ការចិញ្ចឹម អន្ទង់ បើគិតដល់ ការវិភាគរបស់ស្ថាបនជំនាញ ឃើញថា មិនគួរចិញ្ចឹមអន្ទង់ទេ ព្រោះគាត់ លើកឡើងថា ដាក់កូនពូជ ៥០ គីឡូក្រាម រយៈពេល ចាប់ពី ៦ ទៅ១២ ខែ ស្រាប់តែ ចាប់លក់បាន ៧៧ គក គឺ អន្ទង់ធំ បាន ២០ គក អន្ទងើតូច ៥៧ គក ។ បើគិតជា លុយ ចំណេញបានជាង ៥៣ ម៉ឺន រៀល ឬ ជាង ១០០ ដុល្លា ។ តាមឯកសារបរទេស ការចិញ្ចឹមអន្ទង់មាន ទឹកប្រាក់ច្រើនដល់ទៅ ១ ពាន់លានដុល្លា/ឆ្នាំ ព្រោះបរទេសដូចជា អឺរ៉ុប ជប៉ុន អាស៊ី ចិន ចូលចិត្ត អន្ទង់ខ្លាំងណស់ ដែលគេត្រូវ កែប្រែ ពី អន្ទង់ ទម្ងន់ ៥ ក្រាម/ក្បាល ឲ្យឡើង ដល់ទម្ងន់ ? / កក។ គេប្រើ ដង់ស៊ីតេ ៧៥ គក/ម២។
ឥលូវសូមតាមដានការវិភាគរបស់ខ្ញុំវិញម្តងថា ហេតុអ្វី បរទេសគេនាំគ្នាចិញ្ចឹមអន្លង់ ហេតុអ្វី កម្ពុជា នាំចូលអន្ទង់ពីវៀតណាមមកលក់? ហេតុអ្វី នៅកម្ពុជាមានអ្នកខិតខំចិញ្ចឹមអន្ទង់ តែបែប លាក់លៀម ?ដំបូងត្រូវដឹងថា៖
- អន្ទង់ធម្មជាតិ មានអាយុ ជាង ១២ ឆ្នាំឡើងទៅ ទើបវា ញាស់កូន ដូច្នេះ គេមិនអាចពឹងផ្អែកលើការ ចាប់អន្ទង់តូចៗពីធម្មជាតិ បានឡៀតឡើយ ត្រូវការ ទិញពូជ ( បើវៀតណាម គេផលិតពូជ នៅជប៉ុនមិនអាចផលិតពូជបានឡើយ)
- ពូជអន្ទង់អាច ២,០០០ ក្បាល/កក
- ពូជអន្ទង់អាច ១,៥០០ ក្បាល/កក
- ពូជអន្ទង់អាច ៦០០ ក្បាល/កក
- ពូជអន្ទង់អាច ៥០០ ក្បាល/កក
- ដូច្នេះអ្នកចិញ្ចឹមត្រូវ ផ្តល់ចំណី រហូតដល់ ៦-៨ ក្បាល/ កក រយៈពេល ៦ ទៅ ១២ ខែ។ ក្នុងន័យនេះ ដែលនៅ វៀតណាម គេទិញ ពូជ ១ គក គេលក់វិញបាន ២៥០ កក ក្នុងតម្លៃ ៨ដុល្លា/គក គុណ ២៥០ គក គេរកចំណូលបាន ២,២០០ ដុល្លា ! ពេលឃើញគេចំណេញទើបយើង រិះរកវិភាគ ថាត្រូវ ធ្វើបែបណា? ចំណាយអ្វីខ្លះ?
