ខ្ញុំសូមចូលរួមក្នងការវិភាគពត៍មាន ព្រោះមានតែការវិភាគពត៍មានមួយគត់ ដែលអាចឲ្យអ្នកអាន មាន អំណៈអំណាងក្នុងការកាត់ក្តី។ បឹងកក់ នៅឆ្នាំ ១៩៨៧ គឺជា បឹងធម្មជាតិដែលក្លាយជា ទីកម្សាន្ត ជិះ ទាទឹក កាណូត សួនកុមារ ជុំវិញបឹង គឺជា ដីគោក ជាផ្សារ ជាដីស្រែ...។ ក្នុងការបោះឆ្នោតឆ្នាំ ១៩៩៣ បក្សប្រឆាំងឃោសនាអំពីការ ផ្តល់កម្មសិទ្ធិស្របច្បាប់ ដល់អ្នកតាំងទីលំនៅនៅភ្នំពេញ ដូច្នេះ គ្រប់បក្សនយោបាយសុទ្ធតែ មានសមាជិកគាំទ្រ មានសមាជិករស់នៅ តាមតំបន់ អាណាធិប្បតេយ្យលើផ្លូវ លើបឹង ក្នុងអាគាររដ្ឋ ក្នុងសាឡាងចាស់..ក្រោមស្ពាន ក្រោមលូ...សុទ្ធតែមនុស្សឡើងពីខេត្ត និង ជនភៀសខ្លួន មកពីជំរុំ តាមព្រំដែន កម្ពុជាថៃ។ ជនភៀសខ្លួន ត្រូវបាន UNTAC ផ្តល់ថវិការ ៤០០ ដុល្លា/ម្នាក់ សម្រាប់សាងសង់លំនៅដ្ឋាន តែពួកគេ មកទិញដី តម្លៃ ១៥០ ដុល្លា/ឡូ នៅទីក្រុង នេះជា បញ្ហាសង្គមទី ១។ បញ្ហាទី ២ បឹង កក់ ក្លាយជា កន្លែងចាក់សម្រាមវេជ្ជសាស្រ្តរបស់ មន្ទីរពេទ្យ កាល់មែត្រ ដែលខុសជាមួយ ស្តង់អានាម័យ និងការគ្រប់គ្រងកាកសំណល់វេជ្ជសាស្រ្ត។ ទី ៣ បឹងកក់ ជាមណ្ឌលសេនាឥស្លាមដ៍ធំនៅកម្ពុជា ដែលមាន វិហារដ៍ធំមួយ នឹងមានផ្ទះសំណាក់តម្លៃដោក ៣ ដុល្លា/យប់ នៅលើបឹងកំប្លោក។ ផ្ទះសំណាកត្រូវបាន ពួកភេរវករឥស្លាម ជាក្រុម ហាំបាលី យកធ្វើជាទីបញ្ជាការ ជាកន្លែងសូត្រធម៍ និង សម្រាប់រៀបផែនការ វាយប្រហារស្ថានទូតអាមេរិកប្រចាំនៅកម្ពុជា។ យោងតាមស្ថានការណ៍ សន្តិសុខទាំង ៣ នេះ ដែលទាមទារការ លុបបំបាត់ចោលសំណង់អាណាធិប្បតេយ្យបឹងកក់ ។ ចំណុចនេះ ដែល អ្នកនយោបាយខ្មែរមួយចំនួន សុខចិត្តទទួលយក ការលុបបឹងខ្លះៗ តែចង់បាន ការកែលំអរបឹងទៅជា សួនកម្សាន្ត ដូចនៅ វៀតណាម !! ដែលពីមុនគឺ ពួកគេប្រឆាំងទាំងងងើល អំពីការលុបបឹងនៅភ្នំពេញ....និងអំពីការផលវិបាកនៃ ការលិចទីក្រុងភ្នំពេញ នៅផ្នែកខ្លះៗ .
ចំណែកក្រុមបក្សប្រឆាំងគេលើកអំពី (១) ការរំលោភសិទ្ធិមនុស្ស និង ការគំរាមកំហែងសមាជិក បក្សប្រឆាំង រីឯ ខាង ខ្មែរឥស្លាម លើកពី (៣) ការប្រល័យពូជសាសន៍ឥស្លាម ដែលព្យាយាមលុបបំបាត់ព្រះវិហារឥស្លាមនៅ បឹងកក់នេះ ។
ប្រវត្តិទីកន្លែង គួររំឭកថា តំបន់បឹងកក់ ដើមឡើយគឺជាបឹងធម្មជាតិមួយ ដែលមានផ្ទៃក្រឡា ទំហំប្រមាណជា ១០ហិកតា នៅរដូវប្រាំង និង ជាអាងស្តុកទឹក ដ៏ធំមួយ របស់រាជធានីភ្នំពេញ ដែលអាច ជួយការពារទប់ទល់ នូវការលិចលង់នៅក្នុងទីក្រុង ដែលបណ្តាលមក ពីជំនន់នៃទឹកភ្លៀង ព្រោះនៅក្នុងរដូវវស្សា បឹងកក់ មានវិសាលភាពធំទូលាយ គ្របដណ្តប់ លើដីវាលទំនាប ជុំវិញជាប់មាត់បឹង រហូតដល់ជាង ១៣៣ ហិកតា ។
