Thursday, September 9, 2021

ការចិញ្ចឹម បង្កង

ការចិញ្ចឹមបង្កង ដូចជាការចិញ្ចឹមត្រី ដែរ ដែលអ្នកចិញ្ចឹមលក់ គិតត្រឹម ទិញ កូនគេ យកមកចិញ្ចឹម ងាយស្រួលគិត មិនស្មុកស្មាញ ទុកភារកិច្ចភ្ញាស់ កូន ឲ្យក្រុមហ៊ុនធំៗ គេផលិតលក់។ កូនបង្កងខ្លះតម្លៃ ២ក្បាល/៥ ដុល្លា ខ្លះ ០,៥ ដុល្លា ខ្លះ ៣០០ រៀល ប្រាកដជាអាស្រ័យលើ ពួជនិង ទំហំ ទម្ងន់។ នៅក្នុងភាសាខ្មែរ មានការពិបាកញែកពីភាពខុសគ្នារវាង

ដូច្នេះ មុនការចាប់ផ្តើមចិញ្ចឹម បង្កង ត្រូវទិញទំហំណា ដូចខាងក្រោម៖ 

ទំហំលេខ ១ ចំនួនបង្កង ក្នុង ១ គីឡូក្រាម Prawns count per Kilogram

    • ១-៥ បង្កង/គក
    • ៦-១០ បង្កង/គក
    • ១១-១៥ បង្កង/គក
    • ១៦-២០ បង្កង/គក
ទំហំលេខ ២ ចំនួនបង្កង ក្នុង ១ គីឡូក្រាម
  • ២១-២៥ បង្កង/គក
  • ២៦-៣០ បង្កង/គក
  • ៣១-៣៥ បង្កង/គក
  • ៣៦-៤០ បង្កង/គក

ទំហំលេខ ៣ ចំនួនបង្កង ក្នុង ១ គីឡូក្រាម

  • ៤១-៤៥ បង្កង/គក 
  • ៤៦-៥០ បង្កង/គក

 ទំហំលេខ ៤ ចំនួនបង្កង ក្នុង ១ គីឡូក្រាម

    • ចាប់ពី ៥១ បង្កង/គក ឡើងទៅ
យោងតាមតារាងទំហំបង្កងខាងលើ បានន័យថា នៅកម្ពុជា គេត្រូវចាប់បង្កងលក់់ ពេលវាមានទំហំ លេខ ១ គឺ ចំនួន ១០ ក្បាល/គីឡូ ឯការដាក់ពូជ ទោះជា អ្នកចិញ្ចឹមមានការលាក់លៀម ពត៍មាន តែគេថា ចិញ្ចឹមរយៈពេល ៦ ខែ ទៅ ៧ ខែ​ដូច្នេះ ទំនងជា ទិញកូនពូជ ក្នុងតារាងលេខ ២ ដែលមានកូនបង្កង ៣១ ក្បាល/គក

 បច្ចុប្បន្នការចិញ្ចឹមបង្កងក្នុងស្រះ កំពុងក្លាយជារបរដ៏ពេញនិយមមួយសម្រាប់កសិកម្មនៅកម្ពុជា ដែលបានប្រែក្លាយខ្លួនពីកសិករ ដាំដុះ និងការចិញ្ចឹមធម្មតា មកជាការធ្វើកសិកម្មតាមបែបទំនើបដូចជាការចិញ្ចឹមបង្កងវិញ។ ចំពោះអ្នកចិញ្ចឹមបង្កងថ្មីថ្មោង ដែលមិនទាន់មានបទពិសោធន៍ និងមិនបានដឹងពីបច្ចេកទេសក្នុងការចិញ្ចឹមឲ្យបានល្អ ថ្ងៃនេះ WE TV Cambodia នឹងប្រាប់ពីបច្ចេកទេស ៥ចំណុច ដើម្បីចិញ្ចឹមបង្កងឲ្យបានល្អបំផុត៖

