផងដែរ។

ដី ៨៣ ហិកតានេះ ត្រូវបានបែងចែកជា ២ ផ្នែក។ ផ្នែកទី១ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៨ហិកតា ស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ ចំនែកទី ២ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោកទំហំ ៧៥ ហិកតា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតសួន ព្រមទាំងឧទ្យានធម្មជាតិសាធារណៈ។

ការសម្រេចនេះ យោងតាមលិខិតលេខ០១៦.២០ លស.គចុះថ្ងៃទី៥ ខែមីនាឆ្នាំ២០២០របស់ រដ្ឋបាលរាជធានីភ្នំពេញ។ លិខិលេខ ១២៨.ខន .០២០ សជ ណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចតេជោ និងយោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។
គួរបញ្ជាក់ដែរថា បឹងតាមោក (បឹងកប់ស្រូវ) ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៦ កំណត់ផ្ទៃបឹងមានជាង ៣ពាន់ ហិកតា (៣២៣៥, ៧ហិកតា) ក្នុងរាជធានីភ្នំពេញជាសម្បត្តិសាធារណៈរបស់រដ្ឋ ។ សម្រាប់ស្ថានភាពបច្ចុប្បន្ននៃតំបន់នេះ គេសង្កេតឃើញមានសកម្មភាពអភិវឌ្ឍន៍មួយចំនួន ដូជាមានការបបង្កើតផ្សារផ្គត់ផ្គង់បន្លែ និងចំណតរថយន្តសម្រាប់រាជធានីភ្នំពេញ តាំងពីឆ្នាំ២០១៨ រៀងមក៕

ស្ថានភាពបច្ចុប្បន្ន៖  កាត់ដី អស់ ៧០២ ហិច ចំណោមដី សរុប ចំនួន ៣២៣៩

ក្នុងឆ្នាំ ២០២០ ផ្ទៃដីបឹងតាមោកយ៉ាងហោចជិត ៧០០ ហិកតាត្រូវបានកាត់ឱ្យស្ថាប័នរដ្ឋ និងឯកជន ក្នុងឆ្នាំ ២០២០ នេះ រដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដីបឹងតាមោកយ៉ាងហោច ៩ លើក ឬស្មើនឹង៦៨២ ហិកតា ឱ្យទៅជាកម្មសិទ្ធិឯកជន និងស្ថាប័នរដ្ឋមួយចំនួន។ នេះបើយោងតាមឯកសារដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបាន។

ការកាត់ផ្ទៃដីនៅបឹងតាមោកនេះចំនួន ៩ ដងនោះ រួមមាន៖

ដើមខែមិនា ឆ្នាំ ២០២០៖ ដី ៨៣ ហិកតា ត្រូវបានរាជរដ្ឋាភិបាល សម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈនេះ និងត្រូវបានបែងចែកជា ២ ផ្នែក។ ផ្នែកទី១ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៨ហិកតា ស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ ផ្នែកទី ២ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោកទំហំ ៧៥ ហិកតា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតសួន ព្រមទាំងឧទ្យានធម្មជាតិសាធារណៈ។ (អានបន្ថែម)
  1. នៅថ្ងៃ ២៧ មេសា ឆ្នាំ២០២០៖ រដ្ឋាភិបាលបានសម្រេចដោះដូរដី ក្នុងទំហំ ៣០ ហិកតា នៃផ្ទៃដីបឹងតាមោក ឱ្យអ្នកស្រី គីម ហ៊ាង តំណាងក្រុមហ៊ុន គ្លូប៊ល ហៅស៍ (ខេមបូឌា)។ (អានបន្ថែម)
  2. ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២០៖ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោកជាង ១០ ហិកតា ឲ្យអ្នកស្រី ជា សុផាម៉ាដែន។
  3. ថ្ងៃទី ២២ មិថុនា ឆ្នាំ ២០២០៖ រដ្ឋាភិបាលបានសម្រេចកាត់ផ្ទៃដីបឹងតាមោកទំហំជិត ៣០០ ហិចតា ដើម្បីសាងសង់អគ្គបញ្ជាការដ្ឋាននៃកងទ័ពថ្មី។ (អានបន្ថែម)
  4. ថ្ងៃទី ១ កញ្ញា ឆ្នាំ២០២០៖ រដ្ឋាភិបាលបានសម្រេចកាត់ដីបឹងតាមោក ១៥ ហិកតា ឱ្យទៅក្រសួងអភិវឌ្ឍន៍ជនបទសាងសង់ទីស្តីការក្រសួងថ្មី។ (អានបន្ថែម)
  5. ថ្ងៃទី ២៥ កញ្ញា ឆ្នាំ២០២០៖ រដ្ឋាភិបាលសម្រេចកាត់ដីបឹងតាមោកទំហំ ៨ហិកតា ឱ្យទៅក្រសួងយុត្តិធម៌សាងសង់ជាឃ្លាំងរក្សាទុកនូវឯកសារ និងសម្ភាររបស់ក្រសួង សាលាឧទ្ទរណ៍ភ្នំពេញ និងសាលាដំបូងរាជធានីភ្នំពេញ។ (អានបន្ថែម)
  6. ថ្ងៃទី ២៣ ធ្នូ ឆ្នាំ២០២០៖ រដ្ឋាភិបាល កាត់ផ្ទៃបឹងតាមោក២០ហិកតា ប្រគល់ទៅឲ្យលោក លន់ ហាក់ និងអ្នកស្រី ឈុន ចាន់ធី។
  7. ថ្ងៃទី ២៣ ធ្នូ ឆ្នាំ២០២០៖ រដ្ឋាភិបាល សម្រេចកាត់ផ្ទៃបឹងតាមោក ២០ ហិកតា សាងសង់មន្ទីពេទ្យកាល់ម៉ែត្រ សម្រាប់បម្រើសេវាព្យាបាលប្រជាជន។
  8. ថ្ងៃទី ២៤ ធ្នូ ឆ្នាំ២០២០៖ រដ្ឋាភិបាល បានសម្រេច កាត់ផ្ទៃបឹងតាមោកជាង ១៩៦ ហិកតា (១៩៦,៥៦៥៩ហិកតា) ទៅឲ្យអ្នកស្រី អ៊ុយ បូវី និង អ្នកស្រី គង់ សុធី។
  9. មុនពីឆ្នាំ ២០២០ រដ្ឋាភិបាលក៏ធ្លាប់បានកាត់ដីបឹងតាម៉ោកផងដែរ ប៉ុន្តែបើយោងតាមឯកសារដែលទស្សនាវដ្ដីសំណង់ និងអចលនទ្រព្យទទួលបាន គឺកាលពីខែ សីហា ឆ្នាំ ២០១៨ ខែ សីហា រាជរដ្ឋាភិបាល សម្រេចកាត់ដីចំនួន ២០ ហិកតា នៃបឹងតាមោក ឱ្យសាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។
គួរបញ្ជាក់ដែរថា បឹងតាមោក ឬបឹងកប់ស្រូវ ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៦ កំណត់ផ្ទៃបឹងមានជាង ៣ពាន់ ហិកតាជាសម្បត្តិសាធារណៈរបស់រដ្ឋ ។

២០២២ Thmey Thmey  បឹងតាមោក៖ តំណាងពលរដ្ឋ២៥០គ្រួសារ យកញត្តិទៅដាក់នៅស្ថាប័នរដ្ឋាភិបាល និងរដ្ឋសភា អ្នកស្រី ផន សុខុម តំណាងពលរដ្ឋសហគមន៍សំរោងត្បូង ខណ្ឌព្រែកព្នៅ រៀបរាប់ថា សហគមន៍របស់អ្នកស្រី មានផ្ទះ១០៨ខ្នង ដែលស្មើនឹង២៥០គ្រួសារ ហើយភាគច្រើនមានមុខរបរចិញ្ចឹមត្រី​នៅបឹងតាមោក។ ប៉ុន្តែ មួយរយៈចុងក្រោយនេះ អាជ្ញាធរបានចាប់ផ្ដើមលុបបឹងដល់តំបន់សហគមន៍អ្នកស្រី បណ្ដាឲ្យពលរដ្ឋបារម្ភពីការបាត់បង់មុខរបរនិងទីជម្រក។

