រោងចក្រ ផលិត តម្លើង រថយន្ត ជាទំព័រវិភាគអំពី ភាពខុសគ្នានៃការផលិតរថយន្ត និងការតម្លើងរថយន្ត ដែលខុសគ្នាត្រង់ ឧស្សាហកម្មផលិត Manufacturing វាប្រមូលផ្តុំ រោងចក្រជាច្រើន factories ដូចជា រោងចក្រផលិត កង់ រោងចក្រម៉ាស៊ីន រោងចក្រ កញ្ចក់ កៅអី គ្រឿងអគ្គីសនី...នៅក្នុងប្រទេសតែមួយ ចំណែកឯ រោងចក្រតម្លើង Assembly Plant ជាទីតាំងប្រមូលគ្រឿង ផ្គុំផ្សេងៗមកពីប្រទេសផង ពីក្នុងស្រុកផង ដែលមានតាមជំហ៊ានដូចខាងក្រោមនេះ៖ (អានពត៍មានបន្ថែមពីការតម្លើងរថយន្ត
- Research Department ផ្នែកស្រាវជ្រាវទីផ្សារ 👈
- Design Department ផ្នែក ឌីសាញ 👈
- Engineering Department ផ្នែកវិស្វកម្ម 👈
- Manufacturing Department ផ្នែកផលិតកម្ម 👈
- Metal Forming ផ្នែកចាក់ពុម្ព 👈
- Metal Surface Engineering 👈
- Body in White 👈 តួររថយន្តដែក ស
- Plastics and Synthetics 👈 ផ្នែកគម្របជ័រផ្លាស្ទីក
- Glass and Glass Wool 👈 កញ្ជក់ និង ពូក
- Tyres (Rubber Products) 👈 កង់រថយន្ត
- Paint and Coating ផ្នែកបាញ់ថ្នាំ និង ជូតសម្អាត 👈
- E- Coat and Wash ផ្នែកផ្សារនិងជ្រលក់ថ្នាំទ្រនាប់ 👈
- Hard Trim👈 គ្រឿងបំពាក់ រឹង
- Soft Trim 👈 គ្រឿងបំពាក់ទន់
- Engine Assembly 👈 គ្រឿងម៉ាស៊ីន
- Final Assembly ផ្នែកពិនិត្យគុណភាព 👈
- Inspection 👈 ត្រួតពិនិត្យបច្ចេកទេស
- Launch Department ផ្នែកទីផ្សារ 👈
- Shipping ផ្នែកដឹកជញ្ជូន 👈
តើអ្វីជាមូលហេតុជម្រុញឲ្យក្រុមហ៊ុនបរទេស មកតម្លើងរោងចក្រ ផ្គុំតម្លើងនៅកម្ពុជា? នៅប្រទេសថៃ វៀតណាម ក្រុមហ៊ុនបរទេសពី អាមេរិក ជប៉ុន អឺរ៉ុប តម្លើងរោងចក្រផលិតរថយន្តថ្មី តែ ប្រទេសថៃ រារាំង មិនឲ្យមាន រោងចក្រផលិត គ្រឿងបន្លាស់ គឺទុកឪកាសនេះ សម្រាប់ប្រទេសថៃ ផលិតគ្រឿងបន្លាស់ ដែលនាំឲ្យ ការលក់រថយន្តរបស់ បរទេសជួបឧបសគ្គ រាំងស្ទះ ពិបាកប្រកួតជាមួយ រថយន្តចាស់ៗ ដែលមានគ្រឿងបន្លាស់ ពីជប៉ុន កូរ៉េ ។ ជាធម្មតា រថយន្តត្រូវបានផលិតដោយប្រើ គ្រឿងយន្ត Robot ដែលមានតម្លៃថោកជាង ការប្រើមនុស្ស ចុះហេតុអ្វី បរទេសមក តម្លើងរថយន្ត/ផ្គុំ នៅកម្ពុជា ដោយគ្រោងប្រើកម្មករជាង ៥០០ នាក់ ?