  1. ១, ការរៀបចំស្រះសម្រាប់ចិញ្ចឹម៖ ការរៀបចំស្រះ យើងគិតទៅលើចំណុចធំៗមួយចំនួនរួមមាន ទីតាំង, លក្ខណៈស្រះ, គុណភាពទឹក, សម្ភារៈប្រើប្រាស់, និងការរៀបចំស្រះ ដោយត្រូវជីកស្រះនៅទីតាំងត្រឹមត្រូវ មានផ្ទៃក្រឡាធំល្មម ទឹកមានគុណភាពល្អ មានសម្ភារៈប្រើប្រាស់ល្អ និងការរៀបចំស្រះឲ្យបានស្អាតជាដើម។
  2. ២, ការជ្រើសរើសពូជ និងរបៀបលែង៖ អ្នកត្រូវជ្រើសរើសពូជបង្កងដែលមានគុណភាព និងទិញកូនបង្កងពូជពីកសិដ្ឋានណា ដែលមានទំនុកចិត្ត និងមានលិខិតបញ្ជាក់ពីគុណភាព។ ចំណែក ការលែងកូនបង្កង យើងត្រូវពិនិត្យមើលគុណភាបទឹកជាមុនសិន ហើយក៏ត្រូវគិតពីដង់ស៊ីតេ សម្រាប់ការចិញ្ចឹមផងដែរ។
  3. ៣, ចំណី និងរបៀបផ្ដល់ចំណី៖ ត្រូវផ្ដល់ចំណីគ្រប់ល្មម ចៀសវាងផ្ដល់ចំណីលើស ព្រោះចំណីដែលសល់ច្រើនក្នុងស្រះ អាចបំលែងជាធាតុពុលបង្ករឲ្យកើតមានរុក្ខជាតិប្លង់តុងច្រើន ធ្វើឲ្យបង្កងពិបាកសក និងលូតលាស់មិនល្អ។ ដូច្នេះ ការផ្ដល់ចំណីខ្វះបន្តិច ប្រសើរជាងការផ្ដល់ចំណីលើស។
  4. ៤, ការគ្រប់គ្រងគុណភាពទឹកស្រះ៖ បង្កងលូតលាស់ និងធំធាត់អាស្រ័យទៅលើការសករបស់វា ហើយដើម្បីឲ្យបង្កងសកបានងាយ តើងចាំបាច់ត្រូវគ្រប់គ្រងគុណភាពទឹកស្រះឲ្យបានល្អ។ ដូច្នេះ ដើម្បីគ្រប់គ្រងគុណភាពទឹកឲ្យបានល្អយើងត្រូវ ផ្លាស់ប្ដូរទឹក, កម្រិត PH និងកម្រិតខ្យល់អុកស៊ីសែនក្នុងទឹកជាដើម។
  5. ៥, ការប្រមូលផលបង្កង៖ ក្រោយការចិញ្ចឹមរយៈពេល ៤ ទៅ ៥ខែ បង្កងមានទម្ងន់មធ្យមពី ៣០ ទៅ ៥០ក្រាមក្នុង ១ក្បាល ពេលនោះយើងអាចប្រមូលផលបានហើយ។ ការប្រមូលផលមានពីរគឺ ការប្រមូលផលរំលោះ និងការប្រមូលផលទាំងស្រុង។
លោក សំ ពិសី បាន​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ការ​ចិញ្ចឹម​បង្កង​មិន​លំបាក​ប៉ុន្មាន​ទេ ប៉ុន្តែ​ក៏​មិនមែន​ជា​ការ​ងាយ​ស្រួល​ដែរ ព្រោះ​យើង​ត្រូវការ​ទុន​ជីក​ស្រះទុន​ធ្វើ​អាង ទុន​សំរាប់​ទិញ​ចំណី ដើម្បី​ចិញ្ចឹម​បង្កង​អោយ​ឆាប់​ធាត់​ធំ និង​បើ​យើង​អនុវត្ត​​បច្ចេកទេស​ក្នុង​ការ​ចិញ្ចឹម​បង្កង​នេះ​បាន​ត្រឹមត្រូវ​នោះ គឺ​តែ​ក្នុង​រយះ​ពេល​៣​ខែ យើង​នឹង​អាច​ចាប់​បង្កង​នោះ​លក់​បាន ដែល​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន បង្កង​នេះ​១​គីឡូ មាន​តម្លៃ​ពី​ ២៥​ដុល្លារ ទៅ​៣០​ដុល្លា​រ ។ ម្ចាស់កសិដ្ឋាន​ចិ​ញ្ជឹ​ម​បង្កង​រូប​នោះ សូម​អំពាវនាវដល់​ប្រជាពលរដ្ឋ​ដែល​មាន​បំណង​ចង់​ចិញ្ចឹម​បង្កង អាច​មក​រៀនសូត្រ​ដោយ​ផ្ទាល់​នៅ​កសិដ្ឋាន​លោក​បាន ដោយ​មិន​គិតថ្លៃ ។