ដោយក្ដីបារម្ភ ពីការបាត់បង់មុខរបរនិងទីជម្រក ហើយពុំមានសំណងសមរម្យ ទើបនៅព្រឹកថ្ងៃទី១កក្កដានេះ ពលរដ្ឋសហគមន៍សំរោងត្បូង ប្រមូលគ្នាយកញត្តិទៅដាក់នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ទីស្ដីការគណៈរដ្ឋមន្រី្ត ហើយបន្តទៅដាក់នៅរដ្ឋសភា។ ការបន្តដាក់ញត្តិជាហូរហែរ នៅថ្ងៃនេះ ដោយសារកន្លងពួកគេបានដាក់នៅតាមសង្កាត់ ខណ្ឌ សាលក្រុងរាជធានីភ្នំពេញ រួមទាំងខុទ្ធកាល័យសម្ដេច ហ៊ុន សែន នាយករដ្ឋមន្រី្ត រួមមកហើយ ប៉ុន្តែពុំមានដំណោះស្រាយ។ យ៉ាងណាក្ដី ពលរដ្ឋដែលនាំគ្នាដាក់ញត្តិនៅថ្ងៃនេះ បាននិយាយថា បើនៅតែពុំមានដំណោះស្រាយ ពួកគេមានគម្រោងនាំគ្នាទៅជួប សម្ដេច ហ៊ុន សែន ដើម្បីសុំឲ្យជួយរកដោះស្រាយ។

ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានថ្មីៗ អ្នកស្រី ផន សុខុម ថ្លែងថា ពលរដ្ឋក្នុងសហគមន៍ចង់ឲ្យអាជ្ញាធរចេញប័ណ្ណកម្មសិទ្ធិកម្មនៅតំបន់ដែលពួកគេរស់នៅ ខណៈអាជ្ញាធរលុបបឹងតាមោកបណ្ដាលឲ្យបាត់បង់របរចិញ្ចឹមត្រី និងការអាស្រ័យផលផ្សេងទៀត ជុំវិញបឹង។ សហគមន៍អ្នកស្រី រំពឹងថា អាចនឹងមានរបរថ្មី ក្រោយតំបន់នេះអភិវឌ្ឍ។

«​ពួកខ្ញុំរស់នៅតាំងពីឆ្នាំ១៩៩០មក(ក្បែរបឹងតាមោក) ហើយបើឲ្យចេញទៅកន្លែងផ្សេងជាតំបន់ដាច់ស្រយាល រស់នៅលក់ដូរអ្វីមិនកើតទេ។ បើកន្លែងចាស់(បឹងតាមោក)មានការអភិវឌ្ឍ ពួកខ្ញុំសង្ឃឹមថាបានលក់ដូរតំបន់នេះ ព្រោះលុបបឹងអស់ចិញ្ចឹមត្រីអត់កើតមានតែលក់ដូរវិញ»។ នេះបើតាមអ្នកស្រី សុខុម ដែលស្នើឲ្យភាគីពាក់ព័ន្ធជួយរកដំណោះស្រាយ ធ្វើយ៉ាងឲ្យពួកគេមានដីធ្លីរស់នៅ ដែលអាចប្រកបមុខរបរបានសមរម្យ។

​​ជុំវិញបញ្ហាដីធ្លីសហគមន៍សំរោងត្បូងតំបន់បឹងតាមោកនេះ លោក សេង ឡូត អ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា រាល់សំណើរឬញត្តិពលរដ្ឋ គឺមន្រី្តតែងតែទទួល ប៉ុន្តែលោកពុំទាន់បានឃើញឬពិនិត្យមើលទេ។ លោកថាជាទូទៅ មាននីតិវិធីដោះស្រាយច្រើនយ៉ាង ហើយទាមទារតម្រូវឲ្យមានឯកសារត្រឹមត្រូវ និងដំណើរការស្របតាមផ្លូវច្បាប់។

លោកបានពន្យល់ប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទយ៉ាងដូច្នេះ៖ «ការតវ៉ាណាដែលគ្មានលក្ខណៈផ្លូវច្បាប់គ្រប់គ្រាន់ទេនោះ មិនអាចដោះស្រាយបានទេ។ គ្រប់សំណើរទាមទារឲ្យដោះស្រាយទាំងអស់ពុំមែនសុទ្ធតែមានឯកសារគ្រប់គ្រាន់នោះទេ បើសំណើរគ្មានឯកសារគ្រប់គ្រាន់ក៏មិនអាចដំណើរការដោះស្រាយទៅបានដែរ»។

ពាក់ព័ន្ធនឹងករណីទាមទារឲ្យចេញប័ណ្ណកម្មសិទ្ធិដីធ្លីរបស់ប្រជារាស្រ្តសហគមន៍បឹងតាមោកនេះ លោក អំ សំអាត នាយករង​ទទួលបន្ទុក​កម្មវិធី​ឃ្លាំមើល​នៃអង្គការ​លីកាដូ​យល់ថា រដ្ឋាភិបាលគួរសិក្សាពីលទ្ធភាពក្នុងការចេញប្លង់ដីឲ្យពួកគេ។ ដោយសារ មន្រី្តសង្គមស៊ីវិលរូបនេះ តាមដានឃើញថា កន្លងមក រដ្ឋបានកាត់ដីឲ្យក្រុមហ៊ុនឯកជននិងស្ថាប័នរដ្ឋជាច្រើនកន្លែង។ ដូច្នេះ ពលរដ្ឋដែលរស់នៅនិងអាស្រ័យផលនៅទីនោះ ក៏សមគួរនឹងទទួលបានសំណងសមរម្យដែរ។

«ខ្ញុំពិនិត្យឃើញអាជ្ញាធរមានគម្រោងប្រគល់ដីតំបន់ផ្សេង ដែលមានទីតាំងឆ្ងាយពីតំបន់សហគមន៍ទាំងនោះរស់នៅ ទើបមានការតវ៉ា។ ដូច្នេះ រដ្ឋក៏គួរចរចារគ្នានិងសិក្សាលទ្ធភាពប្រគល់ដីតំបន់នោះជាសំណងដល់ពួកគាត់វិញដែរ»។ នេះជាការលើកឡើងរបស់លោក អំ សំអាត​ ប្រាប់សារព័ត៌មានថ្មីៗតាមប្រព័ន្ធទូរស័ព្ទ នៅថ្ងៃទី១កក្កដា។

បឹងតាមោក ឬបឹងកប់ស្រូវ គឺជាបឹងធម្មជាតិធំជាងគេនៅរាជធានីភ្នំពេញ ដែលមានទំហំសរុបចំនួន ៣២៣៩,៧ហិកតា។ គិតត្រឹមចុងឆ្នាំ២០២១នេះ រដ្ឋាភិបាលបាន​កាត់ផ្ទៃដីបឹកតាមោក ប្រគល់​ទៅឱ្យបុគ្គលឯកជន និងស្ថាបនសាធារណៈយ៉ាងតិច៤៦ដង គឺមានទំហំ២០៩៤ហិកតា ឬស្នើនឹង៦៥ ភាគរយនៃផ្ទៃបឹងទាំងមូល។ ជុំវិញបឹងនេះ មាន​ប្រជា​ពលរដ្ឋប្រហែល៣០០គ្រួសារ ហើយភាគច្រើនពួកគាត់ប្រកបមុខរបរ នេសាទ ចិញ្ចឹមត្រី ដាំឈូក និងលក់ដូរ តាមផ្ទះតិចតួចជាដើម។ នេះបើតាមរបាយការណ៍របស់សមាគមនធាងត្នោត និងបណ្ដាសង្គមស៊ីវិលដទៃទៀត៕

RFA Khmer  សហគមន៍​បឹង​តាមោក​ប្រតិកម្ម​ជា​មួយ​នឹង​សាលា​ខណ្ឌ​ព្រែកព្នៅ និង ប្រមូល​ផ្តុំ​គ្នា​សារ​ជាថ្មី​ដាក់​ញត្តិ​នៅ​មុខ​ខុទ្ទកាល័យ​ លោក ហ៊ុន សែន ឱ្យ​ជួយ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​សហគមន៍​បឹង​តា​មោក​នៅ​ថ្ងៃព្រហស្បតិ៍​ ​ទី៣០​ខែមិថុនា​នេះ...
RFA Khmer  សហគមន៍​បឹង​តាមោក​ប្រតិកម្ម​ជា​មួយ​នឹង​សាលា​ខណ្ឌ​ព្រែកព្នៅ និង ប្រមូល​ផ្តុំ​គ្នា​សារ​ជាថ្មី​ដាក់​ញត្តិ​នៅ​មុខ​ខុទ្ទកាល័យ​ លោក ហ៊ុន សែន ឱ្យ​ជួយ​ដោះ​ស្រាយ​ជម្លោះ​ដី​ធ្លី​នៅ​ក្នុង​សហគមន៍​បឹង​តា​មោក​នៅ​ថ្ងៃព្រហស្បតិ៍​ ​ទី៣០​ខែមិថុនា​នេះ...ភ្នំពេញ៖ តំណាងពលរដ្ឋ២៥០គ្រួសារ យកញត្តិទៅដាក់ក្រសួងដែនដី ទីស្ដីការគណៈរដ្ឋមន្រី្ត និងរដ្ឋសភា​ ដើម្បីសុំអន្តរាគមន៍ផ្ដល់ដីកម្មសិទ្ធិឲ្យពួកគេរស់នៅស្របច្បាប់ ខណៈអាជ្ញាធរបន្តលប់បឹងតាមោកជាបន្តបន្ទាប់។ ពលរដ្ឋទាំងនោះ អះអាងថា ពួកគេរស់នៅនិងអាស្រ័យផលនៅជុំវិញបឹងតាមោក តាំងពីអំឡុងឆ្នាំ១៩៩០។

