Thursday, September 2, 2021

ការចិញ្ចឹមត្រីប្រា

ការចិញ្ចឹម ត្រីប្រា ដែលនឹងបរិយាយក្នុងទំព័រនេះ ពិនិត្យត្រួសៗទៅលើ ហេតុផលដែលអ្នកសារពត៍មាន និង ពលរដ្ឋត្អូញត្អែរថា ការចិញ្ចឹមត្រីប្រា ខាតបង់ថវិការ មិនអាចតស៊ូ បង់ខាត ដោយសារតម្លៃចុះថោក ឬ គ្មានការបញ្ជាទិញ។ នេះជា ពត៍មានពីខាងក្រសួងកសិកម្ម ផ្នែកចិញ្ចឹមត្រីប្រា ដែលនិយាយវែងអន្លាយតាំងពី ភ្ញាសកូន ដល់ ចាប់ត្រីលក់ អានរួចអស់កម្លាំង មិនដឹងចង់និយាយពីអ្វី? ដូច្នេះ បានជាយើង សង្ខេបនៅខាងក្រោមនេះ៖
  1. ដើម្បីស្វែយយល់ប្រធានបទនេះ ដំបួដ ត្រូវសិក្សាពាក្យសំខាន់ៗ ដូចជា ត្រីប្រា ជាភាសាខ្មែរ ចំណែក​ភាសាអគ្លេស ហៅថា Pangasius និង ភាសា​វៀតណាម ហៅថា Cá tra ឯភាសាថៃ ហៅថា ปลาสวาย .
  2. តម្លៃត្រីប្រា នៅប្រទេសថៃ ៣៥ បាត/គីឡូ 
  3. តម្លៃត្រីប្រា នៅកម្ពុជា ៤,២០០ រៀល/គីឡូ
  4. តម្លៃត្រីប្រា នៅ វៀតណាម ៣,៥០០ រៀល/គីឡូ $0.80 to $ 0.94 
  5. តាមរូបភាពវិភាគនេះ ខ្ញុំសូម​ទាញជាការណែនាំថា ម៉ាស៊ីនផលិតចំណីត្រី មានតម្លៃ ចាប់ពី ៥,០០០ ដុល្លាឡើងទៅ ដូច្នេះ បើគ្រាន់តែ ចិញ្ចឹមបែបជា ទំនេរមិនដឹងរកស៊ីអី ពុំគួរចំណាយ​លុយ ទិញ ម៉ាស៊ីនទេ ព្រោះ អ្នកផលិតម៉ាស៊ីន គេបំបែក ម៉ាស៊ីន ដើម្បីឲ្យឃើញថាមានតម្លៃ ថោក។ ម៉ាស៊ីនកិនចំរាញ់ចេញជាម្ស៉ៅ បន្ទាប់ម៉ាស៊ីន ច្របល់ Mixer បន្ទាប់ ម៉ាស៊ីន សូនគ្រាប់ បន្ទាប់ជាម៉ាស៊ីនចំអិន រួចជាម៉ាស៊ីនបញ្ចុះកំដៅ បន្ទាប់ច្រកការុង បើសិនយើង គ្មានការច្រក ដូច្នេះ ចំណីយើងមិនអាចទុកបានច្រើនថ្ងៃ !! 
យោងតាមតម្លៃខាងលើ ឃើញថា ត្រីប្រា ចិញ្ចឹមនៅកម្ពុជា មានតម្លៃខ្ពស់ជាង ប្រទេសថៃ និង វៀតណាម ដែលជាមូលហេតុនាំឲ្យមានការនាំចូលត្រីប្រា ពីក្រៅប្រទេស។ កាលត្រីប្រា តម្លៃ ១២,០០០ រៀល/កក នៅកម្ពុជា គ្មានអ្នកណាស្រែកថា ត្រីលក់ មិនចេញ លុះដល់ ត្រីប្រាចុះមកតម្លៃ ៤,២០០ រៀល ដោយសារ កូវីដ ១៩ បែរជានាំគ្នាស្រែកថា មិនចំណេញ ខាត !។ តម្លៃ កូនត្រី ទិញគេ ១៥០រៀល/ក្បាល ចិញ្ចឹម ៣ ខែ  យើង មិនដឹងថា គេលក់ឲ្យ ឈ្មួញ តម្លៃណា?  តែនៅលើទីផ្សារ គឺលក់បាន ៤,២០០ រៀល ។  ការចំណាយថ្លៃដើម វៀតណាម ផលិតចំណីត្រីនាំចេញមកកម្ពុជា ក្នុងតម្លៃខុសគ្នា ២០០ រៀល/គក បានន័យថា បើវៀតណាម ប្រើចំណីស្រាប់ ក៍មិនអាចចំណីបានដែរ ដូច្នេះ ចំណុចខុសគ្នា ពិតជាការប្រើ ចំណីផលិតខ្លួនឯង។ នេះជាម៉ាស៊ីនផលិតចំណីត្រិ)

