ទឹកពុះ នៅមណ្ឌលកម្សាន្ត "ទេទឹកពុះ" ដែលមានទីតាំងស្ថិតនៅក្នុងភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កំពុងតែល្បីល្បាញថា អាចព្យាបាលជំងឺសន្លាក់ឲ្យជាសះស្បើយបាន ប៉ុន្តែគ្មានការបញ្ជាក់ពីអ្នកជំនាញសុខាភិបាលនៅឡើយទេ។ ដើម្បីទៅដល់មណ្ឌលកម្សាន្តនេះ គេត្រូវធ្វើដំណើរចេញពីរាជធានីភ្នំពេញតាមបណ្តោយផ្លូវជាតិលេខ៤ រហូតដល់ទីរួមខេត្តកំពង់ស្ពឺ ត្រង់ចំណុចផ្លូវបំបែកក្រុងច្បារមន ចន្លោះគីឡូម៉ែត្រលេខ៤៧ និង៤៨ ហើយបត់ស្តាំរួចបន្តដំណើរតាមផ្លូវជាតិលេខ៤៤។ គេអាចធ្វើដំណើរចេញពីទីរួមខេត្តកំពង់ស្ពឺ ទៅកាន់ស្រុកឱរ៉ាល់ ដែលមានចម្ងាយ៥០គីឡូម៉ែត្រ និងទៅដល់រង្វង់មូលផ្សារកន្ទួត ហើយបន្តដំណើរទៅខាងលិចរង្វង់មូលផ្សារកន្ទួតតាមផ្លូវលំចម្ងាយ២២គីឡូម៉ែត្រទៀត ដល់ភូមិតាសាល ឃុំតាសាល ស្រុកឱរ៉ាល់នឹងបានឃើញមណ្ឌលកម្សាន្ត"ទេទឹកពុះ" ដែលនៅខាងឆ្វេងដៃ ដែលគេដាក់រូបសំណាកយាយ"ទេ" ផងដែរ។ មណ្ឌលកម្សាន្ត"ទេទឹកពុះ" មិនត្រឹមតែជាកន្លែងលំហែកាយនោះទេ ទីនេះត្រូវគេល្បីល្បាញថា ជាកន្លែងអាចព្យាបាលជំងឺសន្លាក់ឲ្យជាសះស្បើយផងដែរ ដោយជារៀងរាល់ថ្ងៃគេសង្កេតឃើញបងប្អូនពលរដ្ឋ ដែលមកកម្សាន្តនៅតំបន់ទេទឹកពុះ នាំគ្នាចុះត្រាំជើងក្នុងប្រឡាយ ដែលធ្វើអំពីរនាបឫស្សីនៅខាងកើតទឹកពុះបង្ហូរចូលសម្រាប់ឲ្យចូលត្រាំជើង ដើម្បីព្យាបាលជំងឺសន្លាក់។ លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានប្រាប់ថា តំបន់ទេសចរណ៍ទេទឹកពុះ ជាតំបន់ទេសចរណ៍បុរាណវិទ្យា។ តំបន់នេះភាគច្រើនមានជនជាតិដើមភាគតិចរស់នៅច្រើនជាងគេក្នុងខេត្តកំពង់ស្ពឺ សំខាន់កន្លែងនេះជាទីសក្ការៈបូជារបស់ជនជាតិខ្មែរសួយ ដែលមានរូបសំណាកលោកយាយទេទៀតផង។ តំបន់ទេសចរណ៍ក្នុងខេត្តកំពង់ស្ពឺទាំងអស់មានប្រាំបួនកន្លែង ហើយសព្វថ្ងៃនេះតំបន់ទេទឹកពុះ កំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកម្សាន្តមិនចាញ់តំបន់ទឹកធ្លាក់ជ្រាវប៉ុន្មានទេក្នុងមួយសប្តាហ៍ៗ[១]។
តំបន់តេទឹកពុះ ប្រែក្លាយខ្លួនជាកន្លែងដែលមានលក្ខណៈពិសេស ដោយសារមានទឹកពុះពីធម្មជាតិ និងមានភាពទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ
ខេត្តកំពង់ស្ពឺ៖ ប្រវត្តិទាក់ទងនឹងតំបន់ទីតាំង បុរាណស្ថាន ជនជាតិដើមភាគតិចសួយស្ថិតនៅចម្ងាយប្រមាណជាង៦០ គីឡូម៉ែត្រពីទីរួមខេត្ដកំពង់ស្ពឺ តំបន់តេទឹកពុះខណៈនេះ បានប្រែក្លាយខ្លួនជាកន្លែងដែលមានលក្ខណៈពិសេស ដោយសារមានទឹកពុះពីធម្មជាតិ និងមានភាព ទាក់ទាញទេសចរណ៍ជាតិ និងអន្តរជាតិ ។
ពាក់ព័ន្ធប្រវត្តិតេទឹកពុះនេះមានរឿងតំណាលថា ដើម ឡើយមានសេដ្ឋីមួយរូប មានមាសប៉ុនដូងទុំ គឺជាអ្នក មានប្រចាំតំបន់តេ។ សេដ្ឋីរូបនោះមានកូនពីរនាក់ ប្រុស១ ស្រី១ ដែលកូនទាំង២នាក់នេះ ត្រូវបានគាត់បំបែកចេញពីគ្នាតាំងពីតូចៗរហូតដល់ធំពេញវ័យ។
ដោយខ្លាចវង្វេងរកកូនប្រុសដែលផ្ញើទុកជាមួយគេនៅភូមិមួយពេលធំមិនឃើញ គាត់ក៏បានពាក់កងមាសមួយនៅកជើង ដែលបច្ចុប្បន្នភូមិនោះត្រូវបានដាក់ឈ្មោះថា “រលាក់កជើង”។ ដោយសារតែខ្លាចបែកទ្រព្យសម្បត្តិ គាត់មិនបានឱ្យកូនទៅយកគ្រួសារផ្សេងនោះទេ បើទោះជាគេមកដណ្តឹងកូនក្រមុំក្តី។
ក្រោយមកគាត់ក៏គិតគ្នាជាមួយប្រពន្ធថា ចៀសវាងបែកទ្រព្យសម្បត្តិ ពុះមាសប៉ុនដូងទុំជាពីរចំណែក មានតែរៀបការកូនរបស់ខ្លួនដែលបំបែកចេញកាលពីតូចឱ្យយកគ្នាជាប្តីប្រពន្ធ។ គិតគូររួចហើយគាត់ក៏រៀបចំពិធីមង្គលការកូនដែលជាបងប្អូនបង្កើតនឹងគ្នា ដោយបានអញ្ជើញហៅភ្ញៀវមកចូលរួមយ៉ាងច្រើនកុះករ។ លើក លែងតែយាយតីម្នាក់គត់ដែលសេដ្ឋីមិនបានហៅឱ្យចូលរួម មិនតែប៉ុណ្ណោះសេដ្ឋីថែមទាំងបានយកក្រពើដែលយាយតីចិញ្ចឹមមកកាប់ធ្វើម្ហូបទុកទទួលភ្ញៀវថែមទៀតផង ដែលពិធីមង្គលការនេះប្រព្រឹត្តទៅនៅថ្ងៃ១៥រោច ខែពិសាខ និងបានក្លាយជាប្រពៃណីបុណ្យឡើងសំណំ របស់ជនជាតិដើមភាគតិចសួយមកទល់សព្វថ្ងៃនេះ។
បើនិយាយពីយាយតីវិញ ក្រោយពីដឹងថាសេដ្ឋីរៀបការកូនបង្កើតឱ្យយកគ្នាជាប្តីប្រពន្ធ គាត់មានការបាម្ភជាខ្លាំង ហើយនៅថ្ងៃចូលរោងក៏មិនបានទៅក្បែរនោះដែរ។ វេលាយប់ឡើងស្រាប់តែយាយតីយល់សប្តិឃើញយម ទូតមកប្រាប់ថា ថ្ងៃស្អែកហាមដាចខាតមិនឱ្យចូលទៅក្បែរកន្លែងគេការកូនឡើយ ។ ភ្ញាក់ពីយល់សប្តិ យាយតីភ័យណាស់ នៅតែក្នុងផ្ទះតែម្នាក់ឯងមិនចេញទៅណាឡើយ ហើយបានបួងសួងថា បើគាត់មានជីវិតរស់ គាត់នឹងកោរសក់ថ្វាយដល់ព្រះធរណី នៅភូមិដែលយាយតីរស់នៅ ដូច្នេះហើយទើបភូមិនោះមានឈ្មោះថា ភូមិកោដូនតីរហូតមកទល់សព្វថ្ងៃនេះ។
