Sunday, November 1, 2020

តំបន់​ទេសចរណ៍​នៅ ពោធិសាត់

និយមន័យទេសចរណ៍ ជាសកលមាន ១៥ ចំណុច ចំណែកកម្ពុជាធ្វើការកំណត់តែ ៥ ចំណុច ដូចដែលមាន High line ពណ៍ខៀវ ចំណែកប្រទេសផ្សេងៗ ដូចជា ថៃ កូរ៉េខាងត្បូង មានទេសចរណ៍ផ្លូវភេទ sex tourism ក្នុងជំលោះប្រទេសជាតិ គេធ្វើទេសចរណ៍យោធា គឺ មានការស៊់បការណ៍ទៅកាន់តំបន់មួយចំនួន ផ្នែកយោធា សេដ្ឋកិច្ច ពាណិជ្ជកម្ម ទេសចរណ័ ដែលសព្វថ្ងៃគេហៅ សេនានុព័ន្ធយោធា សេនានុព័ន្ធទេសចរណ៍ សេនានុព័ន្ធពាណិជ្ជកម្ម...សេនានុព័ន្ធសុខាភិបាល។ មានទេសចរណ៍ខ្មែរជាច្រើនធ្វើទេសចរណ៍ទៅប្រទេសវៀតណាម ប្រទេសថៃ ដើម្បីព្យាបាលជំងឺ Health Tourism 
ក្រសួងទេសចរណ៍ បែងចែកជា៖ រដ្ឋបាលខេត្តពោធិសាត់ https://www.pursat.gov.kh នេះជាបញ្ជីទេសចរណ៍តាមបណ្តាខេត្តនានា ទូទាំងកម្ពុជា
  1. (១) គោលដៅទេសចរណ៍  ១៤ ទីតាំង
  2. (២) រមណីយដ្ឋានប្រវត្តិសាស្រ្ត  ០៥ ទីតាំង
  3.  (៣) រមណីដ្ឋានធម្មជាតិ ១៥ ទីតាំង
  4. (៤) រមណីដ្ឋានវប្បធម៍ ០៦ ទីតាំង និង 
  5. (៥) រមណីយដ្ឋានធម្មជាតិកែច្នៃ ០៥ ទីតាំង
 ខេត្តនេះឋិតនៅតាមបណ្តោយផ្លូវជាតិលេខ ៥ ចម្ងាយប្រមាណ ១៦៨ គ.ម ពីទីក្រុងភ្នំពេញ ជាទឹកដីខេត្តសម្បូរធនធានធម្មជាតិ មានរ៉ែជាដើម ។ ចំពោះដំណាំហូបផ្លែ ខេត្តនេះមិនចាញ់ទឹកដីខេត្តដ៏ទៃទៀតប៉ុន្មាននោះទេ ជាពិសេសមានភ្នំធម្មជាតិមួយកន្លែងដែលប្រជាពលរដ្ឋខ្មែរតែងទៅគាស់យកថ្ម ប្រភេទថ្មកែវដ៏មានតម្លៃ មកឆ្លាក់ជារូបផ្សេង ៗ សម្រាប់ លក់ជូនអតិថិជនទាំងក្នុង និងក្រៅប្រទេស ។ ក្រៅពីទិដ្ឋភាពប្លែក ៗ នៅតាមដងទន្លេសាប ខេត្ត នេះនៅមានតំបន់ខ្លះ ៗទៀតសម្រាប់លួងចិត្តដល់ទេសចរផងដែរដូចជា៖
  1. .បូជនីយដ្ឋានអ្នកតាឃ្លាំងមឿងជាទីសក្ការៈបូជា របស់ប្រជាជនខ្មែរឋិតនៅចម្ងាយ ៦គ.មពីទីរួមខេត្ត ក្នុង ឃុំ ស្នាមព្រះ ស្រុក បាកាន ។ ទីនេះជាតំបន់ប្រវត្តិសាស្ត្រយ៉ាងសំខាន់មួយ ជាតំបន់ដែលរំលឹកឡើងវិញចំពោះវីរភាព អង់អាចក្លាហាន ហ៊ាន បូជាជីវិត របស់បុព្វបុរសខ្មែរយើង ក្នុងបុព្វហេតុការពារទឹកដី មាតុភូមិ ពីពួកចោរឈ្លានពាន ។
  2.  តំបន់បាក់ត្រាជារមណីយដ្ឋានធម្មជាតិ មានចម្ងាយ ១៦គ.ម ទីរួមខេត្តតាមផ្លូវជាតិលេខ ៥៦ ។ទីនេះមានកូនភ្នំ មានព្រៃ មានទឹកអូរធម្មជាតិ ដែលមានទឹកជាប្រចាំ និងសម្បូរដោយរុក្ខជាតិហូបផ្លែព្រៃដូចជា គុយ សិរមាន់ ជាដើម ។