រូបមន្តផលិតចំណីត្រី Feed Formula for 600 Grams and Above
  1. Fish meal (Hanstholm, 72%): 10% ចំណីត្រី ប្រូតេអ៊ីន សម្រាប់ត្រី ធំ ធាត់  (ក្បាលត្រី អាចម៍ត្រី ឬ ត្រីល្អិតៗ ) ១០%  តម្លៃ ៧ ដុល្លា/ ២៥ គក/ការុង
  2. Soya Meal (or full fat soya): 40% ម្ស៉ៅសណ្តែកបាយ សណ្តែកសៀង ៤០%
  3. GNC (Groundnut cake): 20% សណ្តែកដី ឬ ជាតិប្រេង Oil  ២០%
  4. Dough/Maize/Biscuit (or other main forms of energy/carbohydrate): 25% ម្ស៉ៅមី ម្ស៉ៅពោត ២៥%
  5. Molasses: 5% ទឹកល្ងូ ទឹកស្ករ ៥%
ការវិភាគថ្លៃដើម
  1. ចំណី ២៥ គក អាត្រាចំណាយ ចំណី ១,៥ គក/ ត្រី​១ គក ដូច្នេះ គេនឹងទទួលបានផលត្រី ១៦ គក,
  2. ចំណី ២៥ គក  អាត្រាចំណាយ ចំណី ២ គក/ ត្រី​១ គក ដូច្នេះ គេនឹងទទួលបានផលត្រី ១២ គក,
  3. ចំណី ២៥ គក អាត្រាចំណាយ ចំណី ៣ គក/ ត្រី​១ គក ដូច្នេះ គេនឹងទទួលបានផលត្រី ​០៨ គក,
  4. ចំណី ២៥ គក អាត្រាចំណាយ ចំណី ៤ គក/ ត្រី​១ គក ដូច្នេះ គេនឹងទទួលបានផលត្រី ០៦ គក,
  5. ដើម្បីបំប៉នត្រី ទម្ងន់ ២ ក្រាម ឲ្យឡើងដល់ ១,២ គក គេត្រូវចំណាយពេល ៤ ខែ និង ត្រូវ បំប៉នចំណី ៦ ដង/ថ្ងៃ នៅ ពេលត្រី មានទម្ងន់ ៨០០ ក្រាប់ ។
  6. តម្លៃ ចំណី ៧ ដុល្លា= ២៨០០០ រៀល/ ២៥ គក បើលកត្រី ៤,០០០ រៀល/គក គេចំណាយ អស់ថ្លៃ ដើម ៨ ត្រី ក្នុងលក្ខណៈនៃការចិញ្ចឹម ៣គកចំណី= ១ គក ត្រី  ( ៤០០០ រៀល X ៨ ត្រី = ៣២,០០០ រៀល ធៀបតម្លៃ ចំណី ២៥ គក តម្លៃ ២៨,០០០ រៀល)
  7. ការចិញ្ចឹមត្រី ដោយប្រើកូនត្រីនុយ គឺជាការខាតបង់ធំធេងសម្រាប់ជាតិទាំងមូល ដោយសារ ដើម្បី បានត្រី លក់ ១០០០ គក គេត្រូវការ ត្រីនុយ ១,៣៣៣ គក ចម្រាញ់ បានជាម្ស៉ៅត្រី Fish Meal ចំនួន ៣០០ គក និង ចម្រាញ់ចេញជា ប្រេងបាន ២០០ គក។ ម្ស៉ៅត្រី ផ្តល់កំណើន ២៤% និង ប្រេង/ខ្លាញ់ត្រី ផ្តល់កំណើន ១៦% ដូច្នេះ ទាំង ២ មុខ ផ្តល់កំណើន បាន ១,២៥០ គក និង រងបាត់បង់ទៅវិញ អស់មួយចំនួន នៅសល់ពេលប្រមួលផល បាន ១,០០០ គក។
  1. ចំនួនថ្ងៃ= ០ ថ្ងៃ ទម្ងន់ = ០.០៨៦ គក
  2. ចំនួនថ្ងៃ= ៣០ ថ្ងៃ ទម្ងន់ = ០.១២៦ គក -- ១ខែ
  3. ចំនួនថ្ងៃ= ៦០ ថ្ងៃ ទម្ងន់ = ០.១៨៤ គក - ២ខែ
  4. ចំនួនថ្ងៃ= ៩០ ថ្ងៃ ទម្ងន់ = ០.២៦៨ គក- ៣ខែ ទម្ងន់ត្រីដែលត្រូវទិញ ពី ក្រុមហ៊ុន
  5. ចំនួនថ្ងៃ= ១២០ ថ្ងៃ ទម្ងន់ = ០.៣៩១ គក- ៤ខែ
  6. ចំនួនថ្ងៃ= ១៥០ ថ្ងៃ ទម្ងន់ = ០.៥៧១ គក- ៥ខែ
  7. ចំនួនថ្ងៃ= ១៨០ ថ្ងៃ ទម្ងន់ = ០.៨៣៣ គក- ៦ខែ
  8. ចំនួនថ្ងៃ= ១២០ ថ្ងៃ ទម្ងន់ = ១.២១៥ គក- ៧ខែ
តាមតួរលេខខាងលើ អ្នករកស៊ីចិញ្ចឹមត្រី ចំណាយពេល តែ ៤ ខែ អាចចាប់ត្រីលក់ ក្នុងទម្ងន់ ១,២ គក មិនមែន ៦ខែ ឬ ៧ ខែ ដូចការរៀបរាប់របស់ពួកគាត់ឡើយ ! ព្រោះ ៣ ខែដំបូង ជាកិច្ចការ ជាមុខរបរ អ្នករកស៊ីភ្ញាស់កូនត្រី ដើម្បីលក់ក្នុងទម្ងន់ ២ ខាំ/ក្បាល តម្លៃ ៨០រៀល ឬ ១៥០ រៀល។ ការរៀបរាប់ តំអូញតំអែថា ចិញ្ចឹមត្រីខាត អាចមកពី (១) មានល្បិចរបស់មន្រ្តីឃុបឃិតគ្នា ចង់បាន ថវិការជាតិ ដើម្បីលើកទឹកចិត្តការចិញ្ចឹមត្រី-- ដូចជាថា ចិញ្ចឹមត្រីក្នុងស្រុក ១ តោន រដ្ឋជួយ ៣០០ ដុល្លា ? ដូចជាអ្នកនយោបាយរកស៊ី ដាំដើមឈើ បើសមាជិកបក្សគាត់ដាំបាន ១ ដើម រដ្ឋជួយថវិការ ១០ដុល្លា ចឹងបើដាំបាន ១០,០០០ ដើម មេបក្សអាចរកលុយបាន ១០ ម៉ឺនដុល្លា !! ដែល ជាតិចំណេញបាន សម្រស់បៃតង តែចំណូលបានទៅ គណបក្ស ចំណែកអ្នកខាត គឺជា សមាជិកនៃបក្សផ្សេង ព្រោះគ្មាន ដី គ្មានដំណាំ គ្មានដើមឈើ ! (២) ជាការរិះគន់រដ្ឋាភិបាលដោយប្រយោជន៍ បែបស្រាលៗថា រដ្ឋគ្មានសមត្ថភាព ដឹកនាំផ្នែក ចិញ្ចឹមត្រី !
លោកស្រី កែវ យ៉ាដា បានបញ្ជាក់ប្រាប់សារព័ត៌មានthmeythmey នាព្រឹកថ្ងៃទី៣១សីហា ដូច្នេះ៖«មួយរយៈចុងក្រោយនេះដែលកសិករទទួលបានបទពិសោធន៍និងខ្លាចរអា[ក្នុងការប្រកបមុខរបរចិញ្ចឹមត្រីនេះ]គឺដោយសារត្រីដែលពួកគាត់ចិញ្ចឹមបានហ្នឹងមិនត្រឹមតែមានតម្លៃថោកទេគឺថែមទាំងកកស្ទះមិនអាចលក់ចេញបានដែលធ្វើឱ្យគាត់[កសិករ]ពន្យារពេលនៃការចិញ្ចឹមត្រីរបស់គាត់ហ្នឹងដោយចំណាយថ្លៃដើមបបន្ថែមកាន់តែខ្ពស់ថែមទៀត»។
ដោយ: ខន ណារី ​ភ្នំពេញ​៖ ត្រី​ប្រា មានតម្លៃ​សមរម្យ ជាង​ត្រី​ដទៃ និង​ជាទី​ពេញនិយម សម្រាប់​អ្នក​បរិភោគ​។ តែ​អំឡុង​វិបត្តិ​កូ​វីដ​-១៩ បានធ្វើ​ឲ្យ អ្នក​ចិញ្ចឹម​ត្រី​ប្រា កំពុង​ប្រឈម​ការ​ខាត​ប្រាក់ចំណូល ព្រោះ​តម្លៃថោក ត្រឹម ៤ ពាន់​រៀល ដល់ ៤ ​ពាន់​២​រយ​រៀល ក្នុង​មួយ​គីឡូក្រាម​។​

