ទន្លេបាទីមានទីតាំងស្ថិតនៅក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ។ ទន្លេបាទីមានចម្ងាយ៣៥.៥ គីឡូម៉ែត្រពីរាជធានីភ្នំពេញ រួចបត់ស្តាំចូលផ្លូវលំចម្ងាយប្រហែល២គីឡូម៉ែត្រ។ ទីនេះជាកន្លែងទេសចរមួយយ៉ាងសំខាន់ក្នុងខេត្តតាកែវ ហើយក៏ជាកន្លែងសក្ការបូជាមួយ ផងដែរ ដែលមានប្រាសាទបុរាណ២គឺប្រាសាទតាព្រហ្ម ដែលសាងសង់ឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសថ្វាយដល់ព្រះពុទ្ធសាសនាមហាយាន និងមួយទៀតគឺប្រាសាទយាយពៅ ដែលមានចម្ងាយ ១០០ម៉ែត្រពី ប្រាសាទតាព្រហ្ម កសាងឡើងក្នុងសតវត្សទី១២ ទំហំ៧ម៉ែត្រ×៧ម៉ែត្រ។
The South Capital ដីលក់ នៅពត់សរ ទន្លេបាទី ខេត្តតាកែវ! ទំហំដី(ប្រហាក់ប្រហែល) 9000 ម៉ែត្រការ៉េ តម្លៃៈ 35$ ក្នុងមួយម៉ែត្រការ៉េ ទូរស័ព្ទ៖ 016 666 869 ចូលមើលលើផែនទី ⬇️
Vann Vichar លឺសូរដំណឹងមកថា មានគេរកលេបទន្លេបាទីហើយ! អំណេះតទៅរំដួលអូននឹងក្លាយជាដីគោកចាក់បេតុងទាំងអស់។ បើទន្លេមេគង្គអានសារនេះរួចមិនដឹងជាភ័យប៉ុណ្ណាទេ....
VOD Khmer លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកំណត់ផ្ទៃបឹង#ទន្លេបាទីជាង៩៧ហិកតារក្សាទុកជាសម្បត្តិរដ្ឋ ខណៈផ្ទៃដីដែលនៅសល់ជាង២២២ហិកតាទៀត រដ្ឋាភិបាលប្រគល់ឱ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ ដើម្បីធ្វើការអភិវឌ្ឍ។
RFA Khmer មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជនរិះគន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងគ្រប់គ្រងធនធានសម្បត្តិធម្មជាតិនៅ#កម្ពុជាផ្ដាច់មុខ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួនឯង និងក្រុមបក្សពួក។ ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជននេះ បន្ទាប់ពីលោក #ហ៊ុនសែន បានចេញអនុក្រឹត្យកាត់ឆ្វៀលដីនៅតំបន់ប្រវត្តិសាស្ត្រ#ទន្លេបាទី ក្នុងខេត្ត#តាកែវ ចំនួនជាង ២២២ហិកតារ ប្រគល់ឱ្យបុគ្គលឯក ដើម្បីអភិវឌ្ឍ...
មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជនរិះគន់ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងគ្រប់គ្រងធនធានសម្បត្តិធម្មជាតិនៅកម្ពុជាផ្ដាច់មុខ ដើម្បីបម្រើប្រយោជន៍ផ្ទាល់ខ្លួនឯង និងក្រុមបក្សពួក។ ប្រតិកម្មរបស់មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជននេះ បន្ទាប់ពីលោក ហ៊ុន សែន បានចេញអនុក្រឹត្យកាត់ឆ្វៀលដីនៅតំបន់ប្រវត្តិសាស្ត្រទន្លេបាទី ក្នុងខេត្តតាកែវ ចំនួនជាង ២២២ហិកតារ ប្រគល់ឱ្យបុគ្គលឯក ដើម្បីអភិវឌ្ឍ។
មន្ត្រីសង្គមស៊ីវិល និងក្រុមយុវជន ព្រួយបារម្ភអំពីការកាត់ផ្ទៃបឹងទន្លេបាទីក្នុងខេត្តតាកែវទៅឱ្យក្រុមហ៊ុនឯកជននេះ នឹងធ្វើឱ្យប៉ះពាល់ដល់តំបន់ធម្មជាតិវប្បធម៌ និងធ្វើឱ្យពលរដ្ឋបាត់បង់ចំណូលដែលទាញចេញពីវិស័យទេសចរណ៍។
ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិនៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) ហេង គឹមហុង ភ្ញាក់ផ្អើលដែលរដ្ឋាភិបាលបានកាត់ដីបឹងទន្លេបាទីជាង ២២២ហិកតារបន្ថែមទៀតឱ្យទៅក្រុមហ៊ុនឯកជន។ លោកសង្កេតឃើញថា ធនធានធម្មជាតិ បឹង ទន្លេ ឆ្នេរសមុទ្រ ដែលរដ្ឋាភិបាលធ្វើអនុបយោគឱ្យក្រុមហ៊ុនឯកជន និងក្រុមបុគ្គលមានអំណាចកន្លងមកនេះ គឺគ្មានតម្លាភាព ដែលធ្វើឱ្យប៉ះពាល់បរិស្ថាន និងផលប្រយោជន៍ប្រជាពលរដ្ឋនៅមូលដ្ឋានជាច្រើន។
លោកអំពាវនាវដល់រដ្ឋាភិបាលគួរតែបញ្ឈប់ការចេញអនុក្រឹត្យស្ដីពីការផ្តល់ធនធានធម្មជាតិសម្បត្តិរដ្ឋ ទៅឱ្យក្រុមហ៊ុនឯកជនគ្រប់គ្រាន់ ដើម្បីអភិរក្សធនធានធម្មជាតិដែលបន្សល់ទុកចុងក្រោយសម្រាប់មនុស្សជំនាន់ក្រោយ៖ «បើសិនជារដ្ឋធ្វើយោធូបនីយកម្ម គួរតែពិចារណាមុនគេក្នុងការផ្តល់សម្បទានសង្គមកិច្ច ទៅដល់ពលរដ្ឋក្រីក្រ ឬ ក៏អ្នកកំពុងប្រកបរបបសុំទាន នៅតំបន់ទន្លេបាទីនេះ ឬក៏មួយផ្នែកក៏បានដែរ។ ការអភិវឌ្ឍន៍បច្ចុប្បន្ននេះ ហាក់បីដូចជាមិនគិតគូរអំពីអត្តសញ្ញាណ និងអរិយធម៌ទេ សូម្បីតែតំបន់ ដែលបង្ហាញអំពីសក្ដានុពល នៃវប្បធម៌ខ្មែរ ផ្សារភ្ជាប់ជាមួយទឹកហ្នឹង ចង់លុប ជាដើម។ នេះ សម្រាប់ខ្ញុំក្នុងនាមខ្ញុំជាកូនចៅ ជំនាន់ក្រោយ របស់ បុព្វបុរសយើង ក៏មានអារម្មណ៍ថា មិនសប្បាយចិត្តចំពោះរឿងនេះ»។
ដូចគ្នានេះដែរ នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូ (LICADO) លោក អំ សំអាត ព្រួយបារម្ភថា ការកាត់ឆ្វៀលដីនៅតំបន់ទន្លេបាទី ទៅឱ្យអ្នកវិនិយោគនឹងធ្វើឱ្យប៉ះពាល់តំបន់បឹងអភិរក្ស ប្រសិនបើស្ថាប័នពាក់ព័ន្ធខ្វះតម្លាភាព និងមិនអនុញ្ញាតឱ្យពលរដ្ឋចូលរួមធ្វើសេចក្ដីសម្រេចជាអាទិភាពពីគម្រោងអភិវឌ្ឍ៖ «ជាពិសេស នៅទន្លេបាទី ក៏យើងមានប្រសាទបុរាណផងដែរ សម្រាប់អភិរក្សឱ្យបានល្អ សម្រាប់កូនចៅជំនាន់ក្រោយ។ អ៊ីចឹងចំណុចនេះ ប្រសិនជាមិនមានការសិក្សា ឱ្យបានច្បាស់លាស់ អំពីផលប៉ះពាល់បរិស្ថានធម្មជាតិ ឬក៏អត់មានតម្លាភាពទេ យើងមានការព្រួយបារម្ភ វាអាចប៉ះពាល់ដល់ការអភិរក្ស បឹងធម្មជាតិ ក៏ដូចជា ប្រសាទបុរាណដែរនៅជាប់បឹងហ្នឹង»។
ប្រតិកម្មរបស់ក្រុមយុវជន និងសង្គមស៊ីវិលនេះ ក្រោយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាត់ផ្ទៃបឹងទន្លេបាទី ក្នុងខេត្តតាកែវ ប្រមាណជាង ២២២ហិកតារ បន្ថែមទៀតផ្ដល់ឱ្យអ្នកវិនិយោគ ដើម្បីផ្តល់សិទ្ធគ្រប់គ្រង និងអភិវឌ្ឍនៅតំបន់នោះ។
អនុក្រឹត្យចុះហត្ថលេខាដោយលោក ហ៊ុន សែន កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ ស្ដីពីការកំណត់និយាមកាផ្ទៃបឹងទន្លេបាទី ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ និងការធ្វើអនុបយោគពីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋនូវផ្ទៃដីស្ថិតក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ និងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បានបង្ហាញថា តំបន់ទន្លេបាទី ត្រូវបានបែងចែកជា ២ផ្នែកសំខាន់ៗ ដោយក្នុងនោះមួយផ្នែករក្សាទុកជាសម្បត្តិរដ្ឋ និងមួយផ្នែកទៀតរដ្ឋប្រគល់ឱ្យឯកជនសម្រាប់អភិវឌ្ឍន៍។