ឆ្នាំ១៩៨៧ បឹងនេះ ត្រូវបានបង្កើត ទៅជាតំបន់រមណីយដ្ឋានវប្បធម៌ និងធម្មជាតិ និងមជ្ឈមណ្ឌលកំសាន្ត ដែលគ្រប់គ្រងដោយ គណៈកម្មាធិការប្រជាជនបក្សដិវត្តន៍រដ្ឋធានីភ្នំពេញ ពេលនោះប្រជាពលរដ្ឋ ក្នុងទីក្រុងភ្នំពេញ បានចាប់ផ្តើម ដើរលំហែរកាយនៅទីនេះ។
ប៉ុន្តែក្រោយមក នៅចន្លោះឆ្នាំ១៩៩០ ដល់ឆ្នាំ១៩៩៣ ប្រជាពលរដ្ឋ រាប់រយគ្រួសារ ដែលបានធ្វើមាតុភូមិនិវត្តន៍ ពីជុំរុំជនភៀសខ្លួននានា ជាប់ព្រំដែនថៃ បាននាំគ្នាមកបោះតាំងទីលំនៅ ក្នុងតំបន់នេះ ដោយមានការដឹងឮ និងទទួលស្គាល់ ពីអាជ្ញាធរមូលដ្ឋាន ក្នុងតំបន់នោះ។ ការហូរចូល នៃអ្នកចំណូលថ្មី កាន់តែច្រើនឡើងៗ ពិសេសក្រោយថ្ងៃផ្ទុះអាវុធ ០៦កក្កដា ១៩៩៧ បានធ្វើឲ្យចំនួនប្រជាពលរដ្ឋ កើនឡើងរហូតដល់ ប្រមាណជា ៤២៥២ គ្រួសារ។ ដោយភាពចាំបាច់ និងតម្រូវការអភិវឌ្ឍន៍ រដ្ឋាភិបាល កាលពីថ្ងៃទី០៧ ខែសីហា ឆ្នាំ២០០៨ បានសម្រេចធ្វើអនុបយោគទីតាំងបឹងកក់ ពីទ្រព្យសម្បត្តិសាធារណៈ របស់រដ្ឋ ទៅជាទ្រព្យសម្បត្តិឯកជន របស់រដ្ឋ ដោយប្រគល់អោយក្រុមហ៊ុន ស៊ូកាគូអ៊ីន ជាអ្នកអភិវឌ្ឍ ក្នុងរយៈពេល៩៩ឆ្នាំ ជាមួយនឹងទឹកប្រាក់ចំនួន ៧៩.០០២.០០០ដុល្លារ។ បន្ទាប់ពីមានការអភិវឌ្ឍនៅតំបន់បឹងកក់នេះ គេចាប់ផ្ដើមឃើញមានភាពមិនប្រក្រតីជាច្រើនផងដែរ។
- នៅថ្ងៃទី ១០ ខែសីហាឆ្នាំ ២០១២ លំនៅដ្ឋានជាង ១៥០ កន្លែងនៅតំបន់បឹងកក់ត្រូវបានគេចេញនូវសេចក្តីជូនដំណឹងស្តីពីការបណ្តេញចេញដំបូង។ ការស្នាក់នៅត្រូវបានផ្តល់ឱ្យមួយសប្តាហ៍ដើម្បីជ្រើសរើសនិងទទួលសំណងពីរដ្ឋាភិបាលដូច្នេះដំណើរការនៃការផ្លាស់ប្តូរបានកើតឡើងយ៉ាងលឿន។
- ប្រជាពលរដ្ឋត្រូវបានផ្តល់ជូននូវជម្រើសចំនួនបី ពីដ្ឋាភិបាលជាសំណងសម្រាប់ការបាត់បង់ដីរបស់ពួកគេ។
- សំណង់ពួកគាត់ត្រូវបានផ្តល់ជូនទាំង ៨៥០០ ដុល្លា
- សំណងជាផ្ទះល្វែងមួយនៅលើការអភិវឌ្ឍនៅកន្លែង
- សំណងបន្ថែមលើ ៥០០ ដុល្លារ ឬការតាំងទីលំនៅ ២០ គីឡូម៉ែត្រនៅខាងក្រៅរាជធានីភ្នំពេញ ពីលើទឹកប្រាក់ ៨៥០០ ដុល្លា។
- អ្នកស្រី ហេង មុំ អ្នកភូមិបឹងកក់ម្នាក់បានមានប្រសាសន៍ថា ប្រាក់សំណងមិនគ្រប់គ្រាន់ទេដើម្បីដីធ្លីនៅជុំវិញរាជធានីភ្នំពេញ។
- គិតត្រឹមថ្ងៃទី ២៧ ខែកុម្ភៈឆ្នាំ ២០១២ បឹងកក់មិនអាចត្រូវបានគេមើលឃើញនៅលើផែនទី Google នៃតំបន់នេះទៀតទេដោយសារតែបឹងនេះពោរពេញដោយខ្សាច់។
២០០៧ បឹងកក់ធ្លាប់តែជាបឹងដ៏ស្រស់ស្អាត នៅក្នុងទីក្រុងភ្នំពេញ។ កាលពីឆ្នាំ២០០៧ រដ្ឋាភិបាលកម្ពុជាបានធ្វើកិច្ចព្រមព្រៀងជាមួយនឹង ក្រុមហ៊ុនមួយដើម្បីប្រគល់ទៅឲ្យក្រុមហ៊ុននោះ សម្រាប់រយៈពេល៩៩ឆ្នាំ។ កិច្ចព្រមព្រៀងនេះជាលទ្ធផលដែលនាំឲ្យមានការចាក់បំពេញដីខ្សាច់នៅលើបឹងនោះ នៅក្នុងគោលបំណងដើម្បីឲ្យក្រុមហ៊ុន សាងសង់លើដីនោះ។ បឹងនេះគឺមានទំហំ៣២៨រ៉ៃ ដែលវាអាចផ្គត់ផ្គង់ដល់ប្រជាពលរដ្ឋរាប់ម៉ឺននាក់ បើវាត្រូវបានផ្លាស់ប្តូរទៅជាដី។ វាហាក់ដូចជាការលះបង់ដ៏សមហេតុផលមួយសម្រាប់ទីក្រុងនៅក្នុងទិដ្ឋភាពនោះ។