កសិករ លីម សុខ​ហេង អ្នក​ចិញ្ចឹម​ត្រី​ប្រា ស្ថិតនៅ​ភូមិ​សំរោង​ត្បូង សង្កាត់​សំរោង ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ​។ ជិត​២០​ឆ្នាំ​ហើយ ដែល​គ្រួសារ​លោក លីម សុខ​ហេង បាន​ចិញ្ចឹម​ត្រី​ប្រា ដោយសារ​មាន​ទីផ្សារ ទូលាយ ងាយ​ចិញ្ចឹម និង​មានការ​ពេញនិយម សម្រាប់​អ្នក​បរិភោគ​។ បើតាម​កសិករ លឹម សុខ​ហេង អំឡុង​វិបត្តិ​កូ​វីដ​-១៩ នេះ ធ្វើ​ឲ្យ​តម្លៃ​ត្រី​ប្រា ធ្លាក់​ដល់​តម្លៃ ជាង ៤ ពាន់​រៀល ដល់ ៤​ពាន់​២​រយ​រៀល ខណៈ​កាល​មិនទាន់មាន​កូ​វីដ​-១៩ អាច​លក់បាន ៤​ពាន់​៥​រយ​រៀល ទៅ ៤​ពាន់​៧​រយ​រៀល ក្នុង​មួយ​គីឡូក្រាម​។ ដោយឡែក កសិករ វ៉ន វ៉ាន់ណេត ជា​អ្នក​ចិញ្ចឹម​ត្រី​ប្រា មួយរូប​ដែរ ស្ថិតក្នុង​ភូមិ​រពាក់​ពេន ឃុំ​ទ្រៀល ស្រុក​តាំងគោក ខេត្តកំពង់ធំ បាន​ប្រាប់​សារព័ត៌មាន​ThmeyThmey25 តាម​ទូរ​សព្ទ​ថា​៖«​តម្លៃ​ត្រី​ប្រា ក្នុង​ខេត្តកំពង់ធំ លក់បាន ៤ ០០០​រៀល ក្នុង​មួយ​គីឡូក្រាម គ្មាន​អ្នកទិញ​ផង​»​។ ដ្បិត​ត្រី​ប្រា លក់បាន​ថោក និង​ពិបាក​លក់ តែ​កសិករ រូបនេះ នៅតែ​ចិញ្ចឹម ព្រោះ​វា​ងាយ​ចិញ្ចឹម និង​ឆាប់​បាន​លក់​(៧​ទៅ​៨​ខែ​) ម្យ៉ាង​ពលរដ្ឋ​ខ្មែរ និយម​បរិភោគ​ផងដែរ​។​

