Monday, August 27, 2018

តំបន់​ទេសចរណ៍​​ ព្រះវិហារ

ការវិភាគរបស់ម្ចាស់ប្លុក៖ ព្រះវិហារ= កែវសីម៉ា =ព្រះកែវ= ខេត្តស្រី ស នគរស្រីល្វូ ឬភាសាសៀម ហៅថា បុរីរ៉ាំ (នគរបុរី រាំ ) កាលដែលាមានឈ្មោះថា ខេត្តព្រះវិហារ ដោយសារកាលដើមឡើយ នគរខ្មែរធំទូលាយណាស់ ដែលមាននគរចំណុះជាច្រើន សព្វថ្ងៃនគរចំណុះទាំងនោះក្លាយជាខេត្តរបស់ប្រទេសសៀម។ នគរទាំងនោះមានជាអាឋ៍ នគររាជ Norkor Reach (នគររាជសីម៉ា ណាខនរាជ្យ) ពេលខ្លះនគរនោះក្លាយជា រដ្ឋ គឺ កូរ៉ាត Korat ដែលតាមពិតគឺ ជារដ្ឋគោនេះឯង។ ពេលមានសង្រ្គាមព្រំដែនឆ្នាំ ២០០៨ រវាងទ័ពខ្មែរ និងទ័ពសៀម ពួកអ្នកប្រាជ្ងសៀមគេបើកការស្រាវជ្រាវអំពីប្រវវត្តិ រឿង ព្រះគោព្រះកែវ ពេលនោះក៍មានការហាមចាក់បញ្ចាំងរឿងព្រះគោព្រះកែវនៅស្រុកសៀម។ មាននិស្សិតសៀមមួយចំនួន បានចុះមកធ្វើកម្មសិក្សានៅកម្ពូជាអំពីប្រវត្តិរឿងព្រះគោព្រះកែវនេះដែរ គឺឃើញថា ពិតជាប្រវត្តិនៃ នគររាជសីម៉ា និង នគរកែវសីមា (នគររាជទៅជាខេត្ត ឬ ខ្ពង់រាប កូរ៉ាត និងកែវសីម៉ា ក្លាយជាខេត្ត ស្រះកែវ ដែលមានខ្សែពួ ចង់កាត់ព្រំដែន គឺសំដៅថាជា ជួរភ្នំដងរែក

ព្រះវិហារ ជាភាសាខ្មែរ ភាសាសៀម ហៅថា ប្រាវិហាន។ ភាសាខ្មែរហៅវត្តមួយដែលមានពីបុរាណមកថា វត្តកែវសិក្ឋារីស្វារៈ គឺសំដៅវត្តិ  កែវ Wat Keo គឺសំដៅឈ្មោះព្រះកែវ។ ព្រះគោព្រះកែវត្រូវបានរីសបុរសខ្មែររំលឹកឡើងវិញ កាលដែែលខ្មែររុងរឿងឡើងវិញ គឺសម័យសង្វែក ដើម្បីបំផុសខ្មែរអ្នកស្រលាញ់ជាតិ វាយយកខេត្តទាំងនោះមកវិញ។

ព្រះវិហារក្លាយជាព្រំដែនរវាងសៀម និងខ្មែរតាំងពីពេលនោះមក។ ខ្មែរមិនអាចបាត់បង់ដីថែមទៀត សៀមក៍មិនអាចផ្តាច់ខេត្តទាំងនោះមកឲ្យខ្មែរវិញបានដែរ។ កាលណានិយាយរឿងព្រះវិហារ គឺនិាយអំពីព្រះគោ ព្រះកែវ

ខេត្តព្រះវិហារ ជាខេត្តមួយនៅភាគខាងជើងប្រទេសកម្ពុជា។ ខេត្តព្រះវិហារមានទីរួមខេត្តនៅ ភ្នំត្បែងមានជ័យ។ ខេត្តព្រះវិហារត្រូវបានដាក់ឈ្មោះតាមប្រាសាទព្រះវិហារ។