សម្រាប់​រយៈពេល​នៃ​ការប្រមូល​ផល ​បង្កង​ចាប់ពី​រយៈពេល ៤ ទៅ ៥​ខែ បង្កង​មាន​ទម្ងន់​មធ្យម​ចាប់ពី ៣០ ទៅ ៥០​ក្រាម​ក្នុង ១​ក្បាល​។ យ៉ាងណាមិញ​ចំណុច​សំខាន់​ទាំង​៣ ខាងលើ​គ្រាន់តែ​ជា​គន្លឹះ​មួយចំនួន ដើម្បី​ជំរុញ​ក្នុងការ​ចិញ្ចឹម​បង្កង​ប៉ុណ្ណោះ​៕

លោកបន្ថែមទៀតថា កន្លងមកលោកក៏ធ្លាប់សាកល្បងចិញ្ចឹមបង្កងដៃវែងរបស់ខ្មែរយើងដែរប៉ុន្ដែហាក់មានការលំបាកទាំងការភ្ញាស់កូន និងការមើលថែ ទើបធ្វើឲ្យលោកងាកមករកការចិញ្ចឹមបង្កងអូស្រ្ដាលីនេះវិញដែលមានភាពងាយស្រួលក្នុងការបង្កាត់កូន និងការមើលថែពិសេសមានតម្រូវការ ទីផ្សារខ្ពស់ ពេញនិយមពីអតិថិជន។ លោក នង ណារិទ្ធ បានឲ្យដឹងទៀតថា បង្កងអូស្ត្រាលីទឹកសាបនេះ ជាមធ្យម អាច លក់បានក្នុងតម្លៃ ១គីឡូក្រាម ចន្លោះពី ២០ដុល្លារ ទៅ ៣០ដុល្លារ ទៅតាមទំហំរបស់វាតូច ឬ ធំ ប៉ុន្តែសម្រាប់កសិដ្ឋានរបស់លោកពេលនេះ គឺមិនទាន់ចិញ្ចឹមលក់ជាបង្កងសាច់នោះទេ គឺ គាត់ចិញ្ចឹមលក់ជាកូនបង្កង និងបង្កងមេពូជ ដែលកូនបង្កងក្នុង ១ក្បាលលក់បាន ២ពាន់រៀល រីឯបង្កងមេពូជក្នុង ១គូរលក់បានតម្លៃ ៥ ដុល្លារ

សំឡេង៖ «រាល់ថ្ងៃនេះបើនិយាយទៅបង្កង១គីឡូ ៣០ដុល្លារ ប៉ុន្ដែអត់ដែលមានលក់សាច់ទេពីព្រោះ ភ្ញៀវមកទិញកូនអស់ហើយ ១គ្រាប់បាន៤ ពាន់ ៥ពាន់ ១ម៉ឺនអញ្ចឹងណាបាទ ហើយកូនតូចៗហ្នឹង១គ្រាប់បាន២ពាន់រៀល បើគេយកច្រើនទៅនៅសល់ ១ពាន់រៀល ចំពោះមេបាដែលយើងបង្កាត់បានអញ្ចឹង១គូបាន៥ដុល្លារអញ្ចឹងទៅណាបង ពង្រីកតើបងខ្ញុំទិញដីគេបានជិតហ្នឹងទៀតហើយ កំពុងរៀបចំខែប្រាំងហ្នឹងឲ្យបាន២ស្រះបន្ថែមទៀត ។