 2021-02-24 04:54pm (អ្នកចិញ្ចឹមត្រីប្រា ត្រីពោ និងត្រីឆ្ពោ ត្អូញត្អែរពីការចុះខ្លាំងតម្លៃត្រីហើយគ្មានអ្នកបញ្ជាទិញទៀត ភ្នំពេញ)៖ តម្លៃត្រីប្រា ត្រីពោ ត្រីឆ្ពោ ក្នុងស្រុកចុះថោកខ្លាំង និងគ្មានអ្នកបញ្ជាទិញ ធ្វើឲ្យប្រជាកសិករ ដែលប្រកបរចិញ្ចឹមត្រី ប្រឈមនឹងការខាតបង់ខ្លាំង។ បច្ចុប្បន្ននេះត្រីប្រាតម្លៃក្រោម ៥ពាន់រៀល ត្រីឆ្ដោតម្លៃ១១,០០០រៀលក្នុង១គីឡូក្រាម ដែលជាតម្លៃមួយដ៏ថោក និងគ្មានទីផ្សារ។ ដើម្បីដោះស្រាយបញ្ហា និងកង្វល់ទាំងនេះលោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករនៅកម្ពុជា ស្នើប្រមុខរាជរដ្ឋាភិបាលកម្ពុជា ពិសេសក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជួយអន្ដរាគមន៍ជាបន្ទាន់ ដើម្បីជួយដល់អ្នកចិញ្ចឹមត្រីនៅកម្ពុជា។ ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី២៤ ខែកុម្ភៈ លោក សុខ រ៉ាដែន បានឲ្យដឹងថា កន្លងមកទីផ្សារត្រីមានច្រើន និងបានផ្គត់ផ្គង់ដល់អាជីវករផ្សេងៗ ប៉ុន្ដែមួយរយៈចុងក្រោយនេះ ឈ្មួញមិនបានបន្ដទិញត្រីពីប្រជាពលរដ្ឋនោះទេ ដោយសារតែពួកគេបាននាំចូលត្រីពីប្រទេសវៀតណាម ដែលបណ្ដាលឲ្យត្រីកកស្ទះលក់មិនចេញ។