អន្ទង់កំពុងតែពេញនិយមខ្លាំង សម្រាប់ធ្វើអាហារ ដោយសារតែវាមានរស់ជាតិឆ្ងាញ់ប្លែក បូករួមជាមួយនឹងអត្ថប្រយោជន៍ផ្សេងៗទៀតរបស់វា លើសពីនេះទៅទៀតនោះអន្ទង់ក៏មានតម្លៃថ្លៃផងដែលបើធៀបនឹងសត្វវារីវប្បកម្មផ្សេងទៀត ។ បើយោងទៅតាមដង្ខៅអន្ទង់ខេត្តកំពងឆ្នាំង បានឱ្យដឹងថា មកដល់ឆ្នាំ ២០២០ នេះ ក្នុងកសិដ្ឋានរបស់លោកមានអាងចំនួន ៣៥ អាង ចែកចេញអាងអន្ទង់បំប៉ន យកសាច់ ចំនួន ២៥ អាង និង អាងថែទាំកូនពូជ ចំនួន ១០ អាង អាងនីមួយៗដាក់កូនពូជចិញ្ចឹមចំនួន ១៥០ គីឡូក្រាម ស្មើនិង ១៥០០-២០០០ ក្បាល ក្នុង១អាង។
ចំពោះកូនពូជនោះទៀតសោធ បានមកពីអន្ទង់ធម្មជាតិទិញប្រមូលបានពីប្រជានេសាទ យកមកចិញ្ចឹមបំប៉នដោយប្រើចំណីផ្សំក្នុងរយៈពេល ៦-៧ ខែ ទើបអាចប្រមូលផលលក់បាន ។ ក្នុងមួយគីឡូក្រាម អន្ទង់ពូជមានតម្លៃ ១៤,០០០ រៀល ដោយឡែកអន្ទង់សាច់នៅលើទីផ្សារ មួយគីឡូក្រាម តម្លៃ ៣៥,០០០ រៀល ជិត ១០ដុល្លារក្នុងមួយគីឡូ ។
ដោយសារតម្រូវការទីផ្សារមានតម្លៃខ្ពស់ របរមួយនេះអាចរកចំណូលបានខ្ទង់ម៉ឺនដុល្លារក្នុងមួយឆ្នាំ ។ ជាក់ស្ដែងម្ចាស់កសិដ្ឋានខាងលើនេះ អាចលក់តាមការបញ្ជារទិញរបស់អតិថិជន ទាំងក្នុងស្រុក និងក្រៅស្រុក ក្នុង១ឆ្នាំអាចចាប់លក់បាន ២ ដង ក្នុង១ដងជាមធ្យមចាប់បានពី ៧-១០ តោន ដែលក្នុង ១ តោនលក់បាន ២លានរៀល ស្មើរនឹងផលទទួលបាន ១៤ លាន ទៅ ២០ លានរៀលក្នុងម្ដង ដូច្នេះចំណូលដែលគាត់ទទួលបានពីការលក់ប្រមាណ ១៥ តោន ក្នុងមួយឆ្នាំអាចរកចំណូលបាន ៧ពាន់ ទៅ ១៥ពាន់ដុល្លារ/ឆ្នាំ ។
កសិករមិនគួរមើលរំលងរបរនេះទេ ក៏ប៉ុន្ដែខ្ញុំលើកទឹកចិត្តឱ្យបងប្អូនរៀនបច្ចេកទេសឱ្យច្បាស់ជាមុនសិនមុននឹងចាប់ផ្ដើមចេញរកស៊ី ជៀសវាងការខាតបង់ច្រើន ។ អត្ថបទដោយ ៖ មិត្ត គន្ធា
កោះកុង៖ ប្រជានេសាទនៅភូមិព្រែកខ្សាច់ ខេត្ដកោះកុង បានថ្លែងប្រាប់ Cambotrips នាពេលថ្មីៗនេះ អន្ទង់សមុទ្រដែលពួកគាត់នេសាទបាន អាចលក់បានតម្លៃថ្លៃ ដែលអាចលក់ចេញក្នុង១គីឡូ ចាប់ពី តម្លៃ ៣០ ដុល្លារអាមេរិកឡើងទៅ។ លោក ពូ ម៉ៅ ប្រជានេសាទម្នាក់ ក្នុងចំណោមប្រជានេទសាទជាង២០០គ្រួសារផ្សេងទៀតនៃទឹកដីភូមិព្រែកខ្សាច់ នៃខេត្ដកោះកុង បានប្រាប់ឲ្យដឹងថា អន្ទង់សមុទ្រនេះ មិនងាយរកបានទេ ពេលខ្លះរកមិនមានផង។ ដូច្នេះទើបលក់បានថ្លៃ។ កូនអន្ទង់ជប៉ុនដែលមានតម្លៃ 35000$ ក្នុងមួយគីឡូ...