ADHOC-Cambodia  ប្រជាពលរដ្ឋមានជម្លោះដីធ្លីជាង ២០នាក់ តំណាង ២៥០គ្រួសារដែលរស់នៅបឹងតាមោក បានមកធ្វើការតវ៉ាជាថ្មី ក្រោយពីបានដាក់ពាក្យស្នើសុំអន្តរាគមន៍ ទៅសម្តេច ហ៊ុន សែន នាយករដ្ឋមន្តី្រនៃព្រះរាជាណាចក្រកម្ពុជាកាលពីម្សិលមិញ ហើយលិខិតនោះ មិនបានទៅដល់សម្តេចនាយក តែបែរជាទៅដល់ខាងខណ្ឌព្រៃកព្នៅ ទៅវិញ ។ 

តំណាងប្រជាពលរដ្ឋ ដែលលើកគ្នាមកតវ៉ាព្រឹកនេះធ្វើឡើង បន្ទាប់ពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ ម្សិលមិញ ក្រុមប្រជាពលរដ្ឋដែលរស់នៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ បានលើកគ្នាមកដាក់លិខិតសុំអន្តរាគមន៍ ដើម្បីបានសៀវភៅស្នាក់នៅ និងប័ណ្ណកម្មសិទ្ធិដីស្របច្បាប់ ដែលមានទីតាំងនៅភូមិសំរោងត្បូង សង្កាត់សំរោង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ទំហំប្រហែល៥ហិកតា។ក្នុងការដាក់ស្នើនេះ តំណាងមន្រ្តីខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី បានទទួលយក ហើយបញ្ជូនទៅរដ្ឋបាលរាជធានីភ្នំពេញ និងបានបញ្ចូនទៅខណ្ឌព្រៃព្នៅវិញ ។ ដូច្នេះពួកគាត់គ្មានជំនឿ លើការដោះស្រាយរបស់ខណ្ឌព្រែកព្នៅនោះឡើយ ពីព្រោះពួកគាត់បានដាក់ញាត្តិជាច្រើនដងរួចមកហើយ តែមិនមានដំណោះស្រាយជូនពួកគាត់នោះទេ ទើបពួកគាត់សម្រេចមកដាក់នៅខុទ្ទកាល័យលោកនាយករដ្ឋមន្រ្តី ដើម្បីជួយអន្តរាគមន៍រកដំណោះស្រាយវិញ ៕

Chan Born ការលុបបឹងនៅភ្នំពេញ៖ បឹង ត្រពាំង នៅភ្នំពេញមានជាង ១០០ បឹង មិនមែន ៣០​ដូចបក្សប្រឆាំង ថានោះទេ ។ ការលុបបឹង​ មានដូចជា បឹងនៅផ្សារចាស់ បឹងតេជោ នៅផ្សារធំថ្មី បឹងនៅទូលទីពូង បឹងអាគារកំបូឌីយ៉ាណា ព្រែកផ្លុងនៅ មុខ រ៉ារថភ្លើង បឹងចំការចេកនៅ ក្រសួងការពារជាតិ ព្រៃកប់ខ្ចោចនៅ បុរីកីឡា បឹងវាលស្រែ នៅ ស្តាតថ្មី .....រហូតដល់ បឹងកក់...។  បឹងវាលស្រែអំបិល នៅខាងតើកផ្សារអូ ឬស្សី.....បឹងសាឡាង គឺជាកន្លែងផែ សាឡាង សាកសំពៅ គឺជាកន្លែង សាកសំពៅ ...ស្រះចក បឹងព្រលឹត បឹងកេងកង .....។ ប្រវត្តិ ភូមិសាស្ត្រ ចូរថែរក្សា កុំឲ្យ អ្នកនយោបាយគេបោកប្រាស់យើង ប្រើប្រាស់យើង ពីដើម ឆ្នាំ ៧០ គេហៅ បឹងតាម៉ុក ព្រោះពួកខ្មែរក្រហមនៅ តស៊ីតំបន់ហ្នឹង អាលូវ គេដូរទៅជា បឹង តាមោក គេអភិ...នៅតែនាំគ្នា ប្រឹងរក្សាទុកជាតំបន់ ត ស៊ូ ????🤣

លោកបណ្ឌិត សុខ ទូច ទើសភ្នែកលាន់មាត់រឿងអ្នកមានទ្រព្យចាក់ដីលុបបឹងតាមោក ផ្ទុយពីគំនិតដូនតានៅព្រឹកថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២២ លោកបណ្ឌិត សុខ ទូច ប្រធានរាជបណ្ឌិតសភាកម្ពុជាបានសរសេរលើផេកហ្វេសបុករបស់លោកទំនងជាទើសភ្នែកនឹងសកម្មភាពចាក់ដីលុបបឹងពីក្រុមអ្នកមានទ្រព្យ ទើបលើកឡើងដូចខាងក្រោម៖

«ព្រឹកនេះ ខ្ញុំធ្វើដំណើរមកកន្លែងធ្វើការ ឃើញគេចាក់ដីលុបបឹងតាមោក ខ្ញុំទប់អារម្មណ៍មិនបានប្រើភាសាមិនពិរោះស្ដាប់។

តើអ្នកមានស្រុកខ្មែរ ពេលណាទើបលែងចង់មានបានដោយសារលុបបឹង?

ដូនតាសម័យយអង្គរ លោកបានជីកស្រះ ជីកបារាយណ៍ ជីកកសិន្ធដើម្បីរក្សាទឹកទុក សម្រាប់ធ្វើកសិកម្ម ឬទប់ទឹកជំនន់ ចុះហេតុអ្វីអ្នកមានសម័យថ្មីលុបបឹងដើម្បីតែផលប្រយោជន៍ដុល្លារតែមួយគត់ ហើយអ្នកនិយាយថាធ្វើដើម្បីបុព្វហេតុដូនតារបស់ខ្មែរ។

តើអ្នកមិនមើលរាល់ប្រាសាទរបស់ខ្មែរណាដែលមិនមានកសិន្ធ តើទីតាំងដែលខ្មែររស់នៅពីដើមកន្លែងណាមួយដែលមិនមានប្រព័ន្ធទឹក និងស្រះដើម្បីរក្សាទឹក?»បើតាមរូបភាពទីតាំងដែលលោកបណ្ឌិតបង្ហោះនេះ ដូចជានៅចំណុចតំបន់ក្បែរផ្លូវចូលទៅវត្តប្រាសាទ ក្នុងសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ដែលជាទីតាំងនៅប៉ែកខាងកើតផ្លូវជាដីបឹង តែមួយរយៈចុងក្រោយមកនេះឃើញសកម្មភាពចាក់បំពេញជាច្រើនកន្លែង មានទាំងសង់សំណង់រឹងមាំទៀតផង។ ហើយសកម្មភាពដឹកជញ្ជូនដីទៀតសោត មិនគោរពបទដ្ឋានបច្ចេកទេសច្បាប់ទៀត ដឹកដីលើសទ្រុង ធ្លាក់ដីលើផ្លូវ និងមិនគ្របជាដើម។

នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ ទទួលបានដីជាង៦ហិកតា ដែលកាត់ចេញពីផ្ទៃបឹងតាមោកភ្នំពេញ៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យសម្រេចកាត់ផ្ទៃដីចំនួន២ទីតាំងដែលមានទំហំ៦១៨៣៦ម៉ែត្រក្រឡា ស្ថិតក្នុង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចេញពីផ្ទៃបឹងតាមោក ដើម្បីធ្វើអនុបយោគពីទ្រព្យ សម្បត្តិសាធារណៈរបស់រដ្ឋទៅជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ និងធ្វើប្រទានកម្មជាកម្មសិទ្ធិជូនលោក សេង យូអ៊ាន់ ដោយពន្ធនិងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។ នេះបើយោងតាមអនុក្រឹត្យលេខ២៦អនក្រ.បក ចុះកាលពី ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២២។


មជ្ឈដ្ឋានទូទៅកំពុងតែទទឹងរង់ចាំ និងចង់ដឹងថា តើនាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយក ដ្ឋានភ័ស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដែលទទួលបានចំណែកផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ជាង៦ហិក តាធ្វើជាកម្មសិទ្ធិ ដោយពន្ធនិងអាករផ្សេងៗជាបន្ទុករបស់រដ្ឋ។ តើករណីបែបនេះជាការទិញបន្តពីប្រជាពលរដ្ឋ ឬពីស្ថាប័នរដ្ឋណាមួយ ឬដោយសារការកាន់កាប់ជាក់ស្តែង ឬដោយសារការដោះដូរដីជាមួយរដ្ឋ ?