លោកក៏បានបញ្ជាក់ថា «បងប្អូនដែលមានប្រាក់ត្រឹម៥០០$ ក៏អាចចាប់ផ្ដើមចិញ្ចឹមបង្កងបានដែរ គឺគ្រាន់តែទិញពូជមកបង្កាត់បន្ទាប់មកយកកូនដែលបានបង្កាត់នោះលក់ដើម្បីបង្កើតចំណូល។ បើបងប្អូនមានស្រះទឹកស្រាប់គឺមិនបាច់ចំណាយដល់៥០០$ទេ គឺត្រឹមតែ២០ម៉ឺនរៀលក៏អាចចាប់ផ្ដើមបានដែរ។ បច្ចុប្បន្ននេះលោកក៏បានបង្រៀនសិស្សជាច្រើននាក់ផងដែរពីបច្ចេកទេសចិញ្ចឹមបង្កងនេះ បើប្រជាកសិករមានចំណាប់អារម្មណ៍អាចមករៀនពីបច្ចេកទេនេះពីគាត់បាន។

ខេត្តតាកែវ៖ ម្ចាស់កសិដ្ឋាន ឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ ទទួលបានចំណូលខ្ទង់ម៉ឺនដុល្លារបានពីការ​ចិ​ញ្ចឹ​ម​​បង្ក​ង ខណៈគាត់ចាប់ផ្ដើមជាង ១០ឆ្នាំហើយ ខណៈបច្ចុប្បន្នមាន ១០ស្រះ លើផ្ទៃដី ៤,៥ហិកតា ទិន្នផល​ទទួ​ល​​បា​​ន​ពី ២ រហូតដល់ ៣ តោនក្នុងមួយស្រះ ដោយដាក់កូនចិញ្ចឹម ៥ម៉ឺនកូន។

លោក ព្រំ វ៉ាត ម្ចាស់កសិដ្ឋានចិ​ញ្ចឹ​ម​​បង្ក​ង រស់នៅឃុំអង្គរបុរី ស្រុកអង្គរបុរី ខេត្តតាកែវ បានរៀបរាប់ពីដំណើរ​ដើម​ទង​នៃ​កា​រចិញ្ចឹមបង្ក​ង​ថា លោកបានចិញ្ចឹមបង្កងតាំងពីឆ្នាំ ២០០៧ បច្ចុប្បន្នមាន ១០ស្រះ លើផ្ទៃដី ៤,៥ ហិកតា ទិន្ន​ផ​លទទួលបានចាប់ពី ២ ទៅ៣តោនក្នុងមួយស្រះ ដោយដាក់កូនចិញ្ចឹម ៥ម៉ឺនកូន។

លោកបន្តថា ក្រៅភ្ញាស់កូនចិញ្ចឹមបាន ៦០ម៉ឺនកូនក្នុងមួយឆ្នាំ សម្រាប់ចិញ្ចឹមក្នុងកសិដ្ឋាន និងលក់​ចែក​ចាយ​ឲ្យអ្ន​ក​ចិ​ញ្ចឹមនៅទូទាំងខេត្តតាកែវ ខេត្តកំពង់ស្ពឺ និងខេត្តកណ្តាល។ ជាធម្មតា បង្កងចិញ្ចឹមរយ:ពេល ៧ ឬ៨ខែ មាន​ទ​ម្ង​​ង់​ ១០ក្បាលក្នុងមួយគីឡូក្រាម ទំហំនេះ បង្កងមានតម្លៃ ៦ ឬ៧ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

ក្រៅពីផលិតកម្មបង្កង លោក ព្រំ វ៉ាត បានវិនិយោគលើប្រព័ន្ធធារាសាស្រ្តខ្នាតតូច ដើម្បីផ្គត់ផ្គង់ទឹកឲ្យ​កសិក​រធ្វើ​ស្រែ​​បាន ៣ដងក្នុង១ឆ្នាំ ដោយគិតសេវាបូមទឹក ២៥ម៉ឺនរៀលក្នុងមួយហិកតា។ គិតរួមទាំងចំណូលសេវាកម្ម បូម​ទឹក និងចំណូលពីកសិដ្ឋានបង្កង លោកពូអាចរកចំណូលបានពី ៦ ទៅ៧ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