  3. ភ្នំឃ្លះឋិតនៅ ភូមិ ត្នោតជុំ ស្រុក ក្រគរ ចម្ងាយ ២០គ.ម ពីទីរួមខេត្ត តាមផ្លូវជាតិលេខ ៥ជាប្រភេទ រមណីយដ្ឋានធម្មជាតិ និងវប្បធម៌ ។
  4. កំពង់ហ្លួងឋិតលើផ្ទៃបឹងទន្លេសាប ក្នុងឃុំ កំពង់ហ្លួង ស្រុកក្រគរ ចម្ងាយ ៣៥គ.ម ពីទីរួមខេត្ត។
  5. កំពែង :ឋិតក្នុង ភូមិ ព្រងិល ស្រុក ក្រវ៉ាញ ចម្ងាយ២០ គ.ម ពីទីរួមខេត្ត ។
  6. ភ្នំដាក់ព្រះ :មានចម្ងាយ ១០គ.ម ពីទីរួមខេត្ត ក្នុងភូមិ រលាប ឃុំ រលាប ស្រុកពោធិ៍សាត់ ។
  7. កោះសំពៅមាស :ឋិតនៅចំពីមុខសាលាខេត្ត ពោធិ៍សាត់មានផ្ទៃជាង ២ហិចតា។
  8. ព្រះធាតុ :ឋិតនៅភូមិស្រែស្តុក ឃុំស្រែស្តុក ស្រុក កណ្តៀង ចម្ងាយ ២០គ.ម ពីទីរួមខេត្ត ។
  9. កោះថាសនៅក្នុងប្រទេសកម្ពុជាយើង តាមបណ្តាខេត្ត ក្រុង នីមួយៗ តែមានកន្លែងកំសាន្តខុស ៗ គ្នា ។ កន្លែងកំសាន្ត ខ្លះជារមណីដ្ឋានធម្មជាតិពិត ៗ និងកន្លែងខ្លះទៀតរៀបចំ កែច្នៃឲ្យក្លាយជាទីមនោរម្យ សម្រាប់ភ្ញៀវទេសចរ ចូលទស្សនាកំសាន្ត ។ កោះថាស គឺជាកន្លែងកំសាន្តថ្មីមួយទៀតក្នុង ចំណោមកន្លែងកំសាន្ត និងរមណីយដ្ឋាន ធម្មជាតិនានា ក្នុងខេត្តពោធិ៍សាត់ ដែលទើបបង្កើតថ្មី កាលពីខែ ធ្នូ ឆ្នាំ ២០០៨ ដែលមានទីតាំងនៅខាងត្បូងទំនប់ទឹក ដំណាក់អំពិលចម្ងាយប្រហែល ១គ.ម ស្ថិតក្នុងភូមិ អូរលំចង់ ឃុំ បាក់ចញ្ចៀន ស្រុកភ្នំក្រវ៉ាញ ខេត្ត ពោធិ៍សាត់ ហើយមានចម្ងាយប្រហែល​ ១៥គ.ម ពីផ្លូវជាតិលេខ ៥ ។លោកអ្នកអាចធ្វើដំណើរចូលតាមខ្លោងទ្វារបូជនីយដ្ឋាន ឧកញ៉ាឃ្លាំងមឿង មានស្លាកសញ្ញាបង្ហាញជាប់រហូត ។ សព្វថ្ងៃនេះ « កោះថាស » កំពង់ទាក់ទាញភ្ញៀវទេសចរណ៍យ៉ាងខ្លាំងពិសេសនៅក្នុង ឳកាសបុណ្យប្រពៃណី និងថ្ងៃឈប់សម្រាក ។ នៅពេលធ្វើដំណើរទៅដល់ លោកអ្នកនឹងបានឃើញកោះថាស មានរាងមូលដូចថាស មានទឹកព័ទ្ធជុំវិញហើយមួយចំហៀងផ្នែកខាងកើតភ្ជាប់ទៅនឹងស្ទឹងពោធិ៍សាត់ ។ កន្លងមកពុំមានគេចាប់អារម្មណ៍ទេ ដោយសារនៅជុំវិញកោះពុំមានទឹក គឺគ្រាន់តែជាបឹងដក់ទឹកដុះសស្មៅ និងកន្លែងធ្វើស្រែប្រាំងដំាបន្លែបង្ការបស់ប្រជាពលរដ្ឋនៅទីនោះប៉ុណ្ណោះ ។ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺចាប់តាំងពីមានទំនប់ទឹកដំណាក់អំបិល ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាមក បានបញ្ចាល់ទឹក ធ្វើឲ្យកោះមានសម្រស់ស្រស់ត្រកាល ក្លាយជាកន្លែងកំសាន្តគួរជាទីគយគន់ ។លោក ជា ម៉ៅ ប្រធានក្រុមហ៊ុនអាជីវកម្មខ្សាច់ ដែលជាអ្នករៀបចំបង្កើតកន្លែងកំសាន្ត «​ កោះថាស » បានឲ្យដឹងថាកោះថាសនេះមានផ្ទៃដី ១០ហិចតា បួនជ្រុង ។ លោកបានទិញដីពីប្រជាពលរដ្ឋជាច្រើនគ្រួសាររួមបញ្ចូលគ្នាព្រោះតែឃើញស្ថានភាពដីកោះអាចរៀងចំជាកន្លែងសម្រាប់ឲ្យភ្ញៀវចូលទៅលេងកំសាន្តបាន ។ កោះនេះលោកបានចាប់ផ្តើមកសាងនៅខែ ធ្នូ ឆ្នាំ ២០០៨ រហូតមកដល់ពេលនេះកសាងផ្លូវក្រាលក្រួសក្រហម ប្រវែង៧០០០ម៉ែត ខ្យុសចំនួន ៥១ ខ្សែកាបចំនួនពីរសម្រាប់ភ្ញៀវជិះសម្រួតឆ្លងស្ទឹងទៅវិញទៅមកស្ពានយោលប្រវែង ១៦០ម៉ែត និងមានផ្ទៃទឹកធំទូលាយព័ទ្ធជុំវិញសម្រាប់ភ្ញៀវទេសចរជិះទូកលេងកំសាន្ត ។ នៅលើផ្ទៃកោះទំាងមូលមានម្លប់ឫស្សី និងបង្គន់អនាម័យចំនួន ៨បន្ទប់ ។ខេត្តនេះមានទីតាំងនៅភាគខាងលិចនៃបឹងទន្លេសាប ។ ខេត្តពោធិ៍សាត់ គ្របដណ្តប់មួយភាគធំដោយជួរភ្នំ ។ ទោះបីខេត្តនេះមិនមែនជាតំបន់ដែលមានប្រាសាទបុរាណផ្នែកសំខាន់របស់ខេត្តនេះពោរពេញទៅដោយប្រវត្តិសាស្ត្រសង្គ្រាមរវាងសៀម និងខ្មែរដែលបានកើតឡើងមុនសម័យអាណានិគមនិយមបារាំង ក្នុងប្រទេសកម្ពុជា ។ ទីតាំងប្រវត្តិសាស្រ្តដែលល្បីល្បាញនោះគឺផ្នូររបស់ ឧកញ៉ា ឃ្លាំង មឿង ដែលជាវីរបុរសរបស់ប្រជាជនខ្មែរ ដែលបានដឹកនាំការធ្វើសង្គ្រាមប្រឆាំង   និងបានយកឈ្នះទ័ពសៀម ក្នុងឆ្នាំ ១៤៨២ ។ អំឡុងពេលស្នាក់នៅខេត្តពោធិ៍សាត់ សូមទស្សនាក្រុងបណ្តែតទឹក កំពង់ហ្លួង និងទស្សនាសម្រស់ធម្មជាតិអូរដា ។ ទាំងពីរកន្លែងនេះមានការទាក់ទាញ ដែលខេត្តដ៏ស្រស់ស្អាតនេះមាន ។ ខេត្តនេះក៏ត្រូវបានស្គាល់ តាមរយៈថ្មីម៉ាបដែលមានគុណភាពខ្ពស់ 
  10. បំផុត ។ក្រៅពីការធ្វើស្រែចំការ ភាគច្រើននៃប្រជាពលរដ្ឋប្រកបរបរចម្លាក់ថ្មដោយប្រើថ្មម៉ាប ។ក្រុងកំពង់ហ្លួងអណ្តែតលើទឹកបឹងទន្លេសាប មានចម្ងាយត្រឹមតែ ៤០គ.ម ពីទីរួមខេត្តពោធិ៍សាត់ ។ ភូមិអណ្តែតទឹកបូករួម ទាំងស្ថានីប៉ូលីស សាលារៀន ភោជនីយដ្ឋាន មណ្ឌលសុខភាព ហាងនិងរង្គសាល ។ ទីប្រជុំជននេះពឹងផ្អែកលើខ្លួនឯងនិងបំពាក់ឧបករណ៍ ជាមួយគ្រឿងបរិក្ខារបស់ទីក្រុងលើគោក ។