ក្រុមហ៊ុន Ford គ្រោងបោះទុនវិនិយោគ ២១លានដុល្លារសាងសង់រោងចក្រ ផ្គុំនិងតម្លើងរថយន្ត នៅកម្ពុជា ក្រុមហ៊ុន RMA AUTOMOTIVE CO.,LTD គ្រោងបោះទុនវិនិយោគ ប្រមាណ ២១លានដុល្លារអាមេរិក ដើម្បីសាង់សង់រោងចក្រផ្គុំ និងតម្លើងរថយន្ត នៅក្នុងខេត្តពោធិ៍សាត់។ បើតាមរដ្ឋបាលខេត្តពោធិ៍សាត់ គម្រោងវិនិយោគនេះ នឹងអាចស្រូបយកកម្លាំងពលកម្ម ប្រមាណ ៥០០នាក់ សម្រាប់ខ្សែច្រវ៉ាក់ផលិតកម្ម និងតម្រូវការទីផ្សារក្នុងស្រុក។លោក ងន សាំង នាយកប្រតិបត្តិនៃក្រុមហ៊ុន RMA បានប្រាប់សារព័ត៌មានខេមបូណូមីស ថា គម្រោងវិនិយោគនេះ បានបញ្ចប់ការសិក្សារួចស្រេចហើយ និងកំពុងរង់ចាំការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា។ នាយកប្រតិបត្តិរូបនេះ បានបញ្ជាក់បន្ថែមថា គម្រោងនេះមានទំហំវិនិយោគ ប្រមាណ ២១លានដុល្លារអាមេរិក ដែលគ្រោងនឹងសាងសង់ នៅក្នុងខេត្តពោធិ៍សាត់។
បើយោងតាមរដ្ឋបាលខេត្តពោធិ៍សាត់ នៅថ្ងៃទី១៤ ខែកញ្ញា នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា(CDC) បានបើកកិច្ចប្រជុំតាមប្រព័ន្ធអនឡាញ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD ដែលមានការអញ្ចើញចូលរួមពីឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់។
ជាការឆ្លើយតប ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនេះ សាងសង់រោងចក្រផ្គុំ និងតម្លើងរោងចក្រ Ford ដែលមានទីតាំងស្ថិតនៅស្រុក ក្រគរ ខេត្តពោធិ៍សាត់ ដែលធ្វើឱ្យខេត្តពោធិ៍សាត់បង្កើនគម្រោងវិនិយោគ និងបង្កើនឱកាសការងារបន្ថែម ដល់ពលរដ្ឋរបស់ខ្លួន៕
ថ្ងៃពុធ, ទី27 ខែខែកញ្ញា, 2017 06:39 កាលពីម្សិលមិញនេះ ក្រុមហ៊ុន ទី្រ ភាព គ្រុប និងក្រុមហ៊ុនចិន Beijing Zhongjiao Rongqing Science and Technology បានចុះហត្ថលេខាលើ អនុស្សារណ:យោគយល់គ្នាលើ គម្រោងវិនិយោគបង្កើតរោងចក្រតម្លើងរថយន្តគ្រប់ប្រភេទ ម៉ូតូ ម៉ាស៊ីនត្រជាក់ និងយានដ្ឋានជួសជុលរថយន្តទំនើបគ្រប់សេរ៊ី ធំជាងគេតែមួយគត់ ក្នុងប្រទេសកម្ពុជា។យោងតាមការឲ្យដឹងពីគេហទំព័ររបស់ ក្រុមហ៊ុន ទ្រី ភាព គ្រុប រោងចក្រតម្លើងរថយន្តគ្រប់ប្រភេទ ម៉ូតូ ម៉ាស៊ីនត្រជាក់ នឹងត្រូវប្រើប្រាស់ទុនវិនិយោគជំហានដំបូងប្រមាណ ៣០លានដុល្លារអាមេរិក។ គម្រោងនេះ មានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៃកំពង់ផែពហុបំណងរបស់ ក្រុមហ៊ុន ទ្រី ភាព គ្រុប ដែលស្ថិតនៅភូមិចង្ហោន ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត លើផ្ទៃដីជិត ១០០ហិកតា។រីឯយានដ្ឋានជួសជុលរថយន្តទំនើបគ្រប់សេរ៊ី នឹងបង្កើតឡើងនៅភូមិកន្ទោកជើង ឃុំកន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។គួររម្លឹកដែរថា ក្រុមហ៊ុន ទ្រី ភាព ក៏បានបោះទុនរួមគ្នាជាមួយដៃគូចិន ប្រមាណ ៥០លានដុល្លារ បង្កើតរោងចក្រដំឡើងម៉ូតូ នៅខេត្តកណ្តាលផងដែរ៕
កាលពីឆ្នាំ ២០១៩ កន្លងទៅនេះ កម្ពុជាទទួលបានដំណឹងល្អជាច្រើនពីវិនិយោគគិនជប៉ុន ក្នុងនោះផងដែរគេឃើញមានគម្រោងពីរដែលលេចធ្លោ និងទទួលបានការសាទរខ្លាំងពីសំណាក់សាធារណជន ដែលមានដូចជា រោងចក្រផលិតគ្រឿងអេឡិចត្រូនិក និងគម្រោងបង្កើតរោងចក្រតម្លើងរថយន្តអគ្គិសនី។ នៅក្នុងអត្ថបទនេះ យើងនឹងធ្វើការសង្ខេបពីគម្រោងដែលលើកឡើងមកទាំងពីរដូចខាងក្រោមនេះ៖
១. រោងចក្រផលិតគ្រឿងអេឡិចត្រូនិក
យោងតាមការចុះផ្សាយពីសារព័ត៌មាន Bangkok Post កាលពីថ្ងៃ១៨ ខែធ្នូ ឆ្នាំ២០១៩ បានឱ្យដឹងថាក្រុមហ៊ុនផលិតឧបករណ៍អេឡិចត្រូនិចជប៉ុន MinebeaMitsumi Inc នឹងផ្លាស់ប្តូរផ្នែកនៃការផលិតម៉ាស៊ីនវីដេអូហ្គេមរបស់ខ្លួនពីប្រទេសចិនមកប្រទេសកម្ពុជាដោយសារជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិននៅតែមិនប្រាកដប្រជា។
ការផ្លាស់ប្តូររបស់ក្រុមហ៊ុន MinebeaMitsumi ដែលជាអ្នកផ្គត់ផ្គង់ឲ្យក្រុមហ៊ុនវីដេអូហ្គេមយក្ស Nintendo Co បានកើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិកបានលុបចោលការដាក់ទណ្ឌកម្មដែលបានគ្រោងទុកនៅលើកុងសូល វីដេអូហ្គេមក្នុងចំំំំណោមផលិតផលផ្សេងទៀតត្រូវបាននាំចូលពីប្រទេសចិន។
នឹងណែនាំការធ្វើឲ្យប្រសើរឡើងដល់រោងចក្ររបស់ខ្លួនដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្នុងរាជធានីភ្នំពេញដែលគ្រោងនឹងមានការប្រមូលផ្តុំឧបករណ៍ហ្គេមវីដេអូសម្រាប់នាំចេញពេញសមត្ថភាពចាប់ពីឆ្នាំ ២០២០ ។
អ្នកនាំពាក្យបាននិយាយថាផលិតកម្មបានចាប់ផ្តើមដោយផ្នែក នៅក្នុងខណៈពេលនោះពួកគាត់បានធ្វើការបដិសេធមិនបង្ហាញពីចំនួនទឹកប្រាក់នៃការវិនិយោគឬសមត្ថភាពផលិតកម្មដែលបានគ្រោងទុក។
លោកបាននិយាយថាពួកគេគ្រោងនឹងបង្កើនផលិតកម្មនៅកម្ពុជាជារួមដែលបច្ចុប្បន្នពួកគេផលិត ផលិតផលដូចជាគ្រាប់បាល់និងអំពូល LED ក្រោមដៃរបស់ខ្លួនគឺក្រុមហ៊ុន Minebea (ខេមបូឌា) និងពង្រីកចំនួនកម្មកររហូតដល់ ២០.០០០ នាក់ពី ៧០០០ នាក់នៅពីរបីឆ្នាំខាងមុខ។
២. គម្រោងតម្លើងរថយន្តនៅខេត្តសៀមរាប