ជាការពិតណាស់ ទីក្រុងផ្សេងៗបានចំណាយតម្លៃទឹកប្រាក់ដ៏ច្រើន សម្រាប់ការអភិវឌ្ឍន៍ ដើម្បីទេសភាព។ សម្រាប់ឧទាហរណ៍ ជញ្ជាំងទីក្រុងប៉េកាំងដែលមានប្រវែង២៤គីឡូម៉ែត្រ ដែលមានអាយុកាល៥៣០ឆ្នាំមកហើយ ត្រូវបានគេកម្ទេចចោល ដើម្បីធ្វើបន្ទប់ សម្រាប់ផ្លូវក្រវ៉ាត់ទី២ និងជួរទី២នៃផ្លូវក្រោមដីរបស់ទីក្រុងប៉េកាំង នៅក្នុងឆ្នាំ១៩៦៤។ វាមានភាពចម្រូងចម្រាសគ្នានាពេលនោះដែរ។ ប៉ុន្តែឥឡូវនេះ អ្នកទេសចរណ៍ភាគច្រើនដែលមកកាន់ទីក្រុងប៉េកាំង មិនបានដឹងពីអត្ថិរភាពនៃជញ្ជាំងកាលពីមុនរបស់ទីក្រុងនេះឡើយ។
វាមិនខុសគ្នាទៅនឹងតំបន់បឹងកក់ទេ។ អ្នកទស្សនា ទៅកាន់ទីក្រុងភ្នំពេញនឹងលែងចំណាំវាទៀតហើយ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំទៀត។ ពួកគេអាចរីករាយ នៅក្នុងភោជនីយ៍ដ្ឋានជាច្រើន និងសណ្ឋាគារលំដាប់ផ្កាយ៥ដែលត្រូវបានគេសាងសង់ នៅលើអតីតបឹងនេះ នៅពេលនោះដែរ។ បើទោះបីជាយ៉ាងណាក៏ដោយ មនុស្សជាច្រើននឹងរងទុក ពីគម្រោងនេះអស់រយៈពេលជាច្រើនឆ្នាំ ឬសូម្បីតែ មនុស្សជាច្រើនជំនាន់ផងដែរ។ ពួកគេគឺជាប្រជាជនដែលធ្លាប់រស់នៅ ក្នុងតំបន់នេះ។
ប្រជាពលរដ្ឋជាង៤០០០គ្រួសារ ដែលរស់នៅជុំវិញបឹងនេះ ត្រូវបោះបង់លំនៅដ្ឋានរបស់ពួកគេ ដោយសារតែគម្រោងមួយនេះ។ ពួកគេត្រូវបានគេផ្តល់ឲ្យនូវជម្រើសបីយ៉ាងៈ គឺត្រូវទទួលយកនូវប្រាក់សំណងចំនួន $៨៥០០ ឬយល់ព្រមក្នុងការតាំងទីលំនៅថ្មីដែលមានចំងាយ ២០គីឡូម៉ែត្រ ពីទីក្រុងភ្នំពេញ ឬក៏ផ្ទះល្វែងមួយនៅនឹងកន្លែងអភិវឌ្ឍន៍ នៅក្នុងរយៈពេលប្រាំឆ្នាំទៀត បន្ថែមនឹងទឹកប្រាក់ $៥០០។
តើទាំងនោះគឺជាជម្រើសដ៏ល្អសម្រាប់ក្រុមអ្នកភូមិទាំងនោះដែរ ឬទេ? វាពិបាកនិយាយណាស់ សម្រាប់ក្រុមគ្រួសារទាំងអស់នោះ ចំពោះលក្ខខ័ណ្ឌផ្ទាល់ខ្លួន។ សមាគមន៍ធាងត្នោត ដែលជាអង្គការមិនមែនរដ្ឋាភិបាលនៅក្នុងស្រុក បានធ្វើកិច្ចសំភាសន៍ជាមួយប្រជាពលរដ្ឋមួយចំនួនដែលទទួលរងនូវផលប៉ះពាល់។ យ៉ោងតាម ជម្រើសទីមួយ និងទីពីរ បុរសម្នាក់បាននិយាយថា ប្រាក់ចំនួន $៨៥០០ មិនគ្រប់គ្រាន់សម្រាប់គាត់នោះទេ សម្រាប់គាត់ដែលទទួលបានត្រឹមតែផ្ទះឈើតែប៉ុន្នោះ។ ប៉ុន្តែ វាមិនគ្រប់គ្រាន់សម្រាប់អ្នកមាន។ លោកបានមានប្រសាសន៍ថា ចំណែកឯតំបន់ទីតាំងថ្មី ស្ថិតនៅក្នុងតំណាក់កន្ទួតឯណោះ ហើយប្រជាពលរដ្ឋមួយចំនួនគេពេញចិត្ត ចំណែកឯប្រជាពលរដ្ឋភាគច្រើនមិនពេញចិត្តឡើយ។ វាហាក់បីដូចជាតំបន់តាំងទីលំនៅថ្មីមិនអាក្រក់ដូចដែល អង្គការមិនមែនរដ្ឋាភិបាលមួយចំនួនបានអះអាងនោះទេ។ យ៉ាងហោចណាស់ ហេដ្ឋារចនាសម្ព័ន្ធជាមួលដ្ឋាន មានដូចជា ផ្លូវថ្នល់ មន្ទីពេទ្យ និងសាលារៀនជាច្រើនក៏មានផងដែរ។ ជម្រើសចុងក្រោយ ដែលផ្តល់ឲ្យអ្នកស្រុកថ្មី