បញ្ជីប្រសាទ នៅ ខេត្ត ព្រះវិហារ
  1. ប្រាសាទកន្ទប់ (ខេត្តព្រះវិហារ)
  2. ប្រាសាទកាត់ក្ដី (ខេត្តព្រះវិហារ)
  3. ប្រាសាទកោះកេរ្តិ៍ (ខេត្តព្រះវិហារ)
  4. ប្រាសាទក្រចាប់ (ខេត្តព្រះវិហារ)
  5. ប្រាសាទក្រពុំឈូក (ខេត្តព្រះវិហារ)
  6. ប្រាសាទខ្នារ (ខេត្តព្រះវិហារ)
  7. ប្រាសាទគោកបេង (ខេត្តព្រះវិហារ)
  8. ប្រាសាទគោល (ខេត្តព្រះវិហារ)
  9. ប្រាសាទចិន (ខេត្តព្រះវិហារ)
  10. ប្រាសាទចិនចូលកាសកូ (ខេត្តព្រះវិហារ)
  11. ប្រាសាទជាន់ស្រាំ (ខេត្តព្រះវិហារ)
  12. ប្រាសាទឈូក (ខេត្តព្រះវិហារ)
  13. ប្រាសាទដប់ (ខេត្តព្រះវិហារ)
  14. ប្រាសាទដំរី (ខេត្តព្រះវិហារ)
  15. ប្រាសាទណងឃូ (ខេត្តព្រះវិហារ)
  16. ប្រាសាទតាប៉ាង (ខេត្តព្រះវិហារ)
  17. ប្រាសាទត្រពាំងក្រសាំងជ្រំខាងកើត (ខេត្តព្រះវិហារ)
  18. ប្រាសាទត្រពាំងខ្នារសែនកែវ (ខេត្តព្រះវិហារ)
  19. ប្រាសាទត្រពាំងគុក (ខេត្តព្រះវិហារ)
  20. ប្រាសាទត្រពាំងពងទឹក (ខេត្តព្រះវិហារ)
  21. ប្រាសាទត្រពាំងស្វាយ (ខេត្តព្រះវិហារ)
  22. ប្រាសាទធំ (ខេត្តព្រះវិហារ)
  23. ប្រាសាទនរាយ (ខេត្តព្រះវិហារ)
  24. ប្រាសាទនាងខ្មៅ (ខេត្តព្រះវិហារ)
  25. ប្រាសាទបន្ទាយពីរជាន់ (ខេត្តព្រះវិហារ)
  26. ប្រាសាទបន្ទាយយួន (ខេត្តព្រះវិហារ)
  27. ប្រាសាទបី (ខេត្តព្រះវិហារ)
  28. ប្រាសាទបឹង (ខេត្តព្រះវិហារ)
  29. ប្រាសាទបឹងប៉ែនជុំ (ខេត្តព្រះវិហារ)
  30. ប្រាសាទបឹងស្រែលិច (ខេត្តព្រះវិហារ)
  31. ប្រាសាទប្រាំ (ខេត្តព្រះវិហារ)
  32. ប្រាសាទព្រះខ័ន (កំពង់ស្វាយ) (ខេត្តព្រះវិហារ)
  33. ប្រាសាទព្រះដំរី (ខេត្តព្រះវិហារ)
  34. ប្រាសាទព្រះពល (ខេត្តព្រះវិហារ)
  35. ប្រាសាទព្រះវិហារ (ខេត្តព្រះវិហារ)
  36. ប្រាសាទព្រះស្ទឹង (ខេត្តព្រះវិហារ)
  37. ប្រាសាទភ្នំព្រលាន (ខេត្តព្រះវិហារ)
  38. ប្រាសាទភ្នំព្រះលាន (ខេត្តព្រះវិហារ)
  39. ប្រាសាទភ្នំម្រេច (ខេត្តព្រះវិហារ)
  40. ប្រាសាទរើល (ខេត្តព្រះវិហារ)
  41. ប្រាសាទសង្កែ (ខេត្តព្រះវិហារ)
  42. ប្រាសាទសំឡាញ (ខេត្តព្រះវិហារ)
  43. ប្រាសាទស្រែប្រាសាទ (ខេត្តព្រះវិហារ)
ពួកជនជាតិសៀម ព្រមឪ្យជនជាតិថៃ ដែលឈ្នះការបោះឆ្នោត បើកការចរចារព្រំដែនឡើងវិញ។ ជនជាតិសៀម ភ័យពីការដែលខាងខ្មែរ ដឹងពីអាថ៌កំបាំងនៃ រឿង ព្រះគោព្រះកែវ (ព្រះគោ គឺប្រាសាទតាក្របី ព្រះកែវគឺ ប្រាសាទព្រះវិហារ ខេត្តស្រះកែវ វត្តកែវ សិក្ខារីស្វារះ....) ដោយលោក ចាន់ ប៊ន 
ពត៍មានកូរ៖ គេបោកបន្លំឲ្យអ្នកអាន readers ឈីចាប់ក្រោកតស៊ូ!!! គេផ្សាយថា អាយុធ្យាជាទីក្រុងបុរាណខ្មែរ !! មិនពិតទេ😍😍😚 វាជាទីក្រុងរបស់សៀម មិនមែនជារបស់ខ្មែរ មិនមែនរបស់ថៃ មិនមែនរបស់ចិន មិនមែនរបស់នគរស្រីល្វោ មិនមែនរបស់នគរព្រះគោ (នគរាជ Korat) មិនមែននគរព្រះកែវ (ស្រះកែវ)។
ចែក កូន ក្មួយ អាហ៊ា អាទ្រី អាកូ .....អានរឿង ព្រះគោ ព្រះកែវ បែកពី មេ ដោយសារខ្សែពួរធំ (ជួរភ្នំដងរែក)

រឿង ព្រះគោ ព្រះកែវ
Posted on December 8, 2013 by tanvichet
នេះជារឿងនិទានពី ព្រះគោ ព្រះកែវ ដែលនិយាយតៗគ្នាមក ។

នៅស្រុកលង្វែក មានគ្រួសារមួយរស់នៅពីរនាក់ប្ដីប្រពន្ធប្រកបរបរជាអ្នកធ្វើស្រែចម្ការ ។ នាងប្រពន្ធមានផ្ទៃពោះ លុះដល់យប់មួយបានយល់សប្ដិឃើញថានាងបានចិញ្ចៀនពេជ្របីវង់មកពាក់ ហើយក៏បាត់ទៅវិញ ។ នាងភ្ញាក់ឡើងភ័យផងអរផងក៏ឲ្យប្ដីទៅរកគ្រូទាយ ។ មាណពជាប្ដីបានទៅរកគ្រូទាយតាមដំណើរសប្ដិរបស់ប្រពន្ធ ។ គ្រូទាយក៏គន់គូរមើលតាមក្បួនតម្រាហើយក៏ប្រាប់ទៅមាណពថា “បើតាមសប្ដិនេះល្អណាស់! គឺមានអ្នកមានបុណ្យមកចាប់កំណើត តែត្រូវឲ្យនាងតមកុំបរិភោគផ្លែស្វាយខ្ចី បើមិនដូច្នោះនឹងមានគ្រោះថ្នាក់។ សូមក្មួយចាំសម្គាល់មើលដោយខ្លួនឯងចុះ” ។ មាណពត្រឡប់មកផ្ទះវិញក៏ប្រាប់ប្រពន្ធតាមពាក្យដែលគ្រូបានទាយ ព្រមទាំងហាមប្រពន្ធមិនឲ្យបរិភោគផ្លែស្វាយខ្ចី ។ លុះពរពោះបានគ្រប់ខែហើយ នាងចេះតែនឹកចង់ស្វាយខ្ចីយ៉ាងខ្លាំង។ ពេលមួយនាងដើររកមើលឃើញផ្លែស្វាយខ្ចីមួយក៏ប្រាប់ឲ្យប្ដីឡើងបេះ តែមាណពមិនព្រមឡើងបេះឲ្យ ដោយធ្វើជាទៅចម្ការបាត់ ។ ដោយនឹកចង់ស្វាយខ្ចីខ្លាំងពេករហូតដល់ទ្រាំលែងបាន ក៏ដើរទៅរកបេះដោយខ្លួនឯង ។ នាងខំប្រវេប្រវាឡើងដើមស្វាយម្នាក់ឯង ពេលទៅដល់លើនាងតោងចំមែកពុកមួយ ស្រាប់តែបាក់ធ្លាក់ចុះមកដល់ដី ស្លាប់មួយរំពេច ។ ពេលនោះធ្លាយពោះចេញកូនគោមួយនិងកូនប្រុសមួយពីផ្ទៃរបស់នាង ។ កូនគោចេញមកភ្លាមក៏ចេះដើរមួយរំពេច ឯកូនមួយទៀតនៅក្នុងស្រោមនៅឡើយ ។ កូនគោបានរត់ទៅរកឪពុកឲ្យមកជួយប្អូនដែលនៅក្រោមដើមស្វាយនោះ ។ មាណពឃើញកូនគោបានដើរតាមរហូតទៅឃើញប្រពន្ធដេកស្លាប់ក្រោមដើមស្វាយក៏យំសោកអាណិតប្រពន្ធជាពន់ពេក ។ ព្រះគោបានប្រាប់ឲ្យឪពុកលើកប្អូនចេញមក មាណពបានយកកូននោះទៅផ្ទះ ។