ក្នុងផ្ទៃដីជាងកន្លះហិតា អ្នកស្រី​បានជីកនិងស្តារស្រះសម្រាប់ចិញ្ចឹមកូនត្រីប្រាចំនួន៤ស្រះ ដែលមានស្រះធំៗចំនួន២ មានប្រវែងបណ្តោយ​ទំហំ៣២ និង៤០ម៉ែត្រ និងទទឹងប្រហែលជា១៥ និង ២២ម៉ែត្រជាមួយនឹងជម្រៅ២,៥ ម៉ែត្រ និងស្រះតូចៗចំនួន២ សម្រាប់ធ្វើជាស្រះជំនួយផងដែរ ហើយក្នុងរយៈពេល​១ខែ ​និង២៤ថ្ងៃ គាត់​អាចទទួលបាន​កូន​ត្រី​​ប្រមាណ ៨ម៉ឺន​ក្បាល​ ដោយ​មួ​យ​ក្បាល​លក់​ចេញ​ក្នុង​ តំលៃ​៨០រៀល​។

ព័ត៌មាន​អំពី​ផលិតផល ប្រភេទ: សម្ភារៈកសិក​ម្មឈ្មោះ​ផលិតផល : កូនត្រីប្រា ប្រភព: កសិដ្ឋានផលិតកូនត្រី វិន ឈឿនអាស័យដ្ឋាន: ភូមិ ទឹកថ្លា ឃុំ គុស ស្រុក ត្រាំកក់ ខេត្តតាកែវរយៈពេលផ្គត់ផ្គង់បាន: ពេញមួយឆ្នាំ តម្លៃ: ១៥០៛/ក្បាល ឈ្មោះតំណាងអ្នកផ្គត់ផ្គង់: យុន ភិរក្សលេខទូរស័ព្ទ: 069 39 22 62

ទីក្រុង​ហូជីមិញៈ ​វៀតណាម​​​នាំចេញ​​ត្រីប្រា ​មាន​កំណើន​​​​គួរឲ្យ​កត់សម្គាល់​​ក្នុងរយៈពេល ​​៧ ​ខែ​​ដើម​ឆ្នាំ​នេះ ប៉ុន្តែ​ទស្សនវិស័យ​បែជា​ស្រអាប់​ទៅវិញ​នៅរយៈពេល​ដែល​នៅសេសសល់​​ដោយសារ​​ការរីករាល​ដាល​កូវីដ ១៩​​​ មិនត្រូវបាន​គ្រប់​គ្រង​​ល្អ​​នោះទេ។ យោង​តាម​​សមាគ​​ម​នាំ​ចេញ​​​ និង​ផលិត​​​​អាហារ​សមុទ្រ​​​របស់​វៀតណាម (VASEP) ​ការ​នាំ​ចេញ​ត្រី​ប្រា​ (pangasius) ​បាន​កើន​​ឡើង​​ហួស​សេចក្តីរំពឹង​ទុក​ ដោយ​មាន​កំណើន​រហូត​ដល់​ ១៨​ ភាគរយដែល​​​​មាន​តម្លៃ​ដល់​ទៅ​ ៩៣១​ លាន​ដុល្លារ ធៀប​នឹង​​​រយៈ​ពេលដូច​គ្នា​នៃ​ឆ្នាំ​មុន។​ ​ទីផ្សារ​សំខាន់ៗ​ដែលស្រូប​យក​​ផលិត​ផល​ត្រីប្រា​​ពីប្រទេស​វៀតណាម មាន​ទីផ្សារ​ចិន ​អាមេរិក ប្រេស៊ីល ​និង​ថៃ​។