បើនិយាយពីផ្ទះសេដ្ឋីវិញ មនុស្សមកចូលរួមយ៉ាងច្រើនកុះករ។ ពេលពិធីសែនព្រេនបានចាប់ផ្តើមឡើង ស្រាប់ តែកើតមានបាតុភូតចម្លែក ដោយក្នុងបរិវេណផ្ទះសេដ្ឋី ត្រូវព្រះធរណីស្រូបយកមនុស្សទាំងអស់ចូលទៅក្នុងដីគ្មានសល់ លើកលែងតែយាយតីម្នាក់គត់។ ដោយឃើញទិដ្ឋភាពបែបនោះ យាយតីភ័យក៏បានរត់គេចពីកន្លែងនោះទៅដល់ដីទួលមួយកន្លែង (បច្ចុប្បន្នដីទួលនោះបានក្លាយជាតំបន់ដីព្រៃអារក្សភ្នំតេ) គាត់ក៏បានកោរសក់នៅទីនោះ តាមអ្វីដែលគាត់បានបន់ស្រន់ថ្វាយដល់ព្រះ ធរណី ហើយក៏រស់នៅទីនោះរហូតមានគ្រួសារ និងកូន ប្រុសមួយ។
ក្រោយពីកូនប្រុសកើត ប្តីរបស់គាត់ក៏ទៅបួសជាតាបសនៅលើភ្នំខ្ជោល(ឱរ៉ាល់) ហើយពេលដែលកូនកើតមកមានឈ្មោះត្រសក់ផ្អែម។ ចំណែកកន្លែងទឹកពុះឯណេះវិញ ក្រោយពីព្រះធរណីស្រូបយកអ្នកដែលមកចូលរួមពិធីការកូនសេដ្ឋី ជនជាតិសួយអស់ហើយ កន្លែងនោះក៏ស្រាប់តែក្លាយជាមានទឹកហូរចេញពីក្នុងដី ហើយមានកំដៅក្តៅរហូតដល់បច្ចុប្បន្ន។ នេះបេីតាមការរៀបរាប់របស់លោកស្រី ម៉ែន សាមីន តំណាងជនជាតិដើមភាគតិចសួយ ភូមិកោដូនតី ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ៕
ទេទឹកពុះ មានទីតាំងនៅពីមុខ ភ្នំទេ ក្នុង ភូមិទេ ឃុំសង្កែសាប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដែលមានទឹកហូរចេញពីក្នុងដីខួបប្រាំង ខួបវស្សា ហើយទឹកនេះ មានសីតុណ្ហភាព៧០អង្សាសេ។ តើតេទឹកពុះ មានប្រវត្តិដោយរបៀបណា?
សង្កែសាទប ៖ កន្ទួត តាដែស ផ្សារកន្ទួត យ៉ាងពីស ពាម ព្រីងកោង គោក ទួលឈើនាង តាម៉ិញ ត្រពាំងគង តាំងស្រឹង ស្រែវៀន ជំនាប់ ក្រាំងពង្រ ដំបងវេញ
ទេទឹកពុះ មានទីតាំងស្ថិតនៅ ភូមិកោដូនតី ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងមានចម្ងាយប្រហែល ~62km ពីវិមានឯករាជ្យ ខេត្តកំពង់ស្ពឺ។ ទេទឹកពុះ ស្ថិតនៅក្នុងប្រភេទ៖ ប្រវត្តិសាស្ត្រ។ រីឯចំណុចសំខាន់ៗនៅ ទេទឹកពុះ មានដូចជា៖ ស្វែកយល់ពីប្រវត្តិសាស្ត្រ និងចំណុចផ្សេងៗទៀត។
ទាក់ទងនឹងប្រវត្តិនៃតេទឹកពុះ មានរឿងនិទានពីព្រេងនាយដំណាលថា កាលពីយូរលង់ណាស់មកហើយ តំបន់តេទឹកពុះ គឺជា ចក្កវាឡមួយ ដែលគ្រប់គ្រងដោយស្ដេចត្រាញ់ម្នាក់ ឈ្មោះ ស្នាក់។ ស្នាក់ គឺជាអ្នកមានស្តុកស្ដម្ភណាស់ ក្នុងសម័យកាលនោះ។ ស្ដេចចក្កវាឡ សួយអង្គនោះមានភរិយាបីនាក់ គឺទី១-វង្សភ័ក្ត្រ វតី ប្រែថា ស្រីមាន មុខស្អាត, ទី២-សុដន់ វតី ប្រែថា ស្រីមានដោះស្អាត និងទី៣-យោនី វតី ប្រែថា ស្រីមានត្រគាកស្អាត។ ក្រោមអំណាចរឹងមាំរបស់ស្ដេចត្រាញ់ ស្នាក់នោះ ចក្កវាឡ សួយ មានសេចក្ដីសុខក្សេមក្សាន្តពន់ពេកណាស់។