លោកសន្យាខិតខំប្រឹងប្រែង​ទទួលបានជោគជ័យនៅពេលនេះ គិតទាំងចំណូល ចំណេះដឹង​ចិញ្ចឹម​បង្ក​ងបែប​ធម្ម​ជាតិ​ ភ្ញាស់កូន សេវាផ្គត់ផ្គង់ទឹក ទាំងអស់នេះបង្ហាញថា សេដ្ឋកិច្ចគ្រួសារមាននិរន្តរភាព ហើយចំណូលលោក​ខ្ទង់​ម៉ឺនដុល្លារ​ក្នុងមួយខែៗ​។

លោកថា លោកចង់ធ្វើ​ការចែករំលែកចំណេះ ដឹង និងបទពិសោធន៍ចិញ្ចឹមដល់ដៃ​គូចិញ្ចឹមគឺជា មធ្យោ​បាយដ៏ល្អ​ប្រ​សើ​​​រស​ម្រា​ប់ធ្វើ​​ការពង្រីកអាជីវកម្មចិញ្ចឹមបង្កងឲ្យមានការរីកដុះដាលទូទាំងខេត្តតាកែវ និងក្រៅតំបន់ ដើម្បីចូ​លរួ​ម​ធា​​នា​ប​រិមា​ណផ្គត់ផ្គង់បង្ក​ងឲ្យទីផ្សារក្នុងស្រុកដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ន។

លោកចង់ឲ្យមានការ​គាំទ្រ និងលើកទឹកចិត្តឲ្យពង្រីកផលិតកម្មបន្ថែម ជាពិសេសបរិមាណកូ​នបង្កងដើម្បីបំរើឲ្យ​សេ​ចក្តី​ត្រូ​វការរបស់អ្នកចិញ្ចឹម និងសូមជួ​យចែករំលែកបទ​ពិសោធន៍ល្អ​ៗដល់អ្នក​ទើបចាប់​ផ្តើមចិញ្ចឹ​ម ដើម្បី​ឲ្យពួក​គា​ត់​សម្រេចទទួលបានផលល្អបន្ថែមទៀត៕

តាកែវ៖ កសិដ្ឋានវារីវប្បកម្មមួយកន្លែងនៅខេត្តតាកែវ កំពុងបំប៉នកូនបង្កងទឹកសាប ប្រមាណ ១លានកូន ដើម្បីលក់ផ្គត់ផ្គង់ទៅឱ្យកសិករជាអ្នកចិញ្ចឹមបង្កងសាច់ ដែលឆ្លើយតបទៅនឹងតម្រូវការ ទីផ្សារ។

លោក ហង់ ហៀង ជាម្ចាស់កសិដ្ឋានវារីវប្បកម្មចិញ្ចឹមបង្កង ដែលមានទីតាំងនៅក្នុងភូមិចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ បានប្រាប់វិទ្យុជាតិកម្ពុជាថា កសិដ្ឋានរបស់លោក បានបង្កើតឡើងតាំងពីឆ្នាំ២០០៧ មានផ្ទៃដីជិត៣ហិកតា ដែលផ្ដោតទៅលើការបង្កាត់ ភ្ញាស់ពូជត្រី កង្កែបជាដើម ហើយដែលធ្វើឱ្យជីវភាពរបស់លោកមានភាព ល្អប្រសើរ ។ លោកបានបន្ដថា នៅពេលថ្មីៗនេះ លោក បានធ្វើការបង្កាត់ ភ្ញាស់បង្កងទឹកសាប ហើយកំពុងតែផ្សាំ បំប៉នកូនបង្កង ទឹកសាប ដែលបានញាស់ ប្រមាណ ១លានកូន ឱ្យទៅជាកូនបង្កងពូជសម្រាប់លក់ទៅឱ្យកសិករជាអ្នកចិញ្ចឹមបង្កងសាច់ ដោយលក់ចេញទៅតាមប្រភេទទំហំ ដោយក្នុង១ក្បាលតម្លៃចន្លោះពី ២រយរៀល ទៅ១ពាន់រៀល ។ លោកក៏បានឱ្យដឹងទៀតថា ការផ្សាំកូនបង្កង មាន២ប្រភេទ គឺផ្សាំក្នុងស្រះ និងផ្សាំនៅក្នុងរូង ជាពិសេស ការផ្សាំកូនបង្កងនេះ ត្រូវការដូរទឹក ទើបបង្កងធំលឿន។