នៅនឹងកន្លែងសម្រាប់រយៈពេល៥ឆ្នាំក្រោយ ដែលវាជាសញ្ញាល្អ នេះបើតាមក្រុមអ្នកភូមិជាច្រើនបានមានប្រសាសន៍ដូច្នេះ ក៏ប៉ុន្តែមិនមានសេចក្តីពិស្តារឡើយអំពីផែនការនេះ។ ប្រជាពលរដ្ឋមួយចំនួនមានការងឿងឆ្ងល់ ថាតើផ្ទះរបៀបណាដែលពួកគេអាចទទួលបានក្នុងរយៈពេល៥ឆ្នាំបន្ទាប់នោះ។ តើមានអ្វីផ្សេងទៀត ដែលពួកគេមិនមានជំនឿថារដ្ឋាភិបាល ព្រមទាំងក្រុមហ៊ុននឹងរក្សាពាក្យសំដីរបស់ពួកគេ។ យោងតាមលទ្ធផល បង្ហាញថា ប្រជាពលរដ្ឋប្រមាណ៣០០០គ្រួសារ បានបដិសេធមិនព្រមចាកចេញឡើយ។
រឿងមួយដែលប្រាកដនោះគឺថា គម្រោងនេះប៉ះពាល់ដល់ការរស់នៅ របស់ប្រជាពលរដ្ឋយ៉ាងធ្ងន់ធ្ងរ។ ទីមួយ ប្រសិនបើ ប្រជាពលរដ្ឋចាកចេញពីទីក្រុង វានឹងមានការលំបាកកាន់តែខ្លាំង សម្រាប់ពួកគេ ក្នុងការប្រកបមុខរបរចិញ្ចឹមជីវិត។ គ្រួសារមួយចំនួន ធ្វើអាជីវកម្ម ឧទាហរណ៍ បើកផ្ទះសំណាក់ ឬហាង នៅផ្ទះកាលពីមុនរបស់ពួកគេ។ ដូច្នេះអ្វីដែលពួកគេបានបាត់បង់ គឺច្រើនជាងទឹកប្រាក់ $៨៥០០ទៅទៀត។ ទីពីរ ក្រុមអ្នកភូមិ មិនអាចទទួលបាន នូវសេវាសុខភាព និងការអប់រំដ៏ល្អឡើយ។ ទីបី សម្រាប់អ្នកភូមិក្រីក្រ ដែលទទួលបានទឹកប្រាក់ $៨៥០០ មិនអាចទិញផ្ទះមួយ នៅក្នុងទីក្រុងបានទេ។ ពួកគេអាចត្រឹមតែជួលផ្ទះល្វែង ឬបោះបង់ចោលឪកាសផ្សេងៗ នៅក្នុងទីក្រុងតែប៉ុន្នោះ។
ការបណ្តេញចេញដោយហឹង្សា កើតឡើងបន្ទាប់ពីការបដិសេធមិនព្រមទទួលយកសំណងហួសហេតុនេះ។ ក្រុមហ៊ុន បានចាប់ផ្តើមបូមខ្សាច់លុបបឹង កាលពីឆ្នាំ២០០៨។ ក្រុមអ្នកភូមិក៏បានចាប់ផ្តើមធ្វើការតវ៉ាផងដែរ។ យើងអាចឮពត៌មានមួយអំពីក្រុមអ្នកតវ៉ា ដើម្បីសិទ្ធិលើដីធ្លីជារៀងរាល់ខែ និងបានដឹងឮពីក្បួនដង្ហែរ នៅពីមុខវិមានឯករាជ្យ សាលាក្រុង សាលាឧទ្ធរណ៍ និងធនាគារពិភពលោក នៅក្នុងរយៈពេលប៉ុន្មានឆ្នាំបន្ទាប់នេះ។ អ្នកស្រុកដែលទទួលរងនូវផលប៉ះពាល់បានតវ៉ា ដើម្បីសំណងសមរម្យ បញ្ឈប់ការបណ្តេញដោយហិង្សា និងដើម្បីឲ្យមានការដោះលែងអ្នកតវ៉ាមួយចំនួន ដោយសន្តិវិធី។
ដោយមានកិច្ចខិតខំប្រឹងប្រែង ពីអ្នកភូមិជាច្រើននាក់ អង្គការមិនមែនរដ្ឋាភិបាល និងសង្គមពិភពលោក អ្វីៗក៏បានប្រែក្លាយទៅជាប្រសើឡើង។ ទីមួយ ធនាគារពិភពលោក បានចាប់ផ្តើមចេញមុខ ក្នុងឆ្នាំ២០១០ ថានឹងលែងបន្តឲ្យប្រាក់កម្ចី ដល់ប្រទេសកម្ពុជា រហូតទាល់តែជម្លោះ ពាក់ព័ន្ធនឹងបញ្ហាដីធ្លី និងការបណ្តេញចេញប្រជាពលរដ្ឋ ត្រូវបានដោះស្រាយ។ ទីពីរ រដ្ឋាភិបាលបានផ្តល់ជម្រើសដល់ អ្នកភូមិដែលទទួលរងការប៉ះពាល់ ឲ្យត្រឡប់មកវិញក្រោយរយៈពេល៥ឆ្នាំ។ ទីបី បឹងកក់ទី១៣ ដែលជាក្រុមស្រ្តីធ្វើការក្នុងនាមប្រឆាំងទៅនឹងការជួល នៃតំបន់បឹងកក់ និងការបណ្តេញប្រជាជនចេញ ត្រូវបានដោះលែងក្រោយពេលពួកគេត្រូវបានកាត់ទោសឲ្យ ជាប់ពន្ធធនាគាររយៈពេល២ឆ្នាំ។ ទីបួន រដ្ឋាភិបាលកម្ពុជាបានចេញផ្សាយ អនុក្រឹតផ្តល់ប័ណ្ណកម្មសិទ្ធ ដល់ប្រជាពលរដ្ឋដែលនៅសល់ចំនួន ៨០០គ្រួសារ ជុំវិញដីប៉ុន្មានជា១២.៤៤ហិចតា នៃដីលំនៅដ្ឋាន នៅក្នុងតំបន់បឹងកក់។ នៅបំណាច់ចុងខែធ្នូ ឆ្នាំ២០១១ ប្រជាពលរដ្ឋជាង ៥០០គ្រួសារបានទទួលប័ណ្ណកម្មសិទ្ធនេះ។