ផ្ទៃបឹងទន្លេបាទីដែលរដ្ឋាភិបាលបានរក្សាទុកនោះមានទំហំ ៩៧ហិកតារ ដោយស្ថិតនៅទីតាំងចំនួនពីរ ដោយក្នុងនោះផ្ទៃបឹងប្រមាណជាង ៥៧ ហិកតារ ស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ និងផ្ទៃបឹងជាង ៣៩ ហិកតារទៀត ស្ថិតនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
ដោយឡែក ផ្ទៃបឹងធម្មជាតិនៃទីតាំងភូមិសាស្ត្រទន្លេបាទីប្រមាណជាង ២២២ ហិកតារ លោក ហ៊ុន សែន បានសម្រេចកាត់ឆ្វៀលទៅឱ្យបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ គ្រប់គ្រងជាកម្មសិទ្ធិឯកជនសម្រាប់ធ្វើការអភិវឌ្ឍ។ ទោះជាយ៉ាងក្ដី គម្រោងអភិវឌ្ឍនៅលើផ្ទៃបឹងទន្លេបាទីប្រមាណជាង ២២២ហិកតាររបស់បុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ នេះ រដ្ឋាភិបាល និងក្រសួងបរិស្ថាន មិនទាន់បញ្ចេញរបាយការណ៍វាយតម្លៃប៉ះពាល់ផលបរិស្ថាន និងផលអវិជ្ជមាន ចំពោះប្រជាពលរដ្ឋមូលដ្ឋាននៅឡើយទេ។
វិទ្យុអាស៊ីសេរីមិនទាន់អាចទាក់ទងអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សេង ឡូត អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្រ្តា និងបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ ដើម្បីសុំអត្ថាធិប្បាយជុំវិញរឿងនេះបានទេ នៅថ្ងៃទី២៤ មិថុនា។
ចំណែកឯ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានលើកឡើងក្នុងទំព័រហ្វេសប៊ុក (Facebook) របស់ខ្លួនថា សូម្បីតែទន្លេបាទី ដែលជាតំបន់ប្រវត្តិសាស្ត្រ ក៏ត្រូវបានគេស្នើលុប ដើម្បីផលប្រយោជន៍ឯកជន។ គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ខកចិត្តចំពោះអនុក្រឹត្យលោក ហ៊ុន សែន ដោយគណបក្សនេះស្នើឱ្យរដ្ឋាភិបាលអភិរក្ស និងអភិវឌ្ឍទន្លេបាទី ឱ្យក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ វប្បធម៌ ប្រវត្តិសាស្ត្រ ដែលជួយដល់ការរកប្រាក់ចំណូលសហគមន៍មូលដ្ឋាន និងការលំហែសុខុមាលភាពប្រជាពលរដ្ឋទីក្រុង។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center) លោក យង់ គិមអេង សោកស្តាយចំពោះរដ្ឋាភិបាល ដែលចេញអនុក្រឹត្យផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឯកជនក្នុងការគ្រប់គ្រងនៅតំបន់ទន្លេបាទីដែលជាតំបន់អភិរក្ស។ លោកលើកឡើងថា នៅកម្ពុជាមានតំបន់ជាច្រើនសម្រាប់អភិវឌ្ឍ។ ដូចនេះ លោកថា រដ្ឋាភិបាលមិនគួរផ្តល់សិទ្ធដល់អ្នកវិនិយោគលើតំបន់អភិរក្សបឹងទន្លេបាទី ដែលប្រឈមដាក់ដីលុប ធ្វើឱ្យបាត់បង់អត្តសញ្ញាវប្បធម៌ឡើយ៖ «ខ្ញុំមានការព្រួយបារម្ភ ទន្លេបាទី ដែលជាកន្លែងដែលផ្តល់ពិភពទឹកមួយសំខាន់ ដែលវាអាចនឹងបាត់បង់ នៅថ្ងៃក្រោយ ហើយវាអាចនឹងប៉ះពាល់ដល់ប្រសាទបុរាណនៅទីនោះផងដែរ វាជារឿងសំខាន់។ បឹងផ្សេងៗ ការលុបហ្នឹង វាគួរឱ្យសោកស្ដាយ ហើយផលប៉ះពាល់អវិជ្ជមាន រួចហើយសម្រាប់ប្រជាពលរដ្ឋ។ សម្រាប់ទន្លេបាទី ខ្ញុំថា មិនគួរមានករណី កាត់ឆ្វៀលហ្នឹងកើតឡើងទេ»។