លុះព្រឹកឡើងមាណពបីកូនដើរសុំទឹកដោះពីអ្នកស្រុកឲ្យកូនបៅ អ្នកស្រុកបានសាកសួរមាណពថា៖
– នេះជាកូនអ្នកណាបានជាក្មួយដើររកទឹកដោះឲ្យបៅដូច្នេះ?
– នេះជាកូនរបស់ខ្ញុំ ។
– ចុះម្ដាយវាទៅណាបានជាមិនឲ្យវាបៅ?
– ប្រពន្ធខ្ញុំធ្លាក់ពីលើដើមស្វាយស្លាប់បាត់ហើយ ក្នុងពោះរបស់នាងមានកូនគោនិងកូនមួយនេះឯង ។

ឮដូច្នេះអ្នកស្រុកផ្អើលចោមរោមមើល ។ ពេលអ្នកស្រុកមកមើលឃើញមាណពបីកូនមួយមានទាំងកូនគោនៅក្បែរផង គេនាំគ្នាឆ្ងល់យ៉ាងខ្លាំង ហើយដឹងថាមានកូនកើតមកជាសត្វគោ ឯម្ដាយបែកពោះស្លាប់ខុសគេឯងដូច្នេះ អ្នកស្រុកយល់ថានឹងនាំឲ្យចង្រៃដល់ភូមិស្រុក ក៏នាំគ្នាជេរស្ដី តាមវាយបណ្ដេញមាណព និងកូនលែងឲ្យមកក្បែរភូមិ ។ មាណពនិងកូនទាំងពីររត់ទៅរស់នៅក្នុងព្រៃឆ្ងាយដាច់ពីគេឯង ដោយមិនហ៊ានសង់ផ្ទះសម្រាប់ជ្រកកោនអ្វីឡើយ ។ មាណពនាំកូនទៅជ្រកតែក្រោមដើមឈើធំៗ ហើយដើរបេះផ្លែឈើបរិភោគជាអាហារ ។
ក្រោយមក ព្រះគោ ព្រះកែវ រាងធំល្មមដឹងក្ដីខ្លះៗ ថ្ងៃមួយពីរនាក់បងប្អូនចេញមកវាលមួយបានឃើញពួកក្មេងឃ្វាលគោមួយហ្វូងកំពុងលេងយ៉ាងសប្បាយ ។ ព្រះកែវបានសុំបងទៅលេងជាមួយពួកគេដែរ ដោយបោចវល្លិធ្វើជាខ្សែចងព្រះគោដឹកចេញទៅ ។ លុះដល់ពេលបាយ ក្មេងៗទាំងនោះនាំគ្នាស៊ីបាយជុំគ្នា ឯព្រះកែវគ្មានបាយ ក៏ដើរទៅសុំគេ៖
– ខ្ញុំសុំស៊ីផង!
– ទេ! អញមិនឲ្យទេ ។ យី! អានេះមកពីណាបានជាមកសុំបាយគេស៊ី?

ពេលគេស៊ីបាយរូច ព្រះកែវឃើញគ្រាប់បាយនៅជាប់នឹងស្លឹកចេក ក៏សុំគេទៀត តែពួកក្មេងៗគង្វាលនោះបានយកស្លឹកខ្ចប់បាយនោះទៅញីចោល រួចដេញវាយជេរព្រះកែវចេញទៅ ។ ព្រះកែវបានរត់មកប្រាប់ព្រះគោដោយយំខ្សឹកខ្សួលនឹងពូកគេដែលវាយជេរមកលើខ្លួន ។ ព្រះគោបាននឹងអាណិតព្រះកែវជាប្អូនយ៉ាងខ្លាំង ។ ព្រះគោឃើញប្អូនឃ្លានបាយ ហើយត្រូវគេដេញវាយ ធ្វើបាបព្រមទាំងត្មះតេះដៀលដូច្នេះ ក៏តាំងរោទិ៍បីដងស្រាប់តែក្អែចេញជាម្ហូបអាហារទិព្វដែលមានចាន ពែង ថូ ស្លាបព្រា ។ល។ សុទ្ធតែគ្រឿងមាសប្រាក់ឲ្យប្អូនបរិភោគម្នាក់ឯង ។