(ភ្នំពេញ)​៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រេច​អនុញ្ញាតឱ្យ​នាំចូល​ត្រី​ប្រា ត្រី​ពោ ត្រី​អណ្ដែង និង​ត្រី​ឆ្តោ ពី​ប្រទេស​វៀតណាម​វិញ ក្រោយ​មានការ​ផ្អាក​នាំចូល​ត្រី​ទាំង​បួន​ប្រភេទ​នេះ អស់​រយៈ​ជិត​មួយខែ​កន្លងមក​។ ការអនុញ្ញាតឱ្យ​ឈ្មួញ​នាំចូល​ពី​ត្រី​ទាំងនេះ​ពី​វៀតណាម​វិញ គឺធ្វើឡើង​បន្ទាប់ពី​ភាគី​វៀតណាម​សម្តែង​ការមិន​ពេញចិត្ត​ជាខ្លាំង​មក​កម្ពុជា ដោយបាន​លើកឡើងថា កម្ពុជា​គឺ​ធ្វើ​ផ្ទុយ​ពី​ស្មារតី​សេរីភាព​ភាវូបនីយកម្ម​ពាណិជ្ជកម្ម​របស់​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក​(WTO) និង​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​។​ ​ក្រសួងកសិកម្ម​បានបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន​នា​ព្រឹក​ថ្ងៃទី​៨​កុម្ភៈ​ថា ឈ្មួញ​ដែល​នាំចូល​ត្រី​ទាំង​៤​ប្រភេទ​ពី​វៀតណាម​វិញ​នេះ ត្រូវធ្វើឡើង​ស្របតាម​តម្រូវការ​ជាក់ស្តែង​នៅក្នុង​ស្រុក ដោយ​អនុលោម​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិយុត្ត​ជា​ធរមាន​។ ទន្ទឹមនឹងនេះ ក្រសួង​នឹង​បន្ត​ពិគ្រោះ​យោបល់ ជាមួយ​សមាគម​វា​រី​វប្បករ​កម្ពុជា អាជីវករ​នាំចេញ​-​នាំចូល​ផលិតផល​ជលផល និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ដែលជា​ដៃគូ​ពាណិជ្ជកម្ម​របស់​កម្ពុជា ដើម្បី​កសាង​និង​ទទួលស្គាល់​លិខិតបទដ្ឋាន​បច្ចេកទេស​។​

ម្ចាស់កសិដ្ឋានចិញ្ចឹមសត្វគ្រប់ប្រភេទ តែងតែការមានព្រួយបារម្ភរឿងចិញ្ចឹមហើយខ្វះទីផ្សារ និងលក់បានតម្លៃទាប ឈ្មួញកណ្ដាលទម្លាក់តម្លៃតាមចិត្ដ។ ទាំងនេះជាហេតុផលដែលម្ចាស់កសិដ្ឋានភាគច្រើនមិនសូវជាលក់បានចំណេញច្រើនប៉ុន្មាននោះទេ។ តើបងប្អូនដែរឬឆ្ងល់ថា ហេតុអ្វីបានជាត្រីនាំចូលពីប្រទេសជិតខាងមានតម្លៃទាបជាងត្រីក្នុងស្រុក? មានមតិមួយចំនួនបានលើកឡើងថាត្រីនាំចូលមានតម្លៃទាបជាងព្រោះដោយហេតុថាគេចិញ្ចឹមប្រើថ្នាំ ទើបបានផលច្រើន។

ជាការពិតណាស់ការលើកឡើងខាងលើមិនខុសនោះទេ បុ៉ន្ដែវាស្ថិតក្នុងមួយផ្នែកតូចប៉ុណ្ណោះ បើគេចិញ្ចឹមសុទ្ធតែប្រើថ្នាំគីមីទាំងអស់នោះ យើងប្រាកដជាបរិភោគមិនកើតនោះទេ។ បើយើងនិយាយពីចំណុចល្អដែលយើងគួរតែរៀនពីគេនោះគឺ បច្ចេកទេស និងការកែច្នៃ។

១.បច្ចេកទេស

តើបច្ចេកទេសមានអ្វីពាក់ព័ទ្ធទៅតម្លៃនៃការលក់ចេញ? បច្ចេកទេសគឺជាឆ្អឹងខ្នងដ៏សំខាន់ខ្វះមិនបាន ចង់ប្រឡូកក្នុងរបរចិញ្ចឹមសត្វ បើមិនចេះបច្ចេទេសទេ គួរកុំប្រថុយអីល្អជាង។ មែនទែនទៅ នៅបណ្ដាប្រទេសជិតខាងយើង ដូចជាប្រទេសថៃ ឡាវ វៀតណាម ឥណ្ឌូនេស៊ី ម៉ាឡេស៊ី បច្ចេកទេសក្នុងការចិញ្ចឹមត្រីគេ គឺបានឈានដល់ដំណាក់កាលមួយដែលអាចដាក់ត្រីចិញ្ចឹមបានរហូតដល់ ១០០០ក្បាល ក្នុងផ្ទៃអាង ១ ម៉ែត្រការេបាត់ទៅហើយ។ នេះជាចំនួនដ៏ច្រើនដែលអាចឲ្យកសិករអាចផលិតត្រីបានច្រើន ដោយចំណាយដើមទុនតិច និងទីធ្លាតូច ដូច្នេះទោះលក់បានតម្លៃទាប ក៏កសិករគេនៅតែចំណេញ ព្រោះបរិមាណត្រីច្រើនជាងការចិញ្ចឹមតាមបច្ចេកទេសធម្មតារាប់សិបដងឯណោះ។