« ផ្សាំក្នុងស្រះក៏គេរៀបចំស្រះកុំឱ្យមានត្រីកាចឬក៏សត្វកាចដូចអន្ទង់កង្កែប។ ហើយគេផ្សាំគេធ្វើស្រះហើយរលីងហើយគេបាំងជុំវិញកុំឱ្យមានសត្វអីចូល។ ហើយអាចដាក់សំបុក ៥០ភាគរយ ហើយយើងមានប្រព័ន្ធទឹកវិល និងប្រើខ្យល់អុកស៊ីសែននៅក្នុងស្រះ ដើម្បីផ្សាំនេះគឺផ្សាំកូនពូជ។ ហើយបើផ្សាំដូចនេះរាល់ថ្ងៃគឺយើងផ្សាំនៅក្នុងរូងមួយដែលមានលក្ខណៈបិទជិត ហើយមានសីតុណ្ហភាពគ្រប់គ្រាន់កុំឱ្យអាម៉ូញាក់ឬគុណភាពទឹកថយចុះត្រូវតាមដានវាជារៀងរាល់ថ្ងៃដោយវាស់ និងដូរទឹកនេះជាការផ្សាំប្រភេទ​ទី២។ហើយអ្នកខ្លះគេខ្ជិលផ្សាំដូចខ្ញុំចេញពីកូនពូជចេញពីក្នុងរូងទៅគេហៅថាឡាវី១៥ថ្ងៃ បានន័យថាបង្កងហែលក្រឡាប់គេរៀបចំស្រះហើយ គេយកទៅដាក់ចិញ្ចឹមតែម្ដង។ យើងគ្រាន់តែដឹងថាចិញ្ចឹមពួកអស់នេះបើបានផ្ទៃស្រះធំទូលាយល្អចាប់ពីកន្លះហិកតាឬក៏មួយហិកតាទៅឱ្យមានលំនឹងទាំងអុកស៊ីសែននិងគុណភាពទឹក គឺមួយហិកតាគឺល្អហើយគេប្រើមួយការ៉េ ១០ក្បាលកូនបង្កងឬ១៥ក្បាល ។ បើមានទឹកដូរទើបបង្កងធំលឿន កាលណាដូរទឹកវា សក ហើយបើវាអត់សកវាអត់ធំ និងពាក់ព័ន្ធបង្កងពិបាករឿងទឹក បើតំបន់ណាមានទឹកដូរគឺមិនអីទេ»។

សូមបញ្ជាក់ថា នៅខេត្តតាកែវមានកសិដ្ឋានចិញ្ចឹមបង្កងជាច្រើនកន្លែង ហើយត្រូវបានគេចាត់ទុក ជាខេត្តមួយដែលល្បីលើបច្ចេកទេសចិញ្ចឹមបង្កងទឹកសាបមានរស់ជាតិឆ្ងាញ់ មិនចាញ់បង្កងធម្មជាតិឡើយ៕

តាមអ្វី​ដែលអ្នកបច្ចេកទេស​ចិញ្ចឹម​ បានជម្រាបជូនរដ្ឋមន្រ្តី ឱ្យដឹង​ថា កសិដ្ឋានបានចាប់ ផ្តើមដំណើរការតាំងពីឆ្នាំ២០១៦ ដោយធ្វើការអភិវឌ្ឍជាបណ្តើរៗ មានជីកស្រះច្រើនប្រភេទ (ស្រះចិញ្ចឹមមេ បាពូជ កូន និងបង្កងសាច់) អាងភ្ញាស់ និងហេដ្ឋរចនាសម្ព័ន្ធក្នុងកសិដ្ឋាន។ល។ បច្ចុប្បន្នកំពុងធ្វើការសាកពិសោធន៍ភ្ញាស់ និងចិញ្ចឹមកូនពូជឱ្យស្របតាមក្សេត្របរិស្ថាននៅតំបន់នេះ ក្នុងទិសដៅដើម្បីសម្រេចតាមផែនការផលិតកម្ម ផលិតបង្កងសាច់ឱ្យបាន ១តោន/ថ្ងៃ និងកើនឡើងជាបន្តបន្ទាប់។ បច្ចុប្បន្នមានកូនពូជប្រមាណ ៦០ម៉ឺន ដែលអាចផ្តល់ផលប្រមាណ ៥០ តោននៅរយៈពេល ៦ខែ។