បើទោះបីជាយ៉ាងណាក៏ដោយ រាល់ជោគជ័យទាំងនេះ មិនបានបញ្ឈប់ដំណើការសាងសង់នៅលើបឹងនេះឡើយ។ មកទល់ពេលនេះ ទីក្រុងភ្នំពេញបានបាត់បង់ បឹងកក់នេះទាំងស្រុង។ ក្រៅពីនេះ មានការប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅជុំវិញបឹងនេះ ដែលការបាត់បង់បឹងនេះក៏មានឥទ្ធិពលសក្តានុពលដ៏ខ្លាំង ទៅលើបរិស្ថានផងដែរ។
បឹងកក់បានដើរតួនាទីដ៏សំខាន់ នៅក្នុងការកាត់បន្ថយខ្យល់ព្យុះ ឲ្យជៀសផុតពីតំបន់នានា ដែលនៅជុំវិញបឹង នៅក្នុងទីក្រុងភ្នំពេញ។ បឹង និងទន្លេរ អាចបម្រើជាធនធានដ៏មានសារៈសំខាន់ សម្រាប់ទឹកកខ្វក់ និងការបង្ហូរទឹកកុំឲ្យកកស្ទះ។ លើសពីនេះទៅទៀត បឹងអាចបំបាត់ការបំពុល នៅក្នុងទីក្រុងបាន។ នៅក្នុងអំឡុងពេល រដូវម៉ូសុង បឹងអាចរក្សាទឹក កាត់បន្ថយការជន់លិច នៅក្នុងទីក្រុង។
ទីក្រុងភ្នំពេញ គួរតែរៀនមេរៀនពីទីក្រុងផ្សេងៗ នៅក្នុងប្រទេសចិន។ វូហាន ជាទីក្រុងមួយ នៅក្នុងចំណោមទីក្រុងធំៗ នៅក្នុងប្រទេសចិន ដែលមានទីតាំងស្ថិតនៅជាប់ទន្លេរ ឆាងជាំង។ វាធ្លាប់តែជាទីក្រុងដែលសំបូរទៅដោយបឹង ដែលរួមមានបឹងធម្មជាតិរហូតទៅដល់ ១២៧។ ប៉ុន្តែឥឡូវនេះ ចំនួនបឹងបានកាត់បន្ថយអស់៣៨ហើយ ដើម្បីធ្វើការសាងសង់អាគារពាណិជ្ជកម្មជាច្រើន ដែលនាំឲ្យទីក្រុងនេះ ទទួលរងផលបះពាល់យយ៉ាងខ្លាំង។ ជាលទ្ធផល រដ្ឋាភិបាលបានសម្រេចចិត្ត ជីកបឹងសិប្បនិម្មិត ដើម្បីដោះស្រាយបញ្ហានាពេលបច្ចុប្បន្ន។
ចំណែកក្រុមអ្នកភូមិដែលទទួលរងផលបះពាល់ និងទីក្រុងទទួលនូវការរងទុក មនុស្សមួយចំនួនផ្សេងទៀត ទទួលបានផលប្រយោជន៍ដ៏សន្ធឹកសន្ធាប់។ ក្រុមហ៊ុន ស៊ូកាគូ ជាក្រុមហ៊ុនមួយ ដែលទទួលបានសម្បទានដី នៅតំបន់បឹងកក់ ដែលត្រូវបានត្រួតត្រាដោយលោក ឡៅ ម៉េងឃិន សមាជិកព្រឹទ្ធសភារបស់គណបក្សប្រជាជនកម្ពុជា។ ចំនុចនេះ បានស្តែងឲ្យឃើញ រាល់របាយការណ៍ភាគច្រើន ទាក់ទងនឹងបញ្ហានេះ។
លោក ឡៅ ម៉េងឃិន មានអំណាចគ្រប់គ្រាន់ដើម្បីទទួលបានដីនេះ ប៉ុន្តែមិនមានធនធានគ្រប់គ្រាន់ ដើម្បីអភិវឌ្ឍន៍វា ដោយខ្លួនឯងឡើយ។ ក្រុមហ៊ុន ស៊ូកាគូ បានធ្វើកិច្ចព្រមព្រៀងជាមួយ កិច្ចសហប្រតិបត្តិការ ក្រុមហ៊ុនអ៊ាដូស ហុងជុន ដែលជាហោប៉ៅដ៏ជ្រៅរបស់ចិន ដើម្បីជួយជាមួយនឹងគម្រោងសាងសង់ នៅលើដីដែលទទួលបាននាពេលថ្មីៗនេះ។ ពួកគេបានធ្វើការបណ្តាក់ទុនរួមគ្នា ដើម្បីអភិវឌ្ឍន៍ដីនេះ។ ប៉ុន្តែ ក្រុមហ៊ុនចិន បានដកចេញ នៅឆ្នាំនេះ (ខែកក្តដា ឆ្នាំ២០១៤) ដោយទុកឲ្យក្រុមហ៊ុន ស៊ូកាគូនៅតែឯងដោយមិនមានការគាំទ្រផ្នែកហិរញវត្ថុគ្រប់គ្រាន់ឡើយ។ បើទោះបីជាយ៉ាងណា ក្រុមហ៊ុនដែលបានចុះបញ្ជីរបស់ប្រទេសសិង្ហបូរី ឈ្មោះអេចអិលអេច បានចូលរួមទៅលើអតីតបឹងនេះ តាមមធ្យោបាយខុសប្លែកគ្នា នាពេលថ្មីៗនេះ។ ក្រុមហ៊ុននេះ បានដាក់ទុន ១៤.