ទាក់ទងព័ត៌មានខាងលើនេះ នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ មិនអាចសុំការអត្ថាធិប្បាយបានទេ។ លោក សេង យូអ៊ាន់ មានឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ទទួ លបានការតែងតាំងមុខតំណែងជា អគ្គនាយក នៃអគ្គនាយកដ្ឋានភ័ស្តុភារនិងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ ដោយ ព្រះរាជក្រឹត្យលេខ នស/ រកត/ ០៩១៨/ ៩១១៩ ចុះកាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៨ នាពេលកន្លងទៅ។

លោក សេង យូអ៊ាន់ ក៍ត្រូវបានផ្ទេរក្របខ័ណ្ឌពី ឋានន្តរស័ក្តិ ឧត្តមមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាល ជាន់ខ្ពស់ ក្រសួងមហាផ្ទៃ មកជា ឋានន្តរស័ក្តិ នាយឧត្តមសេនីយ៍ផ្កាយ៤ ដែលមានអត្តលេខ ៨៩៥៥៥ នាយ នគរបាល ថ្នាក់ឧត្តមសេនីយ៍ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ដោយព្រះរាជក្រឹត្យលេខ នស/ រកត/ ០២១៩/ ១៤៧ ចុះកាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៩ ៕


បឹងតាមោក ឬបឹងកប់ស្រូវជាបឹងធម្មជាតិចុងក្រោយ និងធំជាងគេនៅរាជធានីភ្នំពេញ។ បឹងនេះត្រូវបានកំណត់ដោយអនុក្រឹត្យលេខ២០ ក្នុងខែកុម្ភៈឆ្នាំ២០១៦ដែលមានទំហំសរុប ៣២៣៩,៧ ហិចតា។ នៅខែតុលា ឆ្នាំ២០១៨ ផ្ទៃបឹងចំនួន៤៥,៦៥ ហិចតាត្រូវបានធ្វើអនុប្បយោគនិងប្រគល់ឱ្យទៅកម្មសិទ្ធិឯកជនឈ្មោះ ស៊ី ជិនម៉ូវ ដោយក្នុងអនុក្រឹត្យបានបញ្ជាក់ថាគាត់ជាម្ចាស់ដើម។ នៅខែវិច្ឆិកា ឆ្នាំ២០១៨ ដដែលរាជរដ្ឋាភិបាលបានកាត់ផ្ទៃបឹងចំនួន២០ហិចតាបន្ថែមទៀតឱ្យទៅសាលារាជធានីភ្នំពេញដើមធ្វើផ្សារចែកចាយបន្លែ និងចំណត់រថយន្ត។ ក្រោយការចុះអង្កេតរយៈពេលមួយសប្តាហ៍នៅជុំវិញនិងក្នុងបឹង ដោយប្រើប្រាស់ផែនទីបំលែងពីអនុក្រឹត្យលេខ២០(ការកំណត់ផ្ទៃបឹងតាមោក) ក្នុងឆ្នាំ២០១៦ អនុក្រឹត្យលេខ១៣២(ការកាត់ដី៤៥,៦៥​ហិចតា) និងអនុក្រឹត្យលេខ១៤៧(ដីផ្តល់ឱ្យសាលារាជធានីភ្នំពេញ២០ហិចតា)ក្នុងឆ្នាំ២០១៨ ប្រើដើម្បីផ្ទៀងផ្ទាត់ជាមួយផែនដីជាក់ស្តែង។ មាន ៧ចំណុចដែលជាចំណុចខុសឆ្គងដែលគួរចាប់អារម្មណ៍៖

ទី១៖ នៅក្នុងឆ្នាំ២០១៦ រាជរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ២០ ដោយមានភ្ជាប់ឧបសម្ព័ន្ធផែនទី និងកូអ័រដោនេម្តងរួចទៅហើយ ក៏ប៉ុន្តែនៅខែវិច្ឆិកា ឆ្នាំ២០១៨ នៅពេលរាជរដ្ឋាភិបាលកាត់ផ្ទៃដីចំនួន២០ ហិចតាបន្ថែមឱ្យសាលារាជធានីភ្នំពេញ មានឧបសម្ព័ន្ធថ្មីមួយទៀតដែលនាំឱ្យមានភាពខុសគ្នារវាងផែនទីមុននិងក្រោយ។ ជាពិសេស ទីតាំងមួយកន្លែងនៅផ្នែកខាងលិចនៃបឹងមានការខុសគ្នាខ្លាំងរហូតដល់ទៅ២២,៩៨ហិចតា(សូមមើលផែនទី P1) ដែលនេះអាចបង្កជាបញ្ហា និងជម្រោះដីធ្លីនៅថ្ងៃអនាគត។

ទី២៖ បើទោះបីផ្ទៃបឹងត្រូវបានកំណត់រួចក៏ដោយតែយើងឃើញថាមានការបោះបង្គោរព្រំដីជាច្រើនបោះចូលក្នុងបឹងនិងដីដែលបានកំណត់ថាជាផ្ទៃបឹង។ នៅពេលដែលក្រុមការងារសាកសួរទៅមេការមើលដីទាំងនោះ ពួកគាត់បាននិយាយថាដីនោះជាដីរបស់ម្ចាស់របស់គាត់(សូមមើលរូបភាព R1 និងផែនទីទីតាំងរូបថត P2។

ទី៣៖ ផ្សារភ្ជាប់ទៅនឹងចំណុចទី២ខាងលើយើងឃើញថារដ្ឋក៏បានក៏សាងកំហុសក្នុងការកំណត់ផ្ទៃបឹងនោះដែរ ដោយមានចំណុចខ្លះវាជាដីស្រែដោយមានដើមត្នោតនិងដើមឈើហូបផ្លែធំៗដុំជាភស្តុតាងផង និងស្ថានភាពដីជាទម្រង់ភូមិចាស់ផង តែរដ្ឋាភិបាលបែជាគូរនិងកំណត់ថាជាផ្ទៃបឹងទៅវិញ។ សូមមើលរូបភាព R2 និងផែនទីទីតាំងរូបថត P3។

ទី៤៖ ផ្សារភ្ជាប់ទៅហ្នឹងចំណុចទី២ខាងលើដែរគឺការបោះបង្គោរភាគច្រើនទំនងជារបស់អ្នកមានលុយ មានអំណាច ហើយផែនការប្លង់គោលរបស់សាលារាជធានីភ្នំពេញហាក់បីជាបានរៀបចំទុកជាមុនក្នុងការកាត់ផ្ទៃបឹងនៅតំបន់នេះរួចទៅហើយ។ នេះអាចជាករណីសម្រាប់មន្ត្រីខិលខូចក្នុសម្រាប់ស្វែងរកលាភសក្ការៈក្នុងការរៀបចំដាក់ស្នើទៅរដ្ឋាភិបាលក្នុងការកាត់ដីនោះឱ្យ(ប្រសិនបើយើងបកស្រាយតាមន័យអវិជ្ជមាន​) ឬមួយវាអាចជាករណីដែលរដ្ឋបានទទួលស្គាល់នូវកំហុសក្នុងការកំណត់ព្រំប្រទល់បឹងនេះ ហើយទុកដីនេះសម្រាប់កាត់ឱ្យឯកជនទាំងនោះ ក្នុងករណីមានការតវ៉ា។

ហើយករណីនេះក៏បានធ្វើនិងកើតឡើងរួចមកហើយក្នុងចុងឆ្នាំ២០១៨ ដោយរដ្ឋបានកាត់៤៥,៦៥ហិចតា ឱ្យទៅឈ្មោះ ស៊ី ជិនម៉ូវ ដោយបញ្ជាក់ថាគាត់ម្ចាស់ដើម។ សូមមើលផែនទីប្លង់គោល 

​ទី៥៖ ក៏ផ្សារភ្ជាប់ពីចំណុចទី៤ ខាងលើដែរ ការកាត់ឱ្យឯកជនចំនួន៤៥,៦៥​ហិចតានេះ វាក៏អាចប្រើជាករណីសម្រាប់ការអះអាងរបស់ប្រជាពលរដ្ឋនៅទីតាំងផ្សេងៗទៀត ដូចជានៅជ្រោយចង្វារ បឹងទំពុន និងករណីសម្បទានព្រៃឈើផ្សេងៗទៀត ចំពោះកំហុសរបស់រដ្ឋ។