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់ជប៉ុនមួយ មានគម្រោងនាំចូលរថយន្តអគ្គិសនីទំនើប ទើបផលិតថ្មី ដែលផលិតឡើងក្នុងន័យគិតគូរបញ្ហាបរិស្ថានខ្ពស់ មិនប៉ះពាល់ដល់ការបំពុលខ្យល់អាកាស និងការរំខានដោយសំឡេងឡើយ ដែលរថយន្តទាំងនោះគេមានគម្រោងនឹងនាំចូលមកលក់ក្នុងទីផ្សារខេត្តសៀមរាប ក្នុងពេលឆាប់ៗខាងមុខ។ នេះបើយោងតាមការឱ្យដឹងពីសំណាក់មន្ត្រីជាន់ខ្ពស់នៃអាជ្ញាធរជាតិអប្សរា។
ក្នុងឱកាសចូលជួបសម្តែងការគួរសមជាមួយលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា កាលពីពេលខែតុលាឆ្នាំ ២០១៩ កន្លងទៅ លោក Naoto Yamagishi ប្រធានគ្រប់គ្រងគម្រោងទូទៅក្រុមហ៊ុន Toyota Tsusho Corporation បានណែនាំពីរថយន្តអគ្គិសនីថ្មី ដែលក្រុមហ៊ុនទើបផលិត និងត្រៀមបញ្ចេញលក់ក្នុងទីផ្សារខេត្តសៀមរាប ដែលលក្ខណៈពិសេសនៃរថយន្តនេះ ផលិតឡើងក្នុងន័យគិតគូរបញ្ហាបរិស្ថាន។ ហើយក្រុមហ៊ុនក៏មានផែនការបង្កើតគម្រោងដំឡើងរថយន្តនេះ នៅខេត្តសៀមរាបផងដែរ។
ជាការឆ្លើយតបនៅក្នុងជំនួបនោះលោក ហង់ ពៅ បានវាយតម្លៃខ្ពស់ចំពោះរថយន្តអគ្គិសនី និងគាំទ្រចំពោះផលិតផលដែលមិនប៉ះពាល់ដល់បរិស្ថាននេះ។ ជាមួយគ្នានោះដែរ លោកក៏បានសម្ដែងការគាំទ្រផងដែរទៅដល់ផែនការបង្កើតគម្រោងដំឡើងរថយន្តអគ្គិសនីនេះ នៅខេត្តសៀមរាប ព្រោះផែនការនេះអាចជួយបង្កើតមុខរបរ និងផ្ទេរនូវចំណេះដឹង ព្រមទាំងបច្ចេកវិទ្យាដល់ប្រជាជនកម្ពុជា ៕
២- P P C H Y MACHINERY MANUFACTURING CO., LTD: គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្លាស់ (រថយន្ត គ្រឿងចក្រ គ្រឿងយន្ត) និងប៊ូឡុងគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិឫស្សី ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៦,៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២០០កន្លែង។
10 May, 2018352 សម្តេចតេជោ ហ៊ុន សែន អញ្ជើញទស្សនកិច្ចក្នុងរោងចក្រតម្លើងរថយន្ត នៃក្រុមហ៊ុន Daehan Auto Cambodia នៅព្រឹកមិញនេះ បន្ទាប់ពីសួរសុខទុក្ខ និងផ្តល់ថវិកាមួយចំនួនដោយផ្ទាល់ដៃដល់ស្ត្រីដែលជាកម្មការនីមានផ្ទៃពោះចំនួន ៧១៤នាក់ រួចហើយនោះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណា ចក្រកម្ពុជា បានអញ្ជើញទស្សនកិច្ច និងពិនិត្យមើលសង្វាក់ផលិតកម្ម នៃរោងចក្រតម្លើងរថយន្ត របស់ក្រុមហ៊ុន Daehan Auto Cambodia ជាក្រុមហ៊ុនរបស់ប្រទេសកូរ៉េ ដែលស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស Intervia AutomobileIndustry Complex ក្នុងក្រុងបាវិត ខេត្តស្វាយរៀង។