រមណីយដ្ឋានផ្ទៃបឹងទន្លេបាទីស្ថិតក្នុងស្រុកបាទី ខេត្តតាកែវ គឺរមណីយដ្ឋានមួយដែលប្រជាពលរដ្ឋចាត់ទុកថា ជាតំបន់ពោរពេញសក្ដានុពល និងទីសក្ការៈគោរពបូជា ព្រមទាំងមានប្រាង្គប្រាសាទចំនួនពីរស្ថិតនៅទិសខាងលិចនៃផ្ទៃទន្លេ។ ក្រៅពីនេះ ផ្ទៃបឹងទន្លេបាទីលាតសន្ធឹងចាប់ពីស្រុកបាទី ដល់ស្រុកកណ្ដាលស្ទឹងខេត្តកណ្ដាល ដែលមានទទឹងជាង ១ពាន់ម៉ែត្រ និងបណ្ដោយជាង ៧ពាន់ម៉ែត្រ ដែលជាអាងស្តុកទឹកក្នុងការទ្រទ្រង់ប្រាង្គប្រាសាទប្រវត្តិសាស្ត្រ។ លើសពីនេះ តំបន់ទន្លេបាទីក៏ជាតំបន់ដែលសម្បូរធនធានជីវចម្រុះ និងពពួកមច្ឆា ដែលប្រជាពលរដ្ឋរាប់រយគ្រួសារអាស្រ័យផលពីការនេសាទសម្រាប់ផ្គត់ផ្គង់ជីវភាពគ្រួសារ។ មន្រ្តីសង្គមស៊ីវិលព្រួយបារម្ភថា ភូមិសាស្ត្រតំបន់អភិរក្សវប្បធម៌នេះ អាចនឹងប្រឈមរងផលប៉ះពាល់ និងបាត់បង់ផ្ទៃបឹងមួយចំនួនក្រោមរូបភាពអភិវឌ្ឍនៅថ្ងៃអនាគត៕
កក្កដា ២៧, ២០១៩ រមណីយដ្ឋានទន្លេបាទី នៅជិតបង្កើយ តែពុំសូវមានអ្នកទៅលេង រមណីយដ្ឋានទន្លេបាទី ជារមណីយដ្ឋានទេសចរណ៍វប្បធម៌មួយ ដែលនៅជិតបង្កើយពីរាជធានីភ្នំពេញ ប៉ុន្តែមួយរយៈចុងក្រោយនេះ ដោយសារតែកេរ្តិ៍ឈ្មោះមិនសូវល្អ ហាក់បីដូចជាពុំសូវមានភ្ញៀវទេសចរ ទៅសម្រាកលំហែកាយច្រើនប៉ុន្មានឡើយ ទោះបីជានៅទីនោះមានការរៀបចំយ៉ាងស្រស់ស្អាត និង មានរបៀបរៀបរយជាងមុនក្តី ។ រមណីយដ្ឋានទន្លេបាទីនេះ ស្ថិតនៅក្នុងភូមិថ្នាល ឃុំក្រាំងធ្នង់ ស្រុកបាទី ខែត្រតាកែវ មានចម្ងាយជិត ៤០ គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ តាមផ្លូវជាតិលេខ ២ ឬ ក៏តាមផ្លូវ ជើងឯកទៅរង្វង់មូលគួរស្រូវក៏បាន ។រមណីយដ្ឋាននេះគឺជាបឹងមួយ ដែលមានទឹកថ្លាឆ្វេងទាំងរដូវប្រាំង និង រដូវវស្សា ដែលភ្ញៀវទេសចរទាំងឡាយអាចជួលតូបនៅមាត់ទឹកអង្គុយលេងកម្សាន្ត ឬ ក៏ស្ទូចត្រីជាដើម ។ក្រៅពីមានបឹងយ៉ាងធំល្វឹងល្វើយ រមណីយដ្ឋានទន្លេបាទី ក៏មានប្រាសាទចំនួន ២ គឺ ប្រាសាទតាព្រហ្ម និង ប្រាសាទយាយពៅ ដែលជាទីចាប់អារម្មណ៍របស់ភ្ញៀវទេសចរ ។ប្រាសាទតាព្រហ្ម មានទំហំធំជាងប្រាសាទយាយពៅ ដោយមានកំផែងខាងក្រៅ មានថែវ និង មានប្រាង្គកណ្ដាល ដែលមានទ្វារ ៤ទិស ។ ឯប្រាសាទយាយពៅវិញ មានប្រាង្គតែមួយ ហើយមានទ្វារចេញចូលតែទិសខាងកើតប៉ុណ្ណោះ ។ ប្រាសាទយាយពៅ ស្ថិតនៅប្រហែល ១០០ ម៉ែត្រ ខាងជើង ប្រាសាទតាព្រហ្ម ៕
KBN News ផ្ទៃទន្លេបាទីត្រូវរដ្ឋគ្រប់គ្រងបានជាង៩៧ហិកតា សល់ពីនឹងផ្ទៃដីជាង២២២ហិកតា ត្រូវឯកជនស្នើសុំ ចង់បានព័ត៌មានលឿន ភ្នំពេញ៖ តំបន់ទន្លេបាទី ត្រូវបានបែងចែកជា២ចំណែក ដោយ១ចំណែក ត្រូវរក្សាទុកជារបស់រដ្ឋ និង១ចំណែកទៀត សម្រាប់ឲ្យឯកជនអភិវឌ្ឍ។ នេះបើផ្អែកលើអនុក្រឹត្យរបស់ប្រមុខរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន សែន ដែលបានចេញតាំងពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ តែទើបនឹងត្រូវបានផ្សព្វផ្សាយលើបណ្តាញសារព័ត៌មាន នាអំឡុងខែមិថុនា ឆ្នាំ២០២២នេះ។ យោងតាមអនុក្រឹត្យ ផ្ទៃបឹងទន្លេបាទីទំហំជាង៩៧ហិកតា ត្រូវបានកំណត់ទុកជាសម្បត្តិសាធារណៈរបស់រដ្ឋ។ ផ្ទៃបឹងទន្លេបាទីជាង៩៧ហិកតានេះ ស្ថិតក្នុងភូមិសាស្រ្តចំនួន២ គឺ ជាង៥៧ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកបាទី ខេត្តកែវ ហើយជាង៣៩ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