លុះមកដល់សម័យថ្ងៃមួយ ស្នាក់មានបំណងរៀបការជាមួយកូនស្រីបង្កើតរបស់ខ្លួន ដើម្បីបន្តការពារអំណាច និងមិនចង់ឲ្យបែកទ្រព្យសម្បត្តិ។ មិនយូរប៉ុន្មាន រឿងនេះក៏បានក្លាយទៅជាការបើកអង្គជំនុំមួយដ៏ធំដើម្បីសម្រេច ប៉ុន្តែបញ្ហានោះមិនត្រូវបានឯកភាពពីអ្នកមុខអ្នកការ រួមទាំងកូនប្រុសស្រីបង្កើតទាំងពីរផងដែរ ទោះបីជាមានការកោះប្រជុំមួយលើក ជាពីរលើក យ៉ាងណាក៏ដោយ។ មិនយូរប៉ុន្មានរឿងនោះ ធ្វើឲ្យកក្រើកអស់ចក្កវាឡសួយទាំងមូលរហូតដល់មានការតស៊ូប្រឆាំងទៀតផង។ តែទោះជាយ៉ាងណាក៏ដោយក៏ស្ដេចសួយនៅតែជម្នះសម្រេចបំណងលុះត្រាតែបាន។
ពិធីមង្គលការដោយបង្ខំនោះ បានប្រព្រឹត្តទៅនៅថ្ងៃទី ១៥ រោច ខែពិសាខ។ ដំណើរការពិធីពុំបានចប់ចុងចប់ដើមទេ ព្រោះមានហេតុការណ៍ដ៏រន្ធត់មួយ បានកើតឡើងគួរឲ្យតក់ស្លុតក្រៃលែង ដោយដីកន្លែងប្រារព្ធពិធីនោះ ស្រុតចុះទៅក្រោមតែម្ដង បានធ្វើឲ្យស្ដេចស្នាក់ រួមទាំងមនុស្សដែលជាដៃជើងផងដែរនោះ ត្រូវព្រះធរណី ស្រូបលិចទៅក្នុងដីអស់ទៅ។
រមណីយដ្ឋាន«ទេទឹកពុះ» ក៏ស្ថិតនៅក្នុងកញ្ចប់«ដំណើរកម្សាន្តផ្សងព្រេង និងបោះតង់ខេត្តកំពង់ស្ពឺ»នៅថ្ងៃទី២៦-២៧ ខែសីហា ខាងមុខនេះដែរ!!!។
តោះ! ត្រៀមខ្លួនទៅបោះតង់នៅជើងភ្នំជ្រាវ
ទេទឹកពុះ ជាតំបន់ធម្មជាតិដ៏កម្រមួយនៅក្នុងប្រទេសកម្ពុជា ដែលជាតំបន់សក្ដិសិទ្ធ ការពារដោយពលរដ្ឋសហគមន៍តំបន់ការពារធម្មជាតិកោរដូនតី ស្ថិតក្នុងស្រុកឱរ៉ាល់ ចម្ងាយប្រមាណ ៦០គីឡូម៉ែត្រ ស្ថិតនៅទិសខាងលិចនៃទីរួមខេត្តកំពង់ស្ពឺ។
តាមប្រភពពីក្រសួងទេសចរណ៍បានឲ្យដឹងថា តំបន់ទេទឹកពុះនេះ ត្រូវបានប្រជាជនក្នុងតំបន់ ដែលជាជនជាតិសួយមានជំនឿថា ជាតំបន់សក្ដិសិទ្ធ អ្នកដែលមកលេងនៅទីនេះហើយ នឹងនាំសំណាងត្រឡប់ទៅវិញ ជាពិសេសអ្នកមានជម្ងឺគ្រប់ប្រភេទ អាចមកលុបលាងមុខដោយទឹកថ្លាឈ្វង់នៅទីនោះ នឹងអាចជាសះស្បើយពីជម្ងឺជាមិនខាន។
តំបន់ទេទឹកពុះ ជាតំបន់ដែលមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០អង្សារសេ ដែលមានទឹកចេញមកពីប្រភព៦ និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ។ ផ្ទៃទឹក ទំហំ ៨០ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ហិកតា និងពោរពេញដោយស្មៅខ្ពស់ៗ កក់(ប្រភេទត្រែងម្យ៉ាង) និងថ្មក្រហម។