– ហេតុអ្វីបានជាបងមិនក្អែអាហារនេះឲ្យពុកយើងផង?
– មិនបានទេ ! អាហារនេះគឺសម្រាប់តែប្អូនម្នាក់ឯងប៉ុណ្ណោះ ។
ពួកក្មេងឃ្វាលគោលបមើលព្រះគោក្អែចេញអាហារនិងរបស់របរប្រើប្រាស់សុទ្ធតែគ្រឿងមាសប្រាក់ដូច្នេះ ក៏លបចាំមើលដល់ព្រះគោលេបគ្រឿងមាសប្រាក់ទាំងអស់នោះចូលក្នុងពោះវិញ ។ ក្មេងៗបាននាំគ្នារត់ទៅប្រាប់ឪពុកម្ដាយរៀងៗខ្លួន ធ្វើឲ្យចាស់ៗក្នុងភូមិឆ្ងល់ពីហេតុការណ៍នេះ ។ អ្នកភូមិបាននាំគ្នាផ្អើលឆោឡោ កាន់ពូថៅ កាំបិត ដំបង ទៅព័ទ្ធចាប់ព្រះគោដើម្បីនឹងវះយកវត្ថុទិព្វទាំងនោះ ។ លុំចាប់បានព្រះគោហើយ គេក៏ដឹកយកមកចងជាប់នឹងដើមកណ្ដោលធំមួយ និងមានមនុស្សផ្អើលមកឈរមើលព្រះគោដោយសេចក្ដីងឿងឆ្ងល់ និងនឹកចង់បានទ្រព្យរបស់ដែលមាននៅក្នុងពោះព្រះគោ ។ ពេលអ្នកស្រុកចូលបម្រុងនឹងធ្វើបាបព្រះគោ ភ្លាមនោះព្រះគោបានឲ្យប្អូនតោងកន្ទុយឲ្យជាប់ ហើយក៏ហោះឡើងសណ្ដកដើមកណ្ដោលរលំបាក់លើពួកអ្នកស្រុកទាំងអស់នោះ ធ្វើឲ្យអ្នកខ្លះត្រូវបាក់ដៃ បាក់ជើង បែកក្បាលស្ទើរគ្រប់ៗគ្នា ហើយព្រះគោបានស្រែកប្រាប់ទៅអ្នកស្រុកដែលត្រូវរបួសថាឲ្យយកដើមកណ្ដោលទៅដាំផឹកនឹងជាវិញហើយ ។ ពេលឮដូច្នោះ អ្នកខ្លះបានកាប់យកឫសកណ្ដោលទៅដាំផឹកដើម្បីព្យាបាលរបួសខ្លួន ស្រាប់តែជាសះស្បើយយ៉ាងសក្ដិសិទ្ធិមែន ក៏នាំគ្នានឹកដល់ព្រះគោដែលមានឬទ្ធិបារមីខ្លាំងពូកែ និងលែងហ៊ានបៀតបៀនព្រះគោទៀត ។ ព្រះគោបានហោះទៅនៅក្នុងព្រៃដ៏ជ្រៅឆ្ងាយពីភូមិស្រុកនានា ហើយរស់នៅតែពីរនាក់បងប្អូនក្បែរស្រះទឹកមួយយ៉ាងល្អ ។

និយាយពីឪពុករបស់ព្រះគោ ព្រះកែវ បាត់កូនមិនឃើញត្រឡប់មកកន្លែងដើមវិញ ក៏ខំស្រែកហៅជុំវិញទីនោះមិនឃើញសោះ ។ មាណពនឹកកូនឥតឧបមា បានដើររកស្ទើរគ្រប់ទីកន្លែងមិនឃើញទៀត មាណពធ្វើដំណើរចេញពីទីនោះ ដើរស្វែងរកកូនដោយក្ដីវិលវល់បំផុត ។ មិនយូរប៉ុន្មាន ឪពុករបស់ព្រះគោព្រះកែវធ្លាក់ខ្លួនឈឺរហូតដល់ដួលស្លាប់ក្នុងព្រៃនោះទៅ ។

ថ្លែងពីបុត្រីប្រាំពីរអង្គរបស់ស្ដេច ។ នាងដែលជាបុត្រីពៅមានរូបឆោមស្អាតនិងមានចរិយាស្លូតបូតជាងគេ ។ ថ្ងៃមួយបុត្រីទាំងអស់គ្នាអផ្សុកនឹកចង់ទៅលេងព្រៃដែលនៅឆ្ងាយពីរាជវាំង ក៏បានទូលសុំអនុញ្ញាតពីព្រះបិតារួចចេញដំណើរទៅ ។ លុះទៅដល់ស្រះទឹកមួយកណ្ដាលព្រៃក្បែរកន្លែងព្រះគោព្រះកែវស្នាក់នៅ បុត្រីស្ដេចទាំងអស់ និងពួកហែហមទាំងឡាយនាំគ្នាឈប់សម្រាក និងងូតទឹកលេងសប្បាយក្នុងស្រះទឹកនោះ ។ ព្រះកែវឮសូរមាត់មនុស្សអ៊ូអរក៏ចេញមកលបមើល ឃើញបុត្រីស្ដេចទាំងប្រាំពីរអង្គ ព្រះកែវបានចាប់ចិត្តស្រឡាញ់នាងពៅ តែដោយខ្លួនគ្មានសម្លៀកបំពាក់ត្រឹមត្រូវ បានរត់មកនិយាយប្រាប់បង ។ ព្រះគោឮប្អូននិយាយប្រាប់ក៏ក្អែសម្លៀកបំពាក់ និងគ្រឿងអលង្ការទិព្វឲ្យព្រះកែវស្លៀកពាក់យ៉ាងស្អាតហើយចេញទៅ។ បុត្រីស្ដេចទាំងនោះឃើញព្រះកែវភ្លាម នាំគ្នាលួចស្រឡាញ់ ហើយហៅចុះទៅងូតទឹកលេងល្បែងដេញចាប់កូនកាសអណ្ដែតទឹក ។ ពេលព្រះកែវចាប់បាន ដេញជួសតែនាងពៅ ហើយពេលនាងពៅចាប់បានវិញ ក៏ដេញជួសតែព្រះកែវដែរ។ លុះលេងបានបានយូរបន្តិចទៅនាងពៅនិងព្រះកែវកាន់តែស្និទ្ទឡើងៗ ធ្វើឲ្យបងៗនាងពៅខឹងហើយនាំគ្នាត្រឡប់ទៅវាំងវិញ ព្រមទាំងនិយាយថានឹងយករឿងនេះទៅទូលព្រះបិតា។
ពេលត្រឡប់ទៅដល់វាំងវិញ បងៗរបស់នាងពៅចូលទៅគាល់ព្រះបិតាជាធម្មតា ។ ដោយពុំឃើញនាងពៅចូលគាល់ ស្ដេចក៏សួររក៖
– នាងពៅទៅណា បានជាមិនឃើញមកដូច្នេះ?
– ព្រះបិតា! នាងមិនហ៊ានចូលគាល់ព្រះអង្គទេ។
– តើមានរឿងហេតុអ្វីបានជាមិនហ៊ានចូលមក?
– ព្រះបិតា! ពេលទៅស្រង់ទឹកលេងនោះ នាងពៅបានប្រឡែងលេងជាមួយបុរសម្នាក់ដោយគ្មានខ្លាចក្រែងអ្វីឡើយ ។
ស្ដេចស្ដាប់កូនបងៗទូលដូច្នេះ ក៏ខ្ញាល់នឹងនាងពៅដែលហ៊ានធ្វើផ្ដេសផ្ដាសឥតខ្លាចក្រែងព្រះអង្គ ។ ព្រះអង្គបានបញ្ជាឲ្យនិរទេសនាងពៅចេញពីវាំងទៅរស់នៅក្នុងព្រៃ ។ នាងពៅបានធ្វើដំណើរក្នុងព្រៃដោយសោយតែផ្លែឈើរហូតដល់ជួបនឹងព្រះកែវ ។ ព្រះគោបានរៀបអភិសេកព្រះកែវនិងនាងពៅ រួចបានក្អែចេញប្រាសាទយ៉ាងល្អសម្រាប់ប្អូនរស់នៅទាំងអស់គ្នា ។