៩លានដុល្លារ ទិញកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន ស៊ូកាគូ។ កាលពីខែមិថុនា ដីចំនួន ១.៣ហិចតាអភិវឌ្ឍន៍ដោយខ្លួនឯង។ ដោយលទ្ធផល អ្នកតវ៉ាបានផ្លាស់ប្តូរពីស្ថានទូតចិន មកតវ៉ានៅស្ថានទូតសិង្ហបូរីវិញ។ ករណីបឹងកក់ឆ្លុះបញ្ចាំងអោយឃើញនូវបញ្ហាដីធ្លីដ៏ធ្ងន់ធ្ងរ នៅក្នុងប្រទេសកម្ពុជា នៅក្នុងរយៈពេលមួយទស្សន៍កន្លងទៅនេះ។ រដ្ឋាភិបាលបានចុះហត្ថលេខា ស្ទើតែពីរភាគបី នៃដីដែលអាចដាំដំណាំ របស់ប្រទេសកម្ពុជា ទៅឲ្យក្រុមហ៊ុនចិន និងក្រុមហ៊ុនវៀតណាម និងក្រុមហ៊ុនក្នុងស្រុកមួយចំនួន ដែលមានទំនាក់ទំនងជាមួយ ក្រុមមន្ត្រីមានអំណាច។ ចំណែកឯប្រជាពលរដ្ឋដែលបានបាត់បង់ដីរបស់ពួកគេទទួលរងការឈឺចាប់ ខណៈមនុស្សមួយចំនួនកាន់តែមានឡើង។ ខ្ញុំគិតថា នោះគឺជាហេតុផល ដែលក្រុមហ៊ុនផលិតរថយន្តប្រណីតម៉ាករ៉ូស៊្រយ មានបំណងចង់បើកការិយាល័យតាំងបង្ហាញ នៅក្នុងប្រទេសកម្ពុជា ដែលជាប្រទេសមួយ នៅក្នុងចំណោមប្រទេសក្រីក្រជាងគេបំផុត របស់ពិភពលោក។
ដេង ស៊ាវពីង អតីតមេដឹកនាំរបស់ចិន បានប្រាប់ប្រទេសរបស់គាត់កន្លងទៅអស់មួយជំនាន់ទៅហើយថាៈ “ដំបូងត្រូវធ្វើឲ្យប្រជាជនមួយចំនួនមានសិន។” វាបានធ្វើឲ្យសេដ្ឋកិច្ច របស់ប្រទេសចិនបានប្រសើ ហើយបង្កើតបានកំណើនសេដ្ឋកិច្ចដ៏ឆាប់រហ័ស នៅក្នុងរយៈពេលជាច្រើនទស្សវតន៍កន្លងទៅនេះ។ ប៉ុន្តែវាធ្វើការយ៉ាងល្អ ពាក់ព័ន្ធនឹងការសន្មត់ថាប្រជាជនដទៃទៀតនឹងមិនធ្លាក់ខ្លួនកាន់តែក្រីក្រនោះទេ នៅក្នុងពេលនោះ។ វាល្មមហើយដែលប្រជាជនកម្ពុជាបានរងទុកដោយសាររបបខ្មែរក្រហម។ ពួកគេមិនសមនឹងទទួលរងការឈឺចាប់បន្ថែមទៀតឡើយ។
27 ឧសភា 2019 ប្រជាពលរដ្ឋមួយក្រុមនៅតំបន់បឹងកក់ ចោទប្រកាន់ក្រុមហ៊ុនស៊ូកូកាអ៊ីនថាបានរំលោភកម្មសិទ្ធិដីនិងទាមទារសំណង អ្នកស្រី សូ ឡេង អាយុ ៦៥ ឆ្នាំ ដែលជាអាជីវករលក់គ្រឿងសំណង់និងជាពលរដ្ឋមួយរូបដែលរងការប៉ះពាល់ សង្ឃឹមថា ក្រុមប្រជាពលរដ្ឋទាំង ១១ គ្រួសារនេះនឹងទទួលបានសំណងសមស្រប។
ភ្នំពេញ —
ប្រជាពលរដ្ឋមួយក្រុមថ្មីដែលបានរស់នៅក្នុងតំបន់បឹងកក់ជាង ២០ ឆ្នាំមកហើយ បានចោទប្រកាន់ក្រុមហ៊ុនវិនិយោគ Shukaku Inc និងព្យាយាមទាមទារសំណងពីក្រុមហ៊ុននេះ បន្ទាប់ពីក្រុមអាជ្ញាធរមកធ្វើការឈូសឆាយផ្ទះរបស់ពួកគេកាលពីព្រឹកថ្ងៃចន្ទនេះ។
គេហដ្ឋានរបស់ប្រជាពលរដ្ឋ ១១ គ្រួសារថ្មីទៀតនៅ ក្នុងតំបន់បឹងកក់ដែលមានជម្លោះជាមួយក្រុមហ៊ុន Shukaku Inc ដែលជាក្រុមហ៊ុនរបស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា ត្រូវបានអាជ្ញាធរឈូសឆាយកាលពីព្រឹកថ្ងៃចន្ទ។