  11. អូរដា ជាកន្លែងទាក់ទាញតំបន់ដាច់ស្រយាល អ្នកធ្វើដំណើរភាគច្រើនមានអារម្មណ៍ស្រស់ស្រាយ ជាមួយទេសភាពដ៏ស្រស់ស្អាត និងភាពស្ងប់ស្ងាត់ ។ អារម្មណ៍តានតឹងពីការងារ ឬជីវិតតប់ប្រម៉លក្នុងគ្រួសារ និងបាត់ទៅដោយសារទេសភាពអូរបែបធម្មជាតិ ដែលទឹកហូរពីស្ទឹងអារ៉ៃមកពីតំបន់ភ្នំក្រវ៉ាញ ។ នៅតាមមាត់ស្ទឹងនេះមានទទឹងប្រហែល ៥០០មមានពេញដោយថ្មភ្នំធំ ៗ រាប់ពាន់ដុំ ។ អំឡុងរដូវភ្លៀងធ្លាក់ទឹកថ្លា នាំថ្មល្អិត ៗ ប៉ុន្តែនៅពេលទឹកភ្លៀងស្ងួត អ្នកធ្វើដំណើរសង់ទីម៉ង់អាចអង្គុយលើថ្ម កំសាន្តសប្បាយ ។ តំបន់នេះទើបតែអភិវឌ្ឍន៍ អូរដាមានទីតាំងនៅភូមិ កាត ស្រុក ក្រវ៉ាញ ចម្ងាយ ៥៨គ.ម ពីទីរួមខេត្តពោធិ៍សាត់ ។
  12. ថដាតូច វាលវែង មន្ត្រីបរិស្ថានខេត្តពោធិ៍សាត់ សហកាជមួយ លោក ខូយ រីដា អភិបាលរងខេត្តពោធិ៍សាត់ និងជាប្រធានក្រុមការងារចុះជួយស្រុកវាលវែង ព្រមទាំងក្រុមគ្រួសារសហព័ន្ធសហភាពយុវជនកម្ពុជាខេត្ត បានរកឃើញតំបន់ទេសចរណ៍ថ្មីមួយទៀត នៅថ្មដាតូច ចន្លោះភ្នំ ១៥០០ (ភ្នំកំពស់១៥០០ម៉ែត្រ) នៅស្រុកវាលវែង ខេត្តពោធិ៍សាត់។ សូមជម្រាបផងដែរថា រមណីយដ្ឋាននេះ កំពុងទាក់ទាញភ្ញៀវទេសចរណ៍ នៅទូទាំងប្រទេស មានចំណាប់អារម្មណ៍ខ្លាំង ហើយផ្លូវទៅកាន់តំបន់ទេសចរណ៍មួយនេះ ជាផ្លូវប្រវត្តិសាស្ត្រ និងជាផ្លូវសេដ្ឋកិច្ចមួយ ដ៏ពិសេសផងដែរ។ ផ្លូវនេះចាប់ផ្ដើមស្ថាបនាជាកៅស៊ូ នៅឆ្នាំ២០១៣ ក្រោយពីគោលនយោបាយឈ្នះៗ របស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៩ ធ្នូ ឆ្នាំ១៩៩៨ គឺជាសមិទ្ធផលមួយថ្មីទៀត សំរាប់ខេត្តពោធិ៍សាត់ក្រោមម្លប់សន្តិភាព។ ទឹកធ្លាក់ថ្មដារតូច ស្ថិតនៅភ្នំ1500 ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់។
  13. ល្បាយកំរោញ: មានចម្ងាយប្រមាណ ៥៣គីឡូម៉ែត្រ ពីទីរួមខេត្តពោធិ៍សាត់ ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ ៥៥ ដល់ភូមិអង្រ្គង ឃុំសំរោង ស្រុកភ្នំក្រវាញ រួចបត់ចូលតាមផ្លូវគ្រួសក្រហមចម្ងាយ៧៥០ម៉ែត្រ៕
  14. កោះ​សំពៅ​មាស៖ ​កោះ​សំពៅ​មាសមានទីតាំង​ស្ថិតនៅ​ចំ​ពីមុខ​សាលាខេត្ដ​ពោធិ៍សាត់ មាន​ផ្ទៃ​ប្រមាណ​ជាង ២​ហិច​តា​។
  15. ​ព្រះ​ធាតុ៖ ព្រះ​ធាតុ​មាន​ទីតាំង​ស្ថិត​​នៅ​ភូមិ​ស្រែ​ស្ដុក ឃុំ​ស្រែ​ស្ដុក ស្រុក​កណ្ដៀង ចម្ងាយ​ប្រមាណ​២០​គីឡូម៉ែត្រ​ពី​ទីរួមខេត្ដ​។