២.ការកែច្នៃ

ការកែច្នៃនេះជាចំណុចស្លាប់រស់មួយទៀត តម្លៃត្រីនិងសាច់នៅបណ្ដាប្រទេសជិតខាងទាប ដោយហេតុថ្លៃដើមចំណាយមានតម្លៃទាបដែរ។ តើគេធ្វើដូចម្ដេចទើបធ្វើឲ្យចំណាយថ្លៃដើមទាប? ចម្លើយនោះគឺគេកែច្នៃចំណីសត្វដោយខ្លួនឯង និងមិនចាំបាច់ពឹងទៅលើចំណីសម្រេច(ចំណីការ៉ុង)ដែលមានតម្លៃថ្លៃនោះទេ។ ជាក់ស្ដែងម្ចាស់កសិដ្ឋាននៅប្រទេសថៃ មិនបានពឹងផ្អែកទាំងស្រុងទៅលើចំណីការ៉ុងនោះទេ ពួកគាត់បានកែច្នៃផលិតចំណីពីវត្ថុធាតុដើមដែលមានស្រាប់បង្កើតជាចំណីដែលមានតម្លៃទាប ដូចជាការចិញ្ចឹមរុយ BSF ដើម្បីយកដង្កូវធ្វើជាចំណីត្រីនិងសត្វផ្សេងទៀតជាដើម។

គួរបញ្ជាក់ផងដែរថា សត្វរុយពូជ BSF( Black Solider Fly ) គឺជា​ប្រភេទ​សត្វ​រុយ​ដែលមាន​អត្ថប្រយោជន៍​ច្រើន ដោយមាន​សារធាតុចិញ្ចឹម ​(​ប្រូតេអ៊ីន​ជាង​៤០​ភាគរយ​) និងនាំចូលពីប្រទេសម៉ាឡេស៊ី ខុសពី​សត្វ​រុយ​ធម្មតា​(Fly)​ដែល​ចម្លង​មេរោគ រោម​អាហារ សំណល់​កខ្វក់ និង​លាមក​ជាដើម​ ហើយដំណើរ​វិវត្តន៍​របស់​សត្វ​រុយ​ប្រភេទ​នេះ​(BSF)​ មាន​រយៈពេល​៤០​ថ្ងៃ ។សត្វរុយពូជ BSF( Black Solider Fly ) គឺជា​ប្រភេទ​សត្វ​រុយ​ដែលមាន​អត្ថប្រយោជន៍​ច្រើន ដោយមាន​សារធាតុចិញ្ចឹម ​(​ប្រូតេអ៊ីន​ជាង ​៤០​ ភាគរយ​) និងនាំចូលពីប្រទេសម៉ាឡេស៊ី ខុសពី​សត្វ​រុយ​ធម្មតា​(Fly)​ដែល​ចម្លង​មេរោគ រោម​អាហារ សំណល់​កខ្វក់ និង​លាមក​ជាដើម​ ហើយដំណើរ​វិវត្តន៍​របស់​សត្វ​រុយ​ប្រភេទ​នេះ​(BSF)​ មាន​រយៈពេល​៤០​ថ្ងៃ ។សត្វរុយពូជ BSF( Black Solider Fly ) គឺជា​ប្រភេទ​សត្វ​រុយ​ដែលមាន​អត្ថប្រយោជន៍​ច្រើន ដោយមាន​សារធាតុចិញ្ចឹម ​(​ប្រូតេអ៊ីន​ជាង​៤០​ភាគរយ​) និងនាំចូលពីប្រទេសម៉ាឡេស៊ី ខុសពី​សត្វ​រុយ​ធម្មតា​(Fly)​ដែល​ចម្លង​មេរោគ រោម​អាហារ សំណល់​កខ្វក់ និង​លាមក​ជាដើម​ ហើយដំណើរ​វិវត្តន៍​របស់​សត្វ​រុយ​ប្រភេទ​នេះ​(BSF)​ មាន​រយៈពេល​៤០​ថ្ងៃ ។ សត្វរុយពូជ BSF( Black Solider Fly ) គឺជា​ប្រភេទ​សត្វ​រុយ​ដែលមាន​អត្ថប្រយោជន៍​ច្រើន ដោយមាន​សារធាតុចិញ្ចឹម ​(​ប្រូតេអ៊ីន​ជាង​៤០​ភាគរយ​) និងនាំចូលពីប្រទេសម៉ាឡេស៊ី ខុសពី​សត្វ​រុយ​ធម្មតា​(Fly)​ដែល​ចម្លង​មេរោគ រោម​អាហារ សំណល់​កខ្វក់ និង​លាមក​ជាដើម​ ហើយដំណើរ​វិវត្តន៍​របស់​សត្វ​រុយ​ប្រភេទ​នេះ​(BSF)​ មាន​រយៈពេល​៤០​ថ្ងៃ៕