ចំណែកផ្ទៃដីទំហំជាង២២២ហិកតា ដែលនៅសល់ពីផ្ទៃបឹងទន្លេបាទីទំហំជាង៩៧ហិកតា ត្រូវបានធ្វើអនុបយោគពីសម្បត្តិសាធារណៈរបស់រដ្ឋ មកជាសម្បត្តិឯកជនរបស់រដ្ឋ។ នេះបើតាមអនុក្រឹត្យដដែល។ ក្នុងចំណោមផ្ទៃដីជាង២២២ហិកតានេះ ជាង១១៦ហិកតា ស្ថិតក្នុងភូមិសាស្រ្តស្រុកបាទី ខេត្តតាកែវ រីឯជាង១០៦ហិកតាទៀត ស្ថិតក្នុងភូមិសាស្រ្តស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។
អនុក្រឹត្យខាងលើ ពុំបានបញ្ជាក់ឡើយថា ផ្ទៃដីជាង២២២ហិកតា ដែលត្រូវបានធ្វើអនុបយោគមកជាសម្បត្តិឯកជនរបស់រដ្ឋ ត្រូវប្រគល់ឲ្យអ្នកណា ឬទុកធ្វើអ្វី។ ប៉ុន្តែផែនទីអំពីតំបន់ទន្លេបាទី ដែលភ្ជាប់ជាមួយអនុក្រឹត្យនេះ បង្ហាញថា ផ្ទៃដីជាង២២២ហិកតានេះ ត្រូវបានស្នើសុំដោយបុគ្គលឈ្មោះ ស្រ៊ុន ប៊ុនលាភ សម្រាប់ការអភិវឌ្ឍ។ ប្រមុខរដ្ឋាភិបាល បានចេញអនុក្រឹត្យស្តីពីការបែងចែកតំបន់ទន្លេបាទីជា២ចំណែកនេះ តាមសំណើរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ ដែលមានលោកឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា ជារដ្ឋមន្រ្តី។
សម្បត្តិរបស់រដ្ឋ មាន២ប្រភេទ គឺសម្បត្តិសាធារណៈរបស់រដ្ឋ និងសម្បត្តិឯកជនរបស់រដ្ឋ។ ការធ្វើអនុបយោគ មានន័យថា ជាការបំលែងសម្បត្តិសាធារណៈរបស់រដ្ឋ ឲ្យក្លាយទៅជាសម្បត្តិឯកជនរបស់រដ្ឋ។ យោងតាមច្បាប់ រដ្ឋាភិបាល ឬអ្នកណាក៏ដោយ មិនអាចយកសម្បត្តិសាធារណៈរបស់រដ្ឋ ទៅដោះដូរ ឬប្រគល់ឲ្យបុគ្គលណាបានឡើយ តែចំពោះសម្បត្តិឯកជនរបស់រដ្ឋ រដ្ឋាភិបាល អាចដោះដូរ ឬប្រគល់ឲ្យបុគ្គលណាម្នាក់បាន។ ហេតុដូច្នេះហើយ ដើម្បីអាចយកសម្បត្តិសាធារណៈរបស់រដ្ឋ ប្រគល់ទៅឲ្យបុគ្គលណាម្នាក់ ឬក្រុមហ៊ុនណាមួយ រដ្ឋាភិបាល ចាំបាច់ត្រូវធ្វើអនុបយោគសម្បត្តិសាធារណៈរបស់រដ្ឋ ឲ្យទៅជាសម្បត្តិឯកជនរបស់រដ្ឋជាមុនសិន ៕
២០១៩ koH Santepheap ខេត្តតាកែវ ៖ រមណីយដ្ឋានទន្លេបាទីស្ថិតនៅភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ចម្ងាយប្រមាណ៣០គីឡូម៉ែត្រភាគខាងត្បូងរាជធានីភ្នំពេញ ។ ក្រៅពីជាទីកម្សាន្តលើផ្ទៃទឹកកៀកនឹងរាជធានី ទន្លេបាទីក៏ជាកន្លែងគោរពសក្ការមួយដ៏ពិសិដ្ឋ ។នៅទន្លេបាទីមានប្រាសាទបុរាណពីរគឺប្រាសាទតាព្រហ្ម និងប្រាសាទយាយពៅដែលបានកសាងឡើងនៅចុងសតវត្សរ៍ទី១២ ដើមសតវត្សរ៍ទី១៣ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ ។ អ្នកធ្វើដំណើរកម្សាន្តនឹងមិនភ្លេចចូលទស្សនាប្រាសាទដែលជាកេរដំណែលដូនតាខ្មែរឡើយមុនពេលធ្វើដំណើរទៅកម្សាន្ត និងទទួលទានអាហារលើផ្ទៃទឹក ។ ភ្ញៀវទេសចរពេលទៅលេងរមណីយដ្ឋានទន្លេបាទី មិនបារម្ភអ្នកលក់កោរទេព្រោះតម្លៃមុខម្ហូបទាំងអស់ត្រូវបានសហគមន៍ជាអ្នកគ្រប់គ្រងមិនឲ្យភ្ញៀវទេសចរថ្នាំងថ្នាក់ ឬមិនសប្បាយចិត្តឡើយ ។
លោកតាម្នាក់សុំមិនឲ្យបញ្ចេញឈ្មោះដែលជាអ្នកឈរចាំយកលុយរថយន្តគ្រប់ប្រភេទចូលកម្សាន្តនៅរមណីយដ្ឋានទន្លេបាទី កាលពីពេល ថ្មីៗកន្លងមកឲ្យដឹងថា រមណីយដ្ឋានទន្លេបាទីនាពេលបច្ចុប្បន្ននេះគឺស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហគមន៍ ហើយក្នុងរថយន្តមួយគ្រឿងដែលចូលកម្សាន្តត្រូវបង់លុយចំនួន៣០០០រៀល រីឯតម្កៃម្ហូបទាំងអស់ត្រូវសហគមន៍ជាអ្នកគ្រប់គ្រង ។ តម្លៃតូបអង្គុយលេងក៏មានកំណត់តម្លៃច្បាស់លាស់ផងដែរ ។