ទី៦៖ ទាក់ទងនឹងពេលថ្មីៗ អាជ្ញាធរខណ្ឌព្រែកព្នៅបានចេញលិខិតឱ្យពលរដ្ឋចាកចេញក្នុងរយៈពេល៧ថ្ងៃ យើងឃើញថាមានគ្រួសារយ៉ាងតិចណាស់​​ ៣០០គ្រួសារដែលត្រូវអាចប៉ះពាល់ដោយការបណ្តេញ ប្រឈមខ្លាំងបន្ទាន់ចំនួន៧១គ្រួសារ ខ្លាំចំនួន២៥គ្រួសារ និងប្រឈមមធ្យមចំនួន២០៤គ្រួសារ។ ក្នុងចំណោមគ្រួសារប៉ះពាល់ក្នុងនោះមានគ្រួសារមួយចំនួនមិនមានដី និងផ្ទះសម្រាប់រស់នៅនោះទេ។ ហើយពួកគាត់ត្រូវពឹងពាក់លើបឹងនេះដើម្បីប្រកបមុខរបរនេសាទសម្រាប់​ចិញ្ចឹមជីវិត។ ដូច្នេះវាបានធ្វើឱ្យមានផលប៉ះពាល់សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋគឺសិទ្ធិមានលំនៅឋាន និងសិទ្ធិក្នុងការប្រកបរបរចិញ្ចឹមជីវិត ហើយដែលជាកាតព្វកិច្ចរបស់រដ្ឋត្រូវតែបំពេញនិងមិនអាចមិនគិតគូរដល់ពួកគាត់ឡើយ។

ទី៧៖ យើងឃើញថាទាក់ទងនឹងការបណ្តេញចេញនេះ គឺចោទប្រកាន់ពលរដ្ឋថារស់នៅលើផ្ទៃបឹង តែបើយើងសិក្សាលើផ្លូវច្បាប់ និងឯកសារវិញគឺ​មិនត្រឹមត្រូវនោះទេព្រោះថានៅពេលយើងផ្ទៀងផ្ទាត់ផែនទីជាក់ស្តែងពីព្រំប្រទល់បឹងទៅផ្លូវមានគម្លាតមានយ៉ាងតិច៣០ម៉ែត្រ (ប្រជាពលរដ្ឋរស់នៅចន្លោះនោះ)។ មួយវិញទៀតដីចំណីបឹងនៅតាមទីប្រជុំជនក៏មិនទាន់បានកំណត់​ ចំណែកដីចំណីផ្លូវសម្រាប់ផ្លូវទំនប់កប់ស្រូវក៏មិនមាន ហើយខណៈពេលដែលច្បាប់ប្រទេសកម្ពុជាបច្ចុប្បន្ន(ក្រមរដ្ឋប្បវេណី) ទទួលស្គាល់ការកាន់កាប់ដីធ្លីដែរ។ តើរដ្ឋអាចចោទប្រកាន់ថាប្រជាពលរដ្ឋរស់នៅខុសច្បាប់យ៉ាងដូចម្តេច? ​សូមមើលផែនទី P5 និងរូបថតនៃទីតាំង R3។

២០២១ សង្គមស៊ីវិល៖ការដកហូតផ្ទៃបឹងតាមោក៣០ហិកតាគឺជាជំហានត្រឹមត្រូវ និងសុំឱ្យដកហូតបន្ថែមទៀត ស.ជ.ណចុះថ្ងៃទី៤មករារបស់ទីស្ដីការគណៈរដ្ឋមន្រ្តីបានបញ្ជាក់ថា រដ្ឋាភិបាលសម្រេចនិរាករណ៏លិខិតចំនួន២ ដែលលិខិតមួយបានស្នើកាត់ផ្ទៃដីបឹកតាមោក ១៥ ហិកតាសម្រាប់សាងសង់អាគាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ និងលខិតមួយទៀត ដែលសុំកាត់ដីបឹងតាមោក ១៥ ហិកតាសម្រាប់សាងសង់អាគារគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គណៈកម្មាធិការសិទ្ធិមនុស្ស និងអាគាររបស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីននិងសង្គ្រោះជនពិការដោយសារមីន។

ក្រៅពីនេះ រដ្ឋាភិបាលក៏បានសម្រេចនិរាករណ៍លិខិតរបស់ទីស្ដីការគណៈរដ្ឋមន្រ្តីមួយចំនួនទៀត ដូចជាលិខិតចុះថ្ងៃទី៨តុលារបស់ទីស្តីការគណៈរដ្ឋមន្ត្រីស្តីពីសំណើសុំអនុញ្ញាតដោះដូរទីតាំងទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន និងទំហំដី១៥,៣៣ ហិចតារបស់ក្រសួងអភិវឌ្ឍន៍ជនបទជាមួយក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក។

និរាករណ៍លិខិតចុះថ្ងៃទី១៤តុលា ស្តីពីសំណើសុំអនុញ្ញាតដោះដូរ និងផ្ទេរកម្មសិទ្ធិទីតាំងអាគារ​គណៈកម្មការជាតិគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយ​សារ​មីន និងដីចំនួន១៥ហិកតា ជូនក្រុមហ៊ុន ធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក ជាថ្នូរនឹងការសាងសាង់អាគារថ្មី និងឃ្លាំង រួមជាមួយហេដ្ឋារចនាសម្ព័ន្ធនានាជូនមកអង្គភាពទាំង៣វិញ នៅលើទំហំដី១ហិចតា២០អា ស្ថិតនៅភូមិព្រែហូរ សង្កាត់ព្រែកហូ ក្រុងតាខ្មៅ ខេត្តកណ្តាល និងសុំរួចពន្ធប្រថាប់ត្រាក្នុងការផ្ទេរកម្មសិទ្ធិ។

រដ្ឋាភិបាលក៏បានសម្រេចប្រគល់អាគារទីស្តីការក្រសួងរៀបចំដែនដី នរគរួបនីយកម្ម និង​បច្ចុប្បន្ន ជូនក្រសួងអភិវឌ្ឍន៍ជនបទ ប្រគល់អាគារស្តីទីក្រសូងអភិវឌ្ឍន៍ជនបទបច្ចុប្បន្ន ជូនមន្ទីររៀបចំដែនដី នរគរូបនីយកម្ម សំណង់ និងសុរិយាដីរាជធានីភ្នំពេញ និងប្រគល់ទីតាំងទីស្តីការក្រសួងរ៉ែ និងថាមពលបច្ចុប្បន្ន ជូនគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន និងគណៈកម្មាធិការសិទិ្ធមនុស្សកម្ពុជា។

ទោះជាយ៉ាងណា ផ្ទៃដីបឹងតាមោកដែលរដ្ឋាភិបាលដកយកមកវិញចំនូន៣០ហិកតា គឺមានចំនួនតិចតូចប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងលិខិតចំនួន៣របស់ទីស្ដីការគណៈ​រដ្ឋ​មន្រ្តីចុះអំឡុងខែធ្នូឆ្នាំ២០២០ ដែលបានចេញផ្សាយនៅពេលថ្មីៗនេះ គឺរដ្ឋាភិបាលបានសម្រេចកាត់បឹងតាមោកដែលមានទីតាំងជាង២៣៦ហិកតា សម្រាប់សាងសង់សាខាមន្ទីរពេទ្យកាល់ម៉ែត២០ហិកតា ក្រៅពីនោះជាការដោះដូរដីគ្នារវាងរដ្ឋនិងឯកជន។

នៅមានលិខិតរបស់ទីស្ដីការជាច្រើនទៀត ដែលបានសម្រេចកាត់ផ្ទៃដីបឹងតាមោក ដែលជាបឹងមួយមានទំហំ ៣ ២៣៩ ហិកតា និងជាបឹងធំជាងគេក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ ដែលមានសារៈសំខាន់ផ្នែកបរិស្ថាន ដូចជាជួយការពារទឹកជំនន់ ជាអាស្ដុកទឹកស្អាតលក្ខណៈធម្មជាតិ និងជាបឹងសម្បូរធនធានត្រីនិងបក្សី។

សារព័ត៌មានខ្មែរណាស់មិនអាចសុំការបញ្ជាក់បន្ថែមពីលោក ផៃ ស៊ីផាន មន្រ្តីនាំពាក្យរដ្ឋាភិបាលជុំវិញការចេញលិខិតនិរាករណ៍លើការកាត់ផ្ទៃបឹងតាមោក៣០ហិកតាមកវិញនេះបានទេ​ដោយសារលោកមិនលើកទូរសព្ទ។