និយាយពីស្ដេចសៀមបានប្រើរាជទូតនាំសារមកទូលថ្វាយស្ដេចខ្មែរបបួលប្រជល់មាន់ដាក់ប្រជារាស្ដ្រ ពលទាហាននិងទ្រព្យសម្បត្តិ ។ ការជល់នេះស្ដេចសៀមជាអ្នកឈ្នះ តែស្ដេចខ្មែរបានសុំជល់ម្ដងទៀត ។ លើកក្រោយនេះ ស្ដេចខ្មែរមានការព្រួយព្រះទ័យយ៉ាងខ្លាំង ព្រោះមិនដឹងជារកមាន់ឯណាមកជល់ឈ្នះមាន់ស្ដេចសៀម។ ព្រះអង្គបានឲ្យពួកសេនាស្វែងរកមាន់ខ្លាំងពូកែគ្រប់កន្លែង ។ លុះពួកគេដើរៗទៅបានជួបនឹងនាងពៅ ហើយបាននិយាយតាមដំណើររឿងព្រមទាំងត្រឡប់មកវិញយកដំណឹងនេះទូលថ្វាយដល់ស្ដេច ។ ពេលនោះស្ដេចនិងបុត្រីទាំងអស់បានយល់ថាត្រូវឲ្យនាងពៅជាមួយព្រះកែវ ដោះស្រាយរឿងនេះ ។ ព្រះកែវយករឿងនេះទៅប្រាប់បង ពេលនោះព្រះគោសុខចិត្តប្រែកាឡាខ្លួនជាសត្វមាន់ដើម្បីជួយដល់នគរទាំងមូល ។ ពេលជល់លើកនេះមាន់ស្ដេចខ្មែរ ឈ្នះខាងស្ដេចសៀម ធ្វើឲ្យស្ដេចសៀមខឹងយ៉ាងខ្លាំងហើយឆ្ងល់ថា៖ “ហេតុអ្វីបានជាមាន់ស្ដេចខ្មែរមានមាឌតូចសោះអាចសម្លាប់មានគកដ៏ធំរបស់យើងដូច្នេះ? នេះប្រហែលមានឬទ្ធិបារមីអ្វីហើយមើលទៅ?” ។ ស្ដេចសៀមមិនអស់ចិត្ត ក៏បបួលប្រជល់ដំរីម្ដង ។ ពេលនេះព្រះគោត្រូវប្រែកាឡាជាដំរី ដើម្បីប្រជល់ម្ដងទៀត ។ លើកនេះដំរីខ្មែរឈ្នះដំរីសៀមដដែល ធ្វើឲ្យស្ដេចសៀមកាន់តែខឹងនិងចង់ដឹងថែមទៀត ។ លើកក្រោយសៀមបានរៀបចំគោយន្ដធ្វើពីដែកហើយមកបបួលស្ដេចខ្មែរប្រជល់ទៀត ។ លើកនេះព្រះគោដឹងច្បាស់ថាច្បាស់ជាចាញ់គេហើយក៏និយាយប្រាប់ប្អូនឲ្យប្រុងប្រយ័ត្ន នាំនាងពៅមកក្បែរទីលានប្រយុទ្ធ ហើយត្រៀមតោងកន្ទុយដើម្បីហោះរត់ចេញ ។ លុះដល់ពេលជល់ ព្រះគោបានព្យាយាមជល់ជាមួយគោយន្ដយ៉ាងខ្លាំង ព្រះគោបានបោលបុកគោយន្ដរបស់សៀមបីដង ដឹងថាមិនអាចយកឈ្នះបានក៏រត់មករកប្អូនភ្លាម ។ ព្រះកែវនាំនាងពៅតោងកន្ទុយបង ហើយព្រះគោហោះវឹងចេញទៅធ្វើឲ្យផ្អើលអស់ទាំងខ្មែរទាំងសៀមនឹកតាមមើល ហើយសៀមនឹកចង់បានព្រះគោយ៉ាងខ្លាំង ក៏នាំពលទាហានដេញតាមចាប់ ។ ចំណែកឯនាងពៅតោងកន្ទុយព្រះគោយូរៗទៅ ក៏ធ្លាក់ចុះមកដី ព្រះកែវឃើញដូច្នោះក៏លែងដៃចុះមកតាមនាងពៅ ។ ពេលធ្លាក់ចុះមកដល់ នាងពៅបានប្រាប់ព្រះកែវឲ្យរត់ចេញទៅព្រោះពួកសៀមតាមជាប់មកពីក្រោយ ហើយនាងក៏ដាច់ខ្យល់ស្លាប់មួយរំពេច ។ ព្រះកែវរត់ចេញទៅ ឯព្រះគោដឹងថាប្អូនធ្លាក់ចុះ​មក ក៏ចុះមកតាមប្អូនជួបនឹងព្រះកែវក៏នាំគ្នារត់គេចចេញពីពួកសៀមជានិច្ច ។