អ្នកស្រីនី យ៉ា វ័យជា៥០ឆ្នាំ រស់នៅភូមិទន្លេបាទី ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ ជាអ្នកលក់មាន់បំពង ត្រីអណ្តែង ត្រីរ៉ស់ នៅរមណីយដ្ឋានទន្លេបាទីអស់រយៈជាង២០ឆ្នាំមកហើយបាននិយាយថា អាជ្ញាធរខេត្តតាកែវដកសិទ្ធិធ្វើវិនិយោគរមណីយដ្ឋានទន្លេបាទីពីឈ្មួញ ហើយបានប្រគល់ឲ្យមកសហគមន៍ឃុំក្រាំងធ្នង់ជាអ្នកគ្រប់គ្រងវិញ ធ្វើឲ្យប្រជាពលរដ្ឋសប្បាយរីករាយ និងបានចែករំលែកគ្នាសាងសង់តូបតាមមាត់បឹងទន្លេបាទី ។ អ្នកខ្លះទៀតតាំងលក់គ្រឿងហូបចុក ។
រមណីយដ្ឋានទន្លេបាទីបច្ចុប្បន្នសំបូរភ្ញៀវជាតិ និងអន្តរជាតិទៅកម្សាន្ត តែថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ បើថ្ងៃធម្មតាមិនសូវមានមនុស្សទេ រីឯការលក់ដូរក៏ប្រឈមទៅតាមនោះដែរ ។ មានថ្ងៃខ្លះក្នុងមួយថ្ងៃលក់មាន់មិនបានមួយក្បាលផង ។ តម្លៃមាន់ស្រែមួយតម្លៃ៣៥០០០រៀល ចំណែកមាន់បីសាសន៍តម្លៃ១៨០០០រៀល ត្រីរ៉ស់ ត្រីអណ្តែង តម្លៃពី៧០០០រៀលទៅ៨០០០រៀង រីឯតូបអង្គុយកម្សាន្តតម្លៃ១មុឺនរៀល ។
អ្នកស្រីនី យ៉ា បញ្ជាក់ថា កាលពីឈ្មួញវិនិយោគរមណីយដ្ឋានទន្លេបាទី ពួកគេមិនអនុញ្ញាតឲ្យប្រជាពលរដ្ឋរស់នៅក្បែររមណីយដ្ឋានប្រកបរបរលក់ដូរជូនភ្ញៀវដែលទៅកម្សាន្តរមណីយដ្ឋានទន្លេបាទីទេ តែបើយើងរត់ចាប់ម៉ូយយកមកបានដាក់ក្នុងតូបម្ចាស់វិនិយោគគេនឹងឲ្យកម្រៃជើងសា ថ្ងៃខ្លះរកមិនបានភ្ញៀវម្នាក់ទេ តែពេលនេះគ្រាន់បើជាមុនឆ្ងាយណាស់ ។
អ្នកស្រីសំ សារ៉ា លក់ជ្រក់គ្រប់មុខឲ្យដឹងថា អ្នកស្រីប្រកបមុខរបរលក់ជ្រក់ម្ទេស ជ្រក់ត្រសក់ ជ្រក់មមាញ ជ្រក់សណ្តែកបណ្តុះ នៅរមណីយដ្ឋានទន្លេបាទីអស់រយៈពេលជាច្រើនឆ្នាំមកហើយ ។ ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ គាត់លក់ដាច់ណាស់ ហើយអតិថិជននិយមហូបជ្រក់ដែលធ្វើពីដៃរបស់គាត់ ។ មុខរបរលក់ជ្រក់នេះបានធ្វើឲ្យជីវភាពក្នុងគ្រួសារបានធូរធារមួយកម្រិត គឺពេលថ្ងៃសៅរ៍ និងថ្ងៃអាទិត្យគាត់លក់នៅរមណីយដ្ឋានទន្លេបាទី ហើយថ្ងៃធម្មតាគាត់លក់នៅផ្ទះក្នុងមួយខែយ៉ាងតិចណាស់ក៏សល់លុយពី៣០០ដុល្លារទៅ៤០០ដុល្លារដែរ ។ សហគមន៍បានយកលុយបង់ថ្លៃលក់ដូរក្នុងរមណីយដ្ឋានតែថ្ងៃបុណ្យទានប៉ុណ្ណោះ ដូច្នេះទើបគាត់អាចសល់លុយពីការលក់ជ្រក់ផ្គត់ផ្គង់គ្រួសារ ។
លោកកុយ យ៉ន ជាអ្នកហៅភ្ញៀវដាក់តូបអង្គុយកម្សាន្ត បានត្អូញត្អែរថា ក្នុងមួយសប្តាហ៍មានតែមួយថ្ងៃប៉ុណ្ណោះគឺថ្ងៃអាទិត្យមានភ្ញៀវច្រើនបង្គួរដែលនាំគ្នាទៅជួលតូបអង្គុយហូបបាយ និងជជែកគ្នាលេង ពេលខ្លះគាត់បានពីរបីម៉ូយ ពេលខ្លះអត់តែម្តង ដោយសារមិនអាចឈ្នះ ក្មេងៗដែលមានម៉ូតូ ហើយឈប់ចាំហៅភ្ញៀវនៅច្រកចូលរមណីយដ្ឋាន ។ បញ្ហានេះគាត់នៅពេលសហគមន៍បើកកិច្ចប្រជុំគាត់នឹងសុំឲ្យសហគមន៍លុបបំបាត់ភាពអនាធិបតេយ្យចំពោះក្រុមបើកម៉ូតូដេញតាមហៅរថយន្តភ្ញៀវ ។ ណាមួយចាប់ពីរមណីយដ្ឋានទន្លេបាទីក្រោមការគ្រប់គ្រងរបស់សហគមន៍មកមិនមានការអភិវឌ្ឍទេ ជាពិសេសសួនច្បារស្មៅដុះពេញ ។ ទាំងនេះហើយធ្វើឲ្យភ្ញៀវជាតិ និងអន្តរជាតិថយចុះពីមួយថ្ងៃទៅមួយថ្ងៃ ។