លោកស្រី ចក់ សុភាព នាយិការប្រតិបត្តិមជ្ឃមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានសរសេរតាមគេហទំព័រហ្វេសប៊ុកថា ការចេញលិខិតនិរាករណ៍ដកហូតយកបឹងសម្បត្តិសាធារណៈមួយចំនួនមកវិញនេះជាជំហានត្រឹមត្រូវ ហើយរដ្ឋាភិបាលគួរពិនិត្យបន្ថែមទៀតលើការ​អនុប្ប​យោគនិងការផ្ទេរកម្មសិទ្ធិដទៃទៀតក្នុងតំបន់បឹងតាមោក។

លោកស្រីថា៖«ទាំងស្ថាប័នរដ្ឋ និងឯកជនដែលទទួលបានផលប្រយោជន៍ពីតំបន់នេះ គួរមានទំនួលខុសត្រូវនិងធានាថាធុរកិច្ចរបស់ខ្លួននឹងមិនប៉ះពាល់ដល់សង្គមនិងបរិស្ថាន​»។

លោកស្រីបន្តទៀតថា រដ្ឋាភិបាលគួរបង្ហាញពីការវាយតម្លៃផលប៉ះពាល់ និងមូលហេតុនៃការកាត់ផ្ទៃដីបឹងជាបន្តបន្ទាប់ដល់សាធារណជនឱ្យបានដឹងពីការសម្រេចចិត្តទាំងឡាយកន្លងមក ជាពិសេសត្រូវបង្ហាញថាតំបន់ដែលជាសម្បត្តិសាធារណៈ៕

បក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ​ដាក់​ញត្តិ​មួយ​ទៀត​រំលឹក​រដ្ឋសភា​កោះហៅ​​មន្ត្រី​មក​បំភ្លឺ​រឿង​លុប​បឹង​តាមោក គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បាន​ដាក់​ញត្តិ​​មួយ​ទៀត ទៅ​រដ្ឋ​សភា ដើម្បី​ស្នើ​សុំ​ឲ្យ​ពិនិត្យ​មើល​ញត្តិ​ចាស់ ដាក់​កាល​​ពី​ខែ​មិថុនា ​​ស្នើ​​​​ឲ្យ​កោះ​ហៅ​តំណាង​រដ្ឋ​អំណាច​ក្រុង​ភ្នំពេញ មក​សាកសួរ​ពី​គម្រោង​លុប​បឹង​តា​មោក ចំនួន​២០​ហិកតារ​ដោយ​អះអាង​ថា ដើម្បី​បង្កើត​ផ្សារ​បន្លែ និង​ចំណត​ឡាន​។ មន្ត្រី​រដ្ឋ​សភា​ ប្រាប់​​​ថា កំពុង​ដំណើរ​ការ​រៀបចំ​កោះហៅ​មន្ត្រី​របប​ក្រុង​ភ្នំពេញ។ ចំណែក​សង្គម​ស៊ីវិល យល់​ថា ការ​បំភ្លឺ​ ឬ​មិន​បំភ្លឺ មិន​អាស្រ័យ​លើ​ការ​ដាក់​ញត្តិ​របស់​គណបក្ស​នយោបាយ​ទេ គឺ​អាស្រ័យ​លើ​​ឆន្ទ​របស់​រដ្ឋសភា និង​របប​ក្រុង​ភ្នំពេញ ដែល​គួរ​គោរព​ការ​ទទួល​ខុស​ត្រូវ​របស់​ខ្លួន។

អ្នក​នាំ​ពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ លោក ឡឹក សុធារ ប្រាប់​អាស៊ី​សេរី​ថា មន្ត្រី​​គណៈ​កម្មការ​​ទទួល​ពាក្យ​បណ្ដឹង គឺ​គណៈកម្មការ​ទី​១ នៃ​រដ្ឋ​សភា ណែនាំ​ឲ្យ​ប្រធាន​គណបក្ស​ប្រជា​ធិបតេយ្យ​មូលដ្ឋាន លោក យ៉េង វីរៈ ​មិន​ចាំ​បាច់​ដាក់​ញត្តិ​ទី​២​ទេ ព្រោះ​រដ្ឋ​សភា កំពុង​ដំណើរ​ការ​ញត្តិ​ស្នើ​សុំ​របស់​គណបក្ស​​ប្រជាធិបតេយ្យ ដែល​ដាក់​កាល​ពី​ខែ​មិថុនា។

លោក ឡឹក សុធារ ប្រាប់​ថា ទោះ​យ៉ាង​ណា បក្ស​មូលដ្ឋាន​កំពុង​រង់​ចាំ​ និង​តាម​ដាន​មើល​។ តែ​មន្ត្រី​រដ្ឋ​សភាបាន​បង្ហើប​ថា នឹង​មាន​គម្រោង​កោះហៅ​តំណាង​រដ្ឋាភិបាល​ច្រើន​ស្ថាប័ន​មក​សាកសួរ ក្នុង​នោះ ក៏​មាន​តំណាង​សាលា​រាជធានី​ភ្នំពេញ​ដែរ៖ «ក្នុង​ពេល​នេះ យើង​ទទួល​យក​បាន​ហើយ។ ទទួល​យក​បាន​ក្នុង​ន័យ​ថា ទី​១ គឺ​រដ្ឋ​សភា​បាន​ទទួល​យក​សំណើ​​របស់​យើង ហើយ​ទី​២​រដ្ឋសភា ក៏​បាន​ចាត់​ចែង​ការងារ​តាម​ហ្នឹង​ដែរ។ លទ្ធផល​យ៉ាង​ណា​នោះ យើង​នឹង​រង់​ចាំ​លទ្ធផល​បន្ត​ទៀត ថា​តើ​ រដ្ឋ​សភា នឹង​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​ណា​ខ្លះ​មក​ឆ្លើយ​បំភ្លឺ ហើយ​តើ​ការ​ឆ្លើយ​បំភ្លឺ​យ៉ាង​ម្ដេច​នោះ យើង​កំពុង​រង់​ចាំ​មើល»។

គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន កាល​ពី​ថ្ងៃ​ទី​១១ មិថុនា បាន​​ដាក់​លិខិត​ស្នើ​សុំ​​ឲ្យ​រដ្ឋសភា​ឯក​បក្ស​ កោះ​ហៅ​​របប​ក្រុង​ភ្នំពេញ មក​ពន្យល់​ពី​​គម្រោង​លុប​បឹង​តា​​មោក ឬ​បឹង​ទំនប់​កប់​ស្រូវ នៅ​ខណ្ឌ​ព្រែក​ព្នៅ ឲ្យ​បាន​ច្បាស់​​​លាស់​ ដើម្បី​បំបាត់​​មន្ទិល​សង្ស័យ​ ព្រោះ​បារម្ភ​ថា បឹង​ធម្មជាតិ​ចុងក្រោយ​នៅ​ភ្នំពេញ​មួយ​នេះ អាច​​ត្រូវ​លុប​ចោល​ទាំងស្រុង​ដូច​​បឹង​បឹង​កក់។

​លោក ឡឹក សុធារ ប្រាប់​​ថា ការណ៍​ដែល​បក្ស​មូលដ្ឋាន ទាមទារ​ឲ្យ​រដ្ឋ​សភា កោះ​ហៅ​​​តំណាង​រដ្ឋាភិបាល​មក​សួរ​ឲ្យ​ច្បាស់ ព្រោះ​គណបក្ស​នេះ រក​ឃើញ​សកម្មភាព​ឡាន​ដឹក​ដី កំពុង​ចាក់​លុប​ផ្ទៃ​បឹង​តា​មោក​ជា​​បន្តបន្ទាប់​។ គណបក្ស​នេះ​​ សង្ស័យ​ថា មាន​ភាព​មិន​ប្រក្រតី ក្នុង​​ការ​លួច​ចាក់​ដី​ លុប​ផ្ទៃ​បឹង​ស្ងាត់ៗ ​ព្រោះ​អនុក្រឹត្យ​ឲ្យ​លុប ២០ហិកតារ ​មិន​ទាន់​​​​បញ្ជាក់​ថា ត្រូវ​លុប​ទីតាំង​ណា​​ នៃ​ផ្ទៃ​បឹង​ឲ្យ​ប្រាកដ។