និយាយពីព្រះឥន្ទ្រក្ដៅក្រហាយនៅមិនបានក៏ប្រមើលមើលមកក្រោមឃើញនាងពៅដេកស្លាប់កណ្ដាលព្រៃដូច្នេះ ក៏យកទឹកកន្ទីរ មកស្រោចពីលើសពនាងឲ្យក្លាយជាថ្មនិងនាំព្រលឹងនាងទៅគង់នៅឋានសួគ៌ 

ចំណែកព្រះគោចេះតែនាំប្អូនរត់គេចរហូតដល់កន្លែងមួយមានព្រៃច្រើនគ្រាន់បើក៏ពួននៅទីនោះ ។ ចាប់ពីព្រះគោទៅនៅត្រង់នោះមក ធ្វើឲ្យដើមឈើទាំងឡាយមានផ្លែផ្កាស្រសបំព្រង សត្វផងទាំងពួង ក៏ដូចអ្នកភូមិក្បែរៗនោះបានសម្បូណ៌សប្បាយប្លែកខុសពីធម្មតា ។ ដំណឹងនេះបានលេចឮទៅដល់ស្ដេចសៀម គេបានឲ្យហោរាទាយដឹងថា មានព្រះគោទៅនៅត្រង់នោះ ក៏នាំទាហានដេញតាមចាប់បន្តទៀត ។ ដោយចង់បានព្រះគោទៅនៅក្នុងស្រុករបស់គេខ្លាំងពេក ក៏ចេះតែតាមចាប់គ្រប់ពេលវេលា ។ ព្រះគោនាំប្អូនហោះគេចទៅដល់បន្ទាយលង្វែក មានព្រៃឫស្សីដុះយ៉ាងក្រាស់ព័ទ្ធជុំវិញ ក៏នាំគ្នាលាក់ខ្លួនពួននៅទីនោះ ។ ស្ដេចសៀមបានឲ្យហោរាទាយដឹងថាព្រះគោនៅទីនោះ ក៏លើកគ្នាមកតាមចាប់ តែចូលមិនរួចដោយមានព្រៃឫស្សីច្រើនពេក ក៏រកល្បិចបាញ់ប្រាក់ដួងមកច្រកក្នុងកាំភ្លើងបាញ់ចូលព្រៃឫស្សីនោះហើយត្រឡប់ទៅវិញ ។ ពេលក្មេងឃ្វាលគោមកដល់កន្លែងនេះរើសបានប្រាក់ដួងនៅតាមគុម្ពឫស្សី ក៏នាំគ្នាទៅប្រាប់ឪពុកម្ដាយ ធ្វើឲ្យអ្នកស្រុកនាំគ្នាមកកាប់ឆ្ការព្រៃឫស្សីដើម្បីយកប្រាក់នោះ ។ មិនយូរប៉ុន្មានឫស្សីទាំងនោះត្រូវខ្ទេចខ្ទីអស់ ។ សៀមបានលើកទ័ពមកម្ដងទៀត ពេលនោះព្រគោព្រះកែវប្រែកាឡាជាសត្វក្របី ហើយដើរចូលក្នុងហ្វូងក្របីដើម្បីបន្លំពួកសៀម ។ ស្ដេចសៀមបានយកព្រ័ត្រស្បែកក្របីព័ទ្ធជាសីមា ជុំវិញហ្វូងក្របីដើម្បីចាំមើល ។ ក្របីទាំងនោះលោតរំលងព្រ័ត្ររត់បាត់អស់នៅពេលពួកសៀមដេញវាយ តែព្រះគោ និង ព្រះកែវមិនព្រមលោតរំលងព្រ័ត្រក៏ឈរនៅស្ងៀមព្រោះខ្លាចសាបសិល្ប៍មន្ដវិជ្ជាផ្សេងៗ ។ ពួកសៀមចាប់ព្រះគោព្រះកែវហើយបានវាយជេរ ហើយយកទៅដាក់ឃុំទុកនៅស្រុកសៀមបាត់ទៅ ។

វេលាយប់មួយ ព្រះគោព្រះកែវលួចរត់ចូលមកដល់ស្រុកខ្មែរវិញ ។ ពួកសៀមបានលើកទ័ពមកតាមចាប់ព្រះគោព្រះកែវស្ទើរគ្រប់ទីកន្លែង រហូតដល់ចាប់បានម្ដងទៀត លែងហ៊ានជេរវាយ តែបែរជាសង់ប្រាសាទយ៉ាងស្អាតឲ្យព្រះគោព្រះកែវគង់នៅ ហើយមានជញ្ជាំងខ័ណ្ឌប្រាំពីរជាន់ និង មានអ្នកយាមយ៉ាងត្រឹមត្រូវ ដោយខ្លាចព្រះគោលួចរត់ទៀត ។ ពួកសៀមយល់ថា កាលណាបានព្រះគោគង់នៅទីណា ទីនោះនឹងបានសុខក្សេមក្សាន្ដ ។ ដូច្នេះហើយបានជាពួកសៀមខំថែរក្សាព្រះគោព្រះកែវទុកយ៉ាងរឹងមាំ ហើយចាប់តាំងពីពេលនោះមក ព្រះគោព្រះកែវលែងបានវិលត្រឡប់មកស្រុកខ្មែរវិញរហូតដល់សព្វថ្ងៃ ៕​  ចប់