រោងចក្រតម្លើងរថយន្តនេះ មានកម្មករសរុបចំនួន២៤៣ នាក់ ក្នុងនោះនារី មានចំនួន៤៣នាក់។ បច្ចុប្បន្នរោងចក្រនេះកំពុងធ្វើសកម្មភាពតម្លើងរថយន្តផ្ទាល់របស់ខ្លួនសំរាប់ផ្គត់ផ្គង់តម្រូវការក្នុងស្រុក ដែលក្នុងនោះមានជារថយន្តប្រភេទដឹកកម្មករ ដឹកទំនិញ និងប្រភេទរថយន្តផ្សេងៗទៀត។
កម្ពុជាពិតជាមោទនភាពណាស់ដែលមានរោងចក្រ តម្លើងរថយន្តនៅក្នុងស្រុកបែបនេះ ក្នុងការបំពេញតម្រូវការអ្នកប្រើប្រាស់ និងជាការផ្តល់ការងារដល់ពលរដ្ឋយើងផងដែរ។ អរគុណដល់ម្ចាស់រោងចក្រ និងក្មួយៗកម្មករ កម្មការនីទាំងអស់ដែលបានចូលរួមចំណែកជំរុញវិស័យឧស្សាហកម្មនេះ អោយកាន់តែរីកចម្រើនទៅមុខ៕
ក្រុមហ៊ុនចិន Jiangsu General Science គ្រោងនឹងសាងសង់រោងចក្រផលិតសំបកកង់រថយន្ត ក្រោមទុនវិនិយោគប្រមាណ ២០០ លានដុល្លារអាមេរិក នៅខេត្តព្រះសីហនុ ដោយរោងចក្រនេះនឹងមានសមត្ថភាពផលិតសំបកកង់បានដល់ ៦លានគ្រាប់ ក្នុងមួយឆ្នាំៗ។ នេះបើយោងតាម European Rubber Journal។
រោងចក្រនេះនឹងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដោយរំពឹងថានឹងចំណាយពេល ១៥ខែ ដើម្បីបញ្ចប់ការសាងសង់ ហើយគ្រោងនឹងបើកដំណើរការនៅខែកញ្ញា ឆ្នាំ២០២២ ។
យោងតាមក្រុមហ៊ុន រោងចក្រនេះនឹងបង្កើតការងារថ្មីយ៉ាងហោច ៨០០កន្លែង និងបង្កើតប្រាក់ចំណេញប្រចាំឆ្នាំជាមធ្យមប្រមាណ ២៥,៥ លានដុល្លារអាមេរិក នៅពេលប្រតិបត្តិការពេញលេញ។
ក្រុមហ៊ុនបានបន្ថែមទៀតថា ការសម្រេចចិត្តឈានជើងចូលទីផ្សារកម្ពុជាត្រូវបានគាំទ្រដោយរដ្ឋាភិបាលកម្ពុជា ដែលមានបំណងលើកទឹកចិត្តដល់កំណើនឧស្សាហកម្មឈើកៅស៊ូនៅក្នុងប្រទេស។
រោងចក្រថ្មីគឺជាគម្រោងវិនិយោគចុងក្រោយបង្អស់របស់ក្រុមហ៊ុន ទាក់ទិននឹងការពង្រីកវិសាលភាពទីផ្សារទៅក្រៅប្រទេស។
គួរបញ្ជាក់ផងដែរ កាលពីឆ្នាំមុន ក្រុមហ៊ុននេះក៏បានបើករោងចក្រផលិតសំបកកង់រថយន្តនៅក្រៅប្រទេសលើកដំបូងរបស់ខ្លួននៅប្រទេសថៃ ដែលផលិតសំបកកង់ឡានដឹកទំនិញ និងឡានក្រុងបានចំនួន ១លាន គ្រាប់ និងសំបកកង់រថយន្តធម្មតាចំនួន ៦លានគ្រឿង ត្រឹមត្រីមាសទី៤ ឆ្នាំ២០២១ នេះ
2021-09-14 01:48pm (ពោធិ៍សាត់)៖ រោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ថ្មីមួយរបស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes នឹងចេញចេញជារូបរាងក្នុងពេលឆាប់ៗ ខាងមុខនេះ នៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ ដែលអាចមានលទ្ធភាពស្រូបយកកម្លាំងពលកម្មប្រមាណ៥០០នាក់ សម្រាប់ខ្សែចង្វាក់ផលិតកម្ម ឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។