ប្រជាពលរដ្ឋដែលរស់នៅក្នុងសង្កាត់ ស្រះចក ក្នុងខណ្ឌដូនពេញ លើផ្លូវឧកញ៉ាឃ្លាំងមឿង ទាំងនេះនិយាយថា ពួកគេរស់នៅក្នុងទីតាំងនេះចាប់តាំងពីមុនឆ្នាំ ២០០០ មកម្ល៉េះ ហើយពួកគេទាមទារឲ្យមានសំណងសមរម្យ។
អ្នកស្រី ឈិត សុគន្ធ អាយុ ៤៧ ឆ្នាំ ជាម្ចាស់ផ្ទះពីរល្វែងដែលត្រូវបានអាជ្ញាធរកម្ទេចផ្នែកខាងក្រោយជាង ១៧ ម៉ែត្របានអះអាងថា អ្នកស្រីបានទិញទីតាំងមួយនេះ និងរស់នៅទីនេះយូរមកហើយ ហើយអ្នកស្រីមានប្លង់សាងសង់ស្របច្បាប់ផងដែរ។
អ្នកស្រីបាននិយាយប្រាប់វីអូអេ ថា៖
«ខ្ញុំ ខ្ញុំទិញមកពីទាហានហ្នឹងតាំងពីឆ្នាំ ១៩៩២ ហើយរហូតដល់ឆ្នាំ ២០១០ ហ្នឹងខាងសាលាក្រុងហ្នឹង គាត់ថាគាត់លក់ដីហ្នឹងឲ្យក្រុមហ៊ុនធ្វើវិនិយោគទុនឲ្យក្រុមហ៊ុន»។អាជ្ញាធរខណ្ឌ មន្រ្តីប៉ូលិសរាប់សិបនាក់ បានបិទផ្លូវនៅប៉ែកខាងជើងនៃតំបន់បឹងកក់ និងហាមមិនឲ្យមានការយកព័ត៌មាន។ ក្រុមអាជ្ញាធរបានប្រើគ្រឿងចក្រ ដើម្បីកម្ទេចបរិវេណខាងក្រោយផ្ទះរបស់ប្រជាពលរដ្ឋទាំងនេះ ដោយពួកគេបានប្រាប់ប្រជាពលរដ្ឋថាពួកគេបានរំលោភបំពានដីរបស់ក្រុមហ៊ុន។
អ្នកស្រី សុគន្ធ បានបន្តថា៖
«ឈឺចាប់ណាស់ណាអូន ដីនេះអ៊ីទិញមិនមែនអ៊ីសុំគេបាន មិនមែនអ៊ីទៅចាប់បឹងៗដូចគេទេណា។ បើសិនជាអ៊ីចាប់ក្នុងបឹង អ៊ីអត់តូចចិត្ត គេយកវិញយកចុះ អ៊ីអត់តូចចិត្តទេតែអានេះអ៊ីទិញ ទិញពីទាហានទៀត គាត់អ្នកតស៊ូរំដោះជាតិទាហាន»។
ការអភិវឌ្ឍទីក្រុងរណបទំនើបនៅបឹងកក់ដោយក្រុមហ៊ុន Shukaku Inc របស់លោក ឡាវ ម៉េងឃីន សមាជិកព្រឹទ្ធសភានៃគណបក្សប្រជាជនកម្ពុជា បានឈាន ទៅដល់ការលុបបឹងប្រវត្តិសាស្ត្រមួយដែលមានការជាប់ទាក់ទងនឹងដើមកំណើត និងអត្តសញ្ញាណរបស់រាជធានី ហើយប្រជាជនក្នុងសហគមន៍ក្រីក្រប្រមាណ ៤.០០០ គ្រួសារ ត្រូវបង្ខំចិត្តផ្លាស់ប្ដូរទីលំនៅជាមួយនឹងការផ្ដល់សំណងដែលរងការរិះគន់ថាមិនសមរម្យ។
ប្រជាពលរដ្ឋក្នុងសហគមន៍នេះស្នើសុំឲ្យមានការចរចាជាមួយក្រុមហ៊ុន Shukaku Inc ដើម្បីទទួលសំណង។
អ្នកស្រី សូ ឡេង អាយុ ៦៥ ឆ្នាំ ដែលជាអាជីវករលក់គ្រឿងសំណង់និងជាពលរដ្ឋមួយរូបដែលរងការប៉ះពាល់ សង្ឃឹមថា ក្រុមប្រជាពលរដ្ឋទាំង ១១ គ្រួសារនេះនឹងទទួលបានសំណងសមស្រប។
«ចា៎ ហើយទៅជាយើងនេះប្រជាពលរដ្ឋដែលរស់នៅរាប់សិបឆ្នាំមកហើយ ទៅជាអត់នៅស្របច្បាប់។ ក្រុមហ៊ុនដែលមកក្រោយហ្នឹងគេមានកម្មសិទ្ធិ។ វិភាគឲ្យផងមើល តើយ៉ាងម៉េចទៅវិញទៅ ចា៎។ ខ្ញុំម្ចាស់ដីហ្នឹង ចា៎អ្នកដែលនៅក្នុងទឹក គេមានសំណងហើយខ្ញុំវាអត់»។
ពលរដ្ឋរងគ្រោះម្នាក់ទៀត គឺអ្នកស្រី តុប អាយុ ៣៥ ឆ្នាំ ដែលជាអាជីវករលក់គ្រឿងសំណង់ម្នាក់បានទទូចដដែលៗ ដើម្បីឲ្យមានការសងសំណងសមរម្យពីក្រុមហ៊ុន។
