ជីកំប៉ុស្ត Composite Fertilizer មានតម្លៃថ្លៃ។ ការផលិតមានភាពស្មុគស្មាញសម្រាប់ឧស្សាហកម្ម ទាំងសម្រាប កសិករ។ នៅកម្ពុជា គេលក់ ជីកំប៉ុស្តស្ងួត ៣,៥ដុល្លា/បាវ ចំណែកនៅបរទេស គេលក់ ១មែត្រគីប/៦០ផោន ។ ក្រុមហ៊ុន១ទៀត លក់ ១បាវ/២៥គក/១១ ដុល្លា។ វិធីធ្វើជីកម្ពុជាចេញពីរោងចក្រអាចប្រើពេល ៣ ខែ ចំណែក នៅកម្ពុជាគេប្រើពេល ១ ខែ ឬ អាច ១៥ថ្ងៃ តាមវិធី ងាយជាងមុន គឺ (១) អង្កាម ធ្យូង ៥០ គក លាយលាមកគោ ឬ ក្របីស្ងួត ១០០ គក និង កំបោរសរម្យ៉ៅលាបផ្ទះ (ម្ស៉ៅ) ចំនួន ០៥ គក។ របៀបផលិតជីកំប៉ុសនេះ ពិបាកធ្វើ ចំណាយពេលវេលា ច្រើនហួសហេតុ ទោះជា ចេះវិធីធ្វើ ក៍មិនសូវមានអ្នកចង់ផលិតដែរ។ យោងតាម រូបមន្តរោងចក្រផលិតជីកំប៉ុស្ត យើងមានការងាយយល់ជាង គឺ (១) កាកសំណល់ផ្ទះបាយ យកមកកិនចម្រាញ់ចេញជាទឹកវាយ រូចដាំក្នុងសីតុណ្ហភាព ៤០ អង្សារសេ អ្វីដែលនៅសល់ គឺជា កំប៉ុស្តិ ។ លុះចូលដំណាក់ទី ២ និង ទី៣ គឺការរក្សាទុកឲ្យឡើង មេ ក្នុងកំដៅ ៤០ ទៅ ៨០ អង្សារ រយៈពេល ០២ ខែ។ ម៉ាស៊ីនសម្រាប់ផលិតជា ជីកំប៉ុស្ត មាននៅទីនេះ !
កសិករនៅប្រទេសចិន ជប៉ុន គេទិញជីកំប៉ុស្តស្រាប់ៗ ដែលរោងចក្រផលិត លាយរួចជាស្រេចដាក់នៅលើ ថាសសម្រាប់ឲ្យទៅកសិដ្ឋាន បណ្តះសំណាប ស្រូវ ឬ ដំណាំ បន្លែផ្សេង។ គេមិនស្មុគស្មាញជាមួយការចំណាយពេលវេលា ធនធាន ចុះបង្រៀនកសិករ លទ្ធផលកសិករបោះបង់ចោលវិញ ព្រោះជាការងារពិបាក រកអាចម៍គោ ក្របីស្ងួត ធ្យូងអង្គាម....ផលិតដូចជីគីមី ប្រើបានដូចជីគីមី នោះខូចដី កសិករនឹងទិញជីកំប៉ុស្ត !