ជាក់ស្តែងនាថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១នេះ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា បានរៀបចំកិច្ចប្រជុំមួយ ដើម្បីពិភាក្សាលើគម្រោងវិនិយោគរោងចក្រផ្គុំ និងតម្លើងរថយន្ត (ផលិត ចែកចាយ លក់ និងសេវាកម្ម) របស់ក្រុមហ៊ុន RMA AUTOMOTIVE (CAMBODIA) CO.,LTD. ពោលគឺរថយន្ត Ford Renger និងរថយន្ត Ford Everes។
កិច្ចប្រជុំនេះធ្វើឡើងតាមរយៈប្រព័ន្ធនិម្មិត (ZOOM) ដោយបានការចូលរួមពីលោក ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងគណៈកម្មការអន្តរក្រសួង ស្ថាប័ន របស់ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍កម្ពុជា/គណៈកម្មាធិការវិនិយោគកម្ពុជា។ រោងចក្រផលិតរថយន្ត Ford នឹងធ្វើត្រូវបង្កើតឡើងនៅក្នុងភូមិសាវ័ន ឃុំស្នាអន្សា ស្រុកក្រគរ។ ឆ្លងកាត់កិច្ចប្រជុំនេះលោក ម៉ៅ ធនិន បានគាំទ្រយ៉ាងពេញទំហឹង ចំពោះគម្រោងនេះ ដោយបានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវ និងប៉ិនប្រសព្វរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេចបានធ្វើឱ្យមាតុ ប្រទេសរបស់យើង មានអភិវឌ្ឍន៍ និងរីកចម្រើនជាលំដាប់ ជាពិសេសនិយាយជារួមនឹងនិយាយដោយឡែក ខេត្តពោធិ៍សាត់ត្រូវបានទទួល នូវមរតកអមតៈជាច្រើន ដែលថ្ងៃនេះទទួលបាននូវមរតកថ្មីមួយបន្ថែមទៀត គឺរោងចក្រផ្គុំ និងតម្លើងរថយន្ត Ford ក្នុងស្រុកក្រគរ នៃខេត្តពោធិ៍សាត់។
ក្នុងនាមថ្នាក់ដឹកនាំខេត្ត តំណាងឱ្យពុកម៉ែប្រជាពលរដ្ឋទូទាំងខេត្ត លោកសូមស្វាគមន៍យ៉ាងកក់ក្តៅ និងសូមទទួលយក ព្រមទាំងចូលរួមទៅតាមលទ្ធភាព ជាមួយនឹងការតម្លើងរោងចក្រនេះ។
លោកអភិបាលខេត្ត មានក្តីសង្ឃឹមយ៉ាងមុតម៉ាំថា រោងចក្រនេះ ដែលបង្កើតនៅក្នុងទឹកដីនៃខេត្តពោធិ៍សាត់ នឹងធ្វើឱ្យមានការលើកកម្ពស់នូវជីវភាព កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋក្នុងខេត្ត ជាពិសេសគឺយើងទទួលបាន នូវការស្រូបយកទីផ្សារពលកម្ម ដែលទាំងនេះគឺជាការចូលរួមចំណែកយ៉ាងធំធេងណាស់ ក្រោមម្លប់នៃសន្តិភាព ដែលសម្តេចបានយកអាយុជីវិតទៅប្តូរ ទើបមានការអភិវឌ្ឍនៅលើទឹកដីនៃមាតុភូមិយើង និងនិយាយដោយឡែក នៅក្នុងខេត្តពោធិ៍សាត់របស់យើងខ្ញុំ៕