លោកកែវ និមល ជាអ្នកទេសចរបាននាំគ្រួសារតាមរថយន្តទៅកម្សាន្តនៅរមណីយដ្ឋានទន្លេបាទីបានលើកឡើងថា រមណីយដ្ឋានទន្លេបាទី នាពេលបច្ចុប្បន្នដែលគ្រប់គ្រងដោយសហគមន៍មើលទៅដូចជាគ្មានការរីកច្រើនទៅមុខសោះ។ ចាប់ពីផ្លូវចូលរមណីយដ្ឋានឃើញចាក់ក្រួស ហើយឆ្លងកាត់មុខប្រាសាទតាព្រហ្មឃើញបរិស្ថានល្អគ្រាន់បើ តែសួនច្បារស្មៅដុះបណ្តោយឲ្យគោស៊ី។ ម្យ៉ាងគ្មានកសាងរូបចម្លាក់អ្វីឡើយសម្រាប់ការបង្អួតភ្ញៀវទេសចរជាតិ និងអន្តរជាតិ ។
មិនដឹងថា តើការកសាងសួនច្បារក្នុងរមណីយដ្ឋាន ផ្នែកខាងណាជាអ្នកទទួលខុសត្រូវឡើយ ។ ក្រសួងទេសចរណ៍តែងតែក្រើនរំលឹកដល់មន្ទីរទេសចរណ៍តាមបណ្តាខេត្តនានាត្រូវតែយកចិត្តទុកដាក់អភិវឌ្ឍតំបន់ទេសចរណ៍ក្នុងដែនដីរបស់ខ្លួនដែលមានស្រាប់ឲ្យកាន់តែរីកចម្រើន ទាក់ទាញឲ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិទៅកម្សាន្ត ក៏ដូចជាការលើកមុខមាត់ខេត្តរបស់ខ្លួនដើម្បីឈានទៅដល់ការប្រឡងប្រណាំងទូទាំងប្រទេស ។
បឹងទន្លេបាទី ជាបឹងធម្មជាតិមួយដែលមានបណ្តោយប្រវែង៧ពាន់ម៉ែត្រ ទទឹងប្រវែងប្រហែលមួយពាន់ម៉ែត្រទៅមួយពាន់ប្រាំរយម៉ែត្រ នៅរដូវវស្សាទឹកមានកម្ពស់២ទៅ៣កន្លះ នៅរដូវប្រាំងទឹកអាចស្រកចុះមកនៅត្រឹម១ម៉ែត្រទៅ២ម៉ែត្រកន្លះ ។ អាស្រ័យដោយមានរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រ មានប្រាសាទប្រកបដោយក្បូរក្បាច់ រូបចម្លាក់រស់រវើកតាំងពីសម័យបុរាណ អារាមសាសនាដ៏រុងរឿង និងធម្មជាតិដ៏ត្រកាលបានទាក់ទាញភ្ញៀវទេសចរជាតិ អន្តរជាតិទៅកម្សាន្ត ។ ជាពិសេសពេលមានពិធីបុណ្យទានប្រពៃណីជាតិម្តងៗក៏ដូចជាបុណ្យជាតិផ្សេងៗ មានអ្នកទេសចរច្រើនទៅលេងកម្សាន្ត ៕
រ៉ាន់ រើយ | Publication date 22 April 2011 ទន្លេបាទី ជាតំបន់ទេសចរណ៍ប្រវត្តិសាស្រ្ត-ធម្មជាតិ ខេត្តតាកែវៈ រមណីយដ្ឋានដ៏ពេញនិយមមួយនៅខេត្តតាកែវដែលមានចំងាយជាង៣០គីឡូ ម៉ែត្រកាន់តែមានភាពអ៊ូអរ និងជាកន្លែងដែលទាក់ទាញទេសចរក្នុងស្រុកទៅកម្សាន្តកាន់តែ ច្រើនឡើងៗ។ ប្រាសាទតាព្រហ្ម ដែលមានទីតាំងក្នុងបរិវេណនោះដែលបានសាងឡើង នៅចុងសតវត្សរ៍ទី១២ និងដើមសតវត្សរ៍ទី១៣ ពោលគឺពីឆ្នាំ ១១៨១ ដល់ ១២០១ ក្នុងរាជព្រះបាទ ជ័យវរ្ម័នទី៧ ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា។
ទីតាំង កម្សាន្តបែបធម្មជាតិដែលមានតូបនៅតាមមាត់ទឹករាប់រយផង និងបែបវប្បធម៌ដែលមានប្រាសាទដ៏ធំដែលអ្នកទេសចរខ្មែរខ្លះបាន ដុតធូបបួងសួងយ៉ាងហុយទ្រលោមនេះបាន ទាក់ទាញភ្ញៀវយ៉ាងច្រើនជាពិសេសនៅចុងសប្តាហ៍និងថ្ងៃបុណ្យជាតិ។
លោកឈាង ស៊ុយហ៊ាង អាយុ ៦២ ឆ្នាំ ម្ចាស់សិប្បកម្មឡឥដ្ឋ នៅឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល បានធ្វើដំណើរមកកម្សាន្តជាមួយកូននិងចៅ ចំនួន៩នាក់ បាននិយាយថា ក្រុមគ្រួសារគាត់ធ្លាប់មកទីនេះច្រើនលើកមកហើយ តែកូនៗនិងចៅបាន ឆ្លៀតពេលសម្រាក មកលេងជាថ្មីនៅឆ្នាំ២០១១។ សម្រាប់រូបលោកមើលឃើញថា ទីតាំងនោះ មានលក្ខណៈទាក់ទាញយុវវ័យច្រើនជាង ព្រោះថា វាមានកន្លែងសម្រាប់ហែលទឹក។ លោកបាននិយាយថា៖ «គោលបំណងដែលមកថ្ងៃនេះហ្នឹងគឺចៅៗចង់មុជទឹក»។