អនុក្រឹត្យ​ ចុះ​​​ថ្ងៃ​ទី៣ ខែ​កុម្ភៈ ឆ្នាំ២០១៦ បង្ហាញ​ថា ​​ផ្ទៃ​បឹង​តា​មោក មាន​ទំហំ ៣.២៣៩​ហិកតារ ជា​ទ្រព្យ​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ។ បឹង​តា​មោក​ ស្ថិត​នៅ​ខាង​លិច ឆៀង​​ខាង​ជើង រាជធានី​ភ្នំពេញ ស្ថិត​នៅ​ចន្លោះ​ ខណ្ឌ​ព្រែកព្នៅ និង​ខណ្ឌ​សែន​សុខ និង​​មាន​​ភូមិ​ចំនួន​១៩​ ព័ទ្ធ​ជុំវិញ​បឹង។ ក្រោយ​ចេញ​អនុក្រឹត្យ​នេះ មេដឹកនាំ​របប​ក្រុង​ភ្នំពេញ លោក ហ៊ុន សែន ធ្លាប់​ចេញ​អនុក្រឹត្យ​​កាត់​​ផ្ទៃ​បឹង​៤៥​ហិកតារ ឲ្យ​ទៅ​ម្ចាស់​ដី​វិញ ប៉ុន្តែ​​មិន​​បង្ហាញ​ថា​ ម្ចាស់​ដី​នោះ​ ជា​ពលរដ្ឋ​ ឬ​ជា​ឈ្មួញ ឬ​ឧកញ៉ា ណា​ឡើយ។

នៅ​ខែ​សីហា ឆ្នាំ២០១៨ ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី បាន​ចេញ​អនុក្រឹត្យ​មួយ​ទៀត សម្រេច​​ឲ្យ​សាលា​រាជធានី​ភ្នំពេញ លុប​ផ្ទៃ​បឹង ២០​ហិកតារ​បន្ថែម​ទៀត ដើម្បី​បង្កើត​ជា​ផ្សារ​បន្លែ និង​ចំណត​រថយន្ត ដោយ​ផ្ទេរ​​ចេញ​ពី​ផ្សារ​ដើម​គ។ ទោះ​យ៉ាង​ណា អនុក្រឹត្យ​នោះ មិន​​បង្ហាញ​លំអិត​ថា ត្រូវ​លុប​ផ្ទៃ​បឹង​កន្លែង​ណា ឬ​ផ្លាស់ប្ដូរ​ទី​តាំង​ផ្សារ​បន្លែ និង​ចំណត​ឡាន​ របៀប​ណា​ទេ ខណៈ​អ្នក​លក់​នៅ​ផ្សារ​ដើម​គ ក៏​មិន​ទាន់​ទទួល​បាន​ព័ត៌មាន​​លំអិត ពី​អាជ្ញាធរ​ផ្សារ​ដែរ។

អ្នក​សម្រប​សម្រួល​គម្រោង​ធុរកិច្ច និង​សិទ្ធិ​មនុស្ស​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា លោក វណ្ណ សូផាត យល់​ថា ការ​កោះ​ហៅ​ ឬ​មិន​កោះ​ហៅ​តំណាង​រដ្ឋាភិបាល​មក​សួរ​នាំ គឺជា​ឆន្ទ​របស់​រដ្ឋសភា​​និង​រដ្ឋាភិបាល​​ខ្លួន​ឯង​ សុទ្ធសាធ។ តែ​យ៉ាងណា សង្គម​ស៊ីវិល​រូប​នេះ មិន​ចង់​ឃើញ​ ការ​កោះហៅ​​ ​បាន​ត្រឹម​សួរ​ ដោយ​គ្មាន​ចេញ​លទ្ធផល​វិជ្ជមាន​ឡើយ៖ «សំខាន់​ត្រង់​ថា ញត្តិ​ទី​១ ឬ​ញត្តិ​ទី​២ គាត់​បាន​ទទួល​ហើយ​ក្ដី។ ទោះ​បី​គាត់​ទទួល​យក​ញត្តិ​ទី​២​ ក៏​វា​មិន​ទាស់​ខុស​អ្វី​ដែរ ពី​ព្រោះ​តាម​ខ្ញុំ​សង្កេត​មើល​ទៅ​បើ​សិន​ជា​ញត្តិ​ក្នុង​ការ​ស្នើ​សុំ​​ឲ្យ​គណៈកម្មការ​ទី​១​​នៃ​រដ្ឋសភា​ហ្នឹង​ ឬ​ក៏​រាជរដ្ឋាភិបាល​​ក្នុង​ការ​ដោះស្រាយ​ហ្នឹង វា​អត់​មាន​អ្វី​ខុស​គ្នា​ក្រៅពី ពិភាក្សា​គ្នា​ស្វែង​រក​ដំណោះស្រាយ​សមស្រប​ដែល​អាច​ទទួល​យក​បាន​ពី​គ្រប់​ភាគី ជា​ពិសេស​ក្រុម​គ្រួសារ​ដែល​រង​ប៉ះពាល់​នោះ​ទេ»។

ចំណែក​សកម្មជន​បរិស្ថាន លោក ថុន រដ្ឋា ​វិញ គ្មាន​ជំនឿ​ថា រដ្ឋសភា​ឯក​បក្ស​ហ៊ាន​កោះហៅ​របប​ក្រុងភ្នំពេញ​មក​សួរ​នាំ​អ្វី​ទេ ហើយ​បើ​ទោះ​ហ៊ាន​កោះហៅ​មក ក៏​គ្រាន់​ជា​ការ​សម្ដែង​ល្ខោន ​ឱ្យ​មហាជន​មើល​ដែរ​។ លោក ថុន រដ្ឋា សង្កេត​ឃើញ​​ថា គ្មាន​នរណា អាច​ហាមឃាត់​រដ្ឋាភិបាល​មិន​ឲ្យ​លុប​បឹង​បាន​ទេ ព្រោះ​សូម្បី​បឹង​ព្រែក​ទប់ ជា​បឹង​​ផ្គត់​ផ្គង​ទឹក​សាប តែ​មួយ​គត់ សម្រាប់​ខេត្ត​ព្រះសីហនុ ក៏​របប​ក្រុង​ភ្នំពេញ ឲ្យ​ឈ្មួញ​​លុប​ក្រោម​លេស​អភិវឌ្ឍន៍​ដែរ៕

ដើមឡើយ​ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​៣ ២៣៩,៧​ហិកតា ស្ថិតក្នុង​រាជធានី​ភ្នំពេញ​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុជា​នីតិកាល​ទី​៥​នៃ​រដ្ឋសភា​មាន​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​សម្រេច​កំណត់​ចាត់ទុកជា​សម្បត្តិ​សាធារណៈ​របស់​រដ្ឋ ដោយ​អនុក្រឹត្យ​លេខ​២០​អនក្រ​.​បក ចុះ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

​ក្រោយមក ផ្ទៃ​បឹង​តា​មោក (​បឹង​កប់​ស្រូវ​) ទំហំ​ជាង​៣​ពាន់​ហិកតា​នេះ​ក៏​ត្រូវបាន​រាជរដ្ឋាភិបាល​កម្ពុ​ជាស​ម្រេច​ធ្វើ​អនុ​ប​យោ​គជា​សម្បត្តិ​ឯកជន​របស់​រដ្ឋ​វិញ និង​កាត់​ផ្ទៃដី​ឲ្យ​ទៅ​បុគ្គល និង​ស្ថាប័នរដ្ឋ​មួយចំនួន​គ្រប់គ្រង​ជា​កម្មសិទ្ធិ​ជា​បន្តបន្ទាប់ ដូចខាងក្រោម ៖

១-​កាត់​ផ្ទៃដី​ទំហំ​៤៥៦ ៥៥៣​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ព្រៃ​ស្វាយ ភូមិ​ត្នោត​ខ្ពស់ ភូមិ​ទួល និង​ភូមិ​បឹង​ខ្ទំ សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឈ្មោះ ស៊ី ជិន​ម៉ូ​វ គ្រប់គ្រង​ជា​កម្មសិទ្ធិ (​អះអាង​ជា​ម្ចាស់​ដី​ដើម​) ដោយ​អនុក្រឹត្យ​លេខ​១៣២​អនក្រ​.​បក ចុះ​ថ្ងៃទី​២៥ ខែតុលា ឆ្នាំ​២០១៨ ។​

២-​កាត់​ផ្ទៃដី​ទំហំ​២០​ហិកតា ប្រទានកម្ម​ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​ជា​កម្មសិទ្ធិ (​អះអាងថា ដើម្បី​ធ្វើការ​អភិវឌ្ឍ​ផ្សារ​ផ្គត់ផ្គង់​បន្លែ ផ្លែឈើ និង​ចំណតរថយន្ត​) ដោយ​អនុក្រឹត្យ​លេខ​១៤៧​អនក្រ​.​បក ចុះ​ថ្ងៃទី​០១ ខែវិច្ឆិកា ឆ្នាំ​២០១៨ ។​

៣-​កាត់​ផ្ទៃដី​ទំហំ​៤៥៧ ៨៩៣​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​កោះរ​ងាង សង្កាត់​ព​ន្សាំ​ង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឧកញ៉ា ស៊ុយ សុផាន ដែល​គេ​ស្គាល់​ថា ជា​អគ្គនាយិកា​ក្រុមហ៊ុន ផាន អ៊ី​ម៉ិច គ្រប់គ្រង​ជា​កម្មសិទ្ធិ (​អះអាងថា បាន​ទិញ​ពី​ប្រជាពលរដ្ឋ​) ដោយ​អនុក្រឹត្យ​លេខ​៦២​អនក្រ​.​បក ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ។