«ប្រជាជនមិនរឹងទទឹងទេជាមួយក្រុមហ៊ុន គ្រាន់ថាឲ្យដោះស្រាយសំណងជាមួយប្រជាជនឲ្យសមស្របទៅ។ ពួកយើងហ្នឹងព្រមទាំងអស់គ្នា ព្រោះដីអស់នេះមិនមែនទៅចាប់គេយកមកទេ សុទ្ធតែទៅទិញគេ។ ហើយពួកខ្ញុំនៅហ្នឹងតាំងពីក្រុមហ៊ុនអត់ដឹងនៅណាម៉េះ ហើយដល់ពេលឥឡូវហ្នឹងមកថាខ្ញុំនៅលើដីក្រុមហ៊ុន ដល់អ៊ីចឹងពួកខ្ញុំអត់យល់ មិនអាចធ្វើអ៊ីចឹងបានទេ»។
កាលពីខែកម្ភៈ ឆ្នាំ២០០៧ សាលាក្រុងរាជធានីភ្នំពេញបានផ្តល់នូវកិច្ចសន្យាជួលដែលមានរយៈពេល៩៩ឆ្នាំ ទៅឲ្យក្រុមហ៊ុនឯកជនមួយឈ្មោះថាស៊ូកាគូ អ៊ីន។ សម្រាប់ដីប្រមាណជា១៣៣ហិចតានៃអចលនទ្រព្យមជ្ឈមណ្ឌលទីក្រុងដ៏សំខាន់ នៅក្នុងខ័ណ្ឌដូនពេញរបស់រាជធានីភ្នំពេញ។ តំបន់នេះ រួមបញ្ជូលទាំងបឹងកក់ ដែលជាបឹងមួយក្នុងចំណោមបឹងធម្មជាតិ ដែលនៅសេសសល់មួយចំនួន នៅក្នុងទីក្រុង និងផ្ទះរបស់ប្រជាពលរដ្ឋ២០០០០នាក់។ តាមសេចក្តីរាយការណ៍បានឲ្យដឹងថា ក្រុមហ៊ុនស៊ូកាគូ អ៊ីន បានចំណាយប្រាក់៧៩លានដុល្លា សម្រាប់ដីនេះ។
មិនយូរប៉ុន្មានបន្ទាប់ពី ក្រុមហ៊ុនបានបង្ករនូវភាពក្តៅក្រហាយដល់ប្រជាពលរដ្ឋយ៉ាងច្រើន ដែលមានកំណើតនៅលើបឹងនេះ។ កាលពីខែសីហា ឆ្នាំ២០០៨ រដ្ឋាភិបាលបានប្រែក្លាយដីនេះ ពីដីសាធារណៈរបស់រដ្ឋ ទៅជាដីឯកជនរបស់រដ្ឋវិញ។ ហេតុផលដ៏សមរម្យ ដើម្បីការផ្លាស់ប្តូរនៃស្ថានភាពនេះ មិនត្រូវបានគេផ្តល់ឲ្យឡើយ ហើយតាមពិតការផ្លាស់ប្តូរបានផ្តល់ឲ្យនូវមោឃភាពនៃកិច្ចសន្យាជួលរបស់ក្រុមហ៊ុនស៊ូកាគូ។ បឹងនេះត្រូវបានចាក់ដីបំពេញអស់រយៈពេលជាច្រើនថ្ងៃ ដោយយកដីខ្សាច់ដែលបូមពីទន្លេរមេគង្គ។ ក្រុមអ្នកស្រុកត្រូវបានគេផ្តល់នូវជម្រើស៣យ៉ាងៈ រួមមានសំណងជាសាច់ប្រាក់ ចំនួន$៨៥០០ ឬដីឡូនៅដំណាក់កន្ទួតដែលជាទីតាំងលំនៅថ្មី រួមជាមួយនិងសាច់ប្រាក់$៥០០ ឬនៅនឹងកន្លែងដែល អភិវឌ្ឍន៍ឡើងវិញ ប៉ុន្តែក្រោយរយៈពេលតែប្រាំឆ្នាំប៉ុន្នោះសម្រាប់អ្នកស្រុកជាបណ្តោះអាសន្ន នៅក្នុងតំបន់តាំងទីលំនៅថ្មី។
ថ្វីបើមានការបំភិតបំភ័យ និងមានអំពើហឹង្សាប្រឆាំងទៅនឹងពួកគេយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋទាំងនោះនៅតែបានធ្វើការតវ៉ា។ ពួកគេបានអំពាវនាវដល់តុលាការក្នុងស្រុក រដ្ឋាភិបាល ក្រុមហ៊ុន លោកនាយករដ្ឋមន្រ្តី និងអគ្គលេខាអង្គការសហប្រជាជាតិ និងលោក បាន គីមូន។ ប៉ុន្តែគ្មានអ្វីបានកើតឡើងនោះទេ។ រីឯលំនៅឋានដែលលិចទឹកកាន់តែខ្លាំង និងលំនៅឋានដែលមិនអាចរស់នៅបាន អ្នកស្រុកកាន់តែច្រើនទៅច្រើនទៅ បានចាប់ផ្តើមបន្ទន់ខ្លួនទៅនឹងសម្ពាធនេះ។ នៅក្នុងករណីជាច្រើន ពួកគេកាន់តែដុនដាប បន្តិចក្រោយមកក៏បានចុះហត្ថលេខាទៅលើដី និងទ្រព្យសម្បត្តិ ដែលមានតម្លៃរ៉ាប់ម៉ឺនដុល្លារ ដោយទទួលបានសាច់ប្រាក់ចំនួន $៨០០០ រួមជាមួយនឹងថ្លៃដឹកជញ្ជូន។ ឯកសារបោះពុម្ភផ្សាយនេះ បានមកពី អតីតអ្នកស្រុកមួយចំនួនពីតំបន់នេះ។