បន្ថែមពីលើនេះ ក្រសួងបរិស្ថាន បានដាក់តំបន់នេះ ជាតំបន់សហគមន៍ការពារធម្មជាតិទេទឹកពុះ ស្ថិតក្នុងភូមិសាស្ត្រស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ និងជួយសាងសង់ស្តូបតំណាងជនជាតិសួយ ដែលជាម្ចាស់ស្រុក ទីកន្លែងគោរពសក្ការៈ និងបង្កើតទីផ្សារបន្លែធម្មជាតិសម្រាប់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត។ ការកម្សាន្តនេះ នឹងជួយឲ្យប្រជាពលរដ្ឋនៅសហគមន៍បានទទួលប្រាក់កម្រៃដែលជាចំណូលសម្រាប់អភិវឌ្ឍន៍គ្រួសារ។
ដោយឡែកសម្រាប់ប្រិយមិត្តអ្នកអាន ដែលមានបំណងចង់ទៅលេងតំបន់កម្សាន្តនាំសំណាងនោះ អាចដំណើរមកលេងដែលមានចម្ងាយពីក្រុងភ្នំពេញប្រមាណជាង ១០០ គីឡូម៉ែត្រ អាចចំណាយពេល ប្រហែល ៣ម៉ោងនឹងទៅដល់ ហើយអាចត្រឡប់មកវិញពេលល្ងាចបានផងដែរ៕
កំពង់ស្ពឺ: បាតុភូតធម្មជាតិទឹកផុសពីដីក្ដៅហុយផ្សែងពុះប្រូចៗដែលធ្លាប់តែធ្វើឲ្យអ្នកភូមិ និងប្រជាពលរដ្ឋខ្មែរមានការភ្ញាក់ផ្អើលដោយអ្នកខ្លះនាំគ្នាទៅបន់ស្រន់តាមជំនឿអរូបី រហូតដល់ក្លាយជាទីកម្សាន្ដរបស់ភ្ញៀវទេសចរគ្រប់មជ្ឈដ្ឋាន បានអន្ទងចិត្ដក្រុមហ៊ុនបរទេសជាច្រើនឲ្យចូលមកចែចូវដើម្បីអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍ប្រណីត។
រមណីយដ្ឋានធម្មជាតិបែបកែច្នៃតេទឹកពុះស្ថិតក្នុងភូមិកោដូនតី ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្ដកំពង់ស្ពឺ ចម្ងាយប្រមាណ ៧០ គីឡូម៉ែត្រពីទីរួមខេត្ដកំពង់ស្ពឺ ឬប្រមាណ ១១០ គីឡូម៉ែត្រពីរាជធានីភ្នំពេញ។
ភ្ញៀវទេសចរមួយចំនួនធ្លាប់បានសម្ដែងការបារម្ភថាមិនយូរប៉ុន្មានទៀតតេទឹកពុះនេះនឹងត្រូវបានអភិវឌ្ឍហើយពួកគេលែងមានឱកាសបានចូលមើលទឹកពុះធម្មជាតិ និងបានចុះត្រាំជើងដោយសេរីមិនបាច់បង់ប្រាក់ទៀតហើយ។
សព្វថ្ងៃនេះទីកន្លែងទឹកផុសដែលពុះហុយផ្សែងជះក្លិនដូចថ្មស្អុយត្រូវបានក្រាលកម្រាលថ្មបេតុងជុំវិញដោយទុកប្រឡោះចង្អូរបង្ហូរទឹកក្ដៅឧណ្ហៗហូរចាក់តាមប្រឡាយតូចយ៉ាងមានរបៀបត្រឹមត្រូវ។
អមតាមប្រឡាយតូចនោះកៅអីវែងត្រូវបានដាក់តម្រៀបគ្នាដែលទំនងជាសម្រាប់ភ្ញៀវមកកម្សាន្ដចុះត្រាំជើងលើទឹកពុះធម្មជាតិដើម្បីបំបាត់អាការផ្ដាសាយជាដើម។
ប៉ុន្ដែ គម្រោងអភិវឌ្ឍន៍ជារមណីយដ្ឋានទេសចរណ៍សម្រាប់ភ្ញៀវជាតិ និងអន្ដរជាតិមកកម្សាន្ដ និងបានមកងូតទឹករ៉ែធម្មជាតិស្ប៉ា ឬស្ទីមជាមួយនឹងទឹកផុសពុះពីធម្មជាតិដ៏ពេញនិយមរបស់ជនជាតិជប៉ុន កូរ៉េ និងចិនត្រូវបានរលាយខ្សុលដូចអំបិលត្រូវទឹកហើយក្ដីកង្វល់របស់ភ្ញៀវក្នុងស្រុកដែលមានជីវភាពមិនសម្បូរធូរធារក៏លែងរអានឹងរូបភាពនៃគម្រោងដ៏មហិមានោះទេហើយ។