៤-​កាត់​ផ្ទៃដី​ទំហំ​៧៧ ១៣៨​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឈ្មោះ ម៉ែន សុខ គ្រប់គ្រង​ជា​កម្មសិទ្ធិ ( អះអាងថា បាន​ទិញ​ពី​ប្រជាពលរដ្ឋ​) ដោយ​អនុក្រឹត្យ​លេខ​៦២​អនក្រ​.​បក ចុះ​ថ្ងៃទី​២៣ ខែមេសា ឆ្នាំ​២០១៩ ។​

៥-​កាត់​ផ្ទៃដី​ទំហំ​៧៨ ៣១៤​ម៉ែត្រក្រឡា ស្ថិតនៅ​ភូមិ​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ឲ្យ​ទៅ​ឈ្មោះ សាយ សោភា គ្រប់គ្រង​ជា​កម្មសិទ្ធិ ដោយ​អនុក្រឹត្យ​លេខ​១៧៥​អនក្រ​.​បក ចុះ​ថ្ងៃទី​១៩ ខែសីហា ឆ្នាំ​២០២០ ។

  ៦ កក្កដា ២០២០   ផ្ទៃដីបឹងតាមោក(កប់ស្រូវ)ទំហំជាង ២៩០ហិកតា នឹងក្លាយជាទីតាំងអគ្គបញ្ជាការដ្ឋានកងទ័ព ផ្ទៃដីបឹងតាមោក(កប់ស្រូវ)ទំហំជាង ២៩០ហិកតា នឹងក្លាយជាទីតាំងអគ្គបញ្ជាការដ្ឋានកងទ័ព

រដ្ឋាភិបាល កាលពីថ្មីៗនេះ បានសម្រេចប្រគល់ផ្ទៃដីបឹងតាមោក(កប់ស្រូវ) ទំហំជិត ៣០០ ហិចតា (២.៩៨៥.៤៧២ម៉ែត្រក្រឡា) ឱ្យក្រសួងការពារជាតិ សម្រាប់ចាត់ចែងរៀបចំទីតាំងអគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទ និងប្រើប្រាស់ជាកន្លែងដឹកនាំបញ្ជាយុទ្ធសាស្ត្រយូរអង្វែង។ នេះបើយោងតាមអនុក្រឹត្យលេខ ៩០ អនក្របក ចុះថ្ងៃទី ២២ មិថុនា ២០២០។

ប្រភពដដែលនេះបានឱ្យដឹងថា ក្រសួងការពារជាតិនឹងត្រូវសិក្សា និងរៀបចំច្រករំដោះទឹក ទទឹង៦០ ម៉ែត្រទៅកាន់អាងស្តុកទឹកទាំងមូលដូចក្នុងប្លង់។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងត្រូវបង្កើតគណៈកម្មការមួយ ដើម្បីជួយគាំទ្របច្ចេកទេសក្នុងការបោះបង្គោលព្រំដីកំណត់ហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យផលប៉ះពាល់ផងដែរ។

កន្លងមក រដ្ឋាភិបាលធ្លាប់បានកាត់ផ្ទៃដី បឹងតាមោកនេះ ចំនួនបីដងរួចមកហើយ។ តួយ៉ាង កាលពីថ្ងៃទី ២៧ មេសា ២០២០ រដ្ឋាភិបាលបានសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣០ ហិកតា ទៅឲ្យលោកស្រី គីម ហ៊ាង ជាមួយនឹងផ្ទៃដីនៅទីតាំងដី ៣ កន្លែងផ្សេងៗគ្នាទៀត។ (អានបន្ថែម)
កាលពីដើមខែមិនាកន្លងទៅ ផ្ទៃដីបឹងតាមោក ទំហំ ៨៣ហិកតា ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈ។ (អានបន្ថែម)

ឯកាលពីខែ សីហា ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល ក៏បានយល់ព្រម ជាគោលការណ៍យកដីចំនួន ២០ ហិកតា នៃបឹងតាមោក សាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។

គួរបញ្ជាក់ដែរថា បឹងតាមោក (បឹងកប់ស្រូវ) សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ កុម្ភៈ ២០១៦ កំណត់ផ្ទៃបឹងមានទំហំ ជាង ៣ពាន់ហិកតា ក្នុងរាជធានីភ្នំពេញជាសម្បត្តិសាធារណៈរបស់រដ្ឋ។

បឹងកប់ស្រូវ គឺជាបឹងមួយ ដែលនៅសល់ចុងក្រោយក្នុងចំណោមបឹងស្តុកទឹកធំៗនៅក្នុងរាជធានីភ្នំពេញ ដែលមិនទាន់មានពាក់ព័ន្ធទៅនឹងការអភិវឌ្ឍ។ នៅជុំវិញបឹងនេះ មាន​ចំនួន ១៩​ ភូមិ (ព្រែកព្នៅ សំរោងត្បូង អន្លង់ក្ងាន ធំត្បូង បឹងធំ ព្រៃពង្រ ៤មុខ វែង ស្វាយឧត្តម ត្រពាំងទទឹង ថ្នល់បន្ទាយ កន្ទ្រង់ ត្រពាំងរនៀម កោះរងៀង ព្រៃស្វាយ ត្នោតខ្ពស់ ត្រពាំងអំពិល និងចុងទួល) ​ ​ ចំនូន៥​សង្កាត់ (ពន្សាំង ព្រែកព្នៅ ពញាពន់ សំរោង និង ឃ្មួញ) និងចំនួន២ខណ្ឌ​(ព្រែកព្នៅ និង សែន សុខ)។

ប្រជាពលរដ្ឋដែលរស់ជុំវិញបឹងនោះ បានអាស្រ័យផលពីបឹងមានដូចជា ​ការធ្វើស្រែ រកត្រី និង​ដាំដំណាំជាដើម។ តំបន់នេះ(ជុំវិញបឹង)មិនទាន់បាន​ចុះបញ្ជីដីធ្លីជាលក្ខណៈប្រព័ន្ធនៅឡើយទេ។ នៅថ្ងៃទី​ ០៣ ខែកុម្ភៈ ឆ្នាំ២០១៦ រដ្ឋាភិបាល ចេញអនុក្រឹត្យស្តីពីការកំណត់ផ្ទៃបឹង ចំនួន ៣២៣៩ ហិចតា ដែលគ្របដណ្តប់បឹងតាមោក (បឹងកប់ស្រូវ) និងដី​ជុំវិញ ​ទុកជាទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ។ យោងតាម​​ច្បាប់ភូមិបាល ដីសាធារណៈរបស់រដ្ឋ គឺមិនអាចត្រូវបានគ្រប់គ្រងដោយនរណាម្នាក់នោះទេ ក្រៅពីរដ្ឋ​។

បឹងកប់ស្រូវក្រុងរណបបៃតងថ្មី

ដីប្រភេទលេខ 1 មាត់បឹងកប់ស្រូវ បើកថ្មីចំនួន 17 ឡូតិ៍គត់ !
បឹងតាមោក ហៅកប់ស្រូវ ជាដុំពេជ្រមិនទាន់ច្នៃ។ ម្ខាងបឹងជាទីក្រុង អាគារតូចធំ ខ្ពស់ៗ ដីថ្លៃពិបាកទិញ ម្ខាងទៀត ជាវាលស្រែ ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ជាច្រើន។ រួសរាន់ឡើងទាន់ផ្លូវចាក់កាត់បឹងមិនទាន់ភ្ជាប់ហើយ ដីនៅធូរថ្លៃ។ ដីឡូតិ៍នៅភូមិកោះរងៀង សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ចម្ងាយ 100m ពីដីអនុក្រឹត្យបឹង ធ្វើដំណើរតែ 5 នាទីពីផ្លូវ 60m ទំនប់កប់ស្រូវ។
​​​​​​​​ -5m x 22m = $15000 ( ជាប់ផ្លូវរដ្ឋជូរមុខ 14m )
​​​​​​​ -5m x 25m = $15000 ( ជាប់ផ្លូវឡូតិ៍ 8m បែរមុខទៅរកបឹង )
+ អាចបង់ត្រឹមតែ 50% ធ្វើប្លង់ លុយនៅសល់បានប្លង់បង់ផ្តាច់ ឬអាចបង់រំលស់ត្រឹម $500/ខែ រហូតអស់ដោយគ្មានការប្រាក់។
092 40 35 36 / 015 30 35 36 សូមអរគុណ!