  16. រមណីយដ្ឋានធម្មជាតិច្រកល្អៀង៖ មានទីតាំងស្ថិតនៅភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តតពោធិ៍សាត់
  17. បឹងព្រះពន្លៃ: តំបន់នេះគឺជាតំបន់ដែរមានហ្វូងសត្វកុករាបពាន់ក្បាល ដែរអ្នកទេសចរអាចទស្សនាបានដែរស្ថិត នៅបឹងព្រះពន្លៃ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់
  18. ភ្នំទំព័រ: មានកម្ពស់១៥៥១ ម៉ែត្រជាភ្នំខ្ពស់ជាងគេលំដាប់ទី៣នៅកម្ពុជាបន្ទាប់ពីភ្នំឱរ៉ាល់ និងភ្នំសំកុសស្ថិតនៅភូមិទំព័រ ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ (អ្នកស្រុកមួយចំនួនហៅថាភ្នំសំព័រ)
ពោធិ៍សាត់ និងតំបន់ទាក់ទាញនៅជុំវិញនោះ សមស្របសម្រាប់ភ្ញៀវ ។ ការពិសារអាហារពេលថ្ងៃត្រង់ តាមបណ្តោយដងវិថី អាចចូលទៅទស្សនាកន្លែង ប្រវត្តិសាស្ត្ររបស់ឧកញ៉ា ឃ្លាំង មឿង ទេសចរណ៍តាម ភូមិបណ្តែតទឹក និង ងួតទឹកអូរដា......យោងតាមឯកសារ
  1. បុរីវប្បធម៌ (កោះសំពៅមាស ទីរួមខេត្តពោធិសាត់)
  2. ភៅជនីយដ្ឋានប្រវត្តិសាស្រ្តលោកតាឃ្លាំងមឿង
  3. វត្តគិរីបរវង្ស
  4. ទឹកធ្លាក់ច្រកល្អៀង
  5. ភ្នំលាំងត្រាច
  6. ភ្នំបាយឃ្នះ
  7. ភ្នំបាក់ត្រា
  8. ទំនប់ឈើគោក
  9. ភ្នំថ្មកែវ
  10. អូរដា
  11. ចម្ការក្រូចពោធិ៍សាត់
  12. ល្បាក់កំរោញ
  13. ជំរុំសត្វស្លាបបឹងព្រះពន្លៃ
  14. វត្តបាកាន
  15. ភ្នំទំព័រ
  16. ភ្នំរូងប្រចៀវ
  17. ភ្នំក្រវាញធម្មជាតិ
  18. ចម្ការហូបផ្លែប័រ ស្រ្ដរប័ររី ម្រេច ម្នាស់
  19. សហគមន៍ជនជាតិជង
  20. ទឺកធ្លាក់ស្ទឹងតាចាន់អូរកន្ធាយ
  21. ទឺកធ្លាក់ឆាយប្រុយ
  22. ទឹកធ្លាក់ឆាយរកា
  23. ទឹកធ្លាក់ឆាយខ្ពស់
  24. ទឹកធ្លាក់ភ្នំសំពៅ
  25. ទឹកធ្លាក់ថ្មថ្លើមខ្មៅ
  26. ម្រកសត្វក្រពើភ្នំ ក្រពើអ្នកតាចារឹក
  27. ទឹកធ្លាក់ស្ទឹងតាសុខ
  28. ជម្រកសត្វភ្នំសំកុល
  29. ទឺកធ្លាក់ដាធំ
  30. ទឹកធ្លាក់ដាតូច
  31. ទឹកធ្លាក់ឆាយដាច់
  32. សហគមន៍ភូមិអណ្ដែតទឹកកំពង់លួង
  33. ភូមិអណ្ដែតទឹកវាំងទិល
  34. តំបន់សត្វស្លាបជ្រោយស្វាព្រាហ្មណ៍
  35. ប្រសាទនាគបួស
  36. ជម្រកសត្វព្រៃភ្នំសំកុស
  37. រមណីយដ្ឋានទឹកធ្លាក់ច្រកល្អៀង
  38. បុរីវប្បធម៌កោះសំពៅមាស
  39. បូជនីយដ្ឋានប្រវត្តិសាស្រ្ត លោកឧកញ៉ាឃ្លាំងមឿង និងលោកជំទាវខាន់ខៀវ
  40. វត្តបាកាន
  41. រមណីយដ្ឋានភ្នំលាំងត្រាច