បង្កង​ប្រភេទនេះមានតម្លៃ ២៥ដុល្លារ/គ.ក នៅកសិដ្ឋាន ឈ្មួញយកទៅលក់បន្តតម្លៃ ៣០-៣៥ដុល្លារ/គ.ក។ ផ្ទៃដីដែលបាននឹង​កំពុងចិញ្ចឹម​មានចំនួន ២៥​ហិចតា នឹងធ្វើការពង្រីកដល់ ១០០ហិចតា នៅពេលឆាប់ៗខាងមុខ ដែលក្នុងនោះ ៧០ហិចតា សម្រាប់ផលិតបង្កងសាច់ ៣០ហិចតា សម្រាប់ផលិតមេ បា និង​កូនពូជ។ ការចិញ្ចឹម​ជាលក្ខណ:ធម្មជាតិ (លែងក្នុងស្រះ) ផ្តល់​ចំណីផ្សំ​មានពោត ដំឡូងមី និង​សណ្តែកសៀង ដែលជាវត្ថុធាតុដើម​ផលិត​ក្នុងស្រុក។

«រាល់ថ្ងៃហ្នឹងខ្ញុំផលិតកូនលក់មិនទាន់ទេ និយាយទៅអត់គ្រប់ទីផ្សារ។ អ្នកចិញ្ចឹមច្រើន ហើយបង្កងខ្ញុំលក់ឱ្យកសិករតម្លៃតែ៥០០រៀលទេ ក្នុងមួយក្បាល ដោយពួកគាត់យកទៅចិញ្ចឹមតែ៣ខែជាងទៅ៤ខែអាចលក់បានហើយ។ និយាយទៅខ្ញុំលក់ធូរថ្លៃ ដើម្បីឱ្យកសិករ ស្រួលទិញយកទៅចិញ្ចឹម។ ពេលទិញទៅខ្ញុំក៏ ផ្ដល់បច្ចេកទេសចិញ្ចឹមឱ្យគាត់ដែរ»។ នេះជាការលើកឡើងរបស់លោក តាន់ នរវិន្ទ។
 
លោក តាន់ នរវិន្ទ គ្រោងនឹងពង្រីកកសិដ្ឋានចិញ្ចឹមបង្កង និងពូជបន្ថែម ដោយបច្ចុប្បន្នលោក កំពុងស្វែងរកជំនួយគាំទ្រទាំងថវិកា និងទីផ្សារនាំចេញទៅបរទេស។ ម្ចាស់កសិដ្ឋានរូបនេះ រំពឹងចង់បង្កាត់ពូជបង្កងប្រមាណ១-២លានកូនក្នុងមួយខែ ដើម្បីផ្គត់ផ្គង់ទីផ្សារ និងជួយបង្កើនជីវភាពដល់កសិករក្នុងស្រុក។ លោក អះអាងថា នៅពេលកសិដ្ឋានរបស់លោក មានលទ្ធភាពគ្រប់គ្រាន់ លោក នឹងទម្លាក់តម្លៃកូនបង្កងឱ្យកាន់តែថោក ២០០-៣០០រៀល ប៉ុណ្ណោះក្នុងមួយក្បាល ដើម្បីឱ្យកសិករមានលទ្ធភាពចិញ្ចឹម សម្រាប់ធ្វើអាជីវកម្ម និងចិញ្ចឹមលក្ខណៈគ្រួសារផងដែរ៕