ដកស្រង់ចេញពីសៀវភៅរឿង ព្រះគោ ព្រះកែវ  បោះពុម្ពផ្សាយដោយ រៃយំ

ទីតាំងភូមិសាស្ត្រ
ខេត្តព្រះវិហារស្ថិតនៅក្នុងភូមិសាស្រ្តទិសឧត្តរនៃព្រះរាជាណាចក្រកម្ពុជា ដែលមានចម្ងាយពីរាជធានីភ្នំពេញ ប្រមាណចំងាយ៣២០គីឡូម៉ែត្រ ជាខេត្តស្ថិតនៅតំបន់ខ្ពង់រាប តំបន់ព្រៃភ្នំ ភូមិសាស្ត្រដែលមានភាពទូលាយ សំបូរព្រៃឈើធំៗជាជំរកសត្វព្រៃគ្រប់ប្រភេទ រ៉ែ ធនធានធម្មជាតិ និងសំនង់ប្រវត្តិសាស្ត្រ ប្រាសាទបុរាណ។ ព្រំប្រទល់ខាងជើងទល់នឹងប្រទេសថៃ និងប្រទេសឡាវ ប៉ែកខាងត្បូងទល់នឹងខេត្តកំពង់ធំ ប៉ែកខាងលិចទល់នឹង ខេត្តសៀមរាប និងឧត្តរមានជ័យ ប៉ែកខាងកើតទល់នឹង ខេត្តស្ទឹងត្រែង។

ខេត្តព្រះវិហារ​មាន​ផ្ទៃ​ដី​សរុប​ ១៤.០៣១ គ.ម២ (???) ក្នុង​នោះ​ផ្ទៃ​ដី​បង្ករ​បង្កើន​ផល​មាន​ចំនួន​ ២០.០០០ហិចតា។​ ខេត្ត​ចែក​ចេញ​ជាំ​៧​ស្រុក​រួម​មាន៤៩ឃុំ​ដែល​មាន​ភូមិ​សរុប​២០៨ភូមិ។ ប្រជា​ពលរដ្ឋ​នៅ​ខេត្ត​ព្រះ​វិហារ​ភាគច្រើន​ជា​ជនជាតិ​ខ្មែរ​និង​មាន​ជន​ជាតិ​ភាគតិច កួយ មាន​ប្រមាណ​២០% មាន​របរ​ធ្វើ​ស្រែ​ ចំការ​ រក​ជ័រ រក​វល្លិ៍ លក់ដូរ​ និង​នេសាទ​ត្រី​បន្តិច​បន្តួច។ ការងារ​ធ្វើ​ស្រែ​ចំការ​ពុំ​សូវ​ទទួល​បាន​ទិន្នផល​ខ្ពស់​ឡើយ ព្រោះ​ដោយ​បង​ប្អូន​ធ្វើ​តាម​របៀប​អភិរក្សនិយម​ គឺ​ធ្វើស្រែ​ប្រវាស​មេឃ។

តំបន់ទេសចរណ៍
ខេត្ត​ព្រះ​វិហារ​ជា​ខេត្ត​មួយ​សំបូរ​ទៅ​ដោយ​ផលិតផល​ទេសចរណ៍​ច្រើន​ជាង​គេ​សំរាប់​អភិវឌ្ឍ ដើម្បី​ទាក់​ទាញ​ទេសចរណ៍​​ឱយ​មាន​ការ​ចាប់​អារម្មណ៍ និង​មក​កំសាន្ត។ ប៉ុន្តែ​មាន​ចំនុច​លំបាក​ជា​ច្រើន​ដែល​ធ្វើ​ឱយ​វិស័យ​ទេសចរណ៍​មាន​ការ​​ធ្លាក់​ចុះ​និង​រាំង​ស្ទះ​ដល់​ការ​អភិវឌ្ឍនោះ​គឺ​គ្មាន​មធ្យោបាយ​គ្រប់​គ្រាន់​សំរាប់​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​លើ​ឆាក​អន្តរជាតិ​ឱយ​ទូលំ​ទូលាយ​ ប៉ុន្តែ​ប្រាសាទ​ព្រះ​វិហារ​វិញ​ក៏​បាន​បើក​ឱយ​ភ្ញៀវ​ជាតិ អន្តរជាតិ​ចូល​ទស្សនា​យ៉ាង​ច្រើន​កុះ​ករ។ នា​ពេល​បច្ចុប្បន្ន ខេត្ត​ព្រះ​វិហារ​​មាន​សន្តិសុខ​ល្អ​គ្រប់​គ្រាន់​សម្រាប់​ឱយ​ភ្ញៀវ​ទេសចរណ៍​មកទស្សនា។

ប្រាសាទ​ព្រះវិហារ
ប្រាសាទ​ព្រះ​វិហារ​មាន​ទី​តាំង​នៅ​ភូម​ស្វាយ​ជ្រុំ​ ឃុំ​កន្ទួត​​ ស្រុក​ជាំ​ក្សាន្ត នៅ​លើ​ជួរ​ភ្នំ​ដង​រែក ជាប់​ព្រំ​ប្រទល់​ប្រទេស​ថៃ។ ភ្នំ​នេះ​មាន​កំពស់​៧៤០ម ធៀប​កំពស់​ទឹក​សមុទ្រ។ ដោយ​មាន​ផ្ទៃ​ក្រលា​៨០០ម៤០០ម ចំនោត​ខ្លាំង​ពី​ទឹក​ដី​កម្ពុជា​និង​រាង​ទេរ​ទៅ​រក​ទឹក​ដី​ប្រទេស​ថៃ ប្រាសាទ​ព្រះ​វិហារ​មាន​ចំងាយ​ផ្លូវ​៤០៥គម​ពី​ភ្នំពេញ​និង​១០៨គម​ពី​ទី​រួម​ខេត្ត​ព្រះ​វិហារ។

ប្រាសាទ​បាកាន ឬ​ព្រះខ័ន
មានទីតាំង​ស្ថិត​នៅ​ភូមិ​តាសែង​ឃុំ​រណសិរ្ស ស្រុក​សង្គម​ថ្មី នៅ​ជិត​ព្រំ​ប្រទល់​ខេត្ត​កំពង់​ធំ​និង​សៀមរាប​ ស្ថិត​នៅ​ភាគ​និរតី​ចំងាយ​ចំនួន​១០៥​គម ពី​ទី​រួម​ខេត្ត​។​ ប្រាសាទ​បាកាន​មាន​ក្បូរ​ក្បាច់​រចនា​ប្រហាក់​ប្រហែល​នឹង​ប្រាសាទ​អង្គរវត្ត​ដែរ​តែ​កសាង​មុន​ពេល​លើក​រាជ​ធានី​ទៅ​អង្គរវត្ត។ ប្រាសាទ​បាកាន​មាន​ឈ្មោះដើម​ហៅ​ថា​ជ័យ​ស្រី​ប្រាសាទ​នេះ​កសាង​ដោយ​ព្រះ​បាទ​សុរិយវរ្ម័ន​ទី១​ (គស​១០០២​, មិនច្បាស់លាស) លើ​បូជនីយដ្ឋាន​ចាស់​របស់​ព្រះ​បាទ​យសោវរ្ម័ន​ទី​១ និង​មាន​បន្ថែម​រចនា​បថ​មុខ​៤​ខ្លះ​ដោយ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៧​មុន​ពេល​ឡើង​គ្រង​រាជ​នៅ​អង្គរ (គស​១១៨១)​ដែល​ព្រះអង្គ​បាន​កសាង​ប្រាសាទ​នេះ​ដើម្បី​តំកល់អដ្ឋិធាតុ​ញាតិវង្ស​និង​ព្រះ​បរម​គ្រូ​របស់​ព្រះ​អង្គ។