លោកបាននិយាយបន្ថែមថា នៅឯស្រុករបស់ លោកមានទន្លេមានតែពុំមានកន្លែងហែលទឹក និងពុំមានលក់អាហារសម្រាប់បរិភោគកម្សាន្តទេ។
សំណង់ប្រាសាទតាព្រហ្មដែលស្ថិតនៅ ក្បែរទឹកនោះ មិនបានទាក់ទាញចិត្តបុរសវ័យ៦២ឆ្នាំទេ ដោយសារលោក ធា្លប់បានទៅទស្សនាប្រាសាទផ្សេងៗទៀតជាច្រើន។ លោក និយាយថា៖ «ខ្ញុំធ្លាប់ទៅប្រាសាទនានានៅសៀមរាប ហើយប្រាសាទនេះក្លាយទៅជាតូចតាចវិញ»។
លោក បាននិយាយថា លោកពិតជាបានសម្រាកពីការងារដ៏មមាញឹកនិងហត់នឿយនៃការគ្រប់ គ្រងឡឥដ្ឋ ពេលបានមកលំហែនៅទីនេះផងដែរ។ តែទីតាំងដែលមានទាំងប្រាសាទ និងទឹកបានទាក់ទាញទឹកចិត្តនិស្សិតមួយក្រុមមានគ្នា ៣០នាក់ មកពីសាកលវិទ្យាល័យ មកលំហែកម្សាន្តនិងស្វែងយល់ពីវប្បធម៌ផងដែរ។
និស្សិត ឆ្នាំទីពីរនៃមហាវិទ្យាអក្សរសាស្រ្តខែ្មរនៃសាកលវិទ្យាល័យ ភូមិមិន្ទភ្នំពេញម្នាក់ ក្នុងចំណោម៣០នាក់ ឈ្មោះ ភួន ថានី បាននិយាយថា នាងចង់ឃើញប្រាសាទដោយសារវាជាប់ពាក់ព័ន្ធនឹងកម្មវិធីសិក្សានៅ សាកលវិទ្យាល័យ ហើយលើសពីនោះនាងក៏មានឱកាសកម្សាន្តផងដែរ។
និស្សិតស្រី វ័យ២០ ឆ្នាំរូបនេះ និយាយថា៖ «វា [ប្រាសាទ]ជាប់ទាក់ទងនឹងប្រវត្តិសាស្រ្តផង និងម្យ៉ាងទៀត យើងចង់មកដើរកម្សាន្ត»។ នាងបន្ថែមថា៖«ប្រាសាទនេះពិតជាមានសារៈសំខាន់សម្រាប់ប្រវត្តិ សាស្រ្ត ដូចនេះខ្ញុំចង់ដឹង»។
យោងតាមតួលេខពីមន្ទីរទេសចរណ៍ខេត្តតាកែវបានបង្ហាញថា នៅក្នុងឆ្នាំ២០១០ កន្លងទៅភ្ញៀវទេសចរ ក្នុងស្រុក និងបរទេស ដែលចូលមកទស្សនារមណីយដ្ឋានប្រវត្តិសាស្រ្តនិងធម្មជាតិបាទី បានធ្លាក់ចុះ ពី៤៩៣៦នាក់ក្នុងឆ្នាំ ២០០៩ មកត្រឹម ៣៣៥១នាក់ក្នុងឆ្នាំ ២០១០។
លោក លោក ដួង ហេង ប្រធានមន្ទីរទេសចរណ៍ខេត្តតាកែវ បានពន្យល់ថារមណីយដ្ឋានទន្លេបាទីបានទាក់ទាញតែភ្ញៀវក្នុងស្រុក ច្រើនដោយសារមានកន្លែងហែលទឹក បន្ទាប់ពីពួកគាត់ត្រឡប់ពីទស្សនាសួនសត្វភ្នំតាម៉ៅរួច។
លោក ប្រធានមន្ទីរ ដួង ហេង ក៏បានលើកឡើងដែរថា ទន្ទឹមគ្នានឹងកំណើនភ្ញៀវនឹងតូបច្រើននៅ ទីនោះ ក៏ជាទីតាំងដ៏សំខាន់មួយដែល នៅមិនទាន់មានសណ្តាប់ធ្នាប់នៅឡើយទេ ដោយសារម្ចាស់យានយន្តមិនសុខចិត្តចតយានយន្តរបស់ខ្លូន រួចដើរពីចម្ងាយទៅកាន់ទីកន្លែងកម្សាន្តនោះទេ បើទោះបីខាងមន្ត្រីតម្រូវឲ្យក្រុមហ៊ុនដែលទទួលបានសិទ្ធិគ្រប់គ្រងរមណីយដ្ឋានទន្លេបាទីនោះក្តី។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះ រមណីយដ្ឋាននេះ មួយផ្នែកគ្រប់គ្រងដោយសហគមន៍ និងមួយផ្នែកគ្រប់គ្រងដោយក្រុមហ៊ុន តែរាល់ចំណូលបានពីការលក់សំបុត្រគ្រប់គ្រងដោយក្រុមហ៊ុនបាទី ធួរីសឹមឌីវើឡបម៉ិនថ៍។
លោក ដួង ហេងបានបញ្ជាក់បន្ថែមទៀតថា ក្រុមហ៊ុនខាងលើ នឹងបន្តគ្រប់គ្រងលើរមណីយដ្ឋាននោះ រហូតដល់ឆ្នាំ២០១៨។ លោក បាននិយាយថា៖«យើង ពិបាកគ្រប់គ្រងខាងសហគមន៍ ដូចជា ពេលបុណ្យជាតិ និងបុណ្យអន្តរជាតិធំៗ ពួកគាត់[អាជីវករ] លក់កាប់ភ្ញៀវ ទាំងអាហារ និងភេសជ្ជៈតែម្តង៕