គួររំឭកថាកាលពីជិតមួយទសវត្សរ៍តំបន់នេះត្រូវបានរាជរដ្ឋាភិបាលផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនអចលនទ្រព្យចិន New Cosmos Development (Cambodia) Co., Ltd រយៈពេល ៧០ ឆ្នាំ លើផ្ទៃដី ៩០០ ហិកតាដើម្បីអភិវឌ្ឍជារមណីយដ្ឋានទេសចរណ៍ដោយមានការសាងសង់អគារខ្ពស់ៗកប់ពពកច្រូងច្រាងដ៏មិនគួរឲ្យជឿ។
ក្រុមហ៊ុនចិននេះបានលើកប៉ាណូរូបភាពសំណង់អគារធំៗនៅក្បែរច្រកចូលរមណីយដ្ឋានតេទឹកពុះដោយមានគម្រោងអភិវឌ្ឍន៍ទៅជាទីក្រុងរណប។ វាជាសញ្ញាប្រាប់ដល់ភ្ញៀវទេសចរដែលធ្លាប់ទៅកម្សាន្ដនៅបាតុភូតទឹកពុះថាពេលវេលាកម្សាន្ដបែបសាធារណៈនៅក្នុងបរិស្ថានធម្មជាតិព័ទ្ធដោយរុក្ខជាតិតូចធំជុំវិញនេះនឹងត្រូវជំនួសមកវិញនូវសំណង់អគារទីក្រុងដ៏មហិមាវិញ។
ប៉ុន្ដែពេលវេលានៃការទន្ទឹងរង់ចាំចង់ឃើញអគារប្រណីតដុះសម្ញែញខ្លួនកណ្ដាលព្រៃព្រឹក្សាហាក់គ្រាន់តែជាសុបិនរសាត់កាត់ភ្នែកប៉ុណ្ណោះ។ ជាលទ្ធផលរយៈពេលជាច្រើនឆ្នាំមកនេះក្រុមហ៊ុនចិនដែលមិនបានធ្វើការអភិវឌ្ឍអ្វីសោះនោះត្រូវបានរាជរដ្ឋាភិបាលដកអាជ្ញាប័ណ្ណ និងប្រគល់ទៅឲ្យក្រុមហ៊ុនថ្មីមួយទៀត។
ពាក់ព័ន្ធនឹងការផ្ដល់អាជ្ញាប័ណ្ណឲ្យក្រុមហ៊ុនថ្មីមកអភិវឌ្ឍរមណីយដ្ឋានតេទឹកពុះនេះ លោក ហេង ពួន ជាប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ស្ពឺបានឲ្យដឹងថាបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានអនុញ្ញាតឲ្យក្រុមហ៊ុនមួយផ្សេងទៀតអភិវឌ្ឍដោយសារតែក្រុមហ៊ុនមុនមិនដំណើរការគម្រោងរបស់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំ។
លោកលើកឡើងថា៖ «ក្រុមហ៊ុននេះមិនទាន់ដំណើរការទេដោយសារតែរត់ឯកសារមិនទាន់គ្រប់គ្រាន់ហើយផ្ទាំងប៉ាណូច្រកចូលនោះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនចាស់ទេ»។
អំពីអត្ដសញ្ញាណក្រុមហ៊ុនថ្មីលោកប្រាប់ថា៖ «ខ្ញុំមិនដឹងថាវាជាក្រុមហ៊ុនអ្វីនោះទេដោយសារតែយើងមិនទាន់មានទំនាក់ទំនងអ្វីនឹងគ្នានៅឡើយ»។
ខណៈគម្រោងអភិវឌ្ឍន៍ជារមណីយដ្ឋានប្រណីតឯកជននោះមិនទាន់ផ្ដើមរូបរាងឡើយភ្ញៀវទេសចរអាចឆ្លៀតឱកាសទៅកម្សាន្តត្រាំទឹកក្ដៅធម្មជាតិឲ្យស្គាល់តេទឹកពុះនឹងគេម្ដង៕