​ប្រាសាទ​កោះកេរ្តិ៍
មាន​ទី​តាំង​​ស្ថិត​នៅ​ភូមិ​ស្រយ៉ង់​ជើង​ឃុំ​ស្រយ៉ង់​ ស្រុក​គូលែន ស្ថិត​នៅ​ជិត​ព្រំ​ប្រទល់​ខេត្ត​សៀមរាប មាន​ចម្ងាយ​៧២​គម ពី​ទីរួមខេត្ត។​ ក្រុម​ប្រាសាទ​កោះ​កេរ្តិ៍​មាន​ប្រាសាទ​ព័ទ្ធ​ជុំ​វិញ​ចំនួន​៣៨​ប្រាសាទ​ដែល​មាន​​ចំងាយ​ពី​ប្រាសាទ​មួយ​ទៅ​ប្រាសាទ​មួយ​ពី​២​ទៅ​៥​គម។ ប្រាសាទ​កោះកេរ្តិ៍​​កសាង​(៩២១៩៤២)​ ដោយ​ព្រះ​បាទ​ជ័យវរ្ម័ន​ទី​៤​ប្រាសាទ​នេះ​ស្ថិត​នៅ​៨០​គម​នៃ​ទិស​ឥសាន​អង្គរ​ធំ។ ប្រាសាទ​នេះ​មាន​លក្ខណៈ​ជា​ប្រាសាទ​ភ្នំ​មាន​៧​ថ្នាក់​កំពស់​៣៥ម។

ប្រាសាទ​ក្រពុំឈូក
ប្រាសាទ​ក្រពុំឈូក​មាន​ចំងាយ​​៤០​គម​ពី​ទីរួម​ខេត្ត​ស្ថិត​នៅ​ឃុំ​រំដោះ​ស្រុក​រវៀង។

ប្រាសាទ​អ្នកបួស
ព្រះវិហារ ប្រាសាទ​អ្នកបួស ដែល​ស្ថិតនៅលើ​កូនភ្នំ​មួយ​ដើមឡើយ មាន​ឈ្មោះថា ច័ន​ន្ទ​គិរី ស្រុក​ជាំ​ក្សាន្ត ខេត្តព្រះវិហារ​តាមពិតទៅ​គឺជា​ក្រុម ប្រាសាទ​ដែល​ត្រូវបាន​កាន់កាប់​កសាង និង​គ្រប់គ្រង​ពី​សតវត្សរ៍​ទី​៧​ដល់ សតវត្សរ៍​ទី​១១​នៃ​គ្រិស្តសករាជ​(​គ​.​ស​)


  1. ប្រាសាទកន្ទប់
  2. ប្រាសាទព្រះថ្កោល
  3. ប្រាសាទកាត់ក្ដី
  4. ប្រាសាទកោះកេរ្តិ៍
  5. ប្រាសាទក្រចាប់
  6. ប្រាសាទក្រពុំឈូក
  7. ប្រាសាទខ្ទុំ
  8. ប្រាសាទខ្នារ
  9. ប្រាសាទគោកបេង
  10. ប្រាសាទឈូក
  11. ប្រាសាទដប់
  12. ប្រាសាទគោល
  13. ប្រាសាទចិន
  14. ប្រាសាទចិនចូលកាសកូ
  15. ប្រាសាទត្រពាំងក្រសាំងជ្រំខាងកើត
  16. ប្រាសាទត្រពាំងខ្នារសែនកែវ
  17. ប្រាសាទតាប៉ាង
  18. ប្រាសាទត្រពាំងគុក
  19. ប្រាសាទត្រពាំងពងទឹក
  20. ប្រាសាទត្រពាំងស្វាយ
  21. ប្រាសាទចតុមុខ
  22. ប្រាសាទបី
  23. ប្រាសាទបឹង
  24. ប្រាសាទបឹងប៉ែនជុំ
  25. ប្រាសាទជាន់ស្រាំ
  26. ប្រាសាទធំ
  27. ប្រាសាទនរាយ
  28. ប្រាសាទនាងខ្មៅ
  29. ប្រាសាទបន្ទាយពីរជាន់
  30. ប្រាសាទបន្ទាយយួន
  31. ប្រាសាទបឹងស្រែលិច
  32. ប្រាសាទប្រាំ
  33. ប្រាសាទព្រះខ័ន (កំពង់ស្វាយ)
  34. ប្រាសាទព្រះដំរី
  35. ប្រាសាទព្រះស្ទឹង
  36. ប្រាសាទភ្នំព្រះលាន
  37. ប្រាសាទភ្នំម្រេច
  38. ប្រាសាទរើល
  39. ប្រាសាទសង្កែ
  40. ប្រាសាទសំឡាញ
  41. ប្រាសាទស្រែប្រាសាទ
  42. ប្រាសាទព្រះវិហារ
  43. ប្រាសាទតូច
  44. ប្រាសាទអ្នកបួស
  45. ប្រាសាទថ្នឹង
  46. ប្រាសាទបឹងវែង
  47. ប្រាសាទដាន
  48. ប្រាសាទត្រពាំងឬស្សី
  49. ប្រាសាទអណ្តូងគុក
  50. ប្រាសាទច្រាប