អត្ថបទដោយ៖ សារ ធូរ៉ា

លោក ជា សយ នាយកក្រុមហ៊ុន បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីជ្រាបថា កន្លងមកក្រុមហ៊ុនផលិតតែចំណីជ្រូក មាន់ ទា និងគោតែប៉ុណ្ណោះ ប៉ុន្តែដោយសារវិស័យវារីវប្បកម្មមានការីកចម្រើន ក្រុមហ៊ុនបានសម្រេចចិត្តបង្កើនការវិនិយោគដោយពង្រីកខ្សែច្រវាក់ផលិតកម្មទៅផលិតចំណីត្រីថែមទៀត។ បច្ចុប្បន្ន ក្រុមហ៊ុនអាចផលិតចំណីត្រីបាន ៦០០តោន/ខែ ហើយចំពោះចំណីជ្រូក មាន់ ទា និងគោ គឺអាចផលិតបានចំនួន ៧ ០០០តោន/ថ្ងៃ លក់បាន ៩ ០០០តោន/ខែ ហើយក្នុងឆ្នាំ២០២០ កន្លងមកក្រុមហ៊ុនផលិតគ្រប់ប្រភេទសរុបបាន ៨៥ ០០០-៩០ ០០០តោន។ ចំពោះវត្ថុធាតុដើមវិញ គឺក្រុមហ៊ុនបានប្រមូលទិញក្នុងស្រុករួមមានពោត កន្ទក់ កញ្ចុងអង្ករ ដំឡូងមី និងកាកស្រាបៀសរុបបានជាង ៤០ ០០០តោន/ឆ្នាំ។ ក្រៅពីផលិតកម្មចំណី ក្រុមហ៊ុនក៏មានកសិដ្ឋានចិញ្ចឹមសត្វ និងកិច្ចសន្យាសហការចិញ្ចឹមជាមួយកសិករនៅតាមបណ្តាខេត្តផងដែរ។

លីហ៊ួរ បោះដុំលក់រាយអាងផ្លាស្ទិកចិញ្ចឹមបង្កង ត្រី កង្កែប
#រកប្រាក់ចំណូលបន្ថែម
អាងកៅស៊ូរលីហ៊ួរ ជាអាងចិញ្ចឹមត្រី កង្កែប បង្កង ក្តាម គន្ធាយ ដែលមានភាពងាយស្រួល សំរាប់រកចំណូល ងាយស្រួលដំឡេីង ប្រេីប្រាស់បានយូរ រហូតដល់ 3ទៅ4ឆ្នាំ ផ្លាស់ប្តូរទីកន្លែង បានងាយៗ
ទំហំ មានដូចខាងក្រោម
  1. ទទឹង1mxប2mxក0.5 =40$(ក្នុង១ឆុត)(តែតង់22$)
  2. ទទឹង1mxប3mxក0.5 =50$(ក្នុង១ឆុត)(តែតង់28$)
  3. ទទឹង1mxប4mxក0.5 =60$(ក្នុង១ឆុត)(តែតង់35$)
  4. ទទឹង2mxប2mxក0.5 =60$(ក្នុង១ឆុត)(តែតង់35$)
  5. ទទឹង2mxប3mxក0.5 =70$(ក្នុង១ឆុត)(តែតង់40$)
  6. ទទឹង2mxប4mxក0.5 =80$(ក្នុង១ឆុត)(តែតង់50$)
  7. ទទឹង2mxប5mxក0.5 =90$(ក្នុង១ឆុត)(តែតង់60$)
  8. ទទឹង2mxប6mxក0.5 =100$(ក្នុង១ឆុត)(តែតង់70$)
ទំនាក់ទំនង ទីតាំង បូរីលឹមឈាងហោរចំការដូង ផ្ទះលេខ78Bd ផ្លូវលេខ៣ ខណ្ឌ ដង្កោរ រាជធានីភ្នំពេញ
អាង ២ ម X ៣ ម អាចដាក់កូនត្រី ៥ គក អស់តម្កៃ ២៥ ដុល្លា បូក តម្លៃ អាង ៧០ ដុល្លា ដូច្នេះ តម្លៃប្រមាណ ១០០ ដុល្លា សម្រាប់ការចិញ្ចឹម គ្រួសារ ឬ អាជីវកម្ម